Home Blog Page 72

ក្រុមហ៊ុន Metfone ទទួលបានពានរង្វាន់ “អ្នកផ្តល់សេវាអ៊ីនធឺណិត ល្អបំផុតនៅកម្ពុជា ២០២២​”

0

ថ្មីៗនេះក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) ត្រូវបានផ្តល់កិត្តិយសដោយ Global Business Outlook (GBO) ដែលជាទស្សនាវដ្តីធុរកិច្ចអន្តរជាតិ ដ៏មានកិត្យានុភាពដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស នូវពានរង្វាន់ “អ្នកផ្តល់សេវាអ៊ីនធឺណិតល្អបំផុត នៅកម្ពុជាប្រចាំឆ្នាំ២០២២”។

សូមជម្រាបថា ពានរង្វាន់ “អ្នកផ្តល់សេវាអ៊ីនធឺណិតល្អបំផុតនៅកម្ពុជា ឆ្នាំ ២០២២” ត្រូវបានវាយតម្លៃដោយឯករាជ្យ ដោយអ្នកជំនាញឈានមុខ និងអ្នកស្រាវជ្រាវនៃទស្សនាវដ្តី GBO។ លក្ខណៈវិនិច្ឆ័យវាយតម្លៃរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធបណ្តាញ គុណភាព គោលនយោបាយលក់ និងការថែទាំអតិថិជន។​

នេះជាលើកទីមួយហើយដែល មិត្តហ្វូនត្រូវបានផ្តល់កិត្តិយស និងវាយតម្លៃខ្ពស់ពី GBO ដោយផ្អែកលើសេវាកម្មអ៊ីនធឺណិត FTTH ដែលមានគុណភាពខ្ពស់ សេវាថែទាំអតិថិជន និងគោលការណ៍អនុគ្រោះដ៏ល្អ សម្រាប់អត្ថប្រយោជន៍អតិថិជន ដែលក្រុមហ៊ុនមិត្តហ្វូនបានផ្តល់។ ពានរង្វាន់នេះបានទទួលស្គាល់ ពីការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់មិត្តហ្វូន ក្នុងការរក្សានិន្នាការទីផ្សារ ការផ្តល់សេវាអ៊ិនធឺណិត FTTH ដ៏ទូលំទូលាយ និងសមត្ថភាពក្នុងការច្នៃប្រឌិត។

ពានរង្វាន់មួយនេះគឺជា សក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់មិត្តហ្វូន ក្នុងការលើកកម្ពស់តម្លៃស្នូល នៃអាជីវកម្មរបស់ខ្លួន ដែលតែងតែប្តេជ្ញាចិត្តក្នុងការវិនិយោគ លើសកម្មភាពអាជីវកម្ម ដោយនាំមកនូវសេវាកម្មសមរម្យ វិជ្ជាជីវៈ និងល្អបំផុតដល់អតិថិជន។ ជាមួយគ្នានេះ មិត្តហ្វូនក៏បានពង្រឹង និងអះអាងជាថ្មីម្តងទៀតនូវជំហរ ត្រួសត្រាយផ្លូវរបស់ខ្លួនក្នុង វិស័យបច្ចេកវិទ្យាទូរគមនាគមន៍ ជាពិសេសក្នុងវិស័យអ៊ីនធឺណិត FTTH នៅកម្ពុជា។

បច្ចុប្បន្ននេះ បច្ចេកវិទ្យាព័ត៌មាន និងអ៊ីនធឺណិតកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងនិងប្រតិបត្តិការផលិតកម្ម និងសកម្មភាពអាជីវកម្មរបស់សហគ្រាស។ ការអភិវឌ្ឍន៍អ៊ីនធឺណិត បានផ្លាស់ប្តូរគំរូនិងរបៀប ដែលអាជីវកម្មដំណើរការ។ នេះក៏ជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់សកម្មភាពផ្លាស់ប្តូរឌីជីថល ក្នុងយុគសម័យបច្ចេកវិទ្យា ៤.០។ នៅកម្ពុជាបច្ចុប្បន្ន មិត្តហ្វូន គឺជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលធំជាងគេ ហើយសេវាមិត្តហ្វូនអ៊ីនធឺណិត FTTH កំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន កាន់តែខ្លាំងឡើងនៅទូទាំងប្រទេស។

ជាមួយនឹងគោលដៅ នៃការវិនិយោគយ៉ាងខ្លាំង លើបច្ចេកវិទ្យាឌីជីថលដើម្បីធ្វើឲ្យ ដំណើរការសេវាកម្មកាន់តែល្អ និងធ្វើអោយប្រសើរឡើងនូវភាពត្រឹមត្រូវ បង្កើនល្បឿននៃសេវាកម្ម និងជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍន៍ សេវាកម្មថ្មីៗជាច្រើន ដើម្បីតាមទាន់និន្នាការទីផ្សារ។

មិត្តហ្វូន គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ត្រួសត្រាយផ្លូវដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ដោយផ្តល់នូវបទពិសោធន៍ កាន់តែប្រសើរ និងបង្កើនការពេញចិត្តរបស់អតិថិជន ៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនក្រុមការងារសង្គ្រោះ ជួយយកស្រ្តីពរពោះម្នាក់ ធ្លាក់ឈាម ពីក្រុងកោះរ៉ុង មកសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យខេត្ត

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការ​ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៦:២០នាទី បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ ទៅទទួលយកស្រ្តីមានផ្ទៃពោះមួយរូប ដែលមានអាការៈធ្លាក់ឈាម រស់នៅក្នុងក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។

ស្រ្តីមានផ្ទៃពោះខាងលើមានឈ្មោះ ជួ បុផ្ផា អាយុ២២ឆ្នាំ កំពុងមានផ្ទៃពោះ ៣ខែ មានប្តីឈ្មោះ កង ធារ៉ា អាយុ២៤ឆ្នាំ សព្វថ្ងៃរស់នៅ ភូមិកោះរ៉ុងសន្លឹម(សារ៉ាសាន់បេ) សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ស្រ្តីមានផ្ទៃពោះខាងលើ ត្រូវបានក្រុមការងារសង្គ្រោះ របស់លោកឧកញ៉ា ទៀ វិចិត្រ បញ្ជូនតាមអូប័រពេទ្យល្បឿនលឿន មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះរបស់ គណៈកម្មាធិការ គណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុប្រដកបដោយសុវត្ថិភាព៕

Metfone ជាស្លាកយីហោ ក្រុមហ៊ុនទូរស័ព្ទដំបូងគេ ក្នុងប្រទេសកម្ពុជា ដែលទទួលបាន Gold Play Button​ ពី YouTube

0

បន្ទាប់ពីបង្កើតបានរយៈពេល ៩ឆ្នាំ ឆានល YouTube របស់ក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) ទទួលបាន Subscriber កើនឡើងដល់ជាង ១ លាននាក់ និងទទួលបាន Gold Play Button ពីក្រុមហ៊ុន YouTube។

នៅក្នុងប្រទេសកម្ពុជា ឆានល YouTube របស់មិត្តហ្វូន គឺជាឆានលមួយក្នុងចំណោមឆានល នៃម៉ាកយីហោផ្សេងទៀត ដែលជាឆានលប្រភេទកម្សាន្តបែបចម្រុះ និងមានចំនួនអ្នកតាមដានច្រើនជាងគេ ។ សមិទ្ធផលនេះគឺបានមកពីការ ខិតខំប្រឹងប្រែងផលិតមាតិកាស៊ីជម្រៅ ដើម្បីទៅដល់ទស្សនិកជន និងជាពិសេសសមស្របនឹងវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនផងដែរ។​

ជាពិសេស ពាន​រង្វាន់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ សញ្ញា​សម្គាល់​ពិសេស​សម្រាប់​ការ​ទំនាក់ទំនង និង​ការ​ផ្សព្វផ្សាយ​រូបភាពនៃ ម៉ាកយីហោរបស់ក្រុមហ៊ុន​មិត្តហ្វូន ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាសក្ខីភាពបញ្ជាក់ពី ភាពពេញនិយមនៃឆានល YouTube របស់ក្រុមហ៊ុនមិត្តហ្វូន និងភាពរស់រវើកនៃមាតិកា ដែលមិត្តហ្វូនបានផលិត។

ក្នុង​ចំណោម​នោះ អ្វី​ដែល​ពិសេស​នោះ​គឺ ​ខ្សែ​វីដេអូគំនូរ​ជីវចល​ដ៏​ល្បី​ ក្រោមចំណងជើង «មាគ៌ាព្រះធម៌» ជា​កម្មវិធី​ដែល​មាន​ខ្លឹមសារ​ព្រះពុទ្ធ​សាសនា ដែល​ជួយ​ផ្សព្វផ្សាយ​អំពើ​ល្អ និង​ជំរុញ​ចិត្ត​មនុស្ស​ឲ្យ​ធ្វើ​អំពើ​ល្អ។ សម្រាប់ខ្សែវីដេអូដែលពេញនិយមមួយទៀតនៅលើ YouTube Channel របស់ក្រុមហ៊ុនមិត្តហ្វូននោះគឺវីដេអូគំនូរ​ជីវចល​ដ៏​ «ក្រដាសស» ដែលជាកម្មវិធីអប់រំប្រចាំសប្តាហ៍ ដែលផលិតដោយ ក្រុមហ៊ុនមិត្តហ្វូនដែលមាន អ្នកទស្សនាដ៏ច្រើនលើសលុប។​

ពីសេវាកម្ម និងមាតិកាឌីជីថល នៅឆ្នាំ២០២១ មិត្តហ្វូនបានឈ្នះពានរង្វាន់មាស សម្រាប់ការផលិតខ្សែវីដេអូអប់រំ និងមានការបណ្តុះបណ្តាលល្អបំផុត ប្រចាំឆ្នាំពីកម្មវិធី Globee Awards សម្រាប់ខ្សែវីដេអូ មាគ៌ាព្រះធម៌។

ដោយឡែកនៅក្នុងឆ្នាំ ២០២២ ក្រុមហ៊ុនមិត្តហ្វូនក៏បានឈ្នះពានរង្វាន់ សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមល្អបំផុត ប្រចាំឆ្នាំសម្រាប់កម្មវិធីទូរទស្សន៍ «នេះមិនមែនជាសុបិន» ពីកម្មវិធី Globee Awards ជាកម្មវិធីស្វែងរកសាច់ញាតិ ដែលបាត់បង់ក្នុងសម័យសង្គ្រាម។ យោងតាមការវិភាគរបស់ Channel’s analysis មកទល់ពេលនេះ ចំនួនអ្នកទស្សនាសរុបឈានដល់ជាង 332.6 លានដង និងម៉ោងទស្សនាកើនសរុបបានដល់ 16.6 លានម៉ោង។

បច្ចុប្បន្ននេះ ក្រុមហ៊ុនមិត្តហ្វូន បាននិងកំពុងផលិតមាតិកាកម្សាន្ត ជាច្រើនផ្សេងទៀតនៅលើ YouTube Shorts សម្រាប់ការផលិតវីដេអូខ្លីៗ ដែលជាយុទ្ធសាស្ត្រមួយក្នុងការ ផលិតមាតិកាចម្រុះ និងធ្វើឱ្យឆានលកាន់តែមានភាពទាក់ទាញ និងទទួលបានអ្នកទស្សនាកាន់ច្រើន។

ក្រៅ​ពី​នេះ មិន​ត្រឹម​តែ​ជាការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ មិត្តហ្វូន​ ក៏​ផ្ដោត​លើ​ការ​កសាង បង្កើត​ថ្មី និង​បង្កើត​ ឆានល YouTube របស់​ខ្លួន​ក្នុង​ទិសដៅ​បម្រើ​សង្គម និង​បម្រើ​សហគមន៍ និងព្យាយាមនាំយកខ្លឹមសារសំខាន់ៗ នៃវប្បធម៌ដ៏ល្អរបស់កម្ពុជាផ្សារភ្ជាប់ ជាមួយប្រជាជនដើម្បី ជាប្រយោជន៍វិជ្ជមានពីម្នាក់ទៅម្នាក់ ៕

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា សហការ​ជាមួយអង្គការ​ភាពជាដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បី​​គាំទ្រកសិករក្នុងស្រុក

0

ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា (HEINEKEN Cambodia) កំពុង​សហការ​ជាមួយ​​​អង្គការភាព​ជាដៃគូ​ដើម្បី​ចីរភាព​​វិស័យ​កសិកម្មកម្ពុជា (CPSA) ដើម្បី​ពង្រីង​កំណើន​​វិស័យកសិកម្មប្រកបដោយ​បរិយាបន្ន និង​និរន្តរភាពនៅ​​កម្ពុជា ដែល​ជា​ផ្នែកមួយ​នៃ​មហិច្ឆិតា «ធ្វើឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» របស់​​ក្រុមហ៊ុនផលិតស្រាបៀរ​មួយនេះ​។

ចាប់​ពីខែធ្នូឆ្នាំនេះ កម្មវិធី​ដែល​មានរយៈពេល ១៨ខែ​ដែល​គ្រប់គ្រង​ដោយអង្គការ CPSA នឹងប្រើប្រាស់វិធីសាស្រ្តរួមមួយដើម្បី​ពង្រឹងសមត្ថភាពនៅទូទាំង​​ដំណាក់កាលផ្សេងៗ​រាប់​ចាប់​ពីការដាំដុះរហូត​ដល់ការស្វែងរកទីផ្សារ​ជាមួយនឹងការអនុវត្តកសិកម្មនិងអាជីវកម្មប្រកបដោយនិរន្តរភាព។ តាមរយៈការ​ពង្រឹង​សមត្ថភាព​​នេះ កសិករ​កាន់តែច្រើននឹងមានលទ្ធភាព​ទទួល​បាន​ធនធាន​ដែលពួកគេ​ត្រូវការ​ដើម្បី​បង្កើន​ទិន្នផល ផលិតភាព និងប្រាក់ចំណូល។ កម្មវិធីនេះ​នឹង​ចាប់ផ្តើម​ជាមួយ​នឹង​​កសិករ​ប្រមាណ ១៥០០ នាក់​ដែល​ជា​សមាជិក​របស់​សហគមន៍កសិកម្មនានា​នៅក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពង់​ឆ្នាំង។

លោកស្រី Anne De Graaf នាយិការ​ផ្នែកកិច្ចការសាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បានមានប្រសាសន៍ថា៖ «អង្ករមួយគ្រាប់មានតម្លៃដ៏​ធំធេងនៅសង្គមកម្ពុជា រាប់ចាប់​ពីការ​ណ៍​ដែល​​យក​មកធ្វើ​​ជាអាហារមូលដ្ឋាន​​សម្រាប់គ្រប់គ្រួសាររហូតដល់បង្កើតបាន​ជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់។ អង្ករក៏ជាគ្រឿងផ្សំសំខាន់មួយ​​ផង​ដែរ​នៅក្នុងស្រាបៀរមួយចំនួនរបស់យើង។ ក្នុងនាមជាអ្នករួមចំណែកយ៉ាងសកម្មដល់សេដ្ឋកិច្ចជាតិ យើងយកចិត្តទុកដាក់យ៉ាង​ខ្លាំង​ទៅ​លើ​​ការងារ​ដោយ​ប្រយោល​ជាច្រើនដែលយើងគាំទ្រតាមរយៈ​​ខ្សែសង្វាក់​នៃផលិតកម្មទាំងមូល​របស់​យើង ជាពិសេស កសិកររបស់​យើង​មាន​តួនាទីសំខាន់​ក្នុង​ការទ្រទ្រង់​​វិស័យ​កសិកម្ម​នាពេល​អនាគត។ តាមរយៈការចាប់ផ្តើមកម្មវិធីនេះជាមួយ​អង្គការ CPSA យើងសង្ឃឹមថា​នឹងធ្វើកិច្ចការ​​កាន់តែច្រើនថែមទៀត​ក្នុងការគាំទ្រសហគមន៍ជុំវិញយើង ក៏ដូចជាការអភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រស្របតាមយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាល ដូច្នេះ​រួមគ្នាយើងអាចធ្វើ​ឱ្យ​​ប្រទេសកម្ពុជាកាន់តែប្រសើរ»។

លោក លី សិរីឫទ្ធិ នាយកគ្រប់គ្រងអង្គការ CPSA បានមា​នប្រសាសន៍ថា៖ «យើងសូមថ្លែង​អំណរគុណចំពោះការគាំទ្ររបស់ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ក្នុងការ​លើក​កម្ពស់​និងអនុវត្តកម្មវិធីដ៏មានតម្លៃនេះ តាមរយៈគោលដៅរួមរបស់យើងក្នុងការបង្កើតប្រព័ន្ធស្បៀង​អាហារប្រកប​ដោយ​បរិយាបន្ន ឋិតថេរ និងនិរន្តរភាព។ វិស័យ​ស្រូវគឺ​ជាគន្លឹះ​ចំពោះ​សេដ្ឋកិច្ចកម្ពុជា ហើយការអនុវត្តកម្មវិធីប្រកបដោយនិរន្តរភាពនេះគឺជាកត្តាចាំបាច់ដើម្បី​ទ្រទ្រង់​​ជីវភាពរស់​នៅរបស់ភាគីដែលពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះនាពេល​អនាគត»។

ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ប្រើប្រាស់​អង្ករក្នុងស្រុក ១០០ ភាគរយនៅក្នុងប្រទេសកម្ពុជាដើម្បី​ធ្វើ​ជាគ្រឿងផ្សំ​ផលិតស្រាបៀរមួយ​ចំនួន​ដូច​ជា​ម៉ាកស្រាបៀរ Anchor និង Tiger ជាដើម។ ដើម្បីបង្កើនភាព​វិលជុំ​ក្នុង​​ខ្សែសង្វាក់តម្លៃស្រូវដល់កម្រិត​អតិបរមា ក្រុមហ៊ុន​ផលិតស្រាបៀរ​មួយ​នេះ​ក្រោម​ភាពជា​ដៃគូ​​​ជាមួយ​ក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក៏ប្រើប្រាស់​អង្កាមដែលនាំយកមក​​​ពី​រោងម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​និង​កសិករផងដែរ ដើម្បី​បង្កើត​ថាមពលកម្ដៅ​​កកើត​ឡើងវិញ ១០០ ភាគរយ​នៅរោងចក្រជីវម៉ាសរបស់ក្រុមហ៊ុននៅខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញដែលជារោងចក្រជីវថាមពលដ៏ធំដំបូងគេបង្អស់ក្នុង​ប្រទេសកម្ពុជាដោយយោងតាមប្រព័ន្ធតិចណូឡូជីរបស់រោងចក្រមួយនេះ។ ការប្រើប្រាស់អង្កាម​ធ្វើ​ជាប្រភព​ឥន្ធនៈ បាន​ប្រែក្លាយ​កាកសំណល់​កសិកម្ម​និងសរីរាង្គ​ដែលត្រូវបាន​បោះចោលដោយ​រោងម៉ាស៊ីន​កិនស្រូវ និងកសិករទៅ​ជាប្រភព​ចំណូល​បន្ថែមសម្រាប់​សហគមន៍​កសិកម្ម។

មហិច្ឆតា​រយៈ​ពេលវែង “ធ្វើឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​គោលបំណង​លើកកម្ពស់​​ការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការពិសារ​គ្រឿងស្រវឹង​ដោយ​ការ​ទទួល​ខុស​ត្រូវ ជាមួយនឹងគោលដៅចូល​​រួមចំណែក​ឆ្ពោះទៅរក​​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ៕

លោកស្រី Anne De Graaf នាយិកា​រ​ផ្នែក​កិច្ចការសាជីវកម្មនៃ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា និលោក លោក លី សិរីឫទ្ធិ នាយកគ្រប់គ្រងអង្គការ CPSA

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

អំពីអង្គការ CPSA

អង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) គឺជាអង្គការភាពជាដៃគូប្រចាំ​ប្រទេស​របស់អង្គការ Grow Asia នៅកម្ពុជា ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងទីភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន និងអង្គការកសិករផងដែរ។ អង្គការ Grow Asia ដែលបង្កើតដោយវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) និង​លេខាធិការដ្ឋានអាស៊ានបានបង្កើត​​​អង្គការ CPSA ក្នុងឆ្នាំ​២០១៦។

អង្គការ CPSA ប្រមូលផ្តុំស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុន អង្គការសង្គមស៊ីវិល អង្គការកសិករ និងស្ថាប័នហិរញ្ញវត្ថុដើម្បីភ្ជាប់អ្នកផលិតទៅកាន់ទីផ្សារ។ គោលដៅរួមរបស់យើងគឺបង្កើតប្រព័ន្ធស្បៀង​អាហារ​ប្រកប​ដោយ​បរិយាបន្ន ឋិតថេរ និងនិរន្តរភាព។ បច្ចុប្បន្ន អង្គការ CPSA កំពុងគាំទ្រដល់ក្រុមការងារចំនួនបួន (គ្រាប់ស្វាយចន្ទី ម្រេច ផ្លែឈើនិងបន្លែ សហគ្រាសធុនតូចនិងមធ្យម​ផ្នែ​​កសិអាហារ) ជាមួយនឹងដៃគូចំនួនជាង ១២៤ និង​កិច្ចការ​ចំនួនបី (កិច្ចសន្យា​កសិកម្ម ការវិនិយោគ​លើ​កសិកម្ម​ប្រកបដោយការទទួលខុសត្រូវ និង​បច្ចេកទេស​កសិកម្ម)៕

ក្រុមហ៊ុន Smart Axiata ប្រគល់វិញ្ញាណបនប័ត្រដល់និស្សិតបញ្ចប់ការសិក្សា ក្នុងកម្មវិធីអាហារូបករណ៍ SmartEdu

0

ភ្នំពេញ ថ្ងៃទី ២៨ ធ្នូ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានប្រារព្ធពិធីប្រគល់វិញ្ញាណបនប័ត្រ (Graduation Ceremony) ដល់និស្សិតអាហារូបករណ៍ SmartEdu ដែលបានបញ្ចប់ការសិក្សាចំនួន ៤៧ នាក់ នៅក្នុងជំនាន់ទី ១ ទី២ និងទី៣។

កាលពីថ្ងៃសុក្រ ទី២៣ ធ្នូ ២០២២ ក្រុមហ៊ុន Smart រៀបចំពិធីប្រគល់វិញ្ញាណបនប័ត្រ (Graduation Ceremony) ដល់អតីតនិស្សិតអាហារូបករណ៍ SmartEdu ចំនួន ៤៧ នាក់ ដែលបានបញ្ចប់ការសិក្សាយ៉ាងជោគជ័យនៅក្នុងឆ្នាំ ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២ ផងដែរ។

កម្មវិធីអាហារូបករណ៍ SmartEdu Scholarship Program ចូលរួមចំណែកគាំទ្រ និងបណ្តុះបណ្តាលនិស្សិតកម្ពុជានៅទីក្រុង និងតាមបណ្តាខេត្តនានា ដែលពុំមានលទ្ធភាពក្នុងការបន្តសិក្សាថ្នាក់មហាវិទ្យាល័យ ជាពិសេសសម្រាប់ជំនាញផ្នែកទូរគមនាគន៍ បច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង និងជំនាញបច្ចេកទេសបច្ចេកវិទ្យាផ្សេងៗទៀត។  

ជារៀងរាល់ឆ្នាំ និស្សិតចំនួន 20 នាក់ត្រូវបានជ្រើសរើស  ដើម្បីចូលរួមនិងទទួលបានអាហារូបករណ៍របស់ក្រុមហ៊ុនស្មាត ដែលបន្ថែមពីការផ្គត់ផ្គង់ថ្លៃសាលារៀន និង ប្រាក់ឧត្ថម្ភជីរភាពប្រចាំខែ កម្មវិធីមួយនេះក៏មានការបង្ហាត់បង្រៀន  ណែនាំ និងផ្តល់បទពិសោធន៏ផ្សេងៗ តាមរយៈការចូលរួមសកម្មភាពសង្គមជាច្រើន នៅតាមបណ្ដាខេត្តនានា។ រហូតមកទល់ពេលនេះ កម្មវិធីអាហារូបករណ៍ SmartEdu បាននិងកំពុងគាំទ្រនិស្សិតកម្ពុជាសរុបចំនួន ៨៧ នាក់ ក្នុងការចាប់យកជំនាញសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនានា។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុម Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ចំពោះភាពជោគជ័យនៃកម្មវិធីអាហារូបករណ៍មួយនេះ ក៏ដូចជាចូលរួមអបអរសាទរចំពោះការបញ្ចប់ការសិក្សារបស់ អតីតនិស្សិតផងដែរ។

« ក្រុមហ៊ុន Smart Axiata តែងតែមានការប្តេជ្ញាខ្ពស់ក្នុងការចូលរួមចំណែកគាំទ្រ និងបណ្តុះបណ្តាលយុវជនកម្ពុជាជំនាន់ក្រោយ ដើម្បីក្លាយជាសសរទ្រូងដ៏សំខាន់សម្រាប់ប្រទេសជាតិ ។ កម្មវិធីអាហារូបករណ៍ SmartEdu គឺជាយន្តការដ៏សំខាន់សម្រាប់ពួកយើង ក្នុងការចូលរួមចំណែកកាត់បន្ថយគម្លាតសង្គម និងចូលរួមអភិវឌ្ឍធនធានមនុស្សលើវិស័យឌីជីថល និងវិស័យផ្សេងៗ​ ដែលវាមានសារៈសំខាន់ក្នុង ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគត។»

ឯកឧត្តមបណ្ឌិត អ៊ុម រម្យមណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមជាគណៈធិបតីនៅក្នុងកម្មវិធីប្រគល់វិញ្ញាបនប័ត្រផងដែរ។

លោកបានមានប្រសាសន៍ថា៖ «អាហារូបករណ៍ SmartEdu គឺជាកម្មវិធីមួយដែលបានគាំទ្រក្នុងការ បណ្តុះបណ្តាលធនធានមនុស្សផ្តល់ចំណេះដឹងដល់យុវជនក្នុងការបញ្ចេញសមត្ថភាពដើម្បីចាប់យកឱកាសការងារល្អៗលើមុខជំនាញសំខាន់ៗ សម្រាប់សម្របខ្លួនទៅក្នុងសង្គមការងារ។ កម្មវិធីនេៈក៍បានជួយ គាំទ្រឲ្យយុវជន យុវនារីឲ្យចេះបង្កើតគំនិតថ្មីៗក្នុងបរិយាកាសការងារ ជាពិសេសគឺការតម្រង់ ទិសសមត្ថភាពវិជ្ជាជីវៈ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ។»

កម្មវិធីអាហារូបករណ៍​​ SmartEdu Scholarship Program បានចាប់ដំណើរការក្នុងឆ្នាំ ២០១៦​ ហើយបាន​និងកំពុងគាំទ្រនិស្សិតចំនួន​​ ៥​ ជំនាន់រួចមកហើយ។​ កម្មវិធីអាហារូបករណ៍មួយនេះ​​​ ទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុន​ Smart Axiata និងពីមូលនិធិកសាងសមត្ថភាព​ ការស្រាវជ្រាវ​ និងការអភិវឌ្ឍ​លើវិស័យទូរគមនាគមន៍​​ (Capacity Buildig, Research, and Development)​ ក្រោមការគ្រប់គ្រង់ របស់ក្រសួងប្រៃសណីយ៍ និងគមនាគមន៍​​​។​

សម្រាប់ពត៌មានបន្ថែមអំពីកម្មវិធីអាហារូបករណ៍​ និងកម្មវិធីផ្សេងៗរបស់​ SmartEdu អាចតាមដាន​​ហ្វេសប៊ុក ផេក​ https://www.facebook.com/smartforcambodia និងគេហទំព័រ https://www.smartedu.com.kh/index.php/en/home

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា ប្រតិបត្ដិករ ទូរគមនាគមន៍ ចល័ត ឈាន មុន គេ ក្នុង ព្រះរាជា ណាចក្រ កម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន បាន និង កំពុង បម្រើ អតិថិជន ចំនួន ៨ លាននាក់ ស្ថិត ក្រោម ស្លាក សញ្ញា “Smart” ។ Smart Axiata គឺជា ក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ មាន ឈ្មោះ ថា  “Axiata Group Berhad” ដែល ជា ក្រុមហ៊ុន ផ្ដល់ សេវា ទូរគមនាគមន៍ ធំ ជាង គេ បង្អស់ មួយ ក្នុង ទ្វីប អាស៊ី។

ក្រុមហ៊ុន Smart គឺ ជា ប្រតិបត្តិករ ទូរគមនាគមន៍ ចល័ត ដែល មាន ភាព ឈាន មុខគេ បង្អស់ ផ្នែក សេវា បច្ចេកវិទ្យា ទំនើប ទាន់ សម័យ ក្នុង ព្រះរាជា ណាច ក្រ ក ម្ពុ ជា ។ ក្រុមហ៊ុន Smart គឺជា ប្រតិបត្ដិករ ដំបូង បង្អស់ ដែល បាន ដាក់ ឱ្យ ដំណើរការ សេវា បច្ចេកវិទ្យា ជំនាន់ ទី៤ “4G LTE” ក្នុង ឆ្នាំ ២០១៤ បច្ចេក វិទ្យា 4G+ ក្នុង ឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជា មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ ពាក់ កណ្តាល ឆ្នាំ២០១៩ Smart បាន រៀបចំ កម្មវិធីប ង្ហាញ សាក ល្បង បច្ចេកវិទ្យា ជំនាន់ ទី៥ “5G” ដំបូង គេ បង្អស់ នៅ កម្ពុជា ដោយ បង្ហាញពី ភាព ជា អ្នក ដឹក នាំ ផ្នែក សេវា ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន ផ្ដល់ នូវ បច្ចេកវិទ្យា ទូរស័ព្ទចល័ត ដ៏ សម្បូរ បែប រួម មាន៖ សេវាបច្ចេក វិទ្យា 2G, 2.5G, 3G និង 3.75G ក៏ ដូច ជា សេវា កម្ម ទូរស័ព្ទ ក្រៅ ប្រទេស (Roaming) ដែល អាចប្រើ បាន ច្រើន ជាង ១៩០ប្រទេស។  Smart បាន និង កំពុង ផ្តល់ សេវា គ្រប ដណ្តប់ ក្នុង តំបន់ ប្រជាសាស្ត្រ ច្រើន ជាង ៩៩% (កៅ សិប ប្រាំ បួន) ភាគរយ នៅ ទូរ ទាំង ព្រះរាជា ណាចក្រ កម្ពុជា ។

ក្រុមហ៊ុន ក៏ កំពុង បម្លែង ខ្លួន យ៉ាង សកម្ម ទៅ ជា ប្រតិបត្តិករ បែប ឌីជីថល តាម រយៈ ការ ផ្ដល់ នូវ សេវាកម្ម និង កម្មវិធី កម្សាន្ត លក្ខណៈ ស៊ីវិល័យ ប្រកប ដោយ ភាព ច្នៃប្រឌិត ជា ច្រើន។ នេះរួម បញ្ចូល ភាពជា ដៃគូជា មួយ ភាគី អន្តរជាតិ នានា ដូច ជា៖ ក្រុម ហ៊ុន Universal Music ក្រុម ហ៊ុន Apple និង ក្រុម ហ៊ុន Facebook ក៏ដូច ជា សេវាកម្ម ឌីជីថល នានា រួម មាន៖ សេវា ធានារ៉ាប់រង ជីវិត ឆ្លា តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង សេវា SmartNas។ ក្រុមហ៊ុន Smart មាន ចក្ខុ វិស័យ ក្លាយ ជា ក្រុមហ៊ុន លេខ១ និង ជា ក្រុមហ៊ុន បច្ចេក វិទ្យា ទូរគម នាគមន៍ ដែល ទទួល បាន កី្ដ ស្រលាញ់ ពេញ ចិត្ត បំផុត នៅព្រះ រាជា ណា ចក្រ កម្ពុជានៅ ត្រឹម ឆ្នាំ ២០២២ តាម រយៈ កម្មវិធី ទំនួល ខុស ត្រូវ ខ្ពស់ លើ កិច្ចការងារ សង្គម និង កម្មវិ ធីនិរន្តរភាព នានា សម្រាប់ កំណើន សេដ្ឋកិច្ច និង សង្គម ជាតិ។

ក្រុមហ៊ុន Smart មាន បុគ្គលិក និយោជិត សរុប ប្រមាណ ជាង ១.០០០ (មួយ ពាន់) នាក់ ក្នុង នោះ រួម បញ្ចូល ទាំង និយោជិត ក្នុង ស្រុក និង និយោជិត បរទេស ដែល កំពុង ខិត ខំ ប្រឹង ប្រែង ឆ្ពោះ ទៅ សម្រេច បេសកកម្មរួម គ្នា ក្នុង ការផ្សារ ភ្ជាប់ និង ធ្វើ ឱ្យ ជីវិត កាន់ តែ ប្រសើរ ឡើង។ Smart ជីវិត រស់ រវើក!    

ការប្រកួតបាល់ទាត់ ពានរង្វាន់ លោកឧកញ៉ា ទៀ វិចិត្រ ធ្វើឡើងដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាជ័យជម្នះ ៧មករា 

0

ខេត្តព្រះសីហនុ៖ ការប្រកួតបាល់ទាត់មហាជន ពានរង្វាន់ លោកឧកញ៉ា ទៀ វិចិត្រ ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាជ័យជម្នះ ៧មករា បានធ្វើឡើង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នាទីលានកីឡាបាល់ទាត់ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ឲ្យដឹងថា ការប្រកួតបាល់ទាត់មហាជន ពានរង្វាន់ របស់លោកឧកញ៉ា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ទី៤៤ នៃទិវាជ័យជម្នះ ៧មករា ចាប់ផ្តើមពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ហើយប្រកួតបាល់ទាត់មហាជននេះ ក៏រៀបចំឡើងដើម្បីបំផុសចលនាមហាជន លេងកីឡាសម្រាប់សុខភាពផង និងរួមគ្នាប្រយុទ្ធប្រឆាំងជាសឆ្ងាយពីគ្រឿងញៀន និង អំពើអបាយមុខផ្សេងៗផងដែរ៕

តារាល្បីៗកំពុងងឿងឆ្ងល់ និងភ្ញាក់ផ្អើលនឹង PNN PLUS

0

ឃ្លីបវីដេអូជិត ១នាទីកំពុងធ្វើឱ្យហ្វេនៗ និងទស្សនិកជនងឿងឆ្ងល់ និងចង់ដឹងជាខ្លាំងបន្ទាប់ពីពួកគេបានឃើញតារាល្បីៗជាច្រើនរូបចូលរួម ដោយពួកគេនាំគ្នាចោទជាសំនួរថា តើ PNN PLUS ជាអ្វី?

តារាល្បីៗដែលបានចូលរួម និងចោទជាសំនួរចំពោះឃ្លីបវីដេអូដែលកំពុងចែករំលែកតៗគ្នាលើបណ្ដាញសង្គម និងនៅលើផេកផ្លូវការរបស់ស្ថានីយទូរទស្សន៍ PNN មានដូចជា លោក ប៉ែន ចំរុង, កញ្ញា រ៉ូលីន, កញ្ញា សុភ័ក្រ្ត កុសុម៉ា, ពូណុច, កញ្ញា ពេជ្រ ចន្ទធីតា, កញ្ញា នៅ លក្ខិណា, និងតារាល្បីៗមួយចំនួនទៀត។

នៅមិនទាន់មានការពន្យល់ផ្លូវការនៅឡើយទេអំពីពាក្យ PNN PLUS ដែលកំពុងត្រូវបានចែករំលែកតៗគ្នាយ៉ាងច្រើននោះ។ អ្នកខ្លះបាននិយាយថានេះអាចជាកម្មវិធីកម្សាន្តថ្មីប្លែកមួយទៀតរបស់ស្ថានីយទូរទស្សន៍ PNN  ពីព្រោះជារឿយៗ PNN តែងតែពាំនាំមកនូវរសជាតិថ្មីប្លែកដើម្បីបំពេញចិត្តអ្នកគាំទ្រមិនថាកម្មវិធីកម្សាន្តឬក៏ភាពយន្តនោះទេ។

យ៉ាងណាក៏ដោយក៏មានអ្នកខ្លះទៀតនិយាយថា នេះអាចព្រឹត្តិការណ៍ថ្មីនិងប្លែកមួយទៀតដែល PNN ត្រៀមរៀបចំសម្រាប់ឆ្នាំ២០២៣ ដើម្បីបំពេញតម្រូវការចង់បានរបស់ហ្វេនៗ។

ចង់ជ្រាបច្បាស់ពី PNN PLUS សូមរង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ PNN និងផេកផ្លូវការរបស់ PNN។ PNN PLUS នឹងបង្ហាញវត្តមានជាផ្លូវការដើម្បីស្រាយ​ចម្ងល់របស់ទស្សនិកជនក្នុងពេលឆាប់ៗនេះ។

ដើម្បីទស្សនា​វីដេអូ សូមចូលទៅកាន់គេហទំព័ររបស់ទូរទស្សន៍ PNN៖ https://news.pnn.com.kh/news/14013

សណ្ឋាគារ បៃតង (Baitong Hotel) កម្ពុជាបានបំពាក់នូវ Samsung AirDresser ដែលជាទូចំហុយសម្លាប់មេរោគ និងថែរក្សាសម្លៀកបំពាក់ដ៏ទំនើបទាន់សម័យ…និងឆ្លាតវៃដើម្បីផ្តល់ឲ្យអតិថិជននូវសុវត្ថិភាព ផាសុកភាពល្អក្នុងការស្នាក់នៅ

0

(ភ្នំពេញ)ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២៖ សណ្ឋាគារ បៃតង កម្ពុជា ជាសណ្ឋាគារដ៏ស្រស់ស្អាត និងគួរជាទីចាប់អារម្មណ៍បំផុតនៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានរចនា និងតុបតែងនៅជុំវិញជ្រុងនីមួយៗ ពោរពេញទៅដោយរុក្ខជាតិខៀវស្រងាត់ ធ្វើឱ្យអតិថិជនមានអារម្មណ៍ស្រស់ស្រាយគួរឱ្យចង់រស់នៅ ត្រូវបានលើកកម្ពស់តាមរយៈការបំពាក់បន្ថែមគ្រឿងបរិក្ខាអេឡិចត្រូនិក Samsung AirDresser ដ៏មានគុណភាពខ្ពស់បំផុតចាប់ពីពេលនេះតទៅ។

ពិសេសមានតែសណ្ឋាគារ បៃតង កម្ពុជា តែមួយគត់ដែលបានបំពាក់នូវគ្រឿងអេឡិចត្រូនិកដ៏ទំនើបបំផុតរបស់សាមសុង គឺទូចំហុយសម្លាប់មេរោគ និងថែរក្សាសម្លៀកបំពាក់ (Samsung AirDresser) ដែលនេះគឺជាការខិតខំរបស់សណ្ឋាគារដើម្បីលើកកម្ពស់ និង បង្កើនផាសុកភាព និងមានសុខភាពល្អសម្រាប់អតិថិជនភ្ងៀវជាតិ និងអន្តរជាតិទាំងអស់ដែលមកស្នាក់នៅសណ្ឋាគារ បៃតង កម្ពុជា មួយកម្រិតទៀត។ ទូចំហុយសម្លាប់មេរោគ និងថែរក្សាសម្លៀកបំពាក់ (Samsung AirDresser) មានតួនាទីបំបាត់ក្លិនលើសម្លៀកបំពាក់ សម្អាតនិងកម្ចាត់មេរោគដែលជាប់តាមសម្លៀកបំពាក់បានយ៉ាងល្អឥតខ្ចោះដោយប្រើបច្ចេកវិទ្យាថាមពលខ្យល់ និងចំហាយទឹក ដែលជាការច្នៃប្រឌិតដ៏អស្ចារ្យបំផុតក្នុងការធ្វើឱ្យគុណភាពជីវិត និងការរស់នៅរបស់លោកអ្នកកាន់តែមានផាសុកភាពរាល់ថ្ងៃ។

ទូចំហុយ និងថែរក្សាសម្លៀកបំពាក់សាមសុង AirDresser មានមុខងារដ៏សំខាន់ក្នុងការសម្លាប់មេរោគតោងជាប់នឹងសម្លៀកបំពាក់បានដល់ទៅ 99.90% ព្រមទាំងមានសមត្ថភាពពន្លាសម្លៀកបំពាក់ឱ្យរលាដូចអ៊ុតអញ្ចឹង និងធ្វើឱ្យសម្លៀកបំពាក់នៅថ្មីស្អាតបំផុតជាមួយមុនងារ Jet Steam។ Deodorizing Filter ជំនាញក្នុងការបំបាត់ក្លិនដែលជាប់លើសម្លៀកបំពាក់ ។ Heatpump Drying ជាបច្ចេកវិទ្យាសម្ងួតជាមួយសីតុណ្ហភាពខ្យល់ក្តៅល្អបំផុតដល់សម្លៀកបំពាក់ ដោយមិនធ្វើឲ្យខូចដល់គុណភាពសម្លៀកបំពាក់។ យើងអាចប្រើប្រាស់ SmartThing ដើម្បីបញ្ជាការប្រើប្រាស់ពីចម្ងាយព្រមទាំងអាចរើសមុខងារជាច្រើនជម្រើសឱ្យសមស្របទៅតាមសាច់ក្រណាត់សម្លៀកបំពាក់ផងដែរ។ 

ទូចំហុយ និងថែរក្សាសម្លៀកបំពាក់សាមសុង AirDresser  គឺជាគុណតម្លៃបន្ថែម ដែលសណ្ឋាគារបៃតងនាំមកជូនដល់ភ្ញៀវរបស់ខ្លូន។ ដូច្នេះអតិថិជនអាចទទួលបានកន្លែងស្នាក់នៅដែលមានលក្ខណៈបែបធម្មជាតិ ព្រមទាំងផ្ដល់នូវផាសុកភាពខ្ពស់នៅសណ្ឋាគារ បៃតង កម្ពុជា។

អំពី Baitong Hotel: 

ការស្នាក់នៅប្រកបដោយភាពទាន់សម័យ ឯកជនភាព និងមានផាសុកភាពខ្ពស់ ជាមួយ សណ្ឋាគារ បៃតង កម្ពុជា

ទំនាក់ទំនងតាម: www.baitonghotel.asia/offers

ព័ត៌មានបន្ថែម:

Messenger: m.me/baitonghotel.asia

លេខទូរស័ព្ទ: 023 223 838

គេហទំព័រ: www.baitonghotel.asia/

អាសយដ្ឋាន: No.10, Street 282, BKK1

maps.app.goo.gl/qmQZEVbyLUpMynsFA

រកឃើញជ័យលាភីក្នុងកម្មវិធី Smart Kingdom of Legends ដែលជាការប្រកួតកីឡា eSports អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា

0

ភ្នំពេញ ថ្ងៃចន្ទ ទី២៦ ធ្នូ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានស្វែងរកឃើញជ័យលាភីនៅក្នុងកម្មវិធី Smart Kingdom of Legends ដែលជាការប្រកួតកីឡា eSports  ថ្នាក់អន្តរជាតិដំបូងគេបង្អស់នៅកម្ពុជា ដោយមានការចូលរួមពីក្រុមកីឡាករពីប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

កម្មវិធី Smart Kingdom of Lengends ដែលត្រូវបានរៀបចំឡើងពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ធ្នូ នៅផ្សារទំនើប AEON សាខាទី ៣ គឺជាការប្រកួត Mobile Legend Bang Bang អន្តរជាតិដំបូងគេនៅកម្ពុជា។ ក្រុមតំណាងកម្ពុជាទាំងបី រួមមាន ក្រុម SEEYOUSOON ក្រុម Impunity Cambodia  និង ក្រុម BurnxFlash ត្រូវបន្តការប្រកួតជាមួយក្រុមជម្រើសជាតិមកពីប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម និងសិង្ហបុរី ដែលបានធ្វើដំណើរដោយផ្ទាល់មកកាន់ប្រទេសកម្ពុជាផងដែរ។

ក្រុមហ៊ុន Smart បានធ្វើការឧបត្ថម្ភទាំងស្រុងទៅថ្លៃសំបុត្រយន្តហោះ អាហារ និងកន្លែងស្នាក់នៅទូទៅសម្រាប់ក្រុមកម្ពុជា ក៏ដូចជាក្រុមបេក្ខជនពីក្រៅប្រទេសទាំងអស់ ដែលត្រូវទទួលបានកោតសរសើរជាខ្លាំងចំពោះការគាំទ្រមួយនេះ។


តាមរយៈកម្មវិធី Smart Kingdom of Legends នេះ ក្រុមហ៊ុនទូរគមនាគមន៍មួយនេះ មានគោលបំណងក្នុងការបង្កើតផ្តួចផ្តើមនូវវេទិកាមួយសម្រាប់ក្រុមកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ថ្មីដែលមិនធ្លាប់មានពីមុន ក៏ដូចជាការរីកចម្រើនធៀបនឹងក្រុមមកពីប្រទេសផ្សេងៗផងដែរ។ ការប្រកួតជាមួយគ្នារយៈពេល ៣ ថ្ងៃបានបង្កើតអោយមានការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា ដែលនឹងនាំទៅរកការរីកចម្រើនសម្រាប់ក្រុមកម្ពុជាផងដែរ។ រហូតមកទល់ពេលនេះ ពួកគេបានយកឈ្នះជ័យលាភីជាមួយក្រុមមកពីប្រទេសថៃ ម៉ាឡេស៊ី ឡាវ និងវៀតណាម ជាដើម។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីភាពរីករាយក្រៃលែង

ចំពោះភាពជោគជ័យក្នុងការរៀបចំការប្រកួតអន្តរជាតិមួយនេះ។

« Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការក្លាយខ្លួនជាក្រុមហ៊ុនជើងឯកឌីជីថលនៅកម្ពុជា។ យើងពិតជាមានមោទនាភាពជាខ្លាំង ដែលអាចចូលរួមចំណែកលើកស្ទួយវិស័យកីឡា eSports នៅប្រទេសកម្ពុជា ក៏ដូចជាលើកកិត្តិនាមវិស័យកីឡាកម្ពុជានៅលើឆាកអន្តរជាតិផងដែរ ខណៈដែលប្រទេសកម្ពុជាកំពុងតែត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ២០២៣ ក្នុងពេលឆាប់ៗនេះ។»

ការស្វែងរកជ័យលាភីក្នុងការប្រកួតកីឡាមួយនេះ គឺតាមរយៈក្រុមណាដែលទទួលបានពិន្ទុខ្ពស់ជាងគេនៅក្នុងការប្រកួតទាំង ៥ ជុំ ក្នុងរយៈពេលបីថ្ងៃនេះ ដោយមានការតាមដានពីទស្សនិកជនដោយផ្ទាល់ ក៏ដូចជាតាមរយៈការចាក់ផ្សាយបន្តផ្ទាល់នៅលើហ្វេសប៊ុក ផេក Leng By Smart ផងដែរ។ ទីបំផុត ជ័យលាភីបានទៅលើក្រុម Falcon Sports ដែលតំណាងឲ្យប្រទេសមីយ៉ាន់ម៉ា ខណៈដែលក្រុម SEEYOUSOON  និងក្រុម Impunity Cambodia ដែលតំណាងឲ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ ២ និងលេខ ៣។

ក្រុម Falcon Sports ដែលជាជ័យលាភីលេខមួយនៃការប្រកួត ទទួលបានរង្វាន់ធំជាទឹកប្រាក់សរុបចំនួន ១ ម៉ឺនដុល្លារ។ ចំណែក ក្រុម SeeYouSoon ជាក្រុមបានចំណាត់ថ្នាក់លេខ ២ ទទួលបានទឹកប្រាក់សរុប ៤ពាន់ដុល្លារ ហើយ ក្រុម Impunity Cambodia ជាក្រុមបានចំណាត់ថ្នាក់លេខ ៣ ទទួលបានទឹកប្រាក់សរុប ២ពាន់ដុល្លារ

គួរឲ្យកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេបង្អស់ ដែលបានចូលរួមចំណែក ក្នុងការលើកស្ទួយ និងគាំទ្រវិស័យកីឡា eSports នៅកម្ពុជា តាមរយៈការរៀបចំការប្រកួតថ្នាក់​ជាតិ និងការបន្តគាំទ្រវត្តមានកីឡានេះតាមរយៈវេបសាយថ្មីរបស់ Leng Center By Smart ដែលមានមុខងារដ៏សម្បូរបែបសម្រាប់អ្នកដែលនិយម eSports ផងដែរ។ តាមរយៈការរៀបចំ Smart Kingdom of Legends ក្រុមហ៊ុន Smart សង្ឃឹមថានឹងអាចចូលរួមចំណែកបណ្តុះទេពកោសល្យកម្ពុជា ដើម្បីត្រៀមខ្លួនក្នុងការប្រកួតស៊ីហ្គេម ២០២៣ ដែលនឹងមានវត្តមានវិញ្ញាសារ eSports ជាលើកដំបូងបង្អស់ក្នុងប្រវត្តសាស្រ្តផងដែរ។

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនវិយោគសំខាន់ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

ក្រុមហ៊ុន Smart Axia និងរោងភាពយន្ត Legend Cinema ពង្រីកភាពជាដៃគូទៅកាន់ សាខារោងភាពយន្តថ្មីទាំង៦

0

ភ្នំពេញ ថ្ងៃសៅរ៍ ទី២៤ ធ្នូ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងរោងភាពយន្ត លេជេន (Legend Cinema) ដែលជារោងភាពយន្តស្តង់ដារអន្តរជាតិក្នុងស្រុក បាន​ធ្វើ​ការពង្រីកកិច្ចព្រមព្រៀងភាពជាដៃគូជាមួយគ្នា​រហូត​ដល់​ទៅ​3ឆ្នាំ​បន្តទៀត សម្រាប់សាខារោងភាពយន្តដែលមានស្រាប់ទាំង ៦ ក៏ដូចជាសាខាថ្មីទាំង៦ ដែលមានវត្តមាននៅក្នុងខេត្តសៀមរាប និងព្រះសីហនុផងដែរ។

​ក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមកិច្ចសហការជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ នៅក្នុងរាជធានីភ្នំពេញ។   កិច្ចព្រមព្រៀងភាពជា​ដៃគូជាថ្មីនេះ គឺ​សម្រាប់​គ្រប់​សាខាទាំង12​របស់​រោងភាពយន្ត លេជេន និង​លេជេនព្រីមៀម ដែល​រួម​បញ្ចូល​សាខា​ថ្មី​ទាំង​ ៦ របស់​រោងភាពយន្តលេជេន មានដូចជា រោងភាពយន្តលេជេន សាខាមីតថោន(Midtown) សាខាខេម៉ល(K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខា​ណូរ៉ូម៉ល(Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀម សាខាសែនសុខ (Premium Sen Sok)។

កម្មវិធីចុះកិច្ចព្រមព្រៀងភាពដៃគូរវាង​រោងភាពយន្ត លេជេន និង ក្រុមហ៊ុន​ ស្មាត នេះ​បាន​ប្រព្រឹត្តឡើងកាលពីថ្ងៃទី ២២ ធ្នូ ​ដោយ​មាន​ការចូល​រួម​ពីសំណាក់ថ្នាក់ដឹកនាំរប​ស់​រោងភាពយន្ត​ លេជេន និង​ក្រុមហ៊ុនSmart Axiata និងភ្ញៀវកិត្តិយសជាច្រើននាក់ រួមមានការ​សម្ដែង​ពី​តារា​ចម្រៀង​ដ៏ល្បីគឺ​ លោក សូលី ផេង ផងដែរ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយអំពីការចុះកិច្ចព្រមព្រៀងមួយនេះ។

«ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅកម្ពុជា Smart Axiata តែងតែស្វែងរកឱកាស និងដៃគូថ្មីៗ ដើម្បីផ្តល់ជូនអតិថិជននូវភាពច្នៃប្រឌិត សម្រាប់ជិវិតរស់នៅរបស់ពួកគាត់។ យើងពិតជាជឿជាក់ថា   ការពង្រីកភាពជាដៃគូមួយនេះ នេះផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនវ័យក្មេងរបស់យើង ជាពិសេសសម្រាប់អ្នកដែលចូលចិត្តទស្សនាភាពយន្ត តាមរយៈការនាំមកជូននូវបទពិសោធន៍ប្រកបដោយគុណភាព ទៅតាមស្តង់ដារអន្តរជាតិ។»

លោក តែ សុង អគ្គនាយក  នៃរោងភាពយន្ត លេជេន  ក៏បានបង្ហាញពីភាពរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Smart Axiata ដើម្បីលើកកម្ពស់គុណភាពការរស់នៅដោយទាន់សម័យ តាមរយៈបទពិសោធន៍ ភាពយន្ត និងការកម្សាន្តនានា ដែលប្រកបដោយស្តង់ដារអន្តរជាតិ

«រោងភាពយន្ត លេជេន (Legend Cinema) មានសេចក្តីសោមនស្សរីករាយ ដែលបានមានឱកាសក្នុងភាពជាដៃគូសហការយូរអង្វែង ជាមួយក្រុមហ៊ុន Smart Axiata។​ ការសហការរវាងក្រុមហ៊ុនទាំងពីរនេះ​គឺជាចំណែកមួយនៃការចាប់ផ្តើមជាថ្មីម្តងទៀត ក្នុងការយកចិត្តទុកដាក់ ដល់អតិថិជន និងចាប់ផ្តើមផ្តោតលើ ការផ្គត់ផ្គង់ផលិតផលល្អ និងសេវាកម្មអោយកាន់តែប្រសើរឡើងជាមួយនឹងការចាប់រង្វាន់ ការប្រូម៉ូសិន ផ្សេងៗ។»

លោកក៏បានបន្ថែមទៀតថា «Smart គឺជាក្រុមហ៊ុនផ្តោតសំខាន់ទៅលើការរស់នៅតាមឌីជីថល ដែលតែងតែបំផុសគំនិតច្នៃប្រឌិត ភាពបង្កើតថ្មី និងបទពិសោធន៍កម្សាន្តនានាដល់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសម្រាប់យុវវ័យជំនាន់ថ្មី។ ក្រុមហ៊ុន Smart Axiata គឺ ជា ដៃគូដ៏ពិតប្រាកដមួយ ដែលយើងតែងតែមានការរំភើប ដែលបាននិងកំពុងបន្តធ្វើការសហការជាមួយ ដើម្បីនាំមកជូន និងចែករំលែកក្តីសុបិន និងការកម្សាន្តដ៏ល្អបំផុតលើពិភពលោកជាមួយគ្នា។»

ការពង្រឹងកិច្ចសហការមួយនេះ ក៏នាំមកនូវការផ្តល់ជូនពិសេសៗសម្រាប់អតិថិជននៃក្រុមហ៊ុនទាំងពីរផងដែរ។ អតិថិជន SmartVIP នៅតែអាចបន្តទទួលបានការបញ្ចុះតម្លៃ ១០%-១៥% រាល់ការជាវសំបុត្រកុនkេសជ្ជៈ និងអាហារសម្រន់ នៅគ្រប់រោងភាពយន្តលេជេនទាំង ១២ សាខា។

លើសពីនេះទៅទៀត នៅថ្ងៃទី ២៣ ធ្នូ នឹងមានការបញ្ចុះតម្លៃលើ​សំបុត្រ​កុន​ ៥0% សម្រាប់​អតិថិជន​Smart VIP នៅគ្រប់ Smart Hall សម្រាប់សាខាយន្តលេជេនថ្មីទាំង៦សាខាគឺ សាខាមីតថោន(Midtown) សាខាខេម៉ល(K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខា​ណូរ៉ូម៉ល(Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀមសាខាសែនសុខ (Premium Sen Sok)។ ចាប់ពីថ្ងៃទី ២៤ ដល់ ៣០ ធ្នូ អតិថិជននិងទទួលបានការបញ្ចុះតម្លៃលើសំបុត្រកុន ៥០% សម្រាប់​អតិថិជន​Smart VIP នៅគ្រប់ Smart Hall ចាប់ពី​ថ្ងៃទី២៤ ដល់ ៣០ធ្នូ នៅគ្រប់​សាខារោងភាពយន្ត លេជេន ទាំង​ ១២ ផងដែរ។

 កិច្ចសហការរវាង Smart Axiata និងរោងភាពយន្ត Legend គឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដែលឈានមុខគេនៅកម្ពុជាទាំងពីរ ក្នុងការលើកស្ទួយ និងគាំទ្រវិស័យភាពយន្តនៅកម្ពុជា ក៏ដូចជាការពង្រឹងគុណភាពបទពិសោធន៍ទស្សនាភាពយន្តសម្រាប់ប្រជាជនកម្ពុជា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពទាន់សម័យផងដែរ។

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា ប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន បាន និង កំពុង បម្រើ អតិថិជន ចំនួន ៨ លាននាក់ ស្ថិត ក្រោម ស្លាក សញ្ញា “Smart” ។ Smart Axiata គឺជា ក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ មាន ឈ្មោះ ថា  “Axiata Group Berhad” ដែល ជា ក្រុមហ៊ុន ផ្ដល់ សេវា ទូរគមនាគមន៍ ធំ ជាង គេ បង្អស់ មួយ ក្នុង ទ្វីប អាស៊ី។

ក្រុមហ៊ុន Smart គឺ ជា ប្រតិបត្តិករ ទូរគមនាគមន៍ ចល័ត ដែល មាន ភាព ឈាន មុខគេ បង្អស់ ផ្នែក សេវា បច្ចេកវិទ្យា ទំនើប ទាន់ សម័យ ក្នុង ព្រះរាជា ណាច ក្រ ក ម្ពុ ជា ។ ក្រុមហ៊ុន Smart គឺជា ប្រតិបត្ដិករ ដំបូង បង្អស់ ដែល បាន ដាក់ ឱ្យ ដំណើរការ សេវា បច្ចេកវិទ្យា ជំនាន់ ទី៤ “4G LTE” ក្នុង ឆ្នាំ ២០១៤ បច្ចេក វិទ្យា 4G+ ក្នុង ឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជា មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ ពាក់ កណ្តាល ឆ្នាំ២០១៩ Smart បាន រៀបចំ កម្មវិធីប ង្ហាញ សាក ល្បង បច្ចេកវិទ្យា ជំនាន់ ទី៥ “5G” ដំបូង គេ បង្អស់ នៅ កម្ពុជា ដោយ បង្ហាញពី ភាព ជា អ្នក ដឹក នាំ ផ្នែក សេវា ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន ផ្ដល់ នូវ បច្ចេកវិទ្យា ទូរស័ព្ទចល័ត ដ៏ សម្បូរ បែប រួម មាន៖ សេវាបច្ចេក វិទ្យា 2G, 2.5G, 3G និង 3.75G ក៏ ដូច ជា សេវា កម្ម ទូរស័ព្ទ ក្រៅ ប្រទេស (Roaming) ដែល អាចប្រើ បាន ច្រើន ជាង ១៩០ប្រទេស។  Smart បាន និង កំពុង ផ្តល់ សេវា គ្រប ដណ្តប់ ក្នុង តំបន់ ប្រជាសាស្ត្រ ច្រើន ជាង ៩៩% (កៅ សិប ប្រាំ បួន) ភាគរយ នៅ ទូរ ទាំង ព្រះរាជា ណាចក្រ កម្ពុជា ។

ក្រុមហ៊ុន ក៏ កំពុង បម្លែង ខ្លួន យ៉ាង សកម្ម ទៅ ជា ប្រតិបត្តិករ បែប ឌីជីថល តាម រយៈ ការ ផ្ដល់ នូវ សេវាកម្ម និង កម្មវិធី កម្សាន្ត លក្ខណៈ ស៊ីវិល័យ ប្រកប ដោយ ភាព ច្នៃប្រឌិត ជា ច្រើន។ នេះរួម បញ្ចូល ភាពជា ដៃគូជា មួយ ភាគី អន្តរជាតិ នានា ដូច ជា៖ ក្រុម ហ៊ុន Universal Music ក្រុម ហ៊ុន Apple និង ក្រុម ហ៊ុន Facebook ក៏ដូច ជា សេវាកម្ម ឌីជីថល នានា រួម មាន៖ សេវា ធានារ៉ាប់រង ជីវិត ឆ្លា តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង សេវា SmartNas។ ក្រុមហ៊ុន Smart មាន ចក្ខុ វិស័យ ក្លាយ ជា ក្រុមហ៊ុន លេខ១ និង ជា ក្រុមហ៊ុន បច្ចេក វិទ្យា ទូរគម នាគមន៍ ដែល ទទួល បាន កី្ដ ស្រលាញ់ ពេញ ចិត្ត បំផុត នៅព្រះ រាជា ណា ចក្រ កម្ពុជានៅ ត្រឹម ឆ្នាំ ២០២២ តាម រយៈ កម្មវិធី ទំនួល ខុស ត្រូវ ខ្ពស់ លើ កិច្ចការងារ សង្គម និង កម្មវិ ធីនិរន្តរភាព នានា សម្រាប់ កំណើន សេដ្ឋកិច្ច និង សង្គម ជាតិ។

ក្រុមហ៊ុន Smart មាន បុគ្គលិក និយោជិត សរុប ប្រមាណ ជាង ១.០០០ (មួយ ពាន់) នាក់ ក្នុង នោះ រួម បញ្ចូល ទាំង និយោជិត ក្នុង ស្រុក និង និយោជិត បរទេស ដែល កំពុង ខិត ខំ ប្រឹង ប្រែង ឆ្ពោះ ទៅ សម្រេច បេសកកម្មរួម គ្នា ក្នុង ការផ្សារ ភ្ជាប់ និង ធ្វើ ឱ្យ ជីវិត កាន់ តែ ប្រសើរ ឡើង។ Smart ជីវិត រស់ រវើក!