Home Blog Page 65

លឿនដាច់គេ… រលូនដាច់គេ… ជាមួយបន្ទះឈីប Snapdragon 8 Gen 2 សម្រាប់តែ Galaxy S23 Series..! កម្មវិធីធំប៉ុនណា ក៏គ្មានបញ្ហាដែរ!!

(ភ្នំពេញ) ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៣៖ តើអ្នកមានដឹងអត់ថាតើ Samsung Galaxy S23 Series មកដល់កម្ពុជាមានភាពល្បីល្បាញខ្លាំងជាងគេលើចំណុចអ្វី? ហើយធ្លាប់តែឮពាក្យ បន្ទះឈីប Snapdragon 8 Gen 2 for Galaxy តើបន្ទះឈីបដ៏កំពូលមួយនេះមានអានុភាពខ្លាំងប៉ុនណា? តោះ! មកដឹងពីភាពលម្អិតរបស់កំពូលបន្ទះឈីបនេះទាំងអស់គ្នា…!

យើងដឹងហើយថា កំពូលបន្ទះឈីប Snapdragon 8 Gen 2 គឺជាបន្ទះឈីបចុងក្រោយបង្អស់ដែលមាន សមត្ថភាពខ្លាំងហើយជាពិសេសបង្កើតឡើងសម្រាប់ Galaxy 23 series តែម្តងដែលប្រព័ន្ធដំណើរ CPU (Central Processing Units) ដែលត្រូវបានបង្កើនអានុភាពរហូតដល់ 34% ទោះបីជាទំហំកម្មវិធី ឬទំហំហ្គេមធំប៉ុនណា ក៏ប្រព័ន្ធដំណើរការនៅតែលឿនលូន នឹងធ្វើឱ្យអ្នកប្រើប្រាស់ កាន់តែជក់ចិត្ត…ដិតអារម្មណ៍…ជាមួយល្បឿនអេក្រង់រហូតដល់ 120Hz Refresh rate។

រីឯបច្ចេកវិទ្យាបង្ហាញក្រាហ្វិកវិញ គឺរឹតតែអស្ចារ្យ…កម្រិតរូបភាព ពន្លឺ និង ពណ៌ កាន់តែដឹតជ្រៅ…ដូចជាធម្មជាតិពិតៗជាមួយការ Upgraded លើប្រព័ន្ធដំណើរការ GPU (Graphics Unit) រហូតដល់ 41% បង្ហាញក្រាហ្វិកកាន់តែច្បាស់…លម្អិតឥតខ្ចោះ។

លើសពីនេះប្រព័ន្ធដំណើរការដ៏ឆ្លាតវៃ NPU ឬ Neural Processing Units ដែលមានដំណើរការប្រៀបដូចជាខួរក្បាលមនុស្ស (Human brain) អ៊ីចឹងដែរ។ NPU គឺជាប្រព័ន្ធ AI មួយដែលត្រូវបានបង្កើនភាពខ្លាំងរហូតដល់ 49%  ដែលធ្វើឱ្យការដំណើរផ្សេងៗត្រូវបានសន្សំសំចៃថ្មរហូតដល់ 22% អាយុកាលប្រើប្រាស់ថាមពលថ្មកាន់តែយូរជាងមុន នឹងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល។

ក្រៅពីមានភាពខ្លាំងលើកំពូលបន្ទះឈីប Snapdragon 8 Gen 2 របស់ Galaxy ហើយ Samsung Galaxy S23 Series ក៏បានសមត្ថភាពខ្ពស់លើកំពូលកាមេរ៉ាផងដែរ ដែលអាចផ្ដិតយករូបភាព ឬវីដេអូ បានច្បាស់… ស្អាត…ឥតខ្ចោះ ទាំងមុខ…ទាំងក្រោយ…ទោះបីពង្រីកច្រើនដងក៏នៅតែច្បាស់ស្អាត…ពិសេសថតនៅពេល យប់ ឬ មានពន្លឺតិច ជាមួយមុខងារ Nightography ដែលចាប់យករូបភាព ឬវីដេអូ បានច្បាស់ល្អឥតខ្ចោះ ទោះបីជានៅទីងងឹតខ្លាំងក៏ដោយ។

តោះចាំអីទៀត! បើល្អឥតខ្ចោះម្លឹងៗ..!! ទាំងខ្ញុំ…និងអតិថិជនទាំងអស់ គឺពិតជារំជើបរំជួល ចង់យកមកប្រើប្រាស់…ចង់បានបទពិសោធន៍ដ៏សម្បូរបែបដែលមាននៅលើ Samsung Galaxy S23 Series នេះតែម្ដង!

វើតៗឡើង…!! ជាមួយការថែមជូនដ៏ពិសេស Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ, 

បង់រំលស់ជាមួយធនាគារ AEON +(0$ Down Payment) + ដោយគ្មានការប្រាក់ (0%) រយៈពេល 12 ខែ (គិតចាប់ពីថ្ងៃទិញ)។

បញ្ជាក់៖សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានប័ណ្ណធានាត្រឹមត្រូវពីខាងក្រុមហ៊ុន!!!

សូមបញ្ជាក់ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តសកម្មភាពផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុង ប៊ូសាន នៃ ប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាម ហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាច ចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើ អតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

អស់បារម្ភ! ឥឡូវនេះអ្នកប៉េងហួតបឹងស្នោ មានគ្លីនិកឯកជនស្អាត សម្ភារៈទំនើប ពេទ្យជំនាញ និងមានបទពិសោធន៍យូរឆ្នាំនៅក្បែរហើយ!​​


សម្រាប់លោកអ្នកនៅប៉េងហួតបឹងស្នោ ឥឡូវនេះអស់បារម្ភហើយ ព្រោះមានគ្លីនិកឯកជនស្អាត សម្ភារៈទំនើប ពេទ្យជំនាញ និងមានបទពិសោធន៍យូរឆ្នាំ។

អាស័យដ្ឋាន: ខុនដូ ដឹស្តា ប៉ូឡារីស២៣ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ)
Google maps: https://maps.app.goo.gl/uo2eAyNWAmsMATFT9?g_st=ic
Tel:068 666 990 /085 666 990
Telegram: http://t.me/Sokhasalongevityclinic
Facebook Page: https://m.facebook.com/Sokhasalongevityclinic/?mibextid=LQQJ4d

ក្រុមហ៊ុន សាមសុង ដាក់សម្ពោធទូរទស្សន៍ម៉ូឌែលថ្មី Neo QLED 2023 ក្នុងកម្មវិធីជួបជុំអាជីវករ ទូទាំងប្រទេស

(ភ្នំពេញ) ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៣៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន សាមសុង បានរៀបចំកម្មវិធីជួបជុំដ៏រីករាយរវាងគណៈគ្រប់គ្រងរបស់សាមសុង ជាមួយនឹងអាជីវករលក់ដុំ លក់រាយនូវគ្រឿងបរិក្ខារអេឡិចត្រូនិកសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើន ក្រោមបរិយាកាសដ៏ស្រស់ស្រាយ និងភាពសប្បាយរីករាយដ៏អស្ចារ្យ។

កម្មវិធីនេះប្រព្រឹត្តិឡើងនៅសណ្ឋាគារណាហ្គាវើលដ៍១ ដោយមានការលេងល្បែងកម្សាន្តប្រជាប្រិយសប្បាយៗ ដូចជា ល្បែងបោះអង្គុញ ចាក់ប៉េងប៉ោង និងរបាំគោះអង្រែជាដើម។ ជាពិសេសជាមួយការស្រស់ស្រូបអាហារដ៏ឈ្ងុញ…ឆ្ងាញ់ជាច្រើនមុខ និងទស្សនាការតាំងបង្ហាញនូវផលិតផលជាច្រើនពីក្រុមហ៊ុន សាមសុង ថែមទៀតផង។ 

ស្របពេលគ្នានោះដែរ ក្រុមហ៊ុន សាមសុង ក៏បានដាក់សម្ពោធនូវផលិតផលថ្មីចុងក្រោយបង្អស់ផងដែរ គឺកំពូលទូរទស្សន៍សាមសុង Neo QLED ដ៏ថ្មីស្រឡាងដែលត្រូវបានរចនាឡើងជាមួយរូបរាងដ៏ស្រស់ស្អាត…ទាក់ទាញ…អេក្រង់ធំបំផុត និងមានសមត្ថភាពមុខងារជាច្រើនដូចជា៖ 

 1. កម្រិតរូបភាពច្បាស់ល្អឥតខ្ចោះ 

Quantum mini LED៖ បញ្ចេញកម្រិតពណ៌ និងពន្លឺ ច្បាស់លម្អិតឥតខ្ចោះដូចពិតៗ

– ជម្រើសនៃកម្រិតរូបភាព Neo QLED 4K or 8K៖ ជាមួយបច្ចេកវិទ្យា 8K AI upscaling អាចធ្វើឱ្យកម្រិតរូបភាពឡើងដល់ 8K

2. ការរចនាម៉ូតដ៏ប្រណិត:

Infinity one design and Infinity screen: ការរចនាដ៏ប្រណិតជាមួយរូបរាងស្ដើងស្អាតបំផុត 

Infinity screen: ការរចនាអេក្រង់ស្អាតបំផុតស្ទើរតែគ្មានស្នាមគែម ដែលមានតែលើអេក្រង់ Neo QLED 8K តែមួយគត់

3. មុខងារពិសេសៗនៃការបញ្ចេញសំឡេង:

Doby Atmos៖ ប្រព័ន្ធបញ្ចេញសំឡេងកាន់តែដូចពិតៗ ដូចយើងនៅក្នុងព្រឹត្តិការណ៍ផ្ទាល់

OTS Pro៖ ធ្វើឱ្យសំឡេងតួអង្គក្នុងកញ្ចក់ទូរទស្សន៍មានសំឡេងកាន់តែដូចពិតៗ

Adaptive sound pro៖ ជាមួយបច្ចេកវិទ្យា AI ធ្វើឱ្យការចាប់យក និងវិភាគសំឡេងរបស់ឈុតឆាក, ទីតាំង ស្របតាមសកម្មភាពជាក់ស្ដែងក្នុងកម្រិតសំឡេងយ៉ាងលម្អិតបំផុត

Q-symphony៖ ជាប្រព័ន្ធជំនួយសំឡេង ធ្វើឱ្យការបញ្ចេញសំឡេងកាន់តែមានភាពល្អឥតខ្ចោះ

ឆ្លៀតក្នុងឱកាសនេះ លោក Hyung Geun Lee អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ការបង្កើតកម្មវិធីជួបជុំនេះឡើង គឺដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ និងដើម្បីថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្ម ម្ចាស់អាជីវករ និង តំណាងចែកចាយលក់ដុំ លក់រាយ ទាំងអស់ដែលតែងតែគាំទ្រ និងជឿទុកចិត្តលើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិករបស់សាមសុង ហើយយើងនឹងបន្តនូវភាពជោគជ័យរបស់យើងជាបន្តបន្ទាប់ទៀត។” 

តំណាងចែកចាយម្នាក់ក្នុងចំណោមតំណាងចែកចាយទាំងអស់ដែលចូលរួមក្នុងកម្មវិធីនោះ បានមានប្រសាសន៍ដែរថា “ខ្ញុំពិតជាមានក្ដីរំភើបរីករាយខ្លាំងមែនទែនសម្រាប់កម្មវិធីជួបជុំនៅក្នុងថ្ងៃនេះ។ ហើយខ្ញុំក៏សូមជូនពរដល់ក្រុមហ៊ុន សាមសុង ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះឱ្យជួបតែភាពជោគជ័យ និងរីកចម្រើនជាលំដាប់ ពីព្រោះក្រុមហ៊ុន សាមសុង ជោគជ័យ គ្រប់អាជីករទាំងអស់ក៏ទទួលបាននូវភាពជោគជ័យដូចគ្នាផងដែរ។” 

ជាចុងក្រោយក្រុមហ៊ុន សាមសុង ក៏ប្ដេជ្ញាចិត្តថានឹងខិតខំធ្វើយ៉ាងណាដើម្បីបង្កើនគុណភាពផលិតផលឱ្យ កាន់តែរឹងមាំ…លេចធ្លោ…និងទានសម័យជាងមុនទៅទៀត និងផ្ដល់នូវភាពងាយស្រួលគ្រប់តម្រូវការទាំង អស់របស់អតិថិជន និងអ្នកប្រើប្រាស់ទូទាំងពិភពលោក។ 

បន្ថែមពីនេះ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តធ្វើគ្រប់សកម្មភាពក្នុងគោលបំណង ដើម្បីគាំទ្រឲ្យក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខនេះ៕

Metfone ចូលរួមសហការឧបត្ថម្ភកម្មវិធី “អង្គរសង្ក្រាន្ត រត់ និងជិះកង់” នៅខេត្តសៀមរាប

ស្ថិតក្នុងគោលបំណង អបអរនិងផ្សព្វផ្សាយគម្រប់ខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដល់សាធារណជន ជាពិសេសការប្រារព្ធពិធីចូលឆ្នាំខ្មែរ និងជួបជុំគ្រួសារខ្មែរដែលនឹង មកដល់នាពេលឆាប់ៗនេះ ក្រុមហ៊ុនមិត្តហ្វូន ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាលេខឈានមុខគេ នៅក្នុងប្រទេសកម្ពុជាបានចូលរួមសហការ ឧបត្ថម្ភនៃព្រឹត្តិការណ៍ “អង្គរសង្ក្រាន្ត រត់ និងជិះកង់” ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី៨-៩ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណឧទ្យានអង្គរ។

លោក កាវ ម៉ាញ ដឹក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ “កម្មវិធីរត់ម៉ារ៉ាតុន និងជិះកង់ជុំវិញបរិវេណឧទ្យានអង្គរ គឺជាព្រឹត្តការណ៍មុនអង្គរសង្រ្កាន្ត ធ្វើឡើងដើម្បីផ្សព្វផ្សាយ ពីព្រឹត្តការណ៍អង្គរសង្រ្កាន្ត ព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅបន្តបន្ទាប់គ្នា ក្នុងពេលខាងមុខ។ ដូច្នេះក្នុងនាមយើង ជាក្រុមហ៊ុនមួយដែលតែងតែ ចូលរួមកម្មវិធីទំនួលខុសត្រូវសង្គម យើងរីករាយពេញចិត្តក្នុងការចូលរួមជាមួយ ព្រឹតិ្តការណ៍នេះជាមួយនឹង សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)”។

ព្រឹត្តិការណ៍មុនអង្គរសង្ក្រាន្តនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ក្នុងគោលដៅបំផុសស្មារតីពលរដ្ឋកម្ពុជាឱ្យ ចូលរួមលេងកីឡា ផ្ដល់ឱកាសដល់អត្តពលិក បង្ហាញទេពកោសល្យ សមត្ថភាព និងសក្ដានុពល ដើម្បីត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កម្មវិធីរត់ម៉ារ៉ាតុន និងជិះកង់ជុំវិញបរិវេណឧទ្យានអង្គរនេះ តម្រូវឱ្យទិញសំបុត្រក្នុងការចូលរួម។ ដែល ថវិកាដែលបានមកពី ការទិញសំបុត្រនិងអាវ នឹងត្រូវបរិច្ចាគជូនដល់មន្ទីរពេទ្យកុមារអង្គរ ១០០% ។

រហូតមកដល់ពេលនេះ មិត្តហ្វូនបានចូលរួមចំណែក ក្នុងសកម្មភាពសហគមន៍ ចែករំលែក និងចូលរួមសកម្មភាពអមដំណើរ ជាមួយរដ្ឋាភិបាលកម្ពុជា ក្រសួង និងប្រជាជនកម្ពុជា សរុបជាទឹកប្រាក់ចំនួន ១១៧ លានដុល្លារអាមេរិក ដោយខិតខំកសាងរួមចំណែកបង្កើត ឱកាសការងារនឹងជួយសម្រួល ផលលំបាកដល់ប្រជាជនកម្ពុជា។ ក្នុងនោះមានសកម្មភាពមនុស្សធម៌ ដែលត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដូចជា៖ បរិច្ចាគដល់កាកបាទក្រហម ឧបត្ថម្ភជនក្រីក្រ ឧបត្ថម្ភការប្រកួតបាល់ទាត់ថ្នាក់ជាតិ ផ្តល់សេវាអ៊ីនធឺណិតប្រើប្រាស់ឥតគិតថ្លៃ សម្រាប់សាលារៀនជាដើម… ៕

ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា លើការព្យាបាល ជាលើកទី២ ដល់ក្មេងស្រីម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើង មិនមានលទ្ធភាពដកដែកចេញវិញ

ព្រះសីហនុ៖  លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣នេះ បានជួយក្មួយស្រីម្នាក់ ពុំមានលទ្ធភាពដោះដែកចេញពីជើង បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍​ កាលពី២០២១ ហើយមកស្នើសុំឲ្យលោកឧកញ៉ា ជួយជាលើកទី២ បន្ទាប់ពីលោកឧកញ៉ា បានជួយកាលពេលជួបគ្រោះថ្នាក់ភ្លាមៗ ។

ក្មួយស្រីរូបនេះ មានឈ្មោះ ណាង សុខពៅ ភេទស្រី បច្ចុប្បន្នអាយុ១៥ឆ្នាំ មុខរបរជាសិស្ស បានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសបាក់ជើងធ្ងន់ធ្ងរ កាលពីថ្ងៃទី​២៩ ខែ​តុលា​ ឆ្នាំ​២០២១ ដោយកាលនោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូលអូប័រដឹកក្មេងស្រីរូបនេះ មកព្យាបាលនៅក្រុងព្រះសីហនុ ហើយចេញថ្លៃព្យាបាលទាំងស្រុងផងដែរ។

ដោយពិនិត្យឃើញថាគ្រួសារក្មេងស្រីនេះខ្វះខាតខ្លាំង លោកឧកញ៉ា ក៏បានចេញថវិកាទាំងស្រុង ជាលើកទី២ ដើម្បីជួយក្មួយស្រី ដើម្បីដោះយកដែកចេញ បន្ទាប់ពីព្យាបាលកាលពីជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីឆ្នាំ២០២១។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា តាមពិតទៅក្មេងនេះ ត្រូវដោះយកដែកចេញតាំងពីឆ្នាំ២០២២ ប៉ុន្តែដោយសារគ្មានលទ្ធភាព ខ្វះថវិកា ក៏ពន្យាពេលមកដល់ពេលនេះ និងថាក្រោយទទួលដំណឹងនេះ លោកឧកញ៉ា ក៏បានឧបត្ថម្ភថវិកាជាលើកទី២ ជួយដល់ការវះកាត់យកដែកចេញ តាមបច្ចេកទេសពេទ្យ ដោយលោកឧកញ៉ា ទទួលរ៉ាប់រងចំណាយទាំងស្រុង។

បច្ចុប្បន្នក្មេងរូបនេះជាមួយនឹងក្រុមគ្រួសារ ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ឲ្យក្រុមការងារដឹកតាមអូប័រល្បឿនលឿនរបស់ក្រុមហ៊ុន ទៅលំនៅដ្ឋាននៅកោះរ៉ុងវិញហើយ។

តំណាងគ្រួសារក្មេងស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងជូនពរសព្ទ័សារធុការ ជូនចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាជាលើកទី២ ក្នុងការជួយព្យាបាលដល់ក្មេងស្រីខាងលើ៕

រីករាយឱកាសបុណ្យចូលឆ្នាំខ្មែរ!! ជាមួយការផ្ដល់ជូនដ៏ពិសេសពី សាមសុង!! រាល់ការទិញថេប្លេត ឬស្មាតហ្វូនសេរីណាមួយ នឹងឈ្នះរង្វាន់ភ្លាមៗ!! ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះដឹងតែផ្អើលទៀតហើយ!

(ភ្នំពេញ) ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២៣៖ បើនិយាយទៅ Samsung Galaxy S23 គឺមានប្រូម៉ូសិនពិសេសស្រាប់ហើយ ប៉ុន្តែកាន់តែអស្ចារ្យ…និងរំភើបរីករាយ…ជាមួយការផ្ដល់ជូនដ៏ពិសេសថែមទៀត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ…!

សម្រាប់អតិថិជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា គ្រាន់តែធ្វើការទិញនូវថេប្លេត ឬស្មាតហ្វូនសេរីណាមួយពីក្នុងហាងលក់ទូរស័ព្ទដៃសាមសុង ទាំង 9 ទីតាំងនេះ ចាប់ពីថ្ងៃទី 01 រហូតដល់ថ្ងៃទី 30 ខែមេសា ឆ្នាំ 2023  នឹងឈ្នះរង្វាន់ 100% ភ្លាមៗ សរុបជាង 2000 រង្វាន់ពីការបង្វិលកង ដែលរង្វាន់រួមមាន៖

1. Galaxy Buds2

2. កាបូបស្ពាយពីក្រោយ (Samsung Backpack)

3. អាវក្រាវ (Samsung Jacket)

4. ទឹកប្រាក់ចាប់ពី 5$ រហូតដល់ 20$

តិចក្លាយថាអត់បានរង្វាន់មែន…!! កុំទាន់អាលភ័យអី…ព្រោះរាល់ពេលបង្វិលកងយករង្វាន់ អតិថិជនទាំងអស់ គឺដឹងតែបានរង្វាន់ មិនថារង្វាន់នោះ តូច ឬក៏ធំ គឺអាស្រ័យលើសំណាងរបស់លោកអ្នកហើយ…!!

រង្វាន់ក៏មាន បើនិយាយពីគុណភាពវិញមិនថាថេប្លេត ឬស្មាតហ្វូនម៉ូឌែលណាមួយរបស់ក្រុមហ៊ុន សាមសុង នោះទេ គឺសុទ្ធសឹងតែមាន គុណភាពខ្ពស់ និងផ្ដល់នូវបទពិសោធន៍កាន់តែអស្ចារ្យ។

នៅអេះអុញអីទៀត!! វើតៗទៅ..! តែកុំភ្លេចណា៎ធ្វើការទិញថេប្លេត ឬស្មាតហ្វូនម៉ូឌែលណាមួយពីទីតាំងហាងដែលមានជម្រាបជូនខាងលើទើបទទួលការផ្ដល់ជូនមួយនេះ។

បញ្ជាក់ទីតាំងរួមមាន៖

1. ហាង KLDIS 3 សាខាផ្លូវមុនី្នរង្ស, 2. ផ្សារទំនើប ជីបម៉ុង សែនសុខ, 3. ហាងសាមសុង សាខាកំពង់ចាម, 4. ផ្សារទំនើប ជីបម៉ុង មេហ្គាម៉ល ផ្លូវ 271, 5. ផ្សារទំនើប K-Mall, 6. ហាង KM Center សាខាសៀមរាប, 7. ហាង KM Center សាខាផ្លូវមុនី្នរង្ស, 8. ផ្សារទំនើប Macro 3 សាខាជ្រោយចង្វា, 9. ផ្សារទំនើប អ៊ីអន 3 សាខាសែនសុខ។

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានការធានាត្រឹមត្រូវពីខាងក្រុមហ៊ុន!!!

បន្ថែមពីការផ្ដល់ជូននេះ ក្រុមហ៊ុន សាមសុង នៅតែបន្តគាំទ្រយ៉ាងពេញទំហឹងអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាម ហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាច ចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើ អតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

ពីធីចែកវិញ្ញាបនបត្រ ជូនដល់និស្សិត ដែលបញ្ចប់វគ្គសិក្សាក្រោមកម្មវិធី “Samsung Innovation Campus”

(ភ្នំពេញ) ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣៖ ក្រោយពីការដាក់សម្ពោធឲ្យដំណើរការជាផ្លូវការនូវកម្មវិធី “Samsung Innovation Campus” របស់ក្រុមហ៊ុន  សាមសុង កាលពីឆ្នាំ 2022 រួចមក ថ្ងៃនេះក្រុមហ៊ុន សាមសុង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំពីធីចែកវិញ្ញាបនបត្រជូនដល់និស្សិតដែលបញ្ចប់វគ្គសិក្សា  “Cording & Programming” ឆ្នាំ 2022 និងប្រកាសបើកវគ្គសិក្សាថ្មី Big Data ផងដែរ ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក Hyun Geun Lee អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា ។

កម្មវិធីចែកវិញ្ញាបនបត្រនេះធ្វើឡើងជូនដល់សិស្សនិស្សិតចំនួន 60 នាក់ ដែលបានចូលរួមក្នុងវគ្គសិក្សាតាំងពីខែ សីហា 2022 រហូតដល់ចុងខែ មករា 2023 និងប្រលងបញ្ចប់វគ្គដោយជោគជ័យក្នុងខែកុម្ភៈកន្លងមកនេះ ។ ស្របក្នុងពេលជាមួយគ្នាផងដែរក្រុមហ៊ុន សាមសុងក៏បានប្រកាសបើកវគ្គសិក្សាថ្មីកម្រិតខ្ពស់គឺវគ្គសិក្សា “Big Data” ដែលនឹងចាប់ផ្តើមពីថ្ងៃទី 20  ឧសភា រហូតដល់ដំណាច់ឆ្នាំ 2023 ។ 

លោក Hyun Geun Lee  អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនសាមសុងប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “ខ្ញុំពិតជារំភើបរីករាយ និងសូមអបអរសាទរដល់សិស្សនិសិ្សតទាំងអស់ដែលបានបញ្ចប់ការសិក្សាលើមុខវិជ្ជា “Cording & Programming” នាពេលនេះហើយសូមកោតសរសើរដល់សិស្សនិសិ្សតទាំងអស់ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យ ។ ជាមួយនឹងលទ្ធផលដ៏ប្រសើរនេះ ក្រុមហ៊ុនសាមសុងបានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយសម្រចបង្កើតវគ្គសិក្សាកម្រិតខ្ពស់ Big Data Course ។ ខ្ញុំជឿជាក់ថា វគ្គសិក្សា Coding & Program និង Big Data នឹងផ្តល់ដល់និស្សិតកម្ពុជានូវចំណេះដឹងយ៉ាងល្អលើផ្នែក ទំនាក់ទំនងព័ត៌មានវិទ្យា ដែលនិសិ្សតទាំងអស់នឹងអាចយកជំនាញនេះទៅអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនឈានទៅមុខ។”

ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បានមានមតិផ្តាំផ្ញើដល់និស្សិតទាំងអស់ផងដែរថា  “ជាដំបូងខ្ញុំក៏សូមអបអរសាទរដល់និស្សិតដែលបានបញ្ចប់វគ្គ coding and programing ទាំង 60 នាក់។ សូមអរគុណដល់ក្រុមហ៊ុន សាមសុង ដែលបានជ្រើសរើសយកសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាដៃគូសហការក្នុងការបើកវគ្គបណ្តុះបណ្ដាលមួយនេះឡើង។ ខ្ញុំសូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន សាមសុង បានបង្កើតវគ្គសិក្សានេះឡើងគឺពិតជាល្អមែនទែន ព្រោះនេះជាតម្រូវការរបស់សាកលវិទ្យាល័យ ហើយខ្ញុំជឿជាក់ថាក្រុមហ៊ុន សាមសុង នឹងនៅតែបន្តជួយគាំទ្រគម្រោងនេះបន្តទៀត ដើម្បីជាប្រយោជន៍ដល់យុវជនកម្ពុជាយើងនាពេលអនាគត។ ជាចុងក្រោយខ្ញុំសុំកើនរំលឹកសិស្សនិស្សិតទាំងអស់ត្រូវតែខិតខំប្រឹងប្រែងរៀនជំនាញនេះ ព្រោះតទៅមុខទៀតការងារជាច្រើនគឺទាមទារឱ្យមានជំនាញបច្ចេកវិទ្យាជាចាំបាច់។”

ស្របពេលនេះដែរ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការប្រគល់ជូននូវរង្វាន់លើកទឹកចិត្តជូនដល់និសិ្សតឆ្នើមចំនួន  3  រូប  ដែលទទួលបានចំណាត់ថ្នាក់ពិសេស៖ 

– និស្សិតដែលជាប់ចំណាត់ថ្នាក់លេខ 1 គឺទទួលបាននាឡិកាដៃ Samsung Watch 5 pro 

– និសិ្សតដែលជាប់ចំណាត់ថ្នាក់លេខ 2 និង លេខ 3 គឺទទួលបាននាឡិកាដៃ Samsung Watch 5ម្នាក់ 1រង្វាន់ ផងដែរ។

សូមបញ្ជាក់ផងដែរថា កម្មវិធី “Samsung Innovation Campus” គឺជាផ្នែកមួយនៃកម្មវិធីជំនួយសង្គមរបស់ក្រុមហ៊ុន  សាមសុង  សម្រាប់និស្សិតកម្ពុជា  ក្នុងការពង្រឹងសមត្ថភាពលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង ទំនាក់ទំនងព័ត៌មានវិទ្យា ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិស្របតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅរកឧស្សាហកម្ម4.0 ។ ក្រុមហ៊ុនសាមសុងនៅតែបន្តជួយដល់សង្គមក្នុងការផ្តល់ផលវិជ្ជមាន និងប្រយោជន៍ក្នុងការពង្រឹងចំណេះដឹងយុវជនសម័យថ្មីតាមរយៈកម្មវិធីនានា, រួមទាំងកម្មវិធី Samsung Innovation Campus ដើម្បីពង្រីកជំនាញ និងពង្រឹងសមត្ថភាពរបស់ពួកគេឲ្យកាន់តែរឹងមាំជាងមុនទៀត។

សូមរំលឹកថា ក្រុមហ៊ុន សាមសុង គឺជាសមាជិកសកម្មក្នុងវិស័យឯកជនដែលធ្វើសកម្មភាពគាំទ្រដល់ទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

TikTok ជួយអ្នក​បង្កើតមាតិកាឱ្យ​ស្វែងយល់ ពី​វិធានរបស់ខ្លួន​​ជាមួយនឹង​ការធ្វើ​បច្ចុប្បន្នភាព ​គោលការណ៍​ណែនាំសហគមន៍

ដោយ Julie de Bailliencourt ប្រធានសកលគោលនយោបាយផលិតផលនៃក្រុមហ៊ុន TikTok

ថ្ងៃនេះ TikTok កំពុងធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ គោលការណ៍ណែនាំសហគមន៍ទាំងនេះគឺជាវិធាននិងស្តង់ដារសម្រាប់ជាផ្នែកមួយនៃសហគមន៍ TikTok ដែលឥឡូវនេះមានអ្នកប្រើប្រាស់ជាង ១៥០ លាននាក់នៅក្នុងសហរដ្ឋអាមេរិក និងច្រើនជាង ១ពាន់លាននាក់នៅទូទាំងពិភពលោក។ វិធានទាំងនេះអនុវត្តចំពោះមនុស្សគ្រប់គ្នា និងមាតិកាទាំងអស់នៅលើភ្លែតហ្វមរបស់បណ្តាញទំនាក់ទំនងសង្គមមួយនេះ។

ជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពនេះ ជាលើកដំបូងហើយដែល TikTok កំពុងចែករំលែកគោលការណ៍សហគមន៍របស់ TikTok ដើម្បីជួយអ្នកប្រើប្រាស់ឱ្យស្វែងយល់អំពីការសម្រេចចិត្តរបស់ខ្លួនពីរបៀបដែលបណ្តាញសង្គមមួយនេះធ្វើការងារដើម្បីរក្សាភ្លែតហ្វមរបស់ខ្លួនឱ្យមានសុវត្ថិភាព និងកសាងទំនុកចិត្តចំពោះវិធីសាស្រ្តរបស់ខ្លួន។ គោលការណ៍ទាំងនេះគឺផ្អែកលើការប្តេជ្ញាចិត្តរបស់ TikTok ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងធ្វើឱ្យស្របតាមក្របខ័ណ្ឌច្បាប់អន្តរជាតិ។

គោលការណ៍ទាំងនេះដឹកនាំការសម្រេចចិត្តរបស់ TikTok អំពីរបៀបដែលភ្លែតហ្វមនេះសម្របសម្រួលមាតិកា ដូច្នេះបណ្តាញសង្គមនេះអាចព្យាយាមធ្វើឱ្យមានភាពត្រឹមត្រូវនៅក្នុងសកម្មភាពរបស់ខ្លួន ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស និងធ្វើឱ្យមានតុល្យភាពរវាងសេរីភាពនៃការបញ្ចេញមតិ និងការបង្ការមិនឱ្យមានគ្រោះថ្នាក់។

ដើម្បីជូនដំណឹងអំពីការធ្វើបច្ចុប្បន្នភាពដ៏ទូលំទូលាយបំផុតចំពោះគោលការណ៍ណែនាំសហគមន៍របស់ TikTok រហូតមកដល់បច្ចុប្បន្ននេះ TikTok បានពិគ្រោះយោបល់ជាមួយអង្គការប្រមាណជាង ១០០ស្ថាប័ននៅជុំវិញពិភពលោក រួមទាំងក្រុមប្រឹក្សាពិគ្រោះយោបល់មាតិការសហរដ្ឋអាមេរិករបស់ខ្លួន និងសមាជិកសហគមន៍របស់ភ្លែតហ្វមនេះផងដែរ។ ការផ្តល់មតិរបស់ពួកគេបានជួយ TikTok ឱ្យពង្រឹងវិធានរបស់ខ្លួន និងឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗនិងគ្រោះថ្នាក់ដែលអាចកើតមាននៅលើភ្លែតហ្វមនេះ។ ការផ្លាស់ប្តូរសំខាន់ៗមួយចំនួនមានដូចជា៖
• ធ្វើបច្ចុប្បន្នភាពវិធានរបស់ TikTok អំពីរបៀបដែលភ្លែតហ្វមនេះធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយសិប្បនិម្មិត (Synthetic media) ដែលបង្កើតឡើង ឬសម្របសម្រួលដោយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត។
• បន្ថែមក្រុមការងារដើម្បីធ្វើការងារលើគោលការណ៍លុបបំបាត់ពាក្យសម្តីស្អប់ខ្ពើមនិងអាកប្បកិរិយាស្អប់ខ្ពើមនៅលើភ្លែតហ្វម TikTok។
• ព័ត៌មានលម្អិតបន្ថែមអំពីការងាររបស់ TikTok ដើម្បីការពារសុចរិតភាពពលរដ្ឋនិងបោះឆ្នោត រួមទាំងវិធីសាស្រ្តរបស់បណ្តាញសង្គមមួយនេះក្នុងការដោះស្រាយទៅនឹងគណនីរបស់រដ្ឋាភិបាល អ្នកនយោបាយ និងគណបក្សនយោបាយ។
គោលការណ៍ណែនាំសហគមន៍ថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី២១ ខែមេសា។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ TikTok នឹងផ្តល់ការបណ្តុះបណ្តាលបន្ថែមដល់អ្នកសម្របសម្រួលរបស់ខ្លួន ដើម្បីជួយអនុវត្តវិធាន និងស្តង់ដារសហគមន៍ដែលត្រូវបានធ្វើបច្ចុប្បន្នភាពទាំងនេះប្រកបដោយប្រសិទ្ធភាព នៅពេលដែលវិធាននិងស្តង់ដារសហគមន៍ទាំងនេះចាប់ផ្តើមដាក់ដំណើរការ។

TikTok បាននាំយកវិធាននិងស្តង់ដារសហគមន៍របស់ខ្លួនទៅកាន់ទីកន្លែងតែមួយ ដូច្នេះអ្នកប្រើប្រាស់ទាំងអស់រាប់ចាប់ពីអ្នកបង្កើតមាតិការរហូតដល់អ្នកស្រាវជ្រាវអាចទទួលបាននូវអ្វីដែលពួកគេត្រូវការដោយផ្អែកលើមតិកែលម្អដែលបណ្តាញសង្គមមួយនេះទទួលបាន។ TikTok បានកែលម្អរបៀបដែលភ្លែតហ្វមនេះរៀបចំវិធានរបស់ខ្លួនតាមប្រធានបទផ្សេងៗគ្នា ហើយសម្រាប់ប្រធានបទនីមួយៗទាំងនេះ (ដូចជាអាកប្បកិរិយានិងសុខភាពផ្លូវចិត្ត) ដំបូងភ្លែតហ្វមនេះពន្យល់ដោយសង្ខេបអំពីសកម្មភាពដែលខ្លួនមិនអនុញ្ញាតឱ្យមាននៅលើភ្លែតហ្វមរបស់ខ្លួន ហើយបន្ទាប់មកផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតដូចជា និយមន័យ និងសកម្មភាពជាច្រើនផ្សេងទៀតដែលអ្នកប្រើប្រាស់អាចធ្វើឡើង។ TikTok ក៏បានដាក់ចេញសសរស្តម្ភចំនួនបួននៃវិធីសាស្រ្តរបស់ខ្លួនក្នុងការសម្របសម្រួលផងដែរដែលមានដូចជា៖
១. លុបចោលមាតិកាបំពានគោលការណ៍សហគមន៍
២. កម្រិតមាតិកាសម្រាប់តែមនុស្សពេញវ័យ ដូច្នេះមានតែមនុស្សពេញវ័យ (អាយុ ១៨ ឆ្នាំឡើងទៅ) ប៉ុណ្ណោះដែលអាចទទួលបានមាតិកានោះ។ (សូមរំឭកថា មាតិកានេះនៅតែត្រូវប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ណែនាំសហគមន៍របស់ TikTok ដដែល)។
៣. ធ្វើឱ្យមាតិកាដែលមិនសមរម្យសសម្រាប់ទស្សនិកជនទូលំទូលាយ មិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការណែនាំនៅក្នុងទំព័រ For You feed ឡើយ។
៤. ផ្តល់សិទ្ធិដល់សហគមន៍របស់ TikTok ជាមួយនឹងឧបករណ៍ព័ត៌មាន និងធនធាននានា ដើម្បីគ្រប់គ្រងការទទួលបានមាតិកាផ្សេងៗ។

ការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំសហគមន៍របស់ TikTok នៅថ្ងៃនេះ ក៏ពង្រីកយុទ្ធសាស្ត្រអនុវត្តរបស់បណ្តាញសង្កមមួយនេះផងដែរ ដែលធ្វើឡើងតាមរយៈ៖
• ចែករំលែកព័ត៌មានបន្ថែមអំពីសកម្មភាពដែល TikTok ធ្វើប្រឆាំងនឹងគណនីដែលរំលោភបំពានវិធានរបស់ខ្លួនបន្ទាប់ពីការធ្វើបច្ចុប្បន្នភាពរបស់យើងកាលពីដើមឆ្នាំនេះនិងបញ្ជាក់ឱ្យបានច្បាស់ថា TikTok មិនអនុញ្ញាតឱ្យមានការប្រើប្រាស់គណនីច្រើនដើម្បីរំលោភបំពានគោលការណ៍របស់ខ្លួនដោយចេតនាឡើយ។
• ពន្យល់អំពីការពិចារណារបស់ TikTok ក្នុងការអនុវត្តវិធានរបស់ខ្លួនដោយផ្អែកលើផលប្រយោជន៍សាធារណៈ និងវិធីសាស្រ្តរបស់បណ្តាញសង្គមនេះចំពោះមាតិកាដែលរិះគន់បុគ្គលសាធារណៈ។
• បញ្ចូលព័ត៌មានលម្អិតបន្ថែមទៀតអំពីរបៀបដែល TikTok ប្រើស្លាកព័ត៌មាន ការព្រមាន និងការប្រាប់ដំណឹងជាមុន។

TikTok មានមោទនភាពក្នុងការចែករំលែកគោលការណ៍ណែនាំសហគមន៍ដែលបានកែលម្អទាំងនេះ ដោយផ្តល់ជូនសហគមន៍របស់ខ្លួននូវតម្លាភាពខ្លាំងជាងមុនអំពីវិធានរបស់ខ្លួន និងរបៀបដែលភ្លែតហ្វមនេះអនុវត្តវិធានទាំងនេះ។ ការការពារសុវត្ថិភាពមនុស្សនៅលើអ៊ីនធឺណិតគឺត្រូវការកម្លាំងនិងធនធានច្រើន។ ដូច្នេះ TikTok សូមថ្លែងអំណរគុណចំពោះអ្នកគ្រប់គ្នានៅក្នុងសហគមន៍ TikTok និងចំពោះអ្នកជំនាញខាងក្រៅទាំងអស់ដែលបានចូលរួមចំណែកនិងបន្តជួយភ្លែតហ្វមនេះឱ្យធ្វើបច្ចុប្បន្នភាពវិធានរបស់ខ្លួន និងបន្តបោះជំហានទៅមុខមួយជំហានទៀតមុនពេលមានការគំរាមកំហែងផ្សេងៗ។

TikTok ជឿថា មនុស្សគ្រប់គ្នាស័ក្ដិសមនឹងទទួលបានអារម្មណ៍សុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណិត ហើយអារម្មណ៍សុវត្ថិភាពនេះគឺជាគន្លឹះក្នុងការបញ្ចេញការស្រមើលស្រមៃ និងការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិតនានា។ នេះហើយជាមូលហេតុដែលភ្លែតហ្វមនេះបន្តវិនិយោគលើការងាររបស់ខ្លួនដើម្បីរក្សា TikTok ឱ្យក្លាយជាទីកន្លែងដែលមានសុវត្ថិភាព ប្រកបដោយបរិយាបន្ន និងទំនុកចិត្តសម្រាប់សហគមន៍ពិភពលោករបស់ខ្លួន ដើម្បីឱ្យអ្នកប្រើប្រាស់អាចបង្កើតមាតិកា ស្វែងរកមាតិកា និងផ្សារភ្ជាប់ទំនាក់ទំនងនឹងគ្នាបាន៕

Viettel Cambodia និង ISI បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ

ផ្អែកលើគោលគំនិតនៃ “កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍន៍ទៅវិញទៅមក” និងការរួមចំណែកដល់សេដ្ឋកិច្ច និងសង្គមកម្ពុជា នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុន Viettel Cambodia (Metfone) និង ISI Group (ISI) ត្រូវបានប្រារព្ធឡើង នៅទីស្នាក់ការកណ្តាលរបស់ ISI​ Group។

យោងតាមអនុស្សរណៈនៃ ការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ភាគីទាំងពីរ នឹងប្រើប្រាស់គុណសម្បត្តិ និងភាពខ្លាំងរបស់ខ្លួន ដើម្បីគាំទ្រគ្នាទៅវិញទៅមក។ មិត្តហ្វូននឹងធានាបាននូវ បណ្តាញជុំវិញតំបន់ដែល ISI Group កំពុងវិនិយោគក្រៅពីផ្សារទំនើប K Mall ហើយ Metfone នឹងសហការលើទីផ្សារឱ្យកាន់តែទូលំទូលាយ។

Metfone ក្រុមហ៊ុនអាជីវកម្មទូរគមនាគមន៍បានយល់ព្រម ក្លាយជាអ្នកឧបត្ថម្ភដ៏សំខាន់ដែលមាន ដូចជា៖ ការបំភ្លឺភ្លើង​​នៅ​កីឡដ្ឋាន​ដង្កោ​សែន​ជ័យ និង​បាន​ឯកភាព​ពិនិត្យ​ការ​ ឧបត្ថម្ភ​ក្លិប​បាល់ទាត់ឯករាជ្យ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមិត្តហ្វូន និង ISI បង្កើតលក្ខខណ្ឌសម្រាប់កីឡាករក្នុងការអនុវត្ត និងប្រកួតប្រជែងប្រកបដោយវិជ្ជាជីវៈបន្ថែមទៀត រួមចំណែកនាំកីឡាបាល់ទាត់កម្ពុជា ឆ្ពោះទៅរកភាពជោគជ័យថ្មីៗនាពេលអនាគត។ ក្រុមហ៊ុន Metfone ក៏នឹងអនុញ្ញាតឱ្យក្រុមក្រុមហ៊ុន ISI ប្រើប្រាស់វេទិកាឌីជីថល Metfone សម្រាប់គោលបំណងទីផ្សារផងដែរ។

ថ្លែងក្នុងពិធីធីចុះហត្ថលេខានេះ អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន លោក កាវ ម៉ាញ ដឹក (Cao Manh Duc) បានចែករំលែកថា៖ “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងធុរកិច្ចទាំងពីរនៅថ្ងៃនេះ មិនត្រឹមតែរំពឹងទុកថានឹងរួមចំណែកពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Metfone និង ISI Group ប៉ុណ្ណោះទេ តែថែមទាំងជាមូលដ្ឋានដ៏សំខាន់សម្រាប់ ចូលរួមចំណែកយ៉ាងសកម្មក្នុងការ លើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងការលើកកម្ពស់កម្រិតជីវភាព របស់ប្រជាជននៃប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីប្រតិបត្តិការជាង ១៤ ឆ្នាំនៅក្នុងទីផ្សារកម្ពុជា មិត្តហ្វូនគឺជាក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលតែងតែត្រួសត្រាយ ច្នៃប្រឌិត និងបង្កើតការងារដល់កម្មករដោយផ្ទាល់ជាង ៣ពាន់នាក់ បានរួមចំណែកផ្តល់ថវិកា ដល់ប្រទេសជាម្ចាស់ផ្ទះបានជិត ១ ពាន់លានដុល្លារអាមេរិក។

ISI គឺជាសាជីវកម្មពហុឧស្សាហកម្ម ដែលមានបទពិសោធន៍ ២៥ ឆ្នាំ ហើយតែងតែជាអ្នកដឹកនាំទីផ្សារក្នុងវិស័យសំណង់ សួនឧស្សាហកម្ម អគារពាណិជ្ជកម្ម ដែលទទួលបានជោគជ័យ និងជាទីគោរព។ ISI តែងតែប្តេជ្ញាចិត្តក្នុងការកសាងធនធានមនុស្ស ការវិនិយោគលើបច្ចេកវិទ្យា និងរួមគ្នានាំយកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបំផុត ទៅកាន់អតិថិជន ៕

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្តល់ជូន​អំពូលថាមពល​​ពន្លឺ​​ព្រះអាទិត្យ​​ សម្រាប់​បំភ្លឺ​ផ្លូវ​ក្នុង​​​ខណ្ឌច្បារអំពៅ

ភ្នំពេញ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ​បានផ្តល់​​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវដំណើរការ​​​ដោយ ​ថាមពលពន្លឺ​ព្រះអាទិត្យ​ចំនួន ២៤០​ដើម ជូ​ន​ដល់​សង្កាត់​ព្រែកឯងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលស្ថិតនៅក្នុងតំបន់ រោងចក្ររបស់យើង ។

ពិធី​​ប្រគល់​នេះ​​បាន​​ធ្វើ​ឡើង​​ក្រោម​អធិបតីភាព​​​លោក ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ ​ច្បារ​អំពៅ មន្ត្រី​​និង​អាជ្ញាធរ​​មូលដ្ឋាន ព្រមទាំង​​សមាជិក​​សហគមន៍​​មូលដ្ឋាន។ការ​ផ្តល់ជូនអំពូល​​ភ្លើង​បំភ្លឺ​ផ្លូវ​​នេះ​ គឺជាផ្នែក​មួយ​នៃ​គំនិតផ្តួច​ផ្តើម​របស់​ក្រុមហ៊ុន​ ដើម្បី​គាំទ្រ​សហគមន៍​បៃតង។ កន្លងមក ក្រុមហ៊ុន​បាន​​​​ដាំដើម​ឈើ​ជាង ៨ ០០០ ដើមនិង បរិច្ចាគ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ថាមពល​ពន្លឺព្រះអាទិត្យ​ (សូឡា) ចំនួន​ ៧៩០ ​ដើមជូន​ដល់​សហគមន៍​ចំនួន​៤ ព្រមទាំងបាន​ជួយ​ដល់​ប្រជាពល​រដ្ឋដែល​ខ្វះខាត​ចំនួន ១៨០០ គ្រួសារ​នៅ​ក្នុង​ខណ្ឌច្បារ​អំពៅ ​បើគិត​​រហូត​មក​ដល់​បច្ចុប្បន្ន។ អំពូល​​​សូឡា​ទាំង​នេះ​នឹងផ្តល់ជូន​ភ្លើង​ដែលត្រូវការ​ជាចំបាច់​ដើម្បី​​បំភ្លឺ​តាមដង​ផ្លូវ​នៅក្នុង ​​​សង្កាត់​ព្រែក​ឯង​ដែល​នឹង​​ជួយពង្រឹង​ឡើង​នូវ​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​​ប្រជាពលរដ្ឋនៅក្នុងភូមិ ក៏​ដូច​ជា​អ្នក​ធ្វើដំណើរ​ តា​ម​ដងផ្លូវ។

លោក ចេង មុនីរ៉ា អភិបាល​នៃគណៈ​អភិបាលខណ្ឌ​ច្បារ​អំពៅ​​បាន​មាន​ប្រសាសន៍​ថា៖ «យើង​សូម​ថ្លែង​អំណរគុណ​ចំពោះ​ អំណោយ​សប្បុរសជា​​អំពូល​ភ្លើង​​បំភ្លឺ​ផ្លូវ​​សូឡាដែល​​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​ផ្តល់​ជូនដល់​សហគមន៍​ព្រែកឯង។ នេះ​ជាឧទាហរណ៍ដ៏ល្អមួយ​ដែល​វិស័យឯកជន​អាច​ធ្វើ​ការ​រួមគ្នា​ជា​មួយ​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋានដើម្បី​​​គាំទ្រដល់​ការ ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​​ក្នុង​មូលដ្ឋាន​​ផ្ទាល់។ អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​​សូឡាទាំង​នេះ​នឹង​មិន​ត្រឹមតែ​លើក​កម្ពស់​​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​​​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងរួម​ចំណែក​ដល់​សុខុមាលភាព​ទូទៅ​របស់​សហគមន៍​ផង​ដែរ។ សូម​អរគុណ​​ដល់​ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការប្តេជ្ញាចិត្ត​​បង្កើត​ឱ្យមាន​លទ្ធផល​ជា​វិជ្ជមាន ហើយយើង​នឹង​​បន្ត​សហការ ​គ្នាថែមទៀត​​ដើម្បី​ប​ង្កើត​អនាគតដ៏ត្រចះ​ត្រចង់​សម្រាប់សហគមន៍​យើង​ទាំង​អស់​គ្នា»។

ក្នុង​ពិធី​ប្រគល់​អំពូលភ្លើង​នេះ នាយិកា​​​ផ្នែកកិច្ចការ​សាជីវកម្ម​​​នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺ​លោក​ស្រី Anne de Graaf តាំងនាម​ឱ្យក្រុមហ៊ុន​បាន​​​សម្តែង​​ក្តី​សង្ឃឹម​​ក្នុង​ការ​បន្ត​កិច្ចសន្ទនា​ជា​មួយគ្នា​អំពី​របៀប​ធ្វើ​ឱ្យ​បរិស្ថាន​របស់​យើ​ង​មានភាព​ប្រសើរ ឡើង ហើយលោកស្រី​ក៏សង្ឃឹម​ផងដែរ​ថា គម្រោង​នេះ​ពិត​ជា​នឹង​បង្កើត​​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ពិតប្រាកដ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​របស់​ពលរដ្ឋ​នៅក្នុង​សហគមន៍​​ព្រែកឯង។លោក​ស្រី Anne de Graaf មានប្រសាសន៍ថា៖ «នៅ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើង​ជឿជាក់​ថា យើង​អាចរីក​ចម្រើន ​បាន​លុះត្រាតែ​សហគមន៍​នៅ​ជុំវិញ​យើង​រីក​ចម្រើន​​ដែរ។ នេះ​ហើយគឺ​​ជា​មូល​ហេតុ​​ដែល​​យើង​​ផ្តល់ជូន​អំពូល​ភ្លើង​នៅ​​ថ្ងៃ​​នេះ ដើម្បី​​ចូល​រួម​​ចំណែក​​ដល់ការ​​​អភិវឌ្ឍ​​ប្រកប​​ដោយ​​ចីរភាព​​របស់​​សហគមន៍​​ព្រែកឯង។ ដោយ​សារ​យើងបានធ្វើសកម្មភាពជាមួយ​​សហគមន៍ និង​សេដ្ឋកិច្ច​ ចំណុចនេះហើយដែល​យើងជា​ផ្នែក​មួយនៃ​សហគមន៍​និង ​សេដ្ឋកិច្ច​នេះ ​វា​ជាកាតព្វកិច្ច​របស់​យើង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​យើង​ប្រកប​ដោយ​និរន្តរភាព និង​ការ​ទទួលខុស​ត្រូវ។ ដូច្នេះ​យើង ​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់​តែ​ប្រសើរ​សម្រាប់​មនុស្ស​​បច្ចុប្បន្ន​និងជំនាន់ក្រោយ​»។មហិច្ឆតា​រយៈ​ពេល​វែង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ (Brew a Better Cambodia)” របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោល​បំណង​លើក​ម្ពស់​ស្តង់ដារ​ក្នុងការ​​​រួម​ចំណែក​ជា​វិជ្ជមាន​តាម​រយៈ​សសរស្តម្ភ​សំខាន់​​ចំនួន​បី​របស់​ក្រុមហ៊ុន ​​រួមមាន​និរន្តរភាពបរិស្ថាន និរន្តរភាព​សង្គម និងការពិសារ​​ដោយការ​ទទួល​ខុស​ត្រូវ រួម​ជាមួយ​នឹង​​​​គោលដៅឆ្ពោះទៅរក​ការ​ចូលរួម ​ចំណែក​ធ្វើ​ឱ្យ​​ពិភពលោក​​មានអព្យាក្រឹតកាបូនសូន្យ កាន់តែ​ស្មើភាព និង​កាន់តែ​មានសុខភាព​ល្អ។រោងចក្រផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន​ដែលស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ ថ្មីៗនេះ​បាន​ឈាន​ដល់​ដំណាក់​កាល​សំខាន់មួយ​ក្នុង​ដំណើរ​ ផ្លាស់ប្តូរ​ឆ្ពោះ​ទៅ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ។ ស្ថិត​ក្រោម​ភាពជា​ដៃគូជា​មួយ​ក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសម្ពោធ​ជា​ផ្លូវ​ការ​នូវ​រោងចក្រ ​ជីវម៉ាស់​ថ្មីមួយ​នៅ​ខែ​កញ្ញា ឆ្នាំ២០២២ ដែល​ជារោងចក្រ​ជីវថាមពល​​ធំដំបូង​គេ​នៅ​កម្ពុជា។ ជាមួយ​នឹង​រោងចក្រ​​ជីវម៉ាស​ថ្មីនេះ រោងចក្រ​ផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នា​​ពេល​បច្ចុប្បន្ន​​​ដំណើរ​ការ​ដោយ​ប្រើប្រាស់​​ថាមពល​កម្ដៅ​កកើត ​​ឡើង​វិញ​ ១០០% តាម​រយៈ​ការ​ប្រើ​អង្កាម​ពី​រោងម៉ាស៊ីន​កិន​ស្រូវ និង​កសិករ​ក្នុង​ស្រុក។ ការ​ប្រើប្រាស់​អង្កាម​ជា​ប្រភព​ឥន្ធនៈ​ ជួយ​ប្រែក្លាយ​កាក​សំណល់​កសិកម្ម និង​សរីរាង្គ​ដែលត្រូវ​បាន​​បោះចោល​ទៅ​ជា​ប្រភព​ចំណូល​បន្ថែម​សម្រាប់​សហគមន៍​កសិកម្ម។ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្រើប្រាស់​ស្រូវ​​ក្នុងប្រទេស​កម្ពុជា​ ១០០​% ក្នុង​​​ការ​​ផលិត​ស្រាបៀរ​មួយ​​ចំនួន​​ដូចជា សា្របៀរអានឆ័រ (Anchor) និង​ស្រាបៀរ​ Tiger ជា​ដើម។ ដើម្បីបង្កើន​ប្រសិទ្ធភាព​វិលជុំ​​បន្ថែម​ទៀត​នៅ​ក្នុង​ខ្សែសង្វាក់​ តម្លៃ​ស្រូវ ក្រុមហ៊ុន​ក៏បាន​ធ្វើការងារ​រួម​គ្នា​ជា​មួយ​​​​អង្គការ​ភាព​ជាដៃគូ​ដើម្បី​ចីរភាព​​វិស័យ​កសិកម្មកម្ពុជា (CPSA) ដើម្បី​គាំទ្រ​​​​កសិករ​ក្នុង​ស្រុកតាមរយៈ​ការ​កសាង​​​​សមត្ថភាព៕

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕