Home Blog Page 162

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័ត គម្រោងបង្កើតរោងចក្រកាត់ដេរ ក្នុងទំហំទុនវិនិយោគ ៣,១លានដុល្លារ

ភ្នំពេញ៖តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន BRIGHTNESS (CAMBODIA) GARMENT FACTORY CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០២កន្លែង។ នេះបើតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

រដ្ឋមន្ត្រីពាណិជ្ជកម្ម កោតសរសើរចំពោះសមិទ្ធផល ដែលមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដែលសម្រេចបានគួរជាទីមោទនៈ

0

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការកោតសរសើរចំពោះសមិទ្ធផល និងស្នាដៃជាច្រើនដែលមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ សម្រេចបានកន្លងមកគួរជាទីមោទនៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវ ជាពិសេសកិច្ចសហការល្អជាមួយរដ្ឋបាលខេត្ត និងអង្គភាពមន្ទីរពាក់ព័ន្ធក្នុងខេត្ត។

លោក ប៉ាន សូរស័ក្តិ បានសម្ដែងនូវការកោតសរសើរនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរពាណិជកម្ម និងមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។

លោកបានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម ៧% ជារៀងរាល់ឆ្នាំ ក្នុងនោះវិស័យពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សានូវកំណើនសេដ្ឋកិច្ចនេះ។
ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្រសួងពាណិជ្ជកម្មសម្រេចបានលទ្ធផលល្អប្រសើរ ទាំងការងារផ្តល់សេវាសាធារណៈ និងការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារ។

ជាក់ស្ដែងការងារផ្តល់សេវាសាធារណៈ ក្រសួងបានអនុវត្តការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូនិកសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការផ្តល់អាជ្ញាបណ្ណនាំចេញ នាំចូលវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ (គឹមប័រលីប្រូសេស) ក៏ដូចជាបានចូលរួមចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យារួម(CAM DX) ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការចុះបញ្ជីតែក្នុងរយៈពេល ០៣ថ្ងៃប៉ុណ្ណោះ។

ក្រសួងពាណិជ្ជកម្មក៏បានជួយដល់ការចុះបញ្ជីម៉ាកវិញ្ញាតកម្ម “MALYS ANGKOR” ម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” បានចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងលីស្បោន ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងបានសម្របសម្រួលចុះបញ្ជីសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលនិងផ្កាអំបិលកំពត” ក្រូចពោធិ៍សាត់-ខេត្តពោធិ៍សាត់” ជំរុញការប្រើប្រាស់រូបសញ្ញាជាតិនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” ក្រូចថ្លុងកោះទ្រង់” និងម៉ាកសមូហភាព “គុយទាវភ្នំពេញ” ព្រមទាំងរៀបចំចុះបញ្ជីម៉ាកសមូហភាព “អំបុកកំពង់ធំ” “ពងទាកូនខេត្តតាកែវ” “នំបញ្ចុកខេត្តសៀមរាប” “ចម្លាក់ប្រាក់-ស្ពាន់ ខេត្តកណ្តាល” “ស្មូនឆ្នាំងដី” កំពង់ឆ្នាំង។

ចំណែកឯការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារវិញ ក្រសួងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅខែតុលា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ជាមួយនោះដែរ ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ ក៏បានដំណើរការយ៉ាងរលូនផងដែរ៕

លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយក សត្វក្រាស់ ដែលប្រជានេសាទ ប្រគល់ជូន ព្រលែង ចូលសមុទ្រធម្មជាតិ ដើម្បីអភិរក្ស

0

ព្រះសីហនុ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វក្រាស់ ព្រលែងចូលក្នុង​ សមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីប្រជានេសាទ ដែលយកមកប្រគល់ឲ្យលោកឧកញ៉ា ដើម្បីចូលរួមថែរក្សា ក៏ដូចជាអភិរក្ស​ សម្បត្តិធម្មជាតិកម្ររៗទាំងនេះ។

នេះជាសត្វក្រាស់មួយក្បាលទៀត ដែលលោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិ ហើយការព្រលែងលើកនេះ គឺជាការព្រលែងសត្វក្រាស់ លើកទី១២២។ ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនអ្នកនេសាទសមុទ្រ មួយចំនួន ដែលសហការផ្តល់សត្វក្រាស់ ឬអណ្តើកសមុទ្រ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទសមុទ្រ ជួយការពារអភិរក្ស័ សត្វក្រាស់ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្ម ណាមួយឡើយ ។

ជាមួយគ្នានោះ លោកឧកញ៉ា ដែលតែងតែមានចិត្តសណ្តោសប្រណី ចំពោះជនពិការ ចាសជរា និងកុមរាកន្លងមក ក៏បានបន្តសកម្មភាពរបស់លោកឧកញ៉ា ដោយលោកឧកញ៉ា ទៀ វិចិត្រ បានចុះជួបសួរសុខទុក្ខ លោកតា លោកយាយ លក់អំបោស​ មានវ័យចំណាស់ នឹង បានជួយទិញ ព្រមទាំងជូនថវិកាមួយចំនួន បន្ថែមសំរាប់ទុកដោះស្រាយ ជីវភាពប្រចាំថ្ងៃ ។

សកម្មភាពចុះសួរសុក្ខទុកនេះ បន្ទាប់ពីលោកឧកញ៉ា ទៀ វិចិត្រ បានធ្វើដំណើរតាមផ្លូវ ហើយក៏ប្រទះឃើញលោកតា លោកយាយ មានវ័យចំណាស់ទៅហើយ កំពុងធ្វើដំណើរ តាមផ្លូវជាតិលេខ៤ នៅស្រុកព្រៃនប់ ដឹកអំបោស យកទៅលក់ ដើម្បីរកប្រាក់ ដោះស្រាយជីវភាព ដោយក្តីអាណិត លោតា លោកយាយ វ័យចំណាស់ លោកឧញ៉ា ក៏បានចុះទៅសួរសុខទុក្ខ នឹងបានជួយទិញអំបោសខ្លះ នឹងជូនថវិកា ចំនួន៤០ម៉ឺនរៀលផងដែរ សំរាប់អោយលោកតា លោកយាយ យកទៅដោះស្រាយជីវភាព៕

លោកវេង សាខុន៖ ក្រសួងកំពុងពិភាក្សា ជាមួយវិនិយោគិនធំៗ ត្រៀមរៀបចំបង្កើត សួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ក្នុងពេលអនាគតដ៏ខ្លី 

0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន ឲ្យដឹងថា បាននិងកំពុងពិភាក្សាជាមួយវិនិយោគិនធំៗ ដែលមានអាជីវកម្មលើវិស័យកសិ-ឧស្សាហកម្ម ត្រៀមរៀបចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ក្នុងពេលអនាគតដ៏ខ្លី ដើម្បីជំរុញការនាំចេញកសិផល តាមរយៈការប្រមូលផ្តុំ ឃ្លាំងស្តុកត្រជាក់ រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ។

លោកវេង សាខុន ថ្លែងឲ្យដឹងបែបនេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ របស់លោក លក លឿង (លេខទំនាក់ទំនង ០៩៧ ៤៤៤៤ ៩៩៩) ស្ថិតនៅភូមិតាកុច ឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពចាម នារៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១

ក្នុងឱកាសនោះ លោកវេង សាខុន បានសំណេះសំណាលជាមួយវារីវប្បករនៅទូទាំងស្រុក លោក បានកោតសរសើរ និងវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែង របស់វារីវប្បករដែលបានអត់ធ្មត់ ស៊ូទ្រាំ និងឆ្លងកាត់បញ្ហាយ៉ាងលំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យម្ហូប អាហារដែលប្រើប្រាស់ផល ពីវារីវប្បកម្មក្នុងស្រុក ជាហេតុធ្វើឲ្យបរិមាណផ្គត់ផ្គង់លើសពីតម្រូវការ នាំឲ្យតម្លៃត្រីធ្លាក់ចុះដោយស្វ័យប្រវត្តិ។ ហេតុផលដ៏ចំបងនេះ ក្រសួងបានសម្រេចផ្អាកការនាំចូលផល ត្រីដើម្បីពង្រីកផលិតកម្មក្នុងស្រុក និងទ្រទ្រង់តម្លៃត្រីឡើងវិញ ហើយចំណាត់ការនេះទទួល ការគាំទ្រ សាទរ និងអរគុណពីវារីវប្បករ នៅទូទាំងប្រទេស។

ឆ្លៀតយកឱកាសនេះ លោកបានណែនាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាពផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម រៀបចំផ្សារណាត់ដើម្បីផ្តល់ឱកាសឲ្យអ្នកចិញ្ចឹម ឈ្មួញ និងអ្នកបញ្ជាទិញ បានជួបពិភាក្សាគ្នាលើចំណុចវិជ្ជមាន និងអវិជ្ជមាន។ បន្តបញ្ចូលបច្ចេកទេសថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី គុណភាពទឹក និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញឲ្យខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់ការកែច្នៃ ឆ្លើយតបតាមស្តង់ដានាំចេញ។

លោកក៏បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូល ត្រីពីប្រទេស ជិត ខាង ហើយបានអំពាវនាវអ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផលក្នុងស្រុកវិញដើម្បីជួយជំរុញកំណើន ផលិតកម្មវារីវប្បកម្ម ឲ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេស លោកសុំឲ្យអ្នកវិនិយោគក្នុងស្រុកងាកមកចាប់អារម្មណ៍ លើវិស័យនេះ ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុកក្នុងបរិបទ នៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវិដ-១៩។

លោកវេង សាខុន ក៏បានជម្រាបជូនបងប្អូនវារីវប្បករដែលមានវត្តមាននៅទីនេះ និងនៅទូទាំងប្រទេសថា “ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងពិភាក្សាជាមួយវិនិយោគិនធំៗ ដែលមានអាជីវកម្មលើវិស័យកសិ-ឧស្សាហកម្ម ត្រៀមរៀបចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ក្នុងពេលអនាគតដ៏ខ្លីដើម្បីជំរុញការនាំចេញកសិផល តាមរយ:ការប្រមូលផ្តុំ ឃ្លាំងស្តុកត្រជាក់ រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ”។

លោកសង្ឃឹម និងជឿជាក់ថា នៅពេលតំបន់នេះកើតឡើង នោះវានឹងជួយសម្រួលដល់ការប្រមូលផ្តុំកសិផលក្នុងស្រុក កាត់បន្ថយការកកស្ទះ ការធ្លាក់ចុះថ្លៃ ការថែរក្សាទុក និងការចែកចាយក្នុង និងក្រៅស្រុកបានយ៉ាងល្អប្រសើរ មិនតែប៉ុណ្ណោះវាក៏ជាកន្លែងណាត់ជួបដ៏មានសារសំខាន់មួយរបស់គ្រប់ភាគីពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរ លោក លក លឿង បានឲ្យដឹងថា កសិដ្ឋានបានចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១១ លើផ្ទៃដី ៣ហ.ត ទទួលបានផល៣០ តោន/ឆ្នាំ។ ដោយមានការជួយជ្រោមជ្រែងពីរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានជំរុញឲ្យប្រជាកសិករខិតខំចិញ្ចឹមត្រីគ្រប់ប្រភេទ ពិសេសត្រីអណ្តែង និងកង្កែបដើម្បីបម្រើឲ្យសេចក្តីត្រូវការក្នុងស្រុក ក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺឆ្លងកូវីដ-១៩ និងចំណាត់ការចុងក្រោយរបស់ឯកឧត្តមរដ្ឋមន្រ្តីបានទាន់ពេល និងមានប្រសិទ្ធភាពក្នុងការផ្អាកការនាំចូលត្រីពីប្រទេសជិតខាង និងទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បច្ចុប្បន្នកសិដ្ឋានពង្រីកស្រះចិញ្ចឹមបាន ៤៤ លើផ្ទៃដី ២៧ហ.ត គ្រោងចិញ្ចឹមឲ្យបាន ៩៥០-១០០០តោន/ឆ្នាំ និងឡើងដល់ ២៥០០ តោន/ឆ្នាំ ក្នុងឆ្នាំ២០២៣។ ជាក់ស្តែងនៅប៉ុន្មានខែខាងមុខកសិដ្ឋានគ្រោងចាប់ត្រីចម្រុះចំនួន ១០០តោន សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក៕

គម្រោងបង្កើតរោងចក្រ ផលិតប្រអប់ក្រដាសកាតុង មានទុនវិនិយោគ ២,៣លានដុល្លារ ត្រូវបានអនុម័ត

ភ្នំពេញ៖ តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រផលិតប្រអប់ក្រដាសកាតុង និងផលិតផលវេចខ្ចប់ពីក្រដាសគ្រប់ប្រភេទ របស់ក្រុមហ៊ុន CITY PRINTING (CAMBODIA) COMPANY LIMITED គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៤កន្លែង។ នេះបើតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោក វេង សាខុន៖ តម្លៃត្រីគ្រប់ប្រភេទ មានការកើនឡើងល្អប្រសើរ បន្ទាប់ពីក្រសួង ផ្អាកការនាំចូលប្រភេទត្រីមួយចំនួន

0

ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា បច្ចុប្បន្នតម្លៃត្រីគ្រប់ប្រភេទមានការកើនឡើងល្អប្រសើរ ដោយសារក្រសួង បានចាត់វិធានការផ្អាក ការនាំចូលប្រភេទត្រីមួយចំនួន ដែលប្រជាកសិករអាចចិញ្ចឹមបាន ហើយបាននិងកំពុងប្រមូលចាប់ត្រីយកទៅផ្គត់ផ្គង់ឲ្យទីផ្សារ។

លោក វេង សាខុន ថ្លែងបែបនេះ បានធ្វើឡើង​​ក្នុងឱកាសអញ្ជើញពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ផាន់ ភិរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

This image has an empty alt attribute; its file name is 141604711_3541604529227755_7296985268363546256_n.jpg

លោក ភិរម្យ (លេខទំនាក់ទំនង ០១២ ៣៤៤ ៣៩៩ ) បានឲ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ៥ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន ៨ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ លើផ្ទៃដី ៦ហ.ត សមត្ថភាពផលិតត្រីប្រាបាន ៧ ០០០តោន/ឆ្នាំ។ ម្ចាស់កសិដ្ឋានបានឲ្យដឹងថាកសិដ្ឋានកំពុងជីកស្រះចិញ្ចឹមត្រីពោ និងត្រីប្រាពង្រីកបន្ថែម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។

ពិនិត្យឃើញទិដ្ឋភាពជារួម និងសកម្មភាពចិញ្ចឹម (ផ្តល់ចំណី) របស់កសិដ្ឋានរួចមក លោក វេង សាខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក ភិរម្យ ប្រកាន់ យករបរចិញ្ចឹមត្រីពោ ត្រីប្រា និងត្រីឆ្តោ ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងស្រុក ដែលចេះតែមានការកើនឡើងជាលំដាប់។

លោកបន្តថា “បច្ចុប្បន្ន តម្លៃត្រីគ្រប់ប្រភេទមានការកើនឡើងល្អប្រសើរ ដោយសារក្រសួងបានចាត់វិធានការផ្អាកការនាំចូលប្រភេទត្រីមួយចំនួនដែលប្រជាកសិករអាចចិញ្ចឹមបាន ហើយបាននិងកំពុងប្រមូលចាប់ត្រីយកទៅផ្គត់ផ្គង់ឲ្យទីផ្សារ”។

ឆ្លៀតយកឱកាសនេះ ចេញពីកសិដ្ឋានលោក ភិរម្យ លោកបានអំពាវនាវ គាំទ្រ និងលើកទឹកចិត្តឱ្យវារីវប្បករកម្ពុជាត្រូវបន្តរក្សា និងខិតខំពង្រឹង ពង្រីកមុខរបរនេះបន្ថែមទាន់ឱកាសមាសមកដល់ ដោយត្រូវសហការជាមួយរដ្ឋបាលជលផលអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ចងក្រងបណ្តុំផលិត ចូលជាសមាជិកសមាគមវារីវប្បករកម្ពុជា បើអាចរៀបចំកន្លែងប្រមូលទិញ និងលក់ចែក ចាយត្រី និងផលត្រីរបស់សមាជិក ធ្វើយ៉ាងនេះដើម្បីទទួលបានព័ត៌មានទីផ្សារ បរិមាណផ្គត់ផ្គង់ និងតម្រូវការទីផ្សារ និងឈានទៅបង្កើតកន្លែងកែច្នៃផលត្រី ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារ និងជាពិសេសកាត់ បន្ថយហានីភ័យដោយសារបរិមាណផលិតលើសពីតម្រូវការ។

លោក វេង សាខុន បានជម្រាបជូនបន្ថែមថា ក្រសួងដែលមានរដ្ឋបាលជលផល ជាសេនាធិការនឹងនៅរង់ចាំផ្តល់កិច្ចសហការទាំងបច្ចេកទេស និងច្បាប់ដើម្បីទទួលបានប្រយោជន៍ រួមគឺនិរន្តរភាពនៃការផ្គត់ផ្គង់សមស្របតាមតម្រូវការ និងឈានទៅធ្វើការនាំចេញស្របតាមស្តង់ដាទីផ្សារបញ្ជា ទិញនាពេលអនាគត៕

លោក ប៉ាន សូរស័ក្តិ៖ ការសហការគ្នាល្អ ក្នុងការផ្គត់ផ្គង់និងបញ្ជាទិញ ផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នឹងធ្វើឱ្យតម្លៃផលិតផល កាន់តែមានស្ថិរភាព

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថា ការសហការគ្នាល្អក្នុងការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នឹងបង្កើតឱ្យមានការទុកចិត្តគ្នាក្នុងការធ្វើឱ្យតម្លៃផលិតផលទាំងនេះ នៅក្នុងទីផ្សារកាន់តែមានស្ថិរភាព និងរីកចម្រើនមួយកម្រិតទៀត ។ នេះបើតាមហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងផ្សារកសិផលនិងចំណីអាហារ (FOOD AND AGRICULTURE MARKET) និងក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី (LYLY FOOD INDUSTRY CO., LTD.) ស្តីពីការផ្គត់ផ្គង់ និងការបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នៅសណ្ឋាគារ Empress Angkor Resort & Spa ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ក្រសួងពាណិជ្ជកម្មជំរុញ ផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូល ដល់បងប្អូនកសិករផលិត ដែលអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ «កន្លងមកទីផ្សារបន្លែក្នុងស្រុកមានតម្រូវការខ្ពស់ ប៉ុន្តែការផ្គត់ផ្គង់មិនទាន់មានភាពជាក់លាក់ និងនៅមានកម្រិតទាំងបរិមាណ និងគុណភាព ដែលធ្វើឱ្យតម្លៃកសិផលដែលកសិករផលិតបានមិនប្រាកដប្រជា។ ក្រសួងពាណិជ្ជកម្មដែលដឹកនាំប្រតិបត្តិគម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច បានចាប់ផ្តើមធ្វើកិច្ចការដោយផ្ទាល់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ ការផលិតនិងទីផ្សារ»។

លោកបន្តថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ផ្សារកសិផលនិងចំណីអាហារ និងក្រុមហ៊ុន លី លី ហ៊្វូដអ៊ិនដាសទ្រី ខូ អិល ធីឌី ស្តីពីការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នៅលើទឹកដីសៀមរាបអង្គរនាពេលនេះ គឺជាសមិទ្ធផលមួយទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ក្នុងការតភ្ជាប់ក្រុមអ្នកផលិត អ្នកប្រមូលទិញ និងរោងចក្រកែច្នៃ ដែលជាកិច្ចការដ៏មានអត្ថប្រយោជន៍ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការបង្កើនចំណូលជូនដល់ប្រជាជននៅមូលដ្ឋាន។

ឆ្លៀតក្នុងឱកាសដ៏មហាឡោរិកនេះ លោក ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍ដល់ភាគីហត្ថលេខីទាំងពីរ ត្រូវរក្សាឱ្យបានទាំងបរិមាណនិងគុណភាព និងសហការឱ្យបានល្អ ដើម្បីធានាដំណើរការនៃការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែឱ្យរលូន និងមាននិរន្តរភាព។ ចែករំលែកព័ត៌មានជាមួយគ្នាទៅវិញទៅមក និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើការដោះស្រាយបញ្ហាប្រឈម ដែលអាចកើតមានឡើងក្នុងដំណើរការនៃការផ្គត់ផ្គង់ និងបញ្ជាទិញ។

ពិនិត្យលទ្ធភាពក្នុងការពង្រីកបន្ថែមលើមុខទំនិញកសិ-ពាណិជ្ជកម្មដទៃទៀត ព្រមទាំងគាំទ្រដល់ផលិតផល ដែលកសិករផលិតបាន និងជំរុញការផលិតឱ្យមានគុណភាព និងសុវត្ថិភាព។

លោក ប៉ាន សូរស័ក្តិ បានសង្កត់ធ្ងន់ថា “ការសហការគ្នាល្អក្នុងការផ្គត់ផ្គង់ និងបញ្ជាទិញផលិតផលកសិ-ពាណិជ្ជកម្មបន្លែ នឹងបង្កើតឱ្យមានការទុកចិត្តគ្នាក្នុងការធ្វើឱ្យតម្លៃផលិតផលទាំងនេះ នៅក្នុងទីផ្សារកាន់តែមានស្ថិរភាព និងរីកចម្រើនមួយកម្រិតទៀត”។

សូមជម្រាបជូនថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)ខេត្តសៀមរាប បាននិងកំពុងអនុវត្តនៅស្រុកចំនួន០៨ ដែលមានកសិករផលិតចំនួន ១៥០ក្រុម ហើយបានធ្វើការតភ្ជាប់រវាងក្រុមផលិតទៅកាន់ទីផ្សារតាមរយៈអ្នកប្រមូលទិញក្នុងតំបន់ ផ្សារទំនើប និងការបង្កើតឱ្យមានទីតាំងលក់បន្លែផ្សារចុងសប្តាហ៍ ដោយមានការគាំទ្រពីរដ្ឋបាលខេត្ត និងសហការពីសភាពាណិជ្ជកម្ម មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងដៃគូរពាក់ព័ន្ធ។

ដើម្បីស្វែងរកទីផ្សារបន្ថែមទៀតដល់ក្រុមផលិតដែលមានសក្តានុពល ក្រុមការងារគម្រោង AIMS ពិភាក្សាជាមួយក្រុមហ៊ុន លីលី ហ៊្វូដអ៊ិនដាសទ្រី ដែលមានបំណងស្វែងរកការផ្គត់ផ្គង់ផលិតផលកសិពាណិជ្ជកម្ម សម្រាប់បម្រើឱ្យការកែច្នៃរបស់ខ្លួន។ គម្រោងបានតភ្ជាប់ក្រុមហ៊ុន លីលី ជាមួយផ្សារកសិផលនិងចំណីអាហារ សម្រាប់ផ្គត់ផ្គង់បន្លែក្នុងបរិមាណមួយទៀងទាត់ ហើយផលិតផល មួយចំនួនដែលក្រុមហ៊ុនមានតម្រូវការ និងបានសាកល្បងដាំរួចហើយរួមមាន ផ្លែល្ពៅនិងត្រលាចនៅតាមក្រុមផលិត ដែលក្រុមហ៊ុនមានតម្រូវការប្រមាណជា២តោន ក្នុង១ថ្ងៃ ជាមួយការផ្តល់តម្លៃសមរម្យដែលកសិករអាចទទួលយកបាន ចំណែកផលិតផលសណ្តែកគួរ និងពោតបារាំងវិញ នឹងបន្តធ្វើការសាកល្បងនៅពេលបន្តបន្ទាប់គ្នា៕

បញ្ចុះតម្លៃ ៥០% ក្នុង​ឱកាសសម្ពោធ​ ហាងនំប៉័ងបាយ័ន សាខាផ្លូវហានណូយ

0

ដើម្បីអបអរសាទរ ពិធីសម្ពោធហាងនំបុ័ងបាយ័ន សាខាផ្លូវហាណូយថ្មីនេះ អតិថិជនទាំងអស់ ដែលអញ្ជើញមកកាន់​ សាខាថ្មីផ្លូវហានណូយ នឹងទទួលបាន ការបញ្ចុះតម្លៃ រហូតដល់៥០% ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២១តទៅ ។

ហាងនំប៉័ងបាយ័ន សាខាផ្លូវហានណូយថ្មីនេះ មានទីតាំងផ្ទះលេខ2232 ផ្លូវហានណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ហាងនំប៉័ងបាយ័ន ត្រូវបានគេដឹងថា ល្បីល្បាញ ជាង២ទសវត្សមកហើយ ដោយបង្កើតឡើង ដោយកូនខ្មែរសុទ្ធសាទ ដែលផ្តល់ឲ្យនូវរសជាតិពិត ឆ្ងាញ់ពិសារ និងទទួលស្គាល់ ពីស្ថាប័នពាក់ព័ន្ធ លើបរិស្ថានអនាម័យ ស្តងដារខ្ពស់ និងមានអ្នកគាំទ្រ នៅទូទាំងប្រទេសកម្ពុជាផងដែរ ។​ ហាងនំប៉័ងបាយ័ន មាននំជាច្រើនប្រភេទ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកអាចកម្ម៉ង់ សម្រាប់រៀបចំ​ ទទួលភ្ញៀវគ្រប់កម្មវិធី និងមាននំខួបកំណើត ដែលមានច្រើនជម្រើសផងដែរ ។

បច្ចុប្បន្ននេះ ហាងនំប៉័ងបាយ័ន បានពង្រីកវិសាលភាព នៅពាសពេញរាជធានីភ្នំពេញ ដែលមានលើសពី១០សាខា កំពុងដំណើរការ បម្រើជូនឲ្យកាន់តែខិតជិត ដល់អតិថិជនតែម្តង៕

សម្រាប់ព័ត៌មានផ្សេងៗ សូមទូរស័ព្ទមកកាន់លេខ 010555487 ឬតាមរយៈ www.facebook.com/bayonbakery៕ កុំភ្លេចណា! ហាងនំប៉័ងបាយ័ន រសជាតិល្អពិតសំរាប់តែអ្នក https://goo.gl/maps/hXo2jksaLtL4axrH7

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍

កោះកុង៖រដ្ឋាភិបាលកម្ពុជាតាមរយៈ លោកជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងក្រុមហ៊ុនអភិវឌ្ឍន៍ ទីក្រុងតំបន់ឆ្នេរ និងវិទ្យាស្ថានទេសចរណ៍គួយលីន ដែលប្រារព្ធឡើងរួមគ្នាតាមរយៈអនឡាញ នៅទីតាំងបីកន្លែងផ្សេងគ្នា គឺខេត្តកោះកុង ទីក្រុងធានជីង និងទីក្រុងគួយលីន បានធ្វើឡើងនារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កន្លងទៅ នៅតារាសាគរ ខេត្តកោះកុង។

តាមរយៈហ្វេសប៊ុក ក្រសួងទេសចេរណ៍ ឲ្យដឹងថា “កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ ផ្តោតសំខាន់លើការជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូក្នុងការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស និងការសិក្សាស្រាវជ្រាវក្នុងវិស័យទេសចរណ៍ តាមរយៈការរៀបចំឱ្យមានកម្មវិធីហ្វឹកហ្វាត់ការងារសម្រាប់សិស្ស និស្សិត និងបុគ្គលិក ព្រមទាំងការបង្កើតឱ្យមានមជ្ឈមណ្ឌលផ្លាស់ប្តូរ និងស្រាវជ្រាវនវានុវត្តន៍ទេសចរណ៍-វប្បធម៍កម្ពុជា-ចិន ដែលនឹងចូលរួមជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងប្រែក្លាយកម្ពុជាឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញលំដាប់ថ្នាក់ពិភពលោក និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ”។

លោក ជា បូរ៉ា បានបញ្ជាក់បន្ថែមនៅក្នុងពីធីនេះថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំឱ្យកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ។

លោកបានបន្តថា វិស័យទេសចរណ៍កម្ពុជាត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយដើរតួជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារបរិស្ថាន ពោលគឺចូលរួមដល់ការកសាង សេដ្ឋកិច្ចបៃតងនៅកម្ពុជា ដែលជាផ្នែកគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)៕

តោះ…ស្រូតៗឡើង…! សល់តែ 1 សប្តាហ៍ទៀតទេនឹងផុតកំណត់ការកម្ម៉ង់ទិញទុកមុន កំពូលស្មាតហ្វូន និងការថែមជូនដ៏អស្ចារ្យពី… Galaxy S21Series 5G ហើយ…!!

ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១៖ ត្រឹមរយៈពេលទើបតែមួយសប្តាហ៍សោះចំនួននៃការ Pre-order របស់ស្តេចមហាកំពូលស្មាតហ្វូនល្អ ផ្តាច់គេក្នុងលោក Samsung Galaxy S21 5G, Galaxy S21+ 5G និង Galaxy S21 Ultra 5G មានការគាំទ្រលើសពីការរំពឹងទុកដោយសារតែសមត្ថភាព អស្ចារ្យគ្មានពីរ ដូច្នេះកុំនៅអល់អែកទៀតអី…! ថ្ងៃនៃការកម្ម៉ង់ទិញទុកមុន (Pre-Order) និងកម្មវិធីប្រូម៉ូសិនថែមជូនដ៏រំភើប អស្ចារ្យជិតផុតកំណត់ហើយ!

ជាការពិតណាស់ក្រោយថ្ងៃដ៏កក្រើក និងអស្ចារ្យនៃការដាក់បង្ហាញនូវវត្តមាន ស្តេចមហាកំពូលស្មាតហ្វូន Samsung Galaxy S21 5G, Galaxy S21+ 5G និង Galaxy S21 Ultra 5G បានអង្រួនដួងចិត្ត…ឆក់យកបេះដូង និងធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូនទាំងអស់បាក់ចិត្តស្រឡាញ់ស្តូកជាមួយនឹងលក្ខណៈពិសេសអស្ចារ្យដែលមានតែ 1 គ្មានពីរក្នុងលោកដូចជា៖ រូបរាងស៊ិចស៊ីទាក់ទាញ ទាន់សម័យ ប្លែកម៉្យាង ពណ៌ស្រស់ស្អាត សមត្ថភាពដ៏មហិមារបស់កាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ប្រព័ន្ធ 5G ប្រើបានជាមួយនឹងប៊ិក S-pen (សម្រាប់តែ Galaxy S21 Ultra 5G ប៉ុណ្ណោះ) និងកម្លាំងថាមពលថ្មមហាធំ…!

សម្រាប់អតិថិជនដែលពុំទាន់បានធ្វើការកម្ម៉ង់ទិញទុកមុននៅឡើយ…សូមប្រញាប់រួសរាន់ឡើង…ព្រោះការថែមជូននេះជិតផុតកំណត់ហើយ!

  • បញ្ជាក់៖ រាល់អតិថិជនទាំងអស់ដែលធ្វើការកម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១…នឹងទទួលបានជាមួយនឹងការថែមជូនដ៏អស្ចារ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖
  • កម្ម៉ង់ទិញទុកមុន Galaxy S21 Ultra 5G៖
  • តម្លៃ៖ $1,429 (RAM:16GB / ROM: 512 GB) / $1,299 (RAM:12GB / ROM: 256 GB)
  • ពណ៌៖ ខ្មៅ (Phantom Black) និង ប្រាក់ (Phantom Silver)
    *ថែមជូន៖
  • កាសឥតខ្សែ Galaxy Buds Pro
  • Galaxy SmartTag
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស៊ីមស្មាតលេខពិសេសដែលមានតម្លៃ $129 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!
  • កម្ម៉ង់ទិញទុកមុន Galaxy S21+ 5G ៖
  • តម្លៃ៖ $1,099 (RAM: 8GB / ROM: 256 GB)
  • ពណ៌៖ ស្វាយ (Phantom Violet) និង ខ្មៅ (Phantom Black)
    *ថែមជូន៖
  • កាសឥតខ្សែ Galaxy Buds Live
  • Galaxy SmartTag
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស៊ីមស្មាតលេខពិសេសដែលមានតម្លៃ $129 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!
  • កម្ម៉ង់ទិញទុកមុន Galaxy S21 5G៖
  • តម្លៃ៖ $899 (RAM: 8GB / ROM: 256 GB)
  • ពណ៌៖ ស្វាយ (Phantom Violet) និង ប្រាក់ (Phantom Silver)
    *ថែមជូន៖
  • កាសឥតខ្សែ Galaxy Buds Live
  • Galaxy SmartTag
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស៊ីមស្មាតលេខពិសេសដែលមានតម្លៃ $129 ជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!
  • សម្រាប់អតិថិជនដែលបានធ្វើការកម៉្មង់ទិញរួចហើយ អាចអញ្ជើញមកទទួលយកទូរស័ព្ទក្នុងក្តីស្រមៃរបស់ខ្លួនបាន ចាប់ពីថ្ងៃទី26 ដល់ 28 ខែមករា ឆ្នាំ 2021 ខាងមុខនេះបាននៅតាមហាង ឬដេប៉ូចែចាយផលិតផល សាមសុង ដែលខ្លួនបានធ្វើការការកម្ម៉ង់!

តោះ…នៅចាំអីទៀតទៅ? ប្រញាប់អញ្ជើញទៅហាងលក់ និងចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា (Pre-order) ដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅ…!!
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត