Home Blog Page 48

ក្រុមហ៊ុន Vietjet ពង្រីកបណ្តាញជើងហោះហើរវៀតណាម-ចិន​ ជាមួយ នឹងការបើកដំណើរការសេវាកម្មទីក្រុងហូជីមិញ-ឆេងឌូ *តម្លៃសំបុត្រចាប់ពី $0សម្រាប់ជើងហោះហើរអន្តរជាតិ ទាំងអស់ដែលផ្តល់ជូនជារៀងរាល់សប្តាហ៍

0

(រាជធានីភ្នំពេញ ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2024) – ក្រុមហ៊ុន Vietjet បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី អមដោយការចាប់ផ្តើមបើកដំណើរការផ្លូវហោះហើរផ្ទាល់ពីទីក្រុងហូជីមិញ ទៅទីក្រុង ឆេងឌូ។ សេវាកម្មថ្មីនេះ រំពឹងថានឹងផ្តល់ជូនអ្នកដំណើរនៅអាស៊ីនូវជម្រើសធ្វើដំណើរថ្មីមួយ សម្រាប់ថ្ងៃឈប់សម្រាកនាពេលនិទាឃរដូវ។ វាក៏ជាការពង្រឹងបន្ថែមនូវការតភ្ជាប់ផ្លូវអាកាសរបស់វៀតណាម និងចិន ទន្ទឹមនឹងការលើកកម្ពស់ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ និងក្នុងតំបន់។

នៅក្នុងពិធីសម្ពោធនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat មានវត្តមានអញ្ជើញចូលរួមរបស់ លោក Wei Huaxiang អគ្គកុងស៊ុលចិនប្រចាំទីក្រុងហូជីមិញ និងលោក Michael Hickey ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Vietjet។ លោកទាំងពីរបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកដំណើរនៅលើជើងហោះហើរលើកដំបូង និងបានជូនពរឱ្យប្រតិបត្តិការថ្មីនៃការដឹកជញ្ជូនអ្នកដំណើររបស់ក្រុមហ៊ុន Vietjet ក្នុងឱកាសឆ្នាំរោង (នាគ) ទទួលបានការគាំទ្រ និងការរីកចម្រើនឡើង។

ផ្លូវហោះហើរទីក្រុងហូជីមិញ – ឆេងឌូ ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃ សរុបចំនួនប្រាំពីរជើងក្នុងមួយសប្តាហ៍ ជាមួយនឹងពេលវេលាហោះហើរលើសពីបួនម៉ោងក្នុងមួយជើង។ ជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat នៅទីក្រុងហូជីមិញ ចេញដំណើរនៅម៉ោង 19:10 (ម៉ោងក្នុងស្រុក) និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Chengdu Tianfu (TFU) នៅម៉ោង 00:15 ថ្ងៃបន្ទាប់ (ម៉ោងក្នុងស្រុក)។ តាមផ្លូវផ្សេងទៀតពី Chengdu ជើងហោះហើរចេញនៅម៉ោង 00:50 (ម៉ោងក្នុងស្រុក) ហើយមកដល់ទីក្រុងហូជីមិញនៅម៉ោង 03:55 (ម៉ោងក្នុងស្រុក)។

តម្លៃសំបុត្រដែលភ្ញៀវធ្វើដំណើរនឹកស្មានមិនដល់ គឺចាប់ USD0 (*) ផ្តល់ជូនរៀងរាល់ថ្ងៃពុធ ព្រហស្បតិ៍ និងថ្ងៃសុក្រ គឺអាចកក់សំបុត្របានឥឡូវនេះតាម www.vietjetair.com ឬកម្មវិធីទូរសព្ទ Vietjet Air ដែលភ្ញៀវអាចកក់សំបុត្របានសម្រាប់ជើងហោះហើរអន្តរជាតិទាំងអស់របស់ Vietjet ។ ភ្ញៀវធ្វើដំណើររបស់ Vietjet នឹងទទួលបានការធានារ៉ាប់រងក្នុងការធ្វើដំណើរពីក្រុមហ៊ុន SkyCare ដោយឥតគិតថ្លៃ ដែលលោកអ្នកធ្វើដំណើរប្រកបដោយសុវត្ថិភាព។

ទីក្រុងហូជីមិញ ស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ប្រទេសវៀតណាម។ ភ្ញៀវ​ទេសចរ​អាច​ស្វែង​យល់​ពី​ទីតាំង​សំខាន់ៗ​ ដូច​ជា៖ ​ផ្សារ Ben Thanh ការិយាល័យកណ្តាល​ប្រៃសណីយ៍​ និង​វិមាន​ឯករាជ្យ និង​កន្លែងជា​ច្រើន​ទៀត​។ ភ្ញៀវធ្វើដំណើរក៏អាចរីករាយជាមួយរសជាតិដើមនៃម្ហូបអារហាររបស់វៀតណាម ដូចជា៖ ហ្វឺ, បាញ់មី, កាហ្វេស៊ុត និងអាហារវៀតណាមជាច្រើនមុខទៀត។ ទីក្រុងហូជីមិញក៏ជាច្រកផ្លូវទៅកាន់គោលដៅទាក់ទាញជាច្រើននៃកោះភូកុក, ដា ណាំង, ដា ឡាត … ដែលភ្ញៀវអាចធ្វើដំណើរក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះ ជាមួយបណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjet។

មានទីតាំងនៅភាគនិរតីនៃប្រទេសចិន ទីក្រុងឆេងឌូ រដ្ឋធានីនៃខេត្តស៊ីឈន គឺជាច្រកផ្លូវដ៏សំខាន់មួយតភ្ជាប់ទីក្រុងធំៗជាច្រើននៅក្នុងប្រទេសចិន និងអន្តរជាតិ។ វាក៏ជា “ស្រុកកំណើត” របស់ខ្លាឃ្មុំផេនដា និងជាកន្លែងទាក់ទាញទេសចរណ៍ដ៏ល្បីល្បាញរបស់ Jiuzhaigou ដែលជាតំបន់បេតិកភណ្ឌពិភពលោក ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ។ ក្រៅពីផ្លូវហោះហើរ ឆេងឌូ – ហូជីមិញ ក្រុមហ៊ុន Vietjet កំពុងដំណើរការផ្លូវហោះហើរប្រចាំថ្ងៃពីទីក្រុងសៀងហៃ – ហូជីមិញ និងជើងហោះហើរជាច្រើនទៀតរវាងប្រទេសវៀតណាម និងទីក្រុងផ្សេងៗទៀតរបស់ចិន ដូចជា៖ ទីក្រុង Hangzhou, Tianjin, Xi’an, Shenzhen, Chongqing, Nanjing, Shijiazhuang, Harbin។ , Lijiang ជាដើម។

គួររម្លឹកផងដែរថា នៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2023 ក្រុមហ៊ុន Vietjet បានសម្ពោធជើងហោះហើរដំបូងរបស់ខ្លួន សៀមរាប-ហាណូយ។ ផ្លូវសៀមរាប-ហាណូយ ឥឡូវនេះ ផ្តល់ជូនជើងហោះហើរចំនួនប្រាំពីរដងក្នុងមួយសប្តាហ៍ ដោយភ្ជាប់ដោយផ្ទាល់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ជាមួយអាកាសយានដ្ឋានអន្តរជាតិ Noi Bai (HAN) របស់ទីក្រុងហាណូយ ដែលផ្តល់ភាពងាយស្រួលដល់គោលដៅទេសចរណ៍សំខាន់មួយរបស់អាស៊ី។ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរសៀមរាប-ហាណូយ ដោយផ្តល់ជូនអ្នកដំណើរនូវជើងហោះហើរទៅមកចំនួនប្រាំពីរដងក្នុងមួយសប្តាហ៍ ជាមួយនឹងពេលវេលាហោះហើរ 1 ម៉ោង និង 45 នាទីសម្រាប់ជើងហោះហើរនីមួយៗ។

ទីក្រុងហាណូយ ដែលជារដ្ឋធានីរបស់ប្រទេសវៀតណាម គឺជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយ ហើយភ្ញៀវនៅប្រទេសកម្ពុជាអាចធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុន Vietjet ដើម្បីភ្ជាប់ទៅកាន់ទីក្រុងតូក្យូ អូសាកា សេអ៊ូល ប៊ូសាន ហុងកុង តៃប៉ិ និងទីក្រុងជាច្រើនទៀត។

ជាពិសេស នៅព្រឹកថ្ងៃដំបូងនៃឆ្នាំរោង (នាគ) ភ្ញៀវធ្វើដំណើរដែលហោះហើរជាមួយក្រុមហ៊ុន Vietjet នៅអាកាសយានដ្ឋាននានាទូទាំងប្រទេសវៀតណាម ត្រូវបានស្វាគមន៍ដោយស្នាមញញឹមរីករាយរាក់ទាក់ ការជូនពរ និងទទួលបានប្រាក់លាភសំណាងពីថ្នាក់ដឹកនាំ បុគ្គលិក និងអាកាសយានឹកក្រុមហ៊ុនអាកាសចរណ៍ Vietjet ដើម្បីចែករំលែកភាពសប្បាយរីករាយ និងសុភមង្គលនៃការជួបជុំគ្នានាឱកាសថ្ងៃឈប់សម្រាកបុណ្យតេតវៀតណាម។

ធ្វើដំណើរជាមួយក្រុមហ៊ុន Vietjet អ្នកដំណើរអាចរីករាយជាមួយម្ហូបវៀតណាម និងម្ហូបអាហារអន្តរជាតិជាច្រើន ដូចជា៖ បាញ់មី, ហ្វឺ, ឌីមសាំ និងមុខម្ហូបជាច្រើនទៀត ដែលផ្តល់សេវាដោយបុគ្គលិកអាកាសចរណ៍ដែលមានជំនាញវិជ្ជាជីវៈ ប្រកបដោយភាពរាក់ទាក់និងយកចិត្តទុកដាក់ នៅលើយន្តហោះដ៏ទំនើប និងគ្មានការបំពុលបរិស្ថាន។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

សាលាភាសាឌីស្កូវរី មជ្ឈមណ្ឌលសិក្សាភាសា​ខ្មែរ ចិន និង អង់គ្លេស​ គុណភាពខ្ពស់ ស្តង់ដាជាតិ ទីក្រុងហុងកុង​ និង​ ចក្រភពអង់គ្លេស

0

ភ្នំពេញ៖ សាលាភាសាឌីស្កូវរី Discovery Language Academy​ (DLA) ទួលស្វាយព្រៃ មានទទួលបង្រៀនសិស្សានុសិស្សចាប់ពីអាយុ ៣ឆ្នាំ ដល់ ៦ឆ្នាំ សម្រាប់ថ្នាក់ពេញម៉ោង​ និង ពីអាយុ ៣ឆ្នាំ ឡើងទៅសម្រាប់ថ្នាក់ក្រៅម៉ោង។​​​​​ សាលាមានបង្រៀន ៣ភាសា (ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន) ដោយមានលោកគ្រូ អ្នកគ្រូ ដែលមានគរុកោសល្យ ចំណេះដឹង និងបទពិសោធន៍ច្បាស់លាស់ជាយូរឆ្នាំ។​​​​ សាលាភាសាឌីស្កូវរី ជាសាលាដែល​ផោ្តតលើគុណភាពអប់រំជាសំខាន់ និងអនុឡោមតាមស្តង់ដាសិក្សាខ្ពស់របស់ក្រសួងអប់រំព្រះរាជាណាចក្រកម្ពុជា ទីក្រុងហុងកុង និង ចក្រភពអង់គ្លេស។​ ដូចនេះសិស្សានុសិស្សរៀនចេះលឿន ​ចូលចិត្តសិក្សា សប្បាយនិងការសិក្សាក្នុងបរិយាកាសដែលមានសុវត្ថិភាពនិងអនាម័យខ្ពស់។ កម្មវិធីសិក្សារបស់សាលាភាសាឌីស្កូវរី ផ្ដោតសំខាន់លើស្តង់ដារកម្មវិធីសិក្សារបស់ក្រសួងអប់រំ ស្តង់ដាតេស្ត HSK​/YCT នៃប្រទេសចិន និង ស្តង់ដាតេស្ត Cambridge Examination នៃចក្រភពអង់គ្លេស។ ​ជាលទ្ធផល កូនៗរបស់លោកអ្នកនិងបញ្ចប់ការសិក្សាដោយមានសញ្ញាបត្រទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជា ពិន្ទុស្តង់ដាតេស្ត HSK​/YCT នៃប្រទេសចិន និង ពិន្ទុស្តង់ដាតេស្ត IELTS របស់ចក្រភពអង់គ្លេស។

ចុះឈ្មោះចូលរៀនជាមួយសាលាភាសាឌីស្កូវរី សម្រាប់កូនៗរបស់លោកអ្នក​​ និងខ្លួនឯងផ្ទាល់ ដើម្បីទទួលបានភាពរីករាយក្នុងការសិក្សា ជាមួយនឹងកម្មវិធីសិក្សាទំនើប ដែលមានបរិក្ខាគ្រប់គ្រាន់ និងទាន់សម័យ។

​សូមអញ្ជើញទាក់ទងតាម​ Telegram 016 796 799 ឬ មកកាន់ទីតាំង​ផ្ទាល់ ផ្ទះលេខ ២៨ ផ្លូវ ៣៨៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ​ដើម្បីចុះឈ្មោះចូលរៀនរៀងរាល់ម៉ោងធ្វើការ។ ថ្នាក់ពេញម៉ោងមាន ចន្ទ-សុក្រ ពីម៉ោង ៧​:៣០ ដល់ ១៦:៣០ និង ថ្នាក់ក្រៅម៉ោង ចន្ទ-សុក្រ ឬ សៅរ៍-អាទិត្យ ដែលមានច្រើនម៉ោងសម្រាប់ជ្រើសរើស។

សូមចូលរួមរៀបចំអនាគតកូនៗរបស់លោកអ្នក ដោយចាប់ផ្តើមវិនិយោគលើការអប់រំដែលត្រឹមត្រូវជាមួយនឹងសាលាភាសា ឌីស្កូវរី Discovery Language Academy​ (DLA)។

ក្រុមហ៊ុន Vietjet បង្កើនសមត្ថភាពកងនាវាចរណ៍ ស្របពេល នៃការកើនឡើង តម្រូវការធ្វើដំណើរនាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី

0

(ភ្នំពេញ ថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ 2024) – ក្រុមហ៊ុន Vietjet បានទទួលយន្តហោះបន្ថែមចំនួនពីរគ្រឿងព្រមទាំងអាកាសយានិក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការធ្វើដំណើរក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន ដែលជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំដ៏យូរបំផុតមួយនៅអាស៊ី។ មកដល់ពេលនេះក្រុមហ៊ុន បានបន្ថែមកងយន្តហោះដែលមានសរុបរហូតដល់ទៅប្រាំមួយ ក្រៅពីយន្តហោះបច្ចុប្បន្នរបស់ខ្លួនចំនួន 105 ដែលកំពុងផ្តល់សេវាតាមជើងហោះហើរចំនួន 125 ផ្លូវ នៅក្នុងប្រទេសវៀតណាម និងអន្តរជាតិ។

ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗនេះ បានបន្ថែមជើងហោះហើរជិត 750 ដោយផ្តល់កៅអីបន្ថែមចំនួន 154,800 ដើម្បីបំពេញតម្រូវការធ្វើដំណើរ ដែលកំពុងមានការកើនឡើងខ្ពស់នៅក្នុងប្រទេសវៀតណាម និងក្នុងតំបន់នានា។ ជើងហោះហើរបន្ថែមទាំងនោះ បានជួយលើកកំពស់សមត្ថភាពសេវាកម្មដែលចេញដំណើរពីទីក្រុងធំជាងគេរបស់វៀតណាម គឺទីក្រុងហូជីមិញ ដែលអ្នកធ្វើដំណើរភាគច្រើន ធ្វើដំណើរទៅផ្ទះសម្រាប់វិស្សមកាលនៅខេត្តភាគខាងជើង និងកណ្តាល ដូចជា ហាណូយ ទុយហូ (ភូយ៉េន) ជូឡៃ (ក្វាងណាម), Dong Hoi (Quang Binh), Quy Nhon (Binh Dinh), Da Nang, Hue, Vinh (Nghe An), Thanh Hoa, និង Hai Phong ជាដើម។

សមត្ថភាពហោះហើរបន្ថែមនេះ ក៏នឹងបម្រើដល់ការកើនឡើងនូវតម្រូវការធ្វើដំណើរទៅកាន់ និងមកពីគោលដៅទេសចរណ៍ខំខាន់ៗរបស់វៀតណាម ដូចជា ទីក្រុងហូជីមិញ ហាណូយ ភូកុក ហឿ ដាណាង ញ៉ាត្រាង និងដាឡាតជាដើម។ ការធ្វើដំណើរអន្តរជាតិ ក្នុងអំឡុងពេលវិស្សមកាលនេះ គឺមានតម្រូវការខ្ពស់ ដោយសារតែគេនឹងឈប់សម្រាករយៈពេលយូរនៅប្រទេសវៀតណាម ចិន កូរ៉េខាងត្បូង និងសិង្ហបុរី ដើម្បីចាប់ផ្តើមដំណើរកម្សាន្តនានិទាឃរដូវ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសវៀតណាមបានក្លាយជាប្រភពទេសចរណ៍ធំទីពីររបស់កម្ពុជា ជាមួយនឹងលំហូរភ្ញៀវទេសចរវៀតណាមចំនួន 1.01 លាននាក់។ ដូចគ្នានេះដែរ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ចំនួនភ្ញៀវទេសចរណ៍ខ្មែរ ដែលទៅលេងប្រទេសវៀតណាមក៏បានកើនឡើងផងដែរ ជាមួយនឹងការកើនឡើង 176% ពីមុន Covid ក្នុងឆ្នាំ 2019។

ក្នុងរយៈពេលពីរខែចុងក្រោយនេះ Vietjet បានពង្រីកបណ្តាញជើងហោះហើរអន្តរជាតិរបស់ខ្លួន យ៉ាងសកម្ម រួមទាំងគោលដៅ ដូចជា សៀងហៃ វៀងច័ន្ទន៍ សៀមរាប (កម្ពុជា) ប៊ូសាន (កូរ៉េខាងត្បូង) ស៊ីដនី មែលប៊ន ប្រ៊ីសបេន ភើត និងអាឌែលដេត (អូស្ត្រាលី)។ នៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី (ថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2024) ក្រុមហ៊ុន Vietjet ក៏នឹងចាប់ផ្តើមសេវាកម្មជើងហោះហើរផ្ទាល់ភ្ជាប់ទីក្រុងហូជីមិញ ជាមួយទីក្រុង ឆេងឌូ ក្នុងប្រទេសចិនផងដែរ។ ទិសដៅថ្មីទាំងនេះ ធ្វើពិពិធកម្មជម្រើសសម្រាប់ការធ្វើដំណើរនិទាឃរដូវរបស់ភ្ញៀវទេសចរវៀតណាម និងអន្តរជាតិ។

ផ្លូវហោះហើរសៀមរាប-ហាណូយ គឺជាជម្រើសធ្វើដំណើរដ៏ល្អសម្រាប់ការធ្វើដំណើរនាពេលនិទាឃរដូវរបស់ភ្ញៀវទេសចរខ្មែរ។ ក្រុមហ៊ុន Vietjet បានចាប់ផ្តើមដំណើរការជើងហោះហើរ សៀមរាប-ហាណូយ ចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៣ ជាមួយនឹងជើងហោះហើរទៅមកចំនួន ៧ ដងក្នុងមួយសប្តាហ៍។ ពេលវេលាហោះហើរនៃជើងនីមួយៗគឺ 1 ម៉ោង 45 នាទី។ ចាប់តាំងពីការចាប់ផ្តើមនៃផ្លូវហោះហើរនេះ អ្នកដំណើររាប់រយនាក់បានទទួលអត្ថប្រយោជន៍ពីផ្លូវថ្មីនេះ។ ភ្ញៀវទេសចររាប់រយនាក់ទៀត ត្រូវបានគេរំពឹងថានឹងធ្វើដំណើរតាមផ្លូវនេះក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី និងបុណ្យចូលឆ្នាំខ្មែរ។

ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ 2023 បានដំណើរការជើងហោះហើរចំនួន 133,000 ជាមួយនឹងអ្នកដំណើរ 25.3 លាននាក់នៅលើយន្តហោះ (មិនរាប់បញ្ចូល Vietjet Thailand) ដែលជាការកើនឡើង 183% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងនោះមានជាងភ្ញៀវជាង 7.6 លាននាក់ធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ។ កាលពីឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍ក៏បានបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួន ជាមួយនឹងផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មីចំនួន 33 ដែលនាំឱ្យចំនួនផ្លូវហោះហើរសរុបដល់ទៅ 125 ដែលក្នុងនោះមានផ្លូវហោះហើរអន្តរជាតិចំនួន 80 និងផ្លូវក្នុងស្រុកចំនួន 45 ។

អំពី Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ
អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066

សណ្ឋាគារ Novotel បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា: ចាប់បើកដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ

0

(ក្រុងព្រះសីហនុ កម្ពុជា ថ្ងៃទី០៩ កុម្ភៈ ២០២៤) រមណីយដ្ឋានបែបស៊ីវិល័យ បន្សំនូវបដិសណ្ឋារកិច្ចខ្មែរដ៏កក់ក្តៅ ជាមួយនឹងបែបបទរចនាទំនើប ដែលសមស្របសម្រាប់ អ្នកដំណើរដែលមានបំណងចង់ទទួលបាននូវបទពិសោធន៍សម្រាកលំហែ នៅក្បែរមាត់សមុទ្រក្នុងក្រុងព្រះសីហនុ។

សណ្ឋាគារ Novotel គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីល្បាញមួយ ក្នុងចំណោមបណ្តាញ Accor ជាប្រតិបត្តិករសណ្ឋាគារឈានមុខគេ បានដាក់ដំណើរការនូវរមណីយដ្ឋានសម្រាកកម្សាន្ដ Novotel Sihanoukville Holiday Resort។ ការបើកសម្ពោធដែលមានការរំពឹងទុកជាយូរមកហើយនេះ គូសចំណាំ ពីទីតាំងដំបូងរបស់ក្រុមហ៊ុន Novotel នៅក្នុងប្រទេសកម្ពុជា។ រមណីយដ្ឋានមួយនេះមានទីតាំងនៅលើឆ្នេរឯករាជ្យរួមមានបន្ទប់ចំនួន២១៥ ប្រកបដោយទេសភាពដ៏អស្ចារ្យនៅលើឈូងសមុទ្រថៃ មានជម្រើសអាហារដ្ឋានចំនួន ៤កន្លែង ក៏ដូចជាបរិក្ខារសក្តិសមសម្រាប់ក្រុមគ្រួសារផងដែរ។ ជាមួយនឹងការធ្វើដំណើរដ៏ងាយស្រួលពី រាជធានីភ្នំពេញ សណ្ឋាគារនេះ ប្រៀបបានដូចជាឆ្នេរសួគា៌ ដែលជំរុញចិត្តអ្នកធ្វើដំណើរ និងអ្នកស្រុកឱ្យមក ចំណាយពេល សម្រាក និងសាកថ្មជិវិតឡើងវិញ។

លោក Garth Simmons ប្រធានផ្នែកប្រតិបត្តិការនៃផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ និងមធ្យម (Premium, Midscale, and Economy) របស់បណ្តាញក្រុមហ៊ុន Accor បានលើកឡើងថា៖ «ការសម្ពោធសណ្ឋាគារ Novotel Sihanoukville Holiday Resort ដែលជាអចលនទ្រព្យរបស់ក្រុមហ៊ុន Novotel ដំបូងគេក្នុងប្រទេសកម្ពុជា គឺជាការចាប់ផ្តើម នៃដំណើរដ៏គួរឱ្យរំភើប សម្រាប់យើងក្នុងឆ្នាំ ២០២៤។ សមិទ្ធផលមួយនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការ ប្តេជ្ញាចិត្តយ៉ាងជាប់លាប់របស់ក្រុមហ៊ុន Accor ក្នុងការផ្តល់នូវបទពិសោធន៍បដិសណ្ឋារកិច្ចចម្រុះ និងសម្បូរបែបនៅក្នុងតំបន់អាស៊ី។ ស្របពេលដែលសក្ដានុពល ក្នុងវិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជាកំពុងតែកើនឡើង យើងពិតជាមានសេចក្តី រំភើបរីករាយក្នុងការបង្ហាញបទពិសោធន៍របស់ Novotel ដល់ប្រទេសកម្ពុជា ជាលើកដំបូង។»

លោកក៏បានបន្ថែមទៀតថា៖ «សណ្ឋាគារ Novotel ក៏បានផ្តល់នូវការផ្សំបញ្ចូលគ្នាដ៏ល្អឥតខ្ចោះជាមួយ នឹងការរចនា បែបសហសម័យ ទីធ្លាធំទូលាយ និងបរិក្ខារប្រកបដោយផាសុកភាព។ ការផ្សំបញ្ចូលគ្នានេះធ្វើឱ្យ Novotel Sihanoukville Holiday Resort ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកធ្វើដំណើរ ដែលកំពុងស្វះស្វែងរក ឱកាសដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ និងខ្លួនឯង ឬសម្រាកលំហែកាយ នៅក្នុងទីក្រុងមាត់សមុទ្រ ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា គឺខេត្តព្រះសីហនុ។

នាយកកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Novotel Sihanoukville Holiday Resort លោក Ayub Yulianto បានប្រាប់ថា៖ «ខ្ញុំពិតជារំភើបណាស់ ដែលបានស្វាគមន៍ភ្ញៀវទេសចរណ៍ឱ្យមកទទួលយកបទពិសោធន៍នៅតំបន់ថ្មីមួយ នៃក្រុង ព្រះសីហនុ។ ស្របពេលដែលទីក្រុងឆ្នេរសមុទ្រនេះកំពុងមានភាពល្បីល្បាញដោយសារឆ្នេរខ្សាច់ស អាកាសធាតុ ត្រូពិច និងកិច្ចបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ភោជនីយដ្ឋានចម្រុះ និងបារជាច្រើនដ៏រស់រវើក គ្រឿងបរិក្ខារ សមស្របសម្រាប់គ្រួសារដ៏ល្អ និងការរចនាបែបទំនើបរបស់ Novotel Sihanoukville Holiday Resort ពិតជាបន្ថែមនូវភាពពិសេសប្លែកពីគេ នៅក្នុងទីក្រុងមួយនេះ។ ចំណុចនេះធ្វើឱ្យសណ្ឋាគារនេះ ក្លាយជា គោលដៅដ៏ល្អឥតខ្ចោះ សម្រាប់អ្នកទេសចរណ៍ និងអ្នកស្រុកដើម្បីសម្រាកលំហែនៅតាមឆ្នេរ។»

បន្ទប់ទទួលភ្ញៀវនីមួយៗត្រូវបានរចនាឡើងតាមរចនាបថសហសម័យ ដោយរំលេចឡើងនូវការបំផុសគំនិតពី ស្នាដៃ របស់សិប្បករក្នុងស្រុក និងសម្រស់ធម្មជាតិជុំវិញ។ សណ្ឋាគារមួយនេះ ក៏ផ្តល់ជូននូវរចនាសម្ព័ន្ធបន្ទប់ចំនួន ប្រាំបី ចាប់ពីបន្ទប់ស្តង់ដារដែលមានផាសុកភាព ៣២ ម៉ែត្រការ៉េ ដល់ ៩៦ ម៉ែត្រការ៉េ។ បន្ទប់ឈុតទាំងនេះ ក៏មានភ្ជាប់ ជាមួយនឹងអាងងូតទឹក និងរានហាលរាបស្មើជុំវិញ ដែលផ្តល់ឱ្យភ្ញៀវនូវឱកាស រីករាយនឹង ទិដ្ឋភាពថ្ងៃលិច ក្នុងបន្ទប់ដ៏ធំទូលាយ។ ដើម្បីសម្រួលដល់វិស្សមកាលជាលក្ខណៈគ្រួសារ និងជាក្រុម បន្ទប់ដែលតភ្ជាប់គ្នាក៏មាន ផ្តល់ជូនផងដែរ។

អតិថិជនដែលមកស្នាក់នៅ រឹតតែអាចទទួលបានបទពិសោធន៍កាន់តែពិសេស ជាមួយការទទួលទានអាហាររបស់ពួកគេ នៅភោជនីយដ្ឋានដល់ទៅបួនខុសៗគ្នា។ ភោជនីយដ្ឋាន Food Exchange ផ្តល់ជូននូវទិដ្ឋភាពមហាសមុទ្រដ៏ធំ ល្វឹងល្វើយ និងការបម្រើជូននូវម្ហូបក្នុងស្រុក និងអន្តរជាតិពិតៗ ចាប់ពីព្រឹករហូតដល់ល្ងាច។ សម្រាប់អ្នកដែល កំពុងស្វែងរកក្លឹបកម្សាន្តតាមឆ្នេរដ៏ស្ងប់ស្ងាត់ អាចចំណាយពេលរីករាយជាមួយម្ហូបបស្ចិមប្រទេស គ្រឿងសមុទ្រស្រស់ៗ អាហារសម្រន់ និងស្រាក្រឡុកដ៏ស្រស់ស្រាយជាមួយនឹង Aqua Bar & Grill ដែលជាជម្រើសដ៏ល្អ ក្នុងការគយគន់ទេសភាពអាងហែលទឹក និងមហាសមុទ្រដ៏ល្វឹងល្វើយ។ ភោជនីយដ្ឋាន Gourmet Lobby Bar & Café ផ្តល់នូវទេសភាពសួនច្បារ កន្លែងស្ងប់ស្ងាត់សម្រាប់ភ្ញៀវដើម្បីសម្រាក និងរីករាយជាមួយតែ កាហ្វេ និង នំដុតថ្មីៗ។ នៅពេលដែលព្រះអាទិត្យលិច Domrei Bar & Cigar Lounge ក្លាយជាកន្លែងដ៏ល្អឥតខ្ចោះ សម្រាប់ពិសាស្រាក្រឡុករូបមន្តក្នុងស្រុក ស្រាក្រឡុកដ៏ពេញនិយម និងមុខម្ហូប Tapas ដ៏មានរសជាតិឆ្ងាញ់ ខណៈពេលដែលរីករាយជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ស្អាត។ កន្លែងកម្សាន្ដដ៏ទំនើបមួយនេះ ក៏មានបន្ទប់ ស៊ីហ្គាពិសេស ដែលផ្តល់នូវកន្លែងលាក់ខ្លួនដ៏ទំនើបសម្រាប់អ្នកចូលចិត្តបារី។

រចនាឡើងសម្រាប់ការសម្រាកលំហែដ៏ល្អបំផុត ដើម្បីបង្កើនបទពិសោធន៍នៃថ្ងៃឈប់សម្រាករបស់អតិថិជន បរិក្ខារ ដ៏ធំទូលាយរួមមានបន្ទប់ទទួលទានអាហារដែលបើក ២៤ម៉ោង/៧ថ្ងៃ អាងហែលទឹកដ៏ធំល្វឹងល្វែងដែលមានបំពាក់ឧបករណ៍យ៉ាងពេញលេញ នៅមាត់សមុទ្រជាមួយនឹងទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតបំផុតនៅក្រុងព្រះសីហនុ និងអាងហែលទឹក សម្រាប់ក្មេងដាច់ដោយឡែក ដើម្បីកំដរដល់អ្នកដំណើរវ័យក្មេង។ ក្លឹបកម្សាន្ដ Lost City Kids’ Club នឹងផ្តល់នូវបរិយាកាសដ៏សកម្ម និងប្រកបដោយការច្នៃប្រឌិតសម្រាប់អ្នកផ្សងព្រេងវ័យក្មេង ដោយណែនាំពួកគេទៅកាន់ពិភព នៃភាពរំភើប និងប្រកបដោយភាពរុករក។

លើសពីនេះទៅទៀត សាលកម្មវិធី Independence Ballroom មានទំហំ ៣១៥ ម៉ែត្រការ៉េ ដែលផ្តល់នូវទីតាំង ពហុមុខងារសម្រាប់កិច្ចប្រជុំ កម្មវិធីជួបជុំ និងការទទួលទានអាហារជាដើម។
.

សណ្ឋាគារ Novotel Sihanoukville Holiday Resort ជាទីតាំងដ៏ពិសេសបំផុតសម្រាប់ការទទួលបាននូវបទពិសោធន៍ នៅក្នុងឆ្នេរសមុទ្រកម្ពុជា ហើយក៏ជាច្រកផ្លូវដ៏ងាយស្រួលទៅកាន់ឆ្នេរខ្សាច់សក្បុស និងកោះត្រូពិចនៃជួរកោះរ៉ុង។ អ្នកដែលចូលចិត្តធម្មជាតិ អាចចំណាយពេលវេលានៅក្នុងព្រៃកោងកាង ព្រៃឈើបៃតង និងផ្កាថ្មនៃឧទ្យានជាតិរាម និងទឹកធ្លាក់ក្បាលឆាយដ៏ស្រស់ស្អាត។ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុមានចម្ងាយ ២៥គីឡូម៉ែត្រ ពីសណ្ឋាគារ ហើយការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី ឆ្ពោះទៅកាន់រាជធានីភ្នំពេញ មាន ភាពងាយស្រួល ដែលចំណាយពេល ២ ម៉ោងកន្លះ។

ដើម្បីអបអរសាទរការបើកដំណើរការរបស់ខ្លួន សណ្ឋាគារ Novotel Sihanoukville Holiday Resort កំពុងផ្តល់ ជូនកញ្ចប់ពិសេស គឺ «Coastal Getaway» ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ចាប់ពី ១២០+++ ដុល្លារ ក្នុងមួយយប់ ការផ្តល់ជូននេះរួមមានឥណទានអាហារ និងភេសជ្ជៈ ២៥ ដុល្លារក្នុងមួយថ្ងៃ ក៏ដូចជាការចូលស្នាក់នៅមុនម៉ោង (Early Check-In) និងចាកចេញក្រោយម៉ោងផងដែរ (Late Check Out)។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://all.accor.com/hotel/A611/index.en.shtml។ សម្រាប់ការសាកសួរព័ត៌មានទូទៅ ឬធ្វើការកក់ទុក សូមផ្ញើអ៉ីម៉ែលទៅកាន់ HA611@accor.com ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ +855 (0) 81 982 999។

សណ្ឋាគារ Novotel Sihanoukville Holiday Resort ដើរតាមកម្មវិធី ALL – Accor Live Limitless ដែលជាកម្មវិធី ភក្ដីភាពដល់បែបបទជីវិតរបស់ Accor។ អតិថិជន អាចទទួលបាននូវ អត្ថប្រយោជន៍ទាំងអស់នៅពេលស្នាក់នៅ ឬទទួលទាននៅសណ្ឋាគារ។ ការចាប់យករង្វាន់ សេវាកម្ម និងបទពិសោធន៍ពិសេសផ្សេងៗ ត្រូវបានផ្តល់ជូនដោយ ឥតដែនកំណត់។ ចូលរួមក្លាយជាសមាជិកនៃ ALL – Accor Live Limitless មានលក្ខណៈសាមញ្ញ និងមិនគិតថ្លៃ។ ដើម្បីចូលរួម សូមចូលទៅកាន់គេហទំព័រ https://all.accor.com/loyalty-program

អំពី Novotel
ក្រុមហ៊ុនបណ្តាញ Novotel Hotels, Suites & Resorts មានគោលបំណង ផ្តល់ជូននូវ សណ្ឋាគារគោលដៅដែលត្រូវបានរចនាឡើង ប្រកបដោយផាសុកភាព និងផ្តល់ថាមពល ដល់ភ្ញៀវដែលមកស្នាក់នៅ ដើម្បីឱ្យពួកគេអាច ‘សម្រាក’ និងចំណាយពេល ដើម្បីរីករាយ ជាមួយនឹងពេលវេលាដ៏សែនមានន័យ។ ក្រុមហ៊ុនមួយនេះ មានសណ្ឋាគារ បន្ទប់ស្នាក់នៅទំនើប និងរមណីយដ្ឋានដ៏ចម្រុះជាច្រើន ដែលផ្តល់ជូននូវសេវាកម្មជាច្រើនសម្រាប់ភ្ញៀវទាំងក្នុងគោលបំណងអាជីវកម្ម និងការកម្សាន្ត ដែលរួមមានទាំងបន្ទប់ធំទូលាយ បន្ទប់ម៉ូឌុលជាមួយនឹងការរចនាធម្មជាតិ និងតាមអព្ភន្តរញាណ។ ការបម្រើជូននូវម្ហូបអាហាររាល់ ២៤ ម៉ោងជារៀងរាល់ថ្ងៃ ជាមួយនឹងជម្រើស អាហារូបត្ថម្ភ កន្លែងប្រជុំពិសេស បុគ្គលិកដែលយកចិត្តទុកដាក់យ៉ាងសកម្ម ទីតាំង គ្រួសារសម្រាប់ភ្ញៀវវ័យក្មេងបំផុត កន្លែងទទួលភ្ញៀវប្រកបដោយពហុគោលបំណង និងកន្លែងហាត់ប្រាណដែលប្រកបដោយ ភាពងាយស្រួល។ ក្រុមហ៊ុន Novotel ដែលមានវត្តមានជាង ៥៣០ ទីតាំង នៅក្នុង ៦០ ប្រទេស ហើយក៏ជាផ្នែកមួយនៃក្រុមហ៊ុន Accor ដែលជាក្រុមបដិសណ្ឋារកិច្ចឈានមុខគេនៅលើពិភពលោកដែលមានទីតាំងជាង ៥,៥០០ ក្រោមទម្រង់ជាអចលនទ្រព្យ និងក្រុមហ៊ុនអាហារ និងភេសជ្ជៈចំនួន ១0,000 នៅទូទាំង ១១០ ប្រទេស។

novotel.com | all.accor.com | group.accor.com

ទំនាក់ទំនងផ្នែកសារព័ត៌មាន

Accor
Nontawan Laohakiat
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង

ផ្នែកប្រតិបត្តិការនៃផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ និងមធ្យម ប្រចាំប្រទេសថៃ និងហ្វីលីពីន (Thailand & Philippines l Premium, Midscale & Economy)
អ៉ីម៉ែល៖ Nontawan.LAOHAKIAT@accor.com

Novotel Sihanoukville Holiday Resort
Alexia Apikian
ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនង

សណ្ឋាគារ Novotel Sihanoukville Holiday Resort
អ៉ីម៉ែល៖ Alexia.APIKIAN@accor.com

ក្រុមហ៊ុន Vietjet បង្ហាញរបាយការណ៍ ពីកំណើនប្រាក់ចំណូលប្រចាំឆ្នាំ ចំនួន ២,៥៥ ពាន់លានដុល្លារ ដែលបានក្លាយជាចំណុចដ៏លេចធ្លោរ នៃឧស្សាហកម្មពិភពលោក

0

(ភ្នំពេញ ថ្ងៃទី១ខែកុម្ភៈឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet Aviation Joint Stock Company (HOSE: VJC) បានប្រកាសលទ្ធផលអាជីវកម្មដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ឆ្នាំ ២០២៣ ដោយបានពង្រឹងជំហរ របស់ខ្លួនជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដែលមានភាពធន់ និងរីក ចម្រើន​បំផុតនៅក្នុងឧស្សាហកម្មអាកាសចរណ៍ពិភពលោក។ ក្រុមហ៊ុនបានពង្រីកបណ្តាញអន្តរជាតិរបស់ ខ្លួន​ឥតឈប់ឈរ ដោយបង្កើនល្បឿននៃការងើបឡើងវិញ និងការអភិវឌ្ឍ​វិស័យទេសចរណ៍ ការវិនិយោគ និងពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្នុង​ឆ្នាំ ២០២៣​ ក្រុមហ៊ុន Vietjet បាន​ដំណើរការ​ជើងហោះហើរ​ចំនួន ១៣៣០០០ ដង​ ជាមួយនឹង​អ្នកដំណើរ ២៥,៣​ លាន​នាក់ ​នៅលើ​យន្តហោះ (​មិន​រាប់បញ្ចូល Vietjet Thailand) ដែល​កើនឡើង ១៨៣ ភាគរយ​ ប្រចាំ​ឆ្នាំ​ ដោយ​​ក្នុងនោះ​មាន​ជាង ៧,៦​ លាន​នាក់​នៅលើ​ជើងហោះហើរ​អន្តរជាតិ​។​

​ក្រុមហ៊ុន Vietjet កាលពី​ឆ្នាំមុន​បាន​បន្ត​ពង្រីក​បណ្តាញ​ហោះហើរ​របស់ខ្លួន​ ជាមួយនឹង​ផ្លូវ​ហោះហើរ​អន្តរជាតិ និង​ក្នុងស្រុក​ថ្មី​ចំនួន ៣៣​ ដែលនាំឱ្យ​ចំនួន​ផ្លូវ​ហោះហើរ​សរុប​កើន​ឡើងដល់ ១២៥​ ដែល​ក្នុងនោះ​មាន​ផ្លូវ​ហោះហើរ​អន្តរជាតិ​ចំនួន ៨០ និង​ផ្លូវ​ក្នុងស្រុក​ចំនួន ៤៥។​

នៅចុងឆ្នាំ ២០២៣​ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវហោះហើរ​ពីសៀមរាប ទៅកាន់ទីក្រុង​​ហាណូយ ​ដើម្បីជួយសម្រួលដល់ការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេស ដែលមកទស្សនាប្រទេសកម្ពុជា ជាពិសេស ដើម្បី​ស្វែងយល់ពីប្រាសាទអង្គរវត្ត ​ជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ផ្លូវហោះហើរ សៀមរាប-ហាណូយ ថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ឥឡូវនេះ ផ្តល់ជូនជើងហោះហើរចំនួន ៧ក្នុងមួយសប្តាហ៍ ដែល​ភ្ជាប់ដោយផ្ទាល់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ជាមួយ អាកាសយានដ្ឋានអន្តរជាតិ Noi Bai (HAN) នៃទីក្រុងហាណូយ ដែលផ្តល់នូវភាពងាយស្រួលទៅកាន់ គោលដៅទេសចរណ៍សំខាន់មួយរបស់អាស៊ី។ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរសៀមរាប-ហាណូយ ដើម្បីបម្រើអ្នកដំណើរជាមួយនឹងជើងហោះហើរទៅមកចំនួន ៧ ដងក្នុងមួយសប្តាហ៍ ពេលវេលាហោះហើរនៃជើងនីមួយៗគឺ ១ ម៉ោង ៤៥ នាទី។

ផ្លូវហោះហើរ​​ដែល​គួរឱ្យកត់សម្គាល់​មួយចំនួន​គឺ ទីក្រុង​ហូជីមិញ-ក្រុងស៊ាង​ហៃ ទីក្រុង​ហូជីមិញ – ក្រុងវៀង​ច័ន្ទ​ន៍ ជើងហោះហើរ​សៀមរាប – ក្រុង​ហាណូយ ជើងហោះ​​ក្រុង​ហាណូយ – ក្រុង​ហុងកុង ក៏ដូចជា ភូ​កុក – ក្រុង​តៃប៉ិ និង ភូ​កុក – ក្រុង​ប៊ូសាន ជាដើម​។​

Vietjet បាន​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​ ដែល​ត​ភ្ជាប់​ប្រទេស​វៀតណាម​ជាមួយនឹង​ទីក្រុង​ធំៗ​ចំនួន​ប្រាំ​ក្នុងប្រទេស​អូស្ត្រាលី រួមមាន ​ទីក្រុង​ស៊ីដនី មែ​ល​ប៊​ន ភឺ​ត អា​ឌែ​ល​ដេ​ត និង​ប្រ៊ី​ស​បេន​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​ក៏​ជា​ប្រតិបត្តិ​ករ​ដ៏​ធំ​បំផុត​រវាង​ប្រទេស​វៀតណាម និង​ឥណ្ឌា​ជាមួយនឹង​ផ្លូវ​ហោះហើរ​ត​ភ្ជាប់​ប្រទេស​វៀតណាម​ជាមួយនឹង​ទីក្រុង​នានា ​ដូចជា៖ ក្រុង​ដែលី ក្រុងម៉ុមបៃ​ ក្រុង​អាមេដាបាដ ក្រុង​កូជី និងក្រុង​​ទីរូជីរ៉ាបប៉ាល់លី​។​

​បរិមាណផ្ទុក​​ទំនិញ​របស់យន្ដហោះ​ Vietjet មាន​ចំនួន ៨១៥០០ តោន កើនឡើង ៧៣ ភាគរយ​ជា​ប្រចាំ​ឆ្នាំ​​។​

ក្រុមហ៊ុន Vietjet បាន​រាយការណ៍​ពី​ប្រាក់ចំណូល​ដាច់ដោយឡែក​ពីគ្នា​ចំនួន ៥៣,៦ ពាន់​ពាន់​លាន​ដុង (​ប្រហែល ២,១៨ ពាន់​លាន​ដុល្លារ​អាមេរិក​) និង​ប្រាក់ចំណូល​រួម​ចំនួន ៦២,៥​ ពាន់​ពាន់​លាន​ដុង (​ប្រហែល ២,៥៥​ ពាន់​លាន​ដុល្លារ​) ក្នុង​ឆ្នាំ ២០២៣​ កើនឡើង ៦២ ភាគរយ​ និង ៥៦ ភាគរយប្រចាំ​ឆ្នាំ​ រៀងៗ​​គ្នា​។ ប្រាក់ចំណេញ​បន្ទាប់ពី​បង់ពន្ធ​ដាច់ដោយឡែក និង​រួម​របស់​ក្រុមហ៊ុន​មាន​ចំនួន ៦៩៧ ពាន់​លាន​ដុង (​ប្រហែល ២៨,៥ លាន​ដុល្លារ​) និង ៣៤៤ ពាន់​លាន​ដុង (​ប្រហែល ១៤ លាន​ដុល្លារ​) រៀង​គ្នា​។​

​នៅក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២៣ តែមួយ ប្រាក់ចំណូល​ដាច់ដោយឡែក និង​រួម​បាន​ឈានដល់ ១៤,៩ ពាន់​ពាន់​លាន​ដុង (​ប្រហែល ៦០៩,៤៧ លាន​ដុល្លារ​អាមេរិក​) និង ១៨,៨ ពាន់​ពាន់​លាន​ដុង (​ប្រហែល ៧៦៨,៨៦ លាន​ដុល្លារ​) កើនឡើង ៨៩ ភាគរយ និង ៤៩ ភាគរយ​ធៀបនឹងឆ្នាំ​កន្លងទៅ​។ ទន្ទឹមនឹងនោះ ប្រាក់ចំណេញ​ក្រោយ​បង់ពន្ធ​ដាច់ដោយឡែក និង​បូក​បញ្ចូល​គ្នា​ប្រចាំត្រីមាស​ត្រូវបាន​រាយការណ៍​ថា​មាន​ចំនួន ៧០ ពាន់​លាន​ដុង (​ប្រហែល ២,៨៥ លាន​ដុល្លារ​អាមេរិក​) និង ១៥២​ ពាន់​លាន​ដុង (​ប្រហែល ៦,២១​ លាន​ដុល្លារ​អាមេរិក​) រៀង​គ្នា​។​

ប្រាក់ចំណូល​បន្ថែម និង​ទំនិញ​មាន​ចំនួន ១៨,៩ ពាន់​ពាន់​លាន​ដុង (​ប្រហែល ៧៧៣,០៨ លាន​ដុល្លារ​អាមេរិក​) ជា​កំណើន​ដ៏​រឹងមាំពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ​ក្នុង​ចំនួន ៤៦ ភាគរយ​។ វា​ស្មើនឹង ៤០ ភាគរយ​ នៃ​ប្រាក់ចំណូល​សរុប​របស់​ក្រុមហ៊ុន​អាកាសចរណ៍​។​

​គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣​ ទ្រព្យសកម្ម​សរុប​រប​ស់​ក្រុមហ៊ុន Vietjet មាន​ចំនួន​សរុប​ជាង ៨៤,៦ ពាន់​ពាន់​លាន​ដុង (​ប្រហែល ៣,៤៦ ពាន់​លាន​ដុល្លារ​) កើនឡើង​មួយ​ភាគ​បួន​កាលពីដើមឆ្នាំ បន្ទាប់ពី​ការវិនិយោគ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នៅក្នុង​កងយន្តហោះ A321neo ជំនាន់​ថ្មី​ចំនួន​បី​។ សមាមាត្របំណុលធៀប​នឹងភាគហ៊ុន​ គឺ​នៅ​កម្រិតទី ២ ដែល​ទាប​ជាងកម្រិត​​សកលទូទៅ​ច​ន្លោះ​ពី ៣ ទៅ ៥​។ អនុបាត​បំប្លែង​ជា​សាច់​ប្រាក់​របស់​ក្រុមហ៊ុន Vietjet ឈរ​នៅកម្រិត ១,២៤ ដែល​ស្ថិតក្នុង​ជួរ​ដ៏​ល្អ​នៃ​ឧស្សាហកម្ម​អាកាសចរណ៍​។ សមតុល្យ​សាច់ប្រាក់ និង​សមមូល​សាច់ប្រាក់ គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ត្រូវបាន​រាយការណ៍​ថា ​មាន​ចំនួន ៥,០២១ ពាន់​ពាន់​លាន​ដុង (​ប្រហែល ២០៥,៣៨ លាន​ដុល្លារ​អាមេរិក​) ច្រើនជាង​ទ្វេដង​ធៀប​នឹង​​ឆ្នាំមុន ដែល​ធានាបាន​នូវ​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​។ ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ ​ក៏​ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​ដែលមាន​ចំណាត់ថ្នាក់​ឥណទាន​ល្អ​បំផុត យោងទៅតាម​លក្ខណៈវិនិច្ឆ័យ​របស់​ក្រសួង​ហិរញ្ញវត្ថុ (​វៀតណាម​)​។ វា​ក៏​ទទួលបាន​ចំណាត់ថ្នាក់​ឥណទាន​ខ្ពស់បំផុត (VnBBB-) ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ក្នុង​ឆ្នាំ ២០២៣ ផងដែរ​​។​

ក្នុង​ឆ្នាំ ២០២៣​ ក្រុមហ៊ុន Vietjet បាន​បង់ពន្ធ និង​ថ្លៃ​សេវា​ដោយផ្ទាល់ និង​ប្រយោល​ចំនួន​ប្រហែល ៥,២​ ពាន់​ពាន់​​លាន​ដុង (​ប្រហែល ២១២,៣​ លាន​ដុល្លារ​អាមេរិក​) នៅក្នុង​ប្រទេស​វៀតណាម​។​

​ដើម្បី​បំពេញតម្រូវការ​ប្រតិបត្តិ​ការ Vietjet បាន​បន្ត​វិនិយោគ​លើ​យន្ដហោះ​​ទំនើប សុវត្ថិភាព និង​មិនប៉ះពាល់​បរិស្ថាន​។ គិត​ត្រឹម​ថ្ងៃទី ៣១​ ខែធ្នូ ឆ្នាំ ២០២៣​ Vietjet មាន​យន្តហោះ​ចំនួន ១០៥​ គ្រឿង រួមទាំង​យន្តហោះ A330 ដែលមាន​តួ​ធំ​ទូលាយ​ផងដែរ​។​

​ដោយបាន​ចាប់ផ្តើម​ដំណើរ​ការ​​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​កាលពី​ដប់​ឆ្នាំមុន​ជាមួយនឹង​យន្តហោះ​ តែ ៣ គ្រឿង​​ប៉ុណ្ណោះ នៅ​ឆ្នាំ ២០២៣​ យន្ដហោះ​​របស់ Vietjet មានការ​រីកចម្រើន​យ៉ាងខ្លាំង ដែល​រួមចំណែក​យ៉ាងសំខាន់​ដល់​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​ តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​ធនធាន សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​រហូតដល់ ១៥-២០ ភាគរយ​​ និង​ជាពិសេស​ការ​ផ្តោត​លើ​កិច្ច​​ការពារ​បរិស្ថាន និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព តាមរយៈ​ការអនុវត្ត​បច្ចេកវិទ្យា​បៃតង​។​

ដោយ​រួមចំណែក​ដល់​ពាណិជ្ជកម្ម​រវាង​វៀតណាម និង​សហរដ្ឋអាមេរិក ក្រុមហ៊ុន Vietjet កាលពី​ឆ្នាំមុន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Boeing សម្រាប់​ការបន្ត​ចែកចាយ​យន្តហោះ 737 MAX ចំនួន ២០០ គ្រឿងក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ ព្រមទាំង​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​យន្តហោះ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​បរទេស​ ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។​

​អត្រា​ផ្ទុក​អ្នក​ដំណើរ​ជា​មធ្យម​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឈានដល់ ៨៧ ភាគរយ​ និង​អត្រា​ភាពជឿជាក់​ផ្នែក​បច្ចេកទេស ៩៩,៧២ ភាគរយ​។ ក្រុមហ៊ុន Vietjet ក៏បាន​បើក​ដំណើរការកម្មវិធី​ភក្ដីភាព SkyJoy ដែល​អនុញ្ញាតឱ្យ​អ្នកដំណើរជា​ម៉ូយ​ប្រចាំ​​អាច​ប្តូរ​យក​រង្វាន់​ជាមួយនឹង​ម៉ាក​យីហោ​ជាង ២៥០​។ កម្មវិធី​នេះ​ទទួល​បាន​​​សមាជិកដល់​ទៅ​ ១០​ លាន​នាក់​ក្នុង​ឆ្នាំ ២០២៣​​។​

Vietjet ក៏បាន​ដាក់ចេញ​នូវ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ងាយស្រួល​សម្រាប់​អ្នកដំណើរ​ផងដែរ​។ នៅ​ប្រទេស​វៀតណាម កម្មវិធី «ធ្វើដំណើរមុន – បង់​ប្រាក់​តាម​​ក្រោយ» ឬ “Fly now Pay later” ផ្តល់ជូន​អ្នកដំណើរ​នូវ​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ជើងហោះហើរ​របស់​ពួកគេ​។ ច្រក​ផ្លូវ​ទូទាត់ (Galaxy Pay) របស់ Vietjet ធានា​នូវ​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព និង​ងាយស្រួល​តាមរយៈ​វិធី​ទូទាត់​ផ្សេងៗ រួមទាំង Apple Pay ដែល Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ដំបូង​គេ​ ដែល​ទទួលយកការ​ទូទាត់​បែប​នេះ​​។ ទន្ទឹមនឹងនេះ អ្នកដំណើរ​របស់ Vietjet មាន​សិទ្ធិ​ចូល Check-in តាមអនឡាញ​​​នៅ​អាកាសយានដ្ឋាន​ចំនួន ១៨ ក្នុងប្រទេស​វៀតណាម​។​

Vietjet ត្រូវ​បានកោតសរសើរជាថ្មី​ម្តង​ទៀតថា ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប ​ដែលមាន​សុវត្ថិភាព​បំផុត​​នៅលើ​ពិភពលោក​ដោយ AirlineRatings ​ជា​អង្គការ​ល្បីឈ្មោះ​ក្នុងការ​វាយតម្លៃ​សេវាកម្ម​ និង​សុវត្ថិភាព​អាកាសចរណ៍។​

ដោយ​ផ្ដោតលើ​​សុវត្ថិ​ភាពជា​អាទិភាព​បំផុត ក្រុមហ៊ុន​អាកាសចរណ៍​កាលពី​ឆ្នាំមុន​បានរៀបចំ​ស​ន្និសីទ វគ្គ​បណ្តុះបណ្តាល​ជាច្រើន និងហាត់​សម​​អំពីបញ្ហា​​សុវត្ថិភាព និង​សន្ដិសុខ​ ដូចជា៖​ សន្និសីទ​គុណភាព និង​សុវត្ថិភាព ការបណ្តុះបណ្តាល​សុវត្ថិភាព ISAGO (​ស្តង់ដា​អន្តរជាតិ​សម្រាប់​ប្រតិបត្តិការ​លើដី​) និងការ​ហាត់​សម​​ឆ្លើយតប​ពេល​មាន​អាសន្ន ​ដើម្បី​​ធានាបាន​នូវ​សន្ដិសុខ​ និង​សុវត្ថិភាព​យ៉ាង​ហ្មត់​ចត់​​សម្រាប់​ប្រតិបត្តិ​ការហោះហើរ​។ ក្រុមហ៊ុន​​ក៏បាន​ចូលរួម​នៅក្នុង​វេទិកា​សុវត្ថិភាព​អាកាសចរណ៍ និង​ប្រតិបត្តិការ​សកល ​ដែល​រៀបចំ​ដោយ​អង្គការ​ល្បីឈ្មោះ ​ដូចជា៖ សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ដើម្បី​ចូលរួម​ក្នុងការ​ពិភាក្សា​ស៊ីជម្រៅ​លើ​សុវត្ថិភាព​អាកាសចរណ៍​។​

​កាលពី​​ឆ្នាំ ២០២៣​ ក្រុមហ៊ុន Vietjet បាន​បើក​ដំណើរការ​មជ្ឈមណ្ឌល​ថែទាំ​យន្តហោះ​តាម​ស្តង់ដា​អន្តរជាតិ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​នៅ​ទីក្រុង​វៀងចន្ទន៍​។ ជាមួយនេះដែរ ក្រុមហ៊ុន Vietjet បាន​ចាត់វិធានការ​យ៉ាងសកម្ម​ដើម្បីបង្កើន​ការងារ​ថែទាំ​យន្តហោះ បន្ទាប់ពី​ការវិនិយោគ​របស់ខ្លួន​លើ​សេវាកម្ម​ចុះចត និង​ហោះហើរ​។​

ដោយ​សម្រេចបាន​នូវ​យុទ្ធសាស្ត្រ និង​ចក្ខុវិស័យ​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍន៍ និង​កសាង​សមត្ថភាព​​តាម​ស្តង់ដា​អន្តរជាតិ បណ្ឌិតសភា​អាកាសចរណ៍ Vietjet (VJAA) បាន​ក្លាយជា​ដៃគូ​បណ្តុះបណ្តាល​របស់​     ស​មា​គម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) ក្នុង​ឆ្នាំ ២០២៣​។​

VJAA បាន​បណ្តុះបណ្តាល​សិក្ខាកាមអាកាសចរណ៍​ជាង ៩៧០០០ នាក់​តាមរយៈ​វគ្គ​សិក្សា​ចំនួន ៦,៣០០ ដោយ​ផ្តល់នូវ​ការបណ្តុះបណ្តាល​យ៉ាងសកម្ម​សម្រាប់​អ្នកបើក​យន្តហោះ និង​បុគ្គលិក​ថែទាំ​យន្តហោះ (CRS) កាលពី​ឆ្នាំមុន​។ បណ្ឌិតសភាអាកាសចរណ៍ ​ក៏បាន​បើក​ដំណើរការ​ម៉ាស៊ីនហាត់​សម​​ជើងហោះហើរ​ទី​បី​របស់ខ្លួន  ដោយ​ក្លាយជា​មជ្ឈ​មណ្ឌល​​បណ្តុះបណ្តាល​អ្នកបើក​យន្តហោះ​លំដាប់​កំពូល​នៅក្នុង​តំបន់​។​

​មជ្ឈមណ្ឌល​សេវាកម្ម​ចុះ​ចត និង​ហោះហើរ​ (VJGS) របស់ Vietjet បាន​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព បង្កើន​គុណភាព​នៃ​សេវាកម្ម​នៅលើ​ដី ខណៈពេលដែល​កាត់បន្ថយ​ថ្លៃដើម​ប្រតិបត្តិការ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai ទីក្រុង​ហាណូយ​។​

​ដោយ​បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍វិស័យ​ទេសចរណ៍ ការវិនិយោគ ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​វប្បធម៌ ក្រុមហ៊ុន​ Vietjet ក្នុង​ឆ្នាំ ២០២៣​ បាន​បង្កើត​កំណត់ត្រា​ផ្ទាល់ខ្លួន​​ក្នុងការ​ពង្រីក​បណ្តាញ​អន្តរជាតិ និង​ប្រាក់ចំណូល​ប្រចាំឆ្នាំ​។​

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់​ព័ត៌មាន​លម្អិត​ សូមចូលទៅកាន់៖​ www.vietjetair.com 

ទំនាក់ទំនង​ប្រព័ន្ធផ្សព្វផ្សាយ​:

លោក មី សុវណ្ណ

Email: media@qed.agency

Cell: + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

Email: kieuduong@vietjetair.com 

Cell: +84 932 775 066

អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដាក់បង្ហាញផលិតផលថ្មី ជួយថែរក្សាការពារអ្នកប្រើប្រាស់ និងបរិស្ថាន គឺទឹកដោះគោខាប់ បេស៍ខៅ ប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក

0

ភ្នំពេញ៖ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំបំផុតនៅកម្ពុជា នៅថ្ងៃទី២៨ ខែមការា ឆ្នាំ២០២៣នេះ បានដាក់បង្ហាញផលិតផលថ្មីមួយទៀត ដែលជាប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ផលិតផលដែលជួយថែរក្សាការពារដល់អ្នកប្រើប្រាស់ និងបន្ថែមលើសពីនោះ គឺជួយការពារបរិស្ថានក្រោយពីបានប្រើប្រាស់រួច គឺទឹកដោះគោខាប់ បេស៍ខៅ ប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack)។

តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ ក៏ដូចជាក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានថ្លែងឲ្យដឹងថា ចំពោះទឹកដោះគោខាប់ សញ្ញាក្បាលគោ (បេស៍ខៅ) ដែលបង្ហាញជូនថ្ងៃនេះ  ក៏ដូចគ្នាទៅនឹងប្រអប់ក្រដាសបរិស្ថាន ផលិតផលម៉ាក Tetra Pak ពីប្រទេសសីង្ហបុរី។ ខ្ញុំសូមបង្ហាញពីប្រអប់ក្រដាសបរិស្ថាននេះ ជាប្រភេទប្រអប់ អាស៊ិបទិក (Aseptic pack) ដែលមាន ៦ស្រទាប់ ឆ្លាស់គ្នាការពារ និងវិចខ្ចប់ផលិតផលទឹកដោះគោខាប់ បានយ៉ាងល្អ ជាទីបំផុត៖

1.  ស្រទាប់ទី១ ទី២ ទី៤ ទី៦ ជាស្រទាប់ប៉ូលីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។

2.  ស្រទាប់ទី៣ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។

3.  ស្រទាប់ទី៥ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើអោយផ្ទៃប្រអប់រលោងស្មើបានល្អ ។ ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែល ជួយការពារផលិតផលបានល្អ ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកអោយយូរ ក្នុងផលិតផលនោះទេ។

លោកបន្ថែមថា ដើម្បីផ្តល់សុខភាពល្អ ដល់អ្នកប្រើប្រាស់ទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគឥតឈប់ឈរ ទៅលើសង្វាក់ម៉ាស៊ីនផលិតកម្មបចេ្ចកវិទ្យា  ស្វ័យប្រវត្តិចុងក្រោយរបស់ពិភពលោក មកបំពាក់ផលិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននិងកំពុង ធ្វើកន្លងមក ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ ៖ “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។

តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារ ក៏ដូចជាក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានឲ្យដឹងទៀតថា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ត្រូវបាន រាជរដ្ឋាភិបាលផ្តល់អាជ្ញាប័ណ្ណ អោយដំណើរសាងសង់រោងចក្រផលិតផលទឹកដោះគោ នាខែវិច្ឆិកា ឆ្នាំ២០១៣ លើផ្ទៃដី៣ ហិចតា ហើយក៏ជារោងចក្រ ផលិតផលទឹកដោះគោដ៏ធំជាងគេតែមួយគត់ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ មកដល់ពេលនេះ រោងចក្របានបង្កើនទុនវិនិយោគប្រមាណជា ៤១លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើនដល់ ៦ ហិចតា គឺស្មើនឹងពីរដង ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ “អង្គរមីល” ហើយបាននិងកំពុង ផ្តល់ការងារជូនកម្មករនិយោជិត សរុប ៦១៣ នាក់  និងបានចូលរួមចំណែក បង់ពន្ធចូលថវិកាជាតិ ប្រមាណ ៨-១១លាន ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ 

ឆ្លៀតឱកាសនោះលោកក៏បានបញ្ជាក់បន្ថែមថា សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជាសង្វាក់ផលិតកម្មបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ លំដាប់ថ្នាក់ពិភពលោក ដែលមានជំនាញខាងផលិត ផលិតផលទឹកដោះគោ (dairy products portfolio) របស់ប្រទេសស៊ុយអ៊ែត (Sweden) ម៉ាក Tetra Pak ហើយគ្រប់វត្ថុធាតុដើមដែលយកមកផលិត ត្រូវបាននាំចូលពីប្រទេសជាច្រើន ដូចជា៖ សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ប្រទេសអូស្រ្តាលី អេស្បាញ… ។ល។

សូមជម្រាបថា រោងចក្រផលិតទឹកដោះគោ “អង្គរមីល” មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី គ្រប់សង្វាក់ផលិតកម្ម ដែលផលិត “ទឹកដោះគោម៉ាកអង្គរមីល” ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ រោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ព្រមទាំង គោរពតាមស្តង់ដាគុណភាពជាតិ គុណភាពអន្តរជាតិ និង “មិនប្រើប្រាស់សារធាតុរក្សាទុកអោយបានយូរ”។ រោងចក្រទទួលបានសញ្ញាប័ត្រហាទ្បាល  សញ្ញាប័ត្របញ្ជាក់ពីគុណភាពស្តង់ដាអន្តរជាតិ ISO 9001: 2015  និង  សញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000។ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធពន្លឺព្រះអាទិត្យ សម្រាប់ផ្គត់ផ្គង់ចរន្តដល់ការផលិត ផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។

រោងចក្រ អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត៖

1.  ទឹកដោះគោ (UHT) ចំនួន ៥៤លានលីត្រ ក្នុងមួយឆ្នាំ

2.  ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុងមួយឆ្នាំ 

3.  ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ

4.  ទឹកដោះគោជូរ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី

5.  ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង ក្នុងមួយឆ្នាំ៕

អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា!!!

អង្គរមីលល្អសម្រាប់សុខភាពអ្នក!!!!

ប្រភពអត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ទទួលបានពានរង្វាន់កំពូល ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងអាកាសចរណ៍

0

(ភ្នំពេញ ថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet បានទទួល​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ទ្វេ​ដង​ពី​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ ជា​ទស្សនាវដ្ដី​បោះពុម្ពផ្សាយ​ផ្នែក​ហិរញ្ញ​វត្ថុ​ឈានមុខ​គេ​របស់​ពិភពលោក​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ត្រូវបាន​ប្រសិទ្ធនាម​ថា «ក្រុមហ៊ុន​​អាកាសចរណ៍​តម្លៃ​ទាបដ៏​​ល្អ​​​បំផុត​នៅ​អាស៊ីអាគ្នេយ៍​» និង «ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ល្អ​បំផុត ចំពោះក្រុមហ៊ុន​អាកាសចរណ៍នៅ​វៀតណាម​»។ ពិធី​ប្រគល់​ពានរង្វាន់​ដ៏​ធំ​ដែល​បាន​ប្រារឰ​ឡើង​នៅ​ទីក្រុង​បាងកក​បាន​ប្រមូលផ្តុំ​ធុរកិច្ច និង​អ្នកដឹកនាំ​រាប់រយ​នាក់ទូទាំង​ពិភពលោក​​។​

​ពានរង្វាន់​ហិរញ្ញវត្ថុ​អន្តរជាតិនេះ​​ ត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​ដោយ​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ ​ជា​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ និង​អាជីវកម្ម​ឈានមុខ​គេ​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​។ ពានរង្វាន់​នេះ​ ផ្តល់​កិត្តិយស​ដល់​អាជីវកម្ម​ អ្នក​មាន​ទេពកោសល្យ អ្នក​មាន​ជំនាញ​ភាពជា​អ្នកដឹកនាំ និង​សមត្ថភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ធនាគារ អាកាសចរណ៍ ធានារ៉ាប់រង ថាមពល សេវាកម្មឈានមុខ​គេ​ក្នុង​ឧស្សាហកម្ម​សកលលោកជាដើម​​។​

​គួរ​រំឭកផងដែរ​​ថា ថ្មីៗ​នេះ ក្រុមហ៊ុន Vietjet បាន​ផ្តួចផ្តើម​ជើងហោះហើរ​ត្រង់​រវាង​ខេត្តសៀមរាប និង​ទីក្រុង​ហាណូយ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ ២០២៣​។ គោលបំណង ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ជាពិសេស​ដើម្បី​ស្វែងយល់​ពី​ប្រាសាទអង្គរវត្ត ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។ ផ្លូវ​ហោះហើរ​ថ្មី​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​ផ្តល់ជូន​ជើងហោះហើរ​ចំនួន​ ៧ ក្នុង​មួយ​សប្តាហ៍ ជាការត​​ភ្ជាប់​ដោយផ្ទាល់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ (SAI) ជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai (HAN) នៃ​ទីក្រុង​ហាណូយ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​គោលដៅ​ទេសចរណ៍​សំខាន់​មួយ​របស់​អាស៊ី​។ ក្រុមហ៊ុន Vietjet ដំណើរការ​ជើងហោះហើរ​សៀមរាប​-​ហាណូយ ដើម្បី​បម្រើ​ដល់​អ្នកដំណើរ​ជាមួយនឹង​ជើងហោះហើរ​ទៅមក​ចំនួន ៧ ដង​ក្នុង​មួយ​សប្តាហ៍ ពេលវេលា​ហោះហើរ​នៃ​ជើង​នីមួយៗ​គឺ ១ ម៉ោង ៤៥ នាទី​។​

​ក្រុមហ៊ុន Vietjet ត្រូវបានគេ​​​កោតសរសើរ​ចំពោះ​ឧត្តមភាព​ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក ជាពិសេស​ក្នុងការ​បង្កើន​ប្រសិទ្ធភាព​នៃ​បទពិសោធន៍​ធ្វើដំណើរ​តាមផ្លូវ​អាកាស​សម្រាប់​អតិថិជន​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​ក៏​បន្ត​ផ្តល់ជូន​នូវ​ផលិតផល និង​សេវាកម្ម​អាកាសចរណ៍​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​សុវត្ថិភាព ជាមួយ​តម្លៃ​សំបុត្រ​សមរម្យ​។ ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet ​ក៏ត្រូវ​បានទទួល​ស្គាល់​ផងដែរ​សម្រាប់​ការពង្រីក​បណ្តាញ​ហោះហើរ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់ខ្លួន ដែល​គ្របដណ្តប់​ភាគច្រើន​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ នៅក្នុង​លក្ខ​ខណ្ឌ​​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​អាកាសចរណ៍​លេចធ្លោរ​ជាមួយនឹង​លទ្ធផល​អាជីវកម្ម​ជា​វិជ្ជមាន​នៅក្នុង​យុគសម័យ​ក្រោយ​ជំងឺ​រាតត្បាត ហើយ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ជាមួយនឹង​គោលដៅអភិក្រម​ស្តង់ដា​ការការពា​បរិស្ថាន ការ​ពារ​សង្គម និង​អភិបាលកិច្ច​ល្អ (ESG)។​

លោក Michael Hickey នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Vietjet មានប្រសាសន៍ថា៖ «Vietjet មាន​មោទនភាព​ក្នុងការ​ប្រែ​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​សម័យថ្មី​ ដែល​បំពេញតម្រូវការ​ចម្រុះ​របស់​អតិថិជន ក៏ដូចជា​​នាំមុខគេ​ក្នុងការ​ផ្តល់នូវ​ឱកាស​ធ្វើដំណើរ​ប្រកបដោយ​ភាព​ស៊ី​វិ​ល័យ ទំនើប និង​ងាយស្រួល​ក្នុងតម្លៃ​សមរម្យ​ដល់​ប្រជាជន និង​ភ្ញៀវទេសចរ​ក្នុង​តំបន់​។ ការទទួលស្គាល់​ពី​សហ​គម​ន៍​ធុរកិច្ច និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ក៏​ជា​សក្ខីភាព​សម្រាប់​សកម្ម​ភាព​ហិរញ្ញវត្ថុ​ប្រកប​ដោយ​​ប្រសិទ្ធភាព និង​តម្លាភាព​របស់​ក្រុមហ៊ុន Vietjet ដោយ​បញ្ជាក់​ពី​តួនាទី​ឈានមុខ​គេ​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ខណៈពេល​ដែលជា​ដៃគូ​ដ៏​គួរឱ្យ​ទុកចិត្ត​ក្នុង​ឧស្សាហកម្ម​អាកាសចរណ៍​ពិភពលោក​»។​

​បច្ចុប្បន្ន​ក្រុមហ៊ុន Vietjet ប្រតិបត្តិការ​យន្តហោះ​ជាង ១០០ គ្រឿង​ជាមួយនឹង​បណ្តាញ​ហោះហើរ​ដ៏​ធំ​ទូលាយ​នៅក្នុង​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ព្រមទាំង​ផ្លូវ​ហោះហើរ​អន្តរជាតិ​ទៅកាន់​ប្រទេស​អូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី សិង្ហ​បុរី កា​ហ្សា​ក់​ស្ថាន និង​លើសពីនេះ ដោយ​បម្រើ​អ្នកដំណើរ​ជាង ១៨៥ លាន​នាក់​ក្នុងស្រុក​​ និង​អន្តរជាតិ​។ ក្រុមហ៊ុន​អាកាសចរណ៍​ផ្តល់ជូន​នូវ​ផលិតផល​ជាច្រើន​ប្រភេទ​ ដូចជា៖ ​កម្មវិធី «ធ្វើដំណើរមុន – បង់​ប្រាក់​តាម​​ក្រោយ» ឬ “Fly First – Pay Later” ការធានារ៉ាប់រង​ការធ្វើដំណើរ​ដោយ​ឥតគិតថ្លៃ SkyCare និង​កម្មវិធី​ភក្ដីភាព SkyJoy ជាដើម​។ អ្នកដំណើរ​របស់​​ក្រុមហ៊ុន Vietjet ក៏​អាច​ទទួលបាន​បទពិសោធ​ន៍​ម្ហូប​វៀតណាម​ក្តៅៗ ស្រស់ៗ និង​ប្លែក​ពី​គេ ​ដូចជា៖ ហ្វើ (Pho) និង បាញ់មី (Banh Mi) របស់​វៀតណាមជាដើម​​ រួមទាំង ​ម្ហូប​បែប​អន្តរជាតិ​ ដូចជា៖ នំ​ចំហុយ​សៀង​ហៃ ឌី​ម​សាំ អាហារ​ហា​ឡា​ល់ ប៉ា​ស្តា​អ៊ីតាលី បាយ​ឆា​បែប​​ថៃ និង​ច្រើន​ទៀត​។ លើសពីនេះ អ្នកដំណើរ​អាច​រីករាយ​ជាមួយ​ការសម្តែង​ពិសេស​ក្នុង​យន្តហោះ​​ទំនើប​នៅ​រយៈកម្ពស់ ១​ម៉ឺន​ម៉ែត្រ (១០ គីឡូ​ម៉ែត្រ)៕​

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេស វៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹង វិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗ ដូចជា៖ Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់​ព័ត៌មាន​លម្អិត​ សូមចូលទៅកាន់​៖​ www.vietjetair.com

ទំនាក់ទំនង​ប្រព័ន្ធផ្សព្វផ្សាយ​:

លោក មី សុវណ្ណ

Email: media@qed.agency

Cell: + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

Email: kieuduong@vietjetair.com

Cell: +84 932 775 066

ក្រុមហ៊ុនហ៊ិននីគែន និងក្រុមហ៊ុន Grab សហការគ្នាដើម្បីផ្សព្វផ្សាយសារការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវក្នុងប្រទេសកម្ពុជា

ភ្នំពេញ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤ – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា និង​ ក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេនៅតំបន់អាស៊ីអាគ្នេយ៍​កំពុងចាប់ដៃគូគ្នា​ដើម្បី​ជំរុញលើកទឹកចិត្ត​​អតិថិជនឱ្យមានស្មារតីទទួលខុស​ត្រូវដោយ​មិនត្រូវ​ពិសាគ្រឿងស្រវឹងហើយបើកបរ​នោះឡើយ​ ​។ ភាពជាដៃគូរយៈពេលមួយឆ្នាំនេះត្រូវបានដាក់ដំណើរការស្របពេលក្រុមហ៊ុនហ៊ិននីគែន រៀបចំអបអរសាទរ ៣០ ឆ្នាំដែលក្រុមហ៊ុននេះបើកដំណើរការនៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៤ នេះ។ សកម្មភាពនេះជាការបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតស្រាបៀរទូទាំងពិភពលោក។

ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការនៃភាពជាដៃគូរយៈពេលមួយឆ្នាំដែលជាតំណាងដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។

កាលពីថ្ងៃទី ២៦ ខែមករា ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាថ្លែងក្នុងពិធីនេះនៅហាង Oxygen Pub រាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ «ក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវការគាំទ្រដល់សកម្មភាពនៃការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវតាមរយៈយុទ្ធនាការ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ។ ព្រោះយុទ្ធនាការនេះមានសារសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង ក៏ដូចជាការបង្កើនការយល់

ដឹងអំពីការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ឲ្យរីករាយជាមួយនឹងការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតសមរម្យ ពោលគឺ មិនប៉ះពាល់សុខភាព មិនបង្កផលប៉ះពាល់ខ្លួនឯង និងអ្នកដទៃ។ ភាពជាដៃគូនាពេលបច្ចុប្បន្ននេះ នឹងក្លាយជាវេទិកាមួយដើម្បីឱ្យវិស័យឯកជន និងសាធារណៈរដ្ឋសហការគ្នាក្រោមគោលដៅតែមួយគឺ បង្កើតវប្បធម៌នៃការទទួលទានប្រកបដោយការទទួលខុសត្រូវ»។

ភាពជាដៃគូរវាង​ក្រុមហ៊ុនហ៊ិននីគែន និង Grab នេះនឹងដាក់ដំណើរការរយៈពេលមួយឆ្នាំពេញដែលរួមមានយុទ្ធនាការ​គ្រប់មធ្យោបាយ​ដើម្បី​ផ្សព្វផ្សាយសារ​អំពីការ «ពិសាដោយការទទួលខុស​ត្រូវ» ដល់​អតិថិជនរបស់ Grab  កម្មវិធីប្រូម៉ូសិនរបស់ Grab សម្រាប់ការធ្វើដំណើរ​មានសុវត្ថិភាពជាងមុន​ក្នុងឱកាស​ចូលរួមកម្មវិធីសង្គម កម្មវិធី​ដែលរៀបចំ​ដើម្បីធ្វើឱ្យ​ការពិសាមានកម្រិត​​សម​ស្រប​ (Make moderation cool) នៅពេលចូលរួមកម្មវិធីសង្គម ការ​ជំរុញ​ការ​លក់ និងដឹកជញ្ជូន​​ស្រាបៀរ​​ដោយ​ការទទួល​ខុស​ត្រូវតាមកម្មវិធី Grab ក៏ដូចជា​​ឱកាស​បង្កើនជំនាញ​សម្រាប់​ដៃគូបើកបរ​របស់ Grab ជាដើម ។ ​កម្មវិធីនេះ​ជាការអបអរ​សាទរ​ដល់ភាពជាដៃគូ​ដែល​ផ្អែក​លើ​មហិច្ឆិតា​ធ្វើអាជីវកម្មដោយមាន​ទំនួល​ខុស​ត្រូវដែលជា​ស្មារតីរួមរបស់ក្រុមហ៊ុនទាំងពីរ ពីព្រោះទាំងក្រុមហ៊ុន Grab និង ហ៊ិននីគែន សុទ្ធតែជា​ហត្ថលេខី​នៃ​សម្ព័ន្ធ​អន្តរជាតិសម្រាប់ការពិសាដោយការទទួលខុស​ត្រូវ (IARD) ដែលផ្តោតលើការលក់ និងការចែកចាយគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។

លោក Corentin Rouxel ដែលជាប្រធានប្រចាំប្រទេសរបស់ Grab ប្រចាំប្រទេសកម្ពុជា​ បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន លើយុទ្ធនាការនេះដែលគាំទ្រដោយដៃគូអ្នកបើកបរក្រុមហ៊ុន Grab របស់យើងដែលដើរតួយ៉ាងសំខាន់ក្នុងការផ្តល់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះនឹងបង្ហាញដៃគូអ្នកបើកបររបស់យើងថា ពួកគាត់ជាវីរបុរសប្រចាំថ្ងៃដែលអតិថិជនអាចជឿទុកចិត្តបានរាល់ការការដែលអតិថិជនត្រូវការធ្វើដំណើររាល់ការចូលរួមកម្មវិធីដែលមានពិសាគ្រឿងស្រវឹង»។

នាយក​គ្រប់គ្រង​ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក Andy Hewson បានថ្លែង​ថា៖ «ស្របពេលដែល ហ៊ិននីគែន ខេមបូឌា ​ត្រៀម​ប្រារព្ធខួប ៣០ ឆ្នាំ​នៅកម្ពុជា យើង​មាន​ក្ដីរំភើបរីករាយ​​ក្នុងការ​បង្ហាញពី​ការ​ប្ដេជ្ញាចិត្ត​ផ្ដោតលើការទទួល​ខុសត្រូវសំខាន់ជាងគេបំផុត ។ យើងជឿថា តាមរយៈការណែនាំអ្នកពិសា​ឲ្យពិសា​ដោយការទទួលខុស​ត្រូវនឹងទទួលបានបទពិសោធន៍កាន់តែមានការភាពសប្បាយរីករាយជាងមុនក្នុងការទទួលទានរាល់ផលិតផល​របស់យើងដែលមានម៉ាកយីហោអន្តរជាតិ ក៏ដូចជា​ម៉ាកយីហោក្នុង​ស្រុក​ ខណៈពេលដែល​ផលិតផលរបស់យើង​ជួយ​បង្កើតការជួបជុំ និង​ភាពរីករាយ​យូរអង្វែង»។

យុទ្ធនាការនេះគាំទ្រដល់​គោលដៅរយៈពេលវែង​របស់ក្រុមហ៊ុនហ៊ិននីគែន «ធ្វើឱ្យពិភពលោក​កាន់តែ​ប្រសើរ» ដែល​បញ្ជាក់អំពីគោលការណ៍​របស់ក្រុមហ៊ុន​សម្រាប់ការ​រួមចំណែកដោយភាពវិជ្ជមាន​ចំពោះសសរស្ដម្ភចំនួន បី មានដូចជា៖ បរិស្ថាន សង្គម និងការទទួលខុស​ត្រូវ ។ ក្រុមហ៊ុន ហ៊ិននីគែន តែង​ជួយគាំទ្រ​ជាបន្តបន្ទាប់ដល់​ការ​ងារ​លើក​កម្ពស់ការពិសា​ដោយការទទួល​ខុស​ត្រូវ​​ រាប់តាំងពី​ការ​ផ្ដល់នូវជម្រើស​ផលិតផលដែលមានជាតិអាល់កុលតិច និង​គ្មានជាតិអាល់កុល រហូតដល់​ការ​ផ្សព្វផ្សាយដល់​អតិថិជនមួយពាន់លាននាក់​ជារៀងរាល់ឆ្នាំ ដោយផ្ដល់​នូវព័ត៌មានត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកពិសា​​​ប្រកប​ដោយការទទួល​ខុសត្រូវ ។ ក្រុមហ៊ុនហ៊ិននីគែន បានចំណាយថវិការចំនួន ១០ ភាគរយនៃថវិកាផ្សាយពាណិជ្ជកម្មរបស់ខ្លួនសម្រាប់យីហោ Heineken® ដើម្បីគាំទ្រយុទ្ធនាការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវជារៀងរាល់ឆ្នាំដូចជា យុទ្ធនាការ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ។

នាយកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុនហ៊ិននីគែនខេបូឌា លោកស្រី Anne de Graaf បានថ្លែង​អំឡុងកម្មវិធីនេះថា៖ «ចីរភាព និងទំនួល​ខុសត្រូវ គឺជាផ្នែកមួយនៃ​គោលការណ៍របស់ក្រុមហ៊ុនហ៊ិននីគែន ចាប់តាំងពីថ្ងៃដំបូង​នៃអាជីវកម្មរបស់យើង ហើយ​យើងតែងតែ​គាំទ្រ​ឲ្យ​មានការ​លើកទឹកចិត្តអតិថិជន​ឱ្យ​សម្រេចចិត្ត​ប្រកប​ដោយការទទួល​ខុសត្រូវ។ នៅកម្ពុជា យើងផ្តោតសំខាន់លើការអភិវឌ្ឍន៍ និងលើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យជាអ្នកតំណាងនៃការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ បន្ថែមពីនេះមានដូចជា​​កម្មវិធីនានាដូចជា HEINEKEN Sustainathon សម្រាប់​មនុស្សជំនាន់ថ្មីរបស់កម្ពុជា​ក្នុងការចែករំលែកនូវគំនិតយល់ឃើញរបស់ខ្លួន ។ ការធ្វើការជាមួយដៃគូកាន់តែច្រើនធ្វើឲ្យយើងកាន់តែមានក្ដីរំភើបរីករាយ​ ហើយយើងអាចផ្សព្វផ្សាយទៅដល់អតិថិជន​​កាន់តែច្រើនជាងមុន និងនាំឲ្យ​មានការ​កែប្រែ​កាន់តែ​ខ្លាំងជាងមុនផងដែរ»។

END

អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជនដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញក្រុមហ៊ុន ​​​មាន​បុគ្គលិក​ ៧០០​ នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០*​​ នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

*ប្រភព៖ តួលេខលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការ​សិក្សា​អំពីផលប៉ះពាល់សេដ្ឋកិច្ច​ឆ្នាំ ២០២០ – ទិន្នន័យឆ្នាំ ២០១៩ និងទិន្នន័យរដ្ឋាភិបាល

អំពីក្រុមហ៊ុន Grab ខេមបូឌា

ក្រុមហ៊ុន Grab ខេមបូឌា ជា​ស៊ុភើអេបប្រចាំថ្ងៃ ដែលធ្វើប្រតិបត្តិការផ្ដល់សេវាធ្វើ​ដំណើរ​ ​ដឹកទំនិញ និងវិស័យ​ដឹកជញ្ជូន​រហ័ស ។ តាមរយៈការ​ផ្ដល់សេវា​ក្នុងទីក្រុងជាង ៥០០ កន្លែង​ក្នុង​ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៨ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ក្រុមហ៊ុន Grab ជារៀងរាល់ថ្ងៃ​ ផ្ដល់លទ្ធផល​ដល់មនុស្ស​រាប់លាននាក់​​ក្នុងការ​កុម្ម៉ង់ម្ហូបអាហារ ឬគ្រឿងទេស​ បញ្ជូនកញ្ចប់ទំនិញ​ កក់​យានជំនិះ ឬតាក់ស៊ី តាមរយៈកម្មវិធីអេបតែមួយ​ ។ Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយមានបេសកកម្ម​អភិវឌ្ឍ​តំបន់អាស៊ីអាគ្នេយ៍​ឲ្យរីកចម្រើនទៅមុខ តាមរយៈការ​បង្កើត​អំណាចសេដ្ឋកិច្ច​ដល់មនុស្សគ្រប់គ្នា និងព្យាយាម​សម្រេច​ឲ្យបាននូវគោលការណ៍គ្រឹះចំនួនបីគឺ៖ សម្រេច​ឲ្យបាននូវ​សមិទ្ធកម្ម​ផ្នែកហិរញ្ញវត្ថុ​ដល់ភាគហ៊ុននិករបស់ខ្លួន ហើយព្រមជាមួយគ្នានោះ​​បង្កើត​ឲ្យ​មាន​ផលប៉ះពាល់វិជ្ជមាន​​ផ្នែកសង្គម និងបរិស្ថាន​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។​

១៦ដុល្លាក្នុងមួយថ្ងៃ និងក្លាយជាម្ចាស់យូនីតណា មួយរបស់ខុនដូអ័រគីដេភ្លាមៗ

0

ភ្នំពេញ៖ ​​ដើមឆ្នាំថ្មី ខែថ្មី ឱកាសក្លាយជាម្ចាស់យូនីតនៃខុនដូ Orkide The Royal Condominium ដែល លោក លោកស្រីពេញចិត្ត​ក៏កាន់តែមានភាពងាយស្រួលមួយកំរិតទៀត ដោយការបង់ប្រាក់ត្រឹមតែ $16/ថ្ងៃ និងអាចកាន់សោរចូលរស់នៅបានភ្លាមៗបន្ទាប់ពីអតិថិជនបង់បាន10%។

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានមានប្រសាសន៍ថា “ ការផ្តល់ជូនខាងលើនេះ គឺដើម្បីចូលរួមអបអរសាទរ ការបើកដំណើរការជាផ្លូវការនៃបន្ទប់គំរូ យូនីតស្ទូឌីយោ ជូនលោក លោកស្រីដែលមានបំណង ចង់ចូលទស្សនាផ្ទាល់ជាមួយនិងការដេគ័រជាក់ស្តែង ដើម្បីផ្តល់ជូនជាទំនុកចិត្តដល់ លោក លោកស្រី ក្នុងការសម្រេចចិត្តបន្ថែមទៀត។​

លោកក៏បានបន្ថែមផងដែរថាសម្រាប់ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ដែលជាក្រុមហ៊ុនអចលនទ្រព្យមួយឈានមុខគេ គឺពួកយើងតែងតែព្យាយាមស្វែងរក អ្វីដែលជាភាពងាយស្រួលជូនអតិថិជនរបស់យើង មិនថាជាការបង់ប្រាក់ ប្រចាំខែ ការបង់ប្រាក់សំរាប់ការកាន់សោរចូលរស់នៅ ការទទួលបាននៅផាសុកភាពនៃការរស់នៅ ដែលអតិថិជនអាចរីករាយជាមួយភាពសំបូរបែបជាច្រើនដូចជា កន្លែងហាត់ប្រាណ ស្ទីម សាវណា អាងហែលទឹក រចនាបថបែបឆ្នេរសមុទ្រ សួនច្បារបៃតង និងមានជាចំណតរថយន្តក្រោមដីធំទូលាយ សន្តិសុខសុវត្តិភាព២៤ម៉ោង ត្រឹមតែមួយជំហ៊ានដល់ ផ្សារទំនើប និង កន្លែងផ្សេងៗជាច្រើនទៀត។

លោកក៏សូមគោរពអញ្ជើញ លោក លោកស្រី ដែលមានចំណាប់អារម្មណ៍ទៅលើ យូនីតខុនដូអ័រគីដេណាមួយ អាចមកសាកសួរព័ត៌មាន ជាមួយក្រុមការងារផ្នែកលក់ ក៏ដូចជាទស្សនាផ្ទាល់នៅបន្ទប់គំរូរបស់យើង បូករួមជាមួយបរិយាកាសនៃការរស់នៅជាក់ស្តែង ក្នុងបរិវេណខុនដូយើងដែលមានទីតាំងនៅតាមបណ្តោយផ្លូវ 2004 ទល់មុខសាលាអន្តរជាតិ CIA នៅថ្ងៃទី​ 27-28 ខែមករានេះចាប់ពីវេលាម៉ោង 9ព្រឹក រហូតដល់ 5:30ល្ងាច។ យើងក៏មានបម្រើជូនជាភេសជ្ជះ និងអាហារសម្រន់ផងដែរ។

 Facebook Page: http://Facebook Page: https://www.facebook.com/orkide.development