Home Blog Page 143

ចូលរួមអបអរ UEFA EURO 2020 ជាមួយ HEINEKEN ទាំងអស់គ្នា!

0

ភ្នំពេញ-ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១៖ បន្ទាប់ពីបញ្ចប់រដូវកាលដ៏អស្ចារ្យ ការប្រកួតបាល់ទាត់ UEFA Champions League កាលពីខែមុន ក្រុមហ៊ុនស្រាបៀរ ​Heineken® នៅតែបន្ដផ្ដល់ជូន នូវបទពិសោធន៍ តាមដានការប្រកួតបាល់ទាត់ លំដាប់ថ្នាក់ពិភពលោក មួយផ្សេងទៀត ដល់អ្នកគាំទ្ររបស់ខ្លួន គឺការប្រកួត UEFA EURO 2020។ ក្នុងនាមជាអ្នកឧបត្ថម្ភធំ ថ្នាក់អន្ដរជាតិផ្លូវការ ប្រចាំតំបន់អឺរ៉ុប UEFA EURO 2020 ក្រុមហ៊ុនស្រាបៀរ Heineken® សូមអញ្ជើញអ្នកគាំទ្រ វិស័យបាល់ទាត់កម្ពុជា ដែលទន្ទឹងរង់ចាំយូរមកហើយ ចូលរួមទស្សនា ការប្រកួតបាល់ទាត់ដ៏ស្វិតស្វាញ លំដាប់ថ្នាក់ពិភពលោកមួយនេះ។

ជាការចាប់ផ្ដើមយុទ្ធនាការនេះ ក្រុមហ៊ុនស្រាបៀរ Heineken® សូមណែនាំនូវយុទ្ធនាការ ជាសកលរបស់ខ្លួន គឺ «រីករាយជាមួយភាពជាដៃគូប្រកួត» (“Enjoy the Rivalry”) ដែលមានជាវីដេអូផ្សាយ ពាណិជ្ជកម្ម(TVC) ពិសេស សម្រាប់ទស្សនិកជន ដែលគាំទ្រការប្រកួតដ៏ខ្លាំងក្លា រវាងក្រុមបាល់ទាត់នៅតំបន់អឺរ៉ុប ដែលខ្លួនពេញចិត្តប្រកបដោយ ការទទួលខុសត្រូវ ដោយភាពស្រស់ស្រាយ ។

UEFA EURO 2020 នឹងត្រូវរៀបចំឡើង ដោយប្រទេសចំនួន ១១ ជាលើកដំបូង ដើម្បីអបអរខួប ៦០ ឆ្នាំនៃការប្រកួត ដោយវគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តនៅកីឡាដ្ឋាន Wembley នៅទីក្រុងឡុងដ៏។ ការប្រកួតនឹងចាប់ផ្តើម នៅថ្ងៃទី ១២ ខែមិថុនាវេលាម៉ោង ២ ទៀបភ្លឺ (ម៉ោងនៅកម្ពុជា) រហូតដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១២ ខែកក្កដាវេលាម៉ោង ២ ទៀបភ្លឺ ដោយមានប្រទេស ចំនួន ២៤ តស៊ូដណ្តើមយកឋានៈជា ជើងឯកអឺរ៉ូ ២០២០ ។

លោក Loic de Laubriere ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន HEINEKEN Cambodia បានមានប្រសាសន៍ថា “យើងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីបំពេញចិត្តអតិថិជនរបស់យើង ។ យើងដឹងថាប្រជាជនកម្ពុជា គាំទ្រយ៉ាងខ្លាំង ទៅលើវិស័យបាល់ទាត់ ហើយក្រុមហ៊ុនស្រាបៀរ Heineken® ក៏ទទួលស្គាល់ដូចគ្នាដែរ។ ដូច្នេះ យើងពិតជារំភើបណាស់ ដែលនាំមកជូនដល់អតិថិជន របស់យើងនូវការប្រកួត បាល់ទាត់លំដាប់ថ្នាក់ ពិភពលោកចំនួន២ គឺ UEFA Champions League និង UEFA EURO 2020”។

ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែកក្ដដា រាល់ការបញ្ជាទិញ ស្រាបៀរ Heineken® ឈុត ១២កំប៉ុង ចំនួន ១កេស និងទទួលបានដបទឹក និងមួក Heineken® EURO មួយ ដែលផលិតចេញ មានចំនួនកំណត់។ ប្រូម៉ូសិននេះ មានតែនៅលើការបញ្ជាទិញ អនឡាញ តាមសេវាដឹកដល់ផ្ទះ រួមមាន Nham24, Grab, Muuve និង foodpanda ព្រមទាំងតាមបណ្តាផ្សារទំនើប Fairplus មួយចំនួន។

លើសពីនេះ ទិញ ស្រាបៀរ Heineken® កេស ២៤កំប៉ុងឬដប ចំនួន១កេស ពីផ្សារទំនើបអ៉ីអនម៉ល ទាំងពីរសាខា ឬផ្សារទំនើបម៉ាក្រូ នឹងទទួលបានដបទឹក Heineken® EURO ដ៏ស្រស់ស្អាត។ បើលោកអ្នកទិញនូវ ស្រាបៀរ Heineken® ៦កំប៉ុងឬដបក្នុងមួយយួរ ពី Smileshop KIWI AEONMaxValue ឬ Circle K ក៏នឹងទទួលបានមួក Heineken® EURO ជាកាដូបន្ថែមផងដែរ។

ប្រសិនបើលោកអ្នកគាំទ្រ ចង់ទស្សនាការប្រកួត EURO រដូវកាលនេះ នៅតាមភោជនីយដ្ឋានណាមួយ ដែលជាដៃគូរបស់ស្រាបៀរ Heineken® ក្នុងរាជធានីភ្នំពេញនោះ នឹងមានប្រូម៉ូសិន ដោយផ្ដល់ជូននូវអាវយឺត Heineken® EURO ដែលផលិតចេញមានកំណត់ ជាមួយការរចនា ដ៏ទាក់ទាញចំនួន ៥ម៉ូតផ្សេងគ្នា។ ក្រុមហ៊ុនស្រាបៀរ Heineken® លើកទឹកចិត្តដល់ទស្សនិកជនឱ្យ គាំទ្រការប្រកួតដោយទំនួលខុសត្រូវ និងរក្សាគម្លាតជានិច្ច នៅពេលចេញទៅ ទីសាធារណៈផ្សេងៗ។ ហើយសូមចងចាំថា បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ។

ដើម្បីដឹងព័ត៌មានលម្អិត អំពីយុទ្ធនាការ និងប្រូម៉ូសិនរបស់Heineken® នៅកម្ពុជា សូមតាមដាន Facebook page: របស់យើង ខ្ញុំតាម៖​ www.facebook.com/heineken។
Video:
ENG: https://drive.google.com/file/d/1WoG2ea-d3td_SCHxQx6We4CI2dhLlt6q/view?usp=sharing
KHR: https://drive.google.com/file/d/10iqT1cp_CWcIPcch75Vk5uCux2lglrNc/view?usp=sharing

foodpanda នាំយកភេសជ្ជៈ និងអាហារជូន​មន្ទីរពេទ្យ ដើម្បី​បង្កើន​កម្លាំង​​ចិត្ត ​ដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ

0

foodpanda ដែល​ជា​ក្រុមហ៊ុន​​​ ដឹក​ជញ្ជូន​រហ័ស​ ​ឈានមុខ​គេ​នៅ​កម្ពុជា បាននាំយក​ជញ្ជូន​អាហារ និង​ភេសជ្ជៈ​ទៅ​ចែកជូន​ ក្រុម​គ្រូ​ពេទ្យ​ជួរ​មុខ នៅ​មន្ទីរ​ពេទ្យមិត្ត​ភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យ​រុស្ស៊ី ដើម្បីសម្តែង​ពី​ការ​​ដឹង​គុណ ក៏ដូច​ជា​​បង្ហាញពីការ​លើក​ទឹក​ចិត្ត​ ចំពោះ​ការ​លះ​បង់​ទាំង​កម្លាំង​កាយ និងកម្លាំង​ចិត្តរបស់ក្រុម​គ្រូពេទ្យ​ នៅ​មន្ទីរពេទ្យ អំឡុង​ពេល​នៃ​យុទ្ធ​នាការ​​ ប្រយុទ្ធ​ប្រឆាំងនឹង​ជំ​ងឺកូវីដ ១៩​។

ការ​ដឹក​ជញ្ជូន​ភេសជ្ជៈ និង​អាហារទៅដល់​ដៃ​ ក្រុម​គ្រូពេទ្យនេះ ដែលរួម​មាន កាហ្វេ​ចំនួន​៥០​កែវ តែ​ទឹក​ដោះគោ​៥០​កែវ បាយ​ឆា​១០០ប្រអប់ និង​គូប៉ុន​​កុម្ម៉ង់អាហារ​ មាន​ទឹកប្រាក់ ​៣ដុល្លារ ​​ចំនួន១០០សន្លឹក ត្រូវ​បាន​ធ្វើ​ឡើង ​នៅ​ថ្ងៃ​ពុធ ទី​១៦ ខែមិថុនា ឆ្នាំ​២០២០ នៅ​ឯ​មន្ទីរពេទ្យផ្ទាល់​តែម្តង។

សកម្ម​ភាព​នេះ ក៏​បង្ហាញពី​ការ​សហ​ការ​​យ៉ាង​ស្អិត​រមួត ជាមួយ​នឹង​​រដ្ឋា​ភិបាល​កម្ពុជា ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង នឹង​​ជំ​ងឺ​កូវីដ ១៩ ការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក និងការ​ចូលរួម​​ចំណែក​ ជួយ​ដល់​សង្គ្រម ផង​ដែរ​​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Patrice Vignes នាយក​ប្រចាំ​ប្រទេស ​ក្រុមហ៊ុន foodpanda។

លោក​មាន​ប្រសាសន៍​ថា «ក្រៅពីការ​ជួយ​ឲ្យ​ហាង​លក់​ដូរ​ ជា​ដៃគូ​របស់​យើង អោយ​មាន​ការ​រីក​លូត​លាស់​​ អំឡុង​ពេល​នៃ​ការ​ឆ្លង​រាត​ត្បាត​នេះ foodpanda តែង​តែ​គិត​​គូរជានិច្ច​​ ដល់​អាជ្ញា​ធរ​មូលដ្ឋាន និង​បុគ្គ​លិក​សុខាភិបាល ​ចាក់​វ៉ាក់​សាំង ដែល​ជា​ទាហាន​ជួរ​មុខ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង នឹង​កូវីដ ១៩ ក្នុង​ប្រទេស​កម្ពុជា​»​។

លោក Vignes បាន​បញ្ជាក់​បន្ថែម​ថា «ដើម្បី​ថ្លែង​អំណរគុណ​ដល់​ពួក​គាត់ ក៏ដូច​ជា​ចូលរួម​​ជួយ​ដល់​សង្គម​ និង​រដ្ឋា​ភិបាលកម្ពុជា អំឡុង​ពេល​ដ៏លំបាក​នេះ foodpanda បាន​ជួយ​គាំទ្រ​ អាជ្ញា​ធរ​មូលដ្ឋាន ក្រសួង និង​មន្ទីរពេទ្យ​ពាក់​ព័ន្ធ​ជាច្រើន​តាម​រយៈ​ការ​ផ្តល់​ម៉ាស់ អាល់កុល​លាង​ដៃ អាហារ និង​ភេសជ្ជៈ និង​សម្ភារបរិក្ខា​ពេទ្យ​ ចាំ​បាច់​ជាច្រើន​ទៀត ដូច​ជា អាវ​វះ​កាត់ មួក​វះ​កាត់ របាំងមុខ និង​សោម​ដៃ ជា​ដើម ដល់​ក្រុម​គ្រូពេទ្យ​ ចាក់​វ៉ាក់សាំង​ជួរ​មុខ​។ នៅ foodpanda យើង​បណ្តុះ​វប្បធម៌​​​នៃ​ការ​ចេះ​ជួយ​គ្នា ​ទៅ​វិញ​ទៅមក​»​។

ពិត​ណាស់ នេះ​មិនមែន​ជាលើក​ទី​១ ឡើយ ដែល foodpanda ចូលរួម​ជួយ​ដល់​សង្គម ក៏ដូច​ជា​សហ​ការ​ជាមួយ នឹង​រដ្ឋា​ភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹងជំ​ងឺ​កូវីដ ១៩ ដោយ​កន្លែង​មកក្រុមហ៊ុន​ដឹក​ជញ្ជូន ​រហ័ស​មួយនេះ បាន​ផ្តល់​អំណោយ​ជា​គ្រឿង​បរិក្ខា​ពេទ្យ និង​សម្ភារ​នានា ដល់​អាជ្ញា​ធរ និងក្រសួង​ពាក់ព័ន្ធ​ចំនួន​៤ លើក​រួច​មកហើយ ក៏ដូច​ជា​ចែក​អាហារ និង​ភេសជ្ជៈ​ដល់​ក្រុម​គ្រូពេទ្យ​ ចាក់​វ៉ាក់សាំង​ជួរ​មុខ​ ចំនួន​៥លើក​រួច​មកហើយ​។

លោក​វេជ្ជ​បណ្ឌិត ហ៊ុល វណ្ណថន អនុ​ប្រធាន​រដ្ឋា​ភិបាល នៃ​មន្ទីរពេទ្យ​មិត្ត​ភាព​ ខ្មែរ-សូវៀត​ណាម និង​ជា​អ្នក​តំណាង ​ឲ្យក្រុមគ្រូពេទ្យ បាន​ឲ្យ​ដឹង​ថា៖ «សកម្មភាព​របស់​ foodpanda គឺ​ជា​ការ​បង្ហាញ ពី​ការ​លើក​ទឹក​ចិត្ត​ដ៏ធំ​មួយ ​ដល់​ក្រុម​គ្រូពេទ្យ​របស់​យើង​។ នេះ​គឺ​ជា​គំរូ​ដ៏ល្អ​មួយ ​នៅក្នុង​សង្គម ក៏ដូច​ជា​ការ​បង្ហាញ ពី​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅមក ក្នុង​គ្រា​ដែលលំបាក​។ ការ​ចូល​រួម​របស់​ក្រុមហ៊ុន​​ឯក​ជន គឺ​ជាកម្លាំង​ដែលមិន​អាច​ខ្វះ​បាន​ ក្នុង​ដំណាក់​កាល​ដ៏លំបាក​នេះ​»​។

នា​ឱកាស​នេះ​ផង​ដែរ សម្រាប់ខែមិថុនា​ foodpanda នៅ​តែ​ផ្ដល់ជូនប្រូម៉ូសិន ជាច្រើនដូចជា៖ Happy Pride Month! អបអរក្តីស្រឡាញ់ ដែលគ្មានដែនកំណត់ លោកអ្នកអាចចំណេញ រហូតទៅដល់ 50% លើអាហារអ្នកចូលចិត្ត ក្នុងខែមិថុនានេះ។

ទទួលបានព័ត៌មាន អំពីការបញ្ចុះតម្លៃពិសេសៗ និង ការផ្តល់ជូនគូប៉ុនកុម្ម៉ង់ អាហារ ប្រចាំថ្ងៃមុនគេ សូមចូលរួម Telegram (https://t.me/foodpandakh) របស់ foodpanda (https://t.me/foodpandakh)
ចុច​ដោន​ឡូត​អេប foodpanda ដើម្បី​ចុច​ទិញ ស្បៀង​អាហារ និង​របស់​ប្រើ​ប្រាស់​ គ្រប់​ប្រភេទ​តាម​តម្រូវ​ការ ដោយ​មិន​បាច់​ចេញ​ក្រៅ​ផ្ទះ ឬ ទៅ​ទិញ​ដោយ​ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។​

បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​ យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម , ប៉ោយប៉ែត , បន្ទាយមានជ័យ, ពោធិ៍​សាត់ និងកំពង់ស្ពឺ៕

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា កំពុងរើបឡើងវិញ ប៉ុន្តែនៅមិនប្រាកដប្រជា

ភ្នំពេញ៖ធនាគារពិភពលោក ឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរើបឡើងវិញបន្តិចម្តងៗហើយ​ ជាមួយ​ការ​ព្យាករណ៍ទុកថា វា​​នឹង​ទទួល​បាន​កំណើន​ជិត​ ៤ភាគរយ ក្នុង​ឆ្នាំ​២០២១ បន្ទាប់​ពី​រួញទំហំអស់​ ៣,១ភាគរយ ក្នុង​ឆ្នាំ២០២០។ យ៉ាងណាក្តី ការ​រើបឡើងវិញនេះ​មានលក្ខណៈមិនដូចគ្នាទេនៅតាមផ្នែកនានានៃ​សេដ្ឋកិច្ច ហើយ​វាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារតែវិធានការបិទខ្ទប់ត្រូវ​បាន​ដាក់​អនុវត្ត​ម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩។ ធនាគារពិភពលោក​បាន​និយាយដូច្នេះនៅក្នុង​របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ក្រោមចំណងជើងថា ដំណើរឆ្ពោះ​ទៅការ​រើបឡើងវិញ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ខណៈដែលវិស័យមួយចំនួន​មាន​ការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ។ វិស័យ​កសិកម្ម​នៅរក្សា​ភាពធន់​បាន​គួរសមដោយសារតែមានតម្រូវការខ្លាំង អមដោយ​ការ​នាំចេញក្រោមកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីដែលកម្ពុជានិងចិនបានចុះហត្ថលេខាជាមួយគ្នា។ ផ្នែកឧស្សាហកម្មផលិត​ក៏​បាន​រើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវ​សម្របខ្លួន​ទៅតាម​លក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។ អាជីវកម្ម​បោះដុំ​និង​លក់រាយ​បាន​ប្រឹងរើបឡើងវិញ​យឺតៗដែរ នៅពេលដែលសកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុកងើបឡើងវិញបន្តិចម្តងៗ។ ផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវា ដូចជា​ផ្នែក​ស្នាក់នៅ, ភោជនីយដ្ឋាន និង​ផ្នែកដឹកជញ្ជូន នៅតែបន្តរងការ​ប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុក​និង​អន្តរជាតិ។ ការវិនិយោគផ្ទាល់​ពីបរទេសនៅតែហូរចូល​ឥតដាច់ ព្រម​ទាំង​ជួយ​ទ្រ​ទ្រង់​ដល់​វិស័យ​ក្រៅប្រទេស​ផង​ដែរ។

ទៅមុខទៀត ចក្ខុវិស័យ​សម្រាប់​កំណើនរបស់កម្ពុជានៅតែប្រឈមនឹង​ភាពមិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និង​ ល្បឿន​នៃ​ដំណើររើបឡើងវិញនេះអាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាព​​របស់​វីរុស និងទៅលើ​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ការ​ពារ។ របាយការណ៍ក៏បានពិនិត្យមើលសេណារីយោអវិជ្ជមានដែរ ដែលក្នុងនោះអាចថា​កម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ទូទាំងប្រទេសនៅតែមានញឹកញាប់និងអូសបន្លាយយូរ។ ក្រោមលក្ខខណ្ឌបែបនេះ សេដ្ឋកិច្ច​ តាមការព្យាករណ៍ នឹងមានកំណើន​តែ​ ១ភាគរយ ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២១។

របាយការណ៍បច្ចុប្បន្នភាពនេះផ្តល់​អនុសាសន៍ថា កម្ពុជា​គួរ​តែ​ចាត់វិធានការភ្លាមៗដើម្បីលើកកម្ពស់ភាពជឿជាក់​របស់​ទី​ផ្សារ តាម​រយៈការ​ពន្លឿនកម្ម​វិធីចាក់វ៉ាក់សាំង ទន្ទឹម​គ្នា​នឹង​ការ​ប្រឹងប្រែង​ទប់ស្កាត់​ការ​ឆ្លងវីរុស និង ការស្លាប់ ឱ្យ​មាន​ប្រសិទ្ធភាព​បន្ត​ទៀត។ ដោយសារតែកម្ពុជា​នៅមានសមត្ថភាពហិរញ្ញវត្ថុល្មមដែរ រដ្ឋា​ភិបាល​អាច​បន្ត​​ការ​គាំទ្រ​ដល់​កម្មវិធី​សង្គ្រោះ, ស្តារឡើងវិញ និង​កំណើន ដោយធ្វើការកែលម្អ​បរិយាកាស​ធុរកិច្ច​និង​វិនិយោគ, ផ្តល់​កម្មវិធីគាំពារសង្គម និង​ជំរុញការវិនិយោគ​សាធារណៈ និង​កំណើនសេដ្ឋកិច្ច​ដែលគិតគូរដល់អ្នកក្រីក្រ។ ដើម្បី​រក្សា​បាន​ស្ថិរភាពនៃវិស័យ​ហិរញ្ញវត្ថុ ជារឿងសំខាន់មួយដែរដែលអាជ្ញាធររដ្ឋា​ភិបាល​ត្រូវ​បន្ត​តាម​ដាន​ឱ្យ​បាន​ដិតដល់​លើ​ភាព​ងាយ​រង​គ្រោះ ​ដែល​អាច​បណ្តាល​មកពី​ការពុះកញ្ជ្រោល​យូរពេករបស់​វិស័យអចលនទ្រព្យ និង ការ​ផ្តល់​ឥណទាន​កាន់​តែ​ច្រើនឡើង​ចំពោះ​វិស័យសំណង។ ​

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា មាន​ប្រសាសន៍ថាៈ “ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជា​បាន​រងការប៉ះទង្គិច​ខ្លាំង​ពីការធ្លាក់ចុះនៃតម្រូវការ​លើសកលលោកដោយ​សារ​តែ​កូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំងឱ្យមនុស្ស​ក្នុង​ប្រទេស​បាន​ជាង ៣លាននាក់ រួច​ហើយ ដែល​ជា​អត្រា​ខ្ពស់មួយនៅក្នុងតំបន់។” លោកស្រីបានបន្ថែមទៀតថា៖ “​ធនាគារពិភពលោកនៅតែបន្តធ្វើ​ការជាមួយកម្ពុជា​ដើម្បីជួយ​ប្រទេស​នេះបន្ថែមទៀត​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​ឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ និងជួយ​ស្តារសេដ្ឋកិច្ច​​ និងសង្គមឱ្យមានភាពធន់រឹងមាំឡើងវិញ។”

របាយការណ៍នេះមាន​ជំពូកពិសេសមួយពិនិត្យមើលទៅលើ​មេរៀនដែលគួររៀនសូត្រ​​បាន​ពីកម្មវិធីអន្តរាគមន៍ផ្នែកសង្គម ដែល​កម្ពុជាមិន​ត្រឹម​តែ​​ដាក់​ចេញ​យ៉ាង​រហ័សប៉ុណ្ណោះទេ តែថែម​ទាំង​ពង្រីកនិងធ្វើ​ឱ្យ​កាន់​តែស៊ីជម្រៅ​ទៀត​ផង ជា​ពិសេស​កម្មវិធី​ផ្ទេរសាច់ប្រាក់ទៅឱ្យគ្រួសារក្រីក្រ។ កម្មវិធីផ្ទេរសាច់ប្រាក់នេះត្រូវ​បាន​បង្កើតឡើងនៅខែមិថុនា ឆ្នាំ​២០២០ ហើយ​គិតត្រឹមខែកុម្ភៈ​ ឆ្នាំ​២០២១ មាន​គ្រួសារ​ក្រីក្រ​ជាង ៦៨៨ ០០០ គ្រួសារ ឬ ស្មើនឹង ១៩,៥ភាគរយ នៃ​ចំនួនផ្ទះគ្រួសារសរុបទូទាំងប្រទេស​ ទទួល​បាន​សាច់​ប្រាក់ផ្ទេរពីរដ្ឋាភិបាល។

របាយការណ៍នេះបានរំលេចផងដែរនូវអនុសាសន៍គោលនយោបាយសំខាន់ៗមួយចំនួន សម្រាប់​ទ្រទ្រង់​ដល់​ការ​រើប​ឡើង​វិញ​របស់​សេដ្ឋកិច្ច មាន​ដូច​ជា​ការ​ដាក់ចេញ​វិធានការ​ជំនួយផ្នែកសង្គមនៅក្រោយ​ដំណាក់​កាល​រាតត្បាតជំងឺដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍កន្ត្រាក់​ណាមួយ តាមរយៈការ​ពង្រីក​វិសាល​ភាពគ្របដណ្តប់​របស់​កម្មវិធី IDPoor, ការ​រៀបចំបង្កើតមូលដ្ឋាន​ទិន្នន័យមួយសម្រាប់​ជនដែលគួរ​ទទួល​បាន​ការ​គាំទ្រ​ពីកម្មវិធីសង្គម, និង​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​តួ​អង្គ​ច្រើន​សម្រាប់​ធ្វើ​ការ​ចែក​ចាយ​ប្រាក់​ឧបត្ថម្ភសង្គមដល់​ជនក្រីក្រ៕

មេបញ្ជាការ តំបន់ប្រតិបត្តិការ​ សឹករង​ព្រះសីហនុ ថ្លែងអំណរគុណ ឧកញ៉ា ទៀ វិចិត្រ ចំពោះការដឹកជញ្ជូន​ ក្រុមការងារកងទ័ព ទៅចាក់វ៉ាក់សាំង

0

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង​ ព្រះសីហនុ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះលោកឧកញ៉ា ទៀ វិចិត្រ ដោយបានចូលរួម សហការយ៉ាងល្អ លើការឧបត្ថម្ភផ្តល់ការដឹកជញ្ជូន ក្រុមការងារកងទ័ព នៃអង្គភាពតំបន់ប្រតិបត្តិការ សឹករងព្រះសីហនុ ដឹកនាំដោយ លោកស្រីវរសេនីយ៏ឯក សំ ចាន់ម៉ាឡា មេបញ្ជាការរង ធ្វើដំណើរទៅចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ នៅក្រុងកោះរ៉ុង ដល់គោលដៅដោយសុវត្ថិភាព​។

បញ្ចុះតម្លៃ ៥០% រៀងរាល់ថ្ងៃលើ foodpanda អេប ដោយប្រើកូដ DAPNEWS

0

ការរីករាលដាល​ នៃជំងឺកូវីដ ១៩ បានផ្លាស់ប្តូរទំលាប់រស់នៅ ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរជាច្រើន ដោយរាប់ទាំងការធ្វើការ ការបរិភោគ ជាពិសេសទំលាប់ ក្នុងការទិញម្ហូបអាហារ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនកម្ពុជា ហាក់មានកត្តាអំណោយផលច្រើន ក្នុងពេលដំណាលគ្នា។ ដោយមានការវិត្តន៍ នូវបច្ចេកវិទ្យាថ្មីៗរួមទាំង ការទូទាត់ ការធ្វើដំណើរ និង ការដឹកជញ្ជូនផ្សេងៗ។​

ក្នុងនោះគេសង្កេតឃើញថា ការដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេស បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែក ក្នុងការកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺកូវីដ ១៩ ព្រមទាំងសម្រួលដល់ការរស់នៅ ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាយើង ឲ្យកាន់តែប្រសើរ និងចំណេញពេលវេលា សម្រាប់បំពេញកិច្ចការងារផ្សេងៗ ក៏ដូចជាមានពេលច្រើន ជាងមុនសម្រាប់កូនៗ និងគ្រួសារជាទីស្រលាញ់ផងដែរ។

ដោយមើលឃើញពីគុណសម្បត្តិ ទាំងនេះ ក្រុមហ៊ុន foodpanda ដែលជាក្រុមហ៊ុនឈានមុខគេ​ នៅកម្ពុជាលើវិស័យដឹកជញ្ជូន ម្ហូបអារហារ និងគ្រឿងសភារៈប្រើប្រាស់ជាច្រើនទៀត បានផ្តល់ជូនការបញ្ចុះតម្លៃ ៥០% រហូតដល់ ៣ដុល្លារ ដល់អថិជនដែលទាញយក និងប្រើប្រាស់កម្មវិធីរបស់ខ្លួន លើកដំបូង ដោយប្រើកូដ DAPNEWS ក្នុងគោលបំណងលើកទឹកចិត្ត ក៏ដូចជាការចូលរួម ក្នុងការកាត់បន្ថយការឆ្លងរាលដាល នៃវីរុសដ៏កាចសាហាវមួយនេះ។​ បន្ថែមលើនេះក្រុមហ៊ុន foodpanda បានផ្តល់ការបញ្ចុះតម្លៃពិសេសៗ​ជារៀងរាល់ថ្ងៃដល់អតិថិជនទាំងអស់របស់ខ្លួន​តាមរយៈប្រព័ន្ធទំនាក់ទំនង​តេលេក្រាម របស់ខ្លួន foodpanda KH ។​​

សូមចូលរួមភ្ជាប់ (Subscribe) ជាមួយតេលេក្រាម របស់ក្រុមហ៊ុន foodpanda តាមរយៈតំណភ្ជាប់៖​ https://t.me/foodpandakh​​ ដើម្បីទទួលបាន ការបញ្ចុះតម្លៃពិសេសៗ ជារៀងរាល់ថ្ងៃ និងប័ណ្ណចំណាយជាច្រើនទៀត។
លោកអ្នកក៏អាចទាញយក កម្មវីធី foodpanda តាមរយៈ ៖ http://onelink.to/fpkh

កម្ពុជា កំពុងគិតគូរអំពី គោលនយោបាយ និងយុទ្ធសាស្ត្រស ម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើន នៃសាកលភាវូបនីយកម្ម

ភ្នំពេញ៖ តាមរយៈក្រសួងសាធារណៈការនិងដឹកជញ្ជូន កម្ពុជាបាននិងកំពុងគិតគូរអំពី គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃ សាកលភាវូបនីយកម្ម ជាពិសេសការប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ ដើម្បីអាចកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅពេលដែល យានយន្តអគ្គិសនីសាកភ្លើងដោយថាមពលកកើតឡើងវិញ។

ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (American Chamber of Commerce In Cambodia) នៅកម្ពុជា ដឹកនាំដោយលោក Anthony Galliano ប្រធានAmCham នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនគណៈប្រតិភូអំពីការតភ្ជាប់បណ្តាញផ្លូវថ្នល់ នៅ ទូទាំងប្រទេស ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅផ្លូវបេតុង កៅស៊ូ(AC) និងការតភ្ជាប់នៅគ្រប់ច្រកល្ហកទាំងអស់ ដើម្បីពង្រីកទំនាក់ទំនង និងពង្រីកវិសាលភាពសេដ្ឋ កិច្ចរបស់កម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ ដែល សម្រេចបាន គម្រោងកំពុងអនុវត្តបន្ត និងគម្រោងសាងសង់នាពេលអនាគតដែលក្នុង នោះរួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ១ លេខ២ លេខ២២ លេខ៣ លេខ៤ លេខ៥ ផ្លូវ ជាតិលេខ៦ លេខ៧ លេខ៨ លេខ៤៨ លេខ១០ លេខ១១ លេខ៥៦ លេខ៥៨ និងផ្លូវជាតិលេខ៧៦ ដែលត្រូវបានបញ្ចប់ការសាងសង់រួចរាល់ និងគម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៣១ ៣៣ ៤១ ពីផ្លូវកៅស៊ូ ពីរស្រទាប់ស្តើង(DBST)ទៅជាផ្លូវបេតុងកៅស៊ូ(AC) គម្រោងសាងសង់ផ្លូវជាតិលេខ៧១c កំពង់ចាម-ត្បូងឃ្មុំ និង គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះផងដែរ។

លោកទេសរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរអំពី គម្រោងសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុង ព្រះសីហនុគិតរហូតមកទល់ពេលនេះសម្រេចបានជាង៥០%ហើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនពី ភ្នំពេញទៅបាវិត ផ្លូវក្រវ៉ាត់ក្រុងទី២បញ្ចប់រួចរាល់ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ កំពុងដំណើរការ សាងសង់ និងគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទោះបីជាមានការរាតត្បាតពីជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជា នៅទូទាំងពិភពលោកក៏ដោយ ក៏គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានៅតែបន្តដំណើរការ របស់ខ្លួនឥតឈប់ឈរ មិនទាន់ឃើញមានគម្រោងណាមួយត្រូវបានរងផលប៉ះពាល់ដោយការរាតត្បាត ពីជំងឺដ៏កាចសាហាវនេះនៅឡើយទេ។

ទាក់ទងនឹងការដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរថា ក្រសួងបានប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាសម័យទំនើបដើម្បីគាំទ្រដល់ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ចំណេញពេល វេលា កាត់ចំណាយក្រៅផ្លូវការ ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ប្រព័ន្ធ ស្វ័យប្រវត្តិកម្មលក់លេខពិសេសផ្ទាល់ខ្លួន ការបើកដំណើរការមណ្ឌលប្ដូរនិងពន្យារបណ្ណបើកបរនៅផ្សារ ទំនើបអ៊ីអនម៉ល១ អ៊ីអនម៉ល២ និងផ្សារ ទំនើបជីបម៉ុង និងការបង្កើតទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្ត និងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)ដើម្បីឱ្យប្រជាពលរដ្ឋ ចូលរួមរាយការណ៍អំពីផ្លូវខូច សំដៅថែទាំផ្លូវឱ្យបានយូរអង្វែង។

ជាងនេះទៅទៀត គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(NRSC) កំពុងអភិវឌ្ឍគម្រោងដ៏ថ្មី ស្រឡាងមួយទៀតគឺកម្មវិធីកាត់ពិន្ទុបណ្ណបើកបរ ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការ ដកពិន្ទុបណ្ណបើកបរដោយស្វ័យប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ និងម្ចាស់បណ្ណ ដែលប្រព្រឹត្តខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក និងកម្មវិធីព័ត៌មានវិទ្យាជាច្រើនទៀត ដើម្បីផ្ដល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានធ្វើកត់សម្គាល់ផងដែរថា កម្ពុជាកំពុងគិតគូរអំពី គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូនបៃតង ដើម្បីសម្របខ្លួនទៅតាមការរីកចម្រើននៃ សាកលភាវូបនីយកម្ម ជាពិសេសការប្រើប្រាស់យានយន្តដែលដើរដោយថាមពលអគ្គិសនីជំនួសវិញ ដើម្បីអាចកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅពេលដែល យានយន្តអគ្គិសនីសាកភ្លើងដោយថាមពលកកើតឡើងវិញ។

ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីការបង្កើត វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់ក្មេងជំនាន់ ក្រោយ ជាពិសេស បណ្តុះបណ្តាលវិស្វករកម្ពុជាឱ្យចេះធ្វើផ្លូវ អាចសាងសង់ស្ពានឆ្លងទន្លេមេគង្គបាន និង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតប្រកបដោយគុណភាពរឹងមាំឱ្យដូនតាជំនាន់មុនដែលបានកសាង អង្គរវត្តទុកឱ្យ៕

កម្ពុជា សម្រេចការនាំចេញដំឡូងមី ជាង១២លានតោន ក្នុងទំហំទឹកប្រាក់ ៣,៥០-៤ លានដុល្លារ/ឆ្នាំ

ភ្នំពេញ៖របាយការណ៍ អគ្គនាយកដ្ឋានកសិកម្ម (១៦/៦/២០២១) បានបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួន ៦៦៣ ៩២៩ ហិកតា បរិមាណផលសរុបចំនួន ១២ ៦៨០ ៩៨៧តោន និងទទួលបានទិន្នផលជាមធ្យមចំនួន ២០,៥៥ត/ហត។ ក្រៅពីការ ប្រើប្រាស់ក្នុងស្រុក កម្ពុជាបាននាំចេញដំឡូងមីស្រស់ ម្សៅដំឡូងមី ចំណិតដំឡូងមីស្ងួតគិតជាទឹកប្រាក់ប្រមាណពី ៣,៥០ ទៅ ៤ លានដុល្លារ/ឆ្នាំ។

តាមរយៈហ្វេសប៊ុកលោក វេង សាខុន បានឲ្យដឹងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ថា បច្ចុប្បន្ន កម្ពុជាបានចាត់ទុកដំឡូងមី គឺជាដំណាំសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវសម្រាប់ផ្គត់ផ្គង់ ឲ្យទីផ្សារក្នុងស្រុក (ផលិតអាហារមនុស្ស និងសត្វ) និងនាំចេញ(ស្រស់ ចំណិតក្រៀម និងជាម្សៅ) ។

លោកបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ផលិតកម្មដំឡូងមីមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងតំបន់ ធ្វើឲ្យផ្ទៃដីដំាដុះនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ក៏មានការកើនឡើងគួរឲ្យកាត់សម្គាល់ផងដែរ៕

លំនៅដ្ឋាន ម៉ារីហូម ផ្តល់នូវសំណង់ លំនៅដ្ឋានដ៏រឹងមាំ រួមនឹងរចនាបថ ស្រស់ស្អាត ស៊ីវិល័យ និងការរស់នៅ ប្រកបដោយ ផាសុកភាព

0

ដោយបទពិសោធន៍ នៃការសាងសង់សំណង់លំនៅដ្ឋាន ជាច្រើនឆ្នាំ ម្ចាស់គំរោងរបស់លំនៅដ្ឋាន ម៉ារីហូម មានគំនិតចង់ផ្តល់ឲ្យ ម្ចាស់ផ្ទះគ្រប់រូប ទទួលបាននូវភាពកក់ក្តៅ នៃសំណង់លំនៅដ្ឋានដ៏រឹងមាំ រួមនឹងរចនាបថស្រស់ស្អាត ស៊ីវិល័យ និងការរស់នៅ ប្រកបដោយផាសុកភាព។

ដូច្នេះលំនៅដ្ឋាន ម៉ារីហូម​ បានគិតគូរយ៉ាងដិតដល់ សម្រាប់អតិថិជន ក៏ដូចជាការផ្តល់ជូនបន្ថែម នូវភាពងាយស្រួល ជាមួយនឹងការបង់ប្រាក់ ជាច្រើនជម្រើសល្អៗ ម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ ចង់ទិញនូវផ្ទះវីឡាភ្លោះ។
គ្មានប្រាក់កក់ គ្មានការប្រាក់ បង់ត្រឹមតែ $1,000 ក្នុង១ខែ នឹងអាចក្លាយជាម្ចាស់ផ្ទះវីឡាភ្លោះ ដ៏ប្រណីតនេះភ្លាម។

វីឡាភ្លោះមានចំណុចល្អៗ ជាច្រើនដូចជា៖
*ទំហំផ្ទះធំជិតប៉ុនវីឡាទោល
*សម្ភារបន្ទប់ទឹក ជាផលិតផលរបស់ថៃ
*មានការរៀបចំធ្នើ សម្រាប់ដាក់សម្ភារបន្ទប់ទឹក
*តំណទុយោទឹកមានការអ៊ុតបានល្អ
*ផ្តល់ជូនប្លង់ភ្លើង និងប្លង់ទុយោទឹក (MEP)
*ផ្តល់ជូនប្លង់រឹង ដោយឥតគិតថ្លៃ

ចំណែកឯទីតាំងស្ថិតនៅ ក្នុងតំបន់ប្រជុំជន/ ពោរពេញ ទៅដោយសេវាសាធារណៈ និងហ៊ុមព័ទ្ធដោយសាលារៀន (CIA First International School) មន្ទីរពេទ្យ (ជោរៃ ភ្នំពេញ) ផ្សារ(ផ្សារច្បារអំពៅ, ផ្សារព្រែកឯង) និងអមដោយទន្លេធំៗ ពីរដែលផ្តល់ខ្យល់ត្រជាក់ស្រស់ថ្លា៕

ចង់ដឹងកាន់តែច្បាស់ អាចទំនាក់ទំនងភ្លាមៗតាមរយៈ Telegram:
https://t.me/merryhomesales
https://t.me/merryhomesales02
ទំនាក់ទំនងលេខទូរសព្ទ៖ 077 99 77 82 (Cellcard) និង087 99 77 82 (Smart)

កម្ពុជាស្នើស៊ុយអែត ជួយជំរុញធុរជន និងវិនិយោគិន មកស្វែងរកឱកាសធុរកិច្ច ខណៈការកែច្នៃគ្រឿងសង្ហារឹម,ការផលិតគ្រឿងបង្គំ និងបន្លាស់យានយន្ត កំពុងមានកំណើនខ្លាំងនៅកម្ពុជា

ភ្នំពេញ៖ តាមរយៈក្រសួងពាណិជ្ជកម្ម ភាគីកម្ពុជា បានស្នើឱ្យបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា៖ ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន៖ ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច។ នេះបើតាមហ្វេសប៊ុក “ក្រសួងពាណិជ្ជកម្ម”

ក្នុងឱកាសទទួលជួប លោក BJÖRN HÄGGMARK ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាការងារ និងជម្រាបលា ខណៈដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នាទីស្តីការក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនឯកឧត្តមឯកអគ្គរាជទូត ចំពោះបេសកកម្មដ៏មានសារៈសំខាន់នៅកម្ពុជា និងបានឆ្លៀតឱកាសថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលស៊ុយអែត ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបតិ្តការលើវិស័យសំខាន់ៗ រួមមាន៖ ពាណិជ្ជកម្ម អប់រំ ការកសាងសមត្ថភាពមន្រ្តីរាជការ និងការគាំទ្រភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) នៅកម្ពុជា។

ភាគីទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់ អំពីការលើកកម្ពស់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលក្នុងនោះ លោករដ្ឋមន្រ្ដី បានជម្រាបជូន លោកឯកអគ្គរាជទូត អំពីគោលជំហររបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវក្របខណ្ឌពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យដោយអនុលោមតាមបទដ្ឋានអន្តរជាតិ និងមានការគិតគូរដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍តិចតួច។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី បានសំណូមពរលោកឯកអគ្គរាជទូត ឱ្យជម្រាបជូនថា្នក់ដឹកនាំរាជរដ្ឋាភិបាលស៊ុយអែត និងសហភាពអឺរ៉ុប អំពីកិច្ចខំប្រឹងប្រែងរបស់កម្ពុជា ក្នុងខឿនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងសមធម៌ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។ ភាគីកម្ពុជា ក៏បានស្នើឱ្យបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា៖ ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ច ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និងការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្តកំពុងមានកំណើនខ្លាំងនៅកម្ពុជា និងការវិនិយោគលើវិស័យដទៃរួមមាន៖ ការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិច។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរាជទូត បានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ដោយប្រកាន់ខ្ជាប់នូវប្រព័ន្ធពហុភាគីនិយម ព្រមទាំងវឌ្ឍនភាពនៃការបង្កើតបទបញ្ញត្តិ ដែលបម្រើដល់វិស័យឯកជន និងវិនិយោគិនបរទេសនៅកម្ពុជា។ លោក ក៏បានគូសបញ្ជាក់ផងដែរ នូវសារៈសំខាន់នៃការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន តម្លាភាព និងការគិតគូអំពីបញ្ហាបរិស្ថាន តាមរយៈការប្រើបា្រស់ថាមពលដែលអាចកកើតឡើងវិញ។

លោក ជឿជាក់ថា ស្ថានទូតស៊ុយអែតប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់កិច្ចសន្ទនា និងទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត។

គួរបញ្ជាក់ផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ស៊ុយអែត នៅឆ្នាំ២០២០ មានចំនួន ៦៤ លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣ លានដុល្លារអាមេរិក៕

ដីទំហំ 340m2 លក់បញ្ចុះតម្លៃពិសេស​ អស្ចារ្យមិនធ្លាប់មាន​ នៅត្រឹម $268,000​, មានការវាយតម្លៃរួចរាល់ ពីអ្នកជំនាញ អចលនទ្រព្យ

0

ភ្នំពេញ៖ ក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា ជាក្រុមហ៊ុនដ៏ធំមួយ​ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ការប្រឹក្សា ទិញ លក់ អចលនទ្រព្យ ហើយបច្ចុប្បន្នក្រុមហ៊ុន កំពុងដាក់លក់ ផ្ទះ និងដី ដែលស្ថិតនៅក្នុងតំបន់ ដែលមានសក្តានុពល តម្លៃទាបជាងទីផ្សារ ដោយក្រុមហ៊ុន មានការវាយតម្លៃត្រឹមត្រូវ និងសិក្សាយ៉ាងលំអិត ដល់ទីតាំង ផ្ទះ និងដីជាក់ស្តែងមុននឹងយកមក ដាក់លក់នៅក្នុងក្រុមហ៊ុន ដែលធ្វើអោយអតិថិជនទាំងអស់ កាន់តែមាន ទំនុកចិត្តយ៉ាងខ្លាំង ។

នាឱកាសពេលនេះ ក្រុមហ៊ុនបញ្ចេញលក់ ដីមួយកន្លែង ដែលមានទំហំ 340m2 ក្នុងតម្លៃពិសេសអស្ចារ្យមិនធ្លាប់មាន លក់នៅក្នុងតម្លៃត្រឹមតែ $268,800 ដែលការលក់បញ្ចុះតម្លៃពិសេសបែបនេះ មានសម្រាប់តែក្នុងខែមិថុនា ឆ្នាំ២០២១​ នេះតែប៉ុណ្ណោះ។

ដីដ៏ល្អនេះជាប់ផ្លូវរដ្ឋ ល្អសម្រាប់សាងសង់ផ្ទះល្វែង ឬវីឡា ងាយស្រួលក្នុងការប្រកបអាជីវកម្ម ក្បែរសាលារៀន មន្ទីរពេទ្យនគរទេព នឹងហ៊ុមព័ទ្ធទៅដោយគម្រោងបុរីធំៗជាច្រើន បុរីប៉េងអីម បុរីឡុងនី បុរីធីវីស្តា ។ល។
*ទំហំដី 340m2 (15m x 22.6m)
*ប្លង់រឹង
*នៅលើផ្លូវរដ្ឋ បេតុងទំហំ20m
*ចុះពីផ្លូវព្រៃសត្រឹម500m តែប៉ុណ្ណោះ

ទីតាំងស្ថិតនៅ៖ ភូមិព្រៃសខាងលិច សង្កាត់ព្រៃស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ។ ទំនាក់ទំនងមកឥឡូវនេះ ដើម្បីទទួលបាន #ការផ្តល់ជូនដ៏អស្ចារ្យ ​067 776 009(Metfone) និង087 776 009(Smart)៕