Home Blog Page 140

លំនៅដ្ឋាន ម៉ារីហូម ផ្តល់ថេរវេលា បង់ប្រាក់កាន់តែវែង នឹងកាន់តែងាយស្រួល មានច្រើនជម្រើស​ ៣០%៣០ខែ

0

ដោយមានបទពិសោធន៍ នៃការសាងសង់សំណង់លំនៅដ្ឋាន ជាច្រើនឆ្នាំ ម្ចាស់គំរោងរបស់លំនៅដ្ឋាន ម៉ារីហូម មានគំនិតចង់ផ្តល់ឲ្យ ម្ចាស់ផ្ទះគ្រប់រូប ទទួលបាននូវភាពកក់ក្តៅ នៃសំណង់លំនៅដ្ឋានដ៏រឹងមាំ រួមនឹងរចនាបថស្រស់ស្អាត ស៊ីវិល័យ និងការរស់នៅ ប្រកបដោយផាសុកភាព។

ដូច្នេះលំនៅដ្ឋាន ម៉ារីហូម​ បានគិតគូរយ៉ាងដិតដល់ សម្រាប់អតិថិជន ក៏ដូចជាការផ្តល់ជូនបន្ថែម នូវភាពងាយស្រួល ជាមួយនឹងការបង់ប្រាក់ ជាច្រើនជម្រើសល្អៗ សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ ចង់ទិញនូវផ្ទះវីឡាភ្លោះ។ ផ្តល់ជូនពេលវេលាវែងជាងមុន សម្រាប់ការបង់ប្រាក់​៣០%មុន ដោយអាចរំលស់បានរហូតដល់ រយៈពេល ៣០ខែ ដោយគ្មានការប្រាក់ ។

គួររំលឹកថា គិតមកទល់នឹងពេលនេះ សំណង់លំនៅឋាន ម៉ារីហូម បាននឹងកំពុងមមាញឹកយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ លើការសាងសង់ ដែលឆ្ពោះជំហានកាន់តែលឿន រហូតសម្រេចបានប្រមាណ៧០% នៃសំណង់ទាំងមូល ។ ជាងនេះទៅទៀត ប្រសិនបើបងប្អូនអញ្ជើញ​មក ធ្វើការកក់ទីតាំងនាពេលឥឡូវនេះ នឹងទទួលបានការបញ្ចុះតម្លៃ ៤០០០ដុល្លារអាមេរិកតែម្តង ។

វីឡាភ្លោះមានចំណុចល្អៗ ជាច្រើនដូចជា៖
*ទំហំផ្ទះធំជិតប៉ុនវីឡាទោល
*សម្ភារបន្ទប់ទឹក ជាផលិតផលរបស់ថៃ
*មានការរៀបចំធ្នើ សម្រាប់ដាក់សម្ភារបន្ទប់ទឹក
*តំណទុយោទឹកមានការអ៊ុតបានល្អ
*ផ្តល់ជូនប្លង់ភ្លើង និងប្លង់ទុយោទឹក (MEP)
*ផ្តល់ជូនប្លង់រឹង ដោយឥតគិតថ្លៃ

ចំណែកឯទីតាំងស្ថិតនៅ ក្នុងតំបន់ប្រជុំជន/ ពោរពេញ ទៅដោយសេវាសាធារណៈ និងហ៊ុមព័ទ្ធដោយសាលារៀន (CIA First International School) មន្ទីរពេទ្យ (ជោរៃ ភ្នំពេញ) ផ្សារ(ផ្សារច្បារអំពៅ, ផ្សារព្រែកឯង) និងអមដោយទន្លេធំៗ ពីរដែលផ្តល់ខ្យល់ត្រជាក់ស្រស់ថ្លា៕

ចង់ដឹងកាន់តែច្បាស់ អាចទំនាក់ទំនងភ្លាមៗតាមរយៈ Telegram:
https://t.me/merryhomesales
https://t.me/merryhomesales02
ទំនាក់ទំនងលេខទូរសព្ទ៖ 077 99 77 82 (Cellcard) និង087 99 77 82 (Smart)

បុរី ហ្គោលដេន ផាក បើកលក់ មុនសម្ពោធគម្រោង ជាមួយការបញ្ចុះតម្លៃ រហូតដល់ 12%

0

នៅថ្ងៃទី8 ខែ កក្កដា ឆ្នាំ 2021 បុរី ហ្គោលដេន ផាក នឹងធ្វើការបើកលក់ មុនសម្ពោធគម្រោង គម្រោង ដឹណេតឆឹរ៉ល ដែលមានសួនធម្មជាតិ ដ៏ធំទំហំ 4.5 ហិកតា ដោយមានការបញ្ចុះតម្លៃ ដ៏អស្ចារ្យរហូតដល់12% ជាមួយលក្ខខណ្ឌបង់ប្រាក់ងាយស្រួល សម្រាប់អតិថិជន ដោយមិនចាំបាច់ មានប្រាក់កក់ និង គ្មានការប្រាក់ រហូតដល់24ខែ។

គម្រោង ដឹណេតឆឺរ៉ល ដែលនឹងត្រូវសាង់សង់ នៅលើផ្ទៃដីជិត 50ហិកតា អមជាមួយសួនធម្មជាតិ ដ៏ធំទំហំ 4.5ហិកតា ស្ថិតនៅក្នុងតំបន់ សក្តានុពលសេដ្ឋកិច្ចខ្លាំង ដែលមានទន្លេអមសងខាង ជាទីតាំងលូតលាស់សម្បូបែប ក្បែរកន្លែងដែលអ្នកចង់ទៅដល់ ដោយមានការរចនាម៉ូត ដ៏ទាន់សម័យ។

គម្រោង ដឹណេតឆឺរ៉ល របស់ បុរី ហ្គោលដេន ផាក នឹងបងើ្កតបរិយាកាស រស់នៅថ្មីមួយ ជាមួយទីធ្លាដ៏ធំវិសេសវិសាល សម្រាប់គ្រប់សកម្មភាព ការលម្ហែ និង ប្រណិតភាព។ បុរី ហ្គោលដេន ផាក គម្រោង ដឹណេតឆឺរ៉ល កំពុងបង្កើតសហមគន៍ថ្មី ដែលអ្នកនឹងហៅថាផ្ទះ ព្រោះអ្នកមិនត្រឹមតែត្រូវការ កន្លែងរស់នៅប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវការទីកន្លែងដែល ស្រស់ ស្រឡះ ធម្មជាតិ។

បុរី ហ្គោលដេនផាក ផ្តល់ជូនអតិថិជន មិនត្រឹមតែជាសំណង់លំនៅឋាន ដែលមានគុណភាព រឹងមាំ និងសេវាកម្មល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូន នូវការអភិវឌ្ឍចម្រុះ ដើម្បីធ្វើឱ្យប្រែក្លាយទៅ ជាសហគមន៍ ដែលស្ថិតនៅតំបន់ សក្តានុពលសេដ្ឋកិច្ចខ្លាំងទៀតផង។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ: 060 777 998 / 070 777 998 / 095 777 998។
ហ្វេសបុកផេក: https://m.facebook.com/boreygoldenpark/
តេឡេក្រាម: https://t.me/boreygoldenpark
អ៊ីនស្ដាក្រាម: https://instagram.com

អីយ៉ា! ងាកមកមើល ម៉ូតូប្រណីត Royal Enfield Vs ម៉ូតូយីហ៊ោជប៉ុនម្តងមើល

0

“ពួកយើងបានធ្វើតាមបែបបទដំណើរការ ដែលម៉ត់ចត់រហូតមក ដោយមិនមានរំលង រឺលេងផ្លូវកាត់អ្វីនោះទេ​ ចំពោះការវិវត្តន៍និងតេស្តសាកល្បង ផលិតផលរបស់យើង. ម៉ូតូរបស់ពួកយើងជាប្រភេទ លំដាប់ពិភពលោក ពួកវាមានគុណភាព ប្រហាក់ប្រហែលនឹងម៉ូតូជប៉ុន ហើយនឹងអាល្លឺម៉ង់,” ពាក្សសម្តីរបស់លោក Siddhartha Lal, នាយកគ្រប់គ្រងរបស់ Eicher Motors Ltd ដែលបាននិយាយ កាលពីខែឧសភា ឆ្នាំ២០២១ (https://auto.economictimes.indiatimes.com/news/two-wheelers/motorcycles/royal-enfield-bikes-are-equivalent-to-japanese-german-offerings-sid-lal/83031176). Royal Enfield ម៉ាកយីហ៊ោ​ ដែលមានអាយុកាលច្រើនឆ្នាំ មកហើយចាប់តាំងពីឆ្នាំ ១៩០១ បានបង្ហាញវត្តមាន ម៉ូឌែលទាំង៦របស់ខ្លួន នៅលើទីផ្សារសព្វថ្ងៃ។

ជាមួយនឹងការបញ្ចេញម៉ូឌែល មានចំនួនយឺតបន្តិច ប៉ុន្តែម៉ាកយីហ៊ោមួយនេះ មានការជឿជាក់ទៅលើគុណភាព យូរអង្វែងច្រើនជាងបរិមាណ (មកយឺតជាមួយគុណភាព ប្រសើរជាងមកច្រើន ជាមួយនឹងគុណភាពទាប)។ ប្រសិនបើយើងប្រៀបធៀប ជាមួយនឹងម៉ាកយីហ៊ោជប៉ុន scoter ដែលបំពាក់ទៅដោយបច្ចេកវិទ្យា updated ជារៀងរាល់ឆ្នាំ ប៉ុន្តែចុងក្រោយទទួលបាន នូវស្ទីលដែលមានកំណត់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ វាពិតជារឿងមួយ ដែលមិនសូវចំណេញពិតៗ។ តម្រូវការក្នុងសង្គម ដែលភាគច្រើនទាមទារ នូវស្ទីលនិងម៉ូតថ្មីៗរហូតជាកត្តាមួយជះឥទ្ធិពល ដល់និងជម្រុញអោយម៉ូតូម៉ាកជប៉ុន ដូចជាប្រភេទ Scoter បញ្ចេញនូវម៉ូឌែលថ្មីៗជាច្រើន នៅក្នុងវិស័យម៉ូតូ។

សព្វថ្ងៃនេះយើងសង្កេតឃើញថា មានក្រុមអ្នកជិះហើយ ទិញម៉ូតូពីរប្រភេទ, មួយដែលដឹងច្បាស់ពីខ្លួនឯងថា ពួកគេចង់បានម៉ូតូអ្វីនិងមួយចំនួនទៀត ដែលទិញម៉ូតូតាមទំនោរសង្គម និងការនិយមរបស់ក្រុមអ្នកជិះម៉ូតូដូចគ្នា ដែលជាហេតុធ្វើអោយពួកគេ មិនយល់ច្បាស់ថា តើគួរជ្រើសរើសម៉ូតូបែបណា។ ប្រសិនបើអ្នកជាមនុស្ស ដែលសន្សំសំចៃ និងគិតគូរវែងឆ្ងាយ អ្នកច្បាស់ជាសំលឹងរកយីហ៊ោម៉ូតូ ដែលទាមទារលើគុណភាព ការផលិតហើយអ្នកអាចប្រើវា ពីមួយជំនាន់ទៅមួយជំនាន់។

នេះជាហេតុផល ដែលម៉ូឌែលដូចជា Royal Enfield Bullet 500 ម៉ូតូមួយ ដែលមានកំលាំងម៉ាស៊ីនធន់, បំពង់បញ្ចេញផ្សែង ដែលខ្ពស់ល្អ ហើយជាជម្រើសដ៏ត្រឹមត្រូវ គ្រប់ស្ថានភាពផ្លូវ សាកសមនឹងនៅក្នុងការ សម្រេចចិត្តរបស់អ្នក។ ភាពដែលជាខ្លួនឯង របស់ម៉ូតូមួយនេះ គឺរក្សានូវកេរ្តិ៍ដំណែលរបស់ខ្លួន តាំងពីការគូសរចនាដោយដៃ នៅលើប្រអប់ធុងសាំង, កំលាំងម៉ាស៊ីន បែបក្លាសិកការប៊ុយរ៉ាត័រ (Carburetor) និងការរចនាដ៏ផ្ទិតផ្ទង់។ ប្រណិតភាពនៃការធ្វើឡើង ពីលោហះដែក ដែលកកើតមានឡើង តាំងពីឆ្នាំ ១៩៣២ បានបន្តជានិមិត្តរូប អោយអ្នកជិះម៉ូតូគ្រប់គ្នា បានឃើញរហូតមកដល់សព្វថ្ងៃ។

មនុស្សជាច្រើនបានសម្រេចចិត្ត ទិញម៉ូតូទៅតាមការចង់បានភ្លាមៗ អារម្មណ៍មួយឆាវ រឺក៏ព្រោះតែក្រុមពួកម៉ាក របស់គេមានវាដូចជាប្រភេទ Scoter Suzuki, Honda & Yamaha, ទាំងបីម៉ាកនេះ គឺត្រូវបានទទួលស្គាល់ថា មកពីជប៉ុន។ យ៉ាងណាមិញ សម្រាប់ទីផ្សារសេរី សព្វថ្ងៃនេះជាពិសេសទីផ្សារ ដែលធំទូលាយដូចជាប្រទេសចិន អាចនឹងធ្វើការផលិតប្រភេទម៉ូតូ Scoter នេះច្រើនជាងគេ ហើយបើនិយាយ ពីគុណភាពវិញ គឺមិនសូវជាច្បាស់លាស់ល្អ ហើយម៉ត់ចត់ត្រឹមត្រូវនោះទេ។

អ្នកអាចប្រថុយជាមួយនឹង ម៉ាស៊ីនល្អ រឺម៉ាស៊ីនមិនសូវល្អ ព្រោះម៉ូតូពួកនេះ ច្រើនតែយកមកលក់ ដោយឈ្មួញច្រើនជាង អ្នកចែកចាយផ្លូវការផ្តាច់មុខ។ ជាមួយនឹងប្រព័ន្ធស៊ីឡាំងទាប អ្នកអាចនឹងទទួលបាន ម៉ូតូដែលធ្វើពីជ័រផ្លាស្ទិក Scooter ច្រើនជាងម៉ូតូដែល រចនាឡើងពីដែកលោហះ។ សរុបមកវិញជាមួយនឹង ជម្រើសដ៏វ័យឆ្លាត អតិថិជនអាចធ្វើការជ្រើសរើស រវាងម៉ាកយីហោ Royal Enfield រឺក៏ម៉ាកយីហោ scooter របស់ជប៉ុន៕

គម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ ឋិតក្នុងគម្រោងសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី៣ សម្រេចបាន៩៧,២៥%ហើយ

ភ្នំពេញ៖ ការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ឋិត ក្នុងគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ សម្រេចបាន៩៧,២៥%ហើយ គិតរហូតមកទល់ពេលនេះ ក្នុងនោះ៖ ស្ពានឆ្លងកាត់ ទន្លេបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រសម្រេចបាន ៩៥,១០% គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២១ និងស្ពានឆ្លងកាត់ទន្លេបាសាក់ខាងលិចប្រវែង៣៦៦ ម៉ែត្រសម្រេចបាន៩៩,៤០% គ្រោងនឹងបញ្ចប់នៅ ខែកញ្ញា ឆ្នាំ២០២១។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១)នេះ មានប្រវែងសរុប ៥២,៩៨៣គីឡូ ម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង៤៧,៦០៨គីឡូ ម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងស៊ីម៉ង់ត៍សរសៃដែក ទទឹង ២២ម៉ែត្រ (៤គន្លង) និងកម្រាស់២២សង់ទី ម៉ែត្រ និងផ្លូវខ្នែងប្រវែង៥,៣៧៥គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាល បេតុងកៅស៊ូ(AC) ទទឹង១០ម៉ែត្រលើតួផ្លូវ ១២ម៉ែត្រ កម្រាស់បេតុងកៅស៊ូ ៩សង់ទីម៉ែត្រ កំណាត់ផ្លូវមេក្នុងទីប្រជុំជន ២,៨០គីឡូម៉ែត្រ មានទទឹង សរុប ២៧ម៉ែត្រ កំណាត់ផ្លូវមេក្រៅទីប្រជុំជន ៤៤,៨០គីឡូ ម៉ែត្រ មានទទឹងសរុប២៥ម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្ររាជធានី ១៥,៤២គីឡូម៉ែត្រ ខ្សែផ្លូវកាត់ភូមិសាស្ត្រ ខេត្តកណ្តាល ៣៧,៥៦គីឡូម៉ែត្រ (ផ្លូវមេ៣២,១៩គីឡូម៉ែត្រ និងផ្លូវខ្នែង៥,៣៧គីឡូម៉ែត្រ)។

ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះតភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ដែលនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបមួយបម្រើ ឱ្យជាផ្លូវដឹកជញ្ជូនវាងរាជធានីភ្នំពេញ តភ្ជាប់ពីផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិ លេខ៣ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ឆ្លងកាត់ទន្លេបាសាក់ (ស្ពានទន្លេបាសាក់ខាងកើត និងខាង លិចកំពុងសាងសង់) ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ទៅចំណត ផែកុងតេន័រថ្មីរបស់កំពងផែស្វ័យតភ្នំពេញ នៅស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឱ្យការតភ្ជាប់ផ្លូវ អាស៊ានហាយវ៉េយ (AH1 និងAH11) និងផ្លូវរបៀបសំខាន់ៗ (របៀងកណ្តាល និង របៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។

គម្រោងផ្លូវនេះចាប់ផ្តើមពីចំណុចផ្លូវជាតិលេខ៤ (PK:១៤+១០៥) ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបញ្ចប់នៅចំណុចផ្លូវជាតិលេខ១ (PK២៤+៨៤០) ស្ថិតក្នុងភូមិ ស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវមេ) និងផ្លូវជាតិលេខ១ (PK៣០+១៤០) ស្ថិត ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ផ្លូវខ្នែង)។

គម្រោងផ្លូវនេះមានស្ពានវែងប្រវែង៩៩៦ម៉ែត្រ ក្នុងនោះរួមមាន៖ ស្ពានបាសាក់ខាងកើតប្រវែង៦៣០ម៉ែត្រ ទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៤៥ម៉ែត្រ x ៨ម៉ែត្រ និងស្ពានបាសាក់ខាងលិច ប្រវែង ៣៦៦ម៉ែត្រ និងទទឹង២៥ម៉ែត្រ កម្ពស់នាវាអាចចរាចរណ៍បាន ៣០ម៉ែត្រx៥ម៉ែត្រ និងស្ពានមធ្យមនិង ខ្លីមានចំនួន៦កន្លែង ប្រវែងសរុប ៤៨៨ ម៉ែត្រ ក្នុងផ្លូវមេ ៣៥៨ម៉ែត្រ និងផ្លូវខ្នែង១៣០ម៉ែត្រ ស្ពានរំលងប្តូរ ទិសចំនួនពីរឋិត(Interchange) នៅផ្លូវជាតិលេខ២ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍ បាន៣០x៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ៣ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន ៣០x៥,៥ម៉ែត្រ និងមានស្ពានរំលង(Flyover)ចំនួនពីរគឺឋិតនៅផ្លូវជាតិលេខ៤ប្រវែងតួស្ពាន៣៤៤ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន៣០x៥,៥ម៉ែត្រ និងឋិតនៅផ្លូវជាតិលេខ២១ ប្រវែងតួស្ពាន២២០ម៉ែត្រ កម្ពស់អាចធ្វើចរាចរណ៍បាន៣០x៥,៥ម៉ែត្រ។

គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២៦៧,៦៧ លានដុល្លារអាមេរិក ក្រោម ហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់Shanghai Construction Group Co., Ltd និងតម្លៃត្រួត ពិនិត្យគម្រោង ៥,៣៨ លានដុល្លារអាមេរិក ដោយក្រុមហ៊ុនGuangzhou Wanan Construction Supervision Co., Ltd និងចំណាយរយៈ ពេលសាងសង់ចំនួន៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។

គួរកត់សម្គាល់ថា ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះមានអត្ថប្រយោជន៍ ជួយដល់ការចូលរួមចំណែកកាត់បន្ថយ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលធ្លាប់មានកន្លងមក និងជួយសម្រួលដល់ការធ្វើដំណើររបស់បង ប្អូនប្រជាពលរដ្ឋក្នុងរាជធានីបន្ថែមទៀត ខណៈពេល ដែលរាជធានីភ្នំពេញ កំពុងត្រូវបានពង្រីកកាន់តែធំទៅៗ ស្របតាមកំណើនប្រជាជន និងការអភិវឌ្ឍ ដែលធ្វើឱ្យចរាចរណ៍ យានយន្តគ្រប់ប្រភេទនៅតាមដងផ្លូវជួបប្រទះនូវការកកស្ទះចរាចរណ៍ជាញឹកញាប់៕

រដ្ឋបាលខេត្តឧត្តរមានជ័យ ទទួលឧបករណ៍ សំភារៈ ពីក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ.១៩

0

ភ្នំពេញ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង ជំងឺកូវីដ.១៩ រួមទាំងអភិបាលរងខេត្ត នៅព្រឹកថ្ងៃទី០២ខែ កក្កដាឆ្នាំ២០២១នេះ  បានអញ្ជើញចូលរួម ទទួលអំណោយជាឧបករណ៍ និងសំភារៈពីរ ក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ ខណៈកម្ពុជា និងខេត្តឧត្តរមានជ័យ កំពុងស្ថិតក្នុងដំណាក់កាលរួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងអំណរអរគុណនិងជូនពរដល់ លោក នាយកក្រុមហ៊ុន សាន ហ៊ាង (កម្ពុជា) ដែលបានឧបត្ថម្ភគាំទ្រដល់គណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ.១៩ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ ហើយក៏ជាការជួយរំលែកទុក្ខលំបាកនិងការខ្វះខាតរបស់បងប្អូន ប្រជាពលករចំណាកស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័កផងដែរ។

ពិធីប្រគល់ឧបករណ៍ និងសំភារៈ នេះដឹកនាំដោយលោក ពៅ ធួន តំណាងក្រុមហ៊ុន សាន ហ៊ាង កម្ពុជា រួមទាំងសហការី  ដោយមានសំភារៈរួមមាន ម៉ាស៊ីនវាស់កំដៅនិងបាញ់អាកុល  ចំនួន២៥ . ម៉ាស ចំនួន៤៧៨ប្រអប .អាកុល ចំនួន១២០ដប .ជែលលាងដៃចំនួន ១១៧ដប .ជែលធុងចំនួន២៩ធុង .ទឹកសិទ្ធកម្ពុជា ២០០កេះ .អង្ករ ចំនួន ៣ តោន៕

រយៈពេល៦ខែ ឆ្នាំ២០២១ កម្ពុជាបានចំណូល ពីការនាំចេញកសិផល ជាង ២ពាន់លានដុល្លារ

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលពីការនាំចេញកសិផលសំខាន់ៗ ទៅក្រៅប្រទេស មានចំនួន ២ ៥៧១ ១៦៩ ៦៣៩,៣៩ ដុល្លាអាមេរិក ដែលក្នុងនោះ ការនាំចេញអង្ករមានចំនួន ២៣៧ ៥៤១ ១៥០ ដុល្លាអាមេរិក ,ការនាំចេញស្រូវមានចំនួន ២៧៩ ៣១៤ ១៤៥ ដុល្លាអាមេរិក ,ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ០៥៤ ៣១៤ ៣៤៤,៣៩ ដុល្លាអាមេរិក។ នេះបើយោងតាមហ្វេសប៊ុក “លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ” នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។

អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) បានឲ្យដឹងថា មានបរិមាណសរុប ៤ ៤៥៤ ៥០៥,៣៣ តោន ទៅកាន់ទិសដៅ ៦២ប្រទេស គឺមានការកើនឡើងចំនួន ២ ០៤១ ៩៨២,៧២ តោនស្មើនឹង ៨៤,៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ២ ៤១២ ៥២២,៦១ តោន។

ការនាំចេញកសិផលសរុបក្នុងរយៈពេល៦ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៤,៦៤% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,១៦% រីឯការនាំចេញអង្ករមានការថយចុះចំនួន -២៩,៤៧% ដោយសារកង្វះទូរកុងតេន័រ តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះពិសេសសហគមន៍អឺរ៉ុប៕

ហ្វេនៗ របស់ថេបប្លេត ពីក្រុមហ៊ុន សាមសុង ប្រញាប់កម្ម៉ង់ទិញឱ្យលឿនមុនគេ ហើយបានប្រូម៉ូសិនថែមជូនដ៏អស្ចារ្យមុនគេផងដែរ…!

ភ្នំពេញ ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១៖ ពិតជាអស្ចារ្យណាស់សម្រាប់ទីផ្សារប្រទេសកម្ពុជានាពេលនេះដែលក្រុមហ៊ុន សាមសុង បានបើកឱ្យអតិថិជន និងហ្វេនៗថេបប្លេតរបស់ខ្លួនទូទាំងប្រទេសធ្វើការកម្ម៉ង់ទុកមុននូវថេបប្លេត Samsung Galaxy Tab S7 FE ដំបូងបំផុតរបស់ខ្លួនជាមួយនឹងប្រូម៉ូសិនថែមជូនកាសឥតខ្សែជំនាន់ថ្មី Galaxy Bud+ ដែលមានតម្លៃដល់ទៅ $149 (ពណ៌ខ្មៅ) ភ្លាមៗតែម្តង…!

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE នេះគឺមានលក្ខណៈពិសេស ទំនើប មានតម្លៃសមរម្យបំផុត និងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយជាច្រើនមិនចាញ់ថេបប្លេតកំពូល Samsung Galaxy Tab S7 ស៊េរីប៉ុន្មានទេ… ហើយអ្វីដែលពិសេសបំផុតដែលក្រុមហ៊ុន សាមសុង បានបើកឱ្យធ្វើការកម្ម៉ង់ទិញទុកមុននៅពេលនេះគឺចង់ឱ្យអតិថិថិជនទាំងអស់ដែលនិយមចូលចិត្តប្រើប្រាស់ថេបប្លេតទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងអាចរីករាយជាមួយនឹងការបំពេញតម្រូវការសម្រាប់ការងារប្រចាំថ្ងៃច្រើន (Multi-tasking) ជាមួយនឹងលក្ខណៈពិសេសៗអស្ចារ្យជាច្រើនដូចជា៖ បំពាក់មកជាមួយប៊ិកវេទមន្ត S-Pen, អេក្រង់ធំ, ល្បឿនដំណើរការខ្ពស់, ថាមពលថ្មធំ (សាកដោយកម្លាំង 45W)…, ដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់ អ្នកធ្វើការ, អ្នកសិក្សា, សាស្ត្រាចារ្យ, លោកគ្រូ អ្នកគ្រូ, និងកូនៗ ដែលកំពុងសិក្សាតាមអនឡាញផងដែរ!

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE ដែលកំពុងដាក់ឱ្យកម្ម៉ង់ទុកមុនក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងពេលនេះប្រភេទដាក់ស៊ីមបាន 4G (LTE) តម្លៃ 629 ដុល្លារ ជាមួយនឹងជម្រើស 4 ពណ៌៖ ខ្មៅ, ប្រាក់, បៃតង និងពណ៌ផ្កាឈូក!

  • បញ្ជាក់៖ សម្រាប់អតិថិជនដែលបានធ្វើការកម្ម៉ង់ទិញទុកមុន Samsung Galaxy Tab S7 FE ចាប់ពីថ្ងៃទី 01 ដល់ថ្ងៃទី 04 ខែកក្កដា ឆ្នាំ2021 នេះ គឺត្រូវធ្វើការកម្មង់តាម Facebook Live របស់ហាងផ្ទាល់ រៀងងរាល់ម៉ោង 11ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់ នឹងទទួលបានថេបប្លេតនៅចន្លោះថ្ងៃទី 06 ដល់ថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2021! សូមរួសរាន់ឡើងព្រោះស្តុកមានកំណត់!
  • Samsung Galaxy Tab S7 FE មានការធានាជូនរយៈពេល 1 ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ឧកញ៉ា ទៀ វិចិត្រ វិភាគទានថវិកា​ ២ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ សម្រាប់សកម្មភាពមនុស្សធម៌

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស​ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បាននាំយកថវិកា ចំនួន ២០,០០០ ដុល្លារអាមេរិក​ (ពីរម៉ឺនដុល្លារអាមេរិក) ជូនដល់ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរ ខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធាន របស់សង្គម» ។

ថវិកាទាំងនេះ ត្រូវបានកំណត់យកមកប្រើប្រាស់ បម្រើសកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

គួរបញ្ជាក់ថា ពិធីនេះអញ្ជើញទទួលដោយ លោក គួច ចំរើន ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅទីស្នាក់ការ សាខាកាកបាទក្រហម កម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ៕

ក្រុមហ៊ុន សច្ចៈប្រផឹធី កម្ពុជា ណែនាំ​ផ្ទះវីឡាប្រណិត ទំហំ​12.8m x13.8m មួយខ្នង បរិយាកាសល្អ សុវត្ថិភាព និងប្រណិតភាព ក្នុងការរស់នៅ កំពុងដាក់លក់

0

ក្រុមហ៊ុន សច្ចៈប្រផឹធី កម្ពុជា (Sachak Property Cambodia) សូមណែនាំអ្នកទាំងអស់គ្នា នូវផ្ទះវីឡាដ៏ធំស្គឹមស្គៃមួយខ្នង ទើបតែបញ្ចប់ការសាងសង់ថ្មីៗ ហើយស្ថិតក្នុងតំបន់​ ផ្ទះវីឡាឯកជនធំៗជាច្រើន មិនតែប៉ុណ្ណោះ តំបន់នេះ​កំពុងមានការអភិវឌ្ឍន៍ ដោយគម្រោងធំៗ​ ជាច្រើនដូចជា បុរីវ៉ារីណា បុរីពិភពថ្មី សាលារៀន មន្ទីរពេទ្យ អគាររដ្ឋ និងគម្រោងដែលមាន សក្កានុពលជាច្រើនទៀត ។

វីឡាដ៏ធំស្គឹមស្គៃមួយនេះ មានទទីធ្លាខាងមុខ ធំទូលាយ អាចចតឡានបាន៦គ្រឿង យ៉ាងងាយស្រួល មានសួន មានអាងចិញ្ចឹមត្រីថែមទៀតផង ។ សាច់ដីមានទំហំ 20m x25m និងសាច់ផ្ទះ 12.8m x13.8m សល់ដីចំហៀង 2m ខាងស្តាំ ផ្ទះមានរៀបចំជាស្រេច សួនលម្អរ និង5m ខាងឆ្វេងផ្ទះ សម្រាប់ចតឡាន និងធ្វើពិធីជប់លាងផ្សេងៗយ៉ាងទូលាយ ។

រីឯផ្ទៃខាងក្នុង មានបន្ទប់ទទួលភ្ញៀវធំទូលាយ ផាសុខភាព មានពន្លឺជះចូលគ្រប់គ្រាន់ ដេលជួយឲ្យសន្សំសំចៃបានច្រើន ។ ផ្ទះបាយ មានបំពាក់គ្រឿងបរិក្ខាទំនើប និងទាន់សម័យ ទួចង្គ្រានស្អាត ថ្មម៉ាបប្រណិត ជាពិសេសមានបំពាក់ ម៉ាស៊ីនប៉ឺតក្លិន និងផ្សែងរួចជាស្រេច មិនត្រឹមតែប៉ុណ្ណោះ ផ្នែកខាងក្រោយនេះ ប្រសិនបើអ្នកបើកទ្វារមក មានចន្លោះ ១ម៉ែត្រ និងបង្អួចច្រើន គ្រប់គ្រាន់សម្រាប់ឲ្យមានខ្យល់ និងពន្លឺចេញចូលបានយ៉ាងល្អ ។

-ជាន់ក្រោមមាន បន្ទប់២ និងបន្ទប់ទឹក១
-ជាន់លើមាន ៤បន្ទប់ (បន្ទប់មេគ្រួសារធំទូលាយ និងមានការដេគ័របានយ៉ាងស្អាត) ថែមទាំងមានវេរង់ដា សម្រាប់អង្គុយលេង ។
លោកអ្នកក៏នៅទទួលបាន ការបំពាក់សម្ភារៈប្រើប្រាស់ធំៗ ជូនដោយឥតគិតថ្លៃ ដូចជា៖
-ម៉ាស៊ីនត្រជាក់ ចំនួន៥គ្រឿង
-ចង្ក្រានហ្គាស ចំនួន ១គ្រឿង
-ម៉ាស៊ីនទឹកក្តៅ ចំនួន ៤គ្រឿង
-គ្រែ ២ឈុត ទូដាក់ខោអាវ និងទូតាំងទូរទស្សន៍ ។

ប្រសិនបើលោកអ្នក​ ចង់ដឹងពីព័ត៌មានលម្អិត និងចង់ទៅទស្សនាផ្ទាល់ អាចទំនាក់ទំនងមកកាន់ ក្រុមហ៊ុន សច្ចៈប្រផឹធី ផ្ទាល់ តាមរយៈលេខ 067​ 776 009 និង087 776 009៕