Home Blog Page 163

កម្ពុជា-ឥណ្ឌា ឯកភាពគ្នា នឹងតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលចប់ វិបត្តិកូវីដ-១៩

ភ្នំពេញ៖ ដើម្បីជំរុញសកម្មភាពទេសចរណ៍ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ភាគីកម្ពុជាបានឯកភាពជាមួយភាគីឥណ្ឌាថា នឹងរៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។ នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍។

ក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោកជំទាវ ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ឥណ្ឌា និងបានពង្រឹងវិស័យការទូតកាន់តែជិតស្និទ្ធជាមួយគ្នា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក នរិន្ទ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។

កម្ពុជា-ឥណ្ឌាមានទំនាក់ទំនងវប្បធម៌ និងសាសនាជាមួយគ្នាដ៏យូរលង់ ហើយកាលពីមុនកើតមានវិបត្តិជំងឺកូវីដ-១៩ ប្រជាជនកម្ពុជាក៏ចូលចិត្តទៅលេងកម្សាន្តនៅឥណ្ឌា តាមរយៈដំណើរទេសចរណ៍បែបសាសនាច្រើនណាស់ដែរ ដូច្នេះហើយទើបឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានស្នើដល់ស្ថានទូតឥណ្ឌា ក៏ដូចជារដ្ឋាភិបាលឥណ្ឌា ធ្វើយ៉ាងណារៀបចំឱ្យមានខ្សែទស្សនកិច្ចបែបសាសនានេះឡើងវិញ បន្ទាប់ពីចប់វិបត្តិជំងឺកូវីដ-១៩។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងអំពីសំណើឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌា ក្រោយពន្យារពេលអស់មួយរយៈដោយសារការរំខានពីការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកជំទាវ ទេវ្យានី ក៏បានអះអាងថា ការងារនេះក៏ជាការងារអាទិភាពក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតរបស់លោកស្រីផងដែរ។

បើតាមលោកជំទាវ ទេវ្យានី ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នឹងរួមសហការជាមួយក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធដទៃទៀតក្នុងការបន្តរៀបចំទិវាយោគៈអន្តរជាតិ (International Yuga Day) នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបងជាដើម។

លោក ថោង ខុន បានស្នើសុំឱ្យឥណ្ឌាបន្តរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តអាស៊ាន-ឥណ្ឌា និងចលនាទេសចរបើកបរដោយខ្លួនឯង ដែលនឹងក្លាយជាព្រឹត្តិការណ៍រឹតចំណងមិត្តភាព ក៏ដូចជាជំរុញចលនាទេសចរតាមផ្លូវគោករវាងឥណ្ឌា និងអាស៊ាន។ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានទទួលយល់ព្រម និងគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្ដើមនេះ ពីព្រោះវានឹងផ្ដល់ប្រយោជន៍ច្រើនដល់វិស័យទេសចរណ៍ ស្របពេលបច្ចុប្បន្នយុវជនឥណ្ឌាពិតជាចូលចិត្តខ្លាំងណាស់ចំពោះដំណើរទេសចរណ៍បែបនេះ។

ស្ថានទូតឥណ្ឌាក៏បានគាំទ្រដល់គម្រោងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជាបន្តទៀត ព្រមទាំងអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ដោយលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាសន្យាថា នឹងសម្របសម្រួលដល់ការបណ្ដុះបណ្ដាល អ្នកជំនាញទេសចរណ៍តាមរយៈប្រព័ន្ធវីដេអូអនឡាញ។

ក្រៅពីនេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក៏នឹងជួយ
កែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតាមតំបន់ អេកូទេសចរណ៍ ទេសចរណ៍វប្បធម៌ ដូចជាការកែលម្អផ្លូវចូល ផ្លាកសញ្ញា ការបណ្ដុះបណ្ដាលប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យទទួលជំនាញក្នុងការស្វាគមន៍ ភ្ញៀវទេសចរកាន់តែល្អប្រសើរ។

ភាគីទាំងពីរនឹងបង្កើតក្រុមការងារ ដែលមានសមាសភាពពីក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក៏ដូចជាក្រុមការងារនៅស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងក្រុមការងារឥណ្ឌានៅរដ្ឋធានីញូវដេលីផងដែរ ដើម្បីអនុវត្តការងារទាំងអម្បាលម៉ាននេះឱ្យបានល្អប្រសើរ ក្រោមការរំពឹងទុកថានឹងចាប់ផ្ដើមអនុវត្តនៅក្រោយពេលចប់វិបត្តិជំងឺកូវីដ-១៩៕

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ វត្តមានក្រុមហ៊ុនបម្រើផ្នែក អាហារ របស់បារាំង នឹងរួមចំណែក បង្កើតការងារក្នុងស្រុក

0

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថា វត្តមានក្រុមហ៊ុនដ៏ធំបម្រើផ្នែកអាហាររបស់បារាំងនេះ នឹងរួមចំណែកបង្កើតការងារក្នុងស្រុក ក៏ដូចការ គាំទ្រដ៏កំណើនវិស័យទេសចរណ៍នាពេលខាងមុខ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកក្រុមហ៊ុន Newrest ដែលជាក្រុមហ៊ុនផ្នែកសេវាអាហារដ្ឋានធំមួយរបស់បារាំង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាមានសុខសន្តិភាពពេញលេញទូទាំងប្រទេស ដែលជាកត្តាសំខាន់មួយ ទាក់ទាញវិនិយោគិនពីបរទេសឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាកាន់តែច្រើនឡើងៗ មានដូចជាក្រុមហ៊ុន Newrest នៅពេលនេះជាភស្តុតាងស្រាប់។

លោកបានបញ្ជាក់ថា “វត្តមានក្រុមហ៊ុនដ៏ធំបម្រើផ្នែកអាហាររបស់បារាំងនេះ នឹងរួមចំណែកបង្កើតការងារក្នុងស្រុក ក៏ដូចការ គាំទ្រដ៏កំណើនវិស័យទេសចរណ៍នាពេលខាងមុខ”។

លោកក៏ បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់វិនិយោគិនបារាំង ដែលបានជ្រើសរើសយកកម្ពុជាជាទីផ្សារសេវាកម្មរបស់ខ្លួន ស្របតាមគោលនយោបាយ លើកទឹកចិត្តវិនិយោគរបស់ ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន Newrest ជាក្រុមហ៊ុនសេវាកម្មម្ហូបអាហារលំដាប់ពិភពលោក ដ៏ធំមួយរបស់ប្រទេសបារាំង ដែលប្រតិបត្តិការនៅក្នុង ៥៨ ប្រទេសលើពិភពលោក មានបុគ្គលិកបម្រើការងារចំនួន ៣៤.៩០០ នាក់ ដែលអាចរកចំណូលរួមបានចំនួន ១.៥២៦,៧០ លានអឺរ៉ូ ក្នុងឆ្នាំ២០១៨-២០១៩។ ក្រុមហ៊ុន Newrest បម្រើសេវាផ្គត់ផ្គង់ម្ហូបអាហារយ៉ាងសំបូរបែប រួមមាន សេវាម្ហូបអាហារលើយន្តហោះ សេវាម្ហូបអាហារតាមកម្មវិធី និងតំបន់ដាច់ស្រយាល សេវាម្ហូបអាហារលើរថភ្លើង និងសេវាម្ហូបអាហារនៅតាមភោជនីយដ្ឋាន៕

ប្រើពេល៤ឆ្នាំ គម្រោងលំនៅឋាន ស្តង់ដារ សិង្ហបុរី Axis Residences លេចរូបរាងជាស្ថាពរ ដោយចាប់ដៃគូរ ជាមួយសាលាអន្តរជាតិ CIA FIRST ផ្តល់ឲ្យការរស់ នៅកាន់តែប្រសើរ

0

ភ្នំពេញ៖ ជាការពិត គម្រោងធំៗជាច្រើន តែងតែចំណាយពេលជាយូរ ទម្រាំសម្រេចគម្រោងបានមួយៗ ហើយសម្រាប់ឆ្នាំ២០២១នេះ អាចចាត់ទុកបានថាកម្ពុជា ឈានទៅមុខ​ ថែមមួយកម្រិតទៀត លើវិស័យអចលនទ្រព្យ តាមរយៈគម្រោងលំនៅឋាន ផ្តល់នូវការរស់នៅ ស្តង់ដារសិង្ហបុរី Axis Residences ដែលជាគម្រោងដ៏ធំ និងដំបូងបង្អស់នៅកម្ពុជា ក្រោមការវិនិយោគទុន ពីក្រុមហ៊ុន Spring CJW Development ដែលបានបើកការដ្ឋានសាងសង់ កាលពីអំឡុងពាក់កណ្តាល ឆ្នាំ២០១៥ និងបានបញ្ចប់គម្រោង សាងសង់ជាស្ថាពរ នាចុងឆ្នាំ២០២០កន្លងទៅនេះ ។

ក្រោយជោគជ័យ លើគម្រោងសាងសង់លំនៅឋាន បែបស្តង់ដារ សិង្ហបុរី ដំបូងបង្អស់នៅកម្ពុជា ក្រោមការសាងសង់ យ៉ាងយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយគុណភាព Axis Residences នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសជាផ្លូវការ កិច្ចសហការជាដៃគូររួមគ្នា ៣ក្រុមហ៊ុន ក្នុងពេលតែមួយ រវាង Spring CJW Development, ក្រុមហ៊ុន Property78 និងសាលាអន្តរជាតិ CIA First ដើម្បីជម្រុញដល់ការរស់នៅ ឲ្យទទួលបានទាំងផាសុខភាព និងទទួលបាន ទាំងការអប់រំ និងការថែទាំដល់កូនៗ កាន់តែប្រសើរ និងមានភាពងាយស្រួល ។

ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា នាឱកាសនេះ លោក Edwin Low បានលើកឡើងថា ភាគច្រើន នៃប្រជាជនកម្ពុជា ផ្តោតលើការទិញផ្ទះដំបូង នៅក្នុងបុរី ឬទិញជាដីឡូតិ៍ទុក ដែលធ្វើឲ្យក្រុមហ៊ុន របស់លោក ដាក់ទុនវិនិយោគ លើវិស័យអចនលទ្រព្យ ក្នុងគោលបំណងឌីហ្សាញ សាងសង់ និងអភិវឌ្ឍលំនៅឋាន ឲ្យក្លាយជាសហគមន៍ សម្រាប់ប្រជាជនកម្ពុជារស់នៅ ជាជាងសាងសង់ផ្ទះធម្មតា ដូចក្នុងបុរីទូទៅ ។

លោក Edwin បានមានប្រសាសន៍ថា “ពាក្យថាលំនៅឋាន សម្រាប់ការរស់នៅ បែបគ្រួសារ សុវត្ថិភាព នៅ Axis Residences គឺសំខាន់! ដោយលោកអ្នក និងកូនៗអាចលេងកម្សាន្ត ដោយក្តីរីករាយ ដោយគ្មានការព្រួបារម្ភ ។ អាចងូតទឹក ហែងទឹក ចូលលេងក្នុងបន្ទប់ហ្គេម និងកន្លែងក្មេងលេង​ បានដោយសេរី ។ ចំណែកមនុស្សជំទង់ អាចហែលលេងក្នុងអាងហែលទឹក ខ្នាតអូឡាំពិក ដែលមានប្រវែង ៥០ម៉ែត្រ ឬពួកគាត់អាចហាត់ប្រាណ ក្នុងកន្លែង GYM ដ៏ទំនើបរបស់យើងបានផងដែរ” ។

លោកបានឲ្យដឹងថា “ភាពជាដៃគូសហការណ៍ ជាមួយសាលាអន្តរជាតិ CIA Fist នឹងផ្តល់ឲ្យអ្នករស់នៅ ក្នុងខុនដូរនេះ ទទួលបានទាំងការអប់រំ និងថែទាំដល់កូនៗ របស់ពួកគេ កាន់តែប្រសើរ និងងាយស្រួល” ។

លោក Edwin Low បានបញ្ជាក់ថា “ក្រុមហ៊ុន Spring CJW Development​ ឈរជើង ក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៤ ប៉ុន្តែបានចំណាយពេល ក្នុងការសិក្សាគម្រោង ក៏ដូចជាស្ថានភាព សេដ្ឋកិច្ច និងករណីផ្សេងៗ សម្រាប់ការកសាង រហូតដល់ពាក់កណ្តាល ឆ្នាំ២០១៥ ទើបគម្រោង Axis Residences នេះ បានសាងសង់ឡើង ក្នុងរយៈពេល៤ឆ្នាំនេះ គឺលោកមានមោទកភាព ក្នុងការប្រកាសថា Axis Residences នៅថ្ងៃនេះ គឺបានបញ្ចប់ គម្រោងសាងសង់ជាស្ថាពរ” ។

ក្នុងឱកាសនោះដែរ ក្នុងនាមជាដៃគូសហការ ក្នុងការផ្សព្វផ្សាយ និងលក់ លោក ឃាង ពុទ្ធី ស្ថាបនិកក្រុមហ៊ុន Property78 និងជាប្រធានប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យ (CREA) បានឲ្យដឹងថា កិច្ចហការនេះ កើតមានឡើងបាន ដោយសារក្រុមហ៊ុនរបស់លោក យល់ឃើញថា Spring CJW Development មានចក្ខុវិស័យវែងឆ្ងាយ និងមានក្រមសិល្បធម៌ ក្នុងវិស័យអចលនទ្រព្យ ខណៈដែលលោកសង្កេតឃើញថា គម្រោងផ្សេងៗ របស់ក្រុមហ៊ុនដទៃ មួយជំនួន គិតតែប្រាក់ចំណេញ មិនគិតរបស់អតិថិជន ។

លោក ឃាង ពុទ្ធី មានប្រសាសន៍ថា “ឃើញគម្រោងមួយជំនួន គឺគាត់គិតតែប្រាក់ចំណេញ មិនគិតផាសុភាព របស់អតិថិជន គិតតែពីសង់​ហើយលក់ បានលុយគាត់ចេញទៅបាត់ ប៉ុន្តែយើងត្រូវដឹងថា ប្រទេសកម្ពុជា ជាប្រទេសទើបអភិវឌ្ឍក្នុងវិស័យ ខុនដូរ អាគារសហកម្មសិទ្ធិ ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ គឺរីកលូតលាស់ខ្លាំងមែនទែន ដែលទាមទារបទពិសោធន៍ ទាមទារបទពិសោធន៍ថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធ របស់អតិថិជន ហើយនិងភ្នាក់ងារ ដែលជួយលក់ ។ គម្រោងនេះ មើលទៅល្អ មានទាំងខ្យល់អាកាសគ្រប់គ្រាន់ គុណភាពសំណង់ជាដើម ទើបយើងខិតខំប្តូរផ្តាច តស៊ូជាមួយគ្នា លើគម្រោងមួយនេះ” ។

សូមបញ្ជាក់ថា​ Axis Residences មានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រ ពីអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវ ២០០៤ ។ ក្នុងបរិស្ថានបៃតងខៀវស្រងាត់ Axis Residences មានអាងហែលទឹកប្រវែង ៥០ម៉ែត្រ សួនច្បារ សួនកុមារ កន្លែងហាត់ប្រាណ​ កន្លែងបរិភោគអាហារ និងសូម្បីតែទីលានបាល់បោះ ។ អគារខុនដូចំនួន ៨ អាគារ ដែលមាន ១០ជាន់ និងមានចំនួនសរុប ៥៦៦ យូនីត៕

កក់ប្រាក់ឥឡូវនេះ​ ដើម្បីក្លាយជា ម្ចាស់គេហដ្ឋានថ្មី ពី ម៉ារីហូម ទទួលបាន ការបញ្ចុះតម្លៃរហូតដល់​23,000ដុល្លារ!

ស្ថិតក្នុងដំណាក់កាលទី១នេះ លោកអ្នកអាចអញ្ជើញ ធ្វើការកក់ប្រាក់ ជ្រើសរើសទីតាំងឥឡូវនេះ និងធ្វើជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 23,000ដុល្លារភ្លាមៗ ពីគម្រោង ម៉ារីហូម ។

គម្រោង ម៉ារីហូម មានទីតាំង អមសងខាង ដោយទន្លេមេគង្គ និងទន្លេបាសាក់ ព្រែកឯង និងជាតំបន់លំនៅដ្ឋាន បែបធម្មជាតិ សម្បូរទៅដោយ ដើមឈើបៃតងស្រស់ និងខ្យល់អាកាស ស្រស់ស្រាយ រួមទាំងភាពស្ងប់ស្ងាត់ល្អ ។ លំនៅដ្ឋាន ម៉ារីហូម គឺជាបុរីដែលផ្តោតលើ ការរស់នៅ ប្រកបដោយ ផាសុកភាព ភាពស៊ីវិល័យ និងសុវត្ថិភាព ជូនម្ចាស់ផ្ទះនីមួយៗ ។

លំនៅដ្ឋាន ម៉ារីហូម ស្ថិតនៅតំបន់សក្តានុពលខ្លាំង នៅជិតសាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ភោជនីយដ្ឋានស្តង់ដារខ្ពស់ទំនើបៗ និងសេវាសាធារណៈផ្សេងៗទៀត ​។ ម៉ារីហូម មានវីឡាភ្លោះ និងផ្ទះអាជីវកម្ម ដែលមានការរចនា យ៉ាងល្អិតល្អន់ និងស្រស់ស្អាត មិនថាផ្នែកខាងក្នុង ឬផ្នែកខាងក្រៅនោះឡើយ ។

លំនៅដ្ឋាន ម៉ារីហូម ស័ក្តិសមបំផុត សម្រាប់អ្នករស់នៅ បែបស៊ីវិល័យ ទាន់សម័យ និងរស់នៅប្រកបដោយភាពកក់ក្តៅ និងសុភមង្គល។ សូមរួសរាន់ឡើង លំនៅដ្ឋាន ម៉ារីហូម យើងខ្ញុំនៅសល់ផ្ទះត្រឹមតែ ៤០% ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០៧៧ ៩៩ ៧៧ ៨២ / ០៨៧ ៩៩ ៧៧ ៨២៕

This image has an empty alt attribute; its file name is DBCE7EC8-B9C9-47A5-AB28-0E81C5851D7F-1024x817.jpeg
This image has an empty alt attribute; its file name is 631274FB-CFC3-46BB-B869-47E5AD606307-1-1024x576.jpeg
This image has an empty alt attribute; its file name is A148CBB7-25A0-408B-A20B-2B571484447D-1024x817.jpeg
This image has an empty alt attribute; its file name is 1B4C12A2-ED61-4686-8F80-C1F4972AF637-1024x576.jpeg
This image has an empty alt attribute; its file name is 555A6544-612C-491B-BA68-83A5975306D7-1024x576.jpeg
This image has an empty alt attribute; its file name is 69FD8490-2ADD-4595-9C52-06A30D05983D-1024x576.jpeg
This image has an empty alt attribute; its file name is 9D31571E-1D7B-41FD-8EA7-BE81243C7192-1024x576.jpeg

កម្ពុជា-ឥណ្ឌា យល់ស្របគ្នា ពង្រឹងយន្តការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម

ភ្នំពេញ៖កម្ពុជា-ឥណ្ឌា បានយល់ស្របគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យធនាគារនៃប្រទេសទាំងពីរ ដូចជា លើការផ្លាស់ប្តូរបទពិសោធន៍ពីការអភិវឌ្ឍប្រព័ន្ធទូទាត់ ការពង្រឹងយន្តការប្រឆាំង ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងការបណ្តុះបណ្តាល។

ក្នុងឱកាសទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយលោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា និងធនាគារកណ្តាលឥណ្ឌា ដែលកន្លងមកបានរួមចំណែកអភិវឌ្ឍធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា តាមរយៈការសិក្សារយៈពេលវែងនិងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី។ ជាមួយគ្នានេះ លោកក៏បានជម្រាបផងដែរថា ប្រទេសឥណ្ឌានិងកម្ពុជាមានទំនាក់ទំនងសហប្រតិបត្តិការល្អតាំងពីបុរាណកាលមកម៉្លេះ ហើយក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រដ្ឋាភិបាលឥណ្ឌា ក៏បានជួយកម្ពុជាក្នុងដំណើរការស្តារនិងអភិវឌ្ឍប្រទេសផងដែរ។

លោក ជា ចាន់តូ ក៏បានជម្រាបលោកជំទាវ អគ្គរដ្ឋទូតពីស្ថានភាពម៉ាសេក្រូសេដ្ឋកិច្ចនិងវិស័យធនាគារថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងល្អប្រសើរ និងបានដាក់ចេញវិធានការកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព។ អតិផរណាត្រូវបានរក្សាឱ្យស្ថិតក្នុងកម្រិតទាប ជាមួយនឹងស្ថិរភាពអត្រាប្តូរបា្រក់ និងកម្រិតគ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលរួមចំណែករក្សាជំនឿទុកចិត្តមកលើសេដ្ឋកិច្ចកម្ពុជា។ ចំពោះវិស័យធនាគារ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការពង្រឹងសុខមាលភាពគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ផ្តល់សន្ទនីយភាព និងការធ្វើឥណទានឡើងវិញ ដែលបានជួយដល់អាជីវកម្មនិងប្រជាជនក្រីក្រដែលទទួលរងផលប៉ះពាល់។ ទន្ទឹមនេះ វិស័យធនាគារធានាបានគុណភាពឥណទានល្អប្រសើរ។

លោកស្រី Devyani Uttam Khobragade បានសម្តែងការអបអរសាទរជូនចំពោះ លោកទេសាភិបាល ដែលកាលពីពេលថ្មីៗនេះទស្សនាវដ្តីអន្តរជាតិ ដែលមានទីតាំងនៅប្រទេសអង់គ្លេស ផ្តល់ចំណាត់ថ្នាក់ជា ថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នើម ឆ្នាំ២០២១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមទេសាភិបាល ៥ រូបនៅលើពិភពលោក។ លោកស្រី មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនាគាររវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ភាគីទាំងពីរ។

លោកស្រី ក៏បានថ្លែងការកោតសរសើរពីការអភិវឌ្ឍថ្មីៗនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ជាពិសេស តួនាទីដ៏សំខាន់របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងស្ថានភាពដែលកម្ពុជា ក៏ដូចជាប្រទេសនានាលើពិភពលោកកំពុងរងនូវវបត្តិសុខាភិបាលនិងសេដ្ឋកិច្ច។ លោកស្រីបានអបអរសាទរនូវការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដូចជា ការដាក់ឱ្យប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ដែលជួយសម្រួលការទូទាត់ទូទៅនិងឆ្លងគ្រឹះស្ថាន ដោយបានបន្ថយកម្រៃប្រតិបត្តិការនិងធ្វើឱ្យទឹកប្រាក់ទូទាត់ទទួលបានភ្លាមៗ៕

ការបើកហាង Bluetronics ចំនួន ៥០ទីតាំង នៅកម្ពុជា ក្នុងរយៈពេលតែកន្លះឆ្នាំ ក្នុងគោលបំណងឲ្យមានភាពរីកចំរើនចំនួន ៧ដង ក្នុងឆ្នាំ២០២១

0

ភ្នំពេញ៖ ក្រុមហ៊ុនMobile World Group (MWG) ដែលជាអាជីវកម្មលក់រាយ ដ៏ធំជាងគេក្នុង ចំណោមក្រុមហ៊ុនទាំង ១០០ នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានរៀបចំកម្មវិធី ប្រកាសអំពីការទទួលបាននូវការបើក សាខា នៃហាង Bluetonicsចំនួន ៥០សាខា នៅសណ្ឋាគារផ្កាយប្រាំ សូហ្វីតែលភ្នំពេញភូគីត្រា ក្នុងយុទ្ធសាស្រ្តពង្រីកអាជីវកម្មទូទាំងប្រទេស។

នៅក្នុងការជំនះនូវឧបសគ្គ Bluetronics បានបង្ហាញការរីកចំរើន នៃអាជីកម្មលក់រាយនៃវិស័យ គ្រឿងអេឡិចត្រូនិកយ៉ាង ឆាប់រហ័ស និងគួរអោយភ្ញាក់ផ្អើល ទោះបីជាមានការផ្ទុះឡើង នៃការរាតត្បាតនៃវីរុស Covid 19 ក៏ដោយ។ ក្នុងចំនួន៥០សាខា របស់Bluetronics បច្ចុប្បន្ន កំពុងគ្របដណ្តប់ចំនួន ១៥ខេត្តក្នុងចំណោម ២៥ខេត្តរាជធានី នៅព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដើរតាមគន្លងនៃការកំណត់អោយបាន ទូទាំងប្រទេសរបស់ MWG។

គំរូនៃភាពជោគជ័យរបស់ហាង Bluetronics បានកំពុងពង្រីកយ៉ាងឆាប់រហ័សទៅតាម តំបន់ដែលមានសក្ដានុពល ផ្សារភ្ជាប់ជាមួយនឹងសេវាកម្ម បម្រើរអតិថិជនយ៉ាងល្អឥតខ្ចោះ ផលិត ផលសុទ្ធនិងស្របច្បាប់ តាំងពីប្រភេទទូរស័ព្ទដៃទំនើបៗ ទូរទឹកកក ទូរទស្សន៍ និង គ្រឿងបរិក្ខារប្រើប្រាស់ ក្នុងផ្ទះដែលសុទ្ធតែជាម៉ាកល្បីៗ។ ហាងធំទូលាយរួមជាមួយផលិតផល អេឡិចត្រូនិចជាច្រើនមុខ ជាច្រើនម៉ាកបានបានធ្វើ ធ្វើអោយ Bluetronics ក្លាយជាហាងដំបូង ដែលអតិថិជនគិតដល់ តម្រូវការគ្រឿងអេឡិចត្រូនិក។

ក្នុងពេលបច្ចុប្បន្ននេះ បុគ្គលិកបាន ឆ្លងកាត់ការបណ្តុះបណ្តាលយ៉ាងស្ទាត់ ជំនាញក្នុងការផ្តល់សេវាកម្មជូនអតិថិជន ដើម្បីសម្រួល ក្នុងការសម្រេចចិត្តទិញផលិតផល ដែលធ្វើអោយពួកគាត់មាន អារម្មណ៍ថាកំពុងតែជជែក ជាមួយនឹងមិត្តភក្តិ រឺសាច់ញ្ញាតិរបស់ពួកគាត់ ដែលជួយសម្រួលដល់អតិថិជន ក្នុងការសម្រេចចិត្តជ្រើសរើស ផលិតផលយកទៅប្រើប្រាស់ ហើយចំណាយពេលវេលាតិចក្នុងការដើរមើល ផលិតផល។

មិនតែប៉ុណ្ណោះរាល់ការជាវផលិតផលពីហាង Bluetronics ក្រុមហ៊ុនក៏មានផ្តល់ ជូននូវសេវាកម្ម ដឹកនិងតម្តើងដោយឥតគិតថ្លៃ ផងដែរ។ គម្រោងអាជីវកម្មរបស់ Bluetronics គឺជាគំរូអាជីវកម្មមួយដែល ស្រដៀងទៅហ្នឹងខ្សែសង្វាក់ លក់រាយដ៏ជោគជ័យរបស់ប្រទេសវៀតណាម ដែលគ្រប់គ្រងដោយ MWG។

នាពេលអនាគតនេះ MWG មានភាពជឿជាក់ថា យើងនៅតែអាចបន្ត ពង្រីកអាជីវកម្ម នៅបណ្តាប្រទេសជាច្រើនទៀតដោយក្រុមហ៊ុន មានគម្រោង អនុវត្តន៍គំរូអាជីវកម្ម ដែល ជោគជ័យមួយនេះទៅក្នុងទីផ្សារថ្មី នៅក្នុងប្រទេសដែលមានសក្តានុពល នៃតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងប្រទេសហ្វីលីពីន។

លោក Doan Van Hieu Em អគ្គនាយកនៃសហព័ន្ធ Mobile World បានមានប្រសាសន៍ថា “ការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័សរបស់ Bluetronics បានបង្ហាញថា ការខិតខំប្រឹងប្រែង របស់យើងត្រូវបានទទួលស្គាល់នៅក្នុងទីផ្សារ។ យើងទាំងអស់គ្នាកំពុង ដើរលើគន្លងជាមួយ នឹងផលិតផល និងសេវាកម្មយ៉ាងប្រពៃ និងការធ្វើបដិវត្តន៍អាជីរកម្ម លក់រាយនៅទីនេះ។ ដៃគូរអាជីវកម្មរបស់ពួកយើង តែងតែគាំទ្រពួកយើងគ្រប់ពេលវា ដូច្នេះហើយយើងអាចធ្វើ ការពង្រីកអាជីវកម្មនៅលើទីផ្សារអន្តរជាតិបាន មិនតែប៉ុណ្ណោះយើងក៏ទទួលបាន លទ្ធផល យ៉ាងពេញចិត្តនៅលើទីផ្សារភាគហ៊ុន” ។

ឥឡូវនេះ ហាង Bluetronics បានក្លាយទៅជាប្រព័ន្ធអាជីវកម្ម លក់រាយដ៏ធំជាងគេក្នុងទីផ្សារ ព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹង ទទួលបានអតិថិជនពាក់កណ្តាលនៅក្នុង ឆ្នាំនេះ។ ទោះបីជាក្នុងឆ្នាំ២០២០ ក្រុមហ៊ុនជាច្រើនជួបប្រទះផលវិបាក ជាមួយជំងឺរាតត្បាតនៃវីរុសកូវីត១៩យ៉ាងណាក៏ដោយ តែហាង Bluetronics នៅតែទទួលបានភាពជោគជ័យ ដោយទទួល បានចំណូលចំនួន ៨លានដុល្លាអាមេរិចដែល ៦លានដុល្លា ទទួលបាននៅចុងពាក់ កណ្តាលឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុនបានពន្លឿន ការពង្រីកសាខា អាជីវកម្ម។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនគ្រោងនឹងទទួលបាន ៥៥ លានដុល្លាអាមេរិច នៅក្នុងឆ្នាំ២០២១ ជាមួយនឹង ៧ដងនៃឆ្នាំចាស់។

ក្នុងឆ្នាំ២០២១នេះផងដែរ Bluetronics មានគម្រោងពង្រីកទៅដល់ ៨០សាខា ក្នុងការបន្ត ការខិតខំប្រឹងប្រែងផ្តល់សេវាកម្មជូនទៅប្រជាជន នៅតាមតំបន់ឆ្ងាយៗ ដើម្បីគ្រប ដណ្តប់ពេញផ្ទៃប្រទេស ២៥/២៥រាជធានី ខេត្តក្រុង។ វត្តមានរបស់Bluetronics នឹងជួយអតិថិជនកម្ពុជាអោយ មាននូវហាងដែលមានកេរ្តិ៍ឈ្មោះ និងជឿជាក់ទៅលើទាំងផលិតផល ទាំងសេវាកម្ម។ ការគ្របដណ្តាប់នេះ Bluetronics អាចផ្តល់សេវាកម្មបន្ថែមដូចជា ការដឹងជញ្ជូន និងសេវាកម្មក្រោយការលក់ ជូនទៅដល់ អតិថិជនដែលជាវផលិតផលពី Bluetronícs នៅស្ទើរគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ៕

CDC អនុម័ត គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ មានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារ

ភ្នំពេញ៖តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន HC GLOBAL TEXTILE CO., LTD ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៣កន្លែង។ នេះបើតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ចុះឈ្មោះសិក្សានៅថ្ងៃនេះ នឹងទទួលបានអាហារូបករណ៍ រហូតដល់ 30% នៅសាកលវិទ្យាល័យ បៀលប្រាយ

0

មានតែការវិនិយោគទុនលើចំណេះវិជ្ជាប៉ុណ្ណោះ ដែលទទួលបានការប្រាក់ខ្ពស់បំផុត គឺមាននៅសាកលវិទ្យាល័យបៀលប្រាយ បាននិងបន្តបណ្តុះបណ្តាល កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង ដែលមានជំនាញ និងឯកទេសជាច្រើនដូចខាងក្រោម៖

  • ជនាញ គ្រប់គ្រងទូទៅ
  • ជនាញ គណនេយ្យនិងហិរញ្ញវត្ថុ
  • ជនាញ ធនាគារនិងហិរញ្ញវត្ថុ
  • ជនាញ/ឯកទេស ទីផ្សារ
  • ជនាញ ធុរកិច្ចអន្តរជាតិ
  • ជនាញ គ្រប់គ្រងអចលនទ្រព្យនិងដីធ្លី
  • ជនាញ គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច
  • ជនាញ/ឯកទេស ភាសាអង់គ្លេស
  • ជនាញ បង្រៀនភាសាអង់គ្លេសជាភាសាបរទេស
  • ជនាញ/ឯកទេស នីតិសាស្រ្ត
  • ជនាញ ស្ថាបត្យកម្ម និងនគរូបនីយកម្ម
  • ជនាញ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • ជនាញ ផលិតកម្មកសិកម្មនិងទីផ្សារ
  • ជនាញ/ឯកទេស បច្ចេកវិទ្យាព័ត៌មាន
  • ជនាញ វិស្វកម្មសំណង់ស៊ីវិល
  • ជនាញ វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច
    ✔️ ឯកទេស គ្រប់គ្រងធនធានមនុស្សនិងទំនាក់ទំនងវិជ្ជាជីវៈ
    ✔️ ឯកទេស សហគ្រិនភាពនិងការគ្រប់គ្រងសហគ្រាស
    ✔️ ឯកទេស គណនេយ្យ
    ✔️ ឯកទេស ហិរញ្ញវត្ថុ
    ✔️ ឯកទេស គ្រប់គ្រងទេសចរណ៍
    ✔️ ឯកទេស រដ្ឋបាលសាធារណៈ
    ✔️ ឯកទេស បច្ចេកវិទ្យាវិស្វកម្មសំណង់ស៊ីវិល
    ✔️ ឯកទេស បច្ចេកវិទ្យាវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិច
    ✔️ ឯកទេស ស្ថាបត្យកម្ម

😀 អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យបៀលប្រាយ
😀 សស្សានុសិស្សដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយជោគជ័យសម្រេចចិត្តចុះឈ្មោះសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ នឹងទទួលបានការលើកទឹកចិត្តផ្តល់ជូនអាហារូបករណ៍សិក្សាសម្រាប់ឆ្នាំទីមួយដូចខាងក្រោម៖
👉លើកទី១ ផុតកំណត់ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ និងទទួលបានការផ្តល់ជូនអាហារូបករណ៍សិក្សារហូតដល់ទៅ៣០%

🙏 ចលរៀន វគ្គទី១ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១

⛳️សាកលវិទ្យាល័យបៀលប្រាយ រាជធានីភ្នំពេញ អគារភ្នំពេញសិនធើរ មហាវិថីសម្ដេចសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន

☎️ 023 987 700, 012 682 777, 015 682 777
👉 Facebook Page: bbu.edu.kh
👉 Website : https://bbu.edu.kh
👉 Messenger : m.me/bbu.edu.kh
👉 Group Facebook : fb.com/groups/bbulearning
👉 Group Telegram : https://t.me/BBU2021
👉 Channel Telegram : https://t.me/BBULearnin

សម្តេចតេជោ៖ រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ១៩ ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖តាមរយៈសារសំឡេងជាពិសេស ផ្ញើជូនប្រជាពលរដ្ឋនៅតាមបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

តាមរយៈហ្វេសប៊ុកក្រសួងទេសចរណ៍ ឲ្យដឹនៅព្រឹកថ្ងៃទី១៦ ខែមករានេះថា ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើមឡើយសម្តេចបានប្រកាសពីការទទួលវ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។ តែក្នុងបរិបទកម្ពុជា កំពុងទទួលរងការរីករាលដាលដូចពេលបច្ចុប្បន្ន គឺមិនអាចរង់ចាំបានទៀតនោះទេ អាស្រ័យហេតុនេះទើបកម្ពុជាសម្រេចប្រើវ៉ាក់សាំងជំងឺកូវីដ១៩។ មិនត្រឹមតែហេតុផលមួយនេះទេ បើតាមសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ ត្រូវបានថ្នាក់ដឹកនាំរដ្ឋាភិបាលចិន ប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ី និងមនុស្សរាប់លាននាក់លើពិភពលោកបានប្រើប្រាស់វ៉ាក់សាំងនេះរួចហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «យើងមិនអាចរង់ចាំបន្តទៅទៀតបាននោះទេ តម្រូវការការពារជាតិ ការពារប្រជាជន កុំឱ្យឆ្លងនូវរោគរាតត្បាតដ៏កាចសាហាវនេះ គឺយើងត្រូវប្រើប្រាស់នូវ៉ាក់សាំង ដែលបានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន ដែលមានមនុស្សដល់រាប់លាននាក់ បានប្រើប្រាស់ និងមានប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលវ៉ាក់សាំងលើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន»។

សម្តេចតេជោ បានបន្ថែមថា «យើងមិនអាចបន្តរង់ចាំបន្តទៀតបានទេ ដោយសារភាពចាំបាច់នៃការការពារដល់សុខភាពរបស់ប្រជាពលរដ្ឋរបស់យើង ដែលសព្វថ្ងៃនេះ ម្សិលមិញនេះមានការឆ្លងរហូតដល់ ១៥នាក់។ ថ្ងៃនេះក៏មានការឆ្លងរហូតដល់ ១០នាក់បន្ថែមទៀត ដែលសុទ្ធតែចេញមកពីប្រទេសថៃនៅជិតខាងយើង។ ដូច្នេះយើងមានការចាំបាច់ ដើម្បីប្រើប្រាស់នូវវ៉ាក់សាំងនេះ សម្រាប់ការការពារ»។

បើតាមសម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះ មិនថា តែវ៉ាក់សាំងចិនទេ វ៉ាក់សាំងប្រទេសដទៃទៀត ក៏មិនទាន់ដឹងពីសុពលភាព ឬប្រសិទ្ធភាពនៅឡើយទេ។ ប៉ុន្តែសម្រាប់មេដឹកនាំចិន បានប្រើប្រាស់វ៉ាក់សាំងចិននេះ តាំងពីខែតុលា ឆ្នាំ២០២០មកម្ល៉េះ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំជឿជាក់ថា វ៉ាក់សាំងនេះ នឹងអាចសម្រួលឱ្យយើងដោះស្រាយបានបញ្ហាមួយផ្នែក។ បើទោះបីជាយើងមិនទាន់ដឹងប្រសិទ្ធភាពពិតប្រាកដ។ មិនមែនគ្រាន់តែវ៉ាក់សាំងរបស់ចិននោះទេ ប៉ុន្តែវ៉ាក់សាំងនៅគ្រប់ប្រទេសទាំងអស់ មិនទាន់ដឹងថា តើមានសុពលភាពរយៈពេលប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ឬមួយជីវិតនោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំព្រះករុណាខ្ញុំបានដឹងថា មេដឹកនាំចិន បានចាក់តាំងពីខែតុលាឯណោះ»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា «រហូតមកដល់ពេលនេះរដ្ឋមន្ត្រីការបរទេស វ៉ាង យី របស់សាធារណរដ្ឋប្រជាមានិតចិន មានសុខភាពល្អណាស់ ហើយដើរស្ទើរគ្រប់ទីកន្លែង។ ឥឡូវកំពុងទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះផងដែរ បន្ទាប់ពីទស្សនកិច្ចនៅតំបន់អាហ្វ្រិក។ ដូច្នេះបទពិសោធន៍នៃរដ្ឋមន្ត្រីការបរទេស វ៉ាង យី ដែលជាមេដឹកនាំដ៏សំខាន់មួយរូបរបស់ចិន បានផ្តល់ឱ្យយើងមានជំនឿជឿជាក់ថា វាពុំមានហានិភ័យណាមួយទៅដល់អាយុជីវិតរបស់មនុស្សនោះទេ សម្រាប់វ៉ាក់សាំងរបស់ចិន»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលចិន ដែលកម្ពុជាយកមកប្រើប្រាស់នេះ គឺជាវ៉ាក់សាំងស៊ីណូហ្វាម។

សម្តេចតេជោ បានបញ្ជាក់ពីមូលហេតុ ដែលប្រើវ៉ាក់សាំងស៊ីណូហ្វាមនេះ ដោយសារវាអាចរក្សានៅក្នុងសីតុណ្ហភាព ២ ទៅ៨អង្សាលើសូន្យ ងាយស្រួលក្នុងការរក្សាទុក បើធៀបជាមួយវ៉ាក់សាំងប្រទេសខ្លះ តម្រូវឱ្យរក្សានៅក្នុងសីតុណ្ហភាព ៧០អង្សាក្រោមសូន្យ។ បន្ថែមពីលើនោះ ការប្រើប្រាស់វ៉ាក់សាំងរបស់ចិន ងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រធានាធិបតីចិន លោក ស៊ីជិន ភីង, លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង និងរដ្ឋមន្ត្រីការពារជាតិចិន ដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ។ សម្តេចតេជោ បានបញ្ជាក់ថា តាមរយៈការគាំទ្រដល់កងយោធពលខេមរភូមិន្ទនេះ គឺកម្ពុជានឹងប្រើទៅអង្គភាពជួរមុខទាំងអស់។

សម្តេចតេជោ បានបញ្ជាក់ដែរថា ក្រៅពីការវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ១លានដូសជាជំនួយរបស់ចិននេះទៅ កម្ពុជានឹងបន្តស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនឱ្យបាន ១០លាននាក់ ឬរហូតដល់ ១៣លាន បើមានតម្រូវការឱ្យចាក់វ៉ាក់សាំង ដល់ ៨០ភាគរយ នៃចំនួនប្រជាពលរដ្ឋនោះ។
បើតាមសម្តេចតេជោ ហ៊ុន សែន ជនអាទិភាពដែលនឹងត្រូវទទួលបានវ៉ាក់សាំងនោះ រួមមាន៖ អ្នកនៅជុំវិញព្រះមហាក្សត្រ, សម្តេចតេជោ, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា ព្រមទាំងគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក បុគ្គលិកអនាម័យទាំងអស់ ដែលពាក់ព័ន្ធនឹងការផ្តល់សេវា អ្នករត់ម៉ូតូឌុប ម៉ូតូកង់៣ និងតាក់ស៊ីជាដើម។
សម្តេចតេជោ បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងធ្វើឡើងដោយមិនគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។ បើទោះបីមានវ៉ាក់សាំងក្តី តែសម្តេចតេជោ បានអំពាវនាវប្រជាពលរដ្ឋបន្តប្រកាន់វិធានរបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ១៩៕