Home Blog Page 150

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ដល់កម្លាំងប្រជាការ សង្កាត់លេខ៣ ជិត២០០នាក់ ដែលជួបការខ្វះខាត

0

ភ្នំពេញ៖ លោក ឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅពេលថ្មីៗនេះ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់កម្លាំង ប្រជាការពារសង្កាត់លេខ៣ ចំនួន ១៦២នាក់ ដែលកំពុងជួបប្រទះ ការខ្វះខាតជីវភាព នាពេលដែលជំងឺកូវីដ-១៩ កំពុងរាត្បាតនា ពេលបច្ចុប្បន្ននេះ ព្រមទាំងឧបត្ថម កុំព្យូទ័រ និង ម៉ាស៊ីនព្រីន ដល់សាលាសង្កាត់លេខ៣ ផងដែរ ។

អំណោយទាំងអស់នោះ រួមមាន៖ ១/អង្ករ ចំនួន ៣២៤០គីឡូក្រាម, ២/ទឹកសុទ្ធ ១៦២កេស, ៣/មី ១៦២ កេស, ៤/ទឹកត្រី ១៨កេស = ៣២៤ដប, ៥/ទឹកស៊ីអ៉ីវ ១០៨ យូ = ៦៤៨ដប, ៦/ប្រេងឆា ១៦២ដប, ៧/ត្រីខកំប៉ុង ១០ កេសធំ, ៨/កុំព្យូទរ័ ២ គ្រឿង និង៩/printer ១គ្រឿង​ ។

ក្រោយទទួលបានការឧបត្ថម្ភ ពីសំណាក់លោកឧកញ៉ា ទៀ​ វិចិត្រ ហើយនោះ លោក កាន់ ឡឹង ក្នុងនាមចៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងជំនួសមុខ​ អោយប្រជាការពារសង្កាត់ទាំង ១៦២រូប បានសម្តែងការអរគុណ ចំពោះទឹកចិត្តដ៏ថ្លៃថ្លារ របស់លោកឧកញ៉ាផងដែរ៕

មកផ្ទៀងលេខសំណាង សម្រាប់សប្តាហ៍ថ្មី ពីកម្មវិធី «គោជល់លេខនាំសំណាង»

0

លទ្ធផលលេខសំណាង ពីកម្មវិធី «គោជល់លេខនាំសំណាង» សម្រាប់សប្តាហ៍ថ្មី ទើបតែបង្ហាញកាលពីថ្ងៃសុក្រ ទី១៦ ខែមេសាកន្លងទៅថ្មីៗនេះ ខណៈដែលពីរសប្តាហ៍មុន នៅមិនទាន់រកឃើញ អ្នកមានសំណាង ជាមួយប្រាក់រង្វាន់ ១ម៉ឺនដូល្លារ និង១០ដូល្លារនៅឡើយ។

លទ្ធផលលេខសំណាង នៃសប្តាហ៍ទី៣ របស់កម្មវិធី ដែលមានលេខសំណាង ទាំងប្រាំបីខ្ទង់ និងលេខសំណាងទាំងបួនខ្ទង់ មានដូចខាងក្រោម៖
លទ្ធផល លេខសំណាងសប្តាហ៍ ទី៣ (១៦ មេសា ២០២១)
» លេខសំណាងឈ្នះរង្វាន់ ទឹកប្រាក់១ម៉ឺនដុល្លារ ទាំងប្រាំបីខ្ទង់ គឺមានលេខ 19167117
» លេខសំណាងឈ្នះរង្វាន់ ទឹកប្រាក់១០ដុល្លារ ទាំងបួនខ្ទង់ចុងក្រោយ​ គឺមានលេខ 7117

សូមចុចលើតំណរភ្ជាប់ខាងក្រោម ដើម្បីផ្ទៀងលេខក្រវិលកំប៉ុង ភេជ្ជៈគោជល់ របស់អ្នកជាមួយ នឹងលទ្ធផលលេខសំណាង កាលពីសប្តាហ៍កន្លងទៅ។
លទ្ធផលប្រចាំសប្តាហ៍ កម្មវិធី គោជល់លេខនាំសំណាង https://www.facebook.com/media/set/?vanity=PNNTVCambodia&set=a.5334759616595717

កម្មវិធី គោជល់លេខនាំសំណាង នឹងផ្សាយផ្ទាល់ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ធំ សូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ ផេកហ្វេសប៊ុកផ្លូវការ របស់ភេសជ្ជៈប៉ូវកម្លាំង គោជល់ Red Bull Cambodia។ ក្រុមហ៊ុននឹងទំនាក់ទំនង ទៅលោកអ្នកវិញ ក្នុងរយៈពេល ១ ទៅ ២ ថ្ងៃ។

សម្រាប់អ្នកឈ្នះរង្វាន់ទី២ សូមប្តូររង្វាន់របស់អ្នក នៅដេប៉ូ លក់ ភេសជ្ជៈគោជល់ នៅជិតលោកអ្នកបំផុត។ ចំណាំៈ សូមកុំបោះក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកចោល។ រាល់ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ មានសុពលភាព ចូលរួមក្នុងកម្មវិធី “គោជល់លេខសំណាង” រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។

សន្សំក្រវិលកំប៉ុង កាន់តែច្រើន ឱកាសឈ្នះរង្វាន់ ក៏កាន់ច្រើន! លោកអ្នកអាចរក្សាទុក លេខក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់អ្នកនៅលើ អនឡាញ ដោយបង្កើតគណនី របស់អ្នកតាមរយៈ www.rbluckynumber.com ដើម្បីទទួលបានការជូនដំណឹង ដោយស្វ័យប្រវត្តិ តាមសារជាអក្សរ នៅពេលដែលលេខ របស់អ្នកឈ្នះរង្វាន់!

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ​ ១គ្រឿង របស់ក្រុមហ៊ុន GTVC ជួយសង្គ្រោះដឹកយកស្ត្រី ឈឺពោះសម្រាលកូន ពីកោះរ៉ុង មកមន្ទីរពេទ្យបង្អែកខេត្ត

0

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២១ នៅវេលាម៉ោង១០និង ១៥នាទី លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស​ ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋ រស់នៅក្រុងកោះរ៉ុង កំពុងឈឺពោះសម្រាលកូន បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្រ្តីដែលឈឺពោះសម្រាលកូន នោះមាន ឈ្មោះ កាម ណាយ៉េន អាយុ៣៩ឆ្នាំ មានប្តីឈ្មោះ បូ ប្រុស ជាប្រជាពលរដ្ឋ រស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ត្រូវបានបញ្ជូន តាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ផែ នៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។
លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ចំពោះលោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ដែលបានសហការ ជាមួយក្រុមហ៊ុនGTVC បញ្ជូនរថយន្តសង្រ្គោះបន្ទាន់ នឹងក្រុមគ្រូពេទ្យ មកទទួលជនរងគ្រោះ ពីផែ នៅក្រុងព្រះសីហនុ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ គ្រប់ពេលផងដែរ៕

ឧកញ៉ា​ ទៀ វិចិត្រ បញ្ចេញអូប័រ ល្បឿនលឿន១គ្រឿង​ ដឹកយកស្ត្រីម្នាក់ របួសធ្ងន់ត្រូវការសង្គ្រោះបន្ទាន់ ពីកោះរ៉ុង មកជាព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត

0

ភ្នំពេញ៖​​ នៅយប់ថ្ងៃ១៦ ខែមេសា ឆ្នាំ២០២១នេះ លោកឧកញ៉ាទៀ វិចិត្រ បានបញ្ជូនអូប័រពេទ្យមួយគ្រឿងរបស់ក្រុមហ៊ុន GTVC ទៅភូមិកោះតូច ក្រុងកោះរ៉ុង ដើម្បីជួយសង្គ្រោះ ដឹកយកស្រ្តី មា្នក់ឈ្មោះ សន ខេន អាយុ៥០ឆ្នាំ មុខរបរលក់បន្លែ ដែលរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ពេលជិះម៉ូតូ  បច្ចុុប្បន្នស្ថានភាពរបួស មានសភាពធ្ងន់ធ្ងរ  ចាំបាច់ត្រូវបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដេីម្បីព្យាបាលបន្ទាន់ ៕

ការលើកពេល ចាប់ឆ្នោត Samsung Galaxy S21 Series 5G ក្នុងកំឡុងពេលផ្ទុះករណីកូវីត-19 ក្រោមព្រឹត្តិការណ៍ 20 កុម្ភៈ

គ្រាន់តែលើកពេលបន្តិចប៉ុណ្ណោះ…! រង្វាន់ធំយ៉ាងច្រើនសម្បូរបែបនៅតែបន្តផ្តល់ជូន និងស្វែងរកអតិថិជនដែលមានសំណាងឈ្នះដដែល…! ដោយអនុលោមតាមសេចក្តី ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីចូលរួមចំណែកទប់ស្កាត់ ក៏ដូចជាបញ្ឈប់រំលត់ការរីករាលដាល នៃជំងឺកូវីត-19 (Covid-19) ក្រុមហ៊ុន សាមសុង សូមធ្វើការលើកពេល ការចាប់ឆ្នោត ឈ្នះរង្វាន់ធំអស្ចារ្យពីការជាវ Samsung Galaxy S21 Series 5G ចំនួន 3 សប្តាហ៍ គឺចាប់ពីថ្ងៃ 1 មេសា រហូតដល់ 2 មិថុនា 2021!

សូមបញ្ជាក់ថាក្រុមហ៊ុន សាមសុង នឹងបន្តធ្វើការចាប់ឆ្នោតផ្សងសំណាង រកអតិថិជនដែលមានសំណាងឈ្នះនូវមហារង្វាន់ធំ និងពិសេសអស្ចារ្យមិនធ្លាប់មានដដែល ដោយមិនមានការកាត់បន្ថយចំនួនអ្វីឡើយ ហើយក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោត ទៅតាមកាលបរិច្ឆេទខាងក្រោមនេះដូចជា៖

– ចាប់លើកទី 1៖ ថ្ងៃទី16 ខែឧសភា ឆ្នាំ 2021

– ចាប់លើកទី 2៖ ថ្ងៃទី 23 ខែឧសភា ឆ្នាំ 2021

– ចាប់លើកទី 3៖ ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2021

– ចាប់លើកទី 4៖ ថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2021

កំពូលមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលនឹងត្រូវផ្តល់ជូនអតិថិជនមហាសំណាងរួមមានដូចជា៖

* ម៉ូតូ Honda ADV សរុប 4 រង្វាន់!

* ម៉ូតូ Honda ZOOMER X សរុប 4 រង្វាន់!

* ទូរទស្សន៍ Samsung 75 អ៊ីញ សរុប 12 រង្វាន់!

* Samsung ថេប្លេត A7 សរុប 24 រង្វាន់!

អ្វីដែលកាន់តែពិសេស និងរីករាយបំផុតនោះគឺលោកអ្នកនឹងទទួលបានរង្វាន់ភ្លាមៗជាច្រើនដូចជា៖

-ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W)

-ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover)

-បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!

ក្រុមហ៊ុន សាមសុង នឹងធ្វើការចាប់ឆ្នោតស្វែងរកអតិថិជនមហាសំណាងពីការទិញ Samsung Galaxy S21 5G ស៊េរី តាមរយៈការផ្សាយផ្ទាល់ក្នុងកម្មវិធី A1 Twist Concert លើកញ្ចក់ទូរទស្សន៍ MyTv ចាប់ពីម៉ោង 11:00-12:00 ថ្ងៃត្រង់! សម្រាប់អ្នកឈ្នះទាំងអស់ក៏នឹងត្រូវធ្វើការប្រកាសក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ សាមសុង ផងដែរ! ប្រញាប់ឡើង…! កំពូលមហារង្វាន់ដ៏ធំអស្ចារ្យទាំងអស់នេះកំពុងរង់ចាំលោកអ្នកហើយ…!!

សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

គម្រោងថ្មី​ លំនៅដ្ឋាន ម៉ារីហូម ចាប់បើកលក់ហើយ ព្រមទាំងមាន​ប្រម៉ូសិនពិសេស ក្នុងឱកាសចូលឆ្នាំខ្មែរ

0

លំនៅដ្ឋាន ម៉ារីហូម ជាលំនៅដ្ឋានបែបធម្មជាតិ​ ដែលល្អប្រណីតទាន់សម័យ ហើយជាពិសេសការសាងសង់ អនុលោមតាមបទដ្ឋានសំណង់ និងមានគុណភាពខ្ពស់ ដោយមានការរចនា ស្រស់ស្អាតនិងមានមុខងារ ពេញលេញ ជួយឲ្យការរស់នៅ ប្រកបដោយផាសុកភាព។

ម៉ារីហូម ស្ថិតនៅក្នុងតំបន់​ ដែលពោរពេញទៅដោយ សក្តានុពលខ្ពស់ ដែលហ៊ុមព័ទ្ធទៅ ដោយសេវាសាធារណៈជាច្រើន។

ទន្ទឹមនឹងនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ លំនៅដ្ឋាន ម៉ារីហូម មានផ្តល់ជូន នូវប្រូម៉ូសិនពិសេស! ទិញភ្លាមចំណេញភ្លែត។ អតិថិជនទាំងអស់នឹងទទួលបាន ការថែមជូនជាច្រើនដូចជា ម៉ូតូ Yamaha QBiX ទូរសព្ទ iPhone 12 Pro Max និងបន្តោងខ្សែក ដ៏ស្រស់ស្អាត ដែលសរុបជាទឹកប្រាក់ $4,500។

ការផ្តល់ជូននេះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2021 ។ រួសរាន់ឡើង! នៅសល់ត្រឹមតែ10ផ្ទះ ជាងទៀតតែប៉ុណ្ណោះ។

ទំនាក់ទំនងមកឥឡូវនេះដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស៖ 077 99 77 82 (Cellcard)/ 087 99 77 82 (Smart)
Google Maps:​ https://goo.gl/maps/oK17gf2mk7dEYMVQ6

ឧកញ៉ា ទៀ វិចិត្របញ្ជូន​ អូប័រពេទ្យ១គ្រឿង ដឹកស្ត្រីធ្លាក់​ឈាមធ្ងន់ធ្ងរ​ លើកោះរ៉ុង មកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក​ ខេត្តព្រះសីហនុ

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ ១គ្រឿង របស់ក្រុមហ៊ុន G.T.V.C ទៅទទួលយកស្ត្រី ជាប្រពលរដ្ឋម្នាក់ទៀត រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺ​ ធ្លាក់​ឈាមធ្ងន់ធ្ងរ ត្រូវការសង្គ្រោះបន្ទាន់ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។

ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីរងគ្រោះជាស្ត្រី មានជំងឺរោគស្រ្តី និងថាការធ្លាក់ឈាមធ្ងន់ធ្ងរនេះ កើតឡើងក្រោយស្ត្រីរងគ្រោះធ្វើការ រួចក៏រអិលដួល។ សកម្មភាពជួយដឹកជញ្ជូន ស្ត្រីរងគ្រោះមកមន្ទីរពេទ្យ បង្អែកខេត្ត ធ្វើឡើង នៅរសៀលថៃ្ងទី១២ ខែមេសា ឆ្នាំ២០២១ ក្រោយពីទទួលដំណឹងនេះភ្លាមៗ ។ ស្រ្តីរងគ្រោះមាន ឈ្មោះ ឌី វុទ្ធី អាយុ៣៩ឆ្នាំ មានប្តីឈ្មោះ ស៊ុន សុខហេង អាយុ៣៩ បច្ចុប្បន្នរស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់ផែ នៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ។

ជាមួយគ្នានោះដែរ កាលពីថ្ងៃទី១១ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់ឲ្យក្រុមការងារ​ ចេញអូប័រល្បឿនលឿនរបស់ខ្លួន ទៅជួយអន្តរាគមន៍ ទូកនេសាទមួយគ្រឿង​ ឆេះនៅលើសមុទ្រ​ ខេត្តព្រះសីហនុ ដោយសារផ្ទុះកំប៉ុងហ្គាសផងដែរ ។

ក្រុមការងារសង្គ្រោះ​ និងអូប័រល្បឿនលឿន ចំនួន២គ្រឿង របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចុះជួយជនរងគ្រោះ ដោយសារអគ្គីភ័យឆេះ ទូកនេសាទ សន្ទូចរនង មួយគ្រឿង កាលពីល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី ល្ងាច នៅក្នុងលម្ហសមុទ្រ​ ត្រង់ចំណុចខាងក្រៅ ពយភ្លើងស៊ីញ៉ូប្រហែល៥ម៉ៃ ស្ថិតនៅភូមិកោះ រ៉ុងសន្លឹម សង្កាត់កោះរ៉ុង សន្លឹម ក្រុងកោះរ៉ុង ។

តាមការបញ្ជាក់ពីជនរងគ្រោះ ជាម្ចាស់ទូកដែលឆេះ​​ បានឲ្យដឹងថា ទូកនេសាទ ដែលឆេះនេះ មានមនុស្ស​ តែម្នាក់គត់ ដោយកម្មករទូក៣នាក់ទៀត​ បានឡើងទៅគោក តាំងពីព្រឹក ហើយ ទូករបស់គាត់ ជាទូកឈើនេសាទ (បេអឺអូសបាល់)។

ជនរងគ្រោះ មានឈ្មោះ គង់ សុខខែម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនេសាទ នឹងមានទីលំនៅភូមិកំពង់នង់ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។ តាមការបញ្ជាក់​ មូលហេតុដែលបណ្តាលអោយ ឆេះទូកនេសាទខាងលើនេះ គឺបណ្តាលមកពី ផ្ទុះកំប៉ុងហ្គាស។ ជនរងគ្រោះមិនគ្រោះថ្នាក់ រឺរងរបួសអ្វីឡើយ គ្រាន់តែខូចខាតសម្ភារ រួមមាន: ទូកប្រភេទបេអឺ ពណ៌ត្រួយចេក ប្រវែងបណ្តោយ១៦.៧ម៉ែត្រ ទទឹងប្រវែង៤.៩ម៉ែត្រ មួយគ្រឿង , ម៉ាស៊ីនម៉ាក Hino កម្លាំង៣១៥សេស និងឧបករណ៍ នេសាទមួយចំនួនធំ ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានក្រុមការងារ​ សង្រ្គោះរបស់ លោកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះ នឹងបានបញ្ជូនតាមអូបរ័ល្បឿនលឿន ចំនួន២គ្រឿង ដឹកមកកាន់ខេត្តព្រះសីហនុ ដោយសុវត្ថិភាព ក្នុងនោះលោកឧកញ៉ា ក៏បានឧបត្ថម្ភថវិកា ដល់ម្ចាស់ទូក ចំនួន៤០ម៉ឺនរៀលផងដែរ៕

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ជូនស្រ្តីមេម៉ាយ វ័យ៦៩ឆ្នាំម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ពុំមានលទ្ធភាព ព្យាបាលរបួស

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១​ បានចាត់តំណាង នាំយកថវិកា ចំនួន១លានរៀល ទៅប្រគល់ជូនស្រ្តីមេម៉ាយម្នាក់ ដែលកំពុងរស់នៅ ២នាក់ម្តាយនិងកូន មានជីវភាពក្រីក្រ និងជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ មិនអាចធ្វើការបាន សម្រាប់ដោះស្រាយ ក្នុងព្យាលបាលរបួសបន្ត ។

ស្រ្តីមេម៉ាយ​ មានតែ២នាក់ម្តាយកូនរូបនេះ មានឈ្មោះ ចៅ សារ៉េន មានអាយុ៦៩ឆ្នាំ រស់នៅបន្ទប់ជួល​ ក្នុងសង្កាត់លេខ១ ក្នុងក្រុងព្រះសីហនុ មុនពេលជួប​គ្រោះថ្នាក់ចរាចរណ៍ រូបគាត់និងកូនស្រីរបស់គាត់ បានដើរធ្វើការ ជាកម្មករសំណង់ ដើម្បីរកប្រាក់​ ដោះស្រាយជីវភាព ប្រចាំថ្ងៃ តែមួយរយៈចុងក្រោយនេះ រូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ មិនអាចធ្វើការរកប្រាក់ បន្តទៀតបាន ហើយជួបការខ្វះខាត ផ្នែកជីវភាពទៅទៀត ក៏បានស្នើសុំលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីសុំថវិកា​ សម្រាប់ទិញអាហារហូប និង ព្យាបាលរបួសបន្ត។

ក្រោយពីទទួលបាន ដំណឹងនេះភ្លាម លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានចាត់តំណាងនាំយកថវិកា ចំនួន១លានរៀល យកមកផ្តល់ជូនស្រ្តីមេម៉ាយខាងលើនេះ ដើម្បីដោះស្រាយជីវភាព និង ព្យាបាលរបួសបន្តទៅទៀត។

ជាចុងក្រោយ ស្រ្តីមេម៉ាយដែលមានឈ្មោះ ចៅ សារ៉េន បានថ្លែងអំណរគុណ​ ដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចាត់តំណាង នាំយកថវិកាមកជួយរូបគាត់ សំរាប់ដោះស្រាយជីវភាព និងព្យាបាលរបួសបន្ត នៅពេលនេះផងដែរ៕

គម្រោងថ្មី​ លំនៅដ្ឋាន ម៉ារីហូម ចាប់បើកលក់ហើយ ព្រមទាំងមាន​ប្រម៉ូសិនពិសេស ក្នុងឱកាសចូលឆ្នាំខ្មែរ

0

លំនៅដ្ឋាន ម៉ារីហូម ជាលំនៅដ្ឋានបែបធម្មជាតិ​ ដែលល្អប្រណីតទាន់សម័យ ហើយជាពិសេសការសាងសង់ អនុលោមតាមបទដ្ឋានសំណង់ និងមានគុណភាពខ្ពស់ ដោយមានការរចនា ស្រស់ស្អាតនិងមានមុខងារ ពេញលេញ ជួយឲ្យការរស់នៅ ប្រកបដោយផាសុកភាព។

ម៉ារីហូម ស្ថិតនៅក្នុងតំបន់​ ដែលពោរពេញទៅដោយ សក្តានុពលខ្ពស់ ដែលហ៊ុមព័ទ្ធទៅ ដោយសេវាសាធារណៈជាច្រើន។

ទន្ទឹមនឹងនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ លំនៅដ្ឋាន ម៉ារីហូម មានផ្តល់ជូន នូវប្រូម៉ូសិនពិសេស! ទិញភ្លាមចំណេញភ្លែត។ អតិថិជនទាំងអស់នឹងទទួលបាន ការថែមជូនជាច្រើនដូចជា ម៉ូតូ Yamaha QBiX ទូរសព្ទ iPhone 12 Pro Max និងបន្តោងខ្សែក ដ៏ស្រស់ស្អាត ដែលសរុបជាទឹកប្រាក់ $4,500។

ការផ្តល់ជូននេះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2021 ។ រួសរាន់ឡើង! នៅសល់ត្រឹមតែ10ផ្ទះ ជាងទៀតតែប៉ុណ្ណោះ។

ទំនាក់ទំនងមកឥឡូវនេះដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស៖ 077 99 77 82 (Cellcard)/ 087 99 77 82 (Smart)
Google Maps:​ https://goo.gl/maps/oK17gf2mk7dEYMVQ6

Big Sound Cambodia មានលក់ Speaker ម៉ាកល្បីៗ គុណភាព ស្ដង់ដារអឺរ៉ុប

Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។

This image has an empty alt attribute; its file name is photo_2021-03-08_13-47-21-1024x768.jpg

អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v ដូចនៅប្រទេសកម្ពុជា។

This image has an empty alt attribute; its file name is photo_2021-03-08_13-47-25-1024x768.jpg

Big Sound Cambodia មានលក់ផលិតផលមួយទឹក ដែលមានគុណភាពខ្ពស់ , មិនមានការជួសជុលដោះដូរគ្រឿង ឬកែប្រែភ្លើងពី110V ទៅ220V ទេ។ Big Sound Cambodia លក់ផលិតផលសុទ្ធជូនអតិថិជន! ហាង Big Sound Cambodia សូមបដិសេធចំពោះផលិតផលក្លែងក្លាយនៅហាងយើង!

This image has an empty alt attribute; its file name is photo_2021-03-08_13-47-29-1024x768.jpg

លោកអ្នកអាចរកទិញបាននៅ Big Sound Cambodia សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ 089883863, 016383863!

This image has an empty alt attribute; its file name is photo_2021-03-08_13-47-27.jpg
This image has an empty alt attribute; its file name is photo_2021-03-08_13-47-31-1-1024x768.jpg