ដើម្បីអបអរសាទភាពជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក GUMBALL 3000 ទើបបញ្ចប់ទៅថ្មីៗដែលកម្ពុជាទទួលបានកំណត់ត្រាពិភពលោក GUINNESS WORLD RECORD ការតាំងបង្ហាញរថយន្ត SUPERCARS ដ៏ច្រើនបំផុត 🙏❤️ ពួកយើងរៀបចំកម្មវិធីប្រគល់ GUINNESS WORLD RECORD នៅលើឆាកមហាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ខ្នាតយក្ស EXPREZ TOUR CONCERT ខាងមុខនេះ 🤟🏻🤩
កាលពីថ្មីៗនេះ ក្រុមអ្នកជំនាញ Ford Performance សហការជាមួយនឹងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team បានធ្វើការចូលរួមប្រកួតក្នុងកម្មវិធី Thailand Rally Raid Championship (TRRC) 2024 ហើយទទួលបានជ័យជំនះចំណាត់ថ្នាក់លេខ 1 ក្នុងវិញ្ញាសារប្រភេទរថយន្តថ្មីដែលនៅក្នុងសភាពដើមបំផុត (Production Class)។
ក្រុមហ៊ុន Ford នៅតែបន្តភាពជ័យជំនះរបស់ខ្លួន នៅក្នុងទីផ្សាររថយន្តPick-Up Off-Road ដ៏មានសមត្ថភាពខ្ពស់ ដោយបង្ហាញជាថ្មីម្តងទៀតថា គ្រប់រថយន្ត Ford ទាំងអស់គឺ “រឹងមាំគ្រប់ស្ថានភាព – Tough in Every Situation”។
លោក Michael Freeman និងលោក Chommalee Chaiya ដែលបើកបរក្នុងរថយន្តមានលេខរៀងទី8 បានបញ្ចប់វិញ្ញាសារចម្ងាយ 130 គីឡូម៉ែត្រក្នុងរយៈពេល 2ថ្ងៃ ចាប់ពីថ្ងៃទី5 ដល់ថ្ងៃទី6 តុលា ឆ្នាំ2024 នៅ Korat ក្នុងខេត្តNakhon Ratchasima ប្រទេសថៃ ដោយបើកបរឆ្លងកាត់ផ្លូវក្នុងសភាពលំបាក និងមានឧបសគ្គជាច្រើន និងប្រកួតជាមួយគូរប្រកួតជើងខ្លាំងមកពីស្ថាប័ន ក្រុមហ៊ុនក្នុងវិស័យយានយន្តផ្សេងៗជាង 12ក្រុម ដោយមានការប្រកួតប្រជែង យ៉ាងស្វាហាប់បំផុត ដើម្បីទទួលយកជ័យជំនះរៀងៗខ្លួន និង ។ សមិត្តផលដ៏អស្ចារ្យនេះបង្ហាញពី សមត្ថភាពម៉ាស៊ីនដ៏ខ្លាំង និងប្រព័ន្ធបូមដ៏ទំនើបរបស់ Ford Ranger Raptor ក៏ដូចជាកិច្ចសហការផ្នែកវិស្វកម្ម ពិសេសរវាងក្រុមអ្នកជំនាញ Feeliq Innovation Motorsport Racing Team, Ford និង RMA Special Vehicles ។
សមិត្ថផលនេះ គឺសម្រេចបានដោយសាររថយន្ត Ford Ranger Raptor មានបំពាក់មកនូវកម្លាំងម៉ាស៊ីនដ៏អស្ចារ្យ ដែលផ្តល់នូវសន្ទុះខ្លាំងដែលផលិតឡើង ជាពិសេសដោយក្រុមអ្នកជំនាញ Ford Performance ដែលនាំមកនូវទំនុកចិត្តក្នុងការបើកបរ និងរួមទាំងបច្ចេកវិទ្យាបូម FOX ដែលជាប្រភេទបូមដ៏ទំនើប និងមានបច្ចេកវិទ្យា Live-Valve ដែលបានរៀបចំជាពិសេសសម្រាប់រថយន្ត Ford Ranger Raptor ប្រភេទបូមនេះគឺជាបូមអេឡិចត្រូនិច ដែលអាចកំណត់ការប្រើប្រាស់ ទៅតាមស្ថានភាពផ្លូវនីមួយៗ និងរក្សាលំនឹងរបស់រថយន្ត មិនអោយប៉ះពាល់ដល់តួរថយន្ត រួមទាំងផ្តល់នូវផាសុកភាពក្នុងការបើកបរ។