Home Blog Page 64

រកឃើញជើងឯក តំណាងឲ្យកម្ពុជា ដើម្បីចូលប្រកួតក្នុងព្រឹត្តិការណ៍ Mobile Legend Southeast Asia Cup 2023 ហើយ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាអេឡិចត្រូនិច (E-Sports) នៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ដោយយើងសង្កេតឃើញថា មានការប្រកួតថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ លើសពីនេះទៅទៀត កីឡាករកម្ពុជាម្នាក់ៗកាន់តែយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឲ្យកាន់តែលេចធ្លោ ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ។

យ៉ាងណាមិញ ការប្រកួតថ្នាក់ជាតិវិញ្ញាសា Mobile Legend Professional League រដូវកាល Spring Split 2023 (2023 MPL-KH Spring Split) ដែលរៀបចំដោយក្រុមហ៊ុន Moonton Technology Co., Ltd គាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) និងឧបត្ថម្ភធំផ្តាច់មុខដោយភេសជ្ជៈ STING បានបញ្ចប់ទៅដោយជោគជ័យ ដោយជ័យលាភីលេខ២ បានទៅលើក្រុម CFU Gaming ចំណែកឯក្រុម BURN x Flash បានគ្រងដំណែងជាជើងឯកក្នុងការប្រកួត 2023 MPL Spring Split និងក្លាយជាក្រុមតំណាងឲ្យកម្ពុជាបន្តចូលរួមការប្រកួតថ្នាក់អន្តរជាតិ Mobile Legend Southeast Asia Cup 2023 ហៅកាត់ថា MSC 2023។ Mobile Legend Southeast Asia Cup គឺជាការប្រកួតថ្នាក់អន្តរជាតិ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីក្រុមកីឡាករកំពូលៗ មកពីបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ MSC 2023 ក៏មាន៣ក្រុមបន្ថែមទៀត មកពីប្រទេស ដែលមិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមប្រកួតផងដែរ ពោលគឺកីឡាករមកពី អាមេរិកខាងជើង ទួគី និងមេណា។ ហើយអ្វីដែលកាន់តែពិសេស នៅឆ្នាំនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត MSC 2023 ។ យើងសង្ឃឹមថា ក្រុមតំណាងប្រទេសកម្ពុជា នឹងធ្វើបានល្អនៅក្នុងការប្រកួត MSC 2023 ខាងមុខនេះ។

ក្រឡេកមកមើលការប្រកួត MPL-KH Spring Split ២០២៣ វិញ យើងឃើញថា រដូវកាលនេះក៏មិនខុសពីរដូវកាលមុនៗដែរ ក្រុមកំពូលៗកម្ពុជាចំនួន៨ក្រុម បានចូលខ្លូនមកប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីយកតំណែងជើងឯកប្រចាំរដូវកាល រួមជាមួយនឹងរង្វាន់សរុបជាទឹកប្រាក់ចំនួន ១៦០០០ដុល្លារសហរដ្ឋអាមេរិក និងកៅអី ដើម្បីចូលរួមការប្រកួតដណ្តើមពានប្រចាំអាស៊ីអាគ្នេយ៍ MSC 2023។

ព្រឹត្តិការណ៍នេះ មានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិច។ ហើយក្រៅពីទស្សនាការប្រកួតដ៏ស្វិតស្វាញ អ្នកចូលរួមក៏បានទទួលនូវភាពសប្បាយរីករាយតាមរយៈការកំសាន្តផ្សេងៗជាមួយនឹងរង្វាន់អនុស្សាវរីយ៍ជាច្រើននៅបញ្ជរភេសជ្ជៈ STING ផងដែរ។ នេះជារដូវកាលទី៤ហើយ ដែលយើងនៅតែឃើញភេសជ្ជៈ STING មានវត្តមានបន្តគាំទ្រ និងឧបត្ថម្ភវិស័យកីឡាអេឡិចត្រូនិច ទាំងព្រឹត្តិការណ៍នៃការប្រកួត ទាំងក្រុមកីឡាករជាច្រើនក្រុម នៅក្នុងប្រទេសកម្ពុជា។
គូសបញ្ជាក់ផងដែរថា STING ជាម៉ាកភេសជ្ជៈគ្មានជាតិអាកុលដ៏ពេញនិយមក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ចំពោះ Moonton Technology Co., Ltd គឺជាក្រុមហ៊ុនដ៏ធំមួយដែលបង្កើតវីដេអូហ្គេម និងកីឡាអេឡិចត្រូនិចលំដាប់ថ្នាក់ពិភពលោក។ Mobile Legend Bang Bang គឺជាកីឡាអេឡិចត្រូនិច ដែលបង្កើតសង្វៀនប្រកួតតាមរយៈប្រព័ន្ធអ៊ីនធឺណេត ដែលអនុញ្ញាតឲ្យអ្នកចូលរួមលេងទទួលបាននូវភាពសប្បាយរីករាយ និងកសាងទំនាក់ទំនងជាមួយមិត្តភក្តិថ្មីៗផងដែរ។ Mobile Legend Bang Bang បង្កើតឡើងកំឡុងឆ្នាំ 2016 និងកាន់តែមានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ និងលេចធ្លោក្នុងតំបន់អាស៊ីអាគ្នេយ៍៕

កម្មវិធី Medpro តភ្ជាប់អ្នកជម្ងឺកម្ពុជា ជាមួយនិងមន្ទីពេទ្យឈានមុខគេ នៅវៀតណាម

កម្មវិធី Medpro តភ្ជាប់អ្នកជម្ងឺកម្ពុជា ជាមួយនិង បណ្ដារមន្ទីពេទ្យឈានមុខគេនៅវៀតណាម បន្ដនូវការជោគជយ័នៃប្រពន្ធ័កំណត់កាលវិភាគពិនិត្យជម្ងឺ Medpro ឲ្យប្រជាជនវៀតណាម។

Medpro ទើបបើកដំណើរការជាផ្លូវការកម្មវិធីជាភាសាខ្មែរ និង Fanpage https://www.facebook.com/Medpro.Cambodia ដើម្បីជួយប្រជាជនកម្ពុជាមានភាពងាយស្រួលកំណត់កាលវិភាគពិនិត្យ នៅជាង 30 មន្ទីពេទ្យឈានមុខគេនៅវៀតណាម ក៏ដូចជាផ្ដល់នូវបណ្ដារសេវាកម្មជំនួយពិសេសដោយឡែកឲ្យអ្នកជម្ងឺកម្ពុជា ដូចជា ជ្រើសរើសមន្ទីសមស្រប បកប្រែ ការធ្វើដំណើរ និង ស្នាក់នៅ ពេលមកវៀតណាម។

លោក Nguyen Xuan Quang (ង្វៀង សុង ង្វាង ), ceo របស់ Medpro, មានប្រសាសន៍”យើងយល់ពីបញ្ហាប្រឈមដែលប្រជាជនកម្ពុជាជួបប្រទះក្នុងការទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព តម្លៃសមរម្យ និងតម្លាភាពនៅក្នុងប្រទេសវៀតណាម។ ជាមួយមូលដ្ឋានគ្រឹះមានស្រាប់កម្មវិធីកំណត់កាលវិភាគពិនិត្យជម្ងឺនៅបណ្ដារមន្ទីពេទ្យឈានមុខគេសម្រាប់ប្រជាជនវៀតណាម។

Medpro បង្កើតជាទម្រង់ភាសាខ្មែរ ដើម្បីជួយប្រជាជនកម្ពុជាទទួលបានសេវាវេជ្ជសាស្រ្តគុណភាព ខ្ពស់ពីមន្ទីរពេទ្យឯកទេសឈានមុខគេក្នុងតម្លៃប្រហាក់ប្រហែលនឹងអ្នកជម្ងឺវៀតណាម ឯកសារកំណត់ត្រាពិនិត្យរបស់អ្នកជម្ងឺ ត្រូវបានមន្ទីពេទ្យជាអ្នកគ្រប់គ្រងដោយស្របច្បាប់ ជួយឲ្យអ្នកជម្ងឺ ងាយស្រួលក្នុងការមកពិនិត្យឡើងវិញតាមការណាត់ និងព្យាបាលជម្ងឺបន្តបន្ទាប់ ដោយមិនអាស្រយ័ទៅលើបុគ្គលណាមួយ ឬ អង្គការទីបី ណាឡើយ។ ក្រៅពីនេះ Medpro ក៏មានសេវាកម្មបកប្រែ ការធ្វើដំណើរនិងការស្នាក់នៅសម្រាប់អ្នកជំងឺដែលត្រូវការជំនួយ
ផងដែរ។

អ្នកជម្ងឺងាយស្រួលក្នុងការរកមើលមន្ទីពេទ្យត្រូវការពិនិត្យ តម្លៃពិនិត្យ និងព្យាបាលបានកំណត់នៅបណ្ដារមន្ទីពេទ្យ និង សេវាកម្មផ្សេងៗនៅលើកម្មវិធី Medpro ។

ក្រៅពីនេះ ដើម្បីកាត់បន្ថយការចំនាយថវិកា និង ពេលវេលា ធ្វើរដំណើរ Medpro មានមុខងារពិនិត្យជម្ងឺពីចម្ងាយអនុញ្ញាតិឲ្យប្រជាជនកម្ពុជាកំណត់កាលវិភាគពិនិត្យតាម video call ជាមួយ វេជ្ជបណ្ឌិតពូកែរបស់មន្ទីពេទ្យ Hoàn Mỹ Thủ Đức -ជាមន្ទីពេទ្យក្នុងចំនោមមន្ទីពេទ្យធំស្តង់ដារអន្តរជាតិ និងបាន លោក ព្រីង សុខ – មន្រ្ដីកុងស៊ុលនៃស្ថានអគ្គកុងស៊ុល
នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហូជីមិញបានចូលសួរសុខទុក្ខ និងជ្រើសរើសជាកន្លែងពិនិត្យព្យាបាលជម្ងឺ។ ដើម្បីជ្រាបបន្ថែមនូវពត៌រមានអំពីកម្មវិធី សូមចូល web របស់ Medpro : www.medpro.vn/cp/cambodia ឬ ហៅទូរសព្ទ័ផ្ទាល់ទៅកាន់សហការីផ្ដល់ពត៌រមានសេវាកម្ម
(+855) 886 999 119
https://medpro.vn/#download

Liberty Carz – ប្រេនទិញលក់រថយន្ត ឈានមុខគេនៅកម្ពុជា

Liberty Carz បានផ្ដល់នូវបទពិសោធន៍ទីផ្សារល្អផ្ដាច់គេសម្រាប់អ្នកទិញ និងអ្នកលក់រថយន្ត។ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់បុគ្គលិកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ កម្មវិធីទូរស័ព្ទដៃមួយនេះបានផ្តល់នូវវេទិកា ដ៏ទំនើបដែលជាជំនួយសម្រាប់ដំណើរការទិញ និងលក់រថយន្តគ្រប់ប្រភេទនៅក្នុងដៃលោកអ្នក។

កម្មវិធីទូរស័ព្ទ Liberty Carz ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងទីក្រុងភ្នំពេញ កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ដែលជាជំហានដ៏សំខាន់មួយក្នុងការបង្កើតទីផ្សារទិញ និងលក់រថយន្ត នៅក្នុងប្រទេសកម្ពុជា ដែលអ្នកទិញ និងអ្នកលក់អាចទទួលបានបទពិសោធន៍គ្រប់សេវាកម្មដែល Liberty Carz ផ្តល់ជូន។

អតិថិជនអាចទាញយកកម្មវិធី Liberty Carz Customer​ និងរកមើលយានយន្ត ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ បច្ចេកទេស និងម៉ាក ដែលគេពេញចិត្ត។ កម្មវិធីផ្តល់ព័ត៌មានអំពីរថយន្ត សម្រាប់លក់រួមទាំងតម្លៃគុណភាព និងចំនួនរថយន្តនៅក្នុងស្តុក។

អតិថិជនក៏អាចធ្វើការណាត់ជួបដើម្បីមើលរថយន្តផងដែរ។ នៅពេលដែលរថយន្តណាមួយត្រូវបានជ្រើសរើស អតិថិជនអាចត្រូវបានបញ្ចប់ការទិញរបស់គេបានតាមរយៈកម្មវិធីផ្ទាល់ដោយមិនចាំបាច់ទៅកាន់ទីតាំងបង្ហាញនោះឡើយ។ លោកអ្នកអាចទូរស័ព្ទទៅលេខទូរស័ព្ទរបស់ Libertycarzដោយផ្ទាល់តាមរយៈ (+855)17070077 នោះក្រុមការងារសេវាកម្មអតិថិជនរបស់Liberty Carz នឹងធ្វើការទំនាក់ទំនងទៅអ្នកភ្លាមៗ ដើម្បីការចុះបញ្ជីរថយន្តរបស់អ្នកនៅលើ App ។

ពាណិជ្ជករដែលចង់លក់រថយន្តក៏អាចប្រើកម្មវិធី Liberty Carz Merchant App ដើម្បីចុះបញ្ជីរថយន្តរបស់ពួកគេសម្រាប់លក់ផងដែរ។ ពួកគេអាចបញ្ចូលព័ត៌មានអំពីរបស់រថយន្ត ដូចជាតម្លៃ និងលក្ខណៈរបស់រថយន្តជាដើម។ បន្ទាប់មក កម្មវិធីនឹងផ្សព្វផ្សាយរថយន្តសម្រាប់លក់ ហើយអ្នកទិញទាំងឡាយដែលចាប់អារម្មណ៍មកលើរថយន្តនោះ នឹងអាចមើលព័ត៌មានរថយន្ត ហើយនាំមកនូវការលក់មួយដែលមានប្រសិទ្ធភាព។ នៅពេលដែលពាណិជ្ជករទទួលបានសំណើ នោះពួកគេនឹងអាចបញ្ចប់ប្រតិបត្តិការនៅលើកម្មវិធី។

Interface របស់កម្មវិធីរវាងអតិថិជន និងពាណិជ្ជករគឺ ការរចនាយ៉ាងស្រស់ស្អាត និងអេក្រង់អន្តរកម្មដែលទាក់ទាញ ប្រតិបត្តិការរបស់អ្នកប្រើប្រាស់នៅលើកម្មវិធី Liberty Carz ត្រូវបានរចនាឡើងយ៉ាងសាមញ្ញ និងវិចារណញាណ។ អ្នក​ប្រើ​ត្រូវ​ការ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ឱ្យ​បាន​ច្បាស់​ដូច​ដែល Liberty បាន​ផ្តល់​នូវ​ដំណោះ​ស្រាយ turn-key ។

លក្ខណៈដែលធ្វើឲ្យ Liberty Carz APP ខុសប្លែកពីកម្មវិធីចែករំលែករថយន្តផ្សេងទៀតនៅលើទីផ្សារ គឺវាមិនត្រឹមតែជា APP ជួលរថយន្តប៉ុណ្ណោះទេ តែក៏ផ្តោតលើផ្នែកលក់ផងដែរ។ ក្រុមហ៊ុននឹងនៅតែបន្តកែលម្អ និងអាប់ដេតកម្មវិធី Liberty Carz ជាបន្តបន្ទាប់ យើងមានគម្រោងប្រមូលមតិកែលម្អពីអតិថិជន និងពាណិជ្ជករ ដើម្បីកំណត់ចំណុច ដែលត្រូវការកែលម្អ អនុវត្តមុខងារថ្មីៗ និងរួមបញ្ចូលសេវាកម្មផ្សេងទៀត ដូចជាការធានារ៉ាប់រង ឬហិរញ្ញវត្ថុជាដើម។ នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកលក់នៃក្រុមហ៊ុនLiberty Group។

លក្ខណៈដែលធ្វើឲ្យ Liberty Carz APP ខុសប្លែកពីកម្មវិធីចែករំលែករថយន្តផ្សេងទៀតនៅលើទីផ្សារ គឺវាមិនត្រឹមតែជា APP ជួលរថយន្តប៉ុណ្ណោះទេ តែក៏ផ្តោតលើផ្នែកលក់ផងដែរ។ ក្រុមហ៊ុននឹងនៅតែបន្តកែលម្អ និងអាប់ដេតកម្មវិធី Liberty Carz ជាបន្តបន្ទាប់ យើងមានគម្រោងប្រមូលមតិកែលម្អពីអតិថិជន និងពាណិជ្ជករ ដើម្បីកំណត់ចំណុច ដែលត្រូវការកែលម្អ អនុវត្តមុខងារថ្មីៗ និងរួមបញ្ចូលសេវាកម្មផ្សេងទៀត ដូចជាការធានារ៉ាប់រង ឬហិរញ្ញវត្ថុជាដើម។ នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកលក់នៃក្រុមហ៊ុនLiberty Group។

សរុបមក កម្មវិធី Liberty Carz ផ្តល់នូវមធ្យោបាយងាយស្រួល និងទំនើបសម្រាប់ អតិថិជនក្នុងការទិញ និងលក់រថយន្ត។ កម្មវិធីនេះរួមបញ្ចូលអ្នកទិញ និងអ្នកលក់នៅលើវេទិកាតែមួយ ដែលធ្វើឱ្យវាងាយស្រួល សម្រាប់ភាគីទាំងពីរក្នុងការបញ្ចប់ប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាព។ Liberty Carz កំណត់ស្តង់ដារជាម៉ាកឈានមុខគេក្នុងការទិញ និងលក់រថយន្តមួយតឹក ចាប់ពីម៉ាកថ្នាក់កណ្តាលដល់ថ្នាក់ខ្ពស់នៅក្នុងទីផ្សារកម្ពុជា។ សម្រាប់អនាគតសំរាប់អ្នកចង់ដឹងពីរបៀបទិញ ឬលក់រថយន្ត Liberty Carz បានមកដល់ហើយ។

កម្មវិធីនេះបានភ្ជាប់មកនូវ Interfaceដ៏ទាក់ទាញ និងការរចនាយ៉ាងស្រស់ស្អាតសម្រាប់ទាំងអតិថិជន និងពាណិជ្ជករលក់រថយន្ត ដើម្បីដំណើរការប្រតិបត្តិការរបស់អ្នកប្រើប្រាស់នៅលើកម្មវិធី Liberty Carz បានយ៉ាងងាយស្រួល។ លោកអ្នកគ្រាន់​តែ​ធ្វើ​ការ​សម្រេច​ចិត្តតែប៉ុណ្ណោះ នោះ Liberty Carz នឹង​ផ្តល់​នូវ​ដំណោះ​ស្រាយជូនលោកអ្នក ។
Liberty Carz បានកំណត់ស្តង់ដារជាប្រេនឈានមុខគេក្នុងការទិញ និងលក់រថយន្តមួយតឹក ចាប់ពីម៉ាកធម្មតាដល់ម៉ាកទំនើបផ្សេងៗក្នុងទីផ្សារកម្ពុជា។ ជ្រើសរើសដំណោះស្រាយសម្រាប់អនាគតនៃការទិញលក់រថយន្តរបស់លោកអ្នក ជាមួយ​ Liberty Carz៕

QR Code សម្រាប់ដោតឡូតអេប របស់ពាណិជ្ជករ
QR Code សម្រាប់ដោតឡូតអេប របស់អតិថិជន

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្តេជ្ញា​​​គាំទ្រ​​ព្រឹត្តិការណ៍​កីឡា​​ស៊ីហ្គេម​​ជា​​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា

ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៣៖ ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា ដែលគេស្គាល់ជាទូទៅថា កូកា-កូឡាកម្ពុជា នឹងក្លាយជា​អ្នក​ឧបត្ថម្ភ​ភេសជ្ជៈមានជាតិហ្គាស​ផ្លូវការសម្រាប់​ព្រឹត្តិការណ៍កីឡា​ស៊ីហ្គេមលើកទី​៣២ និងកីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី​១២ នៅ​ព្រះរាជាណាចក្រកម្ពុជា។

តាម​រយៈ​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​មួយ​គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម​កម្ពុជា (CAMSOC) និង​ក្រុមហ៊ុន SPORTSMAZING CO.,LTD នៅ​ថ្ងៃនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នឹង​ប្តេជ្ញា​​ចូលរួម​ឧបត្ថម្ភពិសេស​ដល់​​ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតប្រចាំ​តំបន់នេះ ដែលនឹង​​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ព្រះរាជាណាចក្រកម្ពុជាជា​លើកដំបូងមិនធ្លាប់មាន។

ពិធី​ចុះហត្ថលេខានេះមានការ​​ចូលរួមពីសំណាក់​ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​កម្ពុជា (CAMSOC) លោក Steven Path នាយក​​ប្រតិបត្តិ​​ក្រុមហ៊ុន Sportsmazing និងលោក Joseph Ho ​អគ្គនាយក​​​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ភាគីទាំងអស់បានឯកភាពគ្នាថា ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នឹង​ជាឱកាសដ៏ល្អបំផុត​ដើម្បីលើកកម្ពស់​មោទនភាព​ជាតិ និងបង្ហាញពីការ​អភិវឌ្ឍ​ដ៏គួរ​អោយ​កត់សម្គាល់​របស់​កម្ពុជា ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូល។

លោក Joseph Ho អគ្គនាយក​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានមានប្រសាសន៍​ថា៖ «នេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពជាតិមួយផងដែរ ដែលកម្ពុជាអាចសម្រេចបាននូវសមិទ្ធិផលដែលនាំមកនូវកិត្តិយសមុខមាត់លំដាប់ថ្នាក់តំបន់ លើវិស័យកីឡា បដិសណ្ឋារកិច្ច ហេដ្ឋារចនាសម្ព័នកីឡា និងវឌ្ឍនៈភាពសង្គម ហើយយើងពិតជារំភើបណាស់ដែលកម្ពុជា ក្លាយជាម្ចាស់ផ្ទះ​ផ្លូវការសម្រាប់កីឡា​ស៊ីហ្គេមលើកទី៣២ នេះ»។  លោកបានបន្តថា៖ «នៅក្រុមហ៊ុន កូកា-កូឡា កម្ពុជា យើង​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រនេះ ក្នុងនាមជាដៃគូ អ្នកឧបត្ថម្ភ និង​អ្នក​ជឿជាក់លើកម្ពុជា។ យើង​​ជឿ​លើ​ភាពអស្ចារ្យ​​របស់​កម្ពុជា»។ 

កីឡា​ស៊ីហ្គេម​លើក​ទី​៣២ នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ​៥ ដល់​ថ្ងៃ​ទី ​១៧ ខែ​ឧសភា ឯកីឡា​អាស៊ានប៉ារ៉ាហ្គេមលើកទី​១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​៣ ខែមិថុនា រហូតដល់ថ្ងៃទី​៩ ខែមិថុនា។ ពាក្យ​ស្លោក​សម្រាប់​ព្រឹត្តិការណ៍កីឡា​នេះគឺ «កីឡា​រស់ក្នុង​សន្តិភាព»។ នៅក្នុង​ព្រឹត្តិការណ៍កីឡានេះ គេរំពឹង​ថា​នឹង​មានកីឡាករ​និងគ្រូ​បង្វឹក​ប្រមាណ ១ម៉ឺន​​នាក់មក​ចូលរួមក្នុងកម្មវិធីនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​មានប្រសាសន៍​ថា៖ «កីឡា​ស៊ីហ្គេម​លើក​ទី​៣២ នេះពិតជា​ពិសេសណាស់​សម្រាប់យើងទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជា​ក្នុងនាមជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង​មិនធ្លាប់មាន និង​សម្រាប់​បណ្តាប្រទេសចូលរួមផងដែរ។ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​ក្រុមហ៊ុន ​កូកា-កូឡា​ កម្ពុជា ប្តេជ្ញា​ផ្តល់ការ​គាំទ្រ​នេះ»។

លោក Steven Path នាយក​ប្រតិបត្តិក្រុមហ៊ុន Sportsmazing ដែល​បានធ្វើជា​ភ្នាក់ងារ​កណ្តាល​ក្នុង​​ការចុះ​កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​ថ្លែង​ថា៖ «យើង​ពិតជាមាន​ក្តី​រីករាយ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពីម៉ាកយីហោដ៏ល្បីនេះ។ យើង​​សូមថ្លែងអំណរ​គុណដល់ក្រុមហ៊ុន ​កូកា-កូឡា​ កម្ពុជា សម្រាប់​ការចូលរួមចំណែក​និង​ការគាំទ្ររបស់ពួកគេ»។

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានចូលរួមគាំទ្រដល់ព្រឹត្តិការណ៍កីឡាក្នុងព្រះរាជាណាចក្រកម្ពុជា​ជាច្រើនឆ្នាំ​កន្លងមកហើយ។ ក្រៅពី​ការឧបត្ថម្ភដល់​ព្រឹត្តិការណ៍ស៊ីហ្គេម ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក៏បាន​ឧបត្ថម្ភយុទ្ធនាការ Beyond the Games ដើម្បី​ចូលរួមលើកស្ទួយដល់មោទនភាពជាតិ។

នៅឆ្នាំ​២០២២ ស្ថិត​ក្រោមយុទ្ធនាការ «​ភាពរីករាយដ៏ពិតប្រាកដ​» ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​នាំយកពានរង្វាន់បាល់ទាត់ FIFA World Cup មកកម្ពុជា​ជាលើកដំបូង​ដែល​ធ្វើឱ្យអ្នកគាំទ្របាល់ទាត់ក្នុងស្រុករីករាយចំពោះ​ការ​មក​ទស្សនា​ពានរង្វាន់ FIFA World Cup នេះ។

ក្រុមហ៊ុន កូកា-កូឡា ក៏ធ្លាប់បានគាំទ្រការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសផ្សេងៗផង​ដែរ​នាពេលកន្លងមក។ ឧទាហរណ៍ នៅឆ្នាំ​១៩៨៩ និង​ឆ្នាំ​២០០២ ក្រុមហ៊ុន កូកា-កូឡា គឺ​ជាអ្នក​ឧបត្ថម្ភផ្លូវការ​របស់កីឡា​ស៊ីហ្គេមនាឆ្នាំនោះ។ ក្រុមហ៊ុន​ក៏បាន​គាំទ្រ​​ដល់ការធ្វើជាម្ចាស់ផ្ទះសម្រាប់​កីឡា​ស៊ីហ្គេមឆ្នាំ​២០១១ នៅប្រទេស​ឥណ្ឌូនេស៊ី និងឆ្នាំ​២០១៩ នៅ​​ប្រទេសហ្វីលីពីន។

លើសពីនេះ ក្រុមហ៊ុន កូកា-កូឡា គឺជាដៃគូឧបត្ថម្ភ​យូរជាងគេ​បំផុតដល់​ព្រឹត្តិការណ៍​កីឡាអូឡាំពិកដោយបាន​ចូលរួម​​ឧបត្ថម្ភដល់​ព្រឹត្តិការណ៍កីឡា​ដ៏ល្បីមួយនេះ​ចាប់​តាំងពីឆ្នាំ​១៩២៨ មក។

លោក Joseph Ho អគ្គនាយក​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​​បន្ថែម​ថា៖ «ក្នុង​នាម​ជា​អ្នក​ចំណូល​ថ្មីដែល​បាន​​ផ្លាស់មករស់នៅប្រទេសកម្ពុជានៅ​​ដើម​ឆ្នាំ​នេះ ខ្ញុំ​មានអារម្មណ៍ថា [ប្រជាជនកម្ពុជា]​មានមោទនភាព និងឆន្ទៈចូលរួមខ្ពស់ ​នៅក្នុងព្រឹត្តិការណ៍នេះ។ ខ្ញុំ​សូម​អបអរ​សាទរ​ដល់​ប្រទេស​​កម្ពុជា និង​ជូនពរ​អ្នក​រៀបចំ កីឡាករ និង​អ្នកគាំទ្ររាប់​លាន​នាក់ ​​ឱ្យ​​ទទួលបាន​សេចក្តីសុខទាំងអស់គ្នា»។

លោក​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​ជឿ​​ថា​ យើង​​​អាចរួម​គ្នា​​​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍កីឡា​ទាំង​នេះ ​ក្លាយជា​ព្រឹត្តិការណ៍អស្ចារ្យមួយក្នុង​ប្រវត្តិសាស្ត្រកម្ពុជា។ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួម ផ្ដល់ភាពស្រស់ស្រាយនិងថាមពលដល់អ្នកចូលរួមគ្រប់រូបនៅក្នុងព្រឹត្តិការណ៍នេះ»៕

មិត្តហ្វូន អមដំណើរកីឡាកម្ពុជា មុនការប្រកួតកីឡាស៊ីហ្គេម លើកទី៣២

ភ្នំពេញ៖ ក្នុងក្តីរំភើបឈានដល់ព្រឹត្តិការណ៍កីឡា ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសកម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រុមហ៊ុនវៀតធេល កម្ពុជា (មិត្តហ្វូន) សហការជាមួយសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិធីសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កីឡាកម្ពុជា។ ពិធីនេះមានការចូលរួមពី លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា លោក ប៉ុន សុខ នាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន រួមទាំងអត្តពលិកជម្រើសជាតិជាច្រើននាក់ទៀត។

ដោយមានបំណងចង់ជំរុញ និងផ្តល់កម្លាំងចិត្តដល់ប្រតិភូកីឡាកម្ពុជា ក្នុងការហ្វឹកហាត់ និងប្រកួតឱ្យកាន់តែប្រសើរឡើង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាពេលខាងមុខ ក្រុមហ៊ុនមិត្តហ្វូនបានឧបត្ថម្ភកីឡាចំនួន៥ប្រភេទ រួមមាន៖ បាល់ទាត់ បាល់ទះ ប៉េតង់ គុនខ្មែរ និង ល្បុក្កតោជាមួយនឹងថវិកាសរុបចំនួន ២៥០០០ ដុល្លារ។

ថ្លែងក្នុងពិធីនេះ លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានចែករំលែកថា៖ «សម្រាប់មិត្តហ្វូន ការយកចិត្តទុកដាក់ និងការវិនិយោគលើកីឡា គឺជាការវិនិយោគនាពេលអនាគត និងសម្រាប់សុខភាពសហគមន៍។ ការឧបត្ថម្ភកីឡាកម្ពុជា គឺជាទំនួលខុសត្រូវរបស់មិត្តហ្វូន ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងលើកកំពស់គុណភាពនៃ សកម្មភាពកីឡាកម្ពុជា។ នេះក៏បង្កើតលក្ខខណ្ឌ សម្រាប់កីឡាករក្នុងការអនុវត្ត និងប្រកួតប្រកបដោយវិជ្ជាជីវៈ រួមចំណែកក្នុងការពង្រឹងសមត្ថភាពក្រុម ដើម្បីបញ្ជាក់ជំហររបស់ខ្លួននៅក្នុងតំបន់ និងអន្តរជាតិ»។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋាន កីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ និងកោតសរសើរចំពោះការស្រលាញ់ និងការរួមចំណែករបស់មិត្តហ្វូនចំពោះវិស័យ កីឡាកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីបំណងចង់ បន្តទទួលបានការយកចិត្តទុកដាក់ពីក្រុមហ៊ុន និងដៃគូសហការនាពេលខាងមុខថា «ពួកយើងនឹងព្យាយាម និងខិតខំជានិច្ច ដើម្បីសម្រេចបានលទ្ធផលល្អបំផុតតាមរដូវកាល ដែលជាការប្រកួត។ សូមអរគុណចំពោះសេចក្តីស្រលាញ់ ដែលមិត្តហ្វូន មានសម្រាប់កីឡាកម្ពុជា សូមជូនពរក្រុមហ៊ុនតែងតែអភិវឌ្ឍន៍ កាន់តែជោគជ័យ និងរក្សាទំនាក់ទំនងល្អជានិច្ច អមដំណើរកីឡាកម្ពុជា»។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ ត្រូវបានគេស្គាល់ថាជាស៊ីហ្គេមឆ្នាំ ២០២៣ ឬ ស៊ីហ្គេមលើកទី ៣២ ព្រោះវាជាព្រឹត្តិការណ៍កីឡាលើកទី ៣២ ដែលជាព្រឹត្តិការណ៍ពហុកីឡាប្រចាំឆ្នាំក្នុងតំបន់។ សមាជនេះនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣។ នេះជាលើកទីមួយហើយដែលកម្ពុជាក្លាយជា ប្រទេសម្ចាស់ផ្ទះស៊ីហ្គេម ដែលព្រឹត្តិការណ៍នេះមានកីឡាចំនួន ៣៧ ប្រភេទ ដែលមាន ៦០៨ វិញ្ញាសា ត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួត។

ជាច្រើនឆ្នាំមកនេះ រួមជាមួយនឹងសកម្មភាពអាជីវកម្ម មិត្តហ្វូនបានចាប់ដៃគ្នា និងអមដំណើររដ្ឋាភិបាល ធុរកិច្ច និងប្រជាជនកម្ពុជា ដើម្បីរៀបចំសកម្មភាពឧបត្ថម្ភ និងគាំទ្រជាច្រើនសម្រាប់ការ អភិវឌ្ឍន៍សហគមន៍ ដែលមានទំហំទឹកប្រាក់សរុបរហូតដល់ ១០០ លានដុល្លារ។ ភាពលេចធ្លោគឺជាគោលនយោបាយ កាត់បន្ថយថ្លៃសិក្សា និងគាំទ្រដល់សិស្សានុសិស្សសិក្សាតាមអ៊ីនធឺណិត ផ្តល់សេវាអ៊ីនធឺណិតឥតគិតថ្លៃសម្រាប់មន្ទីរពេទ្យ និងការថែទាំសុខភាព។

ក្រៅពីនេះ មិត្តហ្វូនក៏តែងតែយកចិត្តទុកដាក់ និងមានការគាំទ្រច្រើន ចំពោះសកម្មភាពកីឡានៅកម្ពុជា។ កាលពីព្រឹត្តិការណ៍ស៊ីហ្គេមកន្លងមក មិត្តហ្វូនក៏បានអមដំណើរ និងឧបត្ថម្ភដល់ក្រុមកីឡាកម្ពុជាផងដែរ។ កាលពីពេលថ្មីៗនេះ មិត្តហ្វូន ទើបតែបានចូលរួមក្នុងកម្មវិធី អង្គរសង្ក្រាន្ត រត់ និងជិះកង់ ថវិកាទាំងអស់ដែលបានមកពីការលក់សំបុត្រ គឺបានឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ។

មិនត្រឹមតែប៉ុណ្ណោះ ជារៀងរាល់ឆ្នាំ មិត្តហ្វូន ចូលរួមឧបត្ថម្ភ ៥០ម៉ឺនដុល្លារ សម្រាប់ការប្រកួតកីឡាបាល់ទាត់ជាតិកម្ពុជា និងចូលរួមសកម្មភាពជាច្រើន អមជាមួយកីឡាកម្ពុជា ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាល គណៈប្រតិភូកីឡា និងប្រជាជនទូទាំងប្រទេសកោតសរសើរផងដែរ៕

ក្រុមហ៊ុនមិត្តហ្វូន ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រុមហ៊ុន វៀតធេល កម្ពុជា (មិត្តហ្វូន) បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា។ នេះជាសកម្មភាពប្រចាំឆ្នាំរបស់មិត្តហ្វូន ដែលមានបំណងចែករំលែក អមដំណើរ និងនាំមកនូវគុណតម្លៃល្អដល់ប្រជាជន និងប្រទេសកម្ពុជា។

វត្តមានចូលរួមនៃពិធីប្រគល់ប្រាក់ឧបត្ថម្ភនេះ មានតំណាងក្រុមហ៊ុនមិត្តហ្វូន និងតំណាងកាកបាទក្រហមកម្ពុជា។ នេះជាសកម្មភាពប្រចាំឆ្នាំនៃដំណើរការអាជីវកម្ម ហើយយើងនិងបន្តឧបត្ថម្ភ និងអមដំណើរសកម្មភាពសហគមន៍ ជាច្រើនទៀតក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកម្មវិធីឧបត្ថម្ភនេះ លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនមិត្តហ្វូន បានចែករំលែកថា៖ «ជាមួយនឹងទស្សនវិស្ស័យអាជីវកម្ម ដែលតែងតែផ្សារភ្ជាប់នឹងទំនួលខុសត្រូវសង្គម និងសហគមន៍ តាំងពីដើមដំបូងមក ពួកយើងបានបង្ហាញយ៉ាងច្បាស់ថា យើងត្រូវនាំអ្វីដែលល្អបំផុតជូនប្រជាជនកម្ពុជា។ យើងត្រូវតែខិតខំ និងច្នៃប្រឌិតជានិច្ចសម្រាប់ប្រជាជនកម្ពុជា តាមរយៈផលិតផល សេវាកម្ម និងសកម្មភាពសហគមន៍។ សង្ឃឹមថា ជាមួយនឹងភាពជាដៃគូរបស់មិត្តហ្វូន វានឹងជួយមួយផ្នែកដល់កាកបាទក្រហម ដែលនាំមកនូវគុណតម្លៃដ៏ល្អដល់ប្រទេសកម្ពុជា»។

ឆ្លើយតបនឹងមនោសញ្ចេតនា របស់ក្រុមហ៊ុនមិត្តហ្វូន ភាគីកាកបាទក្រហមបានទទួលស្គាល់ និងកោតសរសើរចំពោះការគាំទ្រ របស់មិត្តហ្វូនចំពោះកាកបាទក្រហម។ ការគាំទ្ររបស់មិត្តហ្វូនក្នុងរយៈពេលជាច្រើនឆ្នាំ បានរួមចំណែកយ៉ាងសំខាន់ដល់ការងារសប្បុរសធម៌ និងសកម្មភាពសហគមន៍ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។ ទន្ទឹមនឹងនោះ ក៏បង្កើតលក្ខខណ្ឌឲ្យកាកបាទក្រហម មានថវិកាបន្ថែមទៀត ដើម្បីរៀបចំកម្មវិធីជាច្រើន ដើម្បីបម្រើប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសកម្ពុជា។

មិត្តហ្វូនគឺជាអាជីវកម្មមួយ ក្នុងចំណោមអាជីវកម្មដែលបាន ចូលរួមចំណែកច្រើនជាងគេរបស់ រដ្ឋាភិបាលកម្ពុជាជាមួយនឹង ចំនួនទឹកប្រាក់ជិត ១ ពាន់លានដុល្លារអាមេរិក។ ក្រៅពីការរួមចំណែកដល់កាកបាទក្រហម មិត្តហ្វូនក៏បានចូលរួមសកម្មភាព សង្គមជាច្រើនទៀតផងដែរ ដូចជាការជួយឧស្សាហ៍កម្មផ្នែកបច្ចេកវិទ្យា ឧបត្ថម្ភកីឡា សហគមន៍ និងសកម្មភាពជួយសង្គម ជាមួយនឹងតួលេខច្រើនជាង 100 លានដុល្លារ។

ជាពិសេស មិត្តហ្វូនតែងតែបង្ហាញតួនាទី ត្រួសត្រាយរបស់ខ្លួនក្នុងបម្លាស់ប្តូរឌីជីថល សម្រាប់រដ្ឋាភិបាល សហគមន៍ធុរកិច្ច និងសង្គមកម្ពុជា តាមរយៈការប្រឹក្សា គាំទ្រ និងអមដំណើររដ្ឋាភិបាល ធុរកិច្ច និងប្រជាជនកម្ពុជា ដើម្បីអនុវត្តការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយឌីជីថល ដើម្បីបម្រើគ្រប់សកម្មភាពរបស់សង្គម ៕

Forest Interactive Cambodia ចាប់ដៃគូជាមួយ ធនាគារ ​វីង ​ដើម្បី ​ផ្លាស់ប្តូរ​ការទូទាត់​ តាម​ទូរស័ព្ទ​នៅ​កម្ពុជា

ភ្នំពេញ ៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប បានបង្កើតភាពជា ដៃគូ​ដ៏​មាន​តម្លៃ​ជាមួយ​ក្រុមហ៊ុន ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា ដោយផ្តល់ជូននូវប័ណ្ណអេឡិចត្រូនិចដែលអាចចូល ប្រើបាន និង​តម្លៃ​សមរម្យ​សម្រាប់​អ្នកប្រើប្រាស់នៅលើកម្មវិធីទូរស័ព្ទរបស់ពួកគេ រួមមានទាំងទីផ្សារហ្គេមកំសាន្ត ដែលកំពុងរីកចម្រើន និង ពេញនិយមជាច្រើន ។

តាមរយៈភាពជាដៃគូ អតិថិជនរបស់ធនាគារ វីង អាចបញ្ជាទិញប័ណ្ណលេងហ្គេមឌីជីថល និងការកម្សាន្តជាច្រើន ជាមួយ​នឹង​ជម្រើស​បញ្ចុះតម្លៃរហូតដល់ 60% សម្រាប់ផលិតផល ល្បី ៗរួមមាន៖ Mobile Legends Bang Bang, PUBG Mobile, Garena Free Fire, PlayStation, LifeAfter, Onmyoji Arena, Marvel Super War, Identity V, Lord of the Ring: Rise to War, Valorant, Roblox, Steam Wallets, Nintendo, Razer Gold និងផលិតផលឡាយស្តាលិ៍ និងការកម្សាន្តដូចជា៖ Spotify, Netflix, Amazon, Discord, Google Store, iTunes Store និងមាតិកាល្បីៗផ្សេងទៀត។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានចែករំលែកពីសារៈសំខាន់ នៃការប្រើប្រាស់ ប័ណ្ណ​ឌីជីថល​តាម​រយៈ​យុទ្ធនា​ការទីផ្សារពិសេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើង របស់អតិថិជន ។ “ភាព​ជាដៃ​គូ​នេះ​មិន​ត្រឹមតែ​បង្កើនការយល់ដឹងអំពីប័ណ្ណទូទាត់ឌីជីថលសម្រាប់អត្ថប្រយោជន៍របស់ អ្នក​ប្រើប្រាស់​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជួយកែលម្អយុទ្ធសាស្រ្តទីផ្សាររបស់យើងចាប់ពីចំណុចនេះតទៅ” ។

លោកបានបន្ថែមថា៖ “វេទិកាប័ណ្ណទូទាត់ឌីជីថលគឺជាដែនដ៏ល្អមួយសម្រាប់យើងក្នុងការរុករក និង​ពង្រីក​បន្ថែម​ទៀត ហើយយើងទន្ទឹងរង់ចាំមើលពីរបៀបដែលវាអភិវឌ្ឍដើម្បី ផ្តល់ឲ្យអតិថិជនរបស់យើងនូវបទពិសោធន៍ឌីជីថល កាន់​តែប្រសើរឡើង” ។

ចាប់តាំងពីឆ្នាំ 2008 ធនាគារ វីង (ខេមបូឌា) ម.ក បាន​កែ​ប្រែ​វិធី​ដែល​ប្រជាជន​កម្ពុជា​គ្រប់​រូប​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដោយណែនាំការផ្ទេរប្រាក់តាមរយៈទូរស័ព្ទចល័តរហ័ស មានសុវត្ថិភាព និងងាយស្រួល។ ឥឡូវនេះ ធនាគារ ផ្តល់ជូននូវ ដំណោះស្រាយហិរញ្ញវត្ថុទំនើបៗ ជាច្រើនដល់អតិថិជនទាំងបុគ្គល និងសាជីវកម្ម តាម​រយៈ​កម្ម​វិធីទូរស័ព្ទ របស់ខ្លួន ដោយមាន​ដៃគូអាជីវកម្មជាង 80000  និង​ការសហការ​ជាមួយ​ក្រុមហ៊ុន​យក្ស​ជា​ច្រើន​ក្នុង​ឧស្សាហកម្ម​ដូចជា៖  Mastercard, Visa និង Western Union ។

លោក តូ សុខណាង  អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ កម្ពុជា បានសម្តែងក្តីរំភើបរីករាយ ក្នុង​កិច្ច​សហប្រតិបត្តិការជាមួយធនាគារកម្ពុជា ខណៈដែលប្រទេសនេះឆ្ពោះទៅមុខជាមួយនឹងបេសកកម្មរបស់ខ្លួន ដើម្បីសំរេចគោលដៅឌីជីថលពេញលេញនៅឆ្នាំ 2023 ។ “យើងទទួលយកធនាគារ វីង យ៉ាងកក់ក្តៅក្នុងនាមជាដៃគូ ហើយ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុងការពង្រីកការប្រើប្រាស់ ព្រមទាំងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ កម្មវិធីទូរស័ព្ទរបស់ ធនាគារ​ចំពោះ​ការបញ្ជាទិញ ប័ណ្ណឌីជីថលសម្រាប់ហ្គេម និងប័ណ្ណកម្សាន្ត ជាពិសេសពី វេទិកាប័ណ្ណទូទាត់ឌីជីថលផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ ។ ភាពជាដៃគូនេះបានបង្កើតនូវផលប្រយោជន៌ជាច្រើនដែលជាយុទ្ធនាការមួយជួយពង្រឹង​វត្ត​មាន​ក្នុង​ស្រុក​របស់ធនាគារ វីង និងការខិតខំប្រឹងប្រែងបន្តរបស់យើង ក្នុង​ការរួមបញ្ចូល​ដែន​ទូទាត់​ឌីជីថល​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ។

ហ្វរ៉េសអ៊ិនធឺអ៊ែកទីវ (Forest Interactive) មានបទពិសោធន៍ឧស្សាហកម្មជាង 16 ឆ្នាំនៅក្នុងឧស្សាហកម្ម បច្ចេកវិទ្យាចល័ត និងទំនាក់ទំនង។ វេទិកាប័ណ្ណទូទាត់ឌីជីថល (Digital Voucher Platform) ផ្តល់ជូនប្រតិបត្តិករ ទូរស័ព្ទចល័ត និង​អាជីវកម្ម​ដែល​មាន​ការចូលរួម​កាន់តែប្រសើរជាមួយអ្នកប្រើប្រាស់របស់ពួកគេសម្រាប់ទំនិញឌីជីថល រួម​ទាំង​ប័ណ្ណ​អេឡិច​ត្រូនិក​ផង​ដែរ។

អតិថិជនរបស់ធនាគារ វីង (ខេមបូឌា) ម.ក អាចចាប់ផ្តើមទទួលបានប័ណ្ណអេឡិចត្រូនិចឌីជីថលបញ្ចុះតម្លៃតាម រយៈកម្មវិធី ទូរស័ព្ទដៃ ពីថ្ងៃទី 10 ខែ មេសា ឆ្នាំ 2023 តទៅ ។

អំពី ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ

ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) បានបង្កើតឡើងក្នុងឆ្នាំ 2006 ដែលរៀបចំអោយមានវេទិកាចល័តមួយ ដើម្បីភ្ជាប់ប្រតិបត្តិករទូរស័ព្ទចល័ត អ្នកផ្តល់មាតិកា និងអ្នកផលិតផ្សព្វផ្សាយហ្គេមកម្សាន្តជាមួយអតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ជាង 16 ឆ្នាំនៅក្នុងឧស្សាហកម្មនេះ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានពង្រីកការិយាល័យប្រត្តិបត្តការរបស់ខ្លួន និង ប្រើធនធានមនុស្សជាង 20+ សញ្ជាតិនៅក្នុង តំបន់ចំនួន 16 ។

ការផ្តល់សេវាជាវមាតិកា ប័ណ្ណទូទាត់ឌីជីថល និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទសម្រាប់គ្រប់វ័យ Forest Interactive ដំណើរការនៅក្នុងប្រទេសជាង 30 ដោយបម្រើប្រតិបត្តិករទូរស័ព្ទចល័ត 90+ និងដៃគូមាតិកា 100+ ដែលមានសមត្ថភាពឈានដល់អតិថិជនជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក។ សូមចូលទៅកាន់ www.forest-interactive.com ដើម្បីស្វែងយល់បន្ថែម។

អំពីធនាគារ វីង (ខេមបូឌា) ម.ក

ធនាគារ វីង (ខេមបូឌា) ម.ក ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប  ត្រូវបានជំរុញដោយចក្ខុវិស័យដើម្បីផ្តល់ឲ្យប្រជាជន​កម្ពុជា​គ្រប់​រូប​នូវ​ភាពងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​ចាំបាច់ និង​ធ្វើ​ឲ្យប្រសើរ​ឡើង​នូវ​ការ​រស់​នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ។

ធនាគារវីងបានកែប្រែវិធីដែលប្រជាជនកម្ពុជាគ្រប់រូបទទួលបានសេវាហិរញ្ញវត្ថុដោយណែនាំការផ្ទេរប្រាក់តាមរយៈទូរស័ព្ទចល័ត​រហ័ស មានសុវត្ថិភាព និងងាយស្រួល ចាប់តាំងពីថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០០៨ មកម្ល៉េះ។

សព្វថ្ងៃនេះ ធនាគារវីង បម្រើប្រជាជនកម្ពុជាទាំងមូល ដោយគ្របដណ្តប់១០០% នៃស្រុកនានាក្នុងប្រទេសកម្ពុជា តាម​រយៈ​កម្ម​វិធី​ស្មាតហ្វូនវីង​ប្រកប​ដោយ​ភាពច្នៃប្រឌិតថ្មីៗ ព្រមទាំង​ដៃគូអាជីវកម្មដែលមានជាង ៨០.០០០ និង​ការសហការ​ជាមួយ​ក្រុមហ៊ុន​យក្ស​ជា​ច្រើនក្នុងឧស្សាហកម្មដូចជា៖ Mastercard, MoneyGram, AliPay, WeChat Pay, Western Union, Visa, និង Ria ជាដើម ។

ធនាគារវីងផ្តល់ជូននូវផលិតផល និងសេវាកម្ម​ហិរញ្ញវត្ថុនាំមុខគេជាច្រើន សម្រាប់អតិថិជនជារូបវន្តបុគ្គល និង​សាជីវកម្ម​នានា។ ផលិតផលទាំងនេះរួមមាន៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាសន្សំខ្នាតតូច សេវាណែនាំឥណទាន សេវា​ផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹកភ្លើង និងធានារ៉ាប់រង ព្រមទាំងការបញ្ចូលទឹកប្រាក់ទូរស័ព្ទ។ លើសពីនេះ ធនាគារ​វីង​ផ្តល់​ជូន​ការទូទាត់​រាយតាមរយៈ“WingPay” ហើយថែមទាំងមានវេទិកាពាណិជ្ជកម្មអេឡិចត្រូនិច “ វីងម៉ល” ផងដែរ។

មានទាំងក្រុមហ៊ុនខ្នាតតូចនិងក្រុមហ៊ុនខ្នាតធំកំពុងប្រើសេវាកម្មបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់របស់វីងដែល បង្កើនល្បឿនទូទាត់លឿនជាងមុន។ ដោយសារតែ​មាន​អតិថិជន ៥០ ភាគរយជាស្ត្រីបានធ្វើឲ្យ​ធនាគារវីង ក្លាយជា ឧទាហរណ៍ដ៏ល្អនៃបរិយាបន្នយេនឌ័រនៅក្នុងតំបន់។

ធនាគារវីងប្តេជ្ញាផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ យេនឌ័រ និងឌីជីថលដល់អ្នកមិនមានគណនីធនាគារ និង​មិន​ស្ថិត​ក្នុង​បណ្តាញ​ធនាគារដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាគ្រប់រូបទទួលបាននូវភាពងាយស្រួលនិងសុវត្ថិភាពនៅពេលទទួលបានសេវាកម្មហិរញ្ញវត្ថុ៕

សម្រាប់ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖  

ធនាគារ វីង (ខេមបូឌា) ម.ក លោក ចន សុរដ្ឋា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនងសាធារណៈទូរស័ព្ទ៖ ០១២ ៧២៦ ១១៧ អ៊ីមែល៖ soratha.chan@wingmoney.com    ការិយាល័យព័ត៌មានអន្តរកម្មព្រៃឈើ   newsroom@forest-interactive.com +603 2162 2728         

ក្រុមហ៊ុន មិត្តហ្វូន ចូលរួមសហការឧបត្ថម្ភព្រឹត្តិការណ៍ អង្គរសង្ក្រាន្តនៅខេត្ត សៀមរាប

ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៨ និងទី ៩ ខែមេសា កម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” ត្រូវបានប្រារព្ធឡើងក្នុងបរិវេណឧទ្យានជាតិអង្គរវត្តនៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងអបអរនិងផ្សព្វផ្សាយគម្រប់ខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តដល់សាធារណជន ជាពិសេសការប្រារព្ធពិធីចូលឆ្នាំខ្មែរនិងជួបជុំគ្រួសារខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។

ពិធីបើកកម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” នេះត្រូវបានប្រារពឡើងកាលពីព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុប្រធាន ស.ស.យ.ក សមាជិក សមាជិកា ស.ស.យ.ក និងសាធារណជនចំនួន ១៤ ក្រុម សរុបប្រមាណ ៤១២ នាក់។

ថ្លែងមានប្រសាសន៍នាពិធីបើកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា គោលបំណងនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីអបអរសាទរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តនិងដើម្បីអបអរសាទរការឈានមកដល់នៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បន្ថែមពីនេះ ឯកឧត្តមបានលើកឡើងថា ព្រឹត្តិការណ៍នេះក៏ធ្វើឡើងដើម្បីលើកតម្កើងនូវកិត្យានុភាពជាតិ សិល្បៈ អរិយធម៌ វប្បធម៌ដ៏ផូរផង់របស់កម្ពុជា ជាពិសេសគឺបង្ហាញពីមោទកភាពក្នុងនាមជាខ្មែរដូចគ្នា។

សូមជម្រាបថា ក្នុងកម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” នេះ ស.ស.យ.ក ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធាន រៀបចំពិធីរត់ម៉ារ៉ាតុង នៅបរិវេណរមណីយដ្ឋានអង្គរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងអង្គរសង្រ្កន្ក ដែលនឹងមកដល់នាពេលខាងមុខនេះ ដោយមានអ្នកចូលរួមរត់ប្រមាណ ១.៤០០នាក់ ក្នុងចម្ងាយផ្លូវ ៣ គីឡូម៉ែត្រ ១០ គីឡូម៉ែត្រ និង ២១ គីឡូម៉ែត នាព្រឹកព្រលឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣។ ដោយឡែកកម្មវិធីជិះកង់មានចម្ងាយ ២០ គីឡូម៉ែត្រដោយចាប់ផ្តើមចេញដំណើរពីបរិវេណមុខអង្គរវត្ត ឆ្លងកាត់តំបន់អង្គរធំ ឆ្ពោះទៅកាន់ប្រាសាទព្រះខ័ននិងត្រឡប់មកបរិវេណមុខអង្គរវត្តវិញ។ ចំណែកឯថវិកាដែលបានមកពីការទិញសំបុត្រនិងអាវនឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ។

លោក កាវ ម៉ាញ់ ឌឹក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុនមិត្តហ្វូនដែលជាក្រុមហ៊ុនរួមសហការឧបត្ថម្ភកម្មកម្មវិធិនេះ បានមានប្រសាសន៍ថា កម្មវិធី “អង្គរសង្ក្រាន្ត រត់និងជិះកង់” ធ្វើឡើងរយៈពេល ២ ថ្ងៃនេះក្នុងគោលដៅបំផុសស្មារតីពលរដ្ឋកម្ពុជាឱ្យចូលរួមលេងកីឡា ផ្ដល់ឱកាសដល់អត្តពលិកបង្ហាញទេពកោសល្យ សមត្ថភាពនិងសក្ដានុពលដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

បើតាមលោក កាវ ម៉ាញ់ ឌឹក កម្មវិធីរត់ម៉ារ៉ាតុននិងជិះកង់ជុំវិញបរិវេណឧទ្យានអង្គរគឺជាព្រឹត្តការណ៍មុនអង្គរសង្រ្កាន្ត ធ្វើឡើងដើម្បីផ្សព្វផ្សាយពីព្រឹត្តការណ៍អង្គរសង្រ្កាន្ត ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងប្រព្រឹត្តទៅបន្តបន្ទាប់គ្នាក្នុងពេលខាងមុខ។ លោកបញ្ជាក់ថា “ដូច្នេះ ក្នុងនាមយើង ជាក្រុមហ៊ុនមួយដែលតែងតែចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម យើងរីករាយពេញចិត្តក្នុងការចូលរួមជាមួយព្រឹតិ្តការណ៍នេះជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា”។

មិត្តហ្វូនជាក្រុមហ៊ុនទូរគមនាគមន៍និងបច្ចេកវិទ្យាលេខឈានមុខគេនៅក្នុងប្រទេសកម្ពុជា។​ រហូតមកដល់ពេលនេះ មិត្តហ្វូនបានចូលរួមចំណែកក្នុងសកម្មភាពសហគមន៍ ចែករំលែកនិងចូលរួមសកម្មភាពអមដំណើរជាមួយរដ្ឋាភិបាលកម្ពុជា ក្រសួងនិងប្រជាជនកម្ពុជា សរុបជាទឹកប្រាក់ចំនួន ១១៧ លានដុល្លារអាមេរិក ដោយខិតខំកសាងរួមចំណែកបង្កើតឱកាសការងារធ្វើដោយផ្ទាល់អោយបុគ្គលិកជាង ៣.០០០ នាក់ ហើយបានជួយសម្រួលផលលំបាកដល់ប្រជាជនកម្ពុជា។ ក្នុងចំណោមនោះ មានសកម្មភាពមនុស្សធម៌ដែលត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ពីសំណាក់រដ្ឋាភិបាលនិងប្រជាជនកម្ពុជាដូចជា៖ បរិច្ចាគដល់កាកបាទក្រហម ឧបត្ថម្ភជនក្រីក្រ ឧបត្ថម្ភការប្រកួតបាល់ទាត់ថ្នាក់ជាតិ ផ្តល់សេវាអ៊ីនធឺណិតប្រើប្រាស់ឥតគិតថ្លៃសម្រាប់សាលារៀនជាដើម។ ជាពិសេស ក្រៅពីការរួមដំណើរជាមួយកម្មវិធីកីឡា «រត់និងជិះកង់អង្គរសង្រ្កាន្ត» ដ៏ផុសផុលនេះ ក្រុមហ៊ុន មិត្តហ្វូន ក៏ជាដៃគូឧបត្ថម្ភព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នៅខេត្ត សៀមរាប នាពេលខាងមុខដែរ។

ក្រោមប្រធានបទ «ក្ដីស្រមៃនិងក្ដីសង្ឃឹម» ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នាពេលខាងមុខនៅខេត្ត សៀមរាប ជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណីនិងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់និងកម្មវិធីសិល្បៈទស្សនីយភាពផ្សេងៗ ជាច្រើនទៀត។ ជាពិសេស ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ នឹងមានកម្មវិធីឯតទគ្គកម្មពិភពលោកចំនួន ០២ គឺទី ១ បត់ក្រដាសបេះដូងនិងទី ២ ចង្វាក់ម៉ាឌីសុន។

ព្រឹត្តិការណ៍អង្គរ​សង្ក្រាន្តឆ្នាំ ២០២៣ ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ មេសា ក្រោមប្រធានបទ “ក្តីស្រមៃនិងក្តីសង្ឃឹម” នឹង​ផ្តល់​ឱកាស​ដល់​ប្រជាជន​កម្ពុជា​ទាំង​អស់​ក៏​ដូច​ជា​មិត្តភ័ក្តិ​អន្តរជាតិ​ទាំងអស់​បាន​ជួបជុំ​គ្នា​រីករាយនិង​ទទួល​បាន​បទពិសោធន៍​មិន​អាច​បំភ្លេច​បាន​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។ តាមការកត់សម្គាល់ រហូតមកដល់ពេលនេះ សណ្ឋាគារនិងផ្ទះសំណាក់ ៨០ ទៅ ៩០ ភាគរយនៅខេត្ត សៀមរាប ត្រូវបានកក់ហើយ៕

ក្រុមហ៊ុន មិត្តហ្វូន ចូលរួមសហការឧបត្ថម្ភកម្មវិធី “រត់និងជិះកង់អង្គរសង្ក្រាន្ត” និងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ នៅខេត្ត សៀមរាប
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក “កម្មវិធីជិះកង់អង្គរសង្ក្រាន្ត” នៅមុខបរិវេណឧទ្យានជាតិអង្គរវត្ត នាព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៣
ថវិកាដែលបានមកពីការលក់សំបុត្រនិងអាវក្នុងកម្មវិធី “រត់និងជិះកង់អង្គរសង្ក្រាន្ត” នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ
ក្នុងកម្មវិធី “រត់និងជិះកង់អង្គរសង្ក្រាន្ត” នេះ ដោយឡែកកម្មវិធីជិះកង់មានចម្ងាយ ២០ គីឡូម៉ែត្រដោយចាប់ផ្តើមចេញដំណើរពីបរិវេណមុខអង្គរវត្ត ឆ្លងកាត់តំបន់អង្គរធំ ឆ្ពោះទៅកាន់ប្រាសាទព្រះខ័ននិងត្រឡប់មកបរិវេណមុខអង្គរវត្តវិញ

ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា ស្វាគមន៍តារារ៉េបកម្ពុជា លោក វណ្ណដាជាទូតសុឆន្ទៈ

ថ្មីៗនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីភាពជាដៃគូជាមួយផលិតកម្ម បារមី និងលោក វណ្ណដា តារាចម្រៀងរ៉េបជាទូតសុឆន្ទៈ។

ក្រុមហ៊ុន ទ្រូម៉ាន់នី គឺជាក្រុមហ៊ុន Fintech ដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍បានជ្រើសរើស តារាចម្រៀងរ៉េបវណ្ណដា ជាទូតសុឆន្ទះរបស់ខ្លួន ។ លោកស្រី ឃួន ហ្វ្រង់ដារ៉ា ដែលជា អគ្គនាយិការស្ដីទីរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជាបានមានប្រសាសន៍ថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជាមានចក្ខុវិស័យក្នុងការបង្កើតផលវិជ្ជមានសម្រាប់ទាំងសង្គម និងយុវជនកម្ពុជា ។ ដូចនេះពួកយើង បានជ្រើសរើស យកលោក វណ្ណដា ជាទូតសុឆន្ទៈ គឺយើងចង់ជំរុញទឹកចិត្តយុវជន ជំនាន់ក្រោយឱ្យមានមានក្តីសុបិនធំដូចលោក ហើយយើងជឿជាក់ថាភាពជាដៃគូនេះនឹងជួយយើងនិងអតិថិជនទទួល បាននូវបទពិសោធន៍ថ្មីៗផងដែរ។

លោក អ៊ាប បូណារ៉ូ ដែលជាប្រធានប្រតិបត្តិទូទាត់តាមប្រព័ន្ធឌីជីថល បានថ្លែងថាពួកយើងត្រូវត្រៀមជាខ្លួនរួចជាស្រេចជាមួយផលិតផលថ្មីដែលមានលោក វណ្ណដា ក្នងនោះផងដែរ ហើយខ្ញុំជឿថា ហ្វេនរបស់គាត់នឹងពេញចិត្តនូវអ្វីដែលត្រៀមចេញក្នុងពេលឆាប់ៗនេះ។

ជាងនេះទៅទៀតកញ្ញា ម៉ម ឡរ៉ា ដែលជាស្ថាបនិក និងជាអគ្គនាយិការរបស់ផលិតកម្មបារមី បានប្រសាសន៍ថា ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា និងផលិតកម្មរបស់យើង មាននក្ខុវិស័យដូចគ្នាក្នុងការជំរុញនិងលើកទឹកចិត្ត ដល់យុវជនជំនាន់ក្រោយ ឱ្យមានសុបិនធំ និងដើរហួសព្រំដែនរបស់ពួកគេ។ ដូច្នេះហើយ ពួកយើងពិតជារំភើបណាស់ដែលបានធ្វើការជាមួយ ក្រុមហ៊ុន ទ្រូម៉ាន់នី កម្ពុជា ក្នុងការសម្រេចមហិច្ឆតាដ៏ធំនេះ។

លោក វណ្ណដា ក៏បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការងារថ្មី និងពុ្យយាមនាំយកបទពិសោធន៍ថ្មីៗ
ក្រោមកិច្ចសហការណ៍ជាមួយក្រុមហ៊ុនទ្រូម៉ាន់នី ជូនទៅដល់អ្នកគាំទ្ររបស់លោកផងដែរ៕

TikTok ដាក់ដំណើរការមុខងារដើម្បី Refresh ទំព័រ For You feed នៅលើ TikTok 

និពន្ធដោយ៖ Sandeep Gover ប្រធានផ្នែកទំនុកចិត្ត សុវត្ថិភាព និងផលិតផល និង Mabel Wang ប្រធានផ្នែកមាតិកានិងផលិតផលអ្នកបង្កើតមាតិកានៃក្រុមហ៊ុន TikTok 

ថ្ងៃនេះ TikTok ដាក់ដំណើរការមុខងារថ្មីមួយដែលអាចឱ្យអ្នកប្រើប្រាស់ Refresh ទំព័រ For You feed របស់ពួកគេ ប្រសិនបើវីដេអូដែលត្រូវបានណែនាំលែងទទួលបានការចាប់អារម្មណ៍ពីពួកគេតទៅទៀត។ TikTok ក៏កំពុងផ្តល់ជូនការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពមួយផ្សេងទៀតអំពីកិច្ចប្រឹងប្រែងជាបន្តរបស់ខ្លួន ដើម្បីការពារអ្នកប្រើប្រាស់មិនឱ្យមើលឃើញវីដេអូដដែលៗ ខណៈដែលបណ្តាញសង្គមមួយនេះនឹងបន្តធ្វើការងារដើម្បីឱ្យគោលដៅនៃអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ចេញមតិ និងទទួលបានបទពិសោធមើល (View) ដ៏រីករាយរបស់ពួកគេមានតុល្យភាព។

ជម្រើសចាប់ផ្តើមដ៏ស្រស់ស្រាយជាមួយ TikTok

ទំព័រ For You Feed នៅលើ TikTok ជួយអ្នកប្រើប្រាស់ឱ្យស្វែងរកមាតិកា អ្នកបង្កើតមាតិកា សហគមន៍ និងផលិតផល។

ប៉ុន្តែ TikTok ក៏អាចយល់ផងដែរថា មានពេលខ្លះនៅពេលដែលវីដេអូដែលត្រូវបានណែនាំលែងពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ ឬក៏លែងផ្តល់មាតិកាចម្រុះគ្រប់គ្រាន់តទៅទៀត។ ដូច្នេះ TikTok ដាក់ដំណើរការមុខងារថ្មីមួយដើម្បីឱ្យអ្នកប្រើប្រាស់អាច Refresh ទំព័រ For You feed របស់ពួកគេ នៅពេលដែលពួកគេគិតថា មាតិកាឬវីដេអូដែលត្រូវបានណែនាំលែងជាមាតិកាដែលពួកគេចង់មើលតទៅទៀត។ នៅពេលបើកដំណើរការមុខងារនេះ មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលមាតិកាផ្សេងៗនៅលើទំព័រ For You feed របស់ពួកគេហាក់ដូចជាពួកគេទើបតែចុះឈ្មោះប្រើប្រាស់ TikTok ដំបូងៗដូច្នេះដែរ។ ប្រព័ន្ធណែនាំវីដេអូរបស់ TikTok នឹងចាប់ផ្តើមណែនាំមាតិកាបន្ថែមទៀតទៅឱ្យអ្នកប្រើប្រាស់ដោយផ្អែកលើទំនាក់ទំនងថ្មីៗ។

មុខងារនេះត្រូវបានផ្តល់ជូនបន្ថែមពីលើមុខងារគ្រប់គ្រងមាតិការមួយចំនួន ដែលសហគមន៍របស់ TikTok បានបង្កើតរួចហើយដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធល្អៗ។ ឧទាហរណ៍ អ្នកប្រើប្រាស់អាចជ្រើសរើសមិនមើលវីដេអូណាដែលមាន hashtags ឬឃ្លាជាក់លាក់ណាមួយពីទំព័រ For You feeds របស់ពួកគេ ហើយនិយាយថា “មិនចាប់អារម្មណ៍” ដើម្បីរំលងវីដេអូក្រោយៗពីអ្នកបង្កើតមាតិការជាក់លាក់ណាម្នាក់ ឬសំឡេងជាក់លាក់ណាមួយ។ ការបើកដំណើរការមុខងារ Refresh នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការកំណត់ (Setting) ណាមួយដែលអ្នកប្រើប្រាស់បានជ្រើសរើសរួច ឬប៉ះពាល់ដល់គណនីដែលអ្នកប្រើប្រាស់បានតាមដាននោះទេ។

របៀបដែល TikTok ធ្វើការងារដើម្បីផ្តល់ជូនបទពិសោធមើល (View) ដ៏រីករាយ

TikTokកំពុងធ្វើការឥតឈប់ឈរដើម្បីផ្តល់បទពិសោធមើលដ៏រីករាយ ហើយបណ្តាញសង្គមមួយនេះមានវិធីសាស្រ្តជាច្រើនដើម្បីជួយការពារភ្លែតហ្វមរបស់យើងតាមរយៈ៖

របៀបដែល TikTok ដោះស្រាយបញ្ហាដែលកើតមានដដែលៗ

បញ្ហាប្រឈមដែលមានតាំងពីដើមមកនៃប្រព័ន្ធណែនាំវីដេអូណាមួយកំពុងធានាថា ភាពទូលំទូលាយនៃមាតិកាដែលណែនាំទៅកាន់អ្នកមើល មិនតិចពេកឬមិនច្រំដែលពេក។ TikTok មានបំណងផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រឈមនេះនិងធ្វើការងារដើម្បីបង្កើតប្រព័ន្ធមួយដែលផ្តល់ជូនមាតិកាច្រើនប្រភេទ។ ឧទាហរណ៍ អ្នកមើលជាទូទៅនឹងមើលមិនឃើញវីដេអូចំនួនពីរនៅក្នុងជួរតែមួយដែលផលិតដោយអ្នកផលិតមាតិកាតែម្នាក់ ឬដែលប្រើសំឡេងដូចគ្នា ហើយភ្លែតហ្វមនេះព្យាយាមចៀសវាងមិនបង្ហាញអ្នកប្រើប្រាស់នូវអ្វីមួយដែលពួកគេមើលឃើញពីមុនរួចហើយ។

លើសពីនេះទៀត TikTokធ្វើការងារដោយប្រុងប្រយ័ត្នក្នុងការអនុវត្តការកំណត់ដែនមាតិកាមួយចំនួនដែលមិនបានរំលោភបំពានគោលការណ៍របស់ខ្លួន ប៉ុន្តែអាចជះឥទ្ធិពលលើបទពិសោធរបស់អ្នកមើលបាន ប្រសិនបើពួកគាត់ឃើញវីដេអូដដែលៗច្រើនដង ជាពិសេសគឺមាតិកាដែលបង្ហាញពីភាពសោកសៅ ការធ្វើលំហាត់ប្រាណឬការតមអាហារខ្លាំងជ្រុលពេកការណែនាំពីផ្លូវភេទជាដើម។

TikTok ដឹងថា អ្នកប្រើប្រាស់បញ្ចេញមតិយោបល់និងអារម្មណ៍របស់ពួកគេតាមវិធីសាស្រ្តជាច្រើននៅលើ TikTok រួមទាំងនៅពេលដែលពួកគេកំពុងមានអារម្មណ៍សោកសៅ ឬកំពុងឆ្លងកាត់​បទពិសោធ​ដ៏លំបាកៗ​នៅក្នុងជីវិត។ បណ្តាញសង្គមមួយនេះតែងតែឮអ្នកជំនាញនិយាយថា នៅពេល​ដែលអ្នកទាំងនោះ​បិទទ្វារបន្ទប់សំងំនៅម្នាក់ឯងនៅពេលដែលពួកគេមានអារម្មណ៍សោកសៅ នោះពួកគេ​កាន់តែមានអារម្មណ៍ឯកា និងទទួលរងអារម្មណ៍ថាមានការមាក់ងាយពីអ្នកជុំវិញខ្លួនទៀតផង និងថា ការអនុញ្ញាតអ្នកប្រើប្រាស់មើល​ឃើញរបៀបដែល​អ្នកផ្សេងទៀត​ដោះស្រាយជម្នះ​អារម្មណ៍លំបាក​អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកមើល ជាពិសេសក្មេង​ជំទង់។ ជាមួយនឹងគំនិត​ទាំងនេះ វិធីសាស្រ្តរបស់ TikTok គឺការលុបចោលមាតិកាណាដែលជំរុញ ឬលើកទឹកចិត្តឱ្យ​នរណាម្នាក់ធ្វើបាបខ្លួនឯងប៉ះពាល់ដល់គោលការណ៍ផ្សេងៗទៀតរបស់យើង ខណៈដែលអនុញ្ញាតឱ្យមានការបង្ហោះវីដេអូបែបលើកទឹកចិត្ត ដើម្បីជួយឱ្យអ្នកប្រើប្រាស់ដែលមានបញ្ហាប្រែក្លាយជាក្លាហានក្រោកឈឡើងវិញ ឬក៏វីដេអូបែបអប់រំ ប៉ុន្តែយើងនឹងកំណត់ថាតើវីដេអូទាំងនោះមានសិទ្ធិទទួលបានការណែនាំញឹកញាប់ប៉ុណ្ណា។

ប្រព័ន្ធរបស់ TikTok អាចស្វែងរកប្រភេទវីដេអូដូចគ្នាក្នុងចំណោមមាតិកានានា ដូចជាវីដេអូបែបសោកសៅ ឬតមអាហារខ្លាំងពេកដែលស្ថិតក្នុងប្រភេទវីដេអូដែលមានសិទ្ធិសម្រាប់ការណែនាំបាន។ ប្រសិនបើមានវីដេអូប្រភេទនេះច្រើន វីដេអូទាំងនោះនឹងត្រូវបានជំនួសដោយវីដេអូផ្សេងទៀត ដើម្បីកាត់បន្ថយការណែនាំវីដេអូដដែលៗ និងណែនាំវីដេអូចម្រុះកាន់តែច្រើនដល់អ្នកមើល។ ការងារនេះកំពុងតែដំណើរការ ហើយក្នុងរយៈពេលត្រឹមតែមួយឆ្នាំចុងក្រោយនេះ TikTok បានធ្វើបច្ចុប្បន្នភាពជាង ១៥ដងជាបន្តបន្ទាប់ដើម្បីកែលម្អប្រព័ន្ធរបស់យើង ហើយថែមទាំងបង្កើនការផ្តល់ជូនភាសាកាន់តែច្រើនទៀត។

ក្រុមការងារផ្នែកទំនុកចិត្ត សុវត្ថិភាព និងផលិតផលរបស់ TikTok ធ្វើការងាររួមគ្នាដើម្បីជំរុញការងារនេះ ដោយមានការស្រាវជ្រាវឯកសារ និងមានការពិគ្រោះយោបល់ពីអ្នកជំនាញ ដូចជាសមាគមអន្តរជាតិសម្រាប់ការបង្ការអត្តឃាតជាដើម។ TikTok នឹងបន្តការងារនេះដោយយកចិត្តទុកដាក់ ខណៈពេលដែលយើងប្រឹងប្រែងណែនាំមាតិកាចម្រុះបែបដើម្បីផ្តល់ជូនបទពិសោធទស្សនារបស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ ភ្លែតហ្វមនេះប្តេជ្ញាផ្តល់ជូនទីកន្លែងសម្រាប់ការបញ្ចេញមតិ និងទីកន្លែងសម្រាប់ទទួលបានភាពរីករាយសម្រាប់សហគមន៍របស់យើង៕