Home Blog Page 168

កាន់តែទំនើប និងអស្ចារ្យទៅហើយ…! សាមសុង បាននាំយកទូថែរក្សា និងសម្អាតសម្លៀកបំពាក់ (AirDresser) ដ៏ទំនើប និងវៃឆ្លាតបំផុតនឹកស្មានមិនដល់…!!

ភ្នំពេញ ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២០៖ តើ Samsung AirDresser ជាអ្វីទៅ? នេះជារបកគំហើញ និងការច្នៃប្រឌិតដ៏អស្ចារ្យបំផុតនៅចុងឆ្នាំ 2020 នេះ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ក្នុងការធ្វើឱ្យគុណភាពជីវិត និងការរស់នៅរបស់មនុស្សជាតិទូទាំងពិភពលោក កាន់តែមានផាសុកភាពដោយការថែរក្សា និងសម្អាតសម្លៀកបំពាក់បានយ៉ាងល្អឥតខ្ចោះ ដោយប្រើបច្ចេកវិទ្យាថាមពលខ្យល់ និងចំហាយទឹក !

Samsung AirDresser គឺស័ក្តិសមបំផុតសម្រាប់បងៗស្រលាញ់សម្លៀកបំពាក់ និងស្អាតថ្លៃថ្នូរ!

សូមបញ្ជាក់ថា ទូថែរក្សា និងសម្អាតសម្លៀកបំពាក់ Samsung AirDresser បានជាប់ពានរង្វាន់មាសជាផលិតផលឧបករណ៍ អេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានដ៏ទំនើបទាន់សម័យ…វៃឆ្លាត និងមានតម្លៃបំផុតក្នុងពិភពលោក [ Home Technology of Products 2020 Most Valuable Products Award]។

នៅខាងក្រោមនេះគឺជាហេតុផល 4 យ៉ាងដែលធ្វើឱ្យទូថែរក្សា និងសម្អាតសម្លៀកបំពាក់ Samsung AirDresser ជាប់ជាឧបករណ៍អេឡិចត្រូនិចដ៏វៃឆ្លាតបំផុតក្នុងគេហដ្ឋានប្រចាំឆ្នាំ 2020 ក្នុងការផ្លាស់ប្តូរជីវិត និងការរស់នៅឱ្យកាន់តែអស្ចារ្យឡើង!

  1. Jet Steam ៖ គឺជាបច្ចេកវិទ្យាបញ្ចេញចំហាយខ្យល់ក្តៅសព្វពេញក្នុងទូ សម្លាប់មេរោគបានដល់ទៅ 99.90% ដែលតោងជាប់សម្លៀកបំពាក់។ ដូច្នេះលោកអ្នកលែងបារម្ហពីបញ្ហាមេរោគនានា ព្រមទាំងមានសមត្ថភាពពន្លាសម្លៀកបំពាក់ឱ្យរលាដូចអ៊ុតអញ្ចឹង និងធ្វើឱ្យសម្លៀកបំពាក់នៅថ្មីស្អាតបំផុត។
  2. Deodorizing Filter ៖ ជំនាញបំបាត់ក្លិនអាក្រក់ចេញពីសម្លៀកបំពាក់ ធ្វើឱ្យមានក្លិនស្រស់ស្រាយ ល្អបំផុតសម្រាប់សម្លៀកបំពាក់ដែលខានប្រើមួយរយៈ ឬមានក្លិនមិនល្អផ្សេងៗ ចំណេញពេលវេលាមិនចាំបាច់បោកគក់ គ្រាន់តែដាក់ចូលក្នុងទូមួយភ្លែត អាចយកមកស្លៀកពាក់បានភ្លាមៗតែម្តង។
  3. Heatpump Drying ៖ គឺជាបច្ចេកវិទ្យាសម្ងួតជាមួយសីតុណ្ហភាពខ្យល់ក្តៅល្អបំផុតដល់សម្លៀកបំពាក់ ធ្វើឱ្យសម្លៀកបំពាក់ធន់ជាប់បានយូរ។
  4. SmartThings ៖ ភ្ជាប់ជាមួយទូរស័ព្ទដៃដែលអាចបញ្ជាបានគ្រប់ទីកន្លែង ទោះបីជាមិននៅជិតទូ Air Dresser ក៏ដោយ។ ព្រមទាំងអាចរើសមុខងារជាច្រើនជម្រើស អោយសមស្រមទៅតាមសាច់ក្រណាត់ច្រើនប្រភេទដូចជា៖ ខោអាវឈុតធ្វើការ, ឯកសណ្ឋានសាលា ឬក៏អាវរងារជាដើម។ បន្ថែមពីនោះ SmartThings ក៏អាចកំណត់ម៉ោងជាក់លាក់ ឱ្យទូប្រតិបិត្តការទៅតាម កាលវិភាគជាក់ស្តែងរបស់អ្នកប្រើប្រាស់ ព្រមទាំងសាររំឮករាល់ពេលចប់ប្រតិបិត្តការ និងតំហែរទាំទៀតផង។

Samsung AirDresser ធ្វើឱ្យសម្លៀកបំពាក់លោកអ្នកស្អាតថ្លៃថ្នូរ…មានផាសុកភាព និងនៅថ្មីជានិច្ច!

ដើម្បីចង់ជ្រាបឱ្យកាន់តែច្បាស់សូមអញ្ចើញមកទស្សនា ផលិតផលនេះដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុង ឬតាមដេប៉ូចែកចាយបន្តដែលនៅជិត លោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន ដោយឥតគិតថ្លៃតាមរយៈលេខ៖ 1800 203 232 !!

This image has an empty alt attribute; its file name is photo_2020-12-28_18-22-21-1024x638.jpg
This image has an empty alt attribute; its file name is photo_2020-12-28_18-22-24-1.jpg
This image has an empty alt attribute; its file name is photo_2020-12-28_18-22-26.jpg
This image has an empty alt attribute; its file name is photo_2020-12-28_18-22-28-1024x569.jpg
This image has an empty alt attribute; its file name is photo_2020-12-28_18-22-33-1024x551.jpg
This image has an empty alt attribute; its file name is photo_2020-12-28_18-22-35-1024x701.jpg
This image has an empty alt attribute; its file name is photo_2020-12-28_18-22-37.jpg
This image has an empty alt attribute; its file name is photo_2020-12-28_18-22-42.jpg

កម្ពុជា ស្នើជប៉ុន ពិនិត្យពិចារណាលើគម្រោង ដែលទាក់ទងការកែច្នៃផលិតផល កសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម

0


ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើភាគីជប៉ុនមេត្តាជួយពិនិត្យ ពិចារណាលើគម្រោងដែលទាក់ទង ការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម ប្រើប្រាស់វត្ថុធាតុ ដើមក្នុងស្រុកឲ្យអស់លទ្ធភាព បង្កើតការងារ បង្កើនចំណូលគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសទទួលជួបលោកស្រី KAMEI Haruko ប្រធានថ្មីរបស់អង្គការ JICA ប្រចាំនៅព្រះរាជា ណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ នាទីស្តីការក្រសួងកសិកម្ម លោក វេង សាខុន បានថ្លែងអំណរគុណជូន ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈអង្គការ JICA ដែលបានជួយកសាង និងអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ហើយជាពិសេសនោះគឺវិស័យកសិកម្មផងដែរមានជាអាទិ៍៖ ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្រ្តទីផ្សារ ការបង្កើនការងារផ្សព្វផ្សាយបច្ចេកទេសដល់អ្នកផលិត ឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផល ការគ្រប់គ្រងគុណភាពលើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ និងជាពិសេសសមត្ថភាពមន្ទីរពិសោធន៍ មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែនៅខេត្តកណ្តាល ការជួយបណ្តុះបណ្តាលបច្ចេកទេសដល់មន្រ្តីកសិកម្មសម្រាប់រយៈពេលវែង និងខ្លីមានចំនួន ២៩០នាក់ គម្រោងធំៗចំនួន១០ ដែលបានជួយដល់ក្រសួង។

លោកបានបញ្ជាក់ថា “រាល់គម្រោង ឬកម្មវិធីដែលឧបត្ថម្ភដោយ JICA បាននឹងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាព បង្កើនបរិមាណផលិត ធានាបានទាំងបរិមាណ គុណភាព សុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារក្នុង និងក្រៅប្រទេស។ ឆ្លៀតយកឱកាសនេះ លោកបានស្នើទៅភាគីជប៉ុនមេត្តាជួយពិនិត្យ ពិចារណាលើគម្រោងដែលទាក់ទងការកែច្នៃផលិតផលកសិកម្ម ដើម្បីជួយបង្កើនតម្លៃបន្ថែម ប្រើប្រាស់វត្ថុធាតុ ដើមក្នុងស្រុកឲ្យអស់លទ្ធភាព បង្កើតការងារ បង្កើនចំណូលគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ”

នាឱកាសនេះ ក្នុងនាមឲ្យអង្គការ JICA លោកស្រីបានថ្លែងអំណរគុណចំពោះពេលវេលា របស់លោក វេង សាខុន ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួប និងពិភាក្សាការងារដែលត្រូវអនុវត្តបន្ត និងគម្រោងថ្មីៗ បន្តបន្ទាប់ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា និងជាពិសេសអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការរាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩។ មួយវិញទៀត ដើម្បីចូលរួមលើកកម្ពស់សន្តិសុខស្បៀង ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងនិរន្តរភាព ការបង្កើនផលិតភាពផលិតកម្មកសិកម្មតាមរយៈវិស័យឯកជន សហគមន៍កសិកម្ម និងដៃគូអភិវឌ្ឍ។ល។

នាឱកាសនេះផងដែរ លោកស្រីក៏បានណែនាំមន្ត្រីជំនាញរបស់អង្គការ JICA ដែលនឹងមកបម្រើការទាក់ទងវិស័យកសិកម្មកម្ពុជា។ ទាក់ទងនឹងសំណើរបស់លោក វេង សាខុន លោកស្រីថា នឹងយកសំណើនេះទៅពិភាក្សាជាមួយឯកអគ្គរាជទូតជប៉ុន ហើយសង្ឃឹមថានឹងជម្រាបជូនលោករដ្ឋមន្រ្តីនៅពេលអនាគត។

ជាថ្មីម្តងទៀតលោក វេង សាខុន បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅជូនក្រុមការងារ JICA ដែលបានខិតខំបំពេញការងារទទួលបាន ជោគជ័យ ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការ យ៉ាងពេញលេញធ្វើយ៉ាងណាឲ្យការអនុវត្ត គម្រោងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

សូមជម្រាបជូនថា ថ្មីៗនេះក្រសួងបានស្នើទៅឯកអគ្គរាជទូត តាមរយៈអង្គការ JICA នូវគម្រោងចំនួន១៩ ទៀត ដើម្បីពិនិត្យលទ្ធភាពជួយអភិវឌ្ឍលើអនុវិស័យផ្សេងៗទៀត ហើយភាគីទាំងពីរថា នឹងជួបពិភាក្សាគ្នាលម្អិតនាពេលដ៏ខ្លីខាងមុខ៕

កម្ពុជាកំពុងរៀបចំ យុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី

0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បាននិងកំពុងរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជា អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងពិនិត្យមើលវឌ្ឍនភាពការងារ ទទួលធាតុចូល និងកំណត់ទិសដៅសកម្មភាពសម្រាប់ធើ្វការសិក្សាស្រាវជ្រាវបន្ថែមទៀត ។

ក្នុងកិច្ចប្រជុំ ស្តីពី ការរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្ម ដើម្បីទាញយកប្រយោជន៍ជា អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានការចូលរួមពី ភាគីពាក់ព័ន្ធ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅនៅថ្ងៃទី២៥ ខែធ្នូឆ្នាំ ២០២០ លើកឡើងថា ដោយអនុវត្តតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យក្រុមការងាររៀបចំយុទ្ធសាស្ត្រទាញយកផលប្រយោជន៍ ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាជាហត្ថលេខី ។

លោកបញ្ជាក់ថា “ហេតុនេះក្រុមការងារសិក្សាស្រាវជ្រាវ ត្រូវបានបង្កើតឡើង ដើម្បីសិក្សាស្រាវជ្រាវ និងរៀបចំយុទ្ធសាស្រ្តជម្រុញការនាំចេញតាមសេចក្តីប្រកាស លេខ ២៩១ ព.ណ.អប.ប្រក ស្តីពីការកែសម្រួលក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី”

ជាមួយគ្នានេះដែរ ក្រុមការងារបានជម្រាបជូនអង្គប្រជុំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវកន្លងមក លើទំនិញចំនួន ៩មុខ មានដូចជា៖ វិស័យសម្លៀកបំពាក់ វិស័យស្បែកជើង តំបន់សេដ្ឋកិច្ចពិសេស វិស័យដំឡើងកម្មន្តសាលធុនស្រាល វិស័យចំណីអាហារកែច្នៃ វិស័យជលផល វិស័យអង្ករវិស័យដំឡូងមី និងកៅស៊ូធម្មជាតិ ដើម្បីជម្រុញការនាំចេញទៅកាន់ប្រទេសចិន និងលក្ខខណ្ឌច្រកចូលទីផ្សារប្រទេសចិន ហើយបានធ្វើការសិក្សាអំពីទំហំពាណិជ្ជកម្មក្នុងពិភពលោក ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក និងទៅកាន់ទីផ្សារប្រទេសនាំចូលធំៗ ដែលជាដៃគូពាណិជ្ជកម្ម ជាពិសេសគឺការសិក្សា និងវិភាគអំពីចំនុចខ្លាំង ចំនុចខ្សោយ ឱកាស ការគំរាមកំហែង (SWOT Analysis) ដើម្បីកំណត់ថាទំនិញណាជាផលិតផលថ្មី ផលិតផលកំពុងលូតលាស់ ផលិតផលមានភាពចាស់ទុំ ដើម្បីមានភាពងាយស្រួយធ្វើការជម្រុញការនាំចេញបន្ថែមទៀត។

លើសពីនេះ ក្រុមការងារ ក៏បានសិក្សាអំពីរបបពន្ធ (ពន្ធគយនាំចូល) ទៅតាមប្រភេទនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី (MFN) តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិន (ACFTA) តាមភាពអនុគ្រោះពិសេសម្រាប់កម្ពុជា Preferential tariff for Cambodia (China’s Special preferential duty) និងតាមឋានៈប្រទេស ដែលមាន ការអភិវឌ្ឍន៍តិចតួច (LDC) ដើម្បីពិនិត្យមើលការនាំចេញតាមកិច្ចព្រមព្រៀងមួយណា ដើម្បីទទួលភាពអនុគ្រោះបំផុត និងបានសិក្សាផងដែរចំពោះរបាំងបច្ចេកទេសរបស់ប្រទេសចិនក្នុងការនាំចូលចំពោះទំនិញនីមួយៗ៕

ក្រុមហ៊ុន​ សច្ចៈប្រផឹធី ​ជម្រុញការ ទិញ-លក់ អចលនទ្រព្យ ឲ្យកាន់តែមាន ប្រសិទ្ធិភាពខ្ពស់ ដល់អតិថិជន ទាំងសងខាង

0

ភ្នំពេញ៖ តាមរយៈបទពិសោធន៍ និងយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព សុច្ចរិតភាព​ប្រកបដោយវិជ្ជាជីវៈ ក្រុមហ៊ុនសច្ចៈប្រផឹធី មានយុទ្ធសាស្រ្តទីផ្សារ​​ ខុសប្លែកពីក្រុមហ៊ុនដ៏ទៃ ដែលជម្រុញដល់ការទិញ លក់ អចលនទ្រព្យអោយកាន់តែ មានប្រសិទ្ធិភាពខ្ពស់ និងធ្វើអោយមាន ការទទួលស្គាល់ ពីសំណាក់អតិថិជន យ៉ាងច្រើនត្រឹមរយៈពេលដ៏ខ្លី ។

ទោះបីជាក្រុមហ៊ុន​ សច្ចៈប្រផឹធី ទើបតែបើកដំណើរការ នៅក្នុងឆ្នាំ២០១៩ ប៉ុន្តែក្រុមហ៊ុន បានផ្ដល់នូវទំនុកចិត្តខ្ពស់ ជូនដល់អតិថិជន ជាច្រើននាក់ ក្នុងការទិញលក់ អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងដ៏ល្អឥតខ្ចោះ របស់លោក ឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយក​ប្រតិបត្តិ នៃក្រុមហ៊ុន សច្ចៈប្រផឹធី។ ការបង្កើតក្រុមហ៊ុននេះឡើង ក្នុងគោលបំណង ជម្រុញទំនុកចិត្ត តាមរយៈការបង្ហាញ ដោយយកចិត្តទុកដាក់ ភាពស្មោះត្រង់ តម្លាភាព សុច្ចរិតភាព និងការធ្វើការ ប្រកបដោយវិជ្ជាជីវៈ ។

ក្នុងចក្ខុវិស័យវែងឆ្ងាយ ពាក្យដែលលោក ឧកញ៉ា សូវ សច្ចៈសម្បត្តិ​ និយមចូលចិត្តនិយាយ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃក្រុមហ៊ុន សច្ចៈប្រផឹធី ប្រកាន់ខ្ជាប់ជានិច្ច គឺ “រៀនពីកំហុស ហើយបង្កើន នូវគុណតម្លៃ”។ អ្វីដែលកាន់តែពិសេសនោះ ក្រុមហ៊ុនសច្ចៈប្រផឹធី មានការប្ដេជ្ញាចិត្ត ក្នុងការខិតខំប្រឹងប្រែង ដើម្បីបំពេញតម្រូវការអតិថិជន និងគិតពីអត្ថប្រយោជន៍ របស់អតិថិជន ជាកត្តាចម្បង ពោលគឺធ្វើយ៉ាងណា នាំអ្នកលក់ និងអ្នកទិញចំណេញទាំងអស់គ្នា ។

លោក ឧកញ៉ា សូវ សច្ចៈសម្បត្តិ បានឲ្យដឹងថា កត្តាជម្រុញអោយលោក បង្កើតក្រុមហ៊ុនសច្ចៈប្រផឹធីនេះឡើង​ គឺដោយសារមើលឃើញ​ ពីចំណុចឆកល្វែងមួយចំនួន ដែលពាក់ព័ន្ធទៅនឹង វិស័យអចលនទ្រព្យ ដូច្នេះលោកក៏មានគំនិត ចង់បើកអាជីវកម្មមួយនេះ ដើម្បីមានឪកាស ក្នុងការជួយបំពេញបន្ថែម នូវរាល់ចំណុចខ្វះខាត ដើម្បីជួយសម្រួល ដល់អ្នកលក់និងអ្នកទិញ ព្រមទាំងអ្នកវិនិយោគ ទៅលើវិស័យ អចលនទ្រព្យមួយនេះ ជាទូទៅអ្នកទិញ តែងតែចង់ទិញដី ឬផ្ទះដែលមានតម្លៃក្រោមទីផ្សារ ទីតាំងដែលមានសុវត្ថិភាព មានសក្តានុពល ហើយមានលទ្ធភាព ក្នុងការទុកលក់ ចំណេញបន្ត ដោយឡែកសម្រាប់ អ្នកលក់វិញ តែងតែចង់លក់ បានតម្លៃថ្លៃ ចំណេញបានច្រើន ដូច្នេះហើយ បានជាលោកបង្កើត ក្រុមហ៊ុននេះឡើង ក្នុងគោលបំណង នាំអ្នកលក់និងអ្នកទិញ ចំណេញទាំងអស់គ្នា តាមរយៈការប្រឹក្សាយោបល់ ដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈ ហើយចុះទៅធ្វើការវិភាគ និងធ្វើការ វាយតម្លៃជាក់ស្ដែង ទៅលើទីតាំងអចលនទ្រព្យ ដែលយើងនឹងដាក់លក់ ។

គួរឲ្យដឹងថា អត្ថប្រយោជន៍ ដែលអតិថិជនទទួលបាន នៅពេលដែលទិញអចលនទ្រព្យ ដីឬផ្ទះរបស់ក្រុមហ៊ុន សច្ចៈប្រផឹធីគឺ ទទួលបានផ្ទះ និងដី ដែលមានតម្លៃក្រោមទីផ្សារ ទីតាំងល្អ សក្ដានុពលខ្ពស់ និងធានាសុវត្ថិភាព ក្នុងការទិញ។ បេសកកម្មរបស់ក្រុមហ៊ុន គឺធ្វើយ៉ាងណាជួយសម្រួល ដ៏អ្នកលក់និងអ្នកទិញ អោយចំណេញទាំងអស់គ្នា ហើយយើងបង្កើតទ្រព្យសម្បត្តិ ជាមួយគ្នា៕

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភកញ្ចុះអង្គុយលេង និងប្រពន្ធ័អនាមយ័លាងដៃ ការពារ បង្ការជំងឺកូវីដ១៩ ដល់សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើ ក្រុងព្រះសីហនុ

ក្រុងព្រះសីហនុ៖លោក ឧកញ៉ា ទៀ វិចិត្រ ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានឧបត្ថម្ភកញ្ចុះអង្គុយលេងធ្វើពីគ្រោងដែក ក្រាលឥដ្ឋការ៉ូប្រកហ្វីប្រូស៊ីម៉ង់ត៍២កន្លែង និង ប្រពន្ធ័អនាមយ័ លាងដៃ ការពារ បង្ការជំងឺកូវីដ១៩ ដល់សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើ ក្រុងព្រះសីហនុ ។ ក្នុងនោះតាមរយៈមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ រដ្ឋបាលខេត្តក៍បានចេញលិខិតថ្លែងអំណរគុណមួយច្បាប់ ចុះហត្ថលេខាដោយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជូនលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលឧបត្ថម្ភថវិកាចំនួន ៦ ០០០ ដុល្លាអាមេរិក សម្រាប់ការសាងសង់នេះផងដែរ។

សូមបញ្ជាក់ថា សាលារៀនហ៊ុន សែនឃ្លាំងលើក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ មានថ្នាក់រៀនចំរុះ ចាប់តាំងពីថ្នាក់មតេយ្យ, បឋមសិក្សា, រហូតដល់ថ្នាក់មធ្យមសិក្សាទុតិយៈភូមិ មានសិស្សានុសិស្សជាង៣០០០នាក់, មានលោកគ្រូ អ្នកគ្រូជាង៨០នាក់ ហើយបច្ចុប្បន្នសិស្សានុសិស្សគ្រប់កម្រិត បានចូលរៀនក្នុងអាគារថ្មី ដែលឧបត្ថម្ភដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន។

នៅចុងខែធ្នូ២០២០នេះ ស្របពេលដែលសិស្សានុសិស្សមកដាក់ពាក្យចូលរៀន លោកគ្រូ អ្នកគ្រូ បានមកសម្អាតអនាមយ័ រៀបចំប្រពន្ធ័ការពារ បង្ការជំងឺកូវីដ១៩ និងកិច្ចការទូទៅក្នុងសាលា មុនពេលសិស្សានុសិស្សចូលរៀន បវេសនកាលថ្មី ដែលគ្រោងបើកនៅថ្ងៃ១១មករា២០២១ ៕

ឃើញថាអស្ចារ្យមែន…! Galaxy Note 20 | 20 Ultra… ជួយឱ្យលោកអ្នកបំពេញការងារកាន់តែងាយស្រួល…មានប្រសិទ្ធភាពខ្ពស់ និងការកម្សាន្តកាន់តែរីករាយគ្រប់ពេល…!!

0

(ភ្នំពេញ) ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០៖ ឥឡូវនេះគឺគេនិយមភាពទាន់សម័យ លេចធ្លោ ការបំពេញការងារដោយឆ្លាតវៃ (Work Smart) និងការកម្សាន្តដ៏រីករាយបំផុត (Play Smart) …! មិនថាលោកអ្នកជាតារា…អ្នកជំនួញ…ជាអ្នកសិក្សា… ជាអ្នកបង្ហាញម៉ូត ឬជាអ្នកធ្វើការ នោះទេក៏នៅតែទទួលបានអារម្មណ៍ និងបទពិសោធន៍ដ៏អស្ចារ្យនេះជាមួយនឹង Galaxy Note 20 | Note 20 Ultra ផងដែរ!

និយាយទៅមានអធិរាជស្មាតហ្វូន Samsung Galaxy Note 20 | Note 20 Ultra ក្នុងដៃគឺដឹងតែស្កប់ស្កល់ និងកក់ក្តៅក្នុងចិត្តតែម្តង! ព្រោះចង់បំពេញការងារក៏ត្រូវ…ចង់យកមកកម្សាន្តក៏កាន់តែអស្ចារ្យទៀតដោយសារតែ អាយដល (Idol) ទាំង 2 ដួងនេះបំពាក់បច្ចេកវិទ្យាទំនើបឆ្លាតវៃកប់ស៊េរី និងមានលក្ខណៈពិសេសបំផុតផ្តាច់គេនៃពិភពស្មាតហ្វូនក្នុងលោក!

ជាមួយនឹង Samsung Galaxy Note 20 | Note 20 Ultra នឹងផ្តល់នូវប្រសិទ្ធភាពការងារជាទីគាប់ចិត្ត (Work Easy) និងការកម្សាន្តដ៏រំភើបរីករាយ (Play Easy)! ហ៊ាននិយាយបែបនេះក៏ព្រោះតែ Galaxy Note 20 | Note 20 Ultra មានសមត្ថភាពអស្ចារ្យខ្លាំងដូចជា៖

– ភ្ជាប់ទៅកុំព្យូទ័រ ឬទូរទស្សន៍វៃឆ្លាតបានយ៉ាងងាយបំផុតសម្រាប់ធ្វើបទបង្ហាញ និងការកម្សាន្តក៏បាន (Samsung Dex)

– ផ្ញើឯកសារ…បើកឯកសារ…បំប្លែងឯកសារ (Convert) បានដោយងាយ! (Samsung Note)

– ធ្វើការកត់ត្រាបានលឿន ងាយស្រួល ជាមួយប៊ិកដ៏វៃឆ្លាតបំផុត(S-Pen)

– ថតវីដេអូកម្រិត 8K (120fps)បានយ៉ាងច្បាស់…លម្អិតត្រជាក់ភ្នែក…ប្លែក…ឡូយផងដែរ(PRO-GRADE CAMERA) និងអាចយករូបភាពចេញពី វីដេអូ 8K ក្នុងទំហំ 33 MP(Snap)…!

– ទំហំផ្ទុកធំ…មិនបារម្ភពីការអស់កន្លែងដាក់រូបភាព វីដេអូ ឬឯកសារឡើយ!

– ថាមពលថ្មធំ អាចប្រើបានពេញ 1 ថ្ងៃ!

ម៉េចដែរប៉ុណ្ណឹង…!! ចង់បានអីទៀត…? មាន Samsung Galaxy Note 20 | Note 20 Ultra ដូចមានអ្វីៗគ្រប់យ៉ាងក្នុងដៃហើយហ្នឹង! សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្ត…!!អូហ្អ៎…ឈប់សិន…!ភ្លេចប្រាប់…ជាវឥឡូវទាន់មានប្រូម៉ូសិនណា៎…!!!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

This image has an empty alt attribute; its file name is image-1-1-1024x563.jpg
This image has an empty alt attribute; its file name is image-3-10-1024x563.jpg
This image has an empty alt attribute; its file name is photo_2020-12-25_08-31-38-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-12-25_08-31-41-1024x1024.jpg

អបអរសាទរ អ្នកឈ្នះរង្វាន់ ក្នុងកម្មវិធីប្រូម៉ូសិន មហារង្វាន់ជាមួយ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ សម្រាប់ខែវិច្ឆិកា​ ឆ្នាំ2020

0

កម្មវិធីប្រូម៉ូសសិនមហារង្វាន់ នៅតែបន្តចែករង្វាន់ជារៀងរាល់ខែ ជាច្រើនសម្រាប់លោកអ្នក រង្វាន់ធំមានដូចជា រថយន្ត Ford Eco sports 2020 ម៉ូតូ ទូរទស្សន៍ ម៉ាស៊ីនបោក ទូទឹកកក ម៉ាស៊ីនត្រជាក់ និងរង្វាន់ផ្សេងៗជាច្រើនទៀត។

រាល់ការចំណាយទឹកប្រាក់150$ លោកអ្នកនឹងទទួល បានឆ្នោតមួយសន្លឹកភ្លាមៗ ដែលមានឱកាសឈ្នះដល់ទៅ៥ដងជារៀងរាល់ខែ អតិថិជនដែល ទិញកាន់តែច្រើន នឹងទទួលបានសន្លឹកឆ្នោតកាន់តែច្រើន និងមាន​ឱកាសឈ្នះកាន់តែច្រើន។

ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ខែចាប់ពីខែតុលា 2020 ដល់ ខែកុម្ភៈ 2021

This image has an empty alt attribute; its file name is 1-01-1024x724.jpg

* លើកទី​1 : ថ្ងៃទី06 ខែវិច្ឆិកា ឆ្នាំ2020

* លើកទី​2 : ថ្ងៃទី04 ខែធ្នូ ​ ឆ្នាំ2020

* លើកទី​3 : ថ្ងៃទី07 ខែមករា ឆ្នាំ2021

* លើកទី​4 : ថ្ងៃទី05 ខែកុម្ភៈ ឆ្នាំ2021

* លើកទី​5 : ថ្ងៃទី05 ខែមីបា ឆ្នាំ2021

កុំអោយឱកាសដ៏ល្អនេះកន្លងផុតទៅ​ សូមអញ្ជើញរួសរាន់មកកាន់ សាខាក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ដែលនៅជិតលោកអ្នកបំផុត។

អាចស្វែងរកផលិតផលផ្សេងៗ ដែលបងប្អូនចង់បានតាមវេបសាយខាងក្រោម

WWW.SUNSIMEXCO.COM

016 35 36 60 / 061 35 36 60

ចុចទីនេះ https://bit.ly/2B3M2K9 ដើម្បី subscribe!

https://bit.ly/3rvwAMm
This image has an empty alt attribute; its file name is 2-01-1024x724.jpg
This image has an empty alt attribute; its file name is 3-01-1024x724.jpg
This image has an empty alt attribute; its file name is 4-01-1024x724.jpg
This image has an empty alt attribute; its file name is 5-01-1024x724.jpg
This image has an empty alt attribute; its file name is 6-01-1024x724.jpg
This image has an empty alt attribute; its file name is 7-01-1-1024x724.jpg
This image has an empty alt attribute; its file name is 8-01-1024x724.jpg

CDC អនុម័តគម្រោង បង្កើតរោងចក្រ ចំនួន២ មានទុនវិនិយោគ ៦,៤លានដុល្លារ

ភ្នំពេញ៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងបង្កើតរោងចក្រចំនួន២ មានទុនវិនិយោគសរុប ៦,៤លានដុល្លារ ដែលមានទីតាំងស្ថិតនៅ ខណ្ឌពោធិ៍សែនជ័យ និងនៅស្រុកសំរោង ខេត្តតាកែវ ។

តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ សំណើសុំវិនិយោគរបស់ក្រុមហ៊ុនចំនួនពីរថ្មីទៀត បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “NS INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣៦កន្លែង។

២- “LONSO (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៤៣៥កន្លែង៕

ក្រុមហ៊ុន ទ្រូម៉ាន់នី ចូលរួមឧបត្ថម្ភ កម្មវិធី TEDxRUPP

0

ភ្នំពេញ៖ ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​ បច្ចេកវិទ្យាហិរញ្ញវត្ថុ ធំបផុតមួយ​នៅកម្ពុជា កំពុងជួយឧបត្ថម្ភ ដល់កម្មវិធីពិភាក្សា TEDxRUPP ក្រោមប្រធានបទ “កំណប់កំបាំងភ្នែក” (Significance of the Insignificance”)។

ព្រឹត្តិការណ៍នេះ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២០ខាងមុខនេះ រៀបចំដោយមាន ការសហការពីសកល វិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ ក្នុងនោះមានការចូលរួម ពីវារគ្មិននានា រួមមានលោក Scott Neeson ស្ថាបនិករបស់អង្គការ មូលនិធិកុមារកម្ពុជា (Cambodian Children’s Fund) អ្នកស្រី យឹម សុធារី អ្នកចិត្តវិទ្យាដ៏ល្បីឈ្មោះ និងជាទីប្រឹក្សាផ្នែកជម្លោះ និងសន្តិភាព និងលោក កែវ សុធា សហមេធាវីនៃសាលាក្ដីខ្មែរក្រហម ។

ក្នុងនោះក៏មាន វារគ្មិន ចំនួន ៦ រូបផ្សេងទៀតផងដែរ។ វារគ្មិនទាំង ៩ រូប នឹងជជែកពិភាក្សា លើប្រធានបទ ដែលមានចំណងជើងថា “កំណប់កំបាំងភ្នែក” ។

លោកស្រី ឃួន ហ្វ្រង់ដារា ប្រធាននាយកយុទ្ធសាស្ត្រ របស់ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជាលើកឡើងថា៖ “កម្មវិធីនេះជាកម្មវិធីមួយ ដើម្បីអបអរដល់ដំណាច់ឆ្នាំនេះ ហើយដូច្នេះ ក្រុមហ៊ុន ទ្រូម៉ាន់នី មានសេចក្ដីរីករាយ ក្នុងការជួយឧបត្ថម្ភ ដល់កម្មវិធី TEDxRUPP សម្រាប់កិច្ចពិភាក្សា លើប្រធានបទដ៏ពិសេសនេះ” ។

លោកស្រីបានបន្ថែមថា៖ “ក្រុមហ៊ុនទ្រូម៉ាន់នី តែងតែព្យាយាម ‘ដើរតួសំខាន់’ គ្រប់កិច្ចការដែលយើងធ្វើ រាប់ចាប់តាំងពីការគាំទ្រ ដល់ការងារបរិយាប័ន្នហិរញ្ញវត្ថុ រហូតដល់ការដើរតួនាទីឈានមុខគេ ក្នុងការដាក់ចេញនូវ បច្ចេកវិទ្យាហិរញ្ញវត្ថុ មុនគេផងដែរ”។

ព្រឹត្តិការណ៍ TEDxRUPP នេះត្រូវបានរំពឹងថា នឹងមានអ្នកទស្សនា តាមអនឡាញ ប្រមាណ ២០០ ទៅ ៣០០ នាក់។ ទន្ទឹមនឹងនេះដែរ ក៏មានអ្នកមកទស្សនាផ្ទាល់ ក្នុងចំនួនមានកំណត់ផងដែរ នៅអគារ The Desk Flagship ស្ថិតក្នុងខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកស្រី ឃួន ហ្វ្រង់ដារា បន្ថែមថា៖ “យើងតែងតែមានក្ដីរីករាយ ក្នុងការគាំទ្រ ដល់កម្មវិធី TEDxRUPP។ ស្រដៀងគ្នានឹងមោទនភាព របស់កម្មវិធី TEDxRUPP ដែរ ក្រុមហ៊ុនទ្រូម៉ាន់នី មានមោទនភាព ដែលតែងតែនាំមកនូវ គំនិតផ្ដួចផ្ដើមថ្មីៗ សម្រាប់ទីផ្សារដែលផ្ដោត ជាពិសេសលើយុវជនបច្ចុប្បន្ន” ។

ចាប់តាំងពីក្រុមហ៊ុន បានផ្ដើមប្រតិបត្តិការរបស់ខ្លួន នៅកម្ពុជា ក្នុងឆ្នាំ២០១៦មក ទ្រូម៉ាន់នី បានបង្កើតបណ្ដាញ ភ្នាក់ងារធំជាងគេបង្អស់ ក្នុងវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុនៅកម្ពុជា។ ទ្រូម៉ាន់នី បានឲ្យដឹង ថា ក្រុមហ៊ុនមានបណ្ដាញ ភ្នាក់ងារជាង ១ ម៉ឺននាក់ រង់ចាំ ផ្ដល់សេវាកម្មទាក់ទង នឹងហិរញ្ញវត្ថុ នៅគ្រប់ ទីកន្លែងទាំងអស់ នៅកម្ពុជា ដែលមិនទាន់មាន សេវាធនាគារនៅឡើយ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារសរុប ចំនួនជាង ៦ម៉ឺន ៥ពាន់ ភ្នាក់ងារ ដែលកំពុងបម្រើសេវាកម្ម ជូនដល់អតិថិជនចំនួន ៤០ លាន នាក់ នៅក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏មានការគាំទ្រ ផ្នែកបច្ចេកទេស ពីក្រុមហ៊ុន Ant Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន អាលីបាបា ផងដែរ សម្រាប់ជួយផ្គត់ផ្គង់ នូវសេវាកម្ម និងបច្ចេកវិទ្យា ហិរញ្ញវត្ថុទំនើបៗ ដ៏មាន សុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ តាមទូរស័ព្ទស្មាតហ្វូន និងតាមភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងជាដៃគូសហការ របស់ក្រុមហ៊ុនបច្ចេកវិទ្យា ហិរញ្ញវត្ថុ Ant Financial របស់ អាលីបាបា៕

លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភសម្លៀកបំពាក់ និងមួកសុវត្ថិភាព ដល់ប្រជាការពារ សង្កាត់លេខ១ ៨០ឈុត សម្រាក់ការលើកទឹកចិត្ត

0

ភ្នំពេញ​៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចាត់ឲ្យតំណាង នាំយកឈុតសម្លៀកបំពាក់ ចំនួន៨០ឈុត នឹង មួកសុវត្ថិភាពចំនួន​ ៨០មួក ឧបត្ថម្ភ​ដល់ប្រជាការពារ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងការ បំពេញភារកិច្ច​ ជួយរក្សាសន្តិសុខ សណ្តាប់ធ្នាប់ទូទៅ ក្នុងមូលដ្ឋាន ដែលត្រូវបានធ្វើឡើង​ នៅសាលាសង្កាត់លេខ១ ។

លោក ឈិត សូផាត ចៅសង្កាត់លេខ១ បានថ្លែងអំណរគុណនិង ជូនពរគ្រប់ប្រការ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារ ដែលបានឧបត្ថម្ភ ជាឈុតសម្លៀកបំពាក់ សម្ភារៈនិងមួកសុវត្ថិភាព ដល់កម្លាំងប្រជាការពារ ក្នុងសង្កាត់លេខ១ ជាការលើកទឹកចិត្ត បងប្អូនប្រជាការពារ យើងនៅមូលដ្ឋាន៕