Home Blog Page 142

ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វអណ្តើកសមុទ្រ ប្រលែងទៅសមុទ្រធម្មជាតិវិញ

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តនាំយក សត្វល្មិច ចំនួនមួយក្បាល និង សត្វក្រាស់ ចំនួនពីរក្បាល យកមកព្រលែងចូលក្នុងសមុទ្រធម្មជាតិ។ ការព្រលែងលើកនេះ គឺជាការព្រលែងសត្វក្រាស់លើកទី១២៥ របស់លោកឧកញ៉ា។

ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនអ្នកនេសាទសមុទ្រ មួយចំនួនដែលសហការផ្តល់សត្វអណ្តើកសមុទ្រ និងសត្វក្រាស់ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារ អភិរក្ស័សត្វក្រាស់ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្មណាមួយឡើយ៕

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីគម្រោងវិនិយោគថ្មី ចំនួន៤ ក្នុងទំហំទុនជាង១៧លានដុល្លារ

ភ្នំពេញ​៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនវិនិយោគថ្មីចំនួន៤ ក្នុងទំហំទុនជាង១៧លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងវិនិយោគ បង្កើតរោងចក្រផលិត អំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ ,គម្រោងបង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ,គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារឹម ,គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រយានគ្រប់ប្រភេទ ។ នេះបើតាមហ្វេសប៊ុក “ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”។

ក្រុមហ៊ុន ដែលបានសម្រេចចេញវិញ្ញាបនបត្រចុះមានដូចខាងក្រោម៖

១- “HONGLAITE HOME HANDICRAFT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត អំពូលភ្លើង គ្រឿងបង្គុំអំពូលភ្លើង និងគ្រឿងបង្គុំវាំងននគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៩កន្លែង។

២- “XIN CHEN FU HANDICRAFT & HOSEWARE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតតុក្តតា និងវត្ថុអនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក, ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៥,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៣កន្លែង។

៣- “JIAWAY DECOR CO., LTD.” គម្រោងបង្កើតរោងចក្រផលិតក្តារបន្ទះ និងគ្រឿងសង្ហារឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣២នាក់។

៤- “LEISGER (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទោចក្រយាន (កង់) ទោចក្រយានអគ្គិសនី (កង់អាគុយ) និងគ្រឿងបង្គុំទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត, ខេត្តស្វាយរៀង, មានដើមទុនវិនិយោគប្រមាណ ១៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥១នាក់៕

ទស្សន៍ទាយ បាលទាត់ EURO 2020​ ជាមួយ ស៊ុនស៊ីម៉ិចកូ មានឱកាស ឈ្នះរង្វាន់ប្រចាំថ្ងៃ និងមានប្រូម៉ូសិនពិសេ​ ចំណេញ រហូតដល់ $600ភ្លាមៗ

0

ឱកាសឈ្នះរង្វាន់ប្រចាំថ្ងៃ គ្រាន់តែទស្សន៍ទាយ ការប្រកួតបាលទាត់ EURO 2020 នៅផេកផ្លូវការ របស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ដើម្បីមានឱកាស ឈ្នះរង្វាន់អាវយឺ LG ដ៏ស្រស់ស្អាត នឹងរង្វាន់ផ្សេងៗ ជាច្រើនទៀត ។

មិនតែប៉ុណ្ណោះLG ក៏មានប្រូម៉ូសិនពិសេផងដែល ដែលនឹងមានឱកាសចំណេញ រហូតដល់$600ភ្លាមៗ ពិតជាពិសេសសម្រាប់អតិថិជន ដែលមានបំណងចង់ទិញ គ្រឿងអេឡិចត្រូនិចម៉ាកLG ដែលមានគុណភាពល្អ នឹងមានការធានាត្រឹមត្រូវ រយៈពេល១ឆ្នាំ ពីក្រុមហ៊ុនផ្ទាល់ តម្លៃពិតជាពិសេស រួមជាមួយកាដូ​បន្ថែមផ្សេងៗជាច្រើន សេវាកម្មដឹកជញ្ជូនរហ័ស និងឥតគិតថ្លៃទៀតផង ។

កម្មវិធីនេះ ត្រូវបានអនុវត្តចាប់ពីថ្ងៃនេះ ដល់៣០ ខែមិថុនា ឆ្នាំ២០២១ ។ រាល់តម្លៃប្រូម៉ូសិនទាំងអស់ អាចរកមើលបានតាម www.sunsimexco.com .

សម្រាប់ការកុម្ម៉ង់តាមOnline
ទំនាក់ទំនង : 061 353 660 – 067 353 660
Telegram : 016 353 660
Link : https://www.facebook.com/SUNSIMEXCO.Electronic.store

កម្ពុជាចាប់ផ្តើម បើកដំណើរការ ចម្រាញ់មាសលើកដំបូង នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរ៉ែនិងថាមពល ជាសេនាធិការ នឹងប្រារព្ធពីធីបើកដំណើរការចម្រាញ់មាសលើកដំបូង របស់ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited នៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលពិធីបើកដំណើរការចម្រាញ់មាសលើកដំបូង នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបថា បន្ទាប់ពីបានចំណាយពេលអស់រយៈពេលជិត ១៤ ឆ្នាំ ក្នុងការសិក្សាស្វែងរុករក ការសិក្សាវាយតម្លៃសមិទ្ធិភាពសេដ្ឋកិច្ចនៃជម្រកធនធានរ៉ែ កម្ពុជាបានប្រកាសពីការរកឃើញជម្រកធនធានរ៉ែមាស ដែលមានលក្ខណៈឧស្សាហកម្ម នៅតំបន់អូរខ្វាវ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ជាលើកដំបូងនៅកម្ពុជា ។ ការសាងសង់ឋបនភ័ណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស ត្រូវបានចាប់ផ្ដើមពីពាក់កណ្ដាលឆ្នាំ ២០២០ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លាសហរដ្ឋអាមេរិក ហើយត្រូវបានបញ្ចប់និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ុយ សែម មានប្រសាសន៍ថា នៅពេលដំណើរការ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២ លានតោន ក្នុង ១ ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ភាគរយ មាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២ នាក់ ក្នុងនោះជនជាតិខ្មែរប្រមាណ ៤២៧ នាក់ និងបរទេស ៣៥ នាក់ ហើយអាចទាញចំណូលប្រមាណ ១៨៥ លានដុល្លារសហរដ្ឋអាមេរិកក្នុង ១ ឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្ទាល់មានប្រមាណ ៤០ លានដុល្លារសហរដ្ឋអាមេរិក។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ដែលកើតចេញពីនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តាចាំបាច់បំផុត និងមិនអាចខ្វះបាន ក្នុងការអនុញ្ញាតឱ្យមានការវិនិយោគទ្រង់ទ្រាយធំនៅក្នុងវិស័យធនធានរ៉ែនេះ។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅក្នុងសារជូនជនរួមជាតិអំពីការប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ដោយខ្លឹមសារបានបញ្ជាក់ថា “អាជីវកម្មរ៉ែមាស គឺជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ មិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ។

ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឲ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថា វាជាអាជីវកម្មមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ”៕

រកឃើញម្ចាស់ពាន Miss Pantene Cambodia 2021

0

Miss Pantene Cambodia 2021 មានស្ត្រីចូលរួមប្រកួត មកពីជុំវិញប្រទេសកម្ពុជា ដែលបានឆ្លងកាត់ ការប្រកួតជាច្រើនវគ្គ ឥឡូវនេះ បានរកឃើញបេក្ខជន ដែលស័ក្តិសមនឹងទទួលបាន ជើងឯកបំផុតគឺ កញ្ញា គីមវូ ចន្ធូ ដែលជាអ្នកឈ្នះជើងឯក ក្នុងចំណោមបេក្ខនារីចំនួន ១១៦នាក់ មកពីជុំវិញប្រទេសកម្ពុជា។

Miss Pantene Cambodia 2021 កញ្ញា គីមវូ ចន្ធូ ជាសិស្សមកពីខេត្តកណ្តាល។ កញ្ញាទទួលបានការគាំទ្រច្រើនជាងគេ តាមរយៈការបោះឆ្នោត Online ជាមួយនឹង Story របស់កញ្ញា ដែលនិយាយពី ភាពរឹងមាំ និងអាចធូរស្បើយ បានលឿនបន្ទាប់ពីជួបប្រទះ នឹងឧបសគ្គ។

ចំពោះកញ្ញា ចន្ធូ ដែលជា Miss Pantene Cambodia បានយល់ឃើញថា ភាពស្រស់ស្អាតមិនសំដៅ ទៅលើរូបរាងខាងក្រៅឡើយ ប៉ុន្តែអ្វីដែលយើងមានពីខាងក្នុង ទើបសំខាន់។ ភាពរឹងមាំរបស់កញ្ញា ជួយឱ្យកញ្ញាយកឈ្នះឧបសគ្គ។

ប៉ង់តែន ជាមួយនឹងប្រូវីតាមីន ពិសេស (Pro-V) ជួយធ្វើឱ្យសក់រឹងមាំ ចាប់ពីគល់សក់ ដើម្បីឱ្យសក់មានសុខភាពល្អនិងរឹងមាំ។ ដូច្នេះ អ្នកអាចរីករាយ ជាមួយនឹងភាពស្រស់ស្អាត របស់អ្នក ពីព្រោះភាពរឹងមាំ គឺជាភាពស្រស់ស្អាតរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម សូមតាមដាន Facebook Page: Pantene Cambodia

ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ ខណៈសម្រេចបាន ៥៥,០៥% ហើយ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលគ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ សហរដ្ឋអាមេរិក ហើយបើគិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន ៥៥,០៥% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសអញ្ជើញដឹកនាំគណៈប្រតិភូចំរុះចុះបំពេញបេសកកម្មពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន សាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុន សាងសង់ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ ពន្លឿនការងារសាងសង់របស់ខ្លួន ឱ្យបានចប់សព្វគ្រប់នៅខែកញ្ញា ឆ្នាំ២០២២ និងបានសំណូមពរឱ្យក្រុមហ៊ុនពិនិត្យ លទ្ធភាពអនុញ្ញាត ឱ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ដើម្បីបានស្វែងយល់ពីផ្លូវនេះ។

ឆ្លើយតបទៅកាន់សំណួរ របស់បងប្អូនប្រជាពលរដ្ឋដែលលើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួង លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ផ្លូវនេះមានរបងបិទជិតសងខាងផ្លូវ គោក្របីមិនឆ្លងកាត់បាន ទេ និងអាចបើកបានក្នុងល្បឿន១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេលវេលាធ្វើដំណើរប្រមាណ ពីរម៉ោងអាចទៅដល់ក្រុងព្រះសីហនុ និងសាងសង់តាមលក្ខណៈបច្ចេកទេស។

បន្ថែមលើនេះលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូន សូមកុំ ដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ និងបានសំណូមពរឱ្យអ្នកប្រើប្រាស់ ផ្លូវថ្នល់ទាំងអស់គោរព ច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបច្ចុប្បន្នធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ និងសូមចូលរួមទាំងអស់ គ្នាក្នុងការថែរក្សាផ្លូវថ្នល់ របស់យើងឱ្យបានគង់វង្សដើម្បីកាត់បន្ថយ ការចំណាយថវិការបស់រដ្ឋាភិបាល ដែលរកបានដោយលំបាក។

គម្រោងផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការសាងសង់សម្រេចបាន ៥៥,០៥% ហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២ ០១៩លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុគឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារ កម្មផងដែរ៕

៣សប្ដាហ៍ កម្ពុជាទទួលបាន ភ្ញៀវទេសចរជាង១០ម៉ឺននាក់

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងថា ចាប់ថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្ដាហ៍ទី៣ នៃខែមិថុនានោះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១០៩,០៩៥ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៧,៧៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ១,៣៣៣ នាក់ ក្នុងនោះគោលដៅតំបន់ឆ្នេរ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនកែច្នៃបែបទេសចរណ៍ធម្មជាតិ គឺជាគោលដៅ ដ៏សំខាន់ដែលមានភ្ញៀវទៅលេងច្រើនជាងគេ។

លោក ថោង ខុន បានឱ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ថា ចំនួននេះមានការកើនឡើងប្រមាណ ៥៣.៩៣% ធៀបនឹងសប្តាហ៍កន្លងមក ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះ ២៨.៧២%។

លោកបន្តថា ការកើនឡើងចំនួនភ្ញៀវទេសចរធៀបនឹងសប្តាហ៍កន្លងមក ដោយសារមានថ្ងៃសម្រាកព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គួបផ្សំនឹងថ្ងៃសៅរ៍-អាទិត្យ មានរយៈពេលបីថ្ងៃ ដែលធ្វើឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋមានពេលវេលាច្រើនក្នុងការទៅកម្សាន្តនៅគោលដៅទេសចរណ៍នានា។

លោកឲ្យដឹងទៀតថា គោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រ គោលដៅអេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង និងរមណីយដ្ឋានឯកជនដែលមានការកែច្នៃបែបទេសចរណ៍ធម្មជាតិ ជាគោលដៅចម្បងរបស់ភ្ញៀវទេសចរ ដែលជានិន្នាការថ្មីនៃការធ្វើដំណើរកម្សាន្តក្នុងបរិបទគន្លងថ្មី ជាពិសេសភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព និងការជួបជុំជាលក្ខណៈក្រុមគ្រួសារ និងមិត្តភក្តិ។

ទោះបីមានការកើនឡើងនៃជំងឺកូវីដ-១៩ នៅតំបន់មួយចំនួននៅតាមបណ្តារាជធានី-ខេត្ត ក៏នៅតាមគោលដៅទេសចរណ៍ខ្លះនៅតែមានទេសចរទៅលម្ហែកម្សាន្តខ្លះៗផងដែរ។ គណៈបញ្ជាការឯកភាព រាជធានី-ខេត្ត នៅតែបានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ ៣កុំ ៣ការពារ។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • រាជធានីភ្នំពេញ៖ ២០,៧១៦ នាក់
  • ខេត្តកំពត៖ ១៩,៤១៦ នាក់
  • ខេត្តកំពង់ស្ពឺ៖ ១២,៣២០ នាក់
  • ខេត្តបាត់ដំបង៖ ៩,៦៨៨ នាក់
  • ខេត្តព្រះសីហនុ៖ ៨,៧៩៣ នាក់
  • ខេត្តកែប៖ ៨,៣៤០ នាក់៕

កម្ពុជា ទទួលបានថវិកា ៤៦ពាន់លានរៀល ពីការលក់ស្លាកលេខពិសេស

ភ្នំពេញ៖ តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន កម្ពុជាបានទទួលចំណូលពីការដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន បានចំនួន៥៧០០ស្លាក ដែលមានQR Code ទទួលបានថវិកា៤៦ពាន់លានរៀល ចូលថវិកាជាតិ ។

ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដើម្បីគោរពរាយការណ៍ជូន អំពី សមិទ្ធផលការងារ សម្រេចបានក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ថ្នាក់ដឹកនាំក្រសួង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា “ការដាក់ឱ្យដំណើរការប្រព័ន្ធលក់លេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន បានចំនួន៥៧០០ផ្លាក ដែលមានQR Code ទទួលបានថវិកា៤៦ពាន់លានរៀលចូលថវិកាជាតិ”

សូមជម្រាបជូនថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ កន្លងទៅ ក្រសួងសាធារណការ និងដឹក ជញ្ជូនបានបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តដែលមាន លក្ខណៈពិសេសអាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការនិងផ្តល់ជម្រើសសម្បូណ៌បែបជូន ប្រជាពលរដ្ឋ ហើយស្លាកលេខប្រភេទនេះបង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនរដ្ឋ និងអាចអនុញ្ញាតឱ្យម្ចាស់រថយន្តរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្ត ថ្មីរបស់ខ្លួនក្រោយៗទៀត។​ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត​ និងលក់លេខពិសេស​ មានអាសយដ្ឋាន​ https://vehicle.mpwt.gov.kh​ ។

ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ ជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខ ជាឈ្មោះ តួអក្សរ ឬ លេខ…ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ។ លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀលឡើងទៅចំពោះលេខ៨ខ្ទង់។ ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផងដែររួមមាន៖ ថយ១ស៊េរី ចុះតម្លៃ ៥០%, ថយ២ស៊េរី ចុះតម្លៃ ៧៥%, ថយ៣ស៊េរី ចុះតម្លៃ ៩០%, ថយ៤ស៊េរី ចុះតម្លៃ ៩៥% និងថយចាប់ពី៥ស៊េរីឡើងទៅ ចុះតម្លៃ ១០០%៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារសង្គ្រោះ GTVC ទៅទទួលស្ត្រីម្នាក់​ មានសភាពសុ​ខភាពធ្ងន់ធ្ងរ ពីកោះរ៉ុង មកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត

0

ភ្នំពេញ៖​​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង១១យប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះ GTVC និងអូប័រពេទ្យ ល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះ នៅកោះរ៉ុង មានអាការៈ លើសឈាម តង់ស្យុង់ធ្លាក់ចុះយ៉ាងខ្លាំង ស្ថានភាពធ្ងន់ធ្ងរ បញ្ជូនយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីជនរងគ្រោះមានឈ្មោះ ឃឹត ឈឿន ជាភរិយារបស់លោក សុខ ណេត ចៅសង្កាត់រងទី ១ សង្កាត់កោះរ៉ុងសន្លឹម រស់នៅ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីជាជនរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះ របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនតាមអូបរ័ពេទ្យល្បឿនលឿន បានដឹកជនរងគ្រោះ មកកាន់ខេត្តព្រះសីហនុ ដោយសុវត្ថិភាព នឹងដឹកបន្តតាមរថយន្តសង្គ្រោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ ដើម្បីសង្រ្គោះបន្ទាន់៕

ឱកាសចំណេញ ៦០០ដុល្លារភ្លាមៗ ពីស៊ុនស៊ីមិចកូ សម្រាប់អតិថិជន ចង់ទិញ គ្រឿងអេឡិចតូនិចម៉ាក LG

0

ឱកាសចំណេញ ​រហូតដល់$600ភ្លាមៗ ពិតជាពិសេសសម្រាប់អតិថិជន ដែលមានបំណងចង់ទិញ គ្រឿងអេឡិចតូនិចម៉ាក LG ដែលមានគុណភាពល្អ នឹងមានការធានាត្រឹមត្រូវ រយៈពេល១ឆ្នាំ ពីក្រុមហ៊ុនផ្ទាល់ ។

តម្លៃពិតជាពិសេសរួមជាមួយ កាដូបន្ថែមផ្សេងៗជាច្រើន សេវាកម្មដឹកជញ្ជូនរហ័ស និងឥតគិតថ្លៃទៀតផង ចាប់ពីថ្ងៃនេះ ដល់30 មិថុនា ឆ្នាំ 2021

មិនតែប៉ុណ្ណោះ បងប្អូនក៏អាចចូលរូមទស្សន៍ ទាយការប្រកួត EURO 2020 នៅផេកផ្លូវការ របស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ដើម្បីមានឱកាសឈ្នះ រង្វាន់អាវយឺ LGក៏ស្រស់ស្អាត ប្រចាំថ្ងៃផងដែល ។​​ រាល់តម្លៃប្រូម៉ូសិនទាំងអស់​ អាចរកមើលបានតាម www.sunsimexco.com .
សម្រាប់ការកុម្ម៉ង់តាមOnline
ទំនាក់ទំនង : 061 353 660 – 067 353 660
Telegram : 016 353 660
Link : https://www.facebook.com/SUNSIMEXCO.Electronic.store