វ៉ាវ…ឡូយកប់ហួសថ្លែងតែម្តង លើកនេះ…!! Samsung Galaxy Z Fold 2 បង្ហាញខ្លួនពិតប្រាកដហើយ… ជាមួយនឹងការដាក់ឱ្យកម្ម៉ង់ទិញទុកមុន និងមានការថែមកាដូពិសេសអស្ចារ្យបំផុត…!!

Date:

(ភ្នំពេញ) ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០៖ ស្ទើរតែជុំវិញពិភពលោកសុទ្ធតែបានរំពឹងទុកថានឹងបានឃើញកំពូលស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold 2 ដ៏ល្អឯកធ្វើការបង្ហាញបង្អួតខ្លួនក្នុងមហាព្រឹត្តិការណ៍ដាក់បង្ហាញរូងរាងពិតនៃអធិរាជមហាអំណាចស្មាតហ្វូនប៊ិក Samsung Galaxy Note 20 និង Galaxy Note 20 Ultra កាលពីខែសីហា ឆ្នាំ ២០២០ កន្លងទៅនេះ…!

ក្រោយពីសំងំដុសខាត់…កែប្រែឱ្យកាន់តែប្រសើរ…អភិវឌ្ឍថ្មីបន្ថែមឱ្យកាន់តែឡូយ…និងការច្នៃប្រឌិតខ្ពស់ឱ្យកាន់តែល្អ ថ្ងៃនេះក្រុមហ៊ុន សាមសុង បានធ្វើការដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនដែលមានអេក្រង់បត់បានដ៏អស្ចារ្យ និងទាក់ទាញជាទីបំផុតដល់ពិភពលោក និងជូនអតិថិជនរបស់ខ្លួនហើយ…!!

តួយ៉ាងថ្ងៃនេះក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិចប្រចាំព្រះរាជាណាចក្រកម្ពុជាមិនបានបង្អង់យូរដោយបានធ្វើការអញ្ជើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើនរូបដើម្បីចូលរួមជាសាក្សីនៃកំពូលមហាព្រឹត្តិការណ៍លើកទី ២ នេះដើម្បីផ្តិតយកនូវរូបរាងពិតដ៏ទាក់ទាញ, លក្ខណៈពិសេសគ្មានគូប្រៀប, រចនាបថ, ពណ៌, ក៏ដូចជាតម្លៃពិតប្រាកដក្នុងទីផ្សារប្រទេសកម្ពុជាយើង ដែលប្រព្រឹត្តទៅនៅអគារ THE BRIDGE Commercial Retail Mall ។

អ្វីដែលធ្វើឱ្យ Samsung Galaxy Z Fold 2 ទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មីខ្លាំងបំផុតនោះគឺលើកនេះ Samsung Galaxy Z Fold 2 ត្រូវបានរចនាឡើងយ៉ាងល្អបំផុត…ផ្ចិតផ្ចង់បំផុត…និងកាន់តែអស្ចារ្យបំផុត…ដោយបំពាក់អេក្រង់ធំជាងមុន…មានរាងស្តើងជាងមុន…អេក្រង់ភ្លឺច្បាស់ជាងមុន កម្លាំងម៉ាស៊ីនខ្លាំងជាងមុន និងថាមពលថ្មធំជាងមុន…!!

លោកខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “លើកនេះភាពអស្ចារ្យយ៉ាងច្រើនសម្បូរបែប និងពិសេសអស្ចារ្យបំផុតដែលនឹកស្មានមិនដល់នឹងត្រូវលាតត្រដាងយ៉ាងច្បាស់ក្នុងរបកគំហើញថ្មីជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយលើ Samsung Galaxy Z Fold 2 ! ហើយក្រុមហ៊ុន សាមសុង ជឿជាក់យ៉ាងច្បាស់ថា អតិថិជនដែលកំពុងទន្ទឹងរង់ចាំវត្តមាននូវកំពូលស្មាតហ្វូនអេក្រង់បត់ដែលពោរពេញដោយឧត្តមភាព និងភាពទាន់សម័យបំផុតនេះពិតជាពេញចិត្ត និងមិនខកបំណងជាមួយ Samsung Galaxy Z Fold 2 ឡើយ! ”

Samsung Galaxy Z Fold 2 នឹងដាក់ឱ្យកម្ម៉ង់ទិញទុកមុន (Pre-order) ចាប់ពី ថ្ងៃទី០២ ដល់ថ្ងៃទី ១១ ខែកញ្ញា ២០២០ ជាមួយនឹងការថែមជូនដ៏ពិសេសបំផុតដូចជា៖

  • ថែមជូនកាសឥតខ្សែ Galaxy Buds Live
  • បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
  • ស៊ីមស្មាតលេខពិសេសតម្លៃ 129 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

រួសរាន់ឡើង…! ប្រញាប់អញ្ជើញទៅហាងដែលមានស្លាកសញ្ញា (Pre-order) ដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅ…ថាមិនត្រូវខ្លាចក្រែងថាដាច់ស្តុកមុនកំណត់ទៀតក៏ថាបានណ៎ា…!!

សម្រាប់អតិថិជនដែលបានកម្ម៉ង់ទុកមុន(Pre-order) និងទទួលបានទូរស័ព្ទនៅថ្ងៃទី18 ដល់24 ខែកញ្ញា 2020។
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Share post:

spot_imgspot_img

Popular

More like this
Related

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ...

វឌ្ឍនៈ គ្រុប បើកទំព័រប្រវត្តិសាស្ត្រថ្មីនៅប្រទេសកម្ពុជា នាំយកព្រឹត្តិការណ៍កីឡាវាយកូនហ្គោល លំដាប់ពិភពលោកធំៗចំនួនពីរ ២ សប្តាហ៍ជាប់គ្នា មកកាន់ វឌ្ឍនៈ ហ្គោល រីហ៊្សត ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក

ភ្នំពេញ៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា​វាយកូន​ហ្គោល​អាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា...

ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ

ភ្នំពេញ៖ តាមរយៈកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្រសួងទេសចរណ៍ និងក្រុមហ៊ុន មិត្តហ្វូន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី8...