Home Blog Page 206

មហាប្រូម៉ូសិន…មហាសង្ក្រាន្ត ឆ្នាំថ្មី! កំពូលប្រូម៉ូសិន ដ៏ធំអស្ចារ្យពី សាមសុង!! ទិញថែម…ទិញបានលុយមកវិញ!

(ភ្នំពេញ) ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០៖ សិរីសួស្តីឆ្នាំថ្មី…ទិញរបស់ថ្មីៗ! ដើម្បីអបអរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុន សាមសុង មានកម្មវិធីប្រូម៉ូសិនដ៏ធំសម្រាប់អតិថិជន ដែលធ្វើការជាវគ្រប់ផលិតផល អេឡិចត្រូវនិច សាមសុង ដូចជា៖ ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកសម្លៀកបំពាក់ណាមួយ ដែលបានកំណត់នៅហាងលក់គ្រឿងអេឡិចត្រូនិច K4 និងស៊ុនស៊ីម៉ិចកូ ចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០ នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗ រហូតដល់ $500 ជើងចាប់ជញ្ជាំងដោយឥតគិតថ្លៃសម្រាប់ម៉ាស៊ីនត្រជាក់ និងកាដូជាច្រើនទៀតផងដែរ។

ពិតជាអស្ចារ្យមែនទែន! សូមរួសរាន់ឡើងឱកាស បញ្ចុះតម្លៃដ៏ពិសេសនេះ មួយឆ្នាំមានតែម្តងប៉ុណ្ណោះៗ!

បញ្ជាក់៖ គ្រប់ផលិតផលទាំងអស់ ដែលផ្តល់ជូន នៅក្នុងកម្មវិធីពិសេសនេះគឺ សុទ្ធតែជាផលិតផលស៊េរីថ្មី និងទំនើបបំផុតដែល កំពុងតែមាន ការពេញនិយមប្រើប្រាស់ យ៉ាងច្រើននៅលើទីផ្សារ។ សូមរកជាវផលិតផល ដែលមានតែម បញ្ជាក់ពីផលិតផលផ្លូវការរបស់ក្រុមហ៊ុន សាមសុង!

នៅចាំអីទៀត? កុំឱ្យឱកាសដ៏ពិសេសអស្ចារ្យនេះ កន្លងផុតឱ្យសោះ…! ព្រោះការផ្តល់ជូននេះមានកំណត់ និងអស់ពីស្តុកប៉ុណ្ណោះ!

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង ទៅកាន់ផ្នែកសេវាបម្រើអតិថិជន តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

ក្រុមហ៊ុនម៉ៅការថ្មី ចាប់ផ្ដើមការងារ គម្រោង The Peak

0

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន Oxley Gem (Cambodia) Co., Ltd (ហៅកាត់ Oxley Gem) ដែលជាក្រុមហ៊ុនម្ចាស់គម្រោង អភិវឌ្ឍន៍ចម្រុះ The Peak Hotel ស្ថិតនៅបណ្តោយវិថីសម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ បាន ប្រកាសជាផ្លូវការថា ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd (ហៅកាត់ “CRUCG”) បានកាន់កាប់ការដ្ឋានជាផ្លូវការ និងបានចាប់ផ្ដើមធ្វើការងារ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។

លោក Jia Ruo Hua នាយកគ្រប់គ្រងទូទៅ នៃសាខាក្រុមហ៊ុន CRUCG ប្រចាំកម្ពុជា មានប្រសាសន៍ថា «យើងបានបង្កើតក្រុមបច្ចេកទេស ផ្នែកសំណង់ដ៏រឹងមាំមួយ នៅប្រទេសកម្ពុជា ដើម្បីធានាថាគម្រោងនេះ អាចនឹងត្រូវបានបញ្ចប់ ទាន់ពេលវេលា ហើយធានាបាន នូវសុវត្ថិភាព និងគុណភាពខ្ពស់បំផុត»។

លោកបន្ដថា ក្នុងពេលដ៏ខ្លីក្រោយពីកាន់កាប់ការដ្ឋានជាផ្លូវការ ក្រុមហ៊ុន CRUCG បានបង្កើនសន្ទុះ នៃការសាងសង់យ៉ាងល្អប្រសើរ ដោយបានសម្រេចការតំឡើង នូវស្រទាប់ការពារជញ្ជាំងផ្នែកខាងក្រៅ នៃអគារផ្សារទំនើប របស់គម្រោង The Peak។ ជាមួយការធានា និងប្ដេជ្ញាចិត្តយ៉ាងមោះមុត ពីក្រុមហ៊ុន CRUCG ក្រុមហ៊ុន Oxley Gem ជឿជាក់ថាគម្រោង The Peak នឹងក្លាយជាអគារតំណាងមួយ នៅក្នុងប្រទេសកម្ពុជាទាំងមូល៕

មកមើលបេះដូង និងចំណុច ដ៏លេចធ្លោបំផុត របស់ស្តេចកំពូល ស្មាតហ្វូន ក្នុងលោក Samsung Galaxy S20 Ultra | Galaxy S20+!

(ភ្នំពេញ) ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០៖ សម័យឥឡូវ… “ទូរស័ព្ទម៉ាកអីហ្នឹង? ថតរូបច្បាស់ម្លេះ! ទូរស័ព្ទម៉ាកអីហ្នឹងថតវីដេអូច្បាស់ល្អម្លេះ ហើយអាចធ្វើអ៊ីចឹងបានទៀត?” មិនបាច់ឆ្ងល់ទេ…ចាំខ្ញុំប្រាប់! ទូរស័ព្ទដែលមាន លក្ខណៈពិសេសបែបនេះ និងកំពុងតែទទួលបាន ការចាប់អារម្មណ៍បំផុតក្នុងឆ្នាំនេះគឺមានតែ Samsung Galaxy S20 Ultra និង Galaxy S20+ ប៉ុណ្ណោះ!!

តាមពិតទៅចាប់តាំងពីស្តេចកំពូលស្មាតហ្វូន ដ៏ល្អឯកក្នុងលោកនេះ ដាក់សម្ពោធ និងមានលក់លើទីផ្សារទូទាំងពិភពលោក រួចមកគឺ ទទួលបានការស្ងោច សរសើរ និងភ្ញាក់ផ្អើលខ្លាំងបំផុតជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាជំនាន់ ចុងក្រោយ របស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យអតិថិជនទាំងអស់ស្លុងចិត្ត មិនអស់ចិត្ត ហើយស្រឡាញ់ពេញចិត្តដកពុំរួច!

ថ្ងៃនេះក្រុមហ៊ុននឹងធ្វើការបង្ហាញជូននូវបេះដូង ក៏ដូចជាចំណុចកំពូល ដ៏ពិសេសអស្ចារ្យរបស់ Samsung Galaxy S20 Ultra និង Galaxy S20+ ខ្លះៗដែលធ្វើឱ្យស្តេច កំពូលស្មាតហ្វូនទាំងពីរនេះគ្រងដំណែងជាស្តេចកំពូល ស្មាតហ្វូនប្រចាំឆ្នាំ២០២០!

  • សមត្ថភាព & គុណភាពកំពូល កាមេរ៉ា Galaxy S20 Ultra
    -កាមេរ៉ាមុខ៖ 40 MP (F2.2, AF)
    -កាមេរ៉ាក្រោយ៖ 108 MP (Wide, F1.8), 48 MP (Telephoto, F3.5), 12 MP (Ultra-Wide, F2.2)
  • មានសមត្ថភាព Zoom (Space Zoom) ដល់ទៅ 100 ដង!
  • សមត្ថភាព & គុណភាពកំពូល កាមេរ៉ា Galaxy S20+
    -កាមេរ៉ាមុខ៖ 10 MP (F2.2, AF)
    -កាមេរ៉ាក្រោយ៖ 68 MP (Tele, F2.0), 12 MP (Wide, F1.8), 12 MP (Ultra-Wide, F2.2)
  • មានសមត្ថភាព Zoom (Space Zoom) ដល់ទៅ 30 ដង!
    ជាមួយនឹងលក្ខណៈពិសេសនៃសមត្ថភាពកាមេរ៉ា ខាងលើនេះលោកអ្នកឈប់បារម្ភថារូបអត់ស្អាត ឬមាន Noise ទៀតទៅបើទោះបីជាស្ថិតនៅកន្លែង ដែលខ្សោយពន្លឺ ឬកន្លែងងងឹតក៏ដោយ!
  • 8K Video Recording
  • ជាស្មាតហ្វូនដំបូងគេបង្អស់ ដែលថត វីដេអូបានកម្រិត 8K 24fps (UHD 7680 X 4320) ដោយផ្តល់នូវគុណភាពរូបភាព ជាមួយនឹងចំនួនភិចស្សែលជាង 33 លាន! ពិតជាច្បាស់ខ្លាំងណាស់!!
  • អ្វីដែលកាន់តែពិសេសអស្ចារ្យ ដែលមានតែមួយគ្មានពីរនោះគឺ 8K វីដេអូ អាច snap ចាប់យកឈុតណាមួយក្នុងវីដេអូ ដែលអ្នកពេញចិត្ត ហើយបំលែងទៅ ជារូបភាពក្នុងកម្រិត 33 MP បានថែមទៀតផង! សក្តិសមនឹងគ្រងដំណែងជាស្តេចកំពូលស្មាតហ្វូនដែលមានកំពូលកាមេរ៉ាក្នុងលោកមែន!
  • មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim)
  • មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់! លោកអ្នកអាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 + e-SIM ដោយអាចឱ្យយើងបន្ថែមមេម៉ូរីបានផងដែរ)! ដូច្នេះមិនចាំបាច់ចំណាយពេលកាត់ SIM និងញាត់ SIM ចេញចូលច្រើនដែលនាំឱ្យខាតពេល ឬគួរឱ្យធុញទ្រាន់នោះទេ!

កុំទាន់អាលសរសើរអី…នៅមានចំណុចកំពូលៗ និងអស្ចារ្យជាច្រើនទៀត ដែលយើងនឹងធ្វើការបង្ហាញជូន និងប្រាប់លម្អិតបន្ថែមទៀត! ដូច្នេះអតិថិជនទាំងអស់ ដែលចង់បាននូវកំពូលបទពិសោធន៍ដ៏អស្ចារ្យ ជាមួយនឹងស្តេចកំពូលស្មាតហ្វូន ប្រចាំឆ្នាំ២០២០ នេះអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរ នៅតាមហាងដេប៉ូចែកចាយ ផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

តំណាងក្រុមហ៊ុន សាងសង់ បុរី អូរ៉ូរ៉ា ស៊ីធី៖ “ក្រៅពីតម្លៃសមរម្យ និងឈរលើគុណធម៌ ក្រុមហ៊ុនសាងសង់ យកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាព មិនឲ្យមានការកេងបន្លំ គុណភាពសំណង់ឡើយ”

0

ចាប់ផ្តើមដំណើរការសាងសង់ និងដាក់លក់ នូវគម្រោងទី១ បុរីអូរ៉ូរ៉ា ស៊ីធី ក្រាំងធ្នង់ អ្វីដែលក្រុមហ៊ុន ផ្តោតសំខាន់បំផុត និងធានាចំពោះអតិថិជនរបស់ខ្លួននោះ គឺគុណភាព ដែលឆ្លុះបញ្ចាំងពី គុណធម៌ មិនកេងបន្លំ និងចង់ចំណេញ ដោយមិនខ្វល់ពីសុវត្ថិភាព របស់អតិថិជននោះទេ នេះជាការលើកឡើងរបស់លោក គឹម សួរ អ្នកតំណាងក្រុមហ៊ុនសាងសង់ បុរី អូរ៉ូរ៉ា ស៊ីធី ។

លោក ឃិន សារ៉ាត់ ប្រធានគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា “អ្វីដែលក្រុមហ៊ុន បុរី អូរ៉ូរ៉ា ស៊ីធី បាននឹងកំពុងយកចិត្តទុកដាក់ ផ្តោតសំខាន់បំផុត ទៅលើគុណភាពសំណង់ ដែលឈរលើគុណធម៌ និងជាទិសដៅយូរអង្វែង របស់ក្រុមហ៊ុន ដើម្បីផ្តល់ទៅអោយអតិថិជន ដែលចំណាយប្រាក់ ញើសឈាមរបស់ខ្លួន ចង់បាននូវលំនៅដ្ឋាន ស្រស់ស្អាត ស៊ីវីល័យ និងមានសុវត្ថិភាពខ្ពស់” ។

ចង់ដឹងថា បុរីអូរ៉ូរ៉ាស៊ីធី មានអ្វីជាគន្លឹះ ក្នុងការនាំយក នូវគុណភាពសំណង់ ដើម្បីធ្វើឲ្យអតិថិជន មានភាពជឿជាក់នោះ លោក ណឹម បញ្ញា វិស្វករត្រួតពិនិត្យ បច្ចេកទេសរបស់ បូរី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា “ដើម្បីធានាបាន លើគុណភាពស្តង់ដា ររស់នៅប្រកបដោយសុវត្ថិភាព ក្រុមការងាររបស់លោក បានចុះពិនិត្យជាប្រចាំ និងតាមដាន លើការសាងសង់ ដោយយកចិត្តទុកដាក់បំផុត ។

លោក ណឹម បញ្ញា បានឲ្យដឹងទៀតថា “មកទល់នឹងបច្ចុប្បន្ននេះ ដំណើរការនៃគំរោងសាងសង់ ទាំងមូលបានប្រហែល 30% ហើយ នៃគំរោងសរុប ដោយការសាង់ មានលក្ខណៈ ស្តង់ដារខ្ពស់ មានវិស្វករ ចាំត្រួតពិនិត្យ គ្រប់ដំណាក់កាល នៃការងារ ហើយយើង មានប្លង់ច្បាស់លាស់ក្នុងការធ្វើ និងមានវិស្វករប្រចាំត្រួតពិនិត្យ គ្រប់លក្ខខណ្ឌការងារ” ។

លោកបានបន្ថែមថា “បើនិយាយអំពី ការសាងសង់ យើងប្រើប្រភេទដែកសុទ្ធតែ​ មានកម្លាំងខ្លាំងរហូតដល់ ៣៩០ ខណៈដែលបុរីមួយចំនួន ប្រើប្រាស់ដែក ដែលមានកម្លាំងត្រឹមតែ ២៩០ប៉ុណ្ណោះ នេះជាចំណុចដែលក្រុមវិស្វករ សាងសង់បុរី បានគិតគូរចំបង ទៅលើគុណភាព និងសុវត្ថិភាព ។ ចំពោះសសរ យើងមានទំហំ 2តឹកx3តឹក នឹងប្រើដែក 16លី រហូតដល់ 6ដើម រីឯធ្នឹមវិញ យើងប្រើ 3តឹកx2តឹក នឹង ប្រើដែក16លី 6ដើម ។ សំរាប់ប្លង់សេគ្រប់ជាន់ យើងប្រើដែក 10លី នឹងរៀបស្រទាប់ដែកដល់ 2ស្រទាប់ នឹងចាក់កំរាស់រហូត ដល់ 1.2តឹក ខណៈដែលបេតុងវិញ ​ត្រូវបានជ្រើសរើស បេតុងគុណភាពខ្លាំង មានកម្លាំងរហូតដល់ ៣២ស៊ីឡាំង លើកលែងតែជាន់ផ្ទាល់ដី យើងប្រើដែក 10លី នឹងចាក់កំរាស់ 0.80តឹក ។

លោក ឃិន សារ៉ាត់ ប្រធានគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី ធ្លាប់បានលើកឡើងថា បុរី អូរ៉ូរ៉ា ស៊ីធី ត្រូវបានគិតគូរខ្ពស់ ទៅលើការសាងសង់ ដើម្បីសម្រេចបាននូវស្តងដារខ្ពស់ បែបអូស្ត្រាលី ដែលបានបូករួមទាំងការសិក្សា គ្រប់ជ្រុងជ្រោយ ជាមួយលក្ខណៈពិសេស ដែលស្ថិតក្នុងភូមិសាស្ត្រល្អ រីកចម្រើនខ្លាំង ការទិញ-លក់ ងាយនឹងទទួលបាន ផលចំណេញភ្លាមៗ លំនៅដ្ឋានផ្តល់នូវការរស់នៅ ប្រកបដោយផាសុខភាព និងអាចប្រកបរបររកស៊ី ធ្វើជាអាគារការិយាល័យជួល និងការិយាល័យក្រុមហ៊ុនជាដើម ។

បុរី អូរ៉ូរ៉ា ស៊ីធី មានទំហំផ្ទះធំទូលាយ ទទឹង ៤.៥០ម និងកំពស់ ៣ជាន់កន្លះ មាន៤បន្ទប់គេង ស្ថិតក្នុងគម្រោង សាងសង់ស្តង់ដារខ្ពស់ យកចិត្តទុកដាក់ ចំពោះការសាងសង់ផ្ទះ តាមលក្ខខណ្ឌបច្ចេកទេស គ្រប់ជ្រុងជ្រោយ ទីធ្លាមុខផ្ទះធំស្រឡះ និងមានផ្លូវធំទូលាយ ព្រមទាំងមានដើមឈើធំៗ អមនៅតាមដងផ្លូវផងដែរ ដោយឡែកហេដ្ឋារចនា សម្ព័ន្ធមានប្រឡាយទឹកធំៗ មិនបង្កការកកស្ទះ ទឹកជន់លិចឡើយ ។

បុរី អូរ៉ូរ៉ា ស៊ីធី ជាគម្រោងលំនៅដ្ឋានប្រណិត ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នឹងកំពុងសាងសង់ លើផ្ទៃដីជាង ៨ពាន់ម៉ែត្រក្រឡា ហ៊ុព័ទ្ធទៅដោយ ផ្លូវសាធារណៈធំៗជុំវិញ រីឯសំណង់លំនៅដ្ឋាន មានភាពប្រណិតខ្ពស់ ដោយគ្រោងនឹងបញ្ចប់ ការសាងសង់ ត្រឹមរយៈពេល ២៤ខែ លើគម្រោងទាំងមូល និងអាចប្រគល់ផ្ទះ ជូនអតិថិជន ត្រឹម១៨ខែប៉ុណ្ណោះ ចំពោះតម្លៃវិញ ទាបជាងទីផ្សារ ។ លើសពីនេះទៅទៀត បុរី អូរ៉ូរ៉ា ផ្តល់លក្ខណ្ឌបង់ប្រាក់ ងាយស្រួល និងផ្តល់ការបត់បែន តាមស្ថានភាព របស់អតិថិជន ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ 093 553 855 / 017 222 072 / 017 222 069 / 017 222 071៕



លោក ស៊ូ សុជាតិ៖ អេស៊ីលីដា គឺជាធនាគារ ដែលបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិមុនគេ

0

ភ្នំពេញ៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា បានអះអាងថា បច្ចុប្បន្នមានតែធនាគារអេស៊ីលីដា តែមួយគត់ ដែលហ៊ានបោះផ្សាយ លក់មូលបត្រជាសាធារណៈ ឬមូលហៅថាមូលបត្រ កម្មសិទ្ធិមុនគេ ខណៈមានធានាគារផ្សេងទៀត មិនទាន់ហ៊ានលក់មូលបត្រកម្មសិទ្ធ របស់ខ្លួនឡើយ ដោយមានតែលក់ ជាមូលបត្របំណុលតែប៉ុណ្ណោះ។

ក្នុងកម្មវិធីបង្ហាញព័ត៌មានលម្អិត (Roadshow) ស្តីពីការបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លោក ស៊ូ សុជាតិបានថ្លែងថា កាលពីឆ្នាំ២០១៩កន្លងទៅ គ្រប់ធនាគារ នៅទូទាំងប្រទេសទាំងអស់ គឺសុទ្ធតែវិនិយាគចំណេញទាំងអស់ ដោយមិនមានធនាគារណាមួយខាតឡើយ។

លោកបន្តថា “ធនាគារអេស៊ីលីដា ដូចខ្ញុំបានបញ្ជាក់ចឹងថា គឺជាធនាគារទី១ ដែលចាប់ផ្ដើមធ្វើការ បោះផ្សាយលក់មូលបត្រ ជាសាធារណៈ មូលបត្រកម្មសិទ្ធិ ដោយឡែកមានធានាគារផ្សេងទៀតធ្នាប់ធ្វើដែរ ប៉ុន្តែមិនលក់មូលបត្រកម្មសិទ្ធិទេ មានតែមូលបត្របំណុល។ ចឹងហើយក៏ស្នើសុំកិច្ចសហការ ពីធនាគារជាតិដែរ ថាតើធ្វើម៉េចដើម្បីឲ្យធនាគារផ្សេងទៀត លោកចូលរួមដែរ”។

ក្នុងឱកាសនោះលោកបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេនោះ ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជដំបូងគេនៅកម្ពុជា នឹងចុះបញ្ជី (Listing) នៅក្នុងផ្សារភាគហ៊ុន នៅក្រោយបុណ្យចូលឆ្នាំខ្មែររួច ដោយខណៈពេលនេះ កំពុងស្ថិតក្នុងដំណាក់កាល ធ្វើបុកបៀលឌីង ដើម្បីកំណត់ថ្លៃលក់មូលបត្រ។ 

លោកបន្ថែមថា ការធ្វើបុកបៀលឌីង (ការកំណត់ថ្លៃ) របស់ធានាគារអេស៊ីលីដា បានរៀបចំឡើងចាប់ពីថ្ងៃទី៣ ដល់១៤ ខែមីនា ឆ្នាំ២០២០។ គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ រយៈពេល ៧ថ្ងៃហើយ ដោយ មានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់សាធារណជន។ 

លោកអគ្គនាយក គណៈកម្មការមូលបត្រកម្ពុជា បន្ថែមទៀតថា បន្ទាប់បញ្ចប់ ការធ្វើប៊ុកបៀលឌីង នឹងឈានដល់ដំណាក់កាលថ្មីមួយទៀត គឺការធ្វើបរិវសកម្ម (ចុះឈ្មោះទិញមូលបត្រ) ដែលរៀបចំឡើង នៅចុងខែមីនា ដល់ដើមខែមេសា ឆ្នាំ២០២០ មុននឹងឈានដល់ជំហានថ្មី គឺចុះបញ្ជីនៅផ្សារមូលបត្រ (ឡើងផ្សារហ៊ុន) ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។

ចំណែកលោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានថ្លែងថា ធនាគារអេស៊ីលីដា មានការជឿជាក់ចំពោះវិនិយោគិន ដែលមានសក្ដានុពល វិនិយោគិនឯកត្ដជន វិនិយោគិនសាធារណៈ ដែលមានការទុកចិត្ដខ្ពស់ ទៅលើការចាប់អារម្មណ៍ទិញភាគហ៊ុននេះ។

លោកបញ្ជាក់ថា សល់តែរយៈពេល ៤ថ្ងៃទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបញ្ចប់ ការធ្វើការកំណត់ថ្លៃលក់ភាគហ៊ុន របស់អេស៊ីលីដា ហើយក៏មានតួលេខទាំងអស់រួចហើយដែរ ប៉ុន្ដែមិនអាចបង្ហាញបានទេ លុះត្រាតែដល់ថ្ងៃបិទបញ្ចប់ ការកំណត់ថ្លៃលក់ភាគហ៊ុន បានបង្ហាញជាផ្លូវការ។

សម្រាប់ការលក់ភាគហ៊ុនវិញ លោកបញ្ជាក់ថា សន្ទុះនៃការចូលរួមរបស់អ្នកវិនិយោគិនទិញភាគហ៊ុន តាំងពីថ្ងៃចាប់ផ្ដើមមានការចូលរួមច្រើន។

សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា គ្រោងនឹងបោះផ្សាយ លក់មូលបត្រកម្មសិទ្ធិ ចំនួន ៨,៧៥១,៣៩១ភាគហ៊ុន និងភាគហ៊ុន ដែលមានស្រាប់រហូត ដល់១៣,១២៧,០៨៦ភាគហ៊ុន ដល់សាធារណជន។ ការកំណត់ថ្លៃមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន)របស់អេស៊ីលីដា នៅក្នុងចន្លោះថ្លៃចាប់ពី ១៥,០០០រៀលដល់១៧,៤០០រៀល ក្នុងមួយភាគហ៊ុន៕

ខេមហ្វូន O7 ទូរស័ព្ទ ទែម៉ូម៉ែត ដំបូងគេបង្អស់ នៅកម្ពុជា!!!

ជាការពិតណាស់ យើងធ្លាប់បានដឹងមកហើយថា ខេមហ្វូនតែងតែ បន្ថែមមុខងារពិសេសៗ ទៅលើទូរស័ព្ទរបស់ខ្លួន។ នាពេលកន្លងមកនេះ ខេមហ្វូន បានបញ្ចេញទូរស័ព្ទ ចុចប៊ូតុងថ្មីមួយ ដែលមានមុខងារចំបង វាស់កម្ដៅ និងមិនជ្រាបទឹក។

ខេមហ្វូនO7 ជាទូរស័ព្ទចុចប៊ូតុងជំនាន់ថ្មី ដែលអាចធ្វើជា ទូរស័ព្ទក៏បាន នឹងជាទែម៉ូម៉ែត្រក៏បាន ងាយស្រួល ក្នុងការវាស់កម្ដៅ មាន ខេមហ្វូនO7 គឺមានទែម៉ូម៉ែត្រនៅក្បែខ្លួន ។ ម្យ៉ាងវិញទៀត ខេមហ្វូនO7 ថាមពលថ្មខ្លាំង សាកម្ដង ប្រើបាន7ថ្ងៃ ធន់រឹងមាំ ធ្លាក់មិនងាយ បែកបាក់ មិនជ្រាបទឹក ធន់ធូលីដី ពិលភ្លឺ ខ្លាំង។ សូមបញ្ជាក់ថា ខេមហ្វូនO7 ប្រើប្រាស់សម្រាប់វាស់កម្ដៅបឋម នៅពេលដែលអ្នកមិនមាន ទែម៉ូម៉ែត្រ វេជ្ជសាស្រ្ដ នៅជាប់ខ្លួន លោកអ្នកត្រូវ ទៅមន្ទីពេទ្យ ឬ វាស់កម្ដៅបន្ថែម ដោយប្រើទែម៉ូម៉ែត វេជ្ជសាស្រ្ដ ដើម្បីផ្ទៀងផ្ទាត់បន្ថែម។

ខាងក្រោមនេះ ជាវិធីសាស្រ្ដ ក្នុងការប្រើប្រាស់ ខេមហ្វូន O7 ក្នុងមុខងារទែម៉ូម៉ែត្រ៖
ជំហានទី១៖ ចុចប៊ូតុងកណ្ដាលដែលមានអក្សរ C អោយជាប់ដើម្បីចូលទៅកាន់ មុខងារវាស់កម្ដៅ(ទែម៉ូម៉ែត្រ)

ជំហានទី2៖ ដើម្បីវាស់កម្ដៅបាន យើងត្រូវដាក់ទូរស័ព្ទចម្ងាយ ១សង់ទីម៉ែត្រពីថ្ងាស់ រូចចុចប៊ូតុងកណ្ដាល ដែលមានអក្សរ C ដើម្បីដំណើរការ​ មុខងារវាស់កម្ដៅ

ជំហានទី3៖ រង់ចាំរយៈពេល ១វិនាទី លោកអ្នកនឹងទទួលបានការវាស់កម្ដៅពី ខេមហ្វូនO7

គួររំលឹកផងដែរ ខេមហ្វូនជាក្រុមហ៊ុនផលិត និងចែកចាយទូរស័ព្ទដៃ ចល័តតែមួយគត់ របស់កម្ពុជា ចាប់តាំងពីឆ្នាំ2012មកម្ល៉េះ ។ ហើយថ្មីៗនេះក្រុមហ៊ុន ខេមហ្វូន បានទទួលពានរង្វាន់ BEST DOMESTIC MOBILE PHONE BRAND IN CAMBODIA ពីចក្រអង់គ្លេសផ្អែកលើ គាំទ្រខ្លាំង ពីសំណាក់ប្រជាជនកម្ពុជា និងលក់ដាច់បំផុត ក្នុងប្រទេសកម្ពុជា ។

“គិតពីទូរស័ព្ទដៃ គិតពីខេមហ្វូន” ដើម្បីទទួលបានព័ត៌មាន កាន់តែច្បាស់ ពីផលិតផល សូមទំនាក់ទំនង:
ទំព័រហ្វេសបុក: https://www.facebook.com/camfone/
គេហទំព័រ: http://www.camfonemobile.com/
ទំនាក់ទំនងលេខ: (+855) 81 557 558, 015 768 282, 076 555 7558.



ពិនិត្យហ្សែន វិភាគរកជំងឺតំណពូជ នៅមន្ទីរពេទ្យ ជោរៃ ភ្នំពេញ ជាមួយការបញ្ចុះតម្លៃ ២០% ពេញមួយខែ

0

ភ្នំពេញ៖ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានសហការជាមួយ វិទ្យាស្ថានហ្សែន របស់ប្រទេសវៀតណាម ដើម្បីបើកពិនិត្យពិគ្រោះទៅលើ ហ្សែន ក្នុងគោលបំណងវិភាគរក ជម្ងឺតំណពូជដែលបង្កឡើងតាមរយៈ ហ្សែន នឹង សំរាប់ការព្យាបាលទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាព ។

ការពិនិត្យវិភាគទៅលើ ហ្សែន នៅមន្ទីរពេទ្យជោរៃ ភ្នំពេញ មានដូចជា៖

១.NIPT : ជាតេស្តមួយសំរាប់ ពិនិត្យ ( Screening ) ភាពមិនប្រក្រតីរបស់ទារក លើស្ត្រីមានផ្ទៃពោះ ដោយមិនប៉ះពាល់ព្រមទាំងមានសុវត្ថិភាព 100% ទាំងម្តាយនិងទារក ។

២.Pinkcare : ជាតេស្តមួយសំរាប់ ពិនិត្យ ( Screening ) មហារីកសុដន់ដែលមានតំណរពូជ ។

៣.Oncosure : ជាតេស្តសំរាប់ពិនិត្យ (Screening) ជម្ងឺមហារីកតំណពូជ ទាំង ១០ ប្រភេទ ។ (Breast, Ovary, Kidney, Prostate, Tumor Lyphoma,Stomach, Colorectal, Pancrease, Retinoplastoma, Leather, Endometrial)

៤.Gen4D : ជាតេស្តសំរាប់ពិនិត្យ ( Screening ) ជម្ងឺរុំារ៉ៃតំណពូជ ទាំង ៤ ប្រភេទ ។ ( Diabetes with genetic factor : Arrhythmia, Dyslipidemia, Venous thromboembolism ) ឥឡូវនេះ អតិថិជនទាំងអស់ អាចពិនិត្យវិភាគ ហ្សែនដោយពុំចាំបាច់ ទៅដល់ក្រៅប្រទេសទៀតនោះឡើយ ។

មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានដាក់ដំណើរការពិនិត្យវិភាគហ្សែន ជូនអតិថិជនទាំងអស់ ដោយពុំចំណាយពេលវេលាច្រើន, តម្លៃសមរម្យនិងសុវត្ថិភាព ។ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ យើងខ្ញុំ នឹងធ្វើការបញ្ចុះតម្លៃ 20% រាល់ការពិនិត្យវិភាគហ្សែនទាំងអស់ចំពោះអតិថិជនទូទៅ ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ៕



គម្រោងបណ្ណាល័យ ប្រាសាក់ ចូលរួមបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍របស់ សិស្សានុសិស្ស

0

ក្រៅពីផ្តល់ដំណោះស្រាយ សេវាហិរញ្ញវត្ថុដែលផ្តល់នូវភាពរីកចម្រើន ប្រាសាក់ បានផ្តល់អគារនិងសម្ភារៈបរិក្ខារបណ្ណាល័យ ជូនដល់សិស្សានុសិស្ស ដើម្បីជាស្ពានក្នុងការបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត នៃអាជីពការងារ និងមុខរបររបស់ពួកគេ។

លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានឱ្យដឹងថា ប្រាសាក់ បានដាក់ចេញសកម្មភាពជាយុទ្ធសាស្រ្តលើការកសាងសមត្ថភាព សិស្សានុសិស្សនៅសាលារៀនតាមទីជនបទ ជាមួយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការសាងសង់ អគារបណ្ណាល័យ បំពាក់សម្ភារៈបរិក្ខារ និងសៀវភៅ ព្រមទាំងការបណ្ដុះបណ្ដាលបណ្ណារក្ស។ មកដល់ពេលនេះ ប្រាសាក់ ផ្តល់អគារបណ្ណាល័យ 41 ខ្នង នៅតាមខេត្តចំនួន 13 ទូទាំងកម្ពុជា។

នាឱកាសទិវាជាតិអំណាន ថ្ងៃទី១១ មីនា នេះ លោក ក៏សូមឱ្យអគារបណ្ណាល័យដ៏ស្រស់ស្អាត ធំទូលាយ និងមានបរិយាកាសល្អទាំងនេះ ក្លាយជាឃ្លាំងទ្រព្យក្នុងការកសាងបញ្ញា ជាទីតាំងសម្រាប់សិក្សាស្រាវជ្រាវនិងនវានុវត្តន៍ និងចូលរួមចំណែកបណ្ដុះទម្លាប់អានរបស់សិស្សតាំងពីបឋមវ័យ។

ប្រាសាក់ នៅតែបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តគម្រោងបណ្ណាល័យនេះនៅសាលារៀននានាទូទាំង 25 ខេត្តរាជធានី ដើម្បីចូលរួមលើកកម្ពស់ ធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ថា ប្រាសាក់ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលំដាប់ទីមួយ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗទាំង 5 នៅកម្ពុជា ដោយផ្តល់សេវាហិរញ្ញវត្ថុជូនដល់អតិថិជន រួមមាន៖ សេវាឥណទាន ប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង សេវាហិរញ្ញវត្ថុឌីជីថល ផ្ទេរប្រាក់ ដកប្រាក់តាមម៉ាស៊ីនអេធីអឹមប្រាសាក់ទោះជាគ្មានប័ណ្ណអេធីអឹម ប្តូរប្រាក់ ទិញកាតទូរស័ព្ឬ បើកប្រាក់បៀវត្ស សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត ម៉ាស៊ីនឆូតកាត ម៉ាស៊ីនដាក់ប្រាក់ សេវាខេមបូឌានស៊ែរស្វ៊ីច (CSS) សេវាទូទាត់ប្រព័ន្ធបាគង និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត ជាមួយនឹងបណ្តាញការិយាល័យជិត 200 ទីតាំង ព្រមទាំងបុគ្គលិកជាង 9,000 នាក់៕



មកហើយ…មកហើយ…! ប្រូម៉ូសិនពិសេស សម្រាប់រដូវចូលឆ្នាំ ប្រពៃណីជាតិ ពីក្រុមហ៊ុន សាមសុង!!

0

ភ្នំពេញ៖ មកហើយ…មកហើយ…! ឈ្នះមហារង្វាន់ ដ៏ច្រើនអស់ស្ទះ ពីសាមសុង! ងាយ ងាយ…ដោយលោកអ្នកគ្រាន់តែ ធ្វើការជាវទូរស័ព្ទGalaxy A10s, A20s និង A30s ដែលមានប័ណ្ណធានាត្រឹមត្រូវ ចាប់ពីថ្ងៃនេះរហូតដល់12 មេសា 2020 នោះ នឹងអាចមានឱកាស ចូលរួមក្នុងការចាប់រង្វាន់ ដែលធ្វើឡើង រៀងរាល់សប្តាហ៏ នៅទូរទស្សន៍ MyTVក្នុងកម្មវិធី A1 Twist ម៉ោង 10:00-12:00 ថ្ងៃត្រង់។

កម្មវិធីដ៏អស្ចារ្យនេះ នឹងធ្វើការផ្តល់ជូន នូវមហារង្វាន់យ៉ាងច្រើន សន្ធឹកសន្ធាប់ដូចជា៖
• ម៉ូតូ Honda ZOOMER X 2020 សរុប 4 គ្រឿង
• នាឡិកា Galaxy Watch Active2 សរុប 8 គ្រឿង
• ទូរស័ព្ទដៃ Galaxy A30s សរុប 12 គ្រឿង
• ទូរទស្សន៍ Samsung 32 អ៊ីញ សរុប 16 គ្រឿង

*លក្ខខណ្ឌចូលរួម៖

  1. កម្មវិធីនេះ សម្រាប់អតិថិជនដែលបានទិញ Galaxy A30s | A20s | A10s ដែលមានប័ណ្ណធានាត្រឹមត្រូវ ចាប់ពីថ្ងៃនេះ រហូតដល់ម៉ោង 5 ល្ងាច ថ្ងៃ 12 មេសា 2020
  2. អតិថិជនត្រូវបំពេញ ភេទ អាយុ ខេត្ត/ក្រុង លេខទូរស័ព្ទ លេខអត្តសញ្ញាណប័ណ្ណ ហត្ថលេខាអតិថិជន និងឈ្មោះហាង ដែលបានទិញនៅឈ្មោះ លើសន្លឹកឆ្នោត។ សន្លឹកឆ្នោតដែលបំពេញ មិនគ្រប់លក្ខខណ្ឌតម្រូវ ត្រូវទុកជាអសារបង់
  3. ការចាប់ឆ្នោតនឹងធ្វើឡើង រៀងរាល់ថ្ងៃអាទិត្យ និងផ្សាយបន្តផ្ទាល់ នៅស្ថានីយ៍ទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist ម៉ោង 10:00-12:00 ថ្ងៃត្រង់
  4. សន្លឹកឆ្នោតនីមួយៗ មានសិទ្ធិចាប់ឆ្នោតបានតែ 1ដងប៉ុណ្ណោះ
  5. អ្នកឈ្នះ នឹងត្រូវប្រកាសនៅលើ Facebook ផ្លូវការរបស់ Samsung និងសារព័ត៌មានផ្សេងៗ
  6. អ្នកឈ្នះ ត្រូវមកទទួលរង្វាន់ដោយខ្លួនឯង
  7. ក្នុងករណីដែលអ្នកឈ្នះរង្វាន់ មិនអាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ ដែលបានបំពេញ ក្នុងសន្លឹកឆ្នោតក្នុងរយៈពេល 3 ថ្ងៃ ក្រោយការចាប់ឆ្នោត រង្វាន់នោះ នឹងត្រូវទុកជាមោឃៈ
  8. អ្នកឈ្នះត្រូវភ្ជាប់មកជាមួយ នូវអត្តសញ្ញាណប័ណ្ណ និងទូរស័ព្ទដែលបានទិញ ពេលមកទទួលរង្វាន់
  9. អ្នកឈ្នះរង្វាន់ធំ ត្រូវមកទទួលរង្វាន់ជាផ្លូវការ នៅស្ថានីយ៍ទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 Twist និងបើករង្វាន់នៅតាម ការជម្រាបពីភ្នាក់ងារ សាមសុង ។ រាល់ការចំណាយផ្សេងៗ (ការធ្វើដំណើរ ស្នាក់នៅ ការហូបចុក ។ល។)
    សម្រាប់ការមកបើកយករង្វាន់ ជាបន្ទុករបស់អ្នកឈ្នះរង្វាន់ ។ សម្រាប់រង្វាន់ផ្សេងទៀត អ្នកឈ្នះអាចមកបើកដោយផ្ទាល់ នៅក្រុមហ៊ុន សាមសុង អគារភ្នំពេញថោវ័រ មហាវិថីមុនីវង្ស ជាន់ទី 21 ឫនៅតាមទីតាំងផ្សេងៗ តាមការពិភាក្សាព្រមព្រៀង រវាង សាមសុង និងអ្នកឈ្នះរង្វាន់ ។
  10. បុគ្គលិកសាមសុង តំណាងចែកចាយសាងសុង និងម្ចាស់ហាងទូរស័ព្ទ មិនត្រូវបានអនុញ្ញាត ឱ្យចូលរួមក្នុងកម្មវិធី ចាប់ឆ្នោតនេះទេ!
  11. ក្រុមហ៊ុន សាមសុង សូមរក្សាសិទ្ធិ ក្នុងការប្រើប្រាស់រូបភាព និងព័ត៌មានលម្អិត របស់អ្នកឈ្នះរង្វាន់ ក្នុងគោលបំណងផ្សព្វផ្សាយ ពាណិជ្ជកម្មនានា
  12. ក្រុមហ៊ុនសូមរក្សាសិទ្ធិ កែប្រែលក្ខខណ្ឌ ចាប់ឆ្នោតដោយពុំជម្រាប ជូនដំណឹងជាមុន
  13. សន្លឹកឆ្នោត ដែលដាក់នៅថ្ងៃសៅរ៍ នឹងត្រូវយកទៅចាប់ឆ្នោត នៅសប្តាហ៍ក្រោយ
  14. ខាងក្រោមនេះ ជាកាលវិភាគ ក្នុងការចាប់ឆ្នោត
  • ការចាប់ឆ្នោតលើកទី1៖ ថ្ងៃទី 22 មីនា 2020
  • ការចាប់ឆ្នោតលើកទី2៖ ថ្ងៃទី 29 មីនា 2020
  • ការចាប់ឆ្នោតលើកទី3៖ ថ្ងៃទី 5 មេសា 2020
  • ការចាប់ឆ្នោតលើកទី4៖ ថ្ងៃទី 19 មេសា 2020

ឱ្យឆាប់ឡើងណា៎…រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នកហើយ! ទិញភ្លាម……ឈ្នះភ្លាម! ទិញឥឡូវនេះ……ឈ្នះឥឡូវនេះ!
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរដោយផ្ទាល់ នៅតាមហាង ឬដេប៉ូចែកចាយទូរស័ព្ទដៃ និងផលិតផល សាមសុង ទាំងអស់ដែលនៅជិត លោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងមកកាន់លេខ៖ 1800 20 3232!

តំបន់ក្រាំងធ្នង់ កំពុងលោតឡើង កាន់តែខ្លាំង ខណៈដែល សំណង់លំនៅឋាន ស្តង់ដារ អូស្ត្រាលី អូរ៉ូរ៉ា ស៊ីធី ក៏បាននឹងកំពុងកកើត

0

ភ្នំពេញ៖ បើទោះបីជា មានការរង្គោះរង្គើរ ជាមួយវិស័យអចនលទ្រព្យ នៅតាមបណ្តាខេត្ត កំពុងអភិវឌ្ឍមួយចំនួនក្តី ប៉ុន្តែភូមិសាស្ត្រ រាជធានីភ្នំពេញ នៅតែរក្សាបានស្ថេរភាព លើវិស័យមួយនេះ គួរឲ្យគត់សម្គាល់ ។

បើយើងក្រឡេកមើល ទៅភាគនារតី នៃរាជធានីភ្នំពេញ ពោលគឺក្នុងតំបន់ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ឯណេះវិញ ហាក់កំពុងត្រូវបានអ្នកវិនិយោគ ក្នុងនិងក្រៅស្រុកជាច្រើន ងាកមកវិនិយោគ លើវិស័យអចលនវត្ថុ ក៏ដូចជាអចលនទ្រព្យ ជាក់ស្តែង ផ្សារទំនើប សាលារៀនអន្តរជាតិ មន្ទីរពេទ្យ សណ្ឋាគារ ធនាគារ ភោជនីយដ្ឋាន បុរីលំនៅឋានប្រណិត និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ជាច្រើនទៀត កំពុងរីកស្គុះស្គាយ នៅដំណាក់កាលចុងក្រោយនេះ ជាពិសេស​​ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខណ្ឌនេះ មានភាពល្អប្រសើរ ដោយមានផ្លូវធំទូលាយ ។

ដោយមើលឃើញនូវកំណើន ប្រជាជនកាន់តែកើនឡើង និងទិសដៅពង្រីកក្រុង របស់រាជរដ្ឋាភិបាល បានធ្វើឲ្យក្រុមហ៊ុន ក្នុងស្រុកមួយ ហ៊ានបោះទុន បង្កើតលំនៅឋានប្រណិត ស្តង់ដារអូស្ត្រាលី ដែល កំពុងសាងសង់ យ៉ាងសកម្ម នៅក្នុងគម្រោង អូរ៉ូរ៉ា ស៊ីធី ។ គម្រោងលំនៅឋានប្រណិត បុរី អូរ៉ូរ៉ា ស៊ីធី ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលជាគម្រោងថ្មីមួយ មានភាពលេចធ្លោ ជាពិសេសការប្រកាស សាងសង់លំនៅឋាន តាមបែបអូស្ត្រាលី ដែលមានតែមួយគត់ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឆ្លុះបញ្ចាំង នូវការរស់នៅ តាមបែបស៊ីវីល័យ និងប្រណិតភាព ស្របតាមការអភិវឌ្ឍ ឥតឈប់ឈរ របស់រាជរដ្ឋាភិបាល និង ការផ្លាស់ប្តូរ នូវផ្នត់គំនិតនិយមថ្មី របស់ប្រជាពលរដ្ឋកម្ពុជា ។

លោក ឃិន សារ៉ាត់ ប្រធានគម្រោង បុរី អូរ៉ូរ៉ា ស៊ីធី បានឲ្យដឹងថា បុរី អូរ៉ូរ៉ា ស៊ីធី ត្រូវបានគិតគូរខ្ពស់ ទៅលើការសាងសង់ ដើម្បីសម្រេចបាននូវស្តងដារខ្ពស់ បែបអូស្ត្រាលី ដែលបានបូករួមទាំង ការសិក្សាគ្រប់ជ្រុងជ្រោយ ជាមួយលក្ខណៈពិសេស ដែលស្ថិតក្នុងភូមិសាស្ត្រល្អ រីកចម្រើនខ្លាំង ការទិញ-លក់ ងាយនឹងទទួលបាន ផលចំណេញភ្លាមៗ លំនៅឋានផ្តល់នូវការរស់នៅ ប្រកបដោយផាសុខភាព និងអាចប្រកបរបររកស៊ី ធ្វើជាអាគារការិយាល័យជួល និងការិយាល័យក្រុមហ៊ុនជាដើម ។

បុរី អូរ៉ូរ៉ា ស៊ីធី មានទំហំផ្ទះធំទូលាយ ទទឹង ៤.៥០ម និងកំពស់ ៣ជាន់កន្លះ មាន៤បន្ទប់គេង ស្ថិតក្នុងគម្រោង សាងសង់ស្តង់ដារខ្ពស់ យកចិត្តទុកដាក់ ចំពោះការសាងសង់ផ្ទះ តាមលក្ខខណ្ឌបច្ចេកទេស គ្រប់ជ្រុងជ្រោយ ទីធ្លាមុខផ្ទះធំស្រឡះ និងមានផ្លូវធំទូលាយ ព្រមទាំងមានដើមឈើធំៗ អមនៅតាមដងផ្លូវផងដែរ ដោយឡែកហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹកធំៗ មិនបង្កការកកស្ទះ ។

បុរី អូរ៉ូរ៉ា ស៊ីធី បាននឹងកំពុងសាងសង់ លើផ្ទៃដីជាង ៨ពាន់ម៉ែត្រក្រឡា ហ៊ុំព័ទ្ធទៅដោយ ផ្លូវសាធារណៈធំៗជុំវិញ រីឯសំណង់លំនៅឋាន មានភាពប្រណិតខ្ពស់ ដោយគ្រោងនឹងបញ្ចប់ ការសាងសង់ ត្រឹមរយៈពេល ២៤ខែ លើគម្រោងទាំងមូល និអាចប្រគល់ផ្ទះ​ ជូនអតិថិជន ត្រឹម១៨ខែប៉ុណ្ណោះ ចំពោះតម្លៃវិញ ទាបជាងទីផ្សារ ។ លើសពីនេះទៅទៀត បុរី អូរ៉ូរ៉ា ផ្តល់លក្ខណ្ឌបង់ប្រាក់ ងាយស្រួល និងផ្តល់ការបត់បែន តាមស្ថានភាព របស់អតិថិជន ។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ 093 553 855 / 017 222 072 / 017 222 069 / 017 222 071 ៕