Home Blog Page 135

នៅក្រោយភាពល្បីល្បាញ​ របស់ Tik Tok បច្ចុប្បន្ន ដឹង​​ទេអ្នកណាបង្កើតឡើង និងមានប្រភព​ពីណា?

Tik Tok ឬ​ឲ្យ​ឈ្មោះ​ម្យ៉ាង​ទៀត Douyin ជា​កម្មវិធី​មាតិកា​ចម្រៀង​ និង​បណ្តាញ​សង្គម​របស់​ប្រទេស​ចិន ដែល​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់ ​នា​ខែ​កញ្ញា ឆ្នាំ២០១៦ ដោយ​ស្ថាបនិក​ក្រុមហ៊ុន Toutiao លោក Zhang Yiming ។ បុរស​មាន​ទ្រព្យសម្បត្តិ ៤ ពាន់​លាន​ដុល្លារ​រូប​នេះ បាន​ត្រួសត្រាយ​ផ្លូវ​ ឲ្យ​កម្មវិធី​របស់​ខ្លួន ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ នៅ​ប៉ែក​អាស៊ី ពោល​មាន​កំណើន​ អ្នក​ប្រើប្រាស់​លឿន​បំផុត ​នៃ​សហគមន៍​វីដេអូ​ជុំវិញ​ពិភពលោក។

គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ ២០១៨ កម្មវិធី Tik Tok មាន​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ១៥០ លាន​នាក់ និង​ប្រចាំ​ខែ​ដល់ ៥០០ លាន​នាក់ ជាប់​ឈ្មោះ​ជា App ទទួល​បាន​ការ​ចុច​ទាញ​យក​ច្រើន​បំផុត​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ ដល់​ទៅ ៤៥,៨ លាន​ដង។ កម្មវិធី​លើ​ទូរសព្ទ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ទស្សនា​វីដេអូ ថត​វីដេអូ​ខ្លីៗ​និង​កែច្នៃ លាយ​ឡំ​ការ​បន្ថែម Effects ពិសេស​ជា​ច្រើន រហូត​បង្កើត​ចេញ​ជា​វីដេអូ​ កម្សាន្ត​អារម្មណ៍​ដ៏​ប្លែក​ភ្នែក​មួយ។

ភាគច្រើន​នៃ​អ្នក​លេង​ក្នុង​ស្រុក រមែង​ថត​វីដេអូ​ខ្លួន​ឯង ប៉ុន្តែ​បញ្ចូល​សំឡេង​ចេញ​ពី​វីដេអូ​ផ្សេង អាច​មាន​ជម្រើស​ចម្រៀង ​រាប់ពាន់​ប្រភេទ​ខុស​ពី​គ្នា មាន​តាំង​ពី Hip-hop ដល់​ Electronic ដោយ​ឥទ្ធិពល​នេះ​ហើយ​ បណ្តាល​ឲ្យ​​ផ្ទុះ​ភាព​ល្បីល្បាញ​ ដល់​តារា​អ៊ីនធឺណិត​ ជុំវិញ​សកលលោក​ មក​ចូលរួម​និង​ចែករំលែក ​ការ​កម្សាន្ត​រួម​គ្នា។

មុន​ការ​បង្កើត​ចេញ​ជា​រូបរាង Tik Tok ទទួល​ការ​វិនិយោគ​ដំបូង​បង្អស់​ ពី​ Toutiao Group នូវ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ លុះ​ចូល​ដល់​ឆ្នាំ ២០១៧ ទើប​ពង្រីក​ទីផ្សារ​ចូល​ប្រទេស​ឥណ្ឌូណេស៊ី បន្ទាប់​ពី​ជោគជ័យ ​ចាប់​ផ្តើម​កើត​មានជំរុញ​ឲ្យ​ក្រុមហ៊ុន​មេ Beijing Bytedance Technology សម្រេច​ជះ​លុយ​ទិញ​យក Musical.ly និង Modern Sky មក​ពង្រឹង​គោលជំហរ​ លើ​វិស័យ​តន្ត្រី។ Tik Tok ធ្លាប់​ជាប់​ឈ្មោះ​ជា App លំដាប់​ទី ១ លើ App Store កាល​ពី​ខែ​មករា ក្នុង​ប្រទេស​ថៃ។

យ៉ាងណាមិញ​ក៏​ធ្លាប់​ជួប ​រឿង​សៅហ្មង​ចិត្ត កាល​ពី​ថ្ងៃ​ទី ៣ ​កក្កដា ឆ្នាំ ២០១៨ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ​បាន​ប្រកាស​បិទ Tik Tok ជា​បណ្ដោះអាសន្ន​ ក្រោម​ហេតុផល​ចែកចាយ​មាតិកា​អាសអាភាស ​និង​ល្មើស​ច្បាប់ ប៉ុន្តែ​ក្រោយ​ការ​កែប្រែ​មួយ​សប្ដាហ៍​បន្ទាប់​ក៏​បើក​ឲ្យ​ប្រើប្រាស់ ​ជា​ធម្មតា​វិញ ប៉ុន្តែ​មាន​ការ​ពង្រឹង ​និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ជាង​មុន៕

ប្រភព៖http://sabay

កម្ពុជា-ចិន រួមគ្នាស្ដារសេដ្ឋកិច្ច ធ្វើយ៉ាងណា សម្រេចគោលដៅ ពាណិជ្ជកម្ម ឲ្យដល់ ១០ប៊ីលានដុល្លារ ត្រឹមឆ្នាំ២០២៣

0

ភ្នំពេញ ៖ លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានលើកឡើងថា កម្ពុជា-ចិន រួមគ្នាស្តារសេដ្ឋកិច្ច ដែលរងផលប៉ះពាល់ពីការរាតត្បាត នៃជំងឺកូវីដ-១៩ឡើងវិញ ដោយធ្វើយ៉ាងណា សម្រេចនូវគោលដៅពាណិជ្ជកម្មទ្វេភាគី ដល់១០ប៊ីលានដុល្លា ត្រឹមឆ្នាំ២០២៣ ខាងមុខ។

លោកស្រី ទួត បញ្ញា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា

ក្នុងពិធីបើកវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូន លោកស្រី ទួត បញ្ញា បានថ្លែងថា «ក្នុងដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគី កម្ពុជា-ចិន ប្រទេសទាំងពីរនឹងនៅតែខិតខំ បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ថែមទៀត ក្នុងនោះមានដូចជា ៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ , រួមគ្នាស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការ រាតត្បាតនៃជំងឺកូវីដ-១៩ ឡើងវិញ ដោយធ្វើយ៉ាងណាសម្រេចឲ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីដល់១០ ប៊ីលានដុល្លា នៅត្រឹមឆ្នាំ២០២៣ តាមរយៈការលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម»។

លោកស្រីបន្ដថា កម្ពុជា-ចិន បន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសការអនុវត្តន៍គម្រោងនានា ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលនឹងផ្តល់ផលប្រយោជន៍ យ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងវប្បធម៌នៃប្រជាជន និងប្រទេសទាំងពីរ។ លោកថា បន្តការប្រាស្រ័យទាក់ទង កម្រិតខ្ពស់កាន់តែជិតស្និទ្ធ និងបង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍គ្រប់កំរិតស្ថាប័ន នៃប្រទេសទាំងពីរឡើងវិញ នៅពេលដែលស្ថានភាព នៃជំងឺ កូវីដ-១៩ អនុគ្រោះ។

លោកស្រីបន្ថែមថា បន្តជំរុញការកសាងសហគមន៍ ជោគវាសនារួមគ្នា កម្ពុជា-ចិន ដើម្បីកសាងសន្តិភាព និងការអភិវឌ្ឍដើម្បីទាំងអស់គ្នា ដោយផ្អែកលើគោលការណ៍ សន្តិសហវិជ្ជមាន កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ភាពជាដៃគូសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាងនេះទៅទៀត លោកស្រី រដ្ឋលេខាធិការ ក៏បានបញ្ជាក់ទៀតថា កម្ពុជា-ចិន បន្តពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌពហុភាគី ដូចជា ក្នុងក្របខ័ណ្ឌអាស៊ាន-ចិន មេគង្គ-ឡានឆាង និងអង្គការសហប្រជាជាតិ ព្រមទាំងប្រកាន់ខ្ជាប់ ពហុភាគីនិយម និងការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដោយមានអង្គការពាណិជ្ជកម្ម ពិភពលោកជាស្នូល៕

កាន់តែរីករាយគ្រាន់តែ ទិញស្មាតហ្វូន A32 5G, A32, A22 5G, A22, A12, A02s ឬ A02, ឥឡូវនេះនឹងទទួលបាន អាវយឺត និង ឆត្រ ដ៏ស្រស់ស្អាតភ្លាមៗ…!!

(ភ្នំពេញ) ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយ…កុំនៅឡើយបង្អង់យូរ…ប្រយ័ត្នប្រូម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំងអស់នឹងទទួលបាន ឆត្រ + អាវយឺត (មានតម្លៃស្មើនឹង 30$) ដ៏ស្រស់ស្អាតភ្លាមៗ ចាប់ពីថៃ្ងនេះរហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2021 នេះដោយគ្រាន់តែទិញស្មាតហ្វូន A32 5G, A32, A22 5G, A22, A12, A02s ឬ A02 មួយណាក៏បាននៅតាមបណ្តាហាង ឬដេប៉ូចែកចាយ ផលិតផល សាមសុង ផ្លូវការទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា…!

សូមបញ្ជាក់ផងដែរថាក្នុងចំណោមស្មាតហ្វូនស៊េរី A ខាងលើដែលក្រុមហ៊ុន សាមសុង ផ្តល់ប្រូម៉ូសិនជូនអតិថិជនទាំងអស់នាពេលនេះគឺសុទ្ធសឹងជាស្មាតហ្វូនដែលអាចឆក់យកបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់លើទីផ្សារផលិតផលស្មាតហ្វូនដែលមានតម្លៃប្រហាក់ប្រហែលគ្នា…និងទទួលបានការពេញនិយមគាំទ្រយ៉ាងច្រើនលើសលុបស្មានមិនដល់ដែលធ្វើឱ្យដាច់ស្តុកមុនកំណត់ផងដែរ! តើមានអ្វីដែលពិសេសសម្រាប់ជោគជ័យដ៏អស្ចារ្យនេះ? ព្រោះថាស្មាតហ្វូន A32 5G, A32, A22 5G, A22, A12, A02s ឬ A02 ត្រូវបានផលិតឡើងជាមួយនឹងគុណភាពខ្ពស់…បំពាក់បច្ចេកវិទ្យាចុងក្រោយ និងមានតម្លៃសមរម្យបំផុតស្ទើរមិនគួរឱ្យជឿ…!

នៅចាំអីទៀត…! ចង់បានស្មាតហ្វូនល្អ និងមានតម្លៃសមរម្យ ប្រើនឹងគេទាល់តែឆ្លៀតមកទិញឱ្យបានមុនទើបបាន…ថាមិនបានដាច់ស្តុកទាំងកាដូ…ដាច់ស្តុកទាំងទូរស័ព្ទក៏ថាបាន…! សាមសុង ពិតជាផ្តល់ជូនជម្រើសច្រើនសម្បូរបែបសម្រាប់ស្មាតហ្វូនដែលមានគុណភាពល្អជូនលោកអ្នកជានិច្ច! 

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ទ្រព្យសកម្ម ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា មានទំហំទឹកប្រាក់ជិត ៩ពាន់លានដុល្លារ គិតត្រឹមឆមាសទី១ឆ្នាំនេះ

0

ភ្នំពេញៈ ទ្រព្យសកម្មក្នុងវិស័យ​ មីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានកើនឡើង១៤,២% ដល់៣៦,២ទី្រលានរៀល (ស្មើនឹង៨,៩ពាន់លានដុល្លារអាមេរិក) ក្នុងឆមាសទី១ ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា។

ឥណទានអតិថិជន បានកើនឡើង១៩,៣% ដល់៣០,៧ ទីលាន រៀល (ស្មើនឹង៧,៦ពាន់លានដុល្លារអាមេរិក) ដោយបានផ្តល់ទៅកាន់ វិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា ក្រុមគ្រួសារ (២៧, ៦% នៃសំពៀតឥណទានសរុប វិស័យមីក្រូហិរញ្ញវត្ថុ) កសិកម្ម (២៤,៥%) និងពាណិជ្ជកម្ម និងជំនួញ (២០,២%)។

ទន្ទឹមនេះ ប្រាក់បញ្ញើវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើង១៩,៣% ដល់១៥,៧ទីលានរៀល (ស្មើនឹង ៣,៩ពាន់លានដុល្លារអាមេរិក)។

លោកជា ចាន់តូបានថ្លែងបន្ថែមថា នៅឆមាសទី១ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចកម្ពុជា បន្តទទួលរងឥទ្ធិពលពីការរីករាលដាល នៃជំងឺកូវីដ-១៩ ទាំងក្នុងស្រុក និងតំបន់ដែលធ្វើឱ្យប៉ះពាល់ ដល់វិស័យចម្បងៗដូចជា វិស័យទេសចរណ៍, កម្មន្តសាល និងសំណង់ លើកលែងវិស័យកសិកម្ម ដែលបន្តមានវឌ្ឍនភាពល្អ។

លោកជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ ជាមួយនឹងការបង្កើន ការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយ និងឆាប់រហ័ស។

លោកបន្ដថា និយាយចំពោះប្រព័ន្ធ ធនាគារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តមានភាពធន និងបានផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ ទ្រព្យសកម្មប្រព័ន្ធធនាគារកើនឡើង១៨%, ឥណទានអតិថិជន មានកំណើន២៣,៤%, និងប្រាក់បញ្ញើ អតិថិជនកើន២០,៧%។

លោកឲ្យដឹងទៀតថា ស្ថានភាពដើមទុនក៏មានភាពរឹងមាំ ដោយអនុបាតសាធនភាព មានកម្រិត២៤,៤% សម្រាប់វិស័យធនាគារ និង២២,៧% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ, សន្ទនីយភាពមានកម្រិតខ្ពស់ ១៥៩,៨% សម្រាប់គ្រឹះស្ថានធនាគារ និង១៧៥,៦% សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ។

លោកបន្ដថា ទន្ទឹមនេះអនុបាតឥណទាន មិនដំណើរការ មានកម្រិតទាប២.៤% សម្រាប់វិស័យធនាគារ និង២% សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ ស្របពេលដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក៏ត្រូវបានអនុញ្ញាត ឱ្យរៀបចំឥណទានឡើងវិញ ដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់៕ប្រភព៖http://propertyarea

ឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនក្រុមសង្គ្រោះ GTVC ចេញអូប័រពេទ្យល្បឿនលឿន យកស្រ្តីមានផ្ទៃពោះម្នាក់ ដួលនៅកោះរ៉ុងសន្លឹម មកដីគោក ដើម្បីសង្គ្រោះ ឲ្យទាន់ពេលវេលា

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារ សង្គ្រោះក្រុមហ៊ុន​ GTVC និងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកស្រ្តី មានផ្ទៃពោះម្នាក់ វិលមុខរអិលដួល នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បញ្ជូនយកមកជួយសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្របពេលដែលសមុទ្រមានភ្លៀង ខ្យល់និងរលកខ្លាំង។

ស្រ្តីរងគ្រោះមានឈ្មោះ សែត ចន្ថា ភេទស្រី អាយុ២៥ឆ្នាំ ត្រូវបានដឹកតាម អូប័រពេទ្យល្បឿនលឿន មកដល់ដីគោក ក្រុងព្រះសីហនុ និងបានដឹកបន្ត តាមរថយន្តសង្គ្រោះ​ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាផ្ទាល់ យកទៅសង្រ្គោះ នៅមន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃដដែល។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងបន្ថែមថា បច្ចុប្បន្នដើម្បីងាយស្រួល ក្នុងការជួយសង្គ្រោះ ពលរដ្ឋដែលត្រូវការសង្គ្រោះបន្ទាន់ ក្រៅពីអូប័រពេទ្យល្បឿនលឿន លោកឧកញ៉ា ក៏បានទិញរថយន្តសង្គ្រោះថ្មី និងទំនើបសេរីឆ្នាំ២០២១ មួយគ្រឿងទៀត មកបម្រើការងារជួយសង្រ្គោះ ប្រជាពលរដ្ឋផងដែរ៕

វល្លិតកូដកម្ពុជា​ បានដាក់ ABA PayWay សម្រាប់ជាជម្រើសបន្ថែម លើដំណើរការ​​ ទូទាត់ប្រាក់ តាមប្រព័ន្ធ​អនឡាញ

0

ភ្នំពេញ៖ ២៦ កក្កដា ២០២១ – វល្លិតកូដកម្ពុជា ជាច្រកមួយ សម្រាប់ដាក់លក់ ទំនិញឌីជីថល ដែលមានមតិការកម្សាន្ត និងហាងលក់ទំនិញ តាមអ៊ីនធើណិត ដ៏ពេញនិយមបំផុត នៅទូរទាំងពិភពលោក បានពង្រីកជម្រើស ទូរទាត់ប្រាក់ របស់ខ្លួនបន្ថែមទៀត សម្រាប់អតិថិជន របស់វល្លិតកូដ (Wallet Codes) នៅកម្ពុជា តាមរយៈការសហការ ជាមួយ PayWay របស់ ABA ។

PayWay គឺជាប្រព័ន្ធទូទាត់ប្រាក់អនឡាញ ដ៏ទំនើបមួយពីធនាគារ ABA ដែលអនុញ្ញាត​ ឱ្យអាជីវកម្មទាំងឡាយ ទទួលយកការទូទាត់ តាមអនឡាញមានភាពរហ័ស និងមិនមានការរំខាន។ ការដាក់បញ្ចូល ការទូទាត់ប្រាក់ថ្មីនេះ នឹងផ្តល់ឱកាស សម្រាប់អតិថិជន វល្លិតកូដ (Wallet Codes) ទាំងអស់អាចទិញ ប័ណ្ណទូទាត់ហ្គេមកំសាន្ត និងកូប៉ុងកាតឌីជីថល យ៉ាងងាយស្រួល តាមតំរូវការរបស់ពួកគេ ពីគេហទំព័រ វល្លិតកូដ ។ ក្រៅអំពីកិច្ចព្រមព្រៀង ភាពជាដៃគូនេះ PayWay ក៏នឹងអនុញ្ញាតឱ្យមាន ប្រតិបត្តិការតាមរយៈ ABA PAY កាតឥណទាន (Credit Card) និង កាតឥណពន្ធ (Debit Card) ដែលរួមមាន វីសាកាត (Visa Card) ម៉ាស្ទ័រកាត (Mastercard) និង កាតយូនៀនផេ (UnionPay) ផងដែរ ។

លោក តូ សុខណាង ជាអ្នកគ្រប់គ្រងប្រចាំប្រទេស នៃក្រុមហ៊ុន Forest Interactive Cambodia បានមានប្រសាសន៍ថា “គោលដៅរបស់យើងនៅ Wallet Codes គឺតែងតែផ្តល់នូវបទពិសោធន៍ ដែលល្អដល់អ្នកប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង ងាយស្រួល សម្រាប់ដំណើរការទិញអនឡាញ ។ សូមអរគុណផងដែរ ចំពោះការដាក់បញ្ចូលថ្មីនេះ ដែលអនុញាត្តិអោយអតិថិជន របស់វល្លិតកូដ ទាំងអស់ អាចទូទាត់ប្រាក់ តាមច្រកណាមួយក៏បាន តាមជម្រើសរបស់ពួកគេ និង រីករាយក្នុងការទូរទាត់ ដែលមានភាពរហ័សទាន់ចិត្ត” ។

លោក Zokhir Rasulov នាយកផ្នែកឌីជីថល នៅធនាគារ ABA បានកត់សម្គាល់ថា : “ក្នុងនាមជាធនាគារ ពាណិជ្ជឈានមុខគេ លើផ្នែកហិរញ្ញវត្ថុឌីជីថល នៅក្នុងប្រទេសកម្ពុជា យើងពិតជាមាន សេចក្ដីរីករាយក្នុងការ អនុញាត្តិឱ្យមានការទទួល ទូទាត់ប្រាក់ជាមួយ ABA PAY កាតឥណទាន និង កាតឥណពន្ធ នៅលើវល្លិតកូដ កម្ពុជា។ យើងជឿជាក់ថា គំនិតផ្តួចផ្តើមទាំងនេះ នឹងនាំមកនូវគុណតម្លៃ ដ៏ធំធេងដល់ ប្រជាជនកម្ពុជា តាមរយៈការបើកឱកាស កាន់តែច្រើនសម្រាប់ ការបរិយាបន្នហិរញ្ញវត្ថុឌីជីថល នៅទូទាំងប្រទេសសំដៅ ធ្វើឱ្យជីវិតហិរញ្ញវត្ថុ របស់ប្រជាជនកម្ពុជា កាន់តែមានភាពងាយស្រួល ជាពិសេសក្នុងពេលដែល មានជំងឺរាតត្បាតនេះ ” ។

វល្លិតកូដ ជាវេទិកាមួយបង្កើតឡើងដោយ ក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ (Forest Interactive) បានពង្រីកការផ្តល់ សេវាកម្មឌីជីថលរបស់ខ្លួន នៅប្រទេសកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីជំរុញការដាក់បញ្ចូល ហិរញ្ញវត្ថុឌីជីថល ជាពិសេសក្នុងចំណោម អ្នកលេងហ្គេមកម្សាន្ត និង អ្នកចូលចិត្តការទិញ ទំនិញឌីជីថលអនឡាញ នៅក្នុងប្រទេស។ ជាមួយនឹងការកើនឡើង នៃរយៈពេលលេងហ្គេមនិង ការប្រើប្រាស់ មាតិកាអ៊ីនធើណិត ដោយសារវិធានការរឹតត្បិត ក្នុងពេលមានជំងឺរាតត្បាត វល្លិតកូដបានផ្តល់ភាពងាយស្រួល សម្រាប់ប្រជាជនកម្ពុជាភាគច្រើន ដែលចង់ទទួលបាន សេវាកម្មល្អៗ ប៉ុន្តែមិនមានកាតឥណទាន សម្រាប់បញ្ជាទិញ និង ទូទាត់ប្រាក់។

លោក សុខណាង ពន្យល់ថា “ យើងយល់ពីបញ្ហាប្រឈម របស់អតិថិជនមួយចំនួន ដែលគាត់មិនទទួលបានការ ផ្តល់ជូននេះ ជាពិសេសក្នុងការទិញទំនិញ តាមអ៊ីនធើណិត ពីគេហទំព័រដែលមានជម្រើសតិចតួច សំរាប់ការទូទាត់ប្រាក់ ។ “ មកដល់ពេលនេះ វល្លិតកូដកម្ពុជា មានដៃគូទូទាត់ប្រាក់សរុប ចំនួន ៧ ជាស្រេច ហើយជាចុងក្រោយនេះ គឺ ABA PAY, Visa, Mastercard និង UnionPay ” ។

ជាការកត់សំគាល់ផងដែរកន្លងមក ធនាគារ ABA ដែលជាស្ថាប័នហិរញ្ញវត្ថុ ឯកជនឈានមុខគេ នៅកម្ពុជា បានភ្ជាប់រួចមកហើយ ជាមួយក្រុមហ៊ុន ហ្វរ៉េសអ៊ីនធឺអ៊ែកទីវ ជាដៃគូរបស់ខ្លួន សម្រាប់មាតិកាឌីជីថល លើកម្មវិធីធនាគារចល័ត ឈ្នះពានរង្វាន់ គឺ ABA Mobile app។ ភាពជាដៃគូនេះ អនុញ្ញាតឱ្យអតិថិជនរបស់ ABA Mobile ទាំងអស់អាចបង់ប្រាក់យ៉ាងរលូន លើការទិញប័ណ្ណឌីជីថល ដ៏ពេញនិយមនៅលើ​ ពិភពលោករួមទាំង សេវាកម្មល្បីៗ ជាច្រើនដូចជា Amazon, Google Play Store, iTunes Store, Netflix, Spotify, Steam Wallet, Xbox, Nintendo, PlayStation , Mobile Legend diamond, PUBG UC Mobile, Garena Shell, Rule of Survival, Roblox, Minecraft និងសេវាកម្មល្បីៗ ជាច្រើនទៀត ។

សម្រាប់ព័ត៌មានបន្ថែមសូមមើល kh.wallet-codes.com

ដឹប៊ូតានិច ផាលេស ម៉ូតផ្ទះដូចរាជវាំង គ្រាន់តែលឺឈ្មោះ ក៏គួរឱ្យចង់រស់នៅផងដែរ

0

ភ្នំពេញ៖ គម្រោងថ្មី ដឹប៊ូតានិច ផាលេស ក្រោមការអភិវឌ្ឍន៍ របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន នឹងធ្វើការបើកលក់ ក្នុងពេលឆាប់ៗខាងមុខនេះ មានទីតាំងនៅក្នុងគម្រោង ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ ជាទីតាំងដ៏ល្អបំផុត សម្រាប់ការរស់នៅ។

គម្រោងនេះ នឹងនាំមកជូនលោកអ្នក នូវការរស់នៅតាមបែបផែនជីវិតថ្មី ប្រកបដោយភាពរស់រវើក ស៊ីវីល័យ និងជាពិសេសគឺសម្រាប់ អ្នកដែលត្រូវការ ការរស់នៅបែបឯកជនភាពផ្ទាល់ខ្លួន អមដោយម៉ូតផ្ទះដ៏ល្អឥតខ្ចោះ ៣ប្រភេទគឺៈ

១. វីឡាទោល ដឹ អ៊ីមប្រ៊េស លេក (The Empress Lake) នៅជាប់បឹងប៊ូតានិច ដែលអាចទស្សនាផ្ទៃបឹង ដ៏ស្រស់ស្អាត ប្រកបទៅដោយបរិយាកាស ដ៏ស្រស់បំព្រង,

២. វីឡាទោល ដឹ អ៊ីមប្រ៊េស (The Empress) អតិថិជនអាចរីករាយ​ ជាមួយសួនច្បារដ៏ស្រស់ស្អាត អមដោយផ្កាគ្រប់ប្រភេទ និងចម្រុះពណ៌ នៅចំពីមុខគេហដ្ឋានរបស់លោកអ្នក និង

៣. វីឡាភ្លោះ ដឹ អ៊ីមប្រ៊េស (The Empress Twin) ម៉ូតផ្ទះត្រូវបានរចនាដោយ មានការច្របាច់បញ្ចូលគ្នា នូវសិល្បរចនាបថ​ នាយុគសម័យដើម នឹងរចនាបទ នាពេលបច្ចុប្បន្ន ដើម្បីបង្កើតជាលំនៅដ្ឋាន ដ៏សាកសមបំផុត សម្រាប់គ្រួសារគ្រប់ជំនាន់ ។

ម៉ូតផ្ទះទាំងនេះ ត្រូវបានរៀបចំឡើង​ ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាបាននូវគុណភាព សោភណ្ឌភាព និងផាសុខភាពខ្ពស់។

គម្រោងដឹប៊ូតានិចផាលេស នឹងបើកលក់មុនសម្ពោធគម្រោង នាថ្ងៃទី ៣០ ខែកក្កដាខាងមុខនេះ ជាមួយនឹង ការផ្តល់ជូនយ៉ាងពិសេស ពុំធ្លាប់មានពីមុនមក ។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរព័ត៌មាន នៅការិយាល័យលក់ផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 73 3333៕

មានលេខសំណាងក្នុងដៃ កុំចាំយូរ​មកផ្ទៀងទាំងអស់គ្នា ជាមួយកម្មវីធី គោជល់​លេខនាំសំណាង

0

អ្នកដែលបានជាវភេសជ្ជៈគោជល់ យកទៅពិសារប្រាកដជាមានលេខសំណាង ទាំងប្រាំបីខ្ទង់ នៅក្នុងដៃ។ លេខសំណាងដែលមាន នៅលើក្រវឹលកំប៉ុងនីមួយៗ នៃភេសជ្ជៈគោជល់ សុទ្ធតែអាចមានឱកាស ឈ្នះរង្វាន់ជាទឹកប្រាក់ រហូតដល់ទៅមួយម៉ឺនដុល្លារ ជារៀងរាល់សប្តាហ៍។

សម្រាប់សប្តាហ៍នេះ លេខកូដសំណាថ្មី បានបង្ហាញជូនលោកអ្នករួចហើយ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ ដូច្នេះសម្រាប់អ្នកដែលមាន ក្រវឹលកំប៉ុង សូមផ្ទៀងផ្ទាត់ទាំងអស់គ្នា។

សម្រាប់លទ្ធផល នៃលេខសំណាង ក្នុងសប្តាហ៍ថ្មីរបស់កម្មវិធី «គោជល់លេខនាំសំណាង» មានដូចខាងក្រោម៖
លទ្ធផល លេខសំណាងថ្ងៃទី ២៣ កក្កដា ២០២១
» លេខសំណាងឈ្នះរង្វាន់ ទឹកប្រាក់ ១ម៉ឺនដុល្លារ ទាំងប្រាំបីខ្ទង់ គឺមានលេខ 50547944
» លេខសំណាងឈ្នះរង្វាន់​ ទឹកប្រាក់ ១០ដុល្លារ ទាំងបួនខ្ទង់ចុងក្រោយ គឺមានលេខ 7944

ជាមួយគ្នាផងដែរ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ នឹងបន្តប្តូររង្វាន់ ដល់អ្នកឈ្នះលេខ ២ខ្ទង់ចុងក្រោយ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ អតិថិជនដែលបានជាវ ភេសជ្ជៈប៉ូវកម្លាំង គោជល់ យកទៅពិសារ សូមកុំភ្លេច ពិនិត្យមើលលើក្រវឹលកំប៉ុង ប្រសិនបើមានលេខពីរខ្ទង់ ចុងក្រោយមាន លេខ (០៥) នឹងទទួលបានទឹកប្រាក់ មួយដុល្លារភ្លាមៗ។ រង្វាន់អាចយកទៅប្តូរនៅគ្រប់ដេប៉ូ​ លក់ភេសជ្ជៈ ជិតលោកអ្នកបំផុត។

សូមចុចលើតំណរភ្ជាប់ខាងក្រោម ដើម្បីផ្ទៀងលេខក្រវិលកំប៉ុងភេជ្ជៈគោជល់ របស់អ្នកជាមួយនឹងលទ្ធផល លេខសំណាងកាលពីសប្តាហ៍កន្លងទៅ។
លទ្ធផលប្រចាំសប្តាហ៍កម្មវិធី គោជល់លេខនាំសំណាង https://www.facebook.com/media/set/?vanity=PNNTVCambodia&set=a.5334759616595717

កម្មវិធី «គោជល់លេខនាំសំណាង» នឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ធំ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ ផេកហ្វេសប៊ុកផ្លូវការ របស់ភេសជ្ជៈ ប៉ូវកម្លាំងគោជល់ Red Bull Cambodia។ ក្រុមហ៊ុននឹងទំនាក់ទំនង ទៅលោកអ្នកវិញ ក្នុងរយៈពេល ១ ទៅ ២ ថ្ងៃ។

សម្រាប់អ្នកឈ្នះរង្វាន់ទី២ សូមប្តូររង្វាន់របស់អ្នកនៅដេប៉ូ លក់ ភេសជ្ជៈគោជល់ នៅជិតលោកអ្នកបំផុត។ ចំណាំៈ សូមកុំបោះក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកចោល។ រាល់ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ មានសុពលភាពចូលរួម ក្នុងកម្មវិធី “គោជល់លេខសំណាង” រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។

សន្សំក្រវិលកំប៉ុង កាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់ច្រើន! លោកអ្នកអាចរក្សាទុក លេខក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកនៅលើ អនឡាញ ដោយបង្កើតគណនី របស់អ្នកតាមរយៈ www.rbluckynumber.com ដើម្បីទទួលបានការជូនដំណឹង ដោយស្វ័យប្រវត្តិ តាមសារជាអក្សរ នៅពេលដែលលេខរបស់អ្នកឈ្នះរង្វាន់!

ឱកាសការងារ! BrewHouse កំពុងត្រូវការ​ អ្នកគ្រប់គ្រងហាង និងបុគ្គលិក ជាច្រើនផ្នែក

0

អាហារដ្ឋាន BrewHouse កំពុងប្រកាស ជ្រើសរើសបុគ្គលិក ជាច្រើន​ផ្នែក ចាប់តាំងពីអ្នកគ្រប់គ្រងហាង រហូទដល់អ្នកលាងចាន ប្រសិនបើបងប្អូន​ មានការចាប់អារម្មណ៍ អាចទំនាក់ទំនង មកដាក់ពាក្យ សុំចូលបម្រើការងារ ដែលមានអាសយដ្ឋាន Pheapbol’s BrewHouse សម្តេចសុធារស់ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬទំនាក់ទំនង លេខទូរសព្ទ 093 633 385 សម្រាប់ព័ត៌មានលម្អិត ។

BrewHouse កំពុងត្រូវការ៖
+General Manager ១នាក់ (ត្រូវមានបទពិសោធន៍៥ឆ្នាំ)
+Accountant ២នាក់
+Cook
-Head Chef ១នាក់ (ត្រូវមានបទពិសោធន៍៥ឆ្នាំ)
-Sous Chef ១នាក់ (ត្រូវមានបទពិសោធន៍៣ឆ្នាំ)
-Departy Chef ១នាក់ (ត្រូវមានបទពិសោធន៍២ឆ្នាំ)
-Demi Chef ១នាក់ (ត្រូវមានបទពិសោធន៍២ឆ្នាំ)
-Comis ១នាក់ (ត្រូវមានបទពិសោធន៍)
-Steward ១នាក់ (អ្នកលាងចាន)
+Barista
-Bar Manager ១នាក់ (ត្រូវមានបទពិសោធ៍៣ឆ្នាំ)
-Senior Barista ៣នាក់ (ត្រូវមានបទពិសោធន៍៣ឆ្នាំ)
-Barista ៣នាក់ (ត្រូវមានបទពិសោធន៍ ២ឆ្នាំ)
-Service ៤នាក់ (ត្រូវមានបទពិសោធន៍)

សូមបញ្ជាក់ថា ឈប់ទទួលពាក្យ ត្រឹមថ្ងៃទី២០ កក្កដា ឆ្នាំ២០២១៕

ឱកាសការងារ! តិចណូ ដេគ័រ កំពុងស្វែងរក​ អ្នកដែលមាន បទពិសោធន៍ ១ទៅ២ឆ្នាំ លើផ្នែកត្រួតពិនិត្យការដ្ឋាន និងផ្នែកឌីហ្សាញ

0

ក្រុមហ៊ុន តិចណូ ដេគ័រ ដែលជាក្រុមហ៊ុនទទួល ម៉ៅការ សាងសង់ សំណង់គ្រប់ប្រទេស កំពុងស្វែងរកអ្នកមានជំនាញ លើផ្នែកចុះត្រួតពិនិត្យការដ្ឋាន (Site Architect) ២រូប និងផ្នែកឌីហ្សាញ (Interior Design) ២រូប ដែលទាមទារឲ្យមាន​ បទពិសោធន៍ការងារ យ៉ាងតិច១ឆ្នាំ ទៅ២ឆ្នាំ ។

ដំណឹងជ្រើសរើសបុគ្គលិក
+ផ្នែកចុះត្រួតពិនិត្យការដ្ឋាន ចំនួន 2នាក់
+ផ្នែកឌីហ្សាញ ចំនួន 2នាក់

សម្រាប់បងប្អូន​ ដែលមានចំណាប់អារម្មណ៍ អាចផ្ញើប្រវត្តិរូប និងពាក្យសុំចូលបម្រើការងារ តាមរយៈសារអេឡិកត្រូវនិក technodecoroofficial@gmail.com និងTelegram: 089222207 ។

បញ្ជាក់៖ ការងារទាំងពីរផ្នែកខាងលើនេះ ត្រូវការអ្នកដែលមានអត្តចរិក ស្មោះត្រង់ អត់ធ្មត់ គោរពពេលវេលា និងទំនួលខុសត្រូវចំពោះកាងារ ។

សម្រាប់ព័ត៌មានសូមទំនាក់ ទំនងតាមលេខទូរស័ព្ទ: 089222207.089222209.069555507 ឬមកកាន់អាស័យដ្ឋានផ្ទះលេខ 650 ផ្លូវ 271 សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ៕