Home Blog Page 34

សាកលវិទ្យាល័យបៀលប្រាយ ជាគ្រឹះស្ថានឧត្តមសិក្សាធំជាងគេនៅកម្ពុជា កំពុងបន្តការអប់រំ និងបណ្តុះបណ្តាលនិស្សិតជិត ១២ម៉ឺននាក់

ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ គឺជាគ្រឹះស្ថានឧត្តមសិក្សាធំជាងគេក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងបន្តការអប់រំ និងបណ្តុះបណ្តាលនិស្សិតជិត ១២ម៉ឺននាក់ ។

សាកលវិទ្យាល័យបៀលប្រាយ ផ្តល់ការអប់រំកម្រិតឧត្តមសិក្សា និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននិងអ្នកសិក្សាស្រាវជ្រាវ ចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិតដែលរួមមាន៖ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច – សេដ្ឋកិច្ចនិងវិទ្យាសាស្ត្រកសិកម្ម – សិល្បៈ មនុស្សសាស្ត្រ និងភាសា – វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា – ទេសចរណ៍និងបដិសណ្ឋារកិច្ច – នីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងមហាវិទ្យាល័យ វិស្វកម្មនិងស្ថាបត្យកម្ម ដែលមានមុខជំនាញជាច្រើន និងមានទីតាំងគោលរាជធានី-សាខាខេត្តចំនួន៩៖ ភ្នំពេញ សៀមរាប បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ តាកែវ រតនៈគិរី ស្ទឹងត្រែង និងត្បូងឃ្មុំ ។

ចំពោះកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ មានមុខជំនាញជាច្រើនដូចជា៖
► គ្រប់គ្រងទូទៅ
► ធុរកិច្ចអន្តរជាតិ
► គ្រប់គ្រងអចលនទ្រព្យនិងដីធ្លី
► ការគ្រប់គ្រងធនធានមនុស្សនិងទំនាក់ទំនងវិជ្ជាជីវៈ
► សហគ្រិនភាពនិងការគ្រប់គ្រងសហគ្រាស
► គណនេយ្យនិងហិរញ្ញវត្ថុ
► គណនេយ្យ
► ហិរញ្ញវត្ថុ
► ធនាគារនិងហិរញ្ញវត្ថុ
► ទីផ្សារ
► នីតិសាស្រ្ត
► គ្រប់គ្រងសាធារណៈនិងអភិបាលកិច្ច
► ភាសាអង់គ្លេស
► ការបង្រៀនភាសាអង់គ្លេសជាភាសាបរទេស
► បច្ចេកវិទ្យាព័ត៌មាន
► វិស្វកម្មសំណង់ស៊ីវិលអគារ
► វិស្វកម្មសំណង់ស៊ីវិលស្ពានថ្នល់
► វិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិក
► ស្ថាបត្យកម្មនិងនគរូបនីយកម្ម
► គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច
► គ្រប់គ្រងទេសចរណ៍
► សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
► ផលិតកម្មកសិកម្មនិងទីផ្សារ

ចំពោះអាសយដ្ឋានសាកលវិទ្យាល័យបៀលប្រាយ ស្ថិតនៅអគារ A និង B ផ្លូវ១០០៣ កែងផ្លូវ១៩៨៨ និងផ្លូវ១៩៩២ ភូមិ/សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

+ទូរស័ព្ទលេខ : 023 987 700, 012 682 777, 015 682 777
+អ៊ីម៉ែល : info@bbu.edu.kh
+គេហទំព័រ : bbu.edu.kh
+Facebook Page :​ fb.com/bbu.edu.kh

សាកលវិទ្យាល័យបៀលប្រាយ ជាគ្រឹះស្ថានឧត្តមសិក្សាធំជាងគេនៅកម្ពុជា បាននិងកំពុងបន្តការអប់រំ និងបណ្តុះបណ្តាលនិស្សិត ១៣ម៉ឺននាក់

ភ្នំពេញ៖ សាកលវិទ្យាល័យបៀលប្រាយ គឺជាគ្រឹះស្ថានឧត្តមសិក្សាធំជាងគេក្នុងប្រទេសកម្ពុជា ដែលបាននិងកំពុងបន្តការអប់រំនិងបណ្តុះបណ្តាលនិស្សិតចំនួន ១៣ម៉ឺននាក់ ។

សាកលវិទ្យាល័យបៀលប្រាយ ផ្តល់ការអប់រំកម្រិតឧត្តមសិក្សា និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននិងអ្នកសិក្សាស្រាវជ្រាវ ចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតបណ្ឌិតដែលរួមមាន៖ មហាវិទ្យាល័យគ្រប់គ្រងធុរកិច្ច – សេដ្ឋកិច្ចនិងវិទ្យាសាស្ត្រកសិកម្ម – សិល្បៈ មនុស្សសាស្ត្រ និងភាសា – វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា – ទេសចរណ៍និងបដិសណ្ឋារកិច្ច – នីតិសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងមហាវិទ្យាល័យ វិស្វកម្មនិងស្ថាបត្យកម្ម ដែលមានមុខជំនាញជាច្រើន និងមានទីតាំងគោលរាជធានី-សាខាខេត្តចំនួន៩៖ ភ្នំពេញ សៀមរាប បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ តាកែវ រតនៈគិរី ស្ទឹងត្រែង និងត្បូងឃ្មុំ ។

៣០ឆ្នាំនៃការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន HEINEKEN ចំពោះនិរន្តរភាព

ភាគទី ១និរន្តរភាពបរិស្ថាន

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួនក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ។ សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មក ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មនេះ គឺលើសពីពាក្យស្លោកដែលក្រុមហ៊ុនបានលើកឡើង ដោយក្រុមហ៊ុននេះប្រាកដថាសកម្មភាពនិរន្តរភាពត្រូវបានបង្កប់នៅគ្រប់ប្រតិបត្តិការរបស់ខ្លួន។ ក្នុង​អត្ថបទ​ជា​បន្តបន្ទាប់​ចំនួនបីភាគ​នេះ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នឹងបង្ហាញប្រជាជន​កម្ពុជា​អំពីសកម្មភាពនៃ​និរន្តរភាព​របស់​ក្រុមហ៊ុន​ ចាប់តាំងពីថ្ងៃប្រតិបត្តិការដំបូងរហូត​មក​ដល់​ពេល​បច្ចុប្បន្ននេះ។

លោកស្រី Anne de Graaf នាយកកិច្ចការសាជីវកម្មនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា មហិច្ឆតាក្នុងការ «ធ្វើ​ឱ្យពិភពលោកកាន់​តែ​ប្រសើរ» របស់ក្រុមហ៊ុន HEINEKEN គឺផ្អែកលើយុទ្ធសាស្រ្តនិរន្តរភាពដែលមានបំណងផ្តល់ផលវិជ្ជមានលើបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ។

លោកស្រី Anne បានបន្តមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនស្រាបៀរអន្តរជាតិដែលមានទំនួលខុសត្រូវ និងឈានមុខមួយ យើងប្តេជ្ញាក្នុងការធ្វើអ្វីដែលត្រឹមត្រូវជាមួយនឹងគោលដៅក្នុងការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ។ យើងធ្វើអាជីវកម្មដោយការគោរព និងយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ដៃគូអាជីវកម្ម អ្នកប្រើប្រាស់របស់យើង និងអ្នកពាក់ព័ន្ធទាំងអស់នៅទូទាំងខ្សែសង្វាក់ផលិតកម្ម ដោយបង្កើតគុណតម្លៃឱ្យកាន់តែមាននិរន្តរភាព និងយូរអង្វែងសម្រាប់ប្រទេសកម្ពុជា ដែលក្រុមហ៊ុនយើងបានកសាងជាប្រវត្តិសាស្រ្តរយៈពេល ៣០ ឆ្នាំនៅទីនេះ»។

និរន្តរភាព​បរិស្ថាន

យុទ្ធសាស្ត្រនិរន្តរភាពរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានដោះស្រាយនូវផលប៉ះពាល់បរិស្ថាននៃអាជីវកម្ម និងប្រតិបត្តិការរបស់ខ្លួន ដោយផ្តោតសំខាន់លើការឆ្ពោះទៅរកការបញ្ឈប់ការបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ ការបង្កើនការប្រើប្រាស់ឡើងវិញក្នុងកម្រិតអតិបរមា ធានាការគ្រប់គ្រងសំណល់ប្រកបដោយការទទួលខុសត្រូវ រួមជាមួយនឹងការសន្សំសំចៃទឹក។

ដំណើរការស្នូលនៃដំណើរការផលិតស្រាបៀរ គឺការប្រើប្រាស់ថាមពលកម្តៅកកើតឡើងវិញ។ ជាធម្មតា កម្តៅត្រូវបានផលិតដោយការដុតនៃឥន្ធនៈហ្វូស៊ីលដែលមិនអាចកកើតឡើងវិញបាន។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានវិនិយោគលើរោងចក្រជីវម៉ាសដែលប្រើប្រាស់អង្កាម ក្នុងការបង្កើតចំហាយទឹក ដើម្បីផ្គត់ផ្គង់ថាមពលកម្តៅដែលអាចកើតឡើងវិញបានសម្រាប់រោងចក្រផលិតស្រាបៀរ។ ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញមិនត្រឹមតែស្របតាមមហិច្ឆតារបស់ក្រុមហ៊ុន ហ៊ិននីគែន ក្នុងការបញ្ឃប់ការបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជា វិធីសាស្រ្តនេះក៏ជាផ្នែកមួយនៃវិធីសាស្រ្តក្នុងការបង្កើនការប្រើប្រាស់ឡើងវិញផងដែរ។  ស្រាបៀរ Anchor White របស់ក្រុមហ៊ុននេះ ត្រូវបានផលិតដោយប្រើប្រាស់អង្ករមកពីខេត្តបាត់ដំបង។ អង្កាម​ត្រូវ​បាន​គេ​ប្រើ​ជា​ឥន្ធនៈ​ជីវម៉ាស ហើយ​ផេះអង្កាមដែលនៅសល់ក្រោមដុតគឺត្រូវ​បាន​លក់​ ​សម្រាប់កែច្នៃ​ជា​ជី។ បន្ថែមពីលើនេះ ផេះអង្កាមមួយចំណែក ត្រូវបានឧបត្ថម្ភដល់កសិករ សម្រាប់ធ្វើជីកំប៉ុសជាមួយនឹងវត្ថុធាតុដើមផ្សេងៗទៀត ក្នុងការធ្វើអោយដំណាំកាន់តែរីកលូតលាស់បានល្អ។

ចំពោះរឿងការបង្កើនការប្រើប្រាស់ឡើងវិញ ក្រុមហ៊ុនធ្វើឡើងមិនត្រឹមតែលើវត្ថុធាតុផ្សំនោះទេ តែក្រុមហ៊ុនក៏បានពង្រីករហូតដល់ការវេចខ្ចប់ផលិតផលផងដែរ។ កាលពីឆ្នាំមុន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចាប់ផ្តើមយុទ្ធនាការប្រមូលសំបកដបត្រឡប់មកវិញ ដោយសហការជាមួយអាជីវកម្ម ក្នុងផ្នែកសេវាកម្មម្ហូបអាហារ និង វិស័យបដិសណ្ឋារកិច្ច ដើម្បីធានាថា ដបស្រាបៀរត្រូវបានប្រគល់មកវិញសម្រាប់ការប្រើប្រាស់ឡើងវិញ។ នៅចុងឆ្នាំ ២០២៣ បារ ភោជនីយដ្ឋាន និងសណ្ឋាគារចំនួន ១.៨០០ នៅទូទាំងខេត្តចំនួនប្រាំមួយ បានចូលរួមយុទ្ធនាការនេះ។ ជំរុញដោយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គំនិតផ្តួចផ្តើមនេះត្រូវបានគាំទ្រដោយអាជីវកម្មក្នុងស្រុកនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច ដោយចាប់ផ្តើមយុទ្ធនាការដើម្បីលើកកម្ពស់ការបង្កើនការប្រើប្រាស់ឡើងវិញឱ្យកាន់តែទូលំទូលាយ។

បើគ្មានទឹកក៏គ្មានស្រាបៀរដែរ។ នៅទូទាំងពិភពលោក ក្រុមហ៊ុន HEINEKEN មានមហិច្ឆតាក្នុងការធ្វើឱ្យមានតុល្យភាពពេញលេញនៃទឹកដែលបានប្រើប្រាស់នៅក្នុងផលិតផលរបស់ខ្លួនត្រឡប់ទៅតំបន់ទឹកវិញនៅឆ្នាំ ២០៣០ និងកាត់បន្ថយការប្រើប្រាស់ទឹកជាមធ្យមដល់ ២,៦ hl/hl ក្នុងតំបន់ដែលមានការខ្វះខាតទឹកប្រើប្រាស់ និង ២,៩ hl/hl នៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០។ នៅប្រទេសកម្ពុជា ក្រុមហ៊ុនគាំទ្រមហិច្ឆតានេះជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្តកាត់បន្ថយការប្រើប្រាស់ទឹកជាមធ្យម ហើយថែមទាំងបានវិនិយោគលើរោងចក្រប្រព្រឹត្តិកម្មទឹកសំណល់ខ្នាតធំដែលអាចឱ្យទឹកសំណល់ត្រូវបានបន្សាបមុនពេលបញ្ចេញត្រឡប់ទៅវិញ។ រោងចក្រស្រាបៀរនេះក៏បានប្រើប្រាស់ទឹកសំណល់ដែលបានកែច្នៃឡើងវិញ ដើម្បីប្រើប្រាស់ក្នុងគោលបំណងលាងសម្អាតទូទៅ។

ការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ: រឿងនិរន្តរភាពបរិស្ថានរហូតមកដល់ពេលបច្ចុប្បន្ន

បរិស្ថាន

ការឆ្ពោះទៅរកការបញ្ឍប់ការបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ

ការឆ្ពោះទៅរកការបញ្ឈប់ការបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ ក្នុងវិសាលភាពកម្រិត ១ និង ២ នៅឆ្នាំ ២០៣០

ថាមពលជីវម៉ាសចេញពីអង្កាម

ការបង្កើនការប្រើប្រាស់ឡើងវិញក្នុងកម្រិតអតិបរមា

ការប្រមូលសំបកដបត្រឡប់មកវិញពីហាងចំនួន ​១.៨០០​ គិតត្រឹមឆ្នាំ ២០២៣

ពីកាកសំណល់ទៅវត្ថុមានតម្លៃ ក្រោមមហិច្ឆតារួមជាសកល ដោយគ្មានសម្រាមត្រូវបានបញ្ចូនទៅទីលានចាក់សម្រាម

ការឆ្ពោះទៅរកប្រភពទឹក និងធម្មជាតិដែលមានសុខាមាលភាពល្អ

ការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព ដោយបន្តកែលម្អអោយកាន់តែប្រសើរឡើងដើម្បីឈានដល់គោលដៅនៃការប្រើប្រាស់ទឹកជាមធ្យម ២.៩ hl/hl

ការបង្កើនការប្រើប្រាស់ទឹកឡើងវិញ ដោយទឹកសំណល់ត្រូវបានបន្សាបមុនពេលបញ្ចេញត្រឡប់មកវិញ

ការជម្រុញក្នុងការធ្វើអោយប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង

សរុបសេចក្តីមក ក្រុមហ៊ុន HEINEKEN ពិត​ជា​លើសពីក្រុមហ៊ុន​ស្រា​បៀរ​ទៅ​ទៀត ព្រោះក្រុមហ៊ុននេះមានគោលបំណងបង្កើតផលវិជ្ជមាន និង​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើត​អនាគត​នៃ​ប្រទេស​កម្ពុជាអោយកាន់តែ​ប្រសើរ ដោយរួមគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទូទាំង​ខ្សែ​សង្វាក់ផលិតកម្ម​របស់​ខ្លួនរួម​មាន រាជរដ្ឋាភិបាល អ្នកផ្គត់ផ្គង់ អ្នកចែកចាយ ភ្នាក់ងារ បុគ្គលិក អតិថិជន អ្នកប្រើប្រាស់ សហគមន៍ក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយ។

ជាចុងបញ្ចប់ លោកស្រី Anne បានបញ្ជាក់ថា៖ «យើងពិតជាសប្បាយចិត្តចំពោះវត្តមាននៅក្នុងប្រទេសកម្ពុជារយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយយើងមានបំណងចង់ចូលរួមចំណែកដល់ការរីកលូតលាស់ប្រកបដោយចីរភាពក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ និងបន្តទៀត។ យើង​រួម​គ្នា​ធ្វើការ​ឆ្ពោះ​ទៅ​ការធ្វើអោយ​ប្រទេស​កម្ពុជា​​កាន់​តែ​ប្រសើរឡើង»។

សប្តាហ៍ក្រោយ ភាគទី ២ ៣០ ឆ្នាំនៃការធ្វើឲ្យប្រទេសកម្ពុជាកាន់តែប្រសើរ៖ ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន HEINEKEN ចំពោះនិរន្តរភាពសង្គម

ក្រុមហ៊ុន Vietjet គ្រោងបង្កើតមជ្ឈមណ្ឌលជួសជុលនិងថែទាំ (MRO) យន្តហោះនិងពង្រឹងបន្ថែមទៀត នូវការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាស រវាងប្រទេសវៀតណាម និងឡាវ

ភ្នំពេញ ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ នៅថ្ងៃនេះបានប្រកាសអំពីអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីអនុវត្តគម្រោងជាច្រើនទាក់ទងនឹងអាកាសចរណ៍ រួមទាំងផែនការបង្កើតមជ្ឈមណ្ឌលជួសជុលននិងថែទាំ (MRO) យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសឡាវ។

ពិធីប្រកាសនេះ ប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ដោយមានវត្តមានរបស់ លោក តូ ឡាំ ប្រធានាធិបតីវៀតណាម, លោក ថងលូន ស៊ីស៊ូលីត ប្រធានាធិបតីឡាវ និងឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ។ ប្រធានាធិបតី​វៀតណាម លោក តូ ឡាំ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពី​ថ្ងៃ​ទី ១២-១៣ ខែ​កក្កដា តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះ ក្រុមហ៊ុន Vietjet នឹងធ្វើការសហការជាមួយនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវ ដើម្បីអនុវត្តគម្រោងទាក់ទងនឹងអាកាសចរណ៍ និងពង្រីកសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសក្នុងប្រទេសឡាវ ដែលត្រូវបានរំពឹងថានឹងបង្កើតការងារថ្មីរហូតដល់ 2,500 កន្លែង នៅក្នុងវិស័យអាកាសចរណ៍របស់ប្រទេសនេះ។ ក្រុមហ៊ុនអាកាសចរណ៍ ក៏មានគម្រោងបង្កើតមជ្ឈមណ្ឌលជួសជុលនិងថែទាំ (MRO) យន្តហោះរបស់ខ្លួនក្នុងប្រទេសឡាវជាមួយនឹងវិទ្យាស្ថានអាកាសចរណ៍ Vietjet ដើម្បីត្រួតពិនិត្យការបណ្តុះបណ្តាលបុគ្គលិកថ្មីឱ្យកាន់តែមានជំនាញថែមទៀតស្របតាមស្តង់ដារអាកាសចរណ៍អន្តរជាតិ។ តាមរយៈភាពជាដៃគូរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet នាយកដ្ឋានអាកាសចរណ៍ស៊ីវិលឡាវនឹងផ្តល់ការគាំទ្រផ្នែករដ្ឋបាល ផ្លូវច្បាប់ និងមធ្យោបាយនានា ព្រមទាំងសម្របសម្រួលជាមួយទីភ្នាក់ងារផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ការងារនានានៃគម្រោងនេះ។

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការពង្រីកការតភ្ជាប់ផ្លូវអាកាសក្នុងប្រទេសឡាវ មានគោលបំណងផ្តល់ជូននូវជម្រើសជើងហោះហើរដែលមានតម្លៃសមរម្យ និងសេវាកម្មតាមផ្លូវអាកាសប្រកបដោយគុណភាពដល់ភ្ញៀវទេសចរឡាវ និងអន្តរជាតិដែលមកទស្សនាប្រទេសនេះ។ គំនិតផ្តួចផ្តើមទាំងនេះ ត្រូវបានរៀបចំឡើងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម លើកកម្ពស់ការតភ្ជាប់ពាណិជ្ជកម្ម និងទេសចរណ៍ និងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសឡាវ និងប្រទេសជិតខាងក្នុងតំបន់ផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការរួមចំណែក និងសមត្ថភាពរបស់ក្រុមហ៊ុន Vietjet ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ដែលមានបណ្តាញហោះហើរដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ កិច្ចព្រមព្រៀងដែលបានប្រកាសនៅថ្ងៃនេះ ក៏ត្រូវបានធ្វើឡើងស្របតាមគោលដៅ និងទិសដៅតែមួយ ដែលកំណត់ដោយរដ្ឋាភិបាលនៃប្រទេសវៀតណាម និងឡាវនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងវិស័យដឹកជញ្ជូនចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៥។

នៅឆ្នាំ 2023 ក្រុមហ៊ុន Vietjet បានបើកដំណើរការមជ្ឈមណ្ឌលថែទាំយន្តហោះក្នុងតំបន់ដ៏ទំនើបមួយ ដោយសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ឡាវ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរដំបូងរបស់ខ្លួនរវាងប្រទេសវៀតណាម និងឡាវ ដោយភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងវៀងច័ន្ទ។ សេវាកម្មតាមផ្លូវអាកាស បានផ្តល់ជម្រើសធ្វើដំណើរកាន់តែងាយស្រួល សម្រាប់អ្នកធ្វើដំណើររវាងប្រទេសទាំងពីរ និងសម្របសម្រួលការតភ្ជាប់បន្ថែមទៀតទៅកាន់ប្រទេសអូស្ត្រាលី ឥណ្ឌា កូរ៉េខាងត្បូង ជប៉ុន ចិន ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី កាហ្សាក់ស្ថាន និងប្រទេសជាច្រើនទៀត។

បច្ចុប្បន្ន វៀតណាម ឈរឈ្មោះជាវិនិយោគិន និងដៃគូពាណិជ្ជកម្មធំជាងគេមួយរបស់ប្រទេសឡាវ ជាមួយនឹងគម្រោងវិនិយោគសកម្មចំនួន 255 នៅក្នុងប្រទេសឡាវ សរុបទឹកប្រាក់ចំនួន 5.5 ពាន់លានដុល្លារអាមេរិក។ គម្រោងនេះ ផ្តោតសំខាន់លើវិស័យឧស្សាហកម្មផ្សេងៗ រួមទាំងការដឹកជញ្ជូន ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាពរួមគ្នាសម្រាប់ឡាវ វៀតណាម និងប្រទេសនានាក្នុងតំបន់។

នៅខែធ្នូ ឆ្នាំ 2023 ក្រុមហ៊ុន Vietjet បានរៀបចំពិធីសម្ពោធជើងហោះហើរត្រង់តភ្ជាប់រដ្ឋធានីហាណូយរបស់វៀតណាមជាមួយទីក្រុងបេតិកភណ្ឌនៃខេត្តសៀមរាបក្នុងប្រទេសកម្ពុជា។ ពិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមាន លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្ទីរ និងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរនៅទីក្រុងហាណូយ។ ក្រុមហ៊ុន Vietjet ចាប់ផ្តើមជើងហោះហើរទៅមកប្រចាំថ្ងៃ រវាងទីក្រុងសៀមរាបក្នុងប្រទេសកម្ពុជា និងរដ្ឋធានីហាណូយរបស់វៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ 1 ម៉ោង និង 40 នាទីក្នុងមួយជើង។

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ស្វែងយល់ពីតំបន់ទេសចរណ៍គជ់លាក់ខ្លួន ដ៏ល្អបំផុតជាមួយ Emirates រីករាយជាមួយតម្លៃសំបុត្រ ដ៏សមរម្យធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ប៉ារីស និងប្រទេសកាណាដាចំពោះការកក់ទុកមុនថ្ងៃទី ២១ខែកក្កដា ឆ្នាំ ២០២៤និងការឈប់សម្រាកដោយឥតគិតថ្លៃ នៅក្នុងទីក្រុងឌូបៃ

ភ្នំពេញ ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៤ – ឥឡូវនេះ គឺជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីកក់សំបុត្រធ្វើដំណើរកម្សាន្តពាក់កណ្តាលឆ្នាំដើម្បីសម្រាកកម្សាន្ត និងស្វែងកន្លែងកម្សាន្តក្រៅពីសហគមន៉របស់ខ្លួនជាមួយនឹងតម្លៃពិសេស។ ដើម្បីអបអរក្នុងឱកាសនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកក៏នឹងផ្តល់ការឈប់សម្រាកដោយឥតគិតថ្លៃនៅក្នុងទីក្រុងឌូបៃសម្រាប់អ្នកធ្វើដំណើរដែលស្នាក់នៅក្នុងទីក្រុងលើសពី ២៤ ម៉ោង។

ក្រុមហ៊ុនអាកាសចរណ៍ Emirates បានបន្តសេវាដឹកភ្ញៀវធ្វើដំណើរពីទីក្រុងភ្នំពេញទៅទីក្រុងឌូបៃជារៀងរាល់ថ្ងៃ តាមរយៈប្រទេសសិង្ហបុរីកាលពីខែឧសភាឆ្នាំនេះមកម្ល៉េះ។ ការបើកដំណើរការឡើងវិញនេះធ្វើឡើងក្នុងពិធីស្វាគមន៍ជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)។

ឥឡូវនេះ ក្រុមហ៊ុន Emirates កំពុងផ្តល់សេវាដឹកអ្នកដំណើរឡើងវិញពាក់កណ្តាលឆ្នាំសម្រាប់អ្នកធ្វើដំណើរទាំងអស់ក្នុងខែកក្កដានេះជាមួយនឹងតម្លៃសំបុត្រពិសេសទៅកាន់ទីក្រុងឌូបៃ ប៉ារីស និងប្រទេសកាណាដា។ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ អ្នកដំណើរអាចរង់ចាំទិញសំបុត្រដែលមានតម្លៃសមរម្យ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុងឌូបៃ ទីក្រុងឡុងដ៍ ម៉ុងត្រេអាល់ តូរ៉ុនតូ និងតំបន់ផ្សេងៗទៀត ដែលមានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥។

បន្ថែមពីនេះ អ្នកដំណើរដែលទិញសំបុត្រធ្វើដំណើរត្រឡប់មកវិញពីក្រុមហ៊ុន Emirates ប្រភេទ First Class ឬ Business Class ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ នឹងអាចរីករាយជាមួយការស្នាក់នៅរយៈពេល ២ យប់ ដោយឥតគិតថ្លៃនៅសណ្ឋាគារលំដាប់ផ្កាយ ៥ គឺសណ្ឋាគារ JW Marriott Marquis Hotel Dubai ខណៈពេលដែលអ្នកធ្វើដំណើរក្នុង Premium Economy Class ឬ Economy Class អាចរីករាយនឹងការស្នាក់នៅមួយយប់ដោយមិនគិតថ្លៃ។ ការផ្តល់ជូនពិសេសនេះមានសុពលភាពសម្រាប់សំបុត្រធ្វើដំណើរត្រឡប់មកវិញ ឬឈប់នៅឌូបៃក្នុងរយៈពេលលើសពី ២៤ ម៉ោងសម្រាប់ការធ្វើដំណើររវាងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤។

គោលដៅធ្វើដំណើរពិសេស និងតម្លៃរួមមាន៖

គោលដៅតម្លៃសំបុត្រប្រភេទ Economy Class (USD)តម្លៃសំបុត្រប្រភេទ Business Class (USD)
ទីក្រុងឌូបៃ 591.002299.40 
ទីក្រុងប៉ារីស 944.002888.70 
ទីក្រុងម៉ុងត្រេអាល់ 1775.205761.20 
ទីក្រុងតូរ៉ុនតូ 1531.406337.40 

ការធ្វើដំណើរទេសចរណ៍នាពេលវិស្សមកាលក៏មកដល់ភ្ញៀវធ្វើដំណើរអាចចាប់ផ្តើមធ្វើដំណើរដោយរីករាយជាមួយកម្មវិធីកម្សាន្តលើយន្តហោះដែលឈ្នះពានរង្វាន់ដ៏សំបូរបែបរបស់ក្រុមហ៊ុន Emirates ផ្តល់ជូនជាង ៦.៥០០ ប៉ុស្តិ៍នៃភាពយន្ត កម្មវិធីទូរទស្សន៍ តន្ត្រី និងហ្គេមតាមតម្រូវការរបស់អ្នកដំណើរជាច្រើនភាសា ។ អ្នកដំណើរទាំងអស់ក៏អាចរីករាយជាមួយការភ្ជាប់ Wi-Fi ដោយឥតគិតថ្លៃនៅលើយន្តហោះនៅពេលដែលពួកគេចុះឈ្មោះចូលប្រើកម្មវិធី Emirates Skywards ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗអមដោយអាហារច្រើនមុខ និងភេសជ្ជៈឥតគិតថ្លៃនៅពេលកំពុងធ្វើដំណើរផងដែរ។  

ក្រុមហ៊ុន Emirates បានប្រមូលផ្តុំតំបន់ទេសចរណ៍ពិសេសៗលាក់ខ្លួនដ៏ពេញនិយមជាច្រើនដែលភ្ញៀវអាចទៅកម្សាន្តបានដោយរីករាយ។

ទីក្រុងឌូបៃ

Photo via Dubai Design Week’s official Facebook page

សម្រាប់អ្នកដែលកំពុងស្វែងរកការសម្រាកប្រកបដោយភាពច្នៃប្រឌិត កម្មវិធី Dubai Design Week នឹងត្រឡប់មកវិញចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤។ កម្មវិធី Dubai Design Week ឆ្នាំនេះនឹងមានស្ថាបត្យកម្ម ការរចនាផលិតផល រហូតដល់ការរចនាក្រាហ្វិក និងផ្នែកគម្រោងប្លង់ដែលផ្តោតលើការរចនាសម្រាប់អនាគតប្រកបដោយនិរន្តរភាពជាមួយនឹងការតាំងពិពណ៌ កន្លែងលក់ និង សិក្ខាសាលាដែលធ្វើឡើងនៅ Dubai Design District។

អ្នកដំណើរ Emirates ដែលធ្វើដំណើរទៅកាន់ ឆ្លងកាត់ ឬត្រឡប់ទៅទីក្រុងឌូបៃអាចរីករាយកាន់តែច្រើនជាមួយនឹង My Emirates Pass ។ អ្នកធ្វើដំណើរអាចប្រើប្រាស់ប័ណ្ណហោះហើររបស់ពួកគេដើម្បីទទួលបានការបញ្ចុះតម្លៃនៅហាងលក់រាយ តំបន់កម្សាន្ត និងកន្លែងទទួលទានអាហារដ៏ធំទូលាយ ព្រមទាំងកន្លែងដ៏ទាក់ទាញនិងស្ប៉ាប្រណីតៗនៅទូទាំងទីក្រុងឌូបៃ និងអារ៉ាប់រួម។ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ អតិថិជនរបស់ក្រុមហ៊ុន Emirates អាចទទួលបានបទពិសោធន៍តំបន់កម្សាន្តក្នុងបញ្ជីរបស់ទីក្រុងឌូបៃរួមទាំងសួនទឹកដ៏ទាក់ទាញ និងកន្លែងគយគន់ទេសភាពដែលមានកម្ពស់ខ្ពស់បំផុតរបស់ពិភពលោកនៅ Burj Khalifa At The Top ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រចូលទស្សនាផងដែរ។ អ្នកធ្វើដំណើរគ្រាន់តែត្រូវការបង្ហាញប័ណ្ណហោះហើរពេលទៅដល់ ឬតាមឌីជីថលដោយបំពេញព័ត៌មានក្នុងទម្រង់កំណត់សុពលភាពអត្តសញ្ញាណដើម្បីទទួលបានអត្ថប្រយោជន៍នានា និងការបញ្ចុះតម្លៃពិសេស។

ទីក្រុងប៉ារីស

Photo by Marie Dehayes on Unsplash

សម្រាប់បទពិសោធន៍ដំណើរកម្សាន្តក្នុងតំបន់ និងប្លែកៗនៅទីក្រុងប៉ារីស អ្នកធ្វើដំណើរអាចដើរលេង ឬជិះទូកតាមព្រែក Saint-Martin ដែលតំបន់ដ៏ស្ងប់ស្ងាត់ និងមិនសូវមានសម្លេងអ៊ូអរប់ប្រៀបទៅតំបន់ River Seine ។ ព្រែកនេះមានប្រវែង ៤,៥ គីឡូម៉ែត្រហើយ​ស្ថិតនៅ​ក្រោម​ដី ២ គីឡូម៉ែត្រ​ដែលព្រែកនេះហូរឆ្លងកាត់​តាម​ហាង​ដ៏​ស្រស់​ស្អាត ហាង​កាហ្វេ និងតំបន់ដែលមានទិដ្ឋភាព​រស់​រវើក។ ព្រែកនេះក៏មានទ្វារសម្រាប់បិទចេញចូល ស្ពានថ្ម និងស្ពានយោលផងដែរ។ សម្រាប់ទិដ្ឋភាពដ៏ស្រស់បំព្រងនៃជីវិតនៅទីក្រុងប៉ារីស ភ្ញៀវទេសចរគួរតែទៅ Cité des Fleurs (ទីក្រុងផ្កា) ដែលជាតំបន់មានផ្លូវថ្មើរជើងនៅសង្កាត់ទី ១៧ នៃទីក្រុងប៉ារីស។ តំបន់នេះលាក់ខ្លួនពីភាពអ៊ូអរនិងមមាញឹកក្នុងទីក្រុង ចំពោះតំបន់ដែលមានផ្លូវក្រាលដោយថ្មនេះត្រូវបានតុបតែងដោយផ្ទះចម្រុះពណ៌ដែលហ៊ុំព័ទ្ធដោយផ្កា និងដើមឈើដ៏ស្រស់ស្អាត។

ទីក្រុងម៉ុងរ៉េអាល់

Photo by supplied

ទីក្រុងម៉ុងត្រេអាល់ ត្រូវបានបង្កើតឡើងដោយសង្កាត់ផ្សេងៗគ្នា ដែលមានរចនាបថទីក្រុងទំនើបជាមួយនឹងទិដ្ឋភាពបែបអឺរ៉ុបដ៏ចំណាស់គួរឲ្យគយគន់។ អគារខ្ពស់ៗទំនើបៗនៅក្នុងទីប្រជុំជនអមទៅដោយផ្លូវក្រាលកៅស៊ូនៃ Old Montreal ជាមួយនឹងហាងកាហ្វេ ផ្សារ និងវិចិត្រសាលសិល្បៈ។ ទីក្រុងនេះ គឺជាមជ្ឈមណ្ឌលវប្បធម៌ និងជាគោលដៅក្នុងបញ្ជីកម្សាន្តសម្រាប់អ្នកក្នុងស្រុក និងអ្នកដំណើរអន្តរជាតិដូចគ្នា! ធ្វើដំណើរទៅទស្សនាទេសភាព Notre-Dame Basilica ដ៏ល្បីល្បាញនៃទីក្រុងម៉ុងរ៉េអាល់ដ៏ស្រស់ស្អាតទាំងខាងក្នុងនិងខាងក្រៅ ហើយទស្សនាសារមន្ទីរផ្សេងៗដែលនៅក្បែរនោះ ដើម្បីស្វែងយល់ពីដើមកំណើតនៃទីក្រុងម៉ុងត្រេអាល់។

មិនថាអ្នកកំពុងដើរទិញឥវ៉ាន់នៅហាងទំនើបៗ និងផ្សារទំនើបនៅតាមបណ្តោយផ្លូវ Rue Sainte-Catherine ញ៉ាំកាហ្វេ និងស្ងើចសរសើរសិល្បៈតាមដងផ្លូវនៅ Plateau Mont-Royal ដ៏រស់រវើក ឬដើរកាត់ Parc du Mont-Royal ទេ អ្នកនឹងរកឃើញស្នាដៃសិល្បៈ និងការច្នៃប្រឌិតគ្រប់ទីកន្លែងដែលអ្នកទៅ។

អ្នកដែលនិយមចូលចិត្តម្ហូបអាហារប្រាកដជាចង់ទៅទីក្រុងម៉ុងរ៉េអាល់ និងអាហារឆ្ងាញ់ៗទាំងអស់ដែលទីក្រុងនេះដែលផ្តល់ជូនដូចជា នំប័រម៉ុងត្រេអាល់ដ៏ល្បីដែលប្រជែងនឹងទីក្រុងញូវយ៉កព្រោះមានភោជនីយដ្ឋានល្បីៗលំដាប់ខ្ពស់ដែលមានម្ហូបអាហារសំបូរបែបមកពីជុំវិញពិភពលោក។ អាហារមួយប្រភេទដែលអ្នកមិនគួរមើលរំលងបាននោះគឺ poutine ជាម្ហូបបែបបុរាណបារាំង-កាណាដាដែលមានដំឡូងបំពង ទឹកជ្រលក់ និងឈីស។

បន្ថែមពីនេះ អ្នកទាំង​អស់​គ្នា​អាចរីករាយកម្សាន្តដូចជា ការ​ឡើង​ភ្នំ​រ៉ូយ៉ាល់ជា​ភ្នំ​ដែល​ធ្វើឲ្យទីក្រុង​ម៉ុងរ៉េអាល់មានភាពល្បីល្បាញខ្លាំង។ អ្នកក៏អាច​រីករាយ​នឹង​ទិដ្ឋភាព​ទូទាំង​ទីក្រុង និង​ទន្លេ St. Lawrence ផងដែរ។

ទីក្រុងតូរ៉ុនតូ

Photo by supplied

មនុស្សជាច្រើនប្រៀបធៀបទីក្រុងភាគខាងកើតនៃប្រទេសកាណាដានេះទៅនឹងទីក្រុងញូវយ៉ក ហើយអ្នកទាំងអស់គ្នានឹងដឹងថាវាខុសប្លែកគ្នាយ៉ាងណាហើយ។ ជើងហោះហើរទៅកាន់ទីក្រុងតូរ៉ុនតូមានអ្នកដំណើរជាច្រើនរួមទាំងភ្ញៀវបរទេស ដែលកំពុងធ្វើដំណើរស្វែងរកកន្លែងរស់នៅទីនោះជាអចិន្ត្រៃយ៍។ យុវជនមកពីជុំវិញពិភពលោកបានសម្រុកមកនៅទីនេះ ដែលធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងពហុវប្បធម៌ និងរស់រវើកបំផុតរបស់ពិភពលោក។

ស្ទើរតែពាក់កណ្តាលនៃអ្នករស់នៅទីក្រុង Toronto មិនមែនជាជនជាតិកាណាដាដើមទេមានន័យថានៅពេលអ្នកទៅលេងទីនោះ អ្នកនឹងទទួលបានបទពិសោធន៍ចម្រុះជាច្រើនដូចជា អាហារ ការរស់នៅ សិល្បៈ និងវប្បធម៌។

អ្នកដែលចូលចិត្ត «ដើរកម្សាន្តច្រើន» គួរទៅលេងនៅអគារ CN Tower ដែលជាសំណង់ខ្ពស់បំផុតនៅលើពិភពលោក ហើយអគារនេះនៅតែគួរឱ្យខ្លាចបំផុតដោយសារកម្រាលកញ្ចក់ និងជណ្តើរយន្តរបស់អគារន៉។

នៅតាមផ្លូវមានដើមឈើនៅ Yorkville គឺជាកន្លែងដែលមានទេសភាពល្អសម្រាប់ការដើរមើលឥវ៉ាន់និងដើរលេង ហើយសម្រាប់អ្នកស្រលាញ់សិល្បៈក៏អាចរីករាយជាមួយវិចិត្រសាលឯករាជ្យរបស់ Queen Street West ។ បន្ទាប់ពីទស្សនានៅទីនោះហើយ អ្នកអាចទៅលេងនៅ​មហោស្រព​សិល្បៈនិង​តន្ត្រី​ដែល​ប្រារព្ធ​ឡើង​ពេញ​មួយ​ឆ្នាំ និង​ទៅភ្លក់​អាហារឆ្ងាញ់ៗនៅទីនោះផងដែរ។

ទន្ទឹមនឹងនេះ ទីតាំងរបស់ទីក្រុងនេះនៅអែបនឹងបឹង Ontario និងប្រជាជនភាគច្រើនមានអាជីពជាសិល្បករនិងតន្ត្រីករជា អ្នកហិរញ្ញវត្ថុ និងសហគ្រិន ដែលធ្វើឱ្យទីក្រុងនោះកាន់តែទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍។ ទីក្រុងតូរ៉ុនតូនៅតែជាទីក្រុងដែលមានការស្វាគមន៍រាក់ទាក់ចំពោះភ្ញៀវ ហើយក៏ជាទីក្រុងតូចតែមើលទៅគួរឱ្យចង់រស់នៅដែលមើលទៅស្រដៀងគ្នាទៅនឹងតំបន់ជនបទនៅកាណាដាផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនការបញ្ចុំតម្លៃពិសេសនេះ សូមចូលទៅកាន់គេហទំព័រ៖https://www.emirates.com/kh/english/book/featured-fares/​

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

សម្រាប់ព័ត៌មាន PR សូមទាក់ទង PR@emirates.com

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.emirates.comhttps://www.emirates.com/media-centre/ 

តើមានរឿងអ្វីកើតឡើង ហេតុអ្វីបានជាមានវត្តមានតារាល្បីៗយ៉ាងកុះករ ស្ថិតនៅក្នុងផ្សារទំនើប Chip Mong Mega Mall 271?

១០ កក្កដា ២០២៤ – តើភាពអស្ចារ្យ…ថ្មី…ប្លែកនេះជាអ្វីទៅ? ហេតុអ្វីបានជាកំពូលតារាល្បីៗ និងអ្នកជំនួញធំៗប្រចាំប្រទេសជាច្រើនរូបមានវត្តមាននៅក្នុងផ្សារទំនើប Chip Mong Mega Mall 271?

តាមពិត គឺបែបនេះសោះ ជាមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យ “Galaxy Unpacked” របស់សាមសុង ការបង្ហាញកំពូលតួឯក Galaxy Z Series ជំនាន់ថ្មីប្រចាំឆ្នាំ 2024 នេះសោះ!

ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពីសំណាក់លោកឧកញ៉ា លាង ហេនរី អគ្គនាយកក្រុមហ៊ុនជីបម៉ុងលែន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីបម៉ុង និងវត្តមានកំពូលតារាល្បីៗ ក្នុងនោះយើងឃើញមាន៖ កញ្ញា ស៊ីន យូប៊ីន លោក រ៉េននី ដារ៉ា និងវត្តមានអ្នកជំនួញធំៗ តារាល្បីៗជាច្រើនរូបទៀត ដោយពួកគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងលើកំពូលបច្ចេកវិទ្យា AI ថ្មីរបស់សាមសុង ហើយចង់ទទួលបាននូវបទពិសោធន៍ថ្មីៗពីកំពូលតួឯកស្មាតហ្វូនអេក្រង់បត់ Galaxy Z Series ជំនាន់ថ្មីនេះផងដែរ។

ទទ្ទឹមនឹងនេះដែរ ក៏មានការដាក់ឱ្យទស្សនា និងតេស្តដោយផ្ទាល់ជាមួយនឹងកំពូលស្មាតហ្វូនអេក្រង់បត់ជំនាន់ចុងក្រោយ Galaxy Z Fold6 និង Galaxy Z Flip6 ដែលបំពាក់នូវមុខងារ AI ដ៏អស្ចារ្យជាច្រើនសម្បូរបែប។

លើសពីនេះ ចំណាប់អារម្មណ៍ដ៏រំភើបរីករាយពី សំណាក់តារាល្បីៗ ក៏ដូចជាភ្ញៀវកិតិ្តយសជាច្រើនរូបទៀត ក្រោយពីបានប៉ះផ្ទាល់ តេស្តផ្ទាល់ ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 គឺពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងកំពូលមុខងារដ៏អស្ចារ្យ ពិសេសមុខងារ AI ហ្នឹងតែម្ដង។

ហើយពួកគាត់បានបន្ថែមទៀតថា ធ្លាប់តែឮភាពអស្ចារ្យពីមុខងារ AI នៅលើស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 ប៉ុន្តែនៅពេលបានដែលធ្វើការតេស្តផ្ទាល់ទើបដឹងថាលើសពីភាពអស្ចារ្យទៅទៀត គឺពិតជាទំនើបខ្លាំងបំផុតជាមួយនឹងមុខងារដ៏សម្បូរបែប។

ជាមួយគ្នានោះដែរលោក លោក ជា សុជាតិ ប្រធានគ្រប់គ្រងផ្នែកទូរស័ព្ទដៃ នៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ពីមួយជំនាន់ទៅមួយជំនាន់ ក្រុមហ៊ុន សាងសុង តែងតែខិតខំប្រឹងប្រែងដុសខាត់លើគុណភាព ផលិតផល និងអភិវឌ្ឍន៍ពីជំនាន់ចាស់មកជំនាន់ថ្មីឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ដើម្បីធ្វើ យ៉ាងណាឱ្យអ្នកប្រើប្រាស់ទូទាំងពិភពលោកទទួលបាននូវកំពូលបទពិសោធន៍ថ្មីៗដ៏សម្បូរបែបពីសាមសុង!”

បើក្រឡេកមកមើលពីគុណសម្បត្តិនៃភាពអស្ចារ្យរបស់កំពូលតួឯកស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 វិញគឺថា៖

1. New way to get things done:

– Circle to Search៖ មុខងារស្វែងរកព័ត៌មាននៅលើ Google យ៉ាងងាយស្រួលតាមរយៈការគូររង្វង់លើអេក្រង់ និងអាចរៀបចំផែនការដំណើរកម្សាន្តបានម៉ាឆ្ងាញ់ (Things to do) តាមរយៈ AI

– Note Assist៖ មុខងារកត់ត្រា និងកែសម្រួលអត្ថបទឱ្យខ្លី អាចបកប្រែភាសានៅលើកម្មវិធី Note ដោយផ្ទាល់ និងមានមុខងារអាចបកប្រែអត្ថបទនៅលើ PDF បានថែមទៀត

– Transcript Assist៖ មុខងារបំប្លែងសំឡេងឱ្យទៅជាអក្សរ ដោយអាចបែងចែកសំឡេង (Separated by speaker) ទៅតាមអ្នកនិយាយនីមួយៗ

– Browsing Assist៖ មុខងារសង្ខេបព័ត៌មាន និងបកប្រែភាសានៅលើ Browser (Samsung Internet) និងអាចបកប្រែអក្សរនៅលើ Poster បានទៀត។

2. New way to Create:         

– Smart Select & AI Drawing៖ មុខងារថតយកទីតាំងណាមួយនៅលើអេក្រង់ ទូរសព្ទដោយធ្វើការគូសនៅលើទីតាំងមួយនោះ។ AI Drawing មុខងារបង្កើតរូបអ្វីមួយតាមរយៈ AI ដោយគ្រាន់តែគូសចេញជារូបរាងមួយ

– Photo Assist៖ មុខងារកែប្រែ ផ្លាស់ប្ដូរទីតាំង ឬលុបរូបភាពខ្លះៗតាមរយៈ AI និងមានបន្ថែមមុខងារប្ដូរទម្រង់មុខមនុស្សទៅជាទម្រង់បែប Comic/3D cartoon / Watercolor / Caricature

3. New way to Communicate:

– Interpreter៖ មុខងារបកប្រែភាសាដោយផ្ទាល់ ទាំងសំឡេង និងជាអក្សរ អាចបើកបង្ហាញបានម្ដងទាំងពីរអេក្រង់ (Dual screen mode) និងមានបន្ថែមមុខងារស្ដាប់សំឡេងពីខាងក្រៅ (listening mode) និងធ្វើការបកប្រែដោយផ្ទាល់ភ្លាមៗទៅជាអក្សរ អាចស្ដាប់សំឡេងបានថែមទៀតផង (តម្រូវឱ្យដាក់កាស់ Galaxy Buds)

– Live Translate & Call Assist៖ មុខងារបកប្រែភាសាតាមរយៈការ Call និងមានបន្ថែមមុខងារកាត់បន្ថយសំឡេងរំខានបានកាន់តែល្អជាងមុន

– Chat Assist៖ មុខងារបកប្រែភាសា ប្ដូរស្ទាយសរសេរ សម្រួលវេយ្យាករណ៍ តាមរយៈការផ្ញើសារ និងជួយរៀបចំទម្រង់នៃការសរសេរ (Format) តាមរយៈ (Composer) នៅក្នុង chat Assist

ជាពិសេស ចំណុចដែលទាក់ទាញខ្លាំងបំផុតនៅលើស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip6 ៖

+ បំពាក់នូវកាមេរ៉ាក្រោយ 50MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP

+ អង្គផ្ទុក/ Storage: 256GB + Ram 12GB, 512GB + Ram 12GB

+ ល្បឿនដំណើរការខ្លាំង Snapdragon 8 Gen 3 for Galaxy (4nm)

+ អេក្រង់ខាងក្រៅធំ 3.4 អ៊ីញ Super AMOLED 60Hz, អេក្រង់គោល 6.7 អ៊ីញ Dynamic AMOLED 2X, និងថាមពលថ្មរហូតដល់ 4,000mAh Super-Fast Charging

+បន្ថែមមុខងារ Auto Zoom on FlexCam (Zoom អូតូជាមួយមុខងារ Flexcam)        

+បន្ថែមមុខងារ Smart Reply

+បំពាក់មុខងារ Cooling System (Vapor Chamber) ប្រើប្រាស់បានយូរ និងមិនងាយឡើងកម្ដៅ

Sorn Phakdey, [7/10/2024 6:15 PM]

– សម្រាប់ Galaxy Z Fold6

+ បំពាក់នូវកាមេរ៉ាក្រោយ 50MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP

+អង្គផ្ទុក/ Storage: 512GB + Ram 12GB, 1TB + Ram 12GB

+ ល្បឿនដំណើរការខ្លាំង Snapdragon 8 Gen 3 for Galaxy 4nm

+ អេក្រង់គោលធំ 7.6 អ៊ីញ និងថាមពលថ្ម រហូតដល់ 4,400mAh Super-Fast Charging

+ បន្ថែមមុខងារការពារជម្រាបទឹករហូតដល់ IP48

យ៉ាងម៉េចដែរ ហ្វេនៗ? នេះគ្រាន់តែជាគុណសម្បត្តិ និងមុខងារត្រួសៗរបស់កំពូលតួឯកស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold6 និង Galaxy Z Flip6 តែប៉ុណ្ណោះ! បើចង់ដឹងកាន់តែច្បាស់ថាមុខងារទាំងនេះអស្ចារ្យប៉ុនណា ប្រញាប់ដាក់កម្ម៉ង់ភ្លាមទៅណ៎ា!

ហើយសម្រាប់ការដាក់ Pre-Order ចាប់ពីថ្ងៃនេះរហូតថ្ងៃទី 30 កក្កដា ឆ្នាំ 2024 លោកអ្នកទទួលបានការថែមជូនដ៏ពិសេសដូចជា៖

*Galaxy Z Fold6

– ទទួលបានការបញ្ចុះតម្លៃ 100$ (ការបញ្ចុះតម្លៃនេះបានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)

– នាឡិកា Galaxy Fit3 ដ៏ស្រស់ស្អាត

– Original Travel Adapter 25W + Original Slim S Pen Case

– ការធានាលើអេក្រង់ 1ឆ្នាំ គិតចាប់ពីថ្ងៃទិញ (ទោះបីខូចក្នុងលក្ខខណ្ឌណាក៏ដោយ)

– ទទួលបានគម្រោង Smart Package (Internet 4GB/ខែ រយៈពេល 1ឆ្នាំ ចាប់ពីថ្ងៃទិញទូរសព្ទ)

*Galaxy Z Flip6

– ទទួលបានការបញ្ចុះតម្លៃ 80$ (ការបញ្ចុះតម្លៃនេះបានគិតបញ្ចូលទៅក្នុងតម្លៃលក់លើទីផ្សារ)

– នាឡិកា Galaxy Fit3 ដ៏ស្រស់ស្អាត

– Original Travel Adapter 25W + Original Flipsuit Case

– ការធានាលើអេក្រង់ 1ឆ្នាំ គិតចាប់ពីថ្ងៃទិញ (ទោះបីខូចក្នុងលក្ខខណ្ឌណាក៏ដោយ)

– ទទួលបានគម្រោង Smart Package (Internet 4GB/ខែ រយៈពេល 1ឆ្នាំ ចាប់ពីថ្ងៃទិញទូរសព្ទ)

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់នៅ” Galaxy Pop Up Store” ដែលមានទីតាំងនៅក្នុងផ្សារទំនើប Chip Mong Mega Mall 271 ជាន់ផ្ទាល់ដីចាប់ពីថ្ងៃទី 11 ខែកក្កដា រហូតដល់ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2024 ឬនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរសព្ទលេខ៖ 1800-20 32 32!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

Royal Enfield Cambodia សម្ពោធម៉ូឌែលថ្មីចំនួនពីរគ្រឿងកាលពីថ្ងៃទី ៧ ខែ៧ ឆ្នាំ២០២៤

● Shotgun គឺជាម៉ូតូតែមួយគត់ដែលកើតចេញពីកំពូលការច្នៃប្រឌិតដែលមិនធ្លាប់មាន លាយឡំជាមួយនឹងវប្បធម៌ anarchic custom និង Royal Enfield DNA សុទ្ធសាធ – ម៉ូតូដែលត្រូវបានបំផុសគំនិតដោយទំនៀមទម្លាប់ផ្ទាល់ខ្លួន។

● Shotgun 650 នឹងមានដាក់លក់ជាមួយជម្រើស ៤ ពណ៌ប្លែកៗ – Stencil White, Plasma Blue, Green Drill និង Sheet Metal Grey | តម្លៃ 6500 ដុល្លា។

● Himalayan ស៊េរីថ្មី ត្រូវបានបង្កើតក្នុងគោលបំណងផ្តល់នូវការទប់លំនឹងដ៏ល្អ និងធ្វើឱ្យមានតុល្យភាពដ៏ល្អឥតខ្ចោះរវាងសមត្ថភាព និងលទ្ធភាពប្រើប្រាស់ | តម្លៃចាប់ពី 5000 ដុល្លារហូតដល់ 5380 ដុល្លា។

ប្រទេសកម្ពុជា ទីក្រុងភ្នំពេញ៖ ថ្ងៃទី 07 ខែកក្កដា ឆ្នាំ 2024៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម (250cc-750cc) នៅថ្ងៃនេះ បានដាក់លក់ម៉ូតូថ្មីចំនួនពីរ គឺ Shotgun 650 និង Himalayan ស៊េរីថ្មីនៅក្នុងប្រទេសកម្ពុជា។ ខណៈដែលម៉ូតូ Shotgun 650 ត្រូវបានបង្កើតឡើងបង្ហាញពីការលេងស្ទីលប្តូរតាមចំនង់ចំនូលចិត្ត ម៉ូតូ Himalayan ក៏ត្រូវបានធ្វើវិស្វកម្មជាថ្មីសម្រាប់ការធ្វើដំណើរផ្សងព្រេង រួមបញ្ជូលទាំង សមត្ថភាព ភាពសាមញ្ញ និងភាពបត់បែន កាន់តែពិសេសជាងមុន។ 

ជាមួយនឹងការរចនាបែបអតីតកាលរបស់ខ្លួន retro-futuristic ម៉ូតូ Shotgun 650 នេះ ត្រូវបានបំផុសគំនិតពីរាមច្បងរបស់ខ្លួន គឺម៉ូតូ SG650 Concept ដោយរួមបញ្ចូលជាមួយគំនិតកែច្នៃថ្មី ដែលផ្ដល់ឱ្យអ្នកចូលចិត្តជិះម៉ូតូរាប់ពាន់នាក់នៅលើពិភពលោកអាចតុបតែងលេងស្ទីលនៅលើម៉ូតូនេះបានតាមចិត្តដោយខ្លួនឯង និងតាមគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន។ Shotgun 650 នឹង​មាន​លក់​ក្នុង​ប្រទេស​កម្ពុជាចាប់​ពី​ថ្ងៃ​នេះ​ទៅ​ក្នុង​តម្លៃ​ 6500 ដុល្លា ជាមួយនឹងជម្រើសពណ៌ថ្មីៗប្លែករហូតទៅដល់ ៤ពណ៌ រួមមាន៖ Stencil White, Plasma Blue, Green Drill, និង Sheet Metal Grey ហើយម៉ូតូមួយនេះ អាចនិយាយថា ប្រៀបដូចទៅនឹង​ កម្មវិធី ultimate canvas ដែលអាចឱ្យម្ចាស់ម៉ូតូធ្វើការឌីហ្សាញផ្ទាល់ខ្លួនបានតាមចិត្ត ដើម្បីបង្ហាញពីស្ទីលរបស់ខ្លួន ហើយឆ្លុះបញ្ចាំងពីការបញ្ចូលគ្នានៃកំពូលការច្នៃប្រឌិតដែលមិនធ្លាប់មាន លាយឡំជាមួយនឹងវប្បធម៌ anarchic custom និង និមិត្តសញ្ញា Royal Enfield DNA ។ មិនតែប៉ុណ្ណោះ ម៉ូតូនេះ ត្រូវបានបង្កើតឡើងនៅក្នុងត្រកូលម៉ូឌែល 650-Twin ដែលមានការទទួលស្គាល់ទូទាំងពិភពលោករបស់ Royal Enfield ។ ហើយ Shotgun 650 គឺជាការតំណាងដល់វប្បធម៌នៃលេងស្ទីលតុបតែងតាមបំណង និងជាជំពូកថ្មីក្នុងការរចនា សម្រាប់ Royal Enfield ជាមួយនឹងចក្ខុវិស័យដ៏ទាក់ទាញនៃអនាគត។

ចំណែកឯម៉ូតូ Himalayan ស៊េរីថ្មី វិញ ដោយផ្អែកទៅលើបច្ចេកវិទ្យា ទំនើប និងចុងក្រោយបំផុតរបស់ Royal Enfield ក្នុងវិស័យយានជំនិះ ម៉ូតូស៊េរីថ្មីនេះ នឹងត្រូវបានបំពាក់ដោយម៉ាស៊ីន Sherpa 450 liquid-cooled engine ហើយមានមុខងារបច្ចេកវិទ្យាថ្មីៗរួមបញ្ចូលគ្នា ដែលជួយពង្រឹង និងកែលម្អ បទពិសោធន៍ដំណើរកម្សាន្តផ្សងព្រេងសម្រាប់ម៉ូតូថ្មីកាន់តែល្អជាមុន។ Himalayan ស៊េរីថ្មី

ក៏នឹងមានលក់ចាប់ពីថ្ងៃនេះតទៅ ក្នុងតម្លៃចាប់ពី 6500$ ឡើងទៅ ជាមួយនឹងជម្រើសពណ៌រហូតដល់ទៅ ៥ពណ៌រួមមាន៖ Kaza Brown, Slate Poppy Blue, Slate Himalayan Salt, Hanle Black និង Kamet White។

អត្ថាធិប្បាយលើការចេញលក់ម៉ូតូម៉ាកថ្មីចំនួនពីរនៅកម្ពុជានេះ លោក Anuj Dua ប្រធានផ្នែកធុរកិច្ចសម្រាប់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក – Royal Enfield មានប្រសាសន៍ថា “ មុនពេលយើងចាប់ផ្តើមធ្វើការលើម៉ូតូ យើងស្រមៃថា អ្នកជិះរបស់យើងចង់បានអ្វី យើងជិះជាមួយពួកគេ ហើយយើងនិយាយទៅកាន់ Globetrotters អ្នករុករក និងអត្តពលិក។ ដោយមានជំនួយពីការយល់ដឹងទាំងនេះ និងបទពិសោធន៍ផ្ទាល់របស់យើង យើងបានសម្រេចចិត្តបង្កើត DNA ដ៏សំខាន់ដែលទាមទារដើម្បីបង្កើតម៉ូតូដ៏ល្អឥតខ្ចោះមួយ។ ទាំង Shotgun និង Himalayan គឺបង្កើតឡើងសម្រាប់អ្នកបើកបរដែលចូលចិត្តនិងស្រលាញ់ការជិះម៉ូតូពិតប្រាកដ។ ខណៈពេលដែល Shotgun 650 គឺជានិមិត្តសញ្ញានៃការរួបរួមនៃសហគមន៍ផ្ទាល់ខ្លួន និងជាការគោរពចំពោះប្រពៃណីដ៏យូរអង្វែងនៃការប្ដូរតាមបំណងម៉ូតូ Royal Enfield ។ Himalayan គឺជាការរួមបញ្ចូលគ្នានៃការយល់ដឹងពីអ្នកជំនាញ បច្ចេកវិទ្យាថ្មី និង DNA ដំណើរផ្សងព្រេងពិតរបស់ Royal Enfield ។ នៅក្នុងប្រទេសកម្ពុជា យើងទទួលបានការគាំទ្រយ៉ាងខ្លាំងចំពោះម៉ូតូរបស់យើងនៅទូទាំងទីក្រុងសំខាន់ៗដូចជា ភ្នំពេញ សៀមរាប។ នេះគឺជាសក្ខីភាពមួយចំពោះម៉ូតូសកលរបស់យើង និងការទទួលយកនូវវប្បធម៌នៃការជិះកង់កម្សាន្តក្នុងប្រទេសមួយក្នុងចំណោមប្រទេសដែលស្វែងរកអ្នកជិះម៉ូតូនៅលើពិភពលោក – កម្ពុជា។ យើងរំភើបក្នុងការធ្វើឱ្យម៉ូតូទាំងនេះមានសម្រាប់សហគមន៍ជិះក្នុងប្រទេសកម្ពុជា ហើយចង់ឃើញពីរបៀបដែលអ្នកបើកបររបស់យើងបញ្ចូលស្ទីលប្លែកៗរបស់ពួកគេទៅក្នុងម៉ូតូដ៏ពិសេសទាំងនេះ»។

Royal Enfield Shotgun 650 រួមបញ្ចូលគ្នានូវការរចនាបែបអតីតកាល ជាមួយនឹងលក្ខណៈពិសេសទំនើប។ ជាក់ស្ដែងចង្កៀងមុខ ប្រភេទ LED នៅតែបំពាក់ជាទម្រង់ស្រស់ស្អាត ជាមួយនឹង neo-modern nacelle ដែលនៅតែរក្សាបានដូច neo-retro fusion aesthetic ធ្វើការបំភ្លឺកាន់តែច្បាស់។ ម៉ូតូនេះ បំពាក់កុងទ័រប្រភេទ digi-analogue ដែលភ្ជាប់មកជាមួយប្រព័ន្ធរុករកឈ្មោះថា Tripper ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ព័ត៌មានដែលអ្នកបើកបរត្រូវការនៅពេលធ្វើដំណើរចេញក្រៅ។ Shotgun 650 ក៏ភ្ជាប់មកជាមួយ Royal Enfield Wingman ដែលទើបនឹងចេញថ្មី ដែលជាមុខងារក្នុងកម្មវិធីថ្មី ដែលអាចឱ្យអ្នកបើកបរធ្វើបច្ចុប្បន្នភាពលើទីតាំងផ្ទាល់ រួមជាមួយកម្រិតប្រេងសាំង និងប្រេងម៉ាស៊ីន ការរំលឹកសេវាកម្ម និងច្រើនទៀត។ លើសពីនេះ វាក៏មានលក្ខណៈពិសេសផ្សេងទៀតផងដែរដូចជា រន្ធសាក USB ដើម្បីសាកឧបករណ៍ប្រើប្រាស់របស់អ្នកបើកបរនៅពេលធ្វើដំណើរ។

ដោយការបំពាក់ស្នូលជាមួយនឹងត្រកូល 650 Twin ដែលឈ្នះពានរង្វាន់ជាសកល Shotgun 650 បំពាក់ធុងសាំងដែលមានដល់ទៅ ២ជាន់។ ជាងនេះទៅទៀតនោះ ទម្រង់អង្គុយរបស់ម៉ូតូនេះ ត្រូវបានកែតម្រូវឱ្យកាន់តែល្អជាងមុន ដោយការកំណត់ទីតាំងឈ្នាន់ដាក់ជើង និងកម្ពស់កែប 795mm រួមទាំងដៃចង្កូត ធ្វើឱ្យអ្នកបើកបរមានអារម្មណ៍ថា ការបើកបរនឹងល្អ ស្រួលគ្រប់គ្រងម៉ូតូរបស់ខ្លួន ខណៈកែបដ៏ទន់ ត្រូវបានរចនាឡើងដាច់ដោយឡែកយ៉ាងទាន់សម័យ។ ចំណុចពិសេសរបស់  Shotgun 650 មួយទៀតនោះ គឺការបំពាក់បូមថ្មីទំហំ 43mm dia ហើយបូមខាងមុខត្រូវចែកដាច់ពីគ្នាជាមួយការបំពាក់ piston Showa forks ធំៗពីរ រីឯខាងក្រោយបំពាក់ twin tube 5-step ដើម្បីតម្រូវជាមួយ RSU។ គម្លាតរវាងកង់មុខ និងក្រោយ ត្រូវបានរចនាឡើង 1465mm និង​ចំណុច​កណ្តាល​ទំនាញ​ទាប​មក​រួម​គ្នា​ដើម្បី​ធ្វើ​ការ​បើកបរទាំងលើនៅលើផ្លូវហាយវេ និងផ្លូវកាច់កុងច្រើន ផ្ដល់នូវផាកសុខភាព និងភាពសប្បាយរីករាយ។ សំបកកង់ខាងមុខទំហំ 18 អ៉ីញ និងខាងក្រោយ 17 អ៉ីញ រួមផ្សំជាមួយនឹងហ្វ្រាំងឌីស 320 mm និង 300 mm ធានាបាននូវចាប់ហ្វ្រាំងស៊ីបានល្អ ហើយអ្នកបើកបរអាចគ្រប់គ្រងល្បឿនបានទោះក្នុងកាលៈទេសៈណាក៏ដោយ។

ដោយអនុវត្តជាមួយនឹងគោលគំនិតនៃការប្ដូរតាមបំណង និងការកំណត់ស្ទីលផ្ទាល់ខ្លួន គ្រឿងបន្លាស់ម៉ូតូដែលជាតម្រង់ដើមចំនួន 30ប្រភេទ មានដាក់លក់សម្រាប់ Shotgun 650។ វាត្រូវបានរចនាឡើងដើម្បីបញ្ជាក់បន្ថែមនូវភាពទាក់ទាញនៃសោភ័ណភាពនៃវប្បធម៌ទំនៀមទម្លាប់ ដូចជា កញ្ចក់តូចនៅចុងដៃម៉ូតូ កែបពូកសមរាប់តែមនុស្សម្នាក់ យ៉ាន់ស្ព័រ រួមទាំងគ្រឿងផ្សេងៗទៀតដែលអាចមានដាកលក់។ ដូចគ្នានេះផងដែរ ការប្ដូរតាមបំណង គឺមិនអាចបំបែកចេញពី lifestyle បានទេ ដូច្នេះហើយដើម្បី គ្រឿងតុបតែងម៉ូតូច្រើនត្រូវបានបង្កើតឡើងសម្រាប់ Shotgun 650 ដើម្បីស្វែងយល់ពីអនាគតនៃគ្រឿងម៉ូតូរបស់ម៉ាកនេះ។

Royal Enfield Shotgun 650 ត្រូវបានកំណត់ថា មិនមែនត្រឹមតែជាម៉ូតូសម្រាប់ជិះមួយមុខទេ តែផ្ដល់ឱ្យអ្នកបើកបរ ក្នុងនោះរួមមបញ្ចូលនៅ និងបង្ហាញពី lifestyle របស់អ្នកបើកបរផងដែរ។ ជាមួយនឹងការបង្ហាញពីតម្លៃ និងការបើកការកក់ទុក Shotgun 650 គឺជាការចាប់ផ្តើមនៃជំពូកថ្មីមួយនៅក្នុងកេរ្តិ៍ដំណែល Royal Enfield ដែលអ្នកបើកបរទាំងអស់ក្លាយជាអ្នកនិទានរឿង ហើយរាល់ម៉ូតូ ដែលជាការបង្ហាញអំពីបុគ្គលម្នាក់ៗ។

ទន្ទឹមនឹងនេះដែរ Royal Enfield ក៏​បាន​ប្រកាស​ពី​ការ​ដាក់​លក់៉ូតូ Himalayan ស៊េរីថ្មី​​ក្នុង​ប្រទេស​កម្ពុជាផងដែរ។ Himalayan ស៊េរីថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឱ្យតុល្យភាពដ៏ល្អឥតខ្ចោះរវាងសមត្ថភាព និងលទ្ធភាពប្រើប្រាស់។ វា គឺជាម៉ូតូសម្រាប់ដំណើរផ្សងព្រេងដែលមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ។ ម៉ូតូ Himalayan បានបង្ហាញឱ្យឃើញពីខ្លួនឯងម្តងហើយម្តងទៀតថា ជាម៉ូតូដ៏ល្អសម្រាប់ការជិះផ្សងព្រេង។ ម៉ូតូនវ ជាជម្រើសដ៏ល្អរបស់អ្នករុករករាប់ពាន់នាក់នៅទូទាំងពិភពលោក ដែលបានជិះវាឆ្លងកាត់ទីតាំង និងសណ្ឋានដីជាច្រើនកន្លែង ដូច្នេះហើយ ការបង្កើតប្រភេទរងពិសេសនៃដំណើរផ្សងព្រេងដែលពិតប្រាកដ អារម្មណ៍ និងអាចចូលដំណើរការបាន Himalayan ថ្មី បានវិវឌ្ឍពីនេះ ហើយបង្កើតលើសំណើខាងនេះ និអាប់ឌែតកាន់ទែល្អជាងមុនទៅទៀត។

ដូចទៅនឹងស៊េរីមុនដែរ Himalayan ស៊េរីថ្មីនេះ មិនមែនសំដៅលើទេសភាព និងវាយលុកលើដី ជាមួយនឹងសំបកកង់ដ៏រឹងមាំ និងកម្លាំងសេះនោះទេ។ វាត្រូវបានសាងសង់ឡើងដើម្បីទាញយកថាមពលនៃភ្នំ ហិម៉ាឡៃ និងស្ថានភាពលំហូរនៅតំបន់ភ្នំនោះ ដើម្បីឱ្យការរុករក មានភាពងាយស្រួល និងរីករាយ ស្របពេលដែលម៉ូតូនេះមានសមត្ថភាពអាចទៅដល់តំបន់ដាច់ស្រយាលបំផុត។ ការធ្វើឱ្យប្រសើរឡើងរាប់ចាប់ពី ថាមពល ការដំណើរការ និងការគ្រប់គ្រង Himalayan គឺជាម៉ូតូដែលងាយស្រួលជិះ រួមផ្សំជាមួយ light-action clutch ថ្មី និងការឆ្លើយតបបិទបើកដោយរលូនពីប្រព័ន្ធខ្សែភ្លើង ធ្វើការបើកបរកាន់តែងាយស្រួលមិនថានៅលើផ្លូវតូចចង្អៀត ឬ ក៏ផ្លូវចរាចរណ៍កកកុញ។

តួម៉ូតូថ្មី ផ្តល់នូវការពង្រឹងដំណើរការជ្រុង ដើម្បីផ្គូផ្គងថាមពលបន្ថែមរបស់ម៉ាស៊ីននៅពេលជិះលើផ្លូវភ្នំ រីឯកំពស់បាតពីម៉ាស៊ីនមកដី រួមជាមួយនឹងការកែលម្អបូមថ្មី និងអភិវឌ្ឍកម្លាំងបង្វិលជុំពីម៉ាស៊ីន ធ្វើឱ្យការបើកបរនៅលើផ្លូវ Off road កាន់តែងាយស្រួល។ ម៉ូទ័រ Sherpa 450 ថ្មីដែលមានថាមពលខ្លាំង ផ្តល់នូវការកែលម្អដ៏មានប្រយោជន៍ដល់ការជិះលើផ្លូវហាយវេ ក៏ដូចជាការរក្សាបាននូវដំណើរការកាន់តែប្រសើរឡើងនៅរយៈកម្ពស់ខ្ពស់។ ម៉ូតូថ្មីនេះរចនាកំពស់បាតពីម៉ាស៊ីនមកដី ខ្ពស់ជាងមុន ដើម្បីចៀសវាងការជាប់ផុងនៅលើផ្លូវខ្សាច់ ហើយមាន ប្រព័ន្ធរុករកច្បាស់លាស់ និងងាយស្រួលប្រើ ដែលនេះអ្នកបើកបរមិនចាំបាច់ត្រូវការដាក់ GPS ដាច់ដោយឡែកនៅលើដៃចង្កូតឡើយ។

Himalayan ស៊េរីថ្មី មានថាមពល និងកម្លាំងបង្វិលជុំកាន់តែច្រើន ហើយផ្តល់នូវដំណើរការ rpm ដ៏ល្អឥតខ្ចោះ និងនៅតែរក្សាភាពដើមរបស់ Royal Enfield ។ ជាមួយនឹងថាមពលអតិបរមា 40.02PS នៅ 8000rpm និងកម្លាំងបង្វិលអតិបរមា 40Nm នៅ 5500rpm ម៉ាស៊ីន Sherpa ថ្មី 452cc បង្កើតកម្លាំងបង្វិល 90% ចាប់ពី 3,000rpm ឡើងទៅ ផ្តល់ថាមពលដែលអាចបត់បែនបាន ដើម្បីធ្វើដំណើរទៅគ្រប់ទីកន្លែង។ លក្ខណៈពិសេសទាំងនេះ មានប្រយោជន៍បំផុតនៅពេលឡើងភ្នំរអិល ជាពិសេសភ្នំ ហិម៉ាឡៃ ដែលអ្នកបើកបរម៉ូតូផ្សេងហ៊ានឡើងអាចនឹងរអិល។ ការដំណើរការជាមួយនឹងការផ្តល់កម្លាំងបង្វិល ក៏ជួយឱ្យអ្នកបើកបរ និងរួមដំណើរ ធ្វើដំណើរដោយផាសុកភាព ហើយអាចដាក់ជាមួយឃ្លប់ដាក់ឥវ៉ាន់ផងដែរ។

មកជាមួយការបំពាក់តួថ្មី និងម៉ាស៊ីនច្នៃបង្រួមជាងមុន ធ្វើឱ្យមានភាពងាយស្រួលក្នុងការកែទម្រង់មុំ​អង្គុយរបស់អ្នកបើកបរកាន់តែល្អជាងមុន ជាពិសេសនៅពេលដែលត្រូវបើកបរឈរ។ កន្លែងដាក់ជើងទាំងសងខាង លើម៉ូតូស៊េរីថ្មីនេះ ធំទូលាយជាងមុន ធ្វើឱ្យអ្នកបើកបរអាចគ្រប់ការបើកបរបានល្អជាបងមុន ជាពិសេសពេលបើកបរឈរ ហើយដាក់ជើងចុះនៅលើដីក៏ងាយស្រួលទប់លំនឹងដែរ។ លើសពីនេះ ផ្នែកខាងក្រោយនៃធុងសាំង 17 លីត្រថ្មី ត្រូវបានបង្រួមចុះក្រោម ដែលនេះជួយឱ្យមិនទើសជង្គង់នៅពេលជិះ។ ចំពោះកែបវិញ ម៉ូតូថ្មីនេះ ត្រូវបានបមពាក់មកជាមួយកែប ប្រភេទដោះចេញបាន ដែលអាចឱ្យអ្នកបើកបរងអាចតម្លើងកែបបានដល់ទៅ 20mm ហើយបន្ថែមពីលើកែបស្តង់ដារនេះ ម៉ូតូថ្មីនេះក៏មានបន្ថែមកែបទាប ជាជម្រើសចង់ប្រើមួយណាក៏បាន។ រវាងកែបស្ដង់ដារ និងកែបទាបដែលដាក់បន្ថែម ផ្ដល់ភាពទូលាយដល់អ្នកបើកបរចន្លោះពី 805mm រហូតដល់កម្ពស់កៅអី 845mm ដែលទាំងនេះរួមបញ្ចូលជាមួយការរចនាគេម និងធុងតូចជាងមុន។ ទាំងកៅអីអ្នកឌុប និងអ្នកជិះពីក្រោយ ត្រូវបានឌីហ្សាញឡើងដោយទម្រង់ ដែលផ្ដល់ភាពងាយស្រួល និងផាសុកភាព មិនថាអង្គុយក្នុងរយៈពេលយូរ ឬ ធ្វើដំណើរផ្លូវឆ្ងាយឡើយ។ អ្វីដែលកាន់តែពិសេសជាងនេះនោះ Himalayan ស៊េរីថ្មីនេះ ភ្ជាប់មកជាមួយគ្រឿងបន្លាស់ម៉ូតូ ៣០ប្រភេទ ដែលសុទ្ធសឹងតែជាគ្រឿងបន្លាស់ថ្មីៗគួរឱ្យទាក់ទាញ។

#Shotgun650 #ByCustomsForCustom

#RoyalEnfieldHimalayan #AllRoadsNoRoads #BuiltByTheHimalayas

អំពី Royal Enfield៖

យីហោម៉ូតូចាស់ជាងគេក្នុងការផលិតបន្ត គឺ Royal Enfields បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ១៩០១។ ពីប្រភពដើមរបស់អង់គ្លេស រោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ ១៩៥៥ ដែលជាកន្លែងឈរជើងដែលរ៉ូយ៉ាល់ Enfield នាំមុខការរីកចម្រើនរបស់អ្នកជិះម៉ូតូធុនមធ្យមចំនួន ២ របស់ឥណ្ឌា។ Royal Enfields កំពុងបញ្ជូលភាពមិនស្មុគស្មាញ អាចដំណើរការបានល្អ និងភាពរីករាយក្នុងការជិះ ទោចក្រយានយន្តសម្រាប់ការរុករក និងការបញ្ចេញគំនិតដោយខ្លួនឯងទាំងនេះហើយ ដែលជាវិធីសាស្រ្តមួយដែលយីហោ Royal Enfields ហៅថាម៉ូតូសុទ្ធសាធ។

ម៉ូឌែលប្រណិតៗរបស់ Royal Enfield ដែលបានចេញលក់រួមមាន Hunter 350, Classic 350, Meteor 350 cruiser, ម៉ូតូភ្លោះប៉ារ៉ាឡែល 650 , New Super Meteor 650, Interceptor 650 និង Continental GT 650, ម៉ូតូផ្សងព្រេង – Himalayan adventure tourer ,411 ADV Crossover, និង iconic Bullet 350។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។

ផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ដំណើរការតាមរយៈហាងជាង 2000 នៅទូទាំងទីក្រុង និងទីប្រជុំជនសំខាន់ៗទាំងអស់ក្នុងប្រទេសឥណ្ឌា និងតាមរយៈហាងជិត 850 នៅក្នុងប្រទេសជាង 60 ជុំវិញពិភពលោក។ Royal Enfield ក៏មានមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួនពីរផងដែរ គឺនៅ Bruntingthorpe ចក្រភពអង់គ្លេស និងនៅ Chennai ប្រទេសឥណ្ឌា។ រោងចក្រផលិតទំនើបបំផុតចំនួនពីររបស់ក្រុមហ៊ុនមានទីតាំងនៅ Oragadam និង Vallam Vadagal នៅជិត Chennai ។ នៅទូទាំងពិភពលោក Royal Enfield មានអង្គភាពដំឡើង CKD ទំនើបចំនួនប្រាំនៅក្នុងប្រទេសនេប៉ាល់ ប្រេស៊ីល ថៃ អាហ្សង់ទីន និងកូឡុំប៊ី៕

ធនាគារ HH BANKក្រើនរំលឹកពលរដ្ឋខ្មែរ ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកលើ បណ្តាញហ្វេសប៊ុក តាមរយៈការផ្តល់កម្ចីក្លែងក្លាយ

ធនាគារ HH BANK បានកត់សម្គាល់ឃើញថា ថ្មីៗនេះមាន គេហទំព័របន្លំមួយដែលបានប្រើឈ្មោះ HH Bank Cambodia បោកបញ្ឆោត បានបន្លំជាគ្រឹះស្ថានធនាគារ ហេងហ៊ី (ខេមបូឌា) ខមមើសល ប៊ែង ម.ក បានធ្វើការផ្សព្វផ្សាយលើបណ្តាញសង្គម អូសទាញប្រជាពលរដ្ឋឱ្យប្រើ សេវាកម្ចី អនឡាញ តាមរយៈទំព័រហ្វេសប៊ុក ។

លោកនាយក នាយកដ្ឋានផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈនៃធនាគារ HH BANK បានអោយដឹងថា ជនឆបោកបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយប្រើឈ្មោះ HH Bank Cambodia និងក្លែងបន្លំជាបុគ្គលិកធនាគារ ដោយចម្លងយករូបថតបុគ្គលិក ដើម្បីទាក់ទងទៅជនរងគ្រោះតាមរយៈតេឡេក្រាម (Telegram) ក្នុងការផ្តល់សេវាកម្ចីអនឡាញ និងបញ្ចុះបញ្ចូលជនរងគ្រោះឱ្យផ្ញើប្រាក់ទៅពួកគេតាមរយៈ ខេអេច ឃ្យូអរ (KHQR) ។  ជនឆបោកបានបង្កើតគេហទំព័របន្លំដែលមានឈ្មោះថា Khmersp.com ដែលធ្វើឱ្យជនរងគ្រោះច្រឡំថាជាកម្មវិធីធនាគារលើទូរសព្ទដៃរបស់ធនាគារ HH BANK ដោយឆបោកឱ្យជនរងគ្រោះបញ្ចូលលេខទូរសព្ទ និងលេខសម្ងាត់នានា នៅពេលជនរងគ្រោះចុចលើតំណ ឬលីង នៃការផ្សព្វផ្សាយឆបោកក្នុងទំព័រហ្វេសប៊ុក។

លោកបានបន្ថែមថា «យើងទទួលបានការរាយការណ៍តាមបណ្តាញ Facebook ផ្លូវការរបស់យើង ដោយមានជនរងគ្រោះខ្លះត្រូវបានជនឆបោក បោកប្រាស់អស់រាប់ពាន់ដុល្លា និងមានជនរងគ្រោះមួយចំនួនបានមកដល់ទីស្នាក់ការផ្ទាល់របស់ធនាគារ ហើយយើងបានសម្របសម្រួលឱ្យជនរងគ្រោះធ្វើការដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ»​ ។​

ធនាគារ HH BANK បានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបានក្រើនរំលឹកដល់សាធារណៈជន ឱ្យប្រុងប្រយ័ត្នការណែនាំ កុំអោយផ្ទេរប្រាក់ បង់ប្រាក់សម្រាប់សេវាណាមួយ តាមរយៈការស្កេន KHQR ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួននានា ដល់ជនឆបោកទាំងនោះ។

សមាគមធនាគារនៅកម្ពុជា ក៏បានចេញ សេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៤  ថ្មីៗនេះដើម្បីឱ្យសាធារណៈជនប្រុងប្រយ័ត្នខ្ពស់ និងបញ្ជាក់ច្បាស់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុស្របច្បាប់និងផ្លូវការ មិនមានគោលការណ៍សុំឲ្យអតិថិជនរបស់ខ្លួនផ្តល់លេខសម្ងាត់ធនាគារ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួនណាមួយឡើយ ។​

គួរបញ្ជាក់ផងដែរថា ទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ HH BANK គឺមានឈ្មោះថា HH BANK (https://www.facebook.com/hhbank.com.kh) ឬ ធនាគារ HH BANK (https://www.facebook.com/hhbank.careers)និងគេហទំព័រ(វែ

កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ “សហគ្រិនភាពក្នុងវិស័យកសិកម្ម”

១.សេចក្តីសង្ខេបអំពីគម្រោង
“កសិសហគ្រិនភាព” គឺជាគម្រោងបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ភាពជាសហគ្រិនក្នុងវិស័យកសិកម្ម គាំទ្រកសិករ អ្នកជំនួញ និងសិស្សនុស្សិតក្នុងការបង្កើតគំនិតថ្មី ក្នុងវិស័យកសិកម្មតាមរយៈ ការបង្កើតជាវេទិកាចែករំលែក និងការចុះទៅទស្សនកិច្ចនៅទីតាំងកសិកម្ម របស់ម្ចាស់សហគ្រិនកសិកម្មផ្ទាល់ ដើម្បីទទួលបានចំណេះដឹងបន្ថែម និងឃើញពីទិដ្ឋភាពជាក់ស្តែងនៃការធ្វើកសិកម្មផ្សំ ជាមួយនឹងសហគ្រិនភាពឲ្យទទួលបានផលល្អប្រសើរ។

ដើម្បីសម្រេចគោលដៅនៃគម្រោង ក្រុមការងារបានរៀបចំ វេទិកាចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ “សហគ្រិនភាពក្នុងវិស័យកសិកម្ម” ដែលជាផ្នែកមួយនៃគម្រោង “កសិសហគ្រិនភាព”ដោយបង្កើតកម្មវិធីជា ០២ វគ្គ រួមមាន៖

+វគ្គទី 0១៖ សិក្ខាសាលា និងវេទិកាចែករំលែកបទសោធន៍ និងឱកាសនានានៅក្នុងវិស័យកសិកម្ម ដោយតំណាងរាជរដ្ឋាភិបាល ម្ចាស់សហគ្រិន និងអ្នកជំនាញវិស្វកម្មគីមីចំណីអាហារ
-កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤
-ទីតាំង៖ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី៩

+វគ្គទី 0២៖ ការចុះទៅទស្សនកិច្ចនៅទីតាំង កសិកម្មរបស់ម្ចាស់សហគ្រិនកសិកម្ម
-កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤ និង
-ថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០២៤។
-ទីតាំង៖ ខេត្តកំពត

១.១.គោលបំណង
-ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ នៃសហគ្រិនភាពក្នុងវិស័យកសិកម្ម
-ដើម្បីផ្តល់ជាការគាំទ្រដល់គំនិតផ្តួចផ្តើមថ្មី តាមរយៈការចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងឱកាសផ្សេងៗពីសហគ្រិន និងសិស្សនិស្សិតក្នុងវិស័យកសិកម្ម
-ជាកន្លែងសម្រាប់បង្កើតទំនាក់ទំនង និងចែករំលែកបទពិសោធន៍ និងឱកាសទៅវិញទៅមក។

២.ចក្ខុវិស័យ
ដើម្បីក្លាយជាវេទិកាមួយដែលជំរុញ សហគ្រិនភាពលើវិស័យកសិកម្ម ក្នុងគោលបំណងបង្កើតជាសហគមន៍ កសិសហគ្រិនក្នុងប្រទេសកម្ពុជា។

២.២.បញ្ហាប្រឈម
-កង្វះការយល់ដឹង និងការផ្សព្វផ្សាយនៅមានកម្រិត ទៅលើភាពជាសហគ្រិនក្នុងវិស័យកសិកម្ម
-កង្វះខាតក្នុងការសហការចូលរួមផ្សព្វផ្សាយ និងចែករំលែកពីកសិសហគ្រិនភាព បញ្ហាប្រឈម ចែករំលែកបទពិសោធន៍លើវិស័យកសិកម្ម
-ការទំនាក់ទំនងមិនទាន់មានភាព ទូលំទូលាយក្នុងការស្វែងយល់ពីឱកាសនានាក្នុងការពង្រឹង និងពង្រីកអាជីវកម្មក្នុងវិស័យកសិកម្ម។

៣.គោលដៅអ្នកចូលរួម
-ម្ចាស់អាជីវកម្មដែលទាក់ទងនឹងវិស័យកសិកម្ម
-និស្សិតកំពុងសិក្សា ឬទើបបញ្ចប់ការសិក្សា

៤.សេចក្តីសន្និដ្ឋាន
គម្រោង “កសិសហគ្រិនភាព” នេះនឹងរួមចំណែកយ៉ាងសំខាន់សម្រាប់ប្រជាកសិករ ដើម្បីពង្រឹងសមត្ថភាពកសិករអោយក្លាយជា សហគ្រិនលើដំណាំដាំដុះរបស់ខ្លួនឯង ព្រមទាំងជាការរួមចំណែកដល់ ការអភិវឌ្ឍកសិកម្មក្នុងស្រុកផងដែរ។

វេទិកាចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ “សហគ្រិនភាពក្នុងវិស័យកសិកម្ម” នឹងក្លាយជាវេទិកាមួយសម្រាប់អ្នកប្រកបអាជីវកម្ម និងនិស្សិតសម្រាប់ពិភាក្សា ចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងផ្តល់ឱកាសផ្សេងៗអោយគ្នាទៅវិញទៅមក ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្ម ៕

កម្មវិធីការប្រកួតវាយសីមិត្តភាព កម្ពុជា-ចិន មិនមែនអាជីព បានបញ្ចប់ទៅដោយរលូន និងភាតរភាព

កម្មវិធីការប្រកួតវាយសីមិត្តភាព កម្ពុជា-ចិន មិនមែនអាជីព ក្រោមប្រធានបទ «People to People Exchange Amateur Badminton Champion 2024» រៀបចំឡើងដោយសារព័ត៌មានត្នោត និងសហពន្ធ័កីឡាវាយសីកម្ពុជា បានស្វែងរកឃើញជើងឯកជាម្ចាស់ជ័យលាភីហើយ ក្រោយការប្រកួតបែបមិត្តភាពដោយស្វិតស្វាញ និងបញ្ចប់ទៅដោយរលូន កាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះដែរ លោកស្រី ហាន លី អ្នកគ្រប់គ្រងទូទៅនៃសារព័ត៌មានត្នោត បានលើកឡើងថា ចាប់ពីថ្ងៃចាប់ផ្ដើមនៃការប្រកួតរហូតមកដល់វគ្គផ្តាច់ព្រ័ត្រ បេក្ខជនគ្រប់រូបបានបង្ហាញពីភាពទាក់ទាញ និងស្មារតីកីឡាវាយសី ជាមួយនឹងជំនាញដ៏អស្ចារ្យ ខណៈដែលព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ ថែមទាំងជាតំណភ្ជាប់ដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជានិងចិនផងដែរ។

លោកស្រីសង្ឃឹមថាតាមរយៈការប្រកួតកីឡាវាយសីនេះនឹងអាចរឹតចំណងមិត្តភាពរវាងប្រជាជនកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅ ​ហើយជំរុញការផ្លាស់ប្តូរ និងសមាហរណកម្មវប្បធម៌។ ហើយវានឹងក្លាយជាចំណុចចាប់ផ្តើមថ្មីសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ និងចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការ និងមិត្តភាពនាពេលអនាគត។

ជ័យលាភីទាំង៦វិញ្ញាសាររួមមាន ចំពោះជ័យលាភីវិញ្ញាសាឯកត្តជននារី មេដាយមាសបានទៅលើបេក្ខនារី លី មុន្នីរចនា, មេដាយប្រាក់ បានទៅលើបេក្ខនារី Ji Yong និងមេដាយសំរិទ្ធ បានទៅលើបេក្ខនារី លីម ខន្តី។

ចំពោះ ជ័យលាភីវិញ្ញាសាវាយគូនារី មេដាយមាសបានទៅលើបេក្ខនារី លីម សុខងីម និងបេក្ខនារី គីម ចន្ថា, មេដាយប្រាក់ បានទៅលើបេក្ខនារី វ៉ាន់ សុខុមវត្តី និងបេក្ខនារី ផាត ស្រីមុំ, មេដាយសំរិទ្ធ បានទៅលើបេក្ខនារី Feng Jie និងបេក្ខនារី Wang Dan។

ចំពោះជ័យលាភីវិញ្ញាសាឯកត្តជនបុរស មេដាយមាសបានទៅលើបេក្ខជន Chiang Jiann Wei , មេដាយប្រាក់ បានទៅលើបេក្ខជន Lin He Tong និង មេដាយសំរិទ្ធ បានទៅលើបេក្ខជន ថៃ លាង។

ជ័យលាភីវិញ្ញាសាវាយគូបុរស មេដាយមាស បានទៅលើ បេក្ខជន បញ្ញា និងបេក្ខជន ដារ៉ា, មេដាយប្រាក់ បានទៅលើ បេក្ខជន Chen Jian និង បេក្ខជន Zhang Wei Xian, មេដាយសំរិទ្ធ បានទៅលើ បេក្ខជនឈ្មោះ James CHIFONG និងបេក្ខជន Wu Long ។

ជ័យលាភីវិញ្ញាសាវាយគូចម្រុះ មេដាយមាសបានទៅលើ បេក្ខជន Christin និងបេក្ខជន JIt Hui Lim មេដាយប្រាក់បានទៅលើបេក្ខជន Soli និងបេក្ខជន Yan Na, មេដាយសំរិទ្ធ បានទៅលើបេក្ខជន Sophea និងបេក្ខជន Serey Sophea។

ជ័យលាភីវិញ្ញាសាវាយគូកិត្តិយស មេដាយមាសបានទៅលើ បេក្ខជន ជាម សុភា និងបេក្ខនារី អ៊ឹង វល័ក្ខទេវី, មេដាយប្រាក់បានទៅលើបេក្ខជន ម៉ក់ សារឿន និងបេក្ខជន សុខ ចាន់បញ្ញា, មេដាយសំរិទ្ធបានទៅលើបេក្ខជន ឡាយ សុបញ្ញា និងបេក្ខជន នួន សុភ័ក្ត្រ។

ទន្ទឹមនោះ កម្មវិធីក៏មានកាដូអនុស្សាវរីយ៍ជូនដល់ក្រុមកីឡាករ-កីឡាការិនី ដែល បានប្រកួត FAIR PLAY ក្នុងវិញ្ញាសារឯកត្តជនបុរស, វិញ្ញាសារគូវាយបុរស និង វិញ្ញាសារគូចម្រុះ ផងដែរ។

គួរឱ្យដឹងដែរថា កម្មវិធីប្រកួតកីឡាវាយសីមិត្តភាពកម្ពុជា-ចិន មិនមែនសម្រាប់កីឡាករអាជីពនេះមានការសហការដោយសហព័ន្ធកីឡាវាយសីកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងដោយក្រសួងសំខាន់ៗចំនួន៣ គឺក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ព្រមទាំងម្ចាស់ឧបត្ថម្ភកម្មវិធីធំៗជាច្រើនទៀតដែលបានរួមចំណែកធ្វើឲ្យកម្មវិធីនេះនឹងប្រព្រឹត្តទៅប្រកបដោយភាពរលូននិងផ្លែផ្កាផងដែរ ក្នុងនោះមានដូចជា៖ ក្រុមហ៊ុនដឹកជញ្ជូន E-GetS, JMC JiangLing Motors(Cambodia), Zhongtong(ZTO), Midea, HONOR, VICTOR, ក្រុមហ៊ុន វ័នរ៉ូត គ្រុប (ONE ROAD Group), ភី2អេហ្វ (ភ្នំពេញ ហ្វ្រេស & ហ្វាស ឌីលីវើរី), សមាគមសភាពាណិជ្ជកម្មយុវជនកម្ពុជាចិន, ទឹករ៉ែធម្មជាតិអូគូលែន, មន្ទីរពហុព្យាបាល ស៊ីន ហុងអិន។ ជាពិសេសកម្មវិធីនេះក៏មានដៃគូផ្នែកប្រព័ន្ធផ្សព្វផ្សាយជាច្រើនរួមមាន៖ 58Cam、EAC News、Dap News、Troryorng、PhnomPenhPost English、PhnomPenhPost Khmer 、SR Digital Media、Khmernote ជាដើម៕