Home Blog Page 128

កុំបាច់ឆ្ងល់…! មកមើលចំណុចពិសេសបំផុត គ្មានគូប្រៀប របស់កំពូលស្មាតហ្វូន អេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G…!

0

(ភ្នំពេញ) ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១៖ ក្រុមហ៊ុន សាមសុង គឺពិតជាមិនធ្វើឱ្យអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់ទូទាំងពិភពលោកជាពិសេសក្នុងប្រទេសកម្ពុជាមានអារម្មណ៍ថាស្មាតហ្វូនគ្មានអ្វីប្លែក…ដដែលៗ ឬញុំាសម្លដដែលៗ…រសជាតិដដែលៗនោះទេ…! និយាយរួមទៅគឺតែងតែផ្តល់នូវកំពូលបទពិសោធន៍ថ្មី ល្អផ្តាច់គេ ថ្មីជានិច្ច…!

ជាក់ស្តែងដូចតារា 2 ដួងនេះចឹង Galaxy Z Fold3 5G និង Galaxy Z Flip3 5G បន្ទាប់ពីរះហើយគឺធ្វើឲ្យអតិថិជន និងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់មានចិត្ត អន្ទះសារចង់បានមកកាន់  និងប្រើប្រាស់ផ្ទាល់ព្រោះដោយសារតែលង់ជាមួយសម្រស់ និងលក្ខណៈពិសេសៗអស្ចារ្យជាច្រើនដែលបានបំពាក់នៅលើស្មាតហ្វូនអេក្រង់បត់ទាំង  2 នេះ។ដោយសារហេតុនេះហើយទើបធ្វើឲ្យការលក់មានការគាំទ្រលើសលុបហួសពីការរំពឹងទុក…!

ឥឡូវនេះក្រុមហ៊ុននឹងធ្វើការបង្ហាញជូននូវលក្ខណៈពិសេសមួយចំនួនដែលធ្វើឱ្យអតិថិជនទាំងអស់ពេញចិត្ត ពេញថ្លើម និងហ៊ានប្រគល់បេះដូងដល់ កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G និងធ្វើឱ្យតារាទាំង 2 ដួងនេះលក់ដាច់ខ្លាំងយ៉ាងកក្រើកលើទីផ្សារស្មាតហ្វូនអេក្រង់បត់ក្នុងពិភពលោកក៏ដូចជាប្រទេសកម្ពុជាពេលនេះតែម្តង…!

* Galaxy Z Fold3 5G

– បំពាក់នូវកំពូលអាវក្រោះការពារទឹក (Water proof) IPX8 ដំបូងគេបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រស្មាតហ្វូនអេក្រង់បត់…! 

– កាមេរ៉ាបង្កប់ក្រោមអេក្រង់ឡូយបំផុត (Under Display Camera)  ងាយស្រួលក្នុងការទស្សនាមិនមានការរំខានភ្នែក

– អាចប្រើជាមួយប៊ិកវេទមន្តបាន (S Pen Fold Edition)

 – កំពូលអេក្រង់ភ្លឺត្រជាក់ភ្នែកទាំងក្នុង (Unfold) ទាំងក្រៅ (Cover Screen) Dynamic AMOLED 2X Display, ដែលអមមកជាមួយកម្រិត Refresh Rate 120 Hz ធ្វើឲ្យការអូសចុះឡើង និងលេង Game មានភាពរលូនឥតទាក់…!

– អាចបែងចែកអេក្រង់ចេញជា 3 ក្នុងពេលតែមួយ (Multi-tasking with split screen) សម្រាប់បំពេញតម្រូវគ្រប់ទម្រង់របស់អ្នកប្រើប្រាស់

– ការពង្រឹងភាពជាប់ធន់តួខ្លួនបានយ៉ាងល្អបំផុត (Armor Aluminum) 

រីឯ Galaxy Z Flip3 5G វិញក៏អស្ចារ្យមិនធម្មតាដែរដូចជា៖ 

– បំពាក់នូវកំពូលអាវក្រោះការពារទឹក (Water proof) IPX8 ដំបូងគេបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្ត្រស្មាតហ្វូនអេក្រង់បត់…! 

– អេក្រង់ខាងក្រៅធំជាងមុន 4 ដង (Bigger cover screen) និងច្បាស់ជាងមុន៖ អាចឱ្យយើងរីករាយក្នុងការថត Selfie យ៉ាងស្រស់ស្អាតជាមួយកាមេរ៉ាក្រោយ (ថត Selfie ក៏ស្អាត…ថតវីដេអូក៏ឡូយ…)

– កម្រិត Refresh Rate 120 Hz (Main Screen), Infinity-Flex Display, Dynamic SUPER AMOLED 2X + Dual speakers (ធ្វើឲ្យការទស្សនាភាពយន្ត ការកម្សាន្តហ្គេម រីករាយបំផុត) ជាមួយនឹង Stereo Sound។ 

–  កាមេរ៉ាមុខ៖ Single take, Dual recording, Director’s view អាចធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាននូវរូបភាព ក៏ដូចជាវីដេអូឡូយៗ…ពេញចិត្ត…!

នៅមានលក្ខណៈពិសេសច្រើនទៀតដែលធ្វើឱ្យកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G អង្រួនចិត្តអ្នកប្រើប្រាស់ស្មាតហ្វូនអេក្រង់បត់ប្រចាំសករាជថ្មីឆ្នាំ 2021 នេះ…!ចឹងរង់ចាំមើលនូវការបង្ហាញជាបន្ទាប់ទៀតណា៎..! អូហ៎…នៅមានរឿងមួយភ្លេចប្រាប់អ្នកទាំងអស់គ្នា បើលោកអ្នកចង់បានតារាទាំង 2 ដួងនេះមកប្រើប្រាស់ប៉ុន្តែលោកអ្នកពុំទាន់មានថវិកាគ្រប់គ្រាន់នោះឥឡូវឈប់កង្វល់ទៀតទៅព្រោះថា សាមសុង តែងតែយល់ចិត្តអ្នកប្រើប្រាស់ក៏ដូចជាអតិថិជនរបស់ខ្លួនជានិច្ច គឺក្រុមហ៊ុនបានផ្តល់ជូននូវកម្មវិធីបង់រំលស់មិនមានការប្រាក់ 0% រយៈពេល 9 ខែ…ចឹងឈប់បារម្ភទៅណា៎…!

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវកំពូលបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យបំផុត…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់អ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

អ័រគីដេ ដឹរ៉ូយ៉ាល់ បញ្ចប់ការសាងសង់ ក្លឹបហាត់ប្រាណ និងដាក់អោយប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ

0

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការសាងសង់ គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ និងមានអតិថិជន ចូលស្នាក់នៅយ៉ាងច្រើនកុះករ ពេលនេះគម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ ក៏បានបញ្ចប់ការសាងសង់ ក្លឹបហាត់ប្រាណ ដែលមាននៅក្នុងគម្រោងរបស់ខ្លួន សម្រាប់អតិថិជនប្រើប្រាស់ ក្នុងពេលឆាប់ៗនេះ ។

ក្លឹបហោស៍ របស់គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ រួមមាន៖ អាងហែលទឹកដ៏ធំទូលាយ​ (សម្រាប់កូនក្មេង និងមនុស្សធំ) កន្លែងហាត់ប្រាណ ដែលមានឧបករណ៍ទំនើប និងសម្បូរបែប បន្ទប់ស្ទីម សោណា សួនច្បារដ៏ស្រស់បំព្រង កន្លែងក្មេងលេង និងផ្សារទំនើបឡាក់គី អ៊ីចប្រេស ដែលកាន់តែផ្តល់ភាពងាយស្រួល ដល់អតិថិជនដែលស្នាក់នៅ ក្នុងគម្រោងផងដែរ។

គម្រោងអ័រគីដេ ដឹរ៉ូយ៉ាល់ ស្ថិតនៅលើផ្ទៃដីជាង ៣៦ហិចតា ដែររួមមាន វីឡាទោលឃីង វីឡាទោលឃ្វីនវីឡាភ្លោះ វីឡាកូនកាត់ និង ផ្ទះប្រកបអាជីវកម្មហ្ស៊បហោសន៍ ដែលទទួលបានជោគជ័យ ពីការលក់ និងបញ្ចប់ការសង់សង់១០០% ហើយបច្ចុប្បន្នក៏មានអតិថិជន ចូលមកស្នាក់នៅ និងប្រកបរបរផងដែរ។

គ្រប់គម្រោងរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន តែងតែគិតគូរទៅដល់សុខមាលភាព នៃការរស់នៅរបស់អតិថិជនគ្រប់រូប និងផ្តល់អោយអតិថិជននូវការរស់នៅ ដ៏មានសុភមង្គលនៃបែបផែនជីវិត ដ៏ស្រស់បំព្រង៕

លែង​ពិបាក!​ ផ្សារទំនើប pandamart លើ foodpanda ផ្តល់ទំនិញ​ជាង​៣០០០មុខ ដើម្បី​កុម្ម៉ង់ទិញ

0

ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​បើ​ប្រាស់​ App របស់ foodpanda នឹង​ទទួល​បាន​បទពិសោធ​ថ្មី និង​កាន់​តែ​មានភាព​ងាយស្រួល ក្នុងការ​ទិញ​ទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដោយក្រុមហ៊ុន​ដឹក​ជញ្ជូន​រហ័ស​ ឈានមុខ​គេ​នៅ​កម្ពុជាមួយ​នេះ បានដាក់​ឲ្យ​ដំណើរ​ការ លើ​​មុខ​ងារ​ថ្មីគឺ​​ pandamart ដែល​ប្រមូល​ផ្តុំ​នូវ​មុខទំនិញ និ​ងសម្ភារ​ប្រើប្រាស់​ដ៏សម្បូរ​បែប​។

​មុខងារ​ថ្មី​នេះ លោក​អ្នក​​ទិញ​ទំនិញ​ជាច្រើន​មុខ ដល់ទៅ​ជាង​៣០០០មុខ ក្នុងនោះមានទាំងអាហារកញ្ចប់ ភេសជ្ជៈគ្រប់ប្រភេទ គ្រឿងទេសស្រស់ៗ ព្រមទាំងទំទិញសម្រាប់បំពេញ តម្រូវការប្រចាំថ្ងៃជាច្រើនទៀត​ ដែលផ្តល់ជម្រើសច្រើន ដល់អ្នកប្រើប្រាស់។

ក្រៅ​ពីផ្តល់​ជម្រើស លើ​មុខ​ទំនិញ​ដ៏សម្បូរ​បែប​ អ្វី​ដែលកាន់​តែ​ពិសេស និង​កាន់​តែ​មាន​​អត្ថ​ប្រយោជន៍ ទៅ​ទៀតនៅលើ pandamart ​នោះ​គឺ​ ​លោក​អ្នក​មិន​ចាំ​បាច់​រង់​ចាំ​យូរ​ឡើយ ដោយ​បន្ទាប់​ពីការ​បញ្ជា​ទិញ ​របស់​ដែលលោកអ្នក ត្រូវការត្រឹម​រយៈពេល​៣០នាទី​ ទំនិញ​នោះ នឹង​ទៅដល់​ដៃ​របស់​លោក​អ្នក​។

អ្នក​តំណាង​របស់ក្រុមហ៊ុន foodpanda បាន​ឲ្យដឹងថា៖ «នៅ foodpanda យើង​តែង​តែ​គិត​គូ​ ដល់​តម្រូវ​ការ​របស់​​អតិ​ថិជន ហើយ​ការ​ផ្តល់​ភាព​ងាយ​ស្រួល និង​សន្សំ​សំ​ចៃ​ពេលវេលា ​​សម្រាប់​​អតិថិ​ជន​តែង​តែ​ ជា​ចំណុច​អាទិភាព​ជានិច្ច​។ មុខងារ​ថ្មី pandamart នឹង​ផ្តល់​បទពិសោធ​នៃ​ភាព​ងាយស្រួល​ថ្មី មិនធ្លាប់​មាន​ពី​មុន​មក​ ដល់​អ្នក​ប្រើប្រាស់​ ហើយនិ​ង​ផ្តល់​ទំនិញ​ដ៏សម្បូរ​បែប ដើម្បី​បញ្ជា​ទិញ ក៏ដូច​ជា​ចូលរួម​រក្សា​គម្លាត​សង្គម ក្នុងវិបត្តិ​កូវីដ ១៩។ ឥឡូវនេះសម្រាប់ pandamart យើងបម្រើជូននៅរាជធានីភ្នំពេញ ហើយនឹងមាននៅបណ្តាខេត្តក្រុងផ្សេងៗទៀត ដែលយើងមានវត្តមាន ក្នុងពេលឆាប់ៗនេះ​»​។

ដើម្បី​ចូល​ទិញ​ទំនិញ​ លោក​អ្នក​គ្រាន់​តែ​ចូល​ក្នុង App (បើ​មិនទាន់មាន អាច​ចូល​ទាញយក​ពី App Store ឬ​ Play Store បាន) របស់​ foodpanda ដែលដំឡើង​រួច​ជាស្រេច បន្ទាប់​មក ចូល​ទៅកាន់ផ្នែក​ គ្រឿងទេស និងច្រើនទៀត (Grocery and More) ហើយ​បន្ទាប់​មក ចូល​ទិញ​ទំនិញ​ពី pandamart (shop from pandamart) ជាការ​ស្រេច​។ លោក​អ្នក​អាច​ទិញ​ទំនិញ​ជាច្រើន ​រួមមាន​គ្រឿង​ផ្សំ​ ផលិត​ផល​ទឹក​ដោះគោ ទឹក​ជ្រលក់ អាហារ និង​ភេសជ្ជៈ និងគ្រឿង​ទេសស្រស់ៗ គ្រឿង​សម្អាង និង​ទំនិញ​ជា​ច្រើន​ប្រភេទ​ទៀតតាមតម្រូការ​។

ដើម្បី​អប​អរ​​ការ​ដាក់​ដំណើរការ​មុខ​ងារ​ថ្មីនេះ ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ អតិថិ​ជន​ទាំង​អស់ ដែល​​បញ្ជា​ទិញ​ទំនិញ​ពី pandamart នឹង​ទទួល​បាន​ឱកាស​ចូលរួម ​ក្នុងការ​ចាប់​ឆ្នោតផ្សង​សំណាង ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន​ ដូច​ជា ម៉ាស៊ីនហ្គេម Playstation 5, iPad pro បាស់ JBL និង​រង្វាន់​ផ្សេងៗជាច្រើន​ទៀត​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ប្រើប្រាស់​ថ្មី ក៏អាច​រីក​រាយ​នឹង​ប្រម៉ូសិន​ តាម​រយៈ​ការ​ប្រើ​កូដ «MART» ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ ២ ដុល្លារ នៅពេល​ចំណាយ​ចាប់​ពី​ ៧ ដុល្លារ​ឡើង​ទៅ​។

កាន់​តែ​សុវត្ថិភាព​ទៅ​ទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់បែបឌីជីថល ( Visa Card Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ​ ស្រប​ពេល​ដែលបុគ្គ​លិក​ដឹក ជញ្ជូន​​​ របស់​ក្រុមហ៊ុន តែង​តែ​អនុវត្ត វិធាន​ការ​អនា​ម័យ​ជានិច្ច ដូច​ជា​ពាក់​ម៉ាស់ ប្រើ​ទឹក​អាល់កុល​លាង​ដៃ ជូត​សម្អាត និង​បាញ់​ថ្នាំ​សម្អាត​ធុង ​ដឹក​ឥវ៉ាន់​ជា​ប្រចាំ។

ចុច​ដោន​ឡូត​អេប foodpanda ដើម្បី​បញ្ជារទិញ ​អាហារ និង​របស់​ប្រើ​ប្រាស់​គ្រប់​ប្រភេទ តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។​
បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​ យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ កំពង់ស្ពឺ ​កំពង់​ឆ្នាំង និង​ស្វាយរៀង។​

តាមចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕

តើអ្នកត្រៀមអ្វីខ្លះ សម្រាប់ពិធីសែនព្រះខែ? បើមិនទាន់មានទេ ហាងនំប៉័ងបាយ័ន សូមណែនាំ​ ជម្រើសនំសែនព្រះខែដ៏ច្រើន សម្រាប់លោកអ្នក

0

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ជាថ្ងៃពិធីសែនព្រះខែ ដែលប្រពៃណីចិន-វៀតណាម សែនព្រះខែ ឬពិធីបុណ្យគោម គេធ្វើនំប្រពៃណី គឺនំលោកខែជាច្រើនប្រភេទ សែនព្រេនដល់ទេវតា ពិសេសព្រះនាងឆាងអ៊ី ដើម្បីសុំសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ ដោយមានការដុតគោម ឬបង្ហោះគោម ដើម្បីអបអរសាទរ នៃរដូវប្រមូលទិន្នផលកសិកម្មផងដែរ រីឯអ្នកខ្លះទៀត ហូបនំលោកខែជាមួយទឹកតែ ចេញទៅមើលព្រះច័ន្ទដ៏ស្រទន់រះពេញវង់។

ពិធីសែនព្រះខែ ក៏ត្រូវនឹងថ្ងៃសីល ពេញបូណ៌មីថែមទៀតនេះ ហាងនំប៉័ងបាយ័ន មានជម្រើសនំជាច្រើនមុខ ព្រមទាំងមានរសជាតិឆ្ងាញ់ សូមធ្វើការណែនា ដល់អស់លោកលោកស្រី មិនឲ្យខកបំណងនោះទេ ។

លោកអ្នកនឹងរីករាយ ក្នុងពិធី សែនព្រះខែ ជាមួយនំសែនព្រះខែបាយ័ន ដែលមានដូចជា៖ -នំង៉ូវយីងពិសេសពងទា, -នំស្នូលសណ្តែកពងទា, -នំស្នូលដូងពងទា, -នំស្លឹកតយស្នូលសណ្តែក, -នំកោអត់ស្នូលគង់ស៊ីអីម និងមាននំជាច្រើនជម្រើស សម្រាប់ជ្រើសរើសផ្សេងៗទៀត គ្រប់តម្រូវការអតិថិជន ដោយលោកអ្នកអាចទៅកាន់ ហាងនំប៉័ងបាយ័ន គ្រប់សាខា ដែលនៅជិតលោកអ្នកបំផុត លោកអ្នកក៏អាចកុម្ម៉ង់ ឬបញ្ជាទិញតាមរយៈដៃគូសហការ ខាងដឹកជញ្ជូន Foodpanda និង Nham24 ផងដែរ ឬក៏អាចទំនាក់ទំនង មកកាន់លេខទូរសព្ទ 010 555 322 / 069 555 075 ។

អ្វីកាន់តែពិសេសជាគេ សម្រាប់នំសែនព្រះខែបាយ័ន គ្រប់នំ និងការវិចខ្ចប់ទាំងអស់ នៅហាងនំប៉័ងបាយ័ន ត្រូវបានរៀបចំ និងផលិតឡើងដោយខ្លួនឯង មិនត្រូវបាននាំចូលពីខាងក្រៅឡើយ ដោយអាចធានាបានថា មានគុណភាពល្អ និងមិនប៉ះពាល់ដល់សុខភាព អាចរក្សាទុកបានយូរ ។

បុណ្យសែនព្រះខែជាពិធីបុណ្យមួយ នៅពាក់កណ្តាលសរទរដូវ (Mid-Autumn Festival) (中秋節), ត្រូវបានគេស្គាល់ថា ជាបុណ្យសែនព្រះខែ ឬ ចុងឈីវជៀ។ វាជាពិធីបុណ្យ សំរាប់អបអររដូវ ប្រមូលផលពេញនិយមមួយ ដែលត្រូវបានប្រារព្ធឡើង ដោយជនជាតិ ចិន, តៃវ៉ាន់, និងប្រជាជនវៀតណាម. ក្នុងរយៈពេលជាង 3,000 ឆ្នាំមុន ព្រះច័ន្ទត្រូវបានចាត់ទុកជាទីសក្ការៈ នៃរាជវង្សថាង , ពិធីបុណ្យនេះ ត្រូវបានឱ្យឈ្មោះថា ចុងឈីវជៀ(中秋節) (មានន័យថា “ពិធីបុណ្យពាក់កណ្តាលសរទរដូវ”) នៅក្នុងរាជកាលនៃរាជវង្សចូវ ។ នៅម៉ាឡេស៊ី សឹងង្ហបុរី និង ហ្វីលីពីន គេហៅវាថា ពិធីបុណ្យគោម ឬ ពិធីបុណ្យសែននំព្រះខែ ។ ពិធីនេះគេប្រារព្ធឡើង នៅថ្ងៃទី ១៥ ក្នុងខែទី ៨ របស់ចិន ហើយត្រូវនឹងខែ កញ្ញា ឬតុលា នៃប្រក្រតិទិនសូរិយាគតិ ។ វាក៏ជាថ្ងៃដែលត្រូវនឹងពាក់កណ្តាល សរទរដូវនៃប្រក្រតិទិនសូរិយាគតិ ហើយនៅពេលនោះព្រះច័ន្ទ ក៏ពេញបូណ៌មីដែរ ។ ម្ហូបប្រពៃណីនៃពិធីនេះគឺ នំលោកខែ នេះបើតាមឯកសារ វិគីភីឌា ។

បុណ្យសែនព្រះខែ ជាពិធីបុណ្យសំខាន់មួយ ក្នុងប្រក្រតិទិនរបស់ចិន។ តាមប្រពៃណី ញាតិមិត្តនិង មិត្តភ័ក្តិមកជួមជុំគ្នានៅថ្ងៃនេះ ដើម្បីមើលព្រះខែពេញបូណ៌មី និង ញុំានំលោកខែ៕

មិត្តហ្វូន បន្តស្វែងរកឃើញ អ្នកឈ្នះប្រចាំខែពីកម្មវិធី «បញ្ចូលឈ្នះពី កាតកោសមិត្តហ្វូន 5000៛»

0

ភ្នំពេញ៖ ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូនបានបន្តប្រគល់រង្វាន់ធំៗជាច្រើនទៅកាន់អតិថិជន ដែលមានសំណាងឈ្នះពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ប្រចាំខែសីហា នៅឯការិយាល័យកណ្តាលរបស់ខ្លួន។   

លោក រុន សិលា រស់នៅខេត្តបាត់ដំបងជាអតិថិជន ដែលមានសំណាងឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 Pro បានថ្លែងទាំងអារម្មណ៍រំភើបថា៖ “ខ្ញុំពិតជាសប្បាយចិត្តក្រៃលែងដែលបានឈ្នះរង្វាន់ធំពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ដំបូងខ្ញុំហាក់មិនជឿតែបន្ទាប់ពីបានស្តាប់ការពន្យល់ពីក្រុមការងារ​ ពិនិត្យលេខទូរស័ព្ទរបស់ក្រុមហ៊ុន​ និងចូលទស្សនាការផ្សាយផ្ទាល់លើផេកហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុនមិត្តហ្វូនទៀត ទើបជឿជាក់ 100%​​ ហើយក៏សូមអរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ​​​​ដែលបង្កើតនូវកម្មវិធីនេះឡើងផ្តល់រង្វាន់ជូនពិតៗតែម្តង។”

អតិថិជនមានសំណាងម្នាក់ទៀតមកពីខេត្តសៀមរាប អ្នកនាង លី ណារី ជាអ្នកឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប iPhone 12 mini ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នាថា៖ “សំណាងពិតជាមានប្រាកដមែន ធ្លាប់តែឈ្នះរង្វាន់ប្រចាំថ្ងៃពីកាតកោសមិត្តហ្វូន 5000៛ ប៉ុន្តែថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានឈ្នះរង្វាន់ធំប្រចាំខែ iPhone 12 mini ពីក្រុមហ៊ុនមិត្តហ្វូនពីកម្មវិធី «បញ្ចូលឈ្នះពីកាតកោសមិត្តហ្វូន 5000៛» ហើយខ្ញុំជឿជាក់លើក្រុមហ៊ុន 100% តែម្តង ដោយសារលេខដែលខលមកខ្ញុំគឺ 097 9 097 097 ជាលេខក្រុមហ៊ុន ហើយមានការផ្សាយផ្ទាល់លើផេកផ្លូវការហ្វេសប៊ុករបស់មិត្តហ្វូនទៀត។” ចំណែកឯអ្នកនាង សុខ រដ្ឋា រស់នៅរាជធានីភ្នំពេញ ហើយបានឈ្នះរង្វាន់ iPad 8 ពីកម្មវិធីក៏បានបង្ហាញពីចំនាប់អារម្មណ៍រំភើបស្រដៀងគ្នាដែរ។

លោកអាដាំ តំណាងឲ្យក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ “ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រ និងបន្តប្រើប្រាស់នូវសេវាកម្មមិត្តហ្វូនទាំងអស់ សំណាងនៅតែបន្តមានសម្រាប់ អតិថិជនដែលបញ្ចូលលុយជាមួយកាតកោសមិត្តហ្វូន 5000៛។ ការបន្តកម្មវិធីនេះ បានផ្តល់នូវរង្វាន់កាន់តែច្រើនជាងមុន និងឡូយជាងមុន។ រាល់ការបញ្ចូលលុយជាមួយនឹងសន្លឹកកាត 5000៛ អតិថិជនទាំងអស់នឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗ រួមទាំងឱកាសឈ្នះរង្វាន់កាតកោស 5០០០ រៀល រហូតដល់ $5, លុយក្នុងប្រព័ន្ធ ទិន្នន័យអ៊ីនធឺណិត ទូរស័ព្ទដៃទំនើប iPhone 12 Pro  iPhone 12 mini iPad 8 និងកាតកោស 10 ដុល្លារ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀត។ ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃទី 01 ខែសីហា រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021។”

គួរបញ្ជាក់ឡើងវិញថា កម្មវិធី «បញ្ចូលលុយឈ្នះពីកាតកោសមិត្តហ្វូន 5,000៛» បន្តរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ដែលអតិថិជនមិត្តហ្វូនទាំងអស់នឹងអាចមានឱកាសឈ្នះរង្វាន់ភ្លាមៗ និងរង្វាន់ធំប្រចាំខែយ៉ាងច្រើនសន្ធឹកសន្ធាប់រួមមានរង្វាន់កាតកោស 5០០០រៀល, កាតកោស $1, កាតកោស $2, កាតកោស $5, លុយក្នុងប្រព័ន្ធ និងទិន្នន័យអ៊ីនធឺណិតជាច្រើនសន្ធឹកសន្ធាប់ មិនតែប៉ុណ្ណោះពួកគេនឹងទទួលបានលេខកូដសំណាងដើម្បីមានឱកាសឈ្នះរង្វាន់ធំប្រចាំខែរួមមាន៖ ទូរស័ព្ទដៃទំនើប iPhone 12 Pro 5 រង្វាន់,  iPhone 12 mini 5 រង្វាន់, ទូរទស្សន៍ iPad 8 5 រង្វាន់ និងកាតកោស 10 ដុល្លារជាច្រើនរង្វាន់ទៀត។ ជាពិសេសរាល់ការបញ្ចូលទឹកប្រាក់ជាមួយសន្លឹកកាតកោស 5000៛ អតិថិជនគ្រប់រូបនឹងទទួលបានទឹកប្រាក់បន្ថែម 100 ដុល្លារភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ។

ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ថ្ងៃទី 5 នៃខែបន្ទាប់ វេលាម៉ោង 4 រសៀល តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក និងយូធូបឆានលរបស់មិត្តហ្វូន។ សម្រាប់ការទំនាក់ទំនងទៅអតិថិជន ក្រុមហ៊ុនមិត្តហ្វូននឹងប្រើប្រាស់ Hotline ប្រើប្រាស់របស់ខ្លួនតែមួយខ្សែគត់គឺ 097 9 097 097។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់មិត្តហ្វូន www.fb.com/metfone.closer  ឬហៅទៅលេខ 1777៕

ហើយនៅចាំអីទៀត…! តោះ…! ឱកាសមហាប្រូម៉ូសិន ថែមជូនកាដូ បញ្ចុះតម្លៃ និងបង់រំលស់គ្មានការប្រាក់ ដ៏ធំបំផុតប្រចាំឆ្នាំពី សាមសុង បានមកដល់ទៀតហើយ…!!

0

(ភ្នំពេញ) ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១៖ មិនងាយទេណា៎…! មួយឆ្នាំមានតែម្តង…បើឱ្យរំលងទៀតដឹងតែស្តាយក្រោយហើយណា៎…! ឆ្នាំនេះកាន់តែអស្ចារ្យជាងឆ្នាំមុន បានទាំងកាដូ ការបញ្ចុះតម្លៃ និងរំលស់គ្មានការប្រាក់! សម្រាប់អតិថិជន សាមសុង និងប្រជាប្រជាជនកម្ពុជាទាំងអស់ដែលកំពុងត្រូវការគ្រឿងបរិក្ខារអេឡិចត្រូនិច សម្រាប់គេហដ្ឋានដែលមានគុណភាពខ្ពស់ និងធ្វើឱ្យជីវិតកាន់តែមានភាពងាយស្រួលពោរពេញ ដោយផាសុកភាពសូមប្រញាប់រួសរាន់ទិញឱ្យទាន់កម្មវិធីប្រូម៉ូសិនដ៏ធំប្រចាំឆ្នាំ (Exclusive Day) ពី សាមសុង ឥឡូវនេះ…!

This image has an empty alt attribute; its file name is photo_2021-09-17_13-43-27.jpg

បើអតិថិជនមានគម្រោងចង់ទិញ …សូមទិញឥឡូវនេះទាន់មានកម្មវិធីប្រូម៉ូសិនពិសេសបែបនេះ…! ទិញឥឡូវនេះអតិថិជនទាំងអស់នឹងចំណេញបានច្រើនជាមួយនឹងការបញ្ចុះតម្លៃដ៏អស្ចារ្យមិនធ្លាប់មាន អមជាមួយនឹងការថែមជូនកាដូពិសេជាទីគាប់ចិត្ត និងបង់រំលស់គ្មានការប្រាក់រយៈពេល 12 ខែ ផងដែរ…!

This image has an empty alt attribute; its file name is photo_2021-09-17_13-42-53.jpg

ពិតជាអស្ចារ្យ…! ឱកាសប្រូម៉ូសិនទិញថែមៗ…! ទិញបញ្ចុះតម្លៃពិសេស…! អេមអស់ស្ទះម៉ង…! ចំណាយរឹតតែតិច…ចំណេញមកវិញកាន់តែច្រើនបំផុតនឹកស្មានមិនដល់…!! 

ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី10 ខែតុលា ឆ្នាំ 2021 អតិថិជនទាំងអស់នឹងទទួលបានការថែមជូនកាដូពិសេស និងការបញ្ចុះតម្លៃដ៏សម្បើមអស្ចារ្យប្រចាំឆ្នាំពីក្រុមហ៊ុន សាមសុង យ៉ាងច្រើនសន្ធឹកសន្ធាប់រាល់ការទិញទូរទស្សន៍ ម៉ាស៊ីនបោកខោអាវ ទូទឹកកកពី សាមសុង ហើយអ្វីដែលលោកអ្នកបារម្ភខ្លាចក្រែងថាថវិកាអត់គ្រប់ ហើយត្រូវចំណាយច្រើនមែនអត់? ប្រាកដណាស់! លោកអ្នកប្រាកដជាធ្លាប់គិតដល់ត្រង់ចំណុចនេះ! ប៉ុន្តែនៅពេលនេះលោកអ្នកឈប់គិតបែបនោះ និងឈប់បារម្ភទៀតទៅព្រោះថាលោកអ្នកអាចបង់រំលស់ដោយគ្មានការប្រាក់ 0% រយៈពេល 12 ខែ ដែលចំណាយត្រឹមតែ $2 ទៅ $4 ប៉ុណ្ណោះក្នុង1ថ្ងៃ។

This image has an empty alt attribute; its file name is photo_2021-09-17_13-43-23-1024x1024.jpg

 រួសរាន់ឡើង…! ចំណាយកាន់តែតិច និងបានបរិក្ខារអេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានដ៏ទំនើបទាន់សម័យពេញផ្ទះកាន់តែច្រើនតែម្តង! ទាន់ឱកាសដ៏ល្អកម្រនេះបានមកដល់…អ៊ីចឹងសូមប្រញាប់មកហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលនៅជិតលោកអ្នកឥឡូវនេះភ្លាមទៅ…!

This image has an empty alt attribute; its file name is photo_2021-09-17_13-43-30.jpg

* បញ្ជាក់៖ ការផ្តល់ជូនដ៏ធំប្រចាំឆ្នាំនេះគឺសម្រាប់តែការជាវផលិតផល សាមសុង ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី 10 ខែតុលា ឆ្នាំ 2021 តែប៉ុណ្ណោះ និងសម្រាប់តែនៅហាងដែលមានបដាប្រូម៉ូសិននេះឬ ហាងដែលជាដៃគូប្រូម៉ូសិននេះតែប៉ុណ្ណោះ…!

This image has an empty alt attribute; its file name is photo_2021-09-17_13-43-34.jpg

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយបន្តដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 !

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម ចែកអាហារ និងភេសជ្ជ: ១០០០កញ្ចប់

0

ភ្នំពេញ៖ ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម (E&M) នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំកម្មវិធីសប្បុរសធម៌ ក្រោមយុទ្ធនាការបេសកកម្មតែមួយ បន្តចែកបាយនិងភេសជ្ជៈ ចំនួន១០០០កញ្ចប់ ដោយការជិះស៊ីក្លូចែកអាហារ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតាមដងផ្លូវមួយចំនួន ក្នុងរាជធានីភ្នំពេញ ដើម្បីជាការចូលរួមចំណែក ជួយគ្នាក្នុងគ្រាដ៏លំបាក នៅក្នុងស្ថានភាពកូវីដ១៩នេះ។

យោងតាមប្រភពពត៌មាន បានអោយដឹងថាភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម មានគោលបំណងនឹងបន្តចែកបាយ និងភេសជ្ជៈដល់ប្រជាពលរដ្ឋ ក្នុងរយៈពេល៤ខែជាប់ៗគ្នា រហូតដល់ ១០០០ កញ្ចប់ ដើម្បីអាចចូលរួម ជួយសម្រាលការលំបាក របស់ប្រជាជនកម្ពុជាបានខ្លះៗ ទៅតាមលទ្ធភាព ដែលខ្លួនអាចធ្វើបាន។

បន្ថែមលើសពីនេះទៅទៀត ពួកយើងក៏ត្រូវតែបន្តអនុវត្ត​ នូវគោលការណ៍៣កុំ៣ការពារ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងជម្ងឺដ៏កាចសាហាវ និងយកឈ្នះ ក្នុងគ្រាលំបាកនេះជាមួយគ្នា។

គួរឲ្យដឺងផងដែរថា ភោជនីយដ្ឋាន អ៊ីអ៊ែនអឹម (E&M) បានបង្កើតឡើង នៅក្នុងឆ្នាំ២០១៤ ដោយសារតែមានការបន្តគាំទ្រ ពីសំណាក់អតិថិជន រហូតមកដល់បច្ចុប្បន្ន ភោជនីយដ្ឋាន និងកាហ្វេ អ៊ីអ៊ែនអឹម (E&M) មានសាខា ចំនួន២ទីតាំងហើយ គឺទី១នៅបឹងកេងកង និង ទី២នៅផ្សារទំនើបជីបម៉ុងបាក់ទូក។

លក្ខណៈពិសេសរបស់ E&M Coffee គឺការផ្តល់ឲ្យអតិថិជននូវបរិយាកាសមួយ ដ៏សម្បូរបែបតាមរយៈបរិយាកាស នៅក្នុងហាង ម្ហូបអាហារច្រើនមុខដ៏ឈ្ងុយឆ្ងាញ់ ភេសជ្ជៈជាច្រើនជម្រើស និងបទពិសោធន៍មួយយ៉ាងល្អ៕

Metfone ដាក់ឲ្យប្រើលេខកូដ 1200 សម្រាប់អតិថិជនពិនិត្យ និងផ្ដាច់កញ្ចប់សេវាកម្ម ដែលមិនត្រូវការ

0

ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់ សេវាទូរគមនាគមន៍និង ICT ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យអតិថិជន របស់ខ្លួនប្រើប្រាស់លេខកូដពិសេស *1200# ដើម្បីអនុញ្ញាតឲ្យអតិថិជនត្រួតពិនិត្យ និងកាត់ផ្ដាច់កញ្ចប់សេវាកម្មនានា ដែលមិនត្រូវការ នៅក្នុងគណនីទូរសព្ទរបស់ខ្លួន ។

បើតាមការឲ្យដឹងពីក្រុមហ៊ុន វិធានការនេះអនុលោម ទៅតាមការណែនាំរបស់ និយ័តករទូរគមនាគមន៍កម្ពុជា ដែលបានណែនាំឲ្យប្រតិបត្តិករ សេវាទូរសព្ទទាំងអស់នៅកម្ពុជា បង្កើតនិងដាក់ឲ្យប្រើប្រាស់ នូវលេខកូដពិសេស *1200# ដើម្បីឲ្យអ្នកប្រើប្រាស់សេវា ទូរសព្ទអាចពិនិត្យ និងកាត់ផ្ដាច់នូវកញ្ចប់សេវាកម្មនានា ដែលពួកគេមិនត្រូវការ ។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា ក្រុមហ៊ុនមិត្តហ្វូនបានដាក់ឲ្យអតិថិជន ប្រើប្រាស់នូវលេខកូដពិសេស ចំនួន ៣ គឺ *1200#, *1201# និង *1202# ដើម្បីអនុវត្តតាមគោលការណ៍ ណែនាំរបស់និយ័តករ ទូរគមនាគមន៍កម្ពុជា ។

លោកបានបញ្ជាក់ថា លេខកូដ *1200# គឺសម្រាប់ឲ្យអតិថិជនពិនិត្យមើល និងលុបចោលនូវកញ្ចប់ សេវាកម្មនានាដែលខ្លួនមិនត្រូវការ ចំណែកឯលេខកូដ *1201# គឺសម្រាប់ឲ្យអតិថិជនពិនិត្យមើល ទឹកប្រាក់ដែលនៅសល់ ក្នុងគណនីរបស់ខ្លួន និងលេខកូដ *1202# សម្រាប់ឲ្យអតិថិជនពិនិត្យព័ត៌មាន អំពីស៊ីមកាតលេខទូរសព្ទ របស់ពួកគាត់។

និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ដែលជាសេនាធិការរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងមក បានបង្កើតលេខកូដពិសេស *1200# និងបានណែនាំឲ្យប្រតិបត្តិករ ប្រព័ន្ធទូរសព្ទចល័តនៅក្នុងស្រុក ដាក់ឲ្យអតិថិជនប្រើប្រាស់ លេខកូដពិសេសនេះ ដើម្បីអនុញ្ញាតឲ្យពួកគេពិនិត្យ និងលុបចោលនូវកញ្ចប់សេវាកម្មណា ដែលពួកគេមិនត្រូវការ ។ ការណែនាំនេះបានធ្វើឡើង បន្ទាប់ពីមានការត្អូញត្អែរ ពីសំណាក់អ្នកប្រើប្រាស់ អំពីការកាត់ប្រាក់ថ្លៃសេវានានា ដោយមិនបានឲ្យពួកគេដឹងមុន ពីសំណាក់ប្រតិបត្តិករមួយចំនួន ។

បន្ទាប់ពីមានការណែនាំនេះ ពីនិយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន ដែលជាតួអង្គសំខាន់មួយ នៅក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា បានចាត់វិធានការជាច្រើន ក្នុងនោះរួមទាំងវិធានការ ដែលតម្រូវឲ្យបុគ្គលិក ភ្នាក់ងារលក់ និងដៃគូទាំងអស់របស់មិត្តហ្វូន ធ្វើបច្ចុប្បន្នភាពព័ត៌មាន អតិថិជនឲ្យបាន ១០០% នៅមុនពេលធ្វើការលក់ដូរស៊ីមកាត ។

គួរបញ្ជាក់ថា មិត្តហ្វូន បានចូលមកវិនិយោគ និងដំណើរការអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ហើយសព្វថ្ងៃ បានក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនឈានមុខគេ ក្នុងការផ្ដល់សេវាកម្មទូរគមនាគមន៍និង ICT នៅក្នុងប្រទេសកម្ពុជា ៕

TIKTOK ឈានជើងចូលក្នុងទីផ្សារ ផ្សាយពាណិជ្ជកម្មកម្ពុជា ជាមួយការណែនាំ​ជាដំណាក់កាល

0

កម្មវិធី TikTok ជាកម្មវិធីសម្រាប់បង្កើតវីដេអូ ដែលមានបេសកកម្មជំរុញគំនិតច្នៃប្រឌិត និងនាំយកភាពសប្បាយរីករាយ បាននិងកំពុងបន្តឈានជើង ចូលក្នុងទីផ្សារផ្សព្វផ្សាយ ពាណិជ្ជកម្មនៅកម្ពុជា ដោយផ្ដល់ការណែនាំ ជាជំហានៗងាយយល់។

ការណែនាំចុងក្រោយ ចេញផ្សាយដោយក្រុមហ៊ុន Httpool ដែលជាតំណាង​ផ្នែកផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ក្រុមហ៊ុន TikTok បង្ហាញជូនសហគ្រាសធុនតូច និងមធ្យម (SMEs) អំពីរបៀបបង្កើតគណនី ការចូលទៅក្នុងគណនី បញ្ចូលព័ត៌មានអំពីអាជីវកម្ម ជ្រើសរើសវិធីទូទាត់ និងបញ្ជូនព័ត៌មានសំខាន់ៗ អំពីអាជីវកម្ម។ ការណែនាំនេះ ជួយសម្រួលដំណើរការទាំងមូល នៃការផ្សព្វផ្សាយពាណិជ្ជកម្ម នៅលើកម្មវិធី TikTok ។

បន្ថែមលើការណែនាំ​ ទៅកាន់អ្នកប្រើប្រាស់ TikTok អំពីរបៀបបង្កើត និងដំណើរការយុទ្ធនាការ ផ្សព្វផ្សាយពាណិជ្ជកម្ម ការណែនាំនេះ​ក៏ប្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរថា ហេតុអ្វីបានជាពួកគេគួរប្រើ TikTok សម្រាប់យុទ្ធនាការ ផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ដោយផ្អែកលើចំនួន​អ្នកប្រើប្រាស់វេទិកា នៅទូទាំងពិភពលោក ការប្រាស្រ័យទាក់ទង ប្រកបដោយប្រសិទ្ធភាព ទំរង់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងឧបករណ៍​ប្រកបដោយភាពច្នៃប្រឌិត ការកំណត់គោលដៅច្បាស់លាស់ និងតម្លាភាពនៃប្រព័ន្ធតាមដាន។

ក្នុងការពន្យល់អំពីមូលហេតុ ដែលក្រុមហ៊ុន​គួរផ្សព្វផ្សាយជាមួយ TikTok វេទិកានេះពិពណ៌នា អំពីការអំពាវនាវ ដល់ក្រុមហ៊ុនដូចខាងក្រោម៖

ហេតុអ្វីត្រូវផ្សព្វផ្សាយ ជាមួយកម្មវិធីគ្រប់គ្រង ការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយ TikTok?

ចំនួនអ្នកប្រើប្រាស់វេទិកានៅទូទាំងពិភពលោក – TikTok គឺជាកម្មវិធីដែលមានអ្នកទាញយក ច្រើនជាងគេបំផុត នៅលើពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ្នកនឹងឃើញអ្នកប្រើប្រាស់ TikTok នៅក្នុងបណ្ដាប្រទេសជាង ១៥០ ប្រទេស។ ការប្រាស្រ័យទាក់ទង ប្រកបដោយប្រសិទ្ធភាព – TikTok គឺជាកម្មវិធីដែលផ្ដល់​ភាពសប្បាយរីករាយ ទម្រង់ច្នៃប្រឌិត ជំរុញការចូលរួមយ៉ាងទូលំទូលាយ និងបង្កើតការចូលរួមកម្រិតខ្ពស់។

ទំរង់ការផ្សព្វផ្សាយពាណិជ្ជកម្ម និងឧបករណ៍ប្រកបដោយភាពច្នៃប្រឌិត – យើងផ្ដល់ភាពងាយស្រួល ក្នុងការបង្ហាញគំនិត​ច្នៃប្រឌិតរបស់អ្នក ជាមួយនឹងទម្រង់ផ្សព្វផ្សាយពាណិជ្ជកម្ម និងគំរូផ្សេងៗគ្នា។ អ្នកក៏នឹងរកឃើញឧបករណ៍ ដែលងាយស្រួលប្រើប្រាស់សម្រាប់ ផ្លាស់ប្តូររូបភាព និងវីដេអូរបស់អ្នកទៅជាការផ្សព្វផ្សាយ ពាណិជ្ជកម្មដែលទាក់ទាញ។ មិនចាំបាច់ ជាអ្នកជំនាញកាត់តរូបភាព ឫវីដេអូនោះទេ។

ការកំណត់គោលដៅច្បាស់លាស់ – អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន សក្តានុពលដោយផ្ដោតលើប្រភេទ ទស្សនិកជនរបស់អ្នកដោយកំណត់ភេទ ទីតាំង អាយុ ចំណាប់អារម្មណ៍ និងកត្តាពិសេសផ្សេងៗទៀត។

តម្លាភាពក្នុងប្រព័ន្ធតាមដាន – ការតាមដានការផ្សាយពាណិជ្ជកម្មរបស់អ្នក គឺងាយស្រួលដោយមានទិន្នន័យលម្អិត និងរបាយការណ៍ផ្ទាល់ខ្លួន។ យើងបានសហការជាមួយដៃគូ ដ៏គួរឲ្យទុកចិត្ត ក្រុមហ៊ុនដៃគូគ្រប់គ្រង ប្រព័ន្ធតាមដានភាគីទីបី ដើម្បីតាមដានការផ្លាស់ប្តូរពាណិជ្ជកម្ម សកម្មភាពអ្នកប្រើប្រាស់កម្មវិធី ចំណាប់អារម្មណ៍ និងទិន្នន័យកំណត់លក្ខណៈ ការប្រើប្រាស់។ អ្នកនឹងអាចដឹងច្បាស់អំពីថវិកា នៃការផ្សព្វផ្សាយទីផ្សារ របស់អ្នកចំណាយលើអ្វី។

ដើម្បីផ្សព្វផ្សាយនៅលើវេទិកា TikTok សូមផ្តល់ដំបូន្មានដូចខាងក្រោម៖

ការណែនាំជាជំហានៗ ដើម្បីបង្កើតគណនីគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មក្នុង TikTok

ដើម្បីបង្កើតកម្មវិធីគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មក្នុង TikTok អ្នកនឹងត្រូវបង្កើតគណនី បញ្ចប់ការរៀបចំគណនីរបស់អ្នក និងឆ្លងកាត់ការពិនិត្យគណនី។ ប្រសិនបើអ្នកមិនទាន់មានគណនីផ្ទាល់ខ្លួន នៅលើ TikTok នោះទេ យើងស្នើឲ្យបង្កើត គណនីផ្ទាល់ខ្លួនមួយជាមុនសិន។ វានឹងអនុញ្ញាតឱ្យអ្នកយល់ដឹង អំពីវេទិកា និងស្គាល់ពីទេសភាពវីដេអូប្លែកៗ របស់យើង និងការយល់ឃើញ របស់សហគមន៍យើង អំពីមាតិកា។

ជំហានទី ១៖ បង្កើតកម្មវិធីគណនីចូលមើល
ចូលទៅកាន់ទំព័រចុះឈ្មោះផ្នែកគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មរបស់ TikTok និងបំពេញក្នុងប្រអប់ដែលមាន អាសយដ្ឋានអ៊ីមែលរបស់អ្នក (ឬ លេខទូរស័ព្ទ) និងពាក្យសម្ងាត់។ ។ ចុច «ផ្ញើលេខកូដ» ដើម្បីទទួលបានលេខកូដ ផ្ទៀងផ្ទាត់របស់អ្នក ហើយកុំភ្លេចយល់ព្រម តាមលក្ខខណ្ឌ។ ចុច «ចុះឈ្មោះ» ដើម្បីបង្កើតគណនីចូលមើលរបស់អ្នក។

ជំហានទី ២៖ បើកគណនីរបស់អ្នក
បំពេញក្នុងប្រអប់ជាមួយ ព័ត៌មានមូលដ្ឋានមួយចំនួន អំពីអាជីវកម្មរបស់អ្នក រួមទាំង ប្រទេស/តំបន់ ដែលអ្នកកំពុងស្ថិតនៅ ម៉ោងក្នុងតំបន់របស់អ្នក និងរូបិយប័ណ្ណដែលអ្នកចង់ធ្វើ ប្រតិបត្តិការវិក្កយបត្រ។ អ្នកក៏នឹងត្រូវបញ្ចូលឈ្មោះអាជីវកម្ម របស់អ្នកផងដែរ ដែលត្រូវតែដូចគ្នានឹង (ឬ ស្រដៀងបំផុត) ជាមួយឈ្មោះចុះបញ្ជី ស្របច្បាប់របស់ក្រុមហ៊ុនអ្នក។ សូមពិនិត្យសារឡើងវិញថា ព័ត៌មានរបស់អ្នកត្រឹមត្រូវ ជាពិសេសម៉ោងក្នុងតំបន់របស់អ្នក ពីព្រោះអ្នកនឹងមិនអាចផ្លាស់ប្តូរ វានៅពេលក្រោយបានទេ។ ចុច «ចុះឈ្មោះ» ដើម្បីបង្កើតគណនីរបស់អ្នក។

ជំហានទី ៣៖ បញ្ចូលព័ត៌មានអាជីវកម្មរបស់អ្នក
ពេលអ្នក log in លើកដំបូង អ្នកនឹងឃើញទម្រង់មួយលេចឡើង ដែលជាទម្រង់បំពេញ ដែលអ្នកអាចបញ្ចូលអំពីអាជីវកម្ម និងព័ត៌មានវិក្កយបត្ររបស់អ្នក។ បំពេញព័ត៌មានអំពីក្រុមហ៊ុនរបស់អ្នក រួមទាំងអាស័យដ្ឋាន ផ្លូវ ក្រុង/ខេត្ត និង លេខកូដប្រៃសណីយ៍ក្នុងប្រអប់ កន្លែងដែលអាជីវកម្ម របស់អ្នកត្រូវបានចុះឈ្មោះ។ សូមតាមដាន និងយកចិត្តទុកដាក់ញឹកញាប់ ចំពោះប្រអប់គេហទំព័ររបស់ក្រុមហ៊ុន។

អ្នកនឹងត្រូវបញ្ចូល URL គេហទំព័រក្រុមហ៊ុន របស់អ្នកតាមទម្រង់នេះ https://www.tiktok.com/។ ដើម្បីឆ្លងផុតការពិនិត្យគណនី គេហទំព័ររបស់អ្នកត្រូវតែ ធ្វើប្រតិបត្តិការឲ្យបានត្រឹមត្រូវ ត្រូវមានព័ត៌មានទំនាក់ទំនង សំខាន់ៗទាំងអស់ បញ្ចាក់អំពីការផ្សព្វផ្សាយផលិតផល ឬសេវាកម្មច្បាស់លាស់ និងពាក់ព័ន្ធនឹងផលិតផល ឬសេវាកម្មដែលអ្នកចង់ផ្សព្វផ្សាយ។

ប្រសិនបើអ្នកចង់ចូលទៅកាន់ មុខងារកំណត់ទាំងអស់នោះពេលក្រោយ រូបតំណាងទម្រង់នៅជ្រុងខាងស្តាំ ខាងលើនឹងអាចឱ្យអ្នកចូលទៅកាន់ «ការកំណត់គណនី» ។ ចុច «ព័ត៌មានអំពីគណនី» នៅក្រោមនេះ ដើម្បីត្រលប់មកទីនេះវិញ។

ជំហានទី ៤៖ ជ្រើសរើសវិធីបង់ប្រាក់របស់អ្នក
អ្នកអាចជ្រើសរើស រវាងការទូទាត់ដោយដៃ ឬដោយស្វ័យប្រវត្តិ (ប្រសិនបើមាននៅក្នុង​ទីផ្សាររបស់អ្នក) បន្ទាប់ពីអ្នកកំណត់វិធីទូទាត់ របស់អ្នករួចរាល់ អ្នកនឹងមិនអាចផ្លាស់ប្តូរវាបានទេ។

ជំហានទី ៥៖ បញ្ជូនព័ត៌មានគណនីរបស់អ្នក
បន្ទាប់ពីអ្នកបានបំពេញ រាល់ព័ត៌មានរបស់អ្នក និងពិនិត្យម្ដងឫពីរដង ឲ្យប្រាកដថា វាត្រឹមត្រូវ​សូមចុច «បញ្ជូន» នៅផ្នែកខាងក្រោមនៃទំព័រ។ យើងនឹងពិនិត្យមើល ព័ត៌មានរបស់អ្នក ហើយជូនដំណឹងដល់អ្នកឱ្យដឹង ក្នុងរយៈពេល ២៤ ម៉ោងថាតើគណនី របស់អ្នកត្រូវបានអនុម័ត ឬអត់។

យោងតាមក្រុមហ៊ុន Httpool ប្រសិនបើអ្នកធ្វើតាមដំបូន្មានទាំងអស់នេះ ក្នុងវេទិកាជាដំណាក់កាល អ្នកប្រើប្រាស់អាចត្រូវបានធានាថា នឹងទទួលបានបទពិសោធន៍ ផ្សាយពាណិជ្ជកម្មល្អបំផុតជាមួយ TikTok៕

ក្រុមហ៊ុន ដឹកជញ្ជូនអីវ៉ាន់ វីរៈប៊ុនថាំ ផ្តល់ជូនការបញ្ចុះតម្លៃ ៣ពាន់រៀល​ក្នុងរដូវវស្សានេះ សម្រាប់អ្នកទីក្រុងភ្នំពេញ

0

ភ្នំពេញ៖ក្នុងរដូវវស្សានេះ ក្រុមហ៊ុនដឹកជញ្ជូនអីវ៉ាន់​ ឈានមុខគេនៅកម្ពុជា វីរៈប៊ុនថាំ ផ្តល់ជូនការបញ្ចុះតម្លៃ ៣០០០រៀល រយៈពេល១ខែពេញតែម្តង សម្រាប់អ្នករស់នៅទីក្រុងភ្នំពេញ ។

ការបញ្ចុះតម្លៃនេះ សម្រាប់ការផ្ញើទំនិញគ្រប់ប្រភេទ គ្រប់ទីកន្លែង ទូទាំងទីក្រុងភ្នំពេញតែប៉ុណ្ណោះ ដែលនឹងត្រូវចាប់អនុវត្ត ពីថ្ងៃទី១៥ ខែកញ្ញា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ។

លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត ក្រុមហ៊ុនមានសិទ្ធិកែប្រែ ដោយពុំចាំបាច់ប្រាប់ទុកជាមុន! ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម ផ្ញើអីវ៉ាន់ទូទាំងប្រទេសកម្ពុជា៖ 010 522 522 ។

ទាញយក 𝗔𝗽𝗽 ឥឡូវនេះ ដើម្បីកក់ភ្នាក់ងារដឹកជញ្ជូន យកទំនិញដល់ផ្ទះ និងតាមដានអីវ៉ាន់របស់អ្នក៖
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការGooglePlay: https://bit.ly/2IhMiZ8
ទទួលបានព័ត៌មានថ្មីៗ subscribe Telegram Now !!