Home Blog Page 134

Toyota Land Cruiser 300 ឆ្នាំ២០២២ ចេញលក់ នៅប្រទេសមួយនេះ តម្លៃមិនដល់ ៩ម៉ឺនដុល្លារផង

0

ក្រុមហ៊ុន Toyota នៅប្រទេសអាហ្វ្រិចខាងត្បូង បានប្រកាសថា រថយន្ត Land Cruiser 300 ស៊េរីឆ្នាំ២០២២ នឹងបង្ហាញខ្លួនជាផ្លូវការ ក្នុងប្រទេសរបស់ខ្លួន នៅខែសីហានេះ ដោយផ្តល់ជម្រើស ៥ ម៉ូដែល ហើយមានតម្លៃចាប់ពីខ្ទង់ ៨៨ ០០០ដុល្លារ។

តម្លៃខាងលើនេះគឺសម្រាប់ម៉ូដែល Land Cruiser 300 GX-R 3.3D ហើយដូចដែលឈ្មោះរបស់វាបញ្ជាក់អីចឹង វាប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៤សេះ និងកម្លាំងបង្វិល ៧០០ញ៉ូតុនម៉ែត្រ។

ម៉ាស៊ីនខាងលើនេះក៏មាននៅលើម៉ូដែល ZX 3.3D និង GR-S 3.3D ដែលមានតម្លៃចាប់ពីខ្ទង់ ១២១ ០០០ដុល្លារ និង ១២៤ ០០០ដុល្លារ ដែរ។ មិនតែប៉ុណ្ណោះ ម៉ូដែលទាំងពីរនេះក៏ផ្តល់ជម្រើសម៉ាស៊ីនសាំង ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង ទៀតផង ដែលបង្កើតកម្លាំងបាន ៤០៩សេះ និងកម្លាំងបង្វិល ៦៥០ញ៉ូតុនម៉ែត្រ។

ចុងក្រោយបង្អស់គឺម៉ូដែល ZX 3.5T តម្លៃចាប់ពីខ្ទង់ ១២៣ ០០០ដុល្លារ និងម៉ូដែលថ្លៃបំផុត Land Cruiser 300 GR-S 3.5T តម្លៃចាប់ពីខ្ទង់ ១២៦ ០០០ដុល្លារ។

លក្ខណៈពិសេសមួយចំនួនលើរថយន្ត Land Cruiser 300 ស៊េរីឆ្នាំ២០២២ រួមមានទាំង ចង្កៀងមុខ LED ជាមួយអំពូលបំភ្លឺពេលថ្ងៃ, ប្រព័ន្ធ Smart Key, មុខងារ Park Distance Control, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់ និងមុខងារ Crawl Mode ផងដែរ។ ចំពោះទីផ្សារប្រទេសអាហ្វ្រិចខាងត្បូង នឹងផ្តល់ជម្រើស Land Cruiser 300 រហូតដល់ ១០ពណ៌ឯណោះ។

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕ ប្រភព៖sahttp://sabay

YouTube បិទសិទ្ធិក្រុមហ៊ុន មួយនៅអូស្រ្តាលី មិនឱ្យអាប់ឡូត វីដេអូថ្មីរយៈពេល មួយសប្តាហ៍

វាមិនមែនជារឿងចម្លែកទេ ដែលក្រុមហ៊ុន YouTube តែងតែបិទក្រុមហ៊ុនមួយចំនួន ពីការផ្សព្វផ្សាយវីដេអូថ្មី ជាបណ្ដោះអាសន្ន ដោយសារតែការមិនគោរព តាមលក្ខខណ្ឌ របស់ក្រុមហ៊ុន ប៉ុន្តែពេលនេះ YouTube បានបិទសិទ្ធិក្រុមហ៊ុន ទូរទស្សន៍ដ៏ធំមួយ របស់ប្រទេស អូស្ត្រាលី ដែលរងការចោទប្រកាន់ថា បានផ្សព្វផ្សាយព័ត៌មាន មិនពិតទាក់ទងទៅ នឹងជំងឺកូវីដ-១៩ ។

មូលហេតុដែល YouTube បានបិទ សិទ្ធិក្រុមហ៊ុន Sky News Australia មិនឱ្យធ្វើការផ្សព្វផ្សាយ វីដេអូថ្មីជាបណ្ដោះអាសន្ននោះ ដោយសារតែក្រុមហ៊ុន បានផ្សព្វផ្សាយវីដេអូ មួយចំនួន ដោយបដិសេធ ឬមិនទទួលស្គាល់វត្តមាន របស់ជំងឺកូវីដប្រភេទថ្មី និងថែមទាំងបានអះអាងថា ថ្នាំមួយចំនួន មានប្រសិទ្ធភាពក្នុងការព្យាបាល ជំងឺនេះទៀតផង។

ទោះជាយ៉ាងណាក្ដីក្រុមហ៊ុន Sky បានបដិសេធថា គ្មានពិធីករណាមួយ របស់ក្រុមហ៊ុនមិនទទួលស្គាល់វត្តមាន របស់ជំងឺកូវីដប្រភេទថ្មី ហើយការបិទរបស់ក្រុមហ៊ុន YouTube វាធ្វើឱ្យប៉ះពាល់ទៅដល់ការវិភាគ ដោយសេរីរបស់អ្នកសារព័ត៌មាន ៕

កម្ពុជា ទទួលចំណូល បានចំនួន ២ ៩៦៤ ៩៧៤ ៧១៤,៤៣ដុល្លារ ពីការនាំចេញកសិផល រយៈពេល៧ខែឆ្នាំ២០២១

ភ្នំពេញ៖ តាមរយៈការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៧ខែឆ្នាំ២០២១ កម្ពុជាទទួលបានចំណូលពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ២ ៩៦៤ ៩៧៤ ៧១៤,៤៣ដុល្លារអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ២៦១ ៨៣៥ ៩២៥ដុល្លារអាមេរិក ,ការនាំចេញស្រូវមានចំនួន ៣២៩ ៣៥១ ៥២៤ដុល្លារអាមេរិក ,ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៣៧៣ ៧៨៧ ២៦៥,៤៣ដុល្លារអាមេរិក។ នេះបើយោងតាមហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។

ការនាំចេញកសិផលសរុបក្នុងរយៈពេល៧ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៧,១០% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៨,៦៣% ខណៈការនាំចេញអង្ករមានការថយចុះចំនួន -២៧,២៧% ដោយសារកង្វះទូរកុងតេន័រសម្រាប់ផ្ទុក និងតម្លៃដឹកជញ្ជូនកើនឡើង។

យោងតាម អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៧ខែឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស បរិមាណសរុប ៥ ០៣២ ៩៦៨,៦០តោន ទៅកាន់ទិសដៅ ៦៤ប្រទេស គឺមានការកើនឡើងចំនួន ២ ៣៤២ ៩៨១,៣៩តោន ស្មើនឹង ៨៧,១០%  ហើយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺទទួលបានត្រឹមតែ ២ ៦៨៩ ៩៨៧,២២តោន ៕

ឧកញ៉ា ទៀ វិចិត្រ​​ ដឹកនាំក្រុមការងារ​​​​ យុវជនគណបក្ស ប្រជាជនកម្ពុជា នាំយកអំណោយ ចែកជូនពលរដ្ឋខ្មែរឥស្លាម

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​​​ យុវជន​គណបក្សប្រជាជនកម្ពុជា​​ ខេត្តព្រះសីហនុ និងលោក សរ កក្កដា ប្រធានក្រុមការងារ យុវជន​ស្រុកព្រៃនប់ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារ យុវជនគណបក្សប្រជាជនស្រុក-ឃុំ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ដែលជួបការខ្វះខាត ចំនួន១៣គ្រួសារ នៅក្នុងភូមិបន្ទាយប្រិយ៍ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

អំណោយដែលប្រគល់ជូន​ បងប្អូនខ្មែរឥស្លាម ក្នុងមួយគ្រួសារទទួលបាន៖​​​-អង្ករ ៥០គ.ក,-ទឹកត្រី ៤ដប,-ពងទា ២០គ្រាប់,-ទឹកសុទ្ធ២កេស,-មី១កេស,-ត្រីខ ២យួរ,-អំបីល២កញ្ចប់,-បីចេង២កញ្ចប់,-ស្ករស ១គ.ក,-សាប៊ូលុច២ដុំ,-ម៉ាស១ប្រអប់,-ថវិកា៨ម៉ឺនរៀល ។

ក្រៅពីការឧបត្ថម្ភខាងលើ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកាមួយចំនួនទៀត ដល់គ្រួសារក្រីក្រ ចំនួន២គ្រួសារ សម្រាប់សាងសង់បន្ទប់ទឹក និងជួសជុលដំបូលផ្ទះផងដែរ ។​​ គួរបញ្ជាក់ថា អំណោយទាំងនេះ គឺជាំជាការឧបត្ថម្ភដោយផ្ទាល់ ពីលោកឧកញ៉ា ទៀ វិចិត្រ៕

គម្រោងវិនិយោគថ្មីចំនួន២ទៀត នឹងរះឡើង នៅស្រុកកណ្តាលស្ទឹង និងស្រុកសាមគ្គីមានជ័យ មានទុនជាង១២លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់គម្រោងបង្កើតរោងចក្រកាត់ដេរនិងចាក់សម្លៀកបំពាក់ និងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលគម្រោងទាំងពីរនេះមានទុនវិនិយោគសរុបប្រមាណ ១២,៥លានដុល្លារអាមេរិក ។

ក្រុមហ៊ុនវិនិយោគរួមមាន៖

១- GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរនិងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង។

២- SORTICS ALLIANCE CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៣៦កន្លែង៕

បញ្ចុះតម្លៃរហូតដល់ ១២% ហើយបង់ប្រាក់ មិនដល់​ ១%ក្នុងមួយខែ ជាមួយម៉ូតផ្ទះអភិជន ដូចរាជវាំង មានតែនៅ គម្រោងអ័រគីដេ ដឹផាលេស

0

ភ្នំពេញ៖ បើយោងទៅតាម គេហទំព័រហ្វេសប៊ុកផេក ផ្លូវការរបស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិន បានបង្ហាញអោយឃើញថា គម្រោងដឹប៊ូតានិច ផាលេស ចាប់ផ្តើមបើកលក់ចាប់ពីថ្ងៃនេះតទៅ ជាមួយការបញ្ចុះតម្លៃពិសេស រហូតដល់ទៅ ១២% រីឯការបង់ប្រាក់ ក៏រឹតតែពិសេស និងពុំធ្លាប់មានពីមុនមក ដោយអតិថិជន អាចធ្វើការបង់ប្រាក់ ត្រឹមតែ ០.៨% ក្នុងមួយខែ រយ:ពេល ២៤ខែ ពុំមានការប្រាក់ និងពុំមានប្រាក់កក់ ។

គម្រោងដឹប៊ូតានិច ផាលេស ដែលមានទីតាំង​ នៅក្នុងគម្រោងដឹប៊ូតានិចស៊ីធី ជាគម្រោងដ៏ពិសិដ្ឋ និងល្អបំផុតរបស់ក្រុមហ៊ុន ដែលរួមមានវីឡាប្រណីតៗ ចំនួន៣ប្រភេទដូចជា៖ វីឡាទោល ដឹ អ៊ីមប្រ៊េស លេក (The Empress Lake) វីឡាទោល ដឹ អ៊ីមប្រ៊េស (The Empress)​ និង វីឡាភ្លោះ ដឹ អ៊ីមប្រ៊េស (The Empress Twin) ម៉ូតផ្ទះនីមួយៗ មានលក្ខណៈពិសេស និងអស្ចារ្យបំផុត ជាប់ផ្ទៃបឹងប៊ូតានិច ដែលមានទេសភាព ដ៏ស្រស់បំព្រង ជាមួយនឹងសួនច្បារ ដឹផាលេស ដ៏ស្រស់ស្អាត និងចម្រុះពណ៌ នៅពីមុខគេហដ្ឋារបស់លោកអ្នក។

គ្រប់ម៉ូតផ្ទះត្រូវបានរចនាដោយ មានការច្របាច់បញ្ចូលគ្នា នូវសិល្បរចនាបថ នាយុគសម័យ ពីអតីតកាល ជាមួយនឹងភាពស៊ីវិល័ នាពេលបច្ចុប្បន្ន ដែលបង្កើតបានជាលំនៅដ្ឋាន ដ៏សាកសមបំផុត សំរាប់គ្រួសារគ្រប់ជំនាន់។

ដើម្បីកុំអោយឱកាសនេះ កន្លងហួសឱ្យសោះ សូមប្រញ៉ាប់មកសាកសួរព័ត៌មាន នៅការិយាល័យលក់ ដែលមានទីតាំងនៅតាម បណ្តោយផ្លូវជាតិលេខ៦អា ចម្ងាយពីស្ពានជ្រោយចង្វារ ត្រឹមតែ៧គ.ម រួចបត់ឆ្វេង តាមស្តុបអ័រគីដេ ឬទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ 098 73 3333៕

រង្វាន់ធំ $10,000 បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយ ទាំងស្រុងក្នុងពេលលំបាក នាសម័យកូវីដ 19

0

កំពង់ឆ្នាំង: ឈ្នះរង្វាន់ធំបំផុត $10,000 បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយម្នាក់ទាំងស្រុងក្នុងកំឡុងពេលលំបាកក្នុងសម័យកូវីដ 19 នេះ។ អ្នកនាង នួន ស្រីល័ក្ខ បានឈ្នះរង្វាន់ $10,000។ អ្នកនាង នួន ស្រីល័ក្ខ បាននិយាយថា “វាជារង្វាន់ធំបំផុតដែលខ្ញុំបានឈ្នះក្នុងជិវិតខ្ញុំ។”

អ្នកនាង នួន ស្រីល័ក្ខ មានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំង មានអាយុ ៣២ឆ្នាំ អ្នកនាងបាននិយាយថា “ខ្ញុំនិងប្តីរបស់ខ្ញុំបានផ្លាស់មកនៅភ្នំពេញហើយបច្ចុប្បន្នរស់នៅភ្នំពេញដើម្បីបើកកន្លែងលក់ចាប់ហួយ ។ អ្នកនាង ស្រីល័ក្ខ បានបង្ហាញពីអារម្មណ៍រំភើបរីករាយទាំងទឹកភ្នែកថា “ខ្ញុំនិងប្តីខ្ញុំចូលចិត្តពិសា គោជល់ រាល់ថ្ងៃព្រោះវាបានជួយជំរុញឱ្យពួកយើងមានចិត្តខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីសម្រេចគោលដៅនៃក្តីសុបិនរបស់យើង។” អ្នកនាងបន្ថែមទៀតថា “​នៅក្នុងកំឡុងពេលលំបាកនាសម័យកូវីដ 19 នេះ ក្នុងនាមជាអ្នកលក់ចាប់ហួយមួយរូបយើងពិតជាជួបបញ្ហាច្រើនណាស់ព្រោះអ្នកទិញកាន់តែតិចទៅៗ។ យើងរកប្រាក់ចំណេញបានតិចតួចណាស់។

 ខ្ញុំនិងប្តីខ្ញុំគេងមិនលក់ស្ទើររាល់យប់ ហើយយើងតែងតែពិភាក្សាគ្នាដើម្បីរកដំណោះស្រាយធ្វើម៉េចឱ្យការលក់ដូររបស់យើងនៅតែបន្តទៅមុខបានទៀត។ ថ្ងៃមួយខ្ញុំបានគាស់ក្រវិលកំប៉ុង គោជល់ ឱ្យប្តីខ្ញុំដើម្បីជំរុញនូវការតស៊ូរបស់គាត់។ ខ្ញុំធ្លាប់ឮថាលេខ 8 ខ្ទង់នៅលើក្រវិលកំប៉ុង គោជល់ អាចឈ្នះរង្វាន់ធំរាល់ថ្ងៃ ដូច្នេះខ្ញុំក៏ប្រញាប់ទៅមើលក្នុង Facebook Page: Red Bull Cambodia ហើយខ្ញុំបានឃើញថាលេខ 8 ខ្ទង់របស់ខ្ញុំដូចគ្នានឹងលេខ 8 ខ្ទង់ដែលឈ្នះរង្វាន់ធំបំផុតពី គោជល់ លេខសំណាង 2021។ ខ្ញុំស្ទើរតែមិនជឿនឹងភ្នែក ដូច្នេះទើបខ្ញុំចូលទៅកាន់ https://www.rbluckynumber.com/ ដើម្បីមើលឱ្យប្រាកដមុននឹងខ្ញុំទៅប្រាប់ប្តីខ្ញុំ ហើយខ្ញុំបានឃើញថាខ្ញុំពិតជាត្រូវរង្វាន់ធំបំផុតពីគោជល់ពិតប្រាកដមែន។ ខ្ញុំបានរត់ទៅរកប្តីខ្ញុំដោយរំភើបរីករាយដើម្បីឱ្យប្តីជួយមើលគ្នា ហើយគាត់បានបញ្ជាក់ថាយើងពិតជាឈ្នះរង្វាន់ធំបំផុត $10,000 ពីគោជល់លេខសំណាងពិតប្រាកដមែន។

យើងបានឱបគ្នាយំដោយក្តីរំភើបរីករាយបំផុត។ យើងមិននឹងស្មានដល់ទេថាយើងអាចមានសំណាងធំបែបនេះក្នុងជីវិតរបស់យើង។ គោជល់លេខសំណាង បានផ្លាស់ប្តូរជីវិតរបស់យើងទាំងស្រុងធ្វើឱ្យជីវិតកាន់តែសើរឡើង ហើយឥឡូវនេះយើងអាចដោះស្រាយបញ្ហាលំបាកជាច្រើននៅក្នុងពេលលំបាកសម័យកូវីដ 19 នេះ។ យើងនឹងពង្រីកការរកស៊ីរបស់យើងឱ្យកាន់តែធំ ហើយសុបិនយើងឥឡូវនេះបានក្លាយជាការពិត។”

គោជល់ (ក្រុមហ៊ុនថៃ) បានយល់យ៉ាងច្បាស់ពីភាពលំបាករបស់អតិថិជនទាំងអស់ក្នុងងសម័យកូវីដ 19 នេះ។ លោក មាន សំអុល នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនគោជល់ បានមានប្រសាសន៍ថា​ “នៅឆ្នាំ 2021 យើងបានបង្កើតប្រូម៉ូសិនថ្មីដើម្បីផ្តល់រង្វាន់ទ្វេដងដល់អតិថិជន យើងហៅប្រូម៉ូសិននេះថា គោជល់ លេខសំណាង 2021។” រាល់ក្រវិលកំប៉ុងគោជល់ទាំងអស់សុទ្ធតែមានតម្លៃ។ ប្រសិនបើលោកអ្នកមិនបានឈ្នះរង្វាន់នៅលើក្រវិលកំប៉ុងគោជល់ លោកអ្នកនៅតែមានឱកាសឈ្នះrរង្វាន់ទៀតពីប្រូម៉ូសិនគោជល់លេខសំណាង 2021។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ 077 599 859 ឬគ្រាន់តែចូលទៅកាន់ https://www.rbluckynumber.com/

សេដ្ឋកិច្ចកម្ពុជា រងគ្រោះពីកូវីដ១៩ តែវិបត្តិនេះលាតត្រដាង កាលានុវត្តភាពជាច្រើន ដែលរដ្ឋាភិបាល កំពុងចាប់យក

0

ភ្នំពេញ៖ លោក ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ទោះបីជាស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា រងគ្រោះពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែវិបត្តិនេះ លាតត្រដាងនូវកាលានុវត្តភាពជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់យក។

ក្នុងវេទិកាកម្រិតខ្ពស់នៃ ធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ «ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក ហួត ពុំ បានថ្លែងឲ្យដឹងថា ដង្ហើមជីវិតមានសារៈសំខាន់ ជាងដង្ហើមសេដ្ឋកិច្ច ប៉ុន្តែវិបត្តិនៃជំងឺកូវីដ-១៩ គឺជាការធ្វើតេស្ត ដែលមិនធ្លាប់មានកន្លងមក ទៅលើសមត្ថភាពប្រព័ន្ធសុខភាព សាធារណៈរបស់ប្រទេសនីមួយៗ ក៏ដូចជាប្រទេសកម្ពុជា ។

លោកបញ្ជាក់ថា «នៅគ្រប់វិបត្តិដែលកើតមានឡើង តែងតែបង្កប់មាននូវកាលានុវត្តភាព ដែលយើងមិនត្រូវមើលរំលងនោះទេ ។ ទោះបីជាស្ថានភាពសង្គម-សេដ្ឋកិច្ច របស់កម្ពុជាបានរងគ្រោះ ពីវិបត្តិនៃជំងឺកូវីដ-១៩ នេះក៏ពិតមែន ប៉ុន្តែវិបត្តិនេះបានលាតត្រដាង នូវកាលានុវត្តភាពជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងចាប់យក»។

លោកបន្ដថា ជាក់ស្តែង នៅក្នុងគោលបំណងកាត់បន្ថយ នូវសម្ពាធមកលើស្ថានភាពសេដ្ឋកិច្ច និងរក្សាឲ្យបាន នូវស្ថិរភាពជីវភាព របស់ប្រជាជន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវវិធានការអន្តរាគមន៍ ចំនួន៩ ជុំ ។ តាមរយៈការដាក់ចេញ នូវវិធានការទាំងនេះ បានសង្កេតឃើញច្បាស់ អំពីតម្រូវការចាំបាច់ ក្នុងការកែទម្រង់មុតស្រួចជាច្រើន ដែលមានសារៈសំខាន់ ក្នុងការស្តារ និងកសាងភាពធន់នៃ ស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់ពេលនេះ និងអនាគតកាល ។

លោកបញ្ជាក់ទៀតថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាន់យកអភិក្រម ចំនួន៣ គឺ៖ ការរក្សាលំនឹង និងការស្តារឡើងវិញ (Recovery), ការកែទម្រង់ (Reform) និងការកសាងភាពធន់ (Resiliency) ដើម្បីរៀបចំស្ថានភាពសេដ្ឋកិច្ច ឲ្យត្រឡប់មកវិថីនៃកំណើនឡើងវិញ ប្រកបដោយចីរភាព និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី ។

ជាងនេះទៅទៀត លោកអនុរដ្ឋលេខាធិការ មានជំនឿចិត្តយ៉ាងមុតមាំ ទៅលើវិវឌ្ឍនភាពដ៏រឹងមាំ និងភាពជិតស្និទ្ធនៃទំនាក់-ទំនងទ្វេភាគីកម្ពុជា-ចិន ទោះបីជាស្ថិតក្នុងបរិការណ៍ ដ៏លំបាកនេះក៏ដោយ ៕

Toyota នឹងបញ្ឈប់ ខ្សែបណ្តាញ ដំឡើងនៅជប៉ុន ទៀតដោយការរំខាន COVID-19 នៅ វៀតណាម

NAGOYA ៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ខ្លួននឹងផ្អាកខ្សែបណ្តាញដំឡើងចំនួន ៣ ផ្សេងទៀត នៅប្រទេសជប៉ុន រយៈពេលជាច្រើនថ្ងៃ នាខែសីហា ដោយសារតែការផ្គត់ផ្គង់ ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមក ពីការរីករាលដាល នៃការឆ្លងវីរុស នៅប្រទេសវៀតណាម យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការផ្អាកចុងក្រោយបង្អស់ នឹងប៉ះពាល់ដល់ការផលិតរថយន្ត ប្រមាណ ៥.០០០ គ្រឿង ដែលធ្វើឲ្យចំនួនយានយន្ត សរុបមាន ប្រហែល ៨.០០០ គ្រឿង បន្ទាប់ពីសេចក្តីប្រកាស របស់ក្រុមហ៊ុនផលិត រថយន្តនឹងត្រូវផ្អាក ដោយសារតែការឆ្លងនៅប្រទេស អាស៊ីអាគ្នេយ៍ ។ បើយោងតាមក្រុមហ៊ុន ផលិតរថយន្តថា រោងចក្រTahara របស់ក្រុមហ៊ុននៅខេត្ដ Aichi នឹងផ្អាកខ្សែកាបរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ៣ ខែសីហាហើយក្រុមហ៊ុន Toyota Auto Body Co របស់ខ្លួននឹងផ្អាក ដំណើរការចំនួន ២ ខ្សែរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ៥ ខែសីហានៅរោងចក្រ របស់ខ្លួននៅខេត្ត Yoshiwara នៅខេត្តភូមិភាគកណ្តាលជប៉ុន ។

រោងចក្រនេះផលិត នូវយានយន្តដូចជារថយន្តម៉ាក Lexus ស៊េរីខ្ពស់ និងរថយន្ត ប្រើប្រាស់ ឧបករណ៍កីឡាប្រភេទ Land Cruiser ។ ក្រុមហ៊ុនបាននិយាយកាល ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ខ្លួននឹងផ្អាកខ្សែសង្វាក់ ផលិតកម្ម នៅរោងចក្រ Fujimatsu របស់ក្រុមហ៊ុនToyota Auto Body រយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២៩ ខែកក្កដាដោយសារ តែកង្វះខាតផ្នែកខ្លះបណ្តាល មកពីការរីករាលដាល នៃCOVID-19នៅអាស៊ីអាគ្នេយ៍ ៕ដោយ៖លី ភីលីព