Home Blog Page 63

ដាស់តឿនគ្នាផង តបស្នងគុណម្តាយទាន់ខែភ្លឺ! គម្រោងលំនៅដ្ឋានប្រណិត អ័រគីដេ ដឹផាលេស កំពុងផ្តល់នូវជម្រើសនៃការបង់ប្រាក់ត្រឹម USD 1299/ខែ តែប៉ុណ្ណោះ ជាមួយកម្មវិធី ប្រូម៉ូសិន ទិវាគុណម្តាយ!

ភ្នំពេញ ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០២៣៖ អ័រគីដេ ប្រកាសផ្តល់ជូនកម្មវិធី ប្រូម៉ូសិន ពិសេសជាមួយជម្រើសបង់ប្រាក់កាន់តែងាយស្រួលខ្លាំងដល់ពលរដ្ឋកម្ពុជា ដែលមានបំណងចង់ទិញ កាដូ ជូនម្តាយនារដូវកាល ទិវារម្លឹកគុណម្តាយ ក្នុងខែឧសភានេះ។    

លោក គ្រួច សុភត្រ្តា នាយកគ្រប់គ្រងចាត់ការទូទៅ បានមានប្រសាសន៍ថា “ការផ្តល់ជូននូវការបង់ប្រាក់ត្រឹម USD 1299/ខែ សម្រាប់ វីឡាប្រណិត ក្នុងគម្រោង អ័រគីដេ ដឹផាលេស និង USD  999/ខែ សម្រាប់ប្រភេទផ្ទះអាជីវកម្ម the Prestige Shop House នាពេលនេះ គឺដើម្បីចូលរួមអបអរសាទរ នូវទិវារម្លឹកគុណម្តាយជាសកល និង ផ្តល់នូវភាពកាន់តែងាយស្រួល សម្រាប់បុត្រធីតា ដែលមានបំណងសងគុណអ្នកម្តាយរបស់គេ ជាមួយកាដូដ៏គួរអោយភ្ញាក់ផ្អើល ដូចជា គេហដ្ឋានវីឡាប្រណិត ឬ ប្រភេទផ្ទះអាជីវកម្មជាដើម។”

លោកបញ្ជាក់ដែរថា ឈ្មោះប្រភេទផ្ទះនៅក្នុងគម្រោង អ័រគីដេ ដឹផាលេស ត្រូវបានហៅថា Empress Twin សម្រាប់វីឡាភ្លោះ ហើយប្រភេទវីឡាភ្លោះនេះ មានបន្ទប់ទទួលភ្ញៀវ 1 បន្ទប់ទទួលទានអាហារ 1 បន្ទប់គេង 4 បន្ទប់ទឹករហូតទៅដល់ 5 ផ្ទះបាយ 1 កន្លែងបោកគក់ដាច់ដោយឡែក និង ចំណតរថយន្ត ចតបានរហូតដល់ទៅ 2 ឡាន រីឯការផ្តល់ជូននេះនឹងចាប់ពីថ្ងៃនេះ រហូតដល់ចុងខែ ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ដោយឡែក អ័រគីដេ ដឹពោធិ៍ចិនតុងក៏ផ្តល់ជូន នូវការបង់ប្រាក់យ៉ាងពិសេស ដូចគ្នានេះដែរ។

គម្រោង អ័រគីដេ ដឹផាលេសនេះ​​ មានទីតាំងស្ថិតនៅចំកណ្តាលនៃគម្រោងទាំងមូល​របស់ អ័រគីដេ ដឹប៊ូតានិចស៊ីធី និងស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី អាលី អាឡាតាស់ អមទៅដោយសួនច្បារ​ទំហំ​1.6ហិកតា ផ្ទៃបឹងសិប្បនិមិត្ត​ទំហំ 2ហិកតា និង ផ្សារទំនើបសហគមន៏រហូតទៅដល់ 6ហិកតា​។ គម្រោងលំនៅដ្ឋានប្រណិតមួយនេះនឹងត្រូវបានបញ្ចប់ជាមួយគុណភាពសម្ភារបរិក្ខារដ៏ល្អប្រណិត។​ លោក លោកស្រីក៏អាចត្រួតពិនិត្យសម្ភារបរិក្ខារប្រណិតទាំងនេះនៅក្នុងទីស្នាក់ការលក់​ គម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ផងដែរ។

លោកក៏បានជម្រុញលើកទឹកចិត្តដល់ លោក លោកស្រី ដែលមានលទ្ធភាព អោយជ្រើសរើសយក វីឡាប្រណិតនៃក្តីស្រម៉ៃរបស់មនុស្សភាគច្រើន ជាកាដូជូនអ្នកម្តាយដើម្បីជាសក្ខីភាពនៃការតបស្នងអ្នកមានគុណទាន់ខែភ្លឺ៕

ហេតុផល ៤ចំនុចដែលធ្វើអោយ Royal Enfield Hunter 350 ទទួលបានជោគជ័យសម្រាប់ស្តុកទី2

Royal Enfield Cambodia បាន​ក្លាយ​ជា​ម៉ាកម៉ូតូដ៏​ល្បី​ក្នុង​ឆ្នាំ 2023 ដោយសារ​តែម៉ូឌែល​​ទាក់ទាញបំផុត​របស់​ខ្លួន​នោះគឺ Hunter 350 ដែល​ទើប​នឹង​ចេញ​នៅ​ដើម​ឆ្នាំថ្មីនេះ។ Hunter 350 រក្សាជំហរនិង​ភាពពេញនិយមរបស់ខ្លួនបានយ៉ាងល្អនៅក្នុងទីផ្សារម៉ូតូធំដែលមានកម្លាំងម៉ាស៊ីន 350cc ប្រសិនបើប្រៀបធៀបទៅនឹងម៉ាកផ្សេងទៀតដែលមានកម្លាំងម៉ាស៊ីនដូចគ្នា។ សម្រាប់ស្តុកទី2នៃ Hunter 350 ដែលទើបតែមកដល់នៅចុងខែមេសានេះត្រូវបានលក់អស់ភ្លាមៗត្រឹមតែមួយប៉ព្រិចភ្នែក។ ដោយហេតុនេះទើបខ្វះស្តុកសម្រាប់អតិថិជនផ្សេងទៀតដែលបានរក្សាការកក់របស់ខ្លួនជាមួយ Hunter 350 និងរងចាំបន្តនៅក្នុងស្តុកទី3បន្ថែមទៀត។ មានកត្តាជាច្រើនដែលរួមចំណែកដល់ការលក់ដ៏ជោគជ័យនៃម៉ូឌែលមួយនេះ។ ខាង​ក្រោម​នេះ​ជា​ហេតុផល​មួយ​ចំនួន​៖

1. Hunter 350 គឺជាផលិតផលដ៏ល្អមួយសម្រាប់យុវវ័យសម័យថ្មី៖ ជាមួយនឹងតួរម៉ូតូមានទំហំតូច ប៉ុន្តែរក្សាម៉ាស៊ីនធំដដែល គឺបង្ហាញពី រាងម៉ូតូដ៏កម្រ ដែលម៉ាកម៉ូតូដ៏ទៃទៀតមិនអាចធ្វើបាន។ Royal Enfield Hunter 350 ត្រូវបានបំពាក់ដោយម៉ាស៊ីន 349cc ដ៏ទំនើប និងល្បីល្បាញទូទាំងពិភពលោក ដើរដោយខ្យល់ត្រជាក់ air/oil-cooled ជាមួយនឹងម៉ាស៊ីនស៊ីឡាំងមួយនិងប្រើប្រាស់ប្រព័ន្ធបិច electronically fuel-injected 349cc ផលិតកម្លាំងសេស 20.2 bhp នៅ 6100 rpm និង 27 Nm នៃកម្លាំងបង្វិលជុំ 4000 rpm ដែលធ្វើឱ្យមានសន្ទុះខ្លាំង ព្រមទាំងជាការសម្រួលមួយយ៉ាងរលូននិងល្អបំផុត។

2. ផ្តល់ជូនម៉ូតូបើកបរសាកល្បងគ្រប់ម៉ូឌែលទាំងអស់៖ Royal Enfield Cambodia គឺជាម៉ាកយីហោតែមួយគត់ដែលមានម៉ូតូគ្រប់ម៉ូឌែលសម្រាប់អតិថិជនដើម្បីសាកល្បងជិះមុននឹងសម្រេចចិត្តទិញម៉ូតូ Royal Enfield. តាមរយៈការធ្វើបែបនេះ អតិថិជនអាចមានជម្រើសជាច្រើនសម្រាប់ការជ្រើសរើសសម្រាប់ម៉ូឌែល Royal Enfield ណាមួយដែលគាត់ពេញចិត្ត។

3. បង្កើតការជឿទុកចិត្ត និងការផលិតមានគុណភាពខ្ពស់៖ អ្នកគាំទ្ររបស់ Royal Enfield ជាច្រើនដឹងយ៉ាងច្បាស់ថាម៉ាកយីហោនេះមានដើមកំណើតមកពីប្រទេសអង់គ្លេស ដែលមានទីស្នាក់ការកណ្តាលបច្ចុប្បន្ននៅក្នុងប្រទេសឥណ្ឌា។ Royal Enfield បានបង្កើតកេរ្តិ៍ឈ្មោះដ៏រឹងមាំ ជាផលិតផលអន្តរជាតិ ហើយត្រូវបានជ្រើសរើសប្រើប្រាស់នៅជុំវិញពិភពលោក។ គុណភាព​ផលិត​ចេញ​ពី​លោហធាតុ​ដែល​ធានា​​នូវ​ការ​ប្រើ​ប្រាស់បាន​យូរ​អង្វែង។

4. ការផ្តល់សេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ៖ អតិថិជន Royal Enfield អាចទិញម៉ូតូថ្មីដោយមិនមានការព្រួយបារម្ភ និងមិនដូចការជ្រើសរើសទិញម៉ូតូមួយទឹកនោះទេ។ រៀងរាល់ 500 គីឡូម៉ែត្រភ្នាក់ងារផ្នែកសេវាកម្មរោងជាងរបស់ Royal Enfield មានសេវាកម្មអតិថិជនថ្មីគ្រប់ៗគ្នាសម្រាប់ការប្តូរប្រេងម៉ាស៊ីនលើកដំបូង ហើយរៀងរាល់ 24 ម៉ោង ឬយ៉ាងហោចណាស់ 3 ថ្ងៃ អតិថិជននឹងទទួលបានការទាក់ទងត្រឡប់មកវិញសម្រាប់បញ្ហាផ្សេងៗ ឬអ្វីដែលកើតឡើងជាបន្ទាន់ទាក់ទងនឹងការថែទាំសេវាកម្មម៉ូតូរបស់ពួកគេ។

ជារួមមក Royal Enfield Cambodia បាននាំមកនូវការពេញចិត្តរបស់អតិថិជនទាក់ទងនឹងផលិតផល កេរ្តិ៍តំណែល គុណភាព តម្លៃ និងការថែទាំសេវាកម្ម។ គោលដៅរបស់ Royal Enfield គឺដើម្បីសម្របតាមតម្រូវការ អតិថិជន ផ្តល់ព័ត៌មានត្រឹមត្រូវ និងឆ្លើយតបភ្លាមៗពោរពេញដោយសក្តានុពល៕

ថែមៗ! អស់ស្ទះ!  ជាមួយ Samsung Galaxy A24 ស៊េរីថ្មីបំផុត បង្ហាញខ្លួនជាផ្លូវការនៅកម្ពុជា…!

(ភ្នំពេញ) ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣៖ មកដល់ហើយៗ!! ស្មាតហ្វូន Samsung Galaxy A24 ជំនាន់ ថ្មីស្រឡាយត្រកូល A ដែលមានភាពលេចធ្លោ ទំនើប ទាក់ទាញបំផុត ជាមួយនឹងលក្ខណៈសម្បត្តិ ពិសេសៗអស្ចារ្យ ឥឡូវនេះមានលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ!

អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតទៀតនោះសម្រាប់រាល់ការជាវ Samsung Galaxy A24 ដែល មានការធានាត្រឹមត្រូវពីខាងក្រុមហ៊ុននឹងថែមជូនដូចជា៖

– កាបូបកីឡា

– ស្រោមទូរស័ព្ទថ្លា

– ​កញ្ចក់ការពារអេក្រង់

ក្រៅពីការថែមជូននេះ យើងងាកមកមើលលក្ខណៈពិសេសៗរបស់ Samsung Galaxy A24 ដែល អតិថិជនភាគច្រើនចង់ដឹងនោះគឺផ្តោតទៅលើ៖ រូបរាង, ប្រភេទកញ្ចក់អេក្រង់, ថ្ម, និងជាពិសេសនោះ គឺគុណភាពកាមេរ៉ាតែម្តង! ត្រូវទេ? អ៊ីចឹងដើម្បីស្រាយចម្ងល់ទាំងអស់ឥឡូវនេះមកមើលពីចំណុច អស្ចារ្យនៅខាងក្រោមទាំងអស់គ្នា៖

*Galaxy A24៖

1. អេក្រង់ (Display)

 – បំពាក់ដោយកញ្ចក់ប្រភេទ Super AMOLED 

 – ផ្ទៃអេក្រង់ធំរហូតដល់ 6.5 អ៊ីញ និងមានកម្រិតភាពច្បាស់ FHD+

 – ជាមួយនឹងពន្លឺកម្រិតខ្ពស់រហូតដល់ 1,000 Nit (HBM) ភ្លឺ…ច្បាស់ឥតខ្ចោះ

 – បំពាក់មកជាមួយផ្ទាំងអេក្រង់ការពារភ្នែកដែលរក្សាភ្នែករបស់អ្នកឱ្យមានផាសុកភាពផងដែរ

2. កាមេរ៉ា (Camera)

– កាមេរ៉ាក្រោយ 3 គ្រាប់៖ 50MP (f/1.8, PDAF, OIS), 5MP (Ultra-wide, f2/2), និង 2MP (Macro, f2/4) 

– កាមេរ៉ាមុខ 1 គ្រាប់៖ ទំហំ 13MP (f2/0)

ធានាថារូបភាព ឬវីដេអូ គ្រប់ស្ទាយ គ្រប់ជ្រុង ដឹងតែច្បាស់ម៉ដ្ឋស្អាត និងមានលំនឹងល្អបំផុត…!

3. កម្លាំងថាមពលថ្ម (Battery)

 – កម្រិតថាមពលថ្មធំ 5,000mAh អាចប្រើប្រាស់ និងលេងកម្សាន្តបានរហូតដល់ 2 ថ្ងៃ

 – អាចទស្សនាវីដេអូបានដល់ទៅ 20 ម៉ោង

 – ជាមួយកម្លាំងសាកល្បឿនលឿនរហូតដល់ 25w ទស្សនា និងលេងកម្សាន្ត ម៉ាជក់ចិត្តតែម្ដង

ជាមួយនឹងលក្ខណៈសម្បត្តិទាំងអស់ខាងលើនេះខ្ញុំជឿជាក់ថាអតិថិជនដែលកំពុងរង់ចាំ គឺពិតជាមិនខក បំណងឡើយ! ឱកាសដ៏កម្រនេះបានមកដល់ហើយ! ដូច្នេះនៅចាំអីទៀត? ប្រញាប់ទិញឱ្យបានមុនគេ ភ្លាមទៅ!

សូមរំលឹកថា ក្រុមហ៊ុន សាមសុង គឺជាសមាជិកសកម្មក្នុងវិស័យឯកជនដែលធ្វើសកម្មភាពគាំទ្រដល់ ទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាង មុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅ តាម ហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើ អតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32! 

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន ទៅទទួលយកបុរសម្នាក់នៅក្រុងកោះរ៉ុង មានអាការៈចុកទ្រូងផ្នែកខាងឆ្វេង បញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យក្រុងព្រះសីហនុ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២៣នេះ​ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានជួយសង្គ្រោះប្រជាពលរដ្ឋនៅក្រុងកោះរ៉ុងមួយករណីទៀតហើយ ដោយបានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលគាត់មានអាការៈចុកទ្រូងផ្នែកខាងឆ្វេង(បរិវេណបេះដូង) ពិបាកដកដង្ហើម (ធ្ងន់ធ្ងរ) ហើយគ្រូពេទ្យនៅក្រុងកោះរ៉ុង បានបញ្ជាក់ថា អ្នកជម្ងឺចាំបាច់ត្រូវបញ្ជូនទៅសង្រ្គោះនៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យក្នុងក្រុងព្រះសីហនុ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា បុរសជាអ្នកជំងឺនោះមាន ឈ្មោះ ហោ នី អាយុ ៤១ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បុរសខាងលើ ត្រូវបានបញ្ជូនតាមអូប័រ ល្បឿនលឿន របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

កន្លែងដែលយើងជួបជុំ ញ៉ាំស្រាបៀរដោយភាពរីករាយ៖ ហាងស្រាច្នៃប្រឌិតថ្មី ហាង 11° នឹងចាប់បើកនៅខែមេសា ឆ្នាំ 2023​ នេះហើយ

ភ្នំពេញ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2023៖ ស្របៀរពិសេសកំពុងផលិត​នៅ​ អាគារ Vattanac Capital Lifestyle Park: ហាង 11° ដែលជាភោជនីយដ្ឋានបែបសហសម័យ និងកន្លែងផលិតស្រាបៀរខ្នាតតូច ចាប់ផ្ដើមបើកដំណើរការហើយ ជាមួយនឹងស្រាបៀរ Craft​ Beer ដំបូងបំផុតរបស់ខ្លួន ដែលត្រៀមរួចជាស្រេចដើម្បីបម្រើអតិថិជន ចាប់ពីថ្ងៃទី01 ខែឧសភា ឆ្នាំ 2023 នេះតទៅ។ ស្រាបៀរ Craft Beer​ នេះនឹងមានផ្ដល់ជូនកាន់តែច្រើននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ​ ហើយនឹងត្រូវបានបម្រើជូនរួមជាមួយការផ្តល់ជូនពិសេសចំនួន 3 របស់ Vattanac Brewery ព្រមទាំងមុខម្ហូប និងអាហារសម្រន់បែប gastropub ផងដែរ។ ជាងនេះទៅទៀត ជាមួយនឹងរចនាបទក្នុងហាងប្រកបដោយផាសុកភាព និងធំទូលាយ អេក្រង់ទូរទស្សន៍ជាច្រើន រួមទាំងឆាកផងដែរនោះ​ ហាង 11° ត្រូវបានចាត់ទុកជាកន្លែងដ៏សក្ដិសមមួយសម្រាប់ពិសារ​​​ អាហារថ្ងៃត្រង់ ភេសជ្ជៈក្រោយម៉ោងធ្វើការ ទស្សនាកម្សាន្តព្រឹត្តិការណ៍កីឡា និងតន្ត្រីបន្តផ្ទាល់ផងដែរ។ ទីនេះគឺជាហាងលក់ទំនិញ និងកន្លែងកម្សាន្តដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបន្តិចទៀតនេះក៏នឹងមានវត្តមានសមាជិកថ្មីៗបន្ថែមទៀត ដូចជាភោជនីយដ្ឋាន Omakase លំដាប់ជាន់ខ្ពស់ និងហាងសាច់អាំង BBQ បែបកូរ៉េទំនើប។

11° Brewpub គឺជាឈ្មោះដែលយកចេញពីសីតុណ្ហភាពល្អបំផុតសម្រាប់ដំណើរការផលិតស្រាបៀរគឺ ដប់មួយអង្សាសេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ភ្នំពេញមានទីតាំងដែលស្ថិតនៅរយៈទទឹងទី11o ខាងជើងខ្សែអេក្វាទ័រ ដែលសក្ដិសមបំផុត ហើយក៏ជាទីក្រុងដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងឋានៈសង្គមនិយមចូលចិត្តពិសាស្រាបៀរ។ ចំណុចនេះក៏ជាប់ពាក់ព័ន្ធផងដែរ ដោយសារតែ ហាង11° មានបច្ចេកទេសបិតស្រាប្រចាំហាងរបស់ខ្លួនពោរពេញទៅដោយការច្នៃប្រឌិត ដោយផលិ​តនៅទីកន្លែងតូចដែលខាងមុខគឺជាកញ្ចក់  ដែលភ្ញៀវអាចទស្សនាអំពីការផលិតភេសជ្ជៈរបស់ពួកគាត់​ ចាប់ពីផ្កាហប់រហូតដល់ពេលបង្ហូរចូលក្នុងកែវតែម្ដង។

លោក Master Brewer Clement Gan កើតនៅប្រទេសសិង្ហបុរី នេះជាលើកដំបូងដែលលោកបានធ្វើឱ្យមានការកោតសរសើរចំពោះសិល្បៈនៃការផលិតអាហារផ្អាប់ ក្នុងនាមជាបញ្ញវន្តនៃសាកលវិទ្យាល័យជាតិនៅប្រទេសកូរ៉េខាងត្បូងដែលចាប់អារម្មណ៍ចំពោះដំណើរការធ្វើគីមឈី។ ស្រាបៀរក៏ត្រូវបានផលិតឡើងតាមរបៀបស្រដៀងគ្នាដែរ ហើយលោក Clement បានចាប់អារម្មណ៍ភ្លាមៗតែម្តង ចំពោះការអនុវត្តន៍វិទ្យាសាស្ត្រអាហារ ការច្នៃប្រឌិត និងអាហាសិល្បៈនេះ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅរោងចក្រផលិតស្រាបៀរដំបូង នៅ Galmegi Brewing ក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង មុនពេលផ្លាស់ទៅ Brewerkz ដែលជារោងចក្រផលិ​តស្រាបៀរ​ខ្នាតតូចដែលដំណើរការបានយូរបំផុតនៅប្រទេសសិង្ហបុរី។

នៅក្នុងទីក្រុងភ្នំពេញ លោក Clement និងក្រុមការងារនៅ ហាង 11° មានគោលបំណងបង្កើតកន្លែងដ៏ពិសេសមួយ ដោយរួមបញ្ចូលគ្នានូវភាពច្នៃប្រឌិត និងរចនាបទប្លែកៗដែលផ្ដល់នូវផាសុកភាព និងបដិសណ្ឋារកិច្ចបែបជំនាន់ដើមជូនដល់អតិថិជន។ និយាយអំពីស្រាបៀរ លោក Clement បានលើកឡើងថា៖

“ខ្ញុំចង់ពាំនាំនូវអ្វីដែលប្លែក ដែលប្រហែលជាយើងនឹងដាក់បញ្ចូលគ្រឿងផ្សំខ្មែរដូចជា ម្រេចកំពតអាចជាអ្វីដែលរឹតតែប្លែកថែមមួយកម្រិតទៀត​ដូចជាម៉ាស្មេលឡូ នោះគឺស្រាបៀរ​ Craft​ Beer!
ទីមួយគឺស្រាបៀរដែលនឹងក្លាយជា ប៊ីយែរកម្រិតមាស ដែលបង្ហាញខ្លួននៅលើឆាកតន្រ្តី ដូចជា Vivaldi’s Spring ជាដើម។ វាសក្ដិសម​នឹងស្ថានភាពហាងរបស់យើង ទាំងទាន់សម័យ ផ្ដល់ភាពស្រស់ស្រាយ ហើយ​សង្ឃឹម​ថា​នឹង​ធ្វើ​ឱ្យ​អ្នក​ពិសាជាប់ចិត្ត ហើយក៏នឹងទាក់ទាញចំណាប់អារម្មណ៍របស់​អ្នក​លេង​ Instagram ផងដែរ។


កំណត់ចំណាំចំពោះអ្នកកែសម្រួល៖

–     ហាង 11° បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2023 ហើយនឹងដាក់លក់ស្រាបៀរ craft ដំបូងរបស់ខ្លួននៅថ្ងៃទី01 ខែឧសភា ឆ្នាំ 2023

–     ជាដំបូង ហាង 11° នឹងបើកពីម៉ោង 4 រសៀល ដល់ 11 យប់ ថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ និង ម៉ោង 11.30 ព្រឹក ដល់ 11 យប់ ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ។ អាហារមានបម្រើជូនចាប់ពីម៉ោង 11.30 ព្រឹក ដល់ 2.30 រសៀល និងចាប់ពី 4 រសៀល ដល់ 11 យប់។

កន្លែងដែលយើងជួបជុំ ញ៉ាំស្រាបៀរដោយភាពរីករាយ៖ ហាងស្រាច្នៃប្រឌិតថ្មី ហាង 11° នឹងចាប់បើកនៅខែមេសា ឆ្នាំ 2023​ នេះហើយ

ភ្នំពេញ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2023៖ ស្របៀរពិសេសកំពុងផលិត​នៅ​ អាគារ Vattanac Capital Lifestyle Park: ហាង 11° ដែលជាភោជនីយដ្ឋានបែបសហសម័យ និងកន្លែងផលិតស្រាបៀរខ្នាតតូច ចាប់ផ្ដើមបើកដំណើរការហើយ ជាមួយនឹងស្រាបៀរ Craft​ Beer ដំបូងបំផុតរបស់ខ្លួន ដែលត្រៀមរួចជាស្រេចដើម្បីបម្រើអតិថិជន ចាប់ពីថ្ងៃទី01 ខែឧសភា ឆ្នាំ 2023 នេះតទៅ។ ស្រាបៀរ Craft Beer​ នេះនឹងមានផ្ដល់ជូនកាន់តែច្រើននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ​ ហើយនឹងត្រូវបានបម្រើជូនរួមជាមួយការផ្តល់ជូនពិសេសចំនួន 3 របស់ Vattanac Brewery ព្រមទាំងមុខម្ហូប និងអាហារសម្រន់បែប gastropub ផងដែរ។ ជាងនេះទៅទៀត ជាមួយនឹងរចនាបទក្នុងហាងប្រកបដោយផាសុកភាព និងធំទូលាយ អេក្រង់ទូរទស្សន៍ជាច្រើន រួមទាំងឆាកផងដែរនោះ​ ហាង 11° ត្រូវបានចាត់ទុកជាកន្លែងដ៏សក្ដិសមមួយសម្រាប់ពិសារ​​​ អាហារថ្ងៃត្រង់ ភេសជ្ជៈក្រោយម៉ោងធ្វើការ ទស្សនាកម្សាន្តព្រឹត្តិការណ៍កីឡា និងតន្ត្រីបន្តផ្ទាល់ផងដែរ។ ទីនេះគឺជាហាងលក់ទំនិញ និងកន្លែងកម្សាន្តដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបន្តិចទៀតនេះក៏នឹងមានវត្តមានសមាជិកថ្មីៗបន្ថែមទៀត ដូចជាភោជនីយដ្ឋាន Omakase លំដាប់ជាន់ខ្ពស់ និងហាងសាច់អាំង BBQ បែបកូរ៉េទំនើប។

11° Brewpub គឺជាឈ្មោះដែលយកចេញពីសីតុណ្ហភាពល្អបំផុតសម្រាប់ដំណើរការផលិតស្រាបៀរគឺ ដប់មួយអង្សាសេ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ភ្នំពេញមានទីតាំងដែលស្ថិតនៅរយៈទទឹងទី11o ខាងជើងខ្សែអេក្វាទ័រ ដែលសក្ដិសមបំផុត ហើយក៏ជាទីក្រុងដែលប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងឋានៈសង្គមនិយមចូលចិត្តពិសាស្រាបៀរ។ ចំណុចនេះក៏ជាប់ពាក់ព័ន្ធផងដែរ ដោយសារតែ ហាង11° មានបច្ចេកទេសបិតស្រាប្រចាំហាងរបស់ខ្លួនពោរពេញទៅដោយការច្នៃប្រឌិត ដោយផលិ​តនៅទីកន្លែងតូចដែលខាងមុខគឺជាកញ្ចក់  ដែលភ្ញៀវអាចទស្សនាអំពីការផលិតភេសជ្ជៈរបស់ពួកគាត់​ ចាប់ពីផ្កាហប់រហូតដល់ពេលបង្ហូរចូលក្នុងកែវតែម្ដង។

លោក Master Brewer Clement Gan កើតនៅប្រទេសសិង្ហបុរី នេះជាលើកដំបូងដែលលោកបានធ្វើឱ្យមានការកោតសរសើរចំពោះសិល្បៈនៃការផលិតអាហារផ្អាប់ ក្នុងនាមជាបញ្ញវន្តនៃសាកលវិទ្យាល័យជាតិនៅប្រទេសកូរ៉េខាងត្បូងដែលចាប់អារម្មណ៍ចំពោះដំណើរការធ្វើគីមឈី។ ស្រាបៀរក៏ត្រូវបានផលិតឡើងតាមរបៀបស្រដៀងគ្នាដែរ ហើយលោក Clement បានចាប់អារម្មណ៍ភ្លាមៗតែម្តង ចំពោះការអនុវត្តន៍វិទ្យាសាស្ត្រអាហារ ការច្នៃប្រឌិត និងអាហាសិល្បៈនេះ។ គាត់បានចាប់ផ្តើមអាជីពរបស់គាត់នៅរោងចក្រផលិតស្រាបៀរដំបូង នៅ Galmegi Brewing ក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង មុនពេលផ្លាស់ទៅ Brewerkz ដែលជារោងចក្រផលិ​តស្រាបៀរ​ខ្នាតតូចដែលដំណើរការបានយូរបំផុតនៅប្រទេសសិង្ហបុរី។

នៅក្នុងទីក្រុងភ្នំពេញ លោក Clement និងក្រុមការងារនៅ ហាង 11° មានគោលបំណងបង្កើតកន្លែងដ៏ពិសេសមួយ ដោយរួមបញ្ចូលគ្នានូវភាពច្នៃប្រឌិត និងរចនាបទប្លែកៗដែលផ្ដល់នូវផាសុកភាព និងបដិសណ្ឋារកិច្ចបែបជំនាន់ដើមជូនដល់អតិថិជន។ និយាយអំពីស្រាបៀរ លោក Clement បានលើកឡើងថា៖

“ខ្ញុំចង់ពាំនាំនូវអ្វីដែលប្លែក ដែលប្រហែលជាយើងនឹងដាក់បញ្ចូលគ្រឿងផ្សំខ្មែរដូចជា ម្រេចកំពតអាចជាអ្វីដែលរឹតតែប្លែកថែមមួយកម្រិតទៀត​ដូចជាម៉ាស្មេលឡូ នោះគឺស្រាបៀរ​ Craft​ Beer!
ទីមួយគឺស្រាបៀរដែលនឹងក្លាយជា ប៊ីយែរកម្រិតមាស ដែលបង្ហាញខ្លួននៅលើឆាកតន្រ្តី ដូចជា Vivaldi’s Spring ជាដើម។ វាសក្ដិសម​នឹងស្ថានភាពហាងរបស់យើង ទាំងទាន់សម័យ ផ្ដល់ភាពស្រស់ស្រាយ ហើយ​សង្ឃឹម​ថា​នឹង​ធ្វើ​ឱ្យ​អ្នក​ពិសាជាប់ចិត្ត ហើយក៏នឹងទាក់ទាញចំណាប់អារម្មណ៍របស់​អ្នក​លេង​ Instagram ផងដែរ។


កំណត់ចំណាំចំពោះអ្នកកែសម្រួល៖

–     ហាង 11° បានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2023 ហើយនឹងដាក់លក់ស្រាបៀរ craft ដំបូងរបស់ខ្លួននៅថ្ងៃទី01 ខែឧសភា ឆ្នាំ 2023

–     ជាដំបូង ហាង 11° នឹងបើកពីម៉ោង 4 រសៀល ដល់ 11 យប់ ថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ និង ម៉ោង 11.30 ព្រឹក ដល់ 11 យប់ ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ។ អាហារមានបម្រើជូនចាប់ពីម៉ោង 11.30 ព្រឹក ដល់ 2.30 រសៀល និងចាប់ពី 4 រសៀល ដល់ 11 យប់។

ក្រុមហ៊ុន Xiaomi បានសម្ភោធជាផ្លូវការ នូវទូរសព្ទម៉ូដែលថ្មីត្រកូល Redmi 12 Series ដោយជោគជ័យដែលមានការចូលរួមដោយតារាល្បីៗ និង ភ្ញៀវកិត្តយសជាច្រើនកុះករ

កាលពីថ្ងៃសៅរ៏ទី២៩ មេសា ឆ្នាំ ២០២៣កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនទូរសព្ទ Xiaomi បានប្រកាសពីការចេញលក់នៃត្រកូល Redmi Note 12 Series ក្នុងទីផ្សារកម្ពុជា។

ដោយមានការចូលរួមសាទរពីសិល្បករ សិល្បការនីជាច្រើនដូចជា លោក លីម តិចម៉េង កញ្ញា អាង សុជាតា កញ្ញាសេលីណា និង តារាកិត្តិយសល្បីៗ ក៏ដូចជាដៃគូសហការរបស់ក្រុមហ៊ុន Xiaomiជាច្រេីនរូបផងដែរ ដែលការសម្ភោធនេះបានធ្វើឡើងនៅសណ្ឋាគារ Hyatt Regency ផងដែរ។ សម្រាប់ Redmi Note 12 Series បានផ្តល់នូវការកែលម្អគួរឱ្យកត់សម្គាល់ចំពោះលក្ខណៈពិសេសសម្រាប់អ្នកគាំទ្រដោយផ្អែកលើភាពជោគជ័យដ៏អស្ចារ្យនៃ Redmi Note 11 Series។ ការអាប់ដេតទាំងនេះរួមមានប្រព័ន្ធកាមេរ៉ា អាយុកាលថ្ម ល្បឿនសាកថ្ម និងការរចនាដែលងាយស្រួលប្រើ ពិសេសគឺជាផ្តល់ជូនក្នុងតម្លៃដ៏ពិសេស ។ ជាមួយនឹងការសម្ភោធម៉ូដែលត្រកូល Redmi Note12 Series ដែលជាត្រកូលទូរសព្ទដ៏ពេញនិយមរបស់ក្រុមហ៊ុន Xiaomi មានម៉ូឌែលទូសព្ទចំនួនបួនគឺ : Redmi Note 12 Pro+ 5G, Redmi Note 12 Pro 5G, Redmi Note 12S និង Redmi Note 12 ដែលមានមុខងារ និង រូបរាងគួរអោយទាក់ទាញ! បេីតាមការផ្ដល់បទសម្ភាសន៏ពីសំណាក់លោក Peake Gao នាយកគ្រប់គ្រងក្រុមហ៊ុន Xiaomiប្រចាំកម្ពុជា មានប្រសាសន៏ថា ទូរសព្ទម៉ូដែល Redmi 12 Series មានការចាប់អារម្មណ៏ខ្ពស់ពីប្រជាជនកម្ពុជាគឺដោយសារតែរូបរាងដ៏ស្រស់ស្អាត បច្ចេកវិទ្យាទំនើប ជាពិសេសទូរសព្ទនេះគឺមានតម្លៃចាប់ពី 199 ដុល្លាឡើងទៅតែប៉ុណ្ណោះ!  លក្ខណៈពិសេសដែលបំផុសគំនិតអ្នកប្រេីទទួលបានបទពិសោធន៏ជាមួយនឹង “ភាពរស់រវើក (Live Vivid)”

ម៉ូដែលទូរសព្ទគោលប្រចាំត្រកូល Redmi Note 12 Series គឺ Redmi Note 12 Pro+ 5G1  បំពាក់នូវកាមេរ៉ាមេទំហំ 200MP កម្រិត Flagship ជាមួយនឹង OIS កាមេរ៉ា ultra-wide និង macro camera ឧបករណ៍កំពូលនៃបន្ទាត់មានគោលបំណងកំណត់ការថតរូបឡើងវិញសម្រាប់ផ្នែកស្មាតហ្វូនថ្នាក់កណ្តាលខាងលើ។ Redmi Note 12 Pro 5G ក៏ផ្តល់នូវបទពិសោធន៍នៃការថតរូបដ៏អស្ចារ្យផងដែរ ដោយផ្តល់ជូននូវឧបករណ៍ចាប់សញ្ញា IMX766 ដ៏មានអានុភាពដ៏ធំ ជាមួយនឹង OIS កាមេរ៉ា ultra-wide និង macro សម្រាប់ការថតរូបដ៏គួរឱ្យចាប់អារម្មណ៍ ទោះបីជានៅក្នុងស្ថានភាពដែលមានពន្លឺតិចក៏ដោយ។ ជាមួយនឹងក្បួនដោះស្រាយកម្មវិធី AIដ៏មានអានុភាព ល្បឿនដំណើរការរូបភាពកើនឡើង និងមុខងារមានប្រយោជន៍ផ្សេង ទៀត បំពេញបន្ថែមនូវបទពិសោធន៍ប្រើប្រាស់កាមេរ៉ាទាំងមូល។

ទាំង Redmi Note 12 Pro+ 5G និង Redmi Note 12 Pro 5G នឹងធ្វើឱ្យអ្នកប្រើប្រាស់រីក រាយជាមួយនឹងអេក្រង់ 120Hz Flow AMOLED ដែលមានពន្លឺ និងរស់រវើក ដែលត្រូវបាន គាំទ្រដោយ Dolby Vision® និង Dolby Atmos®។ រួមជាមួយនឹងសម្ភារៈ P-OLED ដែល អាចបត់បែនបានរបស់ពួកគេ ដែលអនុញ្ញាតឱ្យមានគែមស្តើងជាងមុន ឧបករណ៍ទាំងពីរ អនុញ្ញាតឱ្យទទួលបានបទពិសោធន៍មើលឃើញដ៏អស្ចារ្យ។

ស្មាតហ្វូនទាំងពីរត្រូវបានបំពាក់មកជាមួយនឹងល្បឿនសាកថ្មកម្រិត flagshipនឹង120W HyperCharge2 នៅលើ Redmi Note 12 Pro+ 5G និងការសាកលឿន 67W នៅលើ Redmi Note 12 Pro 5G និងថាមពលថ្ម 5,000mAh ប្រើប្រាស់បានយូរសម្រាប់ការ ប្រើប្រាស់ប្រចាំថ្ងៃ ទោះបីជាស្ថិតនៅក្រោមការប្រើប្រាស់មាតិកាខ្លាំងក៏ដោយ។

ដំណើរការ5Gរលូននិងអាចទុកចិត្តបានគឺត្រូវបានធានាជាមួយនឹងបន្ទះឈីបដែលដំណើរការខ្ពស់ MediaTek Dimensity 1080 ។

ចំណែកឯលោក លីម តិចម៉េង បានណែនាំបងប្អូនទាំងអស់អោយសាកប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Xiaomi ព្រោះថាលោកពិតជាពេញចិត្តនឹងគុណភាព ក៏ដូចជាតម្លៃរបស់ផលិតផលរបស់ក្រុមហ៊ុន Xiaomiផងដែរ!

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រីម្នាក់ ឈឺពោះឆ្លងទន្លេ ពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង០៤:៣០នាទីទាបភ្លឺ ថ្ងៃទី​២៩ ខែ​មេសា​ ឆ្នាំ​២០២៣​ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋមួយរូប ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលគាត់ឈឺពោះខ្លាំង ឆ្លងទន្លេ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោក​ ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជនរងគ្រោះ មានឈ្មោះ ដាញ់ ឌី អាយុ ២៩ឆ្នាំ រស់នៅ ក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្រោយទទួលដំណឹងភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពលរដ្ឋ ជាជនរងគ្រោះ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ក្រុមហ៊ុន ជី.ធី.វី.ស៊ី ដាក់ដំណើរការ ជាលើកដំបូង រថយន្ត TOYOTA GRANDVIA 2023 VIP SEAT ស៊េរីថ្មីដ៏ប្រណិត សម្រាប់បម្រើអតិថិជន

ព្រះសីហនុ៖ ដើម្បីឆ្លើយតប តាមតំរូវការរបស់អតិថិជន ក្រុមហ៊ុន ជី.ធី.វី.ស៊ី បានដាក់អោយដំណើរការ ជាលើកដំបូងនូវប្រភេទរថយន្ត TOYOTA GRANDVIA 2023 VIP SEAT ស៊េរីថ្មីដ៏ប្រណិត ទំនើប ទាក់ទាញ ធានាផ្តល់ជូននូវផាសុខភាព និងសុវត្ថិភាពដើម្បីឲ្យអតិថិជនអាចធ្វើការជួលជាលក្ខណះគ្រួសារ លក្ខណះឯកជន ទៅតាមតម្រូវការជាក់ស្តែងណាមួយ។

លោកអ្នកអាចជួលធ្វើដំណើរ ទៅកាន់បណ្តារខេត្តនានាទូទាំងប្រទេសកម្ពុជា។ បុគ្គលិកបើករថយន្ត មានបទពិសោធន៍ យ៉ាងស្ទាត់ជំនាញ រួសរាយ គោរពច្បាប់ចរាចរណ៍ សីលធម៌ល្អ ជូនលោកអ្នកទៅដល់ គោលដៅត្រឹមត្រូវ ១០០% សេវាកម្មរួមមាន៖

-ឡានទំនើបៗសំរាប់ជួល  

-ម៉ូតូទឹកជួល លើផ្ទៃសមុទ្រកម្ពុជា

-អូបរ័ជួលឯកជនទៅតាមបណ្តាកោះ នៅក្នុងខេត្តព្រះសីហនុ -សំបុត្រអូបរ័ទៅមក ម៉ាហ្វីយ៉ារីស៊ត(ឆ្នេរឋានសួគ៍) – ឆ្នេរសុខសាន្ត – កោះរ៉ុងកោះតូច – ឆ្នេរឡុងសិត – កោះរ៉ុងសន្លឹមឆ្នេរសារ៉ាសេន និងឆ្នេរ២៣ ។

លេខទំនាក់ទំនងជួលរថយន្ត

+(855)  070 221 234 

+(855)  017 338 821

+(855)  071 912 0888 

+(855)  0883321234

ទីតាំង : G.T.V.C Speed Boat ជី.ធី.វី.ស៊ី ស្ពីដបូត DEPARTURES

https://goo.gl/maps/rtW3D2CGAU593CjLA ៕

TikTok ក្លាយជាអ្នកឧបត្ថម្ភពិសេស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២

ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសហគមន៍កីឡានៅក្នុង បណ្តាញទំនាក់ទំនងសង្គម TikTok នឹងដាក់បង្ហាញមុខងារពិសេស និងអេហ្វិច (Effect) ថ្មីនៅក្នុង App ដើម្បីជំរុញឱ្យមាន ទំនាក់ទំនងកាន់តែប្រសើររវាងអ្នកគាំទ្រ និងអត្តពលិក។

ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣៖ ថ្ងៃនេះ បណ្តាញទំនាក់ទំនងសង្គម TikTok ដែលជាកម្មវីធីចែក រំលែកវីដេអូចល័តខ្លីៗឈានមុខគេ បានប្រកាសពីភាពជាដៃគូរបស់ខ្លួនក្នុងនាមជាអ្នកឧបត្ថម្ភ ពិសេសដល់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ឆ្នាំ២០២៣) ។

ដើម្បីចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍នេះ TikTokកំពុងផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនសម្រាប់ អ្នកប្រើប្រាស់រួមទាំងអេហ្វិច (Effect) និងមុខងារពិសេសក្នុង App ព្រមទាំងមានការចូលរួមពីអ្នក ផលិតមាតិការនៅលើភ្លែតហ្វមនេះ។ តាមរយៈការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ TikTok ផ្តោត លើការបង្កើនការចូលរួមរបស់អ្នកប្រើប្រាស់ និងជំរុញការអបអរសាទរក្នុងអំឡុងពេលព្រឹត្តិការណ៍ ប្រកួតកីឡានេះ។

ក្នុងនាមជាអ្នកឧបត្ថម្ភពិសេសព្រឹត្តិការណ៍កីឡានេះ TikTok នឹងនាំមកជូនអ្នកគាំទ្រនូវផ្ទាំង ទស្សនីយ៍ភាពកីឡាចុងក្រោយបំផុត និងការប្រកួតកីឡាសង្ខេបតាមរយៈការធ្វើបច្ចុប្បន្នភាពក្នុង ពេលជាក់ស្តែងលើភ្លែតហ្វមរបស់ខ្លួន។ តាមរយៈការចែករំលែកនិងចាក់ផ្សាយមាតិកាវីដេអូផ្សាយ ផ្ទាល់ពីអាជ្ញាធរផ្លូវការ ដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអត្តពលិក ក៏ដូចជាមុខងារពិសេសក្នុង កម្មវិធីដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស អ្នកគាំទ្រនៅកម្ពុជាអាចរំពឹងថានឹងអាចមានទំនាក់ ទំនងយ៉ាងជិតស្និទ្ធផ្ទាល់ខ្លួន ក៏ដូចជាទំនាក់ទំនងក្រៅផ្លូវការជាមួយអត្តពលិកជម្រើសជាតិនានា និងមានឱកាសបង្ហាញពីការគាំទ្ររបស់ពួកគេពីចម្ងាយផងដែរ។

Angga Anugrah Putra នាយកប្រតិបត្តិ និងទីផ្សារទូទៅ TikTok អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម។ ក្នុងនាមជាអ្នកឧបត្ថម្ភពិសេសសម្រាប់កីឡានាពេលខាងមុខ ពួកយើងប្តេជ្ញាថានឹងនាំមក ជូនអ្នកគាំទ្រកីឡានូវពេលវេលាដ៏សំខាន់និងការចងចាំមិនអាចបំភ្លេចបាននៅក្នុងព្រឹត្តិការណ៍នេះ។ ហើយយើងតែងតែគាំទ្រយ៉ាងខ្លាំងចំពោះការប្រកួតកីឡាស៊ីហ្គេម ហើយពិតជាមានក្តីរំភើបក្នុងការ ជួយបង្កើនមោទនភាពនេះនៅក្នុងក្រុមការងារក្នុងស្រុករបស់យើង និងចូលរួមអបអរសាទរកីឡា ដែលរួបរួមយើងទាំងអស់គ្នានេះ»។

ភ្ជាប់សហគមន៍កីឡាអាស៊ីអាគ្នេយ៍តាមរយៈអនឡាញ
ទូរស័ព្ទដៃបានក្លាយជាឧបករណ៍មួយដែលជួយដល់ការបង្កើតទំនាក់ទំនងពិតប្រាកដជាមួយអត្តពលិកនិងអ្នកគាំទ្រនៅទូទាំងតំបន់ទៀតហើយ។ តាមរយៈការប្រើប្រាស់ hashtag ផ្លូវការ #SEAGames2023 អ្នកប្រើប្រាស់ TikTok អាចទៅដល់ និងចូលរួមជាមួយអ្នកគាំទ្រកីឡាស៊ីហ្គេម រាប់លាននាក់ផ្សេងទៀត ដែលអនុញ្ញាតឱ្យពួកគេបង្កើតទំនាក់ទំនងពិតប្រាកដដោយមិនគិតពី រយៈចម្ងាយ។ បន្ថែមពីនេះ អ្នកប្រើប្រាស់ ក៏អាចប្រើ hashtags ក្នុងស្រុកនានា ដូចជា #SEAGames2023 ដើម្បីទទួលបានព័ត៌មានចុងក្រោយបំផុតពីការប្រកួតចុងក្រោយបំផុតក៏ដូច ជាមើលការប្រកួតឡើងវិញ ខណៈពេលដែលតភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អ្នកចូលចិត្តកីឡា ជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពេញមួយរដូវកាលកីឡានេះ។

បង្ហាញការគាំទ្ររបស់អ្នកនៅលើ TikTok
អ្នកគាំទ្រក៏អាចចុចលើមុខងារពិសេស និងអេហ្វិចក្នុង App របស់ TikTok ផងដែរដើម្បីលើកទឹក ចិត្តដល់ក្រុមជម្រើសជាតិដែលពួកគេចូលចិត្ត។ ទាំងនេះរួមបញ្ចូលទាំងព័ត៌មានផ្សេងៗពី SEA GAME នៅទីផ្សារបស់កម្ពុជា]។ អ្នកបង្កើតមាតិកាក៏នឹងត្រូវបានផ្តល់សិទ្ធិឱ្យប្រើប្រាស់ស្លាកយីហោ SEA Games 32 ឡូហ្គោរួមបញ្ចូលគ្នា រូបភាពម៉ាស្កូត រូបភាពក្រាហ្វិចកីឡា ក្រាហ្វិកស្នូល និងផ្សេងៗ ទៀតសម្រាប់មាតិកាទាំងអស់ដែលបានបង្កើតឡើងនៅក្នុងពេលប្រកួត និងជុំវិញការប្រកួតកីឡា នេះ។

ធ្វើដំណើរជាមួយអត្តពលិកំឡុងការប្រកួត
ជាមួយនឹងភាពជាដៃគូទាំងនេះ អ្នកប្រើប្រាស់និងអ្នកគាំទ្រអាចរង់ចាំមើលព័ត៌មានចុងក្រោយ បំផុតដែលផ្សាយផ្ទាល់អំពីការហ្វឹកហ្វាត់ ព្រឹត្តិការណ៍ និងការអបអរសាទរនានា ក៏ដូចជាការមើល ឃើញពីសកម្មភាពខ្លីៗដូចជា គុនខ្មែរ កីឡាវាយកូនបាល់ កីឡាហែលទឹក ហើយនិងកីឡាផ្សេងៗទៀត អ្នកប្រើប្រាស់ក៏ត្រូវបានលើកទឹកចិត្តឱ្យប្រើពេលវេលានេះធ្វើជាឱកាសមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអត្តពលិកជម្រើសជាតិដែលពួកគេចូលចិត្តនៅលើភ្លែតហ្វមនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីការចូលរួមរបស់ TikTok ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនាពេលខាង មុខ សូមចូលទៅកាន់ https://activity.tiktok.com/magic/eco/runtime/release/64463eee2f9c38048709d0ae?appType=tiktok&magic_page_no=1. ។