Home Blog Page 141

បានផ្ទៀងលេខសំណាង ទាំងប្រាំបីខ្ទង់ របស់ភេសជ្ជៈ គោជល់ ហើយឬនៅ? សប្តាហ៍នេះ ផ្តល់ជូនលេខថ្មីទៀតហើយ

0

សម្រាប់អ្នកដែលមិនទាន់ ទទួលបានរង្វាន់ធំទឹកប្រាក់ មួយម៉ឺនដូល្លារ ទឹកប្រាក់ដប់ដូល្លារ និងទឹកប្រាក់មួយដូល្លារ ពីភេសជ្ជៈប៉ូវកម្លាំងគោជល់ កុំទាន់អស់សង្ឃឹម ព្រោះលេខកូដសំណាងទាំងប្រាំបីខ្ទង់ នឹងនៅតែបន្តផ្តល់ជូន ជារៀងរាល់សប្តាហ៍។ ចំណែកឯអ្នកដែលបានជាវភេសជ្ជៈ គោជល់ យកទៅពិសាររួចហើយ នឹងមិនទាន់ទទួលបានរង្វាន់ កុំភ្លេចផ្ទៀងលេខសំណាងនោះ ក្នុងកម្មវិធី គោជល់លេខនាំសំណាង ដែលនឹងបង្ហាញជូន ជារៀងរាល់សប្តាហ៍។

សម្រាប់លទ្ធផល នៃលេខសំណាង ក្នុងសប្តាហ៍ថ្មីរបស់កម្មវិធី «គោជល់លេខនាំសំណាង» មានដូចខាងក្រោម៖
លទ្ធផល លេខសំណាងថ្ងៃទី ២៥ មិថុនា ២០២១
» លេខសំណាងឈ្នះរង្វាន់ ទឹកប្រាក់១ម៉ឺនដុល្លារ ទាំងប្រាំបីខ្ទង់គឺមានលេខ 10630962
» លេខសំណាងឈ្នះរង្វាន់ទឹកប្រាក់១០ដុល្លារ ទាំងបួនខ្ទង់ចុងក្រោយ គឺមានលេខ 0962

ជាមួយគ្នាផងដែរ ក្រុម ហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ នឹងបន្តប្តូររង្វាន់ ដល់អ្នកឈ្នះលេខ ២ខ្ទង់ចុង ក្រោយរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ អតិថិជនដែលបានជាវ ភេសជ្ជៈប៉ូវកម្លាំង គោជល់ យកទៅពិសារសូមកុំភ្លេច ពិនិត្យមើលលើក្រវឹលកំប៉ុង ប្រសិនបើមានលេខ ពីរខ្ទង់ចុងក្រោយ​ មានលេខ(០៥) នឹងទទួលបានទឹកប្រាក់ មួយដុល្លារភ្លាមៗ។ រង្វាន់អាចយកទៅប្តូរ នៅគ្រប់ដេប៉ូលក់ភេសជ្ជៈ ជិតលោកអ្នកបំផុត។

សូមចុចលើតំណរភ្ជាប់ខាងក្រោម ដើម្បីផ្ទៀងលេខក្រវិលកំប៉ុងភេជ្ជៈ គោជល់ របស់អ្នកជាមួយនឹងលទ្ធផល លេខសំណាងកាលពីសប្តាហ៍កន្លងទៅ។
លទ្ធផលប្រចាំសប្តាហ៍កម្មវិធី គោជល់លេខនាំសំណាង https://www.facebook.com/media/set/?vanity=PNNTVCambodia&set=a.5334759616595717
កម្មវិធី «គោជល់លេខនាំសំណាង» នឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ធំ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ផេកហ្វេសប៊ុកផ្លូវការ របស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ Red Bull Cambodia។ ក្រុមហ៊ុននឹងទំនាក់ទំនង ទៅលោកអ្នកវិញក្នុងរយៈពេល ១ ទៅ ២ ថ្ងៃ។

សម្រាប់អ្នកឈ្នះរង្វាន់ទី២ សូមប្តូររង្វាន់របស់អ្នកនៅដេប៉ូលក់ភេសជ្ជៈ គោជល់ នៅជិតលោកអ្នកបំផុត។

ចំណា៖ សូមកុំបោះក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកចោល។ រាល់ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ មានសុពលភាព ចូលរួមក្នុងកម្មវិធី “គោជល់លេខសំណាង” រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។
សន្សំក្រវិលកំប៉ុងកាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់ច្រើន! លោកអ្នកអាចរក្សាទុកលេខ ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកនៅលើ អនឡាញ ដោយបង្កើតគណនី របស់អ្នកតាមរយៈ www.rbluckynumber.com ដើម្បីទទួលបានការជូនដំណឹង ដោយស្វ័យប្រវត្តិតាមសារ ជាអក្សរនៅពេលដែលលេខរបស់អ្នកឈ្នះរង្វាន់!

ដំណឹងពិសេស ដល់អ្នកកំពង់ឆ្នាំង! អស់បារម្ភ​ រឿងរៀបចំម្ហូបអារហារ ទោះកូវីដ១៩ កំពុងរីករាលដាល ពិបាកចេញពីផ្ទះ ព្រោះ foodpanda បានពង្រីក មកដល់ហើយ

0

ដំណឹងល្អសម្រាប់បងប្អូន អ្នកខេត្តកំពង់ឆ្នាំងទាំងអស់គ្នា ចាប់ពីថ្ងៃទី២៨ ខែមិថុនានេះតទៅ foodpanda នឹងពង្រីកសេវាកម្មរបស់ខ្លួន ដល់ខេត្តរបស់អ្នកទាំងអស់គ្នាហើយ។ ជាមួយនឹងការមកដល់ ខេត្តកំពង់ឆ្នាំងនេះដែរ foodpanda ក៏បាននាំមកនូវ ការផ្តល់ជូនពិសេសៗ ក៏ដូចជាប្រម៉ូសិនជាច្រើនផងដែរ។

ក្នុងនោះសម្រាប់អតិថិជនថ្មី នៅខេត្តកំពង់ឆ្នាំង អាចប្រើប្រាស់កូដ «HELLOKPCH» ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% រហូតដល់៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ដុល្លារឡើងទៅ ។

សម្រាប់ការចូលមកដល់ ទឹកដីខេត្តកំពង់ឆ្នាំង អ្នកតំណាង foodpanda ក៏​បាន​នាំ​យក​សម្ភារពេទ្យ សម្ភារប្រើប្រាស់ការពារមេរោគកូវីដ-១៩ ដូច​អាល់កុល ម៉ាស និងទឹកបរិសុទ្ធ ជូនដល់សាលាខេត្តកំពង់ឆ្នាំង ដែលសកម្ម​ភាព​នេះ ក៏​បង្ហាញពី​ការ​សហ​ការ​​យ៉ាង​ស្អិត​រមួត ជាមួយ​នឹង​​រដ្ឋា​ភិបាល​កម្ពុជា ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំ​ងឺ​កូវីដ ១៩ ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក និងការ​ចូលរួម​​ចំណែក ​ជួយ​ដល់​សង្គមផង​ដែរ​​។

ជាក់ស្តែងបើទោះបីជា ស្ថានភាពជំងឺកូវីដ១៩ មិនទាន់ធូរស្រាលនៅឡើយក៏ដោយ ក៏ foodpanda នៅតែព្យាយាមពង្រីកសេវាកម្មរបស់ខ្លួន ទៅតាមបណ្តាខេត្តផ្សេងៗបន្ថែមផងដែរ។

គោលបំណងធំនោះ គឺចង់សម្រាលទុកលំបាក របស់ម្ចាស់អាជីវកម្មខ្នាតតូច ឬមធ្យម ដើម្បីបង្កើនការលក់ម្ហូបអាហារ របស់ពួកគាត់។ លើសពីនេះវាក៏ជាផ្នែកមួយ ក្នុងការជួយទប់ស្កាត់ការរីករាតត្បាត​ ជំងឺកូវីដ១៩ផងដែរ ពោលបងប្អូនទាំងអស់គ្នា មិនចាំបាច់ចេញក្រៅ ក៏អាចកុម្ម៉ង់ម្ហូបឆ្ងាញ់ៗពី foodpanda មកញ៉ាំនៅផ្ទះបាន ជាមួយនឹងការប្រើប្រាស់ វិធីទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) ដោយមិនចាំបាច់ កាន់សាច់ប្រាក់ផ្ទាល់ ផងដែរ​។

បុគ្គ​លិក​ដឹក​ជញ្ជូន​​​របស់យើង តែង​តែ​អនុវត្តវិធាន​ការ​អនា​ម័យ​ ជានិច្ចដូ​ចជា​ពាក់​ម៉ាស់ ប្រើ​ទឹក​អាល់កុល​លាង​ដៃ ជូត​សម្អាត និង​បាញ់​ថ្នាំ​សម្អាត​ ធុង​ដឹក​ឥវ៉ាន់​ជា​ប្រចាំ ដូចដែលអ្នកទាំងអស់គ្នា បានដឹងហើយថា foodpanda គឺជាកម្មវីធីដឹកជញ្ជូនអាហារ ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីរបស់យើង ទាំងមូលផងដែរ ដោយមានជម្រើស អាហារដ៏សម្បូរបែប ការផ្តល់ជូនពិសេសៗ ឥតឈប់ឈរ សុវត្ថិភាពនិងរក្សាអនាម័យ ម្ហូបអាហារបានល្អ រួមជាមួយសេវាកម្ម ដឹកជញ្ជូលរហ័សទាន់ចិត្តផងដែរ។

គួរបញ្ជាក់ផងដែរ បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន ​យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា រួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ និងកំពង់ស្ពឺ។​

កុំភ្លេចណា ទាញយកកម្មវីធីទូរស័ព្ទ foodpanda (http://onelink.to/fpkh) ដើម្បី​បញ្ជាទិញ ​អាហារឆ្ងាញ់ៗ និង​របស់​ប្រើ​ប្រាស់​ គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ជាមួយសេវាដឹកតម្លៃសមរម្យនិង ឥតគិតថ្លៃ សម្រាប់ទីតាំងជាច្រើនក្បែរៗ លោកអ្នក។​​ សូមចុច Subscribe Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបាន ប្រូម៉ូសិនពិសេសៗប្រចាំថ្ងៃ និងប័ណ្ណបញ្ចុះតម្លៃ ជាច្រើនទៀត៕

ឧកញ៉ា ទៀ វិចិត្រ នាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភក្រុមគ្រូពេទ្យ កងទព័ជើងទឹក សម្រាប់ចុះយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩

0

ភ្នំពេញ៖លោកឧកញ៉ាទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី នៅព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២១ បាននាំយកម្ហូបអាហារចម្រុះ និងសម្ភារៈការពារជំងឺកូវីដ១៩ទៅឧបត្ថម្ភដល់កម្លាំងក្រុមគ្រូពេទ្យ កងទព័ជើងទឹក ដែលកំពុងចុះយុទ្ធនាការជួយចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នៅក្នុងខេត្តព្រះសីហនុ ដែលតាមការគ្រោងទុកក្រុមគ្រូពេទ្យនឹងប្រើរយៈពេល៤៥ថ្ងៃ ដើម្បីចាក់ជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់គ្នាទាំងដូសទី១ និងដូសទី២។

លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទព័ជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ តំណាងឲ្យលោកនាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទព័ជើងទឹក បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់និងទទួល ដែលបានធ្វើឡើង នៅបញ្ជាការដ្ឋានកងទព័ជើងទឹកមូលដ្ឋានសមុទ្រ។

ក្នុងនោះទាំងម្ហូបអាហារ និងសម្ភារៈត្រូវបានបែងចែកជូន ក្រុមគ្រូពេទ្យកងទព័ជើងទឹក ទាំង៣ផ្នែកដែលកំពុងចូលរួមក្នុងប្រតិបត្តិការនេះ ដោយក្នុងមួយផ្នែកទទួលបាន៖

សាច់ក្រក 500គីឡូសរុប 1500គីឡូ, 2 ត្រីងៀត  500គីឡូសរុប 1500គីឡូ ,មីកំប៉ុង 20កេះសរុប 60កេះ, 4 អង្ករ 1តោនសរុប 3តោន, 5 ត្រីខ20កេះធំ សរុប 60កេះធំ, 6 បន្លែ 5000គីឡូសរុប 15000គីឡូ, 7 ទឹកក្រូច 10កេះសរុប 30កេះ, 8 បាកាស 10កេះសរុប 30កេះ, 9 ខារ៉ាប៉ាវ10កេះសរុប 30កេះ, 10 ទឹកសុទ្ធ 50កេះសរុប 150កេះ, 11 ម៉ាស់ 2កេះធំសរុប 6កេះធំ, 12 ទឹកអាកុល 20កានសរុប 60កាន, 13 ស្រោមដៃ2កេះធំសរុប 6កេះធំ, 14 របាំងមុខ 200ឈុត សរុប 600ឈុតនិង15 ដបសំរាប់បាញ់អាកុល 10ដបសរុប 30ដប៕

ក្រុមហ៊ុនហ្គោលដេន អេហ្វ អិកស៍ លីងឃែភីថល រៀបចំពិធីអបអរសាទរ ក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទ លំដាប់ថ្នាក់លេខ១ ជាមួយនឹងផលិតផល វិនិយោគច្រើនជាងគេបំផុត នៅកម្ពុជា

0

ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ហៅកាត់ថា G-Link បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការ អភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ការចូលរួមចំណែកក្នុងការអភិវឌ្ឍនេះ រួមបញ្ចូលទាំងការលើកកម្ពស់ កម្រិតស្ដង់ដារសេវាកម្ម និងផលិតផលរបស់ខ្លួន ដើម្បីធ្វើឱ្យប្រាកដថាវិនិយោគិន និងអ្នកជួញដូរអាចរីករាយជាមួយដំណើរវិនិយោគដ៏អស្ចារ្យក្នុងការស្វែងរក ប្រភពបង្កើតប្រាក់ចំណូលបន្ថែម ក្នុងបរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព​ និងតម្លាភាព។

ជាមួយនឹងការបន្ថែមផលិតផលកិច្ចសន្យា លើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ ឬ Equity CFD ក្រុមហ៊ុន G-Link បានក្លាយជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទលំដាប់ថ្នាក់លេខ១ ដែលមានផលិតផលវិនិយោគ ច្រើនជាងគេបំផុត នៅកម្ពុជា សម្រាប់ការជួយបង្កើនឱកាសវិនិយោគ កាន់តែច្រើនសម្រាប់វិនិយោគិន និងអ្នកជួញដូរទាំងអស់។

ដើម្បីកត់សម្គាល់សមិទ្ធផលដ៏សំខាន់នេះ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុន G-Link បានរៀបចំពិធីអបអរសាទរ តាមប្រព័ន្ធអនឡាញ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាចណែនាំ អំពីផលិតផលវិនិយោគ ក្នុងទម្រង់ជាកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ និងគុណសម្បត្តិរបស់ផលិតផលទាំងនេះ ទៅដល់សាធារណជន ក៏ដូចជាចែករំលែកពេលវេលាដ៏រីករាយជាមួយ ភ្ញៀវកិត្ដិយសទាំងអស់ផងដែរ។

ពិធីអបអរសាទរនេះត្រូវបានផ្ដល់កិត្ដិយស ចូលរួមពីថ្នាក់ដឹកនាំនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) រួមមាន៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃ ន.ម.ក ​លោកបណ្ឌិត វិន ភក្ដី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្ដរការី មូលបត្រនៃ ន.ម.ក​ លោក យន់ សុវណ្ណារ៉ា ប្រធានការិយាល័យ គ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ លោក ពេជ្រ រិទ្ធី អនុប្រធានការិយាល័យ គ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ លោក​ ស៊ីម ណារីកិត្យា មន្រ្ដីជំនាញការិយាល័យគ្រប់គ្រង អាជីវកម្មគម្រោងវិនិយោគរួម និងអាជីវកម្មឧបករណ៍និស្សន្ទ ដើម្បីជាសក្ខីភាព និងអបអរសាទរដល់ការរីកចម្រើនឥ តឈប់ឈររបស់ក្រុមហ៊ុន G-Link។ 

ជាមួយគ្នានេះដែរ វត្តមានថ្នាក់ដឹកនាំនៃក្រុមហ៊ុន សមភាគីកណ្ដាលរួមមាន៖ លោកស្រី​ ឆាយ លក្ខិណា អគ្គនាយិកានៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង លោកស្រី Jen Tran និងលោក Lawrence Kook ដែលជាអភិបាល នៃក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង​ និងលោកស្រី Monisa Yang ដែលជាអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង។ កម្មវិធីនេះក៏ត្រូវបានអញ្ជើញចូលរួម អបអរសាទរពីបណ្ដាភ្ញៀវកិត្ដិយសជាច្រើនរូបទៀត ដែលបានឆ្លុះបញ្ចាំងពីភាពជោគជ័យ នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន G-Link ក្នុងការបង្កើនកម្រិតស្តង់ដារទីផ្សារ នៅកម្ពុជា ក្រោមការគ្រប់គ្រងរបស់ ន.ម.ក។

ផលិតផលកិច្ចសន្យា លើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ របស់ក្រុមហ៊ុនលំដាប់ពិភពលោក ដែលក្រុមហ៊ុន G-Link បាននាំយកមក គឺជាការជួញដូរលើតម្លៃភាគហ៊ុន របស់ក្រុមហ៊ុនអន្តរជាតិទាំងនោះ ហើយភាគច្រើន យើងសុទ្ធតែបានស្គាល់ និងកំពុងប្រើប្រាស់សព្វថ្ងៃនេះ។ ជាឧទាហរណ៍ ក្រុមហ៊ុន Facebook Apple Tesla Microsoft Starbucks Amazon Coca-Cola និងក្រុមហ៊ុនជាច្រើនទៀត ដែលភាគច្រើនមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ប្រទេសអាឡឺម៉ង់ និងប្រទេសចិន។ វិនិយោគិនអាចជួញដូរលើតម្លៃភាគហ៊ុន ឬមូលបត្រកម្មសិទ្ធិ របស់ក្រុមហ៊ុនទាំងអស់នេះបាន តាមរយៈកម្មវិធីជួញដូរ របស់ក្រុមហ៊ុន G-Link ។

លោក ឈា ឆាយហេង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ និងជាតំណាងនៃក្រុមហ៊ុន G-Link បានមានប្រសាសន៍ថា៖ ក្នុងឱកាសដ៏ពិសេសនេះ ខ្ញុំតំណាងឱ្យក្រុមហ៊ុន G-Link ទាំងមូល សូមសម្ដែងនូវសេចក្ដីរំភើបរីករាយ ដែលយើងមានផលិតផលវិនិយោគ កាន់តែច្រើនសម្រាប់ទីផ្សារ ហិរញ្ញវត្ថុនៅកម្ពុជា។ ខ្ញុំមានសុទិដ្ឋិនិយមថា ផលិតផលវិនិយោគទាំងនេះ នឹងធ្វើឱ្យសកម្មភាពវិនិយោគកាន់តែមមាញឹក និងទាក់ទាញការចូលរួម កាន់តែច្រើនពីតួអង្គទីផ្សារទាំងអស់ នៅក្នុងវិស័យហិរញ្ញវត្ថុ។

លោកបានបន្ដទៀតថា៖ ក្នុងស្មារតីនេះ ក្រុមហ៊ុនរបស់យើងប្តេជ្ញាចិត្ដថា នឹងពង្រឹងប្រតិបត្តិការអាជីវកម្មរបស់យើង ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់អតិថិជន ហើយយើងនឹងបន្ដការអភិវឌ្ឍសេវាកម្ម និងផលិតផលវិនិយោគឱ្យកាន់តែល្អប្រសើរ។ យើងក៏សូមថ្លែងអំណរគុណចំពោះ ន.ម.ក និងក្រុមហ៊ុនខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ដែលជាក្រុមហ៊ុនសមភាគី កណ្ដាលរបស់យើង សម្រាប់ការដឹកនាំ និងការគាំទ្រជាបន្តបន្ទាប់ក្នុងដំណើររួមគ្នា ក្នុងការជួយសម្រួលដល់ការវិនិយោគ ប្រកបដោយសុវត្ថិភាព និងតម្លាភាព ដើម្បីការពារវិនិយោគិន និងជំរុញកំណើនទីផ្សារ ឧបករណ៍និស្សន្ទនៅកម្ពុជា និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ។

ដោយចូលរួមក្នុងស្មារតីនេះ ជាដំបូងគណៈអធិបតីនៃ ន.ម.ក បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមហ៊ុន G-Link ដែលតែងតែបន្ដប្រតិបត្ដិការល្អ ប្រសើរក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទឈានមុខគេ និងបានអបអរសាទរដល់ក្រុមហ៊ុន G-Link ដែលបានក្លាយជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទលំដាប់ថ្នាក់លេខ១ ដែលមានផលិតផលវិនិយោគច្ រើនជាងគេបំផុតនៅកម្ពុជា។

លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា៖ ចាប់តាំងពី ន.ម.ក បានផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុន G-Link ឱ្យដំណើរការអាជីវកម្មរបស់ខ្លួនមក យើងតែងតែមើលឃើញនូវការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ចំពោះការអភិវឌ្ឍផលិតផលវិនិយោគរបស់ខ្លួន។ ជាក់ស្ដែង ក្រុមហ៊ុនមានផលិតផលឧបករណ៍និស្សន្ទ ដែលទទួលបានការអនុញ្ញាតឱ្យជួញដូរពី ន.ម.ក ប្រមាណជា ១១២ ផលិតផល រួមមាន៖ កិច្ចសន្យាលើគម្លាតថ្លៃរូបិយប័ណ្ណបរទេស កិច្ចសន្យាលើគម្លាតថ្លៃលោហធាតុមានតម្លៃ កិច្ចសន្យាលើគម្លាតថ្លៃថាមពល កិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ និងកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ។ នេះគឺជាចំនួនផលិតផល ឧបករណ៍និស្សន្ទច្រើនជាងគេ បើធៀបជាមួយនឹងក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទដទៃទៀត។

លោកបានបញ្ជាក់ទៀតថា៖ ការកើនឡើងនូវទំហំជួញដូរ របស់ក្រុមហ៊ុននេះ មិនមែនជារឿងចៃដន្យនោះទេ ព្រោះក្រុមហ៊ុននេះបាន និងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ អ្នកវិនិយោគសាធារណៈ តាមរយៈការផ្ដល់ជម្រើសផលិតផលឧបករណ៍និស្សន្ទ ដែលទទួលបានការអនុញ្ញាតជាច្រើនដល់វិនិយោគិន រួមទាំងការគោរពយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្ដិដែលមានជាធរមាន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន G-Link ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា តាមរយៈការទាក់ទាញ និងការផ្ដល់ទំនុកចិត្ដដល់វិនិយោគិន ឱ្យចូលរួមវិនិយោគនៅក្នុងវិស័យនេះ។ 

លោក Lawrence Kook បានចូលរួមបញ្ចេញមតិថា៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានមោទកភាពដែលបានឃើញ ពីការប្តេជ្ញាចិត្តក្នុងការបង្កើនឱកាសវិនិយោគ និងការអភិវឌ្ឍសេវាកម្មរបស់ក្រុមហ៊ុន G-Link។ ដោយបានចូលរួមជាសក្ខីភាព ក្នុងពិធីអបអរសាទរនេះ យើងជឿជាក់ថា ក្រុមហ៊ុន G-Link នឹងអាចផ្សព្វផ្សាយផលិតផលវិនិយោគក្នុងទម្រង់ជាកិច្ចសន្យា លើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិ និងអត្ថប្រយោជន៍របស់វាដោយជោគជ័យ ដោយអនុញ្ញាតឱ្យវិនិយោគិន និងអ្នកជួញដូរទាំងអស់អាចវិនិយោគបានយ៉ាងងាយស្រួល និងអាចទាញយកផល ត្រឡប់ពីការវិនិយោគជាបន្តបន្ទាប់។

ពិធីអបអរសាទរបានបញ្ចប់ ទៅប្រកបដោយផ្លែផ្កា​ ហើយក៏ជាការចាប់ផ្តើម នៃឱកាសមាសថ្មីៗជាច្រើន សម្រាប់វិនិយោគិន និងអ្នកជួញដូរទាំងអស់ ដើម្បីជួយឱ្យជីវិតរបស់ពួកគាត់កាន់តែល្អប្រសើរ ក្រោមការការពាររបស់ ន.ម.ក។

ជាចុងបញ្ចប់ ក្នុងនាមជាក្រុមហ៊ុនឈ្មួញជើងសា ឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជា និងដើម្បីឱ្យប្រជាជនកម្ពុជាអាចទាញយក សារៈប្រយោជន៍ពីផលិតផលកិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ធិនេះ ក្រុមហ៊ុន G-Link នឹងរៀបចំផ្ដល់ជូន​នូវកម្មវិធី ប្រូម៉ូសិនពិសេសៗដល់អតិថិជន។ ដូច្នេះ សូមតាមដានទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា Golden FX Link Capital ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាក់ទងនឹងប្រូម៉ូសិន និងចំណេះដឹងពាក់ព័ន្ធ នឹងការជួញដូរផលិតផលហិរញ្ញវត្ថុ។ 

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ចង់សាកសួរព័ត៌មានបន្ថែមទាក់ទងនឹង ការបើកគណនីជួញដូរ ឬការប្រឹក្សាយោបល់អំពីការ វិនិយោគលើឧបករណ៍និស្សន្ទ សូមទាក់ទងមកកាន់ក្រុមហ៊ុន G-Link តាមរយៈទូរស័ព្ទលេខ៖ 023 226 666៕

វិនិយោគិន២រូប បោះទុនរួមគ្នាលើគំរោងសាងសង់ ផ្ទះវីឡាលំហែរ និងគំរោងដីឡូតិ៍លំនៅដ្ឋានទំហំ១០ហិកតា លើផ្លូវជាតិលេខ៣

ភ្នំពេញៈ វិនិយោគិនវ័យក្មេងក្នុងស្រុក២រូប ដោយទទួលបានជោគជ័យជាមួយគម្រោងវិនិយោគជាបន្តបន្ទាប់ និងមានការមានគាំទ្រ បានសម្រេចចិត្តចាប់ផ្តើមបោះទុនបន្ថែមលើគំរោងថ្មីមួយ ដើម្បីសាងសង់ផ្ទះវីឡា និងគំរោងដីឡូតិ៍លំនៅដ្ឋានទំហំ១០ហិកតា ស្ថិតនៅតំបន់ផ្លូវជាតិលេខ៣ ខណៈតំបន់នេះកំពុងបង្ហាញសក្តានុពលទាក់ទាញការវិនិយោគ ដោយសារកំណើនប្រជាពលរដ្ឋ។

អគ្គនាយកក្រុមហ៊ុនShow Up Real Estate លោកអ៊ិន ណាងបានមានប្រសាសន៍ឲ្យដឹងកាលពីថ្មីៗនេះថា លោក និងក្រុមការងារដៃគូ បានសម្រេចវិនិយោគគំរោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅដ្ឋាន Show Up Land និង គម្រោងផ្ទះវិឡាទោលទំនើប The Show Up Villa ផ្លូវជាតិលេខ៣ ដោយមើលឃើញនិន្នាការរីកចម្រើននៅតំបន់នេះ ពិសេសភាពប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ក៏ដូចជាទូទាំងប្រទេស។

លោកបានបន្តថា ការបើកលក់លំនៅដ្ឋានបែបវីឡាទំនើបនេះ ក្រុមហ៊ុនមានផ្តល់ជូននូវPromotion ពិសេសចាប់ពីពេលបុកគ្រឹះនេះ សម្រាប់គម្រោងផ្ទះវីឡាទោល លក់ជូនក្នុងតម្លៃត្រឹមតែជាង៤៩០០០ដុល្លារ និងបញ្ចុះតម្លៃជូន៥០០០អាមេរិក សំរាប់ការបង់ផ្តាច់។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏ផ្តល់ជូននូវPromotion ពិសេសសម្រាប់ការបើកលក់ដីឡូតិ៍លំនៅដ្ឋានប្លុកថ្មី បញ្ចុះតម្លៃ 1500$/ឡូតិ៍ភ្លាមសម្រាប់ការបង់ផ្តាច់។ ដីឡូតិ៍ដែលបាននឹងកំពុងលក់ និងទទួលបានការគាំទ្រពីអតិថិជនមានទំហំចាប់ពី ៥គុណនឹង២០ម៉ែត្រទំហំ៧គុណនឹង២០ម៉ែត្រ និងទំហំ៨គុណនឹង២០ម៉ែត្រ។ ក្នុងគំរោងនេះ មានផ្លួវបេតុងទំហំ៩ម៉ែត្រ បង្គោលភ្លើងខ្នាតធំស្តង់ដា មានបំពាក់សឡាបំភ្លឺតាំងពីដើមផ្លូវរហូតដល់ចុងផ្លូវ និងមាន ប្រព័ន្ធទឹក ភ្លើង មួយកំប្លេរ។

អ្វីពិសេសសម្រាប់អតិថិជន គឺទីតាំង មានភាពអំណោយផលដល់ការរស់នៅ ការវិនិយោគធ្វើអាជីវកម្ម តំបន់ស្ថិតនៅជុំវិញគម្រោងនេះ មានបន្ទប់ជួល ដោយសារមានបណ្តុំរោងចក្រ សហគ្រាស សាលារៀន មណ្ឌលសុខភាព មជ្ឈមណ្ឌលពាណិជ្ជកម្ម និងសេវាកម្មបំរើឲ្យការរស់នៅជាច្រើនទៀតដូចជា រមណីយដ្ឋាន ភោជនីយដ្ឋានជាដើម។ គំរោងនេះមានទីតាំងនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៤ និងមានចម្ងាយ៧០០ម៉ែត្រប៉ុណ្ណោះពីផ្សារដើមរកាផ្លូវជាតិលេខ៣។

លោកអ៊ិន ណាងបានមានប្រសាសន៍ឲ្យដឹងទៀតថា ដោយសារនិន្នាការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពស៊ីវិល័យ និងប្រកបដោយផាសុកភាព ក្រុមហ៊ុនShow Up Real Estateបាននិងកំពុងសាងសង់វីឡាទំនើប ដែលគិតគូរទាំងគុណភាព សោភ័ណភាពសំណង់ និងហេដ្ឋារចនាសម្ព័ន្ឋធំទូលាយផងដែរ។


 

លោកបានថ្លែងថា “ការជ្រើសរើសលំនៅដ្ឋានសម្រាប់ការរស់នៅ ឲ្យមានផាសុកភាព និងសុខដុមរមនា ជាអ្វីដែលក្រុមហ៊ុនបានផ្តោត និងផ្តល់ជូនអតិថិជន”។

លោកបន្តថា ហេតុនេះទើបយើងសម្រេចជ្រើសរើស និងគិតគូជាចម្បងដល់សហគមន៍របស់យើង តាមរយៈការសាងសង់ផ្ទះលើទំហំដី១០ គុណនឹង២០ម៉ែត្រ ទំហំផ្ទះ៧ គុណនឹង១១ម៉ែត្រ ហើយទីធ្លាមុខផ្ទះសល់ទំហំ៧ម៉ែត្រ ដោយមានបន្ទប់គេង២ និងបន្ទប់ទឹកចំនួន៣ បន្ទប់ទទួលភ្ញៀវ១ និងផ្ទះបាយ១ និងចំណតរថយន្ត១។ លើសពីនេះ ក្រុមហ៊ុនក៏ផ្តល់ជូននូវសម្ភារៈផ្ទះបាយមួយកំភ្លេ ផ្តល់ជូនប្លង់ស្របច្បាប់១០០ភាគរយ។

អ្វីកាន់តែពិសេសសំរាប់អតិថិជន ដែលទិញផ្ទះវីឡា និងដីឡូតិ៍អំឡុងពេលនេះ នឹងទទួលបានសន្លឹកឆ្នោត សម្រាប់ចាប់យករង្វាន់ Toyota Prius មួយគ្រឿង ទូរទឹកកក 3 គ្រឿង និង Iphone 12 Pro Max 2 គ្រឿង និង រង្វាន់ផ្សេងៗជាច្រើនទៀត។

លោកព្រំ សុធាក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនShow Up Real Estateបានមានប្រសាសន៍ថា ទីតាំងមានសារៈសំខាន់ណាស់ ហេតុនេះទើបក្រុមហ៊ុនសម្រេចបោះទុនវិនិយោគលើគំរោងនេះ ដែលមានទាំងដីឡូតិ៍ និងវីឡាទំនើប ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ពិសេសការកើនឡើងនូវតម្រូវការលំនៅដ្ឋាន ដោយសារជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបន្តថា “ទីតាំងនេះ ជាតំបន់ដែលមានសេវាកម្មគ្រប់បែបយ៉ាង សំរាប់បំរើឲ្យការរស់នៅ ហើយអ្នកវិនិយោគនៅក្នុងគំរោងនេះ នឹងមានភាពចំណេញខ្ពស់នាពេលអនាគត ព្រោះតំបន់នេះនឹងក្លាយជាទីក្រុងថ្មីមួយ ដោយសារកំណើនប្រជាពលរដ្ឋ កំណើនការធ្វើដំណើរ កំណើននៃការវិនិយោគនៅក្នុងតំបន់នេះ ពីវិនិយោគិនជាតិ និងអន្តរជាតិ”៕ ទំនាក់ទំនងព័ត៌មានបន្ថែមផ្នែកលក់(Smart) 010 784 177 (Cellcard) 012 555 265 ។

ប្រភព៖propertyarea.asia

Samsung Galaxy ស៊េរី A 2021 … ក្លាយជាស្មាតហ្វូន ដែលលក់ដាច់ខ្លាំង និងមានការគាំទ្រ ច្រើនបំផុត ហើយមានប្រូម៉ូសិន ថែមជូនពិសេសទៀត!!!

ភ្នំពេញថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១៖ មិនធម្មតាទេ…ស្មាតហ្វូនស៊េរី A ឆ្នាំ 2021 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ទទួលបានការគាំទ្រ  ពេញនិយម និងលក់ដាច់ខ្លាំងបំផុតពុំនឹកស្មានដល់ទាំងនៅក្នុងទីផ្សារពិភពលោក និងក្នុងប្រទេសកម្ពុជាផងដែរ។

This image has an empty alt attribute; its file name is photo_2021-06-25_11-15-57.jpg

ទន្ទឹមនឹងការស្រឡាញ់គាំទ្រដ៏ច្រើនបែបនេះ ក្រុមហ៊ុនក៏បានផ្តល់ជូននូវភាពសប្បាយរីករាយ និងរំភើបជាមួយប្រូម៉ូសិនថែមជូនដ៏អស្ចារ្យសម្រាប់រដូវភ្លៀងនេះដល់អតិថិជនទាំងអស់ដែលបានជាវស្មាតហ្វូន A02s, A02, A12, A22 5G , A22, A32 ឬ A32 5G នឹងទទួលបាន អាវយឺត + ឆត្រ ដ៏ស្រស់ស្អាតភ្លាមៗ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2021 នេះនៅតាមបណ្តាហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការទាំងអស់ទូទាំងរាជធានីខេត្ត…!

This image has an empty alt attribute; its file name is photo_2021-06-25_11-16-01.jpg

 គួររំឮកផងដែរថាជាមួយនឹងភាពលេចធ្លោនៃរូបរាង… តម្លៃសមរម្យបំផុតហួសពីការស្មាន…ប្រព័ន្ធប្រតិបត្តិការណ៍ 5G និងគុណភាពល្អរបស់ Samsung Galaxy A ស៊េរី  2021 បានធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងប្រទេសរបស់ក្រុមហ៊ុន សាមសុង កោតសរសើរ និងពេញចិត្តយ៉ាងខ្លាំងសម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ពួកគេ …! ដូច្នេះសម្រាប់អតិថិជនដែលឆ្លាតវៃដែលកំពុងស្វែងរកស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត នៅចាំអីទៀត…! បានទាំងស្មាតហ្វូនដែលមានគុណភាពល្អបើធៀបនឹងផលិតផលស្មាតហ្វូនផ្សេងៗដែលកំពុងលក់លើទីផ្សារ ហើយបានទាំងរង្វាន់កាដូជាទីស្រឡាញ់ទៀត…! មកមុន…បានមុន…! មកក្រោយ…ប្រយ័ត្នអស់រង្វាន់ពីស្តុកទៅ…!

សាមសុង ពិតជាផ្តល់ជូនជម្រើសច្រើនសម្រាប់ស្មាតហ្វូនដែលមានគុណភាពល្អសម្រាប់លោកអ្នកជានិច្ច! 

This image has an empty alt attribute; its file name is photo_2021-06-25_11-16-07.jpg

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

This image has an empty alt attribute; its file name is photo_2021-06-25_11-15-20-1024x1024.jpg

ធនាគារពិភពលោក ​អនុម័តឥណទាន​​ចំនួន ២០០លានដុល្លារ​ ដើម្បីជួយសង្គ្រោះ សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ធនាគារពិភពលោក ឲ្យដឹងថាតាមរយៈកិច្ច​ខិតខំប្រឹងប្រែងរបស់ប្រទេស​កម្ពុជា ដើម្បី​​ប្រយុទ្ធទៅនឹងជំងឺកូវីដ១៩ដែលកំពុងតែកើតមានឡើង និងការ​ចាប់​ផ្តើម​ឈាន​ទៅ​​ស្តារសេដ្ឋកិច្ច​ឱ្យ​ងើបឡើងវិញ បានធ្វើឱ្យក្រុមប្រឹក្សានាយកប្រតិបត្តិ នៃធនាគារពិភពលោក​អនុម័តកញ្ចប់​ឥណទាន​មានតម្លៃទឹកប្រាក់​ចំនួន ២០០លានដុល្លារអាមេរិក​របស់​សមាគមន៍​អភិវឌ្ឍន៍អន្តរជាតិ (IDA)​ សម្រាប់គម្រោងរៀបចំគោលនយោបាយ​ហិរញ្ញប្បទានដើម្បីជួយសង្គ្រោះ ការរើបឡើងវិញ និងការកសាងភាពធន់របស់កម្ពុជា ​​ (Cambodia Relief, Recovery and Resilience Development Policy Financing Project/DPF) ។

ធនាគារពិភពលោក បានឲ្យដឹងតាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២១ថា គម្រោងនេះនឹងជួយ​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​កូវីដ១៩ តាមរយៈកិច្ច​អន្តរាគមន៍សង្គ្រោះ​ទាន់ពេលវេលា និង​ចំគោលដៅ​សម្រាប់ពលរដ្ឋ​ងាយរងគ្រោះ, ការ​សម្រួល​ឱ្យសេដ្ឋកិច្ច​រើបឡើងវិញដោយស្វាហាប់​តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និង​ការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹង ស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។

ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងសង្គមដែលមិនធ្លាប់មាន។ ជា​លើកដំបូងហើយក្នុងរយៈពេល​៣០ឆ្នាំដែល​សេដ្ឋកិច្ច​នៃប្រទេសនេះ​ នៅ​ក្នុង​ឆ្នាំ​២០២០ បានរួញទំហំអស់ ៣,១ភាគរយ ហើយពេលនេះ កម្ពុជា​កំពុងស្ថិតនៅ​កណ្តាល​ស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ១៩ ចាប់​តាំង​ពី​មានការ​ផ្ទុះឡើងនៃការរាតត្បាតជំងឺនេះដំបូងមក។ វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុតរួមមាន ​ផ្នែកកាត់ដេរ ទេសចរណ៍ និង​សំណង់ ហើយវិស័យទាំងនេះ​សុទ្ធ​​តែបាន​ផ្តល់​ការ​ងារ​ច្រើន​ជាង​គេនៅកម្ពុជា ដែលវាបានបង្កើតបន្ថែមនូវបញ្ហាប្រឈមសម្រាប់​ការ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​មាននិរន្ត​ភាពឡើងវិញ។ ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗបំផុតនៅមិនទាន់មាន ការ​រាតត្បាតជំងឺនេះអាចនឹង​បណ្តាល​ឱ្យ​ភាពអត់ការងារធ្វើ និង​ភាពក្រីក្រកាន់​តែកើនឡើង​ថែមទៀត ដែលក្នុងនោះ ពលរដ្ឋ​ជិត​មួយលាននាក់​ត្រូវ​បាន​គេ​រំពឹងថា​នឹង​ធ្លាក់​ចុះ​ទៅ​ក្នុង​ភាពក្រីក្រវិញ។

​ដើម្បីប្រយុទ្ធប្រឆាំងនឹងស្ថានភាពនេះ រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ចេញ​វិធានការឆ្លើយតបបន្ទាន់​នានា ហើយបច្ចុប្បន្នក៏កំពុងតែរៀបចំផែនការសម្រាប់​ការ​ស្តារសេដ្ឋកិច្ច​ឡើងវិញក្រោយវិបត្តិកូវីដ១៩ ​ (Post-COVID-19 Economic Recovery Plan) ផងដែរ។ គម្រោង DPF នេះ នឹងជួយដល់កិច្ច​ខិតខំប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​ទប់ស្កាត់​ស្ថានការណ៍អាក្រក់ណាមួយដែលកើតចេញពីការ​រាត​ត្បាត​របស់​ជំងឺនេះ ដោយ​​ជួយ​ទ្រទ្រង់​ដល់ចំណាត់​ការ​នានា​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​ផ្នែកហិរញ្ញវត្ថុ​ដល់​គ្រួសារ និង ក្រុមហ៊ុន​ដែល​រង​ផល​ប៉ះពាល់។ ចំណាត់ការទាំងនោះរួមមាន​ការ​ធ្វើកំណែទម្រង់​ដើម្បីកែលម្អបរិយាកាសធ្វើធុរកិច្ច ព្រម​ទាំង​វិធានការ​ដើម្បី​ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង​សមត្ថភាពរបស់​ស្ថាប័នប្រមូលចំណូល​របស់​រដ្ឋ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា “ច្បាស់ណាស់ ប្រទេសកម្ពុជា​ពិតជាត្រូវការធនធានដែលអាចយកទៅបញ្ចេញ​ឱ្យ​បាន​រហ័ស​សម្រាប់​ទ្រទ្រង់​ដល់​កម្ម​វិធី​គ្រប់​ជ្រុង​ជ្រោយ​មួយ​របស់​រដ្ឋា​ភិបាល​ ដើម្បី​ការពារ​ជន​ក្រីក្រ​បំផុតពី​ផលប៉ះទង្គិច​របស់​វិបត្តិនេះ និ​ង​ដើម្បីជួយ​ដល់​កិច្ច​ប្រឹងប្រែង​ស្តារសេដ្ឋកិច្ច​និង​សង្គមរបស់ប្រទេស​ឱ្យ​ងើបឡើងវិញ”

គម្រោងនេះ ជាផ្នែកស្នូលមួយ​នៃ​អន្តរាគមន៍​ទូលំទូលាយមួយ​របស់​ធនាគារពិភពលោក​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិកូវីដ១៩ ហើយ​ក៏​ជា​ផ្នែកមួយនៃ​កញ្ចប់​ប្រតិបត្តិការ​ទ្រ​ទ្រង់​ថវិកា​ពីសំណាក់​ដៃគូអភិវឌ្ឍន៍​មួយ​ចំនួន​របស់​កម្ពុជា មាន​ដូច​ជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), សហភាពអឺរ៉ុប (EU), និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ​នៃប្រទេសជប៉ុន (JICA)។

សូមជម្រាបថា ចាប់តាំងពីផ្ទុះការរាតត្បាតជំងឺកូវីដ១៩មក ក្រុម​ធនាគារពិភពលោក​បាន​សន្យា​ផ្តល់ជំនួ​យជាង ១២៥ប៊ីលានដុល្លារ​អាមេរិក សម្រាប់​ការទប់​ទល់ទៅនឹង​ផលប៉ះទង្គិច​របស់​ជំងឺរាតត្បាតនេះមកលើផ្នែកសុខាភិបាល សេដ្ឋកិច្ច​ និង​សង្គម ហើយ​វិធានការឆ្លើយតបវិបត្តិនេះមានភាពរហ័សរហួន និង​ទំហំធំធេង​មិន​ដែលធ្លាប់មានក្នុង​ប្រវត្តិ​សាស្ត្រ​ទេ។ ​ហិរញ្ញប្បទាននេះ​កំពុងជួយ​ដល់​ប្រទេស​ចំនួន​ជាង១០០ ឱ្យ​ពង្រឹង​ការ​ត្រៀមខ្លួន​ប្រយុទ្ធ​នឹង​ការ​រាតត្បាតជំងឺ, ក្នុង​កិច្ច​គាំ​ពារ​ជនក្រីក្រ និង ការ​ងារ,​ និង​ក្នុង​ការ​ចាប់​ផ្តើម​ស្តារឡើងវិញ​ក្នុង​សភាពមួយដែលមាន​មេត្រី​ភាពសម្រាប់​អាកាសធាតុ។ លើសពីនេះ ធនាគារពិភពលោកក៏កំពុង​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ទឹកប្រាក់ ១២ប៊ីលានដុល្លារអាមេរិកផ្សេងទៀតដល់​បណ្តា​ប្រទេស​មាន​ចំណូល​ទាបមធ្យម សម្រាប់​យកទៅទិញ និង​បែងចែក​ថ្នាំ​វ៉ាក់សាំង, បរិក្ខារ​ធ្វើ​តេស្ត និង ការព្យាបាលជំងឺកូវីដ១៩ នេះ​ផងដែរ”៕

កម្ពុជាគាំទ្រអាស៊ាន ពិនិត្យលទ្ធភាព បើកទេសចរណ៍ អន្តរជាតិឡើងវិញ ដោយធានាសុវត្ថិភាព ដល់ភ្ញៀវទេសចរ ក្នុងប្រទេសរៀងៗខ្លួន

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំក្រុមការងារទំនាក់ទំនងវិបត្តិទេសចរណ៍អាស៊ាន លើកទី៣ ដើម្បីវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យទេសចរណ៍អាស៊ាន និងស្ដាប់ផែនការអនាគតនៃប្រទេសនីមួយៗ ភាគីកម្ពុជា និងប្រទេសដទៃទៀតបានបង្ហាញការគាំទ្រឱ្យអាស៊ានពិនិត្យលទ្ធភាពបើកទេសចរណ៍អន្តរជាតិឡើងវិញ ដោយធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់ដល់ភ្ញៀវទេសចរ និងប្រជាជនក្នុង ប្រទេសរៀងៗខ្លួន។ នេះបើយោងតាមហ្វេសប៊ុក “ក្រសួងទេសចរណ៍”។

កិច្ចប្រជុំនេះធ្វើឡើងតាមប្រព័ន្ធវីដេអូខនហ្វើរិន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដឹកនាំលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍កម្ពុជា និងជាប្រធានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន អាណត្តិឆ្នាំ២០២១ (ASEAN NTOs) និងដោយមានការចូលរួមពីតំណាងស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTOs) នៃប្រទេសសមាជិកទាំង ១០ លេខាធិការដ្ឋានអាស៊ាន សាមគមន៍ទេសចរណ៍អាស៊ាន (ASEANTA) សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វីក (PATA) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) និងក្រុមប្រឹក្សាធ្វើដំណើរពិភពលោក (WTTC) ដែលមានសមាសភាពចូលរួម ៧៤ រូប។

កិច្ចប្រជុំនេះបានពិភាក្សា និងវាយតម្លៃលើផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ -១៩ លើវិស័យទេសចរណ៍អាស៊ាន ផែនការស្ដារវិស័យទេសចរណ៍អាស៊ានឡើងវិញ និងលទ្ធផលការងារទេសចរណ៍អាស៊ានផ្សេងៗទៀត ដូចជា៖

១៖ ប្រទេសអាស៊ានទាំង ១០ បានគិតគូរអំពីការបើកទេសចរណ៍អន្តរជាតិឡើងវិញ និងបង្ហាញពីគំនិតផ្តួចផ្តើមបន្ត និងបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសសមាជិកអាស៊ាន ក្នុងការបើកទេសចរណ៍ឡើងវិញនេះប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

២៖ ពិនិត្យបច្ចុប្បន្នភាពនៃការៀបចំផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញនៅក្រោយវិបត្តិកូវីដ-១៩ និងការរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍នៅក្នុងឧស្សាហកម្មទេសចរណ៍ (ដឹកនាំសម្របសម្រួលដោយកម្ពុជា) ដែលនឹងគ្រោងស្នើសុំការអនុម័តពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នាពេលខាងមុខ។

៣៖ សហគមន៍ទេសចរណ៍អន្តរជាតិ រួមមាន ASEANTA, PATA, US-ABC, WTTC បានបង្ហាញអំពីការគាំទ្រអាស៊ានឲ្យពិនិត្យលទ្ធភាពបើកទេសចរណ៍អន្តរជាតិឡើងវិញ ដោយធានាបាននូវសុវត្ថិភាព ទំនុកចិត្ត និងភាពជឿជាក់។

៤៖ ប្រទេសសមាជិកបានរាយការណ៍អំពីបច្ចុប្បន្នភាពនៃការចាក់វ៉ាក់សាំងក្នុងប្រទេសរៀងៗខ្លួន ក៏ដូចជាផែនការបើកទេសចរណ៍អន្តរជាតិនាពេលខាងមុខ ដែលជាទូទៅប្រទេសជាសមាជិកមានគម្រោងបើកទេសចរណ៍មុនឆ្នាំ២០២២។
ប្រទេសសមាជិកក៏បានគាំទ្រកម្ពុជាសាជាថ្មី ចំពោះការដាក់ចុះផែនការលើកស្ទួយ និងស្ដារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១៕

ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពិនិត្យ និងពិភាក្សាផ្តល់ធាតុចូល លើសេចក្តីព្រាង គោលនយោបាយជាតិ ស្តីពី ស្វាយចន្ទី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពិនិត្យ និងពិភាក្សាផ្តល់ធាតុចូល លើសេចក្តីព្រាង គោលនយោបាយជាតិ ស្តីពីស្វាយចន្ទី ដើម្បីប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ នេះបើយោងតាម ហ្វេសប៊ុក “ក្រសួងពាណិជ្ជកម្ម”

ក្នុងឱកសរៀបចំកិច្ចប្រជុំផ្ទៃក្នុង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ ដឹកនាំដោយលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចម្រុះរៀបចំ គោលនយោបាយស្វាយចន្ទីកម្ពុជា និងមានការចូលរួមពី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្គ្រីនត្រេដ លោកអគ្គនាយកស្តីទីពាណិជ្ជកម្មក្នុងប្រទេស លោកអគ្គនាយករងជំរុញពាណិជ្ជកម្ម លោកប្រធាន-ប្រធានស្តីទីនាយកដ្ឋាន-វិទ្យាស្ថានពាក់ព័ន្ធ និងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មជាច្រើនរូប។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា “គោលបំណងនៃសេចក្តីព្រាងគោលនយោបាយជាតិខាងលើ គឺប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក”

អង្គប្រជុំបានពិនិត្យតាមរបៀបវារៈនៃមាតិកានីមួយៗ ដោយពិភាក្សា និងផ្តល់ជាធាតុចូលយ៉ាងផុលផុសលើខ្លឹមសារសំខាន់ៗជាអាទិ៍ សេចក្តីផ្តើម ចក្ខុវិស័យ គោលដៅនិងគោលបំណង និងយុទ្ធសាស្ត្រនៃគោលនយោបាយជាតិខាងលើ។ សម្រាប់កិច្ចការបន្ត នាយកដ្ឋាននឹងកែសម្រួលខ្លឹមសារដែលបានឯកភាព ស្របតាមស្មារតីអង្គប្រជុំ ដើមី្បដាក់ជូនកិច្ចប្រជុំបន្តលើកក្រោយ៕

ការជិះម៉ូតូជាមួយ Royal Enfield ក្នុងប្រទេសកម្ពុជា

0

វប្បធម៌ការជិះម៉ូតូបែប Royal Enfield តែងតែនិយាយអំពីដំណើរផ្សងព្រេង ការធ្វើដំណើរកម្សាន្ត និងការរុករក។ យីហោនេះបានចិញ្ចឹមបីបាច់ វប្បធម៌នៃការជិះកំសាន្តកម្សាន្តតាមរយៈការជិះ និងបណ្តុះបទពិសោធន៏យ៉ាងជ្រាលជ្រៅ ក្រោមការរៀបចំជិះក្នុងឪកាសនៃកម្មវិធីនានា ។ យីហោមួយនេះជឿជាក់លើការជិះ ជិះកាន់តែច្រើនតាមបែប pure motorcycling ដែលជាមធ្យោបាយធ្វើដំណើរ សម្រាប់អ្នកជិះម៉ូតូតាំងពីចាប់ផ្តើមដំបូង ហើយបានចូលរួមជាមួយអតិថិជន ក្នុងគំនិតផ្តួចផ្តើមចាប់យក នូវពិសោធន៍ថ្មីៗផ្សេងទៀត។ 

ក្នុងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបង្កើតនូវការចងចាំល្អៗ Royal Enfield បានរៀបចំ ដឹកនាំ និងសម្របសម្រួលគំនិតផ្តួចផ្តើម ក្នុងការជិះជាច្រើន ដើម្បីផ្តល់នូវការចូលទៅកាន់ពិភពនៃការជិះម៉ូតូ ក្នុងការបង្កើតនូវសេចក្តីប្រាថ្នា និងបំណងប្រាថ្នា សម្រាប់មនុស្សគ្រប់គ្នា ដើម្បីពិចារណាពីអ្វីដែលយីហ៊ោមួយនេះបានផ្តល់អោយ។

ទោះបីស្ថានភាពជំងឺនៅតែបន្តរាតត្បាតនៅប្រទេសកម្ពុជា ក្រុមហ៊ុន Royal Enfield បានស្វះស្វែងបន្តរៀបចំការជិះម៉ូតូ ទៅកាន់ទីកន្លែងជាច្រើនដូចជាគៀនស្វាយ, គីរីរម្យ, ទន្លេបាទី  ខណៈពេលដែលទទួលបានសន្ទុះកាន់តែខ្លាំង ជាមួយនឹងចំនួនសមាជិកកាន់តែកើនឡើង នៃម្ចាស់ម៉ូតូ Royal Enfield ក្នុងការចូលរួមនៅក្នុងឆ្នាំ ២០២១នេះ ។

វប្បធម៍នៃការជិះដែលកំពុងរីកដុះដាល ជាមួយនឹងក្រុមអ្នកជិះរបស់ Royal Enfield នៅទីក្រុង និងក្រៅទីក្រុង

ខណៈដែលវាបំពេញនូវចំណង់ចំណូលចិត្តក្នុងការជិះម៉ូតូជារៀងរាល់ថ្ងៃ វាក៏បើកផ្លូវ និងឱកាសជាច្រើនសម្រាប់អ្នកជិះថ្មី និងជិះជាលើកដំបូង ដើម្បីជួបអ្នកដែលចូលចិត្ត និងភ្ជាប់ទំនាក់ទំនង និងជាផ្នែកមួយនៃសហគមន៍ Royal Enfield ដែលមានទំហំធំជាងមុន ក្នុងការដើតួនាទី ជាការចងចំនងមិត្តភាពនិងបណ្តុះ នៃវប្បធម៌​សម្រាប់អ្នកទើបចាប់ផ្តើមជិះម៉ូតូ Royal Enfield ដំបូងនិងអ្នកធ្លាប់បានជិះកន្លងមក។

ឥឡូវនេះអគារតាំងបង្ហាញរបស់ Royal Enfield មានទីតាំងស្ថិតនៅអគារលេខ ១៧៤ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញដែលមានម៉ូតូដូចជា Classic 500, Bullet, Meteor 350, Himalayan, Interceptor និង Continental GT រួមជាមួយសំលៀកបំពាក់, គ្រឿងបរិក្ខាសម្រាប់ម៉ូតូ, គ្រឿងបន្លាស់, សេវាកម្ម និងគ្រឿងបន្លាស់ផងដែរ ។