Home Blog Page 154

“គោជល់ លេខនាំសំណាង” សន្សំក្រវិលកំប៉ុង កាន់តែច្រើន ឱកាសឈ្នះរង្វាន់ ក៏កាន់ច្រើន ពីភេសជ្ជៈប៉ូវកម្លាំង គោជល់

0

ថ្មីទៀតហើយ! កម្មវិធី «គោជល់លេខសំណាង» សន្សំក្រវិលកំប៉ុង កាន់តែច្រើន ឱកាសឈ្នះរង្វាន់ ក៏កាន់ច្រើន! ភេសជ្ជៈប៉ូវកម្លាំងគោជល់ ផ្តល់រង្វាន់ដ៏មហាសាល ដល់អតិថិជនរបស់ខ្លួន ដែលតែងតែគាំទ្រ ក៏ដូចជាជាវភេសជ្ជៈប៉ូវកម្លាំង គោជល់ យកទៅពិសារ។

ទស្សនាការផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៥:៤៥នាទី ដល់ម៉ោង ៦:០០ល្ងាច ដើម្បីផ្ទៀងផ្ទាត់លេខ ៨ ខ្ទង់នៅលើក្រវិលកំប៉ុងភេសជ្ជៈ គោជល់ របស់លោកអ្នក ដើម្បីឈ្នះទឹកប្រាក់ចំនួន ១០.០០០ដុល្លា (មួយម៉ឺនដុល្លារ) និងធ្វើការផ្ទៀងផ្ទាត់លេខ ៤ ខ្ទង់នៅខាងចុង នៅលើក្រវិលកំប៉ុង ភេសជ្ជៈ គោជល់ ដើម្បីឈ្នះទឹកប្រាក់ ១០ដុល្លារ (ដប់ដុល្លារ)។

កម្មវិធីចាប់រង្វាន់ នឹងចាប់ផ្តើមនៅថ្ងៃទី២ ខមេសា ២០២១ នេះ ដូច្នេះសូមអតិថិជន របស់ភេសជ្ជៈ ប៉ូវ កម្លាំងគោជល់ តាមដានលទ្ធផលនៃការចាប់រង្វាន់ តាមរយៈការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ លោកអ្នកក៏អាចផ្ទៀងផ្ទាល់លទ្ធផលតាមរយៈ ហ្វេសប៊ុកផេកRed Bull Facebook Page បានផងដែរ។ ស្កែនលេខកូដ QR នៅនឹងទីតាំងដែលលោកអ្នក បានជាវភេសជ្ជៈ គោជល់ ឬសាកសួរព័ត៌មានអ្នកលក់រាយដែលនៅក្បែរអ្នក។

ប្រសិនបើសប្តាហ៍នេះ អ្នកមិនបានឈ្នះ សូមកុំបោះចោលក្រវិលកំប៉ុងរបស់អ្នក អោយសោះ ព្រោះលោកអ្នកនៅតែមានឱកាសឈ្នះនៅសប្តាហ៍ក្រោយៗទៀត រហូតដល់បំណាច់ឆ្នាំ ២០២១ ។

ប្រញាប់ឡើង! ចាប់ផ្តើមសន្សំ ក្រវិលកំប៉ុងភេសជ្ជៈ គោជល់ ដែលមានពាក្យ “អរគុណ” ឥឡូវនេះ សន្សំកាន់តែច្រើន នោះលោកអ្នក នឹងមានឱកាស ឈ្នះរង្វាន់កាន់តែច្រើន ពីកម្មវិធី “គោជល់លេខសំណាង”។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ Facebook Page: Red Bull Cambodia ឬចូលទៅកាន់គេហទំព័រ www.rbluckynumber.com ។

សូមបញ្ជាក់ដែរថា សម្រាប់អ្នកឈ្នះរង្វាន់ ទី១ទឹកប្រាក់ ១០,០០០ ដុល្លារ (មួយម៉ឺនដុល្លារ) សូមទំនាក់ទំនងមកកាន់ លេខទូរស័ព្ទ ០៧៧៥៩៩ ៨៥៩ ដើម្បីទទួលរង្វាន់។ ដោយឡែកសម្រាប់ អ្នកដែលឈ្នះរង្វាន់ ទី២ទឹកប្រាក់ ១០ ដុល្លារ (ដប់ដុល្លារ) សូមយកទៅប្តូរ នៅដេប៉ូគោជល់ ដែលនៅជិតលោកអ្នកបំផុត។ សូមភ្ជាប់មកជាមួយ នូវក្រវិល កំប៉ុងភេសជ្ជៈ គោជល់ មានពាក្យ «អរគុណ» ដែលត្រូវរង្វាន់ នៅពេលលោកអ្នក មកបើកយករង្វាន់៕

ទស្សនាវីដេអូខ្លីសូមចុច៖

https://fb.watch/4jMkKFQOZy/

Galaxy A72 និង Galaxy A52… អាវក្រោះ ការពារជម្រាបទឹកក៏មាន…Refresh rate ក៏រអិលលឿនកប់…អេក្រង់ក៏ធំពេញ តួភ្លឺច្បាស់… ហើយកាមេរ៉ា ក៏ថតច្បាស់អស់ស្ទះទៀត…! ល្អកប់ស៊េរី ទាំងព្រមម៉ងមិនចាញ់ស្មាតហ្វូន តម្លៃខ្ទង់ពាន់ឡើយ…!

(ភ្នំពេញ) ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១៖ ក្រោយពីកម្មវិធី Unpacked ដ៏អស្ចារ្យនៃការបង្ហាញវត្តមាននៃស្មាតហ្វូនសែស្រឡាយត្រកូល A ស៊េរី Galaxy A72 និង Galaxy A52 កាលពីថ្ងៃទី 17 ខែមីនា ឆ្នាំ 2021 តាមរយៈគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន សាមសុង (www.samsung.com) រួចមក ឥឡូវនេះតារាស៊េរី A Galaxy A72 និង Galaxy A52 ទាំង 2 ដួងនេះបានឈរបង្អួតខ្លួន ក្នុងទីផ្សារប្រទេសកម្ពុជាយើងហើយ…!

This image has an empty alt attribute; its file name is photo_2021-03-18_09-32-55.jpg

អ្វីដែលកាន់តែពិសេសនោះគឺអតិថិជនទាំងអស់ នឹងទទួលបានប្រូម៉ូសិនថែមជូន Power Bank ហ្ស៊ីនដ៏កាលីបពីក្រុមហ៊ុន សាមសុង ដោយគ្រាន់តែធ្វើការទិញតាមរយៈការ Live ផ្ទាល់ចាប់ពីថ្ងៃទី 18 ខែមីនា រហូតដល់អស់ពីស្តុក តាមបណ្តា ហ្វេសប៊ុកផេកផ្លូវការរបស់ ហាង ឬដេប៉ូចែកចាយផលិតផល សាមសុង!

This image has an empty alt attribute; its file name is photo_2021-03-18_09-33-08.jpg

សូមបញ្ជាក់ផងដែរថា Samsung Galaxy A72 និង Galaxy A52 ដែលទើបចេញ និងដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជាយើងនាពេលនេះគឺពិតជាអស្ចារ្យណាស់ ហើយអាចនិយាយបានថាជាស្មាតហ្វូនស៊េរី A ឆ្នាំ 2021 ដែលអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់ប្រាថ្នាចង់បានពីក្រុមហ៊ុន សាមសុង ផងដែរព្រោះត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាទំនើប …មានតម្លៃសមរម្យ និងមានលក្ខណៈពិសេសជាច្រើនដូចជា៖

This image has an empty alt attribute; its file name is photo_2021-03-18_09-44-41.jpg
  • Samsung Galaxy A72
  • អេក្រង់៖ 6.7” / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate
  • មេម៉ូរី៖ 8 GB RAM / 256 GB ROM (បន្ថែមក្រៅបាន 1TB)
  • ល្បឿនដំណើរការ៖ Snapdragon 720G
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 8 MP (Tele) / 5 MP (Macro)
  • កាមេរ៉ាមុខ 1 គ្រាប់៖ 32 MP
  • ថាមពលថ្ម៖ 5000 mAh (សាកថ្មល្បឿនលឿន 25W)
  • អាវក្រោះការពារទឹក៖ IP67
  • សុវត្ថិភាពដោះសោ៖ ស្កេនខ្ចៅដៃលើអេក្រង់
  • ពណ៌ 4 ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ
  • តម្លៃ៖ $ 469
  • Samsung Galaxy A52
  • អេក្រង់៖ 6.5” / FHD+ / Super AMOLED-Infinity-O / 90 Hz Refresh rate
  • មេម៉ូរី៖ 8 GB RAM / 128 GB ROM (បន្ថែមក្រៅបាន 1TB)
  • ល្បឿនដំណើរការ៖ Snapdragon 720G
  • កាមេរ៉ាក្រោយ 4 គ្រាប់៖ 64 MP (Main) / 12 MP (Ultra-Wide) / 5 MP (Depth) / 5 MP (Macro)
  • កាមេរ៉ាមុខ 1 គ្រាប់៖ 32 MP
  • ថាមពលថ្ម៖ 4500 mAh (សាកថ្មល្បឿនលឿន 25W)
  • អាវក្រោះការពារទឹក៖ IP67
  • សុវត្ថិភាពដោះសោ៖ ស្កេនខ្ចៅដៃលើអេក្រង់
  • ពណ៌ 4 ជម្រើស៖ ស / ខ្មៅ / ខៀវ / ស្វាយ
  • តម្លៃ៖ $ 369
This image has an empty alt attribute; its file name is photo_2021-03-18_09-44-51-1.jpg

សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!!

This image has an empty alt attribute; its file name is photo_2021-03-18_09-44-56.jpg

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជន ឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 !

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

This image has an empty alt attribute; its file name is photo_2021-03-18_09-45-16.jpg
This image has an empty alt attribute; its file name is photo_2021-03-18_09-33-05-1024x1024.jpg

Big Sound Cambodia មានលក់ Speaker ម៉ាកល្បីៗ គុណភាពស្ដង់ដារអឺរ៉ុប

Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។

This image has an empty alt attribute; its file name is photo_2021-03-08_13-47-21-1024x768.jpg

អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v ដូចនៅប្រទេសកម្ពុជា។

This image has an empty alt attribute; its file name is photo_2021-03-08_13-47-25-1024x768.jpg

Big Sound Cambodia មានលក់ផលិតផលមួយទឹក ដែលមានគុណភាពខ្ពស់ , មិនមានការជួសជុលដោះដូរគ្រឿង ឬកែប្រែភ្លើងពី110V ទៅ220V ទេ។ Big Sound Cambodia លក់ផលិតផលសុទ្ធជូនអតិថិជន! ហាង Big Sound Cambodia សូមបដិសេធចំពោះផលិតផលក្លែងក្លាយនៅហាងយើង!

This image has an empty alt attribute; its file name is photo_2021-03-08_13-47-29-1024x768.jpg

លោកអ្នកអាចរកទិញបាននៅ Big Sound Cambodia សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ 089883863, 016383863!

This image has an empty alt attribute; its file name is photo_2021-03-08_13-47-27.jpg
This image has an empty alt attribute; its file name is photo_2021-03-08_13-47-31-1-1024x768.jpg

ជប៉ុនផ្ដល់ថវិកា ជិត៥០ម៉ឺនដុល្លារ សម្រាប់ គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ

ភ្នំពេញ៖ជប៉ុនចុះហត្ថលេខា ផ្ដល់ជំនួយឥតសំណងសរុបចំនួន ៤៨៣,២០៤ ដុល្លារអាមេរិក សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅកម្ពុជា។

យោងតាមហ្វេសប៊ុកស្ថានទូតជប៉ុន ឲ្យដឹង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះថា រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) នូវថវិកាសរុបចំនួន ៤៨៣,២០៤ ដុល្លារអាមេរិក សម្រាប់ការតម្លើងឧបករណ៍ កែច្នៃកំប្លោកធ្វើជាជីវអេតាណុលនៅក្នុងមន្ទីរ បរិស្ថានខេត្តកំពង់ឆ្នាំង ការសាងសង់អគារសម្ភពមួយកន្លែង នៅក្នុងមណ្ឌលសុខភាពទួលក្នុងខេត្តមណ្ឌលគិរី ការសាងសង់អគារផ្នែកជម្ងឺសម្រាកពេទ្យមួយកន្លែងនៅក្នុងមណ្ឌលសុខភាពឆែបក្នុងខេត្តព្រះវិហារ ការផ្តល់រថយន្តគ្លីនិកចល័តមួយគ្រឿងក្នុងខេត្តសៀមរាប និងការបំពាក់បរិក្ខារវិជ្ជសាស្រ្តនៅក្នុងគិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយ ទាំងប្រាំបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ លោក ជឿជាក់ថា ជំនួយឥតសំណងទាំងនេះ នឹងជួយកែលម្អគុណភាពជីវិត សម្រាប់ប្រជាជន នៅក្នុងទីតាំងគម្រោងនីមួយៗ។

ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការរីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ”៕

ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW PROPERTY មិនត្រឹមតែបញ្ចុះតម្លៃ8000$ ក្នុងមួយឡូតិ៍នោះទេ ថែមទាំងមានការបង់រំលោះ គ្មានការប្រាក់ និងបង់មុនត្រឹមតែ50% តែប៉ុណ្ណោះ ដោយកម្មវិធីនេះ នឹងផុតកំណត់ចុងខែមីនានេះហើយ

ភ្នំពេញ ៖ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW PROPERTYមិនត្រឹមតែបញ្ចុះតម្លៃ8000$ក្នុងមួយឡូតិ៍នោះទេ គឺថែមទាំងអនុគ្រោះដល់បងប្អូនដែលជាអតិថិជនបង់ត្រឹមតែ50% និងរំលោះ50%ទៀត ជាមួយក្រុមហ៊ុនរយៈពេល៦ខែ ដោយគ្មានការប្រាក់ ដើម្បីចូលរួមសម្រួលលទ្ធភាព ដល់បងប្អូនអតិថិជនដែលចង់បានដីធ្វើផ្ទះស្នាក់នៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាបដូច្នេះសូមបងប្អូនប្រញាប់ឡើង ពីព្រោះកម្មវិធីពិសេសនេះ នឹងបញ្ចប់នៅបំណាច់ ខែមីនា ឆ្នាំ2021នេះហើយ។

This image has an empty alt attribute; its file name is photo_2021-03-17_10-17-38-1024x730.jpg

ប្រសិនជាបងប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញកក់មុននិងទទួលបានមុន ហើយថែមមានជម្រើសរើសទីតាំង ដែលលោកអ្នកពេញចិត្តផងដែរ សូមទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ នេះ 012 571 771/093 444416

គម្រោងដីឡូតិ៍ដ៏មានសកក្តានុពលនេះ ស្ថិតនៅភូមិ ច្រេស ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខាងកើតផ្សារម៉ាក្រូចំងាយ3km និង1km ពីគំរោងឆៃណាថោន ព្រមទាំងជិតរីស៊ត ម៉ានេរហរិហរាល័យ និងនៅក្បែរគំរោងសាកលវិទ្យាល័យ UC2 មានផ្ទះប្រជាពលរដ្ធ យ៉ាងច្រើនកុះករ ហើយចុះពីផ្លូវជាតិលេខ6A ត្រឹមតែ1km និង3kmពីផ្សារម៉ាក្រូតែប៉ុណ្ណោះ៕

This image has an empty alt attribute; its file name is photo_2021-03-17_10-17-36-768x1024.jpg
This image has an empty alt attribute; its file name is photo_2021-03-17_10-17-39.jpg
This image has an empty alt attribute; its file name is photo_2021-03-17_10-17-41-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-03-17_10-17-42-1024x767.jpg
This image has an empty alt attribute; its file name is photo_2021-03-17_10-17-45.jpg
This image has an empty alt attribute; its file name is photo_2021-03-17_10-17-46-1024x1024.jpg
This image has an empty alt attribute; its file name is photo_2021-03-17_10-17-48-1024x1024.jpg

ក្រុមហ៊ុន​ សច្ចៈប្រផឹធី ​ជម្រុញការ ទិញ-លក់ អចលនទ្រព្យ ឲ្យកាន់តែមាន ប្រសិទ្ធិភាពខ្ពស់ ដល់អតិថិជន ទាំងសងខាង

0

ភ្នំពេញ៖ តាមរយៈបទពិសោធន៍ និងយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព សុច្ចរិតភាព​ប្រកបដោយវិជ្ជាជីវៈ ក្រុមហ៊ុនសច្ចៈប្រផឹធី មានយុទ្ធសាស្រ្តទីផ្សារ​​ ខុសប្លែកពីក្រុមហ៊ុនដ៏ទៃ ដែលជម្រុញដល់ការទិញ លក់ អចលនទ្រព្យអោយកាន់តែ មានប្រសិទ្ធិភាពខ្ពស់ និងធ្វើអោយមាន ការទទួលស្គាល់ ពីសំណាក់អតិថិជន យ៉ាងច្រើនត្រឹមរយៈពេលដ៏ខ្លី ។

ទោះបីជាក្រុមហ៊ុន​ សច្ចៈប្រផឹធី ទើបតែបើកដំណើរការ នៅក្នុងឆ្នាំ២០១៩ ប៉ុន្តែក្រុមហ៊ុន បានផ្ដល់នូវទំនុកចិត្តខ្ពស់ ជូនដល់អតិថិជន ជាច្រើននាក់ ក្នុងការទិញលក់ អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងដ៏ល្អឥតខ្ចោះ របស់លោក ឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយក​ប្រតិបត្តិ នៃក្រុមហ៊ុន សច្ចៈប្រផឹធី។ ការបង្កើតក្រុមហ៊ុននេះឡើង ក្នុងគោលបំណង ជម្រុញទំនុកចិត្ត តាមរយៈការបង្ហាញ ដោយយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព សុច្ចរិតភាព និងការធ្វើការ ប្រកបដោយវិជ្ជាជីវៈ ។

ក្នុងចក្ខុវិស័យវែងឆ្ងាយ ពាក្យដែលលោក ឧកញ៉ា សូវ សច្ចៈសម្បត្តិ​ និយមចូលចិត្តនិយាយ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុន សច្ចៈប្រផឹធី ប្រកាន់ខ្ជាប់ជានិច្ច គឺ “រៀនពីកំហុស ហើយបង្កើន នូវគុណតម្លៃ”។ អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុនសច្ចៈប្រផឹធី មានការប្ដេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែង ដើម្បីបំពេញតម្រូវការអតិថិជន និងគិតពីអត្ថប្រយោជន៍ របស់អតិថិជន ជាកត្តាចម្បង ពោលគឺធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញចំណេញទាំងអស់គ្នា ។

លោក ឧកញ៉ា សូវ សច្ចៈសម្បត្តិ បានឲ្យដឹងថា កត្តាជម្រុញអោយលោក បង្កើតក្រុមហ៊ុនសច្ចៈប្រផឹធីនេះឡើង​ គឺដោយសារមើលឃើញ​ ពីចំណុចឆកល្វែងមួយចំនួន ដែលពាក់ព័ន្ធទៅនឹង វិស័យអចលនទ្រព្យ ដូច្នេះលោកក៏មានគំនិត ចង់បើកអាជីវកម្មមួយនេះ ដើម្បីមានឪកាស ក្នុងការជួយបំពេញបន្ថែម នូវរាល់ចំណុចខ្វះខាត ដើម្បីជួយសម្រួល ដល់អ្នកលក់និងអ្នកទិញ ព្រមទាំងអ្នកវិនិយោគ ទៅលើវិស័យ អចលនទ្រព្យមួយនេះ ជាទូទៅអ្នកទិញ តែងតែចង់ទិញដី ឬផ្ទះដែលមានតម្លៃក្រោមទីផ្សារ ទីតាំងដែលមានសុវត្ថិភាព មានសក្តានុពល ហើយមានលទ្ធភាព ក្នុងការទុកលក់ ចំណេញបន្ត ដោយឡែកសម្រាប់ អ្នកលក់វិញ តែងតែចង់លក់ បានតម្លៃថ្លៃ ចំណេញបានច្រើន ដូច្នេះហើយ បានជាលោកបង្កើត ក្រុមហ៊ុននេះឡើង ក្នុងគោលបំណង នាំអ្នកលក់និងអ្នកទិញ ចំណេញទាំងអស់គ្នា តាមរយៈការប្រឹក្សាយោបល់ ដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈ ហើយចុះទៅធ្វើការវិភាគ និងធ្វើការ វាយតម្លៃជាក់ស្ដែង ទៅលើទីតាំងអចលនទ្រព្យ ដែលយើងនឹងដាក់លក់ ។

គួរឲ្យដឹងថា អត្ថប្រយោជន៍ ដែលអតិថិជនទទួលបាន នៅពេលដែលទិញអចលនទ្រព្យ ដីឬផ្ទះរបស់ក្រុមហ៊ុន សច្ចៈប្រផឹធីគឺ ទទួលបានផ្ទះ និងដី ដែលមានតម្លៃក្រោមទីផ្សារ ទីតាំងល្អ សក្ដានុពលខ្ពស់ និងធានាសុវត្ថិភាព ក្នុងការទិញ។ បេសកកម្មរបស់ក្រុមហ៊ុន គឺធ្វើយ៉ាងណាជួយសម្រួល ដ៏អ្នកលក់និងអ្នកទិញ អោយចំណេញទាំងអស់គ្នា ហើយយើងបង្កើតទ្រព្យសម្បត្តិ ជាមួយគ្នា៕

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វព្រៃកម្រ ៤ក្បាល ដែលប្រជាពលរដ្ឋ ប្រគល់ជូន យកទៅព្រលែង នៅព្រៃធម្មជាតិ

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វពង្រូល ២ក្បាល សត្វសំពោជក្រអូប១ក្បាល និង កូនសត្វខ្លាត្រី១ក្បាល (សរុប៤ក្បាល) ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីឲ្យសត្វទាំងនោះ បានរស់រានមានជីវិតឡើងវិញ ក្រោយពីទទួលបាន ពីប្រជាពលរដ្ឋ ។

លោកឧកញ៉ា ទៀ វិចិត្រ មានឲ្យដឹងថា សត្វព្រៃកម្រ ទាំង៤នេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូន ដើម្បីព្រលែងចូល ទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋ ប្រាប់ដែរថា ការដែលនាំយកសត្វទាំងនេះ មកជូន ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ាទៀ វិចិត្រ ស្រឡាញ់ អភិរក្សសត្វ និងលែងសត្វជាបន្តបន្ទាប់ ។

ក្រៅពីថ្លែងអំណរគុណ ដល់ពលរដ្ឋ ដែលនាំយកសត្វព្រៃទាំងនេះ មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៍បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សាការពារ សត្វព្រៃឬសត្វកម្រ គ្រប់ប្រភេទតាមរយៈកុំប្រមាញ់ កុំសម្លាប់ និងថាការព្រលែងសត្វ អោយរស់រានមានជីវិតវិញ ក្រៅពីទទួលបាន នូវបុណ្យកុសល ក៍បានរួមចំណែក ជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕

ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW PROPERTY បានចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ ដូច្នេះសូមបងប្អូន ដែលជាអតិថិជន ជឿទុកចិត្តចុះ

ភ្នំពេញ៖ ក្រុមហ៊ុន អចលនទ្រព្យHIGH GROW PROPERTY មានការចុះបញ្ជីត្រឹមត្រូវតាមច្បាប់ពាណិជ្ជកម្ម ដោយមិនមែនជាក្រុមហ៊ុនបោកប្រាស់ រកស៊ីបោកប្រាស់បងប្អូនប្រជាពលរដ្ឋនោះទេ។

This image has an empty alt attribute; its file name is photo_2021-03-16_14-02-28-1024x1000.jpg

គម្រោងដីឡូតិ៍ដ៏មានសកក្តានុពលនេះស្ថិតនៅភូមិ ច្រេស ឃុំ កណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ខាងកើតផ្សារម៉ាក្រូចំងាយ3km និង1kmពីគំរោងឆៃណាថោន ព្រមទាំងជិតរីស៊តម៉ានេរហរិហរាល័យ និងនៅក្បែរគំរោងសាកលវិទ្យាល័យUC2មានផ្ទះប្រជាពលរដ្ធ យ៉ាងច្រើនកុះករ ហើយចុះពីផ្លូវជាតិលេខ6A ត្រឹមតែ1km តែប៉ុណ្ណោះ។

This image has an empty alt attribute; its file name is photo_2021-03-16_14-04-13.jpg

អ្វីដែល ពិសេសបំផុតនោះគឺ គម្រោង ដីឡូ តិ៍នេះមានការលក់បញ្ចុះតម្លៃរហូតដល់ទៅ30% ហេីយ បច្ចុប្បន្ន កំពុងតែប្រតិបត្តិការធ្វេីអាជីវកម្មពុះដីឡូតិ៍លក់របស់ខ្លួនយ៉ាងសកម្មផងដែរ

This image has an empty alt attribute; its file name is photo_2021-03-16_14-02-30-768x1024.jpg

បេីតាមការបញ្ជាក់ពីលោក ស្រី ជីវ ណារ៉ា ម្ចាស់ដីឡូតិ៍ផ្ទាល់បានថ្លែងប្រាប់ថា ក្រុមហ៊ុន របស់លោកស្រីមានច្បាប់ត្រឹមត្រូវមិនមានការរកសុីបោកប្រាស់អតិថិជននោះឡេីយ ដោយក្រុម ហ៊ុន លោកស្រីមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មត្រឹមត្រូវ មានការចុះបញ្ជីយ៉ាងច្បាស់លាស់ផងដែរ៕

This image has an empty alt attribute; its file name is photo_2021-03-16_14-02-32-1024x730.jpg
This image has an empty alt attribute; its file name is photo_2021-03-16_14-02-36-1-1024x767.jpg
This image has an empty alt attribute; its file name is photo_2021-03-16_14-02-38-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-03-16_14-02-40.jpg
This image has an empty alt attribute; its file name is photo_2021-03-16_14-02-41-1024x1024.jpg
This image has an empty alt attribute; its file name is photo_2021-03-16_14-02-43-1024x1024.jpg

ផ្ទះ មានចំណូលស្រាប់ ទំហំជាង 343m2 ដាក់លក់ ទីតាំងស្ថិតនៅ ទួលទំពូង២

0

សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០៩៧ ២២៧ ៩៩៩៩ ។

បញ្ជាក់ផ្ទះមានទីតាំងលេខ ៥៧អា ផ្លូវ៤៨០ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តំបន់៖ គួរគត់សម្គាល់ ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ទួលទំពូង (TTP) បានផ្លាស់ប្តូរលើសពីគោលដៅកំណត់ និងបានក្លាយទៅជាចំណុចក្តៅ សម្រាប់ជនបរទេស ដែលរស់នៅក្នុងរាជធានីភ្នំពេញ វាក៏បានទាក់ទាញ ការចាប់អារម្មណ៍ពីអ្នករស់នៅ ក្នុងស្រុកដ៏ច្រើនកុះករផងដែរ មនុស្សមួយចំនួន ដែលស្វែងរកផ្ទះ នៅជិតកន្លែងធ្វើការ ក្នុងទីក្រុង និងអ្នកផ្សេងទៀត ដែលចង់ទិញឥវ៉ាន់ ឫកន្លែងស្នាក់នៅ ។ ដោយមានលំហូរចូលសាច់ប្រាក់ និងការធ្វើចរាចរណ៍ ដោយថ្មើរជើង អ្នកលក់ឥវ៉ាន់ បានសម្រុកទៅកាន់តំបន់នេះ ដើម្បីបើកដំណើរការ អាជីវកម្មមួយចំនួនដូចជា៖ បារ ភោជនីយដ្ឋាន និងហាងលក់សំលៀកបំពាក់ទាន់សម័យ ជាមួយការច្នៃប្រឌិត និងឥទ្ធិពលផ្សេងៗ ពីសហគមន៍ចម្រុះនៅទីនេះ។ ទន្ទឹមនឹងនេះដែរ អ្នកអភិវឌ្ឍន៍ខុនដូ អាផាតមេន ក៏កំពុងចូលមក កាន់តំបន់នេះផងដែរ ដែលបានធ្វើឱ្យតំបន់នេះ មានប្រជាប្រិយភាព សម្រាប់ការជួល និងការទិញរបស់ជនបរទេស៕

This image has an empty alt attribute; its file name is 89-1-1024x682.jpg
This image has an empty alt attribute; its file name is 90-1-1024x682.jpg
This image has an empty alt attribute; its file name is 84-1-1024x682.jpg
This image has an empty alt attribute; its file name is 85-1-1024x682.jpg
This image has an empty alt attribute; its file name is 86-1-1024x682.jpg
This image has an empty alt attribute; its file name is 87-1-1024x682.jpg
This image has an empty alt attribute; its file name is 88-1-1024x682.jpg

លោកឧកញ៉ា ទៀ វិចិត្រ ចាត់ក្រុមការងារ បន្តនាំយកម្ហូបអាហារនិងទឹកបរិសុទ្ធ ឧបត្ថម្ភដល់ក្រុមការងារ ជួរមុខ នៅក្នុងក្រុងព្រះសីហនុ

ភ្នំពេញ៖លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ក្រុមការងារ បន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ សម្រាប់ថ្ងៃទី៩ ឧបត្ថម្ភដល់ក្រុមការងារជួរមុខ របស់រដ្ឋបាលខេត្ត ដែលកំពុងបន្តប្រចាំការនៅតាមមណ្ឌលចត្តាឡីស័ក កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ សរុបជិត១០០០នាក់៕

This image has an empty alt attribute; its file name is photo_2021-03-15_14-23-34-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-23-42-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-23-44.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-23-47.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-23-49.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-23-57.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-24-00.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-24-02-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-24-05-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-24-07-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-24-12-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-24-14-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-24-16-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-24-20-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-24-22-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-24-24-1-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-24-39-1024x708.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-24-41-1024x740.jpg
This image has an empty alt attribute; its file name is photo_2021-03-15_14-24-43-1024x732.jpg