Home Blog Page 41

ក្រុមហ៊ុន Vietjet ប្រារព្ធខួបលើកទី ១០ សម្រាប់ប្រតិបត្តិការសេវាដឹកអ្នកដំណើររបស់ខ្លួនជាមួយប្រទេសចិន ដោយពង្រីកបណ្តាញជើងហោះហើរវៀតណាម-ចិន បន្ថែមទៀតនៅឆ្នាំ ២០២៤

ភ្នំពេញ ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet ប្រារព្ធខួប ១០ ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសចិន (២០១៤ ដល់ ២០២៤) និងប្រកាសបើកផ្លូវហោះហើរត្រង់តភ្ជាប់ទីក្រុងហូជីមិញជាមួយទីក្រុងស៊ីអានប្រទេសចិន។ ពិធីនេះ ធ្វើឡើងក្នុងវេទិកាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគចិន-វៀតណាម។

 ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang និងឥស្សរជនជាន់ខ្ពស់នៃប្រទេសទាំងពីរបានអបអរសាទរក្រុមហ៊ុន Vietjet ចំពោះព្រឹត្តិការណ៍ដ៏សំខាន់ និងស្វាគមន៍សេវាកម្មថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។

 ចាប់តាំងពីការហោះហើរលើកដំបូងរបស់ខ្លួនទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០១៤ ក្រុមហ៊ុន Vietjet បានបម្រើសេវាជូនអ្នកដំណើរជាង ១២ លាននាក់លើផ្លូវហោះហើរជាច្រើនដោយភ្ជាប់មជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍របស់ប្រទេសវៀតណាមជាមួយនឹងគោលដៅពេញនិយមជិត ៥០ នៅទូទាំងប្រទេសចិន។ ការតភ្ជាប់ផ្លូវអាកាសក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបានរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយប្រទេសចិន-វៀតណាម។

 នៅក្នុងពិធីនេះ ក្រុមហ៊ុន Vietjet ក៏បានប្រកាសអំពីសេវាកម្មថ្មីរវាងទីក្រុងហូជីមិញ និងទីក្រុង ស៊ីអាន ដែលគ្រោងនឹងដំណើរការចាប់ពីរដូវក្តៅនេះ។ សេវាកម្មថ្មីនេះ មានជើងហោះហើរទៅមកចំនួនបួនក្នុងមួយសប្តាហ៍ ជាមួយនឹងពេលវេលាហោះហើរត្រឹមតែជាង ៤ម៉ោង ក្នុងមួយជើងដែលឆ្លើយតបទៅនឹងតម្រូវការកើនឡើងសម្រាប់ការធ្វើដំណើរដោយផាសុខភាព និងការផ្លាស់ប្តូរវប្បធម៌រវាងទីក្រុងទាំងពីរនេះ។ ការតភ្ជាប់ផ្លូវអាកាសថ្មីនេះ ក៏នឹងជំរុញលំហូរពាណិជ្ជកម្មរវាងទីក្រុងហូជីមិញ និងតំបន់ភាគពាយ័ព្យរបស់ប្រទេសចិន ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ចំពោះកំណើនជាបន្តបន្ទាប់នៅក្នុងទីផ្សារចិន។

 ទីក្រុង ស៊ីអាន ស្ថិតនៅក្នុងខេត្ត សានស៊ី កាន់កាប់តំណែងដ៏មានកិត្យានុភាព ដែលជារាជធានីបុរាណមួយក្នុងចំណោមរាជធានីបុរាណទាំងបួនរបស់ប្រទេសចិន។ ទីក្រុងនេះ មានកេរ្តិ៍ឈ្មោះដោយសារបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងមានទីតាំងប្រវត្តិសាស្ត្រលំដាប់ពិភពលោក។ បន្ថែមពីនេះ ទីក្រុង ស៊ីអាន ជាតំបន់លេចធ្លោជាទិសដៅសំខាន់សម្រាប់ការវិនិយោគផ្ទាល់ពីបរទេសនៅភាគខាងលិចប្រទេសចិន ដែលទាក់ទាញសកម្មភាពសេដ្ឋកិច្ចសំខាន់ៗ។ តំបន់នេះ​ ក៏​មាន​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ​ផងដែរ​ថា​ជា​កន្លែង​កំណើត​នៃ​វិថី​សូត្រ ​។ 

 ទន្ទឹមនឹងនោះ ទីក្រុងហូជីមិញដែលមានប្រជាជនជិត ១០ លាននាក់បានបម្រើជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍លេចធ្លោក្នុងប្រទេសវៀតណាម។ ទីក្រុង​នេះ​ មាន​លក្ខណៈ​វប្បធម៌​ចម្រុះ​ប្លែក​ពី​គេដែល​ផ្តល់​ឱ្យ​អ្នក​ទស្សនា​នូវ​បទពិសោធន៍​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍។ គួរកត់សម្គាល់ថា ទីក្រុងហូជីមិញរីករាយនឹងការតភ្ជាប់ដ៏ងាយស្រួលទៅកាន់គោលដៅនានាក្នុងប្រទេសវៀតណាម និងអន្តរជាតិ។

ថ្មីៗនេះ ក្រុមហ៊ុន Vietjet បានចាប់ផ្តើមផ្លូវហោះហើរត្រង់តភ្ជាប់ទីក្រុងហូជីមិញទៅកាន់ទីក្រុងសៀងហៃ និងទីក្រុង ឆេងឌូ ក្នុងប្រទេសចិន។ ផ្លូវនីមួយៗដំណើរការជើងហោះហើរត្រឡប់មកវិញប្រចាំថ្ងៃដើម្បីជួយសម្រួលទាំងការលំហែ និងតម្រូវការអាជីវកម្ម ជំរុញលំហូរធ្វើដំណើរ និងពាណិជ្ជកម្មរវាងទីក្រុង។

 អ្នកដំណើរអាចរីករាយនឹងការហោះហើរជាមួយក្រុមហ៊ុន Vietjet នៅលើយន្តហោះទំនើបដែលបម្រើដោយបុគ្គលិកកាប៊ីនដែលមានជំនាញវិជ្ជាជីវៈ និងរួសរាយរាក់ទាក់។ មុខម្ហូបក្នុងយន្តហោះផ្តល់ជូនម្ហូបអាហារវៀតណាមដ៏ឆ្ងាញ់ពិសារ ដូចជា ប៉ាញ់ មី, ហ្វឺ ក៏ដូចជាមុខម្ហូបបែបសកលក្តៅៗ មានជីវជាតិ និងឆ្ងាញ់ៗជាច្រើនមុខ។

 ផ្លូវហោះហើរថ្មីរបស់ទីក្រុងហូជីមិញ-ស៊ីអាន តភ្ជាប់ដោយផ្ទាល់ក្នុងតំបន់ទាំងពីរ ហើយក៏ពង្រីកបន្ថែមទៀតជាផ្នែកមួយនៃបណ្តាញហោះហើរដែលកំពុងរីកចម្រើនរបស់ក្រុមហ៊ុន Vietjet ដែលគ្របដណ្តប់លើប្រទេសវៀតណាមទៅកាន់ប្រទេសអូស្ត្រាលី ឥណ្ឌា និងទិសដៅផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ និងអាស៊ីឦសាន។ សមាហរណកម្មនេះបើកឱកាសកាន់តែច្រើនសម្រាប់ការផ្លាស់ប្តូរវប្បធម៌ ការអប់រំ ពាណិជ្ជកម្មទ្វេភាគី និងទេសចរណ៍រួមចំណែកដល់ការអភិវឌ្ឍន៍ និងវិបុលភាពរវាងប្រជាជាតិ។

 បន្ថែមពីនេះ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរត្រឡប់មកវិញប្រចាំថ្ងៃរវាងខេត្តសៀមរាប (SAI) និងហាណូយ ដោយចំណាយពេលត្រឹមតែ ១ ម៉ោង និង ៤០ នាទីសម្រាប់ជើងហោះហើរនីមួយៗដោយសារតម្រូវមានការកើនឡើង។ លើសពីនេះ អ្នកដំណើរពីកម្ពុជាអាចហោះហើរបានយ៉ាងងាយស្រួលជាមួយតម្លៃសមរម្យទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ និងគោលដៅផ្សេងទៀតតាមរយៈបណ្តាញពង្រីកជើងហោះហើររបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រពេទ្យ GTVC ទៅទទួលប្រជានេសាទម្នាក់ រងរបួសធ្ងន់ដោយសារស្លាបចាក់ទូក ពីកណ្តាលសមុទ្រ មកមន្ទីរពេទ្យ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជានេសាទ ជួបគ្រោះថ្នាក់ដោយស្លាបចាក់ទូកកាប់រងរបួសធ្ងន់ នៅលម្ហសមុទ្រ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសខាងលើមានឈ្មោះ ទូច អាយុ២៥ឆ្នាំ មុខកូនដៃទូក។

បុរសខាងលើ ត្រូវបានក្រុមការងារ របស់លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ នដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

កម្មវិធីកៀរគរថវិកាសម្រាប់ជួយឧបត្ថម្ភ សាងសង់លំនៅឋានថ្មី ១.២០០ខ្នង ជូនប្រជាជនក្រីក្រនៅខេត្តសុកត្រាំង ភាគខាងត្បូងវៀតតណាម ត្រូវបានបិទបញ្ចប់ជាស្ថាពរ

ភ្នំពេញ៖ កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ នៅឃុំ ថាញ់ភូ (ស្រុក មីស្វៀន ខេត្ត សុកត្រាំង ភាគខាងត្បូងនៃប្រទេស វៀតណាម) ក្រសួងនគរបាល វៀតណាម សហការជាមួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សុកត្រាំង រៀបចំពិធីបូកសរុបបញ្ចប់ជាស្ថាពរកម្មវិធីកៀរគរ ថវិកាសម្រាប់ជួយឧបត្ថម្ភសាងសង់លំនៅឋានចំនួន ១.២០០ ខ្នងជូនប្រជាជនក្រីក្រដែលជួបការលំបាកក្នុង ជីវភាពរស់នៅលើភូមិសាស្ត្រខេត្ត សុកត្រាំង។

បណ្ដាកម្មវិធី គម្រោងនិងគោលនយោបាយជនជាតិត្រូវបានដំណើរការអនុវត្តនៅខេត្ត សុកត្រាំង បានបង្កើន ប្រសិទ្ធភាព រួមចំណែកធានាសន្តិសុខសង្គម ជួយបង្ហើយសន្ទស្សន៍អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់បងប្អូន ជនជាតិភាគតិចនិងតំបន់ភ្នំ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

អញ្ជើញចូលរួមក្នុងកម្មវិធីនោះ រួមមាន៖ ឧត្តមសេនីយឯកបំរុង លឿង តាមក្វាង អនុរដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម។ ចំណែកខាងខេត្ត សុកត្រាំង មានលោក ឡឹម វ៉ាន់ម៉ឹន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនិងជា លេខាគណៈកម្មាធិការបក្សខេត្ត លោកស្រី ហូ ធីកឹមដាវ អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្តនិងជា ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងលោក ត្រឹន វ៉ាន់ឡូវ អនុលេខាគណៈកម្មាធិការបក្សខេត្តនិងជាប្រធាន គណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង។

ក្រោយដំណើរការរអនុវត្តយ៉ាងសកម្ម លំនៅឋានចំនួន ១.២០០ ខ្នង បានសាងសង់រួចរាល់តាមកាលកំណត់និង បានប្រគល់ជូនប្រជាជនក្រីក្រដែលជួបការលំបាកលើបញ្ហាលំនៅឋានក្នុងភូមិសាស្ត្រខេត្ត សុកត្រាំង នៅមុនថ្ងៃ ប្រារពពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០២៤ របស់បងប្អូនជនជាតិខ្មែរដែលកំពុងរស់នៅក្នុងភូមិភាគ ខាងត្បូងនៃប្រទេស វៀតណាម។ ផ្ទះនីមួយៗ មានតម្លៃ ៦៣ លានដុង (ប្រមាណ ២.៥០០ ដុល្លារអាម៉េរិក) ក្នុង នោះ ក្រសួងនគរបាល វៀតណាម ជួយឧបត្ថម្ភជាទឹកប្រាក់ចំនួន ៥០ លានដុង (ប្រមាណ ២.០០០ ដុល្លារ អាម៉េរិក) ដែលជាថវិកាដែលទទួលបានពីការកៀរគរពីគ្រប់ភាគីក្នុងសង្គម។ ចំណែកខេត្ត សុកត្រាំង ឧបត្ថម្ភ ចំនួន ១៣ លានដុង (ប្រមាណ ៥០០ ដុល្លារអាម៉េរិក) ដែលជាថវិកាបដិភាគរបស់ខេត្ត។

លោក លី ហ៊ិញ និងភរិយា (ខាងស្តាំ) ជនជាតិខ្មែរ សប្បាយរីករាយ ថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួង នគរបាលវៀតណាមនិងខេត្ត សុកត្រាំង ដែលបានជួយឧបត្ថម្ភលំនៅឋានក្នុងក្តីស្រមៃរបស់ពួកគេ។ រូបថត៖ កាសែតជនជាតិនិងអភិវឌ្ឍន៍។

លោក ឡឹម វ៉ាន់ម៉ឹន លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង មានប្រសាសន៍ឱ្យដឹងថា ការអនុវត្តកម្មវិធី រួមដៃគ្នាសាងសង់លំនៅឋានជូនប្រជាជនក្រីក្រ ដែលជួបការលំបាកលើបញ្ហាលំនៅឋានដែលជាការកៀរគររបស់ ក្រសួងនគរបាលនេះ មិនត្រឹមតែបង្ហាញពីការរួមដៃគ្នារវាងកងកម្លាំងនគរបាលជាមួយនឹងអាជ្ញាធរខេត្តក្នុងការ អនុវត្តការងារសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាពស្របតាមគោលនយោបាយរបស់បក្សនិងរដ្ឋប៉ុណ្ណោះទេ គឺ ថែមទាំងបានជួយពង្រឹងទំនុកទុកចិត្តរបស់ប្រជាជនចំពោះកងកម្លាំងនគរបាលឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ។

លោក ឡឹម វ៉ាន់ម៉ឹន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា “នេះគឺជាកម្មវិធីដ៏មានអត្ថន័យជាក់ស្តែង ហើយក៏ជាការ លើកទឹកចិត្តដ៏ធំធេងសម្រាប់គ្រួសារក្រីក្រដើម្បីបន្តជំនះការលំបាក រក្សាលំនឹងជីវភាពរស់នៅរបស់ពួកគេឱ្យបាន ងើបចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។ ខេត្ត សុកត្រាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការ យកចិត្តទុកដាក់ពីសំណាក់ភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យនិងសហគ្រាសទាំងឡាយដែលបាន ចូល រួម វិភាគទាន។”

ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាមនិងថ្នាក់ដឹកនាំខេត្ត សុកត្រាំង ប្រគល់លិខិតបញ្ជាក់ពីការជួយឧបត្ថម្ភ ដល់គណៈកម្មការចាត់តាំងដើម្បីរៀបចំអនុវត្តកម្មវិធីសាងសង់លំនៅឋានចំនួន ១.២០០ ខ្នងជូនគ្រួសារក្រីក្រ។ រូបថត៖ កាសែតជនជាតិនិងអភិវឌ្ឍន៍

សុកត្រាំង ជាខេត្តមួយដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើន ជាពិសេសគឺបងប្អូនជនជាតិខ្មែរដែលមាន ចំនួនរហូតដល់ជាង ៣០% នៃចំនួនប្រជាជនសរុបក្នុងខេត្ត ហើយភាគច្រើនប្រកបរបរកសិកម្មនិងតែងែតរង ផល ប៉ះពាល់ដោយគ្រោះធម្មជាតិ គ្រោះរាំងស្ងួត ការជ្រាបទឹកប្រៃចូលផ្ទៃដីបង្កបង្កើនផល។ ដូច្នះហើយ ជីវភាព រស់នៅរបស់បងប្អូននៅ តែ ប្រឈម នឹង ការ លំបាក ជា ច្រើន ចំនួនគ្រួសារក្រីក្រនិងចំនួន គ្រួសារ ដែលស្ថិតនៅក្បែរ បន្ទាត់នៃភាពក្រីក្រ ក្នុង ខេត្ត នៅ មានចំនួន ច្រើន។

តាមតូលេខនៃ ស្ថិតិរបស់ខេត្ត នាពេលបច្ចុប្បន្ន នេះ ខេត្ត សុកត្រាំង មានប្រជាជន ក្រីក្រ ចំនួន ១៥.១៣៩ គ្រួសារ និងប្រជាជនដែលស្ថិតនៅក្បែរបន្ទាត់នៃភាព ក្រីក្រ ជិត ២៦.២៤២ គ្រួសារ ស្មើនឹង ១២.៤% នៃ ចំនួន គ្រួសារ សរុបក្នុង ខេត្ត ភាគច្រើននៅ តំបន់ បងប្អូន ជនជាតិ ខ្មែរ ។ ក្នុង ចំណោមនោះ មាន ៦.៩៧២ គ្រួសារ ជួបការ លំបាក ខ្លាំងលើបញ្ហាទីលំនៅ ត្រូវការ ការយកចិត្តទុកដាក់និង ការជួយ ជ្រោមជ្រែង ដើម្បី រក្សា លំនឹងជីវភាពរស់នៅ ខណៈ ពេលប្រភព ធនធាន នៅថ្នាក់ ខេត្ត នៅមានកម្រិតនៅឡើយ ។

លោក ឡឹម វ៉ាន់ម៉ឹន លេខាគណៈកម្មាធិការបក្សខេត្ត សុកត្រាំង ។ រូបថត៖ កាសែតជនជាតិនិងអភិវឌ្ឍន៍

អាស្រ័យដូច្នេះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការយកចិត្តទុកដាក់ ចែករំលែកនិងលើកទឹកចិត្តពីគ្រប់ទិសទី ពី សំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សប្បុរសជនក្នុងទូទាំងប្រទេសនិងកងកម្លាំងនគរបាលប្រជាជន ការអនុវត្ត គោលនយោបាយកសាងលំនៅឋានជូនគ្រួសារក្រីក្រដែលជួបការលំបាកខ្លាំងលើបញ្ហាលំនៅឋាន ដោយមានការ ចូលរួមពីគ្រប់ភាគីក្នុងសង្គមបាននាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន ហើយបានរួមចំណែកយ៉ាងសកម្មក្នុងការ ដោះស្រាយបញ្ហាសន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រនៅក្នុងភូមិសាស្ត្រខេត្ត សុកត្រាំង បានយ៉ាងល្អប្រសើរ។

ជាក់ស្ដែង ចាប់ពីឆ្នាំ ២០២០ រហូតមកទល់ពេលនេះ ខេត្ត សុកត្រាំង បានកៀរគរជួយសាងសង់លំនៅឋានជាង ៥.៥០០ ខ្នងជូនប្រជាជនដែលមានគុណបំណាច់ និង គ្រួសារក្រីក្រដែលមានតម្រូវការខ្លាំងលើលំនៅឋាន។ ដោយឡែកក្នុងឆ្នាំ ២០២៣ កន្លងទៅ ដោយមានការយកចិត្តទុកដាក់ពីសំណាក់គណៈកម្មាធិការបក្សនរគបាល ជាតិ ថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម បានកៀរគរនិងឧបត្ថម្ភសាងសង់លំនៅឋានបានចំនួន ១.២០០ ខ្នង បន្ថែមទៀតសម្រាប់ខេត្ត សុកត្រាំង ដោយចំណាយថវិកាសរុបចំនួន ៦០ ពាន់លានដុង (ប្រមាណ ២,៤ លាន ដុល្លារអាម៉េរិក)។

មន្ត្រីផ្នែកកសិកម្មអញ្ជើញទស្សនាគំរូចិញ្ចឹមគោយកទឹកដោះ ដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់របស់ក្រុម គ្រួសារ លោក ថាច់ មិញយឿង ជនជាតិ ខ្មែរ នៅសង្កាត់លេខ ១០ ទីក្រុង សុកត្រាំង ខេត្ត សុខត្រាំង ភាគខាង ត្បូងនៃប្រទេស វៀតណាម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

យោងតាមក្រសួងនគរបាល វៀតណាម ដំណើរការការអនុវត្តកម្មវិធីបានកៀរគរជាអតិបរមារាល់ប្រភពធនធាន គឺធានាចំគោលដៅ មានគុណភាព វឌ្ឍនភាព ដោយមានផែនការ ផែនទីបង្ហាញផ្លូវច្បាស់លាស់ សន្សំសំចៃថវិកា ជៀសវាងការខ្ជះខ្ជាយនិងភាពអវិជ្ជមាន។ គំរូ លំនៅឋាន ត្រូវ បាន ក្រសួងនគរបាល អនុម័ត ដោយផ្អែកលើ រចនាបទ មូលដ្ឋាន ដែល បាន ឯកភាព ជាមួយ ក្រសួង សំណង់ វៀតណាម និង មន្ទីរ សំណង់ ខេត្ត សុកត្រាំង។ ប្រភពថវិកា ត្រូវបានក្រសួងនគរបាលកៀរគរពីសហគ្រាសនានា ហើយក្រៅពីនោះ ខេត្ត សុកត្រាំង ក៏បានកៀរគរប្រភព កម្លាំងពលកម្ម (ថ្ងៃឈ្នួល) ពីសំណាក់ក្រុមគ្រួសារ សាច់ញាតិ សហគមន៍ កងកម្លាំងប្រដាប់អាវុធ សមាជិក សមាជិកាសហជីពនិងយុវជនឈានមុខស្ម័គ្រចិត្ត។ល។ ដើម្បីដឹកជញ្ជូនសម្ភារៈសម្រាប់សាងសង់លំនៅឋានទៅ តាមតំបន់ដែលជួបការលំបាកលើបញ្ហាធ្វើដំណើរ ដឹកជញ្ជូន។

ទន្ទឹមនឹងកម្មវិធីខាងលើ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានការចូលរួមយ៉ាងសកម្មពីគ្រប់ផ្នែក គ្រប់ ជាន់ថ្នាក់ ការអនុវត្តគោលនយោបាយចំពោះបងប្អូនជនជនជាតិភាគតិចនៅក្នុងខេត្ត សុកត្រាំង តែងតែទទួល បាន ការយកចិត្តទុកដាក់ ជួយអោយជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយ ថ្ងៃ។ ខេត្ត សុកត្រាំង បានដាក់ចេញទិសដៅថែទាំបងប្អូនជនជាតិភាគតិច គឺជាភារកិច្ចស្នូល ដោយផ្តោតលើការ យកចិត្តទុកដាក់ជាសំខាន់ទៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ ផ្លាស់ប្ដូរមុខរបរចិញ្ចឹមជីវិត ជួយ អោយបងប្អូនជនជាតិខ្មែរ បង្កើនប្រាក់ចំណូល រក្សាលំនឹងជីវភាពរស់នៅ រួមចំណែកកាត់បន្ថយគម្លាតជីវភាពរស់ នៅ ក៏ដូចជាប្រាក់ចំណូលរវាងតំបន់ជនជាតិភាគតិច ធៀបនឹងមធ្យមភាគទូទៅក្នុង ខេត្ត។ ជាពិសេស ផ្ដើមពីការ អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងតំបន់ ជនជាតិភាគតិចនិងតំបន់ភ្នំពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ និងដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ មក កម្មវិធីនេះបានរួមចំណែក ផ្លាស់ប្តូរមុខមាត់ ក៏ដូចជាជីវភាពរស់នៅទាំងផ្នែកសម្ភារៈនិងស្មារតីដល់បងប្អូនជនជាតិភាគតិច ជាពិសេសគឺ បងប្អូនជនជាតិខ្មែរជាបន្តបន្ទាប់។ ឆ្លងតាមរយៈនេះ ជួយបងប្អូនជនជាតិរួចចាកផុតពីភាពក្រីក្របន្តិចម្តងៗ រួម ចំណែកក្នុងការកសាងមាតុភូមិឱ្យមានការអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ជួយអោយប្រជាជនក្នុងតំបន់ទាំងនោះ មានការសប្បាយរីករាយប្រកបដោយទំនុកចិត្តក្នុងការបង្កបង្កើនផលផលិតកម្ម កែលម្អជីវភាពរស់នៅ ពង្រឹង ទំនាក់ ទំនងយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងនគរបាល ក្នុង ការងារ ធានា សន្តិសុខ សណ្តាប់ធ្នាប់និងកសាង សណ្តាប់ ធ្នាប់ សន្តិសុខឱ្យកាន់តែ រឹងមាំ បន្ថែមទៀត៕

ស្រ្តីម្នាក់ ឈឺពោះសម្រាលកូន នៅកណ្តាលសមុទ្រ ត្រូវបានអ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ ទៅជួយទទួលមកមន្ទីរពេទ្យ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ នៅវថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជូនអូប័រពេទ្យរបស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូប ជាភ្ញៀវទេសចរណ៍ បានឈឺពោះសម្រាលកូន នៅលើទូកកណ្តាលសមុទ្រ យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

អ្នកឧកញ៉ា ទៀ វិចិត្រ មានឱ្យដឹងថា ស្រ្តីខាងលើ មានឈ្មោះ សំ ម៉ៃយ៉ា អាយុ ៤០ឆ្នាំ។ ស្រ្តីខាងលើ ត្រូវបានក្រុមការងារ របស់លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ ក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

អតិថិជន របស់ផលិតផលពន្យារភាពចាស់ Lalavita NMN នៅតែបន្តឈ្នះមាសជារៀងរាល់សប្តាហ៍

ក្រុមហ៊ុន ស៊ីងនេតឈ័រ ខេមបូឌៀ (Think Nature Cambodia) ដែលបាននាំចូលនូវអាហារបំប៉នដែលជាកំពូលវីតាមីនពន្យារភាពចាស់ Lalavita NMN ព្រមទាំងគ្រឿងសម្អាងម៉ាក lalavita NMN ដោយផ្សំឡើងពីសារធាតុផ្សំ NMN ដំបូងគេបង្អស់នៅកម្ពុជា នៅតែបន្តធ្វើការជួបជុំអតិថិជន និងអ្នកចូលរួមដែលចង់សាកល្បងប្រើប្រាស់ផលិតផលក្មេងជាងវ័យដោយ ឥតគិតថ្លៃ។ ក្រុមហ៊ុនក៏នៅតែបន្ត  ផ្តល់រង្វាន់មាសដល់អ្នកឈ្នះប្រចាំសប្តាហ៍ និងរង្វាន់ជាច្រើនទៀត ដល់អ្នកសាកល្បងប្រើប្រាស់ទាំងអស់ ដែលទទួលបានប្រសិទ្ធភាព និងប្លែកជាងគេបន្ទាប់ពីប្រើប្រាស់បាន ២សប្តាហ៍។

អ្នកចូលរួមជាច្រើនបានផ្តល់នូវមតិយោបល់ ទាក់ទងនឹង គុណភាពរបស់ផលិតផល lalavita NMN ដែលពួកគេពេញចិត្តជាខ្លាំង នូវលទ្ធផលដែលទទួលបានក្រោយពីប្រើប្រាស់ក្នុងរយៈពេលខ្លី ដូចជា បម្រែបម្រួលសុខភាពរាងកាយទៅជាល្អប្រសើរ គេងលក់ស្រួលជាងមុន សម្រួលការបន្ទោរបង់ ស្បែកភ្លឺថ្លា និងកាត់បន្ថយភាពជ្រៀវជ្រួញ។​

ដើម្បីអរគុណដល់ការគាំទ្រ និងទំនុកចិត្តរបស់អតិថិជន ក្រុមហ៊ុននៅតែបន្តផ្តល់ផលិតផលសាកល្បងឥតគិតថ្លៃ និងផ្តល់រង្វាន់ជាច្រើន រហូតដល់រង្វាន់ធំប្រចាំឆ្នាំ ១ម៉ឺនដុល្លារ ដែលសរុបជាទឹកប្រាក់សរុបប្រហែល ១០ម៉ឺនដុល្លារ។ ដើម្បីចូលរួមក្នុងការជួបជុំ និងទទួលបានអត្ថប្រយោជន៍ជាច្រើននេះ លោកអ្នកអាចទំនាក់ទំនងតាមទូរស័ព្ទលេខ 093 733 811  ឬចុះឈ្មោះតាមរយៈតំណភ្ជាប់ https://docs.google.com/forms/d/17Atln5ApAgHeTltm9Q52ZF2U8oM_1SAlK3wtibs963Y/edit#responses

ថ្នាក់ដឹកនាំក្រុមហ៊ុនវិរៈ ប៊ុនថាំ នាំយកថវិកាចំនួន ១​៣០លានរៀល ជូនមន្ទីរពេទ្យគន្ធបុបា្ផ

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី០៦ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ាសួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ ជាអគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំអ៊ិចប្រេស ព្រមទាំងបុត្រាបុត្រី និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំ បានប្រគល់ជូនថវិកាចំនួន ១​៣០លានរៀល (មួយរយសាមសិបលានរៀល) ជាលើកទី៨ ដល់មន្ទីរពេទ្យគន្ធបុបា្ផ ដើម្បីជាការចូលរួមចំណែកក្នុងការជួយសង្រ្គោះនិងជាក្តីសង្ឃឹមដ៏ធំធេងសំរាប់កុមារកម្ពុជា៕

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

(ភ្នំពេញ) ថ្ងៃទី 09 ខែមេសា ឆ្នាំ2024 – ជាការពិតណាស់ ទូរទស្សន៍ដែលឆ្លាតវៃគឺជា ទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ទស្សនាខ្សែភាពយន្ត ឬ កម្មវិធីកម្សាន្តផ្សេងៗប៉ុណ្ណោះទេ តែវាត្រូវតែជាទូរទស្សន៍ដែលមានភាពបត់បែន និងស៊ីវិល័យ ជាពិសេស នៅក្នុងយុគសម័យ AI នេះតែម្ដង។

ជាក់ស្ដែងដូចថ្ងៃនេះ ក្រុមហ៊ុន សាមសុង បានធើ្វការដាក់សម្ពោធកំពូលទូរទស្សន៍ដ៏ឆ្លាតវៃ Samsung NEO QLED 8K ស៊េរីចុងក្រោយឆ្នាំ 2024 ដែលបំពាក់មកជាមួយនូវបច្ចេកវិទ្យា AI ដ៏ទំនើបបំផុត និងមានការដាក់តាំងបង្ហាញផលិតផលអេឡិកត្រូនិកជាច្រើនមុខទៀត នៅសណ្ឋាគារណាហ្គាវើលដ៍ ទី១ (Naga World 1) ចាប់ពីម៉ោង 4 រសៀល ដល់ម៉ោង 10 យប់។

ក្នុងព្រឹត្តិការណ៍នៃការដាក់សម្ពោធកំពូលទូរទស្សន៍ដ៏ឆ្លាតវៃ ទាន់សម័យ និងមានសមត្ថភាពអស្ចារ្យបំផុត NEO QLED 8K នេះ ក្រុមហ៊ុន សាមសុង ក៏បានអញ្ជើញក្រុមការងារបច្ចេកទេសជំនាញផលិតផល សាមសុង និងតំណាងចែកចាយតូចធំដើម្បីឱ្យពួកគាត់ទទួលបាននូវព័ត៌មាន ក៏ដូចជាបានឃើញផ្ទាល់នូវកំពូលផលិតផលទំនើបចុងក្រោយបំផុតសម្រាប់លក់ជូនអតិថិជនរបស់ខ្លួនទូទាំងប្រទេស ហើយពីកម្មវិធីនេះក៏មានការចាប់រង្វាន់សប្បាយៗជាច្រើនផងដែរ។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រង ក្រុមហ៊ុន Samsung ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់តំណាងចែកចាយផលិតផល សាមសុង ទាំងអស់ ដែលបានចូលរួមកម្មវិធីដ៏អស្ចារ្យក្នុងថ្ងៃនេះ។ ហើយថ្ងៃនេះគឺជាការជួបជុំដ៏រីករាយមួយដែលក្រុមហ៊ុន សាមសុង បាននាំយកនូវបទពិសោធន៍ថ្មីនៃបច្ចេកវិទ្យា AI មិន ថាតែនៅលើស្មាតហ្វូននោះទេ ដោយពេលនេះ សាមសុង បានបំពាក់បច្ចេកវិទ្យា AI ថ្មីនេះនៅលើកំពូលទូរទស្សន៍ជំនាន់ថ្មី NEO QLED 8K នេះផងដែរ។ ទូរទស្សន៍ជំនាន់ថ្មី NEO QLED 8K នេះនឹងផ្ដល់នូវកំពូលបទពិសោធន៍ដ៏អស្ចារ្យជាមួយមុខងារដ៏សម្បូរបែបដល់អ្នកប្រើប្រាស់”។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ ទូរទស្សន៍ Samsung NEO QLED 8K ត្រូវបានរចនាឡើងយ៉ាងសម្រិតសម្រាំងឆ្លុះបញ្ចាំងពីប្រណីតភាព ស៊ីវិល័យ ថ្លៃថ្នូរ និងមានលក្ខណៈពិសេសគួរឱ្យទាក់ទាញ់ជាច្រើនដូចជា៖

  1. ប្រព័ន្ធដំណើរការខ្លាំង NQ8 AI Gen3៖
  • បំពាក់មកជាមួយនូវបច្ចេកវិទ្យា AI-powered 8K processor ចុងក្រោយបំផុត
  1. បំពាក់មកនូវ 8K AI Upscaling Pro៖
  • បច្ចេកវិទ្យានេះនឹងធ្វើឱ្យគុណភាពនៃការបង្ហាញ និងការចាប់យករូបភាពច្បាស់ឥតខ្ចោះកម្រិត 8K រូបភាពច្បាស់ដូចពិតៗតែម្ដង
  1. មុខងារ AI Motion Enhancer Pro៖
  • មុខងារ និងបច្ចេកវិទ្យា AI ថ្មីនេះមានសមត្ថភាពធ្វើឱ្យរាល់ការទស្សនាកាន់តែរលូនជក់ចិត្ត មិនថាទស្សនាការផ្សាយផ្ទាល់ ឬ មិនផ្ទាល់នោះទេ
  1. Infinity Air Design៖
  • ការរចនារូបរាងកាន់តែស្ដើងជាងមុន អេក្រង់លាតកាន់តែធំ ធ្វើឱ្យការទស្សនាកាន់តែត្រជាក់ភ្នែក ជក់ចិត្ត ដិតអារម្មណ៍
  1. មុខងារ Samsung Tizen OS៖
  • មុខងារនេះធ្វើឱ្យការប្រើប្រាស់កាន់តែងាយស្រួលជាមួយនឹង Tizen OS ដើម្បីណែនាំនូវ Content ថ្មីៗ និងល្បីៗផងដែរ

អ្វីដែលកាន់តែពិសេសជាងនេះ បានបំពាក់មកជាមួយប្រដាប់បំពងសំឡេងរបស់ សាមសុង ស៊េរី Soundbar Q990D ធ្វើឱ្យរាល់ការបញ្ចេញសំឡេងលក្ខណៈ 3D ស័ក្ដិសមបំផុតជាមួយការទស្សនាបែបរឿងកុន ដូចស្ថិតក្នុងរោងកុនពិតៗ។

ជាមួយកំពូលទូរទស្សន៍ជំនាន់ថ្មី Samsung NEO QLED 8K នេះរោងកុនល្មមៗអែបកៀន…KTV ក៏អែបកៀនដែរ! ចាំអីទៀត! ប្រញាប់ឡើង…! គេនាំគ្នាសប្បាយចោលអស់ឥឡូវហើយ…! ប្រញាប់ទិញមួយទុកជាកាដូសម្រាប់គ្រួសារឥឡូវនេះភ្លាមទៅ ដឹងតែសប្បាយរហូត និងមានសុភមង្គលហ្ម៎ង…!!

មិនងាយរកបានទេណ៎ា! ទូរទស្សន៍ដែលមានមុខងារដ៏អស្ចារ្យនៃបច្ចេកវិទ្យា AI ថ្មី និងជួយសន្សំសំចៃថាមពលបានច្រើនជាមួយមុខងារ AI Energy Mode នៅលើ SmartThing ពិសេស មានប្រព័ន្ធការពារសុវត្ថិភាពបានយ៉ាងល្អជាមួយមុខងារ Knox Security ថែមទៀតផង។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬ តេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬ ក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

មិត្តហ្វូន ប្រារព្ធកម្មវិធីសប្បុរសធម៌ ពិនិត្យសុខភាព ផ្តល់ថ្នាំ ដោយឥតគិតថ្លៃ និងចែកអំណោយជាង៦០០នាក់ ក្នុងខេត្តកំពង់ឆ្នាំង

ក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន) បានរៀបចំកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ ចែកថ្នាំ និងអំណោយជាង ៦០០នាក់ ដល់អ្នកកំពុងជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤។

ការប្រារព្ធកម្មវិធីនេះមានគោលបំណងដើម្បីចូលរួមចែករំលែក និងរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងការពារសុខភាពសហគមន៍។ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំកម្មវិធីដើម្បីផ្តល់សេវាពិនិត្យ ប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្រ្ត និងផ្តល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាជនដែលកំពុងរស់នៅ និងធ្វើការក្នុងខេត្តកំពង់ឆ្នាំង ដើម្បី​ព្យាបាល​ជំងឺ​ឱ្យ​បាន​ទាន់​ពេលវេលា និង​លើក​កម្ពស់​សុខភាព​ដល់ប្រជាពលរដ្ឋ។

ក្នុងកម្មវិធីនេះ គ្រូពេទ្យបានធ្វើការពិនិត្យសុខភាព និងផ្តល់ការណែនាំអំពីសុខភាពដល់ប្រជាពលរដ្ឋជាង ៦០០នាក់ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង ។ អាស្រ័យ​លើ​ស្ថានភាព​សុខភាព និង​ជំងឺ​របស់​អ្នក​ចូលរួម ក្រុម​វេជ្ជសាស្រ្ដ​បាន​ចែកចាយ​ថ្នាំ​តាម​កម្រិត​សមស្រប។ សម្រាប់ករណីរ៉ាំរ៉ៃ វេជ្ជបណ្ឌិតបានផ្តល់ដំបូន្មាន និងការណែនាំដើម្បីស្វែងរកសេវាវេជ្ជសាស្ត្រឯកទេសដែលសមស្របក្នុងការព្យាបាល។

នៅក្នុងព្រឹត្តិការណ៍នេះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុន មិត្តហ្វូន បានចែកអំណោយជាង៦០០នាក់ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋដែលកំពុងខ្វះខាត ។

លោក កាវ ម៉ាញ ដឹក (Cao Manh Duc) ចែករំលែកដោយមនោសញ្ចេតនាថា៖ “យើងសង្ឃឹមថាកម្មវិធីថែរក្សាសុខភាព នេះនឹងជួយលើកកម្ពស់សុខុមាលភាព និងចែករំលែកការលំបាកដល់គ្រួសារជាច្រើនដែលកំពុងជួប។ តាងនាមបុគ្គលិកមិត្តហ្វូនទាំងអស់សូមផ្ញើនូវអារម្មណ៍ដ៏កក់ក្តៅ និងជូនពរដល់អ្នកទាំងអស់គ្នា។ យើងសង្ឃឹមថា ការពិនិត្យសុខភាព និងអំណោយតូចៗនឹងលើកទឹកចិត្ត និងជួយដល់ការរស់នៅរបស់ពួកគេបាន១ផ្នែកតូចផងដែរ”។ ​

លោកបន្ថែមថា ជាច្រើនឆ្នាំកន្លងមកនេះ ទន្ទឹមនឹងសកម្មភាពអាជីវកម្ម ក្រុមហ៊ុនមិត្តហ្វូនតែងតែបង្ហាញនូវស្មារតីទទួលខុសត្រូវចំពោះសហគមន៍ រួមដំណើរជាមួយរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌យ៉ាងសកម្ម និងនាំមកនូវគុណតម្លៃវិជ្ជមានជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ និងជនពិការផងដែរ៕

Vietjet បន្ថែមសេវាកម្មថ្មី ​ភ្ជាប់ការហោះហើរ​ ទីក្រុងហូជីមិញ ជាមួយទីក្រុង​ស៊ីអាន របស់ចិន​

(ហូជីមិញ ថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤)អ្នកធ្វើដំណើរតាមផ្លូវ​អាកាស​ទទួល​បាន​នូវ​បទពិសោធ​ថ្មី​ នៅពេលដែលក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើររបស់ខ្លួនបន្ថែមទៀតរវាងប្រទេសវៀតណាម និងប្រទេសចិន បន្ទាប់ពីការបើកដំណើរការសេវាកម្មទីក្រុងសៀងហៃ និងទីក្រុងឈិនឌូ កាលពីដើមឆ្នាំនេះ។ ក្រុមហ៊ុន​នេះនឹងក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេដែលដំណើរការផ្លូវហោះហើរត្រង់តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋ​កិច្ចរបស់ប្រទេសវៀតណាមនៃទីក្រុងហូជីមិញទៅកាន់រដ្ឋធានីបុរាណ ស៊ីអាន (Xi’an) របស់ប្រទេសចិន។ សេវាកម្មមិនឈប់សំចតនឹងផ្តល់ជូនអ្នកដំណើរនូវជម្រើសការធ្វើដំណើរកាន់​តែ​ច្រើន កាត់បន្ថយពេលវេលាធ្វើដំណើររបស់ពួកគេ និងសន្សំសំចៃ។

ផ្លូវហោះហើរទីក្រុងហូជីមិញ-ក្រុង​ស៊ីអាន នឹងដំណើរការនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤ ជាមួយនឹងជើងហោះហើរត្រឡប់មកវិញចំនួន ៤ ដងក្នុងមួយសប្តាហ៍។ ជើងហោះហើរពីទីក្រុងហូជីមិញទៅកាន់ទីក្រុងស៊ីអាន ចេញដំណើររៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ នៅម៉ោង ០៨:០៥ (ម៉ោងក្នុងស្រុក) និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Xi’an Xianyang នៅម៉ោង ០១:៣០ ថ្ងៃបន្ទាប់ (ម៉ោងក្នុងស្រុក)។ ជើងហោះហើរត្រឡប់ពីក្រុង​ស៊ីអាន មក​កាន់​ទីក្រុងហូជីមិញវិញ ចេញដំណើររៀងរាល់ថ្ងៃចន្ទ អង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ វេលាម៉ោង ០២:៣០ (ម៉ោងក្នុងស្រុក) និងចុះចតនៅទីក្រុងហូជីមិញនៅម៉ោង ០៦:២៥ (ម៉ោងក្នុងស្រុក)។

ផ្លូវហោះហើរត្រង់ពីសៀមរាបទៅហាណូយត្រូវបានដំណើរការឡើងវិញក្នុងខែធ្នូឆ្នាំមុន។ ជាមួយនឹងបណ្តាញជើងហោះហើរថ្មីរវាងវៀតណាម និងចិន ប្រទេសកម្ពុជាមានសក្តានុពលក្នុងការធ្វើដំណើរទៅកាន់ប្រទេសចិនតាមរយៈប្រទេសវៀតណាមដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់។

ក្រុង​ស៊ីអាន ជារដ្ឋធានី​ខេត្តសានស៊ី (Shaanxi)នៃតំបន់ភាគពាយ័ព្យរបស់ប្រទេសចិន គឺជាទីក្រុងបុរាណដែលធ្លាប់​​ជារាជធានីរបស់​រាជវង្សចំនួន ១៣ ជំនាន់​នៅក្នុងប្រទេសចិន។ វា​ជា​ចំណុច​សំខាន់​មួយ​នៃ​វិថី​សូត្របុរាណ​កាល​ ​ដែល​តភ្ជាប់​ពាណិជ្ជកម្ម ​និង​វប្បធម៌​រវាង​អាស៊ី ​និង​អឺរ៉ុប។ ទីក្រុងបុរាណស៊ីអានមានភាពល្បីល្បាញដោយសារប្រវត្តិសាស្រ្តដ៏សម្បូរបែប និងជាភូមិសាស្ដ្រ​សម្បូរ​សម្បត្តិវប្បធម៌ ដូចជា ផ្នូររបស់អធិរាជ Qin ទីមួយ​ អារាម​ Great Wild Goose និងឧទ្យាន Datang Furong ជាដើម។

ជាមួយ​គ្នានេះដែរ ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ វប្បធម៌ និងទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាម។ អ្នកធ្វើដំណើរអាចរីករាយនឹងម្ហូប​អាហារ​រសជាតិដើមរបស់វៀតណាមនៃ ហ្វើ​, បាញ់មី​, កាហ្វេ និងអាហារវៀតណាមជាច្រើនទៀតនៅទីក្រុងហូជីមិញ ហើយភ្ជាប់ទៅកាន់គោលដៅល្បីៗរបស់វៀតណាមនៅដាណាង, កោះភូគុក​ និង ហ៊ូ​ជាដើម។

ដើម្បីអបអរសាទរការហោះហើរ​ផ្លូវថ្មី និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការធ្វើដំណើរចំណាយ​ទាប​ ក្រុមហ៊ុន Vietjet ចាប់ផ្តើមការលក់តម្លៃសំបុត្រ​ពិសេស​នៅ​ថ្ងៃសុក្រ​ត្រឹម សូន្យ​ដុល្លារ​ (*) សម្រាប់ការធ្វើដំណើររហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤​ (**)។ សំបុត្រប្រូម៉ូសិនមានផ្តល់ជូនរៀងរាល់ថ្ងៃសុក្ររហូតដល់ដំណាច់ឆ្នាំនៅលើគេហទំព័រ www.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air។

រីករាយការហោះហើរជាមួយក្រុមហ៊ុន Vietjet លើយន្តហោះទំនើប និងគិតគូរ​អំពី​បរិស្ថាន បុគ្គលិកអាកាសចរណ៍​ដែលមានជំនាញវិជ្ជាជីវៈ និងយកចិត្តទុកដាក់ ក៏ដូចជា​បទពិសោធន៍ធ្វើម្ហូបជំនាញ​ដែលបាន​សម្រិត​សម្រាំង​មុខ​ម្ហូបអន្តរជាតិ និងវៀតណាម រួមទាំងម្ហូបពេញនិយម ដូចជា ហ្វើ និង បាញ់​មី​វៀតណាម។ លើសពីនេះ អ្នកដំណើរ​អាចរីករាយការសម្តែងសិល្បៈ​វប្បធម៌ និងសិល្បៈប្លែកៗក្នុងអំឡុងពេលហោះហើរ​នៅរយៈកម្ពស់ ១ម៉ឺន​ម៉ែត្រ។ ក្រុមហ៊ុន Vietjet ក៏ផ្តល់ការធានារ៉ាប់រង​ SkyCare ដោយឥតគិតថ្លៃសម្រាប់អ្នកដំណើរទាំងអស់ ដែលធានាបាននូវបទពិសោធន៍ធ្វើដំណើរដោយគ្មានកង្វល់។ កុំភ្លេចស្វែងយល់ពីអត្ថប្រយោជន៍នៃកម្មវិធីភាពស្មោះត្រង់របស់ Vietjet SkyJoy និងទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសផ្សេងទៀត។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

(**) មិនរាប់បញ្ចូលថ្ងៃបុណ្យ បុណ្យចូលឆ្នាំថ្មី និងរដូវសម្បូរភ្ញៀវ​សំខាន់ៗ​

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេស វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹង វិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់​ព័ត៌មាន​លម្អិត​ សូមចូលទៅកាន់​វេបសាយ​ www.vietjetair.com 

អ្នកឧកញ៉ា ទៀ វិចិត្រ​ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ GTVC ៤គ្រឿង សហការជាមួយសមត្ថកិច្ច ពន្លត់អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែង នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ​ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូន ទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅវេលាម៉ោង ១រសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ៤គ្រឿង ចេញទៅសហការជាមួយ សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យមួយកន្លែង ឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្រុមទី១២ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្ថព្រះសីហនុ ។

ហេតុការណ៍ខាងលើនេះ នៅមិនទាន់មានរបាយការណ៍ពីសមត្ថកិច្ច អំពីទំហំនៃការខូចខាតនៅឡើយទេ ខណៈអគ្គីភ័យមានសភាពសន្ធោសន្ធៅខ្លាំង៕