Home Blog Page 188

វ៉ាវ…ឡូយកប់ហួសថ្លែងតែម្តង លើកនេះ…!! Samsung Galaxy Z Fold 2 បង្ហាញខ្លួនពិតប្រាកដហើយ… ជាមួយនឹងការដាក់ឱ្យកម្ម៉ង់ទិញទុកមុន និងមានការថែមកាដូពិសេសអស្ចារ្យបំផុត…!!

0

(ភ្នំពេញ) ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០៖ ស្ទើរតែជុំវិញពិភពលោកសុទ្ធតែបានរំពឹងទុកថានឹងបានឃើញកំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold 2 ដ៏ល្អឯកធ្វើការបង្ហាញបង្អួតខ្លួនក្នុងមហាព្រឹត្តិការណ៍ដាក់បង្ហាញរូងរាងពិតនៃអធិរាជមហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 និង Galaxy Note 20 Ultra កាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ…!

ក្រោយពីសំងំដុសខាត់…កែប្រែឱ្យកាន់តែប្រសើរ…អភិវឌ្ឍថ្មីបន្ថែមឱ្យកាន់តែឡូយ…និងការច្នៃប្រឌិតខ្ពស់ឱ្យកាន់តែល្អ ថ្ងៃនេះក្រុមហ៊ុន សាមសុង បានធ្វើការដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនដែលមានអេក្រង់បត់បានដ៏អស្ចារ្យ និងទាក់ទាញជាទីបំផុតដល់ពិភពលោក និងជូនអតិថិជនរបស់ខ្លួនហើយ…!!

តួយ៉ាងថ្ងៃនេះក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិចប្រចាំព្រះរាជាណាចក្រកម្ពុជាមិនបានបង្អង់យូរដោយបានធ្វើការអញ្ជើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើនរូបដើម្បីចូលរួមជាសាក្សីនៃកំពូលមហាព្រឹត្តិការណ៍លើកទី ២ នេះដើម្បីផ្តិតយកនូវរូបរាងពិតដ៏ទាក់ទាញ, លក្ខណៈពិសេសគ្មានគូប្រៀប, រចនាបថ, ពណ៌, ក៏ដូចជាតម្លៃពិតប្រាកដក្នុងទីផ្សារប្រទេសកម្ពុជាយើង ដែលប្រព្រឹត្តទៅនៅអគារ THE BRIDGE Commercial Retail Mall ។

អ្វីដែលធ្វើឱ្យ Samsung Galaxy Z Fold 2 ទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មីខ្លាំងបំផុតនោះគឺលើកនេះ Samsung Galaxy Z Fold 2 ត្រូវបានរចនាឡើងយ៉ាងល្អបំផុត…ផ្ចិតផ្ចង់បំផុត…និងកាន់តែអស្ចារ្យបំផុត…ដោយបំពាក់អេក្រង់ធំជាងមុន…មានរាងស្តើងជាងមុន…អេក្រង់ភ្លឺច្បាស់ជាងមុន កម្លាំងម៉ាស៊ីនខ្លាំងជាងមុន និងថាមពលថ្មធំជាងមុន…!!

លោកខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “លើកនេះភាពអស្ចារ្យយ៉ាងច្រើនសម្បូរបែប និងពិសេសអស្ចារ្យបំផុតដែលនឹកស្មានមិនដល់នឹងត្រូវលាតត្រដាងយ៉ាងច្បាស់ក្នុងរបកគំហើញថ្មីជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយលើ Samsung Galaxy Z Fold 2 ! ហើយក្រុមហ៊ុន សាមសុង ជឿជាក់យ៉ាងច្បាស់ថា អតិថិជនដែលកំពុងទន្ទឹងរង់ចាំវត្តមាននូវកំពូលស្មាតហ្វូនអេក្រង់បត់ដែលពោរពេញដោយឧត្តមភាព និងភាពទាន់សម័យបំផុតនេះពិតជាពេញចិត្ត និងមិនខកបំណងជាមួយ Samsung Galaxy Z Fold 2 ឡើយ! ”

Samsung Galaxy Z Fold 2 នឹងដាក់ឱ្យកម្ម៉ង់ទិញទុកមុន (Pre-order) ចាប់ពី ថ្ងៃទី០២ ដល់ថ្ងៃទី ១១ ខែកញ្ញា ២០២០ ជាមួយនឹងការថែមជូនដ៏ពិសេសបំផុតដូចជា៖

  • ថែមជូនកាសឥតខ្សែ Galaxy Buds Live
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

រួសរាន់ឡើង…! ប្រញាប់អញ្ជើញទៅហាងដែលមានស្លាកសញ្ញា (Pre-order) ដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅ…ថាមិនត្រូវខ្លាចក្រែងថាដាច់ស្តុកមុនកំណត់ទៀតក៏ថាបានណ៎ា…!!

សម្រាប់អតិថិជនដែលបានកម្ម៉ង់ទុកមុន(Pre-order) និងទទួលបានទូរស័ព្ទនៅថ្ងៃទី18 ដល់24 ខែកញ្ញា 2020។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ចាប់ខ្លួនតាមដីកា ពីបទមនុស្សឃាត ដោយចេតនា ខណះជនសង្ស័យ គេចខ្លួនបានជិត១០ឆ្នាំ!

ពោធិសាត់៖ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងផែនការងារនគរបាល ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាល ខេត្តពោធិសាត់ សហការណ៍ជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកកំរៀងនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង ធ្វើការចាប់ខ្លួនបាន តាមដីការបង្គាប់អោយចាប់ខ្លួន របស់តុលាការខេត្តពោធិសាត់ ចុះថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១០ ពីបទមនុស្សឃាត់ដោយចេនា ហើយជនសង្ស័យបានគេចខ្លួនអស់រយះពេលជិត ១០ ឆ្នាំរហូតដល់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ទើបកម្លាំងនគរបាល ស្រុកកំរៀងខេត្តបាត់ដំបងសហការណ៍នឹង កម្លាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិសាត់ចាប់ខ្លួនបាននៅ ចំនុចភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌខេត្តពោធិសាត់ លោកឧត្តមសេនីយ៍ត្រីម៉ូ លីដា បានអោយដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចនគរបាលចាប់ខ្លួនតាដីការរបស់តុលាការខេត្តពោធិសាត់ពីបទមនុស្សឃាតដោយនានោះមាន ឈ្មោះណាត ដា ភេទប្រុសអាយុ ២០ ឆ្នាំជនជាតិខ្មែររស់នៅក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់។

លោកស្នងការរងដដែលក៍បានបន្តអោយដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនតាមដីកាពីបទមនុស្សឃាតដោយ ចេតនាប្រព្រឹត្តឡើងកាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១០ស្ថិតនៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ហើយបានរត់គេចខ្លួនពីមូលដ្ឋាន។

រហូតមកទល់ពេលនេះ ជនសង្ស័យត្រូវបាននាំខ្លួនមក កាន់ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ដើម្បីបន្តនិវិធីបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕

ឡាវ នឹងបន្តការពន្យាពេលផ្តល់ទិដ្ឋាការដល់ជនបរទេស ខណៈដែលប្រទេសកំពុង ប្រឈមនឹងការឆ្លង ជំងឺកូវីដ១៩

វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ថា កំណត់សម្គាល់ចុងក្រោយបង្អស់ចេញដោយ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឡាវ បានឲ្យដឹងថា រដ្ឋាភិបាលឡាវ នឹងបន្តពន្យាពេលផ្តល់ទិដ្ឋាការ ដល់ជនបរទេសដែលជាអ្នកទេសចរគ្រប់រូបដែលបានធ្វើដំណើរចេញ ឬចូលប្រទេស ដែលជាកន្លែងមានផ្ទុះជំងឺកូវីដ១៩ ។

រដ្ឋាភិបាលឡាវវ បានកែសម្រួលវិធានការជារៀងរាល់ខែ ដោយផ្អែកលើស្ថាភាពផ្ទុះជំងឺ និងការឆ្លងរាលដាលជំងឺ នៅជុំវិញពិភពលោក និងនៅក្នុងប្រទេសឡាវ ។

យោងតាមកំណត់សម្គាល់ដែលបានបោះពុម្ពផ្សាយ ដោយខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ បានឲ្យដឹងថា ការពន្យាពេលនេះនឹងចូលជា ធរមានគិតចាប់ពីថ្ងៃអង្គារដល់ថ្ងៃទី៣០ ខែកញ្ញា ហើយក្រុមអាជ្ញាធរ និងពលរដ្ឋនៅទូទាំងប្រទេសត្រូវបានរឹតត្បិត ដើម្បីទប់ស្កាត់ ជំងឺកូវីដ១៩ ដែលបានកំណត់ដោយគណៈកម្មាធិការអន្តរាគមន៍ជាតិ សម្រាប់ទប់ស្កាត់ និងត្រួតពិនិត្យជំងឺកូវីដ១៩ ។

ប្រតិភូបរទេស បុគ្គលិកអង្គការអន្តរជាតិ អ្នកជំនាញការ អ្នកវិនិយោគិន អ្នកជំនួញ បុគ្គលិកបច្ចេកទេស និងកម្មករ ជាគោលដៅសំខាន់សម្រាប់គម្រោងការនានា នៅក្នុងប្រទេសឡាវ អាចចូលមកក្នុងប្រទេសបានតាមការ អនុម័តដោយគណៈកម្មាធិការអន្តរាគមន៍ ។

គួរបញ្ជាក់ថា ប្រទេសឡាវ មានករណីដំបូងនិង២ករណីនៃអ្នកឆ្លង ជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃទី២៤ ខែមីនា ៕

ស៊ូដង់ ចុះហត្ថលេខាកិច្ចព្រមព្រៀង សន្តិភាពជាប្រវត្តិសាស្ត្រជាមួយពួកឧទ្ទាម ៥ក្រុម ដើម្បីបញ្ចប់សង្គ្រាម

បរទេស៖រដ្ឋាភិបាលអន្តរកាលស៊ូដង់ នៅថ្ងៃចន្ទម្សិលមិញនេះ បានព្រមព្រៀងចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពជាប្រវត្តិសាស្ត្រមួយ ជាមួយពួកឧទ្ទាមធំ ២ចំនួន ៥ក្រុម ក្នុងដំណើរបោះជំហានដ៏ធំឆ្ពោះទៅរក ការបញ្ចប់ជម្លោះ ដេលបណ្ដាលមកពីថ្នាគ់ដឹកនាំអតីត ជនផ្តាច់ការ លោក Omar al-Bashir។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលរបស់ប្រទេសស៊ូដង់ បានចុះហត្ថលេខានោះ នៅក្នុងទីក្រុងជូបា ដែលផ្តល់ឲ្យពួកឧទ្ទាមនូវសិទ្ធិតំណាង នយោបាយ សេដ្ឋកិច្ចនិង សិទ្ធិកាន់កាប់ដីធ្លី។

អ្នកគាំទ្រកិច្ចព្រមព្រៀងនេះសង្ឃឹមថា កិច្ចព្រមព្រៀងនោះជួយព្យាបាលប្រទេសស៊ូដង់ ក្រោយការ ប្រយុទ្ធគ្នាជាច្រើនឆ្នាំ ក្រោមការដឹកនាំរបស់លោក Omar al-Bashir ដែលបានដកចេញពីតំណែង កាលពីជាងមួយឆ្នាំមុន ហើយលោកកំពុងត្រូវតាមចាប់ខ្លួនពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងអំឡុងជម្លោះនៅតំបន់ Darfur កាលពីឆ្នាំ២០០៣ និងត្រូវកាត់ក្តីសម្រាប់រដ្ឋប្រហារឆ្នាំ១៩៨៩៕ ប្រែសម្រួល៖ប៉ាង កុង

លោកអភិបាលខណ្ឌដូនពេញ ចុះពិនិត្យស្ថានភាព ក្រោយទឹកភ្លៀង

0

ភ្នំពេញ៖ ក្រោយភ្លៀងធ្លាក់មួយមេ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកម្លាំង ប្រជាការពារខណ្ឌដូនពេញ ចុះត្រួតពិនិត្យតាមមាត់អណ្ដូងលូ ដែលមានការកកស្ទះដោយ សំរាម និង ស្លឹកឈើ នាពេលមេឃកំពុងភ្លៀងខ្លាំង នៅក្នុងមូលដ្ឋានខណ្ឌ។

លោកអភិបាល ក៏បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌគ្រប់គោលដៅ ធ្វើការប្រមូលសំរាម នៅតាមអណ្ដូងលូដើម្បីឲ្យទឹកភ្លៀងហូរចូលលូ បានលឿនបញ្ជៀសការលិចលង់ ។

សកម្មភាពរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំង ប្រជាការពារខណ្ឌដូនពេញ ចុះត្រួតពិនិត្យតាមមាត់អណ្ដូងលូ ។

ការលាលែងតំណែង របស់លោក អាបេ អាចគំរាមកំហែង ដល់សន្ដិសុខក្នុងតំបន់ និងសម្ព័ន្ធមិត្ដជប៉ុន ជាមួយអាមេរិក

តូក្យូ៖ ពាក្យចចាមអារ៉ាមទាក់ទងនឹងសុខភាព របស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានរាលដាលអស់រយៈពេលជាច្រើនសប្តាហ៍ ហើយខណៈពេលដែលការលាលែងពីតំណែង របស់លោកនៅថ្ងៃសុក្រសប្ដាហ៍មុន មិនអាចក្លាយជាការភ្ញាក់ផ្អើលពេញលេញ ចំពោះមន្រ្តីសហរដ្ឋអាមេរិក ពេលវេលានៃការប្រកាសនេះ គួរឱ្យព្រួយបារម្ភ។

ភាពតានតឹងនៅអាស៊ីបានកើនឡើង នៅពេលសង្រ្គាមពាណិជ្ជកម្មអាមេរិក និងចិន កំពុងកើតមាន ហើយចិនកំពុងតែធ្វើសកម្មភាព បង្កហេតុកាន់តែខ្លាំងឡើងនៅសមុទ្រចិនខាងកើតនិងខាងត្បូង។ ឧទាហរណ៍កាលពីប៉ុន្មានថ្ងៃមុនប្រទេសចិន បានបាញ់មីស៊ីលផ្លោងចំនួន ៤ គ្រាប់ចូលសមុទ្រចិនខាងត្បូង ដែលមានរដ្ឋាភិបាលចំនួន ៦ ផ្សេងគ្នាកំពុងមានជម្លោះនៅតំបន់នោះ។

ប្រទេសចិនក៏បានផ្តល់ភាពតានតឹងដល់ប្រទេសជប៉ុន ដោយបន្តអនុញ្ញាតឱ្យកប៉ាល់របស់ខ្លួនបើកចូលដែនទឹកដែលមានជម្លោះ នៅជិតកោះសេនកាគូ ដែលគ្រប់គ្រងដោយតូក្យូ (ចិនដែលហៅថាកោះតាវយូ ក៏ទាមទារអធិបតេយ្យភាព ផងដែរ) ។

ដើម្បីទប់ស្កាត់ការបង្ក្រាបរបស់ចិន លើហុងកុងនិងការគំរាមកំហែងរបស់ខ្លួន ចំពោះកោះតៃវ៉ាន់បានបង្កឱ្យមានការភ័យខ្លាចថា ជម្លោះដ៏ធំមួយនៅអាស៊ី គឺជៀសមិនរួចនៅក្នុងប៉ុន្មានឆ្នាំ ខាងមុខនេះ។

លោកអាបេ ដែលថ្មីៗនេះបានក្លាយជានាយករដ្ឋមន្រ្តីដែលកាន់អំណាចយូរជាងគេ របស់ជប៉ុនគឺជាប្រភពនៃស្ថេរភាពនៅក្នុងតំបន់។ ទោះបីជាការអាណិតអាសូរជាតិនិយមរបស់លោកពេលខ្លះទាក់ទាញ ការចាប់អារម្មណ៍អវិជ្ជមានក៏ដោយ – ដំណើរទស្សនកិច្ចឆ្នាំ ២០១៣ របស់លោក ទៅកាន់ទីសក្ការៈដ៏ចម្រូងចម្រាសមួយ ដែលជារឿយៗត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃយោធាអធិរាជជប៉ុន ដែលបានអាក់អន់ចិត្តលើ ចិន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ធ្វើឱ្យសហរដ្ឋអាមេរិកខកចិត្ត សម្រាប់បទបញ្ជាអន្តរជាតិផ្អែកលើច្បាប់ខាងលើនេះ៕ ដោយ ឈូក បូរ៉ា

មន្ត្រីអ៊ីស្រាអែល និងអាមេរិកធ្វើដំណើរ ទៅសហភាពអារ៉ាប់រួម ដើម្បីពង្រឹងកិច្ចព្រមព្រៀងធ្វើចំណង មិត្តភាពឲ្យប្រក្រតី

បរទេស៖ ជំនួយការជាន់ខ្ពស់របស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu តាមសេចក្តីរាយការណ៍ បានធ្វើដំណើរតាមយន្តហោះទៅកាន់ សហភាពអារ៉ាប់រួម នៅថ្ងៃចន្ទនេះ ដើម្បីធ្វើកិច្ចការចុងក្រោយលើកិច្ចព្រមព្រៀងបង្កើតចំណងមិត្តភាព បើកចំហ រវាងមហាអំណាចតំបន់ ឈូងសមុទ្រនិងប្រទេសអ៊ីស្រាអែល។

ដោយប្រកាសនៅថ្ងៃទី១៣ ខែសីហានោះ កិច្ចព្រមព្រៀងធ្វើចំណងមិត្តភាពការ ទូតឲ្យមានភាពប្រក្រតីវិញ គឺជាការសម្រុះសម្រួលបែបនេះ លើកដំបូង រវាងប្រទេសអារ៉ាប់និងប្រទេសអ៊ីស្រាអែលក្នុងរយៈពេល ជាង២០ឆ្នាំមកនេះ ហើយមួយចំណែកដ៏ធំគឺមានការភ័យខ្លាចរួមគ្នាចំពោះប្រទេសអ៊ីរ៉ង់។

តាមសេចក្តីរាយការណ៍ លោក Jared Kushner ជាទីប្រឹក្សាជាន់ខ្ពស់និងជាកូនប្រសាររបស់លោក ដូណា់ ត្រាំ និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Robert O’Brien ជាអ្នកដឹកនាំគណៈប្រតិភូអាមេរិក ចំណែកក្រុមរបស់ប្រទេសអ៊ីស្រាអែល គឺដឹកនាំដោយលោក Meir Ben-Shabbat ជាទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល ហើយមន្ត្រីទាំងសងខាងនឹងស្វែងរកសហប្រតិបត្តិការក្នុងវិស័យនានា ដូចជាពាណិជ្ជកម្មនិងទេសចរណ៍៕ ប្រែសម្រួល៖ប៉ាង កុង

ចំណេញពេលវេលា កាន់តែច្រើន និងធ្វើឱ្យជីវិតកាន់តែមានភាពងាយស្រួល ជាមួយ ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ថ្មី ម៉ូឌែល Add-Wash 9គីឡូ!!

0

(ភ្នំពេញ) ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០៖ ភ្លៀងសឹងតែរាល់ថ្ងៃ…ហើយភ្លៀងតាំងពីថ្ងៃដល់យប់ និងធ្លាយដល់ព្រឹកថ្ងៃបន្ទាប់ទៀតក៏មាន…! ភ្លៀងអ៊ីចឹងពេកទៅ… រកតែថ្ងៃហាលខោអាវក៏គ្មាន…ស្រួលមិនស្រួលតែហ៊ានអត់បានបោក… ទុកយូរអាចនឹងខូចសាច់ក្រណាត់ខោអាវ…ឡើងអាចម៍អណ្តើក និងធុំក្លិនផ្តុសទៀត…! 

មិនថាភ្លៀងពេលណា ឬចូលដល់រដូវភ្លៀងយ៉ាងណា ឬខោអាវប្រឡាក់តិចច្រើនប៉ុណ្ណា ក៏នៅតែគ្មានបញ្ហាដែរ…លោកអ្នកនឹងទទួលបានភាពរីករាយ និងកាន់តែងាយស្រួលជាមួយនឹងម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ម៉ូឌែល Add-Wash 9គីឡូ គ្រប់ពេលវេលា…គ្រប់រដូវកាលទាំងអស់!

ប្រឡាក់តិចបោកតិច…ប្រឡាក់ច្រើនបោកច្រើន…ហើយបើទទឹកទឹកភ្លៀង ឬស្នាមខ្ទាតប្រឡាក់តាមផ្លូវពេល មេឃភ្លៀងត្រូវតែដាក់បោកភ្លាម…បើមិនអ៊ីចឹងទេ ដឹងតែមិនងាយបោកសម្អាតទេ!! ជាមួយនឹងម៉ាស៊ីនម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែលថ្មីនេះ  បំពាក់នូវមុខងារថ្មីៗ ទំនើបទាន់សម័យ ត្រូវតាមគ្រប់តម្រូវការ…គ្រប់ស្ថានភាពរបស់លោកអ្នកដូចជា៖ 

* 15’ QUICK WASH

មុខងារនេះគឺផ្តល់ភាពងាយស្រួល និងជួយឱ្យចំណេញពេលវេលាក្នុងការបោកគក់ …បោកលឿន…រហ័ស…បោកបានស្អាតល្អសម្រាប់សម្លៀកបំពាក់ដែលមានចំនួនតិចដែលចាំបាច់ត្រូវតែបោក ឬក្នុងករណីដែលលោកអ្នកមិនចង់ទុកគរឱ្យច្រើនដែលនាំឱ្យមានក្លិន ឬជាប់ស្នាមប្រឡាក់កាន់តែយូរនោះ!

* SUPER ECO WASH

នេះគឺជាមុខងារបោកសម្អាតដែលជួយសន្សំសំចៃភ្លើង…និងសន្សំសំចៃទឹកខ្ពស់ក្នុងការបោកគក់ និងមានសមត្ថភាពក្នុងការបោកគក់បានស្អាតល្អផងដែរ!

* SYNTHETICS

មុខងារនេះគឺសម្រាប់ការបោកសម្លៀកបំពាក់ដែលថ្លៃៗ…ល្អៗ និងខោអាវធ្វើការជាដើម! វាមានតួនាទីចាំបាច់ និងស័ក្តិសមបំផុតសម្រាប់លោកអ្នកដែលរវល់ជាមួយនឹងការងារពេញមួយថ្ងៃ និងស្ទើរតែពេញ 1 សប្តាហ៍! ព្រោះភាគច្រើនលោកអ្នកប្រាកដជាមិនចង់ដាក់វាបោកលាយឡំគ្នាជាមួយនឹង សម្លៀកបំពាក់ដែលអាចចេញពណ៌ ឬសម្លៀកបំពាក់ទូទៅដែលមានស្នាមប្រឡាក់ខ្លាំងនោះទេ!

ដើម្បីចូលទៅប្រើប្រាស់មុខងារទាំងអស់នេះលោកអ្នកគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោម៖

* របៀបប្រើ៖ 

1. ចុចប៊ូតុងបើកភ្លើង (Power on) 

2. មួលរើសយកមុខងារបោកណាមួយដែលលោកអ្នកត្រូវការ (15’ QUICK WASH, SUPER ECO WASH, ឬក៏ SYNTHETICS…)  និងអាចរើសមុខងារបន្ថែមតាមការចង់បានដូចជា៖ សីតុណ្ហភាពទឹកក្តៅ, ចំនួនដងនៃការជម្រះទឹក, ប៊ូតុងរើសកម្លាំងពូត, ប៊ូតុងកំណត់រយៈពេលបោក, ប៊ូតុងបន្ថែមមុខងារត្រាំមុនបោក……

3. ចុចប៊ូតុង Start ឱ្យដំណើរការជាការស្រេច!

ម៉េចដែរ…? ពិតជាងាយស្រួលប្រើប្រាស់…និងចំណេញពេលវេលាខ្លាំងណាស់! ចង់បាននូវសេរីភាពនៃការបោកគក់សម្លៀកបំពាក់ស្អាតគ្រប់ពេលវេលា និងជីវិតកាន់តែមានភាពងាយស្រួល…សូមកុំភ្លេចជ្រើសរើស ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash 9 គីឡូ ម៉ូឌែលថ្មីនេះ ទាំងអស់គ្នាណា៎…!!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទឥតគិតថ្លៃលេខ៖ 1800-20 32 32 !

បញ្ជាក់៖ រាល់ការជាវម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល ww90K54E0UW/ST តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់កុំភ្លេចសួររកប័ណ្ណធានាផងណា៎…!

ដីឡូតិ៍ ខាដារិន ស្ថិតក្នុងតំបន់អភិវឌ្ឍ ខណ្ឌដង្កោរ លក់បញ្ចុះតម្លៃ ៣ពាន់ដុល្លារ សម្រាប់កម្មវិធី​ លក់បញ្ចប់គម្រោង

0

គម្រោងដីឡូតិ៍ ជាប់ផ្លូវ៣០ម៉ែត្រ​ ខាដារិន​ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ផ្តល់ជូនប្រម៉ូសិនយក្ស ដ៏អស្ចារ្យមិនធ្លាប់មាន ជាមួយការបញ្ចុះតម្លៃ រហូតដល់ ៣ ០០០ដុល្លារអាមេរិកភ្លាមៗ និងថែមទូរស័ព្ទដៃ iPhone 11Pro Max ព្រមទាំងរំលស់ ១២ខែ ដោយគ្មានការប្រាក់ផងដែរ។

មិនត្រឹមតែ ទីតាំងល្អក្នុងក្រុងនោះទេ និងជាតំបន់មានការរីកចម្រើនខ្លាំង ដីឡូប្រម៉ូសិនដ៏អស្ចារ្យនេះ នៅមានការផ្តល់ជូន ជាច្រើនទៀត ទៅតាមលក្ខណ្ឌ ទិញ និងកក់ប្រាក់ ។ គ្រប់ដីឡូតិ៍ទាំងអស់ សុទ្ធតែទទួលធានា ជាមួយឯកសារ ប្លង់រឹង (ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ស្របច្បាប់ត្រឹមត្រូវ) ជូនដោយមិនឲ្យមានការព្រួយបារម្ភ ពីការឆបោក ពីសំណាក់ជនខិលខូចឡើយ ។

លោកអ្នកអាចទៅកាន់ ទីតាំងដីឡូតិ៍ដោយផ្ទាល់ ដើម្បីក្លាយជាម្ចាស់ ដីឡូតិ៍ទីតាំងល្អៗ ដែលទំហំដី ចាប់ពី 5x20m នឹងមានតម្លៃ ចាប់២៥ ៩៩៩ដុល្លារអាមេរិក ឡើងទៅ (តម្លៃនេះ មិនទាន់ដក​ ការបញ្ចុះតម្លៃ ៣ពាន់ដុល្លារឡើយ) ជាពិសេសនេះ ជាការលក់បញ្ចប់គម្រោង ដែលនៅសេសសល់ ប៉ុន្មានដីឡូតិ៍តែប៉ុណ្ណ៉ោះ ។

ឱកាសដ៏ល្អនេះ មិនមានច្រើននោះទេ បញ្ចុះតម្លៃ ៣ពាន់ដុល្លារ ដែលមិនធ្លាប់មាន ប្លងកម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវ នឹងអាចរំលស់ ១២ខែ ដោយគ្មានការប្រាក់ រួមទាំងការផ្តល់ជូន ទូរស័ព្ទស៊េរីទំនើប iPhone 11Pro Max ឬទូរទស្សន៍ ឆ្លាតវៃ ៤២អ៊ីញ ។

ព័ត៌មានអំពី ដីឡូតិ៍៖ ដីឡូតិ៍នេះ ជាប់នឹងផ្លូវរដ្ឋ ៣០ម៉ែត្រ ដែលមានបំបែកផ្លូវបេតុង ១០ម៉ែត្រ និង៨ម៉ែត្រ សម្រាប់ចូលទៅកាន់ទីតាំងដីឡូតិ៍នីមួយៗ ។ ដីឡូតិ៍ ស្ថិតក្នុងតំបន់ មានសក្តានុពលខ្លាំង ស្ថិតនៅក្រោយ បុរីពិភពថ្មីទួលពង្ររ ដែលជាទីប្រជុំជន ពោពេញទៅដោយ ការអភិវឌ្ឍន៍ ហ៊ុព័ទ្ធដោយរោងចក្រ សហគ្រាសធុនតូច និងមធ្យម ។ ច្រកចូលទៅកាន់ទីតាំងដីឡូតិ៍ កាត់តាមផ្សារសុភមង្គល និងគៀកផ្សារបុរីសន្តិភាព២ ។

តំបន់ដីឡូតិ៍ មានការងើបឡើង នូវវិស័យសំណង់លំនៅដ្ឋាន រីកស្គុះស្គាយ ជាតំបន់មានមនុស្សចេញចូល ឆ្លងកាត់ច្រើនកុះករ ទីតាំងមានសុវត្ថិភាព ផ្នែកខាងមុខគម្រោង មានផ្លូវរដ្ឋ ទទឹងទំហំ ៣០ម៉ែត្រ និងចំហៀងមានផ្លូវរដ្ឋ ទទឹងទំហំ១៦ម៉ែត្រ អបដោយបុរីផ្ទះល្វែង ដែលងាយនឹងធ្វើឲ្យហាងឆេងដី ឡើងថ្លៃ បានឆាប់រហ័ស ។ ដីឡូតិ៍ ស្ថិតក្បែររោងចក្រ ងាយស្រួលដល់ការ សាងសង់លំនៅដ្ឋាន ដែលអាចបើកជាអាជីវកម្មទៀតផង ។

តំបន់ដីឡូតិ៍នេះ ត្រូវបានភ្នាក់ងារ វាយតម្លៃអចលនទ្រព្យ រាយតម្លៃឡើងខ្ពស់ ជាបន្តបន្ទាប់ រាប់ចាប់ពី គម្រោងបានសិក្សា លេចចេញរូបរាង និងបន្ទាប់ពីការស្ថាបនា ផ្លូវបេតុង ប្រព័ន្ធលូបង្ហូរទឹក និងការតម្លើងបង្គោលភ្លើងអគ្គិសនី សព្វគ្រប់ មានប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងដីឡូតិ៍ ចាប់ផ្តើមសាងសង់លំនៅដ្ឋាន ជាបន្តបន្ទាប់ និងមានវិនិយោគិន មកពី កូរ៉េ បើកដំណើរការដ្ឋាន សាងសង់មន្ទីរពេទ្យផងដែរ ។

លោកអ្នកអាចក៏សាកសួរ ព័ត៌មានលំអិតផ្សេងៗ អំពីគម្រោងដីឡូតិ៍ ជាមួយភ្នាក់ងារ ដែលផ្តល់នូវទំនុកចិត្ត និងភាពជឿជាក់ រងចាំផ្តល់សេវា ៨ម៉ោង ក្នុង១សប្តាហ៍ ។ ឬក៏អាចទំនាក់ទំនង ទៅកាន់ទីតាំងផ្ទាល់ ដើម្បីទទួលបាន ភាពជឿជាក់កាន់តែខ្លាំង ដែលភ្នាក់ងារលក់ និងអមដំណើរជាមួយ សម្រាប់ ផ្តល់ព័ត៌មាន ដែលលោកអ្នកត្រូវការ ។

ទូរស័ព្ទទំនាក់ទំនង 078 722 337 / 087 722 337 / 077 722 337 or 088 772 3373៕

ឧកញ៉ា ទៀ វិចិត្រ និងកញ្ញា មាស សុខសោភា នាំយកសត្វ អកពស់ព្រៃ ទៅព្រលែង ក្រោយទទួលបាន​ ពីព្រះចៅ អធិការវត្ត កោះកែវពិជ័យ​

0

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ រួមជាមួយនឹង កញ្ញា មាស សុខសោភា បាននាំយកសត្វអកពស់ព្រៃ ទៅព្រលែង នៅតំបន់ធម្មជាតិ​​ ដើម្បីបានរស់រានមានជីវិត​ បែបលក្ខណៈធម្មជាតិឡើងវិញ ក្រោយពីព្រះចៅ​អធិការវត្ត កោះកែវពិជ័យ​ ហៅវត្តព្រៃដង្ហើម ក្នុងខេត្តសៀមរាប ប្រគល់ជូន ។

លោកឧកញ៉ា ទៀ វិចិត្រ លើកឡើងថា សត្វអកពស់ព្រៃនេះ ត្រូវបានព្រះចៅ អធិការវត្តកោះកែវពិជ័យ ហៅវត្តព្រៃដង្ហើម ក្នុងខេត្តសៀមរាប មកប្រគល់ជូន ដើម្បីឲ្យលោកឧកញ៉ា យកសត្វនេះ​មកព្រលែង ឲ្យទៅរស់នៅ​ បែបធម្មជាតិវិញ នៅតំបន់អភិរ័ក្ស ដែលឧកញ៉ាធ្លាប់បាន នាំយកសត្វព្រៃនានា ទៅព្រលែង ឲ្យរស់រាន មានសេរីភាពកន្លងទៅ ដែលសុទ្ធសឹងតែបានមកពី​ ប្រជាពលរដ្ឋ ចូលរួម ថែរក្សា អភិរ័ក្ស និងស្រលាញ់សត្វ៕