Home Blog Page 8

មិត្តហ្វូន ផ្តល់សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋចំនួន ៦០០នាក់ ក្នុងរាជធានីភ្នំពេញ

0

កាលពីថ្ងៃទី៩ ខែសីហា មិត្តហ្វូន សហការជាមួយដៃគូ មន្ទីរពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រឈានមុខ បានរៀបចំកម្មវិធីពិនិត្យសុខភាព ពិគ្រោះសុខភាព និងថ្នាំដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋជាង ៦០០នាក់ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តបំពេញការប្តេជ្ញាចិត្ត ក្នុងការកសាងសង្គមប្រកបដោយចីរភាព។

តាំងពីព្រឹកព្រលឹម ក្រុមវេជ្ជបណ្ឌិត និងអ្នកស្ម័គ្រចិត្ដបានធ្វើការពិនិត្យទូទៅ ការធ្វើតេស្តមូលដ្ឋាន ការប្រឹក្សាអំពីអាហារូបត្ថម្ភ និងការការពារជំងឺ និងចែកចាយថ្នាំតាមវេជ្ជបញ្ជា។

មិត្តហ្វូនក៏បានផ្តល់ជូននូវតម្រូវការជាក់ស្តែង ដើម្បីជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ សម្រាប់ប្រជាជនក្នុងតំបន់ ជាពិសេសអ្នកដែលមានលទ្ធភាពទទួលបាន សេវាថែទាំសុខភាពមានកម្រិត។

តំណាងក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា សុខភាពសាធារណៈគឺជាការផ្តោតសំខាន់នៃ សកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនមិនត្រឹមតែផ្តោតទៅលើ ប្រតិបត្តិការអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានបំណងចង់ក្លាយជា ផ្នែកមួយដ៏សំខាន់នៃសហគមន៍ ការយល់ដឹង និងការចែករំលែកនៅក្នុងជីវិតរបស់ប្រជាជន ជាពិសេសអ្នកដែលស្ថិតក្នុងស្ថានភាពលំបាក។

កម្មវិធីនេះជាផ្នែកមួយនៃសកម្មភាពសហគមន៍ ជាបន្តបន្ទាប់របស់មិត្តហ្វូនក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលរួមមានអាហារូបករណ៍អប់រំ ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងការភ្ជាប់អ៊ីនធឺណិតដោយឥតគិតថ្លៃ សម្រាប់សាលារៀននៅតំបន់ដាច់ស្រយាល។ តាមរយៈគំនិតផ្តួចផ្តើមនេះ មិត្តហ្វូនចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើង នូវការថែទាំសុខភាពបឋម និងផ្សព្វផ្សាយស្មារតីនៃ ការចែករំលែកនៅក្នុងសហគមន៍ ៕

ផ្តល់ជំនួយថវិកា $300 ជារៀងរាល់ខែ រយៈពេល 3 ឆ្នាំ ពីក្រុមហ៊ុន ហនុមាន ដល់ប្អូនស្រីភៀសសឹក ដើម្បីអោយសុបិន្ដក្លាយជាគ្រូបង្រៀនទៅជាការពិត

ក្រុមហ៊ុន ហនុមាន បានបង្ហាញអោយឃើញពីចិត្តសប្បុរស និងគាំទ្រដល់ប្អូនស្រីដែលកំពុងភៀសសឹក ពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដោយផ្តល់ជំនួយជាទឹកប្រាក់ចំនួន $300 រៀងរាល់ខែ រយៈពេល 3 ឆ្នាំ ដើម្បីជួយលើកស្ទួយប្អូនស្រីឲ្យបន្តការសិក្សា ដើម្បីបំពេញគោលបំណងក្លាយជាគ្រូបង្រៀន។

ជំនួយនេះ មិនមែនជាការផ្តល់ជាសាច់ប្រាក់ទេ ប៉ុន្តែជាការផ្តល់នៃ សេចក្ដីសង្ឃឹម ជីវិតថ្មី និងអនាគតថ្មី។ វាជាការរួមចំណែកនៃសេចក្ដីស្រមៃមួយដែល ប្អូនស្រីប៉ងប្រាថ្នា ដោយទទួលបានចិត្តសប្បុរសធម៌ ពីក្រុមហ៊ុនហនុមាន។

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនហនុមាន ដែលកំពុងជានិច្ចជាកាលតែងតែ ជួយការងារសង្គម សប្បុរសធម៏ ដែលជាចំណែកមួយនៃការផ្តល់កាេកាំពារដល់សង្គមជាតិ ។

ជំហានដ៏សំខាន់ នៃរដូវកាលសម្រាប់ការប្រកួត League of Legends EMEA Championship រដូវក្តៅឆ្នាំ 2025

0

ភ្នំពេញ៖ ការប្រកួត LEC Summer Split ឆ្នាំ 2025 កំពុងកើនកម្តៅឡើង ហើយអ្នកគាំទ្រទូទាំងទ្វីបអឺរ៉ុប និងនៅក្រៅតំបន់កំពុងទស្សនាគ្រប់ការប្រកួតទាំងអស់ដោយភាពរំជើបរំជួល លាយឡំនឹងការរំពឹងទុកដែលភ័យអរៗ។ នៅពេលដែលពាក់កណ្តាលរដូវកាលបានកន្លងផុតទៅហើយ ការប្រកួតដើម្បីដណ្តើមកៅអីវគ្គជម្រុះ និងអាទិភាពទៅកាន់វគ្គ Worlds 2025 នៅប្រទេសចិនកាន់តែមានភាពតានតឹងជាងមុន។ អត្ថបទវិភាគនេះរៀបរៀងឡើងដោយអ្នកជំនាញមកពី 1xBet

វគ្គ Summer Split តែងតែជាផ្នែកមួយដ៏សំខាន់ក្នុងកាលវិភាគការប្រកួត League of Legends EMEA Championship ប៉ុន្តែឆ្នាំនេះវាកាន់តែមានទម្ងន់ជាងមុនទៅទៀត។ ដោយពុំមានវគ្គ Season Finals ក្នុងឆ្នាំ2025 វគ្គ Summer Split តែមួយនេះនឹងសម្រេចថានរណាដែលអាចតំណាងឱ្យតំបន់ទាំងមូលនៅលើឆាកដែលធំជាងគេបំផុតនៅលើពិភពលោក។ ក្រុមកំពូលទាំងបីនៅចុងបញ្ចប់នៃវគ្គនេះនឹងធានាបាននូវកៅអីសម្រាប់វគ្គ Worlds ដោយផ្ទាល់ដែលនឹងធ្វើឱ្យគ្រប់ការប្រកួតទាំងអស់គឺជាជំហានដ៏សំខាន់សម្រាប់ក្រុម និងកីឡាករ។

តារាងបច្ចុប្បន្ន និងភាពភ្ញាក់ផ្អើល
ខណៈពេលនេះនៃរដូវកាល ទម្រង់ក្រុមទៅកាន់វគ្គបន្ទាប់បាននឹងកំពុងលេចរូបរាងឡើង។ ក្រុម Movistar KOI ដែលជាម្ចាស់ជើងឯកនៃវគ្គ Spring Split និងជាតំណាងនៃក្រុមហ៊ុន MSI កំពុងបន្តបង្ហាញទម្រង់លេងដ៏ខ្លាំងខ្លា និងរក្សាបាននូវការបញ្ចប់នៅចំណាត់ថ្នាក់កំពូល។ ពួកគេរក្សាបាននូវស្មារតីដ៏ល្អរបស់ពួកគេ និងកំពុងបង្ហាញនូវការធ្វើការជាក្រុមដ៏រឹងមាំ និងយុទ្ធសាស្រ្តដ៏មុះមុត។ក្រុម G2 Esports ដែលតែងតែជាក្រុមដែលមានអ្នកគាំទ្រច្រើន និងជាកម្លាំងមហិមានៅទ្វីបអឺរ៉ុបកំពុងប្រឈមមុខនឹងសភាពការណ៍ថ្មីមួយដែលខុសប្លែក។ បន្ទាប់ពីមានការផ្លាស់ប្តូរសមាជិកក្រុមមួយចំនួន ពួកគេកំពុងតែឋិតក្នុងដំណើរការនៃការកសាងក្រុមឡើងវិញ និងពង្រឹងកម្លាំងសាមគ្គីជាមួយសមាជិកថ្មីរបស់ពួកគេ។

​ខណៈពួកគេនៅតែជាក្រុមដែលគួរឱ្យព្រួយបារម្មណ៍ ចំណាត់ថ្នាក់របស់ពួកគេនៅពេលបច្ចុប្បន្ន គឺមិនដូចអ្វីដែលអ្នកគាំទ្ររំពឹងទុកនោះទេ។
ក្រុម Fnatic ដែលជាក្រុមដ៏ល្បីមួយទៀត គឺកំពុងតែប្រឈមនឹងភាពលំបាកក្នុងការរក្សាភាពនឹងនរ។ បន្ទាប់ពីការចាប់ផ្តើមល្អក្នុងវគ្គ Spring កន្លងមក ឥឡូវនេះពួកគេកំពុងឋិតនៅក្នុងចំណាត់ថ្នាក់ពាក់កណ្តាលតារាងដ៏គ្រោះថ្នាក់ ជាមួយនឹងភាគរយក្នុងការខកខានកៅអីវគ្គជម្រុះប្រសិនបើពួកគេមិនវិវត្តខ្លួនបានឆាប់រហ័សទេនោះ។ ក្រុម Vitality និងក្រុម Heretics ក៏កំពុងឋិតនៅក្នុងសភាពនេះផងដែរ ដែលតម្រូវឱ្យពុះពារក្នុងការរក្សាភាពខ្លាំង និងរួចផុតពីការជម្រុះឆាប់ៗ។
ទន្ទឹមនឹងនេះដែរ ក្រុមដូចជា GIANTX និង SK Gaming កំពុងទទួលបានផលប្រយោជន៍ពីភាពចលាចលមួយនេះ។ ក្រុមទាំងនេះបានបង្ហាញនូវភាពវៃឆ្លាត និងអាចជម្រុះភាពខកចិត្តធំៗនានានៅប៉ុន្មានសប្តាហ៍ខាងមុខ។ ជានិច្ចកាលនៅក្នុងការប្រកួត LEC ភាពភ្ញាក់ផ្អើលគឺតែងតែនឹងអាចកើតឡើងជានិច្ច ហើយក្រុមនីមួយៗមិនអាចប្រហែសបាននោះទេ។

វគ្គ Summer ផ្តោតទៅលើទម្រង់ប្រកួតបីប្រកួតល្អបំផុតនៅទូទាំងវគ្គចែកពូល។ គ្រប់វគ្គទាំងអស់គឺពិតជាសំខាន់ ហើយពុំមានការទទួលបានពិន្ទុដោយងាយៗនោះទេ។ មិនដូចកាលពីវគ្គ Spring ដែលក្រុមនីមួយៗមានពេលច្រើនដើម្បីសម្រប វគ្គ Summer ទាមទារលទ្ធផលភ្លាមៗ។ ​នរណាកំពុងប្រឈមហានិភ័យ?
ពាក់កណ្តាលរដូវកាលកន្លងផុតទៅ យើងមើលឃើញកាន់តែច្បាស់ថាក្រុមធំៗមួយចំនួនកំពុងប្រឈមគ្រោះថ្នាក់។ ក្រុម Fnatic និងក្រុម Vitality ដែលជាក្រុមដែលមានប្រវត្តិដ៏ល្អ និងមានអ្នកគាំទ្រដ៏មុះមុត កំពុងប្រឈមនឹងការជម្រុះចេញប្រសិនបើពួកគេមិនអាចស្រោចស្រង់ស្ថានការណ៍ឡើងវិញបាន។
ក្រុម GIANTX និងក្រុម Heretics ត្រួវតែធានាការឈ្នះជាចាំបាច់នៅសប្តាហ៍បន្ទាប់ដើម្បីរក្សាក្តីសង្ឃឹមរបស់ពួកគេទៅកាន់វគ្គជម្រុះ។ ជាមួយកាលវិភាគដ៏មមាញឹក និងមិនអាចភ្លាត់ស្នៀតបាន ក្រុមទាំងនេះកំពុងស្ថិតក្នុងស្ងានភាពទៅឬនៅ។
ផ្ទុយទៅវិញ ក្រុម KOI កំពុងស្ថិតនៅក្នុងតំណែងដ៏រឹងមាំដែលធានាបាននូវកៅអីទៅកាន់វគ្គបន្ទាប់មុនគេ ខណៈក្រុម G2 បើទោះជាមានបញ្ហាក៏នៅតែជាក្រុមគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅតែអាចរក្សាបេក្ខភាពបានក៏ដោយសារតែបទពិសោធន៍ និងកីឡាករដែលមានទេពកោសល្យ។
តើអ្វីនឹងកើតឡើងបន្ត?
បន្តទៅមុខទៀត សប្តាហ៍ចុងក្រោយនៃវគ្គចែកពូលនឹងពិតជាសំខាន់។ ការប្រកួតវគ្គជម្រុះនឹងត្រូវបានសម្រេច ហើយអ្នកគាំទ្រអាចរំពឹងថានឹងមានហ្គេមដ៏រំភើបដែលពោរពេញទៅដោយការខកចិត្ត ការលេងដ៏ស្វិតស្វាញ និងពេលវេលាដ៏រំជួលចិត្ត។ វគ្គជម្រុះនឹងធ្វើឡើងនៅទីក្រុងប៊ែរឡាំង ដែលនឹងឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រដ៏ធំនៅទីក្រុងម៉ាទ្រីតនាចុងខែកញ្ញា។
សម្រាប់ក្រុមកំពូល គោលដៅគឺច្បាស់ណាស់ថានឹងធានាបាននូវកៅអីមួយក្នុងចំណោមបីកៅអីទៅកាន់វគ្គWorlds និងសបញ្ជាក់ឱ្យឃើញថាពួកគេជាក្រុមដែលល្អដាច់គេក្នុងតំបន់អឺរ៉ុប។ សម្រាប់ក្រុមដ៏ទៃ វាជាការប្រយុទ្ធដើម្បីក្តីសង្ឃឹមបន្ត កេរ្តិ៍ឈ្មោះ និងឪកាសក្នុងការស្តារប្រវត្តិសាស្រ្តក្រុមរបស់ពួកគេមុនដែលវាយឺតពេល៕

ផ្ទះថ្មី ក្តីសង្ឃឹមថ្មី – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់ផ្ដើមជំនួយដល់ក្រុមគ្រួសារងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ដោយផ្តល់ផ្ទះចំនួន ១០០ ខ្នង និងរៀបចំយុទ្ធនាការប្រមូលមូលនិធិជាបន្ត

ភ្នំពេញ៖ ក្នុងការឆ្លើយតបចំពោះជនភៀសសឹកដែលរងផលប៉ះពាល់នៅតំបន់ព្រំដែន ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានចាប់ផ្ដើមយុទ្ធនាការជំនួយសង្គ្រោះសំខាន់មួយ ដោយផ្តល់នូវជំនួយជាផ្ទះចល័តថ្មី ចំនួន ៥០ ខ្នង និងជួសជុលផ្ទះដែលរងការខូចខាតធ្ងន់ចំនួន ៥០ ខ្នងទៀតទៅគ្រួសារដែលបានជួបប្រទះការបាត់បង់ទីលំនៅ។ ការចាប់ផ្ដើមនេះជាផ្នែកមួយនៃយុទ្ធនាការធំមួយដែលនឹងមានបន្តទៀត រួមមានការប្រមូលមូលនិធិ ដើម្បីផ្តល់ការគាំទ្រយ៉ាងយូរអង្វែង និងស្ថេរភាពទៅសហគមន៍ដែលរងផលប៉ះពាល់។

ផ្ទះចល័តទាំងនេះ ត្រូវបានរចនាឡើងអោយមាន ស្ថេរភាព និងងាយស្រួលក្នុងការរស់នៅ ដើម្បីជាទីស្នាក់អាស្រ័យភ្លាមៗដល់គ្រួសារដែលរងផលប៉ះពាល់។ យុទ្ធនាការមួយនេះបានបង្ហាញពីការប្តេជ្ញាយ៉ាងរឹងមាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំពោះប្រទេសជាតិ និងប្រជាជនខ្មែរ ស្របតាមយុទ្ធសាស្ត្រ “ការធ្វើអោយពិភពលោកកាន់តែប្រសើរ” របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។

លោក Andy Hewson អគ្គនាយកក្រុមហ៊ុន ហ៊ិននីគែន​ ខេមបូឌា មានប្រសាសន៍ថា “អស់រយៈពេល៣០ឆ្នាំមកហើយ ដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានវត្តមាននៅទីនេះជាមួយប្រជាជនកម្ពុជា ដោយយើងមិនមែនគ្រាន់តែជាក្រុមហ៊ុនផលិតស្រាបៀរប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូក្នុងការរីកចម្រើនរួមគ្នា” ។ “នៅក្រុមហ៊ុន ហ៊ិននីគែន ការប្តេជ្ញាចិត្តក្នុងការធ្វើអោយពិភពលោកកាន់តែប្រសើររបស់គឺជាយុទ្ធនាការនៃដំណើរការអាជីវកម្មរបស់យើងទាំងមូល ចាប់ពីការថែរក្សាបរិស្ថានរហូតដល់ការទទួលខុសត្រូវសង្គម។ ការផ្តល់ជំនួយនេះគឺជាការបន្តនូវគុណតម្លៃរបស់យើង ដោយមានការចូលរួមបន្ថែមពីបុគ្គលិករបស់ក្រុមហ៊ុន និងដៃគូសហការរបស់យើងផងដែរ ដើម្បីធានាថាគ្រួសារទាំងនេះនឹងទទួលបានជំនួយសមស្របក្នុងការចាប់ផ្ដើម និងជាក្តីសង្ឃឹមថ្មីមួយ។”

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក៏កំពុងចាប់ផ្ដើមយុទ្ធនាការប្រមូលមូលនិធិ រួមជាមួយថ្នាក់ដឹកនាំសហគមន៍ ដៃគូតំណាងចែកចាយ និងដៃគូផ្គត់ផ្គង់ផ្សេងទៀរ។ យុទ្ធនាការនេះនឹងរួមមានសកម្មភាពប្រមូលមូលនិធិ ព្រឹត្តិការណ៍សប្បុរសធម៌ និងកម្មវិធីស្ម័គ្រចិត្តដែលចូលរួមដោយបុគ្គលិក។ ថវិកាទាំងអស់ដែលប្រមូលបាននឹងត្រូវបានឧបត្ថម្ភបន្ថែមទៀត ទៅលើលំនៅស្ថាន សុខភាព និងការអប់រំសម្រាប់សហគមន៍នៅជាយព្រំដែន។

ការចាប់ផ្ដើមនេះបង្ហាញយ៉ាងច្បាស់ពីជំហរនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាដែលជឿជាក់ថាភាពជោគជ័យរបស់យើងគឺត្រូវតែដើរដំណើររួមគ្នាជាមួយផលវិជ្ជមានដល់សង្គម។

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ដែល​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​នៅលើ​ពិភពលោក​ ដែលជាក្រុមហ៊ុន​ស្រាបៀរ​ និង​ក្រុមហ៊ុនវិនិយោគ​ឈាន​មុខ​នៅ​កម្ពុជា​តាំងពី​​ឆ្នាំ​១៩៩៤។ ជាមួយ​គោល​បំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជម្រុញពិភពលោកមួយកាន់តែប្រសើររ​ ​ ក្រុមហ៊ុន​​ហ៊ិននីគែន ហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួម​មាន​ ​​ស្រាបៀរ Heineken ® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ក្រុមហ៊ុន​​​មាននិយោជិត​​ប្រមាណ ៧០០​នាក់​ និង​ផ្តល់ការងារដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ៦៦,០០០​​នាក់​នៅ​ទូទាំងសង្វាក់ផលិតកម្មរបស់ខ្លួន។ តាម​រយៈ​យុទ្ធសាស្ដ្រ​ «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញា​ចិត្ដ​ចូលរួម​និរន្ដរភាព​​បរិស្ថាន និង ព្រមទាំងសង្គម និង​ការ​ពិសាប្រកប​​ដោយ​ការ​ទទួល​ខុសត្រូវ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅកាន់​វេបសាយ ​heinekencambodia.com

ក្រោមជំហរជាធ្លុងមួយជាមួយប្រជាជនកម្ពុជា ក្រុមហ៊ុន Smart Axiata បង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុក

ភ្នំពេញ៖ ថ្ងៃទី 01 ខែសីហា ឆ្នាំ 2025 —ឆ្លើយតបទៅនឹងផលប៉ះពាល់ និងតម្រូវការជាចាំបាច់របស់ប្រជាជនកម្ពុជាពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្រុមហ៊ុន Smart Axiata បានប្រកាសបង្កើតនូវមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុកប្រជាជនកម្ពុជា និងផ្ដល់ស្ថិរភាពដល់ប្រជាជនខ្មែរ ដែលជាជនភាសសឹក កងកម្លាំងវីរជនយោធាជួរមុខ និងក្រុមគ្រួសារ។

ជាផ្នែកមួយនៃការប្តេជ្ញារបស់ក្រុមហ៊ុនចំពោះ “ការលើកកម្ពស់ប្រជាជន និងសហគមន៍” ដែលជាសសរស្តម្ភចីរភាពស្នូលមួយរបស់ខ្លួន ក្រុមហ៊ុន Smart នៅតែបន្តចូលរួមយ៉ាងសកម្ម ដើម្បីផ្តល់ជំនួយជាបន្ទាន់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះមកម្ល៉េះ។

លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «Smart Axiataក្នុងនាមជាក្រុមហ៊ុនវិនិយោគម៉ាឡេស៊ីដែលបានបង្កើតឡើងយូរហើយនៅកម្ពុជា Smart Axiata តែងតែរក្សាជំហរ រួមគ្នាតែមួយជាមួយប្រជាជនកម្ពុជាក្នុងគ្រាលំបាក។ មូលនិធិនេះមិនមែនគ្រាន់តែជាការរួមចំណែកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ វាឆ្លុះបញ្ចាំងពីភាពជឿជាក់របស់យើង ទៅលើការតាំងចិត្ត និងស្មារតីដ៏មុតមាំបស់ប្រទេសកម្ពុជា។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយស្តារនូវជីវភាពរបស់ប្រជាជនខ្មែរឡើងវិញ និងផ្ដល់ក្តីសង្ឃឹមដល់បងប្អូនប្រជាជនខ្មែរទាំងឡាយដែលបានរងនូវផលប៉ះពាល់។»

លោកបានបន្តថា៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អាជ្ញាធរមូលដ្ឋានសម្រាប់ការសម្របសម្រួល និងការគាំទ្រឥតស្រាកស្រាន្តក្នុងគ្រាលំបាកនេះ។ ពួកយើងក៏សូមសម្ដែងការគោរព និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃប្រជាជនដែលបានបាត់បង់ជីវិតដោយសារជម្លោះនេះ។ ហើយយើងសូមគោរពចំពោះវីវភាព និងការលះបង់របស់កងកម្លាំងជួរមុខ ព្រមទាំងក្រុមគ្រួសារ ដែលបានឈរជើងយ៉ាងរឹងមាំដើម្បីការពារប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនមួយដែលតែងតែបម្រើដល់ប្រជាជនកម្ពុជា យើងមិនត្រឹមតែភ្ជាប់ទំនាក់ទំនងរបស់ពួកគាត់ប៉ុណ្ណោះទេ យើងក៏បានយកចិត្តទុកដាក់លើកិច្ចការសង្គម ដើម្បីឆ្ពោះទៅមុខរួមគ្នាជាមួយប្រទេសកម្ពុជា។»

ជំនួយមនុស្សធម៌ជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ន ក្រុមហ៊ុន Smart Axiata បានចែកកញ្ចប់ស្បៀងចំនួនជាង 13,000 កញ្ចប់ នៅតាមបណ្ដាខេត្តដែលរងផលប៉ះពាល់ និងទៅដល់កងកម្លាំងជួរមុខ និងក្រុមគ្រួសារយោធិនផងដែរ។ សកម្មភាពនៃការចែកជួនរួមមាន៖

  • ស្បៀង 6000 កញ្ចប់ សម្រាប់ប្រជាជនភាសសឹក និងស្បៀង 2500 កញ្ចប់ សម្រាប់កងកម្លាំងយោធាជួរមុខ ព្រមទាំងក្រុមគ្រួសារយោធិន ក្នុងខេត្តព្រះវិហារ
  • ស្បៀង 3000 កញ្ចប់ សម្រាប់ជនភាសសឹកក្នុងខេត្តឧត្តរមានជ័យ ហើយស្បៀងចំនួន 1,500 កញ្ចប់ទៀតកំពុងធ្វើដំណើរទៅកាន់ខេត្តឧត្ដរមានជ័យដូចគ្នា។

កញ្ចប់នីមួយៗមានស្បៀងអាហារសំខាន់ៗដើម្បីបំពេញនូវតម្រូវការអាហាររូបត្ថម្ភរបស់បងប្អូនខ្មែរក្នុងគ្រាលំបាកនេះ។ ជាការឆ្លើយតបនឹងតម្រូវការបន្ទាន់នេះ ក្រុមហ៊ុន Smart បានកៀងគរបុគ្គលិកស្ម័គ្រចិត្ត ដើម្បីទិញទំនិញ វេចខ្ចប់ និងដឹកជញ្ជូនកញ្ចប់ស្បៀងទាំងនេះទៅដល់តំបន់ដែលមានតម្រូវការបំផុត។

ភ្ជាប់ទំនាក់ទំនងជាមួយនឹង «ដាតាជាមួយអ្នក»
គិតត្រឹមថ្ងៃទី 1 ខែសីហានេះ អ្នកប្រើប្រាស់អុីនធឺណិតរបស់ ក្រុមហ៊ុន Smart ទាំងអស់ (ទាំង Prepaid និង Postpaid) នឹងទទួលបានទិន្នន័យដាតា 3,333 MB សម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់ពួកគេ ដើម្បីតាមដានព័ត៌មានថ្មីៗ និងដើម្បីចូលរួមគ្នាកសាងប្រទេសជាតិឡើងវិញ។
កញ្ចប់ «ដាតាជាមួយអ្នក» គឺសម្រាប់អតិថិជនស្មាតទាំង 25 ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសេវាគ្របដណ្ដប់ជាមួយនឹងអង់តែនសេវាច្រើនជាង 4200 នៅទូទាំងប្រទេស។

អំពីមូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុកប្រជាជនកម្ពុជា
មូលនិធិ 1,000,000 ដុល្លារ ដើម្បីគាំទ្រ និងសម្រួលបន្ទុកប្រជាជនកម្ពុជានេះ ជាជំហានបន្ទាប់ដើម្បីបន្ថែមលើការគាំទ្របច្ចុប្បន្ន ដោយផ្តោតលើតម្រូវការបន្ទាន់ផង និងតម្រូវការរយៈពេលវែងផង។ មូនិធិនេះប្រកាន់ខ្ជាប់នូវអភិបាលកិច្ចល្អ និងតម្លាភាពជាគោល ហើយរាល់ការឧបត្ថម្ភទាំងអស់ត្រូវបានឆ្លងកាត់គណៈកម្មការបរធនបាលកិច្ច ដើម្បីធានាបាននូវប្រសិទ្ធភាពនិងតម្លាភាព។
មូលនិធិនេះ នឹងផ្ដោតលើចំណុចសំខាន់ៗដូចជា៖

  • ជំនួយលើតម្រូវការបន្ទាន់ និងទីជម្រក
  • ការស្តារជីវភាពរស់នៅ និងការគាំទ្រសហគ្រាស ធុនមីក្រូ តូច និងមធ្យម (MSME)
  • ការតភ្ជាប់ជាមួយនឹងប្រព័ន្ធឌីជីថល និង ការអប់រំ
  • សុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត
    សកម្មភាព ព្រមទាំងវឌ្ឍនភាពទាំងឡាយរបស់មូលនិធិនេះ នឹងត្រូវប្រកាសនៅលើវេទិកាឌីជីថលរបស់ក្រុមហ៊ុន Smart Axiata ជាភាសាខ្មែរ និងភាសាអង់គ្លេស។ មូលនិធិនេះត្រូវបានរចនាឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ រក្សាតម្លាភាព និងមានភាពបត់បែនក្នុងការផ្លាស់គោលដៅគាំទ្រ ប្រសិនបើការចំណាយជាក់ស្តែង មានចំនួនទាបជាងចំនួនដែលបានកំណត់។
    ក្រុមហ៊ុន Smart Axiata នឹងបន្តធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានតាមសហគមន៍ ដើម្បីធានាថា ការគាំទ្រ និងការសម្រាលបន្ទុកប្រជាជនកម្ពុជានេះ ធ្វើឡើងប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងមានអត្ថន័យពិតប្រាកដដល់ប្រជាជនដែលរងផលប៉ះពាល់។

ក្រុមហ៊ុន Smart Axiata ផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ICT នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង 8 លាននាក់។ តាមរយៈការផ្លាស់ប្តូរទៅជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន។

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាក្រុមទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយផ្នែកដែលទទួលបានវិនិយោគទន់មួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលនេះធ្វើឱ្យ Smart ទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញក្នុងតំបន់ និងស្តង់ដារពិភពលោក។ បង្អែកដ៏រឹងមាំនេះបញ្ជាក់ពីជំហរដ៏រឹងមាំរបស់ Smart ក្នុងការផ្តល់សេវាស្តង់ដារពិភពលោក ដោយរួមចំណែកជ្រោមជ្រែងនូវបរិយាប័ន្នឌីជីថល និងការលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា៕

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧបត្ថម្ភថវិកា សាមសិបម៉ឺនដុលា្លរអាមេរិក បន្ថែមតាមរយៈរាជរដ្ឋាភិបាលជាជំនួយដល់វីរកងទ័ពជួរមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ដើម្បីបង្ហាញពីការដឹងគុណ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្រុមហ៊ុនហនុមានបានប្រកាសឧបត្ថម្ភថវិកាជាលើកទី២តាមរយៈរាជរដ្ឋាភិបាលចំនួន US$300,000 បន្ថែមទៀត បន្ទាប់ពីការបរិច្ចាគលើកទី 1 ចំនួន 200លានរៀល (ស្មើនឹង ៥ម៉ឺនដុល្លារ) កាលពីថ្ងៃទី០2 មិថុនា 2025។ សរុបថវិកាទាំងពីរលើក ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឧបត្ថម្ភចំនួន $350,000(សាមសិបប្រាំម៉ឺនដុល្លារអាមេរិក) ។

ការឧបត្ថម្ភនេះ គឺជាការយកចិត្តទុកដាក់ប្រកបដោយស្មារតីសាមគ្គីភាពជាតិយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជាមួយវីរកងទ័ពកម្ពុជាយើង ដែលកំពុងតែបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ហើយក៏ជាការបញ្ជាក់នូវស្មារតី “ខ្មែរស្រលាញ់ខ្មែរ” ដែលជាប្រភពនៃភាពរឹងមាំក្នុងសង្គមជាតិយើង និងបង្ហាញពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។

វីរកងទ័ពជួរមុខសុខចិត្តពលីជីវិត លះបង់សុភមង្គលគ្រួសារ ចាកចេញឆ្ងាយពីមនុស្សជាទីស្រលាញ់ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិមាតុភូមិជាទីស្នេហារបស់យើង។
យើងទាំងអស់គ្នាមានមោទនភាពយ៉ាងខ្លាំង ដោយក្នុងរយៈពេលមានសង្គ្រាមជាមួយសត្រូវឈ្លានពាននេះ ប្រជាពលរដ្ឋយើងទូទាំងប្រទេសបានបង្ហាញនូវស្មារតីឯកភាពជាតិ រួបរួមសាមគ្គីគ្នានៅសមរភូមិខាងក្រោយដោយចូលរួមថវិកាផ្ទាល់ខ្លួន ផ្តល់ការគាំទ្រទាំងស្មារតី និងសម្ភារ ផ្គត់ផ្គង់ស្បៀងដល់វីរកងទ័ពជួរមុខ និងផ្តល់អំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកយ៉ាងផុលផុសជាទីបំផុត។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៍ដូចជាប្រជាជនទូទាំងប្រទេស សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនំាកំពូល ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសជាតិយ៉ាងឈ្លៀសវៃប្រកបដោយគតិបណ្ឌិត រហូតនាំយកការឈប់បាញ់គ្នា និងសន្តិភាពជូនប្រទេសជាតិ ។

ថ្នាក់ដឹកនាំ និង បុគ្គលិកទាំងអស់ នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដួងព្រលឹងនៃបុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សាការពារវីរៈកងទ័ពកម្ពុជាយើង សូមមានសុខសុវត្ថិភាព សុខភាពរឹងប៉ឹង កំលាំងមាំមួនដើម្បីបន្តការពារបូរណភាពទឹកដី ទទួលបានជ័យជំនះលើខ្មាំងសត្រូវឈ្លានពានឱ្យវិនាសខ្ចាត់ខ្ចាយ ពីទឹកដីសុវណ្ណភូមិជាទីស្នេហារបស់យើងកុំបីខាន។

អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រល្បឿនលឿន​ ទៅកោះរ៉ុង ជួយយកស្ត្រីម្នាក់​ភ្លាមៗ​ ក្រោយសម្រាលកូនមិនចេញ បញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត

ព្រះសីហនុ៖​ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍​ ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់​ ដែលមានផ្ទៃពោះ ហើយបានជួបអាការសម្រាលកូនអត់ចេញ ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។

ស្ត្រីខាងលើមានឈ្មោះ ឡុង ស្រីឌី អាយុ ២០ឆ្នាំ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។

ប្រជាពលរដ្ឋខាងលើ ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុងព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឧត្ថម្ភផ្តាច់មុខការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV និងរស្មីហង្សមាស HDTV ពីមហាព្រឹត្តិការណ៍ ប្រដាល់សកល កម្រិតពិភពលោកManny Pacquiao ប្រកួតជាមួយ Mario Barrios!

0

ស្តេចប្រដាល់សញ្ជាតិហ្វីលីពិន ប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។

ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់ WBC ប្រភេទ Welterweight។

ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃសន្និសិទកាសែត លោក Mario Barrios ក៏បាននិយាយថា៖ គេបានត្រៀមខ្លួនរួចសម្រាប់ការប្រកួតនេះ និងមិនស្ទាក់ស្ទើរ ក្នុងការប្រឈមមុខជាមួយនឹង លោក Manny Pacquiao ដែលជាស្តេចប្រដាល់ជើងចាស់បំផុតម្នាក់នៅអាស៊ីនោះទេ។

វ័យខុសគ្នាពិតមែន គាត់ទាំងពីរសុទ្ធតែជា កំពូលកីឡាប្រដាល់លំដាប់ពិភពលោកដូចគ្នា។ ចង់ដឹងថាតើ ខ្លាចាស់ និងកូនតោក្មេង ម្នាក់ណានឹងទទួលបានជ័យជំនះនៅក្នុងការប្រកួតនេះ សូមកុំភ្លេចធ្វើការរង់ចាំ ការផ្សាយផ្ទាល់នៅកម្ពុជា ឧបត្ថម្ភផ្តាច់មុខដោយ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV រស្មីហង្សមាស HDTV និងតាម ប្រព័ន្ធទូរទស្សន៍ផ្កាយរណបឌីជីថលទំនើប DTH UHD នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹកតទៅ។

សូមកុំខកខាន! ព្រោះនេះជាព្រឹត្តិការណ៍ប្រដាល់ សកលលំដាប់ពិភពលោកដ៏ធំមួយ ដែលអ្នកគាំទ្រកីឡាប្រដាល់មិនគួររំលងឡើយ ៕