Home Blog Page 7

ការប្រគល់រថយន្ត ២៥០០ គ្រឿងក្នុងឆ្នាំ ២០២៥ គឺជាសមិទ្ធផលមួយ និងជាការចាប់ផ្តើមថ្មី

0

ភ្នំពេញ: រថយន្ត BYD គ្រឿងទី ២៥០០ ក្នុងឆ្នាំ ២០២៥ ត្រូវបានប្រគល់ជូនម្ចាស់រថយន្តជាផ្លូវការ។ តួលេខខ្លួនវាមិនស្មុគស្មាញទេ ប៉ុន្តែអត្ថន័យដែលវាបានតំណាងគឺសំខាន់ជាង ២៥០០ ទៅទៀត។ នេះគឺជាចម្លើយវិជ្ជមាន ២៥០០ ក្នុងឆ្នាំ ២០២៥, ជាការចាប់ផ្តើមនៃទំនុកចិត្ត២៥០០ ដង និងជាជំហានមួយឆ្ពោះទៅកាន់អនាគតសម្រាប់២៥០០គ្រួសារ នៅពេលដែលពួកគេប្រឈមមុខនឹងជម្រើសនៃការធ្វើដំណើរ។ លើសពីនេះទៅទៀត វាគឺជាការចាក់ឫស និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន BYD នៅលើទឹកដីកម្ពុជា។

ការប្រគល់រថយន្តនីមួយៗគឺជាការចាប់ផ្តើមនៃទំនាក់ទំនងមួយ

“Every Sale, A New Friendship” ដែលជាបាវចនាដែលបានបោះពុម្ពនៅលើជញ្ជាំងខាងក្រោយនៃព្រឹត្តិការណ៍នេះ មើលទៅសាមញ្ញជាពិសេសនៅក្រោមពន្លឺភ្លើង។ វាមិនមែនជាពាក្យស្លោកទីផ្សារទេ ប៉ុន្តែវាជាការសន្យាមួយ។

នៅក្នុងពិធីនេះ អតិថិជនចាស់ៗជាច្រើននាក់បានឡើងលើឆាក។ ពួកគេមិនបានប្រើពាក្យស្មុគស្មាញទេ ប៉ុន្តែបានចាប់ផ្តើមនិយាយពីរឿងតូចតាចក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ – អ្នកខ្លះនិយាយថា BYD ធ្វើឱ្យការធ្វើដំណើររបស់គាត់កាន់តែងាយស្រួល។ អ្នកខ្លះទៀតនិយាយថា ស្ថានីយប្រេងឥន្ធនៈលែងជាកន្លែងដែលត្រូវទៅរៀងរាល់សប្តាហ៍ទៀតហើយ។ហើយអ្នកខ្លះទៀតនិយាយថា ភាពស្ងៀមស្ងាត់ និងស្ថិរភាពធ្វើឱ្យការធ្វើដំណើររបស់គ្រួសារមានភាពកក់ក្តៅ និងសុវត្ថិភាព។

ពួកគេបានចែករំលែកមិនមែនអំពីផលិតផលទេ ប៉ុន្តែជាបំណែកនៃជីវិតដែលពួកគេបានចំណាយជាមួយ BYD – ការធ្វើដំណើរទៅធ្វើការ ការធ្វើដំណើរកម្សាន្តនៅថ្ងៃបុណ្យ និងការទៅលេងមិត្តភក្តិ និងក្រុមគ្រួសារ។មានតែនៅពេលដែលម៉ាកយីហោមួយបានចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះ ទើបវាអាចប្រែក្លាយពី ‘ជម្រើស’ទៅជា ‘ការពឹងផ្អែក’ និងអាចប្រែក្លាយពី ‘ទង្វើនៃការទិញរថយន្ត’ ទៅជា‘ទំនាក់ទំនងទំនុកចិត្ត’ ដ៏ជ្រាលជ្រៅ។

ពីភ្នំពេញទៅទូទាំងប្រទេស ក្រុមហ៊ុន BYD កំពុងកសាងប្រព័ន្ធសេវាកម្មក្រោយពេលលក់ថ្មី ការប្រគល់រថយន្ត ២៥០០ គ្រឿងគឺជាការទទួលស្គាល់ផលិតផលប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការបន្តនៃសេវាកម្ម និងទំនុកចិត្ត។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅពេលដែលចំនួនអ្នកប្រើប្រាស់បន្តកើនឡើង សម្ពាធនៃសេវាកម្មក្រោយពេលលក់ក៏បានកើនឡើងផងដែរ។ ក្រុមហ៊ុន BYD Cambodia របស់ Harmony Auto មិនបានគេចវេសពីបញ្ហានេះទេ ប៉ុន្តែបានជ្រើសរើសប្រឈមមុខនឹងបញ្ហាប្រឈមនិងពន្លឿនការកសាងប្រព័ន្ធសេវាកម្មថ្មី។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងពង្រីកបណ្ដាញចែកចាយយ៉ាងសកម្ម ហើយគ្រោងនឹងបង្កើនចំនួនហាងសរុបដល់ ១៣ កន្លែងនៅត្រឹមចុងឆ្នាំនេះ ដើម្បីឱ្យការទិញរថយន្ត និងការប្រឹក្សាយោបល់កាន់តែងាយស្រួលសម្រាប់អតិថិជន។ នៅភ្នំពេញ ក្រុមហ៊ុនក៏នឹងបន្ថែមមណ្ឌលសេវាកម្មចំនួន ៣ទៀតនៅចុងឆ្នាំ ដែលនឹងធ្វើឱ្យចំនួនមណ្ឌលសេវាកម្មក្រោយពេលលក់នៅភ្នំពេញកើនដល់ ៤ កន្លែង។

បណ្ដាញសេវាកម្មក្រោយពេលលក់ក៏កំពុងត្រូវបានពង្រឹងផងដែរដែលរួមមានទាំងគម្រោងសាងសង់ថ្មីៗដូចជាហាងលក់រថយន្ត Flagship នៅតាមបណ្ដោយផ្លូវសម្ដេចតេជោ ហ៊ុន សែន មណ្ឌលសេវាកម្មនៅសៀមរាប និងមណ្ឌលសេវាកម្មនៅក្រុងព្រះសីហនុ។ គម្រោងទាំងនេះនឹងបើកដំណើរការនៅក្នុងត្រីមាសទី ៤។

បន្ថែមពីនេះ ក្រុមហ៊ុនក៏កំពុងពន្លឿនការរៀបចំបណ្ដាញសេវាកម្មនៅខេត្តបាត់ដំបងផងដែរ ដើម្បីធានាថាវាអាចដាក់ឱ្យដំណើរការផ្លូវការនៅចុងឆ្នាំនេះ ក្នុងគោលបំណងផ្ដល់សេវាកម្មគាំទ្របានទាន់ពេលវេលា និងនៅកៀកបំផុតសម្រាប់ម្ចាស់រថយន្តនៅក្នុងបណ្ដាខេត្តផ្សេងៗទៀត។

ទន្ទឹមនឹងនេះដែរ រោងចក្រផលិតរថយន្តរបស់ BYD ដែលពិតជាជាកម្មសិទ្ធិរបស់កម្ពុជាក៏កំពុងសាងសង់ផងដែរ ហើយវាត្រូវបានរំពឹងថានឹងចាប់ផ្តើមផលិតនៅក្នុងឆ្នាំនេះ។ នេះមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវប្រសិទ្ធភាពនៃការប្រគល់រថយន្តក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជំរុញការងារក្នុងស្រុក និងការអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ថាមពលថ្មីផងដែរ។ ក្រុមហ៊ុន BYD បានផ្លាស់ប្តូរពី ‘ការនាំចូលរថយន្ត’ ទៅជា ‘ការផលិតក្នុងស្រុក’ ដែលបានចាក់ឫសយ៉ាងជ្រៅនៅលើទឹកដីកម្ពុជា។ ចំនួននៃការប្រគល់កំពុងកើនឡើង ហើយការរំពឹងទុករបស់អតិថិជនក៏កំពុងកើនឡើងផងដែរ។ ក្រុមហ៊ុន BYD យល់ច្បាស់ថា៖ សមត្ថភាពនៃសេវាកម្មត្រូវតែផ្គូផ្គងនឹងទំនុកចិត្តរបស់ម៉ាកយីហោ។

ការបង្ហាញផលិតផលថ្មី នាំមកនូវជំពូកថ្មីនៃការធ្វើដំណើរបៃតង

នៅក្នុងព្រឹត្តិការណ៍ថ្លែងអំណរគុណអតិថិជននេះ ក្រុមហ៊ុន BYD បានណែនាំនូវម៉ូដែលថ្មីពីរគឺ BYD Sealion 7 និង BYD M9 ដែលបង្ហាញពីភាពខ្លាំងនៃនវានុវត្តន៍របស់ខ្លួននៅក្នុងវិស័យថាមពលថ្មី និងបំពេញតម្រូវការទីផ្សាររបស់កម្ពុជាសម្រាប់ការធ្វើដំណើរបៃតង។

BYD Sealion 7 គឺជាប្រភេទរថយន្ត SUV អគ្គិសនីសុទ្ធទំនើបថ្មីស្រឡាង ដែលអាចបើកបរបានចម្ងាយឆ្ងាយបំផុតដល់ទៅ ៥២០ គីឡូម៉ែត្រ។ រីឯ BYD M9 វិញ គឺជាប្រភេទរថយន្ត MPV ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើប និងភាពប្រណីត ដោយបំពាក់បច្ចេកវិទ្យា Super Hybrid ដែលអាចជួយឱ្យរថយន្តបើកបរបានចម្ងាយកាន់តែឆ្ងាយនៅពេលចាក់ប្រេងពេញ និងសាកភ្លើងពេញ។

រថយន្តម៉ូដែលថ្មីទាំងពីរនេះ គ្រោងនឹងចេញលក់ជាបន្តបន្ទាប់នៅក្នុងខែតុលាខាងមុខ ដែលមិនត្រឹមតែជួយបំពេញបន្ថែមជម្រើសផលិតផលរបស់ BYD នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ជូននូវជម្រើសនៃការធ្វើដំណើរដ៏ប្រណីត ឆ្លាតវៃ និងបៃតងដល់អតិថិជនផងដែរ។ នេះសបញ្ជាក់ឱ្យឃើញពីភាពលេចធ្លោរបស់ BYD ក្នុងការដឹកនាំនិន្នាការថ្មីនៃការធ្វើដំណើរដ៏បៃតង និងឆ្លាតវៃនៅក្នុងប្រទេសកម្ពុជា។

កម្ពុជាកំពុងក្លាយជាទីផ្សារអាទិភាពរបស់ក្រុមហ៊ុន BYD

ក្រុមហ៊ុន BYD បានចាត់ទុកកម្ពុជាជាទីផ្សារយុទ្ធសាស្ត្រដែលតម្រូវឱ្យមានការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ។ វាគឺជាទីផ្សារអាទិភាពដែលក្រុមហ៊ុនពិតជាសង្ឃឹមថានឹងធ្វើការអភិវឌ្ឍន៍រយៈពេលវែង និងផ្តល់សេវាកម្មស៊ីជម្រៅ។ នៅក្នុងជម្រើសផលិតផល ក្រុមហ៊ុន BYD បានសម្រេចការគ្របដណ្តប់ពេញលេញចាប់ពីការធ្វើដំណើរប្រចាំថ្ងៃ រហូតដល់រថយន្តអាជីវកម្មខ្នាតមធ្យម និងធំ និងពីអគ្គិសនីសុទ្ធទៅ Super Hybrid ៖ ម៉ូដែលអគ្គិសនីសុទ្ធចំនួនបួនគឺ Seagull, ATTO2, ATTO3, HAN និងម៉ូដែល Super Hybrid បីគឺ Sealion 5, Sealion 6, Shark 6 ដែលបំពេញតម្រូវការផ្សេងៗដូចជា៖ ក្នុងក្រុង គ្រួសារ អាជីវកម្ម និងក្រៅផ្ទះ។ នាពេលអនាគត ក្រុមហ៊ុន BYD នឹងបន្តពង្រីកការណែនាំផលិតផលការវិនិយោគសេវាកម្ម និងកិច្ចសហប្រតិបត្តិការក្នុងស្រុក ដើម្បីធ្វើឱ្យ‘រថយន្តថាមពលថ្មី’ មិនត្រឹមតែជាជម្រើសមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជា‘ផ្នែកមួយនៃជីវិតប្រចាំថ្ងៃ’ របស់ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ។

២៥០០ គ្រឿង គឺជាតួលេខមួយ ក៏ជាចម្លើយផងដែរ វាតំណាងឱ្យមនុស្ស ២៥០០ នាក់ដែល “មានឆន្ទៈក្នុងការជឿ”; វាក៏ជាដំណើរការដែលក្រុមហ៊ុន BYD បានរីកចម្រើនពីមនុស្សមិនស្គាល់គ្នានៅក្នុងទីផ្សារមួយ ក្លាយទៅជាអ្នកចូលរួមក្នុងជីវិតរបស់ប្រជាជន។ វាថែមទាំងមានន័យថា លទ្ធភាពនៃការប្រគល់រហូតដល់ ៤០០០, ៥០០០, ឬ១០០០០ គ្រឿងនាពេលអនាគតបានត្រៀមរួចជាស្រេចដើម្បីកើតឡើង។ នៅក្នុងនិន្នាការដ៏ធំនៃការនាំចេញរថយន្តថាមពលថ្មីទៅកាន់បរទេសក្រុមហ៊ុន BYD មិនបានជ្រើសរើសផ្លូវកាត់ដើម្បី ‘ទទួលបានប្រាក់ចំណេញរហ័ស’ នោះទេ ប៉ុន្តែបានដើរលើផ្លូវដ៏វែងឆ្ងាយនៃការ‘កសាងទំនុកចិត្ត’។ នៅកម្ពុជា ផ្លូវនេះទើបតែចាប់ផ្តើមប៉ុណ្ណោះ។ យើងដឹងយ៉ាងច្បាស់ថា ភាពជោគជ័យរហ័សគឺងាយស្រួលសម្រេចបាន ប៉ុន្តែទំនុកចិត្តយូរអង្វែងគឺពិបាកនឹងទទួលបាន។ ហើយផ្លូវដែលយើងត្រូវដើរគឺជាផ្លូវដ៏វែងឆ្ងាយដែលត្រូវការការអត់ធ្មត់ និងភាពស្មោះត្រង់ – ដើម្បីសម្រេចបាននូវភាពយូរអង្វែងពិតប្រាកដនៅក្នុងផលិតផល សេវាកម្ម ការផលិត និងទំនាក់ទំនងអារម្មណ៍។

យើងតែងតែជឿថា រាល់ការប្រគល់រថយន្តនីមួយៗ គឺជាការចាប់ផ្តើមនៃសាច់រឿងមួយ។ Every Sale, A New Friendship. នេះគឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន BYD ចំពោះទីផ្សារ និងជាចម្លើយចំពោះអ

រកឃើញហើយ សុរៈភិន ជាម្ចាស់ពាន Road 2the star រដូវកាលទី៤

0

កាលពីយប់មិញ ពិតជាកក្រើកជាមួយការសម្តែង លើឆាកប្រកួតវគ្គផ្តាច់ព្រ័ត្រ Road 2the Starរដូវកាលទី៤ ពីមួយឆាកទៅមួយឆាកពិតជាអស្ចារ្យ ធ្វើអោយឆាកប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរដូវកាលទី៤នេះ ពោរពេញដោយសម្លេងហ៊ោកញ្ជ្រៀវពេញស្ទូឌីយូ។

ចំណែកឯបេក្ខជនTop5ទាំង៥រូប ពិតជាប្រឹងប្រែងបញ្ចេញអស់ នូវសមត្ថភាព ដើម្បីដណ្តើមយកពានសម្រាប់រដូវកាលថ្មី ។ ៤វិញ្ញាសាររួមបញ្ចូលគ្នា លើឆាកតែមួយពិតជាធ្វើអោយអ្នកទស្សនាសសើរមិនដាច់ពីមាត់ នូវទេពកោសល្យបេក្ខជន Road 2theStar ដែលអាចធ្វើបានគ្រប់វិញ្ញាសារ មិនថា បង្ហាញម៉ូដ សម្តែង ច្រៀង អមដោយក្បាច់រាំ និងការសម្តែងសូយ៉ាងជក់ចិត្ត។

ជើងខ្លះប៉ះជើងខ្លាំង ទីបំផុត សុរ:ភិន RS02 ពិតជាធ្វើបានល្អមិនថាបទមនោសញ្ចេតនា បទញាក់ ក្បាច់រាំហើយអាចរាំរបាំបុរាណបានទៀតផង ជាពិសេស សុរ:ភិន ក៏ទទួលបានការVoteគាំទ្រយ៉ាងច្រើន រហូតដណ្តើមបានពាន Road 2the Starរដូវកាលទី៤ គួរបញ្ជាក់ថា សុរ:ភិនជាបេក្ខជនជើងខ្លាំងមួយរូប តាំងពីវគ្គជម្រុះដំបូង រហូតដល់សប្តាហ៍ចុងក្រោយ សុរ:ភិន បានអភិវឌ្ឈន៍សមត្ថភាពកាន់តែខ្លាំង ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ហើយនៅឆាកផ្តាច់ព្រ័ត្រនេះ សុរ:ភិន កាន់តែលេចធ្លោ ស័ក្កសមជាជាម្ចាស់ពាន Road 2the Star រដូវកាលទី៤ នេះ ។

គួរបញ្ជាក់ថា ហ្គេតប៊ី គឺជាផលិតផលរបស់ក្រុមហ៊ុនមែនដឹមជប៉ុន ហើយម៉ាកយីហោហ្គេតប៊ី គឺមានដើមកំណើតនៅប្រទេសជប៉ុន ហ្គេតប៊ី មានទស្សន:វិស័យជួយគាំទ្រយុវជនកម្ពុជា ហើយហ្គេតប៊ីបានឧបត្ថម្ភផ្តាច់មុខកម្មវិធី Road 2the Star ៤រដូវកាលមកហើយ មិនត្រឹមតែជាអ្នកឧបត្ថម្ភកម្មវិធីប៉ុណ្ណោះទេ ហ្គេតប៊ី បានកែប្រែ
បេក្ខជនអោយកាន់តែស្រស់សង្ហា និងមានភាពលេចធ្លោ ជាមួយផលិតផលហ្គេតប៊ីជាច្រើនប្រភេទ ដូចជាផលិតផលច្នៃម៉ូដសក់ GATSBY Styling Wax, Styling Pomade, ហ្វូមលាងមុខត្រជាក់ហ្គេតប៊ី , រ៉ូលអនលុញក្លៀក ,ស្ព្រៃយិ៍បាញ់ក្លៀក, និងទឹកអប់ហ្គេតប៊ី ជាដើម។

អបអរសាទរទិវាជាតិវៀតណាមជាមួយនឹងការផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេសពី Vietjet សម្រាប់គ្រប់ជើងហោះហើរទាំងអស់

ភ្នំពេញ៖ ក្រុមហ៊ុន Vietjet សូមអញ្ជើញអ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅទស្សនាប្រទេសវៀតណាមជាមួយនឹងការបញ្ចុះតម្លៃសំបុត្រពិសេសនៅទូទាំងបណ្តាញហោះហើររបស់ខ្លួន រួមទាំងផ្លូវហោះហើរសៀមរាប-ហាណូយ ដែលបានបើកដំណើរការដើម្បីប្រារព្ធខួបលើកទី ៨០ នៃទិវាជាតិវៀតណាម។ ខណៈពេលដែលការប្រារព្ធពិធីធ្វើឡើងនៅថ្ងៃទី ២ ខែកញ្ញា ប្រូម៉ូសិនបញ្ចុះតម្លៃពិសេសនេះ មានសុពលភាពសម្រាប់ការធ្វើដំណើរក្នុងខែបន្ទាប់ ដែលផ្តល់ឱ្យអ្នកដំណើរនូវឱកាសដ៏ល្អឥតខ្ចោះក្នុងការរៀបចំផែនការដំណើរកម្សាន្តរបស់ខ្លួននៅប្រទេសវៀតណាម។

ចាប់ពីថ្ងៃនេះដល់ម៉ោង ២៣:០០ ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥(GMT+7) ក្រុមហ៊ុន Vietjet ផ្តល់ជូនសំបុត្រអេកូចំនួន ៨០០,០០០ សំបុត្រ ដែលមានតម្លៃចាប់ពី USD0  សម្រាប់លើគ្រប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិនៃប្រទេសវៀតណាម ដែលអាចអនុវត្តបានសម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៥ដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦។ សំបុត្របញ្ចុះតម្លៃអាចកក់បានតាមរយៈ www.vietjetair.com

លើសពីនេះ អ្នកដំណើរដែលកក់សំបុត្រអេកូតាមជើងហោះហើរអន្តរជាតិក្នុងអំឡុងពេលផ្ដល់ជូនពិសេសនេះ សម្រាប់ជើងហោះហើរចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៥ នឹងអាចដាក់ឥវ៉ាន់ដោយឥតគិតថ្លៃចំនួន ២០ គីឡូក្រាម ផងដែរ។

ភ្ញៀវទេសចរណ៍ដែលមកទស្សនាទីក្រុងហាណូយក្នុងប៉ុន្មានសប្តាហ៍ខាងមុខអាចរីករាយនឹងការតាំងពិព័រណ៌ “៨០ ឆ្នាំនៃបុណ្យឯករាជ្យ – សេរីភាព – សុភមង្គល” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងព្រឹត្តិការណ៍ Vietjet នឹងបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗរបស់ខ្លួនក្នុងវិស័យអាកាសចរណ៍វៀតណាម ដោយកត់សម្គាល់ដំណើរប្រតិបត្តិការអាជីវកម្មដែលកំពុងមានការរីកចម្រើនប្រកបដោយមោទនភាព ក្នុងនាមជាស្ពានអាកាសតភ្ជាប់វៀតណាមជាមួយពិភពលោក។ អ្នកទស្សនាអាចទទួលបានបទពិសោធន៍ថ្មីៗនៃកន្លែងតាំងពិពណ៌ដែលមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការពិតនិម្មិត និងសកម្មភាពអន្តរកម្មនានា ខណៈពេលដែលមានឱកាសឈ្នះសំបុត្រយន្តហោះ ឬវត្ថុអនុស្សាវរីយ៍ជាច្រើនរបស់ Vietjet ផងដែរ។

ក្រុមហ៊ុន Vietjet បន្តវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ឥតឈប់ឈរ ហើយកក្តាដែលជំរុញឱ្យមានការរីកចម្រើនទាំងនេះគឺដោយតែមានកងនាវាអាកាសចរទំនើប ភាពល្អឥតខ្ចោះនៃប្រតិបត្តិការអាជីវកម្ម និងការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរចំពោះសុវត្ថិភាពភ្ញៀវធ្វើដំណើរ។ អ្នកដំណើរពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីជើងហោះហើរទៅមកប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដើម្បីទស្សនាវប្បធម៌ដ៏សំបូរបែបរបស់វៀតណាម។ 

ពីទីក្រុងហាណូយ អ្នកដំណើរអាចភ្ជាប់ជើងហោះហើរបានយ៉ាងរលូនទៅកាន់គោលដៅដ៏គួរឱ្យរំភើបរីករាយទូទាំងអាស៊ី និងប្រទេសជាច្រើនទៀត ខណៈពេលដែលរីករាយនឹងបទពិសោធន៍ដ៏អស្ចារ្យរបស់ក្រុមហ៊ុន Vietjet។

ការផ្តល់ជូននេះមានកំណត់ – តស់! កក់សំបុត្រឥឡូវនេះដើម្បីធ្វើដំណើរដ៏រីករាយទៅកាន់គោលដៅថ្មីៗនៅទូទាំងប្រទេសវៀតណាម និងប្រទេសជាច្រើនទៀត!

 មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ

 លក្ខខណ្ឌផ្សេងត្រូវបានអនុវត្ត។ សម្រាប់ព័ត៌មានលម្អិត សូមពិនិត្យមើលនៅលើគេហទំព័ររបស់ Vietjet

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿនជួយយកស្រ្តីម្នាក់ ពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រោយជួបគ្រោះថ្នាក់

ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង ចេញទៅក្រុងកោះរ៉ុង ដើម្បីជួយស្រ្តីម្នាក់ ក្រោយជួបគ្រោះថ្នាក់ រងរបួសជើងធ្ងន់ធ្ងរ បញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ស្រ្តីខាងលើ មានឈ្មោះ មុំ សាភាព រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

ស្រ្តីរូបនេះ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

បេសខៅស៍ ជាផលិតផលទឹកដោះគោខាប់ក្នុងស្រុក ផលិតដោយកូនខ្មែរ តែគុណភាព និងស្តង់ដារអន្តរជាតិ

ភ្នំពេញ៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៖ រោងចក្រអង្គរឌែរីប្រូដាក ខូអិលធីឌី ត្រូវបានបើកដំណើរការនៅខែឧសភា ឆ្នាំ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដល់ពេលនេះមានអាយុកាលជិត ១០ ឆ្នាំហើយ។

ក្រុមហ៊ុនបណ្តាក់ទុនប្រមាណជាង 5០ លានដុល្លារ ហើយក៏កំពុងតែស្វែងរកឱកាសបណ្តាក់ទុនលើវិស័យដទៃទៀតដូចជា៖ កសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណ ១,០០០ ហិចតា ដែលនឹងក្លាយជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះនឹងជួយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ប្រមាណជិត ២០០នាក់បន្ថែមទៀត ហើយសង្ឃឹមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងគាំទ្រគម្រោងនេះ។ ជាវឌ្ឍនភាពមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបានអភិវឌ្ឍ និងចេញលក់ផលិតផលជាច្រើននៅលើទីផ្សារ ក្នុងប្រភេទជាទឹកដោះគោស្រស់ (UHT) ទឹកដោះគោខាប់ ទឹកដោះគោជូរ និង យ៉ាអួរ។

ពេលថ្មីៗនេះ ទឹកដោះគោខាប់បេសខៅស៍ របស់ក្រុមហ៊ុនអង្គរឌែរីប្រូដាក ខូអិលធីឌី ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដែលជាធម្មតាទឹកដោះគោខាប់ត្រូវស្តុកទុកក្នុងរយៈពេល ១ខែ ទៅ២ខែ ដើម្បីឱ្យផលិតផលវិវឌ្ឍជាខាប់ល្អ ខណៈក្រុមហ៊ុនបានផ្គត់ផ្គង់លើទីផ្សារភ្លាមៗ ដល់អតិថិជនតែម្តង ក្រោយពីការផលិត (ដឺឡេថ្មី)។ តាមពិតទៅ ក្រុមហ៊ុនមានវិធីធ្វើឱ្យផលិតផលខាប់បានលឿន ដោយបន្ថែមសារធាតុរក្សាទុកចូលទៅក្នុងផលិតផល តែជាគោលការណ៍ ក្រុមហ៊ុនមិនបន្ថែមសារធាតុរក្សាទុក ចូលទៅក្នុងផលិតផលនោះទេ។

ផលិតផលទឹកដោះគោខាប់ បេសខៅស៍ ជាផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ផលិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ខណ្ឌកំបូល រាជធានីភ្នំពេញ អនុលោមតាមស្តង់ដារ គ្រប់គ្រងសុវត្ថិភាពចំណីអាហារ FSSC 22000, ISO 9001, HALAL, វិទ្យាស្ថានជាតិ (ISC), ក្រសួងសុខាភិបាល និងអនុលោមតាមស្តង់ដារចំណីអាហារជាច្រើនទៀត……..។

ទឹកដោះគោខាប់បេសខៅស៍ ជាផលិផលកក្នុងស្រុក តែគុណភាពលំដាប់អន្តរជាតិ ដោយវត្ថុធាតុដើមមួយចំនួននាំចូលមកពីសហរដ្ឋអាម៉េរិក ស៊ុតអែត ញូវហ្សឺលែន អ៊ីតាលី ជាដើម។ ចាប់ពីឆ្នាំ២០១៦ ដល់បច្ចុប្បន្នក្រុមហ៊ុនបានប្រើប្រាស់ថាមពលបៃតង ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ដោយបានដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ (សូឡា) ផលិតបាន 6,046,229 KWh បានកាត់បន្ថយការបំពុលបរិស្ថានដោយការសាយភាយឧស្ម័នកាបូនិក CO2 : 2,683,316 kg ស្មើនឹងចំនួនដើមឈើ 123,246 ដើម។

ក្រុមហ៊ុនបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ចំនួនជាង ៦០០នាក់ និងបានគាំទ្រសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធប្រមាណជាង ៥០០០០ អាជីវករដែលបាននិងកំពុងទទួលផលពីការលក់ចែកចាយផលិតផលអង្គរមីល នៅទូទាំងប្រទេស។

ក្រុមហ៊ុនគោលមានបំណងនាំយកផលិតផលប្រទេសកម្ពុជា មួយនេះទៅកាន់ទីផ្សារអន្តរជាតិក្នុងគោលដៅលើកស្ទួយផលិតផលដែលផលិតដោយកូនខ្មែរ ផងដែរ ដែលបច្ចុប្បន្ននេះយើងមានគម្រោងនាំផលិតផល “អង្គរមីល” ទៅកាន់ទីផ្សារប្រទេសឡាវ និងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

ខ្មែរជួយខ្មែរ ! អង្គរមីល ផលិតដោយកូនខ្មែរ ! អង្គរមីល ផលិតផលប្រទេសកម្ពុជា !

ចក្ខុវិស័យពីភ្នំពេញ ទៅកាន់ពិភពលោក៖ Lagio Gelato កំពុងដួសការ៉េម Italy ដោយមោទនភាពកម្ពុជាចូលទៅក្នុងគ្រប់កែវផ្តល់ទៅអោយអតិថិជន

នៅចំកណ្តាលរាជធានីភ្នំពេញ ក្លិននិងរសជាតិឈ្ងុយឆ្ងាញ់របស់ ការ៉េមបែបអ៉ីតាលី Gelato ទើបផលិតថ្មីៗ កំពុងទាក់ទាញអារម្មណ៍អ្នកដើរឆ្លងកាត់។ អតិថិជនឈរ​មើល​ដោយអារម្មណ៍ស្រស់ថ្លា និងសប្បាយចិត្ត ខណៈបុគ្គលិកហ៊ុច gelato មួយកែវ ដែលពួកគេប្រហែលជាគិតថា អាចរកបានតែនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលីតែប៉ុណ្ណោះ— ប៉ុន្តែនេះមិនមែនជាផលិតផលនាំចូលសុទ្ធសាធឡើយ។ នេះគឺ Lagio Gelato ដែលកើត និងផលិតដោយមោទនភាពនៅកម្ពុជា មានគ្រឿងផ្សំ និងរូបមន្តពីប្រទេស Italy ផ្ទាល់។

អ្នកបង្កើត brand Lagio Matcha & Gelato លោកឈុយ សុងហួរ បានលើកឡើងថា ការធ្វើដំណើរនេះចាប់ផ្តើមពីជំនឿយ៉ាងសាមញ្ញប៉ុន្តែដោយភាពមុះមុតមួយ៖ “កម្ពុជា​អាច​បង្កើត​ម៉ាកផលិតផល ដែលមានគុណភាពស្មើនឹងកម្រិតអន្តរជាតិ ដោយមិនបាត់បង់អត្តសញ្ញាណក្នុងស្រុក។”

“យើងចង់បញ្ជាក់ថា ម៉ាកកម្ពុជាអាចល្អស្មើ ឬល្អជាងអ្វីដែលអ្នកបានសាកនៅក្រៅប្រទេសផងដែរ” លោកឈុយ សុងហួរ និយាយជាមួយនឹងស្នាមញញឹម។ “គ្រប់ស្លាបព្រាមួយម៉ាត់ៗ របស់អតិថិជនយើង វាគឺជាចំណែកនៃសេចក្តីសុបិន្តនោះ”។

ផលិតផលដែលរៀបរាប់ពីគុណភាព ដោយខ្លួនឯង Lagio Gelato មិនមែនគ្រាន់តែជាការ៉េមសម្រាប់លាងមាត់ត្រជាក់តែប៉ុណ្ណោះទេ — វាជាការជឿទុកចិត្ត។ គ្រប់កែវសុទ្ធតែត្រូវបានផលិតឡើងថ្មីៗ ដោយប្រើវត្ថុធាតុដើមមានគុណភាពខ្ពស់មកពីប្រទេស Italy ដែលបានជ្រើសរើសយ៉ាងម៉ត់ចត់ ដើម្បីធានាឱ្យបាននូវរសជាតិ និងសុវត្ថិភាពអាហារ។ យើងមិនប្រើប្រាស់ផ្លូវកាត់ ឬការបន្ថយគុណភាពផលិតផលយើងនោះឡើយ។ ការប្តេជ្ញានេះហើយដែលបានបង្ករអោយអតិថិជនចាប់ផ្តើមស្គាល់ និងក្លាយជាអតិថិជនប្រចាំរបស់ Lagio Gelato ចាប់ពីសិស្សានុសិស្សមកជួបជុំគ្នាក្រោយម៉ោងសិក្សា រហូតដល់ឪពុកម្តាយដែលយកកូនៗមកញុំា gelato ជុំគ្នាពេលចេញពីរៀន ឬចុងសប្តាហ៍។

សម្រាប់មីនុយរសជាតិរបស់ Lagio Gelato គឺមានរសជាតិជាច្រើនចម្រុះយ៉ាងច្នៃប្រឌិត — ពីរសជាតិដើមអ៉ីតាលីដ៏ឆ្ងាញ់ពិសារដូចជា Chocolate និង Vanilla ជាដើម និងរួមបញ្ចូលទាំងរសជាតិថ្មីៗច្នៃដោយប្រើគំនិតពីកម្ពុជាលាយបញ្ចូលគ្នាផងដែរដូចជា Matcha និង Black Sesame។

លើសពីម៉ាក វាគឺជាចលនាសមិទ្ធផលរបស់ Lagio Gelato មកដល់សព្វថ្ងៃនេះក៏កំពុងព្យាយាមផ្លាស់ប្តូរនូវទស្សនៈរបស់ប្រជាជនចំពោះអាជីវកម្មកម្ពុជា។ ក្នុងទីផ្សារដែលមានម៉ាកផលិតផលនាំចូលជាអ្នកដឹកនាំ
Lagio Gelato សង្ឃឹមថាម៉ាកនេះនឹងក្លាយជានិមិត្តរូបនៃភាពដែលអាចទៅរួចជាច្រើន នៅពេលដែលក្តីស្រលាញ់រួមបញ្ចូលគ្នាជាមួយភាពអត់ធ្មត់។

“យើងសង្ឃឹមថា ការលូតលាស់របស់យើងអាចជំរុញឱ្យសហគ្រិនផ្សេងទៀតនឹងបន្តរដើរទៅមុខជាមួយគ្នា” លោកឈុយ សុងហួរ បន្ថែម។ “ប្រសិនបើយើងអាចធ្វើឱ្យមាន Gelato ដែលពោរពេញដោយមោទនភាពជាតិ អ្នកផ្សេងក៏អាចបង្កើតផលិតផលប្រកួតប្រជែងនៅកម្រិតពិភពលោកបានដែរ។”

ពេលវេលាដែលរីករាយ និងការបង្កើតអនុស្សាវរីយ៍ល្អៗ និងមានសុភមង្គលការចូលទៅក្នុងហាង Lagio Gelato មួយ អ្នកនឹងមើលឃើញថាវាមិនមែនគ្រាន់ជាកន្លែងទិញgelato នោះទេ — វាគឺជាកន្លែងសម្រាប់ការណាត់ជួបដំបូង (first date) កន្លែងដែលគ្រួសារជួបជុំគ្នាក្រោយបរិភោគអាហារ និងកន្លែងដែលមិត្តភក្តិប្រារព្ធទិវាពិសេស និងជួបជុំគ្នា។ គ្រប់កែវមិនមែនត្រឹមតែរសជាតិឈ្ងុយឆ្ងាញ់នោះទេ ប៉ុន្តែវាបានបង្កើតអារម្មណ៍ល្អៗ និងអនុស្សាវរីយ៍ជាច្រើន។

ពីហាងដំបូងនៅក្នុងខណ្ឌទួលទំពូង ជាមួយក្តីស្រមៃនេះ Lagio Gelato បន្តរបើកបានសាខាទី២ និងទី៣ របស់ខ្លួនក្នុងផ្សារទំនើប Exchange Square និងកណ្តាលទីក្រុងកោះពេជ្រថ្មីៗនេះ។

យើងសង្ឃឹមថាថ្ងៃណាមួយ យើងអាចបង្ហាញថា គុណភាពកម្រិតពិភពលោកអាចកើតចេញពីទីនេះក្នុងប្រទេសកម្ពុជា។ ហើយប្រសិនបើក្តីសុបិនរបស់អ្នកបង្កើតយីហោក្នុងស្រុកបន្តរដំណើរទៅមុខដោយបែបនេះ មិនមែនត្រឹមតែជាប្រជាជនកម្ពុជាដែលសាករសជាតិនេះទេ — ប៉ុន្តែអាចជាពិភពលោកទាំងមូលផងដែរ៕

មិត្តហ្វូន ផ្តល់សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋចំនួន ៦០០នាក់ ក្នុងរាជធានីភ្នំពេញ

0

កាលពីថ្ងៃទី៩ ខែសីហា មិត្តហ្វូន សហការជាមួយដៃគូ មន្ទីរពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រឈានមុខ បានរៀបចំកម្មវិធីពិនិត្យសុខភាព ពិគ្រោះសុខភាព និងថ្នាំដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋជាង ៦០០នាក់ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តបំពេញការប្តេជ្ញាចិត្ត ក្នុងការកសាងសង្គមប្រកបដោយចីរភាព។

តាំងពីព្រឹកព្រលឹម ក្រុមវេជ្ជបណ្ឌិត និងអ្នកស្ម័គ្រចិត្ដបានធ្វើការពិនិត្យទូទៅ ការធ្វើតេស្តមូលដ្ឋាន ការប្រឹក្សាអំពីអាហារូបត្ថម្ភ និងការការពារជំងឺ និងចែកចាយថ្នាំតាមវេជ្ជបញ្ជា។

មិត្តហ្វូនក៏បានផ្តល់ជូននូវតម្រូវការជាក់ស្តែង ដើម្បីជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ សម្រាប់ប្រជាជនក្នុងតំបន់ ជាពិសេសអ្នកដែលមានលទ្ធភាពទទួលបាន សេវាថែទាំសុខភាពមានកម្រិត។

តំណាងក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា សុខភាពសាធារណៈគឺជាការផ្តោតសំខាន់នៃ សកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនមិនត្រឹមតែផ្តោតទៅលើ ប្រតិបត្តិការអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបំណងចង់ក្លាយជា ផ្នែកមួយដ៏សំខាន់នៃសហគមន៍ ការយល់ដឹង និងការចែករំលែកនៅក្នុងជីវិតរបស់ប្រជាជន ជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក។

កម្មវិធីនេះជាផ្នែកមួយនៃសកម្មភាពសហគមន៍ ជាបន្តបន្ទាប់របស់មិត្តហ្វូនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលរួមមានអាហារូបករណ៍អប់រំ ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងការភ្ជាប់អ៊ីនធឺណិតដោយឥតគិតថ្លៃ សម្រាប់សាលារៀននៅតំបន់ដាច់ស្រយាល។ តាមរយៈគំនិតផ្តួចផ្តើមនេះ មិត្តហ្វូនចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើង នូវការថែទាំសុខភាពបឋម និងផ្សព្វផ្សាយស្មារតីនៃ ការចែករំលែកនៅក្នុងសហគមន៍ ៕

ផ្តល់ជំនួយថវិកា $300 ជារៀងរាល់ខែ រយៈពេល 3 ឆ្នាំ ពីក្រុមហ៊ុន ហនុមាន ដល់ប្អូនស្រីភៀសសឹក ដើម្បីអោយសុបិន្ដក្លាយជាគ្រូបង្រៀនទៅជាការពិត

ក្រុមហ៊ុន ហនុមាន បានបង្ហាញអោយឃើញពីចិត្តសប្បុរស និងគាំទ្រដល់ប្អូនស្រីដែលកំពុងភៀសសឹក ពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដោយផ្តល់ជំនួយជាទឹកប្រាក់ចំនួន $300 រៀងរាល់ខែ រយៈពេល 3 ឆ្នាំ ដើម្បីជួយលើកស្ទួយប្អូនស្រីឲ្យបន្តការសិក្សា ដើម្បីបំពេញគោលបំណងក្លាយជាគ្រូបង្រៀន។

ជំនួយនេះ មិនមែនជាការផ្តល់ជាសាច់ប្រាក់ទេ ប៉ុន្តែជាការផ្តល់នៃ សេចក្ដីសង្ឃឹម ជីវិតថ្មី និងអនាគតថ្មី។ វាជាការរួមចំណែកនៃសេចក្ដីស្រមៃមួយដែល ប្អូនស្រីប៉ងប្រាថ្នា ដោយទទួលបានចិត្តសប្បុរសធម៌ ពីក្រុមហ៊ុនហនុមាន។

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនហនុមាន ដែលកំពុងជានិច្ចជាកាលតែងតែ ជួយការងារសង្គម សប្បុរសធម៏ ដែលជាចំណែកមួយនៃការផ្តល់កាេកាំពារដល់សង្គមជាតិ ។

ជំហានដ៏សំខាន់ នៃរដូវកាលសម្រាប់ការប្រកួត League of Legends EMEA Championship រដូវក្តៅឆ្នាំ 2025

0

ភ្នំពេញ៖ ការប្រកួត LEC Summer Split ឆ្នាំ 2025 កំពុងកើនកម្តៅឡើង ហើយអ្នកគាំទ្រទូទាំងទ្វីបអឺរ៉ុប និងនៅក្រៅតំបន់កំពុងទស្សនាគ្រប់ការប្រកួតទាំងអស់ដោយភាពរំជើបរំជួល លាយឡំនឹងការរំពឹងទុកដែលភ័យអរៗ។ នៅពេលដែលពាក់កណ្តាលរដូវកាលបានកន្លងផុតទៅហើយ ការប្រកួតដើម្បីដណ្តើមកៅអីវគ្គជម្រុះ និងអាទិភាពទៅកាន់វគ្គ Worlds 2025 នៅប្រទេសចិនកាន់តែមានភាពតានតឹងជាងមុន។ អត្ថបទវិភាគនេះរៀបរៀងឡើងដោយអ្នកជំនាញមកពី 1xBet

វគ្គ Summer Split តែងតែជាផ្នែកមួយដ៏សំខាន់ក្នុងកាលវិភាគការប្រកួត League of Legends EMEA Championship ប៉ុន្តែឆ្នាំនេះវាកាន់តែមានទម្ងន់ជាងមុនទៅទៀត។ ដោយពុំមានវគ្គ Season Finals ក្នុងឆ្នាំ2025 វគ្គ Summer Split តែមួយនេះនឹងសម្រេចថានរណាដែលអាចតំណាងឱ្យតំបន់ទាំងមូលនៅលើឆាកដែលធំជាងគេបំផុតនៅលើពិភពលោក។ ក្រុមកំពូលទាំងបីនៅចុងបញ្ចប់នៃវគ្គនេះនឹងធានាបាននូវកៅអីសម្រាប់វគ្គ Worlds ដោយផ្ទាល់ដែលនឹងធ្វើឱ្យគ្រប់ការប្រកួតទាំងអស់គឺជាជំហានដ៏សំខាន់សម្រាប់ក្រុម និងកីឡាករ។

តារាងបច្ចុប្បន្ន និងភាពភ្ញាក់ផ្អើល
ខណៈពេលនេះនៃរដូវកាល ទម្រង់ក្រុមទៅកាន់វគ្គបន្ទាប់បាននឹងកំពុងលេចរូបរាងឡើង។ ក្រុម Movistar KOI ដែលជាម្ចាស់ជើងឯកនៃវគ្គ Spring Split និងជាតំណាងនៃក្រុមហ៊ុន MSI កំពុងបន្តបង្ហាញទម្រង់លេងដ៏ខ្លាំងខ្លា និងរក្សាបាននូវការបញ្ចប់នៅចំណាត់ថ្នាក់កំពូល។ ពួកគេរក្សាបាននូវស្មារតីដ៏ល្អរបស់ពួកគេ និងកំពុងបង្ហាញនូវការធ្វើការជាក្រុមដ៏រឹងមាំ និងយុទ្ធសាស្រ្តដ៏មុះមុត។ក្រុម G2 Esports ដែលតែងតែជាក្រុមដែលមានអ្នកគាំទ្រច្រើន និងជាកម្លាំងមហិមានៅទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងសភាពការណ៍ថ្មីមួយដែលខុសប្លែក។ បន្ទាប់ពីមានការផ្លាស់ប្តូរសមាជិកក្រុមមួយចំនួន ពួកគេកំពុងតែឋិតក្នុងដំណើរការនៃការកសាងក្រុមឡើងវិញ និងពង្រឹងកម្លាំងសាមគ្គីជាមួយសមាជិកថ្មីរបស់ពួកគេ។

​ខណៈពួកគេនៅតែជាក្រុមដែលគួរឱ្យព្រួយបារម្មណ៍ ចំណាត់ថ្នាក់របស់ពួកគេនៅពេលបច្ចុប្បន្ន គឺមិនដូចអ្វីដែលអ្នកគាំទ្ររំពឹងទុកនោះទេ។
ក្រុម Fnatic ដែលជាក្រុមដ៏ល្បីមួយទៀត គឺកំពុងតែប្រឈមនឹងភាពលំបាកក្នុងការរក្សាភាពនឹងនរ។ បន្ទាប់ពីការចាប់ផ្តើមល្អក្នុងវគ្គ Spring កន្លងមក ឥឡូវនេះពួកគេកំពុងឋិតនៅក្នុងចំណាត់ថ្នាក់ពាក់កណ្តាលតារាងដ៏គ្រោះថ្នាក់ ជាមួយនឹងភាគរយក្នុងការខកខានកៅអីវគ្គជម្រុះប្រសិនបើពួកគេមិនវិវត្តខ្លួនបានឆាប់រហ័សទេនោះ។ ក្រុម Vitality និងក្រុម Heretics ក៏កំពុងឋិតនៅក្នុងសភាពនេះផងដែរ ដែលតម្រូវឱ្យពុះពារក្នុងការរក្សាភាពខ្លាំង និងរួចផុតពីការជម្រុះឆាប់ៗ។
ទន្ទឹមនឹងនេះដែរ ក្រុមដូចជា GIANTX និង SK Gaming កំពុងទទួលបានផលប្រយោជន៍ពីភាពចលាចលមួយនេះ។ ក្រុមទាំងនេះបានបង្ហាញនូវភាពវៃឆ្លាត និងអាចជម្រុះភាពខកចិត្តធំៗនានានៅប៉ុន្មានសប្តាហ៍ខាងមុខ។ ជានិច្ចកាលនៅក្នុងការប្រកួត LEC ភាពភ្ញាក់ផ្អើលគឺតែងតែនឹងអាចកើតឡើងជានិច្ច ហើយក្រុមនីមួយៗមិនអាចប្រហែសបាននោះទេ។

វគ្គ Summer ផ្តោតទៅលើទម្រង់ប្រកួតបីប្រកួតល្អបំផុតនៅទូទាំងវគ្គចែកពូល។ គ្រប់វគ្គទាំងអស់គឺពិតជាសំខាន់ ហើយពុំមានការទទួលបានពិន្ទុដោយងាយៗនោះទេ។ មិនដូចកាលពីវគ្គ Spring ដែលក្រុមនីមួយៗមានពេលច្រើនដើម្បីសម្រប វគ្គ Summer ទាមទារលទ្ធផលភ្លាមៗ។ ​នរណាកំពុងប្រឈមហានិភ័យ?
ពាក់កណ្តាលរដូវកាលកន្លងផុតទៅ យើងមើលឃើញកាន់តែច្បាស់ថាក្រុមធំៗមួយចំនួនកំពុងប្រឈមគ្រោះថ្នាក់។ ក្រុម Fnatic និងក្រុម Vitality ដែលជាក្រុមដែលមានប្រវត្តិដ៏ល្អ និងមានអ្នកគាំទ្រដ៏មុះមុត កំពុងប្រឈមនឹងការជម្រុះចេញប្រសិនបើពួកគេមិនអាចស្រោចស្រង់ស្ថានការណ៍ឡើងវិញបាន។
ក្រុម GIANTX និងក្រុម Heretics ត្រួវតែធានាការឈ្នះជាចាំបាច់នៅសប្តាហ៍បន្ទាប់ដើម្បីរក្សាក្តីសង្ឃឹមរបស់ពួកគេទៅកាន់វគ្គជម្រុះ។ ជាមួយកាលវិភាគដ៏មមាញឹក និងមិនអាចភ្លាត់ស្នៀតបាន ក្រុមទាំងនេះកំពុងស្ថិតក្នុងស្ងានភាពទៅឬនៅ។
ផ្ទុយទៅវិញ ក្រុម KOI កំពុងស្ថិតនៅក្នុងតំណែងដ៏រឹងមាំដែលធានាបាននូវកៅអីទៅកាន់វគ្គបន្ទាប់មុនគេ ខណៈក្រុម G2 បើទោះជាមានបញ្ហាក៏នៅតែជាក្រុមគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅតែអាចរក្សាបេក្ខភាពបានក៏ដោយសារតែបទពិសោធន៍ និងកីឡាករដែលមានទេពកោសល្យ។
តើអ្វីនឹងកើតឡើងបន្ត?
បន្តទៅមុខទៀត សប្តាហ៍ចុងក្រោយនៃវគ្គចែកពូលនឹងពិតជាសំខាន់។ ការប្រកួតវគ្គជម្រុះនឹងត្រូវបានសម្រេច ហើយអ្នកគាំទ្រអាចរំពឹងថានឹងមានហ្គេមដ៏រំភើបដែលពោរពេញទៅដោយការខកចិត្ត ការលេងដ៏ស្វិតស្វាញ និងពេលវេលាដ៏រំជួលចិត្ត។ វគ្គជម្រុះនឹងធ្វើឡើងនៅទីក្រុងប៊ែរឡាំង ដែលនឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រដ៏ធំនៅទីក្រុងម៉ាទ្រីតនាចុងខែកញ្ញា។
សម្រាប់ក្រុមកំពូល គោលដៅគឺច្បាស់ណាស់ថានឹងធានាបាននូវកៅអីមួយក្នុងចំណោមបីកៅអីទៅកាន់វគ្គWorlds និងសបញ្ជាក់ឱ្យឃើញថាពួកគេជាក្រុមដែលល្អដាច់គេក្នុងតំបន់អឺរ៉ុប។ សម្រាប់ក្រុមដ៏ទៃ វាជាការប្រយុទ្ធដើម្បីក្តីសង្ឃឹមបន្ត កេរ្តិ៍ឈ្មោះ និងឪកាសក្នុងការស្តារប្រវត្តិសាស្រ្តក្រុមរបស់ពួកគេមុនដែលវាយឺតពេល៕