Home Blog Page 165

ប្រ៊ូហោសន៍ ធ្វើកំណែទម្រង់ថ្មី ទៅលើបន្ទប់ប្រជុំ លក្ខណៈស្តង់ដាសម្រាប់អថិតិជន

0

កាន់តែមានអារម្មណ៍កក់ក្ដៅ ជាមួយនឹងបរិយាកាសថ្មី នៃការរៀបចំជាលក្ខណៈស្តង់ដា ពិតជាពិសេសសម្រាប់បងៗ ជួបពិភាក្សាការងារ និងសម្រាប់សិស្ស-និស្សិត ដែលមានតម្រូវការ ធ្វើកិច្ចការសាលា ឬកិច្ចការផ្សេងៗ ចាំកាលទៀត សូមតាមរយៈលេខទូរស័ព្ទ ទំនាក់ទំនងៈ087 333 489 ដែលមាននៅសាខា BrewHouse ព្រះបរមរាជរាំង ។

BrewHouse មានសេវាកម្មដឹកជញ្ជូន ដល់គេហដ្ឋានបងប្អូនយ៉ាងរហ័សទាន់ចិត្ត ជាមួយនឹងកាហ្វេឈ្ងុយៗ☕️ នង មុខម្ហូបឆ្ងាញ់ៗ ដូច្នេះលោកអ្នកអាចធ្វើការកម្ម៉ង់ឥឡូវនេះបានជាមួយ ប្រ៊ូហោសន៍ផ្សារដើមថ្កូវ តាមរយៈលេខទូរស័ព្ទៈ ០៨៧ ៣៣៣៤៨៨ /Fcaebook; BrewHouse Psa Deoum Tkov ឬអញ្ជើញមកអាស័យដ្ធានផ្ទាល់ st. 488 Corner St. 145, phnom penh , ប្រ៊ូហោសន៍អូឡាំពិក តាមរយៈលេខទូរស័ព្ទៈ ០៨៧ ៣៣៣៤៨៧ /Fcaebook; BrewHouse Olympic ឬអញ្ជើញមកអាស័យដ្ធានផ្ទាល់ st. 163 Corner St. 284, phnom penh៕

This image has an empty alt attribute; its file name is Meeting-Room-1024x861.jpg
This image has an empty alt attribute; its file name is photo_2021-01-12_17-15-58-1-768x1024.jpg
This image has an empty alt attribute; its file name is photo_2021-01-12_17-16-07-768x1024.jpg
This image has an empty alt attribute; its file name is photo_2021-01-12_17-16-10-1024x768.jpg
This image has an empty alt attribute; its file name is photo_2021-01-12_17-16-12-1024x768.jpg

ឱកាសការងារ!!! ក្រុមហ៊ុន​ សច្ចៈប្រផឹធី ត្រូវការ ជ្រើសរើសបុគ្គលិ​ក ជាច្រើននាក់ និងច្រើនផ្នែក

0

មកដល់ហើយ ឱកាសការងារ ពីក្រុមហ៊ុនសច្ចៈប្រផឹធី ដែលកំពុងស្វែករក បេក្ខជន បេក្ខនារី​ចូលបម្រើការងារ ជាច្រើននាក់ តាមផ្នែកជាច្រើន ដែលនឹងទទួលបាន​ ការបណ្តុះបណ្តាល ក្នុងការអភិវឌ្ឍខ្លួនបន្ថែម និងប្រាក់បៀវខ្ពស់ រួមជាមួយប្រាក់លើកទឹកចិត្ត និងអត្ថប្រយោជន៍ ជាច្រើនទៀត ។

ឱកាសការងារមានសម្រាប់៖
-ផ្នែកលក់ (អចលនទ្រព្យ) ចំនួន ០៥នាក់
-គណនេយ្យ ចំនួន ០១នាក់
-លេខាផ្ទាល់ (CEO) ចំនួន ០១នាក់

បេក្ខជនឬបេក្ខនារីបម្រើការងារ នៅក្រុមហ៊ុន សច្ចៈប្រផឹធី នឹងទទួលបានដូចជា៖
-ការ​បណ្តុះបណ្តាលការងារ ដោយផ្ទាល់ ពីលោកអគ្គនាយក ក្រុមហ៊ុន សច្ចៈ ប្រផឹធី
-ទទួលបានចំណេះដឹង កាន់តែខ្លាំងផ្នែកអចលនទ្រព្យ
-ទទួលបាន ប្រាក់បៀវត្តន៍ខ្ពស់
-ទទួលបាន ប្រាក់លើកទឹកចិត្ត
-និងអត្ថប្រយោជន៍​ ជាច្រើនទៀត

បេក្ខជនឬបេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមរៀបចំឯកសារ និងប្រវត្តិរូបសង្ខេប ផ្ញើមកកាន់ការិយាល័យ ក្រុមហ៊ុន សច្ចៈ ប្រូផឹធី កម្ពុជា ដែលមានអាសយដ្ឋាន៖ អគារលេខ A15 ផ្លូវលេខ58 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (One Parkបឹងកក់) ឬផ្ញើរមកកាន់អ៊ីម៉ែល៖ admin@sachakproperty.com ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ ទូរស័ព្ទលេខ៖ 067 776 009/098 424 451៕

លោក ប៉ាន សូរស័ក្ដិ៖កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាវេទិកាពង្រឹងភាព ជាដៃគូជំរុញឱ្យមាន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព

0

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងថាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឱ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

ក្នុងឱកាសបើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការ លេខាធិការដ្ឋាន និងក្រុមការងារសម្រាប់ត្រៀមរៀបចំវេទិកា “សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១”
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោក ប៉ាន សូរស័ក្ដិ បានថ្លែងថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប គឺជាវេទិកាអមមួយក្នុងក្នុងចំណោមវេទិកាទាំង៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ហើយកិច្ចប្រជុំកំពូលនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្ដិការរវាងតំបន់ និងតំបន់ ដែលផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា (១)កិច្ចប្រជុំអាស៊ី-អឺរ៉ុបផ្តល់ឲ្យកម្ពុជានូវឱកាសល្អក្រៃលែង ដើម្បីលើកកម្ពស់មុខមាត់របស់ខ្លួននៅលើឆាកអន្តរជាតិ (២)វេទិកានេះផ្ដល់ឱកាសដល់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា ជាមួយសមាជិកដទៃទៀត តាមរយៈកិច្ចប្រជុំកម្រិតខ្ពស់នានានៃដំណើរការរបស់ ASEM និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាក់លាក់សម្រាប់ការ អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមមានការផ្លាស់ប្តូរពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌ជាដើម (៣)កិច្ចប្រជុំអាស៊ី-អឺរ៉ុប បានរួមចំណែកលើកស្ទួយការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ទាំងក្នុងវិស័យសាធារណៈ និងឯកជន (៤)ការតភ្ជាប់នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប គឺជាទិដ្ឋភាពដ៏រស់រវើកបំផុតសម្រាប់កម្ពុជា ដើម្បីការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន នៅក្នុងបរិបទដែលតំបន់អាស៊ី-អឺរ៉ុប កំពុងតែមានការតភ្ជាប់គ្នាកាន់តែខ្លាំងឡើងៗ។

លោកបានបញ្ជាក់ថា “កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលផ្តោតលើការពង្រឹងភាពជាដៃគូជំរុញឱ្យមានសន្តិភាព និងសន្តិសុខ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។ លើសពីនេះកិច្ចប្រជុំនេះ មានវិសាលភាពគ្របដណ្តប់លើទិដ្ឋភាពនយោបាយ និងសន្តិសុខ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទិដ្ឋភាពវប្បធម៌-សង្គម ហើយយន្តការនេះក៏ជាវេទិកាដ៏ល្អប្រសើរសម្រាប់ថ្នាក់ដឹកនាំដោះស្រាយបញ្ហាប្រឈមសកលនានាផងដែរ”

បន្ទាប់ពីសេចក្ដីរាយការណ៍របស់ក្រុមការងារទាំង៤ រួមមាន ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារឯកសារ និងផ្សព្វផ្សាយព័ត៌មាន ក្រុមការងារពិធីការ រៀបចំកន្លែងប្រជុំ ដឹកជញ្ជូន សិល្បៈ និងសន្ដិសុខ ក្រុមការងារផ្គត់ផ្គង់ និងហិរញ្ញវត្ថុរួចមក ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងវេទិកានេះត្រូវត្រៀមជាលក្ខណៈ Virtual និង Physical ហើយការ អញ្ចើញត្រូវពិនិត្យឱ្យបានច្បាស់លាស់ព្រោះអ្នកចូលរួមសុទ្ធតែមានសក្ដានុពលខ្ពស់ ព្រមទាំងត្រៀមវីដេអូឱ្យបានរួចរាល់ជាមុន។ ម្យ៉ាងវិញទៀត ដោយបច្ចុប្បន្នស្ថិតក្នុងបរិការណ៍នៃការរាតត្បាតជំងឺ COVID-19 ត្រូវគិតគូពីឧបករណ៍សុវត្ថិភាពដើម្បីត្រៀមរៀបចំវេទិកាដ៏មានសារៈសំខាន់នេះ ព្រមទាំងចំនួនភ្ញៀវចូលរួម បន្ទប់ប្រជុំ គម្លាតសុវត្ថិភាព ម៉ាស ទឹកអាល់កុល ឬជែលលាងដៃ និងឧបករណ៍ថតសីតុណ្ហភាព ដោយអនុលោមតាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ ជាពិសេសត្រូវត្រៀមគ្រូពេទ្យសម្រាប់សង្គ្រោះនៅពេលមានបញ្ហាអ្វីមួយកើតឡើង៕

CDC អនុម័តគម្រោង បង្កើតរោងចក្រចំនួន២ មានទុនវិនិយោគជាង ៦លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោង បង្កើតរោងចក្រចំនួន២ មានទុនវិនិយោគជាង ៦លានដុល្លារ និងបង្កើតឱកាសការងារជាង៥០០កន្លែង។

តាមរយៈហ្វេសប៊ុក CDC ឲ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា ក្រុមហ៊ុនដែលបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដូចខាងក្រោម៖
១- “JIAN YUAN TONG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ D12 សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦៤កន្លែង។
២- “POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតធុងទឹកកក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង៕

សម្រាប់ឆ្នាំថ្មី​នេះ​ អ័រគីដេ បើកលក់ផ្ទះអាជីវកម្មម៉ូតថ្មី​ លើរដ្ឋ២០ម៉ែត្រ ក្នុងគម្រោង ខណ្ឌជ្រោយចង្វារ​

0

ភ្នំពេញ៖ ដើម្បីជាការអបអរសាទរឆ្នាំថ្មី ២០២១ និងដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន ដែលចង់បានផ្ទះប្រកបអាជីវកម្ម​ នៅលើផ្លូវធំ និងជាផ្លូវសក្តានុពលខ្ពស់នោះ  ឥឡូវនេះ​ គម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ បានសម្រេចបើកលក់ហើយ គឺផ្ទះប្រកបអាជីវកម្មម៉ូតថ្មី The Prestige នៅក្នុងប្លុកថ្មី ស្ថិតលើផ្លូវរដ្ឋ 20m ធំទូលាយ និងងាយស្រួលសម្រាប់អាជីវកម្មគ្រប់ប្រភេទ ។

THE PRESTIGE ជាផ្ទះប្រកបអាជីវកម្មបែបក្លាស្ស៊ិក (អ៊ឺរ៉ុប) ដែលមាន រហូតដល់​ ៤ជម្រើស  សម្រាប់អតិថិជនជ្រើសរើសតាមតម្រូវការជាក់ស្តែង។ អ្វីកាន់តែពិសេសទៀតនោះ អតិថិជនអាចធ្វើការបង់ត្រឹមតែ1%នៃតំលៃផ្ទះប៉ុណ្ណោះ សម្រាប់រយះពេល ២០ខែដំបូង ដោយមិនគិតការប្រាក់ ព្រមទាំងមិនចាំបាច់មានប្រាក់កក់ឡើយ។ 

តោះ!​ ប្រញ៉ាប់មកជួបផ្ទាល់ដើម្បីសាកសួរព័ត៌មានថ្ងៃនេះ ដើម្បីទទួលបានជំរើសទីតាំងល្អមុនគេ!  កុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅអោយសោះ ព្រោះការផ្តល់ជូននេះមានត្រឹមបំណាច់ខែមករានេះតែប៉ុណ្ណោះ។ 

ទីតាំងការិយាល័យលក់ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ6A ពីស្ពានជ្រោយចង្វារត្រឹមតែ៧គ.ម ដល់ស្តុបអ័រគីដេ បត់ឆ្វេងដៃប្រហែល ៧០០ម ឬធ្វើការទំនាក់ទំនងតាមរយះលេខទូរស័ព្ទ 098 73 3333

កម្ពុជាកំពុងពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ ពីFTA

0

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បាននិងកំពុងពិនិត្យមើលវឌ្ឍនភាព នៃការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកទី៦ ដើម្បីពិនិត្យ មើលវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ថា ដោយផ្អែកតាមអនុសាសន៍របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងារបង្កើតតារាងម៉ាទ្រិច (Matrix) ដោយមានរាយមុខទំនិញចំនួន ៥០ មុខ ក្នុងនោះមានទំនិញជាផលិតផលថ្មី ចំនួន ២០ មុខទំនិញ ផលិតផលកំពុងលូតលាស់ចំនួន២០ មុខទំនិញ និង ផលិតផលចាស់ទុំចំនួន១០ មុខទំនិញ ដោយត្រូវសិក្សាលើរបាំងបច្ចេកទេស របាំងពន្ធគយ ភាពអនុគ្រោះពន្ធនានាដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជម្រុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។

ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ បានស្នើឲ្យក្រុមការងារលេខាធិដ្ឋានសិក្សាស្រាវជ្រាវបន្ថែមទៀត ដោយត្រូវពង្រីកការសិក្សាស្រាវជ្រាវមុខទំនិញពី HS code ៤ខ្ទង់ ទៅជា HS Code ៦ខ្ទង់ ឬ ៨ ខ្ទង់ និងផ្តល់អនុសាសន៍ លើទំនិញណាមួយឲ្យបានច្បាស់លាស់ ដែលយើងផលិតបាន និងមានតម្រូវការទីផ្សារ ហើយក្រុមលេខាធិការដ្ឋាន FTA ត្រូវសហការជាមួយនាយកដ្ឋានគោលនយោបាយ និងអភិវឌ្ឍទីផ្សារ ក្នុងការជ្រើសរើសមុខទំនិញ សម្រាប់រៀបចំ Factsheet និងកំណត់ផលិតផលសក្តានុពលសម្រាប់ជម្រុញការនាំចេញ ដើម្បីឲ្យស្របតាមគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋាភិបាល ។

ជាលទ្ធផលអង្គប្រជុំបានឯកភាពគ្នាចំនួន៣ចំនុច រួមមាន៖ (១) បន្ថែមការវិភាគ SWOT Analysis នៅក្នុង Factsheet ដើម្បីធ្វើជាមូលដ្ឋានក្នុងការផ្តល់អនុសាសន៍គោលនយោបាយចំពោះមុខទំនិញនីមួយៗ និងត្រូវកំណត់យក Factsheet ពី ២ទៅ៣ទំព័រ ប៉ុន្តែត្រូវតែមានព័ត៌មានគ្រប់ជ្រុងជ្រោយងាយស្រួលសម្រាប់ថ្នាក់ដឹកនាំ អ្នកនាំចេញ ធ្វើការសម្រេចចិត្តបានភ្លាមៗ (២)បានឯកភាពលើមាតិកានៃរបាយការណ៍យុទ្ធសាស្ត្រពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ដោយបញ្ចូលចំនុចចក្ខុវិស័យនិងគោលបំណងទៅក្នុងសេចក្តីផ្តើមវិញ និងបន្ថែមតារាងឧបសម្ព័ន្ធ (៣)បង្កើតតារាងម៉ាទ្រិច(Matrix) រាយមុខទំនិញចំនួន ៥០ មុខ តាមអនុសាសន៍របស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហើយចំនុចដែលបានឯកភាពទាំង៣ខាងលើនេះ នឹងត្រូវដាក់ចូលទៅក្នុងរបៀបវារៈនៅក្នុងកិច្ចប្រជុំលើកក្រោយទៀត៕

យុវវ័យក្មេង កុសល ច័ន្ទ ស័ក្តិ វិទូ ៖ «ខ្ញុំចង់ក្លាយជាផ្នែកមួយ ផ្ដល់ព័ត៌មាន ពីការងារល្អៗ ប្រាក់ខែខ្ពស់ ដល់អ្នកមានសមត្ថភាព ទេីបខ្ញុំបង្កើត ក្រុមហ៊ុន នទី»

0

ភ្នំពេញ៖ ការងារមានប្រាក់ខែខ្ពស់ ជាអ្វីដែលមនុស្សជាច្រើនចង់បាន ផ្ទុយពីលោក កុសល ច័ន្ទស័ក្តវិទូ ដែលលោកអាចទទួលបាន ប្រាក់ខែជាងពាន់ដុល្លារ បែរជាបោះបង់ ការងារចោលដោយគ្មានសោកស្ដាយ មកបង្កើតក្រុមហ៊ុនខ្លួនឯង រហូតមានការទទួលស្គាល់ ពីអ្នកជំនាញធនធានមនុស្សជាច្រើន។

«ខ្ញុំចង់ក្លាយជាផ្នែកមួយ ផ្ដល់ព័ត៌មាន ពីការងារល្អៗ ប្រាក់ខែខ្ពស់ ដល់អ្នកមានសមត្ថភាព ប៉ុន្តែខ្វះព័ត៌មាន និងការត្រៀមខ្លួន»។ នេះជាការតាំងចិត្តរបស់ម្ចាស់ក្រុមហ៊ុន វ័យក្មេងរូបនេះ។

លោក កុសល ច័ន្ទស័ក្តិវិទូ ជាម្ចាស់ក្រុមហ៊ុន នទី (NOTi HR Solutions) ជំនៈបង្កើតក្រុមហ៊ុនដោយខ្លួនឯង ទោះការចាប់ផ្ដើមក្រុមហ៊ុនមួយ មិនមានជាការងាយស្រួលយ៉ាងណាក្ដី។ លោក ច័ន្ទស័ក្តិវិទូ ជឿថាក្រុមហ៊ុនរបស់លោក នឹងអាចសម្រួល ដល់ការស្វែងរកបុគ្គលិក របស់ក្រុមហ៊ុននីមួយៗ ជាពិសេសអាចជួយ បំពេញបន្ថែមដល់ បុគ្គលិកមានចំណុចខ្វះខាត ក្នុងការស្វែងរកការងារល្អនិង ប្រាក់ខែខ្ពស់ ក្នុងសម័យឧស្សាហកម្ម ៤.០នេះ។

បើតាមម្ចាស់ក្រុមហ៊ុន វ័យក្មេងរូបនេះ នទី ត្រូវបានប្រើពេល ១ឆ្នាំក្នុងការបង្កើតឡើង។ លោក ច័ន្ទស័ក្តិវិទូ ក៏បានលើកឡើង ពីមូលហេតុដែលបង្កើត នទី ដូច្នេះថា៖ « ការស្វែងរកបុគ្គលិក សាកសមសម្រាប់ បម្រើរការក្នុងក្រុមហ៊ុន មិនមែនជារឿង ងាយស្រួលនោះទេ។ ទន្ទឹមហ្នឹងនេះ សម្រាប់បុគ្គលិក មានសមត្ថភាព និងចង់បានប្រាក់ខែខ្ពស់មួយចំនួន ក៏បានបាត់បង់ឱកាស នៅពេលមិនបានត្រៀមខ្លួនផងដែរ។ ដូច្នេះខ្ញុំក៏បង្កើតនទី ឡើងក្នុងគោលបំណង ស្វែងរកធនធាន សាកសមសម្រាប់ក្រុមហ៊ុន និង បង្កើតប្រព័ន្ធការដាក់ពាក្យការងារមួយ ដែលឲ្យបេក្ខជន អាចដឹងពីចំណុចខ្វះខាត របស់ពួកគាត់ ដើម្បីបំពេញបន្ថែមផងដែរ»។

ការបង្កើតក្រុមហ៊ុន ដែលមានស្តង់ដា និងត្រូវតម្រូវការរបស់អតិថិជន ធ្វើឲ្យយុវជន វ័យ២៨ ឆ្នាំរូបនេះ ត្រូវលៈបង់ការងារជាប្រធានផ្នែកទីផ្សារ ក្នុងក្រុមហ៊ុនឯកជនមួយ ។ ទន្ទឹមនិងការលៈបង់នេះ លោក ក៏ត្រូវជួបបញ្ហាមួយចំនួនទៀត ព្រោះ នទី ជាក្រុមហ៊ុនប្រើប្រព័ន្ធ ការងារថ្មីស្រឡាង។

លោក កុសល ច័ន្ទស័ក្តិវិទូ ថ្លែងដូច្នេះថា៖ « នទី ជួបបញ្ហាធំបំផុត គឺការសរសេរកូដ និងរូបមន្តនានាក្នុងការប្រើជាប្រព័ន្ធ ប៉ុន្តែដោយសារ មានការតាំងចិត្ត និងប្ដេជ្ញាចិត្តខ្ពស់ ទើប នទីបានសម្រេច ប្រព័ន្ធការងារមួយ ដោយស្ថាពរ និងសុក្រឹតិភាពបំផុត។

ការបង្កើតក្រុមហ៊ុន ដែលបច្ចេកវិទ្យាខ្ពស់ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ក៏បានធ្វើឲ្យលោក ច័ន្ទស័ក្តិវិទូ ជួបបញ្ហាហរិរញ្ញវត្ថុខ្លះៗផងដែរ ប៉ុន្តែបញ្ហានេះ មិនបានធ្វើឲ្យយុវជនវ័យក្មេងរូបនេះបោះបង់ ការបង្កើតក្រុមហ៊ុន ទីភ្នាក់ងារធនធានមនុស្ស ដែលមានបច្ចេកវិទ្យា ដ៏ទំនើបមួយនេះបានទេ។

ជាជោគជ័យ ការខំប្រឹងប្រែងរ យៈពេលមួយឆ្នាំ របស់សហគ្រិនរូបនេះ បានធ្វើឲ្យនទី លេចរូបរាងឡើង ជាមួយប្រព័ន្ធការងារដ៏ទំនើប ដែលអាចជួយសម្រួល ដល់ការស្វែងរកធនធានមនុស្ស បម្រើរការក្នុងក្រុមហ៊ុន បន្ថែមពីនេះ ជួយដល់អ្នកស្វែងរកការងារ ដោយមានភាពងាយស្រួលមិនស្មុគស្មាញផងដែរ៕

https://www.facebook.com/watch/?v=1604958266357294

លោក ប៉ាន សូរស័ក្តិ៖ការចុះអនុស្សរណៈយោគយល់គ្នា រវាងវិស័យសាធារណៈ និងឯកជន នឹងចូលរួមដោះស្រាយបញ្ហា ប្រឈមនានា

0

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ ថ្លែងថា ការចុះអនុស្សរណៈយោគយល់គ្នារវាងវិស័យសាធារណៈ និងឯកជន នឹងបង្កើតកិច្ចសហប្រតិបត្តិការ យ៉ាងល្អក្នុងការចូលរួមដោះស្រាយ បញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នាទីស្ដីការក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ លើកឡើងថា ការវិនិយោគរបស់ក្រុមហ៊ុន Yamato Green លើវិស័យកសិ-ពាណិជ្ជកម្ម គឺមានសារៈសំខាន់ណាស់ ព្រោះកសិ-ពាណិជ្ជកម្មជាវិស័យមួយដែលមានសក្ដានុពលខ្ពស់នៅកម្ពុជា និងមិនទាន់មានការអភិវឌ្ឍ ឬវិនិយោគច្រើននៅឡើយ។ ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ ជាការធ្វើការរួមគ្នា រវាងវិស័យសាធារណៈ និងឯកជន និងបានឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យ កសិ-ពាណិជ្ជកម្ម ដែលស្របទៅនឹង ចតុកោណទី៤ មុំទី១ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្នុងការលើកស្ទួយ វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។

លោកបានបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នានេះ នឹងបង្កើតកិច្ចសហប្រតិបត្តិការយ៉ាងល្អក្នុងការចូលរួមដោះស្រាយ បញ្ហាប្រឈមនានាក្នុងខ្សែច្រវាក់តម្លៃ និងពង្រឹងផលិតភាព និងគុណភាពដើម្បីឆ្លើយតបទៅទីផ្សារ ក្នុងនាមភាពជាដៃគូអភិវឌ្ឍន៍ឧស្សាហកម្ម និងកសិ-ពាណិជ្ជកម្ម ក្រុមហ៊ុន Yamato Green នឹងក្លាយជាដៃគូសមស្របមួយសម្រាប់អភិវឌ្ឍន៍ផលិតកម្ម កសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ព្រមទាំងនីតិវិធីផ្សេងៗ ដើម្បីបង្កើនឱកាសក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញប្រកបដោយប្រសិទ្ធភាព។

លោកបានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមដែលទាក់ទងទៅនឹងផលិតកម្មតាមគំរូអាជីវកម្មប្រកបដោយនិរន្តរភាពនៅក្នុងយុគសម័យឌីជីថល ការចូលរួមរបស់ក្រុមហ៊ុន Yamato Green ក្នុងការអភិវឌ្ឍម៉ូដែលផលិតកម្មមួយ ដែលមានបច្ចេកវិទ្យាជឿនលឿន នឹងជំរុញផលិតកម្មក្នុងស្រុកនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន សហគ្រាសធុនតូចនិងមធ្យម និងក្រុមកសិករផលិតនឹងមានលទ្ធភាពក្នុងការបង្កើតខ្សែច្រវាក់តម្លៃផ្គត់ផ្គង់ ដែលប្រកបដោយបរិយាប័ន្ន និងទទួលបានឧត្តមភាពប្រកួតប្រជែងសម្រាប់ជ្រៀតចូលទីផ្សារ និងធ្វើពិពិធកម្មទីផ្សារ ឱ្យមានវិសាលភាពទូលំទូលាយ។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ ផ្តល់នូវអនុសាសន៍ដល់ភាគីទាំងពីរ គួរតែមានប្រព័ន្ធគ្រប់គ្រងព័ត៌មានមួយជាក់លាក់សម្រាប់ចែករំលែកភារកិច្ចទៅតាមមុខងារ និងផ្តល់ព័ត៌មានទៅវិញទៅមកឱ្យទាន់ពេល ឱ្យជាប់លាប់ និងប្រតិបតិ្តការឱ្យពេញលេញ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តទៀតថា ក្រុមការងារគួររៀបចំប្រព័ន្ធសម្របសម្រួល និងយន្តការរយៈពេលមធ្យម និងវែងដើម្បីធានាថា ជំនួយបច្ចេកទេស និងអត្ថប្រយោជន៍ផ្តល់ដល់ក្រុមហ៊ុន សហគ្រាស ធុនតូចនិងមធ្យម និងក្រុមកសិករផលិតមិនជាន់គ្នា។

លោកបន្ថែមថា ក្រុមហ៊ុន Yamato Green គួរនាំផលិតផលកសិ-ពាណិជ្ជកម្មពីក្រុមកសិករផលិតខ្នាតតូចទៅទីផ្សារធំៗ បង្កើនការវិនិយោគ និងផ្តល់បច្ចេកទេសអភិវឌ្ឍន៍គ្រប់ដំណាក់កាលនៃវដ្តផលិតកម្ម កសិ-ពាណិជ្ជកម្ម ដែលគិតចាប់ពីការដាំដុះ ការកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយ។ លើសពីនេះ ក្រុមហ៊ុន Yamato Green គួរផ្តល់ជំនួយការលើបច្ចេកទេសក្នុងការពង្រឹងការអនុវត្តច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

សូមបញ្ជាក់ថា Yamato Green ជាបុត្រសម្ព័ន្ធក្រុមហ៊ុនជំនួញជប៉ុនធំៗ រួមមានធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្សារទំនើប និងក្រុមហ៊ុនរបស់ប្រទេសជប៉ុនជាដៃគូចំនួន ១៦ក្រុមហ៊ុន។ ក្រុមហ៊ុនបានរៀបចំបង្កើតជាគំរូខ្សែច្រវាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីធានាឱ្យបានទាំងបរិមាណនិងគុណភាពផលិតផលកសិ-ពាណិជ្ជកម្ម ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញឱ្យមានចីរភាព តាមរយៈការធ្វើអាជីវកម្ម Franchise នៃគំរូផលិតដែលស្របតាមខ្នាត និងស្តង់ដារកំណត់តែមួយ៕

កក់ប្រាក់ឥឡូវនេះ​ ដើម្បីក្លាយជា ម្ចាស់គេហដ្ឋានថ្មី ពី ម៉ារីហូម ទទួលបាន ការបញ្ចុះតម្លៃរហូតដល់​23,000ដុល្លារ!

ស្ថិតក្នុងដំណាក់កាលទី១នេះ លោកអ្នកអាចអញ្ជើញ ធ្វើការកក់ប្រាក់ ជ្រើសរើសទីតាំងឥឡូវនេះ និងធ្វើជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 23,000ដុល្លារភ្លាមៗ ពីគម្រោង ម៉ារីហូម ។

គម្រោង ម៉ារីហូម មានទីតាំង អមសងខាង ដោយទន្លេមេគង្គ និងទន្លេបាសាក់ ព្រែកឯង និងជាតំបន់លំនៅដ្ឋាន បែបធម្មជាតិ សម្បូរទៅដោយ ដើមឈើបៃតងស្រស់ និងខ្យល់អាកាស ស្រស់ស្រាយ រួមទាំងភាពស្ងប់ស្ងាត់ល្អ ។ លំនៅដ្ឋាន ម៉ារីហូម គឺជាបុរីដែលផ្តោតលើ ការរស់នៅ ប្រកបដោយ ផាសុកភាព ភាពស៊ីវិល័យ និងសុវត្ថិភាព ជូនម្ចាស់ផ្ទះនីមួយៗ ។

លំនៅដ្ឋាន ម៉ារីហូម ស្ថិតនៅតំបន់សក្តានុពលខ្លាំង នៅជិតសាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ភោជនីយដ្ឋានស្តង់ដារខ្ពស់ទំនើបៗ និងសេវាសាធារណៈផ្សេងៗទៀត ​។ ម៉ារីហូម មានវីឡាភ្លោះ និងផ្ទះអាជីវកម្ម ដែលមានការរចនា យ៉ាងល្អិតល្អន់ និងស្រស់ស្អាត មិនថាផ្នែកខាងក្នុង ឬផ្នែកខាងក្រៅនោះឡើយ ។

លំនៅដ្ឋាន ម៉ារីហូម ស័ក្តិសមបំផុត សម្រាប់អ្នករស់នៅ បែបស៊ីវិល័យ ទាន់សម័យ និងរស់នៅប្រកបដោយភាពកក់ក្តៅ និងសុភមង្គល។ សូមរួសរាន់ឡើង លំនៅដ្ឋាន ម៉ារីហូម យើងខ្ញុំនៅសល់ផ្ទះត្រឹមតែ ៤០% ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០៧៧ ៩៩ ៧៧ ៨២ / ០៨៧ ៩៩ ៧៧ ៨២៕

This image has an empty alt attribute; its file name is DBCE7EC8-B9C9-47A5-AB28-0E81C5851D7F-1024x817.jpeg
This image has an empty alt attribute; its file name is 631274FB-CFC3-46BB-B869-47E5AD606307-1-1024x576.jpeg
This image has an empty alt attribute; its file name is A148CBB7-25A0-408B-A20B-2B571484447D-1024x817.jpeg
This image has an empty alt attribute; its file name is 1B4C12A2-ED61-4686-8F80-C1F4972AF637-1024x576.jpeg
This image has an empty alt attribute; its file name is 555A6544-612C-491B-BA68-83A5975306D7-1024x576.jpeg
This image has an empty alt attribute; its file name is 69FD8490-2ADD-4595-9C52-06A30D05983D-1024x576.jpeg
This image has an empty alt attribute; its file name is 9D31571E-1D7B-41FD-8EA7-BE81243C7192-1024x576.jpeg

រកឯណាបានទិញទំនិញ ចិននិងថៃ ពុំបាច់ទិញដោយខ្លួនឯងទេ..!!

0

ឥឡូវនេះកាន់តែងាយស្រួលចំពោះអតិថិជន ក្រុមហ៊ុន វីរៈ ប៊ុនថាំ មានសេវាកម្មជួយទិញអីវ៉ាន់ពីវេបសាយផ្សេងៗ របស់ប្រទេសចិននិងថៃ (គិតតម្លៃត្រឹមតែ 4-6 ភាគរយនៃតម្លៃអីវ៉ាន់តែប៉ុណ្ណោះ) និងសេវាកម្មបញ្ញេីអីវ៉ាន់លក្ខណៈផ្ទាល់ខ្លួន ឬ ក៏អាជីវកម្មតូច និងធំជាមួយបណ្ដាប្រទេសថៃ និងចិន។

សម្រាប់ព័ត៌មានបន្ថែមដើម្បីទិញ រឺផ្ញើរទំនិញពីប្រទេសចិន និងថៃ លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ 015 633 633 ឬគ្រាន់តែចូលមើលក្នុងវេបសាយថៃ និងចិនណាមួយ រួចហើយផ្ញើរូបភាព រឺក៏ link មកកាន់គេហទំព័រហ្វេសប៊ុកខាងក្រោមជាការស្រេច ៖
គេហទំព័រហ្វេសប៊ុកផ្លូវការសម្រាប់ការកម្ម៉ង់អីវ៉ាន់ពីចិន៖ Virak Buntham China Logistic
គេហទំព័រហ្វេសប៊ុកផ្លូវការសម្រាប់ការកម្ម៉ង់អីវ៉ាន់ពីថៃ ៖ Virak Buntham Goods From Bangkok

This image has an empty alt attribute; its file name is photo_2021-01-06_15-55-49-1-1024x1024.jpg
This image has an empty alt attribute; its file name is 128421797_216539173248579_4795957440780506087_n.jpg
This image has an empty alt attribute; its file name is Price-List-New-02-1024x724.png