Home Blog Page 66

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្តល់ជូន​អំពូលថាមពល​​ពន្លឺ​​ព្រះអាទិត្យ​​ សម្រាប់​បំភ្លឺ​ផ្លូវ​ក្នុង​​​ខណ្ឌច្បារអំពៅ

ភ្នំពេញ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ​បានផ្តល់​​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវដំណើរការ​​​ដោយ ​ថាមពលពន្លឺ​ព្រះអាទិត្យ​ចំនួន ២៤០​ដើម ជូ​ន​ដល់​សង្កាត់​ព្រែកឯងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលស្ថិតនៅក្នុងតំបន់ រោងចក្ររបស់យើង ។

ពិធី​​ប្រគល់​នេះ​​បាន​​ធ្វើ​ឡើង​​ក្រោម​អធិបតីភាព​​​លោក ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ ​ច្បារ​អំពៅ មន្ត្រី​​និង​អាជ្ញាធរ​​មូលដ្ឋាន ព្រមទាំង​​សមាជិក​​សហគមន៍​​មូលដ្ឋាន។ការ​ផ្តល់ជូនអំពូល​​ភ្លើង​បំភ្លឺ​ផ្លូវ​​នេះ​ គឺជាផ្នែក​មួយ​នៃ​គំនិតផ្តួច​ផ្តើម​របស់​ក្រុមហ៊ុន​ ដើម្បី​គាំទ្រ​សហគមន៍​បៃតង។ កន្លងមក ក្រុមហ៊ុន​បាន​​​​ដាំដើម​ឈើ​ជាង ៨ ០០០ ដើមនិង បរិច្ចាគ​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ថាមពល​ពន្លឺព្រះអាទិត្យ​ (សូឡា) ចំនួន​ ៧៩០ ​ដើមជូន​ដល់​សហគមន៍​ចំនួន​៤ ព្រមទាំងបាន​ជួយ​ដល់​ប្រជាពល​រដ្ឋដែល​ខ្វះខាត​ចំនួន ១៨០០ គ្រួសារ​នៅ​ក្នុង​ខណ្ឌច្បារ​អំពៅ ​បើគិត​​រហូត​មក​ដល់​បច្ចុប្បន្ន។ អំពូល​​​សូឡា​ទាំង​នេះ​នឹងផ្តល់ជូន​ភ្លើង​ដែលត្រូវការ​ជាចំបាច់​ដើម្បី​​បំភ្លឺ​តាមដង​ផ្លូវ​នៅក្នុង ​​​សង្កាត់​ព្រែក​ឯង​ដែល​នឹង​​ជួយពង្រឹង​ឡើង​នូវ​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​​ប្រជាពលរដ្ឋនៅក្នុងភូមិ ក៏​ដូច​ជា​អ្នក​ធ្វើដំណើរ​ តា​ម​ដងផ្លូវ។

លោក ចេង មុនីរ៉ា អភិបាល​នៃគណៈ​អភិបាលខណ្ឌ​ច្បារ​អំពៅ​​បាន​មាន​ប្រសាសន៍​ថា៖ «យើង​សូម​ថ្លែង​អំណរគុណ​ចំពោះ​ អំណោយ​សប្បុរសជា​​អំពូល​ភ្លើង​​បំភ្លឺ​ផ្លូវ​​សូឡាដែល​​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បាន​ផ្តល់​ជូនដល់​សហគមន៍​ព្រែកឯង។ នេះ​ជាឧទាហរណ៍ដ៏ល្អមួយ​ដែល​វិស័យឯកជន​អាច​ធ្វើ​ការ​រួមគ្នា​ជា​មួយ​រដ្ឋាភិបាល និង​សហគមន៍​មូលដ្ឋានដើម្បី​​​គាំទ្រដល់​ការ ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​​ក្នុង​មូលដ្ឋាន​​ផ្ទាល់។ អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​​សូឡាទាំង​នេះ​នឹង​មិន​ត្រឹមតែ​លើក​កម្ពស់​​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​ប្រជាពលរដ្ឋ​​​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំងរួម​ចំណែក​ដល់​សុខុមាលភាព​ទូទៅ​របស់​សហគមន៍​ផង​ដែរ។ សូម​អរគុណ​​ដល់​ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការប្តេជ្ញាចិត្ត​​បង្កើត​ឱ្យមាន​លទ្ធផល​ជា​វិជ្ជមាន ហើយយើង​នឹង​​បន្ត​សហការ ​គ្នាថែមទៀត​​ដើម្បី​ប​ង្កើត​អនាគតដ៏ត្រចះ​ត្រចង់​សម្រាប់សហគមន៍​យើង​ទាំង​អស់​គ្នា»។

ក្នុង​ពិធី​ប្រគល់​អំពូលភ្លើង​នេះ នាយិកា​​​ផ្នែកកិច្ចការ​សាជីវកម្ម​​​នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺ​លោក​ស្រី Anne de Graaf តាំងនាម​ឱ្យក្រុមហ៊ុន​បាន​​​សម្តែង​​ក្តី​សង្ឃឹម​​ក្នុង​ការ​បន្ត​កិច្ចសន្ទនា​ជា​មួយគ្នា​អំពី​របៀប​ធ្វើ​ឱ្យ​បរិស្ថាន​របស់​យើ​ង​មានភាព​ប្រសើរ ឡើង ហើយលោកស្រី​ក៏សង្ឃឹម​ផងដែរ​ថា គម្រោង​នេះ​ពិត​ជា​នឹង​បង្កើត​​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ពិតប្រាកដ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ​របស់​ពលរដ្ឋ​នៅក្នុង​សហគមន៍​​ព្រែកឯង។លោក​ស្រី Anne de Graaf មានប្រសាសន៍ថា៖ «នៅ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើង​ជឿជាក់​ថា យើង​អាចរីក​ចម្រើន ​បាន​លុះត្រាតែ​សហគមន៍​នៅ​ជុំវិញ​យើង​រីក​ចម្រើន​​ដែរ។ នេះ​ហើយគឺ​​ជា​មូល​ហេតុ​​ដែល​​យើង​​ផ្តល់ជូន​អំពូល​ភ្លើង​នៅ​​ថ្ងៃ​​នេះ ដើម្បី​​ចូល​រួម​​ចំណែក​​ដល់ការ​​​អភិវឌ្ឍ​​ប្រកប​​ដោយ​​ចីរភាព​​របស់​​សហគមន៍​​ព្រែកឯង។ ដោយ​សារ​យើងបានធ្វើសកម្មភាពជាមួយ​​សហគមន៍ និង​សេដ្ឋកិច្ច​ ចំណុចនេះហើយដែល​យើងជា​ផ្នែក​មួយនៃ​សហគមន៍​និង ​សេដ្ឋកិច្ច​នេះ ​វា​ជាកាតព្វកិច្ច​របស់​យើង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​យើង​ប្រកប​ដោយ​និរន្តរភាព និង​ការ​ទទួលខុស​ត្រូវ។ ដូច្នេះ​យើង ​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់​តែ​ប្រសើរ​សម្រាប់​មនុស្ស​​បច្ចុប្បន្ន​និងជំនាន់ក្រោយ​»។មហិច្ឆតា​រយៈ​ពេល​វែង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ (Brew a Better Cambodia)” របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោល​បំណង​លើក​ម្ពស់​ស្តង់ដារ​ក្នុងការ​​​រួម​ចំណែក​ជា​វិជ្ជមាន​តាម​រយៈ​សសរស្តម្ភ​សំខាន់​​ចំនួន​បី​របស់​ក្រុមហ៊ុន ​​រួមមាន​និរន្តរភាពបរិស្ថាន និរន្តរភាព​សង្គម និងការពិសារ​​ដោយការ​ទទួល​ខុស​ត្រូវ រួម​ជាមួយ​នឹង​​​​គោលដៅឆ្ពោះទៅរក​ការ​ចូលរួម ​ចំណែក​ធ្វើ​ឱ្យ​​ពិភពលោក​​មានអព្យាក្រឹតកាបូនសូន្យ កាន់តែ​ស្មើភាព និង​កាន់តែ​មានសុខភាព​ល្អ។រោងចក្រផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន​ដែលស្ថិត​នៅ​ខណ្ឌ​ច្បារអំពៅ ថ្មីៗនេះ​បាន​ឈាន​ដល់​ដំណាក់​កាល​សំខាន់មួយ​ក្នុង​ដំណើរ​ ផ្លាស់ប្តូរ​ឆ្ពោះ​ទៅ​ប្រើប្រាស់​ថាមពល​កកើត​ឡើង​វិញ។ ស្ថិត​ក្រោម​ភាពជា​ដៃគូជា​មួយ​ក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសម្ពោធ​ជា​ផ្លូវ​ការ​នូវ​រោងចក្រ ​ជីវម៉ាស់​ថ្មីមួយ​នៅ​ខែ​កញ្ញា ឆ្នាំ២០២២ ដែល​ជារោងចក្រ​ជីវថាមពល​​ធំដំបូង​គេ​នៅ​កម្ពុជា។ ជាមួយ​នឹង​រោងចក្រ​​ជីវម៉ាស​ថ្មីនេះ រោងចក្រ​ផលិត​ស្រាបៀរ​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នា​​ពេល​បច្ចុប្បន្ន​​​ដំណើរ​ការ​ដោយ​ប្រើប្រាស់​​ថាមពល​កម្ដៅ​កកើត ​​ឡើង​វិញ​ ១០០% តាម​រយៈ​ការ​ប្រើ​អង្កាម​ពី​រោងម៉ាស៊ីន​កិន​ស្រូវ និង​កសិករ​ក្នុង​ស្រុក។ ការ​ប្រើប្រាស់​អង្កាម​ជា​ប្រភព​ឥន្ធនៈ​ ជួយ​ប្រែក្លាយ​កាក​សំណល់​កសិកម្ម និង​សរីរាង្គ​ដែលត្រូវ​បាន​​បោះចោល​ទៅ​ជា​ប្រភព​ចំណូល​បន្ថែម​សម្រាប់​សហគមន៍​កសិកម្ម។ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្រើប្រាស់​ស្រូវ​​ក្នុងប្រទេស​កម្ពុជា​ ១០០​% ក្នុង​​​ការ​​ផលិត​ស្រាបៀរ​មួយ​​ចំនួន​​ដូចជា សា្របៀរអានឆ័រ (Anchor) និង​ស្រាបៀរ​ Tiger ជា​ដើម។ ដើម្បីបង្កើន​ប្រសិទ្ធភាព​វិលជុំ​​បន្ថែម​ទៀត​នៅ​ក្នុង​ខ្សែសង្វាក់​ តម្លៃ​ស្រូវ ក្រុមហ៊ុន​ក៏បាន​ធ្វើការងារ​រួម​គ្នា​ជា​មួយ​​​​អង្គការ​ភាព​ជាដៃគូ​ដើម្បី​ចីរភាព​​វិស័យ​កសិកម្មកម្ពុជា (CPSA) ដើម្បី​គាំទ្រ​​​​កសិករ​ក្នុង​ស្រុកតាមរយៈ​ការ​កសាង​​​​សមត្ថភាព៕

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនកម្លាំង GTVC អន្តរាគមន៍ ជួយស្ត្រី២នាក់ ឈឺពោះសម្រាលកូន ពីកោះរ៉ុង មកមន្ទីរពេទ្យបង្អែកខេត្ត

ព្រះសីហនុ៖ នៅថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០២៣​នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលយកស្ត្រី ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលកំពុងឈឺពោះសម្រាលកូន ចំនួន២ករណីផ្សេងគ្នា បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា៖ 

ករណីទី១-ស្រ្តីឈឺពោះសម្រាលកូន មានឈ្មោះ អ៊ែល លីដា អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ករណីទី២-ស្រ្តីឈឺពោះសម្រាលកូនមានឈ្មោះ មុំ គន្ធា អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បច្ចុប្បន្ន ស្រ្តីឈឺពោះសម្រាលកូន ទាំង២នាក់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ ដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕

កំពូលស្មាតហ្វូន Samsung Galaxy S23 Series ផ្ដល់ការកម្សាន្តគ្រប់ពេលវេលា គ្រប់ទីកន្លែងឥតដែនកំណត់…!!

(ភ្នំពេញ) ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣៖ ម៉ោះ! អ្នកណាគេខ្លះធ្លាប់ស្រមៃចង់ប្រើ និងចង់ក្រេបយកបទពិសោធន៍ការងារ និងការកម្សាន្តដ៏សម្បូរបែបលើកំពូលទូរស័ព្ទដៃស្មាតហ្វូន Samsung Galaxy S23 Series ដែលកំពុងតែឆក់យកបេះដូងអ្នកប្រើប្រាស់ស្មាតហ្វូនគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេសមិនឲ្យទាស់ចិត្តតែម្តង…! ជាពិសេសគឺអ្នកចូលចិត្តធ្វើការ និងមិត្តៗយុវវ័យដែលចូលចិត្តថតរូបភាព ឬវីដេអូ លេង TikTok, IG, Game, និងលេង Facebook…តែម្តង…!

ម៉េចបានហ៊ានថាចឹង…! ព្រោះ Samsung Galaxy S23 Series ដែលក្រុមហ៊ុន សាមសុង បានដាក់លក់ពេលនេះគឺជាត្រកូលស្មាតហ្វូនដែលមានសមត្ថភាពដ៏អស្ចារ្យលើកំពូលកាមេរ៉ាច្បាស់លម្អិតឥតខ្ចោះ ប្រព័ន្ធដំណើរការលឿនរលូន កម្លាំងថាមពលថ្មខ្លាំង ទំហំផ្ទុកធំ ដែលធ្វើឲ្យរាល់ការធ្វើការ និងការកម្សាន្តរបស់អ្នកកាន់តែរលូន…កាន់តែរីករាយ…!

ជាមួយនូវប៊ិចវេទិមន្ត S Pen ដែលជាជំនួយការដ៏ឆ្នើមសម្រាប់លោកអ្នក ទោះចង់កត់ត្រា កែឯកសារ ទម្លាក់ការងារ បញ្ជាថតរូប ឬវីដេអូ ឬបញ្ជាលើកម្មវិធីផ្សេងៗក៏បានយ៉ាងងាយស្រួល និងឆាប់រហ័សជាមួយនឹងប្រព័ន្ធដំណើរការល្បឿនលឿននៃបន្ទះឈីបដ៏កំពូល Snapdragon 8 Gen 2 ជំនាន់ចុងក្រោយបង្អស់…!

រឹតតែអស្ចារ្យជាងនេះជាមួយនឹងមុខងារ Samsung Dex នៅលើ Galaxy S23 Ultra ដែលផ្ដល់នូវបទពិសោធន៍ដ៏សម្បូរបែបដូចកុំព្យូទ័រអ៊ីចឹងដែរ…! មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់តភ្ជាប់ទៅកាន់កុំព្យូទ័រដោយមិនចាំបាច់ប្រើខ្សែ (Wirelessly)។ លោកអ្នកអាចធ្វើការងារលក្ខណៈ Office ឫ លេងហ្គេមដោយរលូនជាមួយការភ្ជាប់ទៅនឹងដៃហ្គេមក៏បាន។

លើសពីនេះទៅទៀត Samsung Galaxy S23 Series ក៏មានមុខងារថ្មី Image clipping ជាមុខងារដែលអាចឲ្យអ្នកប្រើប្រាស់កាត់ object ដូចជា មនុស្ស សត្វ ឬ វត្ថុ ដោយគ្រាន់តែធ្វើការចុចឲ្យយូរនៅលើរូបភាពដែលចង់កែ បន្ទាប់មកវានឹងត្រូវបានដកចេញពីរូបភាពជា PNG ដែលអាចចម្លង ឬ ចែករំលែក និងអាចរក្សាទុកបាន។

ជាមួយសមត្ថភាពកំពូលអេក្រង់ដែលមានភាពរលូននៅលើ Samsung Galaxy S23 Series (អូសលឿនយ៉ាងណាក៏មិនចេះទាក់ដែរ) ទោះលេងយូរយ៉ាងណាក៏មិនក្ដៅទូរស័ព្ទជាមួយប្រព័ន្ធបំភាយកម្ដៅបានល្អឥតខ្ចោះ ពិសេសថាមពលថ្មធំរហូតដល់ 5000mAh ផ្ដល់នូវថាមពលក្នុងការប្រើប្រាស់បានកាន់តែយូរ… ដែលធ្វើឲ្យរាល់ការកម្សាន្ត និងការធ្វើការកាន់តែជក់ចិត្តដិតអារម្មណ៍!

និយាយឲ្យខ្លី និងស្រួលយល់ទៅមាន Samsung Galaxy S23 Series គឺសឹងតែដូចមានអ្វីគ្រប់យ៉ាងក្នុងដៃអ៊ីចឹង…!! ក្រុមហ៊ុន សាមសុង គឺពិតជាធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាននូវអារម្មណ៏កាន់តែមានភាពងាយស្រួល… កាន់តែស៊ីវីល័យជាងមុនផងដែរ។

នៅចាំអីទៀតវើតៗទៅ…!! ជាមួយការថែមជូនដ៏ពិសេស Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ, ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារជាមួយគម្រោងស្មាតល្អរយៈពេល12ខែ, បង់រំលស់ជាមួយធនាគារ AEON +(0$ Down Payment) + ដោយគ្មានការប្រាក់ (0%) រយៈពេល 9 ខែ (គិតចាប់ពីថ្ងៃទិញ)។

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានការធានាត្រឹមត្រូវពីខាងក្រុមហ៊ុន!!!

ក្រុមហ៊ុន សាមសុង នៅតែបន្តគាំទ្រយ៉ាងពេញទំហឹងអស់ពីកម្លាំងកាយកម្លាំងចិត្ត ដើម្បីធ្វើយ៉ាងណាឲ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

កម្មវិធី​អក្ខរកម្ម​ឌីជីថល​ថ្មី​ នឹង​ជួយ​​​លើកកម្ពស់​ អក្ខរកម្ម​ឌីជីថល​ ដល់​​​សិស្សានុសិស្ស​កម្ពុជា

ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣៖ ក្រសួងអប់រំ យុវជន និងកីឡាអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប ឬ KAPE) និង​ក្រុមហ៊ុន Meta បាន​ប្រកាស​ដាក់​​ដំណើរការ​​កម្មវិធី​សិក្សាថ្មី​មួយ​នៅ​ក្នុង​ខែមេសា​ខាង​មុខ​នេះ ដើម្បី​លើក​កម្ពស់​ជំនាញ​ឌីជីថលនៅ​ក្នុង​វិស័យ​អប់រំ និង​ក្នុង​ចំណោម​សិស្សានុសិស្ស​​កម្ពុជា។

 ក្រសួងអប់រំ យុវជន និងកីឡា អង្គការ KAPE និងក្រុមហ៊ុន Meta បាន​និង​កំពុង​​ធ្វើការ​រួមគ្នា​ដើម្បី​ដាក់​ដំ​ណើរការ​​កម្មវិធី​អក្ខរកម្ម ​ឌីជីថលថ្មី​មួយ​ឈ្មោះថា កម្មវិធី​អក្ខរកម្ម​ឌីជីថលខ្មែរ (Khmer Digital Literacy Programme)ដែល នឹង​ធានា​ថាគោលបំណង​ របស់​កម្មវិធីនេះ​ត្រូវ​​សម្រេចបាន​​ក្នុង​រយៈ​ពេល​កំណត់។ ជា​ការ​​ចាប់​ផ្តើម សាលា​ជំនាន់ថ្មី​ចំនួន ​៦ នឹង​ត្រូវ​​បាន​ជ្រើសរើស ហើយ​គ្រូបង្គោល​ចំនួន ១២នាក់​ មក​ពី​សាលារៀងទាំង ៦ នេះនឹង​ត្រូវ​បាន​ជ្រើសរើស​ផងដែរ​ដើម្បី​ទទួល​ការ​បណ្តុះ​បណ្តាល​នៅ​ក្នុង​កម្មវិធី ​អក្ខរកម្ម​ឌីជីថល​ខ្មែរ។

​លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) មាន​ប្រសាសន៍​ថា៖«ខ្ញុំ​​រង់ចាំមើល​ លទ្ធផលរបស់​កម្មវិធី​អក្ខរកម្ម​ឌីជីថលខ្មែរ ថាតើ​កម្មវិធីនេះ​​នឹង​ផ្តល់​លទ្ធផល​​ជា​វិជ្ជមានដល់​សិស្ស និង​គ្រូរបស់​យើង​កម្រិត​ណា។វគ្គ​បណ្តុះ​បណ្តាល​នេះ​នឹង​ផ្តល់ជូន​​សាលារៀន​នូវ​ជំនាញចាំបាច់​ដើម្បី​ភាព​រីក​ចម្រើន​ក្នុង​យុគសម័យ​ឌីជីថល ហើយ​យើង​​រង់ចាំមើល​ការ​លូត​លាស់ និង​ភាព​ជោគជ័យរបស់​ពួកគេ»។

សិក្ខាសាលា​បណ្តុះបណ្តាលគ្រូបង្គោល (ToT)ដែល​រួម​បញ្ចូល​​គ្នា​នូវ​កម្ម​វិធីសិក្សា ព័ត៌មានវិទ្យា ដែល​មាន​ស្រាប់​នៅ​ក្នុង​សាលា​ជំនាន់ថ្មី និង​កម្មវិធី We Think Digital នឹង​ផ្តល់ជូន​​គ្រូ បង្គោល​​នូវ​​​ចំណេះដឹង​ដើម្បី​​​​បង្រៀន​​ក្នុងកម្មវិធីបណ្តុះបណ្តាល​អក្ខរកម្ម​នេះ​​ដល់​សិស្ស​នៅ​តាមសាលា​គោលដៅ។

កម្មវិធីបណ្តុះ​បណ្តាល​នេះ​មាន​គោល​បំណង​ផ្តោត​លើ​អ្នក​ដែល​ទើប​នឹង​ប្រើប្រាស់​អ៊ីនធឺណិតក៏​ដូច​ជាអ្នក​ដែល​ចង់​លើក​កម្ពស់​​​ជំនាញ​ឌីជីថល​ដែល​មាន​ស្រាប់។ សាលា​ជំនាន់​ថ្មី​ចំនួន​ប្រាំមួយ (NGS)ត្រូវបាន​ជ្រើស​ រើស​សម្រាប់​កម្មវិធីនេះ។

កម្មវិធីអក្ខរកម្ម​ឌីជីថលខ្មែរ គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ខែមេសា ឆ្នាំ​២០២៣ ហើយ​នឹង​មាន​រយៈ​ពេល ៦​ខែ ដែលនឹង​បញ្ចប់​នៅ​ខែ​កញ្ញា ឆ្នាំ២០២៣។ ក្នុង​អំឡុង​ពេល​សិក្សា​រយៈ​ពេល​ ៦​ខែនេះ  ក្រសួងអប់រំ យុវជន និងកីឡា អង្គការ KAPE និង​ក្រុមហ៊ុន Meta សង្ឃឹម​ថា​គ្រូបង្គោលទាំង១២នាក់នឹង​ចែកចាយបន្ត និងបង្រៀន​ចំណេះដឹងដែលគាត់ទទួលបានដល់សិស្ស​ចំនួនពី ៣ ០០០ ទៅ ៥ ០០០​​នាក់ជាមួយ​នឹង​ជំនាញ និង​ចំណេះ​ដឹង​ឌីជីថល​ដែលពួកគេ​អាច​ប្រើ​ប្រាស់ជាក់ស្តែង។

លោកបណ្ឌិត ហេង ភក្តី ប្រធាន​​​​គោលនយោបាយ​សាធារណៈ​នៃ​​ក្រុមហ៊ុន Meta ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍​ថា៖ «នៅ​ក្រុមហ៊ុន Meta យើង​ជឿ​ថាអក្ខរកម្ម​ឌីជីថល​មាន​សារៈសំខាន់​សម្រាប់​មនុស្ស គ្រប់គ្នា​ក្នុង​ការ​ចូលរួម​យ៉ាង​ពេញ​លេញ​នៅ​ក្នុង​ពិភព​ឌីជីថល។ យើង​មានមោទនភាព​ដែល​បាន​​គាំទ្រដល់​កម្មវិធីអក្ខរកម្ម​ជីថលខ្មែរនិង​កិច្ច​ប្រឹងប្រែងរបស់​កម្មវិធីនេះ​​ក្នុង​ការ​ផ្តល់​ជូន​​​ពលរដ្ឋ​កម្ពុជា​នូវ​ជំនាញដែល​ត្រូវការ​ដើម្បី​ប្រើប្រាស់​​អ៊ីនធឺណិត​ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព។ យើង​មាន​សេចក្តីរំភើប​ រីករាយ​​ដែលមើល​ឃើញ​លទ្ធផល​​ជាវិជ្ជមាន​ដែល​កម្មវិធី​នេះ​នឹង​ផ្តល់​ជូន​​សហគមន៍ហើយ​យើង​នឹងបន្ត

​ភាព​ជាដៃគូ​របស់យើង​ជា​មួយ​កម្មវិធី​នេះទៅមុខ​ទៀត»។

លោក ហ៊ីន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ KAPE មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ចាប់ដៃ​គូជា​មួយ​ក្រុមហ៊ុន Meta ដើម្បី​ដាក់ដំណើរការ​​កម្មវិធី​បណ្តុះបណ្តាល​នេះ ដោយសារ​កម្មវិធី​នេះ​​នឹង​ជួយ​សិស្ស និងគ្រូបង្រៀនឱ្យ​ បង្កើន​ជំនាញ​ឌីជីថល​របស់​ពួកគេ។

លោក​ ហ៊ីន ស៊ីមហួនក៏បានបន្តមានប្រសាសន៍​ថា៖«គោលដៅ​របស់​កម្មវិធី​អក្ខរកម្ម​ឌីជីថល​គឺដើម្បី​ផ្តល់ ជូន​ចំណេះដឹង និង​​​សមត្ថភាព​ដែលប្រជា​ពលរដ្ឋ​ត្រូវការសម្រាប់​ភាព​រីក​ចម្រើន​ក្នុង​យុគសម័យ​ឌីជីថល ​នាពេល​បច្ចុប្បន្ន តាម​រយៈ​​ការ​​ផ្តល់​​ជូន​មនុស្ស​គ្រប់​​គ្នានូវ​លទ្ធភាព​​ទទួលបានចំណេះដឹង​​ឌីជីថល​ ​តាម​​រយៈ​​កម្មវិធី​​នេះ»៕

កម្មវិធី Super App NHAM24 ពង្រីកការផ្តល់ជូនប័ណ្ណឌីជីថល ក្នុងភាពជាដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា

ភ្នំពេញ៖ NHAM24 ដែលជាកម្មវិធីស៊ុបភើរអេប និងជាសេវាកម្មដឹកជញ្ជូនម្ហូបអាហារដំបូងគេបង្អស់ ក្នុងព្រះរាជាណាចក្រកម្ពុជា បានចាប់ដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បីផ្តល់ជូននូវប័ណ្ណឌីជីថលជាច្រើនប្រភេទ ទៅកាន់អ្នកប្រើប្រាស់របស់ខ្លួន ។

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដ៏ពេញនិយមមួយនេះ គ្រោងនឹងពង្រីកបន្ថែមនូវប័ណ្ណទូទាត់បែបឌីជីថល របស់ខ្លួនទៅលើ មតិការកម្សាន្តដូចជា Discord, Netflix, Spotify, Amazon, Play Station, PUBG Mobile, Mobile Legends Bang Bang , Garena , VALORANT , Marvel , Razer Gold, Xbox, Nintendo, Play Station និងការមតិការផ្សេងៗទៀតជាច្រើន ។

លោក ចាន់ បូរីម៉ា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន NHAM24 បានមានប្រសាសន៍ថា “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់ពួកយើង ដើម្បីសម្រួលដល់ការប្រើប្រាស់ហិរញ្ញវត្ថុ និង ការទិញទំនិញអនឡាញសម្រាប់អតិថិនរបស់ NHAM24 ។ លោកបានបន្ថែមទៀតថា ការចាប់ដៃគូនេះនឹងផ្តល់នូវ អត្ថប្រយោជន៍ជាច្រើន ស្របជាមួយនឹងការរីកចម្រើន នៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស។ ពួកយើងជឿជាក់ថាកម្មវិធីទំនើប និងចម្រុះរបស់យើង នឹងចូលរួមជួយសម្រួល ដល់ការពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងផ្តល់នូវបទពិសោធន៍ ដ៍ល្អបំផុតសម្រាប់អ្នកប្រើប្រាស់កម្មវិធី NHAM24ផងដែរ” ។

លោក បានបន្តថា “ជម្រើសដ៏សម្បូរបែប និងទូលំទូលាយនៃប័ណ្ណឌីជីថល ដែលមានសម្រាប់អតិថិជន NHAM24 នឹងបង្កើនអោយកាន់តែមានជិតស្និទ្ធរវាង NHAM24 និងអ្នកប្រើប្រាស់។ យើងសង្ឃឹមថា ភាពជាដៃគូជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា នឹងនាំមកនូវការផ្លាស់ប្តូរដ៏វិជ្ជមាន ក្នុងការប្រើប្រាស់កម្មវិធី NHAM24” ។

លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយដែលក្រុមហ៊ុន NHAM24 បានយល់ព្រមនិងចាប់ដៃគូជាមួយនឹង ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា ក្នុងការលក់ប័ណ្ណទូទាត់ឌីជីថល ហើយយើងកាន់តែរំភើបក្នុងការត្រួសត្រាយ និងបន្ថែមភាពងាយស្រួល ដល់អ្នកប្រើប្រាស់កម្មវិធី NHAM24 ដែលមានចំនួន 600,000 នាក់។ ភាពជាដៃគូរួមគ្នាជាមួយ NHAM24 នេះពិតជានឹងផ្តល់នូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព និងលើកកម្ពស់ភាពចល័តផ្នែកហិរញ្ញវត្ថុ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា” ។
ឥឡូវនេះ អតិថិជនរបស់ NHAM24 ទាំងអស់ អាចទិញប័ណ្ណទូទាត់ឌីជីថលដែលផ្តល់ដោយ WalletCode តាមរយៈក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា ដែលចំណាយពេលកាន់តែរហ័សជាងមុន។

លោកអ្នកអាចទាញយកកម្មវិធី NHAM24 នៅលើ Google Play , App Store , Android និង AppGallery ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ 60% ចាប់ពី ថ្ងៃតទៅ រហូតដល់ ថ្ងៃទី 5 ខែ មេសា 2023 ។ សូមចូលទៅកាន់ NHAM24 app និង ចុច លើ Voucher ដើម្បីរកមើលទំនិញ និងសេវាកម្មដែលមាននៅលើវេទិកា ។

សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក រៀបចំកម្មវិធីដ៏ធំអស្ចារ្យ «យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៣» នៅផ្សារទំនើបអ៊ីអន២ មានអ្នកចូលរួមជាង ២០០នាក់

ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក បានរៀបចំកម្មវិធីដ៏ធំអស្ចារ្យ “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៣ (3rd Yoga & Meditation for Wellbeing)” កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅ AEON MALL Sen Sok City ដែលមានអ្នកចូលរួមចំនួនជាង ២០០នាក់។

សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក សូមធ្វើការកោតសរសើរចំពោះប្រធានគម្រោង លោក​ វ៉ុង​ សូរិយា​ និងអនុប្រធានគម្រោង កញ្ញា ជោត​ ដាលីន​ ដែលបានដឹកនាំក្រុមការងារយ៉ាងសកម្ម ក្នុងប្រតិបត្តិគម្រោងមួយនេះឡើងយ៉ាងរលូន និងទទួលបានភាពជោគជ័យគួរជាទីមោទន។

កម្មវិធីនេះប្រព្រឹត្តិឡើងក្នុងគោលបំណង ដើម្បី​លើកកម្ពស់សុខ​ភាពផ្លូវកាយ និងផ្លូវចិត្ត សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ និងចាស់ ដោយពួកគាត់ចំណាយពេលវេលាមួយព្រឹក ផ្តល់កាដូជូនមកឲ្យខ្លួនឯង មិនមែនជាទ្រព្យសម្បត្តិ ប៉ុន្តែជាការផ្តល់ពេលវេលា ក្នុងការសង្រួមចិត្តតាមរយៈការធ្វើយោគៈ និងសមាធិ ដែលលំហាត់ចិត្ត និងកាយ។

ឆ្លៀតក្នុងឱកាសនោះ កញ្ញា ស៊ុន ស៊ីហនិតនោវី ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក ឆ្នាំ២០២៣ សូមថ្លែងអំណរព្រះគុណ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព, លោក នឹម ឈុន្នី, អ្នកនាង យីម សុធារី  និងលោក យាន់ វណ្ណៈ ដែល​បានបន្តផ្ដល់មហា​កិត្តិយស​ក្នុង​ការចូលរួម​ជា​វាគ្មិន​ តាំង​ពីការក​កើតដំបូងរបស់គម្រោងមួយនេះក្នុងឆ្នាំ២០១៩ រហូតដល់ពេលបច្ចុប្បន្ន និងអំណរគុណដល់ក្រុមហ៊ុន Phnom Penh Precast Plants, ក្រុមហ៊ុន Morakot Park City, AEON MALL Sen Sok City ក៏ដូចជាក្រុមហ៊ុនជាច្រើនទៀត​ ដែលបានចូលរួមឧបត្ថម្ភ សហការបង្កើតគម្រោងនេះឡើង និងសូមអរគុណដល់យុវជនក្រុមការងារស្ម័គ្រចិត្ត ទាំងអស់ដែលបានសហការយ៉ាងល្អ។

ជាពិសេសមិនអាចខ្វះបាន គឺការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា និងការបរិច្ចាគវិភាគទានជូនទៅដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក សង្ឃឹមថាបងប្អូននឹងបន្តចូលរួមគាំទ្រគម្រោងផ្សេងៗទៀត របស់ JCI Toul Kork ក៏ដូចជាគម្រោងរបស់ JCI Cambodia សាខាផ្សេងៗទៀតដូចគ្នា។

ជាចុងក្រោយ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក សូមគោរពជូនពរបងប្អូនទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ចការងារ​ និង​ប្រកបដោយក្តីសោមនស្សរីករាយ សិរីសួស្តីក្នុងក្រុមគ្រួសារ ៕

ឧកញ៉ា ទៀ វិចិត្រ គោរពជូនពរ លោកមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ​ ដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»

លោកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់ លោកមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលត្រូវបាន​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យដំឡើងឋានន្តរស័ក្តិជា «នាយឧត្តមសេនីយ៍»។

ការដំឡើង ឋានន្តរស័ក្តិថ្នាក់ «នាយឧត្តមសេនីយ៍» នេះគឺពិតជាស័ក្តិសមនឹង សមត្ថភាព ស្នាដៃ សមិទ្ធផល និងការលះបង់ដ៏ធំធេង មិ​នអាចកាត់ថ្លៃបានរបស់ ឯកឧត្តមបណ្ឌិត ក្នុងការចូលរួមអភិវឌ្ឍ និងពង្រឹងសមត្ថភាព កងយោធពលខេមរភូមិន្ទ ក៏ដូចជាចូលរួមថែរក្សាការពារ និងអភិវឌ្ឍជាតិកម្ពុជា ឱ្យកាន់តែខ្លាំងក្លា និងមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្តបន្ទាប់។

យើងខ្ញុំទាំងអស់គ្នា សូមសម្តែងការកោតសរសើរ និងអរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តមបណ្ឌិត ក្នុងការការពារនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងសម្រាប់ថ្ងៃអនាគត និងសូមបង្ហាញជំហរគាំទ្រឯកឧត្ត​មបណ្ឌិត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ថ្ងៃអនាគតផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត ឱ្យទទួលបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ សូម ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លោក គួច ចំរើន អញ្ជើញបិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ មកកម្សាន្ត នៅខេត្តព្រះសីហនុ

0

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹក​អមស្ថានទូតថៃ ប្រចាំប្រទេសកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ អញ្ជើញបិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ មកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួម​ ពីលោកអភិបាលរងខេត្ត អភិបាលរងក្រុង ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងឆ្មាំឆ្មេរខេត្តព្រះសីហនុ និងវិស័យឯកជនចូលរួមសិក្សារយៈពេល ៥ថ្ងៃ។

លោកវរនាវីឯក ធុងឆាន ប៊ុនរៈថេប សេនានុព័ន្ធយោធាជើងទឹក អមស្ថានទូតថៃប្រចាំកម្ពុជា តំណាងឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឪ្យដឹងថា វគ្គបណ្តុះបណ្ដាលការជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះខាងផ្លូវទឹក ជាចំណុចចាប់ផ្តើម កិច្ចសហប្រតិបត្តិការ រវាងស្ថានឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ជាមួយអង្គភាពពាក់ព័ន្ធ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីលើកកំពស់សមត្ថភាពមន្ត្រី អាជ្ញាធរខេត្ត ក្នុងកិច្ច ការជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះខាងផ្លូវទឹក រួមទាំងកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចខេត្តព្រះសីហនុ ឪ្យកាន់តែរីកចំរើនទៅមុខតទៅ។ លទ្ធផល នៃវគ្គបណ្តុះបណ្តាលនេះ ក្រុមគ្រូបង្វឹកបានបញ្ជាក់ថា សិក្ខាកាមគ្រប់រូបមានការតាំងចិត្ត និងឆន្ទះខ្ពស់ក្នុងការសិក្សាហ្វឹកហ្វឺន នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដល់សិក្ខាកាមក្នុងការទទួលបានចំណេះដឹង សមត្ថភាព និងជំនាញក្នុងកិច្ចការជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះខាងផ្លូវទឹក ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ចំគោលដៅ និងតាមគោល បំណងរបស់លោក អភិបាលខេត្តព្រះសីហនុ​ ដែលចង់បាននាពេលកន្លងមក។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ បិទវគ្គបណ្តុះបណ្តាលខ្លី ស្តីពីការសង្គ្រោះជីវិតលើផ្ទៃទឹក ដើម្បីពង្រឹងសុវត្ថិភាពភ្ញៀវទេសចរ មកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុ។ វគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ គឺកើតចេញពីជំនួបរវាងខ្ញុំ និងលោក ឈឿតគៀត អាថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃ ប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្ហាញ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ លើវិស័យទេសចរណ៍ និងរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និត និងអាចធ្វើការរួមគ្នាលើកិច្ចសហការ ក្នុងវិស័យផ្សេងៗទៀត ដូចជាវិស័យពាណិជ្ជកម្ម ការតាំងពិពរណ៌សុខាភិបាល និងអប់រំជាដើម។ល។

លោកអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះគ្រូបង្វឹក និងជំនួយការគ្រូបង្វឹកដែលបានលះបង់ កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេសបង្វឹក និងបង្ហាត់បង្ហាញទាំងទ្រឹស្តី និងលំហាត់ជាក់ស្តែង នៅក្នុងថ្នាក់ និងកន្លែងហ្វឹកហាត់ដល់សិក្ខាកាមឆ្មាំឆ្នេរសមុទ្រចំនួន ២៤នាក់ ក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ។ ខ្ញុំសូមថ្លែងអំណរគុណ ចំពោះលោកឯកអគ្គរាជទូតថៃ ប្រចាំប្រទេសកម្ពុជា ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រ និងសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ ខ្ញុំមានជំនឿជឿជាក់ថា រយៈពេល ៥ថ្ងៃកន្លងមកនេះ ឆ្មាំឆ្នេររបស់យើងទទួល នូវចំណេះដឹង បទពិសោធន៍ និងការអនុវត្តជាក់ស្តែង អំពីវិធីសាស្ត្រជួយសង្រ្គោះជីវិតមនុស្សខណៈពេលមានគ្រោះ អាសន្ននៅលើផ្ទៃសមុទ្រ។ ស្នើសុំឱ្យសិក្ខាកាមយកចំណេះដឹង ពីវគ្គបណ្តុះបណ្តាលនេះ យកទៅជួយសង្គ្រោះជីវិតលើផ្ទៃសមុទ្រ ឱ្យមានប្រសិទ្ធភាព។

ថ្លែងអំណរគុណខេត្តចាន់បុរី ដែលកន្លងមក តែងតែបានជួយបណ្តុះបណ្តាល ស្តីពីឆ្មាំឆ្នេររបស់ខេត្តព្រះសីហនុ បានធ្វើការទំនាក់ទំនងរវាងខេត្តទាំងពីរ កាន់តែមានភាពស្និតស្នាលថែមទៀត ពិសេសផ្នែកវិស័យទេសចរណ៍ ថៃមានសមត្ថភាពអភិវឌ្ឍ លើសេវាកម្មទេសចរណ៍ ដោយឡែកកម្ពុជា នៃទស្សវត្តចុងក្រោយជួបនឹងសង្គ្រាមស៊ីវិល ដែលធ្វើឱ្យមានការរាំងស្ទះ ដល់វិស័យទេសចរណ៍ ក្រោយកម្ពុជាទទួលបានសន្តិភាព ជាង ២០ឆ្នាំ វិស័យទេសចរណ៍ បានជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិ កាន់តែល្អប្រសើរ ដោយសារប្រទេសយើងទាំងពីរ ជាប្រទេសសមាជិកអាស៊ាន ក្នុងការជួយជម្រុញលើកទឹកចិត្ត នៃទំនាក់ទំនងទេសចរណ៍ឆ្លងកាត់ ហើយកម្ពុជា និងថៃ ជាប្រទេសដែលមានព្រំដែនគោក ព្រំដែនសមុទ្រជាប់គ្នា ក្នុងការជួយលើកកម្ពស់វិស័យៃទេសចរណ៍ និងការផ្លាស់ប្តូរគ្នាទេសចរណ៍គ្នា ទៅវិញទៅមក ទន្ទឹមនោះយើងក៏ត្រូវពង្រឹងគុណភាព ឆ្មាំឆ្នេរសមុទ្ររបស់យើង ដើម្បីបំរើភ្ញៀវទេសចរណ៍ នៅពេលខាងមុខ ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល។

លោកមអភិបាលខេត្ត សង្ឃឹមថា ប្រទេសយើងទាំងពីរ នឹងបន្តការគាំទ្រ សេវាជួយសង្គ្រោះ ដើម្បីមានធនធានមនុស្ស បំរើសេវាជួយសង្គ្រោះ ប្រជាជនកម្ពុជា ដែលមកលេងកម្សាន្ត និងអាចជួយសង្គ្រោះ ជនបរទេសផ្សេងៗទៀត ដែលមកលេងកម្សាន្ត នៅខេត្តព្រះសីហនុ យើងមានភារកិច្ចជួយសង្គ្រោះមនុស្ស នៅលើផ្ទៃទឹក ដោយមិនមានរើសអើងជាតិសាសន៍នោះឡើយ៕

ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្ត កាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

(ភ្នំពេញ) ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៣៖ សម័យឥឡូវនេះកាន់ទូរស័ព្ទស្មាតហ្វូនដែលមានរាងស្អាតទាក់ទាញមិនទាន់គ្រប់គ្រាន់នៅឡើយទេ…! សំខាន់គឺត្រង់ថាទូរស័ព្ទនោះថតរូប និងវីដេអូបានច្បាស់លម្អិតឥតខ្ចោះ, មានប្រព័ន្ធដំណើរការដើរលឿនរលូន, មានថាមពលថ្មខ្លាំង, អេក្រង់ធំច្បាស់, មានប្រព័ន្ធការពារជ្រាបទឹក, និងមានគ្រឿងបន្លាស់ជាមួយនឹងការធានាត្រឹមត្រូវពីក្រុមហ៊ុន…!

កំពូលស្មាតហ្វូន Galaxy S23 Series ក្រៅពីមានសមត្ថភាពខ្ពស់លើកាមេរ៉ា200MP ដែលច្បាស់លម្អិតឥតខ្ចោះហើយ ក៏មានសមត្ថភាពខ្ពស់ក្នុងការផ្ដល់នូវអារម្មណ៍កាន់តែជក់ចិត្តក្នុងការលេងហ្គេមកម្សាន្តឥតដែនកំណត់…លេងកាន់តែជក់ដៃជាមួយនឹងអេក្រង់ធំ 6.8 អ៊ីញ 120Hz refresh rate ការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 2 សម្រាប់តែ Galaxy ជាបន្ទះឈីបកំពូលចុងក្រោយដែលខ្លាំងកប់ និងមានកម្មវិធី One UI 5.1 ដែលជាកម្មវិធីចុងក្រោយបង្អស់ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ ជាមួយការប្រើប្រាស់កាន់តែងាយស្រួលជាងមុន និងធ្វើការបានល្អឥតខ្ចោះជាងមុនជាមួយនឹងប្រព័ន្ធទប់កម្ដៅបានយ៉ាងល្អផងដែរ។

លើសពីនេះបច្ចេកវិទ្យាបង្ហាញក្រាហ្វិកដ៏មានអានុភាពដែលហៅថា Ray tracing ក៏ត្រូវបានអនុវត្តទៅលើ GPU របស់ Galaxy S23 Ultra ផងដែរ។ បច្ចេកវិទ្យានេះជួយបង្កើនរូបភាពឱ្យកាន់តែរស់រវើក និងបង្កើនការលេងហ្គេមជាក់ស្តែងដូចហ្គេមនៅលើកុំព្យូទ័រ ដោយបង្ហាញការឆ្លុះបញ្ចាំងពីពន្លឺ ស្រមោលនៅក្នុងហ្គេមកាន់តែច្បាស់ជាងមុនដូចពិតៗតែម្ដង។ ការលេងហ្គេមកម្សាន្តកាន់តែរីករាយ អស្ចារ្យជាងមុនជាមួយប្រព័ន្ធដំណើរការក្រាហ្វិក GPU ដែលត្រូវបានអាប់ដេតកាន់តែលឿនជាងម៉ូឌែលមុន 41% ដែលបង្ហាញពីក្រាហ្វិកច្បាស់លម្អិត និងបង្កើនកម្រិតនៃការជ្រមុជទៅក្នុងហ្គេមរឹតតែអស្ចារ្យ។

ពិសេសកម្លាំងថាមពលថ្មធំប្រើប្រាស់កាន់តែយូរជាមួយថាមពលថ្ម 5000mAh កម្លាំងសាក 45W (Super Charger) អាចសាកបានរហូតដល់ 65% ក្នុងរយៈ 30 នាទី និងកម្លាំងសាកឥតខ្សែ 15W (Super Wireless Charger) ផងដែរ។ ដូច្នេះដើម្បីទទួលយកនូវបទពិសោធន៍នៃដំណើរការដ៏លឿនរលូនអស្ចារ្យ លក្ខណៈពិសេសប្រកបដោយភាពច្នៃប្រឌិត និងសមត្ថភាពខ្ពស់ក្នុងការលេងហ្គេមកាន់តែជក់ចិត្ត…ជក់អារម្មណ៍ជាងមុនជាមួយ Samsung Galaxy S23 Series ដែលផ្តល់នូវបទពិសោធន៍ទូរស័ព្ទដែលមានពណ៌ស្រស់ឆើតឆាយ និងរស់រវើកជាងមុនសម្រាប់អ្នកប្រើប្រាស់។

Samsung Galaxy S23 Series ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យក្នុងការលេងហ្គេមដ៏ជក់ចិត្តបំផុត! រីករាយ…ជក់អារម្មណ៍ជាមួយការលេងកម្សាន្តឥតដែនកំណត់នៅលើកំពូលស្មានហ្វូន Samsung Galaxy S23 Series។ 

នៅចាំអីទៀត…!! ចាប់ផ្តើមទទួលយកនូវអារម្មណ៍ភ្ញាក់ផ្អើលដ៏អស្ចារ្យគ្មានព្រំដែនរាល់ថ្ងៃ ឥឡូវនេះភ្លាមទៅ…! ជាមួយការថែមជូនពិសេស Speaker JBL Flip5 ដ៏ស្រស់ស្អាតភ្លាមៗ, ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារជាមួយគម្រោងស្មាតល្អរយៈពេល12ខែ, បង់រំលស់ជាមួយធនាគារ AEON +(0$ Down Payment) + ដោយគ្មានការប្រាក់ (0%) រយៈពេល 9 ខែ (គិតចាប់ពីថ្ងៃទិញ)។

បញ្ជាក់: សូមអតិថិជនធ្វើការបញ្ជាទិញទូរស័ព្ទដៃដែលមានប័ណ្ណធានាត្រឹមត្រូវពីខាងក្រុមហ៊ុន!!!

ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តយុទ្ធនាការផ្សេងៗនៅទូទាំងពិភពលោកក្នុងការគាំទ្រ និងធ្វើយ៉ាងណាដើម្បីឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក World Expo 2030 នាពេលខាងមុខផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

TikTok ប្រកាសដាក់ដំណើរការមុខងារថ្មី សម្រាប់ក្មេងជំទង់ និងក្រុមគ្រួសារ ដើម្បីសុខុមាលភាពឌីជីថល

ថ្ងៃនេះ TikTok ប្រកាសដាក់ដំណើរការមុខងារថ្មីៗសម្រាប់ក្មេងជំទង់ ក្រុមគ្រួសារ និងសហគមន៍ដ៏ធំទូលាយរបស់ខ្លួន។ បណ្តាញទំនាក់ទំនងសង្គមដ៏ធំមួយនេះជឿថា បទពិសោធឌីជីថលគួរតែនាំមកនូវសេចក្តីរីករាយនិងដើរតួប្រកបដោយភាពវិជ្ជមាននៅក្នុងរបៀបដែលអ្នកប្រើប្រាស់បញ្ចេញមតិ ស្វែងរកគំនិត និងទំនាក់ទំនងគ្នា។ TikTok ក៏កំពុងកែលម្អមុខងារកំណត់រយៈពេលប្រើប្រាស់ (screen time tool) របស់ខ្លួនផងដែរ ជាមួយនឹងជម្រើសដែលអាចកែតាមតម្រូវការផ្ទាល់ខ្លួនជាច្រើនទៀត ក៏ដូចជាដាក់ដំណើរការមុខងារកំណត់លំនាំថ្មី (new default) សម្រាប់គណនីក្មេងជំទង់ និងពង្រីកមុខងារផ្គូផ្គងគ្រួសារ (Family Pairing) ដោយមាតាបិតាមានលទ្ធភាពគ្រប់គ្រងបានកាន់តែខ្លាំង។

ផ្លាស់ប្តូរដើម្បីជួយក្មេងជំទង់ឱ្យគ្រប់គ្រងរយៈពេលប្រើប្រាស់ TikTok របស់ពួកគេ

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ រាល់គណនីរបស់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៨ ឆ្នាំនឹងត្រូវកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃត្រឹម ៦០ នាទីដោយស្វ័យប្រវត្តិ។ បើទោះជាមិនមានការយល់ព្រមជាសមូហភាពលើរយៈពេលកំណត់ “ត្រឹមត្រូវ” ឬផលប៉ះពាល់នៃការកំណត់ពេលរយៈពេលប្រើប្រាស់ក៏ដោយ ក៏ TikTok បានពិគ្រោះយោបល់ជាមួយអ្នកជំនាញមកពី Digital Wellness Lab នៅមន្ទីរពេទ្យកុមារបូស្តុន និងការស្រាវជា្រវបច្ចុប្បន្នក្នុងការជ្រើសយករយៈពេលកំណត់ប្រើប្រាស់នេះ។ ប្រសិនបើដល់រយៈពេល ៦០ នាទីដែលបានកំណត់នេះ អ្នកប្រើប្រាស់ជាក្មេងជំទង់នឹងត្រូវតម្រូវឱ្យបញ្ចូលលេខកូដសម្ងាត់ដើម្បីបន្តប្រើប្រាស់ភ្លែតហ្វមនេះ ដែលតម្រូវឱ្យពួកគេធ្វើការសម្រេចចិត្តដើម្បីបន្តរយៈពេលប្រើប្រាស់ភ្លែតហ្វមនេះជាបន្តទៀត។

ការស្រាវជ្រាវក៏បង្ហាញផងដែរថា ការដឹងកាន់តែច្បាស់អំពីរបៀបដែល​អ្នកប្រើប្រាស់ចំណាយពេល​វេលារបស់ខ្លួនអាចជួយឱ្យពួកគេយល់ពីការសម្រេចចិត្តណាមួយរបស់ពួកគេ។ ដូច្នេះ TikTok ក៏កំពុងជំរុញឱ្យក្មេងជំទង់កំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃក្នុងការប្រើប្រាស់ភ្លែតហ្វមបណ្តាញសង្គមមួយនេះ ប្រសិនបើពួកគេមិនជ្រើសយកជម្រើសលំនាំដើម (Default) ដែលមានរយៈពេល ៦០ នាទី ហើយ​ចំណាយ​ពេលលើសពី ១០០ នាទីនៅលើភ្លែតហ្វម TikTok ក្នុងមួយថ្ងៃវិញ។ ការកំណត់​រយៈពេលប្រើ​ប្រាស់​នេះបង្កើតឡើងដោយផ្អែកលើការជំរុញមួយដែល TikTok បានដាក់ចេញកាលពីឆ្នាំមុន ដើម្បីលើកទឹកចិត្តក្មេងជំទង់ឱ្យបើកមុខងារ (enable) ការគ្រប់គ្រងរយៈពេលប្រើប្រាស់។ ការធ្វើតេស្តរបស់ TikTok បានរកឃើញថា វិធីសាស្រ្តនេះបានជួយបង្កើន​ការប្រើប្រាស់មុខងារកំណត់​រយៈពេលប្រើប្រាស់​របស់ខ្លួនប្រមាណ ២៣៤ភាគរយ។ លើសពីនេះ  TikTok នឹងផ្ញើសារជូនដំណឹងទៅកាន់ប្រអប់សារ​របស់គណនីក្មេងជំទង់​ទាំងអស់ប្រចាំសប្តាហ៍ដែលសារនោះ​សង្ខេបអំពីរយៈពេលប្រើ​ប្រាស់ដែលពួកគេ​ចំណាយលើភ្លែតហ្វមបណ្តាញសង្គមមួយនេះ។

មុខងារទាំងនេះបន្ថែមទៅលើការកំណត់សុវត្ថិភាព (safety settings) ដែលមានស្រាប់របស់ TikTok សម្រាប់គណនីក្មេងជំទង់។ ឧទាហរណ៍ អ្នកប្រើប្រាស់ដែលមានអាយុពី ១៣ ទៅ ១៥ ឆ្នាំបានកំណត់គណនីរបស់ពួកគេទៅជាឯកជនតាមលំនាំដើម (private by default) ដែលអនុញ្ញាតឱ្យក្មេងជំទង់បង្កើតជម្រើសប្រកបដោយការយល់ដឹងច្បាស់លាស់អំពីថាតើអ្វីដែលពួកគេអាចចែករំលែក ចែករំលែកនៅពេលណា និងចែករំលែកជាមួយអ្នកណា។ ការផ្ញើសារដោយផ្ទាល់នឹងអាចប្រើប្រាស់បានសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅប៉ុណ្ណោះ ហើយការផ្សាយបន្តផ្ទាល់អាចប្រើប្រាស់បានសម្រាប់តែអ្នកប្រើប្រាស់ដែលមានអាយុយ៉ាងតិច ១៨ ឆ្នាំផងដែរ។

ជួយគ្រួសារឱ្យមានការសន្ទនាអំពីសុខុមាលភាពឌីជីថល

ឪពុកម្តាយឬអាណាព្យាបាលជាញឹកញាប់គឺជាមនុស្សដំបូងគេដែលក្មេងជំទង់ត្រូវការនៅពេលដែលពួកគេត្រូវការជំនួយ ដូច្នេះអាណាព្យាបាលក្លាយជាដៃគូសំខាន់បំផុតមួយរបស់ TikTok។ នៅពេលដែល TikTok បន្តបង្កើតគំនិតថ្មីៗអំពីរបៀបដែលខ្លួនផ្តល់សិទ្ធិអំណាចដល់គ្រួសារ បណ្តាញសង្គមមួយនេះកំពុងបន្ថែមមុខងារថ្មីចំនួនបីទៅកាន់មុខងារផ្គូផ្គងគ្រួសារ (Family Pairing)

  •  មុខងារកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃផ្ទាល់ខ្លួន៖ អាណាព្យាបាលនឹងអាចប្រើមុខងារ​ផ្គូផ្គងគ្រួសារ (Family Pairing) ដើម្បីប្ដូរការកំណត់រយៈពេលប្រើប្រាស់ប្រចាំថ្ងៃសម្រាប់កូនៗរបស់ពួកគេ រួមទាំងការជ្រើសរើសយករយៈពេលកំណត់ផ្សេងៗគ្នាអាស្រ័យលើថ្ងៃនីមួយៗនៃសប្តាហ៍។ មុខងារនេះផ្តល់ឱ្យគ្រួសារនូវជម្រើសបន្ថែមទៀតដើម្បីបន្ស៊ីពេលវេលាប្រើប្រាស់ភ្លែតហ្វម TikTok ទៅនឹងកាលវិភាគសាលារៀន វិស្សមកាល ឬដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។
  • ផ្ទាំងគ្រប់គ្រងរយៈពេលប្រើប្រាស់៖ TikTok កំពុងនាំយកផ្ទាំងគ្រប់គ្រងរយៈពេលប្រើប្រាស់ (screen time dashboard) របស់ខ្លួនទៅកាន់មុខងារផ្គូផ្គងគ្រួសារ (Family Pairing) ដែលផ្តល់ជូនសេចក្តីសង្ខេបអំពីរយៈពេលប្រើប្រាស់តាមអ៊ែប (App) ចំនួនដងដែលបើកដំណើរការ TikTok និងព័ត៌មានលម្អិតអំពីរយៈពេលសរុបដែលបានចំណាយក្នុងអំឡុងពេលថ្ងៃនិងពេលយប់។ តាមការស្រាវជ្រាវថ្មីៗរបស់ខ្លួន TikTok ដឹងថា ការកំណត់រយៈពេលប្រើប្រាស់គឺជាប្រធានបទមួយក្នុងចំណោមប្រធានបទនានាដែលឪពុកម្តាយពិភាក្សាជាមួយកូនៗរបស់ពួកគេញឹកញាប់បំផុត ហើយបណ្តាញសង្គម TikTok ចង់គាំទ្រអាណាព្យាបាលតាមរយៈការផ្តល់ព័ត៌មានដែលពាក់ព័ន្ធដើម្បីជួយពួកគេក្នុងការណែនាំកូនៗរបស់ពួកគេ។
  • បិទសារជូនដំណឹង៖ សារជូនដំណឹងជួយអ្នកប្រើប្រាស់ឱ្យរក្សាទំនាក់ទំនង ប៉ុន្តែមានពេលខ្លះសារជូនដំណឹងអាចជាការរំខានមួយផងដែរ។ TikTok កំពុងដាក់ដំណើរការការកំណត់ថ្មី (new setting) មួយដែលអាចឱ្យឪពុកម្តាយកំណត់កាលវិភាគបិទសារជូនដំណឹងសម្រាប់កូនៗរបស់ពួកគេ។ គណនីរបស់អ្នកប្រើប្រាស់ដែលមានអាយុពី ១៣ ទៅ ១៥ ឆ្នាំនឹងមិនទទួលបានសារជូនដំណឹងនេះទេចាប់ពីម៉ោង ៩ យប់ទៅ ហើយសម្រាប់គណនីរបស់អ្នកប្រើប្រាស់ដែលមានអាយុពី ១៦ ទៅ ១៧ ឆ្នាំ សារជូនដំណឹងនេះត្រូវបានបិទចាប់ពីម៉ោង ១០ យប់ទៅ។

ក្មេងជំទង់គ្រប់រូបមានភាពខុសគ្នា ហើយគ្រួសារនីមួយៗក៏មានភាពខុសៗគ្នាដែរ។ ដូច្នេះហើយទើប TikTok នៅតែផ្តោតលើការផ្តល់ជូនឪពុកម្តាយដែលជាដៃគូរបស់ខ្លួននូវព័ត៌មានដែលពួកគេត្រូវការអំពី TikTok។ TikTok ធ្វើបែបនេះតាមរយៈភាពជាដៃគូជាមួយអ្នកបង្កើតមាតិកា អ្នកជំនាញក្នុងឧស្សាហកម្ម និងយុទ្ធនាការផ្សាយពាណិជ្ជកម្មដែលផ្តោតលើមុខងារសុវត្ថិភាព។ [សហរដ្ឋអាមេរិកតែប៉ុណ្ណោះ បន្ថែមលើវីដេអូអប់រំដែលមាននៅក្នុងអ៊ែប (in-app educational videos) អំពីមុខងារ ផ្គូផ្គងគ្រួសារ (Family Pairing) ដែលមានអ្នកបង្កើតមាតិកានានាដូចជា @team2moms និង @handsonfamily TikTok បន្តធ្វើការជាមួយឪពុកម្តាយនិងក្រុមគ្រួសារតាមរយៈយុទ្ធនាការទូរទស្សន៍ជាតិនិងក្នុងស្រុក និងយុទ្ធនាការឌីជីថលដែលចែករំលែកគន្លឹះនានា និងការចាប់ផ្តើមសន្ទនាសម្រាប់ឪពុកម្តាយដើម្បីជំរុញពួកគេឱ្យមានការសន្ទនាជាមួយកូនៗវ័យជំទង់របស់ខ្លួនអំពីសុវត្ថិភាពលើអ៊ីនធឺណិត]។ បណ្តាញសង្គមមួយនេះក៏នឹងបន្តបង្ហាញព័ត៌មានអំពីមុខងារផ្គូផ្គងគ្រួសារទៅកាន់អ្នកប្រើប្រាស់មួយចំនួនរបស់ខ្លួននៅក្នុងអ៊ែបផងដែរ ដើម្បីជួយពួកគេឱ្យយល់អំពីជម្រើសដែលអាចមានប្រយោជន៍សម្រាប់ពួកគេ ឬសម្រាប់នរណាម្នាក់ដែលពួកគេស្គាល់។ TikTok សង្ឃឹមថា មុខងារពិសេសទាំងនេះនឹងបន្តជួយគ្រួសារឱ្យបង្កើតការសន្ទនាអំពីសុវត្ថិភាព និងសុខុមាលភាពនៅក្នុងពិភពឌីជីថលរបស់ខ្លួន។

ការគ្រប់គ្រងរយៈពេលប្រើប្រាស់ថ្មីសម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា

TikTok ចង់ឱ្យសហគមន៍របស់ខ្លួនមានអារម្មណ៍ថា ពួកគេមានការគ្រប់គ្រងលើគណនី TikTok របស់ពួកគេ។ បន្ថែមពីលើការនាំយកមុខងារថ្មីទាំងនេះទៅកាន់មុខងារផ្គូផ្គងគ្រួសារ អ្នកប្រើប្រាស់នឹងអាចកំណត់រយៈពេលប្រើប្រាស់ភ្លែតហ្វមផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ថ្ងៃនីមួយៗនៃសប្តាហ៍ និងកំណត់កាលវិភាគបិទសារជូនដំណឹង។ លើសពីនេះ TikTok កំពុងដាក់ឱ្យប្រើប្រាស់សារក្រើនរំលឹកឱ្យចូលគេង (sleep reminder) ដើម្បីជួយអ្នកប្រើប្រាស់ឱ្យងាយស្រួលរៀបចំផែនការនៅពេលដែលពួកគេមានបំណងមិនប្រើប្រាស់ភ្លែតហ្វមនៅពេលយប់។ អ្នកប្រើប្រាស់អាចកំណត់រយៈពេលប្រើប្រាស់ហើយនៅពេលដល់ពេលកំណត់ នឹងមានផ្ទាំងលេចចេញឡើងដើម្បីរំលឹកពួកគេថាដល់ពេលត្រូវបិទភ្លែតហ្វមហើយ។

TikTok នឹងបន្តវិនិយោគលើការកែលម្អមុខងារបច្ចុប្បន្នរបស់ខ្លួនក៏ដូចជាការណែនាំមុខងារថ្មីៗដើម្បីជួយអ្នកប្រើប្រាស់ឱ្យអាចគ្រប់គ្រងការប្រើប្រាស់របស់ពួកគេបាន ខណៈដែលពួកគេបង្ហាញពីភាពច្នៃប្រតិដ្ឋរបស់ពួកគេដើម្បីបង្កើតទំនាក់ទំនងប្រកបដោយអត្ថន័យ និងរីករាយជាមួយការកម្សាន្ត៕

អ្នកនិពន្ធ៖ Cormac Keenan ប្រធានផ្នែកទំនុកចិត្តនិងសុវត្ថិភាព TikTok