Home Blog Page 139

អស្ចារ្យមែន foodpanda បានបោះជំហ៊ាន​ ទៅដល់ភាគអាគ្នេយ៍​នៃប្រទេសកម្ពុជាហើយ​ គឺខេត្តស្វាយរៀង

0

ស្វាយរៀង៖ ដូចមិត្តអ្នកអានបានជ្រាបហើយថា ក្រុមហ៊ុន​ foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ី របស់យើងទាំងមូលផងដែរ ដោយមានជម្រើស អាហារដ៏សម្បូរបែប ការផ្តល់ជូនពិសេសៗឥតឈប់ឈរ សុវត្ថិភាពនិងរក្សាអនាម័យ ម្ហូបអាហារបានល្អ រួមជាមួយសេវាកម្ម ដឹកជញ្ជូលរហ័សទាន់ចិត្តផងដែរ។

ក្រុមហ៊ុនបានពង្រីកសេវាកម្មរបស់ខ្លួន ស្ទើរគ្រប់ទីកន្លែងទូទាំងខេត្តក្រុង នៃប្រទេសកម្ពុជា ថ្ងៃនេះផងដែរ ក្រុមហ៊ុនដ៏ពេញនិយមមួយនេះ បានប្រកាសឲ្យដំណើរការ ក្នុងខេត្តស្វាយរៀងហើយ​ អតិថិជន ក្នុងខេត្តស្វាយរៀងទាំងអស់ នឹងកាន់តែងាយស្រួល ដោយគ្រាន់តែទាញយក កម្មវិធីទូរសព្ទ ដែលមានឈ្មោះ foodpanda ហើយដាក់កុម្ម៉ង់អាហារ ដែលពួកអ្នកចូលចិត្តជាការស្រេច។

អ្វីដែលពិសេស ដើម្បីអបអរការប្រកាស ឲ្យប្រើប្រាស់នេះ សម្រាប់អ្នកស្វាយរៀងទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃ 50% រហូតដល់ 3$ សម្រាប់ការកុម្ម៉ង់ លើកដំបូងចាប់ពី 3$ ឡើងដោយប្រើកូដ «HELLOSVR»។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​ការ​ពង្រីក​សា​ខា​ថ្មី​នេះ ក៏​ជា​ការ​​បង្ហាញពី​ការ​ ចាប់​ដៃគូ​យ៉ាង​​​ស្អិតរមួត​ ជាមួយនឹង​រដ្ឋា​ភិបាល ​កម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំ​ងឺ​កូវីដ ១៩ ផង​ដែរ តាម​រយៈ​ការ​លើក​ទឹក​ចិត្ត ​ឲ្យ​ប្រជា​ពល​រដ្ឋ​នៅ​ផ្ទះ បើ​គ្មាន​ការ​ចាំ​បាច់ ក៏ដូច​ជារក្សា​គម្លាត​សុវត្ថិភាព ប៉ុន្តែ នៅ​តែ​អាច​ទិញ​សម្ភារ ​ប្រើប្រាស់​សំខាន់ៗ ស្បៀង ភេសជ្ជៈ និង​ម្ហូប​អាហារដ៏​សម្បូរ​បែប បានដោយ​គ្រាន់​តែ​ប្រើប្រាស់​​ កម្មវីធីទូរសព្ទ (App) foodpanda​។

អ្នកតំណាង​ក្រុមហ៊ុន foodpanda បាន​បញ្ជាក់​ថា ការ​បើកដំណើរ​ការ​ សេវាកម្មនៅ​ខេត្ត​ស្វាយរៀង គឺ​ជា​ការ​បោះជំហាន​មួយផ្សេង​ទៀត ឆ្ពោះ​ទៅ​កាន់​ការ​សម្រេច​ គោល​ដៅ​របស់​ខ្លួន ក្នុងនាម​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ រហ័ស​ឈាន​មុខ​គេ​នៅកម្ពុជា ក៏ដូច​ជា​ការ​បន្ត​លើកស្ទួយ ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម អំឡុង​វិបត្តិ​កូវីដ ១៩​។

លោក​មាន​ប្រសាសន៍បន្តទៀត​ថា៖ «ចាប់​ពី​ពេលនេះ ប្រជា​ពល​រដ្ឋ និង​ម្ចាស់​អាជីវកម្ម ដែល​ជាដៃគូរបស់ foodpanda កាន់​តែ​មានភាព​ងាយស្រួល ​ក្នុង​ជីវ​​ភាព​ប្រចាំ​ថ្ងៃ ​លើ​ការ​បញ្ជា​ទិញ និង​លក់ផលិត​ផល​របស់​ខ្លួន ដោយ​ពួក​គាត់​ គ្រាន់​តែ​ប្រើ​ប្រាស់សេវា និង App របស់​យើង​ នោះពួកគាត់​ទទួល​បាន​ ទាំង​សុវត្ថិភាព អាច​លក់​ផលិត​ផល​បាន និង​ទទួល​បាន​សេវា ​ដឹក​ដល់​ផ្ទះរហ័ស​ទាន់​ចិត្ត»​។

កាន់​តែ​សុវត្ថិភាព​ទៅ​ទៀត foodpanda ក៏មានសេវាកម្មទូទាត់ប្រាក់ បែបឌីជីថល ( Visa Card Payment) ដោយមិនចាំបាច់ កាន់សាច់ប្រាក់ផ្ទាល់ផងដែរ​ ស្រប​ពេល​ដែលបុគ្គ​លិក ​ដឹក​ជញ្ជូន​​​របស់​ក្រុមហ៊ុន តែង​តែ​អនុវត្ត វិធាន​ការ​អនា​ម័យ​ជានិច្ច ដូ​ចជា​ពាក់​ម៉ាស់ ប្រើ​ទឹក​អាល់កុល​លាង​ដៃ ជូត​សម្អាត និង​បាញ់​ថ្នាំ​សម្អាត​ធុង ​ដឹក​ឥវ៉ាន់​ជា​ប្រចាំ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដើម្បី​បន្ថែម​សុវត្ថិភាព​មួយ​កម្រិត​ទៀត​ ដល់ទាំង​បុគ្គ​លិក ដៃគូ​អាជី​វកម្ម និងអតិ​ថិ​ជនពី​កូវីដ ១៩ និង​បង្ហាញពីការ​គិត​ ដល់​សហ​គមន៍​ដែល​ខ្លួន ​កំពុង​តែ​ប្រតិបត្តិក្រុមហ៊ុន បានរៀប​ចំ​ចាក់​វ៉ាក់​សាំង​​ភ្លាម​ៗ​​ ដល់​បុគ្គ​លិក​ទាំង​អស់ ដែលកំពុង​ស្នាក់​នៅ និង​បម្រើ​ការ​ងារ​ នៅ​ខេត្ត​ស្វាយ​រៀង។

ក្រៅពីនេះ foodpanda ​នៅ​តែ​បន្តជួយគាំទ្រសង្គម​ តាមរយៈសកម្មភាព សប្បុរសធម៌នានារបស់ខ្លួន ដោយ​ក្រុមការងារ របស់ក្រុមហ៊ុន ក៏​បាន​នាំ​យក​សម្ភារពេទ្យ សម្ភារប្រើប្រាស់ការពារ មេរោគកូវីដ ១៩ ដូច​អាល់កុល ម៉ាស និង ទឹកបរិសុទ្ធ ជូនដល់សាលា ខេត្តស្វាយរៀងផងដែរ​។

កន្លង​មក foodpanda តែង​តែ​​បានចូលរួមជួយដល់សង្គម ក៏ដូចជាសហការជាមួយនឹង រដ្ឋាភិបាលកម្ពុជា​ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជា​និច្ច តាមរយៈការផ្តល់អំណោយ ជាគ្រឿងបរិក្ខាពេទ្យ និងសម្ភារនានាជាច្រើន ដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធចំនួន ៤លើក និងចែក​អាហារ និងភេសជ្ជៈដល់ក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងជួរមុខ ចំនួន៥លើក។

បន្ថែមលើនេះសម្រាប់​ខែ​កក្កដា foodpanda នៅ​តែ​ផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា៖
ចុច​ដោន​ឡូត​អេប foodpanda ដើម្បី​ចុច​ទិញ អាហារឆ្ងាញ់ និង​របស់​ប្រើ​ប្រាស់គ្រប់​ប្រភេទ​ តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។ ​បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​ យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ កំពង់ស្ពឺ និង​កំពង់​ឆ្នាំង។​

តាមចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃ ជាច្រើនមុនគេ៕

អាហារដ្ឋាន អូរឬស្សី សាខាថ្មី ផ្សារចាស់ ចែកឧសថ និងបរិក្ខាប្រើប្រាស់ ដល់បងប្អូន រត់ស៊ីក្លូ

0

ភ្នំពេញ៖ អាហារដ្ឋាន អូរឬស្សី សាខាថ្មី ផ្សារចាស់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើការបរិចាគឧសថ និងបរិក្ខាប្រើប្រាស់ ដល់បងប្អូនអ្នករត់ស៊ីក្លូ នៃសមាគមន៍ស៊ីក្លូចំនួន ៥០នាក់ ។

ក្នុងអំឡុងពេលនៃការរីករាលដាល ជំងឺរាតត្បាតកូវីដ១៩ អាហារដ្ឋាន អូរឬស្សី សាខាថ្មី ផ្សារចាស់ ដែលទើបនឹងបើកដំណើរការ កាលពីពេលថ្មីៗនេះ បានចូលរួមចំណែកជាមួយសមាគមន តាមរយៈការចែក នូវសម្ភារ មានដូចជា ថ្នាំចិនព្យាបាលផ្តាសសាយ Lian Hua ម៉ាស់ និងអាហារមាននំប៉ាវ និងទឹកបរិសុទ្ធ ដល់សមាជិក សមាគមន៍ស៊ីក្លូ ចំនួន៥០នាក់ ។

សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណង ជួយដល់បងប្អូនអត់រត់ស៊ីក្លូ ដែលមានជីវភាពខ្វះខាត អាយយកទៅប្រើប្រាស់ដើម្បីការពារ ពីការឆ្លងរាលដាល ពីជំងឺកូវីដ១៩ ។

គួរឲ្យដឹងថា សាខាថ្មី អាហារដ្ឋានអូរឬស្សី មានទីតាំងផ្ទះលេខ២០ ផ្លូវ១០៨ ភូមិ៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

Metfone INTERNET WiFi ល្បឿនលឿនតម្លៃសមរម្យ 10Mbps ចំណាយត្រឹមតែ ១៥ដុល្លារ ក្នុងមួយខែ អាចប្រើ INTERNET WiFi បានទាំងគ្រួសារ

ភ្នំពេញ៖ ចុះឈ្មោះប្រើប្រាស់អ៊ីនធឺណិត Metfone WiFi ឥឡូវនេះអតិថិជននឹងទទួលបាន សេវាកម្មអ៊ីនធឺណិតដែលមានល្បឿនលឿន និងតម្លៃសមរម្យចំណាយត្រឹមតែ ១៥ដុល្លារក្នុងមួយខែ អាចប្រើ INTERNET WiFi បានទាំងគ្រួសារ។ ដើម្បីសម្រួលដល់ការងារ សិក្សាស្រាវជ្រាវតាមរយៈអនឡាញ។

This image has an empty alt attribute; its file name is asian_couple_using_laptop_drinking_warm_cup_coffee_living_room_home-1024x576.jpg
Asian couple using laptop and drinking warm cup of coffee in living room at home, sweet couple enjoy love moment while lying on the sofa when relax at home. Lifestyle couple relax at home concept.

សម្រាប់អតិថិជនចុះឈ្មោះប្រើប្រាស់ INTERNET WiFi ចំនួន ៦ខែ មានការថែមជូន 1ខែបន្ថែមដោយឥតគិតថ្លៃ។ សម្រាប់អតិថិជនចុះឈ្មោះប្រើប្រាស់ INTERNET WiFi ចំនួន 12ខែ មានការថែមជូន 4ខែបន្ថែមដោយឥតគិតថ្លៃ។

ភ្ជាប់ WiFi ឥឡូវនេះលោកអ្នកនឹងទទួលបាន កញ្ចប់បន្ថែមជាច្រើនដូចជា៖ តម្លើងឥតគិតថ្លៃ អោយខ្ចីម៉ូឌឹម មិនចាំបាច់មានប្រាក់កក់ ព្រមទាំងទទួលបានស៊ីមសំរាប់ ការខលរកគ្នាដោយឥតគិតថ្លៃ ២៤ម៉ោង លើ ២៤ម៉ោង លើសពីនេះទទួលបានទឹកប្រាក់ 250$ សំរាប់ប្រើប្រាស់ Internet ទូរស័ព្ទដៃ ជារៀងរាល់ខែ។ សម្រាប់ការសាកសួរព័ត៌មានបន្ថែម អំពីសេវាកម្ម Internet WiFi យើងខ្ញុំ សូមទូរស័ព្ទមកលេខ 0976197197 ឬ 0976097097 ឬចូលទៅកាន់ហ្វេសបុកផេកផ្លូវការរបស់ Metfone WiFi…….សូមអរគុណ!

This image has an empty alt attribute; its file name is girl-was-wearing-headphones-nd-enjoying-music-bed-1024x675.jpg
The girl was wearing headphones in her bedroom and enjoying music on the bed

ក្រុមហ៊ុន ទ្រូម៉ាន់នី សហការ​ជាមួយគ្រឹះ​ស្ថាន ​មីក្រូហិរញ្ញវត្ថុហ្វូណន ភីអិលស៊ី ផ្តល់ជូន​សេវា ​បង់សង​ប្រាក់​កម្ចី​ ដោយ​មិនគិត​ថ្លៃសេវា

0

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា បានសហការ​ជាមួយគ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី (ហ្វូណន) ដែលជា​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុឈាន​មុខ​គេមួយ​នៅកម្ពុជា ដើម្បី​ផ្តល់ជូន​សេវា​បង់សង​ប្រាក់​កម្ចី​ដោយ​មិនគិត​ថ្លៃសេវា។

ប្រូម៉ូសិនដែលផ្តល់ជូនការ​លើក​លែង​ថ្លៃសេវា​​ជាមួយ ហ្វូណន នេះ មាន​សុពលភាព​​ចំពោះ​អតិថិជន​ដែល​បង់សង​ប្រាក់​កម្ចីជូន ​ ហ្វូណន តាមរយៈ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី។ ការ​ផ្តល់​ជូនសេវា​ដោយ​មិនគិត​ថ្លៃ​សេវា​នេះ​មានសុពលភាព​ចាប់ពី​ថ្ងៃ​​ជូនដំណឹង​នេះ​រហូត​ដល់​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០២១។

លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិរបស់ ហ្វូណន បានថ្លែង​ថា៖ “នេះគឺជា​គំនិតផ្តួចផ្តើម​រួម​គ្នា​មួយ​ដែល​ផ្តល់អត្ថ​ប្រយោជន៍​ដល់​ទាំង​អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី និងអតិថិជន​របស់ ហ្វូណន។ ហ្វូណន ចាំបាច់​ត្រូវ​ព​ង្រីក​បណ្តាញ​នានា​ដើម្បី​​បម្រើ​សេវា​ជូន​ដល់​អតិថិជន​របស់​ខ្លួន​នៅ​គ្រប់ទីកន្លែង និង​គ្រប់ពេលវេលា។ ជា​ពិសេស​ វាធ្វើ​ឱ្យអតិថិជន​របស់​យើង​កាន់​តែ​មានភាព​ងាយស្រួល និង​កាត់បន្ថយការចំណាយ ដូច​ដែល​ ហ្វូណន សហការជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី​ នៅថ្ងៃនេះ​អ៊ីចឹង”។

លោក​បានបន្ថែមថា គំនិត​ផ្តួចផ្តើម​នេះ​គឺជា​កិច្ចប្រឹងប្រែង​រួមគ្នា​មួយ​ដោយ ហ្វូណន និង​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​​​ធ្វើ​ឱ្យការ​បង់សង​ប្រាក់​កម្ចី​កាន់តែ​មានភាពងាយ​ស្រួល​សម្រាប់អតិថិជន​ តាមរយៈការ​កាត់បន្ថយ​ការ​ចំណាយ​ពេល​វេលា​ធ្វើដំណើរ​​ទៅកាន់សាខា​​របស់ ​ហ្វូណន។ យុទ្ធនាការ​នេះ​ក៏​មាន​បំណងពង្រីក​ម៉ោង​ធ្វើការ​ផងដែរ​ ដែលក្នុងអំឡុងពេល​នេះ អតិថិជន​អាច​ធ្វើ​ការ​ទូទាត់​ការ​ចំណាយ​ និងការបង់សង​ប្រាក់​​កម្ចី​ជូន ហ្វូណន។

លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាគ្រប់​គ្រង​ផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែង​ថា៖ “អតិថិជន​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ជាញឹកញាប់​បង្កើត​​ការទុកចិត្ត និង​ស្គាល់​ភ្នាក់ងារ​ទ្រូម៉ាន់នី​នៅក្នុង​មូលដ្ឋានរបស់ពួកគេ​ច្បាស់។ តាមរយៈការ​បន្ថែម​សេវា​ទូទាត់ការ​ចំណាយ និង​​បង់សង​ប្រាក់​កម្ចី​បែប​នេះ​តាម​បណ្តាញ​ភ្នាក់ងារ​ដ៏ធំ​របស់​យើង​ យើង​កំពុង​ផ្តល់​ជូន​សេវា​មួយ​ទៅកាន់​អតិថិជន​របស់​គ្រឹះ​ស្ថាន​​មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ព្រមទាំង​អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ផ្ទាល់​របស់​យើង​​ផង​ដែរ”។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ធំបំផុត​នៅ​ក្នុងប្រទេស​កម្ពុជា។

យោងតាម​ក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុន​មានបណ្តាញ​​ភ្នាក់ងារជាង ១ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់សេវា​ហិរញ្ញវត្ថុ​ដល់​​​អ្នក​ប្រើប្រាស់​​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់នៅកម្ពុជា​ដែលមិនទាន់មាន​សេវាធនាគារ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ៕

ថ្មីទៀតហើយ! មកផ្ទៀងលេខសំណាងថ្មី ផ្តល់ជូនពីភេសជ្ជៈគោជល់

0

លេខសំណាងប្រាំបីខ្ទង់ផ្តល់ជូនពីភេសជ្ជៈគោជល់ បានរកឃើញថ្មីទៀតហើយ។ ជាការពិតណាស់ ជារៀងរាល់សប្តាហ៍ទស្សនិកជន តែងតែបានដឹងពីលេខសំណាងថ្មី ដែលលេខសំណាងទំាងនេះអាចនឹងធ្វើអោយលោកអ្នកបានកែប្រែជីវភាពថ្មីមួយ ក្នុងកម្រឹតគួរសម។ ដូច្នេះដើម្បីទទួលបានលេខកូដសំណាង លោកអ្នកគ្រាន់តែជាវភេសជ្ជៈគោជល់ យកទៅពិសារ រួចរក្សារក្រវឹលកំប៉ុងទុកដើម្បីរង់ចាំ ផ្ទៀងជាមួយកម្មវិធី «គោជល់លេខនាំសំណាង» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ 

សម្រាប់លទ្ធផលនៃលេខសំណាង ក្នុងសប្តាហ៍ថ្មីរបស់កម្មវិធី «គោជល់លេខនាំសំណាង» មានដូចខាងក្រោម៖ 

លទ្ធផល លេខសំណាងថ្ងៃទី ០៩ កក្កដា ២០២១

 » លេខសំណាងឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដូល្លារទាំងប្រាំបីខ្ទង់គឺមានលេខ52424070

» លេខសំណាងឈ្នះរង្វាន់ទឹកប្រាក់១០ដូល្លារទាំងបួនខ្ទង់ចុងក្រោយគឺមានលេខ4070

ជាមួយគ្នាផងដែរ ក្រុម ហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ នឹង បន្ត ប្តូរ រង្វាន់ ដល់ អ្នក ឈ្នះ លេខ ២ ខ្ទង់ចុង ក្រោយ   រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។  អតិថិជនដែលបានជាវ ភេសជ្ជៈប៉ូវកម្លាំង គោជល់ យកទៅពិសារ សូម កុំ ភ្លេច ពិនិត្យមើលលើក្រវឹលកំប៉ុង ប្រសិនបើមានលេខពីរខ្ទង់ចុងក្រោយមាន លេខ (០៥) នឹងទទួលបានទឹកប្រាក់មួយដូល្លារភ្លាមៗ។ រង្វាន់អាចយកទៅប្តូរនៅគ្រប់ដេប៉ូលក់ភេសជ្ជៈជិតលោកអ្នកបំផុត។

សូមចុចលើតំណរភ្ជាប់ខាងក្រោមដើម្បីផ្ទៀងលេខក្រវិលកំប៉ុងភេជ្ជៈគោជល់របស់អ្នកជាមួយនឹងលទ្ធផលលេខសំណាងកាលពីសប្តាហ៍កន្លងទៅ។

លទ្ធផលប្រចាំសប្តាហ៍កម្មវិធី គោជល់លេខនាំសំណាង https://www.facebook.com/media/set/?vanity=PNNTVCambodia&set=a.5334759616595717

កម្មវិធី «គោជល់លេខនាំសំណាង» នឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ សូមបញ្ជាក់ដែរថាសម្រាប់អ្នកឈ្នះរង្វាន់ធំសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ Red Bull Cambodia។ ក្រុមហ៊ុននឹងទំនាក់ទំនងទៅលោកអ្នកវិញក្នុងរយៈពេល ១ ទៅ ២ ថ្ងៃ។

សម្រាប់អ្នកឈ្នះរង្វាន់ទី២ សូមប្តូររង្វាន់របស់អ្នកនៅដេប៉ូ លក់ ភេសជ្ជៈគោជល់ នៅជិតលោកអ្នកបំផុត។ ចំណាំៈ សូមកុំបោះក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកចោល។ រាល់ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ មានសុពលភាពចូលរួមក្នុងកម្មវិធី “គោជល់លេខសំណាង” រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។ 

សន្សំក្រវិលកំប៉ុងកាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់ច្រើន! លោកអ្នកអាចរក្សាទុកលេខក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកនៅលើ អនឡាញ ដោយបង្កើតគណនីរបស់អ្នកតាមរយៈ www.rbluckynumber.com​ ដើម្បីទទួលបានការជូនដំណឹងដោយស្វ័យប្រវត្តិតាមសារជាអក្សរនៅពេលដែលលេខរបស់អ្នកឈ្នះរង្វាន់!

តោះមកស្គាល់មុខងារថ្មី របស់ម៉ូតូ Royal Enfield Meteor 350 ជាមួយនឹងលក្ខណៈពិសេស នៃ Tripper Navigation

0

ភ្នំពេញ៖ នៅក្នុងយុគសម័យ នៃការរុករកតាមរយៈផែនទីឌីជីថល វាហាក់ដូចជាចម្លែក ដែលប្រព័ន្ធរុករកបច្ចុប្បន្ន នៅក្នុងម៉ូតូភាគច្រើន នៅតែពឹងផ្អែកលើវិធីបែបបុរាណ ដូចជាបង្រៀនមនុស្សថ្លង់ តាមរយៈភាសាកាយវិការ (Manual Method)។ ជារឿយៗអ្នកជិះម៉ូតូត្រូវទិញគ្រឿងបន្លាស់ GPS មួយទៀតដើម្បីទទួលបានការណែនាំ នៅលើផ្ទាំងនាឡិកាស្ទង់។

ក្នុងករណីខ្លះអ្នកជិះម៉ូតូ អាចកំណត់ទិសដៅបានត្រឹមតែ នៅលើស្មាតហ្វូនរបស់ពួកគេតែប៉ុណ្ណោះ ដូច្នេះពួកគេត្រូវភ្ជាប់ទូរស័ព្ទទៅផ្ទៃម៉ូតូខាងមុខ ឬ ឈប់អែបកៀនផ្លូវសិន ដើម្បីមើលថាតើពួកគេកំពុង ធ្វើដំណើរលើផ្លូវដែលត្រូវគោលដៅ ពួកគេចង់ទៅដល់ដែររឺទេ។ ចំពោះបញ្ហានេះ Royal Enfield បានផ្តល់នូវដំណោះស្រាយដ៏អស្ចារ្យ និងប្លែក សម្រាប់អ្នកជិះម៉ូតូទាំងអស់គ្នា!

បញ្ហាដែលបានរៀបរាប់ខាងលើ ត្រូវបានផ្លាស់ប្តូរនៅពេលដែល Royal Enfield ណែនាំបច្ចេកវិទ្យាត្រួសត្រាយផ្លូវ ដែលមានឈ្មោះថា Royal Enfield Tripper navigation នៅលើម៉ូឌែលចុងក្រោយរបស់ខ្លួនគឺ Meteor 350។ Royal Enfield Tripper ជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើងភ្ជាប់ជាមួយនិង Google Maps។ ឧបករណ៍ Tripper នឹងបង្ហាញផ្លូវដែលល្អបំផុត ដើម្បីទៅដល់គោលដៅដោយប្រើ Google Maps វាស់ស្ទង់តាមរយៈកង់ម៉ូតូទាំងពីរ ដែលនេះជាលើកដំបូងហើយសម្រាប់ម៉ូតូ ដែលផលិតនៅប្រទេសឥណ្ឌា។ ដោយភ្ជាប់ជាមួយ Royal Enfield App ទៅនឹងស្មាតហ្វូនរបស់អ្នកបើកបរ ឧបករណ៍ Tripper គឺងាយស្រួលមែនទែន ដោយវាផ្តល់នូវព័ត៌មានដែលអ្នកត្រូវការបានច្បាស់លាស់ និងមានប្រសិទ្ធិភាព ក្នុងពេលដែលអ្នកត្រូវបង្កើនការប្រុងប្រយ័ត្ន ក្នុងពេលបើកបរ និងកាត់បន្ថយការជិះវង្វេងផ្លូវ រឺខុសផ្លូវជាដើម។

Royal Enfield Tripper ផ្ដល់ជំនួយសម្រាប់ទិសដៅ តាមពេលវេលាជាក់ស្ដែង ជួយឱ្យមានភាព ងាយស្រួលក្នុងការ រុករក ស្ទង់មើលទិសទី រួមទាំងទិសដៅ ដោយមិនរំខានដល់បទពិសោធន៍ ជិះដែលងាយស្រួល និងរីករាយរបស់អ្នក។ Tripper ត្រូវបានចែកចេញពីរផ្នែក ដោយមួយផ្នែក គឺបង្ហាញនៅលើកុងទ័រម៉ូតូ និងមួយផ្នែកទៀតគឺនៅក្នុង Royal Enfield App លើទូរស័ព្ទស្មាតហ្វូនរបស់អ្នកជិះ។លោក Pawan Kakwani ប្រធានផ្នែកឌីជីថល និងវិភាគនៃ Royal Enfield បានមានប្រសាសន៍ថា៖ «កម្មវិធីនៅលើទូរស័ព្ទ ធានាថាការធ្វើរុករក និងស្ទង់មើលទិសទី នៅតែបន្តដំណើរការបើទោះបីជាអ្នកជិះម៉ូតូកំពុងឆ្លងកាត់តំបន់ដែលគ្មានបណ្ដាញសេវាក៏ដោយ។

Royal Enfield បានចំណាយពេលវេលា និងការខំប្រឹងប្រែងជាច្រើន ដើម្បីធ្វើឱ្យឧបករណ៍វាស់ស្ទង់មួយនេះ ឱ្យមានលក្ខណៈសាមញ្ញ និងច្បាស់លាស់បំផុត ជាមួយនឹងការដាក់បញ្ចូលក្នុង Google Maps ក្នុងប្រទេស ឬតំបន់។ ជាមួយភាពច្បាស់លាស់ ឧបករណ៍នេះផ្តល់ឱ្យអ្នកជិះទាំងអស់ នូវរាល់ព័ត៌មាន ដែលពួកគេត្រូវការ ដើម្បីធ្វើការសម្រេចចិត្ត បានត្រឹមត្រូវក្នុងពេលដំណើរលើដងផ្លូវ។ ជាមួយគ្នានេះការ feedback ពីអ្នកជិះ ត្រូវបានយកទៅប្រើប្រាស់ ក្នុងដំណាក់កាលនៃការបង្កើតឧបករណ៍ដែលជារបស់ខ្លួនឯង។ ជាលទ្ធផល Royal Enfield Tripper អាចផ្ទុកបានរហូតដល់ ២០ ទិសដៅនៃផ្លូវខុសៗគ្នា ដូច្នេះអ្នកជិះម៉ូតូអាចបង្កើតការធ្វើដំណើរ បានយ៉ាងងាយស្រួល។

លោក Matthew Cardenas នាយកគ្រប់គ្រងការផលិត Tripper Navigation បានមាន ប្រសាសន៍ថា៖ « ឧបករណ៍ Tripper ត្រូវបានរចនាឡើងដើម្បីផ្តល់ទិសដៅ ងាយៗដូចជា បត់ឆ្វេង បត់ស្នាំ ឬរង្វង់មូល។ ប៉ុន្តែនៅពេលដែលអ្នកជិះជិតដល់ទិសដៅដែលបង្ហាញ នោះវានឹងចាប់ផ្ដើមលោតសញ្ញាព្រួញមក ដើម្បីឱ្យអ្នកដឹងថា កាន់តែខិតជិតដល់ទិសដៅនោះហើយ។ បន្ទាប់មកនៅពេលដែល មកដល់ទិសដៅនោះ វានឹងចាប់ផ្តើមបញ្ចេញពន្លឺភ្លែតៗជាសញ្ញា ដើម្បីទាញយកការចាប់អារម្មណ៍របស់អ្នក និងរំលឹកអ្នកថាអ្នកមានដំណើរទៅមុខទៀត ហើយនឹងទិសដៅដែលអ្នកត្រូវឆ្លងកាត់។ ដូច្នេះហើយ វាមិនមានការរំខាន និងបង្កភាពរញ៉េរញ៉ៃដល់អ្នកជិះ ធ្វើឱ្យវង្វេងនោះឡើយ។ វាគឺជា ឧបករណ៍វាស់ស្ទង់តាមរយៈកង់ម៉ូតូទាំងពីរដ៏ល្អបំផុត »។

ចាប់តាំងពី Tripper ភ្ជាប់ជាមួយនឹង Google Locations និង Google Places អ្នកជិះម៉ូតូរបស់ Royal Enfield អាចស្វែងរកទិសដៅណាមួយដែលល្អបំផុតនៅទូទាំងពិភពលោក។ ជាមួយគ្នានេះជិះ Meteor 350 ពួកគេពិតជាអាច “ចេញពីគន្លងផ្ទះរបស់ពួកគេ” ស្វែងរកតំបន់ ដោយមិនចាំបាច់ភ័យព្រួយខ្លាចវង្វេង។

លោក Vimal Sumbly ប្រធានអាជីវកម្ម APAC នៃ Royal Enfield មានប្រសាសន៍ថា៖ « Royal Enfield Tripper គឺជាភស្ដុតាងដែលបង្ហាញថា យើងនឹងមិនបញ្ឈប់ការច្នៃប្រឌិត ដើម្បីបង្កើតបទពិសោធន៍ជិះកាន់តែប្រសើរ សម្រាប់អ្នកជិះនៅជុំវិញពិភពលោកឡើយ។ យើងជឿជាក់ថាបច្ចេកវិទ្យានេះ នឹងក្លាយជាស្តង់ដារឧស្សាហកម្មថ្មី សម្រាប់ឧស្សាហកម្មយានយន្តជាពិសេសយានយន្តកង់ពីរ។ យើងសង្ឃឹមថា មុខងារនេះនឹងជម្រុញឱ្យអ្នកជិះចេញ ពីគន្លងរបស់ពួកគេ រីករាយនឹងការជិះដ៏រីករាយ និងងាយស្រួលជាមួយ Meteor 350 និងទទួលបទពិសោធន៍ នៃការជិះម៉ូតូបែប Pure Motorcycling »។

Tripper មានភាពងាយស្រួល ក្នុងការប្រើប្រាស់ណាស់ ដោយគ្រាន់តែអនុវត្ត តាមជំហានខាងក្រោម៖
●ភ្ជាប់ទៅកម្មវិធី Royal Enfield Tripper
●បញ្ឆេះម៉ូតូ បន្ទាប់មកអ្នកនឹងមានលោតពាក្យថា logo Royal Enfield ចេញមកនៅលើអេក្រង់ ហើយវានឹងអោយអ្នកដឹងថាវាកំពុងព្យាយាមភ្ជាប់ជាមួយ ទូរស័ព្ទរបស់អ្នកហើយ
●ចុច “Connect to My Display”
●ដាក់គោលដៅ/ទីកន្លែងដែលអ្នកចង់ទៅ បន្ទាប់មកចុចពាក្យ “Navigate”
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើល វីដេអូរមួយនេះ៖

MissOutOnNothing #RoyalEnfield #PureMotorcycling #RidePure


កម្ពុជាកំពុងពិនិត្យលើ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីកម្ពុជា-ចិន និងច្បាប់ ស្តីពី ការប្រកួតប្រជែង

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់ស្តីពីការប្រកួតប្រជែង ដើម្បីឲ្យកិច្ចព្រមព្រៀងនេះអាចចូលជាធរមានបាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខាងមុខ។

ក្នុងឱកាសដឹកនាំគណៈប្រតិភូអន្តរក្រសួង អញ្ជើញចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់ស្តីពីការប្រកួតប្រជែង ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដែលបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងច្បាប់ស្តីពីការប្រកួតប្រជែងនេះ ពិតជាបានចូលរួមអនុវត្តយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ស្របតាមចំណុចទី៤ ស្តីពីការពង្រឹង សមត្ថភាពកម្ពុជា ដើម្បីបន្តសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ដែលបានកំណត់ក្រោម ផ្នែកទី២.២.២ ស្តីពីបរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្រ្តទាំងមូល។

លោកបន្តថា ជាពិសេស ក្នុងកាលៈទេសៈវិបត្តិជំងឺឆ្លងកូវីដ-១៩នេះ ច្បាប់ទាំងនេះនឹងជួយដល់យុទ្ធសាស្រ្តស្តារឡើងវិញ នូវសេដ្ឋកិច្ចកម្ពុជា ដែលបានរងការញាំញីយ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ព្រមទាំងជួយឱ្យមានភាពសាំ នៃសង្គម-សេដ្ឋកិច្ចក្នុងប្រក្រតីភាពថ្មីនៃសង្គមកម្ពុជា តាមរយៈកំណើននៃការនាំចេញទៅទីផ្សារចិន និងលំហូរវិនិយោគចូលមកកម្ពុជា ដែលនឹងជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋយើង។

លោក ប៉ាន សូរស័ក្តិ បានថ្លែងប្រាប់អំពីខ្លឹមសារ និងអត្ថប្រយោជន៍សំខាន់ៗ រួមមានជាអាទិ៍៖
១. ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ៖

  • ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដារ។
  • ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាល ជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមាំក្នុងវិស័យសេវាកម្មនាពេលអនាគត។
  • ផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាបានកាន់តែច្រើន ដែលនឹងផ្តល់ឱកាសដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារសេវាកម្ម និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន។
  • ការទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ហើយក៏ជាកត្តាដ៏សំខាន់ចូលរួមពង្រឹងដល់វិស័យផលិតកម្មក្នុងស្រុក។
  • ការកំណត់ឱ្យកាន់តែច្បាស់នូវរាល់នីតិវិធីទាក់ទងនឹងវិធានដើមកំណើតទំនិញ គយនិងសម្រួលពាណិជ្ជកម្ម អនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសលើការធ្វើពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្ម ដើម្បីងាយស្រួលអនុវត្ត និងសម្រួលដល់ការធ្វើពាណិជ្ជកម្ម។ និង
  • ការរៀបចំ និងការបង្កើតនូវបរិយាកាសវិនិយោគ និងនយោបាយទាក់ទាញវិនិយោគទុនពីបរទេសជាដើម។

២. ច្បាប់ស្តីពីការប្រកួតប្រជែង៖

  • ការពារនឹងលើកទឹកចិត្តដល់ពាណិជ្ជករឱ្យធ្វើការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគ ក៏ដូចជាការបង្កើតធុរកិច្ចថ្មីៗឱ្យបានច្រើន
  • ការពារសេដ្ឋកិច្ចជាតិពីផលប៉ះពាល់ដែលបណ្ដាលមកពីការព្រមព្រៀងមិនស្របច្បាប់ សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ និងការរួមបញ្ចូលគ្នានៃធុរកិច្ចទាំងឡាយណាដែលមាន ឬអាចមានអានុភាពរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់នៅក្នុងទីផ្សារ
  • ការពារសុខុមាលភាពអ្នកប្រើប្រាស់ឱ្យទទួលបានទំនិញ និងសេវាមានគុណភាពខ្ពស់ ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។

គណៈកម្មការជំនាញ នៃរដ្ឋសភា ក៏បានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងបានសម្តែងការកោតសរសើរចំពោះ ក្រុមការងារចរចាដែលដឹកនាំដោយ លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានខិតខំប្រឹងប្រែងបញ្ចប់ការចរចានេះប្រកបដោយជោគជ័យ ស្របតាមអាណត្តិផ្តល់ជូនដោយប្រមុខរាជរដ្ឋាភិបាល៕

ពិព័រណ៍ចិន-អាស៊ាន ​​លើកទី១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ កញ្ញា ​​នៅមជ្ឈមណ្ឌលសន្និសីទ និង​ពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសឲ្យដឹងថា ការរៀបចំពិព័រណ៍ចិន-អាស៊ាន ​​លើកទី១៨ ​“The 18th China-ASEAN Expo 2021” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១ ​​នៅមជ្ឈមណ្ឌលសន្និសីទ និង​ពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

តែគុជដ៏ល្បីល្បាញរបស់ តៃវ៉ាន់ Truedan បើកដំណើរការសាខា នរោត្តម

ភ្នំពេញ ៖ ប្រភេទគុជដ៏ល្បីល្បាញរបស់ តៃវ៉ាន់ Truedan បានឈានជើងចូលដល់ទឹកដី កម្ពុជា ដើម្បីផ្តល់នូវរសជាតិថ្មី ជូនអតិថិជន និងត្រូវបានសម្ភោធជាផ្លូវការ នៅថ្ងៃទី៨ ខែកក្កដានេះ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្បែរផ្សារទំនើបជីបម៉ុង Noro Mall ទល់មុខធនាគា BNK Microfinance ។

This image has an empty alt attribute; its file name is photo_2021-07-08_17-53-13-1024x682.jpg

លោក Alan Lian សប្រធានគ្រប់គ្រប់ទីផ្សារ Truedan ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់សាពត៏មានថា Truedan ជាយីហោតែគុជអន្តរជាតិដ៏ល្បីល្បាញ ដែលមានដើមកំណើតមកពីតៃវ៉ាន់ ហើយ កំពុងតែបើកដំណើរការ និងទទួលបានប្រជាប្រិយភាពលើបណ្តា 13 ប្រទេស ។

គន្លឹះសំខាន់នៃការរក្សារសជាតិដើម ដ៏ឈ្ងុយឆ្ងាញ់របស់ទ្រូដាន់នោះគឺ ស្ករអំពៅ ត្រូវបានចម្អិនដោយដៃផ្ទាល់ និងវិធីសាស្រ្តក្នុងការរៀបចំ ទុកដាក់ភេសជ្ជៈ ទៅតាមរូបមន្តដើមមកពីតៃវ៉ាន់។

This image has an empty alt attribute; its file name is photo_2021-07-08_17-53-16-1024x682.jpg

គ្រឿងផ្សំស្រស់ៗជាច្រើនមុខ បូករួមទាំងស្លឹកតែ ដ៏មានគុណភាពខ្ពស់ ត្រូវបានប្រើប្រាស់ក្នុងការធ្វើភេសជ្ជៈ ទ្រូដាន់ ដើម្បីឱ្យអ្នកទទួលទាន ធានាថាទទួលបាននូវរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងសុខភាពល្អផងដែរ។

ភេសជ្ជៈទាំងអស់របស់ Truedan ពុំមានប្រើប្រាស់នូវសារជាតិគីមី ឬ គ្រឿងបន្ថែមពណ៌ផ្សេងៗលើភេសជ្ជៈឡើយ ដូច្នេះហើយនៅពេល ដែលទទួលទានភេសជ្ជៈរបស់ Truedan វានឹងធ្វើអោយលោកអ្នកទទួលបានរសជាតិដ៏ឆ្ងាញ់ និងមានអារម្មណ៍ថា ស្រស់ស្រាយ ដូចបានញ៉ាំផ្ទាល់នៅតៃវ៉ាន់។

This image has an empty alt attribute; its file name is photo_2021-07-08_17-53-26-1024x682.jpg

Truedan ត្រូវបាននាំចូលមកកាន់ប្រទេសកម្ពុជា ហើយនឹងកំពុងបើកដំណើរការនូវហាងចំនួន 02 រួចមកហើយ ដែលក្នុងនោះមាន Truedan សាខាតិចណូ និង Truedan សាខាអូឡាំពិក ។ ពេលនេះ Truedan Cambodia បានបើកសម្ភោធជាផ្លូវការនូវសាខាទី03 របស់ខ្លួន ដែលមានទីតាំងដ៏ធំទូលាយ និងមានផាសុខភាព នោះគឺ Truedan សាខានរោត្តម ដែលមានជាមួយភេសជ្ជះ៤ រសជាតិថ្មីចេញលក់នៅថ្ងៃ សម្ភោធនេះផងដែរ។

This image has an empty alt attribute; its file name is photo_2021-07-08_17-53-29-1024x682.jpg

ភេសជ្ជៈល្បីប្រចាំហាង Truedan រួមមាន÷
• តែគុជស្ករអំពៅ (Brown Sugar Milk Tea with Boba)
• ត្រាវស្រស់ ជាមួយទឹកដោះគោស្ករអំពៅ (Brown Sugar Milk with Fresh Taro)
• តែបៃតងម្លិះ ជាមួយគ្រីមទឹកដោះគោ (Jasmine Green Tea with Milk Cream)
• តែម្លិះបៃតង ផាសិន គុជជាមួយចាហួយដូង (Passion Fruit Green tea with Boba & Coconut Jelly)
• តែបៃតងម៉ាឆាក្រឡុកទឹកដោះគោស្រស់ និងភូឌិញ (Matcha Milk with Pudding Shaved Ice)

គ្រប់ភេសជ្ជៈ Truedan ទាំងអស់ក៏អាចកុម្ម៉ង់បានពីកម្មវិធីដឹកជញ្ជូនបានផងដែរ ដូចជា foodpanda, NHAM24, BLOC, Muuve និង E-GetS រឺ សេវាកម្មដឹកជញ្ចូនរហ័ស របស់ហាងផ្ទាល់
095 6666 20 រឺ inbox Facebook page: Truedan Cambodia ៕

This image has an empty alt attribute; its file name is photo_2021-07-08_17-53-31-1024x768.jpg

ដូចតាមការសន្យាមែន…! ថេបប្លេត Samsung Galaxy Tab S7 FE ដែលអតិថិជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារបំផុត បានដាក់លក់ជាផ្លូវការលើទីផ្សារ ក្នុងប្រទេសកម្ពុជាយើងហើយ …!

(ភ្នំពេញ) ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១៖ គេថាធ្វើស្រែទាន់ក្តៅដី…ទិញថេបប្លេត Samsung Galaxy Tab S7 FE ដ៏ឆ្លាតវៃទើបចេញថ្មីទាន់ ស្រឡាញ់ពេញចិត្ត …! គិតមកត្រឹមពេលនេះគឺ 7 ថ្ងៃគត់បន្ទាប់ពីការប្រកាសឱ្យកម្ម៉ង់ទុកមុន ដែលពេលនេះ ថេបប្លេត Samsung Galaxy Tab S7 FE បានកំពុងតែឈរបង្អួតរាងយ៉ាងស្រស់ស្អាត ជាមួយពណ៌ដ៏ទាក់ទាញប្លែកភ្នែក នឹងការបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយដ៏អស្ចារ្យ ដែលកំពុងតែអង្រួនចិត្តអ្នកប្រើប្រាស់ទូទាំងប្រទេសតែម្តង…! 

This image has an empty alt attribute; its file name is IMG_4043-1024x604.jpg
This image has an empty alt attribute; its file name is IMG_4044-1024x796.jpg
This image has an empty alt attribute; its file name is IMG_4051-1024x462.jpg

លើកនេះប្រាកដជាត្រូវចិត្តហើយសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលចូលចិត្តការកម្សាន្តរយៈពេលយូរដូចជាមើលវីដេអូ ឬលេងហ្គេម, ចូលចិត្តសរសេរដោយដៃ, កត់ត្រាធ្វើបញ្ជីនានា, ចូលចិត្តអាន, កត់ចំណាំ, ចូលចិត្តគូរគំនូរ, រចនា (Design) និងកំពុងស្វែងរកថេបប្លេតដែលមានអេក្រង់ធំភ្លឺច្បាស់, កំពូលថាមពលថ្មមហាសាល, និងដើរលឿន នោះ Samsung Galaxy Tab S7 FE នេះគឺពិតជាល្អស័ក្តិសមបំផុតក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបរីករាយក្នុងឆ្នាំ 2021 នេះ…!

This image has an empty alt attribute; its file name is IMG_4053-1024x626.jpg
This image has an empty alt attribute; its file name is IMG_4054-1024x853.jpg

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE ដែលកំពុងដាក់លក់ផ្លូវការនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងពេលនេះជាប្រភេទដាក់ស៊ីមបាន 4G (LTE) ជាមួយនឹងជម្រើស 4 ពណ៌ដ៏ទាក់ទាញ និងស៊ីវីល័យ៖ ខ្មៅ, ប្រាក់, បៃតងស្រាល, ពណ៌ផ្កាឈូក និងបំពាក់នូវលក្ខណៈពិសេសៗដូចជា៖

This image has an empty alt attribute; its file name is IMG_4057-1024x476.jpg
This image has an empty alt attribute; its file name is photo_2021-07-07_11-04-15-1024x1024.jpg

* អេក្រង់៖ 12.4”

* អង្គប្រតិបត្តិការកម្រិតខ្ពស់៖ Snapdragon 750G

* អង្គផ្ទុកធំ (ROM)៖ 128 GB (អាចបន្ថែមក្រៅបានរហូតដល់ 1TB)

* អង្គចងចាំ (RAM)៖ 6 GB

* ប៊ិកវេទមន្ត៖ S-pen (ភ្ជាប់មកជាមួយក្នុងប្រអប់)

* ថាមពលថ្ម៖ 10,090 mAh 

* តម្លៃ 629 ដុល្លារ

* Samsung Galaxy Tab S7 FE មានការធានាជូនរយៈពេល 1 ឆ្នាំ ជាផ្លូវការពីក្រុមហ៊ុន សាមសុង! 

This image has an empty alt attribute; its file name is IMG_4052-1024x569.jpg
This image has an empty alt attribute; its file name is IMG_4041.jpg

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !