Home Blog Page 3

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

0

កម្មវិធីទិញទំនិញអនឡាញដ៏ល្បីល្បាញ Taobao ស្ថិតក្រោមក្រុមហ៊ុន Alibaba Group បានមកដល់ទីផ្សារកម្ពុជាជាផ្លូវការហើយ ដើម្បីផ្តល់បទពិសោធន៍ទិញទំនិញអនឡាញថ្មីៗ ទាន់សម័យ និងងាយស្រួលជាងមុនសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ជាមួយអ្នកប្រើប្រាស់ជាង 1 ពាន់លាននាក់ ផលិតផលជាង 2 ពាន់លានមុខ និងផលិតផលថ្មីជាង 1 លានមុខរៀងរាល់សប្តាហ៍។

Taobao កំពុងពង្រីកទីផ្សាររបស់ខ្លួនដើម្បីឲ្យអ្នកប្រើប្រាស់នៅកម្ពុជា មានឱកាសទិញទំនិញគ្រប់ប្រភេទពីជុំវិញពិភពលោក។ កាន់តែពិសេសជាងមុនទៅទៀត Taobao បាននាំមកនូវមុខងារថ្មី ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្លាស់ប្ដូរពីភាសាចិនទៅភាសាអង់គ្លេស ដើម្បីធ្វើឱ្យការទិញទំនិញ ការស្វែងរកផលិតផល និងការទូទាត់ប្រាក់ កាន់តែងាយស្រួលសមស្របជាមួយតម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជា។

ក្នុងឱកាសចូលមកកាន់ទីផ្សារកម្ពុជានេះ Taobao ក៏បាននាំមកនូវព្រឹត្តិការណ៍ទិញទំនិញធំបំផុតប្រចាំឆ្នាំគឺ 11.11 Shopping Festival ដែលត្រូវបានបង្កើតឡើងដោយ Alibaba Group នៅថ្ងៃទី 11 ខែវិច្ឆិកា ឆ្នាំ2009។

ឆ្នាំនេះ 11.11 Shopping Festival នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 20 ខែតុលា ឆ្នាំ 2025 (ម៉ោងប្រទេសចិន) រហូតដល់ថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ 2025 ដែលមានការផ្ដល់ជូនទំនិញក្នុងតម្លៃមួយដែលទាបៗបំផុត ជាមួយការបញ្ចុះតម្លៃចាប់ពី 15% និងឥតគិតថ្លៃប្រតិបត្តិការក្នុងពេលវេលាមានកំណត់ សម្រាប់ការទូទាត់តាមរយៈ VISA របស់ធនាគារ កាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ និងធនាគារ អេស៊ីលីដា។ រាល់ការចំណាយចាប់ពី15ដុល្លារ ដល់ 20ដុល្លារ លោកអ្នកអាចទទួលបានការបញ្ចុះតម្លៃចំនួន 2ដុល្លារទៀតផង។

លើសពីនេះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ប្រចាំថ្ងៃជាច្រើន រួមមាន៖
• ការដឹកជញ្ជូនឥតគិតថ្លៃសម្រាប់ការទិញទំនិញដែលមានតម្លៃលើស RMB ¥99 ទៅលើផលិតផលដែលមានពាក្យ “KH¥99 Free Shipping”
• អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ថ្មីរួមមាន រាល់ការចំណាយរហូតដល់ 3ដុល្លារ នឹងទទួលបានការបញ្ចុះតម្លៃ 2.8ដុល្លារ។ អ្នកប្រើប្រាស់ថ្មី ក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ 4ដុល្លារ លើការទិញដំបូងរបស់ពួកគេ និងការដឹកជញ្ជូនដោយផ្ទាល់
• ប្រើប្រាស់ code “double11KH” រាល់ការចំណាយរហូតដល់ 28ដុល្លារ នឹងទទួលបានការបញ្ចុះតម្លៃ 4ដុល្លារ
• កម្មវិធី “Share & Earn” ដែលអាចឲ្យអ្នកចែករំលែកទំនិញ ហើយអាចទទួលបានកម្រៃជើងសាររហូតដល់ 20% ព្រមទាំងទទួលប្រាក់ ¥0.1 សម្រាប់អ្នកចុះឈ្មោះថ្មី និងទទួលបាន ¥25 / USD 3.5 សម្រាប់ការទិញទំនិញ ដោយគ្រាន់តែវាយពាក្យ [AFFILIATE] នៅក្នុងកន្លែងស្វែងរក ដើម្បីចាប់ផ្ដើមកម្មវិធី Share & Earn។

Taobao ក៏អាចទូទាត់តាមរយៈ VISA, Mastercard និង Apple Pay ផងដែរ ដើម្បីធានាថាលោកអ្នកអាចទទួលបាន
បទពិសោធន៍ទិញទំនិញដោយមានសុវត្ថិភាព និងងាយស្រួល។

ជាមួយនឹងពាក្យស្លោកថ្មី “Everything and Anything!” Taobao បានបង្ហាញទៅកាន់ពិភពលោក ជាមួយជម្រើសជាច្រើន ដែលគ្មានដែនកំណត់របស់ខ្លួន ដូចជា សម្លៀកបំពាក់ ឧបករណ៍អេឡិចត្រូនិច ទំនិញរបស់សត្វចិញ្ចឹម គ្រឿងសង្ហារឹម ប្រដាប់ក្មេងលេង និងអ្វីៗជាច្រើនទៀត ដែលសមស្របតម្រូវការរបស់អ្នកទិញគ្រប់រូប។ Taobao បន្តផ្តល់ជូនអ្នកប្រើប្រាស់ជាមួយជម្រើសច្រើនជាង តម្លៃល្អជាង និងបទពិសោធន៍ទិញទំនិញអនឡាញទាន់សម័យបំផុតសម្រាប់អ្នកប្រើនៅទូទាំងពិភពលោក។

សម្រាប់ព័ត៌មានលម្អិតអំពីការផ្សព្វផ្សាយ និងការអាប់ដេតពី ប្រម៉ូសិន 11.11 របស់ Taobao Cambodia សូមតាមដាន Facebook Page , Instagram និង TikTok របស់ Taobao Cambodia ឬចូលទៅកាន់ App ដោយផ្ទាល់។

Taobao Officially Launches in Cambodia with English Language Support 11.11 Shopping Festival Kicks Off

Phnom Penh, Cambodia – October 20 to November 14, 2025 — Taobao, the popular online shopping platform under Alibaba Group, has officially launched in Cambodia, bringing a more modern and convenient online shopping experience to local users. With over 1 billion users, 2 billion products, and more than 1 million new items added weekly, Taobao’s entry marks a significant milestone in Cambodia’s growing e-commerce landscape.

As part of its expansion, Taobao now offers English language support, allowing Cambodian shoppers to easily browse, search for products, and make purchases in a language they’re comfortable with. This update makes the platform more accessible than ever, catering perfectly to the needs of Cambodian users who seek global products at great value.

To celebrate its official launch, Taobao is bringing its biggest annual shopping event — the 11.11 Shopping Festival. First introduced by Alibaba Group in 2009, 11.11 (November 11) has grown into the world’s largest online shopping event. This year, the festival runs from October 20 to November 14, 2025 (China time), offering the lowest prices of the year and featuring exciting offers including:
· 15% discounts on a wide selection of products
· VISA Credit Card Limited Discounts: For VISA cardholders from Canadia Bank, Cambodia Public Bank, and ACLEDA Bank can spend USD 15 or 20, get USD 2 off.
• Zero transaction credit card fees for Limited time offer.

Cambodian users can also enjoy a host of exclusive local benefits:
• Free shipping on orders over ¥99 (marked with “KH¥99 Free Shipping”)
• Benefits for new users: including every spend reaching $3 will receive a $2.8 discount. New users can also enjoy a $4 discount on their first purchase with direct delivery.
• Use code “double11KH” for every purchase up to $28 and get $4 off
• The “Share & Earn” program, allows users to share products and earn up to 20% commission — including ¥0.1 for every new sign-up and ¥25 / USD 3.5 per product order. To participate, users simply need to type [AFFILIATE] in the Taobao search bar.

Taobao also supports VISA, Mastercard, and Apple Pay for secure and seamless transactions.
With its new slogan, “Everything and Anything!”, Taobao introduces itself to Cambodia as a limitless marketplace offering an incredible variety of products — from fashion, electronics, and furniture to pet supplies, toys, and more. As it continues to expand globally, Taobao remains committed to providing more choices, better prices, and a smarter shopping experience to users everywhere.

For full details on Taobao Cambodia’s 11.11 promotions and updates, follow Taobao Cambodia on Facebook, Instagram and TikTok or visit the app.

ក្រុមហ៊ុន Vietjet សម្រេចបាន 97% នៃផែនការអាជីវកម្មប្រចាំឆ្នាំ ជាមួយនឹងកំណើនដ៏រឹងមាំសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២៥

ភ្នំពេញ៖​ ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៥– ក្រុមហ៊ុន Vietjet បានរាយការណ៍ពីកំណើនអាជីវកម្មដ៏រឹងមាំសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២៥ ដោយសម្រេចបាន ៩៧ ភាករយ នៃផែនការអាជីវកម្មប្រចាំឆ្នាំរបស់ខ្លួន ខណៈពេលដែលរក្សាបាននូវសន្ទុះកំណើនប្រកបដោយស្ថិរភាព។ កំណើនអាជីវកម្មដ៏វិជ្ជមាននេះ កាន់តែជួយពង្រឹងជំហររបស់ក្រុមហ៊ុន Vietjet ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេនៅអាស៊ី ដោយបន្តផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវជម្រើសធ្វើដំណើរដែលមានតម្លៃសមរម្យ និងងាយស្រួលជាងមុននៅទូទាំងតំបន់។

កំណើនប្រាក់ចំណូល និងប្រាក់ចំណេញដ៏គួរឱ្យចាប់អារម្មណ៍

នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៥ ប្រាក់ចំណូលនៃសេវាកម្មដឹកអ្នកដំណើរតាមផ្លូវអាកាសរបស់ក្រុមហ៊ុន Vietjet បានឈានដល់ ១៦,៧២៨ ពាន់ពាន់លានដុង (ប្រហែល ៦៣៦ លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធចំនួន ៣៩៣ ពាន់លានដុង (ប្រហែល ១៤,៩ លានដុល្លារអាមេរិក)។ 

សរុបមក សម្រាប់រយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូលដឹកជញ្ជូនផ្លូវអាកាសចំនួន ៥២,៣២៩ ពាន់ពាន់លានដុង (ប្រហែល ១,៩៨ ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធចំនួន ១,៩៨៧ ពាន់ពាន់លានដុង (ប្រហែល ៧៥,៥ លានដុល្លារអាមេរិក) ដែលបានកើនឡើង ២៨ ភាគរយធៀបនឹងឆ្នាំមុន។ ប្រាក់ចំណូលរួមសម្រាប់រយៈពេលប្រាំបួនខែដំបូងមានចំនួនសរុប ៥២,៧៦៩ ពាន់ពាន់លានដុង (ប្រហែល ២ ពាន់លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញចំនួន ២,០៥១ ពាន់ពាន់លានដុង (ប្រហែល ៧៧,៩ លានដុល្លារអាមេរិក) កើនឡើង ១៧ ភាគរយធៀបនឹងឆ្នាំមុន។

ប្រាក់ចំណូលបន្ទាប់បន្សំមានចំនួន ៦,៨៩៣ ពាន់ពាន់លានដុង (ប្រហែល ២៦១,៨ លានដុល្លារអាមេរិក) ដែលស្មើនឹង ៤១% នៃប្រាក់ចំណូលសរុបពីអាកាសចរណ៍ និងឆ្លុះបញ្ចាំងពីកំណើន ១៩ភាគរយធៀបនឹងឆ្នាំមុន។

អនុម័តភាគលាភ 20% ឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំ

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Vietjet បានអនុម័តផែនការភាគលាភភាគហ៊ុនចំនួន ២០ ភាគរយ ដែលក្នុងនោះក្រុមហ៊ុនអាកាសចរណ៍នឹងចេញភាគហ៊ុនជាង ១១៨,៣ លានហ៊ុន ដែលមានតម្លៃសរុបលើសពី ១,១៨៣ ពាន់ពាន់លានដុង (ប្រហែល ៤៤,៩៣ លានដុល្លារអាមេរិក)។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផលអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍ និងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ដែលធានាបាននូវអត្ថប្រយោជន៍រយៈពេលវែងសម្រាប់ភាគទុនិក។

បណ្តាញហោះហើរអន្តរជាតិដែលបានពង្រីកប្រកបដោយប្រសិទ្ធភាពខ្ពស់

គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ក្រុមហ៊ុន Vietjet បានដំណើរការផ្លូវហោះហើរចំនួន ២១៩ (ផ្លូវហោះហើរអន្តរជាតិចំនួន ១៦៩និងក្នុងស្រុកចំនួន ៥០) ដោយដឹកជញ្ជូនអ្នកដំណើរចំនួន ២,១៥ លាននាក់ជាមួយនឹងកងនាវាអាកាសចរចំនួន ៩៨ គ្រឿង។ កត្តាផ្ទុកអ្នកដំណើរជាមធ្យមមានចំនួន ៨៦ ភាគរយ ហើយភាពជឿជាក់ខាងបច្ចេកទេសបានឈានដល់ ៩៩,៧២ ភាគរយ ដែលធ្វើឱ្យក្រុមហ៊ុន Vietjet ស្ថិតក្នុងចំណោមក្រុមហ៊ុនខ្ពស់បំផុតនៅក្នុងតំបន់។

ក្នុងចំណោមផ្លូវហោះហើរទាំងនេះ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចរីករាយជាមួយជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងសៀមរាប និងហាណូយ ដែលផ្តល់នូវមធ្យោបាយមួយដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការរុករករដ្ឋធានីវៀតណាម មុនពេលតភ្ជាប់ទៅកាន់គោលដៅគួរឱ្យរំភើបរីករាយនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ 

ការវិនិយោគដើម្បីជំរុញកំណើនប្រកបដោយចីរភាព

Vietjet កំពុងវិនិយោគលើមជ្ឈមណ្ឌលថែទាំយន្តហោះថ្មីមួយនៅក្នុងអាកាសយានដ្ឋានឡុងថាញ់ ដោយប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយចីរភាព (SAF) និងពង្រីកការបណ្តុះបណ្តាលកម្លាំងពលកម្មដែលមានគុណភាពខ្ពស់នៅ Vietjet Aviation Academy។

ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់និរន្តរភាពឆ្នាំ ២០២៥ ពី AirlineRatings ត្រូវបានគេដាក់ឈ្មោះថាជាកន្លែងធ្វើការល្អបំផុតមួយរបស់អាស៊ី និងត្រូវបានចុះបញ្ជីនៅក្នុងក្រុមហ៊ុនសាធារណៈកំពូលទាំង ៥០ ល្អបំផុតរបស់ Forbes នៅក្នុងប្រទេសវៀតណាម ដែលបញ្ជាក់ពីឋានៈក្រុមហ៊ុនលំដាប់កំពូលជាអន្តរជាតិរបស់ខ្លួននៅក្នុងវិស័យអាកាសចរណ៍។

ជាមួយនឹងនិន្នាការទីផ្សារអំណោយផល តម្លៃប្រេងឥន្ធនៈទាប និងមូលដ្ឋានគ្រឹះបច្ចេកវិទ្យា និងហិរញ្ញវត្ថុរឹងមាំ Vietjet មានជំហរល្អក្នុងការបន្តការរីកចម្រើនដ៏រឹងមាំរបស់ខ្លួនរហូតដល់ឆ្នាំ ២០២៦ ដោយផ្តល់ជូនអ្នកដំណើរពីប្រទេសកម្ពុជានូវជម្រើសកាន់តែច្រើនក្នុងការហោះហើរដោយសុវត្ថិភាព ងាយស្រួល និងមានតម្លៃសមរម្យនៅទូទាំងអាស៊ី និងលើសពីនេះ។

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនទៅកោះរ៉ុង ទាំងយប់ ដើម្បីជួយយកស្រ្តីម្នាក់ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ក្រោយឈឺពោះសម្រាលកូន 

ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង នៅយប់ទាបភ្លឺឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដើម្បីជួយស្រ្តីម្នាក់ មានឈ្មោះ ចេត តូន អាយុ ៣៣ឆ្នាំ បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោយឈឺពោះ សម្រាលកូន ។ 

ស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

កម្មវិធី ASEAN SOAR Together បង្ហាញពីភាពជោគជ័យផ្នែកឌីជីថលរបស់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME) នៅឯកម្មវិធី វិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ 

កូឡាឡាំពួរ៖​ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ – មូលនិធិអាស៊ាន សហការជាមួយ TikTok Shop និងក្រុមប្រឹក្សាប្រឹក្សាយោបល់ពាណិជ្ជកម្មអាស៊ាន (ASEAN-BAC) ម៉ាឡេស៊ី បានបង្ហាញភាពជោគជ័យនៃកម្មវិធី ASEAN SOAR Together នៅឯកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ នៅទីក្រុងកូឡាឡាំពួរ។ ការតាំងពិព័រណ៍នេះបានបង្ហាញពីអំណាចនៃកិច្ចសហការរវាងរដ្ឋ និងឯកជនក្នុងការជំរុញការផ្លាស់ប្តូរផ្នែកឌីជីថលរបស់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) នៅទូទាំងប្រទេសនៃសមាជិកអាស៊ាន។


ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME) ឆ្នើមចំនួនប្រាំរបស់កម្មវិធី ASEAN SOAR Together បានសហការគ្នារៀបចំកម្មវិធីដើម្បីចែករំលែកដំណើរផ្លាស់ប្តូរផ្នែកឌីជីថលរបស់ពួកគេ និងធ្វើបទបង្ហាញលក់ផ្ទាល់ដល់ទស្សនិកជនក្នុងតំបន់ ដោយបង្ហាញពីរបៀបនៃភាពច្នៃប្រឌិត នវានុវត្តន៍ និងឧបករណ៍ឌីជីថលកំពុងផ្តល់ឱកាសដល់អាជីវកម្មខ្នាតតូចឱ្យពង្រីក និងរីកចម្រើននៅទូទាំងអាស៊ីអាគ្នេយ៍។
 
 
លោកស្រី Chanida Klyphun នាយិកាគោលនយោបាយសាធារណៈសម្រាប់អាស៊ីអាគ្នេយ៍នៃក្រុមហ៊ុន TikTok បានមានប្រសាសន៍ថា៖«TikTok Shop ប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការគាំទ្រសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME) ក្នុងការផ្លាស់ប្តូរការអនុវត្តនៃការធ្វើអាជីវកម្មតាមឌីជីថលរបស់ពួកគេ ហើយកម្មវិធី ASEAN SOAR Together គឺជាវេទិកាដ៏សំខាន់មួយដែលយើងបាននឹងកំពុងចូលរួមសហការ ដើម្បីជួយអាជីវកម្មទាំងនេះឱ្យកាន់តែរីកចម្រើន។ តាមរយៈការបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែង ដែលបានបង្ហាញនៅក្នុងកម្មវិធីអាស៊ាននេះ យើងកំពុងផ្តល់អំណាចដល់សហគ្រិនជាមួយនឹងឧបករណ៍ និងឱកាសដែលជួយអាជីវកម្មរបស់ពួកគេឱ្យរីកចម្រើនតាមរយៈការប្រើប្រាស់កម្មវិធីឌីជីថល។ អ្វីដែលសំខាន់បំផុតនោះគឺ យើងកំពុងផ្តល់អំណាចដល់ពួកគេឱ្យទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធអេកូឡូស៊ីនៃប្រព័ន្ធមុខងារស្វែងរកផលិតផល ឬសេវាកម្មដើម្បីលក់ឬទិញនៃកម្មវិធី TikTok Shop របស់យើង។ សហគមន៍នៃវេទិការបស់យើង ដែលផ្សារភ្ជាប់រួមបញ្ចូលគ្នាក្នុងកម្មវិធីតែមួយ បង្កើតហាងលក់ដូរឌីជីថលដ៏មានឥទ្ធិពលដែលអ្នកប្រើប្រាស់គ្រប់គ្នាអាចមើលឃើញ ចូលរួម និងធ្វើការលក់ដូរបានដោយជោគជ័យ»។


ផ្តល់អំណាចដល់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ឱ្យរីកចម្រើននៅទូទាំងប្រទេសក្នុងតំបន់អាស៊ាន
 
 
ដោយទទួលស្គាល់ថា សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចអាស៊ាន ប៉ុន្តែសហគ្រាសទាំងនោះក៏កំពុងប្រឈមមុខនឹងឧបសគ្គជាបន្តបន្ទាប់ចំពោះការចាប់យកបច្ចេកវិទ្យាឌីជីថល មូលនិធិអាស៊ាន TikTok Shop និងក្រុមប្រឹក្សាប្រឹក្សាយោបល់ពាណិជ្ជកម្មអាស៊ាន (ASEAN-BAC) ម៉ាឡេស៊ី បានដាក់ឱ្យដំណើរការកម្មវិធី ASEAN SOAR Together ដើម្បីផ្តល់ដំណោះស្រាយបំពេញចន្លោះប្រហោងនេះ។ គំនិតផ្តួចផ្តើមក្នុងតំបន់នេះ ផ្តល់អំណាចដល់សហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម ចំនួន ៥០ ដែលតំណាងឱ្យសហគ្រិនជាង ១៥០ នាក់ តាមរយៈការកសាងសមត្ថភាពតាមតម្រូវការ ការអភិវឌ្ឍជំនាញឌីជីថល និងឱកាសជាក់ស្តែងនៅទូទាំងរដ្ឋសមាជិកអាស៊ានទាំងអស់។  
 
តាមរយៈសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ដែលដឹកនាំដោយ TikTok Shop និងអ្នកជំនាញផ្នែកទីផ្សារឌីជីថល អ្នកចូលរួមបានបង្កើនបច្ចេកទេសលក់ផ្ទាល់ សមត្ថភាពបង្កើតមាតិកា និងការយល់ដឹងអំពីការអនុលោមតាមគោលការណ៍អនុវត្តនានារបស់ TikTok។ បន្ទាប់មកពួកគេបានអនុវត្តជំនាញទាំងនេះ តាមរយៈយុទ្ធនាការប្រកួតប្រជែងអាជីវកម្ម ដោយយកចំណេះដឹងដែលបានរៀនសូត្រទៅអនុវត្តបង្កើតលទ្ធផលអាជីវកម្មជាក់ស្តែង និងកសាងភាពធន់នៅក្នុងទីផ្សារឌីជីថល។
 
កម្មវិធីនេះបានបញ្ចប់នៅឯកម្មវិធីវនិយោគ (ABIS) ឆ្នាំ ២០២៥ ដែលសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម ចំនួនប្រាំដែលបានអនុវត្តចំណេះដឹងបានល្អបំផុតគឺ MAGWAI (ហ្វីលីពីន), LALAPIS (ថៃ), Meatless Kingdom (ឥណ្ឌូនេស៊ី), Redlands Coffee (វៀតណាម) និង Camb-Aha (កម្ពុជា) តាមរយៈសមិទ្ធផល និងភាពច្នៃប្រឌិតដ៏លេចធ្លោរបស់ពួកគេ។
 
«វត្តមានរបស់យើងនៅក្នុងកម្មវិធីវិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ត្រូវបានធ្វើឡើងស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧នៅប្រទេសម៉ាឡេស៊ី ដែលជាវេទិកាមួយផ្តល់នូវវេទិកាដ៏មានឥទ្ធិពលមួយដើម្បីបង្ហាញពីភាពជោគជ័យជាក់ស្តែងនៃកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់យើង»។ លោកបណ្ឌិត Piti Srisangnam នាយកប្រតិបត្តិនៃមូលនិធិអាស៊ាន បានមានប្រសាសន៍ថា៖ «ការមើលឃើញសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) របស់យើង ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចអាស៊ាន បង្ហាញពីការរីកចម្រើន និងភាពធន់ផ្នែកឌីជីថលរបស់ពួកគេនៅលើឆាកអន្តរជាតិ គឺជាពេលវេលាដ៏មានមោទនភាពយ៉ាងខ្លាំង។ ភាពជោគជ័យនេះ បញ្ជាក់ពីអត្ថប្រយោជន៍នៃកម្មវិធី ASEAN SOAR Together និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ដៃគូរបស់យើង គឺ TikTok Shop ក្នុងការផ្តល់ជំនាញពាណិជ្ជកម្មអេឡិចត្រូនិកសំខាន់ៗដល់សហគ្រិនទាំងនេះ។ យើងកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីធានាថាការផ្លាស់ប្តូរឌីជីថលនៅតែមានលក្ខណៈរួមបញ្ចូល មាននិរន្តរភាព និងផ្តល់នូវវិបុលភាពពិតប្រាកដ និងយូរអង្វែងសម្រាប់សហគមន៍នានាទូទាំងតំបន់។»
 
ការអបអរសាទរការរីកចម្រើន និងផលប៉ះពាល់វិជ្ជមានក្នុងតំបន់
 
តាមរយៈកម្មវិធី ASEAN SOAR Together សហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) សម្រេចបានកំណើនគួរឱ្យកត់សម្គាល់តាមរយៈកម្មវិធីនេះ៖
● MAGWAI (ហ្វីលីពីន) បានកត់ត្រាកំណើន 79% នៃការលក់សរុប និងការកើនឡើង 2.3 ដងនៃអត្រាការលក់ ដែលសម្រេចបានក្នុងរយៈពេលពីរម៉ោងនៃការលក់ផ្ទាល់ ដែលពីមុនចំណាយពេលមួយខែ។
● LALAPIS (ថៃ) ដែលជាម៉ាកសម្លៀកបំពាក់ដឹកនាំដោយស្ត្រី សង្កេតឃើញការលក់មានការកើនឡើង 22% នៃអត្រាការលក់ក្នុងរយៈពេលពីរខែ។
● Redlands Coffee (វៀតណាម) បានទាក់ទាញការចូលមើលប្រវត្តិរូបចំនួន 10,000 ដង និងបានបង្កើតការបញ្ជាទិញថ្មីចំនួន 134ដែលមានតម្លៃ 21,000,000 ដុង។
● Camb-Aha (កម្ពុជា) សម្រេចបានកំណើនរហូតដល់ 60% នៃអ្នកតាមដានតាមរយៈការមើលវីដេអូ ការផ្សារភ្ជាប់ទំនាក់ទំនង និងការសាកសួរព័ត៌មានរបស់អតិថិជន។
● Meatless Kingdom (ឥណ្ឌូនេស៊ី) សម្រេចបានកំណើន 715% នៃការលក់សរុប ការកើនឡើង 602% នៃការផ្សារផ្ជាប់ទំនាក់ទំនងនិងវីដេអូចំនួន 13 ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនិងមានអ្នកទស្សនាយ៉ាងច្រើនដែលបានបង្ហាញនៅលើទំព័រ For You របស់ TikTok។
 
 
«កិច្ចប្រជុំកំពូលនេះបាននាំមកនូវផលប៉ះពាល់វិជ្ជមានយ៉ាងខ្លាំងទៅលើការអភិវឌ្ឍអាជីវកម្មនាពេលអនាគតរបស់យើង ជាពិសេសក្នុងការពង្រីកឱកាសនាំចេញ និងលើកកម្ពស់កិច្ចសហការឆ្លងដែន។ យើងពិតជាសង្ឃឹមថា តាមរយៈគំនិតផ្តួចផ្តើមនេះ អាជីវកម្មខ្នាតតូចនឹងបន្តរីកចម្រើន ជំរុញទឹកចិត្ត និងធ្វើឱ្យមានភាពខុសគ្នាជាវិជ្ជមានសម្រាប់សហគមន៍យ៉ាងទូលំទូលាយ» នេះបើតាមការលើកឡើងរបស់លោកស្រី Rizky Amalia តំណាងក្រុមហ៊ុន Meatless Kingdom។
 
 
គណៈប្រតិភូមកពីរដ្ឋសមាជិកអាស៊ានផ្សេងៗបានទៅទស្សនាស្តង់ ASEAN SOAR Together – TikTok Shop នៅឯកម្មវិធីវិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ ដោយសរសើរគំនិតផ្តួចផ្តើមនេះសម្រាប់ការជួយជ្រោមជ្រែងសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSMEs) ឱ្យទទួលយកដំណោះស្រាយឌីជីថលជាក់ស្តែង ពង្រីកវិសាលភាពទីផ្សាររបស់ពួកគេ និងសម្រេចបាននូវកំណើននៃការលក់ដូរអនឡាញប្រកបដោយចីរភាព។  
 
 
លោក Tan Sri Nazir Razak ប្រធាន ASEAN-BAC បានមានប្រសាសន៍ថា៖ «កម្មវិធី ASEAN SOAR Together បានបង្ហាញពីកិច្ចសហការដ៏មានប្រសិទ្ធភាពក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលរបស់អាស៊ាន។ តាមរយៈភាពជាដៃគូរវាង TikTok Shop មូលនិធិអាស៊ាន និងASEAN-BAC យើងបានឃើញសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម(MSMEs) កំពុងពង្រឹងសមត្ថភាពឌីជីថល និងភាពប្រកួតប្រជែងរបស់ពួកគេនៅទូទាំងតំបន់»។ «លទ្ធផលដែលបានបង្ហាញក្នុងអំឡុងពេលនៃកិច្ចប្រជុំក្នុងកម្មវិធីវិនិយោគអាស៊ាន (ABIS) ឆ្នាំ ២០២៥ ថ្មីៗនេះ បានបង្ហាញពីរបៀបដែលគំនិតផ្តួចផ្តើមដែលមានគោលដៅអាចជំរុញកំណើនប្រកបដោយការរួមបញ្ចូល និងផ្តល់អំណាចដល់សហគ្រិន ជាពិសេសស្ត្រីនិងយុវជន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់អាស៊ានប្រកបដោយចីរភាព។»
 
ឆ្ពោះទៅរកការរួមបញ្ចូលផ្នែកឌីជីថលអាស៊ាន
 
 
កម្មវិធី ASEAN SOAR Together គូសបញ្ជាក់ពីបេសកកម្មរបស់មូលនិធិអាស៊ានក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថលដែលមានការរួមបញ្ចូល និងប្រកបដោយចីរភាព។ តាមរយៈភាពជាដៃគូនេះ មូលនិធិអាស៊ាន TikTokShop និង ASEAN-BAC ម៉ាឡេស៊ី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការផ្តល់អំណាចដល់សហគ្រិន ពង្រីកអាជីវកម្មក្នុងស្រុក និងលើកកម្ពស់កំណើនសមធម៌នៅទូទាំងអាស៊ីអាគ្នេយ៍។
 
 
នៅពេលយើងធ្វើការរួមគ្នាជាធ្លុងមួយ យើងនឹងជំរុញឱ្យរបៀបវារៈនៃការផ្លាស់ប្តូរឌីជីថលរបស់អាស៊ានស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដោយធានាថាគ្មានសហគ្រាសមីក្រូ ខ្នាតតូច និងមធ្យម (MSME)ណាមួយត្រូវបានទុកចោលក្នុងដំណើរឆ្ពោះទៅរកអនាគតឌីជីថលដែលមានការរួមបញ្ចូលនោះទេ។

ក្រុមហ៊ុន Vietjet បិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង និងធ្វើកិច្ចព្រមព្រៀងទិញម៉ាស៊ីន Rolls-Royce Trent 7000 ដែលមានតម្លៃសរុបជាទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារអាមេរិក

ភ្នំពេញ៖ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet និង Airbus បានបិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះការពង្រីកបណ្តាញ និងការធ្វើទំនើបកម្មកងនាវាអាកាសចររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុន Rolls-Royce ដើម្បីទិញម៉ាស៊ីន Trent 7000 ចំនួន ៩២ គ្រឿង អមដោយសេវាកម្មថែទាំ TotalCare® ដ៏ទូលំទូលាយ ដែលមានតម្លៃសរុបជាទឹកប្រាក់ ៣,៨ ពាន់លានដុល្លារអាមេរិក។

ព្រឹត្តិការណ៍សំខាន់ៗទាំងនេះ ត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាធិការវៀតណាម លោក To Lam ទៅកាន់ចក្រភពអង់គ្លេស ដែលជាឱកាសប្រវត្តិសាស្ត្រមួយដែលបង្ហាញពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-ចក្រភពអង់គ្លេសទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ កិច្ចព្រមព្រៀងទាំងនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរក្នុងវិស័យអាកាសចរណ៍ បច្ចេកវិទ្យា និងការវិនិយោគ ខណៈដែលក្រុមហ៊ុន Vietjet បន្តពង្រឹងជំហររបស់ខ្លួននៅទូទាំងអាស៊ី និងទីផ្សារសកល រួមទាំងប្រទេសកម្ពុជាផងដែរ។

លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjetបានមានប្រសាសន៍ថា «កិច្ចព្រមព្រៀងទាំងនេះមិនមែនគ្រាន់តែជាកិច្ចសន្យាពាណិជ្ជកម្មនោះទេ ប៉ុន្តែជានិមិត្តរូបនៃការជឿទុកចិត្ត សេចក្តីប្រាថ្នា និងចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ទំនាក់ទំនងជាសកល។ Airbus និង Rolls-Royce គឺជាដៃគូដែលគួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការសម្រេចក្តីសុបិន្តហោះហើររបស់មនុស្ស — ដោយផ្តល់នូវការធ្វើដំណើរដ៏មានសុវត្ថិភាព ផាសុកភាព និងរីករាយសម្រាប់អ្នកដំណើររបស់យើង។ យើងរួមគ្នាមិនត្រឹមតែផ្សារភ្ជាប់ទីក្រុង និងប្រទេសនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ការទំនាក់ទំនងរវាងមនុស្ស វប្បធម៌ និងអនាគត — ដោយក្លាយជាស្ពាននៃកំណើន កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងចំណោមសេដ្ឋកិច្ចសម្រាប់ពិភពលោកដែលមានសន្តិភាព និងប្រសើរជាងមុន»។

លោក Christian Scherer នាយកប្រតិបត្តិនៃអាជីវកម្មយន្តហោះពាណិជ្ជកម្មនៅ Airbus បានមានប្រសាសន៍ថា «យើងមានមោទនភាពណាស់ក្នុងការសហការជាមួយ Vietjet — ដែលជានិមិត្តរូបនៃភាពរស់រវើក និងឈរលើចំណុចដែលកំពុងមានការវិវឌ្ឍរីកចម្រើនរបស់ប្រទេសវៀតណាម»។

លោក Ewen McDonald ប្រធានផ្នែកអតិថិជននៃក្រុមហ៊ុន Rolls-Royce Civil Aerospace បានមានប្រសាសន៍ថា «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលបានឃើញ និងអមដំណើរការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន Vietjet។ កិច្ចព្រមព្រៀងនេះ បើកឱកាសសំខាន់ៗជាច្រើនសម្រាប់ក្រុមហ៊ុន Vietjetដើម្បីបន្តពង្រីកបណ្តាញរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរដែលមានតម្លៃសមរម្យ មានផាសុកភាព និងមិនអាចបំភ្លេចបាននៅទូទាំងពិភពលោក។ ក្រុមហ៊ុន Vietjet ឥឡូវនេះគឺជាអតិថិជនដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Rolls-Royce ហើយយើងមានមោទនភាពក្នុងការគាំទ្រក្រុមហ៊ុនអាកាសចរណ៍នេះលើដំណើរអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួន»។

ម៉ាស៊ីនយន្តហោះ Trent 7000 នឹងផ្តល់ថាមពលដល់កងនាវាយន្តហោះ A330neo ដែលមានតួនិងរូបរាងធំទូលាយចំនួន ៤០ គ្រឿងរបស់ Vietjet នឹងគាំទ្រដល់សេវាកម្មហោះហើរដោយត្រង់រវាងប្រទេសវៀតណាម និងអឺរ៉ុបនាពេលអនាគត។ សេវាកម្មថែទាំ TotalCare®របស់ Rolls-Royce នឹងបង្កើនភាពជឿជាក់ និងប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀតពេញមួយវដ្តជីវិតយន្តហោះផងដែរ។

ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងសៀមរាប និងហាណូយ អ្នកធ្វើដំណើរកម្ពុជាអាចទស្សនានិងស្វែងអំពីវប្បធម៌ដ៏រស់រវើករបស់រដ្ឋធានីវៀតណាម មុនពេលតភ្ជាប់ទៅកាន់គោលដៅល្បីៗនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ តាមរយៈការការពង្រីកខ្លួនឥតឈប់ឈររបស់ខ្លួន Vietjet ធានានូវបទពិសោធន៍ធ្វើដំណើរដ៏រលូន និងរីករាយជាមួយនឹងកងនាវាអាកាសចរទំនើប និងសុវត្ថិភាព តម្លៃប្រកួតប្រជែង និងសេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវធ្វើដំណើរគ្រប់រូប។

Vietjet និងសាកលវិទ្យាល័យ Oxford បានចែករំលែកលទ្ធផលដំបូងនៃការសិក្សា​អំពីដំណោះស្រាយអព្យាក្រឹតកាបូននៃឧស្សាហកម្មអាកាសចរណ៍សកល

ភ្នំពេញ៖​ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ – ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិរន្តរភាព និងការច្នៃប្រឌិត Vietjet បានប្រកាសពីលទ្ធផលដំបូងនៃការសិក្សាដើម្បីផ្តួចផ្តើមគំនិតស្រាវជ្រាវដ៏សំខាន់មួយលើដំណោះស្រាយអព្យាក្រឹតកាបូនសម្រាប់អាកាសចរណ៍ពិភពលោក ដោយបង្កើតភាពជាដៃគូជាមួយសាកលវិទ្យាល័យ Oxford។

សាកលវិទ្យាល័យដ៏ល្បីលំដាប់ពិភពលោកនេះ ក៏បានដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ Oxford Pioneer Scholarship Scheme ដែលជាកម្មវិធីអប់រំដ៏សំខាន់មួយដែលសហការបង្កើតឡើងដោយលោកស្រីបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Sovico Group និង Vietjet ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ទេពកោសល្យ។


ប្រទេសកម្ពុជា និងប្រទេសជាច្រើនទៀតកំពុងមានការអភិវឌ្ឍឆ្ពោះទៅមុខក្នុងការផ្លាស់ប្តូរភាពបៃតង ហើយ Vietjet ក៏កំពុងបន្តវិនិយោគលើការស្រាវជ្រាវប្រកបដោយនិរន្តរភាព ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងគាំទ្រចក្ខុវិស័យរួមគ្នាសម្រាប់អនាគតបៃតងស្អាត និងការតភ្ជាប់ទំនាក់ទំនងកាន់តែមមាញឹក។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍Vietjet ដំណើរការជើងហោះហើរត្រង់ពីសៀមរាបទៅហាណូយ ជាមួយនឹងការតភ្ជាប់យ៉ាងទូលំទូលាយនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។


ការ ប្រកាស ទាំង ពីរ នេះ បាន ធ្វើ ឡើង ក្នុង ដំណើរ ទស្សនកិច្ច ជា ផ្លូវ ការ របស់ អគ្គលេខា ធិការ វៀត ណាម To Lam នៅ ចក្រភព អង់គ្លេស។
កិច្ចសហការរបស់សាកលវិទ្យាល័យ Oxford ជាមួយក្រុមហ៊ុន Vietjetតាមរយៈ Oxford Net Zero ដឹកនាំដោយសាស្ត្រាចារ្យ Myles Allen នាយកមជ្ឈមណ្ឌលផ្តោតលើ Geological Balance Fuel (GBF) ដែលជាទម្រង់ច្នៃប្រឌិតថ្មីនៃឥន្ធនៈអាកាសចរណ៍ដែលផ្តល់ដំណោះស្រាយអព្យាក្រឹតកាបូន ត្រូវបានកំណត់តាមរយៈភូមិសាស្ត្ររយៈពេលវែងនៃឧស្ម័នកាបូនិក (CO₂)។

ការរកឃើញដំបូងបង្ហាញថា GBF អាចផ្តល់នូវវិធីជាក់ស្តែងសម្រាប់វិស័យអាកាសចរណ៍ ដើម្បីសម្រេចបាននូវដំណោះស្រាយអព្យាក្រឹតកាបូននៅពាក់កណ្តាលសតវត្ស។ អត្ថប្រយោជន៍សំខាន់នៃរបកគំហើញនេះ គឺស្ថិតនៅលើប្រសិទ្ធភាពនៃការចំណាយ និងភាពស៊ីចង្វាក់គ្នាជាមួយនឹងប្រព័ន្ធផ្គត់ផ្គង់ឥន្ធនៈសកលដែលមានស្រាប់ កាត់បន្ថយការរំខាន និងការចំណាយបន្ថែមចំពោះឧស្សាហកម្មថាមពល និងឥន្ធនៈបច្ចុប្បន្ន។


លោកស្រីបណ្ឌិត Nguyen Thi Phuong Thao បានមានប្រសាសន៍ថា៖ “ខ្ញុំវាយតម្លៃខ្ពស់ចំពោះកិច្ចសហការនេះជាមួយសាកលវិទ្យាល័យ Oxford នៅពេលដែលយើងធ្វើការរួមគ្នាដើម្បីជំរុញការច្នៃប្រឌិតបៃតង បង្កើនចំណេះដឹង បច្ចេកវិទ្យា និងជំរុញសកម្មភាពក្តីមេត្តា។ Vietjet ប្តេជ្ញាធ្វើជាដៃគូជាមួយស្ថាប័នអន្តរជាតិ ដើម្បីកសាងអនាគតប្រកបដោយមនុស្សធម៌ វិបុលភាព និងនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយ។”
 
លោកស្រីបណ្ឌិត Thao ក៏កំពុងវិនិយោគលើការផ្តល់មូលនិធិអប់រំតាមរយៈគម្រោងអាហារូបករណ៍ Oxford Pioneer Scholarship Scheme ផងដែរ។ ជាមួយនឹងជំនួយដំបូងចំនួន 17.83 លានផោន រួមមាន 13.7 លានផោនដែលរួមចំណែកដោយបណ្ឌិត Nguyen ThiPhuong Thao និង 4.13 លានផោន សហមូលនិធិដោយសាកលវិទ្យាល័យ Oxford គម្រោងនេះមានគោលបំណងផ្តល់ឱកាសរយៈពេលវែងសម្រាប់និស្សិត និងអ្នកស្រាវជ្រាវ ដោយផ្តោតជាពិសេសលើអ្នកប្រាជ្ញវៀតណាម។
 
យោងតាមសាស្ត្រាចារ្យ Irene Tracey អនុប្រធានសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Oxford ស្ថាប័ននេះក៏បានអបអរសាទរសមិទ្ធិផលដែលបានធ្វើរួមគ្នា និងទន្ទឹងរង់ចាំការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ការស្រាវជ្រាវ និងការបង្កើតថ្មីក្នុងភាពជាដៃគូជាមួយវៀតណាម។
 
ដោយទទួលបានការណែនាំតាមរយៈការដឹកនាំដ៏ឈ្លាសវៃរបស់លោកស្រីបណ្ឌិត Thao ភាពជាដៃគូនេះជាការតភ្ជាប់បច្ចេកវិទ្យា ការអប់រំ និងកិច្ចសហការជាសកល ដោយកំណត់ផ្លូវទៅកាន់អព្យាក្រឹតកាបូនអាកាសចរណ៍ ខណៈពេលដែលបង្កើនសមត្ថភាពអ្នកដឹកនាំបែបវិទ្យាសាស្ត្រ និងអ្នកប្រាជ្ញជំនាន់ក្រោយរបស់វៀតណាម។

មេចុងភៅខ្មែរដ៏ល្បីល្បាញម្នាក់ ចែករំលែកបទពិសោធន៍ធ្វើម្ហូបនៅតាមភោជនីយដ្ឋាន ឯកទេសខាងម្ហូបវិចិត្រនៅទូទាំងសកលលោក

0

ភ្នំពេញ៖ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥ – មេចុងភៅខ្មែរ អ៊ុន នួន ម៉ារីយ៉ា ដែលជាមេចុងភៅនៅហ្វាមហៅស៍រីស្សត & ស្ប៉ារបស់ Smiling Gecko កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ជាពិសេសពីសំណាក់ចុងភៅលំដាប់មីឆេលីនដ៏ល្បីល្បាញដែលកំពុងបំពេញការងារនៅតាមភោជនីយដ្ឋានអន្តរជាតិលំដាប់មីឆេលីនដ៏ល្បីល្បាញនៅកណ្តាលទ្វីបអឺរ៉ុប និងនៅទីកន្លែងផ្សេងៗទៀត។

ហើយមិនមែនត្រឹមតែចុងភៅលំដាប់មីឆេលីនដ៏ល្បីល្បាញនោះទេ ដែលទទួលស្គាល់ស្នាដៃរបស់ម៉ារីយ៉ា។ នាងកំពុងទទួលបានការទទួលស្គាល់ និងការគាំទ្រពីអ្នកនិយមទទួលទានម្ហូបវិចិត្រខ្មែរជាច្រើន។ ម្ហូបវិចិត្រខ្មែរ ជាម្ហូបមួយប្រភេទដែលរហូតដល់មុនពេលថ្មីៗនេះ មិនទាន់ត្រូវបានគេទទួលទាន និងឱ្យតម្លៃទូលំទូលាយជាសកលនៅឡើយទេ។

ជាមួយនឹងការតាំងចិត្ត និងទេពកោសល្យរបស់ម៉ារីយ៉ា កេរ្តិ៍ឈ្មោះមុខម្ហូបខ្មែរនៅលើឆាកអន្តរជាតិ នឹងត្រូវបានផ្លាស់ប្តូរឱ្យកាន់តែប្រសើរឡើង។ ម៉ារីយ៉ា បាននិយាយដោយមានហេតុផលថា៖ “ម្ហូបខ្មែរយើងគឺឆ្ងាញ់ទាំងអស់។ ហើយឥឡូវនេះ ម្ហូបខ្មែរត្រូវបានមនុស្សជាច្រើននៅជុំវិញពិភពលោកកោតសរសើរ រួមទាំងមនុស្សដែលធ្លាប់ទទួលទានអាហារនៅភោជនីយដ្ឋានឯកទេសខាងម្ហូបវិចិត្រ ដែលមានចុងភៅដ៏ល្បីល្បាញជាអ្នកចម្អិនម្អូប។”

ម៉ារីយ៉ាខ្លួនឯងក៏បានដឹង។ នាងបានបង្ហាញជំនាញធ្វើម្ហូបរបស់ខ្លួននៅភោជនីយដ្ឋានឯកទេសខាងម្ហូបវិចិត្រដ៏ល្បីល្បាញជាច្រើននៅទ្វីបអឺរ៉ុប និងអាស៊ី។ តាមរយៈការធ្វើដូច្នេះ នាងបានជួយលើកកំពស់អត្តសញ្ញាណមុខម្ហូបរបស់ប្រទេសកម្ពុជា និងផ្ដល់កន្លែងដ៏សក្តិសមមួយសម្រាប់ម្ហូបខ្មែរលើឆាកអន្តរជាតិ។

ម៉ារីយ៉ា បានពន្យល់ថា៖ “រហូតដល់ ១០ ឆ្នាំហើយ បងតែងតែប្រើនាមជាមេចុងភៅជនជាតិខ្មែរយើងផ្ទាល់តែម្ដង បង្ហាញនូវម្ហូបខ្មែរ បង្ហាញថា product នេះជារបស់ខ្មែរ ហើយម្ហូបនេះគឺជារបស់ខ្មែរ។ សំឡេងរបស់បងគឺបានគេទទួលស្គាល់ថាម្ហូបខ្មែរយើង ពិតជាមាននៅលើលោកហ្នឹងមែន ហើយពិសេសគឺម្ហូប fine dining ផ្ទាល់តែម្ដង កុំឱ្យតែប្រទេសក្រៅផ្សេងៗគេគិតថា ម្ហូបខ្មែរយើង មានតែមាន់ដុត មានតែត្រីបំពង ជាម្ហូបខ្មែរពិតប្រាកដ។ សារមួយនេះកំពុងតែត្រូវបានគេផ្សព្វផ្សាយ ហើយពួកយើងក៏មានអារម្មណ៍ថាថ្ងៃណាមួយម្ហូបខ្មែរនឹងទទួលស្គាល់នៅក្រៅប្រទេស។”

នាពេលបច្ចុប្បន្ននេះ ម៉ារីយ៉ា ចំណាយពេលបង្ហាញជំនាញធ្វើម្ហូបរបស់នាងនៅតាមភោជនីយដ្ឋានឯកទេសខាងម្ហូបវិចិត្រជាច្រើននៅលើឆាកអន្តរជាតិ។ នេះគឺជាអ្វីដែលម៉ារីយ៉ាមិនធ្លាប់បានធ្វើនាពេលមុនៗនោះទេ។ នៅអាយុ១២ឆ្នាំ ម៉ារីយ៉ា បានចាកចេញពីផ្ទះដើម្បីស្វែងរកការងារដើម្បីផ្គត់ផ្គង់ខ្លួនឯងនិងក្រុមគ្រួសារ។ គឺនៅពេលនោះហើយដែលនាងបានជួបស្រ្ដីម្នាក់ដែលធ្លាប់ធ្វើម្ហូបឱ្យខ្សែរាជវង្សខ្មែរ ដែលគាត់បានបង្ហាត់បង្ហាញនាងអំពីការធ្វើម្ហូប។ បទពិសោធន៍នេះបានជំរុញឱ្យនាងស្រលាញ់ការធ្វើម្ហូប និងស្គាល់ពីសិល្បៈនៃការធ្វើម្ហូបវិចិត្រខ្មែរ។

នៅអាយុ ១៦ ឆ្នាំ ម៉ារីយ៉ាបានត្រលប់ទៅរួមរស់ជាមួយគ្រួសាររបស់នាងវិញ។ ដោយមានប្រាក់កាក់តិចតួច និងមិនមានសមត្ថភាពចំណាយលើការសិក្សាដែលអាចជួយនាងរកការងារនោះ ម៉ារីយ៉ាមានការតាំងចិត្តខ្ពស់ក្នុងការធ្វើការងារគ្រប់បែបយ៉ាងដើម្បីផ្គត់ផ្គង់ជីវភាពម្តាយ និងបងប្អូនរបស់នាង។ គឺនៅពេលនោះហើយដែល Dr. h.c. Hannes Schmid ដែលជាសហស្ថាបនិក Smiling Gecko បានផ្តល់ជំនួយ និងការគាំទ្រដល់នាង។

ម៉ារីយ៉ាបានបន្ដថា៖ “Dr. Hannes គឺជាអ្នកដែលបានណែនាំខ្ញុំទៅកាន់ផ្ទះបាយហ្វាមហៅស៍របស់ Smiling Gecko និងចាប់ផ្តើមបង្ហាត់បង្ហាញខ្ញុំអំពីការធ្វើម្ហូប។ គាត់ថាខ្ញុំមានទេពកោសល្យ។ ពេលនោះ គឺនៅឆ្នាំ ២០១៤។ មិត្តភ័ក្តិម្នាក់របស់ Dr. Hannes មកពីវិទ្យាស្ថានបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ចក្នុងប្រទេសស្វីសបានប្រាប់លោក Hannes ថាខ្ញុំពិតជាមានទេពកោសល្យ។ Dr. Hannes បានឱ្យខ្ញុំទៅធ្វើលិខិតឆ្លងដែនហើយបានបញ្ជូនខ្ញុំទៅប្រទេសស្វីសដើម្បីចុះឈ្មោះរៀននៅសាលាបដិសណ្ឋារកិច្ចអន្តរជាតិ។ ក្រោយបានរៀនចប់ ខ្ញុំបានចាប់ផ្តើមធ្វើការជាមួយចុងភៅដ៏ល្បីល្បាញជាច្រើននៅទ្វីបអឺរ៉ុប។”

ចុងភៅដ៏ល្បីល្បាញដែលម៉ារីយ៉ាធ្លាប់ធ្វើម្ហូបជាមួយរួមមាន៖
● Andreas Caminada, Schloss Schauenstein, – 3 Stars (Guide Michelin), Castle Restaurant Hotel, Schlossgass 77, Fürstenau, Switzerland – 19 Points (Gault-Millau)

● Armin Egli, មេចុងភៅ « Centre for Global Dialogue» Swiss Re, អតីត The Restaurant នៅ the Chedi Andermatt, Andermatt, Switzerland 14 Points (Gault Millau)

● Martin Göschel, Restaurant Martin Göschel, The Alpina Gstaad, Gstaad, Switzerland – 1 Star (Guide Michelin), 18 Points (Gault-Millau)

● Franz W. Faeh, Le Grill, Gstaad Palace, Gstaad, Switzerland – 16 Points (Gault-Millau)

● Tino Roberto Staub, មេចុងភៅប្រចាំតំបន់ The Living Circle, Switzerland, អតីត Widder Restaurant, Hotel Widder, Zurich, Switzerland, 15 Points (Gault Millau)

● Tanja Grandits, Stucki, Basel, Switzerland – 2 Stars (Guide Michelin), 19 Points (Gault-Millau)

ម៉ារីយ៉ា ទទួលបានការគោរព និងការកោតសរសើរពីចុងភៅដ៏ល្បីល្បាញទាំងនេះ ដោយសារតែជំនាញធ្វើម្ហូបដ៏ល្អប្លែក និងការច្នៃប្រឌិតរបស់នាង។ ចុងភៅខ្លះថែមទាំងបានបញ្ចូលធាតុខ្លះនៃម្ហូបរបស់នាងទៅក្នុងម្ហូបរបស់ខ្លួនទៀតផង។

ម៉ារីយ៉ា បានបន្តថា៖ “ខ្ញុំធ្លាប់ធ្វើម្ហូបដូចជា អាម៉ុកត្រី ឆាបង្គារម្រេចកំពត និងម្ហូបខ្មែរជាច្រើនទៀត។ ម្ហូបខ្មែរខ្លះដែលខ្ញុំបានបង្កើត ត្រូវបានគេដាក់បញ្ចូលទៅក្នុងម៉ឺនុយសណ្ឋាគារល្បីៗនៅទ្វីបអឺរ៉ុប។ នេះគឺជាអ្វីដែលធ្វើឱ្យខ្ញុំមានមោទនភាពខ្លាំងណាស់។”

ទោះយ៉ាងណាក៏ដោយ ដំណើររឿងរបស់ម៉ារីយ៉ា មិនមែនត្រឹមតែជាដំណើររឿងជោគជ័យផ្ទាល់ខ្លួនតែប៉ុណ្ណោះទេ។ វាក៏បានឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏ទូលំទូលាយមួយថា អត្តសញ្ញាណមុខម្ហូបរបស់ប្រទេសកម្ពុជាគឺត្រូវបានអបអរសាទរ ផ្ដល់ការគាំទ្រ និងផ្សព្វផ្សាយនៅជុំវិញពិភពលោក។ សម្រាប់រាល់មុខម្ហូបដែលនាងបង្កើត ម៉ារីយ៉ាបានជួយលើកតម្កើងកេរ្តិ៍មរតករបស់ប្រទេសកម្ពុជា និងធ្វើឱ្យម្ហូបខ្មែរត្រូវបានគេស្គាល់កាន់តែច្រើន។ ម៉ារីយ៉ា ចង់ឱ្យប្រជាជនខ្មែរផ្សេងៗទៀតដើរតាមផ្លូវនេះដែលនាងបានត្រួសត្រាយ។

ម៉ារីយ៉ា បានបន្ថែមថា៖ “ក៏សរសើរខ្លួនឯងជាមេចុងភៅដែលអាចជ្រើសរើស talent ដែលយើងមាន talent មួយហើយអាចជ្រើសរើស talent ដែលឱ្យពួកគាត់នៅជុំវិញក្បែរខ្លួនយើង បង្ហាញនូវសមត្ថភាពថា ជនជាតិខ្មែរយើងមិនមែនអត់អ្នក talent ទេអូន មិនមែនអត់អ្នកមានបទពិសោធន៍ឬក៏គេហៅថាមានទេពកោសល្យទេ។

ខ្ញុំជា Cambodian chef ខ្ញុំនឹងបង្កើតជាមួយនឹងប្អូនៗដែលគាត់មានទេពកោសល្យក្នុងការធ្វើម្ហូប ក្លាយទៅជាបុគ្គលម្នាក់ដែលអាចឈានទៅដល់ទៅក្រៅប្រទេស។”
ជាមួយនឹងការលះបង់ ការតាំងចិត្ត និងការខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់របស់ម៉ារីយ៉ា និងការគាំទ្រពីហ្វាមហៅស៍រីស្សត & ស្ប៉ារបស់ Smiling Gecko មេចុងភៅខ្មែរកាន់តែច្រើនរូបអាចនឹងក្លាយជាមេចុងភៅដែលធ្វើម្ហូបនៅតាមភោជនីយដ្ឋានអន្តរជាតិលំដាប់មីឆេលីននៅជុំវិញពិភពលោក។ហើយប្រហែលជាថ្ងៃណាមួយក្នុងពេលឆាប់ៗនេះ ម៉ារីយ៉ាខ្លួនឯងក៏នឹងក្លាយជាចុងភៅលំដាប់មីឆេលីនដ៏ល្បីល្បាញមួយរូប។

ប្រសិនបើលោកអ្នកចង់ឮម៉ារីយ៉ានិយាយរៀបរាប់អំពីដំណើររឿងរបស់នាង សូមចូលទៅកាន់៖ https://www.facebook.com/reel/2281038392340786

អំពី SMILING GECKO និងហ្វាមហៅស៍រីស្សត & ស្ប៉ា
អង្គការសប្បុរសធម៌ Smiling Gecko ត្រូវបានបង្កើតឡើងដំបូងក្នុងប្រទេសស្វីសក្នុងឆ្នាំ ២០១២ ដោយ លោកវេជ្ជបណ្ឌិត h.c. Hannes Schmid ដែលមានបេសកកម្មជួយកាត់បន្ថយភាពក្រីក្រ និងផ្តល់ឱ្យប្រជា ជននូវអនាគតដ៏ល្អប្រសើរឡើង។

កាលពីខែមិថុនា ឆ្នាំ២០១៣ លោកវេជ្ជបណ្ឌិត Hannes បានជួបនឹងអតីតអ្នកជំនាញផ្នែកច្បាប់ លោក ងន់ សុខលាភ ហើយលោកទាំងពីរធ្វើការរួមគ្នា ដើម្បីចង់បង្ហាញប្រជាជនកម្ពុជា ថាពួកគេអាចស្វែងរកផ្លូវចេញពីភាពក្រីក្រប្រកបដោយនិរន្តរភាពនិងផ្តោតលើខ្លួនឯង និងសមត្ថភាពក្នុងការ រៀនសូត្រ និងការងាររបស់ពួកគេ។ ដូច្នេះហើយលោកវេជ្ជបណ្ឌិត Hannes និងលោក សុខលាភ បានបង្កើតអង្គការ Smiling Gecko Cambodia (បានចុះបញ្ជីជាផ្លូវការក្នុងខែមេសា ឆ្នាំ២០១៤)។

ក្នុងនាមជាអង្គការសប្បុរសធម៌ដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា លោកវេជ្ជបណ្ឌិត Hannes និងលោកសុខលាភបានទិញដីប្រាំបួនហិកតាដំបូងនៅក្នុងសង្កាត់សាមគ្គីមានជ័យ ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគខាងជើងនៃរាជធានីភ្នំពេញ។ ពួកគេបានចាប់ផ្តើមដាំដុះវាភ្លាមៗ ដោយតាំងលំនៅជាក្រុមគ្រួសារពីតំបន់អនាធិបតេយ្យក្នុងរាជធានីនៅទីនោះ។ លោកវេជ្ជបណ្ឌិត Hannes និងលោក សុខលាភ ចង់ប្រែក្លាយគ្រួសារដែលជួបការលំបាកទៅជាកសិករ។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ អង្គការ Smiling Gecko Cambodia បានសាងសង់ផ្ទះចំការចំនួន ១២ ខ្នង ដែលផ្ទះនីមួយៗមានទំហំដីស្រែប្រហែល ៤,០០០ ម៉ែត្រការ៉េ ដែលបានក្លាយជាផ្ទះសម្រាប់ប្រជាជនចំនួន ៨០ នាក់។

សព្វថ្ងៃនេះ ដីឡូតិ៍នោះមានបុគ្គលិកប្រហែល ៤០០ នាក់ដែលទីនោះមានសាលារៀនភាសា ហ្វាមហៅស៍រីស្សត & ស្ប៉ា កសិដ្ឋាននិងការចិញ្ចឹមសត្វ បរិក្ខារពេទ្យ និងធ្មេញ រោងចក្រថាមពលពន្លឺ ព្រះអាទិត្យ និង “ហ្គុង” ដែលជាមជ្ឈមណ្ឌលវប្បធម៌ដែលមានស្ទូឌីយោថតសំឡេងទំនើប និងសាលប្រជុំ ផងដែរ។

បេសកកម្មរបស់ Smiling Gecko Cambodia គឺធ្វើឱ្យហ្វាមហៅស៍រីស្សត & ស្ប៉ា ទ្រទ្រង់និងដំណើរការដោយ ពឹងលើចំណូលខ្លួនឯងដើម្បីបង្ហាញប្រជាជនកម្ពុជាជាច្រើន ទៀតថា ពួកគេពិតជាអាចជួយខ្លួនឯងបាន៕

ផ្សារទំនើប អីអនម៉ល មានជ័យ ប្រកាសបើកសម្ពោធទីធ្លាអាហារដ្ឋានសហគមន៍ថ្មីរបស់ខ្លួនមានឈ្មោះ ថា “ភូមិខ្មែរជោគជ័យ” នៅជាន់ទី២

ភ្នំពេញ៖​ ផ្សារទំនើប អីអនម៉ល មានជ័យ ប្រកាសបើកសម្ពោធ ទីធ្លាអាហារដ្ឋាន សហគមន៍ថ្មីរបស់ខ្លួន មានឈ្មោះ ថា “ភូមិខ្មែរជោគជ័យ” ដែលមាន ទីតាំងនៅ Icon Plaza ជាន់ទី២ នៃផ្សារទំនើបអីអនម៉លមានជ័យ ដែលគ្របដណ្ដប់លើផ្ទៃសរុប ១,៨៨២ ម៉ែត្រការ៉េ និងអាចផ្ទុកចំនួនតុ និងកៅអី បានរហូតដល់ ៤២០ នាក់ ហើយការបើក ជាផ្លូវការ នៃអាហារដ្ឋានមួយនេះ នឹងធ្វើឡើងនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ចាប់បើក ពីម៉ោង ៩:០០ ព្រឹកដល់ម៉ោង ២០:០០ យប់ ដែលជាការបើកដំណើរការ ដំណាក់កាលដំបូង នឹងមានផែនការពង្រីក នាពេលអនាគតនៅដំណាក់កាល ក្រោយៗទៀត។

អាហារដ្ឋាន មួយនេះ ត្រូវបានរចនាឡើងដើម្បីទាក់ទាញ ភ្ញៀវ ជាតិ និង អន្តរជាតិ ចូលមកទស្សនា និង ផ្តល់នូវបទពិសោធន៍រស់រវើក និងមានភាពទាក់ទាញ រួមចំណែកនូវការ លើកកំពស់ រចនាបទ និង វប្បធម៌ ខ្មែរ។ ម្យ៉ាងវិញទៀត នៅក្នុងអាហារដ្ឋាននេះផងដែរ ត្រូវបានបែងចែកទៅជាតំបន់ចំនួនប្រាំដែលមាន លក្ខណៈពិសេសខុសគ្នាៗ ដើម្បីបំពេញតម្រូវការនិងចំណាប់អារម្មណ៍ផ្សេងៗ របស់ភ្ញៀវដែលបានអញ្ជើញ មកទស្សនា នៅផ្សារទំនើប អីអនម៉ល មានជ័យ។

តំបន់ទី១ តំបន់ក្មេងលេង៖ ជាកន្លែង ឪពុក និង ម្តាយ និង ក្មេងៗ ចូលមកកម្សាន្ត។
តំបន់ទី២ តំបន់ជួបជុំទូទៅ៖ តំបន់នេះ គឺល្អ សម្រាប់ការជួបជុំធម្មតា ការសម្រាក និងសកម្មភាព
ចំណែកសហគមន៍ ផ្សេងៗ។
តំបន់ទី៣ កន្លែងធ្វើការ៖ បរិយាកាសផាសុខភាពសម្រាប់និស្សិត បុគ្គលិក និង អ្នកធ្វើការ។
តំបន់ទី៤ តំបន់ពិភាក្សាការងារ និងឆាករៀបចំព្រឹត្តិការណ៍ផ្សេង៖ ជាតំបន់ដែលអាចប្រើប្រាស់បាន ច្រើនយ៉ាងសម្រាប់ការភ្ជាប់ទំនាក់ទំនង ព្រឹត្តិការណ៍ផ្ទាល់ និងការសម្តែងល្ខោនផ្សេងៗ។
តំបន់ទី៥ តំបន់គូស្នេហ៍៖ ជាកន្លែងកក់ក្ដៅដែលត្រូវបានរចនាឡើងសម្រាប់គូស្នេហ៍ ដើម្បីរីករាយនឹង ពេលវេលាជាមួយគ្នាក្នុងបរិយាកាសដ៏ល្អប្រណិត។
បន្ថែមពីលើ ការផ្តល់ជាអាហារដ្ឋាន សហគមន៍ដ៏ទាក់ទាញ ផ្សារទំនើបអីអនម៉លមានជ័យ ប្ដេជ្ញាគាំទ្រម្ចាស់ អាជីវកម្ម និងផលិតផលក្នុងស្រុកអោយកាន់តែច្រើន។ អាហារដ្ឋាន នេះ នឹងមានហាង ចំនួន ៧ និង តូប លក់អាហារចំនួន ១០ តូប ដែលមានរចនាបទបែបខ្មែរ ផ្តល់ជូនកន្លែងដែលមានតម្លៃសមរម្យដល់ម្ចាស់ អាជីវករក្នុងស្រុក ដើម្បី បង្ហាញផលិតផលខ្មែរ ទៅកាន់ភ្ញៀវ ជាតិ និង អន្តរជាតិ។ ភ្ញៀវ អាច និងមាន ជម្រើសដ៏ធំទូលាយនៃការទទួលយក អាហារ និងផលិតផលខ្មែរពិតៗ ដូចជាវត្ថុអនុស្សាវរីយ៍ធ្វើដោយដ បង្អែមខ្មែរ សូត្រ និងក្រមា រូបចម្លាក់សំរិទ្ធ ទឹកឃ្មុំក្នុងស្រុក និង ផលិតផល ក្នុងស្រុក ជាច្រើនទៀត។

លោកស្រី នួន កនិដ្ឋា នាយកគ្រប់គ្រងទូទៅជាន់ខ្ពស់ ទទួលបន្ទុក ផ្នែកអភិវឌ្ឍផ្សារទំនើប នៃ ក្រុមហ៊ុន អ៊ីអនម៉ល ខេមបូឌា ខូអិលធីឌី បានមានប្រសាសន៍ថា “ផ្សារទំនើបស៊ីអនម៉លមានជ័យបន្តផ្តោតលើការ បង្កើនការតភា្ជប់សហគមន៍ ខណៈពេលដែលផ្ដោតទៅលើ ចក្ខុវិស័យ និងជំរុញ ការផលិតក្នុងស្រុក និងការ គាំទ្រ សហគ្រិនក្នុងស្រុក”។ “ទីធ្លាម្ហូបអាហារថ្មីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ឱកាស ដល់ម្ចាស់អាជីវកម្ម ក្នុងស្រុក ទៅកាន់ ឆាកអន្តរជាតិ និង បរិយាកាសសម្រាប់គ្រួសារ ដែលមនុស្សគ្រប់គ្នា អាចជួបជុំគ្នា ធ្វើការ និងរីករាយជាមួយគ្នា”៕

ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូអិលធីឌី បានរៀបចំកម្មវិធី សូត្រមន្តលើករាសី និងឧទ្ទិសដល់ប្រជាជនដែលបានបាត់បង់ជីវិត ក្នុងជំលោះព្រំដែន កម្ពុជាថៃ និងសោកនាដកម្មពីការលោតពីលើអាគារ

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូអិលធីឌី បានរៀបចំកម្មវិធី សូត្រមន្តលើករាសី និង បញ្ចៀសគ្រោះឧបទ្ទវ សម្រាប់ផ្សារទំនើបដោយមានគោលបំណង ឧទ្ទិសដល់ប្រជាជនដែលបានបាត់បង់ជីវិត ក្នុងជំលោះព្រំដែន កម្ពុជាថៃ និង សោកនាដកម្មពីការលោតពីលើអាគារកាលពីថ្ងៃច័ន្ទ ទី២៧ ខែតុលា កន្លងទៅ។

កម្មវិធីនេះមានគោលបំណងបួងសួងដល់វត្ថុស័ក្កសិទ្ធិ និងសុំពរជ័យជូនដល់ដៃគូអាជីវកម្ម អតិថិជន និងបុគ្គលិកទាំងអស់ ដើម្បីទទួល បានសុខសន្តិភាព ស្របតាមចក្ខុវិស័យស្នូលរបស់ក្រុមហ៊ុន ដែលផ្តោតសំខាន់លើ អតិថិជន ដៃគូអាជីវកម្ម បុគ្គលិក និងប្រទេស កម្ពុជា។

ក្រុមហ៊ុន អីអន ម៉ល ខេមបូឌា សូមប្ដេជ្ញាចិត្តបន្តផ្តល់ជូននូវសុវត្ថិភាព និងការចូលរួមជាមួយសាធារណជន ដើម្បីអោយទទួលបាន សេចក្តីសុខ និងបន្តផ្តល់នូវលទ្ធភាពថ្មីៗដល់ប្រជាជនជាបន្តទៀត៕

Vietjet ផ្តល់ជូនសំបុត្រយន្តហោះឥតគិតថ្លៃរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែតុលាតែប៉ុណ្ណោះ 

ភ្នំពេញ៖​ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ – ដើម្បីអបអរសាទរការបើកដំណើរការផ្លូវហោះហើរថ្មីរបស់ខ្លួននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក និងការទទួលស្គាល់ជាអន្តរជាតិចុងក្រោយរបស់ខ្លួន Vietjet កំពុងផ្តល់ជូនប្រូម៉ូសិនពិសេសជាមួយនឹងសំបុត្រអេកូរាប់ពាន់សន្លឹកចាប់ពីតម្លៃត្រឹមតែ 0ដុល្លារអាមេរិក (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) ក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥។

អ្នកដំណើរអាចកក់សំបុត្រដែលមានការផ្តល់ជូនប្រូម៉ូសិនពិសេសនេះបានតាមរយៈ www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ដែលអាចអនុវត្តបាននៅទូទាំងបណ្តាញជើងហោះហើរទាំងអស់របស់ក្រុមហ៊ុនអាកាសចរណ៍ រួមទាំងផ្លូវហោះហើរក្នុងស្រុកនៅប្រទេសវៀតណាម សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥ និងថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ (រយៈពេលធ្វើដំណើរជាក់លាក់ប្រែប្រួលទៅតាមផ្លូវហោះហើរ)។ អ្នកធ្វើដំណើរពីកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីប្រូម៉ូសិនដ៏ពិសេសនេះ និងអាចកក់ជើងហោះហើរត្រង់ Vietjet រវាងសៀមរាប និងហាណូយ ដើម្បីទស្សនារដ្ឋធានីវៀតណាមដែលសម្បូរទៅដោយវប្បធម៌ចម្រុះ មុនពេលតភ្ជាប់ទៅកាន់គោលដៅល្បីៗនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើដំណើរកម្សាន្តនាឱកាសចុងឆ្នាំ និងឆ្នាំថ្មីដ៏រីករាយ។

លើសពីនេះ Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ 20% លើសំបុត្រ Business និង SkyBoss នៅថ្ងៃទី ២ និងទី ២០ នៃរៀងរាល់ខែនីមួយៗ រួមជាមួយនឹងប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏អស្ចារ្យជាបន្តបន្ទាប់នៅថ្ងៃដែលមានកាលបរិច្ឆេទទ្វេពេញមួយឆ្នាំ។

ការផ្តល់ជូនប្រូម៉ូសិនពិសេសនេះ ធ្វើឡើងបន្ទាប់ពីការទទួលបានសមិទ្ធផលពានរង្វាន់ថ្មីៗរបស់ Vietjet ក្នុងនាមជាក្រុមហ៊ុនដែលបានពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួននៅអាស៊ីអាគ្នេយ៍។ នៅឯពានរង្វាន់អាជីវកម្មអាស៊ានឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧នៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនអាកាសចរណ៍នេះត្រូវបានគេដាក់ឈ្មោះថាជាអ្នកឈ្នះរង្វាន់ធំក្នុងប្រភេទទេសចរណ៍ដាច់គេក្នុងចំណោមដៃគូឧស្សាហកម្មក្នុងតំបន់។

ក្រុមហ៊ុន Vietjet ទទួលបានកិត្តិយសសម្រាប់គំរូក្រុមហ៊ុនអាកាសចរណ៍សម័យថ្មី កងនាវាអាកាសចរទំនើប សេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ ពានរង្វាន់ដែលទើបទទួលបានថ្មីៗនេះ បានបង្ហាញពីតួនាទីរបស់ក្រុមហ៊ុន Vietjet ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងនិរន្តរភាពរបស់ខ្លួន ដោយអបអរសាទរការចូលរួមចំណែកដ៏លេចធ្លោរបស់ខ្លួនក្នុងការតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ជាមួយពិភពលោក។

លោកស្រី Ho Ngoc Yen Phuong អនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ “ Viejet ជំរុញសកម្មភាពអាជីវកម្មរបស់ខ្លួនប្រកបដោយសឆន្ទៈច្បាស់លាស់ ដើម្បីធ្វើឱ្យអ្នកដំណើរគ្រប់រូបអាចធ្វើដំណើរបានប្រកបដោយភាពសប្បាយរីករាយ ហើយក្រុមហ៊ុន Vietjet បន្តពង្រីកបណ្តាញហោះហើរ ច្នៃប្រឌិតសេវាកម្មរបស់ខ្លួន និងលើកកម្ពស់កេរ្ដិ៍ឈ្មោះតំបន់អាស៊ីអាគ្នេយ៍ដ៏រស់រវើក និងដ៏ស្វាហាប់នៅលើឆាកអន្តរជាតិសកល”។

បន្ថែមលើការអបអរសាទរនេះ ក្រុមហ៊ុន Vietjet បានចាប់ផ្តើមសេវាកម្មហោះហើរប្រចាំថ្ងៃរបស់ខ្លួន ពីទីក្រុងដាណាំង-កូឡាឡាំពួរ ដែលជាផ្លូវទីបីរបស់ក្រុមហ៊ុនអាកាសចរណ៍រវាងប្រទេសវៀតណាម និងម៉ាឡេស៊ី។ ផ្លូវថ្មីនេះធ្វើឱ្យទំនាក់ទំនងទេសចរណ៍ និងពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ខណៈពេលដែលបង្កើនការតភ្ជាប់ក្នុងតំបន់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការលើកកម្ពស់តំបន់ដែលមានការតភ្ជាប់ និងវិបុលភាពកាន់តែច្រើន។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តពង្រីកបណ្តាញអន្តរជាតិដែលកំពុងរីកចម្រើនរបស់ខ្លួន ដោយពង្រឹងតួនាទីរបស់ខ្លួនជាស្ពានសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងលើកកម្ពស់ការយល់ដឹងវប្បធម៌សកល។ ក្រុមហ៊ុនអាកាសចរណ៍នេះរក្សាវត្តមានដ៏រឹងមាំ និងកំពុងរីកចម្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក ហើយកំពុងរៀបចំខ្លួនសម្រាប់ការពង្រីកបន្ថែមទៀតទៅកាន់ទីផ្សារសំខាន់ៗនៅអឺរ៉ុប និងអាមេរិក។