Home Blog Page 169

កក់ប្រាក់ឥឡូវនេះ​ ដើម្បីក្លាយជា ម្ចាស់គេហដ្ឋានថ្មី ពី ម៉ារីហូម ទទួលបាន ការបញ្ចុះតម្លៃរហូតដល់​23,000ដុល្លារ!

ស្ថិតក្នុងដំណាក់កាលទី១នេះ លោកអ្នកអាចអញ្ជើញ ធ្វើការកក់ប្រាក់ ជ្រើសរើសទីតាំងឥឡូវនេះ និងធ្វើជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 23,000ដុល្លារភ្លាមៗ ពីគម្រោង ម៉ារីហូម ។

គម្រោង ម៉ារីហូម មានទីតាំង អមសងខាង ដោយទន្លេមេគង្គ និងទន្លេបាសាក់ ព្រែកឯង និងជាតំបន់លំនៅដ្ឋាន បែបធម្មជាតិ សម្បូរទៅដោយ ដើមឈើបៃតងស្រស់ និងខ្យល់អាកាស ស្រស់ស្រាយ រួមទាំងភាពស្ងប់ស្ងាត់ល្អ ។ លំនៅដ្ឋាន ម៉ារីហូម គឺជាបុរីដែលផ្តោតលើ ការរស់នៅ ប្រកបដោយ ផាសុកភាព ភាពស៊ីវិល័យ និងសុវត្ថិភាព ជូនម្ចាស់ផ្ទះនីមួយៗ ។

លំនៅដ្ឋាន ម៉ារីហូម ស្ថិតនៅតំបន់សក្តានុពលខ្លាំង នៅជិតសាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ភោជនីយដ្ឋានស្តង់ដារខ្ពស់ទំនើបៗ និងសេវាសាធារណៈផ្សេងៗទៀត ​។ ម៉ារីហូម មានវីឡាភ្លោះ និងផ្ទះអាជីវកម្ម ដែលមានការរចនា យ៉ាងល្អិតល្អន់ និងស្រស់ស្អាត មិនថាផ្នែកខាងក្នុង ឬផ្នែកខាងក្រៅនោះឡើយ ។

លំនៅដ្ឋាន ម៉ារីហូម ស័ក្តិសមបំផុត សម្រាប់អ្នករស់នៅ បែបស៊ីវិល័យ ទាន់សម័យ និងរស់នៅប្រកបដោយភាពកក់ក្តៅ និងសុភមង្គល។ សូមរួសរាន់ឡើង លំនៅដ្ឋាន ម៉ារីហូម យើងខ្ញុំនៅសល់ផ្ទះត្រឹមតែ ៤០% ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០៧៧ ៩៩ ៧៧ ៨២ / ០៨៧ ៩៩ ៧៧ ៨២៕

This image has an empty alt attribute; its file name is DBCE7EC8-B9C9-47A5-AB28-0E81C5851D7F-1024x817.jpeg
This image has an empty alt attribute; its file name is 631274FB-CFC3-46BB-B869-47E5AD606307-1-1024x576.jpeg
This image has an empty alt attribute; its file name is A148CBB7-25A0-408B-A20B-2B571484447D-1024x817.jpeg
This image has an empty alt attribute; its file name is 1B4C12A2-ED61-4686-8F80-C1F4972AF637-1024x576.jpeg
This image has an empty alt attribute; its file name is 555A6544-612C-491B-BA68-83A5975306D7-1024x576.jpeg
This image has an empty alt attribute; its file name is 69FD8490-2ADD-4595-9C52-06A30D05983D-1024x576.jpeg
This image has an empty alt attribute; its file name is 9D31571E-1D7B-41FD-8EA7-BE81243C7192-1024x576.jpeg

ប្រ៊ូហោសន៍ ប្រមូលសិនពិសេស លើគ្រប់មុខម្ហូប និងភេសជ្ជៈទាំងអស់ ចាប់ពីថ្ងៃទី២៥-៣១ធ្នូ

0

រីករាយជាមួយនឹងឱកាសប្រមូលសិនដ៏ពិសេសនៅចុងឆ្នាំ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ ប្រ៊ូហោសន៍ សាខាផ្សារដើមថ្កូវ និងប្រ៊ូហោសន៍សាខាអូឡាពិក មានការលក់បញ្ចុះតម្លៃរហូតសល់១៥% លើគ្រប់មុខម្ហូបនិងភេសជ្ជៈទាំងអស់។

BrewHouse មានសេវាកម្មដឹកជញ្ជូន ដល់គេហដ្ឋានបងប្អូនយ៉ាងរហ័សទាន់ចិត្ត ជាមួយនឹងកាហ្វេឈ្ងុយៗ☕️ និង មុខម្ហូបឆ្ងាញ់ៗ ដូច្នេះលោកអ្នកអាចធ្វើការកម្ម៉ង់ឥឡូវនេះបានជាមួយ ប្រ៊ូហោសន៍ផ្សារដើមថ្កូវ តាមរយៈលេខទូរស័ព្ទៈ ០៨៧ ៣៣៣៤៨៨ /Fcaebook; BrewHouse Psa Deoum Tkov ឬអញ្ជើញមកអាស័យដ្ធានផ្ទាល់ st. 488 Corner St. 145, phnom penh , ប្រ៊ូហោសន៍អូឡាំពិក តាមរយៈលេខទូរស័ព្ទៈ ០៨៧ ៣៣៣៤៨៧ /Fcaebook; BrewHouse Olympic ឬអញ្ជើញមកអាស័យដ្ធានផ្ទាល់ st. 163 Corner St. 284, phnom penh ។

This image has an empty alt attribute; its file name is coffee-1024x522.jpg

គួរបញ្ជក់ផងដែរថា ប្រ៊ូហោសន៍ ក៏មានផ្ដល់បន្ទប់ប្រជុំ ម៉ាស៊ីន ព្រីន ស្គេន កូពី និង ឧបករណ៍បញ្ចាំងស្លាយ មិនគិតថ្លៃ។
បងប្អូន អតិថិជន អាចកក់បន្ទប់បាន តាមរយៈលេខ ទូរស័ព្ទៈ
👉087 333 488 ( សាខាផ្សារដើមថ្កូវ )
👉087 333 487 ( សាខាអូឡាំពិក )

This image has an empty alt attribute; its file name is BH3-Dis-15-1017x1024.jpg
This image has an empty alt attribute; its file name is photo_2020-12-24_10-26-38-1.jpg
This image has an empty alt attribute; its file name is photo_2020-12-24_10-26-34.jpg
This image has an empty alt attribute; its file name is photo_2020-12-24_10-26-52.jpg
This image has an empty alt attribute; its file name is photo_2020-12-24_10-26-42.jpg
This image has an empty alt attribute; its file name is photo_2020-12-24_10-26-45.jpg
This image has an empty alt attribute; its file name is photo_2020-12-24_10-26-54-1024x682.jpg
This image has an empty alt attribute; its file name is photo_2020-12-24_10-26-40.jpg
This image has an empty alt attribute; its file name is photo_2020-12-24_10-26-36.jpg
This image has an empty alt attribute; its file name is photo_2020-12-24_10-26-49-1024x746.jpg

លោក ស៊ុន ចាន់ថុល៖ ក្រសួងបានទិញ និងស្នើសុំគ្រឿងចក្រទំនើបៗ ពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូនតាមបណ្ដា មន្ទីររាជធានី-ខេត្តទាំង២៥

ភ្នំពេញ៖លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ក្រសួងបានទិញ និងស្នើសុំគ្រឿងចក្រទំនើបៗ ពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូនតាមបណ្ដាមន្ទីររាជធានី-ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅផ្ដល់លទ្ធភាពឱ្យបានគ្រប់គ្រាន់ក្នុងការកសាង ជួសជុល ថែទាំ និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំក្រសួងប្រចាំសប្ដាហ៍ ដែលផ្ដោតជាសំខាន់លើការត្រៀមរៀបចំផ្លាស់ប្ដូរទៅ ទីស្ដីការក្រសួងថ្មី និងការស្វែងរកដំណោះស្រាយបញ្ហា មួយចំនួនដែលថ្នាក់ដឹកនាំបានជួបប្រទះ អំឡុងពេលអនុវត្តការងាររបស់ខ្លួន និងមិនទាន់អាចដោះស្រាយបាន សំដៅសម្រួលការងារឱ្យមានភាពសាមញ្ញ និងកាន់តែរីកចម្រើនទៅមុខ តាមរយៈប្រព័ន្ធវីដេអូ ពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅ ទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល ថ្លែងថា ក្រសួងនឹងប្ដូរទៅអគារទីស្ដីការក្រសួងថ្មីនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លេខ០៥៤ សក.រប.សជណ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។

លោកបញ្ជាក់ថា “ការផ្លាស់ប្ដូរទីស្ដីការក្រសួងទៅកាន់ទីតាំងថ្មីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រមូលផ្ដុំអង្គភាពក្រោមឱវាទក្រសួងទាំងអស់ ឱ្យស្ថិតនៅទីតាំងតែមួយ ដែលមានទីធ្លាធំទូលាយ ឆ្លើយតបទៅតាមទំហំការងារនាពេលបច្ចុប្បន្ន ឆ្លុះបញ្ចាំង ចក្ខុវិស័យនាពេលអនាគត ជាពិសេសទីតាំងថ្មីនេះ ជួយសម្រួលដល់លំហូរការងារ ប្រចាំថ្ងៃរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ បានកាន់តែល្អ ប្រសើរ និងផ្ដល់ភាពងាយស្រួលដល់បងប្អូន ប្រជាពលរដ្ឋដែលស្វែងរកសេវាសាធារណៈចាំបាច់ នៅក្រសួងសាធារណការ និងដឹកជញ្ជូន”

គួរកត់សម្គាល់ផងដែរថា អគារទីស្ដីការក្រសួងថ្មីនេះ មានទីតាំងស្ថិតនៅផ្លូវលេខ៥៩៨ (ផ្លូវឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានគូសបញ្ជាក់ថា ក្រសួងបាន និងកំពុងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីសហការគ្នារៀបចំកម្មវិធីបណ្ដុះបណ្ដាល ថ្នាក់បរិញ្ញាបត្រទាក់ទងនឹងផ្លូវថ្នល់ និងស្ពានដល់កូនខ្មែរឱ្យក្លាយទៅជាវិស្វករនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស របស់ក្រសួង ព្រមទាំងបានជំរុញឱ្យក្រុមការងារចំពោះកិច្ចពិនិត្យលទ្ធភាពដំណើរការកម្មវិធីបណ្ដុះបណ្ដាលចាប់ពីខែមករា ឆ្នាំ២០២១ នេះតទៅ ក្នុងការចូលរួមលើកកម្ពស់សមត្ថភាពកូនខ្មែរឱ្យកាន់តែខ្ពស់ ត្រដែតលើឆាកអន្តរជាតិ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលគឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក។

ជាមួយគ្នានេះផងដែរ លោកក៏បានជម្រាបជូនអំពីវឌ្ឍភាព គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅទូទាំងប្រទេស ជាពិសេស វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឱ្យថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ បានចូលរួមសហការគ្នាក្នុងភាពជាម្ចាស់ លើការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់។

លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ដែលបានខិតខំប្រឹងប្រែងបំពេញការងារ របស់ខ្លួនប្រកបដោយឆន្ទៈ និងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងបុព្វហេតុបម្រើឧត្ដមប្រយោជន៍ជាតិ និងបានថ្លែងអំណរគុណដល់ក្រុមការងារទទួលបន្ទុកការងារសាងសង់ អគារទីស្ដីការក្រសួងថ្មីនេះបានចប់សព្វគ្រប់ តាមពេលវេលាដែលបានកំណត់ និងបានផ្ដាំ ផ្ញើឱ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ជាពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាអគារថ្មីនេះ និងគ្រឿងចក្រនានាឱ្យបានល្អបំផុត ដើម្បីប្រើប្រាស់បានយូរអង្វែង៕

ក្រុមហ៊ុន សាមសុង បា្ររព្ធពិធី បិទវគ្គបណ្តុះបណ្តាល Samsung Tech Institute សម្រាប់ឆ្នាំ 2020 នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាល បច្ចេកទេស!

(ភ្នំពេញ) ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២០ ៖ វគ្គបណ្តុះបណ្តាល Samsung Tech Institute ជំនាន់ទី2 ដែលបង្កើតឡើងដោយក្រុមហ៊ុន សាមសុង និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលបានចាប់ផ្តើមកាលពីថ្ងៃទី 05 ខែកញ្ញា ឆ្នាំ 2020 និងមានរយៈពេល 9 សប្តាហ៍ លើមុខជំនាញ៖ ជួសជុលបរិក្ខារអេឡិចត្រូនិច (CE) និងស្មាតហ្វូន (IM) នៅពេលនេះបានចប់សព្វគ្រប់ដោយជោគជ័យជាស្ថាពរហើយ!

សូមបញ្ជាក់ថាកម្មវិធីបណ្តុះបណ្តាល Samsung Tech Institute ដែលបានបង្កើតឡើងមកនេះគឺមានសិក្ខាកាមចូលរួមចំនួន 50 រូប ហើយវគ្គបណ្តុះបណ្តាលនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអភិវឌ្ឍន៍ សមត្ថភាព ចំណេះ ជំនាញ និងទេព្យកោសល្យ ដល់សិក្ខាកាមជំនាន់ក្រោយជាពិសេសផ្តល់ឱកាសការងារ ឱ្យមានភាពកាន់តែទូលំទូលាយដល់សិស្សនិស្សិតកម្ពុជាទាំងមូលផងដែរ។

លោក សឹងហូរ ឆយ (Mr. Seungho Choi) អគ្គនាយកសាខា ក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិច ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាល Samsung Tech Institute គឺពិតជាដើរតួយ៉ាងសំខាន់បំផុតក្នុងការបង្កើតធនធានមនុស្សផ្នែកអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជាដោយផ្តល់នូវចំណេះដឹងច្បាស់លាស់អមជាមួយទ្រឹស្តី និងការអនុវត្តផ្ទាល់ជាមួយនឹងផលិតផលអេឡិចត្រូនិចទំនើបៗថ្មីៗរបស់ក្រុមហ៊ុន សាមសុង ដែលកំពុងត្រូវបានប្រើប្រាស់ និងគាំទ្រជុំវិញពិភពលោក” ។

លោកបានបន្ថែមទៀតថា “សាមសុង តែងតែផ្តល់តម្លៃខ្ពស់បំផុតក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សហគមន៍ និងពិភពលោកទាំងមូលឱ្យមានភាពកាន់តែងាយស្រួល និងប្រសើរឡើង។ អ្វីដែលយើងចង់បានបំផុតនោះគឺសូមឱ្យសិក្ខាកាមដែលបានបញ្ចប់ការសិក្សាពីវគ្គបណ្តុះបណ្តាលនេះទាំងអស់នឹងអាចប្រើប្រាស់ជំនាញ ចំណេះដឹងរបស់ខ្លួនដើម្បីស្វែងរកការងារល្អ ជាមួយប្រាក់ខែខ្ពស់ ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ និងចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិទាំងមូលផងដែរ”។

ឆ្លៀតក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះ លោកឯកឧត្តមបណ្ឌិត យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក៏បានធ្វើការកោតសរសើរ និងរីករាយក្រៃលែងចំពោះការយកចិត្តទុកដាក់ និងការលះបង់ដែលមានតម្លៃមិនអាចកាត់ថ្លៃបានរបស់ក្រុមហ៊ុន សាមសុង ក្នុងការចូលរួមលើកកម្ពស់វិស័យបច្ចេកវិទ្យា ក៏ដូចជាវិស័យធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា។

ប្អូនប្រុស ដួង ពៅរ៉ាដា ជាសិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល Samsung Tech Institute នេះបានឱ្យដឹងថា “វគ្គសិក្សាផ្នែកបច្ចេកវិទ្យា និងអេឡិចត្រូនិចជាមួយនឹងបរិក្ខារទំនើបៗផ្ទាល់ដែលក្រុមហ៊ុន សាមសុង ផ្តល់ជូនបែបនេះគឺពិតជាមានតម្លៃណាស់ ដូច្នេះខ្ញុំត្រូវតែចាប់យកឱកាសនេះឱ្យជាប់ដើម្បីឈោងចាប់យកការងារដែលពាក់ព័ន្ធទៅនឹងផ្នែកបច្ចេកវិទ្យា និងគ្រឿងបរិក្ខារអេឡិចត្រូនិចសម្រាប់ថ្ងៃអនាគតឱ្យបាន”។

សូមបញ្ជាក់ថា ក្រុមហ៊ុន សាមសុង ក៏បានផ្តល់ឱកាសការងារដល់សិក្ខាកាមឆ្នើម និងមានពិន្ទុខ្ពស់ជាងគេ ចំនួន 04 រូប ផងដែរដើម្បីចុះហាត់ការដោយផ្ទាល់នៅក្រុមហ៊ុន សាមសុង ដោយទទួលបានអត្ថប្រយោជន៍ និងបា្រក់បៀរវត្សបន្ថែមផងដែរ។

លោក តេង សុភាព ដែលជាសាស្រ្តាចារ្យម្នាក់ក្នុងចំណោមសាស្ត្រាចារ្យនៃវគ្គបណ្តុះបណ្តាល Samsung Tech Institute បានសម្តែងអារម្មណ៍ផ្ទាល់ខ្លួនថា “ខ្ញុំសូមអរគុណ និងសរសើរដល់ការជួយឧបត្ថម្ភ និងការលះបង់ដោយឥតនឿយហត់របស់ក្រុមហ៊ុន សាមសុង! ខ្លួនខ្ញុំផ្ទាល់ក៏ខិតខំប្រឹងប្រែងបង្ហាត់បង្ហាញ បង្រៀន និងណែនាំឱ្យអស់ពីសមត្ថភាពផងដែរដើម្បីធ្វើឱ្យសិក្ខាកាមទាំងអស់ទទួលបានចំណេះ ជំនាញ និងបទពិសោធន៍ច្បាស់លាស់ពោរពេញដោយទំនុកចិត្ត និងមានការងារធ្វើជាមួយនឹងប្រាក់ខែខ្ពស់”។

ក្រុមហ៊ុន សាមសុង កម្ពុជា ក៏បានថ្លែងអំណរគុណផងដែរដល់ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងគណៈគ្រប់គ្រងទាំងអស់ នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលបានធ្វើឱ្យវគ្គសិក្សានេះ ចេញជាផ្លែផ្កា និងបញ្ចប់ដោយជោគជ័យ។

ជាចុងក្រោយ សាមសុង កម្ពុជា សូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អដោយ លាងដៃញឹកញាប់ ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ និងអនុវត្តតាមគោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ប្រឆាំងនឹងការរីករាលដាលជំងី Covid-19 ទាំងអស់គ្នាផងដែរ!

This image has an empty alt attribute; its file name is 20201223_152127-1024x768.jpg
This image has an empty alt attribute; its file name is 20201223_152006-1024x768.jpg
This image has an empty alt attribute; its file name is 20201223_152627-1024x768.jpg
This image has an empty alt attribute; its file name is 20201223_152646-1024x768.jpg
This image has an empty alt attribute; its file name is 20201223_152740-1024x768.jpg
This image has an empty alt attribute; its file name is 20201223_152809-1024x768.jpg
This image has an empty alt attribute; its file name is 20201223_153206-1024x768.jpg

លោក ម៉ឹង ពន្លក នាំយកថវិកាចំនួន $១៥០,៥៨៧ ជូនសម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩

ភ្នំពេញ៖ តំណាងឲ្យក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាម៉េរិក និងបងប្អូនប្រជាពលរដ្ឋខ្មែរ-អាម៉េរិកកាំង លោក ម៉ឹង ពន្លក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកថវិកាចំនួន $១៥០,៥៨៧ (ដប់ប្រាំម៉ឺន ប្រាំរយប៉ែតសិបប្រាំពីរ ដុល្លារសហរដ្ឋអាម៉េរិក) តាមរយៈលោក ហ៊ុន ម៉ាណែត ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សូមរំលឹកថា យោងតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងកាលពីពេលថ្មីៗនេះថា ដោយមានសំណូមពរពីប្រជាជនយើង ខ្ញុំព្រះករុណាខ្ញុំ សុំបន្ថែមគណនី ៤ទៀតនៅ1-ធនាគារអេស៊ីលីដា , 2-ភ្នាក់ងារវីង (Wing), 3-ធនាគារវឌ្ឍនះ 4-ធនាគារកាណាឌីយ៉ា ដែលអាចផ្ទេរជាប្រាក់រៀលនិងប្រាក់ដុល្លារ ដោយមិនមានការបង់សេវា។
1)-សម្រាប់វីង ( Wing) គណនីប្រាក់រៀលគឺ 9992, ប្រាក់ដុល្លារគឺ 9991។
2)-ចំពោះអេស៉ីលីដា គណនីប្រាក់រៀលគឺ 00010556999989, ប្រាក់ដុល្លារគឺ 00010556999999។
3)-ចំពោះធនាគារវឌ្ឍនះ គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7។
4)-ចំពោះធនាគារកាណាឌីយ៉ា គណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557។

សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើប្រាក់តាមរយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ដែលខ្ញុំព្រះករុណាខ្ញុំមានបំណងចាក់ជូន ប្រជាជនឱ្យបាន១០លាននាក់ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូសនិងតម្រូវការ ចំពោះមុខនាដំណាក់កាលទីមួយ ចំនួន១លានដូសសម្រាប់ចាក់ជូន៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែង ដែលមានហានិភ័យនិងកំពុងមានហានិភ័យ ដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍ គ្រប់ប្រភេទរហូតដល់ កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ៕

កម្ពុជា-រុស្ស៊ី​ ឯកភាពគ្នា ជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី លើវិស័យមុខងារសាធារណៈ ឱ្យកាន់តែល្អប្រសើរ

ភ្នំពេញ៖កម្ពុជា-រុស្ស៊ី បានឯកភាពគ្នាខ្ពស់លើការចាប់ផ្តើម និងជម្រុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី លើវិស័យមុខងារសាធារណៈរវាងក្រសួងមុខងារសាធារណៈកម្ពុជា ជាមួយក្រសួង ស្ថាប័នរុស្ស៊ីដែលមានការពាក់ព័ន្ធរួមមាន៖ ការផ្លាស់ប្តូរប្រតិភូដើម្បីដកពិសោធន៍ ទស្សនកិច្ចសិក្សា និងការបណ្តុះបណ្តាលមន្ត្រីរាជការលើវិស័យមុខងារសាធារណៈ ព្រមទាំងរៀបចំឱ្យមានកម្មវិធីទំនាក់ទំនងជាក់ស្តែងក្នុងការកសាង អភិវឌ្ឍន៍ធនធានមនុស្សរវាងសាលាភូមិន្ទរដ្ឋបាលកម្ពុជា (ERA) ជាមួយនឹងបណ្ឌិត្យសភាសេដ្ឋកិច្ចជាតិ និងរដ្ឋបាលសាធារណៈរុស្ស៊ី (the Russian Presidential Academy of National Economy and Public Administration)។

ក្នុងឱកាសលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នាទីស្តីការក្រសួង ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ពីចំណងមិត្តភាពសហប្រតិបត្តិការល្អប្រសើរ រវាងរដ្ឋាភិបាលនិងប្រជាជនប្រទេសទាំងពីរក្នុងរយៈពេល៦៤ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-រុស្ស៊ី ពិសេសចាប់ពីក្រោយពេលកម្ពុជា បានរួចចាកផុតពីរបបប្រល័យពូជសាសន៍នៅឆ្នាំ១៩៧៩។

ដើម្បីអបអរសាទរខួប៦៥ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានប្តេជ្ញាធ្វើសកម្មភាពសហប្រតិបត្តិការជាក់ស្តែង សំដៅរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត រវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-រុស្ស៊ី៕

247 Store Cambodia អបអរឆ្នាំថ្មី ជាមួយនឹងការ​ បញ្ចុះតម្លៃពិសេសៗ

0

247 Store Cambodia គឺជាផ្សារអនឡាញ ដែលកំពុងទទួលបាន ការចាប់អារម្មណ៍ខ្លាំង និងមានចំនួនអ្នកជាវ យ៉ាងច្រើនកុះករ នៅលើគេហទំព័រ www.247storecambodia.com។ ផ្សារអនឡាញ 247 Store Cambodia មានលក់ផលិតផល ជាច្រើនមុខ និងច្រើនប្រភេទដូចជា សម្ភារៈកីឡា សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍អេឡិចត្រូនិច ដែលសុទ្ធតែផ្តល់អត្ថប្រយោជន៍ ជាច្រើនផ្សេងៗគ្នា សម្រាប់អ្នកប្រើប្រាស់។

សម្រាប់ឱកាស បុណ្យណូអែល និងចូលឆ្នាំសកល​ ខាងមុខនេះផងដែរ ផ្សារអនឡាញ 247 Store Cambodia មានការបញ្ចុះតម្លៃពិសេស រហូតដល់20% លើផលិតផល ជាច្រើនមុខ។ រួសរាន់ឡើង! ទិញជូនមនុស្ស ជាទីស្រលាញ់របស់អ្នក ឬខ្លួនឯងក៏បាន ក្នុងតម្លៃដ៏ពិសេសនេះ។ ការបញ្ចុះតម្លៃដ៏អស្ចារ្យនេះ មានសុពលភាព ចាប់ពីថ្ងៃទី23 ខែធ្នូ ឆ្នាំ2020 រហូតដល់ថ្ងៃទី01 ខែមករា ឆ្នាំ2021។

ចុះឈ្មោះ និងជាវផលិតផលតាមរយៈ
www.247storecambodia.com
ដើម្បីទទួលបាន ព័ត៌មានល្អៗពីផលិតផល
Facebook Page: 247 Store Cambodia
Telegram Channel: https://t.me/Channel_247StoreCambodia

ក្រុមហ៊ុន តូតាល់កម្ពុជា បាននាំយក បច្ចេកវិទ្យា លាងសម្អាតរថយន្ត ទំនើបបំផុត លំដាប់ ព្រីមៀម ពីអឺរ៉ុប មកកាន់ប្រទេស កម្ពុជា ហើយ

ភ្នំពេញ៖ តូតាល់កម្ពុជា គឺជាក្រុមហ៊ុន ប្រេងឥន្ធនៈឈានមុខគេ លំដាប់អន្តរជាតិមួយ នៅក្នុងប្រទេស ដែលកំពុងតែធ្វើទីផ្សារ លើផលិតផល និងសេវាកម្ម ដែលផ្តោតសំខាន់ លើប្រេងឥន្ធនៈ និងប្រេងរំអិល នឹងកំពុងបើកសម្ពោធ សេវាកម្មលាងរថយន្ត ដោយស្វ័យប្រវត្តិ ដំបូងបំផុត បច្ចេកវិទ្យាអ៊ឺរ៉ុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសបើកសម្ពោធជាផ្លូវការ សេវាកម្មលាង​រថយន្ត​ ដោយស្វ័យប្រវត្តិ នាថ្ងៃទី២៣ ខែធ្នូ​ ឆ្នាំ២០២០នេះ លោក Asif IQBAL ដែលជាអគ្គនាយកក្រុមហ៊ុន តូតាល់កម្ពុជា បានសម្តែងការរំភើប របស់គាត់សម្រាប់ការ ខិតខំប្រឹងប្រែងចុងក្រោយនេះ ហើយលោកក៏កំពុងទន្ទឹងរង់ចាំ នូវការរីកចម្រើន ទៅមុខជាបន្តទៀត។

តាមរយៈការនាំមកនូវ​ បច្ចេកវិទ្យាថ្មីនេះ លោក Asif IQBAL ក៏បានលើកឡើងថា “យើងខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រ ជឿជាក់លើ ក្រុមហ៊ុនតូតាល់កម្ពុជា តាមរយៈ ប្រេងឥន្ធនៈ សម្រាប់រថយន្ត និងតម្រូវការប្រេងរំអិល។ ហើយឥឡូវនេះ យើងកំពុងតែធ្វើការ ពង្រីកវិសាលភាព សេវាកម្មរបស់យើង ឱ្យឈានដល់ កម្រិតល្អបំផុត សម្រាប់អតិថិជនទាំងអស់ ដោយផ្តល់ជូននូវសេវាកម្ម លាងរថយន្តស្វ័យប្រវត្តិ ដ៏ទំនើបដំបូងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងពិតជាចង់ឃើញ រថយន្តរបស់អតិថិជន ទាំងអស់មើលទៅថ្មី និងមានផាសុកភាព ក្នុងរយៈពេលតែមួយ ប៉ព្រិចភ្នែកប៉ុណ្ណោះ។”

លោក ក៏បានមានប្រសាសន៍ទៀតថា “យើងពិតជាមានមោទនភាព និងរំភើបរីករាយក្រៃលែង ដែលបានផ្តល់ជូន នូវសេវាកម្មថ្មីមួយនេះ សម្រាប់អតិថិជនទាំងអស់ ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ។ យើងប្តេជ្ញាចិត្តយ៉ាងមុតមាំថា ធ្វើយ៉ាងណានឹងធ្វើឱ្យជីវិត របស់ប្រជាជន​ កាន់តែមាន ភាពងាយស្រួល និងរីករាយ។”

លោកបានបន្ថែមទៀតថា “រដូវភ្លៀងគឺតម្រូវឱ្យលោកអ្នក ធ្វើការលាងសម្អាតរថយន្ត ញឹកញាប់ប្រសិនបើ លោកអ្នកចង់ឱ្យរថយន្តថ្មីស្អាត។ នៅពេលថ្ងៃអាចនឹងសើម ហើយនៅតាមដងផ្លូវ នឹងមានទឹកដក់ ឬភក់ដែលងាយនឹង ធ្វើឱ្យរថយន្តប្រឡាក់ ប៉ុន្តែជាមួយនឹងសេវាកម្ម និងបច្ចេកវិទ្យារបស់ TOTAL Wash ទោះរថយន្តរបស់អ្នក ប្រឡាក់ខ្លាំងប៉ុណ្ណា ក៏នៅតែអាចលាងសម្អាត បានស្អាតល្អ និងធ្វើឱ្យរថយន្តមើលទៅថ្មី ពោរពេញដោយផាសុកភាព”

សូមបញ្ជាក់ថា TOTAL Wash មាន 2 ទីតាំងដំបូងគេ កំពុងបើកដំណើរការ នៅស្ថានីយ តូតាល់ ពោធិចិនតុង ទល់មុខអគារអ៊ែតវូត និងមួយទីតាំងទៀត នៅស្ថានីយ តូតាល់សាតូដូ ក្បែរអាងទឹកស្តាតអូឡាំពិច។ អ្វីដែលពិសេសបំផុតនៅ TOTAL Wash គឺផ្តល់ជូននូវកម្មវិធី ប្រូម៉ូសិនពិសេសៗជាច្រើនដូចជា៖ លាងរថយន្តឥតគិតថ្លៃ និងការបញ្ចុះតម្លៃពិសេស ជូនអតិថិជនទាំងអស់ កំឡុងពេលបើកសម្ពោធនេះ រហូតដល់អស់ពីស្តុក។

គួររំលឹកថា Total Wash មានកញ្ចប់សេវាកម្ម ៣ប្រភេទស ម្រាប់អតិថិជនដូចជា៖ លាងរហ័ស (Quick wash), លាងបែបស្តង់ដារ (Standard) និងលាងបែបព្រីមៀម (Premium) ជាមួយនឺងតម្លៃសមរម្យបំផុត។ ជាក់ស្តែងសម្រាប់សេវាកម្ម លាងរហ័ស (Quick wash) មានតម្លៃចាប់ពី 12000រៀល ដល់ 20000រៀល ដែលធ្វើការលាងសម្អាត រថយន្តរបស់អ្នក បានស្អាតបំផុតហើយ ចំណាយពេលប្រមាណជា 6 នាទីប៉ុណ្ណោះ។ ដោយឡែកសម្រាប់ កញ្ចប់សេវាកម្ម លាងបែប ព្រីមៀម (Premium) វិញផ្តល់ជូន នូវសេវាកម្មលាងសម្អាត ពិសេសបំផុតជាមួយនឹង៖ ការសម្អាតផ្នែកខាងក្នុង ស្ទីម ខាត់ និងប៉ូលាឱ្យថ្មី។ Total Wash ផ្តល់ជូនសេវាកម្មលាងសម្អាត ដោយប្រើបច្ចេកវិទ្យា ពពុះហ្វូម និងបច្ចេកវិទ្យាសម្ពាធទឹកខ្លាំង ដែលមានអានុភាព លាងសម្អាតរថយន្ត របស់លោកអ្នក បានស្អាតបំផុត ដូច្នេះទោះរថយន្ត របស់អ្នកប្រឡាក់ខ្លាំងប៉ុណ្ណា ក៏អាចលាងបានស្អាតល្អ និងមើលទៅថ្មីដែរ! ។

សូមរំលឹកថា តូតាល់ គឺត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនលំដាប់ពិភពលោក ដែលកំពុងកាន់កាប់ និងកំពុងធ្វើ ការវិនិយោគ លើឃ្លាំងស្តុកប្រេងឥន្ធនៈ ប្រេងរំអិលនិងស្ថានីយ ប្រកបដោយស្តង់ដារខ្ពស់បំផុត ។ ក្រុមហ៊ុន តូតាល់ ក៏ផ្តល់ជូន​​ នូវសេវាកម្មចម្បងៗ​ ជាច្រើនទៀត ទៅកាន់បណ្តាអតិថិជនជាច្រើន ទូទាំងពិភពលោកផងដែរ។ យោងតាមការស្ទាបស្ទង់មតិ អតិថិជនប្រចាំឆ្នាំ ដែលធ្វើឡើងដោយ Statista ក្នុងនាមជា TESTBILD បានបង្ហាញថា TOTAL Wash ដណ្តើមបានពានរង្វាន់ឆ្នើម ជាក្រុមហ៊ុន ដែលមានផលិតផល និងសេវាកម្មល្អឥតខ្ចោះ លំដាប់ពិភពលោក (Best Quality Services) 3 ឆ្នាំជាប់ៗគ្នាគិតចាប់តាំងពីឆ្នាំ 2017 ដល់ 2019 នៅក្នុងប្រទេសអាឡឺម៉ង់។ ឥឡូវនេះសេវាកម្មដ៏អស្ចារ្យនោះ មានវត្តមានជាផ្លូវការ នៅរាជធានីភ្នំពេញ ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយ!៕

TNAOT APP កំពុងស្វែងរក តួសម្ដែង និងអ្នកនិពន្ធ ដែលនឹងជ្រើសរើស ដោយយើងទាំងអស់គ្នា ដើម្បីថតខ្សែភាពយន្តខ្លី ដ៏ពិសេសប្រចាំឆ្នាំ២០២១

ឱកាសល្អសម្រាប់អ្នកដែលចង់ក្លាយជាតារាសម្ដែង និងអ្នកនិពន្ធ ដោយ TNAOT APP នឹងរៀបចំផលិតខ្សែភាពយន្តខ្លីដ៏ពិសេសប្រចាំឆ្នាំ២០២១ខាងមុខនេះ ដោយកម្មវិធីនេះមានឈ្មោះថា «អ្នកទាំងអស់គ្នាជាផលិតករ»។ ពួកយើងកំពុងតែជ្រើសរើសនូវតួសម្ដែង និងអ្នកនិពន្ធដើម្បីចូលរួមថតខ្សែភាពយន្តខ្លីដ៏ពិសេសនេះជាមួយគ្នា មិនតែប៉ុណ្ណោះអ្នកដែលជាប់ឈ្មោះជាតួសម្ដែង ឬអ្នកនិពន្ធ នឹងទទួលបានរង្វាន់ជាសាច់ប្រាក់ចាប់ពី $800 រហូតដល់ $1500ថែមទៀតផង។

This image has an empty alt attribute; its file name is 1-2.jpg

របៀបនៃការចូលរួម៖
១. ទាញយក TNAOT APP រួចធ្វើការចុះឈ្មោះ
២. បង្ហោះវីដេអូដែលមានរូបអ្នកផ្ទាល់ជាអ្នកសម្ដែង (ផ្ដល់អាទិភាពវីដេអូប្រភេទសាច់រឿង) ចូលទៅក្នុង TNAOT APP ក្នុងអំឡុងពេលនៃការចុះឈ្មោះជាការស្រេច។
ប្រភេទរង្វាន់៖
 រង្វាន់ស្ថាប័នផលិតឆ្នើម $1500
សម្រាប់ស្ថាប័ន និងក្រុមផលិតដែលមានជំនាញក្នុងការប្រកួតប្រជែង អ្នកដែលទទួលបានជ័យលាភី និងក្លាយទៅជាអ្នកថត និងផលិតនូវខ្សែភាពយន្តខ្លីដ៏ពិសេសនេះ។
 រង្វាន់តួសម្ដែងឆ្នើម $1000
សម្រាប់អ្នកទាំងអស់គ្នា ផលិតជាវីដេអូសម្ដែងរបស់លោកអ្នក រួចបង្ហោះចូលក្នុង TNAOT APP ដោយភ្ជាប់ជាមួយ hashtag នៅក្នុងចំណងជើង #ThePeople’sProducer2020# ដើម្បីមានឱកាសក្លាយជាតួសម្ដែងក្នុងខ្សែភាពយន្តខ្លីនេះ។
 រង្វាន់សាច់រឿងឆ្នើម $800
សម្រាប់អ្នកទាំងអស់គ្នា និពន្ធជាប្រភេទសាច់រឿងបែបអប់រំ រួចផ្ញើមកកាន់email: support@tnaot.com ជាការស្រេច។

This image has an empty alt attribute; its file name is 2-1.jpg

កាលបរិច្ឆេទ៖
ការប្រមូលស្នាដៃ និងចុះឈ្មោះចាប់ពីថ្ងៃទី ០៩ ខែធ្នូ រហូតដល់ថ្ងៃទី ៣០ ខែធ្នូ។
ការបោះឆ្នោតចាប់ពីថ្ងៃទី ៣១ ខែធ្នូ រហូតដល់ថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២១។
ការប្រកាសជ័យលាភីនៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១។
រង់ចាំអីទៀត! ទាញយក TNAOT APP រួចចុះឈ្មោះឥឡូវនេះ ដើម្បីបំពេញក្ដីស្រមៃជាតារា និងជាអ្នកនិពន្ធរបស់អ្នក ព្រមទាំងទទួលបានរង្វាន់ទៀតផង។ លោកអ្នកក៏អាចណែនាំមិត្តភក្តិរបស់អ្នកបានផងដែរ ប្រសិនបើមិត្តភក្តិរបស់អ្នកទទួលបានជ័យលាភី អ្នកនឹងឈ្នះរង្វាន់ $50 ពីលើថែមទៀតផង។
ហើយសូមអ្នកទាំងអស់គ្នាចូលរួមបោះឆ្នោតជ្រើសរើសស្ថាប័នក្រុមផលិត តួសម្ដែង និងអ្នកនិពន្ធក្នុងបេះដូងរបស់អ្នកផងដែរ។
សម្រាប់ព័ត៌មានបន្ថែមចុចលើតំណនេះ៖ https://tnaot.com.kh/pc/activity/producer/

This image has an empty alt attribute; its file name is 3-1.jpg

TNAOT APP ក៏សូមថ្លែងអំណរគុណដល់ DAP News ដែលជាដៃគូផ្សព្វផ្សាយ ក្នុងកម្មវិធី «អ្នកទាំងអស់គ្នាជាផលិតករ» នេះផងដែរ៕

កម្ពុជា ស្នើអូស្រ្ដាលី ផ្ដល់មន្រ្ដីបច្ចេសទេសការពារអ្នកប្រើប្រាស់ ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ

0


ភ្នំពេញ៖លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យភាគីអូស្ដ្រាលីផ្ដល់មន្រ្ដីបច្ចេសទេសការពារអ្នកប្រើប្រាស់ (Consumer Protection) មកប្រចាំការនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ សំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជាទៅអូស្ដ្រាលី។

ការស្នើភាគីអូស្រ្ដាលី​​នេះ ធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាស លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ទទួលជួប លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្ដាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។

ក្នុងកិច្ចពិភាក្សាការងារនេះ ភាគីទាំងពីរបានពិភាក្សាលើវិបិត្តកូវីដ-១៩ ដែលមានផលប៉ះពាល់កន្លងមកដល់ការរស់នៅប្រចាំថ្ងៃ របស់ប្រជាជនគ្រប់គ្នា និងបានអបអរសាទលើការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជា និងអូស្ដ្រាលីជាសមាជិក ក្នុងខែវិច្ឆិកាកន្លងមក។

លោក ប៉ាន សូរស័ក្ដិ បានស្នើឱ្យភាគីអូស្ដ្រាលីផ្ដល់មន្រ្ដីបច្ចេសទេសការពារអ្នកប្រើប្រាស់ (Consumer Protection) មកប្រចាំការនៅកម្ពុជា ដើម្បីចែករំលែកបទពិសោធ និងលើកម្ពស់ប្រសិទ្ធភាពការងារ សំដៅបង្កើនបរិមាណនាំចេញផលិតផលកម្ពុជាទៅអូស្ដ្រាលី និងស្នើសុំឱ្យភាគីអូស្ដ្រាលីបន្ដគាំទ្រផ្ដល់អាហារូបករណ៍ជូនកម្ពុជា។ លោកក៏បានអញ្ចើញក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចអូស្រ្ដាលីទាំងឡាយមកវិនិយោគនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប លោកឯកអគ្គរាជទូត បានជម្រាប លោករដ្ឋមន្រ្ដី ថាអូស្រ្ដាលីនឹងបន្ដផ្ដល់អាហារូបករណ៍ជូនកម្ពុជា ហើយក៏បានកោតសសើរកម្ពុជា ទោះបីក្នុងស្ថានភាពលំបាក់ក្នុងវិបត្តកូវីដ-១៩ ការនាំចេញអង្ករផ្កាម្លិះខ្មែរទៅអូស្ដ្រាលី បានកើនឡើងប្រមាណ ៦០%។ លោកឯកអគ្គរាជទូត ក៏បានជម្រាបឯកឧត្តមរដ្ឋមន្រ្ដីនូវគម្រោង CAVAC ដែលភាគីអូស្រ្ដាលីបានគាំទ្រ ដែលហ្វឹកហ្វឺនកសិករខ្មែរប្រមាណ ២០០០នាក់ក្នុងវិស័យអេឡិចត្រូនិចដើម្បីលក់ផលិតផលរបស់ខ្លួនតាមប្រព័ន្ធអនឡាញ។

ក្នុងកិច្ចជំនួបនេះដែរ លោករដ្ឋមន្រ្ដី បានជម្រាបលោកឯកអគ្គរាជទូត នូវកម្មវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់កម្ពុជា Go4eCam ដែលក្រសួងពាណិជ្ជកម្មបានបង្កើតឡើងដើម្បីជម្រុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ផងដែរ។ ជាមួយនេះដែរ លោករដ្ឋមន្រ្ដី បានជំរុញឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់លើវិស័យពាណិជ្ជកម្ម និងវិនិយោគ៕