Home Blog Page 136

ជីវិតកាន់តែងាយស្រួល… និងជោគជ័យ… ជាមួយកំពូលស្មាតហ្វូនអេក្រង់ វេទមន្តបត់បានដ៏ឆ្លាតវៃ Samsung Galaxy Z Fold 2 5G…!

(ភ្នំពេញ) ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១៖ ទោះបីជាស្ថានភាពបច្ចុប្បន្នត្រូវតម្រូវឱ្យរក្សាគម្លាតពីគ្នា… ក៏ការសន្ទនា ការបំពេញការងារ និងការកម្សាន្តដ៏សម្បូរបែប ក្នុងពេលតែមួយនៅតែអាចបន្តបានដោយរីករាយ និងងាយស្រួលបំផុត ជាមួយនឹងកំពូលស្មាតហ្វូនអេក្រង់បត់វេទមន្ត Samsung Galaxy Z Fold 2 5G បានដែរ!

This image has an empty alt attribute; its file name is photo_2021-07-23_10-11-49.jpg

Samsung Galaxy Z Fold2 5G ដ៏អស្ចារ្យនេះគឺពិតជាស័ក្តិសមជាទីបំផុតសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលចង់បាននូវសេរីភាពនៃការថតរូប, សេរីភាពនៃការកម្សាន្ត និងសេរីភាពនៃការបំពេញការងារច្រើនក្នុងពេលតែមួយ (multi-tasking at the same time) ក៏ដូចជាឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរដ៏ស៊ីវីល័យបំផុតក្នុងយុគ្គសម័យថ្មីនៃពិភពស្មាតហ្វូនទំនើបពីក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង នាពេលនេះ…!

This image has an empty alt attribute; its file name is photo_2021-07-23_10-11-14.jpg

ជាការពិតណាស់ស្មាតហ្វូនដែលមានអេក្រង់វេទមន្តបត់បែនបាន Samsung Galaxy Z Fold 2 5G នេះគឺពិតជាងាយស្រួលបត់បែនបំពេញតាមតម្រូវការ មិនថាផ្កាប់ផ្ងារ…គឺថាអាចប្រែក្រឡាបានយ៉ាងស្រស់សង្ហាបំផុត។ ជាក់ស្តែងពេលដែលអ្នកទស្សនាភាពយន្តគឺដូចក្នុងរោងកុនចឹង…មិនបាច់ប្រើដៃ…មិនបាច់កាន់…មិនបាច់ទប់នាំចុករោយដៃ…មិនបាច់កល់នាំតែរលំជ្រុះដាច់សង្វាក់…មិនបាច់រកជើងកល់នាំតែខាតពេល និងចំណាយពេលវេលាទៅទិញ ឬថវិកាបន្ថែមនោះទេ!

This image has an empty alt attribute; its file name is photo_2021-07-23_10-11-43.jpg

ក្រៅពីអេក្រង់ធំ 6.2” (ពេលមិនទាន់បើក) និង 7.6” (ពេលអេក្រង់បើក) ដែលអាចបត់បែនដ៏ឆ្លាតវៃ និងពុះចែកអេក្រង់ (មើលរឿង, ឆ្លើយតបសារ, លេងហ្គេមកម្សាន្ត ឬផ្ញើឯកសារ) ក្នុងពេលតែមួយ Samsung Galaxy Z Fold 2 5G ក៏បំពាក់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការដ៏លឿនបំផុត Qualcomm Snapdragon 865+ ដែលធ្វើឱ្យម៉ាស៊ីនដើរលឿន មិនទាក់ និងឆ្លើយតបតាមតម្រូវការបានយ៉ាងរលូនបំផុត! 

This image has an empty alt attribute; its file name is photo_2021-07-23_10-11-46.jpg

សូមអញ្ជើញមកទទួលយកនូវភាពបត់បែនដ៏លេចធ្លោ…ស៊ីវីល័យ…ថ្លៃថ្នូរ និងអស្ចារ្យបំផុតឥឡូវនេះ…! Samsung Galaxy Z Fold 2 5G ជាស្មាតហ្វូនអេក្រង់បត់ដ៏ឆ្លាតវៃបំផុតសម្រាប់អនាគត…!!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!

ក្រសួងសាធារណការ ឲ្យក្រុមហ៊ុន សាងសង់ផ្លូវជាតិលេខ៣ កែសម្រួល និងបំពេញបន្ថែម មុនឲ្យពលរដ្ឋប្រើប្រាស់ បណ្ដោះអាសន្ន

0

ភ្នំពេញ ៖ លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ដែលសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) ត្រូវកែសម្រួល និងបំពេញបន្ថែម ចំណុចខ្វះខាត មុនប្រគល់-ទទួល និងដាក់ឲ្យប្រជាពលរដ្ឋ ប្រើប្រាស់បណ្តោះអាសន្ន។

ក្នុងឱកាសចុះពិនិត្យការងារ បច្ចេកទេសសាងសង់ កំណាត់ផ្លូវជាតិលេខ៣ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ខាន់ ម៉ាណេរ បានបញ្ជាក់ថា «ក្រុមហ៊ុនសាងសង់ត្រូវ កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាត ដែលនៅសេសសល់ មួយចំនួនតូច មុននឹងធ្វើការប្រគល់-ទទួល រវាងក្រសួង និងក្រុមហ៊ុនសាងសង់» ។

លោករដ្ឋលេខាធិការ ក៏បានសំណូមពរពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ និងចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិគង់វង្ស ដើម្បីអាចប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងរកថវិកា មកសាងសង់ដោយលំបាក ។

លោកបានទទូចថា «សូមកុំប្រថុយ ប្រថានដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលបង្កឲ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿន កំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែក ក្នុងការកសាងប្រទេសជាតិមាតុភូមិ របស់យើងឱ្យកាន់តែរីកចម្រើន»។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩ គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់៤៨ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ៕

លោក ស៊ឺន សុកគា អតីតអ្នកឡើងត្នោត និងជាពលករនៅកូរ៉េ ប្រែខ្លួនជាអ្នករកស៊ី​ អចលនទ្រព្យ, ជាអ្នកចែករំលែក ជាសាធារណៈ និងជាម្ចាស់ស្នាដៃសៀវភៅ “ដើមទុនជីវិត”

0

បច្ចុប្បន្ននេះ លោក ស៊ឺន សុកគា (SEUN SOKEA) ជាអគ្គនាយកក្រុមហ៊ុន បុរី អេសខេ លែន (BOREY SK LAND) និងជាបុគ្គលដែលចែករំលែកមួយរូប ក៏ដូចជាអ្នកបណ្ដុះបណ្ដាល នៅក្នុងស្ថាប័នមួយ ដែលមានឈ្មោះថា អេសភីអ ក្លឹប ( SPR CLUB ) គឺជាស្ថាប័នមួយ ដែលហ្វឹកហ្វឺនអំពីរបៀប នៃការអនុវត្តន៍ឲ្យទទួលបាន នូវភាពជោគជ័យលើការលក់ លើការរកស៊ី ការអភិវឌ្ឍន៍ផ្នត់គំនិតអ្នកមាន ពង្រឹងស្មារតី ភាពជាអ្នកដឹកនាំ … ល… ហើយស្ថាប័ននេះ មិនគិតថ្លៃនោះទេ គឺមករៀនសូត្រហាត់ពុត លត់ដំសមត្ថភាព មិនយកប្រាក់ឡើយ ដោយអនុញ្ញាតិ អោយបងប្អូនចូលរួមដោយសេរី។

លោក ស៊ឺន សុកគា ជាអតីតក្មេងប្រុសម្នាក់ ដែលកំព្រាឳពុកតាំងតែពីអាយុ ៣ខែមកម្លេះ ហើយម្ដាយរបស់លោកគឺស្រី្ដមេម៉ាយ ចិញ្ចឹមកូនចំនួន៥នាក់​ តែម្នាក់ឯង នៅក្នុងបន្ទុកគ្រួសារ លោក ស៊ឺន សុកគា គឺជាកូនពៅ ក្នុងចំណោមបងប្អូនទាំង៥នាក់ គ្រួសាររបស់លោក គឺមានជីវភាពក្រលំបាកខ្លាំងណាស់ នៅក្នុងភូមិស្រុក ដោយសារតែម្ដាយ មិនមានលទ្ធិភាពអោយកូនៗ បានរៀនសូត្រជ្រៅជ្រះ ទើបបងៗទាំង៤នាក់ មិនបានរៀនអ្វីច្រើន ជាហេតុនាំអោយបងៗទាំង៤នាក់ មិនចេះអក្សរ ដោយឡែក លោក ស៊ឺន សុកគា ក្នុងចំណោមបងប្អូន ទាំង៥នាក់ រៀនបានខ្ពស់ជាងគេ គឺត្រឹមថ្នាក់ទី១០ ។

យោងតាមរយៈការសម្ភាស៍ លោក ស៊ឺន សុកគា បានមានប្រសាសន៍ លើកឡើងថា៖ ទម្រាំតែហែលផុតពីការលំបាក រាប់ពាន់ជំពូក រាប់រយកំហុសកន្លងមក វាមិនមែនជារឿងងាយស្រួលឡើយ គឺត្រូវឆ្លងកាត់ ការហាត់ពុតលត់ដំ អត់ធ្មត់ តស៊ូព្យាយាមអំណត់អត់ធន់ ប្រើប្រាស់ពេលវេលា យ៉ាងមានតម្លៃ ក្នុងការសាងទំនាក់ទំនង ក៏ដូចជាការរៀនសូត្រ ហើយធ្វើការសិក្សាស្រាវជ្រាវ មិនខ្ជិលច្រអូសឡើយ។

ខ្ញុំជាអតីតអ្នកឡើងត្នោត ជាអ្នករកស៊ីទិញឆ្កែដូរឆ្នាំង ហើយក៏ចេះតែវិវត្តន៍ខ្លួន ក្លាយទៅជាពលករ ចំណាកស្រុកក្រៅប្រទេស ទៅធ្វើការងារនៅឯប្រទេសកូរ៉េ អស់រយៈពេល២ឆ្នាំ៣ខែ ក្នុងកំឡុងពេលដែលខ្ញុំ កំពុងធ្វើការនៅឯក្រៅប្រទេស គឺខ្ញុំប្រយ័ត្នខ្លាំងណាស់ លើកត្តាសេពគប់ ពីមួយថ្ងៃទៅមួយថ្ងៃ ការសេពគប់របស់ខ្ញុំ ចេះតែត្រូវទៅៗ វិជ្ជមានទៅៗ រហូតដល់ធ្វើឲ្យរូបខ្ញុំ មានការផ្លាស់ប្ដូរ ការគិតទាំងស្រុង ព្រមទាំងបង្កើតទំនាក់ទំនង បានយ៉ាងល្អជាមួយ មនុស្សជាច្រើន ហើយក៏មានគំនិត ចង់ក្លាយខ្លួន ជាអ្នករកស៊ីម្នាក់ដែលល្អ មានគុណធម៍ ព្រហ្មវិហាធម៌ សុច្ចរិតទៀងត្រង់ ។

ការដែលខ្ញុំចង់ក្លាយខ្លួន ជាអ្នករកស៊ីនេះហើយ ដែលធ្វើឲ្យខ្ញុំចាប់ផ្ដើម តាំងចិត្ត ប្ដេជ្ញាចិត្ត រហូតបានក្លាយខ្លួន ទៅជាអ្នករកស៊ីដូចបំណង គឺលើវិស័យអចលនទ្រព្យ ឬដីធ្លី ចាប់តាំងពីឆ្នាំ២០១៧ ការចាប់ផ្ដើមរកស៊ីពីដំបូង មិនងាយស្រួលដូចអ្វី ដែលយើងបានគិតឡើយ គឺជួបបញ្ហាការលំបាក ជាច្រើនរាប់មិនអស់។

ការចាប់ផ្ដើមដំបូង គឺនៅលើទឹកដីខេត្តកំពង់ធំ ដែលពុះជាឡូត៍លក់ បន្ទាប់មកទឹកដីសៀមរាប រហូតដល់ដើមឆ្នាំ២០១៩ ក៏វិវត្តន៍ខ្លួន ពីការពុះដីឡូត៍លក់ ក្លាយទៅជា​ ការធ្វើលំនៅដ្ឋានលក់វិញម្ដង (ធ្វើផ្ទះលក់) ការងាររកស៊ី ចេះតែបន្តដំណើរទៅមុខ ឥតឈប់ឈរ មានភាពរីកចម្រើនជាលំដាប់ ក៏ចាប់ផ្ដើមធ្វើផ្ទះលក់ នៅលើទឹកដីអង្គរដូនតា គឺខេត្តសៀមរាប ក្នុងកំឡុងឆ្នាំ ២០១៩ដដែល ។

ឈានចូលដល់ខែ០៦ ឆ្នាំ២០២០ គឺជាឆ្នាំ ដែលខ្ញុំជួបរឿង មិនគួរឲ្យជឿទាល់តែសោះ ដោយសារតែភាពជឿជាក់ ទុកចិត្តមនុស្សពេក បានធ្វើឲ្យខ្ញុំបាត់បង់អ្វីៗគ្រប់យ៉ាង គឺបាត់បង់ក្រុមហ៊ុន មនុស្សជាទីស្រឡាញ់ និងគ្រួសារ តែខ្ញុំមិនចុះចាញ់ឡើយ ខ្ញុំក៏ចាប់ផ្ដើមមកទីក្រុងភ្នំពេញ ចាប់ផ្ដើមលើមុខជំនួញដដែល គឺវិស័យដីធ្លី ដោយបានបង្កើត ក្រុមហ៊ុនមួយទៀត គឺឈ្មោះថាក្រុមហ៊ុន បុរី អេសខេ លែន ( BOREY SK LAND ) ដែលមានដៃគូរសហការណ៍ ចំនួន៣រូប ទី១ គឺ លោក ផាត ភាន់ ទី២ គឺ លោក បាន សុភារិន ទី៣ គឺរូបខ្ញុំនេះឯង ហើយបច្ចុប្បន្នភាព ពួកខ្ញុំទាំ៣ បានបញ្ចប់គម្រោងទី១ ដោយជោគជ័យ ហើយក៏កំពុងបន្តគម្រោងទី២ ដែលដំណើរការ នៅតំបន់ផ្លូវជាតិលេខ៥១ មានទំហំ៦ហិចតា ជាប្រភេទដីលំនៅដ្ឋាន ប្រភេទដីខ្នាតវីឡា នឹងជាប្រភេទដី សម្រាប់ការវិនិយោគ ដែលអាចផ្ដល់ នូវផលចំណេញលឿន មិនកប់លុយនោះទេ ដោយហេតុថាទីតាំងដីនេះ មានសក្ដានុពលខ្ពស់ ដូចជា៖ នៅកៀកផ្លូវ៥១ខ្លាំង ចម្ងាយតែ៥០០ម៉ែត្រពីផ្លូវ៥១ ជិតផ្សារដំណាក់ព្រីង នឹងហ៊ុំព័ន្ធទៅដោយផ្ទះអ្នកភូមិជុំវិញ ជាប់នឹងបុរី ព្រាបសុវត្ថ ជិតតំបន់ឧស្សាហកម្ម Y seven 2​ ដែលមានទំហំ៣០ហិចតា ជិតផ្សារ សាលារៀន មន្ទីពេទ្យ វត្តអារាម ចន្លោះ៧គីឡូពីផ្សារឧដុង្គ នឹង៧គីឡូពីផ្សារបាត់ដឹង នឹងមានបុរីធំៗ មួយចំនួនទៀត បើបងប្អូនចាប់អារម្មណ៍ ទំនាក់ទំនងតាមរយៈលេខ៖ 099 62 1000 / 096 99 91 999 / 088 7777 016 ។ ហើយដីគម្រោងទី២នេះ មានទីតាំងស្ថិតនៅ ភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចុះពីផ្លូវជាតិលេខ៥១ ចម្ងាយ៥០០ម៉ែត្រតែប៉ុណ្ណោះ ។​

រយៈពេលជិត៤ឆ្នាំ នៃការប្រឡូក ជាមួយនឹងការងាររកស៊ី គឺខ្ញុំមិនសល់អ្វីធំដុំទេ តែអ្វីដែលសល់ធំជាងគេ គឺចំណេះដឹង បទពិសោធន៍ ដែលអាចធ្វើការចែករំលែក ទៅកាន់បងប្អូន មិនចេះជិនណាយឡើយ។​ លោកមានប្រសាសន៍ផ្ដាំផ្ញើថា៖ មនុស្សយើងម្នាក់ៗ ពេលខ្លះឡើងខ្ពស់ ហើយពេលខ្លះក៏ធ្លាក់ទាបវិញក៏មានដែរ តែបើធ្លាក់មកវិញហើយ ចូរកុំអស់សង្ឃឹម នៅក្នុងជីវិតធ្វើអ្វី គឺគួរតែប្រឹងប្រែងបន្ត និងតាំងចិត្ត ប្ដេជ្ញាទៅមុខទៀត នោះភាពជោគជ័យ នៅតែបន្តមានជានិច្ច សម្រាប់យើង៕

លោកស្រី អ៊ូញ ស្រីមុំ (JACK NITH) ជាអតីតពលករកូរ៉េ រៀនបានតិចតួច និងធ្លាប់ជា កម្មកររោងចក្រ ប្រែជីវិត មានជីវភាពធូរធារ ក្លាយជាអ្នករកស៊ី អចលនទ្រព្យម្នាក់ និងមានជំនួញជាច្រើន នៅកម្ពុជា

0

លោកស្រី JACK NITH មានស្រុកកំណើត​ នៅខេត្តព្រៃវែង នៅក្នុងគ្រួសារក្រីក្រមួយ ដែលមានបងប្អូន ០៣នាក់ ហើយលោកស្រី ជាកូនទីពីរ និងកំព្រាឳពុកតាំងពីអាយុ 9ឆ្នាំ ដោយសារពួកគាត់ បានចែកផ្លូវគ្នា ហើយម្តាយ ត្រូវបង្ខំចិត្តទៅធ្វើការ នៅភ្នំពេញ ចំណែកលោកស្រីវិញ ត្រូវរស់នៅជាមួយ លោកយាយបង្កើត។

ក្នុងបទសម្ភាសន៍មួយ លោកស្រី JACK NITH បានមានប្រសាសន៍ថា៖ ពេលនោះនាងខ្ញុំចាំបានថា គ្រួសារនាងខ្ញុំលំបាកណាស់ មិនត្រឹមតែក្រនោះទេ ថែមទាំងជំពាក់បំណុលគេទៀតផង ហើយស្ថានភាពគ្រួសាររស់ខ្ញុំ​ គឺលំបាកខ្លាំង ដែលពិបាកនិយាយណាស់។ ខ្ញុំកាលនៅរៀនក៏ជា សិស្សពូកែម្នាក់ដែរ ប៉ុន្តែតែត្រូវបង្ខំចិត្ត ឈប់រៀនត្រឹមថ្នាក់ទី6 ដោយសារ ជីវភាពគ្រួសារលំបាក ទើបខ្ញុំសម្រេចចិត្តឈប់រៀន ទៅធ្វើការរោងចក្រកាត់ដេរ រយៈ5ឆ្នាំ បន្ទាប់មកនៅឆ្នាំ2008 ខ្ញុំក៏ទៅធ្វើការនៅកំពង់សោម ផ្នែកគ្រប់គ្រងហាងមួយកន្លែង ដែលជារបស់មីងខ្ញុំ ធ្វើការនៅទីនោះ គឺរៀនបានគ្រប់រស់ជាតិជីវិត បន្ទាប់មកនាងខ្ញុំ ក៏ចាប់ផ្តើមមានគ្រួសារ ដោយគាត់ជាអ្នកខេត្តកំពត តែគាត់ធ្វើការជាពលករ នៅប្រទេសកូរ៉េ រហូតដល់ឆ្នាំ2015 ខ្ញុំក៏សំរេចចិត្ត រៀនភាសាកូរ៉េ និងប្រលងទៅធ្វើការ នៅប្រទេសកូរ៉េ ហើយខ្ញុំក៏ប្រលងជាប់។

នៅថ្ងៃទី28 ខែ3 ឆ្នាំ2015 ខ្ញុំបានឡើងទៅធ្វើការនៅកូរ៉េ ផ្នែកកសិកម្មបទពិសោធន៍ ធ្វើការនៅទីនោះ មិនងាយស្រួលទេ ដោយសារប្រទេសកូរ៉េ អាកាសធាតុប្រែប្រួល ទាំងត្រជាក់ខ្លាំង និងក្តៅខ្លាំង។ ពិតប្រាកដណាស់ បងប្អូនដែលមិនបានដឹង ប្រហែលជាគិតហើយថា ប្រទេសគេទទួលបាន ប្រាក់ខែច្រើន តែនៅទីនោះ ក៏ចំណាយច្រើនដែល រយៈពេល1ឆ្នាំកន្លះ គឺមិនមានសល់លុយ សូម្បីតែ100$ បងប្អូនប្រហែលជា មិនជឿទេ! នេះក៏ដោយសារខ្ញុំ មិនមានចំណេះដឹងគ្រប់គ្រាន់ និងការប្រើប្រាស់លុយ តែបន្ទាប់មក ខ្ញុំក៏បានស្អាល់លោកគ្រូ ស៊ឺន សុកគា (SEUN SOKEA) ដែលគាត់ជាពលករខ្មែរ ធ្វើការនៅទីនោះ គាត់ក៏បានណែនាំខ្ញុំ ខាងផ្នែករកស៊ីត្រូវ បន្ទាប់មកជីវិតរបស់ខ្ញុំ ក៏ចាប់ផ្តើមផ្លាស់ប្តូរយ៉ាងខ្លាំង ដែលខ្ញុំធ្វើការផង រកស៊ីផង ដូចជា៖ លក់សៀវភៅ លក់ទំនិញផ្សេងៗ តាមអនឡាញ-ល-។

បន្ទាប់មកខ្ញុំបាន ទទួលចំណេះដឹងទូទៅ និងការរកស៊ី ធ្វើឱ្យខ្ញុំសំរេចចិត្ត​ ត្រឡប់មកខ្មែរវិញ មុនអាណត្តិត្រឹមតែ3ឆ្នាំ។ ថ្ងៃទី28 ខែ3 ឆ្នាំ2018 ខ្ញុំបានត្របល់មកខ្មែរវិញ ដោយចេញរកស៊ី ដោយខ្លួនឯង ហើយពេលនោះ អ្នកស្គាល់ខ្ញុំ ប្រហែលគិតថា ខ្ញុំជោគជ័យខ្លាំងហើយ បន្ទាប់ពីឈប់ ធ្វើការងារអោយគេ ហើយមករកស៊ីខ្លួនឯងវិញ តែធាតុពិត គឺខ្ញុំបានបរាជ័យច្រើន ជាងជោគជ័យ! តែយ៉ាងណាវាបាន ធ្វើឱ្យខ្ញុំកាន់ខ្លាំង កាន់តែរឹងមាំ ដែលនៅតែរក្សាគោលជំហរ និងភាពស្មោះត្រង់ រហូតមកដល់ពេលនេះ ខ្ញុំបានចាប់ផ្តើមរកស៊ី ក្នុងវិស័យអចលនទ្រព្យ ជាមួយក្រុមហ៊ុន BOREY SK LAND ហើយក៏មានទុនមួយចំនួន ចូលរួមជាមួយក្រុមហ៊ុនដែរ និងក៏ជាប្រធានទីផ្សារ នៅក្នុងក្រុមហ៊ុនផងដែរ ហើយខ្ញុំក៏បានក្លាយជា អ្នករកស៊ីក្នុងវិស័យ អចលនទ្រព្យ និងជំនួញផ្សេងៗទៀត៖ ខ្ញុំបានផ្លាស់ប្រែជីវភាពរបស់ខ្ញុំ ជាមួយនឹងវិស័យ អចលនទ្រព្យនេះ រយៈពេលប៉ុន្មានឆ្នាំមកនេះ ខ្ញុំបានធ្វើឱ្យជីវភាព គ្រួសារល្អប្រសើរឡើងៗ ធ្វើឱ្យខ្ញុំមានលទ្ធភាព វិនិយោគទិញដី បានច្រើនកន្លែង នៅខេត្តមួយចំនួនដូចជា៖ ភ្នំពេញ កំពង់ស្ពឺ កំពត តាកែវ និងខេត្ត កណ្តាល មួយចំនួន។ ខ្ញុំក៏ចាប់ផ្តើមមានលទ្ធភាព ទិញផ្ទះផ្ទាល់ខ្លួនប៉ុន្មានកន្លែង និងបានធ្វើផ្ទះជូនម្តាយរបស់ខ្ញុំ នៅខេត្ត។ និងខ្ញុំបានទិញរថយន្តទំនើប សម្រាប់ប្រើប្រាស់មួយចំនួន សម្រាប់សុវត្ថិភាព ការធ្វើដំណើរ និងកិច្ចការជំនួញ។

លោកស្រី JACK NITH ក៏បានមានប្រសាសន៍បន្តថា៖ តាមពិតទៅបច្ចុប្បន្ននេះ នាងខ្ញុំមានអាជីវកម្ម4 នៅក្នុងដៃ ប៉ុន្តែខ្ញុំសូមរាប់ថា វិស័យអចលនទ្រព្យ គឺទុនច្រើនជាងគេ ហើយខ្ញុំចុះធ្វើការផ្ទាល់ទៀត រីឯជំនួញផ្សេងៗទៀត គឺខ្ញុំប្រើប្រាស់ទុនវិនិយោគ ដោយបានផលចំណេញ។

ជាចុងក្រោយខ្ញុំសូមផ្តាំផ្ញើ ទៅកាន់បងប្អូនទាំងអស់គ្នាថា យើងត្រូវតែមានក្តី សង្ឃឹមជានិច្ច ទោះបីជាយើងកើតមក ក្នុងស្ថានភាពបែបណាក៏ដោយ ក៏យើងអាចទទួលបាន នូវភាពជោគជ័យបានដែរ អោយតែយើងចេះតស៊ូ អត់ធ្មត់ រឹងមាំ ជំនះ រាល់ឧបសគ្គទាំងអស់ ដែលយើងជួប ហើយត្រូវរកអោយឃើញ អំពីគោលដៅ និងកិច្ចនៃជីវិតរបស់យើង ឱ្យបានច្បាស់លាស់ និងរឿងដែលសំខាន់ មួយទៀតនោះគឺ មិនថាយើងរៀនបានត្រឹមថ្នាក់ ទីប៉ុន្មាននោះទេ! បងប្អូនគួរតែបន្ត ក្នុងការអភិវឌ្ឍខ្លួន និងបើកចិត្តរៀនសូត្រ នូវអ្វីដែលថ្មីៗជានិច្ច ដើម្បីឱ្យជីវិតយើង មានឱកាសបានរីកចម្រើនថ្កុំថ្កើង ផ្លាស់ប្រែ ប៉ុន្តែក៏សូមពិនិត្យមើល ដោយការត្រិះរិះពិចារណា អំពីឱកាសដែលចូលមកជីវិតយើងផង ព្រោះមិនមែនគ្រប់ឱកាសទាំងអស់ សុទ្ធតែល្អធ្វើឱ្យជីវិតយើង ល្អប្រសើរនោះទេ វាអាចធ្វើឱ្យយើងខាតបង់ដូចគ្នា ប្រសិនចាប់ខុស និងត្រូវបានជនឆបោក បំភ័ណ្ឌបោកប្រាស់ ធ្វើឱ្យខាតបង់ផងដែរ ហើយនេះជាបទពិសោធន៍ ដែលខ្ញុំបានឆ្លងកាត់មក និងធ្វើឱ្យនាងខ្ញុំរឹងមាំបន្ថែម លើជំនួញមកដល់សព្វថ្ងៃនេះ។

នាងខ្ញុំសង្ឃឹមថា និងអាចផ្តល់ជាកម្លាំងចិត្តដល់ បងប្អូនប្រុសស្រី ជាពិសេសស្រ្តីខ្មែរ គ្រប់រូបដែល កំពុងជួបស្ថានភាពលំបាក ឬគេហៅថាស្រ្តី បង្វិលចង្ក្រាន្តមិនជុំ និងបងប្អូន​ដែលជាពលករកូរ៉េ ដែលកំពុងតែប្រកបការងារ នៅប្រទេសគេ សូមកុំអស់សង្ឃឹម ក្នុងជីវិតអ្វី! មានតែការតស៊ូម្យ៉ាង មិនទាន់គ្រប់គ្រាន់ ធ្វើឱ្យជីវិតយើងល្អប្រសើរបានទេ គឺត្រូវបន្ថែមស្វែងរក ការអភិវឌ្ឍខ្លួន និងស្វែងរកឱកាស ឱ្យយើងបានរីកចម្រើនថែមទៀត៕ ខ្ញុំរីករាយទទួលស្វាគមន៍ សម្រាប់ការជួយផ្តល់យោបល់ ជាគំនិត និងចែករំលែកបទពិសោធន៍ បន្ថែមបាន បងប្អូនអាចទំនាក់ទំនង មកនាងខ្ញុំតាមរយៈព័ត៌មាននេះបាន៖ លេខទូរស័ព្ទ៖ 096 66 555 61 និងគណនី Facebook ផ្ទាល់ខ្លួនឈ្មោះ៖ Jack Nith និងគណនី Facebook Page ឈ្មោះ៖ JACK NITH Real Estate.

ផ្លូវជាតិលេខ៥១ នឹងក្លាយទៅជាប៉ូល ឧស្សាហកម្ម ខណៈវិស័យអចលនទ្រព្យ

0

ភ្នំពេញៈ ផ្លូវជាតិលេខ៥១ បាននិងកំពុងផ្លាស់ប្តូរ មុខមាត់ថ្មី ក្នុងការក្លាយទៅជាប៉ូល ឧស្សាហកម្ម ខណៈវិស័យអចលនទ្រព្យ ក្នុងតំបន់នេះ នៅតែរីកចម្រើន ដោយសារផ្លូវជាតិលេខ៥១នេះ ស្ថិតក្នុងផែនការមេអភិវឌ្ឍន៍ផ្លូវ ក្រវ៉ាត់ក្រុងនាពេលខាងមុខ ។

លោក សំ សុខនឿន ប្រធានសមាគម អចលនទ្រព្យសកល (GRA) បានឲ្យដឹង នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ថា សកម្មភាពអភិវឌ្ឍន៍ នៅតំបន់ផ្លូវលេខ៥១ នៅតែដំណើការ ប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈផ្លូវ៥១នេះ គឺប៉ូលសំខាន់មួយ សម្រាប់ការ អភិវឌ្ឍឧស្សាហកម្ម ។

លោកបានឱ្យដឹងថា ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩យ៉ាងណាក្តី ចលនាអភិវឌ្ឍន៍នៅតាមផ្លូវ៥១ កើនឡើង ហើយបច្ចុប្បន្ននេះ តំបន់ផ្លូវ៥១ គឺប៉ូលសម្រាប់ការ អភិវឌ្ឍសួនឧស្សាហកម្ម ព្រោះតំបន់នេះ ជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម និងកំពុងមានការរីកចម្រើនឆ្ពោះ ទៅរកការអភិវឌ្ឍ ផ្នែកឧស្សាហកម្ម ។

លោកបានថ្លែងថា ផ្លូវ៥១គឺផ្លូវមួយស្ថិតនៅ តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ របស់ផែនការមេ ហើយតំបន់នឹងបន្ត រីកចម្រើនទៅមុខ ខណៈការអភិវឌ្ឍអចលនទ្រព្យ ដែលកំពុងមានការកើនឡើង នៅតំបន់នេះ គឺភាគច្រើនផោ្តតលំនៅដ្ឋាន ដែលបំពេញតម្រូវការ ឱ្យប្រជាជន នៅតំបន់ឧស្សាហកម្ម។

លោកបានឱ្យដឹងទៀតថា តម្លៃដីនៅតាមបណ្តោយផ្លូវ៥១ អាចរកបាន៥០ដុល្លារ ទៅ២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ អាស្រ័យស្ថានភាពដី និងទំហំដីជាក់ស្តែង ។

លោកសន សៀបស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ឃី រៀលអ៊ីស្ទេត ធ្លាប់បានឱ្យដឹងថា ដីធ្លីតាមបណ្តោយផ្លូវជាតិលេខ៥១ មានសក្តានុពលខ្លាំង សម្រាប់វិស័យឧស្សាហកម្ម និងលំនៅដ្ឋាន ។

លោកបានពន្យល់ថា តំបន់នេះជាតំបន់ខ្ពង់រាបមិនលិចទឹក ដោយតភ្ជាប់គ្នា រវាងផ្លូវជាតិសំខាន់ៗ មានផ្លូវវរថភ្លើងឆ្លងកាត់ ពីចំណុចផ្សារបាត់ដឹង និងស្ថិតនៅជាប់តំបន់វិនិយោគថ្មី នៃខណ្ឌព្រែកព្នៅ ។ ចំណុចទាំងនេះ ជាអំណោយផលល្អ សម្រាប់តំបន់ទាំងមូល។

លោកបានថ្លែងថា មានវិនិយោគិនជាច្រើន កំពុងសម្លឹងមើល ពីសក្តានុពលនៅទីតាំងនេះ និង បានចាបផ្តើមទិញដីក្នុងទ្រង់ ទ្រាយធំ សម្រាប់ការវិនិយោគ នាពេលអនាគត ។

ផ្លូវជាតិលេខ៥១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹង ទៅផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្សារឧដុង្គ ដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ និងចម្ងាយប្រមាណ ជាង១៨គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ (គិតពីចោមចៅ ទៅផ្សារថ្នល់ទទឹង)។ ផ្លូវជាតិលេខ៥១នេះ ត្រូវបានសាសង់ក្រោមមហិរញ្ញប្បទាន ពីរាជរដ្ឋាភិបាលចិន និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ៕

ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភថវិកា១០០លានរៀល និងត្រីខកំប៉ុង១ពាន់កេស ជូនរដ្ឋបាលខេត្តកណ្តាល

0

ភ្នំពេញ៖ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស និងភរិយា បានចូលរួមឧបត្ថម្ភថវិកា ១០០,០០០,០០០រៀល និងត្រីខកំប៉ុង ១,០០០កេស ជូនរដ្ឋបាលខេត្តកណ្តាល ដេីម្បីផ្តល់ជូនពលរដ្ឋជួបការខ្វះខាតដោយសារការរាតត្បាតជំងឺកូវីដ១៩។

ថវិកា និងត្រីខកំប៉ុងត្រូវបានតំណាងរបស់ឧកញ៉ា ឡេង ប្រុស យកទៅប្រគល់ជូនលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។

ខេត្តកណ្តាល ក៏ជាខេត្តមួយដែលបានរងការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩ ហើយអាជ្ញាធរបានដាក់ចេញវិធានការចាំបាច់ជាច្រើនដើម្បីទប់ស្កាត់ការរាលដាលជំងឺ។ ទន្ទឹមនឹងការដាក់ចេញវិធានការទប់ស្កាត់នេះ អាជ្ញាធរក៏បានយកចិត្តទុកដាក់ដោះស្រាយការលំបាក ការខ្វះខាតរបស់ប្រជាពលរដ្ឋដោយសារការរាតត្បាតនៃជំងឺនេះផងដែរ។

រដ្ឋបាលខេត្តកណ្តាលតែងផ្តល់ស្បៀងអាហារជាបន្តបន្ទាប់ជូនដល់ពលរដ្ឋដែលខ្វះខាតក្នុងកំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។

លោក គង់ សោភ័ណ្ឌ បានចាត់ទុកទឹកចិត្តប្រកបដោយសប្បុរស និងពោរពេញដោយសទ្ធាជ្រះថ្លារបស់ លោកឧកញ៉ា និងភរិយា ជាកាយវិការដែលឆ្លុះបញ្ចាំងពីគុណធម៌ ការជួយគ្នាក្នុងគ្រាលំបាក និងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ចងចាំទុកនៅក្នុងដួងចិត្ត។

សូមបញ្ជាក់ថា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាម ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។

ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។

ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។ កាយវិការមនុស្សធម៌របស់ពួកគេ ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕

មណ្ឌលផ្តល់ សេវាសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូននៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប បើកឱ្យដំណើរការជាផ្លូវការ

ភ្នំពេញ៖ មណ្ឌលផ្តល់សេវាសាធារណៈក្រសួងសាធារណការ និងដឹកជញ្ជូននៅផ្សារទំនើប ហេរីថេក វ៉ក នៅខេត្តសៀមរាប ត្រូវបានបើកឱ្យដំណើរការជាផ្លូវការហើយ ដោយគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះ ជាមណ្ឌលទី៥ បង្កើតឡើងក្នុងគោលបំណងដើម្បីជួយសម្រួលដល់ ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាមដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងការបើកឱ្យដំណើរការជាផ្លូវការមណ្ឌល ផ្តល់សេវាសាធារណៈក្រសួង សាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើប ហេរីថេក វ៉ក ខេត្តសៀមរាប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា បងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តសៀមរាប អាចមកទទួលសេវាប្តូរបណ្ណបើកបរ យានយន្ត ចុះបញ្ជី រថយន្ត ផ្ទេរកម្ម សិទ្ធិរថយន្ត និងដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) នៅ មណ្ឌលផ្តល់សេវាសាធារណៈថ្មី នៅក្នុងផ្សារទំនើប ហេរីថេក វ៉ក ជាន់ទី២ ចាប់ពីថ្ងៃបើកឱ្យដំណើរការនេះតទៅ។ លោកថា បងប្អូនប្រជាពលរដ្ឋនឹងកាន់តែមានភាពងាយស្រួល និងអាចមកទទួល សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងគណនេយ្យភាព តាមរយៈកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។

លោកបន្តថា បច្ចុប្បន្នក្រុមការងារជំនាញក្រសួង និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានសហការរៀបចំកម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក អាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសច្បាប់ តាមរយៈការស្កេនលើប័ណ្ណបើកបរ ដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថាននៃបទល្មើស ដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម ហើយកម្មវិធីនេះ(App)គ្រោងនឹងគោរពរាយការណ៍ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលឆាប់ៗនេះ ដើម្បីស្នើសុំការឯកភាព និងអាចដាក់ឱ្យប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២ខាងមុខ។

លោកក៏បានពន្យល់ពីកម្មវិធីដកពិន្ទុប័ណ្ណបើកបរនេះ បង្កើតឡើងដើម្បីឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយហេតុថា ជារៀងរាល់ឆ្នាំ រដ្ឋបានខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារអាមេរិក ដោយសារគ្រោះថ្នាក់ ចរាចរណ៍ និងបានបង្កឱ្យប្រជាពលរដ្ឋរងរបួស ស្លាប់ ខូចខាតទ្រព្យសម្បត្តិឯកជន និងចំណាយលើការ បង់ថ្លៃព្យាបាល និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួម ជាមួយរាជរដ្ឋាភិបាលគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកសាងប្រទេសជាតិមាតុភូមិ យើងឱ្យបានរុងរឿងប្រកបដោយមោទនភាពជាតិខ្មែរ។

ជាមួយគ្នានោះផងដែរ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំយក ចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្ខិតយកសេវារបស់ខ្លួនមកដាក់បម្រើជូនប្រជាពលរដ្ឋដល់តាមបណ្ដាខេត្ត ព្រមទាំងការខិតខំប្រឹងប្រែងបង្កើត និងកែប្រែប្រភេទសេវាមួយចំនួនទៅជាការស្នើសុំតាមរយៈ ប្រព័ន្ធស្វ័យ ប្រវត្តិកម្ម (Online) ផងដែរ ដែលនេះជាការបង្កលក្ខណៈកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ នៅក្នុងខេត្ត សៀមរាប ក្នុងការស្នើសុំសេវា ដោយមិនចាំបាច់ធ្វើដំណើរទៅស្នើសុំសេវានៅរាជធានីភ្នំពេញ។

លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មកទទួលសេវា ដោយផ្ទាល់ នៅផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk) និងអង្គភាព ច្រកចេញចូលតែមួយ រដ្ឋបាលខេត្ត កុំចាំបាច់ពឹងពាក់អ្នកដទៃ (អ្នករត់ការ) ដែលនាំឱ្យខាតបង់ថវិកាច្រើន និងសូមឱ្យមន្ត្រីបម្រើ សេវា ធ្វើជាមន្ត្រីបម្រើរាស្ត្រដោយស្មោះត្រង់ ផ្តល់សេវាជូនប្រជាពលរដ្ឋ បានកាន់តែ លឿន និងឆាប់រហ័ស ហើយលុបបំបាត់នូវភាពអសកម្មទាំងឡាយ។

សូមជម្រាបជូនថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌល ផ្តល់សេវាសាធារណៈបានចំនួន៥ទីតាំង រួមមាន៖ ១)មណ្ឌលប្ដូរ និងពន្យាបណ្ណបើកបរផ្សារទំនើបអ៊ីអន ១ (AEON 1) បានបើកដំណើរការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ផ្តល់សេវាប្ដូរនិងពន្យាបណ្ណ បើកបរយានយន្តសម្រាប់ជនជាតិខ្មែរ ២)មណ្ឌលផ្ដល់សេវាបណ្ណបើកបរផ្សារទំនើបអ៊ីអន ២ (AEON 2) បានបើកដំណើរការនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ ផ្តល់សេវាប្ដូរ និងពន្យាបណ្ឌបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ៣)មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល (CHIP MONG NORO MALL) បានបើកដំណើរការនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ផ្តល់សេវាចុះបញ្ជី យានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ បណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ៤)មណ្ឌល ផ្ដល់សេវាសាធារណៈ ទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកដំណើរការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) អាជីវកម្មដឹកជញ្ជូន អាជីវកម្មដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ ឆ្លងកាត់ព្រំដែន និងកំពង់ផែ ៥)មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប ហេរីថេក វ៉ក (THE HERITAGE WALK) បានដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ផ្តល់សេវាចុះបញ្ជីយានយន្ត ផ្ទេរកម្មសិទ្ធិយានជំនិះ ប្ដូរបណ្ណបើកបរយានយន្ត សម្រាប់ជនជាតិខ្មែរ និងបរទេស ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ត្រៀមដំណើរការ ផ្លូវការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ គិតចាប់ពីឆ្នាំ២០១៦ ដល់ចុងខែមិថុនា ២០២១ ក្រសួងបានផ្តល់សេវាសរុបមានចំនួនដូចតទៅ៖ សេវាសរុបក្នុងមណ្ឌលបានប្រមាណ ១៥០ ០០០ សេវា ស្មើនឹង១១% និងសេវាសរុបទូទាំងប្រទេសបានប្រមាណ ១ ៤២០ ០០០ សេវា។

បច្ចុប្បន្ន ក្រសួងបាននឹងកំពុងធ្វើកំណែទម្រង់ ខិតខំរិះរកគ្រប់មធ្យោបាយ និងអភិវឌ្ឍខ្លួនឥតឈប់ឈរ ក្នុងគោលបំណងលើកកម្ពស់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ជាក់ស្តែង ក្រសួងបានដាក់ឱ្យ ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក ដោយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជំរុញឱ្យការផ្តល់ សេវាសាធារណៈកាន់តែប្រសើរឡើង តាមប្រព័ន្ធអនឡាញ ឬទៅកន្លែងផ្តល់សេវា ដែលកំណត់ដោយ ក្រសួងរួមមាន៖
ចុះបញ្ជីយានយន្ត៖ តាមប្រព័ន្ធអនឡាញ vehicle.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវារួមមាន៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ការិយាល័យ ច្រកចេញចូលតែមួយ និងហាងលក់យានជំនិះ ២៥រាជធានី-ខេត្ត ព្រមទាំង ប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួន ដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការស្វែងរកលេខក្នុងចំណោម ប្រមាណ ៣,៥ ទ្រីលានជម្រើស ដើម្បីចូលរួមដេញថ្លៃជាសាធារណៈ ស្នើសុំទិញលេខទុក និងចុះបញ្ជីយានជំនិះ ដោយខ្លួនឯងតាមប្រព័ន្ធ អនឡាញ vehicle.mpwt.gov.kh ឬទៅកាន់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក។

ការផ្តល់បណ្ណបើកបរ៖ តាមប្រព័ន្ធអនឡាញ driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវា រួមមាន៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូន និងនៅមណ្ឌលផ្តល់ សេវាប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើប AEON1 និង AEON2 ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល និងផ្សារទំនើប ហេរីថេក វ៉ក (The Heritage Walk)។

ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ៖ ដាក់ពាក្យតាមប្រព័ន្ធអនឡាញ techinspection.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវារួមមាន៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូន និងរថយន្តឆៀកចល័ត៣គ្រឿង ចុះទៅគ្រប់បណ្តាខេត្ត។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ នៅទីស្តីការ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈលេខទូរសព្ទ HOTLINE៖ 1275៕

គម្រោងវិនិយោគមួយកក្នុងចំណោម៤ មានទុនវិនិយោគរហូតដល់ ៣៣លានដុល្លារ ក្នុងការបង្កើតរោងចក្រកាត់ដេរ និងផលិតម៉ាស នៅស្រុកកណ្តាលស្ទឹង

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគចំនួន៤ ក្នុងនោះមានគម្រោងវិនិយោគមួយក្នុងចំណោមគម្រោងវិនិយោគទាំង៤ ដែលមានទុន វិនិយោគប្រមាណ ៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៧០០កន្លែង។នេះបើតាមហ្វេសប៊ុក  “ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”

ក្រុមហ៊ុនវិនិយោគទាំង៤រួមមាន៖

១- HONG CEN MAX LEATHER PRODUCTS CO., LTD : គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៧៦កន្លែង។

២- REMSTEX FASHION CO., LTD : គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៦លានដុល្លារ  អាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩២៩កន្លែង។

៣- TOP FORM (CAMBODIA) MANUFACTURING COMPANY LIMITED: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨៥០កន្លែង។

៤- NEW WIDE APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់ និងផលិត ម៉ាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុន       វិនិយោគប្រមាណ ៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣.៧០០កន្លែង៕

ដីទំហំ៣០ហិចតា ដាក់ក្នុងតម្លៃពិសេស ធានាប្លឹងរឹង ឆ្លងកាត់ការសិក្សាផ្ទាល់ ដោយក្រុមហ៊ុន​ សច្ចៈប្រផឹធី

0

ខេត្តកំពង់ស្ពឺ ស្ថិតនៅខាងលិចទីក្រុងភ្នំពេញ ហើយនៅជិតច្រកចូល ទីក្រុងភ្នំពេញបំផុត។ ខេត្តនេះជាខេត្តមួយ ដែលល្បីល្បាញពីការផលិតស្ករត្នោត ដែលមានគុណភាពល្អបំផុត នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ កំពុងតែរីកចម្រើនគួរឲ្យកត់សម្គាល់ អមជាមួយនឹងតំបន់ទាក់ទាញ នៅក្នុងស្រុកជាច្រើន ដែលមានដូចជា សារមន្ទីរ រមណីយដ្ឋាន ឧទ្យានជាតិ និងតំបន់ទេសចរណ៍ ជាច្រើនទៀត។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនសច្ចៈប្រផឹធី សូមធ្វើការណែនាំ ជូនដល់បងប្អូន អតិថិជនទាំងអស់ នៅទីតាំងដីមួយកន្លែង ដែលស្ថិតនៅក្នុងខេត្តកំពុងស្ពឺ នេះតែម្តង ដាក់លក់ក្នុងតម្លៃ $2,50 / 1m2 ។ ដីដ៏អស្ចារ្យនេះ មានទីតាំង ភូមិត្រពាំងប្រីយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពុងស្ពឺ​ គឺបត់ចុះពីផ្លូវជាតិលេខ4 ចំណុចគីឡូម៉ែត្រ លេខ89 តាមផ្លូវចំការអំពៅ ឧកញ៉ា លី យ៉ុងផាត់ ជាពិសេសធ្វើដំណើរ តែបន្តិចដល់ ឧទ្យានជាតិគិរីរម្យ។

ដីល្អបំផុតនេះ​ អាចទិញសម្រាប់ទុកលក់ ចំណេញ ធ្វើចំការ ធ្វើរីស៊ត ឬកន្លែងសម្រាកលំហែកាយផ្សេងៗ។​ ហើយមានលក្ខណៈពិសេសៗដូចជា៖
-ដីម្ចាស់ដើមលក់បន្ទាន់
-ដីប្លង់រឹង
-ស្ថិតក្នុងតំបន់មានឥទ្ធិពលខ្លាំង កំពុងអភិវឌ្ឍន៍
-ទំហំដី 30ហិចតា

សម្រាប់ព័ត៌មានលម្អិត៖ 067 776 009(Metfone)​ /077 776 009(Cellcard) ចុចចូលក្នុង Telegram Channel របស់សច្ចៈប្រផឹធី ដើម្បីទទួលបានព័ត៌មានល្អៗ អំពីអចលនទ្រព្យ៖ https://t.me/sachakproperty

អាហាររដ្ឋានស៊ុបពពែ ស្រីពេជ្រ​ ហេងហេង ផ្តល់ជូនកម្មវិធី ទិញស៊ុប២ឆ្នាំ ថែមជូន សាច់ពពែអាំង១ចាន

0

ដើម្បីឆ្លើយតបតម្រូវការ និងជាការថ្លែងអំណរគុណ ដល់បងប្អូនអតិថិជន ដែលតែងតែគាំទ្រ ដែលបានអញ្ជើញ មកភ្លក់រសជាតិ នៅហាងផ្ទាល់ព្រមទាំងកម្មង់ខ្ចប់ ទៅតាមគេហដ្ឋាន ឥឡូវនេះ​ អាហាររដ្ឋានស៊ុបពពែ ស្រីពេជ្រ​ ហេងហេង មានប្រម៉ូសិនពិសេស បើពុកម៉ែបងប្អូនទិញស៊ុប ២ឆ្នាំង ថែមជូនសាច់ពពែអាំង១ចាន និងបញ្ចុះតំលៃ ជូន10% ថែមទៀត។

តោះៗនៅចាំអីទៀត ទាក់ទងមកកាន់ (Telegram) 095 593959 /087 593959 /090 593959 ដើម្បីកម្ម៉ង់ពីឥឡូវនេះទៅ ។

អាហាររដ្ឋានស៊ុបពពែ ស្រីពេជ្រ​ ហេងហេង មានអាហារប្រចាំត្រកូលផ្ទាល់ដូចជា៖

-ស៊ុបពពែថ្នាំចិនសែពិត ជាមានរសជាតិឈ្ងុយឆ្ងាញ់ ប៉ូវកំលាំង ប៉ូវសុខភាព
-សាច់ពពែអាំង +ចៀមអាំង +អន្ទង់ប្រឡាក់គ្រឿងពិសេស +ទាកាប៉ាប្រឡាក់គ្រឿងពិសេស
-សាច់ចង្កាក់ប្រឡាក់គ្រឿងការី ពិតជាប្លែកមាត់ 1ចង្កាក់ត្រឹមតែ 4000រៀលប៉ុណ្ណោះ
-គន្ធាយ ៥មុខ (ស៊ុបគន្ធាយ, គន្ធាយចំហុយថ្នាំចិនសែ, គន្ធាយចំហុយខ្ទឹមស​, គន្ធាយឆាកែង និងគន្ធាយឆាគ្រឿង) ។

លោកអ្នកអាចអញ្ជើញមកទទួលទាន នៅទីតាំងផ្ទាល់​ ដែលស្ថិតនៅខាងជើង ផ្សារឈូកមាស ជាប់ហ្គារាសសាំង TOTAL៕