Home Blog Page 153

Big Sound Cambodia មានលក់ Speaker ម៉ាកល្បីៗ គុណភាព ស្ដង់ដារអឺរ៉ុប

Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។

This image has an empty alt attribute; its file name is photo_2021-03-08_13-47-21-1024x768.jpg

អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v ដូចនៅប្រទេសកម្ពុជា។

This image has an empty alt attribute; its file name is photo_2021-03-08_13-47-25-1024x768.jpg

Big Sound Cambodia មានលក់ផលិតផលមួយទឹក ដែលមានគុណភាពខ្ពស់ , មិនមានការជួសជុលដោះដូរគ្រឿង ឬកែប្រែភ្លើងពី110V ទៅ220V ទេ។ Big Sound Cambodia លក់ផលិតផលសុទ្ធជូនអតិថិជន! ហាង Big Sound Cambodia សូមបដិសេធចំពោះផលិតផលក្លែងក្លាយនៅហាងយើង!

This image has an empty alt attribute; its file name is photo_2021-03-08_13-47-29-1024x768.jpg

លោកអ្នកអាចរកទិញបាននៅ Big Sound Cambodia សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ 089883863, 016383863!

This image has an empty alt attribute; its file name is photo_2021-03-08_13-47-27.jpg
This image has an empty alt attribute; its file name is photo_2021-03-08_13-47-31-1-1024x768.jpg

គម្រោងពង្រីកបណ្ដាញ ទំនាក់ទំនង ដ៏ធំសម្បើម របស់ក្រុមហ៊ុន Smart Axiata ជាមួយទឹកប្រាក់ វិនិយោគ លើសពី ៩០លានដុល្លា នឹងចាប់ផ្ដើមឆាប់ៗនេះ

0

ភ្នំពេញ-ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១៖ ក្រុមហ៊ុន Smart Axiata បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុននឹងវិនិយោគ ទឹកប្រាក់លើសពី​ ៩០លានដុល្លារ​ លើហេដ្ឋារចនាសម្ព័ន្ធ​ បណ្តាញទូរស័ព្ទចល័តរបស់ខ្លួន ក្នុងឆ្នាំ២០២១នេះ ដោយពង្រីក និងធ្វើឲ្យប្រសើរឡើង នូវបណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីធានាឲ្យបាននូវស្ថេរភាព និងល្បឿន នៃបណ្ដាញអ៊ិនធឺណិត សម្រាប់អតិថិជនក្រុមហ៊ុន Smart រាប់លាននាក់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ចំណុចសំខាន់ នៃកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទំនាក់ទំនងឆ្នាំ២០២១ នឹងពង្រឹងបណ្តាញប្រព័ន្ធ 4G LTE សម្រាប់អ្នកប្រើប្រាស់ ទូទាំងប្រទេស ព្រមទាំងធានា ឲ្យបានថាបណ្ដាញទំនាក់ទំនង បានត្រៀមរួចរាល់ពេលរៀបចំ តំឡើង ប្រព័ន្ធ 5G ដ៏ធំមួយ នៅខណៈពេលដែល រាជរដ្ឋាភិបាលផ្តល់ការអនុញ្ញាត ឱ្យប្រើប្រាស់បច្ចេកវិទ្យា ដ៏ថ្មីបំផុតនេះ ដែលនឹងផ្ដល់គុណភាព នៃល្បឿនអ៊ិនធឺណិត​ កាន់តែប្រសើរ។

ប្រព័ន្ធទូរគនាគមន៍ចល័ត គឺពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការលើកកម្ពស់ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដើម្បីឆ្ពាះទៅកាន់យុគសម័យឌីជីថល។ ការប្រើប្រាស់ប្រព័ន្ធ 4G មានសារៈសំខាន់ សម្រាប់អតិថិជន របស់យើង ព្រោះវាអាចផ្ដល់ ឲ្យពួកគេនូវព័ត៌មានថ្មីៗ អំពីជំងឺកូវីដ ១៩ ជួយដំណើរប្រតិ្តបតិ្តការ អាជីវកម្មរបស់ពួកគេ ការសិក្សាតាមអនឡាញ ធ្វើប្រតិបត្តិការទូទាត់ លើទូរស័ព្ទចល័ត និងភ្ជាប់ទំនាក់ទំនង ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។

បច្ចុប្បន្នក្រុមហ៊ុន Smart មានស្ថាននីយ៍បណ្តាញ ចំនួន ៣ ០០០ ជាងទីតាំងនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ដែលអនុញ្ញាត ឱ្យអតិថិជនចំនួន ៨ លាននាក់ ទទួលបានបទពិសោធន៍ ឌីជីថលពិសេសលើបណ្តាញ 4G LTE ដែលផ្ដល់សេវា ជូនប្រជាពលរដ្ឋចំួន ៩១,៥% នៃចំនួនប្រជាជន។

ត្រឹមចុងឆ្នាំ ២០២១ ក្រុមហ៊ុន Smart Axiata គ្រោងសាងសង់ស្ថានីយ៍ បណ្តាញចំនួន ៣៥០ កន្លែងបន្ថែមទៀត ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់សេវាអុិនធឺណិតចល័ត ដែលកំពុងកើនឡើងយ៉ាងខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនង។ លើសពីការសាងសង់ ស្ថាននីយ៍បណ្តាញថ្មី ក្រុមហ៊ុនក៏មានបំណង អភិវឌ្ឍស្ថានីយ៍បណ្តាញ ដែលមានស្រាប់ហើយ ដើម្បីឲ្យដំណើរការ កាន់តែប្រសើរ។

ក្នុងខណៈពេលដែលអតិថិជន Smart បានផ្ដើមការប្រើប្រាស់ 4G យ៉ាងឆាប់រហ័ស ក្រុមហ៊ុន Smart ក៏នឹងមានគម្រោង បញ្ឈប់បណ្ដាញសេវា 3G របស់ខ្លួន នៅក្នុងឆ្នាំ២០២១ ដោយផ្លាស់ប្ដូរវិសាលគមន៍ ហ្វ្រេកង់ស៍វិទ្យុ ដែលសល់ពីបណ្ដាញសេវា 3G ទៅជា 4G។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «ការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការធ្វើឲ្យប្រសើឡើង នូវសេវាកម្មរបស់ក្រុមហ៊ុន ជាប្រចាំសម្រាប់អតិថិជន របស់ពួកយើង តែងតែជាគោលសំខាន់ នៃប្រតិបត្តិការអាជីកម្ម របស់ក្រុមហ៊ុន Smart នៅកម្ពុជា ហើយឆ្នាំនេះ មិនខុសប្លែកពីឆ្នាំមុនៗ ឡើយ ថ្វីត្បិតជាមានបញ្ហាប្រឈម ជាមួយជំងឺកូវីដ១៩ ក៏ដោយ។

បញ្ហាប្រឈមទាំងនេះ ក៏ជំរុញឱ្យយើងធានា ឲ្យបានថាអតិថិជនរបស់យើង អាចពឹងផ្អែកលើបណ្តាញទំនាក់ទំនង របស់យើង ដើម្បីរក្សាទំនាក់ទំនង យ៉ាងសកម្មជាមួយអ្នកដទៃ ទោះបីពួកគេ កំពុងអនុវត្តវិធានការ រក្សាគម្លាតសុវត្ថិភាព ក្នុងគ្រាលំបាកនេះ ក៏ដោយ។»

លោកបានបន្ថែមទៀតថា៖ «ក្នុងរយៈពេលប៉ុន្មានខែ ខាងមុខទៀត អតិថិជននឹងឃើញ មានការរីកចម្រើន គួរឱ្យកត់សម្គាល់ នៅក្នុងបណ្តាញទំនាក់ទំនង របស់ពួកយើង ហើយក្រុមហ៊ុន នឹងអាចផ្តល់ជូន បទពិសោធន៍អ៊ិនធឺណិត កាន់តែប្រសើជាងមុន សម្រាប់ការសិក្សា តាមអនឡាញ ការលេងហ្គេម វីដេអូ និងតន្រ្តី។»

ក្រុមហ៊ុន Smart មិនត្រឹមតែវិនិយោគ ក្នុងការពង្រីកបណ្តាញទំនាក់ទំនង របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានវិនិយោគ ក្នុងការផលិតថាមពល មិនប៉ះពាល់ដល់បរិស្ថាន (Clean energy) ដើម្បីធ្វើប្រតិ្តបតិ្តការ បណ្តាញទំនាក់ទំនង របស់ខ្លួន ជាមួយការប្រើប្រាស់ ប្រភពថាមពលក កើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ (solar power) ។

ដោយតាំងខ្លួន ជាម្ចាស់ជើងឯក ឌីជីថលនៅកម្ពុជា និងជាក្រុមហ៊ុន ដែលធ្វើប្រតិបត្តិការ តាមស្ដង់ដារសីលធម៌ខ្ពស់បំផុត ក្រុមហ៊ុន Smart បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការ ផ្ដល់កំណើនដល់សេដ្ឋកិច្ចសង្គម នៅកម្ពុជា ក្នុងរយៈពេល មួយទសវត្សរ៍ចុងក្រោយនេះ។

គិតត្រឹមចុងឆ្នាំ ២០២០ ក្រុមហ៊ុន Smart បានវិនិយោគទឹកប្រាក់ ចំនួន ១,៨៨ ពាន់លានដុល្លារ នៅកម្ពុជា ខណៈពេលដែលក្រុមហ៊ុន ក៏បានបានបង់ពន្ធចំនួន ៥៦២ លានដុល្លារ លើពន្ធអាករ និង កម្រៃនិយ័តកម្ម ដល់រតនាគារកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុក របស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

ធនាគារ អេស ប៊ី អាយ លី ហួរ សាខាច្បារអំពៅ២ បានបើកសាខាថ្មី ជាផ្លូវការ ដែលស្ថិតនៅ តំបន់ពាណិជ្ជកម្ម!

0

ភ្នំពេញ-ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នា​ រវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មី ជាផ្លូវការស្ថិតនៅក្នុង តំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេល ប្រមាណជាង៥ខែ ក្នុងការរចនាអគារនេះឡើង។

អគារសា្នក់ការ សាខាច្បារអំពៅ២ថ្មីនេះ គឺស្ថិតនៅលើអគារលេខ ២៥ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយ ក្នុងចំណោមធនាគារ ដែលមានការវិវត្តន៍លឿនបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនអតិថិជន បន្ទាប់ពីទទួលបានអជ្ញាប័ណ្ណ ពីធនាគារជាតិ កាលពីខែមីនា ឆ្នាំ២០២០។ បើទោះបីជាទទួលរង នូវផលប៉ះពាល់ជាសកល ពីជម្ងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខ ស្របទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ ទាំង​នៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។ ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារ ជូនប្រជាពលរដ្ឋកម្ពុជា មានចំនួនជាង ១.៥០០ កន្លែង គ្រប់ដណ្តប់ ២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។

លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរក ប្រភពទុន ក្រៅស្រុក និងក្នុងស្រុក ដើម្បីផ្តល់សេវាកម្ម ផ្នែកហិរញ្ញវត្ថុល្អបំផុត ដើម្បីទាក់ទាញ ការវិនិយោគយូរអង្វែង ពីក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ប្រទេសជប៉ុន ដើម្បីលើកកម្ពស់ វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី ឃឹម កញ្ញា ប្រធានសាខាច្បារអំពៅ២ ជាមួយបទពិសោធន៍ ជាង១២ឆ្នាំ នៅលើវិស័យធនាគារ ក្នុងការដឹកនាំប្រតិបត្តិការសាខា និងការគ្រប់គ្រងគុណភាពសេវាកម្ម លោកស្រីបានបេ្តជ្ញាចិត្ត នឹងសម្រេចឲ្យបាន នូវគោលដៅហរិញ្ញវត្ថុ សម្រាប់អតិថិជន និងអនាគតប្រកបដោយ និរន្តភាព៕

សម្រាប់សេវាកម្ម លម្អិតសូមទំនាក់ទំនង៖
លោកស្រី ឃឹម កញ្ញា ប្រធានសាខាច្បារអំពៅ២
ទូរស័ព្ទៈ០៩២ ៩៣៩ ៨៩៩
អ៊ីម៉ែលៈ kanga.khim@sbilhbank.com.kh

អំពីធនាគារ
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង និង អ្នកឧកញ៉ា លី ហូរ។ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ ពីធនាគារជាតិ នៃកម្ពុជា កាលខែមីនាឆ្នាំ២០២០។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្ម ទូទាំង២៥ខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង១,៥០០នាក់។

ផ្ទះ មានចំណូលស្រាប់ ទំហំជាង 343m2 ដាក់លក់ ទីតាំងស្ថិតនៅ ទួលទំពូង២

0

សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០៩៧ ២២៧ ៩៩៩៩ ។

បញ្ជាក់ផ្ទះមានទីតាំងលេខ ៥៧អា ផ្លូវ៤៨០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តំបន់៖ គួរគត់សម្គាល់ ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ទួលទំពូង (TTP) បានផ្លាស់ប្តូរលើសពីគោលដៅកំណត់ និងបានក្លាយទៅជាចំណុចក្តៅ សម្រាប់ជនបរទេស ដែលរស់នៅក្នុងរាជធានីភ្នំពេញ វាក៏បានទាក់ទាញ ការចាប់អារម្មណ៍ពីអ្នករស់នៅ ក្នុងស្រុកដ៏ច្រើនកុះករផងដែរ មនុស្សមួយចំនួន ដែលស្វែងរកផ្ទះ នៅជិតកន្លែងធ្វើការ ក្នុងទីក្រុង និងអ្នកផ្សេងទៀត ដែលចង់ទិញឥវ៉ាន់ ឫកន្លែងស្នាក់នៅ ។ ដោយមានលំហូរចូលសាច់ប្រាក់ និងការធ្វើចរាចរណ៍ ដោយថ្មើរជើង អ្នកលក់ឥវ៉ាន់ បានសម្រុកទៅកាន់តំបន់នេះ ដើម្បីបើកដំណើរការ អាជីវកម្មមួយចំនួនដូចជា៖ បារ ភោជនីយដ្ឋាន និងហាងលក់សំលៀកបំពាក់ទាន់សម័យ ជាមួយការច្នៃប្រឌិត និងឥទ្ធិពលផ្សេងៗ ពីសហគមន៍ចម្រុះនៅទីនេះ។ ទន្ទឹមនឹងនេះដែរ អ្នកអភិវឌ្ឍន៍ខុនដូ អាផាតមេន ក៏កំពុងចូលមក កាន់តំបន់នេះផងដែរ ដែលបានធ្វើឱ្យតំបន់នេះ មានប្រជាប្រិយភាព សម្រាប់ការជួល និងការទិញរបស់ជនបរទេស៕

This image has an empty alt attribute; its file name is 89-1-1024x682.jpg
This image has an empty alt attribute; its file name is 90-1-1024x682.jpg
This image has an empty alt attribute; its file name is 84-1-1024x682.jpg
This image has an empty alt attribute; its file name is 85-1-1024x682.jpg
This image has an empty alt attribute; its file name is 86-1-1024x682.jpg
This image has an empty alt attribute; its file name is 87-1-1024x682.jpg
This image has an empty alt attribute; its file name is 88-1-1024x682.jpg

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា មួយពាន់ដុល្លា​ ដល់កម្មករប្រមូលសំរាមម្នាក់ ដែលរងគ្រោះដាច់ដៃម្ខាង ពេលបំពេញការងារ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភថវិកា ១ ០០០ $ (មួយពាន់ដុល្លា) ជូនកម្មករប្រមូលសំរាមមួយរូប ដែលរងគ្រោះដាច់ដៃម្ខាង ពេលបំពេញការងារប្រមូលសំរាម កាលពីថ្ងៃ២២មីនា២០២១ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះឈ្មោះ ទួច ទីន ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បច្ចុប្បន្នកំពុងព្យាបាលនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា ក្រោយទទួលដំណឹងនេះ មានសប្បុរសជនមួយចំនួន បានឧបត្ថម្ភថវិកាតិចឬច្រើន ដោយការអាណិតអាសូរជួយដល់ជនរងគ្រោះជាបន្តបន្ទាប់ ក្នុងនោះខាងក្រុមហ៊ុនប្រមូលសំរាម តំណាងឲ្យជនរងគ្រោះ បានថ្លែងអំណរគុណលោកឧកញ៉ាទៀ វិចិត្រ និងបងប្អូនសប្បុរសជនទាំងអស់ដែលបានឧបត្ថម្ភថវិកា តាមមន្ត្រី ឬតាមរយៈក្រុមហ៊ុនជាបន្តបន្ទាប់៕

This image has an empty alt attribute; its file name is photo_2021-03-23_11-20-08-1-794x1024.jpg
This image has an empty alt attribute; its file name is photo_2021-03-23_11-20-11-1.jpg
This image has an empty alt attribute; its file name is photo_2021-03-23_11-20-13-1.jpg
This image has an empty alt attribute; its file name is photo_2021-03-23_11-20-15-1.jpg

កាន់តែរស់រវើក និងកាន់តែលេចធ្លោបំផុត ជាមួយ កំពូលស្មាតហ្វូន Galaxy S21 5G ស៊េរី…!

(ភ្នំពេញ) ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១៖ មិនបាច់ឆ្ងល់ច្រើនទេថា ហេតុអ្វីបានជាអតិថិជនយ៉ាងច្រើនសម្រេចចិត្តជ្រើសរើសយកកំពូលស្មាតហ្វូន Samsung Galaxy S21 5G ស៊េរី យកមកប្រើ! នេះក៏ព្រោះតែ Galaxy S21 5G ស៊េរី… បំពាក់នូវកំពូលបច្ចេកវិទ្យាជំនាន់ ចុងក្រោយដ៏ល្អបំផុត (មានតែមួយគ្មានពីរ) និងលក្ខណៈពិសេសលេចធ្លោ ជាច្រើនទៀតដែលពុំនឹកស្មានដល់…!

This image has an empty alt attribute; its file name is photo_2021-03-22_08-32-45-1024x1022.jpg

តើអតិថិជនណាខ្លះ ដែលមិនទាន់បានសាកចាប់កាន់ Galaxy S21 5G ស៊េរីនេះ? Samsung Galaxy S21 5G ស៊េរី

This image has an empty alt attribute; its file name is photo_2021-03-22_08-32-58-681x1024.jpg

មានភាពទាក់ទាញដ៏អស្ចារ្យទាំងការរចនា រូបរាងខាងក្រៅគឺថាទាក់ទាញឥតខ្ចោះដែលមិនអាចមើលរំលងបានក៏ដូចជាភាពអស្ចារ្យពិសេសៗ ជាច្រើនសម្រាប់អ្នកទាំងអស់គ្នាផងដែរ!
ឥឡូវនេះក្រុមហ៊ុន សាមសុង នឹងធ្វើការបង្ហាញមុខងារ មួយចំនួនដែលលោកអ្នក និងអតិថិជនទាំងអស់ត្រូវការប្រើប្រាស់ប្រចាំថ្ងៃឱ្យកាន់តែលម្អិតបន្ថែមទៀត…! ដូច្នេះសូមមកមើលទាំងអស់គ្នា…!

This image has an empty alt attribute; its file name is photo_2021-03-22_08-33-01-682x1024.jpg
  • កាមេរ៉ាទំហំ 108MP៖ ផ្តល់ជូនលោកអ្នកនូវគ្រប់ចំណុចលម្អិតនឹកស្មានមិនដល់…! ទោះជា Crop ចេញពីរូបថតទី 1 ប៉ុន្មានដងក៏នៅតែច្បាស់ដែរ…!!
  • ចុចថតម្តងបានគ្រប់ស្តាយ៍ (Single Take) ៖ ជួយឱ្យលោកអ្នកអាចថតបានច្រើនម៉ូត…ច្រើនបែប…ច្រើនស្តាយ៍…និងច្រើនជម្រើស… (រូបណាអត់ច្បាស់…បិទភ្នែក…ព្រាល…វាដកចេញដោយស្វ័យប្រវត្តិ…ឆ្លាតនោះឆ្លាត)
  • ចាប់ចំណុចដែលត្រូវថត (Zoom Lock) ៖ ជួយទប់លំនឹងឱ្យរូបថតចេញមកច្បាស់ល្អ (អត់ព្រាល) នៅពេល Zoom ថតរូបចាប់ពី 20X ឡើងទៅ…!
  • ប៊ិកវេទមន្ត S-Pen (Galaxy S21 Ultra 5G ប៉ុណ្ណោះ) ៖ អាចធ្វើការកត់ត្រាទុកថ្ងៃ ឬពេលវេលាសំខាន់ បានយ៉ាងឆ្លាតវៃ និងរហ័សបំផុត!
  • Director’s View (ថតវីដេអូដូចអ្នកអាជីព ឬដូច (Director) អ្នកដឹកនាំថតអ៊ីចឹង) ៖ កាមេរ៉ាទាំង 3 គ្រាប់ Standby ក្នុងពេលតែមួយពេលថតវីដេអូ!
This image has an empty alt attribute; its file name is photo_2021-03-22_08-33-05.jpg

និយាយទៅនៅមានមុខងារប្លែកៗ និងអស្ចារ្យច្រើនទៀតដែលមិនទាន់ បានជម្រាបជូនអស់! ប៉ុន្តែមុខងារ…បច្ចេកវិទ្យា និងលក្ខណៈពិសេសខាងលើនេះគឺសុទ្ធសឹងតែមុខងារ ដែលអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ត្រូវការ និងចាំបាច់សម្រាប់ពេលបច្ចុប្បន្ននេះ…!

បញ្ជាក់៖ រាល់ការជាវ Samsung Galaxy S21 Series 5G ណាមួយដែលបានដាក់លក់ជាផ្លូវការ នៅតាមបណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេសកម្ពុជា នឹងទទួលបានការថែមជូនកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចខាងក្រោម៖
-ដុំឆ្នាំងសាកហ្ស៊ីនល្បឿនលឿន (Travel Adapter 25W)
-ស្រោមទូរស័ព្ទថ្លាអាចបញ្ឈរបាន (Standing Clear Cover)
-បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
-ស៊ីមស្មាតលេខពិសេសតម្លៃ $54 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!

This image has an empty alt attribute; its file name is photo_2021-03-22_08-33-07.jpg

សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោក ពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!!

This image has an empty alt attribute; its file name is photo_2021-03-22_08-33-10-1024x1022.jpg

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

This image has an empty alt attribute; its file name is photo_2021-03-22_08-33-15.jpg

ធនាគារ អេស ប៊ី អាយ លី ហួរ សាខា៧មករា បានបើកសាខាថ្មី ជាផ្លូវការ ដែលស្ថិតនៅ តំបន់ពាណិជ្ជកម្ម

0

ភ្នំពេញ-ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នា រវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង បានបើកសាខាថ្មីជាផ្លូវការ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេល ប្រមាណជាង៥ខែ ក្នុងការរចនាអគារនេះឡើង។

អគារសា្នក់ការសាខា៧មករាថ្មីនេះ គឺស្ថិតនៅលើអគារលេខ ២១៩ កែងផ្លូវ ១២៨ & ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយ ក្នុងចំណោមធនាគារ ដែលមានការវិវត្តន៍លឿនបំផុត នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនអតិថិជនបន្ទាប់ពីទទួលបាន អជ្ញាប័ណ្ណពីធនាគារជាតិ កាលពីខែមីនា ឆ្នាំ២០២០។

បើទោះបីជាទទួលរង នូវផលប៉ះពាល់ ជាសកលពីជម្ងឺឆ្លង កូវីដ១៩ យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខ ស្របទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ ទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។

ដោយគិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារ ជូនប្រជាពលរដ្ឋកម្ពុជា មានចំនួនជាង ១.៥០០ កន្លែង គ្រប់ដណ្តប់ ២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។

លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុន ក្រៅស្រុក និងក្នុងស្រុក ដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុ ល្អបំផុត ដើម្បីទាក់ទាញការវិនិយោគ យូរអង្វែងពីក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ប្រទេសជប៉ុន ដើម្បីលើកកម្ពស់ វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី ជា វណ្ណចាន់បូផា ប្រធានសាខា៧មករា ដែលលោកស្រីមានបទពិសោធន៍ ជាង១៧ឆ្នាំ នៅលើការងា ជាពិសេសលើវិស័យ ធនាគារពាណិជ្ជ ក្នុងការដឹកនាំ ប្រតិបត្តិការសាខា សេវាកម្មធនាគារឈានមុខ ការវាយតំលៃឥណទាន គ្រប់ប្រភេទ និងបណ្តុះបណ្តាធនធាន មនុស្សផងដែរ។

លោកស្រីបានបន្ថែមទៀតថា សាខា៧មករាត្រៀមខ្លួន បម្រើសធារណៈជន ដោយផ្តល់សេវាកម្ម ហិរញ្ញវត្ថុផ្សេងៗ។

សម្រាប់សេវាកម្មលម្អិត សូមទំនាក់ទំនង៖
លោកស្រី ជា វណ្ណចាន់បូផា ប្រធានសាខា៧មករា
ទូរស័ព្ទៈ០១២ ២១១ ៦១៥
អ៊ីម៉ែលៈ vanchanbopha.chea@sbilhbank.com.kh
អំពីធនាគារ
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង និង អ្នកឧកញ៉ា លី ហូរ។ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ ពីធនាគារជាតិនៃកម្ពុជា កាលខែមីនាឆ្នាំ២០២០។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្ម ទូទាំង២៥ខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង ១,៥០០នាក់។

CDC អនុម័តគម្រោងវិនិយោគចំនួន៧ ខណៈគម្រោងបង្កើត វារីវប្បកម្ម មានទុនវិនិយោគច្រើនជាងគេ រហូតដល់ ២៥,២លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនវិនិយោគចំនួន៧ ក្នុងនោះមានគម្រោងមួយក្នុងចំណោមគម្រោងទាំង៧ មានទុនវិនិយោគរហូតដល់ ២៥,២លានដុល្លារអាមេរិក ដែលមានទំហំវិនិយោគច្រើនជាងគេ។ នេះបើតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមហ៊ុនដែលបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជី រួមមាន៖
១. YUAN SHUO (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងសម្ភារៈអេទ្បិចត្រូនិក និងគ្រឿងបន្លាស់អេទ្បិចត្រូនិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣២កន្លែង។

២. SCHNEITIC CHINT CO., LTD. គម្រោងបង្កើតរោងចក្រផ្គុំដំទ្បើងគ្រឿងសម្ភារៈអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦២កន្លែង។

៣. XIN WEI JIE CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥៩កន្លែង។

៤. GREEN SUSTAINABLE VENTURES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ អានុភាព 20MW ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ១៧,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥០កន្លែង។

៥. FIRST AQUATIC INDUSTRIAL CO., LTD. គម្រោងបង្កើតវារីវប្បកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “INNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់វេជ្ជសាស្ត្រ និងផលិតសម្ភារ:បរិក្ខារវិជ្ជសាស្ត្រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២០០កន្លែង។

២- “HUIQUANFENG TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំទោចក្រយាន និងគ្រឿងបំណែកទោចក្រយានគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង៕

ជប៉ុនផ្ដល់ថវិកា ជាង៥០ម៉ឺនដុល្លារ សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ៥៧៤,២៣០ ដុល្លារអាមេរិក ក្រោមគ្រោងការណ៍ ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅកម្ពុជា។

យោងតាមស្ថានទូតជប៉ុន ឲ្យដឹងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន នឹងទទួលបានថវិកា ២១៧,៨៤៥ ដុល្លារអាមេរិក សម្រាប់សំណង់ធារាសាស្ត្រនៅក្នុងឃុំស្ទឹងត្រង់។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នឹងទទួលបានថវិកា ១៦៩,៧២០ ដុល្លារអាមេរិក សម្រាប់ការពង្រឹងខ្សែសង្វាក់តម្លៃគ្រាប់ស្វាយចន្ទី។ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង នឹងទទួលបានថវិកា ១៨៦,៦៦៥ ដុល្លារអាមេរិក សម្រាប់ការក្រាលផ្លូវមួយខ្សែក្នុងស្រុករំដួល។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និង អ្នកតំណាងមកពីអង្គភាពទាំងបី បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ លោកជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយកែលម្អគុណភាពជីវិត របស់ប្រជាជនដែលរស់នៅ ក្នុងទីតាំងគម្រោងនីមួយៗ។

បន្ថែមលើនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”៕