Home Blog Page 26

Xiaomi 14T Series បំពាក់នូវថ្មដ៏មានថាមពល និងសមត្ថភាពសាកថ្មលឿន ធានាបាននូវការសាកថ្មលឿន និងការប្រើប្រាស់ដែលអាចទុកចិត្តបាន Xiaomi 14T Pro

​ភ្នំពេញ ៖​ Xiaomi មានភាពលេចធ្លោជាលើកដំបូងនៅក្នុង Xiaomi T Series ដែលបង្ហាញសមត្ថភាពសាកឥតខ្សែ 50W បន្ថែមលើថ្ម 5000mAh ។ លើសពីនេះ 120W HyperCharge អនុញ្ញាតឱ្យសាកពេញត្រឹមតែ 19នាទី ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ Xiaomi 14T ត្រូវបានបំពាក់ដោយថាមពលថ្ម 5000mAh ដ៏រឹងមាំ និង 67W HyperCharge សម្រាប់ការសាកថ្មលឿនតាមខ្សែ។

សមត្ថភាពដ៏មានអានុភាព មកជាមួយនឹងភាពទំនើបទាន់សម័យ Xiaomi 14T Series បានរួមបញ្ចូលគ្នានូវសមត្ថភាពយ៉ាងរលូន និងការរចនាដ៏ប្រណីតដោយមានការរចនាម៉ូដបែបលោហធាតុ រលើបេលោង និងគែមអេក្រង់ស្តើងបំផុត 1.7mm ដែលជួយបង្កើនបទពិសោធន៍នៃការបង្ហាញអេក្រង់។ ទូរស័ព្ទទាំងពីរនេះមានកម្រិត IP68 ដែល ធានាភាពធន់នឹងទឹក និងធូលីដែលធន់មាំទាំងទូរស័ព្ទ និងផ្លូវចិត្ត។ Xiaomi 14T Pro បំពាក់នូវស៊ុមធ្វើពីលោហធាតុចម្រាញ់ ដែលបន្ថែមនូវភាពទំនើបទាន់សម័យ និងផ្តល់នូវភាពធន់ខ្លាំងជាង 116% ធន់នឹងការពត់កោង និងការខូចខាតបើប្រៀបធៀបទៅនឹងជំនាន់មុន។ ខ្នងកោង 3D បង្កើនផាសុកភាព និងការក្តាប់ជាប់ ខណៈពេលដែលគ្រឿងតុបតែងធ្វើពីលោហធាតុ បន្ថែមភាពប្រណីត។

Xiaomi 14T Pro មានជម្រើសបីពណ៌៖ Titan Gray, Titan Blue និង Titan Black ។ Xiaomi 14T មានជាពណ៌ Titan Gray, Titan Blue, Titan Black និង Lemon Green។ Lemon Green វ៉ារ្យ៉ង់គឺផលិតចេញពីវត្ថុធាតុដើម PU ដែលមានមូលដ្ឋានលើជីវសាស្រ្ត មានបួនស្រទាប់ ដោយរួមបញ្ចូលនូវវត្ថុធាតុដើមជីវៈចំនួន 50% រួមទាំងសរសៃក្រូចឆ្មា និង PET កែច្នៃ 100% ធ្វើឱ្យវាក្លាយជាជម្រើសដែលមិនប៉ះពាល់ដល់បរិស្ថាន៕

សាកលវិទ្យាល័យបៀលប្រាយ ប្រកាសបើកទទួលចុះឈ្មោះចូលរៀន សម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ជាមួយការផ្តល់ជូនអាហារូបករណ៍សិក្សារហូតដល់ ៣០%

0

ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ បានប្រកាសបើកទទួលចុះឈ្មោះចូលរៀន សម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ជាមួយការផ្តល់ជូនអាហារូបករណ៍សិក្សារហូតដល់ ៣០% ។ តាមរយៈនេះសាកលវិទ្យាបៀលប្រាយ ក៏ចាប់ផ្ដើម ទទួលពាក្យចុះឈ្មោះចូលរៀន ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

+សម្រាប់វគ្គទី១ ចូលរៀនថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សាកសួរព័ត៌មានថ្ងៃនេះ និស្សិតនឹងទទួលបានការផ្តល់ជូនអាហារូបករណ៍សិក្សារហូតដល់ទៅ៣០%
ជាមួយកម្មវិធីសិក្សាដូចខាងក្រោម៖
-កម្រិតបរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង (Bachelor and Associate Degree) នៃមហាវិទ្យាល័យទាំង៧ រួមមាន៖ មហាវិទ្យាល័យសេដ្ឋកិច្ចនិងវិទ្យាសាស្ត្រកសិកម្ម, មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, មហាវិទ្យាល័យទេសចរណ៍និងបដិសណ្ឋារកិច្ច, មហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម និងមហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច ។

សម្រាប់មហាវិទ្យាល័យនីមួយៗមានជំនាញជាច្រើនសម្រាប់និស្សិតជ្រើសរើស ដូចជា៖
+បរិញ្ញាបត្រសិល្បៈ
-ជំនាញ គ្រប់គ្រងទូទៅ
-ជំនាញ គណនេយ្យនិងហិរញ្ញវត្ថុ
-ជំនាញ ធនាគារនិងហិរញ្ញវត្ថុ
-ជំនាញ ទីផ្សារ
-ជំនាញ ធុរកិច្ចអន្តរជាតិ
-ជំនាញ គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច
-ជំនាញ ការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស
-ជំនាញ នីតិសាស្រ្ត
-ជំនាញ ស្ថាបត្យកម្មនិងនគរូបនីយកម្ម

+បរិញ្ញាបត្រវិទ្យាសាស្ត្រ
-ជំនាញ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
-ជំនាញ ផលិតកម្មកសិកម្មនិងទីផ្សារ
-ជំនាញ បច្ចេកវិទ្យាព័ត៌មាន
-ជំនាញ វិស្វកម្មសំណង់ស៊ីវិលអគារ
-ជំនាញ វិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិច
និងជំនាញជាច្រើនទៀត… ៕

ក្រុមហ៊ុន Vietjet ពន្លឿនការពង្រីកជើងហោះហើរជាមួយនឹងការបន្ថែមយន្តហោះ Airbus ថ្មី

ភ្នំពេញ៖ ថ្ងៃទី០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បន្តការពង្រីកបណ្តាញហោះហើរដ៏រឹងមាំរបស់ខ្លួន តាមរយៈព្រឹត្តិការណ៍សំខាន់ៗចំនួនពីរ រួមមាន កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន CFM ដើម្បីទិញម៉ាស៊ីន LEAP-1B ជាង ៤០០ គ្រឿង និងយន្តហោះ Airbus A321neo ថ្មីចំនួនមួយគ្រឿង។ ភាគីទាំងពីរ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការធ្វើទំនើបកម្មកងនាវាអាកាសចរណ៍របស់ខ្លួន និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួនឆ្ពោះទៅរកការធ្វើប្រតិបត្តិការអាជីវកម្មអាកាសចរណ៍ប្រកបដោយនិរន្តរភាព។

កិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងទាំងពីរ – ដើម្បីផ្តល់សេវាបច្ចេកទេសម៉ាស៊ីន និងម៉ាស៊ីន – ត្រូវបានចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតីវៀតណាម លោក To Lam និងប្រធានាធិបតីបារាំង លោកEmmanuel Macron នៅវិមាន Élysée។ កិច្ចព្រមព្រៀងទាំងពីរត្រូវបានប្រកាសឡើង ខណៈដែលក្រុមហ៊ុន Vietjet ត្រៀមនឹងបង្កើនប្រេកង់ហោះហើរនៅលើផ្លូវដែលតភ្ជាប់ខេត្តសៀមរាបទៅកាន់ទីក្រុងហាណូយរបស់វៀតណាម ក៏ដូចជាផ្លូវហោះហើរទៅកាន់តតំបន់ផ្សេងៗទៀតនៅទូទាំងអាស៊ី។

Vietjet ពង្រឹងភាពជាដៃគូជាមួយក្រុមហ៊ុន CFM ដោយចុះកិច្ចព្រមព្រៀងទិញម៉ាស៊ីនយន្តហោះ LEAP-1B

ភាពជាដៃគូរបស់ក្រុមហ៊ុន Vietjet ជាមួយក្រុមហ៊ុន CFM International ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Safran Aircraft Engines និង ក្រុមហ៊ុន GE Aerospace បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តសម្រាប់ការផ្គត់ផ្គង់ម៉ាស៊ីន និងសេវាកម្មបច្ចេកទេសម៉ាស៊ីនជាង ៤០០ LEAP-1B ដែលមានតម្លៃប៉ាន់ស្មានចំនួន ៨ ពាន់លានដុល្លារ ដើម្បីបង្កើនថាមពលដល់យន្តហោះដែលមានទំហំតូច។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅចំពោះមុខប្រធានាធិបតីវៀតណាម លោក To Lam និងប្រធានាធិបតីបារាំង លោក Emmanuel Macron នៅវិមាន Élysée នាថ្ងៃទី ៧ ខែតុលា។

ម៉ាស៊ីននេះ ត្រូវបានបញ្ជាទិញចំនួនពីរលើកដែលបានប្រកាសពីមុនក្នុងឆ្នាំ ២០១៦និង ២០១៨ ហើយយន្តហោះត្រូវបានគេគ្រោងនឹងចាប់ផ្តើមប្រគល់ជូននៅឆ្នាំ ២០២៥។ ប្រភេទម៉ាស៊ីន CFM LEAP ផ្តល់នូវការប្រើប្រាស់ប្រេងឥន្ធនៈតិចជាង ១៥ ទៅ ២០ ភាគរយ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន CO2 ក៏ដូចជាឆេះស្ងាត់ល្អមិនសូវមានសម្លេងរំខាន បើប្រៀបធៀបទៅនឹងម៉ាស៊ីនជំនាន់មុន។

លោក Gaël Méheust ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន CFM International បានកត់សម្គាល់ថា “អស់រយៈពេលជាងមួយទសវត្សរ៍ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍ VietJet ដើម្បីណែនាំកម្មវិធីជំនួយទាក់ទងនឹងការគ្រប់គ្រងបច្ចេកទេស ការបណ្តុះបណ្តាល និងការកែលម្អប្រសិទ្ធភាពប្រេងឥន្ធនៈសម្រាប់កងនាវាអាកាសចរណ៍ CFM56 របស់ខ្លួន ហើយឥឡូវនេះ ក៏រំពឹងថានឹងបានពង្រីកការអនុវត្តទាំងនេះទៅប្រើម៉ាស៊ីន LEAP-1B ជំនាន់ថ្មី។ យើងមានកិត្តិយសណាស់ ដែលក្រុមហ៊ុន Vietjet បានផ្តល់ទំនុកចិត្តខ្ពស់លើក្រុមហ៊ុន CFM របស់យើង ហើយយើងសូមឆ្លៀតយកឱកាសនេះ ដើម្បីជំរុញពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អក្នុងឆ្នាំនេះក៏ដូចជាទៅថ្ងៃអនាគតផងដែរ។

លោកស្រីបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet បានបន្ថែមថា “យើងពិតជាមានគុណតម្លៃ និងមានកិត្តិយសខ្លាំងណាស់ ចំពោះភាពជាដៃគូជាយុទ្ធសាស្ត្រនេះ។ ក្រុមហ៊ុនផលិតម៉ាស៊ីនឈានមុខគេលើពិភពលោក ដូចជា ក្រុមហ៊ុន Safran និង CFM បានធ្វើការជាមួយក្រុមហ៊ុន Vietjet ដើម្បីផ្តល់សេវាការធ្វើដំណើរតាមយន្តហោះដែលមានតម្លៃសមរម្យសម្រាប់មនុស្សរាប់លាននាក់ ដែលជំរុញឱ្យមានកំណើនការធ្វើដំណើរនៅក្នុងទីផ្សារអាកាសចរណ៍អាស៊ីប៉ាស៊ីហ្វិក រួមទាំងវៀតណាមផងដែរ។ កិច្ចព្រមព្រៀងថ្ងៃនេះ ត្រូវបានធ្វើឡើងដើម្បីប្រើប្រាស់ម៉ាស៊ីនយន្តហោះដែលសន្សំសំចៃប្រេង ដែលជំរុញដល់ការពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះនិរន្តរភាពអាជីវកម្មរបស់យើង។ អ្នកដំណើររបស់យើងនឹងរីករាយជាមួយការហោះហើរកាន់តែមានភាពបៃតង និងមានប្រសិទ្ធភាពជាងមុន»។

ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង ការសហការជាមួយក្រុមហ៊ុន Safranនិងក្រុមហ៊ុន CFM រហូតមកដល់ពេលនេះ បានជួយផ្តល់មិនត្រឹមតែម៉ាស៊ីនយន្តហោះប៉ុណ្ណោះទេ តែក៏ក៏ផ្តល់នូវកៅអីយន្តហោះ ផ្ទៃខាងក្នុងកាប៊ីនដ៏ស្រស់ស្អាត និងការបណ្តុះបណ្តាលការគ្រប់គ្រងម៉ាស៊ីនដល់បុគ្គលិករបស់ Vietjet ទៀតផង។ តាមរយៈសេវាទាំងនេះ វាក៏បង្កើតឱ្យមានបរិក្ខារថែយន្តហោះ រួមទាំបច្ចេកវិទ្យាកម្រិតខ្ពស់ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលនៅវៀតណាម ដោយពង្រឹងជំហររបស់ប្រទេសជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ផងដែរ។

ក្រុមហ៊ុន Vietjet ស្វាគមន៍ Airbus A321neo ថ្មី ដែលនឹងត្រូវប្រើក្នុងកងនាវាអាកាសចរណ៍ដែលកំពុងពង្រីករបស់ខ្លួន

នៅអាកាសយានដ្ឋាន Orly ក្នុងទីក្រុងប៉ារីសនាថ្ងៃទី ៧ ខែតុលា ក្រុមហ៊ុន Vietjet បានប្រារព្ធការមកដល់នៃការបន្ថែមចុងក្រោយបំផុតនៃកងនាវាអាកាសចរណ៍របស់ខ្លួន គឺយន្តហោះ Airbus A321neo នៅក្នុងពិធីមួយដែលមានការចូលរួមដោយតំណាងជាន់ខ្ពស់មកពីប្រទេសវៀតណាម និងបារាំង។ យន្តហោះថ្មីនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយរបស់ក្រុមហ៊ុន Vietjet ដើម្បីពង្រីកកងនាវាអាកាសចរណ៍របស់ខ្លួន និងកែលម្អនិរន្តរភាពតាមរយៈបច្ចេកវិទ្យាសន្សំសំចៃប្រេង។

លោកស្រីបណ្ឌិត Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ “យន្តហោះ Vietjet តាំងបង្ហាញនិមិត្តសញ្ញា ៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម – បារាំង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ និងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ ផ្សព្វផ្សាយតម្លៃរួមរវាងប្រជាជន និងមិត្តភាពអន្តរជាតិ។ យើងមានសេចក្តីសោមនស្សរីករាយណាស់ ដែលកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Vietjet និងដៃគូបារាំងទទួលបានលទ្ធផលវិជ្ជមាន ដែលវាក៏នឹងជួយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-បារាំង។ ព្រឹត្តិការណ៍ថ្ងៃនេះមានអត្ថន័យពិសេសខ្លាំងណាស់ ព្រោះវាបានបង្ហាញពីភាពជោគជ័យនៃកិច្ចប្រជុំកំពូល Francophonie Summit លើកទី ១៩ ដោយមានការចូលរួមពីមេដឹកនាំមកពីប្រទេសសមាជិកជិត ១០០ ប្រទេសផងដែរ។

ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោក Benoît de Saint-Exupéry អនុប្រធានប្រតិបត្តិក្រុមហ៊ុន Airbus ផ្នែកលក់ខាងអាជីវកម្មយន្តហោះពាណិជ្ជកម្មបានមានប្រសាសន៍ថា “ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតក្នុងភាពជាដៃគូយូរអង្វែងរបស់ក្រុមហ៊ុន Airbus ជាមួយក្រុមហ៊ុនអាកាសចរណ៍ឧស្សាហកម្ម Vietjet និងវៀតណាម។ ការផ្តល់យន្តហោះA321neo មួយគ្រឿងទៀតនេះ គឺជាជំហានសំខាន់ក្នុងការពង្រីកកងនាវាអាកាសចរណ៍ដ៏មានមហិច្ឆតារបស់ Vietjet រួមជាមួយនឹងការបញ្ជាទិញយន្តហោះ A330neo ចំនួន ២០ គ្រឿងនៅឯពិព័រណ៍ Farnborough Airshow របស់ក្រុមហ៊ុន Vietjet នាពេលថ្មីៗកន្លងទៅនេះ។ យើងពិតជាមានមោទនភាព និងទន្ទឹងរង់ចាំការបន្តកិច្ចសហប្រតិបត្តិការ និងភាពជោគជ័យជាមួយក្រុមហ៊ុន Vietjet យូរអង្វែងថែមទៀត។

យន្តហោះជំនាន់ថ្មី A321neo ត្រូវបានរចនាឡើងផ្តោតលើការសន្សំសំចៃប្រេង ជួយកាត់បន្ថយសម្លេងរំខានបានរហូតដល់ ៥០% និងការសន្សំសំចៃប្រេងជាង ២០% និងកាត់បន្ថយការបំភាយឧស្ម័នកាបូន CO₂ បើប្រៀបធៀបទៅនឹងយន្តហោះផ្លូវជំនាន់មុន ដែលការបញ្ជាទិញយន្តហោះនេះ គឺស្របតាមគោលដៅនិរន្តរភាពរបស់ Vietjet ។ ជាមួយនឹងយន្តហោះជាង ១០០ នៅក្នុងកងនាវាអាកាចរណ៍របស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តពង្រីកផ្លូវហោះហើរអន្តរជាតិរបស់ខ្លួននៅទូទាំងអាស៊ី និងទៅកាន់តំបន់ផ្សេងៗជាច្រើនទៀត ដែលនេះបានរួមចំណែកដល់ការបង្កើតការងារ និងការផ្ទេបច្ចេកវិទ្យានៅក្នុងប្រទេសវៀតណាម។ រហូតមកដល់ពេលនេះ Vietjet បានបញ្ជាទិញយន្តហោះសរុបចំនួន ២០៦ គ្រឿងជាមួយក្រុមហ៊ុន Airbus ។

បន្ទាប់ពីការផ្តល់ជូនយន្តហោះ A321neo នេះ ក្រុមហ៊ុន Airbus នឹងធ្វើការផ្តល់ជូនយន្តហោះថ្មីបន្ថែមទៀតដល់ក្រុមហ៊ុន Vietjet ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២៤ ដោយគាំទ្រដល់ផែនការពង្រីកបណ្តាញជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍បានប្រកាសនូវសេវាកម្មថ្មីជាបន្តបន្ទាប់ និងការបង្កើនប្រេកង់សម្រាប់ទិសដៅពេញនិយមនៅទូទាំងអាស៊ី រួមមានខេត្តសៀមរាប វៀងច័ន្ទន៍ កូឡាឡាំពួរ បាលី តៃណាន ណាហ្គោយ៉ា ប៊ូសាន និងដេហ្គូ។ សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចធ្វើដំណើរតាមផ្លូវសៀមរាប-ហាណូយ នឹងដំណើរការជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤ ដោយផ្តល់ជូននូវជម្រើសហោះហើរក្នុងតម្លៃសមរម្យបន្ថែមទៀត។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។​ ព័ត៌មានបន្ថែមនៅ www.vietjetair.com

អ្នកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា ២លានរៀល និងរទេះរុញ១គ្រឿង តបតាមការស្នេីសុំរបស់លោក អូន ហត ដែលភរិយាមានជម្ងឺកាត់ជេីងម្ខាង

ភ្នំពេញ៖ ដោយបានទទួលដំណឹង ពីការខ្វះខាត របស់គ្រួសារលោក អូន ហត ដែលមានភរិយាឈ្មោះ ញ៉ែម ម៉ៅ ភេទស្រី អាយុ៥៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្រុម៨ ភូមិ៣ ក្រុងព្រះសីហនុ មានជម្ងឺត្រូវបានកាត់ជេីងម្ខាង ដែលកំពុងសម្រាកព្យាលបា លនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុហើយនោះ អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានសម្រេចឧបត្ថម្ភថវិកា ចំនួន ២,០០០០,០០០រៀល និងរទេះរុញ១គ្រឿង ។

យោងតាមតំណាងរបស់អ្នកឧកញ៉ាមានលោក ម៉ុត ភារី លោក តាន់ វ៉ាន់ធី លោក ហន សុជាតិ និងមានលោក ផាន់ ដិច មេភូមិ៣ និងក្រុមការងារ បានយកថវិកាចំនួន ២,០០០០,០០០រៀល និងរទេះរុញ០១ ឧបត្ថមតបតាមការស្នេីសុំ របស់គ្រួសារខាងលើ។

នេះសបញ្ជាក់ឲ្យឃេីញពីទឹកចិត្តសប្បុរសរបស់អ្នកឧកញ៉ា ដែលតែងតែជួយឧបត្ថម សង្រ្គោះ ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលបានជួបប្រទះនូវទុក្ខលំបាកនាពេលកន្លងមក។

ក្រោយពីបានទទួលនូវសម្ភារៈ និងថវិកាឧបត្ថមពីអ្នកឧកញ៉ា បងស្រី ញ៉ែម ម៉ៅ និងស្វាមី ពិតជាមានក្តីរំភេីប និងថ្លែងអំណរគុណ ដឹងគុណ អ្នឧកញ៉ា និងលោកស្រី សូមជួបប្រទះតែនឹង សេចក្តីសុខ ចម្រេីន ឈ្នះអស់មារសត្រូវគ្រប់ទឹសទី៕

តម្លៃមាសនៅ វៀតណាម បានកើនឡើង បើទោះបីជានៅសកលលោក ធ្លាក់ចុះ

បរទេស ៖ តម្លៃដុំមាសនៅក្នុងប្រទេសវៀតណាមបានកើនឡើង ១,១៩ភាគរយ ដល់ ៨៥ លានដុង ស្មើនឹង ៣.៤២១,៩០ ដុល្លារអាមេរិក ក្នុងមួយ តម្លឹង (១ tael ស្មើនឹង ៣៧,៥ ក្រាមឬ ១,២ អោន) នៅព្រឹកថ្ងៃអង្គារ ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីចុងខែឧសភា ខណៈដែលអត្រាពិភពលោក បានធ្លាក់ចុះបន្តិច។ តម្លៃមាសមានស្ថិរភាពគឺ ៨៣,៣ លានដុង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ថា តម្លៃមាសនៅទូទាំងពិភពលោកបានធ្លាក់ចុះទាប នៅថ្ងៃអង្គារ ដោយសម្ពាធដោយប្រាក់ដុល្លារ កាន់តែរឹងមាំ ខណៈដែលអ្នកចូលរួមទីផ្សារ កំពុងរង់ចាំនាទីនៃកិច្ចប្រជុំ ចុងក្រោយរបស់ធនាគារ កណ្តាលអាមេរិក និងទិន្នន័យសេដ្ឋកិច្ច សម្រាប់សញ្ញាបន្ថែមទៀត លើផ្លូវអត្រាការប្រាក់ របស់សហរដ្ឋអាមេរិក ។

Spot Gold បានធ្លាក់ចុះ ០,២ភាគរយ មកនៅត្រឹម ២.៦៣៩,៤៥ដុល្លារ ក្នុងមួយអោន។ អនាគតមាសរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ០,៣ភាគរយ ដល់ ២.៦៥៨,៧០ ដុល្លារ។

ចំណែកសន្ទស្សន៍ប្រាក់ ដុល្លារបានហក់ឡើង ជិតដល់កម្រិតខ្ពស់រយៈពេល ៧សប្តាហ៍ ដែលធ្វើឱ្យមាស ដុំមានតម្លៃថ្លៃ ជាងសម្រាប់អ្នកកាន់រូ បិយប័ណ្ណផ្សេងទៀត ខណៈដែលការវាយតម្លៃស្តង់ដារគោល ១០ ឆ្នាំ របស់រតនាគារសហរដ្ឋអាមេរិក បានកើនឡើងដល់ ៤ភាគរយ ជាលើកដំបូងក្នុងរយៈពេលជាង ២ ខែ ៕
ប្រែសម្រួលៈ ណៃ តុលា

Vietjet​ ផ្តល់ជូនជើងហោះហើរកាន់តែច្រើនពីខេត្តសៀមរាប និងទូទាំងអាស៊ី

ភ្នំពេញ៖ ថ្ងៃទី  ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet កំពុងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះពាណិជ្ជកម្ម និងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនប្រេកង់ហោះហើរនៅលើផ្លូវដែលតភ្ជាប់ខេត្តសៀមរាបនៃប្រទេសកម្ពជា ជាមួយទីក្រុងហាណូយនៃប្រទេសវៀតណាម។ ចាប់ពីថ្ងៃទី ២៧ ខែតុលា ផ្លូវហោះហើរនេះ នឹងដំណើរការជារៀងរាល់ថ្ងៃ ដោយកើនឡើងពីជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់នូវជម្រើសហោះហើរក្នុងតម្លៃសមរម្យបន្ថែមទៀតសម្រាប់អ្នកធ្វើដំណើរមកពីកម្ពុជា។

ឥឡូវនេះ អ្នកធ្វើដំណើរអាចរកទិញសំបុត្របានតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air។ អ្នក​ធ្វើ​ដំណើរ​កម្ពុជា​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​ការ​ប្រូម៉ូសិនដ៏ពិសេសនេះបាន ដោយគ្រាន់តែកក់​ជើង​ហោះហើរ​នៅ​ពេល​នេះ។ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ ចាប់ពីម៉ោង ១២:០០ ព្រឹក ដល់ម៉ោង ១១:៥៩ យប់ (UTC+7) អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០០% លើសំបុត្រអេកូ (*) ដោយប្រើលេខកូដប្រូម៉ូសិន VJ1010។ ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរដែលធ្វើឡើងនៅចន្លោះថ្ងៃទី ១ខែមករា ឆ្នាំ ២០២៥ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។ លើសពីនេះ សំបុត្រតម្លៃ ០ ដុល្លាររាប់លាន (*) សំបុត្រនៅទូទាំងបណ្តាញទាំងអស់របស់ Vietjet អាចរកទិញបានរៀងរាល់ថ្ងៃសុក្រ។

សម្រាប់អ្នកដំណើរដែលស្វែងរកបទពិសោធន៍ល្អៗរាល់ពេលធ្វើដំណើរម្តងៗ Vietjet ក៏កំពុងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៥០% លើថ្លៃសំបុត្រយន្តហោះពិសេស (*) សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃនេះដល់ថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ ២០២៤។ សំបុត្រទាំងនេះ ត្រូវបានផ្តល់ជូនកញ្ចប់អត្ថប្រយោជន៍ចំនួន ៣ ទៀត គឺដាក់ឥវ៉ាន់បានទម្ងន់រហូតដល់ ៤០ គីឡូក្រាម ជ្រើសរើសកន្លែងអង្គុយ និងផ្លាស់ប្តូរកាលវិភាគហោះហើរដោយឥតគិតថ្លៃ (**)។

Flower basket on bike of street vendor on Hanoi street. Yellow leaf trees. Autumn or winter season; Shutterstock ID 1665397495; Purchase Order: purchase_order

អ្នកដំណើរដែលធ្វើដំណើរទៅកាន់ទីក្រុងហាណូយអាចបន្សាំខ្លួនទៅនឹងបរិយាកាសដ៏រស់រវើក និងជាប្រវត្តិសាស្ត្រនៃរដ្ឋធានីរបស់ប្រទេសវៀតណាម ដែលជាកន្លែងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប លាយឡំជាមួយនឹងភាពទាក់ទាញទំនើបៗ។ ភ្ញៀវទេសចរណ៍នឹងស្វែងរកបទពិសោធន៍ដ៏គួរឱ្យទាក់ទាញដែលកំពុងរង់ចាំនៅទីនោះ ដូចជា បឹង Hoan Kiem ដ៏ល្បីល្បាញ អាចដើរលើស្ពានពណ៌ក្រហមដ៏គួរឱ្យទាក់ទាញទៅកាន់ប្រាសាទ Ngoc Son និងដើរកម្សាន្តតាមផ្លូវតូចៗដ៏មមាញឹកក្នុងសង្កាត់ចាស់ Old Quarter របស់ទីក្រុងហាណូយ។ លើសពីនេះ អ្នកធ្វើដំណើរអាចទៅទស្សនាទីតាំងសំខាន់ៗ ដូចជា វិមានហូជីមិញ និងប្រាសាទអក្សរសាស្ត្រជាដើម។

អ្នកដំណើរពីកម្ពុជា ក៏អាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់ជើងហោះហើរដ៏ទូលំទូលាយរបស់ Vietjet ទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក តាមរយៈទីក្រុងហាណូយបានដោយងាយស្រួលផងដែរ។ ការធ្វើឱ្យប្រសើរឡើងនៅលើផ្លូវសៀមរាប-ហាណូយ គឺជាផ្នែកមួយនៃការបង្កើនប្រេកង់ជើងហោះហើរសរុបរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងការបន្ថែមសេវាកម្មថ្មីៗបន្ថែមទៀតរវាងប្រទេសវៀតណាម និងគោលដៅសំខាន់ៗនៅអាស៊ីសម្រាប់ការធ្វើដំណើរចុងឆ្នាំ និងឆ្នាំថ្មីខាងមុខនេះ។

ក្រុមហ៊ុន Vietjet នឹងចាប់ផ្តើមផ្តល់សេវាកម្មអន្តរជាតិថ្មីរបស់ខ្លួនដែលតភ្ជាប់ទីក្រុងហាណូយទៅទីក្រុងគូឡាឡាំពួ រដ្ឋធានីនៃប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏នឹងចាប់ផ្តើមឡើងវិញនូវផ្លូវហោះហើរទីក្រុងហូជីមិញ-តៃណាន ចាប់ពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ដោយភ្ជាប់ទីក្រុង និងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប្រទេសវៀតណាម។ ជាមួយទីក្រុងប្រវត្តិសាស្ត្ររបស់តៃវ៉ាន់។ លើសពីនេះ Vietjet កំពុងបង្កើនសេវាកម្មរបស់ខ្លួនដែលតភ្ជាប់ទីក្រុងហាណូយទៅណាហ្គោយ៉ា និងប៊ូសាន ក៏ដូចជាទីក្រុងហូជីមិញទៅកាន់ទីក្រុងវៀងច័ន្ទ និងកោះបាលីផងដែរ។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សែងៗ

(**) លក្ខខណ្ឌនានាត្រូវបានអនុវត្តន៍

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។​ ព័ត៌មានបន្ថែមនៅ www.vietjetair.com

vivo V40 5G ដែលជាស្មាតហ្វូន ដ៏ពេញនិយម នៅអាស៊ីបានមកដល់ទីផ្សារកម្ពុជា សម្រាប់ការថតរូបកម្រិតអាជីព ក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ

0

រាជធានីភ្នំពេញ, កម្ពុជា – ខែតុលា ឆ្នាំ 2024 – vivo ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាស្មាតហ្វូនដែលល្បីល្បាញ និងការលក់ដាច់ខ្លាំងនៅអាស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការមកដល់នូវម៉ូឌែលថ្មីនៃ V40 Series នៅកម្ពុជា ដែលមានការបំពាក់កាមេរ៉ា ZEISS និង AI Aura Light Portrait ដែលជាការថតរូប Portrait ដ៏ល្អបំផុតក្នុងចំណោមស្មាតហ្វូនកម្រិតមធ្យម ហើយការមកដល់របស់ V40 Series នេះរួមមាន V40 5G និង V40 Lite។

លោក Jerry Thai និង  លោក Sovanna Kem ដែលជា អ្នកជំនាញផ្នែកថតរូបនឹងបង្ហាញពី ការថតរូប Portrait កម្រិតអាជីព មុខងារ AI និង ភាពធន់របស់ផលិតផលនេះផងដែរ។

ប្រវត្តិនៃ ZEISS ហេតុអ្វីត្រូវជ្រើសរើស ZEISS ?  

ZEISS គឺជាឈ្មោះរបស់ Carl Zeiss ដែលជាសហគ្រិនផ្នែកចក្ខុវិស័យ ជាអ្នកជំនាញខាងអ៊ុបទិក ដែលមានកេរ្តិ៍ឈ្មោះជាងមួយសតវត្ស ដែលស្នាដៃរបស់គាត់ទទួលបានភាពជោគជ័យដ៏អស្ចារ្យ នៅក្នុងប្រវត្តិសាស្រ្ត។ កញ្ចក់លែន ZEISS ភាគច្រើនត្រូវបានប្រើប្រាស់ផ្តាច់មុខក្នុងការមេរ៉ាកំពូល ៗរបស់ក្រុមហ៊ុនផលិតភាពយន្តហូលីវូដធំៗ បានផលិតម៉ាស៊ីនពិនិត្យភ្នែកម៉្ញូបដែលមានបច្ចេកវិទ្យាខ្ពង់ កញ្ចក់វែងតាដែលមានស្តង់ដារនឹងតម្លៃថ្លៃ  ដូចជាលែនការមេរ៉ា ZEISS បង្កើតឡើង យ៉ាងពិសេសសំរាប់ការថតរូបក្នុង លំហដំបូងគេ អំឡុងពេលចុះចតនៅឋានព្រះច័ន្ទ។ លោក  Carl Zeiss ក៏ជាអ្នកបង្កើតមីក្រូទស្សន៍ដំបូងគេក្នុងឆ្នាំ 1846/47 ផងដែរ។  vivo និង  ZEISS Global Imaging Partnership អស់រយៈពេលជាង 10 ឆ្នាំ។    

យុគសម័យថ្មីនៃការថតរូបស្មាតហ្វូនដ៏សំខាន់

នៅក្នុងយុគសម័យនៃប្រព័ន្ធផ្សព្វផ្សាយសង្គមសព្វថ្ងៃនេះ កាមេរ៉ាបានក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការទំនាក់ទំនង ក៏ដូចជាការចែករំលែក សម្រាប់អ្នកបង្កើតមាតិកា និង អ្នករកចំនូលតាម អ៊ីនធឺណិត។ ដោយយល់ពីតម្រូវការពិសេសរបស់អ្នកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា  vivo V40 បានបំពាក់កាមេរ៉ាដែលសហការជាមួយក្រុមហ៊ុន ZEISS ។ ហើយការសហការនេះធ្វើអោយរូបភាព នៃការថតរូប Portrait មានគុណខ្ពស់ មានភាពស្រស់ស្អាតល្អឥតខ្ចោះ ។ ការលាយបញ្ចូលគ្នានូវការថតរូប Portrait ដ៏មានឥទ្ធិពល ជាមួយថាមពលថ្មធំ 5500mAh និងការរចនាដ៏ស្តើងស្រាល ស្រួលកាន់ ជាមធ្យោបាយដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ ដែលផ្តល់ភាពងាយស្រួលក្នុងការច្នៃប្រឌិត និងការបញ្ចេញមតិ។ 

ប្រតិបត្តិការដ៏មានឥទ្ធិពល និងការរចនាឆើតឆាយ

លក្ខណ:ពិសេសរបស់ V40 Series មិនមែនមានត្រឹមតែកាមេរ៉ាពិសេសប៉ុណ្ណោះទេ ប្រព័ន្ធប្រតិបត្តិការក៏មានសមត្ថភាពខ្លាំងផងដែរ ដែលធានាបាននូវដំណើរការដោយរលូន និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ការរចនាដ៏ប្រណិត និងទាន់សម័យ ដែលបង្ហាញពីខ្សែកោងឆើតឆាយ និងសិប្បកម្មដ៏ផ្ចិតផ្ចង់ បំលែងស្មាតហ្វូនទៅជាស្នាដៃសិល្បៈ។ 

មានការស្ងើចសសើរពីអ្នកបច្ចេកទេស ថតរូបជាច្រើនក្នុងស្រុក

លោក Jerry Thai – Brab Chom Chom ដែលត្រូវបានគេស្គាល់ថាជា អ្នកថតរូបអាជីព និងអ្នក បណ្តុះបណ្តាលផ្នែកថតរូប វីដេអូ  នឹងបង្ហាត់បង្ហាញអំពីរបៀបប្រើប្រាស់ vivo V40 Series  ក្នុងការថតរូប Portrait កម្រិតអាជីព (professional-level portrait photography) លើសពីស្មាតហ្វូនដទៃទៀតប្រកប ដោយភាពច្នៃប្រឌិត ។  ក្នុងពេលជាមួយគ្នានេះក៏មានអ្នកជំនាញថតរូបជាច្រើនរូបដែលនឹងបង្ហាញពីសមិទ្ធិផលនៃការប្រើប្រាស់ V40 Series ក្នុង ការផ្តិចយករូបភាព និង វីដេអូដ៏ស្រស់ស្អាត។ ពួកគាត់នឹង បង្ហាញពីចំណាប់អារម្មណ៏  ការយល់ឃើញ និង បច្ចេកទេសក្នុងការថតរូប Portrait របស់ V40 Series និងការប្រើប្រាស់ Aura light ក្នុងកន្លែងដែលមានពន្លឺមិនសូវអំណោយផល និង បច្ចេកវិទ្យា AI ក៏ដូចជាមុខងារជាច្រើនទៀត ដែលជំនួយអោយការថតរូបមាន ភាព ច្បាស់ល្អនឹងគុណភាពខ្ពស់។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ vivo ឬតាមដាន vivo នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចូលរួមសន្ទនា និងទទួលបានព័ត៌មានថ្មីៗ អំពី Pre- order និង ការលក់ជាផ្លូវការ នៅ ពាក់កណ្តាលខែ តុលា នេះ ។ www.facebook.com/vivoCambodia   

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូន​អូប័រល្បឿនលឿន GTVC ទៅទទួលជនបរទេសម្នាក់ មានជំងឺលើសឈាម ពីកោះរ៉ុង មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ បានឲ្យអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលបុរសជនបរទេសមួយរូប មានជំងឺលើសឈាម (មិនអាចកុំរើកបានមួយជំហៀងខ្លួន) ក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនបរទេសខាងលើមានឈ្មោះ STEPHEN CHARLES BISSET ភេទប្រុស មាន អាយុ ៦៩ឆ្នាំ ជនជាតិអូស្រ្តាលី។

ជនបរទេសខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព៕

vivo V40 5G ដែលជាស្មាតហ្វូនដ៏ពេញនិយមនៅអាស៊ីបានមកដល់ទីផ្សារកម្ពុជាសម្រាប់ការថតរូបកម្រិតអាជីពក្រោមការសហការជាមួយ ZEISS ដ៏ល្បីល្បាញ

0

ភ្នំពេញ: vivo ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកបច្ចេកវិទ្យាស្មាតហ្វូនដែលល្បីល្បាញ និងការលក់ដាច់ខ្លាំងនៅអាស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការមកដល់នូវម៉ូឌែលថ្មីនៃV40 Series នៅកម្ពុជា ដែលមានការបំពាក់កាមេរ៉ា ZEISS និង AI Aura Light Portrait ដែលជាការថតរូប Portrait ដ៏ល្អបំផុតក្នុងចំណោមស្មាតហ្វូនកម្រិតមធ្យម ហើយការមកដល់របស់ V40 Series នេះរួមមាន V40 5G និង V40 Lite។ លោក Jerry Thai និង  លោក  Sovanna Kem ដែលជា អ្នកជំនាញផ្នែកថតរូបនឹងបង្ហាញពី ការថតរូប Portrait កម្រិតអាជីព មុខងារ AI និង ភាពធន់របស់ផលិតផលនេះផងដែរ។

ប្រវត្តិនៃ ZEISS ហេតុអ្វីត្រូវជ្រើសរើស ZEISS ?  

ZEISS គឺជាឈ្មោះរបស់ Carl Zeiss ដែលជាសហគ្រិនផ្នែកចក្ខុវិស័យ ជាអ្នកជំនាញខាងអ៊ុបទិក ដែលមានកេរ្តិ៍ឈ្មោះជាងមួយសតវត្ស ដែលស្នាដៃរបស់គាត់ទទួលបានភាពជោគជ័យដ៏អស្ចារ្យ នៅក្នុងប្រវត្តិសាស្រ្ត។ កញ្ចក់លែន ZEISS ភាគច្រើនត្រូវបានប្រើប្រាស់ផ្តាច់មុខក្នុងការមេរ៉ាកំពូល ៗរបស់ក្រុមហ៊ុនផលិតភាពយន្តហូលីវូដធំៗ  បានផលិតម៉ាស៊ីនពិនិត្យភ្នែកម៉្ញូបដែលមានបច្ចេកវិទ្យាខ្ពង់ កញ្ចក់វែងតាដែលមានស្តង់ដារនឹងតម្លៃថ្លៃ  ដូចជាលែនការមេរ៉ា ZEISS បង្កើតឡើង យ៉ាងពិសេសសំរាប់ការថតរូបក្នុង លំហដំបូងគេ អំឡុងពេលចុះចតនៅឋានព្រះច័ន្ទ។ លោក  Carl Zeiss ក៏ជាអ្នកបង្កើតមីក្រូទស្សន៍ដំបូងគេក្នុងឆ្នាំ 1846/47 ផងដែរ។  vivo និង  ZEISS Global Imaging Partnership អស់រយៈពេលជាង 10 ឆ្នាំ។    

យុគសម័យថ្មីនៃការថតរូបស្មាតហ្វូនដ៏សំខាន់

នៅក្នុងយុគសម័យនៃប្រព័ន្ធផ្សព្វផ្សាយសង្គមសព្វថ្ងៃនេះ កាមេរ៉ាបានក្លាយជាឧបករណ៍ដ៏សំខាន់ក្នុងការទំនាក់ទំនង ក៏ដូចជាការចែករំលែក សម្រាប់អ្នកបង្កើតមាតិកា និង អ្នករកចំនូលតាម អ៊ីនធឺណិត។ ដោយយល់ពីតម្រូវការពិសេសរបស់អ្នកប្រើប្រាស់ក្នុងទីផ្សារកម្ពុជា  vivo V40 បានបំពាក់កាមេរ៉ាដែលសហការជាមួយក្រុមហ៊ុន ZEISS ។  ហើយ

ការសហការនេះធ្វើអោយរូបភាព នៃការថតរូប Portrait មានគុណខ្ពស់ មានភាពស្រស់ស្អាតល្អឥតខ្ចោះ ។ ការលាយបញ្ចូលគ្នានូវការថតរូប Portrait ដ៏មានឥទ្ធិពល ជាមួយថាមពលថ្មធំ 5500mAh និងការរចនាដ៏ស្តើងស្រាល ស្រួលកាន់ ជាមធ្យោបាយដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ ដែលផ្តល់ភាពងាយស្រួលក្នុងការច្នៃប្រឌិត និងការបញ្ចេញមតិ។ 

ប្រតិបត្តិការដ៏មានឥទ្ធិពល និងការរចនាឆើតឆាយ

លក្ខណ:ពិសេសរបស់ V40 Series មិនមែនមានត្រឹមតែកាមេរ៉ាពិសេសប៉ុណ្ណោះទេ ប្រព័ន្ធប្រតិបត្តិការក៏មានសមត្ថភាពខ្លាំងផងដែរ ដែលធានាបាននូវដំណើរការដោយរលូន និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ការរចនាដ៏ប្រណិត និងទាន់សម័យ ដែលបង្ហាញពីខ្សែកោងឆើតឆាយ និងសិប្បកម្មដ៏ផ្ចិតផ្ចង់ បំលែងស្មាតហ្វូនទៅជាស្នាដៃសិល្បៈ។

មានការស្ងើចសសើរពីអ្នកបច្ចេកទេស ថតរូបជាច្រើនក្នុងស្រុកលោក Jerry Thai – Brab Chom Chom ដែលត្រូវបានគេស្គាល់ថាជា អ្នកថតរូបអាជីព និងអ្នក បណ្តុះបណ្តាលផ្នែកថតរូប វីដេអូ  នឹងបង្ហាត់បង្ហាញអំពីរបៀបប្រើប្រាស់ vivo V40 Series  ក្នុងការថតរូប Portrait កម្រិតអាជីព (professional-level portrait photography) លើសពីស្មាតហ្វូនដទៃទៀតប្រកប ដោយភាពច្នៃប្រឌិត ។  ក្នុងពេលជាមួយគ្នានេះក៏មានអ្នកជំនាញថតរូបជាច្រើនរូបដែលនឹងបង្ហាញពីសមិទ្ធិផលនៃការប្រើប្រាស់ V40 Series ក្នុង ការផ្តិចយករូបភាព និង វីដេអូដ៏ស្រស់ស្អាត។ ពួកគាត់នឹង បង្ហាញពីចំណាប់អារម្មណ៏  ការយល់ឃើញ និង បច្ចេកទេសក្នុងការថតរូប Portrait របស់ V40 Series និងការប្រើប្រាស់ Aura light ក្នុងកន្លែងដែលមានពន្លឺមិនសូវអំណោយផល និង បច្ចេកវិទ្យា AI ក៏ដូចជាមុខងារជាច្រើនទៀត ដែលជំនួយអោយការថតរូបមាន ភាព ច្បាស់ល្អនឹងគុណភាពខ្ពស់។ 

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រផ្លូវការរបស់ vivo ឬតាមដាន vivo នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីចូលរួមសន្ទនា និងទទួលបានព័ត៌មានថ្មីៗ អំពី Pre- order និង ការលក់ជាផ្លូវការ នៅ ពាក់កណ្តាលខែ តុលា នេះ ។ 

https://www.facebook.c om/vivoCambodia

ក្រុមហ៊ុន Vietjetនិង Castlelakeបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់សម្រាប់យន្តហោះ Airbus ចំនួន ៤គ្រឿងដែលមានតម្លៃ៥៦០ លានដុល្លារអាមេរិក

ភ្នំពេញ៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន Vietjet និង Castlelake ដែលជាអ្នកគ្រប់គ្រងការវិនិយោគជំនួសសកលដែលមានឯកទេសក្នុងការវិនិយោគលើទ្រព្យសកម្មដែលមានបទពិសោធន៍ជិត ២០ ឆ្នាំក្នុងការវិនិយោគ ជួល និងសេវាកម្មយន្តហោះបានផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីផ្តល់ហិរញ្ញប្បទានយន្តហោះចំនួន ៤ គ្រឿងដែលមានតម្លៃ ៥៦០ លានដុល្លារអាមេរិក។ ពិធីអនុស្សរណៈនៃការយោគយល់គ្នា នេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam នៅវេទិកាធុរកិច្ចវៀតណាម-អៀរឡង់។

ជាផ្នែកមួយនៃ MOU នេះ Castlelake មានបំណងផ្តល់ហិរញ្ញប្បទានសម្រាប់យន្តហោះ Airbus A321neo ទំនើបថ្មីចំនួន ៤ ក្រោមការបញ្ជាទិញដែលមានស្រាប់របស់ក្រុមហ៊ុន Vietjet ជាមួយក្រុមហ៊ុន Airbus ។ យន្តហោះទាំងនេះនឹងត្រូវបានដឹកជញ្ជូនទៅនៅឆ្នាំ ២០២៤។ ប្រតិបត្តិការដែលបានរំពឹងទុកនេះធ្វើឡើងតាមកិច្ចព្រមព្រៀងហិរញ្ញប្បទានដែលត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០២៣ សម្រាប់យន្តហោះ Airbus A321neo ចំនួន ៣ គ្រឿង និងជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតលើកិច្ចព្រមព្រៀងហិរញ្ញប្បទានទាក់ទងនឹងកងនាវាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Vietjet ។

លោក Chris Buckley ជាប្រធានផ្នែកដៃគូនិងពាណិជ្ជកម្មអាកាសចរណ៍នៅ Castlelake បានមានប្រសាសន៍ថា «Castlelakeរីករាយបន្តការកសាងទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុន Vietjet និងគាំទ្រដល់បេសកកម្មរបស់ Vietjet ក្នុងការផ្តល់សេវាកម្មអាកាសចរណ៍ពិសេសតាមសេវា​ភតិសន្យា​ហិរញ្ញវត្ថុរបស់យើង។ យើងទន្ទឹងរង់ចាំក្នុងការបន្តប្រតិបត្តិការនេះ និងស្វែងរកឱកាសបន្ថែមទៀតដើម្បីពង្រីកអាជីវកម្មជាមួយ Vietjet នាពេលអនាគត»

លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet បានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានេះស្របតាមយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Vietjet ដើម្បីពង្រីកកងនាវា និងបណ្តាញហោះហើរជាសកល។ គាំទ្រដោយការផ្តល់ហិរញ្ញប្បទានអន្តរជាតិ ក្រុមហ៊ុន Vietjet បន្តផ្តល់នូវការហោះហើរប្រកបដោយសុវត្ថិភាព ផាសុកភាព និងសន្សំសំចៃលើយន្តហោះថ្មីទំនើបដោយភ្ជាប់អ្នកធ្វើដំណើរទៅកាន់គោលដៅពិភពលោកដ៏គួរឱ្យរំភើប។ សេវាកម្មរបស់យើងមិនត្រឹមតែលើកកម្ពស់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញកំណើនសេដ្ឋកិច្ច និងជម្រុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេស និងទ្វីបនានា»

បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការយន្តហោះជាង ១០០ គ្រឿង រួមទាំងយន្តហោះជំនាន់ទំនើប សន្សំសំចៃប្រេង និងសុវត្ថិភាពបំផុតនៅលើពិភពលោក ដូចជា A320, A321ceo, A321neo – A321neo ACF, និង A330។ ក្រុមហ៊ុនអាកាសចរណ៍នេះប្តេជ្ញាការពារបរិស្ថាន និងប្រសិទ្ធភាពប្រេងឥន្ធនៈដោយមានគោលដៅសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់សូន្យត្រឹមឆ្នាំ ២០៥០។ ក្រុមហ៊ុន Vietjet បានដឹកជញ្ជូនអ្នកដំណើរជាង ២០០លាននាក់ដែកក្នុងនោះមានរួមមានអ្នកធ្វើដំណើរតាមយន្តហោះលើកដំបូងរាប់លាននាក់។

ជាមួយនឹងយន្តហោះថ្មី ក្រុមហ៊ុន Vietjet នឹងពង្រីកបណ្តាញហោះហើររបស់ខ្លួនបន្ថែមទៀតទាំងក្នុងប្រទេសវៀតណាម និងអន្តរជាតិ។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុងហាណូយដែលជាទីក្រុងសម្បូរវប្បធម៍របស់ប្រទេសវៀតណាមដែលមានប្រវត្តិជាង ១០០០ ឆ្នាំ។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាក៏អាចទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់យ៉ាងទូលំទូលាយរបស់ក្រុមហ៊ុនអាកាសចរណ៍ទៅកាន់គោលដៅជាច្រើននៅអាស៊ី និងអូស្ត្រាលី។

Castlelake ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ បានវិនិយោគដោយផ្ទាល់ ឬដោយប្រយោលទៅលើយន្តហោះជាង ៦៥០ ប្រភេទផ្សេងៗគ្នា ហើយបានបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនអាកាសចរណ៍ប្រមាណ ២០០ ដែលលាតសន្ធឹងជាង ៦០ ប្រទេសជុំវិញពិភពលោក។

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។ព័ត៌មានបន្ថែមនៅ www.vietjetair.com