Home Blog Page 127

CamID App កម្មវិធីកម្សាន្តដ៏សម្បូរបែប ដែលកំពុងពេញនិយម នាពេលបច្ចុប្បន្ននេះ

0

ភ្នំពេញ៖ CamID គឺជា App ដែលមានមុខងារពិសេសៗ ដ៏ពេញនិយមបំផុត ដែលអភិវឌ្ឍដោយ មិត្តហ្វូន ដែលប្រៀបដូចជា លិខិតឆ្លងដែនឌីជីថល សម្រាប់ចូលទៅកាន់វេទិកាឌីជីថល ដែលផ្ដល់ការកម្សាន្តដ៏សម្បូរបែប និងសេវាកម្មអនឡាញសំខាន់ៗ ដល់អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់រូប ។

CamID App ជាមជ្ឈមណ្ឌលឌីជីថលមួយ សម្រាប់អ្នកប្រើប្រាស់គ្រប់រូប ក្នុងនោះរាប់ទាំងអ្នក ប្រើប្រាស់ក្រៅប្រព័ន្ធ ដែលដាក់បញ្ចូលគ្នានូវ គ្រប់មុខងារពិសេសៗពីកម្មវិធី MyMetfone, Mocha App និង Cinema Service នៅក្នុង App នេះតែមួយ ។

CamID App មានមុខងារពេញនិយមបំផុតចំនួន ៣ ដែលផ្ដល់ការកម្សាន្តដល់អ្នកប្រើប្រាស់ ជាមួយនឹងភាពយន្ត ហ្គេម និងកម្មវិធីកម្សាន្តដ៏សម្បូរបែប ជាច្រើនផ្សេងទៀត និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចគ្រប់គ្រង ការប្រើប្រាស់ទិន្នន័យ របស់ខ្លួនប្រចាំថ្ងៃបាន ផងដែរ ។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា CamID App បើកទូលាយដល់អ្នកប្រើប្រាស់ ទូរសព្ទដៃគ្រប់ប្រព័ន្ធ រួមទាំងប្រព័ន្ធក្រៅពីមិត្តហ្វូន ផងដែរ ។

លោក ញ៉ុង ឌិនថន មានប្រសាសន៍ដូច្នេះថា «អ្នកប្រើប្រាស់ទូរសព្ទដៃគ្រប់ ប្រព័ន្ធអាចចុះឈ្មោះប្រើប្រាស់ App នេះបាន ប៉ុន្តែ សម្រាប់អតិថិជនរបស់មិត្តហ្វូន នឹងទទួលបានអត្ថប្រយោជន៍ កាន់តែច្រើនថែមទៀត ។ អតិថិជនមិត្តហ្វូនអាចប្រើប្រាស់ CamID App ជាមួយនឹងទិន្នន័យឥតគិតថ្លៃ រីឯអតិថិជនថ្មីរបស់មិត្តហ្វូន ដែលទើបតែដោនឡូត CamID App ក៏នឹងទទួលបានទិន្នន័យ 1GB ដោយឥតគិតថ្លៃ។»

CamID App គឺជាកម្មវិធីដំបូងគេបង្អស់នៅកម្ពុជា ដែលផ្ដល់ដល់អ្នកប្រើប្រាស់ នូវមាតិកាឌីជីថលដ៏ពេញនិយមបំផុត ដោយគ្មានការរំខានពី ការផ្សាយពាណិជ្ជកម្ម ព្រមទាំងផលប្រយោជន៍ ជាច្រើនផ្សេងទៀត ។ មុខងារពិសេស និងពេញនិយមបំផុតមួយចំនួន រួមមាន Cinema, eSport និង Metfone+ និងមុខងារជាច្រើនទៀត ។

Cinema គឺជាមុខងារមើលភាពយន្ត ដែលងាយស្រួលប្រើបំផុត ដែលអ្នកប្រើប្រាស់អាចមើល ភាពយន្តដ៏ច្រើនសម្បូរបែបនិងពេញនិយម ដែលមានទាំងការបញ្ចូលសំឡេង ឬមានអក្សរបកប្រែជាភាសាខ្មែរ ។ កម្មវិធី eSport មិនត្រឹមតែផ្ដល់នូវមាតិកាកីឡាអេឡិកត្រូនិក ដ៏សម្បូរបែបប៉ុណ្ណោះនោះទេ ប៉ុន្តែ វាក៏ជាសហគមន៍នៃ អ្នកចូលចិត្តនិងស្រឡាញ់ កីឡាអេឡិចត្រូនិក ផងដែរ ។

មុខងារពិសេសមួយទៀតរបស់ CamID គឺ Metfone+ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ គ្រប់គ្រងព័ត៌មានស៊ីមកាត សមតុល្យទឹកប្រាក់ និងប្រវត្តិនៃការកាត់ទឹកប្រាក់ នៅក្នុងគណនីរបស់ខ្លួន និងប្រើប្រាស់សេវាឌីជីថល ជាច្រើនផ្សេងទៀត ដោយសប្បាយរីករាយ ។

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលមានហេដ្ឋារចនា
សម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដោយរួមមានស្ថានីយផ្សាយសេវាជាង ១ម៉ឺន១ពាន់ស្ថានីយ មានបណ្ដាញខ្សែកាបអុបទិកជាង ២ម៉ឺន៣ពាន់គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើ គ្រប់តំបន់ទីប្រជុំជន និងផ្ដល់សេវាកម្មដល់ប្រជាជនកម្ពុជា ជាង ៩លាននាក់ ។

ស្របពេលជាមួយគ្នានេះដែរ គោលដៅរបស់មិត្តហ្វូន នៅក្នុងបណ្ដាឆ្នាំខាងមុខ គឺក្លាយខ្លួនជាក្រុមហ៊ុន បច្ចេកវិទ្យាឌីជីថលលេខ១ នៅក្នុងប្រទេសកម្ពុជា ផងដែរ ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងផ្ដោតសំខាន់ លើការផ្ដល់កម្មវិធីឌីជីថល កាន់តែច្រើនសម្បូរបែបថែមទៀត ដូចជា eMoney សម្រាប់សេវាទូទាត់ប្រាក់តាមឌីជីថល, CamID សម្រាប់ការកម្សាន្តដ៏ពេញនិយម, SelfCare, ប្រព័ន្ធ SIS សម្រាប់ការគ្រប់គ្រងសាលារៀន និងកម្មវិធីជាច្រើនថែមទៀត ៕

ក្រុមហ៊ុន HEINEKEN Cambodia ប្តេជ្ញាចិត្តដោះ​ស្រាយ​ “ការ​ប្រែប្រួលអាកាសធាតុ” ជាមួយ​នឹងការ​ឧបត្ថម្ភ​ ដល់​​​កិច្ចប្រជុំ​កំពូល ​ការប្រែ​ប្រួលអាកាសធាតុ​ លើកដំបូង​របស់កម្ពុជា

0

ភ្នំពេញ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១៖ ក្រុមហ៊ុន HEINEKEN Cambodia កំពុង​អះអាង​ជាថ្មី​អំពីការ​ប្តេជ្ញាចិត្ត​របស់ខ្លួន ​ក្នុងការ​ដោះស្រាយ “ភាពអាសន្ន​អាកាសធាតុ” របស់ពិភពលោកតាមរយៈការ​ឧបត្ថម្ភ​​ និង​ការ​ចូលរួមចំណែក​ដល់​កិច្ចប្រជុំ​កំពូល ​ការ​ប្រែ​ប្រួល​អាកាសធាតុ​កម្ពុជា​​ឆ្នាំ​២០២១ (CCCS21) ដែលជា​កិច្ចប្រជុំ​កំពូល​​ លើកដំបូង​របស់​​កម្ពុជា។

កិច្ចប្រជុំ CCCS21 ដែលមាន​រយៈពេល​មួយថ្ងៃនេះនិង​រៀបចំឡើង ​ដោយក្រសួង​បរិស្ថាន (MoE) ក្រោម​ការ​​​សហការ​ជាមួយ​វិទ្យាស្ថាន​ Mekong Future Institute មានការ​ចូលពីក្រុម​អ្នកជំនាញ អ្នក​បម្រើ​ការងារ​​ ក្នុង​វិស័យ​ប្រែប្រួលអាកាសធាតុ អង្គការ​​សង្គមស៊ីវិល និងក្រុមហ៊ុន​​អាជីវកម្មជាច្រើន​​ ដើម្បី​បង្ហាញ​កិច្ចប្រឹង​ប្រែង​របស់​កម្ពុជា ​ឆ្ពោះទៅ​រក​និរន្តរភាព និង​ការកាត់​បន្ថយ​ផល​ប៉ះពាល់​ ការ​ប្រែ​ប្រួល​អាកាសធាតុ។

លោកស្រី Anne Ollivier នាយក​​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន HEINEKEN Cambodia បាន​ធ្វើ​ជា​​តំណាង​របស់ក្រុមហ៊ុន HEINEKEN Cambodia ដើម្បីលើកឡើង​​ពី​ការ​ប្តេជ្ញាចិត្ត​របស់ក្រុមហ៊ុន​ផលិត​​ស្រាបៀរ​មួយ​នេះ ​ចំពោះការ​ដោះ​ស្រាយ​ការ​ប្រែ​ប្រួលអាកាសធាតុ។ លោកស្រី Ollivier បាន​រំលេច​គោល​នយោ​បាយ​​របស់​ក្រុមហ៊ុន ​​ព្រមទាំង​ការ​វិនិយោគ ​របស់​ក្រុមហ៊ុន​លើ​ថាមពល​កកើត​ឡើង​វិញ​ផងដែរ។

លោកស្រី Ollivier បានមាន​ប្រសាសន៍ថា៖ “អព្យាក្រឹត្យភាពកាបូន​មិនមែនជាអ្វី​​ថ្មី​ទេ ​សម្រាប់​ក្រុមហ៊ុន HEINEKEN។ យើង​កំពុង​កាត់បន្ថយ​ការ​ប្រើប្រាស់ថាមពល របស់​ក្រុមហ៊ុនរបស់​យើង​នៅទូទាំង​ពិភព​លោក ហើយ​យើង​ក៏​កំពុង​ធ្វើ​ដូច​គ្នា​នេះផងដែរ​ ក្នុងប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ។ យើង​ក៏បាន​ចាប់​ផ្តើមវិនិយោគ ​លើ​ដំណោះស្រាយ​ថាមពល​ កកើត​ឡើងវិញ​ផងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំមកនេះ ​ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍ ប្រកប​ដោយ​និរន្តរភាពរបស់​យើងហៅថា ចូល​រួម​អភិវឌ្ឍ​ពិភព​លោក​ដ៏​ល្អ​ប្រសើរ ដែល​បានដាក់ដំណើរ​ការ ក្នុង​ឆ្នាំ​២០១០។ យុទ្ធសាស្ត្រ​នេះ​ក៏អនុវត្ត​ផង​ដែរ​​ចំពោះ​​កម្ពុជា”។

គិត​ត្រឹមឆ្នាំ​២០១៣ ក្រុមហ៊ុន HEINEKEN Cambodia បានកាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​របស់​ខ្លួន​​បាន ៥០%។

ក្រុមហ៊ុន HEINEKEN Cambodia បានវិនិយោគ​ទឹក​ប្រាក់​រាប់លានដុល្លារ​ លើ​រោងចក្រ​ប្រព្រឹត្តកម្ម​សំណល់​រាវ​នៅ​ក្នុង​រោងចក្រ​ផលិតស្រាបៀរ​ របស់ក្រុមហ៊ុន​ក្នុងរាជធានី​ភ្នំពេញ។ ជីវឧស្ម័ន​ដែល​បញ្ចេញដោយ​ការ​​ដំឡើង​ រោងចក្រ​ប្រព្រឹត្តកម្ម​​សំណល់​រាវ​នេះ ​កំពុង​ត្រូវបានប្រើប្រាស់ ​ធ្វើជា​ថាមពល​កម្តៅ​​​ក្នុង​ប្រតិបត្តិការ​​​ផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន ដែលជា​ថាមពល​កកើតឡើងវិញមួយ​ ក្នុង​ចំណោម​ថាម​ពល​កកើត​ឡើងវិញ​ផ្សេងៗទៀត។ ក្រៅពីនេះ ក្រុមហ៊ុនផលិត​ស្រាបៀរ​មួយ​នេះ​ បាន​រៀបចំ​ការ​សាង​សង់​រោងចក្រជីវម៉ាសផងដែរ។

លោកស្រី Ollivier បាន​បន្ត​ថា៖ “ប៉ុន្តែ​យើង​ក៏​ទទួលស្គាល់ផងដែរថា មានការងារជាច្រើនទៀត​ដែល​ត្រូវធ្វើ។ ហើយ​យើង​ប្តេជ្ញា​ចិត្ត ​ពន្លឿន​សកម្មភាពរបស់​យើង ​ដើម្បីដោះស្រាយ​ការ​ប្រែ​ប្រួល​អាកាសធាតុ ដើម្បី​ឆ្លើយ​តបទៅនឹង​គោលដៅ ១,៥អង្សាសេ ​ដែល​កំណត់ដោយ​កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស”។

កាលពីខែ​មេសា ឆ្នាំមុន ក្រុមហ៊ុន​ផលិត​ស្រាបៀរ ​លំដាប់ពិភពលោក​មួយនេះ ​បាន​បង្ហាញ​គោលបំណង​ថ្មីៗ​នៅ​អន្តរជាតិ និង​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​សម្រេច​បាន​ផែន​ការ​​​ប ញ្ចេញឧស្ម័ន​កាបូនសូន្យ​នៅក្នុង​ផលិតកម្ម​ផ្ទាល់​របស់ខ្លួន​ នៅ​ត្រឹម​ឆ្នាំ​២០៣០។

ក្នុងភាពជាដៃគូជិត​ស្និទ្ធ​ជាមួយ ​ក្រុមហ៊ុន​​ផ្គត់ផ្គង់​នានា ក្រុមហ៊ុន HEINEKEN មានបំណង​កាត់​បន្ថយការ​បញ្ចេញកាបូន​ឱ្យបាន ៣០% នៅត្រឹមឆ្នាំ២០៣០ នៅទូទាំង​ចង្វាក់​តម្លៃ​ទាំងមូល (value chain) ​របស់ខ្លួន​ធៀប​នឹង​ឆ្នាំ​២០១៨។ នៅឆ្នាំ ២០៤០ ក្រុមហ៊ុន​មានបំណង​សម្រេច​ ឱ្យ​បាន​អព្យាក្រឹត្យ​ភាព​​កាបូន​នៅក្នុង​ចង្វាក់​តម្លៃ​ទាំង​ស្រុង​របស់ខ្លួន។ ក្រុមហ៊ុន​កំពុង​ចាត់​វិធានការ​ ផ្អែកលើវិទ្យាសាស្រ្ត​តាម​រយៈការ​ធ្វើការងារ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ ​គំនិត​ផ្តួច​ផ្តើម​ទិសដៅ​ផ្អែក​លើវិទ្យាសាស្រ្ត (Science Based Targets) ដើម្បី​បញ្ជាក់​ពី​​ការ​ប្តេជ្ញាចិត្ត​ថ្មី​របស់​ក្រុមហ៊ុន។

លោកស្រី Ollivier បានបន្ថែមថា៖ “ក្នុង​នាមជាក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ ​ក្នុង​ប្រទេស និង​ជា​ម៉ាក​យីហោ​​ក្នុង​ស្រុក​មួយ​ដែលមានការ​គាំទ្រ​ ជាលក្ខណៈអន្តរជាតិ​ពីក្រុមហ៊ុន​មេ​ លំដាប់ពិភពលោករបស់​យើង ក្រុមហ៊ុន HEINEKEN Cambodia ជឿ​ជាក់ថា ក្រុមហ៊ុន​មានភារកិច្ច​ដើម្បីជំរុញ និង​បង្ហាញ​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​ថា វាអាច​សម្រេច​បានយ៉ាង​ពិត​ប្រាកដ”។

ក្រៅ​ពី​អព្យាក្រឹត្យភាពកាបូន ក្រុមហ៊ុន HEINEKEN ក៏​កំពុង​កាត់បន្ថយ​ការ​ប្រើប្រាស់ទឹក​សម្រាប់​ក្រុមហ៊ុន និង​​ការ​ប្រើប្រាស់ទឹក​ឡើង​វិញ​ផងដែរ។ គោលបំណង​របស់ក្រុមហ៊ុន គឺ​ជំរុញ​ឱ្យ​មាន​ពិភពលោក​មួយ​ប្រកប​ដោយ​បរិយាបន្ន ស្មើភាព និង​​​សមធម៌ ខណៈដែល​ក្រុមហ៊ុន​ក៏​តស៊ូ​មតិ​ ឱ្យ​ពិសារ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សម​ស្រប។ ទាំង​នេះ​គឺជា​សរសរស្តម្ភ​ពីរ ​ផ្សេង​ទៀត​នៃ​គោលបំណង “ចូល​រួម​អភិវឌ្ឍ​កម្ពុជា​​ដ៏​ល្អ​ប្រសើរ” របស់ក្រុមហ៊ុន៕

ឧកញ៉ា ទៀ វិចិត្រ ចូលបច្ច័យ ៣លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសា កោះរ៉ុង

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គឹមជី បានចូលបច្ច័យ ចំនួន៣លានរៀល សម្រាប់វេនកាន់បិណ្ឌ នៅវត្តគិរីជលសាកោះរ៉ុង ក្នុងរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ខណៈផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌ តាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា ការពារជំងឺកូវីដ-១៩ ដែលជាការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារសុខភាពព្រះសង្ឃ ពុទ្ធបរិសទ័និងប្រជាពលរដ្ឋកម្ពុជា។

បច្ចយ័របស់លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី​ហេង គឹមជី បានប្រគេនព្រះសង្ឃ វត្តគិរីជលសាកោះរ៉ុង តាមរយៈ កងការពារកោះរ៉ុងលេខ១ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះព្រះតេជគុណព្រះគ្រូចៅអធិការវត្ត គិរីជលសាកោះរ៉ុង ព្រះនាម ព្រះទេពសោភ័ណ ភារ រ៉ាវី បានស្វាធ្យាយជូនពរជយ័ លោកឧកញ៉ា និងលោកស្រី ព្រមទាំងបុត្រាបុត្រីនិងក្រុមគ្រួសារជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាតឃ្លាឡើយ៕

មិត្តហ្វូន ប្ដេជ្ញាចិត្តបង្កើត ទំនាក់ទំនងសង្គមឌីជីថល នៅកម្ពុជា

0

ភ្នំពេញ៖ ក្រុមហ៊ុន មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេ នៅក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា បានចាប់ផ្ដើមបើក បេសកកម្មថ្មីមួយរបស់ខ្លួន ដើម្បីបង្កើតទំនាក់ទំនង សង្គមឌីជីថលនៅកម្ពុជា ដោយអភិវឌ្ឍកាន់តែច្រើនថែមទៀត នូវផលិតផលនិងដំណោះស្រាយ ផ្នែកបច្ចេកវិទ្យា ដើម្បីបំពេញសេចក្ដីត្រូវការ ផ្នែកឌីជីថលរបស់កម្ពុជា ។

យោងតាមក្រុមហ៊ុន មិត្តហ្វូន បេសកកម្មនេះគឺដើម្បី កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងនោះរួមទាំងហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ IDC ដែលបំពាក់ដោយបច្ចេកវិទ្យាថ្មី និងទំនើបបំផុត កសាងប្រព័ន្ធទូទាត់ ប្រាក់អេឡិចត្រូនិក ផ្ដល់ដំណោះស្រាយផ្នែក បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ដល់ ក្រសួងស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនអាជីវកម្ម និងអាជីវកម្មកម្រិតគ្រួសារ ។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា នៅឆ្នាំនេះនិងបណ្ដាឆ្នាំទៅខាងមុខ មិត្តហ្វូន នឹងបង្កើតកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីអភិវឌ្ឍផលិតផល និងដំណោះស្រាយផ្នែកបច្ចេកវិទ្យា និងឌីជីថលកាន់តែច្រើនថែមទៀត ដើម្បីបង្កើតទំនាក់ទំនងសង្គមឌីជីថល និងលើកកម្ពស់គុណភាពជីវិត សម្រាប់ប្រជាជនកម្ពុជា ។

លោក ញ៉ុង ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា «បច្ចេកវិទ្យាឌីជីថល គឺមិនអាចខ្វះបានទេនៅក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ របស់មនុស្សគ្រប់រូបនៅកម្ពុជា នាសម័យបច្ចុប្បន្ននេះ ហើយមិត្តហ្វូន ក្នុងនាមជាក្រុមហ៊ុន ទូរគមនាគមន៍ឈានមុខគេមួយ នឹងផ្ដល់នូវដំណោះស្រាយគ្រប់ បែបយ៉ាងដែលចាំបាច់ សម្រាប់ការបង្កលក្ខណៈ ដល់ការបង្កើតទំនាក់ទំនង សង្គមឌីជីថល» ។

លោក ញ៉ុង ឌិនថន បានបន្ថែមថា «នៅក្នុងក្រុមហ៊ុន មិត្តហ្វូន ភាពច្នៃប្រឌិតគឺជាគោលការណ៍ ដឹកនាំការងាររបស់យើង ឈានទៅរកការពង្រីកផលិតផល កាន់តែច្រើនសម្បូរបែបថែមទៀត» ។

ក្នុងឆ្នាំកន្លងទៅ មិត្តហ្វូន បានធ្វើសហប្រតិបត្តិការជាមួយ ក្រសួងសំខាន់ៗចំនួនពីរ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្ដល់ដំណោះស្រាយ ផ្នែកឌីជីថលនិងបច្ចេកវិទ្យា ដល់ក្រសួងទាំងពីរនេះ សម្រាប់កែលម្អ និងលើកកម្ពស់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា ។

មិត្តហ្វូន បានសហការជាមួយ ក្រសួងសុខាភិបាលកម្ពុជា ដើម្បីដាក់ពង្រាយដំណោះស្រាយ ឌីជីថលនៅក្នុងវិស័យគាំពារសុខភាព ។ កិច្ចសហប្រតិបត្តិការជាមួយ ក្រសួងសុខាភិបាលនេះ នឹងឈានទៅរកការបង្កើត នូវប្រព័ន្ធបច្ចេកវិទ្យាសុខាភិបាល ដើម្បីជំរុញការអភិវឌ្ឍ វិស័យសុខាភិបាលនៅកម្ពុជា និងលើកកម្ពស់ការបែងចែក ធនធានវេជ្ជសាស្រ្តប្រកប ដោយសមភាព និងកែលម្អការផ្ដល់សេវាកម្ម ដល់ប្រជាពលរដ្ឋ ។

ស្របពេលជាមួយគ្នានេះដែរ មិត្តហ្វូន ក៏បានចុះកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំ ផងដែរ ដែលនឹងដាក់ពង្រាយប្រព័ន្ធព័ត៌មាន គ្រប់គ្រងសាលារៀន (SIS) ទៅកាន់សាលារៀនចំនួន ៣០០០កន្លែង នៅទូទាំងប្រទេស ។ ក្រៅពីនេះ មិត្តហ្វូន ក៏បាននិងកំពុងអភិវឌ្ឍផលិតផល និងដំណោះស្រាយឌីជីថលកាន់តែ សម្បូរបែបថែមទៀតផងដែរ ដើម្បីបំពេញសេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋ នៅក្នុងវិស័យកម្សាន្ត ។

មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឈានមុខគេមួយនៅកម្ពុជា ដែលមានហេដ្ឋារចនាសម្ព័ន្ធបណ្ដាញធំ ជាងគេបំផុត មានស្ថានីយ៍ផ្សាយសេវាជាង ១១.០០០កន្លែង ខ្សែកាបអុបទិកប្រវែងជាង ២៣.០០០គីឡូម៉ែត្រ ដែលគ្របដណ្ដប់លើគ្រប់តំបន់ លំនៅឋានទូទាំងប្រទេស និងផ្ដល់សេវាកម្មដល់ប្រជាជនកម្ពុជាជិត ៩លាននាក់ ៕

ព្រះគ្រូចៅអធិការវត្ត ឥន្ទញាណ ក្រុងព្រះសីហនុ ថ្លែងអរគុណ លោកឧកញ៉ា ទៀ វិចិត្រ ចូលបច្ច័យ ជួយទ្រទ្រង់ចង្ហាន់ព្រះសង្ឃ ជាងមួយរយអង្គ ក្នុងរដូវបុណ្យកាន់បិណ្ឌ

0

ក្រុងព្រះសីហនុ៖ ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ គណកម្មការអាចារ្យវត្ត ឥន្ទញាណ ក្រុងព្រះសីហនុ ថ្លែងអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គឹមជី ដែលបានចូលបច្ច័យ ប្រាក់ដុល្លាចំនួន៥០០ដុល្លានិងប្រាក់រៀលចំនួន៥០០ ០០០រៀល សម្រាប់ជួយទ្រទ្រង់ចង្ហាន់ព្រះសង្ឃនៅវត្តឥន្ទញ្ញាណ ជាងមួយរយអង្គ ក្នុងរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២១នេះ ដែលបច្ចុប្បន្នវត្តឥន្ទញ្ញាណបានផ្អាកការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌតាមការណែនាំរបស់ក្រសួងធម្មការនិងសាសនា ការពារជំងឺកូវីដ១៩ ដែលជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការពារសុខភាពព្រះសង្ឃ ពុទ្ធបរិសទ័និងប្រជាពលរដ្ឋកម្ពុជា។

This image has an empty alt attribute; its file name is photo_2021-09-24_19-21-05-1024x576.jpg

បច្ចយ័របស់លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គឹមជី បានប្រគេនព្រះសង្ឃវត្តឥន្ទញ្ញាណតាមរយៈ ឧបាសិកា ទន យឿន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះព្រះតេជគុណព្រះគ្រូចៅអធិការវត្តឥន្ទញ្ញាណ បានស្វាធ្យាយជូនពរជយ័ លោកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីនិងក្រុមគ្រួសារជួបតែពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លាតឃ្លាឡើយ៕

This image has an empty alt attribute; its file name is photo_2021-09-24_19-20-59.jpg
This image has an empty alt attribute; its file name is photo_2021-09-24_19-21-02-1024x576.jpg
This image has an empty alt attribute; its file name is photo_2021-09-24_19-20-57-1024x483.jpg
This image has an empty alt attribute; its file name is photo_2021-09-24_19-20-45.jpg

ទៅលេងកំពតរាល់ដង តិចអត់ដឹង ពីតិចនិច កុម្ម៉ង់អាហារញ៉ាំ ដែលចំណេញច្រើន

0

អ្នកចូលចិត្តទៅលេងកំពត ប្រហែលជាជ្រាបច្បាស់ហើយ ពីលក្ខណៈពិសេសនៃខេត្តទេសចរណ៌មួយនេះ មិនត្រឹមតែមានទីកន្លែងទាក់ទាញតែប៉ុណ្ណោះទេ ចំណែកម្ហូបក៏សំបូរបែប សម្រាប់បំរើជូនភ្ញៀវទេសចរណ៌ផងដែរ។

ទោះជាយ៉ាងណា អ្នកទាំងអស់គ្នាប្រហែលជា ពុំសូវចាប់អារម្មណ៏ ពីតិចនិចក្នុងការសន្សំពេល ដើម្បីជួបជុំ លំហែរ ដោយការកុម្ម៉ង់អាហារ ដែលលោកអ្នកចង់ញ៉ាំ ពីភោជនីយដ្ឋានជិតៗ បានយ៉ាងងាយស្រួល និងសុវត្ថិភាពតាម foodpanda។  

គួរបញ្ជាក់ផងដែរថា foodpana មានវត្តមានក្នុងខេត្តកំពត រយៈពេលមួយឆ្នាំមកហើយ។

ក្នុងរយៈពេលមួយឆ្នាំ នៃការបម្រើសេវាកម្ម នៅខេត្តកំពតកន្លងទៅនេះ foodpanda បានជួយសម្រួលដល់ម្ចាស់អាជីវកម្ម ក៏ដូចជាអតិថិជនជាច្រើន ក្នុងការដឹកជញ្ជូនម្ហូបអាហារ ប្រកបដោយសុវត្ថិភាពខ្ពស់ ជម្រើសម្ហូបអាហារជាច្រើនមុខ និងសេវាកម្មរហ័សទាន់ចិត្ត។  

ជាមួយរយៈពេលមួយឆ្នាំកន្លងទៅនេះ foodpanda បានចាប់ដៃគូជាមួយភោជនីយដ្ឋាន  និងកន្លែងលក់ម្ហូបអាហារជាង480កន្លែង រួចមកហើយនៅក្នុងខេត្តកំពត។ វត្តមានរបស់ foodpanda បានជួយសម្រួលដល់ការលក់របស់ម្ចាស់អាជីរកម្ម ជាច្រើនកន្លែង នៅក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ19នេះ។

ជាមួយគ្នានេះដែរ foodpanda ក៏បានបង្កើតឱកាសការងារដល់បងប្អូន នៅខេត្តកំពតជាច្រើននាក់ផងដែរ។ ក្រៅពីនេះក្រុមហ៊ុនក៏បានជួយ អាជីវកម្មជាច្រើនមានកំណើន ក្នុងការលក់ជាងមុន ក៏ជាកត្តាដ៏សំខាន់ ក្នុងការបង្កើតឱកាសការងារ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពតមួយកម្រិតទៀត។

នៅក្នុងការអបអរគម្រប់ខួបមួយឆ្នាំនេះដែរ foodpanda ក៏មានផ្តល់ជាប្រម៉ូកូដបញ្ចុះតម្លៃរហូត 50%  ក៏ដូចជាការដឹកជញ្ជូនដោយឥតគិតថ្លៃដល់អតិថិជន ខេត្តកំពតទាំងអស់គ្នា។ មិត្តអ្នកអានទាំអស់ប្រហែលជាបាន ជ្រាបហើយថាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និង សំភារៈប្រើប្រាស់ប្រចាំថ្ងៃ ឈានមុខគេនៅកម្ពុជា foodpanda ក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារសង្គមជាច្រើន ហើយនៅក្នុងកំឡុងពេល នៃការរីករាលដាលជំងឺកូវីដ19នេះ foodpanda ក៏បានផ្តល់ជាសម្ភារៈបរិក្ខាពេទ្យ ទៅដល់មន្ទីពេទ្យ និងក្រសួងនានាជាច្រើនកន្លែង។ 

បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាង សកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កោះកុង កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង។ 

ដូច្នេះកុំភ្លេចណ៎ា ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ទាំងអស់គ្នាដើម្បីកុម្ម៉ង់ ទិញ អាហារឆ្ងាញ់ៗ និង របស់ ប្រើ ប្រាស់ គ្រប់ ប្រភេទ តាម តម្រូវ ការ ដោយ មិន បាច់ ចេញ ក្រៅ ផ្ទះ ឬ ទៅ ទិញ ដោយ ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។ 

ចូលរួម Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ  និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ។ 

កុំភ្លេចណា៎ ត្រូវប្រកាន់ខ្ចប់វិធានការ 3កុំ៣ការពារ ដើម្បីការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ19ទាំងអស់គ្នា៕

មើលសិនទៅ… ទើបដឹងថាអស្ចារ្យប៉ុណ្ណា…! កំពូលលក្ខណៈពិសេសរបស់នាឡិកាឆ្លាតវៃ ជំនាន់ចុងក្រោយ Samsung Galaxy Watch4 និងកាសឥតខ្សែដ៏អស្ចារ្យ Galaxy Buds2…!

0

(ភ្នំពេញ) ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១៖ សុខភាពគឺជាទ្រព្យមហាសាលពិតប្រាកដដែលមានតម្លៃបំផុតពុំមានអ្វីកាត់ថ្លៃបានឡើយ…ទាំងសុខភាពរាងកាយក៏សំខាន់…សុខភាពផ្លូវចិត្តក៏រឹតតែសំខាន់…! ដូច្នេះទើបថ្ងៃនេះក្រុមហ៊ុន សាមសុង ធ្វើការបង្ហាញជូននូវលក្ខណៈពិសេសបំផុតរបស់ Galaxy Watch4 ដែលល្អលើស…អស្ចារ្យលើសពីអ្វីដែលលោកអ្នករំពឹងទុក និងដឹងពីសុខភាពអ្នកច្បាស់បំផុត…ខណៈដែល Galaxy Buds2 ឆ្លាតវៃ…ទាន់សម័យ និងនាំលោកអ្នកទៅកាន់ពិភពកម្សាន្តដ៏អស្ចារ្យរបស់អ្នក…!

Galaxy Watch4 និង Galaxy Buds2 ផ្តល់នូវកំពូលបទពិសោធន៍ផ្នែកសុខភាព…រាងកាយ ក៏ដូចជាការកម្សាន្ត និងការងារប្រចាំថ្ងៃអស្ចារ្យបំផុតមិនធ្លាប់មាន (Experience Like No Others) …! Galaxy Watch4 និង Galaxy Buds2 គឺជាគ្រឿងអេឡិចត្រូនិចដ៏ទាន់សម័យបំផុត…ឆ្លាតវៃបំផុត (Most high-end wearable) …និងមានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយបំផុតសម្រាប់លោកអ្នក…!

Galaxy Watch4 និង Galaxy Buds2 មានគុណតម្លៃអស្ចារ្យលើសពីគ្រឿងពាក់លម្អដែលលោកអ្នកធ្លាប់ដឹង…ធ្លាប់ពាក់…ធ្លាប់ប្រើ…និងធ្លាប់បានឃើញ…! ឥឡូវនេះសូមមកមើលចំណុចអស្ចារ្យ និងកំពូលបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលបំពាក់លើ Galaxy Watch4 និង Galaxy Buds2 ជាមួយគ្នា៖ 

* Galaxy Watch4

– Design (Sleek, Seamless, Iconic): ពាក់ក្តោបកដៃបានល្អ និងមានផាសុកភាពបំផុត (មិនតឹង មិនរឹត មើលទៅទាក់ភ្នែក លេចធ្លោ ទាន់សម័យ និងមិនធ្វើឱ្យមានអារម្មណ៍ទើសទែង) និងជាប់ធន់បំផុតជាមួយនឹងតួដែលធ្វើឡើងពី Armor Aluminum Metal Frame…!

– បំពាក់បច្ចេកវិទ្យា Body Composition: ធ្វើការតាមដាននូវសកម្មភាពប្រចាំថ្ងៃរបស់អ្នកជាពិសេសសកម្មភាពលំហាត់ប្រាណដែលអាចប្រាប់ពីស្ថានភាពរាងកាយរបស់អ្នក (Body Composition) ពីទម្ងន់ (Weight)…កំហាប់សាច់ដុំ (Skeletal muscle) …កម្រិតជាតិខ្លាញ់ (Fat mass) …កម្រិតជាតិខ្លាញ់ក្នុងរាងកាយ (Body Fat) …BMI (Body Mass Index) …កម្រិតជាតិទឹកក្នុងរាងកាយ (Body Water) …និង BMR…ជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយបំផុត Samsung BioActive Sensor ដោយលោកអ្នកគ្រាន់តែដាក់ចុងម្រាមដៃ 2 ក្នុងរយៈពេល 15 វិនាទី ប៉ុណ្ណោះ…! ដូច្នេះលោកអ្នកអាចដឹងពីស្ថានភាពសុខភាពរាងកាយបានគ្រប់ពេលវេលា គ្រប់ទីកន្លែងយ៉ាងងាយស្រួលបំផុតហាក់បីដូចជាមានគ្រូពេទ្យប្រចាំខ្លួនជានិច្ចផងដែរ…!

– Advanced Sleep Technology: ធ្វើការវិភាគ និងតាមដានការគេងរបស់លោកអ្នកដោយឱ្យលោកអ្នកអាចត្រួតពិនិត្យនូវកម្រិតអុកស៊ីហ្សែនក្នុងឈាម (Blood Oxygen Level) និងការគេងស្រម៉ុក (Snoring patterns) របស់លោកអ្នកផងដែរ…!

– Watch Faces: មុខនាឡិកាថ្មីៗស្អាតៗរាល់ថ្ងៃ (A new day, A new watch face) …! បច្ចេកវិទ្យានេះអាចឱ្យលោកអ្នករីករាយជាមួយនឹងពណ៌ (color)…ប្រភេទអក្សរ ឬ លេខ (Fonts styles)…ទៅតាមរសនិយមរបស់លោកអ្នកផងដែរ…!

* Galaxy Buds2

– Well-Balanced Sound: ផ្តល់នូវភាពរីករាយ និងកំពូលបទពិសោធន៍នៃសំឡេងដែលឮរងំបុកបាសបានធ្ងន់ល្អហាក់ដូចជាអ្នកស្ថិតក្នុងស្ថានភាពពិតៗតែម្តង…!

– Active Noise Canceling (ANC): លោកអ្នកអាចជ្រើសសំឡងដែលលោកអ្នកចង់ស្តាប់ជាមួយនឹង ម៉ាយក្រូហ្វូន 2 គ្រាប់ (2 Microphone) ដើម្បីទប់ស្កាត់សំឡេងរំខានដែលលោកអ្នកមិនចង់ស្តាប់ឮ បានរហូតដល់ 98%។ ដូច្នេះលោកអ្នកអាចរីករាយពេញទំហឹងជាមួយនឹង តន្ត្រី ខ្សែភាពយន្ត… ការកម្សាន្តហ្គេម……សៀវភៅមានសំឡេងអាន (Audio books) ឬ Podcasts ដែលោកអ្នកចូលចិត្ត…!

– Crystal Clear Calls: ជាមួយនឹង ម៉ាយក្រូហ្វូនចំនួន 3 គ្រាប់ ( 3 microphones) និង Voice Pickup Unit ដែលផលិតមកស្រាប់ ជួយយកសំឡេងរំខានពីបរិយាកាសខាងក្រៅចេញ កាត់បន្ថយសំឡេងខ្យល់ ធ្វើឱ្យការសន្ទនារបស់អ្នករលូន ឮច្បាស់ដូចនិយាយផ្ទាល់តែម្តង…!

– Comfort Fit: ត្រូវបានរចនា និងបង្កើតឡើងមានទម្ងន់ស្រាលបំផុត និងមានផាសុកភាពបំផុត ទោះពាក់ ឬប្រើយូរប៉ុណ្ណាក៏មិនធ្វើឱ្យមានការរំខាន ឬឈឺត្រចៀកលោកអ្នកឡើយ…!

– Battery Life: កាន់ថ្មបានយូររហូតដល់ 15 ម៉ោង (ពេលលោកអ្នកសាកពេញប្រអប់ Fully Charged Case)

ទោះជាត្រូវសរសេររ៉ាយរ៉ាប់យ៉ាងណាក៏មិនទាន់អស់ដែរ…! Galaxy Watch4 និង Galaxy Buds2 នៅមានចំណុចពិសេសអស្ចារ្យជាច្រើនទៀតដែលលោកអ្នកមិនទាន់បានដឹង…! ដូច្នេះបើចង់ដឹងច្បាស់បន្ថែមលោកអ្នកអាចអញ្ជើញទៅធ្វើតេស្តដោយផ្ទាល់ ឬទិញប្រើដោយខ្លួនឯងទើបដឹងថាវាអស្ចារ្យប៉ុណ្ណា…!

នៅចាំអីទៀត…! សូមចាប់ផ្តើមទទួលយកកំពូលបទពិសោធន៍ពី កំពូលនាឡិកាដ៏ឆ្លាតវៃដែលដឹងពីសុខភាពរបស់អ្នកល្អបំផុត (The Watch That Knows You Best Ever) និង កាសឥតខ្សែដ៏ល្អបំផុតដែលផ្តល់នូវការកម្សាន្តក៏ដូចជានាំលោកអ្នកទៅពិភពដ៏អស្ចារ្យរបស់អ្នក ( Immerse Into Your World)…!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

គម្រោងប្រណីត អ័រគីដេ ដឹប៊ូតានិច ផាលេស ចាប់ផ្តើមបើកសម្ពោធ ការដ្ឋានសាងសង់ និងបើកលក់ ជាផ្លូវការហើយ

0

ភ្នំពេញ៖ ក្រោយពីធ្វើការបើកលក់មុនសម្ពោធគម្រោង កាលពីចុងខែកក្កដាកន្លងទៅ ជាមួយនឹងភាពជោគជ័យ នៃការលក់ត្រឹមតែ១សប្តាហ៍ដំបូង នៅក្នុងថ្ងៃនេះយើងឃើញថា ក្រុមហ៊ុន អ័រគីដេ ឌីវែលឡុបម៉ិន បានចាប់ផ្តើមធ្វើការបុកគ្រឹះសាងសង់ និងសម្ពោធការបើកលក់ជាផ្លូវការ ហើយនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីតាំងការដ្ឋានក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ។ 

គម្រោង ដឹប៊ូតានិច ផាលេស គឺជាគម្រោងដែលមានភាពល្អប្រណិតដាច់គេ នៅក្នុងគម្រោងមេ ដឹប៊ូតានិច ស៊ីធី ដែលមានទំហំផ្ទៃដីជាង​ ២៣ ហិចតា មានគេហដ្ឋានសរុបជាង ៥០០ខ្នង។ គេហដ្ឋានប្រណិតៗមានចំនួន ៣ប្រភេទ គឺ វីឡាទោល ដឹអ៊ីមប្រ៊េស លេក មានទីតាំងនៅជាប់បឹងប៊ូតានិច  វីឡាទោល ដឹអ៊ីមប្រ៊េស មានទីតាំងនៅទល់មុខ សួនច្បារដ៏ស្រស់ស្អាត និងចម្រុះពណ៌ ចុងក្រោយគឺ វីឡាភ្លោះ ដឹអ៊ីមប្រ៊េស ដែលមានរចនាបថដ៏ទំនើប និងក្លាស្សិក ដែលអតិថិជននឹងមានវេលាដ៏ល្អប្រណិត ប្រកបដោយឯកជនភាព និងសុភមង្គល​នូវគម្រោងមួយនេះផ្ទាល់។

ដឹប៊ូតានិច ផាលេស រួមមានបរិក្ខារជាច្រើនសម្រាប់អតិថិជនដូចជា៖ ផ្សារទំនើប ប៊ូតានិចម៉ល ដែលអនុញ្ញាតឲ្យអតិថិជនរីករាយ និងងាយស្រួល​ ការទិញទំនិញ និងសម្រាកកម្សាន្ត- ក្លឹបហ្សោសន៍ អីមផើរៀ អាចរៀបចំកម្មវិធីតូចធំបានគ្រប់ពេល- សួនប៊ូតានិច មានផ្កាសម្បូរបែប ចម្រុះពណ៌ ដើមឈើ ដ៏ត្រឈឹងត្រឈៃ – បឹងប៊ូតានិច មានទេសភាពដ៏ស្រស់ស្អាតគួរឲ្យចង់គយគន់។ ទាំងនេះជាអភយឯកសិទ្ធិពិសេសបំផុតសម្រាប់អតិថិជនដែររស់នៅ ក្នុងគម្រោង ដឹប៊ូតានិច ផាលេស ផ្ទាល់តែម្តង ហើយអ្វីដែរកាន់តែពិសេសនោះ គឺជាគម្រោងដែរផ្តោតសំខាន់ទៅលើ បរិស្ថាន និង ធម្មជាតិ ដោយគ្រប់គេហដ្ឋានទាំងអស់ត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ មានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់។

ក្នុងឱកាសនៃពិធី បើកការដ្ឋានសាងសង់ និងបើកសម្ពោធការលក់ជាផ្លូវការ ក្រុមហ៊ុនក៏មានផ្តល់ជូននូវប្រម៉ូសិនជាពិសេស។ អតិថិជន បង់ប្រាក់ត្រឹមតែ ០.៨% តែប៉ុណ្ណោះក្នុងមួយខែរហូតដល់ ២៤ខែ ដោយពុំមានការប្រាក់ និងពុំមានប្រាក់កក់ទេ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកសាកសួរព័ត៌មានបាននៅទីតាំងការិយាល័យលក់ តាមបណ្តោយផ្លូវជាតិលេខ ៦អា ចម្ងាយពីស្ពានជ្រោយចង្វារ ៧គ.ម ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ 098 73 3333​ ឬ​ តេឡាមក្រាម៖ orkide_development។

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់រៀបចំគ្រែ អ្នកជំងឺកូវីដ-១៩

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ ​យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី បានឧបត្ថម្ភថវិកា ៣០,០០០ដុល្លារ ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់រៀបចំគ្រែ ជូនអ្នកជំងឺក្នុងមណ្ឌលព្យាបាលកូវីដ-១៩ ក្នុងក្រុងសៀមរាប។

ក្នុង​គ្រាដ៏លំបាកនេះ​ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំងអាជ្ញាធរខេត្ត កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានថ្លែងអំណរគុណ និងសូមជូនពរ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អស្ចារ្យណាស់ foodpanda បានពង្រីមកដល់ ខេត្តកោះកុងហើយ

0

ឆ្លើយតបនឹងតម្រូវការកើនឡើង ស្របនឹងបេសកកម្មចូលរួម កាត់បន្ថយហានិភ័យ ក្នុងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស​ និងសំភារៈប្រើប្រាស់រហ័សទាន់ចិត្ត ឈានមុខគេ នៅកម្ពុជាមួយនេះ បានបន្តព្រីកប្រតិបត្តិការរបស់ខ្លួន តាមបណ្តាខេត្តជាច្រើជាហូរហែរ ដែលឥឡូវនេះ ដល់ខេត្តជាប់ព្រំដែនថៃ ដ៏មានសក្តានុពលមួយទៀតហើយ។

អ្វីដែលយើងសង្កេតឃើញ ស្របពេលជាមួយការពង្រឹងប្រតិបត្តិការ ជាច្រើននោះគឺ foodpanda តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាជនក្នុងតំបន់ផ្ទាល់តែម្តង ពោលក្រៅពីនាំយកនូវភាពងាយស្រួល ជូនដល់អ្នកប្រើប្រាស់ក្នុងខេត្តនេះ ក្រុមហ៊ុនបានយកចិត្តទុកដាក់ខ្ពស់ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៏ ដោយបានពាំនាំនូវសំភារៈបង្ការ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ រួមមានទឹកអាល់កុល ម៉ាស់ ទឹកសម្លាប់មេរោគ សម្រាប់លាងសម្អាតដៃ នឹងរបស់របរជាច្រើនទៀត ជូនដល់សាលាក្រុងខេត្តកោះកុង នេះផ្ទាល់ ក្នុងគោលបំណងជួយសម្រួល ដល់ទុក្ខធុរៈដល់សហគមន៏។

វត្តមានរបស់ foodpanda ក្នុងខេត្តកោះកុង បានរួមចំណែកយ៉ាងសំខាន់ ដល់ការលើកស្ទួយអាជីវម្មម្ហូបអាហារ ព្រមទាំងបង្កើតការងារដល់យុវជន និងប្រជាពលរដ្ឋ ក្នុងតំបន់មួយកំរិតផងដែរ។ គួរបញ្ជាក់ផងដែរថា តាមរយៈសេកម្ម foodpanda អតិថិជនទាំងអស់ កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ដោយគ្រាន់តែនៅផ្ទះរក្សាគំលាត ក៏អាចកុម្ម៉ង់អាហារ ដែលចូលចិត្តបានយ៉ាងរហ័ស ទាន់ចិត្តផងដែរ។

មួយវិញទៀត​ foodpanda ក៏តែងតែមានកាដូពិសេសជូន ដល់អ្នកប្រើប្រាស់របស់ខ្លួនផងដែរ ក្នុងឱកាសអបអរការប្រកាស ឲ្យប្រើប្រាស់នេះ រាល់អតិថិជនទាំងអស់ ទទួលបានការបញ្ចុះតម្លៃ 50% រហូតដល់ 3$ សម្រាប់ការកុម្ម៉ង់ លើកដំបូងចាប់ពី 3$ រួមនឹងការដឹកជញ្ជូ​ន រហ័សទាន់ចិត្ត ដោយប្រើកូដ «HELLOKK»។

កុំភ្លេចណា៎ ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ឥឡូវនេះដើម្បីកុម្ម៉ង់អាហារឆ្ងាញ់ៗ និង​របស់​របរប្រើ​ប្រាស់​គ្រប់​ប្រភេទ​ តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬទៅ​ទិញ​ដោយ​ផ្ទាល់នោះទេ។

ដើម្បីទទួលបានព័ត៌មាន អំពីប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុន គេសូមចុច Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ទាំងអស់គ្នា។ ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣កុំ ៣ការពារ ដើម្បីចូលរួមទុបស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ទាំងអស់គ្នា៕