Home Blog Page 187

ផលប៉ះពាល់កូវីដ១៩៖ អ្នកជំនាញ អចលនទ្រព្យកម្ពុជា ស្នើរាជរដ្ឋាភិបាល ពិចារណាពន្យារ ការអនុវត្ត ពន្ធមូលធន

0

ភ្នំពេញ៖ បណ្តាអ្នករកស៊ីទទួលទាន ខាងអចលនទ្រព្យ នៅប្រទេសកម្ពុជា បានអំពាវនាវ ទទូចឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យពិចារណាឡើងវិញ លើករណីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដាក់កំហិត ឱ្យមានការយកពន្ធមូលធន​ លើការលក់ដូរ អចលនទ្រព្យ ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដោយលើកឡើង ពីវិបត្តិជំងឺកូវីត១៩ នៅបន្តវាយប្រហារ សេដ្ឋកិច្ចពិភពលោក ដែលនាំឱ្យប្រទេសខ្លះ មានកំណើនសេដ្ឋកិច្ច ទាបជាងការរំពឹងទុក​។

លោក ឃាង ពុទ្ធី ប្រធានប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យ (CREA) បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ ថា ពន្ធមូលធន គឺសំណូមពរឱ្យអាជ្ញាធរ ជាពិសេសមន្រ្តីពន្ធដារ ព្យាយាមពន្យល់ ប្រជាជនឱ្យយល់ តាមរយៈសារព័ត៌មាន ទូរទស្សន៍ តាមហ្វេសប៊ុក របស់អគ្គនាយក ដ្ឋានពន្ធដារ ប៉ុន្តែប្រជាជន នៅតែមានចម្ងល់ នៅតែមានការចោទសួរ និងនៅតែគិតថា ប្រាក់ពន្ធមូលធន ២០ភាគរយហ្នឹងខ្ពស់។

លោកបន្ថែមថា “សម្រាប់ខ្ញុំវិញ ក្រោយពីបានស្តាប់ ការពន្យល់របស់មន្រ្តី នៃអគ្គនាយកដ្ឋានពន្ធដារ រួចមក​គឺថា ប្រាក់ពន្ធមូលធន ដែលចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ គឺមាន៤ភាគរយ​ គឺប្រហាក់ប្រហែល នឹងពន្ធប្រថាប់ត្រាដែរ។ ឧទាហរណ៍ លក់ផ្ទះរឺលក់តម្លៃ ១០ម៉ឺនដុល្លារ គឺជាប់ពន្ធប្រហែល ៤ពាន់ដុល្លារ”។

លោក ពុទ្ធី បន្ថែមថា “ខ្ញុំចង់មានការ ផ្សព្វផ្សាយពន្យល់ ប្រជាជន អ្នកវិនិយោគទុនជាតិ អន្តរជាតិ ទៅលើការទិញដូរ អចលនទ្រព្យឱ្យបាន​យល់​ ឱ្យបានជ្រួតជ្រាប ឱ្យបានក្បោះក្បាយ ពន្យល់ពីមូលហេតុ ហេតុផល ពីព្រោះថាការដកពន្ធជួយទៅជាតិ ជួយ​ទៅរដ្ឋ​ ជួយទៅការអភិវឌ្ឍជាតិ មិនមែនជាអ្វីដែលអាក្រក់ ដែលមិនល្អទេ។ រដ្ឋប្រមូលពន្ធបានច្រើន គាត់មានសាច់​ប្រាក់ តម្លើងប្រាក់ខែមន្រ្តីរាជការ និងដើម្បីចំណាយ ទៅការអភិវឌ្ឍផ្សេងៗ របស់រាជរដ្ឋាភិបាល ដែលកំពុងត្រូវការថវិកាដែរ សម្រាប់ការអភិវឌ្ឍ ការរៀបចំ កម្មវិធីសិក្សាអប់រំ អភិវឌ្ឍន៍វិស័យ សុខាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធ ព្រលានយន្តហោះ​ ផ្លូវថ្នល់ ផ្លូវរថភ្លើង ផ្លូវល្បឿនលឿន ជាដើម។ ខ្ញុំគិតថា រដ្ឋមានមូលហេតុ ការប្រមូលពន្ធ ហើយប្រសិនបើ ការប្រមូលពន្ធ ប្រកបដោយតម្លាភាព ប្រទេសយើង​នឹងមានការអភិវឌ្ឍ ឈានឡើង មួយកម្រិតទៀត”។

បើតាមការវាយតម្លៃផ្ទាល់ខ្លួន របស់លោក ពុទ្ធី នោះគឺថា “អ្វីដែលមានប្រតិកម្ម ពីមហាជននោះ គឺដោយសារតែឥឡូវនេះ មានបញ្ហាកូវីដ១៩ ប្រជាជន រឺក៏អាជីវករ ពាណិជ្ជករ​ ក្នុងផ្នែកមួយចំនួន ប្រាក់ចំណូល របស់គាត់ធ្លាក់ចុះ ដូច្នោះហើយ ធ្វើឱ្យគាត់ មានការបារម្ភ ឬការគិតអវិជ្ជមាន ដែលបង្កើតជា ពាក្យចចាមអារ៉ាម និយាយនេះ និយាយនោះ។​ ចឹងទេ សូមឱ្យមន្រ្តីពន្ធដារ ព្យាយាមនិយាយពន្យល់ និងផ្សព្វផ្សាយ ឱ្យបានទូលាយ ពន្យល់ឱ្យបានក្បោះក្បាយ”។

ជាមួយគ្នានេះ លោក ឆៃ លីន អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យឆៃលីន ស៊ា រៀលធី ខូអិលធីឌី ក៏បានឡើងផងដែរថា លោកទទួលស្គាល់ថា ប្រទេសមួយ គួរតែមាន ការយកពន្ធនឹង ខណៈប្រទេសមួយចំនួន នៅលើពិភពលោក បានអនុវត្ត​រួចមកហើយ។ លោក ក៏ទទួលស្គាល់ទៀតថា វិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ប៉ុន្មានចុងក្រោយ​ មានការរីកចម្រើន ពីការទិញលក់ច្រើន។

អ្នកជំនាញរូបនេះ បានលើកឡើងបន្ថែមថា “ខ្ញុំក៏ដឹងថា រាជរដ្ឋាភិបាល រៀបចំច្បាប់នេះ យូរមកហើយដែរ មិនមែនថា រាជរដ្ឋាភិបាល ជាពិសេសនាយកដ្ឋាន ពាក់ព័ន្ធនឹងគាត់ ទើបតែនឹកឃើញហើយ គាត់អនុម័ត ដើម្បីឱ្យគិតពន្ធនេះ ដោយប្រញ៉ាប់ ប្រញ៉ាលនោះទេ”។ “តែក្នុងនាមខ្ញុំប្រតិបត្តិ ទៅលើវិស័យនេះ ហើយជាពិសេសនេះ អន្តរកាលចុងក្រោយ ដែលកំពុងមានវិបត្តិ ជំងឹឆ្លងជាសាកល ជំងឺកូវីដ១៩នេះ អូសបន្លាយមកប្រមាណ ជា៨ខែហើយមកដល់ពេលនេះ ធ្វើឱ្យគ្រប់វិស័យ ទាំងស្ថាប័ន មានការរអាក់រអួល ឬក៏មានការយឺតយ៉ាវ ក្នុងអាស្រ័យផល ទទួលប្រាក់ចំណេញ និងការចាយវាយផ្សេងៗ ធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ ធ្លាក់ចុះជាសាកលតែម្តង”។

លោក លីន បន្ថែមថា “ខ្ញុំគិតថា ប្រសិនបើជា រាជរដ្ឋាភិបាលយើង ជាពិសេស ក្រសួងសេដ្ឋកិច្ចហិរញវត្ថុ ហើយមានអគ្គនាយកដ្ឋានពន្ធដារ ជាសេនាធិការ​ លោកពិចារណាឡើងវិញ ក្នុងការពន្យារពេល ដើម្បីចាប់ផ្តើមអនុវត្តន៍ នូវប្រកាស លេខ៣៤៦នេះ​ ខ្ញុំគាំទ្រ ឱ្យមានរយៈកាលកំណត់មួយ នៅពេលសេដ្ឋកិច្ចសាកល ក៏ជាសេដ្ឋកិច្ច នៅក្នុងប្រទេសរបស់យើង រីកចម្រើនកាន់តែខ្លាំងឡើងវិញ ត្រឡប់មកវិញ ពីការថយចុះ ដោយសារជំងឺឆ្លងជាសាកល នោះគឺជាការល្អ”។

លោកអគ្គនាយកឆៃលីន រៀលធីស៊ា បន្តថា “ខ្ញុំជានាយក ក្រុមហ៊ុនអចលនទ្រព្យ ខ្ញុំក៏ចង់មានការអំពាវនាវ ទៅដល់រាជរដ្ឋាភិបាលដែរ បើសិនជាអាច សូមឱ្យពិនិត្យ ឡើងវិញ នៅក្នុងកម្រិតណាមួយ ដើម្បីធ្វើឱ្យមាន ការធូស្រាល មុននឹងការ កំណត់យកពន្ធ លើប្រាក់ចំណេញ មូលធននេះ”។

លោក ទិត្យ ចន្ថា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹង នៅក្នុងសន្និសីទ កាសែត នាថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ថា វិបត្តិជំងឺឆ្លងជាសាកល ធ្វើឱ្យចំណូល វិស័យទេសចរណ៍ ប្រមាណ ៥ពាន់លានដុល្លារ ត្រូវខាតបង់ សម្រាប់ប្រទេសកម្ពុជា។

របាយការណ៍ របស់ធនាគារពិភពលោក (World Bank_WB) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បានវាយតម្លៃ ផលប៉ះពាល់ សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២០នេះថា នឹងមានការធ្លាក់ចុះ រង្វង់ -១ភាគរយ រហូតដល់ -២,៩ ភាគរយ។

រីឯធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank-ADB) កាលពីខែមិថុនា ឆ្នាំ២០២០ ក៏បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជា​ នឹងរងផលប៉ះពាល់ រហូតដល់ -៥,៥ភាគរយ តែប្រសើរឡើងវិញ នៅឆ្នាំ២០២១ ក្នុងកំណើន៥ភាគរយ៕

ដោយៈ​ សយ សុជាតា

សូមស្តាប់បទសម្ភាសន៍ លោក បណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ស្តីពី ពន្ធលើចំណេញមូលធន៖

https://web.facebook.com/cambodiataxation/videos/323174895463423/
លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាអ្នកជំនាញអចលនទ្រព្យ (ឆ្វេង)​ និងលោក ឆៃ លីន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឆៃលីន ស៊ា រៀលធី ខូអិលធីឌី

កម្មវិធីប្រូម៉ូសិនថែម ជូននេះ ពិសេសកប់ខ្លាំង ណាស់ …!! តោះ…មកទទួលយ កកម្មវិធីប្រូម៉ូសិន ដ៏ពិសេសសម្រាប់ បុណ្យភ្ជុំបិណ្ឌពី សាមសុង!

0

(ភ្នំពេញ) ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០៖ កាន់តែរំភើប…និងកាន់តែសប្បាយរីករាយជាមួយ នឹងកម្មវិធីប្រូម៉ូសិនថែមជូនយ៉ាងពិសេសសម្រាប់ ឱកាសកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ! រាល់ការទិញស្មាតហ្វូនស៊េរី A Samsung Galaxy A31, Galaxy A21s, និង Galaxy A11 ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ទូទាំងប្រទេស អតិថិជនទាំងអស់ នឹងទទួលបានការថែមជូន Power Bank កម្លាំង 10000 mAh ហ្ស៊ីន ដ៏ស្រស់ស្អាត មានគុណភាពខ្លាំង សាកទូរស័ព្ទឆាប់ពេញលឿន (Fast Charge) ១ គ្រាប់ភ្លាម…!!

ដូច្នេះសម្រាប់អតិថិជនដែលចង់ បានស្មាតហ្វូនដែលមានគុណភាពល្អ… ថតរូបបានស្អាត…ម៉ាស៊ីនដើរលឿន… លេងហ្វេសប៊ុកបានម៉ាអេម… កម្សាន្តវីដេអូបានយ៉ាងត្រជាក់ភ្នែកជាមួយ នឹងអេក្រង់ធំភ្លឺច្បាស់…ថាមពលថ្មធំ និងមានតម្លៃសមរម្យបំផុតនោះ Samsung Galaxy A31, Galaxy A21s, និង Galaxy A11 គឺជាជម្រើសដ៏ល្អស័ក្តិសមបំផុត!

នៅចាំអីទៀត…? ថ្ងៃឈប់សម្រាកក្នុងឱកាសភ្ជុំបិណ្ឌកៀក មកដល់ហើយ…អ៊ីចឹងប្រញាប់ទិញទាំងអស់គ្នាភ្លាមទៅដើម្បីផ្តិតយក និងចែករំលែកអនុស្សាវរីយ៍ ផ្អែមល្ហែមជាមួយមនុស្សជា ទីស្រឡាញ់ និងការជួបជុំដ៏រីករាយកក់ក្តៅ ជាមួយក្រុមគ្រួសារ ដោយមិនខកខាន ខាតពេលត្រូវយកទូរស័ព្ទ ទៅបញ្ចូលថ្ម ឬដណ្តើមព្រីគ្នាសាកថ្មទូរស័ព្ទនោះទេ!

បញ្ជាក់៖ រង្វាន់ថែមជូននេះគឺសម្រាប់តែការទិញចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០២០ ដល់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ តែប៉ុណ្ណោះ!!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នក អាចអញ្ជើញទៅធ្វើការសាកសួរដោយផ្ទាល់ នៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែល នៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខ ទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

This image has an empty alt attribute; its file name is photo_2020-09-07_08-59-31-1-724x1024.jpg
This image has an empty alt attribute; its file name is photo_2020-09-07_08-59-46-1024x1024.jpg
This image has an empty alt attribute; its file name is photo_2020-09-07_08-59-50-1024x1024.jpg

ចំណុចខ្លាំងអស្ចារ្យ ដែលនឹកស្មានមិនដល់ នៅលើ Galaxy Note 20 | Galaxy Note 20 Ultra ជាមួយនឹងកម្មវិធីប្រូម៉ូសិន ដ៏ភ្ញាក់ផ្អើលបំផុតមិនធ្លាប់មាន…!!

0

(ភ្នំពេញ) ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២០៖ កាន់តែពិសេស…!! រាល់ការទិញ Samsung Galaxy Note 20 ឬ Galaxy Note 20 Ultra ចាប់ពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ អតិថិជនទាំងអស់នឹងទទួលបានការថែមជូនគូប៉ុងចាក់ប្រេងឥន្ធៈតម្លៃ ៥០ ដុល្លារ ភ្លាមៗ…!!

និយាយទៅគឺគ្មានអ្វីដែលត្រូវច្រឡំនោះទេ…ក្រឡេកឃើញតែមួយភ្លែតក៏ដឹង និងស្គាល់យ៉ាងច្បាស់ថាជាមហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 និង Galaxy Note 20 Ultra ដែរ! ព្រោះ ទាំងកាមេរ៉ា…ស៊ុមព័ទ្ធជុំវិញ…ពណ៌…កញ្ចក់ស្រោបមុខក្រោយ និងអេក្រង់ លើកនេះត្រូវបានរចនាឡើងយ៉ាងយកចិត្តទុកដាក់បំផុតដោយផ្តោតទៅលើការផ្តល់ជូននូវការកម្សាន្តឥតដែនកំណត់…ជម្រុញដល់ការសម្រេចការងារកាន់តែច្រើនដោយភាពច្នៃប្រឌិតខ្ពស់ និងវៃឆ្លាតបំផុត (The Power to Work and Play)…!

ឥឡូវនេះក្រុមហ៊ុន សាមសុង នឹងធ្វើការបង្ហាញជូននូវចំណុចខ្លាំងបំផុតដែលទាក់អារម្មណ៍ស្អំបេះដូងអ្នកនិយមប្រើប្រាស់ស៊េរី Note ទាំងអស់…ដែលផ្តល់នូវភាពអស្ចារ្យសម្រាប់ការងារ និងការកម្សាន្តជាមួយនឹងលក្ខណៈពិសេសដូចជា៖

  • ភាពអស្ចារ្យសម្រាប់ការងារជាមួយកម្មវិធី Samsung Note (The Power to Work)
    ជាមួយនឹងកម្មវិធី Samsung Note ដែលមាននៅលើ Galaxy Note 20 /Note 20 Ultra ពិតជាផ្តល់ឲ្យលោកអ្នកនូវភាពងាយស្រួលសម្រាប់ការងារប្រចាំថ្ងៃ។
  • ប៊ិកវេទមន្ត S-Pen ៖ ត្រូវបានរចនា និងអភិវឌ្ឍឡើងកាន់តែប្រសើរ និងវៃឆ្លាតជាងមុន…កាន់តែស្និទ្ធជាងមុន…កាន់តែរអិលរលូនជាងមុន និងកាន់តែមានអារម្មណ៍ដូចកាន់ប៊ិកសរសេរពិតៗតែម្តង!
  • Microsoft PPT Conversion (PDF, PPT, WORD…) ៖ លោកអ្នកអាចធ្វើការបំលែង ឬ Save file ជាប្រភេទ PDF, Power Point ឬ Microsoft Word ដែល file ទាំងអស់នេះគឺសុទ្ធតែ file ដែលលោអ្នកត្រូវការប្រើសម្រាប់ការងារប្រចាំថ្ងៃ និងការសិក្សាស្រាវជ្រាវផ្សេងៗបានយ៉ាងងាយស្រួលបំផុត!ហើយអ្វីដែលកាន់តែពិសេសនោះគឺលោកអ្នកក៏អាចសរសេរបន្ថែម ឬក៏លុបនៅលើ PDF File បានផងដែរ!
    -Audio Bookmark៖ធ្វើឲ្យការកត់ត្រារបស់លោកអ្នកកាន់តែប្រសើរជាងមុនដោយគ្រាន់តែជ្រើសរើសមុខងារថតសំឡេងនៅពេលដែលអ្នកកំពុងសរសេរ។
  • Link to Windows៖ លោកអ្នកក៏អាចធ្វើការភ្ជាប់កម្មវិធីក្នុងទូរស័ព្ទដៃ (Mobile Apps) ទៅកាន់កុំព្យូទ័របានយ៉ាងងាយស្រួល និងរហ័សបំផុត!
  • Auto Straighten ៖ ជាមួយនឹងបច្ចេកវិទ្យា AI នឹងធ្វើការតម្រង់…កែតម្រូវ អ្វីដែលលោកអ្នកបានធ្វើការកត់ចំណាំនោះឱ្យមានភាពស្អាត…ត្រង់…មានរបៀបរៀបរយ…និងងាយស្រួលអានជាងមុន!!
  • ភាពអស្ចារ្យសម្រាប់ការកម្សាន្តឥតដែនកំណត់ (The Power to Play)
  • ជាមួយនឹងបច្ចេកវិទ្យា Studio Quality Sound Recording លោកអ្នកអាចភ្ជាប់ Galaxy Bud Live តាម Bluetooth ធ្វើជា Mic ដើម្បីថតសំឡេងពីចម្ងាយបានយ៉ាងច្បាស់ និងរលូនទៀតផង…! អ្នកអាជីពសុំខ្មាស!
  • លោកអ្នកអាចថតវីដេអូ ឬ Vlog បានដូចអ្នកអាជីពជាមួយនឹង Pro Video Mode ក្នុងកម្រិត 8K 24fps (UHD 7680 X 4320) ជាមួយនឹង Natural motion blur ដោយផ្តល់នូវគុណភាពរូបភាពច្បាស់ខ្លាំង…ប្លែក និងទាក់ទាញជាទីបំផុត!!
  • អ្វីដែលកាន់តែពិសេសអស្ចារ្យដែលមានតែមួយគ្មានពីរនោះគឺ វីដេអូ កម្រិត 8K អាច snap ចាប់យកឈុតណាមួយក្នុងវីដេអូដែលអ្នកពេញចិត្ត ឬចង់បាន ហើយបំលែងទៅជារូបភាពក្នុងកម្រិត 33 MP បានថែមទៀតផង!
  • មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim)
  • មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)! ដូច្នេះមិនចាំបាច់ចំណាយពេលកាត់ SIM និងញាត់ SIM ចេញចូលច្រើនដែលនាំឱ្យខាតពេល ឬគួរឱ្យធុញទ្រាន់នោះទេ!

អ្វីដែលលើកមកបង្ហាញខាងលើនេះគឺគ្រាន់តែចំណុចពិសេសខ្លះៗមួយចំនួនប៉ុណ្ណោះ…! ហើយក៏អាចសន្មតបានថាលោកអ្នកជាប់ចិត្តលង់ស្រឡាញ់ និងចង់ប្រើបាត់ទៅហើយ…! ក្រុមហ៊ុន សាមសុង នឹងធ្វើការលើកយកចំណុចពិសេសអស្ចារ្យបន្ថែមទៀតមកបង្ហាញនៅពេលក្រោយទៀត…តែបើទ្រាំមិនបានទេ…ប្រញាប់ទៅជាវដើម្បីទទួលយកបទពិសោធន៍ផ្ទាល់ភ្លាមទៅណ៎ាទាន់មានប្រូម៉ូសិន…!!

Samsung Galaxy Note 20 | Galaxy Note 20 Ultra ស្តែងចេញពីភាពអស្ចារ្យសម្រាប់ការងារ…និងកាន់តែអស្ចារ្យបំផុតសម្រាប់ការកម្សាន្ត…!!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!

ដីឡូតិ៍ ខាដារិន ស្ថិតក្នុងតំបន់អភិវឌ្ឍ ខណ្ឌដង្កោរ លក់បញ្ចុះតម្លៃ ៣ពាន់ដុល្លារ សម្រាប់កម្មវិធី​ លក់បញ្ចប់គម្រោង

0

គម្រោងដីឡូតិ៍ ជាប់ផ្លូវ៣០ម៉ែត្រ​ ខាដារិន​ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ ដោយគ្មានការប្រាក់ផងដែរ។

មិនត្រឹមតែ ទីតាំងល្អក្នុងក្រុងនោះទេ និងជាតំបន់មានការរីកចម្រើនខ្លាំង ដីឡូប្រម៉ូសិនដ៏អស្ចារ្យនេះ នៅមានការផ្តល់ជូន ជាច្រើនទៀត ទៅតាមលក្ខណ្ឌ ទិញ និងកក់ប្រាក់ ។ គ្រប់ដីឡូតិ៍ទាំងអស់ សុទ្ធតែទទួលធានា ជាមួយឯកសារ ប្លង់រឹង (ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ស្របច្បាប់ត្រឹមត្រូវ) ជូនដោយមិនឲ្យមានការព្រួយបារម្ភ ពីការឆបោក ពីសំណាក់ជនខិលខូចឡើយ ។

លោកអ្នកអាចទៅកាន់ ទីតាំងដីឡូតិ៍ដោយផ្ទាល់ ដើម្បីក្លាយជាម្ចាស់ ដីឡូតិ៍ទីតាំងល្អៗ ដែលទំហំដី ចាប់ពី 5x20m នឹងមានតម្លៃ ចាប់២៥ ៩៩៩ដុល្លារអាមេរិក ឡើងទៅ (តម្លៃនេះ មិនទាន់ដក​ ការបញ្ចុះតម្លៃ ៣ពាន់ដុល្លារឡើយ) ជាពិសេសនេះ ជាការលក់បញ្ចប់គម្រោង ដែលនៅសេសសល់ ប៉ុន្មានដីឡូតិ៍តែប៉ុណ្ណ៉ោះ ។

ឱកាសដ៏ល្អនេះ មិនមានច្រើននោះទេ បញ្ចុះតម្លៃ ៣ពាន់ដុល្លារ ដែលមិនធ្លាប់មាន ប្លងកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ នឹងអាចរំលស់ ១២ខែ ដោយគ្មានការប្រាក់ រួមទាំងការផ្តល់ជូន ទូរស័ព្ទស៊េរីទំនើប iPhone 11Pro Max ឬទូរទស្សន៍ ឆ្លាតវៃ ៤២អ៊ីញ ។

ព័ត៌មានអំពី ដីឡូតិ៍៖ ដីឡូតិ៍នេះ ជាប់នឹងផ្លូវរដ្ឋ ៣០ម៉ែត្រ ដែលមានបំបែកផ្លូវបេតុង ១០ម៉ែត្រ និង៨ម៉ែត្រ សម្រាប់ចូលទៅកាន់ទីតាំងដីឡូតិ៍នីមួយៗ ។ ដីឡូតិ៍ ស្ថិតក្នុងតំបន់ មានសក្តានុពលខ្លាំង ស្ថិតនៅក្រោយ បុរីពិភពថ្មីទួលពង្ររ ដែលជាទីប្រជុំជន ពោពេញទៅដោយ ការអភិវឌ្ឍន៍ ហ៊ុព័ទ្ធដោយរោងចក្រ សហគ្រាសធុនតូច និងមធ្យម ។ ច្រកចូលទៅកាន់ទីតាំងដីឡូតិ៍ កាត់តាមផ្សារសុភមង្គល និងគៀកផ្សារបុរីសន្តិភាព២ ។

តំបន់ដីឡូតិ៍ មានការងើបឡើង នូវវិស័យសំណង់លំនៅដ្ឋាន រីកស្គុះស្គាយ ជាតំបន់មានមនុស្សចេញចូល ឆ្លងកាត់ច្រើនកុះករ ទីតាំងមានសុវត្ថិភាព ផ្នែកខាងមុខគម្រោង មានផ្លូវរដ្ឋ ទទឹងទំហំ ៣០ម៉ែត្រ និងចំហៀងមានផ្លូវរដ្ឋ ទទឹងទំហំ១៦ម៉ែត្រ អបដោយបុរីផ្ទះល្វែង ដែលងាយនឹងធ្វើឲ្យហាងឆេងដី ឡើងថ្លៃ បានឆាប់រហ័ស ។ ដីឡូតិ៍ ស្ថិតក្បែររោងចក្រ ងាយស្រួលដល់ការ សាងសង់លំនៅដ្ឋាន ដែលអាចបើកជាអាជីវកម្មទៀតផង ។

តំបន់ដីឡូតិ៍នេះ ត្រូវបានភ្នាក់ងារ វាយតម្លៃអចលនទ្រព្យ រាយតម្លៃឡើងខ្ពស់ ជាបន្តបន្ទាប់ រាប់ចាប់ពី គម្រោងបានសិក្សា លេចចេញរូបរាង និងបន្ទាប់ពីការស្ថាបនា ផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងការតម្លើងបង្គោលភ្លើងអគ្គិសនី សព្វគ្រប់ មានប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងដីឡូតិ៍ ចាប់ផ្តើមសាងសង់លំនៅដ្ឋាន ជាបន្តបន្ទាប់ និងមានវិនិយោគិន មកពី កូរ៉េ បើកដំណើរការដ្ឋាន សាងសង់មន្ទីរពេទ្យផងដែរ ។

លោកអ្នកអាចក៏សាកសួរ ព័ត៌មានលំអិតផ្សេងៗ អំពីគម្រោងដីឡូតិ៍ ជាមួយភ្នាក់ងារ ដែលផ្តល់នូវទំនុកចិត្ត និងភាពជឿជាក់ រងចាំផ្តល់សេវា ៨ម៉ោង ក្នុង១សប្តាហ៍ ។ ឬក៏អាចទំនាក់ទំនង ទៅកាន់ទីតាំងផ្ទាល់ ដើម្បីទទួលបាន ភាពជឿជាក់កាន់តែខ្លាំង ដែលភ្នាក់ងារលក់ និងអមដំណើរជាមួយ សម្រាប់ ផ្តល់ព័ត៌មាន ដែលលោកអ្នកត្រូវការ ។

ទូរស័ព្ទទំនាក់ទំនង 078 722 337 / 087 722 337 / 077 722 337 or 088 772 3373៕

ចុច Link នេះ ដើម្បីភ្ជាប់លោកអ្នក ទៅកាន់ទីតាំងគម្រោងដីឡូតិ៍ https://goo.gl/maps/EK7PeatHaEZ811ua8

បេក្ខភាពផលិត វ៉ាក់សាំងមួយរបស់អាមេរិក ឈានដល់ដំណាក់កាល ចុងក្រោយនៃការសាកល្បង

បរទេស៖ ខណៈដែលក្រុមអ្នកស្រាវជ្រាវ នៅទូទាំងសហរដ្ឋអាមេរិក កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផលិត ឲ្យបានវ៉ាក់សាំងការពារកូវីដ១៩ នៅថ្ងៃនេះទីភ្នាក់ងារចិនស៊ិនហួបានសរសេរថាក្នុងនោះមានបេក្ខភាព មួយដែលបានចាប់ផ្តើម សាកល្បងដំណាក់កាលទី ៣ របស់ខ្លួនទៅហើយ។

វិទ្យាស្ថានសុខភាព អាមេរិកបាននិយាយថា ការសាកល្បងព្យាបាលនៅ តាមកន្លែងជាច្រើនដើម្បីវាយតម្លៃវ៉ាក់សាំង ការពារកូវីដ១៩ ដែលត្រូវបានគេស្គាល់ថា AZD1222។

ដំណាក់កាលចុងក្រោយនេះ ចាប់ផ្តើមចុះឈ្មោះអ្នកស្ម័គ្រចិត្ត មនុស្សពេញវ័យប្រមាណ ៣០០០០ នាក់នៅ ៨០ កន្លែងក្នុងសហរដ្ឋអាមេរិកដើម្បីវាយ តម្លៃថាតើវ៉ាក់សាំងមួយនេះមានប្រសិទ្ធភាពលើមនុស្ស បានក្នុងកម្រិតទុក ចិត្តបានឬអត់៕ប្រែសម្រួល៖ស៊ុនលី

មហាយក្សចិន រិះគន់សកលវិទ្យល័យ មួយរបស់អាមេរិក ចំពោះការបណ្ដេញ និស្សិតចិន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានរិះគន់ការសម្រេចចិត្តរបស់សកលវិទ្យាល័យ University of North Texas (UNT) ដើម្បីបណ្តេញនិស្សិតចិន ដោយហៅការផ្លាស់ប្តូរនេះ ប្រសិនបើត្រូវបានបញ្ជាក់ជា ការពិតឧទាហរណ៍មួយទៀតនៃការបំផ្លិចបំផ្លាញ រវាងប្រជាជន និងប្រជាជន រវាងសហរដ្ឋអាមេរិក-ចិន។

យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះ សកលវិទ្យាល័យបានឲ្យដឹងថាខ្លួននឹងបញ្ចប់ទំនាក់ទំនងរបស់ខ្លួន ជាមួយក្រុមប្រឹក្សាអាហារូបករណ៍ចិន ដោយទាមទារឱ្យដកហូតទិដ្ឋាការរបស់និស្សិត ដែលត្រូវបានផ្តល់ប្រាក់ ឧបត្ថម្ភដោយក្រុមប្រឹក្សាហើយស្នើសុំឱ្យពួកគេចាកចេញពីសហរដ្ឋអាមេរិក ក្នុងរយៈពេលមួយខែ។

អ្នកនាំពាក្យចិនលោកស្រី ហួ ជុនយីង បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ចិន – សហរដ្ឋអាមេរិក ការផ្លាស់ប្តូរមនុស្សជាតិរួមទាំង និស្សិតបរទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការ អភិវឌ្ឍឥតឈប់ឈរនៃទំនាក់ទំនង ទ្វេភាគី ចាប់តាំងពីការបង្កើតប្រទេសចិន – សហរដ្ឋអាមេរិក លើទំនាក់ទំនងការទូត ៤១ ឆ្នាំកន្លងមក៕ ដោយ ឈូក បូរ៉ា

លោក ហ៊ុន ម៉ានី ណែនាំមន្រ្តីបក្ស ត្រូវរួមគ្នា ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ នូវវិធានការការពារ ទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍

0

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានណែនបានណែនាំយ៉ាងទទូចឱ្យមន្រ្តីប្រជាជនកម្ពុជា ត្រូវរួមគ្នា ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវវិធានការការពារ ទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

តាមរយៈបណ្តាញសង្គម លោក ហ៊ុន ម៉ានី បានលេីកឡេីងថា “ឆ្ពោះទៅមុខ មន្រ្តីគណបក្សយើង ត្រូវរួមគ្នា ជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីបន្តផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវវិធានការការពារ ទប់ស្កាត់ និងបង្ការការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍”។

លោក ម៉ានី ជំរុញបន្ថែមថា “ជាងនេះទៅទៀត មន្រ្តី និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្តោតបន្ថែមលើការបង្កើនល្បឿន និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន”។

លោក បន្តថា ការងារទាំងនេះ មិនទាមទារឲ្យមានការប្រើប្រាស់ថវិការដ្ឋបន្ថែមឡើយ ប៉ុន្តែវាជាការប្រែក្លាយបញ្ហាទៅជា កាលានុវត្តភាពទៅវិញទេ៕

មរណភាពរបស់ “ឌុច” ស្ថានទូត សម្តែងទឹកចិត្តក្រៀមក្រំ ចំពោះអ្នកដែលត្រូវបានសម្លាប់ ក្រោមបញ្ជារបស់គាត់

0

ភ្នំពេញ៖ ចំពោះការស្លាប់របស់ “ឌុច” ដែលជាមេបញ្ជាការខ្មែរក្រហមដំបូងគេ ហើយត្រូវបានតុលាការដាក់ទោសពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ យើងសូមសម្តែងទឹកចិត្តក្រៀមក្រំ ចំពោះអ្នកដែលត្រូវបានសម្លាប់ ក្រោមបញ្ជារបស់គាត់។ នេះបេីតាមការកត់សម្គាល់របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សហរដ្ឋអាមេរិកសូមចូលរួមជាមួយប្រទេសកម្ពុជា និងសហគមន៍ អន្តរជាតិ ក្នុងការទ្រទ្រង់ដំណើរក្តី នៅក្នុងតុលាការកាត់ក្តីខ្មែរក្រហមក្នុងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (ECCC) ដែលនាំដល់ការដាក់ទោសលើរូបគាត់ ហើយវាជាព្រឹត្តិការណ៍ ជាប្រវត្តិសាស្រ្តមួយ ក្នុងការធានាឲ្យ មានការទទួលខុសត្រូវ៕

ទូតកូរ៉េខាងជើង អញ្ជើញថ្នាក់ដឹកនាំ និងមន្រ្ដីក្រសួងព័ត៌មាន ផ្លាស់ប្ដូរ ទស្សនកិច្ចគ្នាទៅវិញទៅមកលើវិស័យព័ត៌មាន បន្ទាប់ពីជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់

0

ភ្នំពេញ៖ លោក Jan Yun Gon ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំ ព្រះរាជាណាចក្រកម្ពុជា (កូរ៉េខាងជេីង) បានស្នើសុំអញ្ជើញរដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក៏ដូចជាថ្នាក់ដឹកនាំ និង មន្រ្ដីក្រសួងព័ត៌មានទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសកូរ៉េខាងជើង ដើម្បីផ្លាស់ប្ដូរដំណើរ ទស្សនកិច្ចគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាង សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាង ជើង) និងកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត ខណៈពេលដែល ជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់។

លោក សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សា ការងាររវាងលោកJan Yun Gon ឯកអគ្គរដ្ឋ ទូតសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េប្រចាំ ព្រះរាជាណាចក្រកម្ពុជា និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នាព្រឹកថ្ងៃ ទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន។

លោក Jan Yun Gon បានរលឹកពីទំនាក់ទំនង ចំណងមិត្ដភាពរវាងក្រសួង ព័ត៌មាន ជាមួយប្រទេសកូរ៉េខាងជើង ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានតភ្ជាប់តាំងពីអតីតកាល រហូតមកដល់ពេលបច្ចុប្បន្ន។

ឯកអគ្គរដ្ឋទូត បានបន្ដថា ស្ថានទូតកូរ៉េខាងជើងប្រចាំនៅកម្ពុជា នឹងផ្ដល់នូវរូបភាព ក៏ដូចជាទិដ្ឋភាពថ្មីៗក្នុងប្រទេស កូរ៉េខាងជើង ដើម្បីផ្ដល់ជូនដល់ក្រសួងព័ត៌មាន ក្នុងការជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ រីកចម្រើនពីវឌ្ឍនភាព និងវប្បធម៌របស់កូរ៉េខាងជើង។ ទន្ទឹមនឹងនេះ កន្លងមកប្រទេសទាំងពីរ កូរ៉េខាង ជើង និងកម្ពុជា បានចងសម្ព័ន្ធភាពយ៉ាងរឹងមាំចាប់តាំងពីអតីតកាល រវាង ថ្នាក់ដឹក នាំកំពូលរបស់កម្ពុជា គឺអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងថ្នាក់ ដឹក នាំកំពូល របស់ប្រទេសកូរ៉េខាងជើង ដែលបានបន្សល់ទុកនូវចំណងមិត្ដភាពនេះ រហូតបន្ដ មកដល់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ។

ប្រមុខការទូតរូបនេះ ក៏បានលើកឡើងផងដែរ អំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការបន្ដ កិច្ចព្រមព្រៀងលើវិស័យព័ត៌មានរវាង ក្រសួងព័ត៌មានកម្ពុជា និងគណៈកម្មាធិការ ព័ត៌មាននៃសាធារណរដ្ឋ ប្រជាមានិតប្រជា ធិប តេយ្យកូរ៉េ ដែលកិច្ចព្រមព្រៀងនេះ គឺបានធ្វើឡើងចាប់តាំងពី ឆ្នាំ១៩៩៤ មកម្លេះ ដោយភាគីទាំងពីរបាន ចុះហត្ថលេខា។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសម្ដែងនូវការស្វាគមមន៍ចំពោះ កិច្ច សហប្រតិបត្តិការនិងការផ្លាស់ប្ដូរលើវិស័យព័ត៌មានរវាងក្រសួងព័ត៌មាន និង គណៈកម្មាធិការព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលបានចុះកិច្ច ព្រមព្រៀងជាមួយគ្នានាពេលកន្លងមក ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលនានា ការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ រួមទាំងវប្បធម៌ និងការរស់នៅរបស់ប្រជាជន ក៏ដូចជារដ្ឋាភិបាល នៃប្រទេសទាំងពីរផងដែរ។

លោករដ្ឋមន្រ្ដី បានស្នើឱ្យឯកអគ្គរដ្ឋទូត បន្ដសហការជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មាន ដើម្បីផ្ដល់ជូននូវព័ត៌មាន ក៏ដូចជារូបភាព ទាក់ទងនឹងទិដ្ឋភាពថ្មីៗ ការអភិវឌ្ឍរីកចម្រើន និងវឌ្ឍនភាពរបស់ប្រទេស កូរ៉េខាងជើង សម្រាប់ចុះផ្សាយ នៅក្នុងទស្សនាវដ្ដីកម្ពុជា។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដី ក៏បានរម្លឹកផងដែរអំពីការបង្កើតនូវទំនាក់ទំនង និងចំណងការទូត រវាងប្រទេសទាំងពីរកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េ ដែលមានតាំងពីអតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតន កោដ្ឋ ជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង ហើយទំនាក់ទំនងនេះបានបន្ដ រហូតមកដល់ថ្នាក់ដឹកនាំប្រទេសទាំងពីរនាពេលបច្ចុបន្ន៕

អតីត មិត្តភក្តិរួមជំនាន់ សាលាបាក់ទូកមួយក្រុម តែងតែបង្កើតគំរូល្អ ក្នុងសង្គម គួរឲ្យកោតសរសើរ!

0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ អតីត មិត្តភក្តិរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលនាំមុខដោយ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាននាំគ្នាទៅសួរ សុខទុក្ខ លោក ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ជាអតីតមិត្តភក្តិ រៀនសាលាបាក់ទូក រួមជំនាន់ជាមួយគ្នា ដែលបានជួបឧបទ្ទវហេតុ ដួលបាក់ដៃ កំពុងសម្រាកព្យាបាលជម្ងឺ នៅមន្ទីរសម្រាកព្យាបាល អរុណរះ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កាយវិការយកចិត្តទុកដាក់ព្រួយបារម្ភ ពីមិត្តភក្តិរបស់ អតីតសិស្សសាលាបាក់បាក់ទូកមួយក្រុមនេះ គឺតែងតែធ្វើឡើងជាញឹកញាប់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈការចងក្រងជាក្រុម ក្នុងបណ្តាញទំនាក់ទំនងសង្គមWhatsApp មានចំនួនជាង២០០នាក់ ក្រោមការផ្តួចផ្តើមរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីធ្វើការទំនាក់ទំនងសួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា និងជួយគ្នា ទៅវិញទៅមក ជាពិសេសគឺរួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលក្នុងសាលា ជូនដល់អតីត លោកគ្រូអ្នកគ្រូ ក្នុងឱកាសជួបជុំគ្នា ក៏ដូចជាពេលពួកគាត់ជួបទុក្ខលំបាក និងបរិច្ចាគធនធាន ជួយគ្រប់មិត្តិដែលមានទុក្ខលំបាក ហើយខ្វះលទ្ធភាពដោះស្រាយ រហូតក្លាយទៅជា វប្បធម៌ សាមគ្គីមួយ សម្រាប់ពួកគាត់ ក្នុងការរួបរួម យកចិត្តទុកដាក់ជួយគ្នាគ្រប់ពេល មានទុក្ខលំបាក និងបង្កើតបានជា ពាក្យស្លោកប្រចាំក្រុមមួយថា “សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ” ៕