Home Blog Page 164

កំពូលស្មាតហ្វូនប្រចាំសករាជថ្មី ល្បីកក្រើកពិភពលោក Samsung Galaxy S215G, Galaxy S21+5G និង Galaxy S21 Ultra5G បានបង្ហាញខ្លួនពិត និងដាក់ឲ្យកម្មង់ទុកមុន នៅប្រទេសកម្ពុជាយើងហើយ…!!

(ភ្នំពេញ) ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១៖ បន្ទាប់ពី មហាព្រឹត្តិការណ៍សម្រាប់ Samsung Galaxy S21 Series Unpacked កាលពីយប់ថ្ងៃទី14មករារួចមក ក្រុមហ៊ុន សាមសុង អេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានធ្វើការបង្ហាញនូវរូបរាងពិត…ពីកំពូលបច្ចេកវិទ្យាទំនើបល្អផ្តាច់គេ…និងតម្លៃនៃស្តេចមហាកំពូលស្មាតហ្វូនប្រចាំសករាជថ្មី Samsung Galaxy S21 5G, Galaxy S21+5G និង Galaxy S21 Ultra5G នៅ BRIDGE Commercial Retail Mall ក្នុងរាជធានីភ្នំពេញ វេលាម៉ោង 10:00 នាទី ព្រឹក ដោយមានការចូលរួមពីសំណាក់ Influencers, Brand ambassador, Viewers, អ្នកថតរូបអាជីព (Professional Photographers), និងអ្នកសារព័ត៌មានជាច្រើនរូប ដើម្បីធ្វើជាសក្ខីភាព ប៉ះផ្ទាល់…ធ្វើតេស្តផ្ទាល់…ក្រេបយកបទពិសោធន៍ផ្ទាល់…និងចូលរួមអបអរផងដោយផ្ទាល់ផងដែរ…!

This image has an empty alt attribute; its file name is photo_2021-01-15_14-37-53-1024x682.jpg

ក្រោយបង្ហាញខ្លួនជាផ្លូវការ ពេលនេះ ក្រុមហ៊ុនក៏បានដាក់ឱ្យអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ធ្វើការកម្ម៉ង់ទុកមុន ចាប់ពីថ្ងៃ 15 ដល់ 28 មករា 2021 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖

  • កម្ម៉ង់ទិញទុកមុន Galaxy S21 Ultra 5G ៖
  • កាសឥតខ្សែ Galaxy Buds Pro
  • Galaxy SmartTag
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!
  • កម្ម៉ង់ទិញទុកមុន Galaxy S21+ 5G និង Galaxy S21 5G ថែមជូន៖
  • កាសឥតខ្សែ Galaxy Buds Live
  • Galaxy SmartTag
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេតចំនួន 52 សប្តាហ៍!
    លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “អ្វីដែលអស្ចារ្យលើសពីការរំពឹងទុកដែលមិនអាចនឹកស្មានដល់ ហើយក្រុមហ៊ុន សាមសុង អាចធ្វើបានសម្រាប់អតិថិជនទាំងអស់ទូទាំងពិភពលោកនាពេលនេះគឺបានមកដល់ហើយ…! នៅដើមឆ្នាំ 2021 នៃសករាជថ្មីនេះ ក្រុមហ៊ុន សាមសុង ពិតជាធ្វើឱ្យពិភពលោកស្ងើចសសើរបំផុតដោយ Samsung Galaxy S Series ពិតជាមានលក្ខណៈកាន់តែពិសេសផ្តាច់គេក្នុងលោក! ដូច្នេះខ្ញុំជឿជាក់ថា អតិថិជនដែលបានទស្សនាទាំងផ្ទាល់ក្តី ឬតាមប្រព័ន្ធផ្សព្វផ្សាយនានានៅពេលនេះក្តីពិតជាទប់ចិត្តមិនបាន និងចង់កាន់ប្រើគ្រប់ៗគ្នាតែម្តង! ”

ចំពោះលក្ខណៈពិសេស និងបច្ចេកវិទ្យាដែលបានអភិវឌ្ឍថ្មីនៅលើ Samsung GalaxyS21 Series នាពេលនេះគឺពិតជាមានភាពអស្ចារ្យខ្លាំងណាស់…អស្ចារ្យរហូតធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់មិនស្ងើចសរសើរមិនបានជាមួយនឹងកំពូលសមត្ថភាពដូចជា៖

  1. កាមេរ៉ា (Camera)
  • Telephoto lens 2 គ្រាប់ជួយឱ្យការ Zoom 100X កាន់តែមានភាពលម្អិតខ្លាំងបំផុត
    (very detail) និងមានលំនឹងជាមួយមុខងារ Zoom lock (សម្រាប់ Galaxy S21Ultra តែប៉ុណ្ណោះ)…!
  • Portrait បន្ថែម Effect កាន់តែច្រើន
  • ថតវីដេអូ 4K(UHD) 60fps បានរហូត 3 Lens( Wide, Ultrawide, Telephoto) (សម្រាប់តែ Galaxy S21 Ultra តែប៉ុណ្ណោះ).
  • Director’s view មុខងារថតវីដេអូដូច Vlogger ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ record ដំណាលគ្នា ហើយអាចផ្លាស់ប្តូរ Lens កាមេរ៉ាក្រោយពីមួយទៅមួយបានមិនថាមុនពេលថត ឬ កំពុងថតឡើយ…!
  1. ប្រព័ន្ធប្រតិបត្តិការ (Performance: 555)
  • កម្លាំងថ្មធំ :5000 mAh (ថាមពលថ្មបានពេញ 1 ថ្ងៃ មិនថាប្រើជាមួយ 5G )
  • AP : 5nm
  • ប្រើបណ្តាញ 5G ទាំងអស់ (Network 5G: Galaxy S21 Ultra, Galaxy S21+ និង Galaxy S21)
  • Chipset: Exynos 2100
  1. កម្រិតបង្ហាញលើអេក្រង់ (Display)
  • កម្រិតបង្ហាញ120Hz @WQHD+ (សម្រាប់តែ Galaxy S21 Ultra ប៉ុណ្ណោះ)
  • កម្រិតបង្ហាញ120Hz @FHD+ (សម្រាប់ Galaxy S21+ និង Galaxy S21)
  • បំពាក់បច្ចេកវិទ្យាដែលកាត់បន្ថយមិនឱ្យប៉ះពាល់ភ្នែក (Eye comfort)
  1. ជាប្រវត្តិសាស្ត្រដែលប្រើជាមួយប៊ិកវេទមន្ត S-pen បាន (សម្រាប់តែ Galaxy S21 Ultra ប៉ុណ្ណោះ)

សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្តបំផុត…!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ! លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត!

This image has an empty alt attribute; its file name is photo_2021-01-15_14-37-40-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-01-15_14-37-44-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-01-15_14-37-46-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-01-15_14-37-48-1-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-01-15_14-37-51-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-01-15_14-38-01-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-01-15_14-37-55-1024x682.jpg
This image has an empty alt attribute; its file name is photo_2021-01-15_14-37-58-1024x682.jpg

ប៉ូលទេសចរណ៍ធំៗ ចំនួន៤ ដាក់បញ្ចូលក្នុងសេចក្ដីព្រាងផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ ខេត្តកែប

0

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង បានបញ្ចប់ការសិក្សាស្រាវជ្រាវរបស់ខ្លួន ដោយបានចងក្រងជា «សេចក្ដីព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប» មួយឡើង ក្នុងនោះគម្រោង បង្កើតប៉ូល ទេសចរណ៍ធំៗចំនួន ៤ និងគម្រោងអភិវឌ្ឍន៍ចំនួន ២៥១ គម្រោង ត្រូវបានដាក់បញ្ចូល ទៅក្នុងសេចក្តីព្រាងផែនការមេនេះ។

តាមរយៈហ្វេសប៊ុក ក្រសួងទេសចេរណ៍ ឲ្យដឹងនៅថ្ងៃទី១៤ ខែមការា ឆ្នាំ២០២១នេះថា បន្ទាប់ពីចងក្រងបានឯកសារព្រាងនេះរួចហើយ គណៈកម្មការអន្តរក្រសួងក៏បានបើកកិច្ចប្រជុំមួយឡើង ដើម្បីត្រួតពិនិត្យ ពិភាក្សា និងផ្ដល់ធាតុចូលបន្ថែម ទៅក្នុងសេចក្តីព្រាងផែនការមេនេះ។ កិច្ចប្រជុំត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

នៅក្នុងអង្គប្រជុំខាងលើនេះលោកថោង ខុន បញ្ជាក់ថា គោលបំណងនៃការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា «គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់» ដោយគិតទៅលើភាពទាក់ទាញ ភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក ពិសេសគឺត្រូវធានាឱ្យបាននូវសមភាព សមធម៌ តម្លាភាព ចីរភាព និងនវានុវត្តន៍។

លោកបន្តថា ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់មួយដែលអាចជួយស្តារ និងលើកស្ទួយវិស័យទេសចរណ៍ខេត្តកែប ទាំងនៅក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏ដូចជាក្នុងដំណាក់កាលក្រោយវិបត្តិកូវីដ-១៩ ផងដែរ។

អង្គប្រជុំបានបង្ហាញយុទ្ធសាស្ត្រគោលចំនួន ៩ នៅក្នុងឯកសារព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ រួមមាន៖
១៖ យុទ្ធសាស្រ្តអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប
២៖ យុទ្ធសាស្រ្តវិនិយោគ និងអភិវឌ្ឍន៍របៀងទេសចរណ៍ខេត្តកែប
៣៖ យុទ្ធសាស្រ្តពង្រឹងគុណភាព និងសុវត្តិភាពទេសចរណ៍
៤៖ យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍
៥៖ យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ខេត្តកែប
៦៖ យុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍវិស័យពាក់ព័ន្ធនានា គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប
៧៖ យុទ្ធសាស្រ្តពង្រឹងចង្វាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ខេត្តកែប
៨៖ យុទ្ធសាស្រ្តអភិវឌ្ឍនវានុវត្តន៍នៃវិស័យទេសចរណ៍ខេត្តកែប
៩៖ យុទ្ធសាស្រ្តពង្រឹងអភិបាលកិច្ច ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប

នៅក្នុងយុទ្ធសាស្ត្រគោលទាំង ៩ ខាងលើនេះ គឺមានយុទ្ធសាស្ត្រលម្អិតចំនួន ៤៩ យុទ្ធសាស្ត្រទៀត ដោយបែងចែកជា ៩៨ សកម្មភាព ស្មើនឹង ២៥១ គម្រោង។

លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងនេះ ថ្លែងថា គណៈកម្មការអន្តរក្រសួងបានកំណត់យកប៉ូលអភិវឌ្ឍន៍ទេសចរណ៍ធំៗចំនួន ៤ សម្រាប់ខេត្តកែបនេះ ក្នុងនោះរួមមានទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះ។

លោកបន្តថា ដោយសារខេត្តកែបគឺជាខេត្តទី២ បន្ទាប់ពីខេត្តកំពតដែលអាចផលិតអំបិល ហើយផលិតផលអំបិលនេះគឺជាទំនិញយុទ្ធសាស្ត្រសម្រាប់ប្រទេសជាតិ ទើបរាជរដ្ឋាភិបាលបានដាក់ចេញចក្ខុវិស័យការពារតំបន់ស្រែអំបិល និងជំរុញឱ្យមានការផលិតអំបិលឱ្យបានកាន់តែច្រើនឡើង។ សម្រាប់ផែនការមេនេះនឹងបម្លែងគោលដៅនៅតំបន់ស្រែអំបិល ទៅជាគោលដៅកសិទេសចរណ៍ស្រែអំបិល ក្នុងនោះក៏មានការបង្កើតឱ្យមានជាសារៈមន្ទីរស្រែអំបិល ដើម្បីបង្ហាញទៅដល់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវអន្តរជាតិបានស្គាល់អំពីចង្វាក់ផលិតកម្មអំបិលនៅកម្ពុជា។

ក្រៅពីនេះ នៅមានគម្រោងកែលម្អបន្ថែមនៅតាមបណ្ដោយឆ្នេរកែបដែលមានស្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាកែលម្អឆ្នេរអង្កោលឱ្យមានភាពប្រណីតទាក់ទាញ និងមានឆ្នេរថ្មីមួយទៀតដែលមានលាតសន្ធឹងចាប់ពីខាងកើតផ្សារក្ដាម ទៅដល់តំបន់ព្រៃកោងកាងអូរក្រសា ដោយឆ្នេរថ្មីជាតំបន់ទឹករាក់ ហើយមិនមានជីវចម្រុះនោះទេ ដូច្នេះគេគ្រោងនឹងកែលម្អតំបន់ឆ្នេរកន្លែងនេះមួយទៀត ពីព្រោះនៅពេលមានបុណ្យទានម្ដងៗ ភ្ញៀវទេសចរប្រមូលគ្នាច្រើនតែនៅតាមឆ្នេរកែបបច្ចុប្បន្ន ដូច្នេះគេត្រូវធ្វើពិពិធកម្មតំបន់ទេសចរណ៍នៅក្នុងខេត្តនេះ ដើម្បីកុំឱ្យដាក់សម្ពាធតែមកលើតំបន់ឆ្នេរលិចទឹកមួយនេះ។

ក្រៅពីកែលម្អតំបន់ឆ្នេរទាំងបីនេះហើយ ក៏នៅមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជា ការពង្រីកផលិតផលកីឡាទេសចរណ៍កម្រិតអន្តរជាតិ សារៈមន្ទីរសង្គ្រាមទេសចរណ៍ ការរៀបចំឱ្យមានដំណើរទៅទស្សនានៅតាមប្រជុំកោះ (ខេត្តកែបមានកោះសរុបចំនួន ១៣ កោះ) ដែលសម្បូរទៅដោយជីវចម្រុះសម្បូរបែប ដូចជា ផ្កាថ្ម ផ្សោតសមុទ្រ ជ្រូកទឹក មច្ឆាជាតិ និងប្រភេទសត្វកម្រជាច្រើនទៀត ការបង្កើតឱ្យមានផ្សារទំនើបខ្នាតតូច (Mart) ផ្សាររាត្រី វិថីម្ហូបអាហារ (Food Street) និងតភ្ជាប់ទេសចរណ៍ផ្លូវទឹកពីកំពង់ផែទេសចរណ៍ អន្តរជាតិនៅខេត្តកំពតមកខេត្តកែប ក៏ដូចជាការបង្កើតពិធីបុណ្យ និងព្រឹត្តិការណ៍ទេសចរណ៍នានាជាដើម។

បន្ទាប់ពីបានធ្វើការពិភាក្សាយ៉ាងផុលផុស គណៈកម្មការអន្តរក្រសួងបានអបអរសារទរ និងគាំទ្រទៅលើសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ដោយមានការបំពេញបន្ថែមនូវធាតុចូលមួយចំនួន។ អង្គប្រជុំបានឯកភាពគ្នានឹងបន្តបើកកិច្ចប្រជុំត្រួតពិនិត្យលើសេចក្ដីព្រាងផែនការមេនេះម្ដងទៀត នៅខែមីនា ឆ្នាំ២០២១ ខាងមុខ មុននឹងដាក់ឆ្លងទៅកាន់គណៈកម្មាធិការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍៕

កម្ពុជាជាប្រទេសផលិត ដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី

0

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងថា កម្ពុជាជាប្រទេសផលិត ដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី និងលំដាប់ទី១០នៅក្នុងពិភពលោក ជាក់ស្ដែងនៅក្នុងឆ្នាំនេះ ការប្រមូលផល និងការផ្គត់ផ្គង់មើមដំឡូងមីស្រស់ ចូលទីផ្សារពិភពលោក មានចំនួនរហូតទៅដល់១២លានតោន ដែលជាពិសេសគឺស្ថិតនៅក្នុង តំបន់អាស៊ីខាងកើត ដែលក្នុងចំណែកនៃការផ្គត់ផ្គង់ទីផ្សារទាំងនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវ គោលនយោបាយជាតិ ស្តីពី ដំឡូងមី ២០២០-២០២៥ ដោយមានការអញ្ញើញចូលរួម ពីតំណាងក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្តិ ឲ្យដឹងថា គោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ត្រូវបានណែនាំឱ្យបង្កើតឡើងនៅក្នុងឯកសារគម្រោងកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញពីកម្ពុជា ដំណាក់កាលទីពីរ ផ្នែកដំឡូងមី (CEDEP II) និងមានចែងនៅក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៤-២០១៨ ហើយគោលនយោបាយ ជាតិនេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការជាអន្តរក្រសួង និងជួយគាំទ្រពីដៃគូអភិវឌ្ឍន៍ ហើយបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។

លោកបន្តថា គោលនយោបាយជាតិនេះ មានគោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោក និងមានគោលដៅសំខាន់ចំនួន៣ គឺ (ទី១) ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារ ឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្ម(ទី២) ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពល និងទាក់ទាញវិនិយោគ ដើម្បីកែច្នៃផលិតផលពីដំឡូងមី ដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារ(ទី៣) ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្ម តាមរយៈការជ្រៀតចូល និងចាប់យកចំណែកទីផ្សារ ដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។

លោកបញ្ជាក់ថា តាមរយៈការវិភាគ ដំណាំដំឡូងមីត្រូវបានគេរកឃើញថា បានចូលរួមចំណែក យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហេតុនេះដើម្បីទាញយកសក្តានុពលនេះ កម្ពុជាគួរតែធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃរបស់ខ្លួន ដោយពង្រឹងសមត្ថភាព ដែលមានស្រាប់និងបង្កើតសមត្ថភាពថ្មី ដើម្បីចាប់យកកាលានុវត្តភាពទីផ្សារ ដែលកំពុងរីកចម្រើនសម្រាប់កំណើនសេដ្ឋកិច្ចរួមនិងពង្រីក សេដ្ឋកិច្ចរបស់ខ្លួន ក្នុងការចូលរួមដើម្បីសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល កម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ស្ដែងនៅក្នុងឆ្នាំនេះ ការប្រមូលផល និងការផ្គត់ផ្គង់មើមដំឡូងមីស្រស់ ចូលទីផ្សារពិភពលោក មានចំនួនរហូតទៅដល់១២លានតោន ដែលជាពិសេសគឺស្ថិតនៅក្នុង តំបន់អាស៊ីខាងកើត ដែលក្នុងចំណែកនៃការផ្គត់ផ្គង់ទីផ្សារទាំងនេះ កម្ពុជាជាប្រទេសផលិត ដំឡូងមីដ៏ធំ ដែលស្ថិតនៅលំដាប់ទី៤ នៅក្នុងតំបន់អាស៊ី និងលំដាប់ទី១០នៅក្នុងពិភពលោក។

លោកបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា គោលនយោបាយជាតិនេះ គឺជាការចាប់ផ្តើមនៃដំណើរថ្មីមួយសម្រាប់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ដែលនឹងនាំមកនូវកំណើនសេដ្ឋកិច្ចបន្ថែម ប្រកបដោយបរិយាបន្នដល់កម្ពុជា ក្នុងបរិបទប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប និងគាំទ្រដល់ផែនការរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅពេលខាងមុខ។

សូមជម្រាបជូនថាដំឡូងមី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទ និងបង្កើតការងារថ្មី ក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះ ការប្រមូលផល ការកែច្នៃ សម្រាប់ការនាំចេញ ជាពិសេសវាជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញ និងមិនមែនជាអាហារមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយ ប៉ុន្តែវាជាដំណាំសំខាន់បំផុតបន្ទាប់ពីស្រូវ ពោត និងស្រូវសាលី ហើយត្រូវបានដាំដុះដោយប្រជាកសិករនៅតាមទីជនបទ និងបានក្លាយទៅជាដំណាំសក្តានុពល ដោយសារតំបន់ដាំដុះ និងបរិមាណនៃផលិតផល មានការពង្រីកច្រើនឡើងៗ យ៉ាងឆាប់រហ័ស៕

ជប៉ុនផ្តល់ថវិកា ១៨២,០៣៥ ដុល្លារ សម្រាប់ ការពង្រឹងការថែទាំសុខភាពសហគមន៍ ខេត្តកំពង់ចាម

ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១៨២,០៣៥ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន (PHJ) កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ដើម្បីអនុវត្ត “គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម (ឆ្នាំទី ២)”។ នេះបើតាមហ្វេសប៊ុកស្ថានទូតជប៉ុនបានសរសេរ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងលោកស្រី កាណាកុ អ៊ីហ្ស៊ីយ៉ាម៉ា នាយិកាប្រចាំប្រទេសនៃអង្គការ PHJ បានចុះហត្ថលេខាលើកិច្ចសន្យា ផ្តល់ជំនួយឥតសំណងនេះ។ យើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយក្នុងការកែលម្អគុណភាពជីវិត របស់ប្រជាជនដែលរស់នៅក្នុងទីតាំងនៃគម្រោង៕

ក្រសួងកសិកម្មជឿជាក់ថា កម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ទីផ្សាក្នុងស្រុក នាពេលដ៏ខ្លី

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា អនាគតដ៏ខ្លីកម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាក្នុងស្រុកនិងធ្វើការនាំចេញ។

ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការយ៉ាងទទួចរបស់អ្នកបរិភោគបន្លែ និងផ្លែឈើមានគុណភាព និងសុវត្ថិភាពល្អ និងជាពិសេសស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើនការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បង្កើតការងារ និងឆក់យកកាលានុវត្តភាព ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ដើម្បីពង្រីកសក្តានុពលផលិតកម្មបន្លែសុវត្តិភាព ឈានទៅកាត់បន្ថយការនាំចូល ។

ឆ្លើយតបទៅតាមសេចក្តីត្រូវការចាំបាច់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ ដោយទទួលបានការគាំទ្រទាន់ពេលវេលា ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ ជាពិសេសមូនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម បាននិងកំពុងជំរុញ គាំទ្រ និងលើក ទឹកចិត្តឲ្យវិស័យឯកជន រួមជាមួយដៃគូអភិវឌ្ឍន៍ជាច្រើនដូចជាគម្រោង កម្មវិធី ASPIRE, CASDP, LEAP, និង CHAIN អនុវត្តគម្រោងផលិតកម្មបន្លែសុវត្ថិភាពជាមួយកសិករ និងដៃគូរនានានៅទូទាំងប្រទេស ហើយតាមរយៈកិច្ចសហការដ៏ល្អនេះ ក្រសួងសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថាអនាគតដ៏ខ្លី កម្ពុជានឹងមានបន្លែសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សាក្នុងស្រុក និងធ្វើការនាំចេញ។

តាមរយៈហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១កន្លងទៅថា ក្រសួងក៏បានគិតគូយកចិត្តទុកដាក់សិក្សា ស្រាវជ្រាវផងដែរអំពីលទ្ធភាពពង្រីកនៃការផលិតបន្លែសំខាន់ៗមួយចំនួនដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង និងមើមខ្ទឹមស។ល។ នៅខេត្តមណ្ឌលគីរី ដែលជាខេត្តមានលក្ខណៈភូមិសាស្រ្ត និងសក្តានុពលក្នុងការផលិតបន្លែសំខាន់ៗទាំងនេះ ដើម្បីរួមចំណែកបំពេញបន្ថែមសេចក្តីត្រូវការ។

លោកបន្តថា ក្នុងឆន្ទ:ចូលរួមលើកកម្ពស់គុណភាពផលិត ប្រសិទ្ធភាពសេដ្ឋកិច្ច ផ្តល់ភាពយុត្តិធម៌ និងជំនឿទុកចិត្តដល់អ្នកបរិភោគ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ធ្វើការបណ្តុះបណ្តាលស្តីពីគោលការណ៍កសិកម្មល្អលើដំណាំបន្លែ (GAP) គោលការណ៍បច្ចេកទេសសរីរាង្គ បចេ្ចកទេសដាំដុះបន្លែទំនើបតាមគោលការណ៍ GAP និងសរីរាង្គ លក្ខណៈទូទៅនៃការគ្រប់គ្រងចម្ការ ការគ្រប់គ្រងធាតុចូលកសិកម្ម ការទប់ស្កាត់ការចម្លងពីកត្តាចង្រៃ និងវិធីសាស្ត្រកំចាត់កត្តាចង្រៃតាមបែបជីវសាស្ត្រ បច្ចេកទេសប្រមូលផល និងក្រោយពេលប្រមូលផល និងនីតិវិធីដើម្បីទទួលបានវិញ្ញាបនបត្រ ការអនុវត្តកសិកម្មល្អ (GAP) និងសរីរាង្គ (CAM-ORGANIC)។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ឆ្នាំ២០១៩ ផ្ទៃដីផលិតកម្មដំណាំបន្លែសរុបទូទាំងប្រទេសមានចំនួន ៥៧ ២០៨ហ.ត អាចប្រមូលផលបានសរុបចំនួន ៦៨១ ០៩៩តោន ហើយតាមការប៉ាន់ស្មានតម្រូវការបន្លែនៅ ក្នុងឆ្នាំ២០២០ មានចំនួនសរុប ១ ០៤៥ ៧២៥តោន ហើយជាក់ស្តែងផលិតកម្មបន្លែក្នុងស្រុកមាន លទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ ៧១៦ ១១៣តោន ស្មើនឹង ៦៨% ក្នុងនេះ នៅរដូវប្រាំង ៦៩% និងរដូវរំហើយ ៧៥%។ ក្រៅពីនេះ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែសរុបចំនួន ៣២៩ ៦១២តោន ដែលភាគច្រើនកម្ពុជាមិនអាចផលិតបាន៕

CDC អនុម័ត គម្រោងបង្កើតរោងចក្រផលិតកាបូប មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោង បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន CHANGHUI (CAMBODIA) HANDBAG MFR. CO., LTD ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧១៨កន្លែង។ នេះបើតាម CDC ចុះផ្សាយ។

លោក ជា ចាន់តូ ជាប់ចំណាត់ថ្នាក់ ជាថ្នាក់ដឹកនាំ ធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ៖លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជាប់ចំណាត់ថ្នាក់ជាថ្នាក់ដឹកនាំធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ និងបានរួមចំណែកជំរុញកំណើន និងរក្សាស្ថិរភាពសេដ្ឋកិច្ច ក្នុងស្ថានភាពដែលកម្ពុជា ទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

តាមរយៈហ្វេសប៊ុក ធនាគារជាតិ នៃកម្ពុជា ឲ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះថា ការផ្តល់ជូនចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយ The Banker ដែលជាភ្នាក់ងារ ប្រមូលផ្តុំទិន្នន័យនិងផ្សព្វផ្សាយ ព័ត៌មានផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោក ក្រោយពីបានវាយតម្លៃលើសមិទ្ធផល ដែលធនាគារជាតិនៃកម្ពុជា ទទួលបាននាពេលកន្លងមក។

The Banker បានវាយតម្លៃខ្ពស់ថា “ក្រោមការដឹកនាំរបស់ លោក ជា ចាន់តូ ធនាគារជាតិនៃកម្ពុជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនឹងវិបត្តិ នៅឆ្នាំ២០២០ កន្លងទៅ។ The Banker បានកត់សម្គាល់ថា កម្ពុជាបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ ទោះយ៉ាងណា កម្ពុជាក៏បានរងផលប៉ះពាល់ដោយសារការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ នៃចំណូលវិស័យទេសចរណ៍ និងបានទទួលរងគ្រោះទឹកជំនន់រយៈពេលខ្លី”

កំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងអាចធ្លាក់ចុះដល់ -១,៩% នៅឆ្នាំ២០២០។ ដើម្បីចូលរួមកាត់បន្ថយផលប៉ះពាល់នៃការធ្លាក់ចុះ និងបញ្ហាប្រឈមទាំងនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការគាំទ្រមួយចំនួនដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងនោះរួមមាន ការរៀបចំឥណទានឡើងវិញ ដែលបានដាក់ឱ្យអនុវត្តកាលពីខែមីនា ឆ្នាំ២០២០កន្លងមក និងបន្តអនុវត្តដល់ដំណាច់ខែមិថុនា ឆ្នាំ២០២១នេះ។ ការរៀបចំឥណទានឡើងវិញត្រូវបានអនុញ្ញាត រហូតដល់ទៅបីដង ដោយមិនមានប៉ះពាល់ដល់ចំណាត់ថ្នាក់ ឥណទាននោះទេ។ បទប្បញ្ញត្តិបន្ថែមរួមមាន៖ ការកាត់បន្ថយអត្រាការប្រាក់ និងការលើកលែងថ្លៃសេវា ជាដើម។ ការដាក់ចេញនេះបានធ្វើឱ្យឥណទាន មិនដំណើរការស្ថិតក្នុងកម្រិតទាប ២,៥%។

កម្ពុជាក៏បានជំរុញការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថល។ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ បាគង កាលពីខែតុលា ឆ្នាំ២០២០ ដែលបានរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដោយសារមានក្រុមហ៊ុនឯកជនជាច្រើនបើកប្រាក់បៀវត្សរ៍ ជូនបុគ្គលិករបស់ខ្លួនជាសាច់ប្រាក់នៅឡើយ។ ប្រព័ន្ធបាគងត្រូវបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន និងអាចធ្វើប្រតិបត្តិការទូទាត់បានទាំងជាប្រាក់រៀលនិងប្រាក់ ដុល្លារអាមេរិក តាមរយៈទូរស័ព្ទដៃ ដោយអ្នកប្រើប្រាស់អាចស្កេនលេខកូដ ឬវាយបញ្ចូល លេខទូរស័ព្ទរបស់អ្នកទទួលប្រាក់។ ប្រព័ន្ធបាគងមានសមាជិកប្រមាណ ២០ធនាគារ។

ម៉្យាងទៀត រូបិយវត្ថុជាតិក៏ត្រូវបានជំរុញឱ្យប្រើប្រាស់យ៉ាងខ្លាំង ក្លាផងដែរ សំដៅជំរុញកំណើនប្រកបដោយចីរភាព និងអភិវឌ្ឍប្រព័ន្ធធនាគារ ប្រកបដោយប្រសិទ្ធភាព និងជាពិសេសកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក។ បច្ចុប្បន្ន ការទូទាត់ដែលមានទឹកប្រាក់តិចជាង១០០ដុល្លារអាមេរិកត្រូវបាន ធ្វើឡើងជាប្រាក់រៀល ខណៈដែលការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកដែលមាន ទំហំទឹកប្រាក់តូចបានថយចុះជាបណ្តើរៗ៕

កម្ពុជា ជាប់ចំណាក់ថ្នាក់លេខ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ ៖ ប្រទេសកម្ពុជា បានជាប់ចំណាក់ថ្នាក់លេខ១ លើពិភពលោក ក្នុងការ ប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ ការរាតត្បាត នៃជំងឺកូវីដ-១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង ទេសចរណ៍ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីខែមករា ឆ្នាំ២០២០ ការយាល័យសេដ្ឋកិច្ច សេណេហ្កាល់ បានចុះផ្សាយរបាយការណ៍ ស្ដីពីការផ្ដល់ចំណាត់ថ្នាក់ ដល់ប្រទេស ដែលគ្រប់គ្រងកូវីដ-១៩ បានល្អបំផុត នៅលើពិភពលោក ក្នុងនោះ កម្ពុជាឈរនៅចំណាក់ថ្នាក់ លេខ៣ បន្ទាប់ពី Saint Kitts និងNevis ដែលជារដ្ឋតូច នៃតំបន់ការ៉ាអ៊ីប និងស៊ីស្សែល។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា «កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ការិយាល័យសេដ្ឋកិច្ចសេណេ ហ្កាលដដែលបានចុះផ្សាយ របាយការណ៍របស់ខ្លួនជាថ្មីថា កម្ពុជាបានជាប់ចំណាក់ថ្នាក់លេខ១ លើពិភពលោក ក្នុងការ ប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមាន ពិន្ទុ ១/១ (១ជាពិន្ទុខ្ពស់បំផុត នៃការធ្វើចំណាត់ ថ្នាក់) ក្នុងចំណោម ១៦៦ប្រទេសជុំវិញពិភពលោក បន្ទាប់មក គឺប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប៊្រុយណេ ដែលមានពិន្ទុ ០,៩៩»។

ក្រសួងបន្ដថា ដោយមានការគ្រប់គ្រងយ៉ាងល្អ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ប្រទេសកម្ពុជាបានក្លាយជា ប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសុវត្ថិភាពបំផុត ក្នុងការ មកទស្សនា ទោះបីនៅក្នុងអំឡុងពេល នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩។ ចំណាត់ថ្នាក់នេះ ជាមោទនភាពជាតិ មួយផ្សេងទៀត របស់ប្រទេសកម្ពុជា និងជាឱកាស ដ៏ល្អក្នុងការផ្សព្វផ្សាយ «កម្ពុជា-ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ» ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅគ្រប់កាលៈទេសៈទាំងអស់។

សូមរំលឹកថា គិតមកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន៣៩៨នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៣៧៦នាក់ និងអ្នក សម្រាកនៅមន្ទីរពេទ្យ ចំនួន២២នាក់៕

អស្ចារ្យមែន! អតិថិជនមហាសំណាង ឈ្នះលុយសុទ្ទ $90,000 ដុល្លារ ពីសែលកាត ដោយគ្រាន់តែ ធ្វើរឿងងាយៗមួយនេះ!

0

អស្ចារ្យណាស់ ពិតជាអតិថិជន មហាសំណាងមែនតែម្តង! ដែលបានឈ្នះរង្វាន់លុយ សុទ្ធដល់ទៅ $90,000 ដុល្លារ ពីក្រុមហ៊ុន សែលកាត កាលពីពេលថ្មីៗមកនេះ។ សែលកាត សូមចូលរួមអបអរសាទរ ចំពោះអតិថិជនបងស្រី ខុម សុឃឿន ដែលមានមុខរបរ ជាកម្មកររោងចក្រកាត់ដេរ មានទីលំនៅ ឃុំអូរតាគី ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានឈ្នះរង្វាន់លុយសុទ្ធ $90,000 ដុល្លារពី សែលកាត កាលពីថ្ងៃ 30 ខែធ្នូ ឆ្នាំ 2020 កន្លងមកនេះ។

ចង់ឈ្នះលុយសុទ្ធ ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ មិនពិបាកទេ! ដោយគ្រាន់តែ តេទៅលេខ 8888 ឬ ផ្ញើសារ 10K ទៅ 8888 នៅក្នុងកម្មវិធី «ឈ្នះ ១ម៉ឺនដុល្លាររាល់ថ្ងៃ» នោះលោកអ្នកក៏មានឱកាស ឈ្នះរង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់នេះពី សែលកាត ដូចគ្នាដែរ។ តោះ! នៅចាំអីទៀតតេទៅ 8888 ឥឡូវនេះ ដើម្បីសម្រេចបំណងប្រាថ្នា របស់អ្នក តេកាន់តែច្រើន មានឱកាសឈ្នះកាន់តែច្រើន។

ហើយកុំភ្លេចរង់ចាំ ទស្សនាការផ្សាយផ្ទាល់ ការចាប់រង្វាន់ នៅលើកញ្ចក់ទូរទស្សន៍ CTN និង Facebook CTN TV វេលាម៉ោង ៧យប់! ប្រសិនបើលោកអ្នកខកខាន ទស្សនាការផ្សាយផ្ទាល់ អ្នកអាចទស្សនា ការផ្សាយឡើងវិញនៅលើ YouTube របស់ សែលកាត៕

កម្ពុជាទទួលចំណូល ពីពន្ធ-អាករ ប្រមាណជា ២ ៨៨៩.០២លានដុល្លារ ក្នុងឆ្នាំ២០២០

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានពន្ធដារ ឲ្យដឹងថា សរុបរយៈពេល ១២ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ១១ ៧០០.៥២ប៊ីលានរៀល (ប្រមាណជា ២ ៨៨៩.០២លានដុល្លារអាមេរិក) ស្មើនឹង១០១.៣៦% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករប្រមូលបានក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៤២៣.២០ ប៊ីលានរៀល (ប្រមាណជា ១០៤,៤៩ លានដុល្លារអាមេរិក) ស្មើនឹង ៣.៧៣% ទោះក្នុងស្ថានភាពសេដ្ឋកិច្ចសាកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា មិនទាន់មានភាពប្រាកដប្រជា ជាពិសេស មានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២០ ព្រមទាំងលទ្ធផលការងារសំខាន់ៗ សម្រេចបានក្នុងឆ្នាំ២០២០ និងវិធានការសំខាន់ៗសម្រាប់អនុវត្តបន្តក្នុងឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ថ្លែងថា លទ្ធផលជាទីមោទនៈនេះ គឺមិនអាចកាត់ផ្តាច់ចេញពី ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញនិងមានប្រសិទ្ធិភាពខ្ពស់ក្នុងឆ្នាំ២០២០ កន្លងមក និងក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយភាពឈ្លាសវៃ និងការដាក់ផែនការយ៉ាងមុតស្រួចរបស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ សម្រាប់ឆ្នាំ ២០២១នេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រលើវិធានការដែលបានដាក់ចេញ របស់អគ្គនាយកដ្ឋានពន្ធដារ និងបានផ្តល់អនុសាសន៍សំខាន់ៗ ជាទិសដៅអនុវត្តបន្តដូចខាងក្រោម៖

-ត្រូវយកចិត្តទុកដាក់ ពិនិត្យ និងសិក្សាលើលទ្ធភាពនៃការប្រមូលចំណូលដែលមានសក្តានុពលផ្សេងទៀត ដោយគិតគូរទាំងទិដ្ឋភាពចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ ដើម្បីធានាបាននូវអនុលោមភាពសារពើពន្ធ និងការប្រមូលចំណូលឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងនោះប្រភពចំណូលពីវិស័យ E-Commerce, វិស័យប្រេងកាតដែលជាសក្តានុពលថ្មី, វិស័យធនធនរ៉ែ ព្រមទាំងវិស័យដែលមានសក្តានុពលមួយចំនួនទៀត។

-រៀបចំកែសម្រួលបទប្បញ្ញតិក្នុងការកំណត់និយមន័យសហគ្រាសធុនតូចនិងមធ្យម និងជំរុញសម្រួលលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមមកក្នុងប្រព័ន្ធ ក្នុងគោលដៅជំរុញកំណើននិងបង្កើតជាកាលានុវត្តភាពសេដ្ឋកិច្ច។
-ពង្រឹងការចុះបញ្ជីពន្ធដារ និងជំរុញការបំពេញកាតព្វកិច្ចសារពើពន្ធសម្រាប់សហគ្រាសក្នុងវិស័យកាស៊ីណូ ដើម្បីធានាឱ្យបាននូវតម្លាភាពសារពើពន្ធ និងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យបានជាអតិបរមា ។
-បន្តអនុវត្តកំណែទម្រង់ស្ថាប័ន ទំនើបកម្មរដ្ឋបាលសារពើពន្ធ-ប្រព័ន្ធបច្ចេកវិទ្យព័ត៌មានដោយធានាយ៉ាងណាបង្កភាពងាយស្រួល (User Friendly) សម្រាប់អ្នកជាប់ពន្ធនិងមន្ត្រី ព្រមទាំងពង្រឹងអនុលោមភាពសារពើពន្ធ ដើម្បីជំរុញប្រសិទ្ធភាព និងភាពប្រទាក់ក្រឡាក្នុងការបំពេញបេសកកម្មគ្រប់គ្រងប្រមូលចំណូលពន្ធ ។
-បន្តអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ។
-បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាពនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Platform) ស្របតាមខ្លឹមសារអនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។

-ពង្រឹងនិងយកចិត្តទុកដាក់លើការធ្វើសវនកម្ម ស្របតាមខ្លឹមសារប្រកាសលេខ ២៧០ សហវ.ប្រក ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ស្តីពីសវនកម្មពន្ធដារ ដែលជាជញ្ជីងវាស់នូវអនុលោមភាពរបស់សហគ្រាស និងចៀសវាងការបង្កការលំបាកដល់អ្នកជាប់ពន្ធ ។

-បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌បង់ពន្ធ ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តបទប្បញ្ញត្តិថ្មីពាក់ព័ន្ធនឹងពន្ធដារ ជូនដល់មន្ត្រីអនុវត្តផ្ទាល់ អ្នកជាប់ពន្ធ និងសាធារណជន ដើម្បីពន្យល់និងដោះស្រាយការលំបាកនិងចម្ងល់របស់ប្រជាពលរដ្ឋ។

-បន្តកិច្ចសហការ និងពិគ្រោះយោបល់ ជាមួយវិស័យពាក់ព័ន្ធ ដើម្បីទទួលយកធាតុចូលក្នុងការសិក្សារៀបចំ និងកែលម្អ បទប្បញ្ញត្តិពាក់ព័ន្ធចាំបាច់នានា។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ត្រូវប្រកាន់ខ្ជាប់នូវ បាវចនា-គោលការណ៍ រួមក្នុងការបំពេញការងារក្នុងនោះ (១) កៀរគរប្រមូលឱ្យអ្នកជាប់ពន្ធចូលក្នុងប្រព័ន្ធរួមមួយ (២) ធ្វើឱ្យអ្នកជាប់ពន្ធងាយស្រួលក្នុងការបង់ពន្ធ (៣) រៀបចំប្រព័ន្ធការងារឱ្យលំបាកសម្រាប់ការគេចវេះពន្ធ និង (៤) ធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព សមធម៌ក្នុងការបង់ពន្ធ និងយុត្តិធម៌សង្គម៕