Home Blog Page 170

រដ្ឋបាលជលផលថា ផលចាប់សរុបតាមដាយត្រី សម្រាប់ឆ្នាំនេះ ទាបជាងឆ្នាំ២០១៩

0

ភ្នំពេញ៖រដ្ឋបាលជលផល បានឲ្យដឹងថា តាមលក្ខណបច្ចេកទេស រួមទាំងវិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ ផលចាប់សរុបតាមដាយត្រីសម្រាប់ឆ្នាំនេះ អាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% ពី ១៤ ៣២០តោន មកនៅត្រឹម ៩ ៩០០តោន នាឆ្នាំនេះ ខណៈផលនេសាទ ក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦ ៥០០តោន ហើយឆ្នាំ២០២០ មានចំនួន២៦៨ ០០០តោន។

ក្នុងឱកាសអញ្ជើញមកពិនិត្យសកម្មភាព របស់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី កំពុងមមាញឹក សស្រាក់សស្រាំទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ នៅគន្លងដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង) ក្នុងស្រុកពញាឭ ខេត្តកណ្តាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម បានថ្លែងថា បើគិតជាផលចាប់ទឹកសាបសរុប ក្នុងឆ្នាំនេះអាចមានកម្រិតទាបជាងឆ្នាំកន្លងមកប្រមាណ ១៣% ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គស្ថិតក្នុងកម្រិតទាបហើយបានអូសបន្លាយជាងមួយខែ ។ បើយោងតាមសេចក្តីរាយការណ៍ របស់មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា កម្រិតកំពស់ទឹកនៅទីតាំងដាយត្រីនាពេលបច្ចុប្បន្នមានកំពស់ខ្ពស់ជាងឆ្នាំ២០១៩ចំនួនមួយម៉ែត្រនៅឡើយ ហើយល្បឿននៃទឹកហូរវិញក៏មានសភាពហូរខ្លាំងល្អ ដែលជាក្តីសង្ឃឹមថានៅខ្នើតក្រោយអាចមានត្រីបន្តចេញពីទន្លេសាបបន្តទៀត ។

លោកបន្តថា “តែទោះជាយ៉ាងណា តាមលក្ខណបច្ចេកទេស រួមទាំងវិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ ផលចាប់សរុបតាមដាយត្រីសម្រាប់ឆ្នាំនេះអាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% ពី ១៤ ៣២០តោន មកនៅត្រឹម ៩ ៩០០តោន នាឆ្នាំនេះ។ ចំពោះផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦ ៥០០តោន ហើយឆ្នាំ២០២០ មានចំនួន២៦៨ ០០០តោន”

ជាមួយគ្នានោះដែរ ម្ចាស់ដាយត្រីបានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃដំបូងត្រីប្រហុកចុះច្រើន ដាយលេខ ១៣ និង ១៤ លើកម្តងៗបានប្រមាណជា ១ ០០០គ.ក្រ ហើយ ១ម៉ោងលើកម្តង។
ដោយសារថ្ងៃនេះជាថ្ងៃទី៣ ដែលមានសន្ទះត្រីចុះបានគ្រាន់បើ ប្រសើរជាងពីរថ្ងៃដំបូងតម្លៃត្រីប្រហុកហាក់ខ្ពស់បន្តិចគឺមានតម្លៃ ៥ ០០០រ/គ.ក្រ។ ដោយឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ជា ១ ០០០-១ ៥០០គ.ក្រ ហើយតម្លៃក៏ល្អជាងគឺ ៣ ០០០រ/គ.ក្រ។

ទន្ទឹមនឹងនេះ ផលដែលទទួលបានពីការធ្វើវារីវប្បកម្មមានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០១៩ មានចំនួន ៣០៧ ៤០៨តោន និងឆ្នាំនេះអាចទទួលបានចំនួន ៤០០ ៤០០តោន។ តួលេខនេះ បានបញ្ចាក់យ៉ាងច្បាស់ថា អនុវិស័យវារីវប្បកម្មបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ៗក្នុងការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ជំនួសឲ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទ ស្របតាមបំណងប្រាថ្នារបស់សម្តេចតេជោ គឺត្រូវជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីជាលក្ខណគ្រួសារ។ លោក វេង សាខុន បានអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើផ្អក និងប្រហុកឲ្យបានច្រើននៅខ្នើតនេះ និងខ្នើតបន្ទាប់ ក្នុងអំឡុងខែមករាខាងមុខនេះ៕

ឯកអគ្គរដ្ឋទូតសិង្ហបុរី ថាកម្ពុជានិងសិង្ហបុរី ជាប្រទេសតូចមែន ប៉ុន្ដែមានការបើកជំហរ សេដ្ឋកិច្ចដូចគ្នា

0

ភ្នំពេញ៖ លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្លែងថាកម្ពុជា និងសិង្ហបុរី ជាប្រទេសតូចមែន ប៉ុន្ដែមានការបើកជំហរសេដ្ឋកិច្ចដូចគ្នា។ លោកឯកអគ្គរដ្ឋទូតថា សិង្ហបុរី និងកម្ពុជានឹងរួមសហការគ្នា បង្កើតមជ្ឍមណ្ឌលភស្ដុភារកម្មភ្នំពេញ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលគ្រោងនឹងចុះហត្ថលេខានាពេលឆាប់ៗនេះ ដើម្បីជួយគាំពារដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផងដែរ។

ក្នុងឱកាសលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួប លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់អណត្តិបេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោកឯកអគ្គរដ្ឋទូតបានអបអរសាទរកម្ពុជា ចំពោះភាព ជោគជ័យនានា ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាមួយប្រទេសដៃគូ។ លោកឯកអគ្គរដ្ឋទូតក៏បានលើកឡើង អំពីការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) ដែលកម្ពុជា និងសិង្ហបុរី ជាសមាជិក។

ក្នុងកិច្ចជំនួបនេះដែរ លោក ប៉ាន សូរស័ក្ដិបានថ្លែងថាកម្ពុជា និងសិង្ហបុរី ជាមិត្តជិតស្និត ហើយតែងតែរួមសហការគ្នាដើម្បីទាញយកផលប្រយោជន៍ទៅវិញទៅមក ក្នុងគ្រប់វេទិកាទាំងអស់ ទាំងនៅអង្គការពាណិជ្ជកម្មពិភពលោក អង្គការកម្មសិទ្ធិបញ្ញាពិភពលោក អាស៊ាន និងវេទិកាផ្សេងៗទៀតជាដើម។ ឯកឧត្តមក៏បានបន្ថែមថា កន្លងមក ក្រសួងពាណិជ្ជកម្ម ក៏បានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាដែលធុរជនសិង្ហបុរីជួបប្រទះកន្លងមកផងដែរ។

លោកឯកអគ្គរដ្ឋទូត បានស្នើសុំ លោករដ្ឋមន្រ្ដីបន្ដការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយនឹង ឯកអគ្គរដ្ឋទូតសិង្ហបុរីដែលមកកាន់អណត្តិថ្មី ដែលឯកឧត្តមរដ្ឋមន្រ្ដី បានជម្រាប់លោកវិញថា លោកនឹងបន្ដសហការជាមួយអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាថ្មី ដោយក្រសួងពាណិជ្ជកម្មកន្លងមក មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយប្រទេសសិង្ហបុរីកន្លងមក ដើម្បីជុំរុញកិច្ចសហប្រតិបត្តទ្វេភាគី រវាងប្រទេសទាំងពីរបន្ដទៀត៕

CDC អនុម័ត គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹម គ្រប់ប្រភេទ តម្លៃ ២,៣លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោង បង្កើតរោងចក្រផលិតសម្ភារៈសត្វចិញ្ចឹមគ្រប់ប្រភេទ របស់ក្រុមហ៊ុន CAMBODIAN TIANYUAN DINGWANG PET PRODUCTS CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៨កន្លែង។ នេះបើតាមការឲ្យដឹងពី CDC កាលថ្ងៃទី២១ ខ្នែធ្នូ ឆ្នាំ២០២០៕

ធនាគារឡាវ និងធនាគារជាតិកម្ពុជា វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព កិច្ចសហប្រតិបត្តិការទ្វេភាគី

0

ភ្នំពេញ៖ ធនាគារកណ្តាលឡាវ និងធនាគារជាតិនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានរួមចំណែកពង្រឹងសមត្ថភាពជំនាញ តាមរយៈការផ្លាស់ប្តូរចំណេះដឹងនិងជំនាញ និងពង្រឹងការអភិវឌ្ឍវិស័យធនាគារនិងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ គួររំលេចថា បច្ចុប្បន្ន ធនាគារពាណិជ្ជខ្មែរចំនួន២ មានវត្តមាននៅប្រទេសឡាវ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

តាមរយៈធនាគារជាតិនៃកម្ពុជា ឲ្យដឹងថា គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគារកណ្តាលឡាវ ដឹកនាំដោយឯកឧត្តម Sonexay Sitphaxay ទេសាភិបាល ធនាគារកណ្តាលឡាវ បានជួបប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។ កិច្ចប្រជុំទ្វេភាគី រវាងធនាគារកណ្តាលទាំងពីរ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី សំដៅរួមចំណែកក្នុងការអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុនិងសេដ្ឋកិច្ច និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ច ការដឹកនាំគោលនយោបាយរូបិយវត្ថុ ការត្រួតពិនិត្យធនាគារ ជាពិសេស គោលនយោបាយនិងវិធានការ ដែលប្រទេសទាំងពីរអនុវត្តក្នុងពេល ដែលទទួលរងឥទ្ធិពលអវិជ្ជមាន នៃការរីករាលដាលជំងឺកូវីដ-១៩។

ធនាគារកណ្តាលឡាវ និងធនាគារជាតិនៃកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ មកលើសេដ្ឋកិច្ច តាមរយៈការរក្សាស្ថិរភាពថ្លៃ និងការអនុវត្តគោលនយោបាយរូបិយវត្ថុវិត្ថារកម្ម ដើម្បីគាំទ្រការផ្តល់សន្ទនីយភាព របស់វិស័យធនាគារចំពោះ សកម្មភាពសេដ្ឋកិច្ច។

ជាមួយគ្នានេះ ធនាគារកណ្តាលទាំងពីរ ក៏បានចូលរួមក្នុងការជួយ សម្រាលបន្ទុករបស់ ប្រជាជនក្រីក្រនិងក្រុមហ៊ុន-សហគ្រាស ដែលទទួលរងការធ្លាក់ចុះចំណូល ដោយបានបន្ធូរបន្ថយបញ្ញត្តិកម្មមួយចំនួន ដែលផ្តល់លទ្ធភាពឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចរៀបចំឥណទានឡើងវិញបាន។

ធនាគារកណ្តាលទាំងពីរក៏បាន ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី ជាប្រពៃណីឱ្យកាន់តែ រីកចម្រើនថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រទេសនិងប្រទេសទាំងពីរ ដែលឋិតនៅភូមិផងរបងជាមួយ៕

AFD ផ្តល់ហិរញ្ញប្បទាន ជាង ៩១លានដុល្លា សម្រាប់ពង្រឹង វិស័យកសិកម្ម នៅកម្ពុជា

ភ្នំពេញ៖ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានរហូតដល់៧៥លានអឺរ៉ូ (ប្រមាណជាង៩១លានដុល្លារ) សម្រាប់ពង្រឹងវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួល អាកាសធាតុនៅកម្ពុជា។

តាមរយៈស្ថានទូតបារាំង ឲ្យដឹងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា “គម្រោង Rural Infrastructure Development for Camdodia (RID4CAM) នឹងជួយកែលម្អសេវាមូលដ្ឋានសម្រាប់ប្រជាជននៅតាមជនបទ និងចូលរួមចំណែកតភ្ជាប់តំបន់ដាច់ស្រយាល។ ចំណែកកម្មវិធី Agriculture Value Chain Competitiveness and Safety Enhancement (ACSEP) នឹងបង្កលក្ខណៈងាយស្រួលដល់ពិពិធកម្មវិស័យកសិកម្ម តាម រយៈការគាំទ្រផ្នែកដ៏មានសក្តានុពលទាំងប្រាំ (រួមមានគ្រាប់ស្វាយ ចន្ទី ផ្លែស្វាយ ដំឡូងជ្វា បសុបក្សី និងការដាំដំណាំ)។ គម្រោងទាំងនេះនឹងត្រូវបានដាក់ឱ្យដំណើរការជាមួយធនាគារ KfW អាល្លឺម៉ង់ និងធនាអភិវឌ្ឍន៍អាស៊ី (ADB)”

សូមជម្រាបថា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីអេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងលោកស្រី អូហ្វេលី បួរីស នាយិកាទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញា​ហិរញ្ញប្បទានចំនួនពីរ ដើម្បីគាំទ្រដល់ដល់ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទប្រកបដោយចីរភាព ក៏ដូចជាការអភិវឌ្ឍដែលធន់ នឹងបម្រែបម្រួលអាកាសធាតុនៅកម្ពុជា៕

ជប៉ុនផ្តល់ជំនួយ ឥតសំណង ចំនួន ២៨៨,៤៧៣ ដុល្លារ សម្រាប់ គម្រោងសន្តិសុខមនុស្សជាតិ នៅកម្ពុជា

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់ គម្រោងសន្តិសុខមនុស្សជាតិ, KUSANONE, ចំនួន ២៨៨,៤៧៣ ដុល្លារអាមេរិក សម្រាប់បំពាក់ឧបករណ៍ពេទ្យ នៅមន្ទីរពេទ្យបង្អែកអង្គរបូរីខេត្តតាកែវ និងបំពាក់ឧបករណ៍អក្សរប្រៃយ៍ នៅសាលាពិសេសក្នុងរាជធានីភ្នំពេញនិងខេត្តចំនួន៣។

តាមរយៈស្ថានទូតជប៉ុន ឲ្យដឹងនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០នេះ ថា “រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសម្រាប់ គម្រោងសន្តិសុខមនុស្សជាតិ, KUSANONE, ចំនួន ២៨៨,៤៧៣ ដុល្លារអាមេរិក សម្រាប់បំពាក់ឧបករណ៍ពេទ្យ នៅមន្ទីរពេទ្យបង្អែកអង្គរបូរីខេត្តតាកែវ បំពាក់ឧបករណ៍អក្សរប្រៃយ៍នៅសាលាពិសេស ក្នុងរាជធានីភ្នំពេញនិងខេត្តចំនួន៣ និងតម្លើងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យ ការស្តាប់ឭនិងពង្រឹងសេវាព្យាបាល ការទំនាក់ទំនង សំរាប់កុមារនៅភ្នំពេញនិងខេត្តទាំង ៦”

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពចំនួន៣ បានចុះហត្ថលេខា លើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ យើងជឿជាក់ថា ជំនួយទាំងនេះនឹងជួយក្នុងការកែលម្អគុណភាពជីវិត សម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង៕

រដ្ឋមន្ត្រីក្រសួងសាធារណការ៖ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ជាកម្លាំងចលករជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន

0

ភ្នំពេញ៖លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ជាមជ្ឈមណ្ឌល ដ៏មានសក្ដានុពល ក្នុងការលើកស្ទួយវិស័យដឹកជញ្ជូនឱ្យកាន់តែ មានប្រសិទ្ធភាព និងមានលក្ខណៈប្រកួត ប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ និងសកលលោកទាំងតម្លៃ និងសេវាកម្ម និងជាកម្លាំងចលករជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន និងសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍកម្ពុជា ជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ FA (Framework Agreement) នៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ (PP-LC) ជាមួយលោក Alex Sanford អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់អន្តរជាតិ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក ស៊ុន ចាន់ថុល បានសម្ដែងនូវការកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំ ដែលបានផ្ដល់ធាតុចូលដ៏មានតម្លៃក្នុងបុព្វហេតុរៀបចំកិច្ចព្រមព្រៀងនេះឱ្យមានសង្គតភាព ស្របតាមបរិបទច្បាប់ សង្គម និងសេដ្ឋកិច្ចកម្ពុជា សេដ្ឋកិច្ចតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន និងអនាគត។

ជាមួយគ្នានេះលោក ស៊ុន ចាន់ថុល បានណែនាំឱ្យក្រុមការងារចំពោះកិច្ច ដឹកនាំដោយលោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារកម្ម សហការជាមួយភាគីពាក់ព័ន្ធ និងក្រុមហ៊ុនវិនិយោគ ក្នុងទិសដៅបញ្ចប់ សេចក្ដីព្រាងកិច្ចព្រមព្រៀងនេះ និងឈានទៅរកការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះជាផ្លូវការរវាងក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH តាមគម្រោងដែលបានគ្រោងទុក ។

សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិនិត្យលើសេចក្តីព្រាងចុងក្រោយ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌនៃគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាល ជាមួយនឹងក្រុមហ៊ុន YCH និងដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងអ្នកប្រឹក្សាយោបល់ ផ្នែកច្បាប់ អន្តរជាតិលើចំណុចមួយចំនួន ដែលនៅសេសសល់ពីកិច្ចប្រជុំនាពេលកន្លងមក សំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយ ក្នុងបទដ្ឋានជាតិ និងអន្តរជាតិ អាចទទួលយកបាន ពីគ្រប់ភាគី ជាពិសេសបម្រើឱ្យប្រយោជន៍ជាតិជារួម ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងឈានទៅបញ្ចប់ សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនេះ នាពេលឆាប់ៗខាងមុខ ដើម្បីដាក់ជូនទៅក្រុមហ៊ុន YCH៕

ប្រួម៉ូសិនលក់ចុងឆ្នាំ ពីស៊ុនស៊ីមិចកូ ថែមហើយថែមទៀត ថែមរហូតអស់ពីស្តុក និងមានឱកាស​ ឈ្នះរង្វាន់​ធំរថយន្តថ្មី ១គ្រឿង

0

ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល និង រីករាយពិធីបុណ្យណូអ៊ែល ខាងមុខនេះ ក្រុមហ៊ុន ស៊ុនស៊ីមិចកូ មានប្រម៉ូសិនលក់ចុងឆ្នាំ បន្ថែមអស់ស្ទះ ថែមរហូតដល់អស់ពីស្ដុក រីឯតម្លៃដឹងតែពិសេស សម្រាប់បងប្អូន ទិញចុងឆ្នាំងនេះ ។

មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកក៏អាចមានឱកាស ឈ្នះមហារង្វាន់ ពីស៊ុនស៊ីម៉ិចកូ ជារៀងរាល់ខែ ក្នុងនោះដែររង្វាន់ធទី១ រថយន្ត Ford Ecosport 2020 ១គ្រឿង និងរង្វាន់ទី២ ម៉ូតូ Yamaha X-Ride 2020 ៥រង្វាន់ និងរង្វាន់ផ្សេងៗជាច្រើនទៀត សរុបទឹកប្រាក់ ២០០លានរៀល ។

កុំអោយឱកាសនេះ​​ កន្លងហួសផុតទៅ ប្រម៉ូសិននេះ មានចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ។ សូមប្រញ៉ាប់រួសរាន់ឡើង ស្វែងរកទំនិញ គ្រឿងអេឡិចត្រូនិក នៅតាមសាខាក្រុមហ៊ុន ស៊ុនស៊ីមិចកូ ដែលនៅជិត លោកអ្នកបំផុត ទាំង១៩សាខា ទូទាំងរាជធានីខេត្ត ហើយសម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ ចង់ទិញគ្រឿងអេឡិចត្រូនិច ល្អៗដែលមានគុណភាពខ្ពស់ លោកអ្នកអាចទិញ តាមរយៈផេក SUNSIMEXCO., LTD ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ខាងក្រោមនេះ

អាចស្វែងរកផលិតផលផ្សេងៗ ដែលបងប្អូនចង់បាន តាមវេបសាយ៖ WWW.SUNSIMEXCO.COM ។ Hotline : 016 35 36 60 / 061 35 36 60
សាខារាជធានីភ្នំពេញ
1ផ្ទះលេខ ៦០ មហាវិថីព្រះមុនីវង្ស លេខទូរស័ព្ទ 069 266 188
Map : https://goo.gl/A5mhui
2 ផ្ទះលេខ ២៧៨-២៨០ មហាវិថីម៉ៅសេទុង លេខទូរស័ព្ទ 089 525 286
Map : https://goo.gl/RRwrsy
3 ផ្ទះលេខ ៣៦ មហាវិថីម៉ៅសេទុង លេខទូរស័ព្ទ 089 788 536
Map : https://bit.ly/2ZpKKCl
4 ផ្ទះលេខ ៣៥ មហាវិថី មុនី្នរ៉េត លេខទូរស័ព្ទ 016 816 281
Map : https://goo.gl/qtPxTF
5 ផ្ទះលេខ ៨៩ មហាវិថីព្រះសីហនុ លេខទូរស័ព្ទ 086 277 633
Map : https://goo.gl/5CbxUJ
6 ផ្ទះលេខ ១០៥ មហាវិថីកម្ពុជាក្រោម លេខទូរស័ព្ទ 077 478 502
Map : https://goo.gl/FHokjN
7 ផ្លូវ271 សាមគ្គី លេខទូរស័ព្ទ 081708943 / 017667864
8 ផ្ទះលេខ ៤៦-៤៨ ផ្លូវលេខ ៥៣-១៣០ លេខទូរស័ព្ទ 012 858 360
Map : https://goo.gl/UCXr6v
9 ផ្ទះលេខ ២១៩BC មហាវិថីព្រះមុនីវង្ស លេខទូរស័ព្ទ 016 975 540
Map : https://goo.gl/36fUcu
10 ផ្ទះលេខ ៦៥៤ ផ្លូវជាតិលេខ ២ ចាក់អង្រែក្រោម លេខទូរស័ព្ទ 069 58 68 94
Map : https://bit.ly/2Cu2LXs
11 ផ្ទះលេខ ១៤៤ ស្ទឹងមានជ័យ លេខទូរស័ព្ទ 010 606 581/ 012 303 784
Map : https://goo.gl/pHA3d1
12 ផ្លូវ 6A ជ្រោយចង្វា លេខទូរស័ព្ទ : 089 671 166 / 010 776 396
Map : https://goo.gl/maps/66HC7UTKCYS9V6gQ9
13 ផ្លូវ271 វត្តសន្សំកុសល លេខទូរស័ព្ទ: 098 51 52 71 / 089 52 52 71
Map : https://bit.ly/3fFXkDw
14 ផ្ទះលេខ 27 ផ្លូវ1003 សែនសុខ លេខទូរស័ព្ទ: 010 557627 / 089452227
Map : https://bit.ly/3iEOvL1
សាខាបណ្ដាខេត្ដ
15 ផ្ទះលេខ ០៧៣៥ ផ្លូវ ០៦ ខេត្ដសៀមរាប លេខទូរស័ព្ទ 098 689 038
Map : https://goo.gl/A6Frcn
16 ផ្ទះលេខ ១០៣-១-៥ ផ្លូវ ០៣ ខេត្ដបាត់ដំបង លេខទូរស័ព្ទ 017 844 828
Map : https://bit.ly/3lzwwbm
17 ផ្លូវមិត្តភាព ខេត្ដព្រះសីហនុ លេខទូរស័ព្ទ 017 702 084
Map : https://bit.ly/3jXlXxT
18 ផ្ទះលេខ ៦៦ ផ្លូវ ០៣ ខេត្ដកំពត លេខទូរស័ព្ទ 031 8899 889
Map : https://bit.ly/3gRtlbC
19 ផ្ទះលេខ ០៧ ផ្លូវព្រះបាទអង្គឌួង ក្រុងកំពង់ចាម លេខទូរស័ព្ទ 092 997 149
Map : https://bit.ly/3esMIGm

ជម្រើសម៉ាស៊ីនត្រជាក់ ដ៏វៃឆ្លាតបំផុតរបស់ សាមសុង ដែលអាចកម្ចាត់មេរោគ បាក់តេរី ផ្តល់ខ្យល់បរិសុទ្ធ និងសន្សំសំចៃខ្ពស់បំផុត ផ្តាច់គេ…!!

(ភ្នំពេញ) ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០៖ ស្ថានភាពបច្ចុប្បន្ននេះ ការដើរហើរ និងការប្រកបរបរកទទួលទានមិនសាមញ្ញដូចមុនទៀតទេ ហើយបញ្ហា មេរោគ បាក់តេរី និងការឆ្លងជំងឺ កំពុងក្លាយជាបញ្ហាដ៏រសើបសម្រាប់ជីវិតប្រចាំថ្ងៃ និងសុខភាពយើងទាំងអស់គ្នាផងដែរ! សួរថាតើមានអ្នកណាខ្លះដែលមិនស្រឡាញ់ និងយកចិត្តទុកដាក់ពីសុខភាពនោះ! លុយយើងអាចរកបាន…តែសុខភាពល្អយើងមិនអាចស្វែងរក បានទេលុះត្រាតែ លោកអ្នកដឹង និងចេះជ្រើសរើសយករបៀបរស់នៅដែលផ្តល់នូវសុខភាពល្អ និងភាពងាយស្រួលក្នុងជីវិតប្រចាំថ្ងៃរបស់លោកអ្នក!

This image has an empty alt attribute; its file name is AC_Anti_Virus-01-1-818x1024.jpg

ម៉្យាងទៀតថាខាងក្រៅទៅលោកអ្នកបារម្ភពីបញ្ហាមេរោគ បាក់តេរី និងការឆ្លងជំងឺផ្សេងៗ ចុះបើបរិយកាសក្នុងផ្ទះ ការិយាល័យ ឬបន្ទប់គេងរបស់អ្នកមានអ៊ីចឹងដែរនោះ ថាតើវាអាចធ្វើឱ្យការរស់នៅរបស់អ្នកមានសុខភាពល្អយ៉ាងម៉េចបានទៅ! ប៉ុន្តែជាមួយនឹងមាស៊ីនត្រជាក់ Samsung Wind-Free Premium ពិតជាអាចផ្តល់ឱ្យលោកអ្នក នូវការរស់នៅពោរពេញដោយសុខភាពល្អ និងមានភាពងាយស្រួលបំផុត! ខាងក្រោមនេះគឺជា សមត្ថភាពដ៏វៃឆ្លាតអស្ចារ្យ និងជាកត្តាចម្បងមិនអាចខ្វះបានដែល សាមសុង ខិតខំអភិវឌ្ឍឡើង សម្រាប់លើកកម្ពស់ផ្នែកសុខមាលភាពសម្រាប់លោកអ្នក និងមនុស្សជាតិទូទាំងពិភពលោក ដោយបំពាក់មុខងារពិសេសបំផុតដូចជា៖

* PM10 Filter៖ ជួយការពារធូលីដី ឬភាគលិ្អតកំទេចកំទី រោមសត្វ ក្នុងបរិយាកាសបានយ៉ាងល្អបំផុត!

* Tri-Care Filter៖ បំពាក់នូវថ្នាំការពារ Zeolite មានសមត្ថភាពខ្ពស់បំផុតក្នុងការ៖

– ចាប់យកមេរោគ (Anti-Virus)

– ចាប់យកបាក់តេរី (Anti-Bacteria)

– ចាប់យកធាតុដែលបង្កជាអាឡ័កហ្សី (Anti-Allergy) ឬជំងឺផ្សេងៗ បានយ៉ាងល្អបំផុតរហូតដល់ 99%!!

បើស្រឡាញ់សុខភាព និងយកចិត្តទុកដាក់មនុស្សសំខាន់ ឬមនុស្សជាទីស្រឡាញ់របស់លោកអ្នក សូមជ្រើសយកម៉ូឌែលណាមួយក្នុងចំណោមម៉ូឌែល ខាងលើនេះចុះពិតជាមិនខកបំណងឡើយ! សាមសុង តែងតែគិតគូពីសុខភាព និងបង្កើនគុណភាព ការរស់នៅរបស់លោកអ្នក…! សាមសុង ជាទីទុកចិត្ត!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅ សាកសួរផលិតផលដោយផ្ទាល់ ឬរកជាវបានតាមបណ្តាហាងទំនើប និងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេសបាន ឬក៏អាចធ្វើការទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខ៖ 1800 203 232 !!

This image has an empty alt attribute; its file name is photo_2020-12-21_10-34-50-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-12-21_10-34-58-1024x1024.jpg

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វពង្រូល ១ក្បាលទៀត ទៅលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិវិញ

0

លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានបន្តនាំយកសត្វពង្រូល ចំនួន ១ក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិ វិញ ប្រយោជន៍ដើម្បីឲ្យសត្វនេះ បានរស់រាន មានជីវិតឡើងវិញ ក្រោយទទួលបាន ពីប្រជាពលរដ្ឋ នាំយកមកប្រគល់ជូន។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វពង្រូលទាំង​ ០១នេះ មានទម្ងន់ជិត ៧គីឡូ ត្រូវបានប្រជាពលរដ្ឋ ចាប់បានដោយចៃដន្យ រួចបាននាំយកមក ប្រគល់ជូន លោកឧកញ៉ា ដើម្បីលែងចូលទៅ ក្នុងព្រៃធម្មជាតិវិញ។

ក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ ក្រៅពីបានថ្លែងអំណរគុណ ដល់ពលរដ្ឋរស់នៅ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលនាំយក សត្វពង្រូលនេះ យកមកប្រគល់ជូន លោកឧកញ៉ា ដើម្បីលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិវិញ។

លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់សហគមន៍ និងមន្ត្រីរាជការគ្រប់ស្ថាប័ន សូមចូលរួមជួយថែរក្សា ការពារសត្វព្រៃ​ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់ កុំសម្លាប់ និងកុំទទួលទានអាហារ ចំអិនពីសាច់សត្វព្រៃ ដើម្បីរួមចំណែក ជាមួយសង្គមជាតិ ក្នុងការងារថែរក្សាសត្វព្រៃផង និងបរិស្ថានធម្មជាតិផងដែរ៕