Home Blog Page 175

គិតពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជានាំចេញដំឡូងមីស្រស់ ទៅប្រទេសវៀតណាម ជិតពីរលានតោន

0

ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ មករា មកទល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ ការនាំចេញដំឡូងមីស្រស់ចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង និងច្រកព្រំដែនទ្វេរភាគីដារ មានចំនួន ជិតពីរលានតោន (១,៨២ លានតោន)។

តាមរយៈហ្វ៊េសប៊ុក លោក វេង សាខុន ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះថា “យោងតាមរបាយការទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០១ មករា មកទល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ ការនាំចេញដំឡូងមីស្រស់ចេញពីកម្ពុជាទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរជាតិត្រពាំងផ្លុង និងច្រកព្រំដែនទ្វេរភាគីដារ មានចំនួន ជិតពីរលានតោន (១,៨២ លានតោន) ។ ដោយឡែកការនាំចេញ នៅច្រកព្រំដែនទ្វេរភាគីដារ នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះមានចំនួន ៩ ៧៥៥ តោន (សរុបទាំងពីរច្រកក្នុងមួយថ្ងៃមានចំនួន ១១ ៨២៥ តោន) រីឯតម្លៃនៅមាត់ច្រកសម្រាប់ដំឡូងមីសើមគឺ ៤៦០ រៀល ក្នុងមួយគីឡូក្រាម “

ឧកញ៉ា ទៀ វិចិត្របរិច្ចាគថវិកា ៩៩៩៩៩ដុល្លារ ដល់រាជរដ្ឋាភិបាល ទិញវ៉ាក់សាំងការពារកូវីដ១៩

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បានចូលរួមចំណែក នូវទឹកប្រាក់ចំនួន៩៩៩៩៩ដុល្លារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយបង្ការការពារប្រជាជនកម្ពុជា ជៀសផុតពីការឆ្លងមេរោគនេះ ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នៅល្ងាថ្ងៃទី៧ ធ្នូ បានបញ្ជាក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកា សម្រាប់ការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន ១លានដូស ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នក ដែលធ្វើការនៅកន្លែងដែលមាន ហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។

ក្រោយការប្រកាសរបស់សម្តេចតេជោ ក៏មានសប្បុរសជនឧបត្ថម្ភបរិច្ចាគជាបន្តបន្ទាប់ រហូតមកដល់ព្រឹកថ្ងៃ៨ ធ្នូ សម្តេចទទួលបានជាង ១៨លានដុល្លារ ៕

សម្ដេចតេជោ៖ ថវិកាដែលសប្បុរសជន ចូលរួមរហូតពេលនេះ មានជាង ១៨លានដុល្លារ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថាបន្ទាប់ពីសម្ដេចប្រកាសពីការទិញវ៉ាក់សាំងការពារ កូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេង ទាំងតាមផ្លូវចិត្តនិងទាំងតាមការផ្តល់ថវិកាស ដែលរហូតដល់ពេលនេះមានជាង១៨លានដុល្លារអាមេរិក។

តាមរយៈហ្វ៊េសប៊ុករបស់សម្ដេចតេជោ ឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ ថា “បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំង ការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេង ទាំងតាមផ្លូវចិត្តនិងទាំងតាមការផ្តល់ថវិកា ដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារ
សុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។ សរុបថវិកាដែលសប្បុរសជន ចូលរួមរហូតពេលនេះ មានជាង១៨លានដុល្លារអាមេរិក ដែលបញ្ជីឈ្មោះ មានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិនិងបណ្តាញផ្សព្វផ្សាយរបស់ Fresh news ព្រមជាមួយបណ្តាញផ្សព្វផ្សាយផ្សេងទៀត”

សម្ដេចបន្តថា នៅមានព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនទៀត ដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណានិងតាមរបៀបណា? ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ៖
១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។

សម្ដេចបន្ថែមថា “ខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេននិងជំរាបជូនថា ក្នុងករណីយមានការផ្ទេរតាមធានាគារនេះ សូមកុំភ្លេចដាក់ឈ្មោះនិងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីឱ្យខ្ញុំព្រះករុណាខ្ញុំបានធ្វើលិខិតថ្លែងអំណរគុណ ចំឈ្មោះពិតប្រាកដ។ ខ្ញុំព្រះករុណាសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃនិងបងប្អូនជនរួមជាតិ ក្នុងចលនាប្រយុទ្ធប្រឆាំង ជាមួយកូវីដ១៩ ដែលខ្ញុំព្រះករុណាចាត់ទុកថាជា (ខឿនការពារសុខភាពរបស់ប្រជាជន)”

កម្សាន្តដោយរីករាយ… ទស្សនារូបភាពភ្លឺច្បាស់ដូចពេជ្រ… រំលេចរូបរាងស្អាតទាក់ទាញឥតខ្ចោះ ជាមួយនឹងកំពូលទូរសទ្សន៍ ដ៏ឆ្លាតវៃបំផុត សាមសុង Crystal UHD ថ្មី!!

(ភ្នំពេញ) ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០៖ ឥឡូវប្រែហើយ…! ឥឡូវមិនដូចពីមុនទេ…! កាលពីមុនទិញទូរទស្សន៍គឺបានទូរទស្សន៍មើលមែន…ដោយមិនសូវបានគិតខ្វល់ខ្វាយពីរឿងតម្លៃ…គុណភាព…រូបរាង… ម៉ាកសញ្ញា…សំឡេង… កម្រិតភាពច្បាស់… ស៊ីភ្លើងតិច ឬច្រើន ឡើយ…! ឱ្យតែមើលឃើញរូប និងឮសំឡេងទៅ នោះគឺបានហើយ…!!

ប៉ុន្តែសម័យឥឡូវនេះអ្វីដែលយើងមិនធ្លាប់បានសូវខ្វាយខ្វល់ ទាំងអស់នោះត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង គិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ដោយធ្វើការច្នៃប្រឌិត និងបង្កើតបានជាកំពូលសមិទ្ធិផលនៃកំពូលទូរទស្សន៍ ដ៏វៃឆ្លាតបំផុត សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ (Samsung Crystal UHD TV 2020) ដោយបំពាក់នូវកំពូលបច្ចេកវិទ្យាគ្មានគូប្រៀបក្នុងការផ្តល់ជូននូវរូបភាពភ្លឺច្បាស់ដូចពេជ្រ ពណ៌ធម្មជាតិស្អាតត្រជាក់ភ្នែក រូងរាងស៊ិចស៊ីស្តើងស្អាតទាក់ទាញស៊ីវីល័យ និងមុខងារកម្សាន្តថ្មីដ៏វៃឆ្លាតយ៉ាងច្រើនសម្បូរបែបដូចជា៖

* Khmer Voice Support for YouTube

នេះគឺជាមុខងារយ៉ាងពិសេសក្នុងការបញ្ជា សំឡេងជាភាសាខ្មែរ (Khmer Voice Command) ដើម្បីស្វែងរកវីដីអូ ឬបទចម្រៀងក្នុងកម្មវិធី YouTube ដែលលោកអ្នកត្រូវការបានយ៉ាងងាយស្រួល និងរហ័សជាទីបំផុត។ ហើយបច្ចេកវិទ្យានេះក៏អាចជួយឱ្យលោកអ្នកទទួលបាននូវការកម្សាន្តជួបជុំយ៉ាងសប្បាយរីករាយនៅពេលដែល លោកអ្នកចង់ច្រៀងកម្សាន្ត ខារ៉ាអូខេ លេង! ដល់ស្វែងរកចម្រៀងលឿនអ៊ីចឹង… ដឹងតែកាន់ក្បាលម៉ាក្រូហ្វូនជាប់ហើយមើលទៅ…!!

* Boundless Design & Ambient Mode

សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ ថ្មីនេះគឺត្រូវបានរចនាឡើងមកយ៉ាងប្រណីតជាទីបំផុតជាមួយនឹងរូបរាង ស៊ិចស៊ីទាក់ទាញលាតស្ទើរតែគ្មានគែមដោយ មានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាតាំងរូបភាពនៅលើជញ្ជាំងតាមបែបស៊ីវីល័យ ដែលចំណាយថាមពលប្រើប្រាស់អស់ត្រឹមតែ 40% នៃការប្រើប្រាស់ថាមពលភ្លើងធម្មតា។ មុខងារនេះគឺអាចកែប្រែបន្ទប់ទទួលភ្ញៀវ ឬកន្លែងដែលលោកអ្នកដាក់ សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ ក្លាយជាកន្លែងដែលពោរពេញដោយសិល្បៈ និងភាពទាក់ទាញបន្ថែមមួយកម្រិតទៀត ជាមួយនឹងរូបទេសភាពស្អាតៗ… រូបជួបជុំក្រុមគ្រួសាររបស់លោកអ្នក… ឬក៏ផ្ទាំងបង្ហាញនូវព័ត៌មាន ផ្សេងៗដែលលោកអ្នកចង់បានផងដែរ!

* Crystal Processor 4K

នេះគឺជាបច្ចេកវិទ្យាចុងក្រោយដែលអាចបង្ហាញ ជូនរូបភាព កាន់តែលម្អិតមែនទែន…កាន់តែច្បាស់ និងពណ៌កាន់តែដិតជ្រៅក្នុងកម្រិត 4K Resolution ពេញតែម្តង…! ដូច្នេះលោកអ្នកប្រាកដជារីករាយជក់ចិត្ត ជាមួយនឹងកម្រិតភាពច្បាស់ ម៉ដ្ឋខ្លាំង ភ្លឺច្បាស់ត្រជាក់ភ្នែក ស្ទើរតែមិនអាចងាកមុខចេញពីអេក្រង់ទូរទស្សន៍បាន…!!

និយាយឱ្យអស់ទៅអ្វីដែល សាមសុង កំពុងផ្តល់ជូនឱ្យលោកអ្នកជាមួយនឹងកំពូលទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ ពេលនេះ… ហ៊ានធានាថាលោកអ្នកប្រាកដជាគ្មានពាក្យថាអផ្សុក…ពាក្យថាធុញ…ពាក្យថាតានតឹង ឡើយ…គឺមានតែពាក្យថារីករាយ…សប្បាយជួបជុំ…និងមានជីវិតស៊ីវីល័យដ៏រស់រវើក…! បើមិនជឿ…ទិញមួយគ្រឿងដាក់ផ្ទះទៅនឹងដឹងហើយ…!!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមក ទស្សនាផលិតផល ដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ ដែលនៅជិត លោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវា បម្រើអតិថិជន ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់សូមកុំភ្លេចសួររកប័ណ្ណធានាផងណា៎…!

ក្រសួងកសិកម្ម ផ្ដល់ថវិកាចំនួន ២00 000 000រៀល សម្រាប់បម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែប

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឧបត្ថម្ភថវិកាចំនួន ២00 000 000រៀល សម្រាប់បម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងខេត្តគោលដៅចំនួន ១១ខេត្ត ក្នុងនោះ មានខេត្តឧត្តរមានជ័យផងដែរ ដើម្បីលើកទឹកចិត្ត និងជំរុញសន្ទុះអភិវឌ្ឍន៍វិស័យវារីវប្បកម្ម និងឈានទៅធ្វើអាជីវកម្មជាលក្ខណខ្នាតតូច។

តាមរយៈហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះថា ដើម្បីបង្កើនសមត្ថភាពផ្សព្វផ្សាយ បច្ចេកទេសជូនដល់ប្រជាកសិករ រក្សានិរន្តរភាពចិញ្ចឹម មន្ទីរ បានបញ្ជូនមន្រ្តីជំនាញទៅចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេស បង្កាត់ពូជត្រីអណ្តែង ត្រីប្រា ត្រីឆ្ពិន ត្រីទីឡាព្យា និងកង្កែប នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបនៅខេត្តព្រៃវែងដោយមានការគាំទ្របច្ចេកទេស ពីមន្រ្តីជំនាញរដ្ឋបាលជលផល។

លោកបន្តថា ក្រោយពីពួកគាត់ទទួលបានចំណេះដឹង និងបទពិសោធន៍ បច្ចុប្បន្នមន្រ្តីជំនាញបានសាកល្បងអនុវត្តការបង្កាត់ត្រីអណ្តែងកូនកាត់ អាហ្រ្វិកទទួលបានជោគជ័យ ដែលអាចមានលទ្ធភាពផ្គត់ផ្គង់ជូនប្រជាកសិករនៅក្នុងតំបន់ ហើយទិសដៅបន្តនឹងខិតខំបង្កាត់ត្រីឆ្ពិន ត្រីកន្ធរ ដើម្បីធានាបរិមាណផ្គត់ផ្គង់កូនត្រី ដល់ប្រជា ពលរដ្ឋ ហើយជំរុញរៀបចំខ្សែច្រវាក់ផលិតកម្មវារីវប្បកម្ម ធានាដល់ការផ្គត់ផ្គង់នៅក្នុងមូលដ្ឋាន និងពង្រីកសមត្ថភាពការចិញ្ចឹមបន្តទៀតសំដៅជំរុញការផលិតសម្រាប់នាំចេញតំបន់។

លោកបានថ្លែងបញ្ជាក់ថា “ដើម្បីលើកទឹកចិត្ត និងជំរុញសន្ទុះអភិវឌ្ឍន៍វិស័យវារីវប្បកម្ម និងឈានទៅធ្វើអាជីវកម្មជាលក្ខណខ្នាតតូចតែម្តង ក្នុងទិសដៅធានាឲ្យបាននូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូល បង្កើតឱកាសការងារនៅជនបទក្នុងការចិញ្ចឹមត្រី កង្កែប និងចិញ្ចឹមសត្វក្នុងក្របខណ្ឌបច្ចេកទេសសាមញ្ញ ប្រើរយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលកម្រៃច្រើន និងជាពិសេសរក្សាបានស្ថានភាពប្រក្រតីនៃគន្លងជីវភាពថ្មីក្នុងអំឡុងពេលមានវិបត្តិជំងឺឆ្លងកូវីដ-១៩ ដែលនៅតែបន្តអូសបន្លាយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភថវិកាចំនួន ២00 000 000រៀល សម្រាប់បម្រើឲ្យចលនាចិញ្ចឹមត្រីអណ្តែង និងកង្កែបក្នុងខេត្តគោលដៅចំនួន ១១ខេត្ត ក្នុងនោះមានខេត្តឧត្តរមានជ័យផងដែរ”។

លោកឲ្យដឹងទៀតថា នៅទូទាំងខេត្តមានកសិករចំនួន ១០៥គ្រួសារ ( ៧៥គ្រួសារ ទទួលបានកូនត្រីអណ្តែង និង ៣០គ្រួសារ ទៀតទទួលបានកូនកង្កែប) ព្រមទាំងសម្ភារសម្រាប់ចិញ្ចឹមមួយចំនួនទៀត។ ក្នុងវគ្គទី១ ពួកគាត់ទទួលបានផលពីការចិញ្ចឹមនេះ យកមកដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ និងលក់ចែកចាយនៅក្នុងមូលដ្ឋាន (ត្រីអណ្តែងប្រមាណ ៤ក្បាល/kg តម្លៃ ៦ ០០០រ/kg កង្កែប ៦ក្បាល/kg លក់បានតម្លៃ ១០ ០០០រ/kg) ចំពោះការចិញ្ចឹមត្រីអណ្តែងប្រើរយ: ពេលជាង ២ខែ និងកង្កែបជាង ៥០ថ្ងៃ អាចប្រមូលផលបាន។

លោកបន្ថែមថា ដោយឡែក មានកសិករចំនួន ៣០គ្រួសារ បាននិងកំពុងចិញ្ចឹមត្រីអណ្តែងនៅវគ្គបន្តដែលទទួលបានកូនត្រីពីគម្រោង ផ្ទុយទៅ វិញមាន ៤៥គ្រួសារ បានផ្អាកចិញ្ចឹមបណ្តោះអាសន្ត មូលហេតុជាប់ដៃប្រមូលផលស្រូវ និងដំឡូងមី ប៉ុន្តែទោះជាយ៉ាងណា ក្រោយពេលប្រមូលផលស្រូវ និងដំឡូងមីរួច ពួកគាត់នឹងចាប់ ផ្តើមចិញ្ចឹមឡើងវិញ។ ចំពោះកង្កែប ក្នុងចំណោមកសិករ ៣០គ្រួសារ ក្នុងនោះមាន ១០គ្រួសារបានបង្វែរទិសដៅពីការចិញ្ចឹមកង្កែបសាច់ មកចិញ្ចឹមកង្កែបពូជវិញដើម្បីផ្គត់ផ្គង់ កូនដល់អ្នកចិញ្ចឹមកង្កែបសាច់ក្នុងសហគមន៍ របស់ពួកគាត់ ហើយ ២០គ្រួសារទៀតបានផ្អាកចិញ្ចឹម បញ្ហាក៏ដូចកសិករចិញ្ចឹមត្រីអណ្តែងដែរ។

តាមការអះអាងរបស់មន្ទីរបានឲ្យដឹងថា ក្រោយពីទទួលបានគម្រោងចិញ្ចឹមខាងលើ កសិករ និង សាធារណជនមួយចំនួនបានចាប់អារម្មណ៍ លើការចិញ្ចឹមត្រីអណ្តែង ដោយគិតមកទល់ពេលនេះ ចំនួនកូនត្រី ដែលបានលក់ជូនទៅកសិករ និងសាធារណជន ជាពិសេសផ្នែកកងទ័ពចិញ្ចឹមសម្រាប់ផ្គត់ផ្គង់ស្បៀង នៅតាមតំបន់ឈរជើងបានចំនួន ៣០កន្លែង ស្មើនិង ៧០០គ.ឡ គិតជាកូនត្រីប្រមាណជាង ១៤០ ០០០កូនត្រី ពីស្ថានីយកសិកម្មគោករំដួល ហើយកង្កែបកំពុងរង់ចាំត្រៀម បង្កាត់ពូជនាពេលខាងមុខ។

មិនតែប៉ុណ្ណោះ តាមរយៈកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE មន្ទីរបានរៀបចំជា ៣ បណ្តុំក្នុងនោះ អាជីវកម្មត្រីអណ្តែង ២បណ្តុំមានកសិករចូលរួម ៩៨គ្រួសារ ដែល១គ្រួសារទទួលបានចំណី ២ការ៉ុង តង់១ ទំហំ ៤mx៦m កូនត្រីអណ្តែង ៥០០ក្បាល និងកសិករគំរូ ២រូប ជាអ្នកបង្កាត់ និងភ្ញាស់ត្រីដើម្បីលក់ផ្គត់ផ្គង់ឲ្យកសិករ ដោយម្នាក់ៗទទួលបានថវិកា សម្រាប់រៀបចំរោង តង់ និងឧបករណ៍សម្រាប់ការបង្កាត់ចំនួន ៤ ០០០ ០០០រៀលផងដែរ។

ដោយឡែក បង្កងមានសមាជិកបណ្តុំ ៤៦រូប ដោយពួកគាត់ទទួលបាន តង់ ម៉ូទ័រ និងមេបាពូជ ២គូរ និងកសិករគំរូ ១រូប ជាអ្នកបង្កាត់ ភ្ញាស់ ទទួលបានថវិកា ២ ៨០០ ០០០រ សម្រាប់ធ្វើ រោង អាង និងឧបករណ៍សម្រាប់បម្រើឲ្យការបង្កាត់ពូជ៕

ការប្រកាសឱ្យដំណើរការ យុទ្ធនាការផ្សព្វផ្សាយរឿង ​«ហានិភ័យស្នេហ៍»​ និងសំភារៈអប់រំ អំពីជំងឺអេដស៍ និងកាមរោគ

0

ភ្នំពេញ៖ ថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០២០ – មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមមេរោគ (NCHADS) បានដាក់ឱ្យដំណើរការយុទ្ធនាការផ្សព្វផ្សាយអំពីរឿង ហានិភ័យស្នេហ៍ ជាផ្លូវការ​កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២០ បែបលក្ខណៈឌីជីថល ដែលមានការចាក់ផ្សាយនៅតាមទំព័រហ្វេសប៊ុក​ “ការពារខ្លួនអ្នក” ក៏ដូចជាទំព័រហេ្វសប៊ុកដៃគូរសហការផ្សេងៗទៀត។

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង កាមមេរោគបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “ការពារខ្លួនអ្នក” ដោយនៅក្នុងកម្មវិធីនោះមានសាច់រឿងអប់រំមួយដែលមានចំណងជើងថា “ហានិភ័យស្នេហ៍” ដែលនិយាយអំពីជីវិតស្នេហារបស់យុវជន៤នាក់ដែលមានការប្រព្រឹត្តិប្រឈមខ្លាំងទៅនឹងជំងឺអេដស៏។ ក្រៅពីរឿង “ហានិភ័យស្នេហ៍” នេះហើយ នៅក្នុងកម្មវីធីនេះ ក៏មានការចែករំលែកបញ្ហាផ្សេងៗទៀតទាក់ទងទៅនឹងជំងឺអេដស៏ ដូចជាការធ្វើតេស្តរកមេរោគអេដស៏និងកាមរោគតាមរយៈប្រព័ន្ធកក់សេវាអនឡាញ ឈ្មោះថា តោះតេស្ត ការប្រើប្រាស់ស្រោមអនាម័យ និង ប្រើប្រាស់ប្រឹព(PrEP)ជាដើម។  

This image has an empty alt attribute; its file name is IMG_5431-1024x683.jpg

នាថ្ងៃសម្ពោធកម្មវិធីបែបលក្ខណៈឌីជីថលនេះ លោក វេជ្ជបណ្ឌិត លី ពេញស៊ុន  ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ សើ​ស្បែក​​ និង​កាមរោគ បានមានចំណាប់អារម្មណ៍ថា “ស្ថានភាពមេរោគអេដស៍ ជំងឺអេដស៍នៅក្នុងប្រទេសកម្ពុជា គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២០ អ្នកជំងឺអេដស៍ដែលកំពុងទទួលសេវាថែទាំ​ព្យាបាល​មានចំនួន ៦១​ ៩២៨ នាក់ ។  ប៉ុន្តែតាមការប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍សរុបមកដល់ឆ្នាំ ២០១៩ មាន​ចំនួនប្រមាណ ៧៣ ០០០ នាក់  ចំនួនអ្នកឆ្លងថ្មីមានប្រមាណចំនួន ៧៨០ នាក់ / ឆ្នាំ និងចំនួនអ្នកស្លាប់មាន​ប្រមាណ​ចំនួន ១ ៣០០ នាក់ / ឆ្នាំ”។

This image has an empty alt attribute; its file name is IMG_5405-683x1024.jpg

លោកបានបន្ថែមទៀតថា អត្រាប្រេវ៉ាឡង់អ្នកផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅអាយុ (១៥-៤៩ឆ្នាំ) មានចំនួន០.៥% ។ ប៉ុន្តែអត្រាប្រេវ៉ាឡង់ក្នុងចំណោមក្រុមប្រឈមមុខខ្ពស់នៅមានកំរិតខ្ពស់នៅឡើយ គឺអត្រាប្រេវ៉ាឡង់ផ្ទុកមេរោគអេដស៍ ក្នុងចំណោមបុរស​រួមភេទ​ជាមួយបុរស ៤.០% (២០១៩) និងក្រុមបំប្លែងភេទ ៩,៦% (២០១៩)​ ស្រ្តីធ្វើការនៅតាមសេវាកម្សាន្តមាន ៣,២% (២០១៦) អ្នកប្រើប្រាស់គ្រឿងញៀន ៥,៧% (២០១៧)  និងអ្នកចាក់គ្រឿងញៀនមានរហូតដល់ ១៥,២% (២០១៧) ។

This image has an empty alt attribute; its file name is IMG_5988-1024x683.jpg

ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគអេដស៍នៅប្រទេសកម្ពុជា ពិសេសក្នុងចំណោមក្រុមប្រឈម​មុខខ្ពស់ មជ្ឈមណ្ឌលជាតិ និងដៃគូអភិវឌ្ឍន៍រួមមានគម្រោងEpiC-FHI360 UNAIDS អង្គការ KHANA,  RHAC  អង្គការសុខភាពបុរសកម្ពុជា (MHC) និងអង្គការសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (CWPD) បានធ្វើបទអន្តរាគមន៍ជាច្រើន ជាពិសេសការអប់រំផ្សព្វផ្សាយទាំងដោយជួប​ផ្ទាល់ និងតាមរយ:អនឡាញ ក្នុងគោលបំណងផ្តល់ព័ត៌មាន​ទាក់ទងនឹងការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍​និងកាមរោគ ​ដល់ប្រជាជនទូទៅ ជាពិសេសក្រុមដែល​មានការប្រព្រឹត្តប្រឈមដែលមានដូចជាបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ស្រ្តីធ្វើការនៅតាមសេវាកម្សាន្ត អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកចាក់គ្រឿងញៀន ជាដើម ដើម្បីជាទុនក្នុងការផ្លាស់ប្តូរការប្រព្រឹត្តដែលមានហានិភ័យខ្ពស់ ​ទៅជាការប្រ​ព្រឹត្តប្រកបដោយសុវត្ថិភាព និងទៅទទួលបានសេវានានាដែល​ទាក់ទងនឹងជំងឺអេដស៍ និង​​កាមរោគឱ្យបានសមស្របនិងទាន់ពេល ក្នុងគោលបំណងចូលរួមកាត់បន្ថយការឆ្លងរីករាលដាលមេរោគអេដស៍ និងឈានទៅសម្រេចបាននូវគោលដៅលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ ២០២៥ ។

This image has an empty alt attribute; its file name is Cover_FB_001-1-1-1024x536.jpg

នៅក្នុងរឿង “ហានិភ័យស្នេហ៍” មានតួសម្តែងសំខាន់ៗ៤ដួង ដូចជា៖ លោក ឈិត សុវណ្ណ និមិត្ត (Ting tong) ​ដែល​ជាតារាចម្រៀង តារាសម្តែង និងជាពិធីការ ដែលមានប្រជាប្រិយភាព សម្តែងជាតួផន។ លោក សាន់ ម៉េងលាង ដែលមានបទពិសោធន៏ជាច្រើនឆ្នាំនៅក្នុងការសម្តែងក្នុងរឿងភាគ​ ក៏ដូចជារឿងដុំ តាំងពីសម័យគម្រោង​របស់ឡូយ៩ សម្តែងជាតួឈុន។ កញ្ញា ធី វ៉ាន់នីវ៉ា ជាតារាដែលលេចមុខនៅក្នុងរឿងអប់រំជាច្រើន​ និង មានភាពប៉ិន​ប្រសប់​អាចបត់បែនទៅតាមចរិត្តលក្ខណៈរបស់តួនីមួយៗ សម្តែងជាតួមាលា រួមនិងកញ្ញា សុខប៉ូលីន ដែលជា​បេក្ខនារី​នៅក្នុងកម្មវិធី Miss Queen Cambodia 2020 នៅក្នុងជុំចុងក្រោយ១១នាក់ សម្តែងជាតួចែផា។ នៅក្នុង​កម្មវិធីនេះ​ មានការធ្វើរូបតាំងស្រោមអនាម័យ ក៏ដូចជារូបតាំងប្រភេទថ្នាំថ្មី គឺថ្នាំប្រឹព ដែលជាវិធីសាស្ត្រមាន​ប្រសិទ្ធិភាព​លើសពី​៩០%​ នៅក្នុងការបង្ការការចម្លងមេរោគ​អេដស៍ នៅពេលដែលលេបវារាល់ថ្ងៃ។

This image has an empty alt attribute; its file name is Poster-Haniphei-007-01-1-819x1024.jpg

គួរបញ្ជាក់ផងដែរថា កាលពីខែកន្លងទៅ មជ្ឈមណ្ឌល​​​​ជាតិ​ប្រយុទ្ធ​នឹង​​ជំងឺ​អេដស៍​ ​សើ​ស្បែក​ និង​កាម​រោគ ​(NCHADS) បានសហការ​ជាមួយ​គម្រោង EpiC ដែលជាគម្រោងក្រោមការឧបត្ថម្ភដោយជំនួយសហរដ្ឋអាមេរិក USAID  បានរៀបចំ​សិក្ខាសាលា​ស្តីពី​​ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​វិធី​លេប​​ថ្នាំ​បង្ការ​​​ជា​មុន «ប្រឹព PrEP» នៅក្នុងរាជ​ធានី​ និងខេត្តចំនួន5 ​រួមមាន​​ រាជធានីភ្នំពេញ សៀមរាប បាត់ដំបង កណ្តាល បន្ទាយមានជ័យ។

This image has an empty alt attribute; its file name is ភាគទី១-1024x1024.jpg

ដើម្បីឱ្យកាន់តែយល់កាន់តែច្បាស់ពីយុទ្ធនាការមួយនេះ សូមកុំភ្លេចតាមដានហេ្វសបុកផេក៖ ការពារខ្លួនអ្នក https://www.facebook.com/kapeakh 

សម្រាប់អ្នកដែលចង់ធ្វើតេស្តរកមេរោគអេដស៍ និងទទួលសេវាប្រឹពដោយឥតគិតថ្លៃ សូមចូលទៅកាន់គេហទំព័រតោះតេស្ត៖ https://-tohtest.org/

ព័ត៌មានទំនាក់ទំនង៖ ​ Ms. Vinich Virak, Technical Advisor for SBCC and HIV Online Services, EpiC Cambodia. +855 11 516 198. vvinich@fhi360.org

This image has an empty alt attribute; its file name is photo6217459718310439719-1-722x1024.jpg
This image has an empty alt attribute; its file name is photo6217459718310439716-1-722x1024.jpg

ក្រុមហ៊ុន ទ្រូម៉ាន់នី បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះបរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការឧបត្ថម្ភ ពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុ

0

ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុល្បីឈ្មោះមួយ ក្នុងប្រទេសកម្ពុជា កំពុងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះ បរិយាប័ន្នហិរញ្ញវត្ថុតាមរយៈការឧបត្ថម្ភដល់កិច្ចប្រជុំក្នុងស្រុក ដែលជាផ្នែកមួយនៃពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក។

This image has an empty alt attribute; its file name is CSO-1024x1024.jpg

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនមួយត្រូវបានគេស្គាល់ថា បានផ្តល់សេវាផ្ទេរប្រាក់ តាមរយៈបណ្តាញភ្នាក់ងារធំបំផុតរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងចូលរួមក្នុងកិច្ចប្រជុំ របស់កម្ពុជានៅក្នុងពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក។ ពិធីនេះដំណើរការចាប់ពី ថ្ងៃទី៧ ដល់ទី១១ ខែធ្នូ។

ក្រុមហ៊ុនក៏មានសេវាផងដែរសម្រាប់ការគាំទ្រ ដល់ការទូទាត់ឌីជីថលតាមរយៈការផ្តល់ជូន “ការផ្ទេរប្រាក់ដោយឥតគិតថ្លៃទៅកាន់មនុស្សគ្រប់គ្នា” ពីកម្មវិធីទូរស័ព្ទ TrueMoney Wallet ហើយថ្មីៗនេះ ក្រុមហ៊ុនបានដាក់ដំណើរការសេវាអ្នកលក់ តាមបណ្តាញទំនាក់ទំនង សង្គមក្នុងស្រុក ដោយបានបង្កើតសិក្ខាសាលាជាច្រើនដែលមានការចូលរួម ពីសហគ្រិនអនឡាញរាប់រយនាក់។

សិក្ខាសាលាទាំងនេះបានបង្រៀនសហគ្រិនឌីជីថលក្នុងស្រុកអំពី របៀបធ្វើទីផ្សារអំពីខ្លួនឯង និងផលិតផលរបស់ពួកគេ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធផល ក្នុងការបង្កើតមាតិកាអនឡាញ និងរបៀបធ្វើឱ្យអាជីវកម្មអនឡាញរបស់ពួកគេរីកលូតលាស់ផងដែរ។

លោកស្រី ឃួន ហ្រ្វង់ដារា ប្រធាននាយកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) នឹងនិយាយអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ចំពោះបរិយាប័ន្នហិរញ្ញវត្ថុ ដែលជាផ្នែកមួយនៃពិភាក្សាជាក្រុមអំពីប្រធានបទនេះនៅពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោក។ ពិភាក្សាជាក្រុមនេះដែលធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ស្ថិតក្រោមប្រធានបទ ចក្ខុវិស័យបរិយាប័ន្នហិរញ្ញវត្ថុកម្ពុជាចាប់ពីឆ្នាំ២០២១ទៅមុខ។ ការពិភាក្សានឹងវាយតម្លៃផលប៉ះពាល់ នៃបរិយាប័ន្នហិរញ្ញវត្ថុមកលើកម្ពុជា។

លោកស្រី ឃួន ហ្រ្វង់ដារា បានថ្លែងថា៖ «ក្នុងនាមជាក្រុមហ៊ុនមួយដែលប្តេជ្ញាចិត្តចំពោះ ការជួយប្រជាជនសាមញ្ញឱ្យចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ ធ្វើឱ្យអាជីវកម្មរបស់ពួកគេរីកចម្រើន យើងមានកិត្តិយសដែលបានចូលរួមក្នុងពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោកនេះ»។ លោកស្រីបានបន្ថែមថា៖ «យើងមានកិត្តិយសយ៉ាងពិសេសដែលបាននិយាយ អំពីបរិយាប័ន្នហិរញ្ញវត្ថុ ដែលជាប្រធានបទមួយដែលយើង មានបទពិសោធយ៉ាងរឹងមាំនៅទីនេះក្នុងប្រទេសកម្ពុជា ព្រមទាំងនៅទូទាំងតំបន់ផងដែរ»។

កម្មវិធីទូរស័ព្ទ TrueMoney Wallet គឺជាកម្មវិធី (App) ដែលផ្តល់សេវាផ្ទេរប្រាក់ និងសេវាទូទាត់ចំណាយ មិនគិតថ្លៃដល់អតិថិជនរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនក៏ផ្តល់ជូនការលើកលែងការទូទាត់បណ្តោះអាសន្នលើសេវាមួយចំនួនផងដែរដូចជាការសងកម្ចី ទៅកាន់ធនាគារជាដើម។
ក្រៅពីការផ្ទេរប្រាក់មិនគិតថ្លៃ ក្រុមហ៊ុនក៏លើកកម្ពស់ ការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុផងដែរតាមរយៈការផ្តល់ជូនអ្នកប្រើប្រាស់ របស់ក្រុមហ៊ុន ទ្រូម៉ាន់នី នូវការផ្តល់ជូនដោយឥតគិតថ្លៃ និងការផ្តល់ជូនប្រាក់ត្រលប់ទៅវិញ។
ខណៈដែលគំនិតផ្តួចផ្តើមបែបនេះ មានគោលបំណងធ្វើឡើងចំពោះអ្នកប្រើប្រាស់ ក្រុមហ៊ុន ទ្រូម៉ាន់នី ក៏ប្តេជ្ញាចិត្តផងដែរចំពោះ ការជួយដល់វិស័យអប់រំទាំងមូលតាមរយៈការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុក្នុងចំណោម ប្រជាជនកម្ពុជាទាំងអស់។ ក្រុមហ៊ុនកំពុងរៀបចំផែនការបង្កើតភាពជាដៃគូសំខាន់ៗ ជាមួយផ្លែតហ្វមរៀនសូត្រអេឡិចត្រូនិច (E-learning platforms) ដើម្បីជួយជំរុញដល់ ការផ្លាស់ប្តូរពីដំណោះស្រាយហិរញ្ញវត្ថុអហ្វឡាញទៅកាន់ដំណោះស្រាយ ហិរញ្ញវត្ថុអនឡាញ ដែលជាកន្លងប្រតិបត្តិថ្មី ដោយសារការរាតត្បាតជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។

លោកស្រី ឃួន ហ្រ្វង់ដារា បានបន្តឲ្យដឹងថា៖ “អនាគតរបស់វិស័យហិរញ្ញវត្ថុគឺអនឡាញ។ នោះគឺជាមូលហេតុដែលយើងកំពុងសម្លឹងឆ្ពោះទៅរក ការបង្កើតភាពជាដៃគូសំខាន់ៗ ជាមួយផ្លែតហ្វមរៀនសូត្រអេឡិចត្រូនិច ដែលអាចជួយអប់រំដល់យុវជនកម្ពុជាអំពីរបៀបគ្រប់គ្រង ប្រាក់របស់ពួកគេតាមអនឡាញប្រកបដោយការទទួលខុសត្រូវ»។
លោកស្រីបានបន្ថែមថា៖ «បច្ចេកវិទ្យារបស់ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលត្រូវបានធ្វើតេស្តនៅទូទាំង នៅទូទាំងតំបន់ មានលក្ខណៈសមស្របតាមតម្រូវការ ដើម្បីជួយឱ្យអ្នកប្រើប្រាស់មានបទពិសោធល្អៗ។ គោលបំណងរបស់យើងគឺដើម្បីនាំយកប្រព័ន្ធ ទំនើបទាំងនេះមកទីនេះ ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់អាចទទួល បានអត្ថប្រយោជន៍ពីបច្ចេកវិទ្យាទំនើបបែបនេះ»។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុល្បីឈ្មោះក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ទ្រូម៉ាន់នី មានភ្នាក់ងារជាង ៦៥.០០០ ភ្នាក់ងារដែលកំពុងបម្រើសេវាដល់អ្នកប្រើប្រាស់ជាង ៤០លាននាក់ក្នុងប្រទេសកម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។ ក្រុមហ៊ុនក៏ទទួលបានការគាំទ្រផងដែរពីក្រុមហ៊ុន Ant Financial ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alibaba ដែលផ្តល់លទ្ធភាពទទួលបានផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបច្ចេកវិទ្យាចុងក្រោយបំផុត។

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលបច្ចុប្បន្នផ្តល់សេវាទូទាត់អនឡាញ និងអហ្វឡាញ ដូចជាផ្ទេរប្រាក់ក្នុងស្រុក ការទូទ[Forwarded from B bora DAP]
ាត់ការចំណាយ ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ការសងប្រាក់កម្ចី និងសេវាប្រាក់បៀវត្ស ត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Financial ដែលគ្រប់គ្រងដោយក្រុមហ៊ុន Alibaba។

ចាប់តាំងពីបង្កើតប្រតិបត្តិការរបស់ក្រុមហ៊ុន ក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារ បច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតក្នុងប្រទេស។ យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នីបានឱ្យដឹងថា មានបណ្តាញភ្នាក់ងារជាង ១០.០០០ ភ្នាក់ងារដែលកំពុងផ្តល់សេវា មិនពាក់ព័ន្ធហិរញ្ញវត្ថុដល់ប្រជាជនដែលគ្មានគណនីធនាគារ និងគ្មានលទ្ធភាពទទួលបាន សេវាហិរញ្ញវត្ថុស្របច្បាប់៕

កម្ពុជាស្វាគមន៍ ចំពោះវិនិយោគិនឥណ្ឌា វិនិយោគនៅកម្ពុជា ដោយធានាជូននូវបរិយាកាសធុរកិច្ចល្អ និងជួយជំរុញគ្រប់វិស័យ

0

ភ្នំពេញ៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងថា កម្ពុជាស្វាគមន៍ ចំពោះវិនិយោគិនឥណ្ឌា ចូលមកវិនិយោគនៅកម្ពុជា ដោយធានាជូននូវបរិយាកាសធុរកិច្ចល្អ និងជួយជំរុញគ្រប់វិស័យ ដែលវិស័យសំខាន់ៗជាច្រើនរួមមាន វិស័យសុខាភិបាល កសិកម្ម បច្ចេកវិទ្យា អប់រំ ម្ហូបអាហារ ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន។

លោក ឈួន ដារ៉ា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថា ស្វាគមន៍ក្នុងវេទិកា The 6th India-CLMV Business Conclave 2020 តាមរយៈប្រព័ន្ធវីដេអូអនឡាញ នៅថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្នុងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម តំណាងសភាពាណិជ្ជកម្មកម្ពុជា តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីសមាជិកនៃប្រទេស CLMV តាមរយៈប្រព័ន្ធវីដេអូអនឡាញជាច្រើនរូប។

លោក ឈួន ដារ៉ា បានថ្លែងអំណរគុណជូនចំពោះភាគីឥណ្ឌា ដែលបានអញ្ជើញភាគីកម្ពុជា ចូលរួមក្នុងវេទិកា The 6th India-CLMV Business Conclave 2020 ដែលធ្វើឡើងនៅប្រទេសឥណ្ឌា ព្រោះនេះ គឺជាលើទី១ ដែល India-CLMV Business Conclave ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធឌីជីថល ដែលជាការបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់របស់បណ្តាប្រទេស CLMV និងឥណ្ឌាក្នុងការធ្វើវេទិកាដ៏សំខាន់នេះឆ្ពោះទៅមុខ ទោះបីមានការរីករាលដាលនៃជំងឺ Covid -19 ទូទាំងពិភពលោកក៏ដោយ។

លោកបានបញ្ជាក់ថា “កិច្ចសហប្រតិបត្តិការល្អវាងឥណ្ឌា និង ប្រទេសជាសមាជិក CLMV ពិតជាអាចឱ្យកម្ពុជាឆក់យកឱកាសអភិវឌ្ឍន៍ប្រកបដោយចីរភាព រវាងប្រទេស និងប្រទេស ព្រមទាំងតំបន់ទាំងមូល។ នៅក្នុងឆ្នាំ ២០២០នេះ គឺជាឆ្នាំដែលពិភពលោក ​បានប្រឈមមុខនឹងបញ្ហាការរីករាលដាលនៃជំងឺ Covid-19 ដែលបានជះឥទ្ធិពលដល់កម្ពុជា និងក្នុងពិភពលោកទាំងមូល ហើយបណ្តាប្រទេស CLMV និងឥណ្ឌាក៏បានឆ្លងកាត់បញ្ហាប្រឈមនេះផងដែរ”។

ជាមួយគ្នានេះដែរលោកក៏បាន សង្ខេបអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសកម្ពុជានាពេលថ្មីៗនេះ។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបានកំណើន សេដ្ឋកិច្ចឆ្នើមប្រមាណ ៧,១% ក្នុងមួយឆ្នាំ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក។

យោងតាមធនាគារពិភពលោក ប្រទេសកម្ពុជាបានជាប់ឋានៈជាប្រទេសមានប្រាក់ចំណូលទាប និងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ ២០១៥ នៅពេលដែលប្រាក់ចំណូលជាតិដុល (GDP) របស់មនុស្សម្នាក់ចំនួន ១,០៧០ ដុល្លារ នឹងបានកើនឡើងដល់ ១.៦៧៩ ដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩ ។ អតិផរណាប្រចាំឆ្នាំគឺ ស្ថិតក្រោមការគ្រប់គ្រង ២,៣% អត្រាភាពក្រីក្រធ្លាក់ចុះក្រោម ១០% និងអត្រាគ្មានការងារធ្វើមាន ០,៣% ក្នុងឆ្នាំ ២០១៩ ។ ម្យ៉ាងវិញទៀតអត្រាប្តូរប្រាក់រៀលមានស្ថេរភាពប្រហែល ៤០៥១ រៀលក្នុង ១ ដុល្លារ។ ទាក់ទងនឹងការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) មានការកើនឡើងយ៉ាងខ្លាំងពី ៩២៨ លានដុល្លារក្នុងឆ្នាំ ២០០៩ ដល់ ៣,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ។ លំហូរវិនិយោគផ្ទាល់ពីបរទេសផ្តោតសំខាន់លើឧស្សាហកម្មកាត់ដេរ ឧស្សាហកម្មកែច្នៃ កសិកម្ម សំណង់ និងទេសចរណ៍។ ចំណែកសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ដូចក្តីរំពឹងទុក របស់ភាគីទាំងពីរ។ នៅឆ្នាំ ២០១៩ យោងតាមទិន្នន័យផ្ទាល់ខ្លួនរបស់កម្ពុជា តម្លៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាមានចំនួន ២៥៦ លានដុល្លារសហរដ្ឋអាមេរិក បាននាំចេញទៅប្រទេសឥណ្ឌាក្នុងតម្លៃ ៦៤,៦៧ លានដុល្លារ និងនាំចូលពីប្រទេសឥណ្ឌាក្នុងតម្លៃ ១៩១,៥៩ លានដុល្លារ។

លោក ឈួន ដារ៉ា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលបានចូលរួមក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មលើកទី៥ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ ២០១៨ ដើម្បីបន្តការពិភាក្សាលើបញ្ហាថ្មីៗពាក់ព័ន្ធ ចំពោះប្រធានបទ“ កិច្ចសហប្រតិបត្តិការដើម្បីសមាហរណកម្មតំបន់” មានគោលបំណងបន្ថែមទៀតដើម្បីធ្វើឱ្យតំបន់របស់យើង កាន់តែមានការអភិវឌ្ឍបើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត។ ការពិភាក្សាក្នុងវេទិកានៅឆ្នាំ២០២០នេះ មានការចូលរួមមកពីតំណាងសាធារណៈរដ្ឋ និងឯកជនដូចជាក្រុមថែទាំសុខភាព និងឱសថជំនាញ ព័ត៌មានវិទ្យា អប់រំ កសិកម្ម ការកែច្នៃចំណីអាហារ សេវាកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន និងភ័ស្តុភារ ដើម្បីចូលរួមចំណែកដ៏មានតម្លៃក្នុងការអភិវឌ្ឍ គោលនយោបាយរបស់បណ្តាប្រទេស CLMV សម្រាប់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ប្រកបដោយចីរភាពសម្រាប់រយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ៕

ខលហ្គែត ញញឹមកាន់តែច្រើន

0

ខលហ្គែត​ ជាម៉ាកផលិតផលថែរក្សាមាត់ធ្មេញលំដាប់ពិភពលោកដែលឈរជើងបានយូរជាងគេ។ នៅជុំវិញពិភពលោកមានគ្រួសារ​ចំនួន ៦២% ប្រើប្រាស់ផលិតផល ខលហ្គែត។ ជាច្រើនឆ្នាំមកហើយដែល ខលហ្គែត ប្តេជ្ញាថានឹងនាំយកនូវភាពល្អប្រសើរសម្រាប់មនុស្សជាតិ និងសង្គម ដែលជួយឱ្យអ្នកប្រើប្រាស់មានស្នាមញញឹមដ៏ស្រស់ស្អាតនិងភ្លឺចែងចាំង និងមានទម្លាប់ធ្វើឱ្យមានសុខភាពល្អ។

សម្រាប់នៅប្រទេសកម្ពុជា ខលហ្គែត បានលក់ផលិតផលរបស់ខ្លួនអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយមានគ្រួសារកម្ពុជាជាច្រើនប្រើប្រាស់ផលិតផល ខលហ្គែត។ នេះក៏ព្រោះតែខលហ្គែត ជាម៉ាកផលិតផលសុខភាពមាត់ធ្មេញឈានមុខគេនៅលើពិភពលោក។

ខលហ្គែត ជឿជាក់ថា​អ្នកគ្រប់គ្នាសមនឹងទទួលបាននូវអនាគតដ៏ល្អប្រសើរដែលធ្វើឱ្យពួកគេញញឹមកាន់តែច្រើន។ ហេតុនេះបានជានៅក្នុងឆ្នាំ ២០២០​ នេះ ខលហ្គែត មានកម្មវិធីប្រូម៉ូសិន កោសភ្លាមឈ្នះភ្លាម។ ឥឡូវនេះ អ្នកប្រើប្រាស់មានមូលហេតុកាន់តែច្រើនដែលធ្វើឱ្យពួកគាត់ញញឹមកាន់តែច្រើន។ កន្លងមកយើងបានរកឃើញអ្នកឈ្នះរង្វាន់ជាច្រើននាក់ដែលមកពីខេត្តក្រុងផ្សេងៗគ្នាទូទាំងប្រទេស។ លើសពីនេះទៅទៀតយើងក៏បានរកឃើញអ្នកឈ្នះរង្វាន់រថយន្តគឺបងស្រី សួ គា មកពីខេត្តកំពង់ធំ ដែលបានឈ្នះរង្វាន់រថយន្ត Toyota Avanza ស៊េរីឆ្នាំ ២០២០។

តាមរយៈបងស្រី សួ គា បាននិយាយថា នេះជាលើកទីមួយហើយដែលគាត់បានឈ្នះរង្វាន់ គាត់ពិតជារំភើបរីករាយខ្លាំងណាស់នៅពេលដែលកោសហើយបានឃើញថាបានឈ្នះរង្វាន់រថយន្តនៅក្នុងប្រអប់ថ្នាំដុសធ្មេញខលហ្គែតដែលមានប្រូម៉ូសិន។ សូមអរគុណដល់ ខលហ្គែត ដែលបានផ្តល់នូវរង្វាន់ពិតដល់ខ្ញុំនៅថ្ងៃនេះ។

ទោះបីជារង្វាន់ធំត្រូវបានផ្តល់ជូនអ្នកឈ្នះរួចហើយ ប៉ុន្តែនៅមានរង្វាន់ជាច្រើនទៀតកំពុងរង់ចាំការប្តូរយករង្វាន់ពីអ្នកឈ្នះនៅចុងខែធ្នូនេះ។ ដូច្នេះសូមកុំភ្លេចកោសក្នុងប្រអប់ ខលហ្គែត នៅពេលដែលអ្នកទិញថ្នាំដុសធ្មេញ ខលហ្គែត ហើយអ្នកឈ្នះបន្ទាប់អាចជារូបអ្នក។ 

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗផ្សេងៗសូមចុច follow Facebook Page: Colgate Cambodia

Video Link: https://fb.watch/29z8RttBJt/

សហភាពអឺរ៉ុប ផ្តល់មូលិធិ ២០លានអឺរ៉ូ ដល់សហគម អាស៊ាន ដើម្បីការប្រយុទ្ឋប្រឆាំង ជំងឺកូវីដ-១៩

ភ្នំពេញ៖ សហភាពអឺរ៉ុបបានប្រកាស ផ្តល់មូលិធិជាទឹកប្រាក់សរុបចំនួន ២០ លានអឺរ៉ូ សម្រាប់គាំទ្រដល់ ប្រព័ន្ធសុខាភិបាល ក្នុងការប្រយុទ្ឋប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ នៅសហគមអាស៊ាន ខណៈកម្ពុជាទទួលទឹកប្រាក់ចំនួន ៣,៤៥ លានដុល្លារ។

តាមរយៈសហភាពអឺរ៉ុប បានឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថា “ក្នុងចំណែកនៃថវិកាសកលចំនួន២០លានអឺរ៉ូ ថវិកាចំនួន ២,៨៥ លានអឺរ៉ូ (៣,៤៥ លានដុល្លារ) នឹងត្រូវចំណាយនៅក្នុងប្រទេស កម្ពុជា។ កម្មវិធីនេះ នឹងត្រូវអនុវត្តដោយការិយាល័យអង្គការសុខភាពពិភពលោកនៅភ្នំពេញ និងសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ផែនការឆ្លើយតប ថ្នាក់ជាតិនៃការប្រយុទ្ឋប្រឆាំង ជំងឺរាតត្បាតកូវីដ-១៩ “។

ជាមួយគ្នានេះដែរសហភាពអឺរ៉ុប ក៏ប្រកាសបើកដំណើរការនូវកម្មវិធីថ្មីមួយ ដើម្បីជួយគាំទ្រ ដល់ប្រព័ន្ធ សុខាភិបាលរបស់ដៃគូអភិវឌ្ឍទាំង ៨របស់យើងដែលស្ថិត ក្នុងតំបន់អាស៊ាន។ កម្មវិធីឆ្លើយតបនិងការត្រៀមបង្ការជម្ងឺរាតត្បាត នៅតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវ អនុវត្តកម្មវិធីដោយអង្គការសុខភាព ពិភពលោក ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ នឹងអាជ្ញាធរជាតិនិង លេខាធិការដ្ឋានអាស៊ាន៕