Home Blog Page 47

ក្រុមហ៊ុន Vietjet ប្រារព្ធពិធីអបអរឆ្នាំរោង (នាគ) ជាមួយ នឹងការផ្តល់ជូនពិសេស នៅពេលកក់សំបុត្រធ្វើដំណើរជាមួយតម្លៃចាប់ពី 0 ដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ

0

(ភ្នំពេញ ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤) –ក្រុមហ៊ុន Vietjet មានមានសេចក្តីសោមនសរីករាយយ៉ាងខ្លាំងក្នុងការផ្តល់ជូនអ្នកដំណើរទូទាំងពិភពលោកនូវការបញ្ចុះតម្លៃសំបុត្រដ៏អស្ចារ្យ និងការបញ្ចុះតម្លៃ ២០ ភាគរយលើសំបុត្រធ្វើដំណើរ Business Class ដើម្បីអបអរសាទរឆ្នាំរោង (នាគ) ។ ពេលវេលានេះជាពេលវេលាដ៏ល្អសម្រាប់ភ្ញៀវទាំងអស់គួរកក់សំបុត្រធ្វើដំណើរដ៏រីករាយជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet!

ចាប់ពីពេលនេះដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet ផ្តល់ជូនសំបុត្រយន្តហោះ Economy Class រាប់រយរាប់ពាន់សំបុត្រតម្លៃចាប់ពី 0 ដុល្លារសហរដ្ឋអាមេរិក (មិនទាន់គិតពន្ធ និងសេវា) (*) សម្រាប់ជើងហោះហើរទាំងអស់របស់ក្រុមហ៊ុន Vietjet រួមទាំងជើងហោះហើរក្នុងប្រទេសវៀតណាម និងអន្តរជាតិផងដែរ។ បន្ថែមពីនេះ មានការបញ្ចុះតម្លៃដ៏អស្ចារ្យហូតដល់ ២០ ភាគរយលើសំបុត្រធ្វើដំណើរបែប Business Class ដែលភ្ញៀវអាចប្រើលេខកូដបញ្ចុះតម្លៃ SPRINGBU20 នៅពេលកក់សំបុត្រយន្តហោះអន្តរជាតិ និងភ្ជាប់ជើងហោះហើរអន្តរជាតិតាមរយៈគេហទំព័រ www.vietjetair.com និងកម្មវិធីទូរសព្ទរបស់ Vietjet Air ។ សំបុត្របញ្ចុះតម្លៃមានសម្រាប់ជើងហោះហើរនៅចន្លោះថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ (**) តែប៉ុណ្ណោះ។

ទោះបីអ្នកកំពុងរៀបចំផែនការជួបជុំគ្រួសារ ដំណើរកម្សាន្តជាមួយមិត្តភ័ក្តិ ឬដំណើរផ្សងព្រេងតែម្នាក់ឯងនោះទេ នេះគឺជាពេលវេលាដ៏ល្អឥតខ្ចោះក្នុងការកក់សំបុត្រធ្វើដំណើររបស់អ្នកជាមួយក្រុមហ៊ុនអាកាសចរណ៍ Vietjet ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet  កំពុងដំណើរការបណ្តាញហោះហើរដ៏ធំទូលាយជាមួយនឹងគោលដៅទេសចរណ៍សំខាន់ៗរបស់វៀតណាមនៅក្នុងផែនទីហោះហើររបស់ខ្លួនរួមមាន​៖ ទីក្រុងហាណូយ ហូជីមិញ ដាណាង ញ៉ាត្រាង ភូកុក ហ៊ូ និងទីក្រុងជាច្រើនទៀត។

ជាមួយនឹងការបន្ថែមជើងហោះហើរពី សៀមរាប-ហាណូយ នាពេលថ្មីៗនេះ អ្នកដំណើរកម្ពុជាអាចកក់សំបុត្រជើងហោះហើរតែមួយជើងដោយគិតទាំងថ្លៃពន្ធ និងសេវាក្នុងតម្លៃចាប់ពី ៦៥ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ លើសពីនេះ អ្នកដំណើរពីប្រទេសកម្ពុជាឥឡូវនេះអាចហោះហើរបានយ៉ាងងាយស្រួលជាមួយតម្លៃសមរម្យទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ និងទិសដៅផ្សេងទៀតតាមរយៈទីក្រុងហាណូយ។

អ្នកធ្វើដំណើរក៏អាចធ្វើដំណើរទៅមកពីប្រទេសវៀតណាម និងគោលដៅល្បីៗនៅ ឆេងឌូ និង សៀងហៃ (ប្រទេសចិន), ស៊ីដនី, មែលប៊ន, ប្រ៊ីសបេន, ភើត, និង អាឌែលដេត (ប្រទេសអូស្ត្រាលី), សេអ៊ូល, ប៊ូសាន និង ដេហ្គូ (ប្រទេសកូរ៉េ), តូក្យូ, អូសាកា, ហ្វូគូអូកា, និង ណាហ្គោយ៉ា (ប្រទេសជប៉ុន), កោះបាលី និង ហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី) វៀងច័ន្ទន៍ (ប្រទេសឡាវ), សៀមរាប (ប្រទេសកម្ពុជា) បុមបៃ, ញូវដែលី, ធីរូឈី, និង កូជី (ប្រទេសឥណ្ឌា) និងប្រទេសជាច្រើនទៀត។ ការធ្វើដំណើរនីមួយៗ គឺជាឱកាសដ៏ល្អសម្រាប់ភ្ញៀវទាំងអស់ក្នុងការស្វែងរកបទពិសោធន៍ថ្មីៗដែលគួរឱ្យចាប់អារម្មណ៍ និងស្វែងរកការកម្សាន្តបែបថ្មីដ៏ល្អប្រសើរជាងមុនសម្រាប់ដំណើរកម្សាន្តរបស់ខ្លួននាពេលនិទាឃរដូវថ្មីនេះ។

អ្នកធ្វើដំណើរដែលជ្រើសកក់សំបុត្រជើងហោះហើរបែប Business Class នឹងត្រូវធ្វើដំណើរតាមយន្តហោះ A330 ដែលអ្នកធ្វើដំណើរនឹងអាចទទួលបានបទពិសោធន៍ជិះយន្តហោះដ៏ទំនើបធំទូលាយ ជាមួយការផ្តល់ជូនសេវាកម្មពិសេសៗជាច្រើនដូចជា៖ កន្លែងត្រួតពិនិត្យចូលនិងច្រកចូលពិសេស កន្លែងសម្រាកដ៏ប្រណិត កាប៊ីនឯកជនដែលមានកៅអីរាបស្មើ និងអាហារសរីរាង្គច្រើនប្រភេទនៅពេលធ្វើដំណើរកម្ពស់ ១០.០០០ ម៉ែត្រ។

ជាពិសេស ក្រុមហ៊ុន Vietjet ផ្តល់ជូនអ្នកធ្វើដំណើរទាំងអស់ជាមួយនឹងធានារ៉ាប់រងការធ្វើដំណើរពីក្រុមហ៊ុន Sky Care ឥតគិតថ្លៃដោយធានាលោកអ្នកទទួលបាននូវភាពសប្បាយរីកពេញលេញក្នុងការធ្វើដំណើរជាមួយក្រុមហ៊ុន Vietjet ។ សូមរីករាយជាមួយការធ្វើដំណើរជាមួយក្រុមហ៊ុន Vietjet ដើម្បីស្វាគមន៍ឆ្នាំរោង (នាគ) ឆ្នាំ ២០២៤ ហើយសូមឱ្យលោកអ្នកទទួលបាននូវភាពរីកចម្រើនរុងរឿង ជោគជ័យ និងសុភមង្គលគ្រប់ៗគ្នា។

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា

(**) លក្ខខណ្ឌ

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)​ ខូ អិលធីឌីតែងតាំង​លោក ASHOK MUTHU ជា​នាយក​គ្រប់គ្រងប្រចាំ​​ប្រទេស ដើម្បី​ជំរុញ​កំណើន​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​

0

[​ភ្នំពេញ – ​កម្ពុជា ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤] – ក្រុមហ៊ុន​ អ៉ីដតខូ​​​​ ខាមបូឌា (EDOTCO Cambodia)  ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ឈានមុខ​គេ មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ប្រកាស​តែងតាំង​លោក Ashok Muthu ជា​នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​ថ្មី​របស់ខ្លួន​។ ជាមួយនឹង​បទពិសោធន៍​យ៉ាង​ទូលំទូលាយ​ក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍ លោក​ Ashok នឹង​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ការតភ្ជាប់ និង​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅ​ទូទាំងប្រទេស​។​

​ប្រទេស​កម្ពុជា​កំពុងតែ​អភិវឌ្ឍ​បច្ចេកវិទ្យា​​ឌីជីថល​យ៉ាង​ឆាប់រហ័ស​ហើយ​តម្រូវការ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដ៏​រឹងមាំ​ពិត​ជា​សំខាន់បំផុត​។ ក្រុមហ៊ុន អ៉ីដតខូ​​ ខាមបូឌា ប្តេជ្ញា​បំពេញតម្រូវការ​នេះ និង​ជួយ​សម្រួល​ដល់​កំណើន​ឌីជីថល​របស់​ប្រទេស ដោយ​ធ្វើការនៅក្នុង​វិស័យ​បច្ចេកវិទ្យា​ ដើម្បី​ពង្រឹង​លទ្ធភាព​ទទួលបាន​ហេដ្ឋារចនាសម្ព័ន្ធ និងបន្ដ​​ដំណើរ​​​រួមគ្នា​។ ក្រុមហ៊ុន​ជឿជាក់ថា​ រាជ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ឧស្សាហកម្ម​​​ធ្វើការ​រួមគ្នា​ដើម្បី​ផ្សារភ្ជាប់គម្លាត​​ឌីជីថល​រវាង​ប្រជាជន​នៅតាម​ជនបទ និង​ទីក្រុង​។​

ការតែងតាំង លោក Ashok ជា​នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស ពង្រឹង​ការយកចិត្តទុកដាក់រ​បស់​ក្រុមហ៊ុន​ក្នុងការ​ផ្តល់នូវ​ដំណោះស្រាយ​លំដាប់​ពិភពលោក និងជំរុញនវានុវត្ដភាព​​ក្នុង​វិស័យ​ទូរគមនាគមន៍​របស់​កម្ពុជា​។ លោក Adlan Tajudin នាយក​ប្រតិបត្តិរួម​​នៃ​ក្រុមហ៊ុន អ៉ីដតខូ គ្រុប (EDOTCO Group) របស់​ប្រទេស​ម៉ាឡេស៊ី​ បាន​ថ្លែង​ថា៖ «​ការតែងតាំង លោក​ Ashok បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដ៏​រឹងមាំ​របស់​យើង​ចំពោះ​ប្រទេស​កម្ពុជា និងការ​ជឿ​ជាក់​​ ​លើ​សក្តានុពល​ទូរគមនាគមន៍​របស់​ខ្លួន​។ ​ជាមួយនឹង​ចំណេះដឹងចំពោះ​វិស័យ​​ឧស្សាហកម្ម​នេះ​ និង​ជំនាញ​យុទ្ធសាស្ត្រ​របស់លោក​ យើង​មាន​ទំនុកចិត្ត​ថា អ៉ីដតខូ​​ ខាមបូឌា នឹង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​ផ្លាស់​ប្ដូរ​បច្ចេកវិទ្យា​​ឌីជីថល​របស់​ប្រទេស​នេះ»​។​

លោក Ashok គឺជា​​សមាជិកដ៏​ចំណានម្នាក់​​​របស់ អ៉ីដតខូ​​ ហើយ​បាន​កាន់​មុខតំណែង​ជា​អ្នកដឹកនាំ​ជាច្រើន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​ផ្ដោត​សំខាន់​​លើ​ផលប័ត្រ ​ដូចជា ប្រតិបត្តិការវិស្វកម្ម និង​បច្ចេកវិទ្យា។ ក្រៅពី​បម្រើ​ការ​នៅ EDOTCO Group ក្នុង​អំឡុងការ​ចាប់​កំណើត​ក្រុមហ៊ុន​ដំបូងៗ លោក​​ធ្លាប់​ស្ថិត​នៅក្នុង​​ក្រុម​ថ្នាក់​ដឹកនាំ​នៅ​​ប្រទេស​បង់​ក្លា​ដែ​ស និង​ម៉ាឡេស៊ី​។ ជាមួយ EDOTCO Group និង​​វិស័យ​​ប្រតិបត្តិការ​បច្ចេកវិទ្យា​ក្នុង​តំបន់ លោក Ashok នាំមក​នូវ​បទពិសោធន៍ជាច្រើន​ និងចំណេះដឹង​ទាំងពីរ​ផ្នែក​ដ៏​​ល្អ​បំផុត​​មក​កាន់​ទីផ្សារ ​ដូចជា​ នៅ​ប្រទេស​កម្ពុជា​នេះ​។​

លោក Ashok បាន​​ឱ្យដឹង​ថា៖ «​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​ចូលរួម​ជាមួយ អ៉ីដតខូ​​ ខាមបូឌា ក្នុងឱកាស​​ដ៏​រំភើប​នេះ​។ កម្ពុជា​បង្ហាញ​ពី​សក្តានុពល​ដ៏​ធំ​សម្បើម​សម្រាប់​ការអភិវឌ្ឍន៍​ទូរគមនាគមន៍ ហើយ​ខ្ញុំ​ប្តេជ្ញា​ប្រើ​ជំនាញ​របស់ខ្ញុំ​នៅ​       អ៊ីដតខូ​​  ដើម្បី​គាំទ្រ​ដល់​ការផ្លាស់ប្តូរ​ឌីជីថល​របស់​ប្រទេស​។ ​​យើង​នឹង​ផ្តោតសំខាន់​លើ​ការជួយ​អតិថិជន​​យើង​ក្នុងការ​ពង្រីក​លទ្ធភាព​របស់​ពួកគេ​ទៅកាន់​មនុស្ស​ដែល​មិនមាន​ទំនាក់ទំនង ឬ​​ទំនាក់​ទំនង​គ្នាមិន​ទាន់បានល្អប្រសើរ​ ជំរុញ​ភាពជា​ដៃគូ និង​ការ​​ចែក​រំលែក​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ដែល​កំពុង​រីកចម្រើន​»​។​

ក្រោម​ការគ្រប់គ្រង​រប​ស់លោក​ Ashok ក្រុមហ៊ុន អ៉ីដតខូ​​​​ នឹង​បន្ត​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​មួយ ដើម្បីផ្ដល់​តម្រូវ​ការ​ផ្នែក​​បច្ចេកវិទ្យា និង​​ទីផ្សារ​​ដែល​កំពុង​រីកចម្រើន។ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​មាន​គំនិត​ផ្តួចផ្តើមជាច្រើន​​ ដូចជា​ ការបង្កើន​ប្រសិទ្ធភាព​ការចែករំលែក​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ សម្របសម្រួល​ការចេញ​វិសាល​គម​ថ្មី និង​ការបង្កើន​ប្រសិទ្ធភាព​ថាមពល​តាមរយៈ​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព​។​

EDOTCO Group ប្តេជ្ញា​ជួយ​ប្រទេស​នានា​នៅ​ទូទាំងតំបន់​​អាស៊ី ដោយ​​កសាង​ហេដ្ឋារចនាសម្ព័ន្ធម្លើង ជួសជុល ថែទាំ​បង្គោល​សេវា​អង់តែន​ ​​ប្រកប​ដោយ​​និរន្តរភាព និង​ធន់​ក្នុងប្រទេសកម្ពុជា​ ក៏ដូចជា​​មាន​កំណត់ត្រា​ដ៏​រឹងមាំ​នៃ​ការវិនិយោគ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ការបញ្ចេញ​កាបូន និង​បង្កើន​ប្រសិទ្ធភាព​ថាមពល​នៅក្នុង​ទីផ្សារ​ទាំងអស់​របស់ខ្លួន​៕

អំពី​ក្រុមហ៊ុន EDOTCO Group

​ក្រុមហ៊ុន EDOTCO Group បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១២ គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ផ្នែកហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដំបូង​គេ​នៅ​អាស៊ី​ ដែលផ្តល់​សេវាកម្ម និង​ដំណោះស្រាយ​តាំងពី​ចាប់ផ្តើម​រហូតដល់​បញ្ច​ប់ លើ​សេវាកម្ម​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ​តម្លើង ជួសជុល ថែទាំ​បង្គោល​សេវា​អង់តែន​។

​ជាមួយ​ដំណើរការ និង​គ្រប់គ្រង​ផលប​ត្រ​លើ​បង្គោល​អង់​តែ​ន​ទូរសព្ទ​​ជាង ៥៤,០០០ ​ក្នុង ៩ ប្រទេស ក្រុមហ៊ុនកំពុងតែមាន​វត្ដមាន​នៅ​ប្រទេស ​ម៉ាឡេស៊ី បង់​ក្លា​ដែ​ស ហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា ប៉ាគីស្ថាន មី​យ៉ាន់​ម៉ា ស្រីលង្កា និងឡាវ​ ដែល​បំពេញតម្រូវការ​ការតភ្ជាប់​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​និរន្តរភាព ដើម្បី​ជួយ​អតិថិជន និង​ដៃគូ​របស់ខ្លួន​បង្កើនល្បឿន​កំណើន​ប្រកបដោយ​ចីរភាព​។ អ៉ីដតខូ ផ្តល់​អាទិភាព​ដល់​ការពង្រីក​ផលប័ត្រ​ដោយ​ប្រយ័ត្នប្រយែង​សម្រាប់​ឱកាស​សរីរាង្គ និង​អ​សរីរាង្គ ដែល​អនុវត្ត​មាត្រដ្ឋាន​ត្រឹមត្រូវ សេដ្ឋកិច្ច និង​ប្រាក់ចំណេញ​សម្រាប់​ម្ចាស់​ភាគហ៊ុន​របស់ខ្លួន​។​

​ក្រុមហ៊ុន EDOTCO Group ទទួលបាន​ពានរង្វាន់ ក្រុមហ៊ុន​ទូរគមនាគមន៍ អាស៊ី​ប៉ាស៊ីហ្វិក ប្រចាំឆ្នាំ​រយៈពេល ៦ ឆ្នាំ​ជាប់ៗ​គ្នា​ពី​ស្ថាប័ន Frost & Sullivan ហើយ​ត្រូវបាន​ទទួលស្គាល់ ​ជា​ក្រុមហ៊ុន ASEAN Unicorns មួយ​ក្នុងចំណោម​ក្រុមហ៊ុនបី​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​។​

សម្រាប់​ព័ត៌មាន​លម្អិត សូមចូលទៅកាន់​វេបសាយ www.EDOTCOgroup.com

​​

មិត្តហ្វូន សម្ពោធផ្លូវការ កម្មវិធីទូរទស្សន៍ឌីជីថល TV360 បទពិសោធន៍ថ្មីទស្សនាទូរទស្សន៍ តាមអ៊ីនធឺណិត

0

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីរំលឹកខួបលើកទី១៥ឆ្នាំ នៃការបង្កើតក្រុមហ៊ុន ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន បានដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីទូរទស្សន៍ឌីជីថល TV360 ដោយសន្យាថាទូរទស្សន៍ នឹងនាំមកជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីៗ និងមានប្រយោជន៍ កីឡា និងការកម្សាន្ត។

កម្មវិធីទូរទស្សន៍ឌីជីថល TV360 របស់មិត្តហ្វូន បានដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងពិធីអបអរសាទរខួបលើកទី ១៥ របស់មិត្តហ្វូន ជាមួយនឹងពាក្យស្លោកថា “កម្សាន្ដតាមចិត្តអ្នក” កម្មវិធីទូរទស្សន៍ឌីជីថល TV360 របស់មិត្តហ្វូន មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ដោយបង្ហាញពីចក្ខុវិស័យ នៃកម្មវិធីបច្ចេកវិទ្យាឈានមុខគេ រួមជាមួយនឹងការយល់ដឹង អំពីតម្រូវការរបស់អតិថិជន ដោយគ្រាន់តែស្កេន QR កូដ អ្នកប្រើប្រាស់ចាប់ផ្តើមស្វែងយល់ ពីមុខងារទំនើបៗយ៉ាងរហ័ស នៃកម្មវិធីថ្មីភ្លាមៗជាមួយ TV360។

លោក Cao Manh Duc នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូន បានមានប្រសាសន៍ថា «ជាមួយនឹងគោលដៅក្លាយជាក្រុមហ៊ុនបំប្លែងឌីជីថល លេខមួយក្នុងប្រទេសកម្ពុជា ជាមួយនឹងបទពិសោធន៍របស់អតិថិជន មិត្តហ្វូនតែងតែត្រួសត្រាយ ក្នុងការផ្តល់នូវសេវាកម្ម និងប្រព័ន្ធឌីជីថលដែលមានប្រយោជន៍ គុណភាព និងទំនើបជាមួយកម្មវិធីទូរទស្សន៍ឌីជីថល TV360។ មិត្តហ្វូន​នឹង​បំពេញ​បេសកកម្ម​របស់​ខ្លួន ​ក្នុង​ការ​អមដំណើរ​អតិថិជន បង្កើន​បទពិសោធន៍ និង​លើក​កម្ពស់​គុណភាព​ជីវិត​របស់​ពួកគេ»។

នាយកប្រតិបត្តិ មិត្តហ្វូន បានសង្កត់ធ្ងន់ថា កម្មវិធីទូរទស្សន៍ឌីជីថល TV360 គឺជាកម្មវិធីមួយដែលមានបណ្ណាល័យ មាតិកាគុណភាពខ្ពស់ សម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជន។ គុណភាពសេវាកម្មល្អ បច្ចេកវិទ្យាទំនើប និងគ្របដណ្តប់យ៉ាងទូលំទូលាយ ទៅដល់អតិថិជននៅតំបន់ដាច់ស្រយាល និងព្រំដែន ដើម្បីនាំយកខ្លឹមសារទូរទស្សន៍កម្ពុជា ដ៏ទាក់ទាញដល់ប្រជាជនទូទាំងប្រទេសគ្រប់វ័យ។

ក្នុងនាមជាក្រុមហ៊ុនត្រួសត្រាយឌីជីថល ឈានមុខគេដែលមានប្រព័ន្ធអេកូឌីជីថលចម្រុះ និងទូលំទូលាយ ដោយមានគោលដៅកែលម្អសេវាកម្មជាបន្តបន្ទាប់ និងផ្តល់បទពិសោធន៍ល្អបំផុតសម្រាប់ អតិថិជនមិត្តហ្វូនបាននិងកំពុងចាប់ផ្តើម ផលិតផលសេវាកម្មដ៏ទូលំទូលាយ និងទំនើបជាច្រើន។ កម្មវិធីទូរទស្សន៍ឌីជីថល TV360 សន្យាថានឹងបន្តបង្កើតចំណុចរបត់ថ្មី នៃបទពិសោធន៍ទូរទស្សន៍ឌីជីថល សម្រាប់អតិថិជន។

អ្នកប្រើប្រាស់អាចមើលកម្មវិធីទូរទស្សន៍ឌីជីថល TV360 នៅលើទូរសព្ទ កុំព្យូទ័រយួរដៃ ថេប្លេត ទូរទស្សន៍ឆ្លាតវៃដោយរីករាយ ជាមួយមាតិកាកម្សាន្តដែលពួកគេចូលចិត្ត យ៉ាងរលូននៅលើឧបករណ៍ណាមួយ ដោយមិនមានការរំខាន។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលទូរទស្សន៍ និងវិទ្យុផ្ទាល់ រួមជាមួយនឹងបណ្តុំភាពយន្ត កម្មវិធីទូរទស្សន៍ វីដេអូឃ្លីប និងកម្មវិធីកម្សាន្តជាច្រើនពីប្រទេសកម្ពុជា ក៏ដូចជាអន្តរជាតិផងដែរ។

ជាមួយនឹងគោលដៅក្នុងការផ្តល់នូវ ផលិតផលដែលមានគុណភាពលំដាប់អន្តរជាតិ និងបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា មិត្តហ្វូនបានប្រើប្រាស់នូវ បច្ចេកវិទ្យាទំនើបៗជាបន្តបន្ទាប់ ក៏ដូចជាកម្មវិធីបញ្ញាសិប្បនិមិត្ត ដើម្បីផ្តល់នូវបទពិសោធន៍ “រោងភាពយន្តតាមផ្ទះ” ឬកំណត់ខ្លឹមសារផ្ទាល់ខ្លួន សម្រាប់អ្នកប្រើប្រាស់ម្នាក់ៗ។

ការភ្ជាប់បច្ចេកវិទ្យាជាមួយនឹងមនុស្សជាតិ ដើម្បីឱ្យកម្មវិធីនីមួយៗនាំមកនូវតម្លៃពិតដល់សហគមន៍ និងសង្គម រូបរាងរបស់ កម្មវិធីទូរទស្សន៍ឌីជីថល TV360 បន្តធ្វើឱ្យប្រព័ន្ធអេកូឌីជីថលចម្រុះ របស់មិត្តហ្វូនល្អឥតខ្ចោះ ដោយសន្យាថានឹងនាំមកនូវបទពិសោធន៍ថ្មីៗ ដល់អតិថិជន។

ក្នុងដំណើររយៈពេល ១៥ឆ្នាំរបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ មិត្តហ្វូនបានឈរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តជាតិ ចូលរួមចំណែកក្នុងដំណើរការផ្លាស់ប្តូរឌីជីថល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន ដល់ជីវិតរបស់ប្រជាជនកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរបស់មិត្តហ្វូនមិនត្រឹមតែ បង្កើតលក្ខខណ្ឌសម្រាប់វឌ្ឍនភាព បច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់កំណើនសេដ្ឋកិច្ច ការអប់រំ និងការកែលម្អសេវាសាធារណៈ លើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនផងដែរ ៕

បើកបវេសនកាលឆ្នាំសិក្សាថ្មី និងការទទួលស្គាល់ ការប្រែក្លាយពី វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដាទៅជាសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងការទទួលស្គាល់ ការប្រែក្លាយពី វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ទៅជាសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ការប្រែក្លាយទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងការទទួលស្គាល់ ការប្រែក្លាយពី វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា ទៅជាសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានថ្លៃងថា ទិសដៅធំបំផុត របស់សាកលវិទ្យាល័យនឹងធ្វើឲ្យសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ក្លាយទៅជាសាកលវិទ្យាល័យមួយ ចូលទៅក្នុងសមាជិក របស់ស្ថាប័នបណ្តាញសាកលវិទ្យាល័យអាស៊ាន (ASEAN University Network)។ ហើយនឹងក្លាយទៅជាកំពូលសាកលវិទ្យាល័យ១០០នៅក្នុងតំបន់ នាឆ្នាំ២០៣០ ដែលនេះជាទិសដៅយើងបានកំណត់។  លោកបណ្ឌិតបង្ហាញក្ដីសង្ឃឹមថា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹងក្លាយជាសាកលវិទ្យាល័យមួយលំដាប់ពិភពលោក ពោលគឺនៅឆ្នាំ២០៥០ ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល ឆ្នាំ២០៣០ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្លស់និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបណ្ឌិតបន្តថា ដើម្បីធានាឲ្យនិស្សិតដែលមកបន្តការសិក្សានៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា រៀនចប់មានការងារធ្វើ យើងបានបង្កើតមជ្ឃមណ្ឌលការងារ តាមរយៈសាកលវិទ្យាល័យដែលបានសហការជាមួយស្ថាប័នជាង១០០។ តាមរយៈការមានការងារធ្វើនេះគឺបានរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ក៏បានសហការជាមួយសាកលវិទ្យាល័យអន្តរជាតិល្បីៗទាំងក្នុងនិងក្រៅតំបន់ផងដែរក្នុងការបញ្ជូននិស្សិតទៅសិក្សាតាមរយៈអាហារូបករណ៍។ បច្ចុប្បន្ននេះខាងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា មិនទាន់ផលិតធនធានមនុស្សទៅតាមតម្រូវការទីផ្សារការងារប្រទេសកម្ពុជាបាននៅឡើយទេ។ លោកបណ្ឌិតថា ជារៀងរាល់ឆ្នាំ លោកតែងទទួលបានលិខិតពីស្ថាប័នធនាគារ និងស្ថាប័នមួយចំនួនសុំឲ្យលោកបណ្ឌិតបញ្ជូននិស្សិតនិងស្ថាប័នខ្លះមកដល់ការិយាល័យ ដើម្បីយកនិស្សិតទៅបម្រើការងារ។ ចំណុចពិសេសរបស់និស្សិតសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដែលស្ថាប័ននិងសហគ្រាសដណ្ដើមគ្នាចង់បាននោះគឺជានិស្សិតដែលចេះតស៊ូនិងការងារ។

ឆ្លៀតក្នុងកាសនោះលោកបណ្ឌិត ក៏បានឲ្យដឹងដែរថា មូលហេតុដែល វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដាប្រែក្លាយទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នេះ ព្រោះក្នុងរយៈ៨ឆ្នាំកន្លងមកនេះមាននិស្សិតចុះឈ្មោះចូលរៀនបានរហូតដល់៨ជំនាន់ពោលគឺជិត៨ពាន់នាក់ រីឯចំពោះការវិនិយោគទីតាំង និងអគារសិក្សានេះ វាពិតជាសាកសមណាស់ដែលវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ប្រែក្លាយទៅជា សាកលវិទ្យាល័យ ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា នឹងអាចឈានចាប់សហការជាមួយនិងស្ថាប័នធំៗដល់អន្តរជាតិ។ និស្សិតដែលបានបញ្ចប់ការសិក្សាចំនួន១២៤៧នាក់ ទទួលបានការងារធ្វើ ១២០០នាក់។ ដោយឡែកចំពោះអ្នកមិនទាន់បញ្ចប់ការសិក្សា ជិត៥ពាន់នាក់ ទទួលបានឱកាសការងារ២៥ភាគរយ តាមការសហការជាមួយ មជ្ឃមណ្ឌលការងារ ដែលនេះជាភាពអស្ចារ្យរបស់ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា។ លោកបណ្ឌិតថា គ្រាន់តែនៅដើមខែមការាឆ្នាំ២០២៤នេះ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ទទួលបាននិស្សិតចុះឈ្មោះសិក្សាជា៦០០នាក់។ លោកបណ្ឌិតសង្ឃឹមថា មជ្ឃមណ្ឌលអភិវឌ្ឍន៍សហគ្រឹន នឹងរកបានសិក្ខាមជាង៧ពាន់នាក់ ក្នុងឆ្នាំ២០២២៤។

លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានបញ្ជាក់យ៉ាងច្បាស់ថា “បច្ចុប្បន្ននេះយើងមាននិស្សិតចំនួន៥ភាគរយទទួលបានប្រាក់បៀវត្សជិត២ពាន់ដុល្លារ ជំនាន់មុនៗ ដែលកំពុងបម្រើការងារតាមបណ្ដាស្ថាប័នល្បីៗជាច្រើន”។

បន្ថែមលើសនេះលោកបណ្ឌិតបានឲ្យដឹងទៀតថា ដើម្បីឆ្លើយតបទៅនិងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា បាននិងកំពុងបន្តរួមចំណែកយ៉ាងសំខាន់រួមាមាន៖

១/ចូលរួមបន្តយកចិត្តទុកដាក់លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សទាំងបរិមាណនិងគុណភាព ដើម្បីឆ្លើយតបឲ្យកាន់តែប្រសើរទៅនិងតម្រូវការនិងការកើនឡើងនូវការប្រកួតប្រជែងក្នុងទីផ្សារការងារ ការអភិវឌ្ឍ សង្គមសេដ្ឋកិច្ច ឆ្ពោះទៅករការកសាងសង្គមសេដ្ឋកិច្ចឌីជីថល។

២/ចូលរួមបន្តលើកកម្ពស់អប់រំឌីជីថល ដើម្បីរួមចំណែកក្នុងការកសាងពលរដ្ឋឌីជីថល បង្កើនប្រសិទ្ធភាពនៃការបង្រៀននិងការរៀនតាមបែបឌីជីថល ព្រមទាំងលើកកម្ពស់ស្វ័យសិក្សារបស់និស្សិតនិងលើកទឹកចិត្តឲ្យមានការសិក្សាស្រាវជ្រាវនិងរៀនមួយជីវិត។

៣/ចូលរួមការជំរុញប្រព័ន្ធសិក្សាឲ្យកាន់តែប្រសើរនិងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗស្របតាមនិន្នាការសេដ្ឋកិច្ចនិងសង្គមតម្រូវការទីផ្សារការងារនិងបដិវត្តន៍ឧស្សាហកម្មទី៤ (ឧស្សាហកម្ម ៤.០)។

៤/ចូលរួមបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សា គ្រឹះស្ថានស្រាវជ្រាវអន្តរជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគា្ន ធ្វើទស្សនៈកិច្ចទៅវិញទៅមកផ្លាស់ប្ដូរបទពិសោធន៍ជាក់ស្ដែង សំដៅបង្កើនប្រសិទ្ធភាពអប់រំ ការសិក្សាស្រាវជ្រាវនិងផ្លាស់ប្ដូរនិស្សិតអាហារូបករណ៍រវាងសាកលវិទ្យាល័យដៃគូ។

៥/ចូលរួមបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំនិងបង្កើនការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តតាមជំនាញឯកទេសរបស់ខ្លួនដើម្បីលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនិងផ្សារភ្ជាប់ទ្រឹស្ដីទៅនិងការអនុវត្តជាក់ស្ដែង។

សូមជម្រាបថា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាថ្នាលអប់រំធុរកិច្ចប្រកបដោយគុណភាពឈានមុខ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងថ្នាក់តំបន់។ យោងអនុក្រឹត្យលេខ ២៧ អនក្រ.បក ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទទួលស្គាល់ការប្រែក្លាយ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ទៅជា សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ដោយធ្វើការបណ្ដុះបណ្ដាលកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដូចខាងក្រោម៖

បរិញ្ញាបត្ររង ជំនាញហិរញ្ញវត្ថុ និងធនាគារ ជំនាញគណនេយ្យ ជំនាញធានារ៉ាប់រង ជំនាញចលនូបត្ថម្ភ ជំនាញគ្រប់គ្រងអាហរ័ណ-នីហរ័ណ ជំនាញទីផ្សារ ជំនាញភាសាអង់គ្លេស, បរិញ្ញាបត្រជំនាញហិរញ្ញវត្ថុ និងធនាគារ ជំនាញគណនេយ្យ ជំនាញគ្រប់គ្រងហានិភ័យ និងធានារ៉ាប់រង ជំនាញសេដ្ឋកិច្ចពាណិជ្ជកម្ម ជំនាញនីតិសាស្ត្រ ជំនាញគ្រប់គ្រងបណ្តាញផ្គត់ផ្គង់ និងចលនូបត្ថម្ភ ជំនាញពាណិជ្ជកម្មអន្តរជាតិ ជំនាញទីផ្សារ ជំនាញគ្រប់គ្រងធុរកិច្ច និងសហគ្រាស ជំនាញបច្ចេកវិទ្យាព័ត៌មានធុរកិច្ច ជំនាញវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ ជំនាញបច្ចេកវិទ្យាហិរញ្ញវត្ថុ ជំនាញភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច ជំនាញការបង្រៀនភាសាអង់គ្លេស ជំនាញភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ។ ចំពោះបរិញ្ញាបត្រជាន់ខ្ពស់ រួមមាន៖ ជំនាញហិរញ្ញវត្ថុ និងធនាគារ ជំនាញហិរញ្ញវត្ថុ ជំនាញគ្រប់គ្រង៕

Vietjet បង្កើនប្រសិទ្ធភាព កងនាវាអាកាសចរណ៍របស់ខ្លួន ជាមួយនឹង ការដាក់ដំណើរការយន្តហោះទី 105

0

(ទីក្រុងភ្នំពេញ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤) – ក្រុមហ៊ុន Vietjet បន្តពង្រីកកងនាវាអាកាសចរណ៍ដ៏ទំនើបឈានមុខគេលើពិភពលោករបស់ខ្លួនជាមួយនឹងយន្តហោះពីក្រុមហ៊ុន Airbus ថ្មីស្រឡាងពីទីក្រុង Hamburg ទៅកាន់ទីក្រុងហូជីមិញ។ យន្តហើយដែលមានការរចនាបែប A321neo ACF ដែលសន្សំសំចៃប្រេង ត្រូវបានដាក់ដំណើរកាបន្ថែមយន្តហោះសរុបរហូតដល់ទៅ ១០៥ គ្រឿង។

យន្តហោះថ្មីដែលមកដល់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat គឺជាជំហានចុងក្រោយបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ដើម្បីបង្កើនបទពិសោធន៍ហោះហើររបស់អ្នកដំណើរ ខណៈពេលដែលកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន។ ការរចនាបែប A321neo ACF គឺជាប្រភេទយន្តហោះពីក្រុមហ៊ុន Airbus ទំនើបឈានមុខគេរបស់ពិភពលោកដែលសន្សំសំចៃប្រេងបានរហូតដល់ ២០​ ភាគរយ កាត់បន្ថយការបំភាយឧស្ម័នដល់បរិស្ថានរហូតដល់ ៥០ ភាគរយ និងកាត់បន្ថយសំលេងរំខានរហូតដល់ ៧៥ ភាគរយ។ ក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន Vietjet បានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេនៅលើពិភពលោក ដែលដំណើរការទម្រង់កាប៊ីនដែលត្រូវបានរចនាតាមបែប A321neo ACF យ៉ាងពិសេសនេះ។

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅតែបន្តពង្រីកជើងហោះហើរដោយបន្ថែមយន្តហោះ Airbus Neo ថ្មីរបស់ខ្លួន។ ឈានចូលឆ្នាំថ្មីដែលជាឆ្នាំរោង (នាគ) យន្តហោះថ្មីទាំងនេះ នឹងនាំមកនូវធនធាន និងសន្ទុះថ្មីសម្រាប់ការត្រៀមខ្លួនរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងយុទ្ធសាស្ត្រពង្រីកបណ្តាញហោះហើរ ជាមួយនឹងគោលដៅថ្មីៗជាច្រើនទៀត។ នៅដើមខែកុម្ភៈ ក្រុមហ៊ុន Vietjet ក៏បានបន្ថែមយន្តហោះចំនួន ៦ បន្ថែមទៅលើជើងហោះហើរបច្ចុប្បន្នដើម្បីបំពេញតម្រូវការធ្វើដំណើររបស់អតិថិជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

យន្តហោះទី ១០៥ នឹងត្រូវដាក់ឱ្យដំណើរការលើផ្លូវតភ្ជាប់គោលដៅក្នុងប្រទេសវៀតណាម និងអន្តរជាតិទៅកាន់ប្រទេសអូស្ត្រាលី ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ ។ល។

កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Vietjet បានបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនជាមួយនឹងផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកថ្មីចំនួន ៣៣ ដែលនាំឱ្យចំនួនផ្លូវហោះហើរសរុបមានដល់ ១២៥ ដែលក្នុងនោះមានជើងហោះហើរអន្តរជាតិចំនួន ៨០ និងផ្លូវក្នុងស្រុកចំនួន ៤៥ ។ ក្រុមហ៊ុនអាកាសចរណ៍នេះ បានដឹកជញ្ជូនអ្នកដំណើរជាង ១៨៥ លាននាក់នៅទូទាំងពិភពលោក។

ក្រុមហ៊ុន Vietjet កំពុងប្រតិបត្តិការជើងហោះហើរត្រង់រវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដោយពង្រឹងបន្ថែមទៀតនូវការតភ្ជាប់រវាងប្រទេសជិតខាងទាំងពីរ។ ផ្លូវ​នេះ​ ផ្តល់​ជម្រើស​ក្នុង​ការ​ធ្វើ​ដំណើរ​បន្ថែម​ទៀត​សម្រាប់​កម្ពុជា​ក្នុង​ការ​ហោះ​ហើរ​ឆ្លង​កាត់​អាស៊ី​អាគ្នេយ៍ ​និង​ពិភពលោក។

អំពីក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)

អ៊ីម៉ែល៖ media@qed.agency

ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)

អ៊ីម៉ែល៖ kieuduong@vietjetair.com

ទូរសព្ទលេខ៖ +84 932 775 066

មិត្តហ្វូន និង Viettel Group ទទួលបា​​នគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌចំនួន៤ ក្នុងឱកាសគម្រប់ខួប ១៥ឆ្នាំ

0

ភ្នំពេញ៖ ក្រុមហ៊ុន វៀតធេល កម្ពុជា ក្រោមស្លាកយីហោ មិត្តហ្វូន បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ឆ្នាំរបស់ខ្លួន នៃការបើកសម្ពោធបណ្តាញសេវាមិត្តហ្វូន ក្រោមគំនិត “The Met’s Sonata”​ នាល្ងាចថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤។​ មេដាយ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ចំនួន៤ ត្រូវបានប្រគល់ជូនបុគ្គល និងសមូហភាពនៃក្រុមហ៊ុន Viettel Group និង ក្រុមហ៊ុនមិត្តហ្វូន សម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ។​ព្រមទាំងមានការអញ្ជើញចូលរួម ពីតំណាងរដ្ឋាភិបាល និងក្រសួងនានាផងដែរ។ ក្រៅពីនេះក៏មានវត្តមាន ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក Nguyen Huy Tang ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន Viettel Group លោក Tao Duc Thang និងឥស្សរជនជាច្រើនរូបផ្សេងទៀត។

ក្រោមគំនិត និងប្រធានបទ “The Met’s Sonata” ការប្រារព្ធកម្មវិធីនេះធ្វើឡើងក្នុងគោលបំណង បង្ហាញសារដែលមិត្តហ្វូនមាន និងនូវតែបន្ត ដើម្បីបង្កើតការរួមចំណែក ដ៏មានតម្លៃដល់ប្រជាជន និងប្រទេសជាតិកម្ពុជា ដោយការលះបង់ចេញពីបេះដូង។ ចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០០៩ មិត្តហ្វូនបានបន្តយុទ្ធសាស្រ្ត “ហេដ្ឋារចនាសម្ព័ន្ធដំបូង អាជីវកម្មតាមក្រោយ” នាំយកសេវាទូរគមនាគមន៍ទៅកាន់តំបន់ឆ្ងាយបំផុត និងដាច់ស្រយាលបំផុតនៅក្នុងប្រទេសកម្ពុជា។ ការប្រារព្ធពិធីនេះបានបង្ហាញពី ដំណើរការរបស់មិត្តហ្វូនដែលបានរួមចំណែក កសាងសេវាទូរគមនាគមន៍របស់ខ្លួន នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់សេវាទូរស័ព្ទដល់ទៅ ៩៨% នៃចំនួនប្រជាជន។

ថ្លែងក្នុងពិធីរំលឹកខួបនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ Viettel Group ចំពោះប្រទេសកម្ពុជា និងបង្ហាញពីបំណងចង់បន្តអភិវឌ្ឍ ទំនាក់ទំនងល្អរវាងរដ្ឋាភិបាលកម្ពុជា និង Viettel Group ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាង ស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំនៃក្រុមហ៊ុន Viettel Group ដែលបានដឹកនាំក្រុមហ៊ុនមិត្តហ្វូន បាននាំមកនូវអត្ថប្រយោជន៍ជាច្រើន រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសយើង។ មិត្តហ្វូន បាននាំយកសេវាទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មានទៅកាន់គ្រប់ទីកន្លែង និងបានជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នាថ្ងៃអនាគត ខ្ញុំសង្ឃឹមថាទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងសមាជិកនៃក្រុមហ៊ុន Viettel Group នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងស៊ីជម្រៅ ដោយនាំមកនូវផលប្រយោជន៍ កាន់តែច្រើនដល់ភាគីទាំងពីរ និងរួមចំណែកដល់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា»។

ឆ្លៀតក្នុងឱកាសនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជគ្រឿង ឥស្សរិយយសមុនីសារាភ័ណ្ឌ មហាសេរីវឌ្ឍន៍ ដល់បុគ្គល និងសមូហភាពដល់ក្រុមហ៊ុន Viettel Group និងមិត្តហ្វូន ជាការទទួលស្គាល់អំពីការរួមចំណែក របស់ពួកគេក្នុងរយៈពេល១៥ឆ្នាំកន្លងមក។ បុគ្គល​និង​សមូហភាព​ទាំង​៤​រូប​ ដែល​មាន​កិត្តិយស​ទទួល​បាន​មេដាយ​រួម​មាន​៖
១. ក្រុមហ៊ុន វៀតធេល កម្ពុជា
២. លោក Tao Duc Thang ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Viettel Group
៣. លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុន Viettel Global
៤. លោក Cao Manh Duc នាយកប្រតិបត្តិក្រុមហ៊ុន មិត្តហ្វូន

ក្នុងនាមក្រុមហ៊ុន Viettel Group និងមិត្តហ្វូន លោក Tao Duc Thang បានសម្តែងនូវបំណងចង់ បន្តរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជន ដើម្បីនាំមកនូវសុភមង្គល និងវិបុលភាពដល់កម្ពុជា ។

លោកថ្លែងថា «ដោយមានបំណងចង់បន្តរួមចំណែក និងកសាងប្រទេសកម្ពុជា ជួយប្រជាជនកម្ពុជាឱ្យមានជីវភាពកាន់តែប្រសើរឡើង មិត្តហ្វូននឹងចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលការសន្យារបស់យើងចាប់ពី ១៥ឆ្នាំមុន និងទៅអនាគតនឹងតែងតែមាន។ ដូចជាទស្សនៈវិស័យរបស់យើងតាំងពីដើមគឺ “អ្នកច្នៃប្រឌិត និងយកចិត្តទុកដាក់” (Caring Innovator) ។ រាល់ដំណោះស្រាយ រាល់ផលិតផល រាល់សកម្មភាពរបស់មិត្តហ្វូន នឹងខិតខំធានាថាគ្មានប្រជាជនកម្ពុជា ណាដែលមិនទទួលបានប្រព័ន្ធបច្ចេកវិទ្យាឡើយ»។

បន្ទាប់ពីការអភិវឌ្ឍន៍អស់រយៈពេល ១៥ឆ្នាំ មិត្តហ្វូនបច្ចុប្បន្នជាម្ចាស់ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ដ៏ធំបំផុត និងរក្សាចំណែកទីផ្សារឈានមុខគេ នៅកម្ពុជាផងដែរ។ ក្នុងដំណាក់កាលថ្មី មិត្តហ្វូនកំពុងឈានមុខគេ នៃនិន្នាការបំលាស់ប្តូរឌីជីថល តាមរយៈការបង្កើតកម្មវិធី និងដំណោះស្រាយឌីជីថល ដើម្បីបង្កើនជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ មិត្តហ្វូនក៏កំពុងសហការជាមួយក្រសួង ស្ថាប័ននានាក្នុងរដ្ឋាភិបាលលើគម្រោង បំលាស់ប្តូរឌីជីថលផងដែរ។

បន្ថែមពីលើសកម្មភាពអាជីវកម្មរបស់ខ្លួន មិត្តហ្វូនបានចូលរួមចំណែកយ៉ាងសំខាន់ដល់ ការអភិវឌ្ឍប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួន ដោយជាង ១ ពាន់លានដុល្លារបានចូលរួមចំណែក ក្នុងថវិកាជាតិ និងជាង ១២០លានដុល្លារអាមេរិក ឧទ្ទិសដល់គំនិតផ្តួចផ្តើមគាំទ្រសហគមន៍ និងសង្គម។

ក្នុង​ពិធី​គម្រប់​ខួប​នេះមិត្តហ្វូន​ ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូរទស្សន៍​ឌីជីថល TV360 ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ មើលប៉ុស្តិ៍ទូរទស្សន៍ជាច្រើនប្រកបដោយ គុណភាពខ្ពស់ជាមួយឧបករណ៍បច្ចេកវិទ្យាផ្សេងៗ។ កម្មវិធី TV360 គឺជាផ្នែកបន្ទាប់ដើម្បីបំពេញ បន្ថែមប្រព័ន្ធអេកូឌីជីថលរបស់មិត្តហ្វូន ៕

ដំណើរ នៃការបង្កើតសុភមង្គល រយៈពេល១៥ឆ្នាំរបស់មិត្តហ្វូន នៅកម្ពុជា

0

បន្ទាប់ពីរយៈពេលជិត ៣ ឆ្នាំ នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំធនធាន និងការបង្កើតម៉ាកយីហោរបស់ខ្លួន មិត្តហ្វូនត្រូវបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០០៩ ក្នុងប្រទេសកម្ពុជា។
អស់រយៈពេល១៥ឆ្នាំចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន មិត្តហ្វូនបានក្លាយជាអ្នកផ្តល់សេវាទូរគមនាគមន៍ឈានមុខគេ និងមានមោទនភាពក្នុងដំណើររបស់ខ្លួនក្នុងការបម្រើ និងបង្កើតសុភមង្គលជូនប្រជាជនកម្ពុជា។

បណ្តាញទូរគមនាគមន៍ កសាងលើសេចក្តីសុខដល់អ្នកប្រើប្រាស់នៅកម្ពុជា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកដ៏ធំទូលាយ មិត្តហ្វូនបានឈានជើងចូលក្នុងការពង្រីកការគ្របដណ្តប់ទៅកាន់តំបន់ដាច់ស្រយាល ដែលអាចឱ្យប្រជាជននៅតំបន់ក្រខ្សត់ តំបន់ព្រំដែន និងតំបន់កោះអាចទទួលបានសេវាទូរគមនាគមន៍ក្នុងតម្លៃសមរម្យ។

សមិទ្ធិផលនេះបានរួមចំណែកលើកកម្ពស់ស្ថានភាពសេវាទូរគមនាគមន៍នៅកម្ពុជា ស្របទៅនឹងប្រទេសដទៃទៀតក្នុងតំបន់ ដោយហេតុនេះជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិត្តហ្វូនបានចូលរួមវិភាគទានប្រមាណ ១៣០ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ ដល់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកបរិច្ចាគកំពូលទាំង៥។

មកទល់ពេលនេះ មិត្តហ្វូនបានចូលរួមចំណែកជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដល់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។ ថវិកាទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម និងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រទេសនិងប្រជាជន។

លើសពីការរួមចំណែកផ្នែកសេដ្ឋកិច្ច មិត្តហ្វូនគឺជាសហគ្រាសអភិវឌ្ឍន៍ដ៏ទូលំទូលាយមួយ ដោយអនុវត្តកម្មវិធីសង្គមខ្នាតធំយ៉ាងខ្ជាប់ខ្ជួន ជាមួយនឹងការបរិច្ចាគសរុបចំនួន ១២០ លានដុល្លារសហរដ្ឋអាមេរិកដល់សកម្មភាពសង្គម និងសប្បុរសធម៌ផ្សេងៗ ដូចជាការថែទាំសុខភាព និងការអប់រំជាដើម។

លោក កៅ ម៉ាញ ដឹក (Cao Manh Duc) នាយកប្រតិបត្តិក្រុមហ៊ុនចែករំលែកថា «សមិទ្ធិផលដ៏អស្ចារ្យបំផុត សូម្បីតែលើសពីលទ្ធផលអាជីវកម្ម គឺជាទំនុកចិត្តរបស់អតិថិជនរបស់ខ្លួន»។
លោកបន្តថា ដោយផ្តើមចេញពីទស្សនៈវិស័យ «ឱ្យមុន ទទួលក្រោយ» មិត្តហ្វូនបានក្លាយជាអ្នកផ្តល់សេវាទូរគមនាគមន៍ដ៏គួរឱ្យទុកចិត្តនៅកម្ពុជា។

ភាពខុសប្លែកគ្នារបស់មិត្តហ្វូន មិត្តហ្វូននឹងបន្តដឹកនាំដំណើរផ្លាស់ប្តូរឌីជីថលនៅកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកា និងសេវាកម្មដើម្បីបង្កើតសង្គមឌីជីថលជាមួយនឹងសសរស្តម្ភសំខាន់ៗចំនួនបួន៖ ទូរគមនាគមន៍ (ទូរស័ព្ទចល័ត និងអ៊ីនធឺណិតអចល័ត) ដំណោះស្រាយព័ត៌មានវិទ្យា ហិរញ្ញវត្ថុឌីជីថល និងសេវាកម្មឌីជីថល។

នាយកប្រតិបត្តិ កៅ ម៉ាញ ដឹក (Cao Manh Duc) បន្ថែមទៀតថា៖ ភាពជោគជ័យរបស់ មិត្តហ្វូនផ្តើមចេញពីវប្បធម៌សាជីវកម្មរបស់ខ្លួន។ បុគ្គលិករបស់ មិត្តហ្វូនតែងតែបង្ហាញនូវស្មារតីសកម្ម ការត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហាប្រឈម ហើយលើសពីនេះទៅទៀត គឺស្មារតីក្រុមដ៏រឹងមាំ។

ជាលទ្ធផល ក្រុមហ៊ុនទាំងមូលដំណើរការដោយអាកប្បកិរិយាម៉ឺងម៉ាត់ ដោយអនុវត្តតាមជំហានចំនួនប្រាំ៖ ការកំណត់បញ្ហា ការយល់ដឹងពីមូលហេតុឫសគល់ សំណើដំណោះស្រាយ ការរៀបចំការអនុវត្ត ការត្រួតពិនិត្យ និងការគ្រប់គ្រង។

ភាពម៉ឺងម៉ាត់នេះ តាំងពីថ្នាក់លើដល់ក្រោម ជំរុញឱ្យមានការរួបរួម និងភាពស្អិតរមួត ហើយជា “កូដហ្សែន” ដែលរក្សាទុកដោយមិត្តហ្វូន។

នាយកប្រតិបត្តិក្រុមហ៊ុនមិត្តហ្វូនបន្តថា៖ នៅក្រុមហ៊ុនមិត្តហ្វូន ជាវប្បធម៌នៃការងារដែលមានវិន័យ និងការទទួលខុសត្រូវតែងតែត្រូវបានបង្កើតឡើងតាំងពីថ្នាក់លើចុះក្រោម។ នៅពេលណាដែលមានគម្រោង បុគ្គលិកនៅក្នុងក្រុមហ៊ុនតែងតែត្រៀមខ្លួនធ្វើការអស់ពីចិត្តរហូតដល់បញ្ចប់។

លោកបន្ថែមថា អរគុណចំពោះបញ្ហានេះ បើទោះបីជាទីផ្សារទូរគមនាគមន៍នៅកម្ពុជាឈានដល់ភាពតិត្ថិភាពក៏ដោយ មិត្តហ្វូនទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍។ មិត្តហ្វូន នាំមុខគេក្នុងការផ្លាស់ប្តូរទៅទិន្នន័យជាមួយនឹង ៩២.៥% នៃអតិថិជនរបស់ខ្លួនដែលប្រើប្រាស់សេវា 4G ដោយដាក់ក្នុងចំណោមអត្រាប្រើប្រាស់ទិន្នន័យខ្ពស់បំផុតនៅទូទាំងពិភពលោក។

កំណើននេះកើតចេញពីការប្ដេជ្ញាចិត្តរបស់មិត្តហ្វូនក្នុងការរក្សាការគ្របដណ្តប់សេវាទូលំទូលាយបំផុតដើម្បីទៅដល់ប្រជាជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

បន្ទាប់ពីផែនការដំណាក់កាលឆ្នាំ ២០២១-២០២៥ មិត្តហ្វូននឹងបន្តដឹកនាំការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល វេទិកា និងសេវាកម្ម ដើម្បីបង្កើតសង្គមឌីជីថលដែលមានសសរស្តម្ភសំខាន់ៗចំនួនបួន៖ ទូរគមនាគមន៍ (ទូរស័ព្ទចល័ត និងអ៊ីនធឺណិតអចល័ត) ដំណោះស្រាយព័ត៌មានវិទ្យា ឌីជីថល ហិរញ្ញវត្ថុ និងសេវាកម្មឌីជីថល។

នៅពេលអនាគត ក្នុងវិស័យទូរគមនាគមន៍ រួមមាន សេវាទូរស័ព្ទចល័ត និងអ៊ីនធឺណិតអចល័ត មិត្តហ្វូននឹងបន្តអភិវឌ្ឍដើម្បីរក្សាតំណែងឈានមុខគេ ខណៈពេលដែលជំរុញកំណើននៃសេវា នធឺណិតអចល័ត។
ក្នុងវិស័យដំណោះស្រាយព័ត៌មានវិទ្យា មិត្តហ្វូននឹងក្លាយជាក្រុមហ៊ុនផ្តល់ដំណោះស្រាយព័ត៌មានវិទ្យាធំជាងគេនៅកម្ពុជា។ ជាមួយនឹងហិរញ្ញវត្ថុឌីជីថល eMoney នឹងក្លាយជាអ្នកផ្តល់សេវាកាបូបឌីជីថលឈានមុខគេក្នុងប្រទេសកម្ពុជា ដោយជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកផ្តល់សេវាទូទាត់ និងហិរញ្ញវត្ថុឌីជីថលកំពូលទាំង៥។

ជាចុងក្រោយ នៅក្នុងវិស័យសេវាកម្មឌីជីថល មិត្តហ្វូននឹងក្លាយទៅជាអ្នកផ្តល់វេទិកាឌីជីថលដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា លើផ្នែកជាច្រើនដូចជា Supper App CamID ការអប់រំ និងការថែទាំសុខភាព។

នាយកប្រតិបត្តិ លោក កៅ ម៉ាញ ដឹក (Cao Manh Duc) ក៏បានបន្ថែមថា៖ មិត្តហ្វូនបានផ្លាស់ប្តូរពីក្រុមហ៊ុនទូរគមនាគមន៍សុទ្ធ ទៅជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេក្នុងប្រទេសកម្ពុជា ដោយធ្វើការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលជាសសរស្តម្ភសំខាន់មួយក្នុងចំណោមសសរស្តម្ភទាំងប្រាំនៃ “យុទ្ធសាស្ត្របញ្ចកោណ” ត្រូវបានអនុវត្តដោយរដ្ឋាភិបាល។

ដំណើររយៈពេល ១៥ ឆ្នាំរបស់មិត្តហ្វូនបានកសាងទំនុកចិត្ត និងសុភមង្គលតាមរយៈភាពស្មោះត្រង់ និងគុណតម្លៃដែលមិត្តហ្វូនបាននាំយកមកកម្ពុជា។ ការជឿទុកចិត្តនេះ គឺជាកម្លាំងចលករជំរុញឱ្យក្រុមហ៊ុនកាន់តែខិតខំប្រឹងប្រែង ដើម្បីបង្កើតតម្លៃបន្ថែមទៀតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា៕

នៅថ្ងៃទិវានៃក្ដីស្រលាញ់១៤កុម្ភៈ! ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ប្រគល់រង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី ជូនអតិថិជនដែលបានឈ្នះ ក្នុងកម្មវិធី កោសឈ្នះ កោសឈ្នះ ពីទឹកដោះគោ អង្គរមីល

0

ភ្នំពេញ៖ ជាការថ្លែងអំណរគុណដល់ការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកម្តាយគ្រប់រូប ក៏ដូចជាអតិថិជនទូទាំងប្រទេស ចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោដ៏ធំ តែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា បានបង្តើត “កម្មវិធីកោសឈ្នះ កោសឈ្នះ” ដែលកម្មវិធីនេះ មានការផ្តល់ជូនអ្នកឈ្នះនូវ “រង្វាន់ម៉ូតូហុងដាវេវ ស៊េរីថ្មី សរុបចំនួន ៥០គ្រឿង” និងរង្វាន់ទឹកដោះគោ អាដេអឹម រាប់ម៉ឺនកេស បន្ថែមទៀត (លក្ខ័ខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។ ជាក់ស្តែងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខ តាមរយៈសន្និសីទសារព័ត៌មាន ស្ដីអំពីកម្មវិធីកោសឈ្នះ កោសឈ្នះ ពីទឹកដោះគោ អង្គរមីល បានរកឃើញអ្នកឈ្នះរង្វាន់ធំ ពីររូបដំបូងគេ រួមមាន៖ លោកស្រី នន ស្រីនាង – រស់នៅក្នុងខេត្តកំពង់ស្ពឺ និងលោក លឹម សុខសិទ្ធ – រស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រុមហ៊ុនក៏បានធ្វើការប្រគល់រង្វាន់ជូនអតិថិជនភ្លាមៗ នៅក្នុងថ្ងៃនេះផងដែរ។

លោក កុយ សុវណ្ណ តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បានថ្លែងថា ដើម្បីចូលរួមកម្មវិធី កោសឈ្នះ កោសឈ្នះ ខាងលើនេះ អតថិជនទាំងអស់គ្រាន់តែធ្វើការទិញផលិតផល ទឹកដោះគោ អាដេអឹម ១១០មល ឬ ១៨០មល ឬក៏ទាំងពីរ ដែលកំពុងចរាចរលើទីផ្សារ ហើយស្វែងរកកាតកោស ដែលមានភ្ជាប់នៅលើប្រអប់ទឹកដោះគោស្រាប់ ហើយធ្វើការកោស ទៅតាមការណែនាំ ដើម្បីស្វែងរកសំណាង របស់លោកអ្នក ។

លោកបានបញ្ជាក់ថា ចំពោះអ្នកឈ្នះរង្វាន់ម៉ូតូ សូមធ្វើការទាក់ទងដោយផ្ទាល់ មកកាន់ក្រុមហ៊ុន តាមរយៈទូរស័ព្ទលេខ៖ 085 689 888 – 0966 489 888 – 024 689 8888 នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមការងារក្រុមហ៊ុន នឹងធ្វើដំណើរទៅជួបលោកអ្នកដោយផ្ទាល់។ ចំពោះអ្នកឈ្នះរង្វាន់លើកទឹកចិត្ត ជាផលិតផលទឹកដោះគោ អាដេអឹម ១១០មល ចំនួនមួយកេស សូមធ្វើការប្តូរនៅម៉ូយបោះដុំធំ ដែលនៅជិតលោកអ្នកបំផុត ឬ ទំនាក់ទំនងអ្នកលក់ ដែលលោកអ្នកបានទិញពីគាត់ ឬក៏អាចទំនាក់ទំនងដោយផ្ទាល់មកក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទដែលបានបង្ហាញខាងលើ នៅរៀងរាល់ម៉ោងធ្វើការ។ ក្រុមហ៊ុនក៏បានធ្វើកិច្ចសន្យា ជាមួយអ្នកលក់បន្ត ជាទីតាំងប្តូររង្វាន់ចំនួន ១,០០០កន្លែង រួចហើយ នៅទូទាំងប្រទេស ដើម្បីសម្រួលដល់ការប្តូររង្វាន់នេះ។

សូមបញ្ជាក់ជូនអតិថិជនទាំងអស់ផងដែរថា៖

•សូមធ្វើការកោសដោយថ្នមៗ និងប្រយ័ត្នប្រយែង ការពារដាច់ខូចទ្រង់ទ្រាយដើម កាតកោស។

•កាតឈ្នះរង្វាន់ ត្រូវតែរក្សាទ្រង់ទ្រាយដើម ១០០% បើមិនដូច្នោះទេ ក្រុមហ៊ុនសូមរក្សាសិទ្ធិ នឹងមិនប្តូររង្វាន់ជូនឡើយ។

•ជនណាក្លែងបន្លំកាតកោស នឹងត្រូវផ្តន្ទាទោសតាមច្បាប់។ 

•ដើម្បីជាតម្លាភាពជូនមហាជន កម្មវិធីនេះ មិនត្រូវបានអនុញ្ញាតអោយបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ចូលរួមនោះឡើយ។

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាណាព្យាបាលទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលិតផលទឹកដោះគោដ៏ធំ តែមួយគត់នៅព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្អូនៗកុមារអំពីបញ្ហាអាហាររូបត្ថម្ភ។ ក្នុងគោលបំណងផ្តល់អាហាររូបត្ថម្ភ ដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗ ទាំងប្រាជ្ញា និងស្មារតី។ គ្រប់សង្វាក់ផលិតកម្ម ដែលផលិត “ទឹកដោះគោ ម៉ាកអង្គរមីល” ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច។ វត្ថុធាតុដើមត្រូវបាននាំចូលពីបណ្តាប្រទេសនានាលើពិភពលោក ដូចជា៖ សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អាឡឺម៉ង់ អូស្រ្តាលី ញ៉ូវស៊ែឡែន អេស្បាញ ប៉ូឡូញ ជាដើម។ល។ ហើយរោងចក្របានបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយ និងស្វ័យប្រវត្តិ ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ ពីប្រទេសស៊ុយអ៊ែត ដែលទទួលស្គាល់ចំណាត់ថ្នាក់ពិភពលោក ដែលមានម៉ាកយីហោ តេត្រាភែក(Tetra Pak)។ រាល់សង្វាក់ផលិតកម្មផលិតផលទឹកដោះគោ អង្គរមីល គោរពតាមស្តង់ដាគុណភាពជាតិ និងគុណភាពអន្តរជាតិ ដោយ “មិនប្រើប្រាស់សារធាតុរក្សាទុកបានយូរ” ។

រោងចក្រទទួលបានសញ្ញាប័ត្រហាទ្បាល  សញ្ញាប័ត្របញ្ជាក់ពីគុណភាព ស្តង់ដាអន្តរជាតិ ISO 9001: 2015  និង  សញ្ញាប័ត្រសុវត្ថិភាពចំណីអាហារ FSSC 22000។ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី បាននឹងបន្តបន្ថែមទុនវិនិយោគឥតឈប់ឈរ មកដល់ពេលនេះ ទុនវិនិយោគរបស់ ក្រុមហ៊ុនបានកើនដល់ ៤១លាន ដុល្លារសហរដ្ឋអាមេរិក ហើយផ្ទៃដីផលិតរបស់រោងចក្រ កើនឡើងដល់ ៦ហិចតា ដោយផលិតទឹកដោះគោ ដែលមានម៉ាកយីហោ “អង្គរមីល” ហើយបាន និងកំពុង ផ្តល់ការងារជូនកម្មករនិយោជិតចំនួន ៦១៣ នាក់ និងបានចូលរួមចំណែក បង់ពន្ធចូលថវិកាជាតិ ចន្លោះពី ៨-១១លានដុល្លារ សហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។ ដើម្បីផ្តល់សុខភាពល្អដល់អ្នកប្រើប្រាស់ទាំងអស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោ ដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគ ឥតឈប់ឈរ ទៅលើសង្វាក់ផលិតកម្ម ជាមួយនិងបចេ្ចកវិទ្យាស្វ័យប្រវត្តិចុងក្រោយ របស់ពិភពលោក មកបំពាក់ផលិត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដូចដែលបាននិងកំពុងធ្វើកន្លងមក ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ “អង្គរមីលល្អសម្រាប់សុខភាពអ្នក”។ មិនតែប៉ុណ្ណោះ រោងចក្របានបំពាក់នូវប្រព័ន្ធសូឡា សម្រាប់ផ្គត់ផ្គង់ចរន្តបន្ថែមដល់ការផលិតផលិតផលអង្គរមីល ដើម្បីចូលរួមចំណែកក្នុងការការពារបំរែបំរួលអាកាសធាតុ។

រោងចក្រ អង្គរ ឌែរី ប្រូដាក មានលទ្ធភាពផលិត៖

1.ទឹកដោះគោ (UHT) ចំនួន ៥៤លានលីត្រ ក្នុងមួយឆ្នាំ

2.ផលិតយ៉ាអ៊ួរ ចំនួន ២២លានកែវ ក្នុងមួយឆ្នាំ 

3.ទឹកដោះគោស្រស់១០០% រសជាតិសាប និងរសជាតិផ្អែម ចំណុះ ១លីត្រ

4.ទឹកដោះគោជូរ (ប្រភេទប្រូបាយអូទិច) ម៉ាកប្រូប៊ី

5.ផលិតទឹកដោះគោខាប់ ចំនួន ៦៥លានកំប៉ុង ក្នុងមួយឆ្នាំ

រោងចក្រផលិតទឹកដោះគោ អង្គរមីល មានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ។

និយាយដោយឡែកចំពោះផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល ត្រូវបានផលិតនិងវិចខ្ចប់ដោយប្រអប់ក្រដាស អាស៊ិបទិក (Aseptic pack) ដែលបានផលិត និងផ្គត់ផ្គង់ពីប្រទេសសឹង្ហបុរី (សាំងហ្គាពួរ)។ ខ្ញុំសូមបង្ហាញអំពីប្រអប់ក្រដាស អាស៊ិបទិក (Aseptic pack)ដែលយកមកវិចខ្ចប់ទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល នេះបន្តិច វាជាប្រភេទប្រអប់ក្រដាសដែលមាន៦ស្រទាប់ ឆ្លាស់គ្នាការពារ និងវិចខ្ចប់ផលិតផលទឹកដោះគោ អាដេអឹម ១១០មល និង ១៨០មល បានយ៉ាងល្អ ជាទីបំផុត៖

1.ស្រទាប់ទី១ ទី២ ទី៤ ទី៦៖ ជាស្រទាប់ប៉ូលីអីធីឡែន (Polyethylene) ដែលជួយការពារផលិតផល ពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀត ផងដែរ។

2.ស្រទាប់ទី៣៖ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើម របស់ផលិតផលបានល្អប្រសើរបំផុត។

3.ស្រទាប់ទី៥៖ ជាស្រទាប់ក្រដាស ដែលជួយអោយប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើអោយផ្ទៃប្រអប់ រលោងស្មើបានល្អ ។

ជារួម វាជាប្រភេទប្រអប់ក្រដាសបរិស្ថាន អាស៊ិបទិក (Aseptic pack) ដែលជួយការពារផលិតផលបានល្អ ដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកអោយយូរ នៅក្នុងផលិតផលនោះទេ៕

អង្គរមីល មានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា!!!

អង្គរមីលល្អសម្រាប់សុខភាពអ្នក!!!!

ប្រភពអត្ថបទក្រុមហ៊ុន

ចេញមកទាំងពីរម៉ូឌែលតែម្តង ម៉ូតូអូតូកម្លាំង ១៦០cc PCX & CLICK160 របស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា

0

ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន  នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda  ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ ម៉ូតូ Honda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា។

       នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុន​ អិន ស៊ី អិច បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ គឺពិធីសម្ពោធ និងដាក់​តាំងបង្ហាញម៉ូតូអូតូ​ស៊េរីថ្មីទាំងពីរប្រភេទ ហុងដាភីស៊ីអិច១៦០ និងហុងដាឃ្លីគ១៦០ ក្រោមគោលគំនិតរួមមួយ​គឺ “160POWER ឬ អានុភាព ១៦០សេសេ”​​ នឹងត្រលប់មកជាមួយ បែបស្ព័រឈានមុខគេ និងប្រណីតឥតទាស់ ព្រមទាំងការរចនាថ្មី លាយឡំដោយពណ៌មាស​ ក្លៀវក្លាជាងមុន កាន់តែប្រណីត  និង​ជម្រុញភាពទាក់ទាញគ្រប់ទីកន្លែង។

លោក ណាអូអាគិ  អ៊ិស៊ិកាវា (Mr. NAOAKI ISHIKAWA)

នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អិន ស៊ី អិច បានមានប្រសាសន៍ថា នេះគឺជាការប្តេជ្ញាចិត្តដ៏មុះមុតរបស់យើងដើម្បីផ្តល់ជូននូវម៉ូតូហុងដាដ៏ល្អបំផុត ដល់អតិថិជន របស់យើង។ នេះជាការបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់យើងក្នុងការបន្តនូវការច្នៃប្រឌិតល្អៗថ្មីៗ ដើម្បីនាំយកនូវម៉ូតូម៉ូឌែលផ្តល់នូវលក្ខណៈងាយស្រួលដ៏ពិសេសដល់អតិថិជន និងអ្នកគាំទ្ររបស់យើង ជាពិសេសនោះ យើងនៅតែរក្សានូវកេរ្តិ៍ឈ្មោះ ជាម៉ាកយីហោ ដែលផ្តល់ទំនុកចិត្តខ្ពស់ សម្រាប់ការ ធ្វើដំណើរ និងភាពស៊ីវិល័យ ដែលមិនអាចខ្វះបាន ដល់អតិថិជន។

Honda PCX​ ស៊េរីថ្មី! ក្រោមគោលគំនិត PRIDE OF SUPERIORITY” ឆ្លុះបញ្ចាំងនូវភាពប្រសើរ​លើសគេ រចនាថ្មី មកជាមួយ កាំបន្ទះពណ៌មាស និងនិមិត្តសញ្ញា PCX ពណ៌មាសភ្លឺចែងចាំង ជាមួយកែបបែប TWO-TONE បង្ហាញពីភាពប្រណីតឥតខ្ចោះ ស័ក្កសមបំផុតសម្រាប់បរិបទរស់នៅដ៏សម្បូរបែប និងសុខដុម ជម្រុញបទពិសោធន៍នៃការបើកបររបស់អ្នកឲ្យកាន់តែរំភើបអស្ចារ្យ ដោយអានុភាពម៉ាស៊ីន 160cc និងបច្ចេកវិទ្យាទំនើបឈានមុខ ហើយបើកបរប្រកបដោយភាពងាយស្រួល។​ PCX ស៊េរីថ្មី មកជាមួយនូវគុណតម្លៃដែលបង្កើតឡើងសម្រាប់អ្នក ផ្តល់នូវមោទកភាព ប្រកបដោយកិត្យានុភាពលើសគេ។

និង Honda CLICK160 ស៊េរីថ្មី! ​ក្រោមគោលគំនិត “SOUL THRILLING POWER” ភាពឈានមុខគេជម្រុញបទពិសោធន៌បើកបរឱ្យកាន់តែរំជើបរំជួល ជាមួយនឹងអានុភាពម៉ាស៊ីន160cc ព្រមទាំងការរចនាថ្មីលាយឡំដោយពណ៌មាស​ ក្លៀវក្លាជាងមុន កាន់តែប្រណីត និង​ជម្រុភាពទាក់ទាញគ្រប់ទីកន្លែង។

សម្រាប់អតិថិជនដែលពេញនិយមនូវម៉ូតូអូតូ បែបប្រណីតទំនើបស៊ីវិល័យ និងបច្ចេកវិទ្យាទំនើបឈានមុខគេ Honda PCX និង Honda CLICK160 ស៊េរីថ្មី គឺតែងតែជាជម្រើសដ៏ស័ក្កសមឥតខ្ចោះ។

ម៉ូតូស៊េរីថ្មី! ទាំងពីរប្រភេទ ក៏បានបំពាក់ម៉ាស៊ីន 160cc eSP+ និង PGM-FI ផងដែល។

ដើម្បីធានាថារាល់អតិថិជនរបស់យើងទទួលបានផលិតផលហុងដាសុទ្ធ១០០%  ចេញពីរោងចក្រជាមួយទំនុកចិត្តខ្ពស់ សូមជ្រើសរើសតែផលិតផលរបស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា។

 កំណត់សំគាល់ម៉ូតូហុងដាដែលចេញពីក្រុមហ៊ុន អិន ស៊ី អិច ហុងដា៖

•      មានស្លាកសញ្ញា NCX នៅលើម៉ូតូ

•      បំពាក់ដោយកុងតាក់បើក/បិទភ្លើង ស្របតាមបទប្បញ្ញតិ្តស្តង់ដាសុវត្ថិភាពកម្ពុជា

•      មានបិតស្លាកសញ្ញាសុវត្ថិភាព ដែលអនុលោមទៅតាមបទប្បញ្ញតិ្តស្តង់ដាសុវត្ថិភាពកម្ពុជា

•      ការធានាជាផ្លូវការរយៈពេល 2 ឆ្នាំ ឬ 24,000 គីឡូម៉ែត្រដោយ អិន ស៊ី អិច ហុងដា

ជម្រើសពណ៌

សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922

Website New Honda PCX: https://www.ncxhonda.com/motorcycles/kh/WW160R-CA

Website New Honda CLICK160: https://www.ncxhonda.com/motorcycles/kh/ACB160CBTR-CA

ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក ធ្វើយុទ្ធនាការចែករំលែក​ ក្តីស្រលាញ់ទៅដល់កុមារកំព្រាឥតទីពឹងជិត ២០០នាក់ នៅ «មណ្ឌលមែកឈើ»

0

(ភ្នំពេញ)៖ យ៉ាងហោចមានកុមារកំព្រាឥតទីពឹងមានចំនួន១៦៣នាក់ កំពុងទទួលបានការគាំពារពី «មណ្ឌលមែកឈើ» ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលការផ្តល់ជូននេះមានទាំងជម្រករស់នៅ គ្រឿងឧបភោគបរិភោគ ផ្ដល់ការសិក្សាអប់រំ និងសម្ភារផ្សេងៗទៀត សំដៅជួយស្ដារអនាគតពួកគេឱ្យល្អប្រសើរឡើងវិញ ដើម្បីកសាងទំពាំងដែលមានសមត្ថភាពជូនប្រទេសជាតិ តែទោះជាយ៉ាងណាចំនួនកុមារកាន់តែកើនឡើងជាបន្តបន្ទាប់ ដែលជាហេតុធ្វើឱ្យមណ្ឌលមានការខ្វះខាតផងដែរ។

ដោយមើលឃើញយ៉ាងដូចនេះស្របជាមួយនឹងទិវានៃសេចក្តីស្រលាញ់ និងក្នុងគោលបំណងជួយដល់កុមារកំព្រាដែលខ្វះខាត ឱ្យទទួលបាននូវការទំនុកបំរុងគ្រប់គ្រាន់ ដើម្បីពួកគេមានលទ្ធភាពរៀនសូត្រ និងឱកាសទទួលយកការយកចិត្តទុកដាក់ដូចក្មេងៗដទៃ ក៏ដូចជាដើម្បីអនាគតកាន់តែប្រសើរផងនោះ កាលពីពេលថ្មីៗកន្លងមកនេះលោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក រួមទាំងបុគ្គលិកជាច្រើននាក់ នាំយកនូវអំណោយ រួមទាំងសម្ភារៈសិក្សា ក៏ដូចការរៀបចំអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ ជូនដល់ក្មេងទាំង ១៦៣នាក់នោះផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក ជាក្រុមហ៊ុនរបស់កូនខ្មែរ ដែលទើបបង្កើតឡើងក្នុងឆ្នាំ២០២១ បានកំពុងផលិត និងកែច្នៃម្ហូបអាហាររបស់ខ្មែរជាច្រើនប្រភេទដូចជា បុកត្រីឆ្អើរ បុកកន្ទុយហេស កាពិផាវ ប្រហុកអង្ក្រង​ ប្រហុកឡាប ទឹកឆា សាច់ប្រឡាក់គ្រឿងស្រាប់ ។ល។ នៅក្រោមម៉ាកសញ្ញា អ៊ីអ៊ែនអឹម យ៉ាំមី ដែលកំពុងចរាចរលើទីផ្សារពាសពេញប្រទេសកម្ពុជា និងមាននៅក្រៅប្រទេសមួយចំនួនដូចជា កូរ៉េ អូស្ត្រាលី និងអាមេរិច​ជាដើម។​

នាឱកាសនោះក្រៅពីការរៀបចំអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់ ជូនដល់ក្មេងទាំង ១៦៣នាក់នោះ លោកស្រី ហ៊ុក ស្រីហួរ អគ្គនាយិកា ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក រួមទាំងបុគ្គលិកជាច្រើននាក់ ក៏មានការផ្តល់ជូននូវអំណោយ និងសម្ភារៈមួយចំនួនដូចជា៖ អង្ករ, ទឹកត្រី, ទឹកសុីអុីវ, អំបិល, ទឹកសុទ្ធ, មីសួរ, មីម៉ាម៉ា, ស្ករស, សៀវភៅសរសេរ, សៀវភៅសម្រាប់អានបង្កើនចំណេះដឹង, ប៊ិចខៀវ​ ប្រហម និងខ្មៅដៃ រួមទាំងមានជ័រលុប ប្រដាប់ខួងខ្មៅដៃ បន្ទាត់ គូល័រផាត់ពណ៍ជាច្រើនទៀតផងដែរ។

លោក ផន ផល្លា ប្រធានមណ្ឌលមែកឈើ មណ្ឌលមែកឈើ ​​បានបញ្ជាក់ថា ទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក គឺជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការជួយ

ដល់កុមារដែលរងគ្រោះ កំព្រារឥតទីពឹងទាំង ១៦៣នាក់ ដែលកំពុងតែស្នាក់នៅ «មណ្ឌលមែកឈើ» មណ្ឌលមែកឈើ ដើម្បីក្មេងៗបន្តមានឱកាសក្នុងការរស់នៅ រៀនសូត្របន្ត ឱ្យបានកាន់តែល្អប្រសើរឡើងជាមួយ

នឹងការជួយស្ដារអនាគតពួកគេឱ្យល្អប្រសើរឡើងវិញ។

លោក ផន ផល្លា ក្រៅពីការថ្លែងអំណរគុណដ៏សែនជ្រាលជ្រៅហើយនោះ លោកក៏បានគោរពជូនពរដល់ក្រុមហ៊ុន សូមឱ្យកាន់តែមានភាពរីកចម្រើនប្រសើរឡើងជាបន្តបន្ទាប់ និងទទួលបានជោគជ័យគ្រប់ភារៈកិច្ចដែលបានធ្វើ លោកស្រីក៏សូមឱ្យក្រុមហ៊ុន ភីភីអេហ្វេ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក កុំភ្លេចក្មេងៗដែលនៅ «មណ្ឌលមែកឈើ» ដោយសូមបន្តជួយដល់ក្មេងៗជាបន្តបន្ទាប់ទៀតផងដែរ។

បើតាម លោក ផន ផល្លា ក្មេងៗដែល «មណ្ឌលមែកឈើ» មានក្មេងខ្លះនៅតូចត្រូវបំបៅទឹកដោះជាច្រើននាក់ហើយក្នុងនោះ

ក្មេងដែលគ្រប់អាយុសិក្សា «មណ្ឌលមែកឈើ» បានបញ្ជូនពួកគាត់ឱ្យទៅចូលរៀនដូចក្មេងៗដ៏ទៃនៅសាលារដ្ឋ ក្រៅពីនោះនៅមណ្ឌល ផ្ទាល់ក៏មានការបង្រៀនបន្ថែមទៅលើចំណេះដឹងខាងភាសាខ្មែរ និងភាសាអង់គ្លេសផងដែរ។

មកដល់ពេលនេះ «មណ្ឌលមែកឈើ» ក៏នៅមានការខ្វះខាតផងដែរទៅលើ

តម្រូវការចាំបាច់មួយចំនួនដូចជា ការហូបចុកប្រចាំថ្ងៃ សម្ភារសិក្សា សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ រួមទាំថ្នាំពេទ្យផងដែរ ដោយសារមណ្ឌលមិនមាន

ជំនួយប្រចាំខែសម្រាប់ផ្គត់ផ្គង់នោះទេ ខណៈដែលការចំណាយក្នុងមួយខែអស់ថវិកាជាច្រើនផងដែរ។

លោក ផន ផល្លា ក៏បានបន្តអំពាវនាវដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស សូមចូលរួមជួយចែករំលែកទាំងក្តីស្រលាញ់ ទាំងអំណោយតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ដើម្បីជួយដល់កុមារកំព្រាឥតទីពឹងនៅ «មណ្ឌលមែកឈើ» ដើម្បីឱ្យក្មេងៗ អាចមានឱកាសមានជម្រករស់នៅ មានគ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ បានសិក្សាអប់រំ សំដៅជួយស្ដារអនាគតពួកគេឱ្យល្អប្រសើរឡើងវិញផងដែរ៕

ប្រិយមិត្តអាចធ្វើការទំនាក់ទំនងទៅកាន់សហគ្រាសផ្ទាល់

តាមរយៈផេកផ្លូវការ E&M YUMMY : https://www.facebook.com/emyummyfood

ឬតាមរយៈលេខទូរស័ព្ទ 017 268 868 / 010 268 868

ឬតាមរយៈតេទ្បេក្រាម https://t.me/+8sJuqUANfIEyMjFl

ឬតាមរយៈTik Tok https://www.tiktok.com/@emyummycambodia?_t=8fRFztvRkmY&_r=1