Home Blog Page 171

ADB៖ ពិភពលោកអាចខាតបង់ ៥,៤ពាន់ពាន់លានដុល្លារ នៃ GDP ឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ១៩

ភ្នំពេញ៖ សេដ្ឋវិទូ ADB ឥឡូវនេះប៉ាន់ស្មានថា GDP ឆ្នាំ ២០២១ នឹងធ្លាក់ ៣,៦% ទៅ ៦,៣%ទាបជាងសន្ទុះរំពឹងទុកប្រសិនបើគ្មានរោគរាតត្បាតកូវីដ១៩ ។ មានន័យថា ពិភពលោកបាត់បង់សកម្មភាពសេដ្ឋកិច្ចក្នុងតម្លៃពី ៣,១ ពាន់ពាន់លានដុល្លារទៅ ៥,៤ ពាន់ពាន់លានដុល្លារ។

តាមរយៈហ្វេសប៊ុក ADB បានឲ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ ថា “ក្នុងនោះប្រទេសកំពុងអភិវឌ្ឍចំនួន ៤៦ ក្នុងតំបន់អាស៊ីអាចខាតបង់ពី ៨៤៤ ពាន់លានដុល្លារទៅ ១,៤៧ ពាន់ពាន់លានដុល្លារ ដែលក្នុងនោះអាស៊ីខាងត្បូង និងប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ទទួលរងគ្រោះខ្លាំងជាងគេ”

ក្រុមហ៊ុន TLL Real Estate បង្កើតគម្រោង លំនៅឋានដ៏ធំ លើផ្ទៃដី ១៣០ហិចតា ជម្រុញដល់ វិស័យអចលនទ្រព្យ នៅតំបន់ផ្លូវ៥១ កាន់តែមានសក្តានុពល

0

ភ្នំពេញ៖ និយាយអំពីផ្លូវលេខ៥១ ដែលគ្រប់គ្នាដឹងថា ជាផ្លូវក្រវ៉ាត់ក្រុងដ៏សំខាន់ នាពេលបច្ចុប្បន្ន លើវិស័យដឹកជញ្ជូន ដែលបានផ្សារភ្ជាប់ តំបន់សំខាន់ៗជាច្រើន ក្នុងនោះវិស័យឧស្សាហកម្ម រោងចក្រក៏មានការកើនឡើង ជាបន្តបន្ទាប់ ដោយបានទាញ ការវិនិយោគ ពីវិនិយោគិន ក្នុងនិងក្រៅស្រុក និងបានជម្រុញ ដល់វិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះ ឲ្យមានសន្ទុះហក់ឡើងយ៉ាងឆាប់រហ័យ និងធ្វើឲ្យមានសក្តានុពល សេដ្ឋកិច្ចខ្លាំងខ្លា ត្រឹមមួយរយៈចុងក្រោយនេះផងដែរ ។

ក្នុងនោះវិស័យអចលនទ្រព្យ ជាពិសេសគឺវិស័យដីធ្លី នៅក្នុងតំបន់នេះ មានកំណើនកើនឡើង ដោយសារផ្លូវនេះ បានក្លាយជាផ្លូវក្រវ៉ាត់ក្រុងមួយ ដ៏មានសក្តានុពលសេដ្ឋកិច្ចខ្លាំង ព្រោះជាចរន្តដឹកជញ្ជូនទំនិញ ចេញចូល និងភ្ជាប់ជាទិសដៅ ប៉ូលសេដ្ឋកិច្ច ដល់ទៅ៣ ។ ផ្លូវជាតិលេខ៥១ មានសក្តានុពលសេដ្ឋកិច្ច តាមរយៈរោងចក្រឧស្សាហកម្ម សិប្បកម្ម និងគម្រោងលំនៅដ្ឋាន និងការអភិវឌ្ឍន៍ដីឡូតិ៍ ជាច្រើនកន្លែង។

ដោយសំឡឹងឃើញ ពីសក្តានុពលទាំងនេះ ក្រុមហ៊ុន TLL Real Estate បានបណ្តាក់ទុនយ៉ាងច្រើន លើផ្ទៃដី ប្រមាណ ១៣០ហិចតា លើបណ្តោយផ្លូវលេខ៥១ សម្រាប់សាងសង់លំនៅដ្ឋាន ដីឡូតិ៍ ជាពិសេសរោងចក្រសហគ្រាស ដែលទើបតែបានប្រារព្ធពិធី បញ្ចុះបឋមសិលា បុកគ្រឹះសាងសង់ និងដាក់ដំណើរការ លក់ផ្ទះ និងដីឡូតិ៍ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ខណៈដែលលោកស្រី សុខ ស្រីអូន នាយិការក្រុមហ៊ុន TLL Real Estate រំពឹងថា នឹងផ្តល់ឱកាស ដល់ប្រជាជនក្នុងតំបន់ ដែលមានជីវភាព​ កម្រិងមធ្យម អាចមានលទ្ធភាព ក្នុងការបង់រំលស់លំនៅឋាន ដែលមានគុណភាព ក្នុងការរស់នៅ ជាពិសេស ជម្រុញដល់សេដ្ឋកិច្ចក្នុងតំបន់ ឲ្យមានភាពប្រសើរឡើងវិញ ក្រោយទ្រុឌទ្រោមមួយរយៈ ដោយសារវិវបត្តិកូវីដ១៩ ដែលកំពុងបន្តអង្រួន ដល់វិស័យសេដ្ឋកិច្ច ទូទាំងពិភពលោក ។

លោកស្រី សុខ ស្រីអូន បានមានប្រសាសន៍ថា “គម្រោងរបស់ខ្ញុំ ផ្តោតលើអតិថិជន មានប្រាក់ចំណូលទាប ព្រោះតម្លៃនៅគម្រោងនេះ មានតម្លៃសមរម្យ ត្រឹមតែ ១៩៩៩០ដុល្លារ ហើយការបង់រំលស់ គឺគ្មានការប្រាក់ គ្មានប្រាក់កក់ ជាពិសេសការរំលស់ រយៈពេលវែង មានការប្រាក់ទាប ដែលផ្តោតលើកម្មករ កម្មការិនី ដែលគាត់ធ្លាប់ជួលផ្ទះគេនៅ អាចមកបង់រំលស់បាន” ។

លោកស្រីបន្ថែមថា “តំបន់នេះ ទៅថ្ងៃអនាគត នឹងមានរោងចក្រ សួនឧស្សាហកម្មច្រើន ដូច្នេះហើយ ខ្ញុំចង់អោយអ្នកដែលធ្លាប់ ជួលផ្ទះគេនៅពីមុន បានផ្ទះនៅ ផ្តល់នៅតំម្លៃពិសេសហើយ បានទាំងគុណភាពល្អថែមទៀត” ។

លោកស្រីនាយិការ បានរំពឹងថា គម្រោងនេះ នឹងជួយដល់ប្រជាជន ដែលមានជីវភាពកម្រិតទាប និងមធ្យម អាចផ្តាស់ប្តូរ បរិបទក្នុងការរស់នៅ មកក្នុងបរិបទថ្មី ដែលរស់នៅប្រកបដោយផាសុភាព ជាមួយនឹងបរិស្ថានជុំវិញ ដែលមានទាំង សួនលំហែលកាយ សួនកុមារ និងមានតារាងបាល់ សម្រាប់លេងកីឡាផ្សេងៗជាដើម និងអាចជម្រុញ ដល់សក្តានុពល វិនិយោគលើវិស័យអចលនទ្រព្យ ក្នុងតំបន់ផ្លូវលេខ៥១នេះ បានថែមមួយកម្រិតទៀត ។

យ៉ាងណាមិញ លោកស្រីនាយិការ បានបញ្ជាក់ថា គម្រោងលំនៅឋាន របស់ក្រុមហ៊ុន TLL Real Estate របស់លោកស្រី ផ្តោតចំបងនិងគិតគូរ លើតម្លៃ និងគុណភាព ជូនអតិថិជន ។

ដោយឡែកការងាកមក វិនិយោគនៅតំបន់នេះ ត្រូវបានលោកស្រីនាយិការ បញ្ជាក់ថា “ដោយសារសន្ទុះ ការពុះដីឡូតិ៍ ឬមួយផ្ទះល្វែង គឺផ្ទុះខ្លាំង ។ យើងដឹងហើយថា ទោះបីក្នុងសម័យកូវីដ ក៏ដោយ ក៏រាជរដ្ឋាភិបាល បន្តការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវខ្នល់ ឥតឈប់ឈរ ។ អ្វីដែលក្រុមហ៊ុន TLL Real Estate មើលឃើញ គឺរាជរដ្ឋាភិបាល មិនបានបញ្ឈប់ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវនេះនោះទេ (ផ្លូវលេខ៥១)” ។

សម្រាប់គម្រោង របស់ក្រុមហ៊ុន TLL Reale Estat មានដូចជា ដីឡូតិ៍ ផ្ទះល្វែង ផ្ទះអាជីវកម្ម (Shop House) និងវីឡា និងមានរោងចក្រផងដែរ ដែលសាងសង់ឡើង លើផ្ទៃដីសរុប ១៣០ហិចតា មានផ្ទះ៥ពាន់ល្វែង ដែលនឹងបញ្ចប់គ ម្រោងទាំងមូល ក្នុងរយៈពេល៣ឆ្នាំ ប៉ុន្តែសម្រាប់លំនៅឋាន នឹងអាចប្រគល់ជូនអតិថិជន ត្រឹមរយៈ១៨ខែតែប៉ុណ្ណោះ និងចំណាយទុនវិនិយោគ ការសាងសង់ហេដ្ឋារចនាសម្ព័ន ប្រមាណ ៣៣លានដុល្លារ ដែលមិនរាប់បញ្ចូល សម្រាប់ការចំណាយ លើការទិញអចលនវត្ថុនោះទេ ។

សូមបញ្ជាក់ថា សម្រាប់គម្រោងលំនៅឋាន របស់ក្រុមហ៊ុន TLL Real Estate ដែលកំពុងមមាញឹក ក្នុងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធនាពេលនេះ ស្ថិតនៅលើកំណាត់ផ្លូវលេខ៥១ ភូមិពោធិ៍ ឃុំតំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងកំពុងមានការផ្តល់ជូនពិសេស និងលក្ខខ័ណ្ឌងាយៗ សម្រាប់អតិថិជន ដែលលោកអ្នកអាចសាកសួរ ព័ត៌មានផ្ទាល់ជាមួយ ផ្នែកលក់របស់ក្រុមហ៊ុន ដែលមានលេខទំនាក់ទំនង 098 663 996/ 015 663 996/ 089 663 996 និង 099 663 996៕ ដោយ៖ ដារាត់

កក់ប្រាក់ឥឡូវនេះ​ ដើម្បីក្លាយជា ម្ចាស់គេហដ្ឋានថ្មី ពី ម៉ារីហូម ទទួលបាន ការបញ្ចុះតម្លៃរហូតដល់​23,000ដុល្លារ!

ស្ថិតក្នុងដំណាក់កាលទី១នេះ លោកអ្នកអាចអញ្ជើញ ធ្វើការកក់ប្រាក់ ជ្រើសរើសទីតាំងឥឡូវនេះ និងធ្វើជាម្ចាស់ផ្ទះដ៏ស្រស់ស្អាត ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 23,000ដុល្លារភ្លាមៗ ពីគម្រោង ម៉ារីហូម ។

គម្រោង ម៉ារីហូម មានទីតាំង អមសងខាង ដោយទន្លេមេគង្គ និងទន្លេបាសាក់ ព្រែកឯង និងជាតំបន់លំនៅដ្ឋាន បែបធម្មជាតិ សម្បូរទៅដោយ ដើមឈើបៃតងស្រស់ និងខ្យល់អាកាស ស្រស់ស្រាយ រួមទាំងភាពស្ងប់ស្ងាត់ល្អ ។ លំនៅដ្ឋាន ម៉ារីហូម គឺជាបុរីដែលផ្តោតលើ ការរស់នៅ ប្រកបដោយ ផាសុកភាព ភាពស៊ីវិល័យ និងសុវត្ថិភាព ជូនម្ចាស់ផ្ទះនីមួយៗ ។

លំនៅដ្ឋាន ម៉ារីហូម ស្ថិតនៅតំបន់សក្តានុពលខ្លាំង នៅជិតសាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ភោជនីយដ្ឋានស្តង់ដារខ្ពស់ទំនើបៗ និងសេវាសាធារណៈផ្សេងៗទៀត ​។ ម៉ារីហូម មានវីឡាភ្លោះ និងផ្ទះអាជីវកម្ម ដែលមានការរចនា យ៉ាងល្អិតល្អន់ និងស្រស់ស្អាត មិនថាផ្នែកខាងក្នុង ឬផ្នែកខាងក្រៅនោះឡើយ ។

លំនៅដ្ឋាន ម៉ារីហូម ស័ក្តិសមបំផុត សម្រាប់អ្នករស់នៅ បែបស៊ីវិល័យ ទាន់សម័យ និងរស់នៅប្រកបដោយភាពកក់ក្តៅ និងសុភមង្គល។ សូមរួសរាន់ឡើង លំនៅដ្ឋាន ម៉ារីហូម យើងខ្ញុំនៅសល់ផ្ទះត្រឹមតែ ៤០% ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០៧៧ ៩៩ ៧៧ ៨២ / ០៨៧ ៩៩ ៧៧ ៨២៕

យុទ្ធការដណ្ដើម ខ្សែក្រវាត់ អធិរាជគុនខ្មែរ ISI PALM-ISI PIPE វិលត្រឡប់មកជាថ្មី

0

វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អធិរាជគុនខ្មែរ ISI PALM-ISI PIPEផ្ដើមការប្រកួតនា ថ្ងៃអាទិត្យនេះហើយ ក្រោយសម្រាក២សប្ដាហ៍ ដោយទុកពេលឲ្យជើងខ្លាំង បួនរូបសម្រុកហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព ត្រៀមប្រជែងគ្នា យកកៅអីទៅវគ្គចុងក្រោយ។

ការប្រកួតវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្ររវាង កណ្ដាប់ដៃថ្មជំហររឹង ពេជ្រ ប៊ុនសិទ្ធិ ត្រូវប្រជែងកៅអី វគ្គចុងក្រោយទល់និង កែងមុតចិត្តធ្ងន់ ភួន ឡាំកូស៊ីន។ តើរវាងអ្នកទាំងពីរនរណា នឹងឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រមុន?

នៅក្នុងថ្ងៃតែមួយ កណ្ដាប់ដៃត្រកូលលន់ លន់ សៀកឡុង ប៉ះ ម្ចាស់ពានម៉ារ៉ាតុន ពេជ្រ កក្កដា រីឯ ខ្លាកំណាចជាយដែន បាង កាយ៉ាក ត្រូវជួប ម្ចាស់ពានទម្ងន់៦០ អេលីត ឡុងឡី ចំណែក ឥន្ទ្រីក្រញុំាពិសរោមស យ៉េន ឌីណា ប្រឈមជាមួយ ម្ចាស់ខ្សែក្រវាត់ប្រាក់ អធិរាជគុនខ្មែរ លន បញ្ញា។

កុំសូមរង់ចាំទស្សនាទស្សនីយ៍ ដ៏កក្រើកមួយនេះ ដែលមានផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផ្សាយបន្តលើ Page Facebook PNN SPORTS Page Facebook ISI STEEL នាថ្ងៃអាទិត្យ ទី 20 ធ្នូ ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ!!!

លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយក អណ្តើកសមុទ្រ មានទម្ងន់ធ្ងន់ ១ក្បាលទៀត ដែលប្រជានេសាទ​ ប្រគល់ជូន ព្រលែងចូល សមុទ្រធម្មជាតិ ដើម្បីអភិរក្ស

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅ ក្នុងសមុទ្រធម្មជាតិវិញ នាប្រជុំកោះរ៉ុង។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះ ជាការព្រលែង លើកទី១២០ ដែលលោកឧកញ៉ា បានព្រលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូន ប្រជានេសាទសមុទ្រ ដែលកន្លងមកបានចូលរួម សហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោកឧកញ៉ា ក្រោយពេលពួកគាត់នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុង សមុទ្រធម្មជាតិវិញ។

ចំពោះបញ្ហានេះ លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារ អភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ឲ្យបានគង់វង្សទាំងអស់គ្នា ដោយកុំសម្លាប់ យកធ្វើជាអាហារ ឬកុំនាំយកទៅធ្វើ អាជីវកម្មផ្សេងៗជាដើម៕

CDC សម្រេចអនុម័ត លើគម្រោងវិនិយោគ ថ្មីចំនួន៣ លើទុន សរុប១៣,៥លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចអនុម័ត លើគម្រោងវិនិយោគថ្មីចំនួន៣ បន្ថែមទៀតក្នុងទំហំទុនវិនិយោគ សរុប១៣,៥លានដុល្លារអាមេរិក។

តាមរយៈហ្វេសប៊ុក CDC ឲ្យដឹងថា សំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- “LAK SUN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជៃតាកូន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៧កន្លែង។

២- “SINOKH PERFECT GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៣កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារៈតុបតែងលម្អធ្វើអំពីឈើ របស់ក្រុមហ៊ុន DONGNAN (CAMBODIA) WOOD CO., LTD គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង៕

ជប៉ុនផ្តល់ថវិកាចំនួន ៣៩២,៣៧១ ដុល្លារ សម្រាប់សាងសង់ផ្លូវ ,ស្តារប្រព័ន្ធធារាសាស្រ្ត និងពង្រឹងសហគមន៍កសិកម្ម

ភ្នំពេញ៖ ក្នុងពិធីចុះហត្ថលេខា សម្រាប់គម្រោងជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ ឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយ ថវិកាសរុបចំនួន ៣៩២,៣៧១ ដុល្លារអាមេរិក សម្រាប់ការសាងសង់ផ្លូវក្នុងខេត្តកោះកុង ការស្តារប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង និង ពង្រឹងសហគមន៍ កសិកម្មក្នុងខេត្តមណ្ឌលគីរី។

តាមរយៈហ្វេសប៊ុក ស្ថានទូតជប៉ុននៅកម្ពុជា បានសរសេរថា “រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយ សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ, KUSANONE, នូវថវិកាសរុបចំនួន ៣៩២,៣៧១ ដុល្លារអាមេរិក សម្រាប់ការសាងសង់ផ្លូវក្នុងខេត្តកោះកុង ការស្តារប្រព័ន្ធធារាសាស្រ្តក្នុងខេត្តកំពង់ឆ្នាំង និង ពង្រឹងសហគមន៍កសិកម្មក្នុងខេត្តមណ្ឌលគីរី។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុននិងអ្នកតំណាងអង្គភាពបានចុះហត្ថលេខាលើ កិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ។ យើងជឿជាក់ថាជំនួយទាំងនេះ នឹងជួយក្នុងការកែលម្អគុណភាពជីវិត សម្រាប់ប្រជាជននៅក្នុងតំបន់នីមួយៗនៃគម្រោង”

សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខទី៣៧ (ថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ១៣ ខែធ្នូ ឆ្នាំ២០២០)

0

ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍នេះ ឬហៅថា Weekly Bulletin គឺជាបណ្តុំនៃការចងក្រងព័ត៌មានសំខាន់ៗ អំពីស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិ ហើយក៏មាននូវសកម្មភាព ឬព្រឹត្តិការណ៍នានារបស់សហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ៕

គ្រីស្ទម៉ាស់ឆ្នាំហ្នឹងត្រៀម កាដូជូនខ្លួនឯង និងមនុស្សជាទីស្រឡាញ់ហើយនៅ?

0

(ភ្នំពេញ) ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០៖ ងាកៗជិតដល់ថ្ងៃបុណ្យគ្រីស្ទម៉ាស់ និងដាច់ឆ្នាំបាត់ទៅហើយ…! និយាយចឹងតើលោកអ្នកមានត្រៀមកាដូពិសេសសម្រាប់គ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ហើយឬនៅ? បើមិនទាន់ទេ ឬមិនដឹងថាត្រូវជូនអ្វីទេនោះ…តោះ…ចាំស្តាប់ សាមសុង ហើយមកទទួលយកកំពូលកម្មវិធីប្រូម៉ូសិន ថែមជូនដ៏អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់ពី សាមសុង ទាំងអស់គ្នា!

This image has an empty alt attribute; its file name is photo_2020-12-17_17-03-40-818x1024.jpg

ជាមួយនឹង Samsung Galaxy Series លោកអ្នកនឹងមិនខកខាន ឬរាំងស្ទះដល់ការងារ…ការចែករំលែកក្តីស្រលាញ់ ការជួបជុំប្រកបដោយស្នាមញញឹម ដ៏រីករាយ ឬកម្មវិធីផ្សេងៗទៀតនោះទេ! Samsung Galaxy Series នឹងបង្កើនការទំនាក់ទំនង…បង្កើតស្នាមញញឹមដ៏រីករាយជូនលោកអ្នកគ្រប់ទីកន្លែង…គ្រប់ពេលវេលា!

ស្មាតហ្វូន Samsung Galaxy Series មានច្រើនជម្រើស និងមានលក្ខណៈពិសេសៗផ្សេងៗគ្នាទៅតាមតម្រូវការរបស់លោកអ្នក! អតិថិជនពេលខ្លះអាចនឹងពិបាកសម្រេចចិត្តក្នុងការជ្រើសស្មាតហ្វូន សាមសុង ម៉ូឌែលណា សម្រាប់ខ្លួនឯង…ក្រុមគ្រួសារ…មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់…ព្រោះសុទ្ធតែល្អ ស្អាត និងអស្ចារ្យ!

ឥឡូវនេះ សាមសុង នឹងជួយផ្តល់ជម្រើសនូវស្តេចកំពូលស្មាតហ្វូនក៏ដូចជាស្មាតហ្វូនដែលល្អស័ក្តិសមបំផុតសម្រាប់ជាកាដូជូនលោកអ្នកនារដូវកាលគ្រីស្ទម៉ាស់ និងកាដូឆ្នាំថ្មីនេះផងដែរ!

* Samsung Galaxy Fold 2៖ អេក្រង់មុខ 6.2” Super AMOLED អេក្រង់ខាងក្នុងពេលបើក 7.6” Dynamic Super AMOLED 2X, 120 Hz Refresh rate, ស័ក្តិសមបំផុតសម្រាប់លោកអ្នកដែលត្រូវការ ឬចង់បានសេរីភាពនៃការថតរូបក៏ដូចជាឆ្លុះបញ្ចំងពីភាពថ្លៃថ្នូរដ៏ស៊ីវីល័យបំផុត…!

* Samsung Galaxy Note 20 | Note 20 Ultra ៖ ដំណើរការលឿន ទំហំផ្ទុកធំ កាមេរ៉ាថតច្បាស់ល្អឥតខ្ចោះ មានប៊ិកវេទមន្តរលូនល្អរហ័សស្និទ្ធជាងប៊ិកមែនទែនអាចធ្វើការកត់ចំណាំផ្សេងៗបានលឿន បង្កើន និងជម្រុញដល់ ការសិក្សាស្រាវជ្រាវ ការកម្សាន្ត ស័ក្តិសមសម្រាប់អ្នកសិក្សា អ្នកធ្វើការ និងអ្នកជំនួញ…!

* Samsung Galaxy S20 | S20 Ultra ៖ មានអេក្រង់ធំច្បាស់ រលូនលឿន រហ័ស កាមេរ៉ាថតច្បាស់ឥតខ្ចោះ អាច Zoom បាន 100 ដង…ស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តថតរូប វីដេអូ និងអ្នកដែលចូលចិត្តភាពទាន់សម័យ!

* Samsung Galaxy Z Flip ៖ ចង់ធំ…ចង់តូចក៏បាន បត់បែនគ្រប់ស្ថានភាព មានរាងស្អាតទាក់ទាញ ទាន់សម័យ ស៊ីវីល័យបំផុត ស័ក្តិសមសម្រាប់លោកអ្នកដែលចង់បានភាពទាន់សម័យស៊ីវីល័យ និងភាពលេចធ្លោ!

* Samsung Galaxy S20 FE (Fan Edition) ៖ មានអេក្រង់ធំភ្លឺច្បាស់ត្រជាក់ភ្នែក មានកាមេរ៉ាមុខ និងកាមេរ៉ាក្រោយថតច្បាស់គ្រប់ប្លង់…ល្អស័ក្តិសមបំផុតសម្រាប់លោកអ្នកដែលចូលចិត្តថតរូប!

* ដោយឡែកសម្រាប់អតិថជនដែលត្រូវការស្មាតហ្វូន ដែលមានតម្លៃសមរម្យ (លំដាប់មធ្យម និងលើមធ្យមតិចតួច) មានកាមេរ៉ាមុខក្រោយថតរូបស្អាត អេក្រង់ធំភ្លឺច្បាស់ ថ្មកាន់បានយូរ ដំណើរការលឿន នោះ សាមសុង សូមណែនាំ Galaxy A Series (Galaxy A71, Galaxy A51, Galaxy A31, Galaxy A21s, Galaxy A11, Galaxy A01 Core) ព្រោះស្មាតហ្វូនទាំងនេះសុទ្ធសឹងជាស្មាតហ្វូនដែលមានគុណភាពខ្ពស់ល្អលើសពីតម្លៃ!

តើក្នុងចំណោម Galaxy Series ទាំងអស់ខាងលើនេះមួយណាដែលអ្នកចាប់អារម្មណ៍ជាងគេសម្រាប់ធ្វើជាកាដូជូនឱ្យខ្លួនឯង ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់? សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្ត…!!តោះៗ… កុំនៅចាំយូរអីណា…!!!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទង ឬមកទស្សនាផលិតផលដោយផ្ទាល់នៅតាមហាងចែកចាយផលិតផលទំនើប សាមសុង ទាំងអស់ដែលជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជន ឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800 203 232 !!

This image has an empty alt attribute; its file name is photo_2020-12-18_12-29-39-2-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-12-18_12-29-38-2-1-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-12-18_12-29-39-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-12-18_12-29-38-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-12-18_12-29-41-818x1024.jpg

កម្ពុជា នឹងចូលរួម ពិព័រណ៍ពិភពលោក “Expo 2025 Osaka, Kansai” នៅទីក្រុងអូសាកា

0

ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន នឹងអញ្ជើញកម្ពុជាចូលរួមពិព័រណ៍ពិភពលោក “Expo 2025 Osaka, Kansai” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

ការអញ្ជើញកម្ពុជាចូលរួមពិព័រណ៍ពិភពលោក “Expo 2025 Osaka, Kansai” នេះ បានធ្វើឡើងឱកាសលោក កៅ កោសល អគ្គនាយកជំរុញពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក ណាហ្គាអុ ខាតសឹអាគី (NAGAO Katsuaki) លេខាទីមួយ នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ស្តីពីការត្រៀមលក្ខណៈរបស់ប្រទេសជប៉ុន ក្នុងការរៀបចំពិព័រណ៍ពិភពលោក២០២៥ “Expo 2025 Osaka, Kansai” នៅទីក្រុងអូសាកា ដោយមានការចូលរួមពីលោកអគ្គនាយរង លោកប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ។

លោក ណាហ្គាអុ ថ្លែងថា ក្នុងនាមតំណាងរដ្ឋាភិបាលជប៉ុន បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានបោះឆ្នោតគាំទ្រជប៉ុនជាប់ជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក២០២៥។
លោកណាហ្គាអុ បានផ្សព្វផ្សាយអំពីព័ត៌មានទូទៅ ដំណើរការនៃការរៀបចំពិព័រណ៍ តម្រូវការនិងបែបបទនៃការចូលរួមដែលត្រូវបំពេញតាមដំណាក់កាលនីមួយៗ។ ក្នុងនោះ គោលបំណងសំខាន់ គឺអញ្ជើញកម្ពុជាចូលរួមពិព័រណ៍ពិភពលោក “Expo 2025 Osaka, Kansai” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន។

ជាការឆ្លើយតប កៅ កោសល បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង ចំពោះរដ្ឋាភិបាលជប៉ុន ដែលធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក “Expo 2025 Osaka, Kansai” ប្រទេសជប៉ុន។

លោកក៏បានស្នើភាគីជប៉ុន ឲ្យផ្ញើលិខិតអញ្ជើញជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ឲ្យបានឆាប់ ដោយលោកបន្ថែមថា កម្ពុជា ក្នុងនាមជាសមាជិកការិយាល័យពិព័រណ៍អន្តរជាតិ (BIE) នឹងចូលរួមពិព័រណ៍ពិភពលោក២០២៥ តាមការអញ្ជើញរបស់ភាគីជប៉ុន៕