Home Blog Page 2

Metfone បង្កើតរបកគំហើញថ្មីសម្រាប់ អ៊ីនធឺណិតតាមផ្ទះ៖ ការបង្កើនល្បឿន Wi-Fi លឿនជាងមុន ដោយមិនមានការដំឡើងថ្លៃ

0

Metfone បានប្រកាសជាផ្លូវការអំពី ការធ្វើឱ្យប្រសើរឡើងដ៏ធំបំផុតរបស់ខ្លួន សម្រាប់សេវាកម្មអ៊ីនធឺណិត Wi-Fi ដោយផ្តល់នូវការកើនឡើងយ៉ាងខ្លាំងនៃ ល្បឿនចូលប្រើសម្រាប់អតិថិជន ខណៈពេលដែលតម្លៃសេវាប្រចាំខែរក្សានៅដដែល។ ការផ្លាស់ប្តូរជាយុទ្ធសាស្ត្រនេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ Metfone ចំពោះការផ្លាស់ប្តូរឌីជីថល ដោយធានាថាការតភ្ជាប់ល្បឿនលឿន នៅតែអាចចូលដំណើរការបាន និងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នា។

មានប្រសិទ្ធភាពភ្លាមៗ កញ្ចប់អ៊ីនធឺណិតដ៏ពេញនិយមរបស់ Metfone ត្រូវបានធ្វើឱ្យប្រសើរឡើងដើម្បីបំពេញតម្រូវការ កើនឡើងសម្រាប់កម្រិតបញ្ជូនខ្ពស់។ ការកែលម្អនេះមានគោលបំណងលើកកម្ពស់ បទពិសោធន៍រស់នៅសម័យទំនើប៖ ចាប់តាំងពីការចាក់វីដេអូកម្រិត 4K ដោយរលូន និងការលេងហ្គេមអនឡាញដែលគ្មានការយឺតយ៉ាវ រហូតដល់ការគាំទ្រដល់ការងារ ពីចម្ងាយប្រកបដោយប្រសិទ្ធភាព និងធានាបាននូវការរៀនសូត្រ តាមអ៊ីនធឺណិតដ៏រលូនសម្រាប់សិស្ស។

ស្តង់ដារល្បឿនថ្មី
ដោយយល់ថានៅក្នុងយុគសម័យឌីជីថល ល្បឿនអ៊ីនធឺណិតប៉ះពាល់ដោយផ្ទាល់ដល់គុណភាពជីវិតរស់នៅ Metfone បានកែសម្រួលកញ្ចប់របស់ខ្លួនដើម្បីផ្តល់នូវតម្លៃដ៏អស្ចារ្យដោយមិនគិតថ្លៃបន្ថែម៖

  • កញ្ចប់ $18/ខែ៖ ល្បឿនកើនឡើងពី 60Mbps ដល់ 100Mbps
  • កញ្ចប់ $25/ខែ៖ ល្បឿនកើនឡើងពី 85Mbps ដល់ 150Mbps
  • កញ្ចប់ $35/ខែ៖ ល្បឿនកើនឡើងពី 120Mbps ដល់ 200Mbps

តំណាងក្រុមហ៊ុន Metfone បានចែករំលែកថា៖ “យើងយល់ថាអ៊ីនធឺណិតគឺជាមធ្យោបាយ តភ្ជាប់ចម្បងសម្រាប់គេហដ្ឋានសម័យទំនើប”។ “តាមរយៈការបង្កើនល្បឿនទ្វេដង នៃកញ្ចប់សំខាន់ៗដោយមិនតម្លើងតម្លៃ យើងមានគោលបំណងលុបបំបាត់ពេលវេលារង់ចាំ និងភាពយឺតយ៉ាវ ដែលអនុញ្ញាតឱ្យអតិថិជនរីករាយ នឹងបទពិសោធន៍រលូនបំផុត។ មិនថាអ្នកកំពុងធ្វើការ សិក្សា ឬសម្រាកទេ រាល់ពេលវេលាគួរតែពេញលេញ និងល្អបំផុត”។

ការផ្តល់ជូនពិសេសសម្រាប់អតិថិជនថ្មី
ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រុមហ៊ុន Metfone កំពុងផ្តល់ជូនកាដូពិសេសដើម្បីស្វាគមន៍អតិថិជនថ្មី។ អ្នកដែលបង់ប្រាក់ជាមុន 6 ខែនឹងទទួលបានការប្រើប្រាស់ឥតគិតថ្លៃ 1 ខែ ហើយអ្នកដែលបង់ប្រាក់ជាមុន 12 ខែនឹងទទួលបានការប្រើប្រាស់ឥតគិតថ្លៃ 3 ខែ។

កាន់តែពិសេស អតិថិជនថ្មីដែលជាវកញ្ចប់ចាប់ពី 18 ដុល្លារ/ខែ (ជាមួយនឹងការបង់ប្រាក់ជាមុន 12 ខែ) នឹងទទួលបានកាមេរ៉ាសុវត្ថិភាពក្នុងផ្ទះម៉ាក JFTECH RY-3R ឥតគិតថ្លៃ។ នេះគឺជាផលិតផលថ្មីពីក្រុមហ៊ុន Metfone ដែលផ្តល់នូវរូបភាពដែលមានគុណភាពខ្ពស់ដើម្បីធានាសុវត្ថិភាព និងភាពស្ងប់សុខសម្រាប់គេហដ្ឋានរបស់អ្នក។

ការផ្តល់ជូនចំពោះអតិថិជនចាស់និងយូរអង្វែង
ទំនុកចិត្តរបស់អតិថិជនដែលមានស្រាប់គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ Metfone។ នៅពេលបន្តជាមួយការបង់ប្រាក់ជាមុន អតិថិជននឹងទទួលបានការលើកទឹកចិត្តសំខាន់ៗដូចជា៖

  • ការទូទាត់ស្តង់ដារ៖ បង់ប្រាក់ 3 ខែ (ទទួលបាន 15 ថ្ងៃ ឥតគិតថ្លៃ) បង់ប្រាក់ 6 ខែ (ទទួលបាន 45 ថ្ងៃ ឥតគិតថ្លៃ) បង់ប្រាក់ 12 ខែ (ទទួលបាន 4 ខែ ឥតគិតថ្លៃ)។
  • ការទូទាត់តាមរយៈ eMoney៖ អតិថិជនដែលបង់ប្រាក់តាមរយៈកម្មវិធី eMoney នឹងទទួលបានរង្វាន់លើកទឹកចិត្តខ្ពស់បំផុត៖ បង់ប្រាក់ 3 ខែ (ទទួលបាន 22 ថ្ងៃ ឥតគិតថ្លៃ) បង់ប្រាក់ 6 ខែ (ទទួលបាន 2 ខែ ឥតគិតថ្លៃ) បង់ប្រាក់ 12 ខែ (ទទួលបាន 5 ខែ ឥតគិតថ្លៃ)។

ការតភ្ជាប់ និងការកម្សាន្ត៖ នាំមកនូវសុភមង្គលដល់ផ្ទះ
Metfone សង្ឃឹមថានឹងនាំមកនូវភាពរីករាយដល់បន្ទប់ទទួលភ្ញៀវនីមួយៗ។ អតិថិជនទាំងអស់ដែលបង់ប្រាក់ជាមុន 3 ខែ ឬច្រើនជាងនេះនឹងទទួលបានស៊ីមកាត Metfone ឥតគិតថ្លៃចំនួន 02 (រួមទាំងទិន្នន័យ 5GB + 200 នាទីក្នុងប្រព័ន្ធ)។ លើសពីនេះ ជាវកញ្ចប់ចាប់ពី $22/ខែឡើងទៅនឹងទទួលបានការចូលប្រើកម្មវិធី TV360 ដោយឥតគិតថ្លៃ ដោះសោចូលទៅពិភពកម្សាន្តដ៏សម្បូរបែបនៅផ្ទះ។

ជាមួយនឹងល្បឿនលឿនជាងមុន កាដូផ្តល់ជូនដ៏មានអត្ថន័យ និងការប្រើប្រាស់បានយូរ Metfone បន្តនាំមុខគេក្នុងទីផ្សារមិនត្រឹមតែផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការលះបង់ ភាពងាយស្រួល និងការជឿទុកចិត្តដែលយើងនាំមកជូនអតិថិជនគ្រប់ៗរូប៕

Vietjet ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតពេញមួយសប្តាហ៍​ ដើម្បីផ្តល់ឱកាសឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជា “អរគុណខ្លួនឯង”

ភ្នំពេញ៖​ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ – រដូវកាលពីធីបុណ្យចូលឆ្នាំថ្មីកំពុងខិតជិតមកដល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet សូមអញ្ជើញអ្នកដំណើរពីប្រទេសកម្ពុជាឱ្យទទួលបានការឈប់សម្រាកលំហែកាយដ៏រីករាយ រំលឹកឡើងនូវរ៉ាវដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីការរស់នៅឡើងវិញនិងផ្តល់រង្វាន់ដល់ខ្លួនឯងជាមួយនឹងភាពរីករាយនៃការធ្វើដំណើរតាមរយៈការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ធំបំផុតប្រចាំឆ្នាំរបស់ Vietjetដើម្បី “អរគុណខ្លួនឯងជាមួយនឹងការធ្វើដំណើរនាឱកាសបុណ្យនានា – តស់ ធ្វើដំណើរជាមួយ Vietjet”។ ការផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសសនេះ នាំមកនូវភាពសប្បាយរីករាយបន្ថែមសម្រាប់អ្នកធ្វើដំណើរពីសៀមរាប ជាមួយនឹងផ្លូវហោះហើរត្រង់សៀមរាប-ហាណូយ ដែលផ្តល់ជូនលោកអ្នកនូវការតភ្ចាប់ជើងហោះហើរក្នុងបណ្តាញដ៏ធំទូលាយរបស់ Vietjet ដែលអ្នកដំណើរទាំងអស់ អាចធ្វើដំណើរបានយ៉ាងរលូន និងទស្សនាវប្បធម៌ប្រវត្តិសាស្រ្តពិតៗរបស់វៀតណាម បេតិកភណ្ឌដ៏សម្បូរបែប និងបទពិសោធន៍កម្សាន្តនានាក្នុងតំបន់ដ៏ចម្រុះផងដែរ។


យុទ្ធនាការនេះចាប់ផ្តើមជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររយៈពេលមួយសប្តាហ៍ពេញចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលមានលក្ខណៈពិសេសៗដូចខាងក្រោម៖

  • បញ្ចុះតម្លៃសំបុត្រយន្តហោះថ្នាក់ Eco រាប់លានសំបុត្ររហូតដល់ ១០០ ភាគរយ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវានានា) នៅទូទាំងបណ្តាញហោះហើរទាំងអស់របស់ Vietjet ជាមួយនឹងលេខកូដប្រូម៉ូសិន THANKME តាមរយៈ www.vietjetair.com ឬកម្មវិធី “Vietjet Air” សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ៥ ខែមករា ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (*)។
  • ដាក់ឥវ៉ាន់ឥតគិតថ្លៃបានចំនួន ២០ គីឡូក្រាមសម្រាប់អ្នកដំណើរ Eco លើជើងហោះហើរសៀមរាប-ហាណូយ ដែលចេញដំណើរចន្លោះថ្ងៃទី ៤ និង ២៨ ខែឧសភា ឆ្នាំ ២០២៦។
     
    ការផ្តល់ជូនបន្ថែមមានកំណត់ពេលវេលារួមមាន៖
  • សំបុត្រយន្តហោះ SkyBoss ចាប់ពីត្រឹមតែ ១,៨ លានដុង (ប្រហែល ៦៨ ដុល្លារអាមេរិក) និងសំបុត្រយន្តហោះអាជីវកម្មចាប់ពីត្រឹមតែ ២,៥លានដុង (ប្រហែល ៩៥ ដុល្លារអាមេរិក) លើផ្លូវហោះហើរក្នុងស្រុកវៀតណាម ដែលមានសុពលភាពសម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ ជាមួយនឹងអត្ថប្រយោជន៍ពិសេស និងអាទិភាព។
  • ផ្តល់ជូន eSIM ឥតគិតថ្លៃ (មានទិន្នន័យល្បឿនលឿន 500MB មានសុពលភាពរយៈពេល ៣១ ថ្ងៃ) សម្រាប់អ្នកធ្វើដំណើរអន្តរជាតិដែលហោះហើរទៅកាន់ប្រទេសវៀតណាម ដោយធ្វើការកក់ទុកជាមុនមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ឬរហូតដល់អស់ពីស្តុក។ ចូរជ្រើសរើសជម្រើស eSIM នៅពេលទិញសំបុត្រនៅលើគេហទំព័រ ឬកម្មវិធីរបស់ Vietjet ដើម្បីទទួលបានការផ្តល់ជូននេះ។
     
    អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចស្វែងយល់និងទស្សនាប្រទេសវៀតណាមបានយ៉ាងងាយស្រួលតាមរយៈបណ្តាញហោះហើរក្នុងស្រុកដ៏ធំទូលាយរបស់ Vietjet ចាប់ពីដងផ្លូវប្រវត្តិសាស្រ្តដ៏សម្បូរបែបនៃទីក្រុងហាណូយ និងទីកន្លែងប្រវត្តិសាស្រ្តនិងវប្បធម៌នៃទីក្រុងហូជីមិញ ភាពទាក់ទាញនៃប្រវត្តិសាស្រ្តបុរាណនៃទីក្រុងហ៊ូ រហូតដល់សម្រស់ឆ្នេរសមុទ្រនៃទីក្រុងដាណាង និងញ៉ាត្រាង។ ក្រៅពីប្រទេសវៀតណាមផ្លូវហោះហើរអន្តរជាតិដែលកំពុងរីកចម្រើនរបស់ Vietjet ភ្ជាប់អ្នកដំណើរយ៉ាងរលូនទៅកាន់គោលដៅនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
    នៅក្នុងខ្លឹមសារនៃយុទ្ធនាការនៃការធ្វើប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសនេះ គឺចង់រំលេចចេញនូវសារដ៏សាមញ្ញមួយដល់ភ្ញៀវធ្វើដំណើរទាំងអស់គឺ កោតសរសើរខ្លួនឯង។ “អរគុណខ្លួនឯង” ដើម្បីលើកទឹកចិត្តអ្នកធ្វើដំណើរឱ្យអបអរសាទរសមិទ្ធផលរបស់ពួកគេជាមួយនឹងដំណើរកម្សាន្តដ៏មានអត្ថន័យ ខណៈពេលដែល Vietjet អញ្ជើញអ្នកដំណើរគ្រប់គ្នាឱ្យបង្កើនថាមពលឱ្យជីវិត បង្កើតបរិយាកាសជួបជុំ និងចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗថ្មីៗតាមរយៈការធ្វើដំណើរ។ លើសពីនេះ ក្នុងឱកាសនៃរដូវកាលបុណ្យទានឈានមកដល់ Vietjet ចាប់ផ្តើមជើងហោះហើរជាច្រើនពីពេលនេះរហូតដល់ខែកុម្ភៈ ឆ្នាំ ២០២៦ នឹងមានផ្តល់ជូនកម្មវិធីកម្សាន្តនៅលើជើងហោះហើរដើម្បីអបអរសាទរបុណ្យណូអែល បុណ្យចូលឆ្នាំថ្មី ទិវានៃក្តីស្រឡាញ់ និងបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៦ រួមជាមួយនឹងវត្ថុអនុស្សាវរីយ៍ជាច្រើនសម្រាប់អ្នកដំណើរនៅលើជើងហោះហើរដ៏ពិសេសនេះ។
    សូមរីករាយធ្វើដំណើរមួយ Vietjet — ការធ្វើដំណើរដ៏រីករាយរបស់លោកអ្នកចាប់ផ្តើមពីឥឡូវនេះ!
    លក្ខខណ្ឌនានាត្រូវបានអនុវត្ត
    រយៈពេលធ្វើដំណើរ និងកាលបរិច្ឆេទហាមឃាត់អាចប្រែប្រួលទៅតាមផ្លូវហោះហើរ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចស្វែងរកនៅ៖ https://www.vietjetair.com/en/flight-tickets/thank-yourself-with-festive-flights/

សាប៊ូវីសូពិសេស សហការជាមួយក្រសួងអប់រំ យុវជន និងកីឡាផ្តល់នូវកញ្ចប់ថវិកាជូនសិស្សានុសិស្សឆ្នើមចំនួន ២៥រូប

0

ភ្នំពេញ៖ សិស្សានុសិស្សនិទ្ទេស A ចំនួន ២៥រូប ទទួលបានកញ្ចប់ថវិកាសម្រាប់គាំទ្រការសិក្សាថ្នាក់មហាវិទ្យាល័យពីសាប៊ូវីសូពិសេស ដែលជាម៉ាកផលិតផលនៃក្រុមហ៊ុនយូនីលឹវើ កម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏វិសេសវិសាល ពោរពេញដោយអារម្មណ៍រំភើបអបអរមោទនភាព និងក្តីសង្ឃឹម កាលពីថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍ដ៏គួរឱ្យកត់សម្គាល់មួយនេះបានបង្ហាញពី ការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ម៉ាកផលិតផលមួយនេះ ក្នុងការលើកស្ទួយប្រទេសកម្ពុជាតាមរយៈវិស័យអប់រំ។

ការអបអរសាទរនៃក្ដីស្រមៃ និងការប្ដេជ្ញាចិត្ត៖
វត្តមានសមាជិកគ្រួសារ និងឥស្សរជនជាច្រើនរូបបានចូលរួមអបអរសាទរនូវសមិទ្ធិផលសិក្សានៃសិស្សានុសិស្សឆ្នើម ដែលមានជីវភាពខ្វះខាត។ ព្រឹត្តិការណ៍នេះបានបង្ហាញនូវសេចក្តីសោមនស្ស និងក្តីសង្ឃឹម ដោយសិស្សនីមួយៗបានឡើងលើវេទិកាផ្ទាល់ ដើម្បីទទួលយកកញ្ចប់ថវិកា និងការទទួលស្គាល់លើការខិតខំប្រឹងប្រែងរបស់ពួកគេកន្លងមក។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) លោក លី សុធូ អគ្គនាយកនៃក្រុមហ៊ុនយូនីលីវើកម្ពុជា និងឡាវ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនក្នុងនោះលោកបានបញ្ជាក់ពីគោលជំហរសារជាថ្មីចំពោះសារៈសំខាន់ នៃកិច្ចសហការជាដៃគូរវាងវិស័យសាធារណៈ និងឯកជនក្នុងការរៀបចំផែនការអនាគតដល់យុវជនកម្ពុជា។

ការវិនិយោគលើអនាគតភ្លឺត្រចះត្រចង់នៃយុវជនកម្ពុជា៖
ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមក្នុងការគាំទ្រវិស័យអប់រំនៅប្រទេសកម្ពុជា សាប៊ូវីសូពិសេស បានឧបត្ថម្ភនូវកញ្ចប់ថវិកាចំនួន ៤ លានរៀល សម្រាប់សិស្សនិទ្ទេស A នីមួយៗ សរុប ២៥ រូប ដើម្បីជួយសម្រួលផ្នែកហិរញ្ញវត្ថុដល់ពួកគេក្នុងការចាប់ផ្តើមជីវិតជានិស្សិតនៅសាកលវិទ្យាល័យ និងបន្តបំពេញក្តីស្រមៃតាមរយៈវិស័យអប់រំ ដោយគ្មានសម្ពាធហិរញ្ញវត្ថុនាពេលចាប់ផ្ដើមដំបូងនៃដំណើរមួយនេះ។ ជាមួយគ្នានេះដែរ សម្រាប់សិស្សនិទ្ទេស A ទាំង ២៥រូប ក្រៅពីទទួលបានកញ្ចប់ថវិកាចំនួន ៤លានរៀលហើយនោះ ក៏ទទួលបានសម្ភារប្រើប្រាស់បន្ថែម សម្រាប់ពេញមួយឆ្នាំផងដែរ៕

លោក លី សុធូ អគ្គនាយកនៃក្រុមហ៊ុនយូនីលឹវើ កម្ពុជា និងឡាវ បានថ្លែងថា ក្រុមហ៊ុនយូនីលឹវើ កម្ពុជា យើងខ្ញុំជឿជាក់ថា ការទទួលការអប់រំមិនត្រឹមតែជួយត្រួសត្រាយផ្លូវទៅកាន់ឱកាសជាច្រើននោះទេ តែវាជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់វឌ្ឍនភាពជាតិ។ កញ្ចប់ថវិកានេះគឺជាការឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់ពួកយើងក្នុងការគាំទ្រយុវជនកម្ពុជា ដើម្បីបញ្ចេញនូវសក្តានុភាពពេញលេញរបស់ពួកគេ។

លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហការជាដៃគូដ៏អស្ចារ្យមួយនេះ។ នៅពេលអាជីវកម្មនានាដូចជា ក្រុមហ៊ុន យូនីលឹវើ កម្ពុជា មានគំនិតផ្ដួចផ្ដើមគាំទ្រវិស័យអប់រំ វាសម្តែងជាសារដ៏មានអានុភាពមួយដល់សិស្សានុសិស្សរបស់ពួកយើង ដោយបញ្ជាក់ពីសារសំខាន់នៃក្ដីស្រមៃរបស់ពួកគេ និង តម្លៃដែលមិនអាចកាត់ថ្លៃបានក្នុងការវិនិយោគលើអនាគតរបស់ពួកគេផងដែរ។

ក្រុមអ្នកដឹកនាំចម្រុះនាពេលអនាគត៖
និស្សិតដ៍ឆ្នើមទាំង ២៥ រូប នេះមកពីបណ្តាខេត្តនានាទូទាំងប្រទេស ដោយបុគ្កលនីមួយៗមាននាំនូវបទពិសោធជីវិតផ្ទាល់ពោរពេញដោយភាពតស៊ូ និងឧត្ដមភាពផងដែរ។ ឆន្ទៈរួមដែលពួកគាត់មានក្នុងការយកឈ្នះភាពលំបាកទាំងអស់នេះហើយ ដោយឆ្លុះបញ្ចាំងពីការគោលជំហរនៃការបង្កើតឲ្យមានការគាំទ្រហិរញ្ញវត្ថុពីពួកយើងឡើយ។ កញ្ញា កែវ ស្រីប៉ុច និស្សិតឆ្នើមមួយរូបទទួលបានកញ្ចប់ថវិកាបានចែករំលែកក្នុងព្រឹត្តិការណ៍នេះថា ការគាំទ្រថវិកាពីសាប៊ូ វីសូ ពិសេស នេះពិតជាមានន័យយ៉ាងជ្រាលជ្រៅចំពោះខ្ញុំ នឹងក្រុមគ្រួសារ។ វាពិតជាអាចជួយសម្រាលបន្ទុកដ៏ធ្ងន់មួយនៃការចាប់ផ្ដើមដំណើរថ្មីនេះសម្រាប់ខ្ញុំ ហើយខ្ញុំសន្យាថានឹងប្រើប្រាស់ឱកាសនេះឱ្យអស់ពីសមត្ថភាព និងបង្កើតឱ្យមានការផ្លាស់ប្ដូរទៅកាន់ភាពល្អប្រសើរសម្រាប់ខ្លួនខ្ញុំ និង សម្រាប់ប្រទេសកម្ពុជា។

ការប្ដេជ្ញាចិត្តរយៈពេលវែងក្នុងការលើកស្ទួយដល់យុវជនកម្ពុជា៖
កម្មវិធីគាំទ្រហិរញ្ញវត្ថុសម្រាប់សិក្សាថ្នាក់មហាវិទ្យាល័យរបស់សាប៊ូវីសូពិសេសនេះ មិនមែនគ្រាន់តែជាការជួយផ្គត់ផ្គង់ និងគាំទ្រដល់យុវជនតែមួយលើកនោះទេ វាជាចក្ខុវិស័យវែងឆ្ងាយមួយដើម្បីជួយបណ្តុះយុវជនឱ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយសម្រាប់ប្រទេសកម្ពុជា។ តាមរយៈការវិនិយោគប្រកបដោយនិរន្តរភាពក្នុងវិស័យអប់រំ សាប៊ូវីសូពិសេសនឹងបន្តដឹកនាំឱ្យមានការផ្លាស់ប្ដូរទៅកាន់ភាពល្អប្រសើរ ដោយប្តេជ្ញាថានឹងលើកស្ទួយដល់យុវជនកម្ពុជាដែលមានសក្តានុភាពខ្ពស់ប៉ុន្តែមានជីវភាពខ្វះខាត។ សាប៊ូ វីសូពិសេស គឺជាម៉ាកសញ្ញានៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា ចក្រភពអង់គ្លេស ផលិតសម្រាប់តែប្រទេសកម្ពុជា និងឈរនៅទីនេះដោយមោទនភាព ក្នុងនាមជាម៉ាកផលិតផលក្នុងស្រុក។

សាប៊ូ វីសូពិសេស ជាផ្នែកមួយនៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយូនីលឹវើ ចក្រភពអង់គ្លេសបានបម្រើប្រទេសកម្ពុជាអស់រយៈពេលជាង ២២ឆ្នាំមកហើយ។ តាមរយៈយុទ្ធនាការជំរុញដោយសហគមន៍ និងផលិតផលដែលមានគុណភាពខ្ពស់ សាប៊ូ វីសូពិសេស បន្តធ្វើជាចំណែកនៃការរីកចម្រើនរបស់ យុវជនដ៍ពូកែៗ ស្របតាមគោលការណ៍ ការបង្កើតមួយ សិស្សម្នាក់ អនាគតមួយរួមគ្នា៕

vivo V60 Lite បានមកដល់កម្ពុជាហើយ រចនាឡើងសម្រាប់ការកម្សាន្តគ្មានដែនកំណត់

0

កម្ពុជា ខែវិចិ្ឆកា ឆ្នាំ២០២៥ — ក្រុមហ៊ុន vivo បានប្រកាសចេញផ្សាយស្មាតហ្វូន V60 Lite និងបើកលក់ជាផ្លូវការ ដើម្បីបង្កើតបទពិសោធន៍កម្សាន្តគ្មានដែនកំណត់ថ្មី លើទូរស័ព្ទដៃ V60 Lite ។ V60 Lite ត្រូវបានរចនាឡើងជាមួយពណ៌ Pop Pink, Titanium Blue និង Elegant Black ដែលផ្តល់អេក្រង់ច្បាស់ល្អ ការថតរូបមានគុណភាពខ្ពស់ ប្រើប្រាស់ដោយរលូន និងមានថាមពលថ្មយូរអង្វែង សម្រាប់ការកម្សាន្តដោយគ្មានដែនកំណត់ ក្នុងតម្លៃតែ 319$ ។​

រចនាបថស្អាតទាក់ទាញ សម្រាប់បទពិសោធន៍កម្សាន្តដ៏រលូន

V60 Lite ត្រូវបានបង្កើតឡើងប្រើប្រាស់ឲ្យបានយូរ និងផ្តល់បទពិសោធន៍ប្រើប្រាស់ដ៏រលូន ជាមួយនឹងថ្មដែលមានអាយុកាល ៥ ឆ្នាំ ដើម្បីធានាថា កម្មវិធី និងឯកសារក៏ដូចជាប្រតិបត្តិការទូទៅដើរបានដោយរលូនហើយអាចប្រើប្រាស់បានយូរអង្វែង។ V60 Lite មានរចនាបថស្តើង និងស្រាល ដែលភ្ជាប់មកជាមួយ RAM 8GB បូក RAM បន្ថែម 8GB និងសមត្ថភាពផ្ទុកទិន្នន័យ 256GB ដែលធានាបទពិសោធន៍ប្រើប្រាស់យ៉ាងរលូនរយៈពេលជាច្រើនឆ្នាំ។ អេក្រង់ AMOLED ទំហំ 6.77 អ៊ីញ ជាមួយនឹងអត្រា Refresh 120Hz និងកម្រិតសំឡេង 400% Dual Stereo Speaker ផ្ដល់នូវបទពិសោធន៍សំឡេង​ព័ទ្ធជុំវិញដ៏ឥតខ្ចោះ។ មុខងារ AI Super Link គឺជាបច្ចេកវិទ្យា AI Network Selection អាចសម្របតាមស្ថានភាពជុំវិញខ្លួនអ្នក ហើយប្តូរ network អោយមានល្បឿនលឿន ដើម្បីរក្សាការភ្ជាប់របស់អ្នកទោះស្ថិតក្នុងតំបន់សេវាខ្សោយ ឬទីប្រជុំជនក៏ដោយ។

បច្ចេកវិទ្យាកាមេរ៉ាចុងក្រោយ ថ្មប្រើបានពេញមួយថ្ងៃ និងរចនាឡើងសម្រាប់ប្រើប្រាស់បានយូរអង្វែង

កាមេរ៉ាគោល Sony 50MP ជាមួយនឹងពន្លឺ AI Aura Light ផ្តល់នូវរូបភាពច្បាស់លាស់ និងភ្លឺស្រទន់។ ខណៈដែលកាមេរ៉ា 32MP HD សម្រាប់ថតសែលហ្វី និងកាមេរ៉ា 8MP ជាកាមេរ៉ាក្រោយ មុំទូលាយ អាចថតរូប Portraits និងទេសភាពទូលាយបានយ៉ាងងាយស្រួល ( expansive scenes with ease ) ។

មុខងារ AI ដ៏មានសមត្ថភាពខ្ពស់បន្ថែមភាពអស្ចារ្យទៅលើរូបថតរបស់អ្នក៖

  • AI Erase 3.0៖ លុបវត្ថុដែលមិនចង់បាន  ឬ លុបចំណាំងផ្លាតនៃពន្លឺឬកញ្ចក់ចេញបាន។

  • AI Photo Enhance៖ បង្កើនគុណភាពរូបភាពដែលមានគុណភាពទាបឲ្យកាន់តែច្បាស់លាស់។

  • AI Aura Light៖ ជះពន្លឺពេញអេក្រង់មុខ បង្កើនភាពច្បាស់លើ Portrait ជាមួយនឹងពន្លឺដែលមានតុល្យភាព។

  • AI Master Aura Light Portrait៖ មុខងារ Stepless Cold/Warm Color Adjustment ជួយកែតម្រូវកម្រិតពន្លឺឲ្យស៊ីទៅនឹងពន្លឺជុំវិញអ្នក ដោយរក្សាផ្ទៃមុខឲ្យនៅតែស្រស់ស្អាតបែបធម្មជាតិ។

V60 Lite ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់បានយូរអង្វែង ជាមួយថាមពលថ្ម BlueVolt 6500mAh បច្ចេកវិទ្យាសាកថ្មលឿន 90W ដែលអាចសាកថ្មបានពេញក្នុងរយៈពេល 55 នាទី។

vivo V60 Lite ភ្ជាប់​មក​ជាមួយ​នឹង​កញ្ចក់ Shield Glass និង​រចនា​សម្ព័ន្ធ​ Comprehensive Cushioning​ ដ៏​រឹងមាំដែលទទួលបានវិញ្ញាបនបត្រ SGS ធន់នឹងការធ្លាក់លំដាប់ផ្កាយ 5។​ ជាមួយអាវក្រោះការពារធូលីនិងទឹកកម្រិត IP65, មុខងារ Wet-Hand Touch និង One-Tap Water Ejection សម្រាប់ការបណ្ដេញធូលីឬទឹកចេញបានក្រោយពេលដែលមានទឹកសាចឬធូលីហ៊ុយចូល។

បច្ចេកវិទ្យា AI

ក្រៅពីការកម្សាន្ត V60 Lite ក៏ជួយបង្កើនប្រសិទ្ធភាពការងារផងដែរ ដោយភ្ជាប់មកជាមួយ Google Gemini និងមុខងារ AI ដូចជា AI Captions, AI Note Assist, AI Transcript Assist និង AI Smart Call Assistant ។

vivo V60 Lite នឹងមានលក់នៅកម្ពុជាចាប់ពីថ្ងៃទី ១៧ ខែវិច្ឆិកា ជាមួយតម្លៃ 319$ ។​ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook របស់ vivo Cambodia សំរាប់ព័ត៌មានបើកលក់ និងការផ្តល់ជូនពិសេសផ្សេងៗ៕

Metfone៖ ភ្ជាប់ទំនាក់ទំនងដោយក្តីស្រឡាញ់ ជំនះការលំបាកជាមួយគ្នា

0

នៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ជាកន្លែងដែលជីវិតប្រចាំថ្ងៃ នៅតែប្រឈមមុខនឹងការខ្វះខាតជាច្រើន រថយន្តក្រុមបច្ចេកទេសដែលមានឡូហ្គោ Metfone បានបើកបរឆ្លងកាត់ផ្លូវរដិបរដុបយ៉ាងយកចិត្តទុកដាក់។ ពួកគេមកដល់មិនត្រឹមតែដើម្បីសាងសង់ស្ថានីយ៍សេវា ឬទាញខ្សែកាបប៉ុណ្ណោះទេ ប៉ុន្តែដើម្បីនាំមកនូវក្តីសង្ឃឹម និងការតភ្ជាប់ – ដើម្បីធានាថាប្រជាជនក្នុងតំបន់មានអារម្មណ៍ថា មិនថាពួកគេនៅទីណាក៏ដោយ ពួកគេតែងតែមានដៃគូនៅក្បែរពួកគេជានិច្ច។

“កន្លែងណាដែលប្រជាជននៅ សេវាក៏មាននៅទីនោះដែរ”
នៅល្ងាចភ្លៀងមួយនៅតំបន់ព្រះវិហារ ការដាច់ចរន្តអគ្គិសនីភ្លាមៗ បានរំខានដល់ការទំនាក់ទំនង ដែលធ្វើឱ្យអ្នកស្រុកមានការថប់បារម្ភ ព្រោះពួកគេមិនអាចទាក់ទងមនុស្ស ជាទីស្រលាញ់របស់ពួកគេបាន។ នៅពាក់កណ្តាលអធ្រាត្រ វិស្វកររបស់ Metfone បានចេញដំណើរម្តងទៀត។ រថយន្តបច្ចេកទេសតូចមួយ របស់ពួកគេបានបើកបរឆ្លងកាត់ផ្លូវភក់ ដោយមិនត្រឹមតែដឹកឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអារម្មណ៍បន្ទាន់ និងរួសរាន់ផងដែរ៖ “យើងត្រូវតែស្តារសេវាឡើងវិញ សម្រាប់ប្រជាជននៅយប់នេះ”។

នៅពេលដែលអេក្រង់ទូរស័ព្ទភ្លឺម្តងទៀត ប្រជាជនបានអបអរសាទរដោយក្តីរីករាយ។ សម្រាប់ពួកគេ វាមិនមែនគ្រាន់តែជាសេវាទូរគមនាគមន៍ប៉ុននោះទេ ប៉ុន្តែជាសេវានៃសុវត្ថិភាព។ វាគឺជាការហៅទូរស័ព្ទលើកដំបូងបន្ទាប់ពីភាពស្ងៀមស្ងាត់រាប់ម៉ោង សារជាអក្សរដែលបានផ្ញើទៅនិយាយថា “មនុស្សគ្រប់គ្នាមិនអីទេ”។

ក្នុងអំឡុងពេលដ៏លំបាកទាំងនោះ Metfone បានធ្វើការច្រើនលើសលុប លើសពីធានាការតភ្ជាប់ទំនាក់ទំនង។ ពួកគេផ្តល់ជូននូវការចែករំលែកជាក់ស្តែង៖ ការផ្តល់ជូនទិន្នន័យអ៊ីនធឺណិតឥតគិតថ្លៃ 1GB ក្នុងមួយថ្ងៃរាល់ថ្ងៃ សម្រាប់អ្នកស្រុកនៅក្នុងតំបន់ដែលរងផលប៉ះពាល់ និងកញ្ចប់អំណោយថែទាំជាង 1,000 ដែលមានរបស់ចាំបាច់ត្រូវបាន ប្រគល់ដោយផ្ទាល់ទៅគ្រួសារដែលខ្វះខាត។ អំណោយតូចៗ ប៉ុន្តែមានអត្ថន័យទាំងនេះបានជួយមនុស្សគ្រប់គ្នា ឱ្យឈរឱ្យរឹងមាំជាងមុននៅចំពោះមុខភាពលំបាក។

បាវចនាដែលធ្លាប់ស្គាល់ “កន្លែងណាដែលប្រជាជននៅ សេវាក៏មាននៅទីនោះដែរ” មិនមែនគ្រាន់តែជាគោលការណ៍ធ្វើការនោះទេ។ វាបានក្លាយជារបៀបរស់នៅសម្រាប់បុគ្គលិក Metfone គ្រប់រូប – បុគ្គលដែលជឿថាបច្ចេកវិទ្យាពិតជាមានតម្លៃ នៅពេលដែលវាមានឫសគល់នៅក្នុងបេះដូងនៃការអាណិតអាសូរ។

១៦ ឆ្នាំនៃការរួមរស់ជាមួយគ្នា – ភ្ជាប់ទំនាក់ទំនងជាមួយបេះដូង
ដំណើររបស់ Metfone នៅកម្ពុជាត្រូវបានសរសេរមិនត្រឹមតែជាតួលេខ ឬស្ថានីយ៍ផ្សាយសេវារាប់រយ ឬអតិថិជនរាប់លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែដោយរឿងរ៉ាវតូចៗរាប់មិនអស់; ពេលវេលាដែលសាមញ្ញ ប៉ុន្តែមានអត្ថន័យយ៉ាងជ្រាលជ្រៅ។
នៅលើភ្នំដងរែកដ៏អស្ចារ្យ ជាកន្លែងដែលធ្លាប់មានតែសំឡេងខ្យល់ និងអ័ព្ទ បង្គោលអង់តែនរបស់ Metfone ឥឡូវនេះបានកើនឡើងដោយមោទនភាព។ នៅក្នុងភូមិដាច់ស្រយាលក្នុងខេត្តពោធិ៍សាត់ បាត់ដំបន់ ឬឧត្តរមានជ័យ ប្រជាពលរដ្ឋឥឡូវនេះអាចធ្វើការហៅទូរស័ព្ទ ប្រើអ៊ីនធឺណិត សិក្សាតាមអ៊ីនធឺណិត និងទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃជាលើកដំបូង។

ជាមួយនឹងស្ថានីយ៍សេវាជាង ៥០០ ស្ថានីយ៍ដែលគ្របដណ្តប់លើព្រំដែន កោះ និងតំបន់ដាច់ស្រយាល Metfone មិនមែនគ្រាន់តែជាប្រតិបត្តិករបណ្តាញនោះទេ ប៉ុន្តែជាដៃគូដែលគួរឱ្យទុកចិត្តចំពោះអាជ្ញាធរ និងប្រជាជនកម្ពុជា។ ចាប់ពីវិស្វករអាវពណ៌ប្រផេះឡើងអង់តែនក្នុងខ្យល់បក់ខ្លាំង រហូតដល់បុគ្គលិកដែលចែកអំណោយដល់គ្រួសារក្នុងភ្លៀង ពួកគេទាំងអស់គ្នាមានជំនឿសាមញ្ញមួយថា “ភ្ជាប់ដើម្បីចែករំលែក ភ្ជាប់ដើម្បីជំនះការលំបាកជាមួយគ្នា”។

អស់រយៈពេល ១៦ ឆ្នាំ រយៈពេលខ្លីមួយក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែគ្រប់គ្រាន់សម្រាប់ Metfone ដើម្បីក្លាយជានិមិត្តរូបនៃភាពធន់ និងការអាណិតអាសូរ។ សម្រាប់ពួកគេ “សេវា” មិនមែនគ្រាន់តែជាសូចនាករបច្ចេកទេសនោះទេ។ វាគឺជាខ្សែស្រឡាយដែលភ្ជាប់មនុស្សតាមរយៈសេចក្តីស្រឡាញ់ ការទទួលខុសត្រូវ និងជំនឿក្នុងអនាគតដ៏ភ្លឺស្វាងមួយ៕

ក្រុមហ៊ុនអាកាសចរណ៍ Emirates ដាក់ឱ្យដំណើរការសេវាកម្ម​ Check-in​ ដោយខ្លួនឯងនៅអាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានី ភ្នំពេញ

ភ្នំពេញ៖​ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលបានដាក់ឱ្យដំណើរការសេវាកម្ម Check-in ដោយខ្លួនឯងសម្រាប់អតិថិជនរបស់ខ្លួននៅមជ្ឈមណ្ឌលហោះហើរថ្មីបំផុតរបស់រាជធានី ភ្នំពេញពោលគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ ។

ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងចំនួនបួន ដែល ភ្ជាប់ជាមួយប្រព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានដាក់ឱ្យ អតិថិជនរបស់ក្រុមហ៊ុនប្រើប្រាស់។ អតិថិជនអាច ស្កេនលិខិតឆ្លងដែនពិនិត្យ និងលក្ខខណ្ឌ ជ្រើសរើសឬផ្លាស់ប្តូរកៅអី ទិញសេវាកម្មបន្ថែមនិងធ្វើបច្ចុប្បន្នភាពព័ត៌មានសម្រាប់ការទំនាក់ទំនង មុនពេលធ្វើដំណើរទៅកាន់កន្លែង check-in របស់ក្រុមហ៊ុនអាកាសចរណ៍ Emiratesដើម្បីដាក់អីវ៉ាន់ របស់ខ្លួន។

ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលហោះហើរពីភ្នំពេញ នឹងរីករាយជាមួយពេលវេលារង់ចាំកាន់តែខ្លីនិងភាពងាយស្រួលជាងមុន ដោយសារតែវត្តមានម៉ាស៊ីនផ្ដល់សេវាកម្មCheck-in ដោយខ្លួនឯង ដែលងាយស្រួលប្រើប្រាស់នេះ។ ម៉ាស៊ីនផ្ដល់សេវាកម្ម Check-in ដោយខ្លួនឯងនេះ មានទីតាំងនៅក្បែរកន្លែងcheck-in របស់ក្រុមហ៊ុននៅស្ថានីយអ្នកដំណើរ ។

នាពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានផ្លាស់ប្តូរប្រតិបត្តិការរបស់ខ្លួនទៅកាន់ អាកាសយានដ្ឋានអន្តរជាតិតេជោរបស់រាជធានីភ្នំពេញ ជាអាកាសយានដ្ឋានទំនើប និងមានសមត្ថភាពខ្ពស់ដែលត្រូវបានរចនាឡើងដើម្បីសម្របតាមចំនួនអ្នកដំណើរដែលកំពុងមានការកើនឡើងនៅរាជធានីរបស់ប្រទេសកម្ពុជា។

ការវិនិយោគរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅលើបច្ចេកវិទ្យា Check-in ដោយខ្លួនឯង ដែលត្រូវបានអភិវឌ្ឍន៍និងផ្តល់ដោយអាកាសយានដ្ឋានអន្តរជាតិតេជោ បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់បទពិសោធន៍នៃការធ្វើដំណើររបស់អតិថិជនចាប់តាំងពីពេលមកដល់អាកាសយានដ្ឋានដែលស្របតាមការយកចិត្តទុកដាក់របស់ក្រុមហ៊ុនទៅលើនវានុវត្តន៍និងលើកកម្ពស់បទពិសោធន៍ធ្វើដំណើរនៅទូទាំងបណ្តាញសកលរបស់ខ្លួន។
 
 
អំពី EMIRATES កម្ពុជា
ក្រុមហ៊ុនអាកាសចរណ៍ Emirates មានជើងហោះហើរប្រចាំថ្ងៃរវាងទីក្រុងឌូបៃនិងទីក្រុងភ្នំពេញ ឆ្លងកាត់ប្រទេសសិង្ហបុរីដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធបីថ្នាក់ និងជើងហោះហើរ ៣ ដងក្នុងមួយសប្តាហ៍រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប ឆ្លងកាត់ទីក្រុងបាងកកដែលដំណើរការដោយយន្តហោះ Boeing 777-300ER ដែលមានការកំណត់រចនាសម្ព័ន្ធពីរថ្នាក់។

អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា នឹងទទួលបាន អត្ថប្រយោជន៍ ពីសេវាកម្មអាកាសចរណ៍ ដែលឈ្នះពានរង្វាន់ និងផលិតផល ឈានមុខគេក្នុងឧស្សាហកម្មពីក្រុមហ៊ុនអាកាសចរណ៍Emirates បទពិសោធន៍នៅលើអាកាស និងនៅលើដីពីគ្រប់ថ្នាក់សម្ព័ន្ធ ជាមួយនឹងម្ហូបអាហារដ៏ឈ្ងុយ ឆ្ងាញ់ តាមតំបន់ និងភេសជ្ជៈឥតគិតថ្លៃ ព្រមទាំងប្រព័ន្ធកម្មវិធី កម្សាន្ត លើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែល ផ្តល់ជាង ៦ ៥០០ ប៉ុស្តិ៍ ការកម្សាន្តតាមតម្រូវការជាង ៤០ ភាសា រួមទាំងភាពយន្ត កម្មវិធីទូរទស្សន៍ និងបណ្ណាល័យ តន្ត្រីដ៏ច្រើនសំបូរបែប ជាមួយ ហ្គេម សៀវភៅ សំឡេង និងផតខាស់៕

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនទៅកោះរ៉ុងទាំងយប់ ដើម្បីជួយសង្គ្រោះបុរសនិងស្ត្រី២នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដើម្បីជួយសង្គ្រោះបុរសស្រី២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ នាំបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។

បុរសស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

ក្រុមហ៊ុន Vietjet ទទួលបានកិត្តិយសក្នុងចំណោមម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏មានតម្លៃបំផុតរបស់អាស៊ាន ឈានមុខគេក្នុងឧស្សាហកម្មអាកាសចរណ៍វៀតណាម

ភ្នំពេញ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ – ក្រុមហ៊ុន Vietjet ត្រូវបានទទួលស្គាល់ ថាជាម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏មានតម្លៃបំផុតមួយរបស់អាស៊ីអាគ្នេយ៍ និងជាម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏មានតម្លៃបំផុតនៅក្នុងប្រទេសវៀតណាមសម្រាប់ឆ្នាំ២០២៥ ដោយ Brand Finance ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់វាយតម្លៃម៉ាកយីហោឈានមុខគេរបស់ពិភពលោក។ ការទទួលការទទួលស្គាល់ដ៏មានកិតិ្តយសថ្មីៗនេះបញ្ជាក់ពីជំហររបស់ Vietjet ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេមួយដែលភ្ជាប់អ្នកដំណើរពីប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម និងគោលដៅសំខាន់ៗជាច្រើននៅអាស៊ីប៉ាស៊ីហ្វិក។

ក្រុមហ៊ុន Vietjet ត្រូវបានចុះបញ្ជីក្នុងចំណោមម៉ាកយីហោក្រុមហ៊ុនអាកាសចរណ៍ដ៏មានតម្លៃបំផុតទាំងប្រាំមួយនៅក្នុងតំបន់អាស៊ាននៅឆ្នាំនេះ ដោយឈរជាលំដាប់ក្នុងក្រុមហ៊ុនអាកាសចរណ៍ធំៗក្នុងតំបន់ ដូចជាក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនទៀត។ ក្រុមហ៊ុនអាកាសចរណ៍នេះ ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនដែលមានម៉ាកយីហោដ៏លេចធ្លោរបស់ខ្លួន និងកេរ្តិ៍ឈ្មោះល្បីរន្ទឺជាអន្តរជាតិដែលកំពុងកើនឡើងនៅលើផែនទីអាកាសចរណ៍សកល។

ជាមួយនឹងបណ្តាញអន្តរជាតិដែលកំពុងពង្រីកយ៉ាងឆាប់រហ័ស និងការផ្តល់ជូនការបញ្ចុះតម្លៃពិសេសដ៏ទាក់ទាញជាញឹកញាប់ពេញមួយឆ្នាំ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តភ្ជាប់អ្នកដំណើរពីប្រទេសកម្ពុជាកាន់តែច្រើនទៅកាន់ប្រទេសវៀតណាម និងគោលដៅអន្តរជាតិជាច្រើន តាមរយៈសេវាកម្មហោះហើរត្រង់ពីសៀមរាបទៅហាណូយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានក្លាយជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរទេសចរណ៍ អាជីវកម្ម និងវប្បធម៌រវាងប្រទេសកម្ពុជា និងវៀតណាម និងទូទាំងអាស៊ី។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានពង្រីកបណ្តាញហោះហើររបស់ខ្លួនជាបន្តបន្ទាប់ វិនិយោគលើកងនាវាអាកាសចរទំនើបៗ និងធ្វើពិពិធកម្មសេវាកម្មរបស់ខ្លួន ដើម្បីផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាព រួសរាយរាក់ទាក់ និងអាចបត់បែនបានសម្រាប់អ្នកដំណើរ។ សម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានរាយការណ៍ពីប្រាក់ចំណូលចំនួន ៥២,៣២៩ ពាន់ពាន់លានដុង (ប្រហែល ២ ពាន់លានដុល្លារអាមេរិក) ប្រាក់ចំណេញសរុបចំនួន ៦,៧២៤ ពាន់ពាន់លានដុង (ប្រហែល ២៥៩ លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធចំនួន ១,៩៨៧ ពាន់ពាន់លានដុង (ប្រហែល ៧៥,5 លានដុល្លារអាមេរិក) កើនឡើង ២៨ ភាគយ ពីមួយឆ្នាំទៅមួយឆ្នាំ។ តម្លៃរបស់ក្រុមហ៊ុនបានបន្តកើនឡើងជាលំដាប់។ គិតត្រឹមថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ មូលធននីយកម្មទីផ្សាររបស់ក្រុមហ៊ុនអាកាសចរណ៍បានឈានដល់ជិត ១០៥,៣ ពាន់ពាន់លានដុង (ប្រហែល ៤ ពាន់លានដុល្លារអាមេរិក)។ ដោយប្រតិបត្តិការយន្តហោះចំនួន ១៣០ គ្រឿងលើផ្លូវហោះហើរជាង ១៧០ ខ្សែ ក្រុមហ៊ុន Vietjet បានបម្រើអ្នកដំណើរជាង ២៥០ លាននាក់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិករហូតមកដល់បច្ចុប្បន្ននេះ។

ដោយផ្អែកលើលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងវិវត្តទៅជាក្រុមហ៊ុនអាកាសចរណ៍សកល ជាមួយនឹងការបញ្ជាទិញយន្តហោះថ្មីៗរាប់រយគ្រឿង បណ្តាញហោះហើរអន្តរទ្វីបក៏កំពុងបន្តពង្រីក និងគំនិតផ្តួចផ្តើមនិរន្តរភាពជាបន្តបន្ទាប់ ជួយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគំរូក្រុមហ៊ុនអាកាសចរណ៍បង្កើនភាពបៃតងជាងមុន និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត។

អ្នកស្រី Ho Ngoc Yen Phuong ជាអនុប្រធាន ប្រធានផ្នែកហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ “កំណើនតម្លៃម៉ាកយីហោជាបន្តបន្ទាប់របស់យើង ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អតិថិជន វិនិយោគិន និងដៃគូអន្តរជាតិនានាចំពោះក្រុមហ៊ុន Vietjet”។ “យើងនឹងបន្តផ្តល់ជូននូវបទពិសោធន៍ធ្វើដំណើរចម្រុះ ងាយស្រួល និងមានតម្លៃសមរម្យដល់អ្នកដំណើររបស់យើង ខណៈពេលដែលកំពុងបង្កើនគុណតម្លៃ និងគោលជំហររបស់ប្រទេសវៀតណាមបន្ថែមទៀតនៅក្នុងបរិបទអាកាសចរណ៍សកល”។

កាលពីដើមឆ្នាំនេះ Vietjet ទទួលបានពានរង្វាន់ធំក្នុងប្រភេទទេសចរណ៍នៅឯពានរង្វាន់អាជីវកម្មអាស៊ានឆ្នាំ ២០២៥ និងទទួលបានកិត្តិយសអន្តរជាតិដ៏មានកិត្យានុភាពជាច្រើនពីក្រុមហ៊ុន Skytrax, AirlineRatings និង World Travel Awards។

Brand Finance ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកវាយតម្លៃម៉ាកយីហោ និងហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ២៥ ទូទាំងពិភពលោក។ ជារៀងរាល់ឆ្នាំ Brand Finance ធ្វើការវាយតម្លៃម៉ាកយីហោជាង ៦០០០ នៅទូទាំងពិភពលោក។ ការធ្វើចំណាត់ថ្នាក់របស់ Brand Finance ត្រូវបានបង្កើតឡើងដោយផ្អែកលើស្តង់ដារ និងវិធីសាស្រ្តដែលទទួលស្គាល់ជាអន្តរជាតិ ដោយវាយតម្លៃម៉ាកយីហោដោយផ្អែកលើការអនុវត្តអាជីវកម្ម ឥទ្ធិពល ការវិនិយោគទីផ្សារ និងរង្វាស់កេរ្តិ៍ឈ្មោះសំខាន់ៗផ្សេងទៀត ដើម្បីឆ្លុះបញ្ចាំងពីមាត្រដ្ឋាន ការប្រកួតប្រជែង និងតម្លៃពិតប្រាកដរបស់ម៉ាកយីហោនៅក្នុងទីផ្សារពិភពលោក។

ត្រៀមខ្លួនកម្សាន្តឥតឈប់ឈរជាមួយនឹង V60 Lite ថ្មីពី vivo

0

កម្ពុជា, ខែវិច្ឆិកា ឆ្នាំ២០២៥ — vivo បាននាំមកនូវ V60 Lite ដែលឥឡូវនេះបានបើកឱ្យបញ្ជាទិញជាមុន។ V60 Liteបានមកជាមួយ ជម្រើសពណ៌ Pop Pink, Titanium Blue និង Elegant Black ដែលត្រូវបានរចនាឡើងសម្រាប់បទពិសោធន៍កម្សាន្តដ៏រលូនជាមួយអេក្រង់ AMOLED ទំហំ 6.77 អ៊ីញ មានអត្រា Refresh 120Hz  កម្រិតសំឡេងរហូតដល់ 400% Dual Stereo Speakers និងថាមពលថ្ម BlueVolt 6500mAh និងបច្ចេកវិទ្យាសាកថ្មលឿន 90W។

V60 Lite ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon® 685 (Snapdragon 6 Series)

ភ្ជាប់ជាមួយ RAM 8GB + 8GB (RAM ជំនួយ) និង ROM 256GB ផ្តល់ថាមពលខ្លាំងក្លា និងដំណើរការប្រកបដោយស្ថិរភាពគាំទ្រដល់ការលេងហ្គេមជាមួយមុខងារ៖

•Bypass Charging

•Game Boost Mode

•Esport Do Not Disturb

មុខងារទាំងនេះជួយឱ្យអ្នកចូលរួមការប្រកួតបានដោយមានការផ្តោតអារម្មណ៍យ៉ាងពេញទំហឹង និងទទួលបានបទពិសោធន៍ល្អបំផុតក្នុងការលេងហ្គេម។

ថតរូបគ្រប់ពេលវេលា ដោយកាមេរ៉ា Sony 50MP កាមេរ៉ា HD selfie 32MP និងកាមេរ៉ា មុំទូលាយ 8MP។ មានមុខងារ AI ដូចជា Erase 3.0, Photo Enhance, និង Master Aura Light Portraitជួយបង្កើនគុណភាពរូបភាពរបស់អ្នកអោយកាន់តែប្រសើរ និងស្រស់ស្អាតជាងមុន ។ 

ភាពរឹងមាំជាមួយនិងវិញ្ញាបនបត្រ SGS ធន់នឹងការធ្លាក់លំដាប់ផ្កាយ ៥, អាវក្រោះការពារធូលី និងទឹកកម្រិត IP65, អាចប្រើប្រាស់ពេលដៃសើមបានយ៉ាងល្អ ហើយជាពិសេស មានមុខងារ បណ្ដេញធូលី និងទឹកចេញទៀតផង។ បន្ថែមទៀត មាន មុខងារ  AI ដូចជា Google Gemini, AI Note Assist, និង Smart Call Assistantជួយបង្កើនផលិតភាពការងាររបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាព។

vivo V60 Lite នឹងមានវត្តមាននៅកម្ពុជា ចាប់ពីថ្ងៃទី 10 វិច្ឆិកាខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook របស់ vivo Cambodia ហើយកុំភ្លេចតាមដានព័ត៌មានថ្មីៗពិសេសៗផងដែរ៕

Vietjet ផ្តល់ជូនប្រូម៉ូសិនពិសេស 11.11 រយៈពេលមួយថ្ងៃសម្រាប់អ្នកដំណើរពីប្រទេសកម្ពុជា៖បញ្ចុះតម្លៃសំបុត្ររហូតដល់ 100%

ភ្នំពេញ៖​ ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥– ក្រុមហ៊ុនអាកាសចរណ៍Vietjet កំពុងចាប់ផ្តើមអបអររដូវកាលបុណ្យទានយ៉ាងសប្បាយរីករាយជាមួយនឹងការផ្តល់ជូនប្រូម៉ូសិនពិសេសដ៏អស្ចារ្យ 11.11។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចចាប់យកឱកាសធ្វើដំណើរ ដែលអាចទទួលបានការបញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០ ភាគរយ សម្រាប់កៅអីរាប់រយរាប់ពាន់កៅអីនៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ខ្លួន។ជាមួយនឹងជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet រវាងសៀមរាប និងហាណូយ ការផ្តល់ជូនប្រូម៉សិនដ៏ពិសេសនេះ គឺជាឱកាសដែលមិនគួររំលងក្នុងការរៀបចំផែនការធ្វើដំណើរកម្សាន្តរបស់អ្នកនៅក្នុងប្រទេសវៀតណាម និងកន្លែងផ្សេងៗជាច្រើនទៀតក្នុងរដូវទេសចរណ៍ចុងឆ្នាំ និងឆ្នាំថ្មីខាងមុខនេះ។


ការផ្តល់ជូននេះមានសុពលភាពរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចកក់សំបុត្រយន្តហោះនៅលើគេហទំព័រ www.vietjetair.com ឬកម្មវិធី Vietjet Air ហើយបញ្ចូលលេខកូដ SUPER1111 ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០០% លើតម្លៃសំបុត្រយន្តហោះអេកូ (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ)។ ប្រូម៉ូសិននេះ អនុវត្តចំពោះការធ្វើដំណើររវាងថ្ងៃទី១ខែធ្នូ ឆ្នាំ២០២៥ និងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។


ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏កំពុងផ្តល់វត្ថុអនុស្សាវរិយ៍បន្ថែមដល់អ្នកដំណើរដែលធ្វើដំណើរពីប្រទេសកម្ពុជា និងអ្នកដំណើរមកពីគោលដៅអន្តរជាតិផ្សេងទៀតទៅកាន់ប្រទេសវៀតណាមផងដែរ។ អ្នកធ្វើដំណើរម្នាក់ៗនឹងទទួលបាន eSIM ឥតគិតថ្លៃជាមួយនឹងទិន្នន័យល្បឿនលឿន 500MB ដែលមានសុពលភាពរយៈពេល ៣១ ថ្ងៃ (**)។ ការផ្តល់ជូននេះអាចកក់បានរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ឬរហូតដល់អស់ពីស្តុក នៅពេលកក់សំបុត្រយន្តហោះនៅលើគេហទំព័រ ឬកម្មវិធី ហើយជ្រើសរើសជម្រើស eSIM នៅក្នុងម៉ឺនុយសេវាកម្ម។


ក្រុមហ៊ុនអាកាសចរណ៍ Vietjet ភ្ជាប់អ្នកដំណើរពីប្រទេសកម្ពុជាដោយផ្ទាល់ទៅកាន់ទីក្រុងហាណូយ ដែលជារដ្ឋធានីដ៏សម្បូរបែបនៃវប្បធម៌របស់ប្រទេសវៀតណាម ជាកន្លែងដែលគេអាចទទួលបានបទពិសោធន៍ពីប្រទេសវៀតណាមដ៏ពិតប្រាកដ អំពី ប្រវត្តិសាស្ត្រ វប្បធម៌ និងម្ហូបអាហារនានា។ ជាមួយនឹងបណ្តាញដ៏ទូលំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ អ្នកធ្វើដំណើរក៏អាចទៅដល់គោលដៅជាច្រើននៅក្នុងប្រទេសវៀតណាម និងទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។


អ្នកដំណើរអាចទន្ទឹងអាចធ្វើដំណើរជាមួយកងនាវាអាកាសចរដ៏ទំនើប និងសន្សំសំចៃប្រេងឥន្ធនៈ រីករាយជាមួយការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមនាវិកកាប៊ីនអាជីព និងបានស្រស់ស្រូបអាហារម្ហូបវៀតណាមដ៏ឈ្ងុយឆ្ងាញ់ ដូចជា ហ្វឺ បាញ់មី និងកាហ្វេទឹកដោះគោទឹកកក រួមជាមួយនឹងការសម្តែងសិល្បៈវប្បធម៌នានានៅលើយន្តហោះនៅរយៈកម្ពស់នៃការធ្វើដំណើរ ១០,០០០ ម៉ែត្រ ផងដែរ។


តស់! កក់សំបុត្ររបស់អ្នកឥឡូវនេះ ដើម្បីទទួលបានភាពរីករាយជាមួយការធ្វើដំណើរជាមួយ Vietjet!
រយៈពេលធ្វើដំណើរ និងកាលបរិច្ឆេទឈប់សម្រាកអាចប្រែប្រួលទៅតាមផ្លូវហោះហើរនីមួយៗ
លក្ខខណ្ឌនានាត្រូវបានអនុវត្ត