

ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១៖ មុននឹងក្រុមហ៊ុន សាមសុង បានដាក់លក់ Samsung Galaxy A22 5G ជំនាន់ថ្មីក្នុងឆ្នាំ 2021 នេះព័ត៌មានបែកធ្លាយពីតម្លៃពិសេសសមរម្យបំផុតស្ទើរមិនគួរឱ្យជឿជាមួយនឹងលក្ខណៈសម្បត្តិពិសេសដ៏អស្ចារ្យនឹកស្មានមិនដល់ជាច្រើន ពាសពេញបណ្តាញសង្គមនៃពិភពស្មាតហ្វូន ដែលធ្វើឱ្យអ្នកប្រើប្រាស់ ស្មាតហ្វូនជាពិសេសអតិថិជនរបស់ក្រុមហ៊ុន សាមសុង នៅប្រទេសកម្ពុជា យ៉ាងច្រើននៅមិនសុខ អន្ទះសារ ចង់ដឹងច្បាស់ ឃើញផ្ទាល់ និងប៉ះផ្ទាល់ខ្លាំងណាស់ថាតើ Samsung Galaxy A22 5G ដែលកំពុងល្បីនេះមានរូបរាងស្អាតបែបណា និងអស្ចារ្យកម្រិតណា… !

ព័ត៌មានបែកធ្លាយមួយចំនួនបានបង្ហាញថា Samsung Galaxy A22 5G មានតម្លៃប្រហែល 279 ដុល្លារប៉ុណ្ណោះជាមួយនឹងអេក្រង់ទំហំ 6.6” បំពាក់ដោយកាមេរ៉ាក្រោយ 4 គ្រាប់ និងមានទំហំផ្ទុកធំថែមទៀតផង! ទោះជាយ៉ាងណាក៏ដោយក៏ថ្ងៃនេះក្រុមហ៊ុន សាមសុង នឹងធ្វើការបង្ហាញជូនក៏ដូចជាដាក់លក់ផ្លូវការនូវ Samsung Galaxy A22 5G របស់ខ្លួនដើម្បីស្រាយចម្ងល់ និងលាតត្រដាងជាមួយនឹងព័ត៌មានបែកធ្លាយដ៏គួរឱ្យរសើបនេះ!

សូមបញ្ជាក់ថាលើកនេះ Samsung Galaxy A22 5G ដែលក្រុមហ៊ុន សាមសុង ចេញលក់ផ្លូវការពេលនេះគឺត្រូវបានផលិតឡើង និងបំពាក់នូវបច្ចេកវិទ្យាទំនើបក៏ដូចជាលក្ខណៈពិសេសៗជាច្រើនដូចជា៖ ទំហំអេក្រង់៖ 6.6”, SUPER AMOLED, 90 Hz Refresh Rate, កាមេរ៉ាក្រោយ 4 គ្រាប់, ទំហំផ្ទុកធំ និងមានថាមពលថ្មធំ (កាន់តាំងពីព្រឹករហូតដល់យប់)…និងធ្វើការដាក់លក់ជូនអតិថិជនជាពិសេសក្នុងតម្លៃត្រឹមតែ $279 ប៉ុណ្ណោះ…ដែលអមមកជាមួយនឹងជម្រើស 3 ពណ៌ ដ៏ស្រស់ស្អាត ទាកទាញ និងពេញនិយមបំផុតគឺ ពណ៌ស្វាយ ខ្មៅ និងបៃតង។

អ្វីដែលកាន់តែពិសេសបំផុតនោះគឺរាល់ពេលទិញ Samsung Galaxy A22 5G ជាមួយតម្លៃដ៏សមរម្យបំផុតនេះនឹងទទួលបានការថែមជូននូវកាដូជាច្រើនដូចជា៖
* អាវយឺតដ៏ស្រស់ស្អាតភ្លាម!
* ឆត្រដ៏ស្រស់ស្អាតភ្លាម!
* ស្រោមថ្លាដ៏មានគុណភាពភ្លាម!
* Screen Protector ភ្លាម!
* កាសដ៏ស្រស់ស្អាត និងមានគុណភាពខ្ពស់ភ្លាមៗផងដែរ…!
ម៉េចដែរប៉ុណ្ណឹង…! បានប្រើស្មាតហ្វូន 5G ដែលមានតម្លៃដ៏សមរម្យបំផុត និងទំនើបអស្ចារ្យហើយបានទាំងការថែមជូនម៉ាពេញចិត្តទៀត…! រកឯណាបានទៅ…រកបានតែជាមួយ សាមសុង ប៉ុណ្ណោះ…!
បើចង់ជ្រាបច្បាស់ពីលក្ខណៈពិសេសផ្សេងទៀតលោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ SamsungCambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់បន្ថែមក៏ដូចជាកម្មវិធីប្រូម៉ូសិនពិសេសផ្សេងពីក្រុមហ៊ុន សាមសុង។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំទុរ៉េន ប្រមាណ ៥០០ហិកតា ដែលក្នុងនោះស្រុកមេមត់ មានចំនួនច្រើនជាងគេ ជាង ៣៩០ហិកតា បន្ទាប់មកស្រុកតំបែរ លើផ្ទៃដីប្រមាណ ៥០ហិកតា បន្ទាប់មកស្រុកពញាក្រែកប្រមាណ ២០ហិកតា និងស្រុកអូររាំងឪ ប្រមាណ ២០ហិកតា។ ពេលនេះ សូមលើកយកដំណាំទុរ៉េនរបស់កសិករនៅស្រុកតំបែរមួយរូប ដែលបានចាប់ផ្តើមពីចម្ការទុរ៉េន ៣ហិកតា ហើយរហូតមកដល់ពេលនេះ ពង្រីកបាន ២២ហិកតា និងកំពុងប្រមូលផលលើផ្ទៃដី ១០ហិកតា។ យោងតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ចេញដំណើរក្នុងចម្ងាយផ្លូវប្រមាណ ៣០គីឡូម៉ែត្រ ភាគខាងកើត ឈាងខាងជើងពីតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ បើយើងជិះតាមផ្លូវកៅស៊ូតាមផ្លូវជាតិលេខ៧៣ បត់ស្តាំត្រង់ភូមិគោកចារ ឃុំគោកស្រុក ឆ្លងកាត់ឃុំចុងជាច សំដៅទៅឃុំទឹកជ្រៅ ឬ បត់ឆ្វេងតាមច្រកផ្សារស្ទឹង ឃុំកោងកាង តាមបណ្តោយផ្លូវជាតិលេខ៧ កាត់ឃុំពពេល សំដៅទៅឃុំទឹកជ្រៅ ហើយឆ្ពោះទៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ យើងនឹងឃើញស្លាកបង្ហាញផ្លូវឆ្ពោះទៅដល់ចម្ការទុរ៉េន សាវម៉ាវ និងមង្ឃុត របស់លោក សុខ ឡេង ទូរស័ព្ទលេខ ០៨៨ ២២ ៨៨៨ ៦៦ ដែលជាមន្ត្រីនគរបាលចូលនិវត្តន៍ កំពុងលាក់កំបាំងខ្លួនក្នុងចម្ការកៅស៊ូ ដែលដើមនីមួយៗ រត់ត្រង់ជួរគ្នាលើផ្ទៃបៃតងស្រស់ គួរឲ្យគយគន់។ ចម្ការនេះមានផ្ទៃដី ១០ហិកតា ដែលដាំទុរ៉េន ១ ២៥០ដើម(ចំនួន ១ ០០០ដើម កំពុងប្រមូលផលនិង ២៥០ដើមទៀត ត្រៀមប្រមូលផល) សាវម៉ាវ ១០០ដើម(កំពុងប្រមូលផល) និងមង្ឃុត ២៥០ដើម ជ្រកក្រោមម្លប់ទុរ៉េន ចម្ការនេះស្ថិតនៅភូមិក្រសាំង ឃុំទឹកជ្រៅ។ ចំណែកចម្ការ ១២ហិកតា ទៀត ស្ថិតនៅភូមិស្រែវែង ឃុំទឹកជ្រៅ ដែលដាំទុរ៉េន ១ ២៥០ដើម ដែរ តែអាយុទើបបាន ៣ឆ្នាំនៅឡើយ។

លោក សុខ ឡេង បានរៀបរាប់ថា គាត់បានដាំទុរ៉េន ២២ឆ្នាំមកហើយ តែទើបបានប្រមូលផលច្រើននៅរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដោយមួយឆ្នាំៗ ទុរ៉េន ផ្តល់ផលប្រមាណ ៦០តោនទៅ ១០០តោន ក្នុងមួយឆ្នាំ ហើយត្រូវបានលក់ទៅកាន់ភ្នំពេញជាពិសេស ក្នុងខេត្ត និងខេត្តឯទៀត។ ដោយមានការជឿជាក់លើគុណភាព បងប្អូនប្រជាពលរដ្ឋ បានមកលេងផ្ទាល់ដល់ចម្ការបែបទេសចរណ៍ផង បរិភោគភ្លាមៗផង និងទិញយកទៅវិញផង ធ្វើឲ្យបរិមាណទុរ៉េន ត្រូវលក់ទៅភ្នំពេញនិងក្រៅខេត្តថយចុះ។
លោក បន្តទៀតថា ទុរ៉េន រើសដីណាស់ ហើយវាត្រូវការភាពអំណត់អត់ធន់ ចំណាយទុនច្រើន ភ្ជាប់ជាមួយបទពិសោធន៍និងបច្ចេកទេសច្បាស់លាស់។ ដី ទឹក ភូមិសាស្ត្រ ជាកត្តាកំណត់មិនអាចខ្វះបានហើយក៏ត្រូវការ យកចិត្តទុកដាក់ថែទាំជាទីបំផុត បើមិនដូច្នេះទេ ទុរ៉េន នឹងត្រូវខូចទៅវិញនៅឆ្នាំណាមួយ ដែលពេលនោះ យើងនឹងត្រូវខាតបង់ច្រើន។ លទ្ធផលពេលនេះ វាកើតចេញពីការខិតខំប្រឹងប្រែងនិងការគាំទ្រពីអតិថិជន។ លោកថា ចំពោះគុណភាព រសជាតិ ក្លិន អាចប្រកួតប្រជែងជាមួយទុរ៉េន នៅតំបន់ផ្សេងៗបាន។
ដោយឡែក សាវម៉ាវ មង្ឃុត កំពុងផ្តល់ផល ហើយមានរសជាតិគួរឲ្យបរិភោគដែរ។ សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ មានផ្ទៃដីដាំសាវម៉ាវ ៣០០ហិកតា និងផ្ទៃដីដាំមង្ឃុត ១៨០ហិកតា។ បន្ទាប់ពីកំសាន្តនិងភ្លក់រសជាតិទុរ៉េន សាវម៉ាវ មង្ឃុត រួចហើយ យើងអាចហួសទៅលេងរមណីយដ្ឋានទឹកធ្លាក់ ហោង ដែលនៅមិនឆ្ងាយពីចម្ការ ដើម្បីគយគន់សម្រស់ធម្មជាតិពិតៗនិងស្រូបយកខ្យល់ល្អបរិសុទ្ធនៃជំនោរដងអូរ តំបន់ខ្ពង់រាប នៃទឹកដីខេត្តត្បូងឃ្មុំ។ចូលរួមគាំទ្រកសិផលក្នុងស្រុក ដើម្បីលើកទឹកចិត្តការដាំដុះ តម្រង់ឆ្ពោះទៅកាន់តម្រូវការរបស់ទីផ្សារក្នុងប្រទេសនិងឈានទៅកាន់ការនាំចេញទៅក្រៅប្រទេស៕
ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើដល់ភាគីសិង្ហបុរី ពិចារណាបង្កើតឱ្យមានកិច្ចព្រមព្រៀងបញ្ជូនពលករ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអនុញ្ញាតឱ្យមានការបញ្ជូនពលករទូទៅបន្ថែម ក្រៅពីពលការិនី (ស្ត្រីជំនួយការមេផ្ទះ)។

ក្នុងជំនួបពិភាក្សាការងាររវាង លោកស្រី Teo Lay Cheng អគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នាទីស្ដីការក្រសួងការងារ លោក អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។ សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជា ពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រ ការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើម ដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។
ក្នុងឱកាសនោះលោកស្រី Teo Lay Cheng ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជម្នះឧបសគ្គគ្រប់បែបយ៉ាង ក្នុងការចូលរួមស្តារ និងកសាងប្រទេសជាតិ ឲ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។ លោកស្រីអគ្គរដ្ឋទូត បានបញ្ជាក់ថា តាមរយៈបេកសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា លោកជំទាវនឹងខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។
ជាមួយគ្នានោះលោក អ៊ិត សំហេង បន្តស្នើការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ TVET ដែលបានចុះហត្ថលេខារវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិទ្យាស្ថានអប់រំបច្ចេកទេស (ITE) នៃប្រទេសសិង្ហបុរី និងដែលបានផុតកំណត់តាំងពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ គឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការ ធនធានមនុស្ស ប្រកបដោយគុណវឌ្ឍិ ហើយកន្លងមកសិង្ហបុរីក៏បានដើរតួយ៉ាងច្រើន ក្នុងការជំរុញលើការងារនេះ។
លោកបន្តថា ចំពោះការបញ្ជូនពលការិនីខ្មែរ ទៅធ្វើការនៅប្រទេសសិង្ហបុរីនៅពុំទាន់មានកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នទទួលបន្ទុកណាមួយ នៃប្រទេសសិង្ហបុរីនៅឡើយដែលនាំអោយមានការលំបាកក្នុងការគ្រប់គ្រងទិន្នន័យ ការការពារស្របច្បាប់ និងការស្វែងរកកិច្ចសហការនានាជាមួយភាគីសិង្ហបុរី។
លោកក៏បានស្នើដល់ភាគី សិង្ហបុរី ពិចារណាបង្កើតឱ្យមានកិច្ចព្រមព្រៀងបញ្ជូនពលករជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអនុញ្ញាតឱ្យមានការបញ្ជូនពលករទូទៅបន្ថែម ក្រៅពីពលការិនី (ស្ត្រីជំនួយការមេផ្ទះ)។
ចំពោះសំណើរបស់លោករដ្ឋមន្ត្រី ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមនឹងកិច្ចព្រមព្រៀង ឬអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹងស្ថាប័នទទួលបន្ទុករបស់សិង្ហបុរី លោកស្រីរីករាយ និងពេញចិត្តបន្តកិច្ចសហការភាពជាដៃគូ ជាមួយរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែមានល្អប្រសើរបន្តទៀ។
នៅក្នុងជំនួបនេះដែរ ស្របពេលដែលកម្ពុជា កំពុងប្រារព្វទិវាជាតិអប់រំបណ្តុះបណ្តាល និងវិជ្ជាជីវៈ លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «TVET ធ្វើឲ្យជំនាញកាន់តែប្រសើរ និងប្រាក់ចំណូលខ្ពស់» លោកជំទាវអគ្គរដ្ឋទូតក៏បានចូលរួមសម្តែងការអបអរសាទរជាមួយរដ្ឋាភិបាលកម្ពុជា ក៏ដូចជាលោករដ្ឋមន្ត្រី នៅក្នុងការប្រារព្វទិវានេះផងដែរ៕
ភ្នំពេញ៖លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា តំបន់ទេសចរណ៍ អេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ ដូចជាគីរីរម្យ ភ្នំខ្នងផ្សារ ភ្នំឱរ៉ាល់ និងគោលដៅទេសចរណ៍ខេត្តតំបន់ឆ្នេរ នៅតែជាគោលដៅដែលមានភាពទាក់ទាញ និងទ្រទ្រង់ចលនាទេសចរណ៍ផ្ទៃក្នុង។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យដឹងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា នៅចុងសប្តាហ៍ទី២នៃខែមិថុនានេះ គឺចាប់ពីថ្ងៃទី១២ ដល់ ១៣ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរសរុប ៧០,៨៧១នាក់ ក្នុងនោះភ្ញៀវជាតិ ៧០,១១៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៧៥៤ នាក់។ ចំនួននេះមានការថយចុះប្រមាណ ៩.៥៩% ធៀបនឹងសប្តាហ៍កន្លងមក ហើយបើធៀបនឹងរយៈពេលដូចគ្នានៃខែមិថុនា ឆ្នាំ២០២០ គឺថយចុះប្រមាណ ៥០.៦៩%។
លោកបន្តថា ការកើនឡើងនៃជំងឺកូវីដ-១៩ នៅតាមតំបន់ខ្លះៗនៃរាជធានីខេត្តមួយចំនួន បានធ្វើឲ្យមានការថយចុះនៃចំនួនភ្ញៀវទេសចរ ធៀបនឹងក្នុងសប្តាហ៍កន្លងមក ហើយគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានបង្កើនការក្រើនរំលឹកដល់ភ្ញៀវទេសចរ និងពង្រឹងការអនុវត្តវិធានសុវត្ថិភាព នៅគ្រប់គោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្ម ពិសេសការអនុវត្តវិធានការ «៣ កុំ» និង «៣ ការពារ»។
គោលដៅទេសចរណ៍សំខាន់ៗប្រចាំសប្តាហ៍ទី២ រួមមាន៖
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនវិនិយោគថ្មីចំនួន៣ ដែលមានទំហំទឹកប្រាក់ប្រមាណជាង១៤លានដុល្លារ។ នេះបើតាមហ្វេសប៊ុក “ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”។
ក្រុមហ៊ុនវិនិយោគថ្មីចំនួន៣នេះ ដែលបានចុះបញ្ជី៖
១- J.A.K GARMENT CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំង វិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០៥៣កន្លែង។
២- PREMIER TECH GARMENT (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៤៨កន្លែង។
៣- CHANCO TEXTILES (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ភួយ ស្រោមពូក និងស្រោមខ្នើយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៨,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤២៤កន្លែង៕
កាលពីថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១ កម្មវិធី «គោជល់លេខនាំសំណាង» បានផ្តល់ជូនជាមួយ លេខសំណាងប្រាំបីខ្ទង់ និងបួនខ្ទង់ថ្មីទៀតហើយ។ សម្រាប់អតិថិជន ឬអ្នកគាំទ្រភេសជ្ជៈ ប៉ូវកម្លាំងគោជល់ នៅតែមានឱកាស ក្នុងការទទួលបានទឹកប្រាក់ ១០,០០០ដុល្លារ ជាបន្តបន្ទាប់ ខណៈដែលប្រាក់រង្វាន់ ១០,០០០ដុល្លារ ត្រូវបានធ្លាក់ទៅលើដៃអតិថិជន ពីររូបរួចមកហើយ។
សម្រាប់លទ្ធផល នៃលេខសំណាង ក្នុងសប្តាហ៍ថ្មីរបស់កម្មវិធី «គោជល់លេខនាំសំណាង» មានដូចខាងក្រោម៖
លទ្ធផល លេខសំណាងថ្ងៃទី ១១ មិថុនា ២០២១
» លេខសំណាងឈ្នះរង្វាន់ ទឹកប្រាក់១ម៉ឺនដុល្លារ ទាំងប្រាំបីខ្ទង់ គឺមានលេខ 06851266
» លេខសំណាងឈ្នះរង្វាន់ ទឹកប្រាក់១០ដុល្លារ ទាំងបួនខ្ទង់ចុងក្រោយ គឺមានលេខ 1266

ជាមួយគ្នាផងដែរ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ នឹងបន្តប្តូររង្វាន់ ដល់អ្នកឈ្នះលេខ ២ខ្ទង់ចុងក្រោយ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ អតិថិជនដែលបានជាវ ភេសជ្ជៈប៉ូវកម្លាំង គោជល់ យកទៅពិសារ សូមកុំភ្លេច ពិនិត្យមើលលើក្រវឹលកំប៉ុង ប្រសិនបើមាន លេខពីរខ្ទង់ចុងក្រោយមាន លេខ (០៥) នឹងទទួលបានទឹកប្រាក់ មួយដុល្លារភ្លាមៗ។ រង្វាន់អាចយកទៅប្តូរនៅគ្រប់ដេប៉ូ លក់ភេសជ្ជៈជិតលោកអ្នកបំផុត។

សូមចុចលើតំណរភ្ជាប់ខាងក្រោម ដើម្បីផ្ទៀងលេខក្រវិលកំប៉ុង ភេជ្ជៈគោជល់ របស់អ្នកជាមួយនឹងលទ្ធផល លេខសំណាងកាលពីសប្តាហ៍កន្លងទៅ។
លទ្ធផលប្រចាំសប្តាហ៍កម្មវិធី គោជល់លេខនាំសំណាង https://www.facebook.com/media/set/?vanity=PNNTVCambodia&set=a.5334759616595717
កម្មវិធី «គោជល់លេខនាំសំណាង» នឹងផ្សាយផ្ទាល់រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ធំ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ ផេកហ្វេសប៊ុកផ្លូវការ របស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ Red Bull Cambodia។ ក្រុមហ៊ុននឹងទំនាក់ទំនង ទៅលោកអ្នកវិញក្នុងរយៈពេល ១ ទៅ ២ ថ្ងៃ។




សម្រាប់អ្នកឈ្នះរង្វាន់ទី២ សូមប្តូររង្វាន់របស់អ្នកនៅដេប៉ូ លក់ ភេសជ្ជៈគោជល់ នៅជិតលោកអ្នកបំផុត។ ចំណាំៈ សូមកុំបោះក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកចោល។ រាល់ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ មានសុពលភាពចូលរួម ក្នុងកម្មវិធី “គោជល់លេខសំណាង” រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។
សន្សំក្រវិលកំប៉ុងកាន់តែច្រើន ឱកាសឈ្នះរង្វាន់ក៏កាន់ច្រើន! លោកអ្នកអាចរក្សាទុក លេខក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកនៅលើ អនឡាញ ដោយបង្កើតគណនី របស់អ្នកតាមរយៈ www.rbluckynumber.com ដើម្បីទទួលបានការជូនដំណឹង ដោយស្វ័យប្រវត្តិ តាមសារជាអក្សរ នៅពេលដែលលេខរបស់អ្នកឈ្នះរង្វាន់!
ភ្នំពេញ៖ អាជ្ញាធរសង្កាត់លេខ៤ នៃក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បានថ្លែងអំណរអរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី ដែលបានអោយតំណាង នាំយកអំណោយ ជាស្បៀងអាហារ មកចែកជូនដល់ប្រជាការពារ សង្កាត់លេខ៤ ចំនួន៤៥នាក់ ដើម្បីជួយសម្រួលការលំបាក ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។
ស្បៀងអាហារ ដែលលោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកស្រី ហេង គីមជី ផ្តល់ជូនប្រជាការពារ សង្កាត់លេខ៤ ក្នុងនោះម្នាក់ៗទទួលបាន៖
១. អង្គរ ចំនួន២៥គីឡូ
២. មី ចំនួន០១កេស
៣.ត្រីខ ចំនួន១០កំប៉ុង
៤.សាច់ក្រក ចំនួន០១គីឡូ
៥.ត្រីងៀត ចំនួន០១គីឡូ
៦.ប្រេងឆា ចំនួន០១ដប

ជាមួយគ្នានេះដែរ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី ក៏បានឧបត្ថម្ភអាកុល ចំនួន០២កាន សំរាប់ប្រើប្រាស់ ក្នុងសាលាសង្កាត់លេខ៤ ផងដែរ។
ក្នុងនាមចៅសង្កាត់លេខ៤ លោក សេង នីម តំណាងឱ្យអជ្ញាធរសង្កាត់ និងប្រជាការពារ ក្នុងសង្កាត់ទាំងអស់ សូមគោរពជូនពរ ដល់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គីមជី ព្រមទាំងក្រុមគ្រួសារទាំងអស់ ជួបតែសេចក្តីសុខ ប្រកបដោយពុទ្ធពរ ទាំង៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕





ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១៖ គិតទៅអតិថិជ នរបស់ សាមសុង ឥឡូវនេះគឺពិតជាឆ្លាតវៃខ្លាំងណាស់ និងដឹងច្បាស់ពីផលិតផលដែលផ្តល់នូវភាពអស្ចារ្យ និងភាពងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ…! ចាប់ពីថ្ងៃដែលក្រុមហ៊ុន សាមសុង ប្រកាសឱ្យធ្វើការកម្ម៉ង់ទិញកាលពីដើមខែ មិថុនា ឆ្នាំ 2021 ថ្មីៗកន្លងទៅនេះចំនួនអតិថិជនដ៏ច្រើនលើសលុបហួសពីការស្មានបានធ្វើការកម្ម៉ង់ទិញទុកមុន…ដែលជោគជ័យនេះទើប ធ្វើក្រុមហ៊ុន សាមសុង ប្រញាប់ប្រញាល់ដាក់លក់ជូនលើទីផ្សារ ដើម្បីឱ្យទាន់តម្រូវការរបស់អតិថិជន ទាំងអស់ឱ្យទាន់ពេលវេលា!

សូមបញ្ជាក់ថា ថេបប្លេត Galaxy Tab A7 Lite ដែលក្រុមហ៊ុន សាមសុង ដាក់លក់ជូនអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាពេលនេះគឺ ជាថេបប្លេតមួយក្នុងចំណោមថេបប្លេតរបស់ សាមសុង ដែលត្រូវបានផលិតឡើងយ៉ាងពិសេស និងល្អបំផុតសម្រាប់អតិថិជនទាំងអស់…! ជាពិសេសម្រាប់ក្រុមគ្រួសារដែលមានកូនៗ ត្រូវសិក្សាតាមរយៈអនឡាញ (Online class), ការបំពេញការងារពីចម្ងាយ (Working From Home), និងការប្រជុំពីចម្ងាយ (Tele-con-call) ជាដើម…!

ពិសេសជាងនេះទៀតក្នុងពេលចេញលក់នេះផងដែររាល់អតិថិជន ដែលជាវ Galaxy Tab A7 Lite នឹងទទួលបាន ស៊ីមកាត Smart មួយដែលមាន Free data រហូតដល់ 12 សប្តាហ៍ផងដែរ។

ថេបប្លេត Galaxy Tab A7 Lite ត្រូវបានបង្កើតឡើងមកជាមួយនឹងកំពូល ថាមពលថ្មធំរហូតដល់ទៅ 5,100 mAh ដែលអនុញ្ញាតឱ្យកូនៗ និងលោកអ្នកបំពេញ ការងារបានដោយរលូនដោយពុំចាំបាច់បារម្ភខ្លាចអស់ថ្មពាក់កណ្តាលទីប៉ះពាល់ ដល់ការរៀនសូត្រ, ការប្រឡង, ឬការងាររបស់លោកអ្នកឡើយ! ហើយអ្វីដែលពិសេសក្រៅពី ការសិក្សា ឬបំពេញការងារ Galaxy Tab A7 Lite ដែលមានរាងស្តើង អេក្រង់ធំដល់ទៅ 8.7”… ភ្លឺច្បាស់ត្រជាក់ភ្នែកនេះអាចឱ្យលោកអ្នករីករាយជាមួយនឹងការកម្សាន្តបានយ៉ាងយូរ និងពេញភ្នែកបន្ថែមទៀត…! Galaxy Tab A7 Lite ក៏បំពាក់មកជាមួយបច្ចេកវិទ្យា សាកថ្មល្បឿនលឿន 15W AFC ជាមួយរន្ធ USB ប្រភេទ C ថែមទៀតផង!

ក្រៅពីថាមពលថ្មធំហើយ…ថេបប្លេត Galaxy Tab A7 Lite ក៏បំពាកទំហំផ្ទុកធំផងដែរ…ដែលសម្រាប់ប្រភេទដាក់ស៊ីមមានទំហំ 64 GB ខណៈដែលប្រភេទប្រើ Wifi មានទំហំ 32 GB និងអាចបន្ថែមមេម៉ូរីក្រៅបានរហូតដល់ 1 TB ឯណោះ…! ដូច្នេះលោកអ្នកមិនបាច់បារម្ភថាអស់ទំហំផ្ទុក ឬ Space ដែលរំខានដល់ល្បឿន ដំណើរការរបស់ម៉ាស៊ីនឡើយ…!
សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab A7 Lite ដែលនឹងដាក់លក់ជូនក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះគឺមាន 2 ប្រភេទដូចជា៖ ប្រភេទប្រើ Wifi (Tab A7 Lite Wifi) ដែលមានតម្លៃ 179 ដុល្លារ និងប្រភេទដាក់ស៊ីមកាតបាន (Tab A7 Lite LTE) ដែលមានតម្លៃ 229 ដុល្លារ ជាមួយនឹងជម្រើស 2 ពណ៌៖ ពណ៌ទឹកប្រាក់ (ស៊ុមអេក្រង់ពណ៌ស) និងពណ៌ប្រផេះ (ស៊ុមអេក្រង់ពណ៌ខ្មៅ)…!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនង សេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
CambodiaTrade គឺជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) ដែលប្រតិបត្តិការតាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការលក់ផលិតផល តាមប្រព័ន្ធអនឡាញ ដល់អតិថិជនសក្តានុពលទំាងក្នុងស្រុក និងទីផ្សារក្រៅស្រុក។
ផ្សារនេះ ត្រូវបានបង្កើតឡើងដោយមានការគាំទ្រ ផ្នែកហិរញ្ញវត្ថុពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ក្រោមគម្រោងអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM) ដែលមានគោលបំណងសំខាន់ ក្នុងការជំរុញឱ្យទទួលបានអត្ថប្រយោជន៍ ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់សហគ្រាសធុនតូច និងមធ្យម។ បច្ចុប្បន្ននេះ ផ្សារត្រូវបានបើកសម្រាប់ការចុះឈ្មោះ ជាមុនទៅដល់សហគ្រាសធុនតូច និងមធ្យមដែលមានបំណងចង់លក់ផលិតផល នៅលើទីផ្សារ។
ដើម្បីមានសិទ្ធិប្រើប្រាស់ផ្សារនេះបាន សហគ្រាសធុនតូច និងមធ្យមត្រូវតែបំពេញតាមលក្ខន្តិកៈដូចខាងក្រោម៖
១. ជាក្រុមហ៊ុន ឬសហគ្រាសដែលបានចុះឈ្មោះ ជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម
២. មានវិញ្ញាបនបត្រពន្ធប៉ាតង់ (Patent Certificate) និងលេខអត្តសញ្ញាណសារពើពន្ធ (VAT Certificate) ដែលមានសុពលភាព
៣. លក់ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា៕

