Home Blog Page 73

ស្រាបៀរ Heineken® ដែលជាស្រាបៀរលំដាប់ថ្នាក់លេខ១ របស់ពិភពលោក សូមអញ្ជើញអតិថិជន ចូលរួមពិធីជប់លៀងដ៏រីករាយជាច្រើន ជាមួយតារាជាច្រើនរូប និង ដើមគ្រីសស្មាសដែលតម្រៀបដោយដបស្រាបៀរ Heineken® ចំនួន១,៥00 ដប

0

ភ្នំពេញ, ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ – រដូវកាលអបអរជិតមកដល់ហើយ ដូច្នេះដើម្បីអបអរបុណ្យគ្រីសស្មាស និងឆ្នាំថ្មី ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ឱ្យបានសក្តិសមនោះ គឺអបអរជាមួយ Heineken® ដែលជាស្រាបៀរអន្តរជាតិ លំដាប់ថ្នាក់លេខ១ របស់ពិភពលោកនេះ ។ ស្រាបៀរ Heineken® បានត្រៀមរៀបចំជប់លៀងក្នុងរដូវកាល អបអរនេះជាប់ៗគ្នា ដោយរួមមានកម្មវិធីប្លែកៗយ៉ាងច្រើន ក្នុងខែនេះ។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «Heineken® គឺជាម៉ាកយីហោស្រាបៀរលំដាប់កំពូលប្រចាំក្រុមហ៊ុនយើង ដែលល្បីល្បាញទូទាំងពិភពលោក ដោយសារគុណភាពខ្ពស់រសជាតិឆ្ងាញ់។ ស្រាបៀរនេះជាជម្រើសពេញនិយមរបស់​សាធារណជន ក្នុង ការប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំសកល ​អស់​រយៈពេល​ជាង ១៥០ឆ្នាំ​មក​ហើយ មិន​ថា​នៅ​ទីណា ​ក្នុង​ពិភពលោក ​ឡើយ។ យើងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ដែលមានភក្តីភាពគាំទ្រស្រាបៀរនេះ ក្នុងឆ្នាំ ២០២២ ហើយយើងសង្ឃឹមថាស្រាបៀរ Heineken® នៅតែបម្រើរសជាតិដ៏ឥតខ្ចោះ ដើម្បីអបអរឆ្នាំ ២០២៣ កាន់តែប្រសើរឡើង»។

ដើម្បីចាប់ផ្តើមពិធីអបអរឱ្យបានគគ្រឹកគគ្រេង ស្រាបៀរ Heineken® នឹងរៀបចំកម្មវិធីនៅតាមទីតាំងនានា ក្នុងខែនេះ ដើម្បី នាំយកការសប្បាយដល់លោកអ្នក។ ពិធីអបអរនេះបានចាប់ផ្តើមរួចទៅហើយ ជាមួយកម្មវិធីជប់លៀងដែលមានឈ្មោះថា ​៥-Star នៅក្រុងសៀមរាប ដោយផ្តល់ជូនការម្តែងដោយផ្ទាល់ពី «កញ្ញា យូរី» និង«លោក ស៊ូលី ផេង»។ បន្ទាប់មក ពិធីជប់លៀងក៏ ប្តូរទៅក្រុងព្រះសីហនុ ដោយមាន «កញ្ញា ប៉ាច គីមមួយ» និង «កញ្ញា រ៉េត ស៊ូហ្សាណា» ដែលបានបង្កើតភាពសប្បាយកន្ត្រាក់អារម្មណ៍តាមឆ្នេរ សមុទ្រ នាំស្មារតីមនុស្សម្នាឱ្យបានសប្បាយរីករាយ។ បន្ទាប់ពីកម្មវិធីទាំងនេះ នឹងមានកម្មវិធីជប់លៀងមួយចំនួនទៀតនាចុងសប្តាហ៍ខាងមុខនេះ ដោយលោកអ្នកនឹងមានភាពសប្បាយរីករាយពេលឆ្លងឆ្នាំ ដោយមិនអាចភ្លេចបាន នៅ Eclipse Terrace និង T7 Club ក្នុងរាជធានីភ្នំពេញយើងវិញ ដែលចាត់ទុកថាជាកម្មវិធីដ៏សក្តិសម ដើម្បីចាប់ផ្តើមឆ្នាំ២០២៣ ខាងមុខ។

លោក de Laubriere ក៏បានបន្ថែមដែរថា៖ ​«ខណៈដែលឆ្នាំ២០២២ ជាឆ្នាំដែលយើងចាប់មើលឃើញមាន ការងើបឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតសកល ប៉ុន្មានឆ្នាំចុងក្រោយនេះជារយៈពេលពិបាក សម្រាប់យើង គ្រប់គ្នា។ យើងជឿជាក់ថារឿងល្អៗនឹងកើតមាន សម្រាប់ឆ្នាំ២០២៣ ហើយយើងចង់អបអររឿងទាំងអស់នោះ។ ដូច្នេះ មានអ្វីដែលប្រសើរជាងការរីករាយ ប្រកបដោយការទទួលខុសត្រូវ នឹងការកម្សាន្តកំដរជាមួយ ការទទួលទានស្រាបៀរលំដាប់៥-Star ទៀតនោះ?»

ដើម្បីកុំឱ្យខកខានបទពិសោធន៍ ៥-Star ផ្ទាល់ខ្លួនរបស់អ្នក សូមតាមដានមើលផ្ទាំងរូបភាព ៥-Star របស់ស្រាបៀរ Heineken® របស់យើង ដែលបានបង្ហោះលើបណ្ដាញហ្វេសប៊ុក និងនៅលើផេក របស់បារ និងក្លឹបដែលលោកអ្នកនិយមទៅ ។ 

ក្នុងខែនេះ ស្រាបៀរHeineken® នឹងដាក់តាំងដើមគ្រីសស្មាសកម្ពស់ ៦ម៉ែត្រដ៏អស្ចារ្យរបស់ខ្លួនម្តងទៀត នៅផ្សារ ទំនើប Aeon ១ និង Aeon ២។ ពេញមួយខែនេះ សូមរីករាយជាមួយការតាំងបង្ហាញដ៏ អស្ចារ្យនេះ ដោយមានការរៀបដបស្រាបៀរ Heineken® យ៉ា​ងផ្ចិតផ្ចង់ ដល់ទៅ ១៥០០ដប ដើម្បីបង្កើតជាដើមឈើមួយ ដោយមានផ្កាយក្រហមជាសម្គាល់នៅខាងចុង។ អ្នកទាំងអស់គ្នាអាចមកលេងទីតាំងទាំងនេះ ហើយ ថតរូបអបអរ ប្លែកៗ ជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក!

ដើម្បីស្វែងយល់បន្ថែមអំពីយុទ្ធនាការអបអររបស់ស្រាបៀរ Heineken® នៅកម្ពុជា សូមតាមដានបណ្តាញសង្គមខាងក្រោម៖

Facebook: https://www.facebook.com/HEINEKENCambodia/

Instagram: https://instagram.com/heineken_kh

ក្រុមហ៊ុនផារ៉ាហ្គន ប្រារព្ធពិធីគម្រប់ខួប ២៥ ឆ្នាំរបស់ខ្លួន សម្រាប់បុគ្គលិកទាំងអស់ នៃសាលារៀនអន្តរជាតិផារ៉ាហ្គនទាំង៣សាខា

0

កាលពីថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក បានប្រារព្ធពិធីគម្រប់ខួប ២៥ ឆ្នាំរបស់ខ្លួន សម្រាប់បុគ្គលិកទាំងអស់នៃ សាលារៀនអន្តរជាតិផារ៉ាហ្គនទាំង៣សាខា សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន និងការិយាល័យកណ្ដាល ដែលនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក របស់យើង ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៧។

នៅក្នុងកម្មវិធីនេះដែរ លោកគ្រូ អ្នកគ្រូ បុគ្គលិកផ្នែកគាំទ្រ ក៏ដូចជាគណៈគ្រប់គ្រងរបស់យើងបានចូលរួមសកម្មភាពលេងកីឡា និងល្បែងកម្សាន្តផ្សេងៗជាច្រើនដើម្បីរឹតចំណងមិត្តភាព ហើយសកម្មភាពទាំងនេះត្រូវបានរៀបចំឡើង ដើម្បីទុកជាការថ្លែងអំណរគុណ និងដឹងគុណជូនពួកគាត់ ព្រមទាំងបុគ្គលសំខាន់ៗទាំងអស់ ដែលបានបន្តជួយគាំទ្រស្ថាប័នអប់រំរបស់យើង អស់រយៈពេល ២៥ ឆ្នាំកន្លងមកនេះ។

ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមប្រឹក្សាភិបាលកិត្តិយស បានឡើងថ្លែងសុន្ទរកថាបើកកម្មវិធី / Our special guest of honor, Chairman, H.E. Eang Sophalleth gave a speech and went down memory lane. 

ក្នុងរយៈពេល ២៥ ឆ្នាំនេះ ស្ថាប័នអប់រំយើងខ្ញុំបានផ្ដល់នូវកម្មវិធីសិក្សាចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ឧត្តមសិក្សា ដែលត្រូវបានរៀបចំ និងអភិវឌ្ឍជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរឡើង ហើយយើងខ្ញុំប្ដេជ្ញាថានឹងផ្ដល់នូវការអប់រំប្រកបដោយគុណភាព ដែលអាចឆ្លើយតបនឹងតម្រូវការនាពេលអនាគត សម្រាប់ប្រទេសកម្ពុជា ក្នុងសតវត្សរ៍ទី២១នេះ៕

On Saturday, December 17, 2022 Paragon Education Company held its 25th Anniversary Celebration for staff members from Paragon International School’s all campuses, Paragon International University, and Head Office, marking an important milestone for Paragon Education Company since our founding in 1997.

At the anniversary celebration, there were various outdoor and indoor activities, team-building games, and special events to appreciate the teaching staff, support staff and management team, and all the key figures who have stood by the school in the last 25 years.

Over the past 25 years, as a Kindergarten to Grade 12 international school and international university, we have grown, developed, and adapted and we’re dedicated to continuing to serve the Cambodian community by offering quality education that aims to meet the future of the 21st century.

ក្រុមហ៊ុន Smart Axiata បន្តគាំទ្រការអប់រំបច្ចេកវិទ្យា ដល់កុមារនៅក្នុងកម្មវិធី Kid-Kathon

ភ្នំពេញ ថ្ងៃពុធ ទី២២ ធ្នូ ២០២២៖ កម្មវិធី Kid-Kathon សម្រាប់ជំនាន់ទី ៣ បានប្រព្រឹត្តិទៅយ៉ាងរលូន ក្រោមការរៀបចំឡើងពីសំណាក់ Tech for Kids Academy  ដោយមាន ការឧបត្ថម្ភផ្តាច់មុខរបស់ Smart Axiata និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ ដើម្បីលើកទឹកចិត្តដល់ការចូលរួមរបស់សិស្សក្នុងការដោះស្រាយបញ្ហារយៈបច្ចេកវិទ្យា។

កម្មវិធី Kid-Kathon គឺជាកម្មវិធីបណ្តុះបណ្តាលរយៈពេលមួយថ្ងៃសម្រាប់កុមារ និងវ័យជំទង់កម្រិតវិទ្យាល័យចាប់ពីអាយុ១២ ទៅ ១៧ឆ្នាំ ក្នុងគោលបំណងបណ្តុះការយល់ដឹងអំពីការដោះស្រាយបញ្ហានានាដែលកំពុងតែកើតមានឡើងក្នុងសហគមន៍  ក៏ដូចជានៅទូទាំងសាកលលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មី។

សម្រាប់ជំនាន់ទី៣នៃកម្មវិធីមួយនេះ សិស្សានុសិស្សចំនួន ៣៦ នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលអំពីការប្រើប្រាស់កម្មវិធីកំព្យូទ័រខ្នាតតូចហៅថា Micro:Bit ក៏ដូចជាការអនុវត្តស្វែងរកដំណោះស្រាយប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍ ទៅតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនីមួួយៗ។

កម្មវិធី Kid-Kathon ដែលបានប្រព្រឹត្តទៅអស់៣ជំនាន់ចាប់តាំងពីដើមឆ្នាំ២០២២ មានយុវសិស្សចូលរួមសរុបជាង ១០៨ នាក់ ដោយមានមកពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ធំ កំពត និងបាត់ដំបងផដែរ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះភាពជោគជ័យនៃកម្មវិធីមួយនេះ។

«Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការក្លាយខ្លួនទៅជាក្រុមហ៊ុនជើងឯកឌីជីថលនៅកម្ពុជា។ ពួកយើងជឿជាក់ថា ការអភិវឌ្ឍធនធានមនុស្ស ពិតជាមានសារៈសំខាន់ក្នុងការបណ្តុះបណ្តាលទេពកោសល្យកម្រិតអន្តរជាតិ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់អនាគត ។ កម្មវិធី Kid-Kathon មិនត្រឹមតែចូលរួមក្នុងការបង្រៀនយុវជនជំនាន់ក្រោយរបស់យើងអំពីទំនួលខុសត្រូវសង្គមនោះទេ ប៉ុន្តែក៏ផ្តល់ឱកាសឲ្យពួកគេក្នុងការបង្ហាញពីចំណាប់អារម្មណ៍ ក៏ដូចជាទេពកោសល្យរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហានានាតាមរយៈបច្ចេកវិទ្យាផងដែរ។»

លោក ពិដោ លីដែត នាយកប្រតិបត្តិ និងស្ថាបនិកនៃក្រុមហ៊ុន Tech for Kids Academy ក៏បានលើកឡើងពីការយល់ឃើញស្រដៀងគ្នាអំពីសមិទ្ធិផលនៃកម្មវិធីបណ្តុះបណ្តាលមួយនេះដែរ។

«កម្មវិធី Kid-Kathon ផ្តល់ឱកាសឲ្យក្មេងៗដែលមានឆន្ទៈខ្ពស់ចូលរួមក្នុងការដោះស្រាយបញ្ហាសង្គម តាមរយៈការជួបមនុស្សថ្មីៗ និងធ្វើការជាក្រុម ការគិតពិចារណាស៊ីជម្រៅ ក៏ដូចជាការស្គាល់កាន់តែ ច្បាស់អំពីបញ្ហាដែលពិភពលោកកំពុងជួបប្រទះ។ យើងសង្ឃឹមថាកម្មវិធីមួយនេះអាចចូលរួមចំណែកក្នុងការអភិវឌ្ឍនិងជម្រុញឲ្យក្មេងៗជំនាន់ក្រោយឲ្យក្លាយជាអ្នកដោះស្រាយបញ្ហាដែលប្រើប្រាស់បច្ចេកវិទ្យាវ័យក្មេងប្រកបដោយភាពច្នៃប្រឌិត ហើយស្របតាមបរិបទកម្ពុជា។»

ជាមួយនឹងបេសកកម្មក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍លេខ ១  និងជាទីស្រលាញ់ពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បាននិងកំពុងព្យាយាមខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវបេសកកម្មរបស់ខ្លួនក្នុងការជំរុញរបៀបរស់នៅបែបឌីជីថលនៅកម្ពុជា និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយ គម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក។  

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

យុទ្ធនាការ «បុគ្គលល្អឯក» របស់ ABC ទទួលស្គាល់កំពូលចុងភៅ លូ ម៉េង ចំពោះការរួមចំណែក ដ៏លេចធ្លោរបស់លោក

0

យុទ្ធនាការ «បុគ្គលល្អឯក» របស់ស្រាបៀរ ABC ដែលទន្ទឹងរង់ចាំយូរមកហើយនោះ បានកៀកមក ដល់ទីបញ្ចប់ហើយ បន្ទាប់ពីការអបអរស្នាដៃល្អឯកនានារបស់បុគ្គលល្អឯកនៅកម្ពុ​ជាចំនួន១០រូប មកពីវិស័យ៥ ផ្សេងៗគ្នា។ បន្ទាប់ពីការពិភាក្សាជាច្រើនដោយគណៈមេប្រយោគទាំង ៥រូប រួចមក យុទ្ធនាការ ដែលដំណើរការដោយ ក្រុមហ៊ុនស្រាបៀរដ៏ល្បីរបស់កម្ពុជា បានរកឃើញបេក្ខភាព “បុគ្គលល្អឯក” ជាចុងភៅដ៏ល្បីល្បាញទទួលស្គាល់ជាអន្ដរជាតិគឺ កំពូលចុងភៅ លោក លូ ម៉េង។ គាត់នឹងទទួលបានថវិកាចំនួន ២ម៉ឺនដុល្លារ ជានិមិត្តសញ្ញា សម្រាប់ការរួមចំណែកដ៏ល្អឯករបស់គាត់ ចំពោះសង្គមកម្ពុជា។

លោក លូ ម៉េង ដែលជាចុងភៅល្បីឈ្មោះបានមានប្រសាសន៍ថា៖​ «រូបខ្ញុំមានក្តីសោមនស្សជាខ្លាំង ដែលមានឱកាស ចូលរួមក្នុងយុទ្ធនាការ «បុគ្គលល្អឯក» របស់ស្រាបៀរ ABC អមជាមួយនឹងបុគ្គលឆ្នើម ៩រូបផ្សេងទៀត។ ដោយបានឮនូវរឿងរ៉ាវរបស់បុគ្គលល្អឯកឯទៀតៗរបស់កម្ពុជារួចហើយ ធ្វើឱ្យខ្ញុំក្តុកក្តួល ដោយសារពួកគាត់សុទ្ធតែបានតស៊ូនឹងភាពលំបាក និងជម្នះបញ្ហាប្រឈមនានា ដោយការតាំងចិត្តឈានមកដល់ជំហរដូចសព្វថ្ងៃ។ ពួកគាត់ពិតជាបំផុសទឹកចិត្តដល់រូបខ្ញុំខ្លាំងមែន ហើយ​ខ្ញុំ​ប្រាកដ​ថា​ពួកគេ​នឹង​ជំរុញ​ទឹកចិត្ត​ដល់យុវជន​កម្ពុជា​ជា​ច្រើន​ ឲ្យ​បន្ត​ក្តី​សុបិន្ដ​របស់​ខ្លួន ​និង​ជំនះនូវរាល់​ឧបសគ្គ​ ដើម្បី​សហការ​គ្នាបង្កើត​ប្រទេស​កម្ពុជា​មួយ​ឱ្យ​កាន់តែ​ប្រសើរ​ជាមួយ​គ្នា។»

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖​ «ក្រុមហ៊ុនស្រាបៀរ ABC តែងតែឈរសម្រាប់ការនាំមុខគេ និងសម្រាប់ការអបអរសាទរដល់បុគ្គល ដែលមានភាពក្លាហាន និងរឹងមាំ ដូចជានិមិត្តសញ្ញា ABC Lion របស់យើង។ ក្នុងនាមជាម៉ាកយីហោដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនស្រាបៀរ ABC មានការពេញចិត្តជាខ្លាំងក្នុងការផ្តល់ការលើកទឹកចិត្ត ដល់យុវជនកម្ពុជាជំនាន់ថ្មី ដើម្បីកំណត់ភាពជោគជ័យរបស់ខ្លួន តាមលក្ខខណ្ឌ ក៏ដូចជាអ្វីដែលពួកគេចង់ធ្វើ និងមានភាពល្អឯកនៅក្នុងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ។ វាពិតជាមិនគួរឱ្យជឿក្នុងការស្វែងយល់ អំពីរឿងរ៉ាវរបស់បុគ្គលល្អឯកកម្ពុជា និងការធ្វើដំណើររបស់ពួកគេ ដើម្បីឈានមកដល់ទីកន្លែង ដែលពួកគេកំពុងស្ថិតនៅដូចសព្វថ្ងៃនេះ ហើយវាជាកិត្តិយសរបស់យើង ក្នុងការអបអរសាទរពួកគេក្នុងរដូវកាលនេះ។»

ដើម្បីអបអរឱកាសដ៏សំខាន់នេះ លោក លូ ម៉េង បានបង្ហាញជំនាញចម្អិនអាហារដ៏ល្អឯករបស់លោក នៅក្នុងកម្មវិធីរាត្រីដ៏ល្អឯក របស់ក្រុមហ៊ុនស្រាបៀរ ABC តាមរយៈការច្នៃ ឈុតម្ហូបជាច្រើនមុខលាយជាមួយស្រាបៀរ ABC គួរឱ្យចង់ពិសា សម្រាប់ពិធីលាងសាយភោជន៍ល្ងាច បែបសមោសរ។

លោក លូ ម៉េង មានជោគជតាជាចុងភៅស្រាប់។ ជីដូនរបស់លោកបានដុសខាត់ជំនាញរបស់គាត់ខាងចម្អិនអាហារ ថ្វាយរាជវង្ស នៅដំណាក់ក្រយារបស់ព្រះបរមរាជវាំង រីឯ​ម្តាយ​របស់​លោកក៏​មាន​ចំណង់​ចំណូល​ចិត្ត​ ចំពោះការធ្វើ​ម្ហូបផង​ដែរ។ លោកបានចាប់ផ្តើមការងារដំបូងនៅសណ្ឋាគារ Cambodiana ដ៏ល្បីល្បាញ មុនពេលពង្រីកបទពិសោធន៍ធ្វើម្ហូបលំដាប់ផ្កាយប្រាំរបស់លោកទៅកាន់សណ្ឋាគារ Sofitel និង សម្ព័ន្ធក្រុមហ៊ុន Sunway Group។ នៅឆ្នាំ២០០៥ លោកក៏បានសហស្ថាបនាភោជនីយដ្ឋាន «ម្លិះ» ដោយមានគោលបំណងបញ្ចូលទម្រង់សហសម័យ ដល់រូបមន្តម្ហូបខ្មែរដែលមានអាយុកាលយូរមកហើយ។ ភោជនីយដ្ឋាននេះបានវិវត្តខ្លួន ក្លាយជាកន្លែងផ្តល់បរិយាកាសទទួលទានអាហារបែបថ្លៃថ្នូរបំផុតមួយ នៅកម្ពុជាដូចសព្វថ្ងៃនេះ។ មិនតែប៉ុណ្ណោះ លោក លូ ម៉េង ក៏បានឆ្លាប់ភ្ជាប់រសជាតិអាហារប្លែកមាត់របស់កម្ពុជា លើផែនទីអន្តរជាតិដែរ តាមរយៈការងារជាមួយ ចុងភៅល្បីថ្នាក់អន្តរជាតិគឺលោក Anthony Bourdain និងបង្ហាញខ្លួនជាមួយ Gordon Ramsay ក្នុងកម្មវិធីទូរទស្សន៍ “Great Escape” របស់គាត់ផងដែរ។

អមជាមួយលោក លូ ម៉េង ក្រុមហ៊ុនស្រាបៀរ ABC ក៏​បាន​អបអរសាទរ​ដល់បុគ្គលល្អឯកកម្ពុជាចំនួន ៩រូបផ្សេងទៀតដូចជា៖

១. លោក នាង កាវិច៖ ជាផលិតករ និងសមិទ្ធករ ល្បីល្បាញតាមរយៈភាពយន្តខ្នាតវែងរឿង «ប៊ូឌីញស»

២. លោក ជុំ សុធា៖ ជាអ្នកដឹកនាំភាពយន្តឯកសារ ភាពយន្តខ្លី កម្មវិធីល្បែងតាមទូរទស្សន៍ និងស្ពតពាណិជ្ជកម្ម

៣. អ្នកនាង ប៉ុល គឹមសាន៖​ជាចុងភៅត្រួសត្រាយផ្លូវ នៅពីក្រោយភោជនីយដ្ឋាន Embassy គួរឱ្យស្ញប់ស្ញែង នៅសៀមរាប

៤. លោក ស៊ឹម ចាន់គិរីរ័ត្ន៖ ជាសហគ្រិន អគ្គនាយកប្រតិបត្តិ និងស្ថាបនិកជ័យលាភី នៃធុរកិច្ចបង្កើតថ្មីបែបបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺ BanhJi (បញ្ជី)

៥. លោក ជា ឡង់ដា៖ ជាស្ថាបនិក ត្រួសត្រាយផ្លូវខាងបច្ចេកវិទ្យា របស់ប្រព័ន្ធកក់ការធ្វើដំណើរអនឡាញគឺ BookMeBus

៦. កញ្ញា ឃុន វឌ្ឍានិត (DJ ម៉ៃលី)៖ ជា DJ បែបតន្រ្ដីអេឡិចត្រូនិច (EDM) រហ័សនាមថា «Cambodia’s Queen of Clubbing»

៧. កញ្ញា រិទ្ធី លំអរកេសរ៖ ​ជាសកម្មជនក្នុងវិស័យតន្ត្រីសហសម័យ និងជាសហស្ថាបនិកនៃក្រុមច្នៃប្រឌិត «ភ្លើង គប់» និងមហោស្រពវប្បធម៌ប្រចាំឆ្នាំ ឈ្មោះថា «បុណ្យភូមិ»

៨. លោក ណាត សុខ​ណាន៖​ ជាអ្នករចនាម៉ូដ និងជាស្ថាបនិកហាងសម្លៀកបំពាក់ Soknan’s Boutique

៩. អ្នកនាង វ៉ាន់ ណាតាសា៖​ អ្នករចនាម៉ូដ និងជាស្ថាបនិកហាងម៉ូដ Natacha Van ។

ចាប់តាំងពីយុទ្ធនាការនេះបានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែវិច្ឆិកា កន្លងទៅ គណៈមេប្រយោគដ៏គួរឱ្យគោរពរបស់យើងរួមមាន ជ័យលាភីបុគ្គលល្អឯក កាលពីឆ្នាំមុន លោក សាយ; ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសសូ; ជើងខ្លាំងវិស័យកម្សាន្តបែបឌីជីថល លោក ជី សិលា; ស្ថាបត្យករឈានមុខរបស់កម្ពុជា លោក ហ៊ុន ចាន់សាន; និងសហគ្រិនស្រ្ដី​ និងជាស្ថាបនិក Lyly Foods គឺលោកជំទាវឧកញ៉ា កែវ មុំ ពិតជាមានការងារដ៏លំបាក និងសម្រេចចិត្តក្នុង​ការ​ជ្រើសរើស​បុគ្គលល្អឯក ១រូប ក្នុងចំណោម បុគ្គលល្អឯកទាំង ១០រូប ដែលនឹងទទួលបាននូវថវិការង្វាន់ចំនួន ២ម៉ឺនដុល្លារ។ ថ្វីបើបេក្ខភាពនៅឆ្នាំនេះសុទ្ធតែមានភាពល្អឯក នៅក្នុងវិស័យរបស់ពួគគេរៀងៗខ្លួន ប៉ុន្ដែមានតែបុគ្គលល្អឯក ១រូបប៉ុណ្ណោះដែលក្លាយជាបុគ្គលល្អឯករបស់ ស្រាបៀរ ABC ប្រចាំឆ្នាំ ២០២២ ហើយនោះគឺ លោក លូ ម៉េង។

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីយុទ្ធនាការ «បុគ្គលល្អឯក» របស់ក្រុមហ៊ុនស្រាបៀរ ABC ឬដើម្បីទស្សនាភាពយន្តខ្លីរបស់បុគ្គលល្អឯក សូមចូលទៅកាន់៖

អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់ផ្តើមបើក ប្រតិបត្តិការ​ អាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៩៤។ យោងទៅតាមបំណងក្នុងការបង្កើតនូវក្តីរីករាយក្នុងការជួបជុំគ្នាពិតប្រាកដ ដើម្បីបំផុស ឱ្យពិភពលោកកាន់តែប្រសើរ ក្រុមហ៊ុន បង្កើតនូវបទពិសោធន៍អស្ចារ្យនានា សម្រាប់អ្នកពិសា និងអតិថិជន ជាមួយនឹងផលបត្រស្រាបៀរអន្ដរជាតិ ព្រមទាំង ស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, ABC, Anchor, និង Gold Crown ជាដើម។ តាមរយៈការបោះទីតាំង និងរោងចក្រ  ទំនើបសម្បូរបែបរបស់ខ្លួន ក្រុមហ៊ុន ផ្តល់ការងារឱ្យបុគ្គលិកសរុបប្រមាណ ៧០០នាក់ ហើយទ្រទ្រង់ដល់ការងារដោយប្រយោល ឱ្យមនុស្សជាង ១២០ ០០០នាក់ តាមរយៈសង្វាក់ផលិតកម្មរបស់ខ្លួន។ ដោយប្រកាន់គោលការណ៍អភិវឌ្ឍ ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានគោលបំណង «កសាងកម្ពុជាឱ្យប្រសើរ» ដោយផ្តោតលើផ្នែកបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយទំនួលខុសត្រូវ ឆ្ពោះទៅរកពិភពលោក ដែលគ្មានការបំពុល មានតុល្យភាព និងសុខភាពល្អជាងមុន។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនចំណុះឱ្យ HEINEKEN Company ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរ កម្រិតអន្តរជាតិជាងគេលើពិភពលោក៕

ក្រុមហ៊ុន Smart Axiata សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាល ជំនាញអក្ខរកម្មឌីជីថលដល់សិស្សវិទ្យាល័យជាង ១០០០ នាក់

0

ភ្នំពេញ ថ្ងៃពុធ ទី២១ ធ្នូ ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានធ្វើកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែក អក្ខរកម្មឌីជីថលដល់សិស្សានុសិស្សវិទ្យាល័យសរុបចំនួន ១០៨០ នាក់ នៅក្នុងខេត្ត​ចំនួនបី គឺខេត្តកំពង់ធំ កំពង់ចាម និងកំពង់ឆ្នាំង។

កម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថលមួយនេះ បានចាប់ដំណើរការពីខែមិថុនាដល់ខែតុលា ឆ្នាំ ២០២២  ដោយមានគោលបំណង បណ្តុះបណ្តាលសិស្សវិទ្យាល័យអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពលើអ៊ីនធឺណិត រួមមានការប្រឆាំងនឹង ការគំរាមកំហែងប្រចាំថ្ងៃ ដូចជាការលួចពត៌មាន ការឆ្លងមេរោគក្នុងកម្មវិធីប្រើប្រាស់ និងការឆបោកតាមប្រព័ន្ធអនឡាញជាដើម។ ក្នុងនោះផងដែរគម្រោងក៏បានបង្រៀនអំពីការប្រើប្រាស់អ៊ិនធឺណិតក្នុងការស្វែងរកឯកសារ និងប្រភពពត៌មាន ដែលអាចជឿទុកចិត្តបា​នផងដែរ។ គម្រោងទាំងមូល បានរៀបចំនូវសិក្ខាសាលាសរុបចំនួន៣ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា រួមមានសិក្ខាសាលាស្តីពីអក្ខរកម្មឌីជីថលដំបូងបង្អស់នៅក្នុងខេត្តកំពង់ធំកាលពីខែមិថុនា សិក្ខាសាលា​បន្ទាប់នៅ​ខេត្ត​កំពង់ចាម​ក្នុង​ខែ​សីហា និង​សិក្ខាសាលានៅខេត្ត​កំពង់ឆ្នាំង​ក្នុង​ខែ​តុលា ក្នុងឆ្នាំ២០២២នេះ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា «អក្ខរកម្មឌីជីថល និងសុវត្ថិភាពនៅលើប្រព័ន្ធអនឡាញ ពិតជាមានសារៈសំខាន់ណាស់នៅក្នុងសង្គមបច្ចុប្បន្ន ព្រោះយើងទាំងអស់គ្នាចំណាយពេលច្រើនលើអ៊ីនធឺណិត ហើយក៏ពឹងផ្អែកខ្លាំងលើសេវាបណ្តាញអ៊ីនធឺណែតផងដែរ។ Smart Axiata ពិតជាមានមោទនភាព ដែលអាចចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា និងចូលរួមការពារយុវជន​ ក៏ដូចជាប្រជាជនកម្ពុជាបន្ថែមទៀតតាម រយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល ដើម្បីចូលរួមធានាថាយុវជនកម្ពុជាអាចប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។»

លោក សិរី ជំនះ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា «តាមរយៈការចូលរួមរបស់វិទ្យាល័យនានាក្នុងខេត្តទាំងបី ដែលរួមមាន ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង យើងសង្ឃឹមថានឹងចូលរួមចំណែកជំរុញការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងចីរភាព ដើម្បីឈានទៅដល់ការផ្លាស់ប្តូរដ៏សំខាន់មួយ ដែលជួយឲ្យយុវជនកម្ពុជាឈានមុខគេក្នុងការអភិវឌ្ឍន៍ឌីជីថល ដោយផ្អែកលើគោលនយោបាយឌីជីថលឆ្នាំ ២០២២-២០៣៥ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធីលើកកម្ពស់អក្ខរកម្មឌីជីថល ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេស។»

បន្ទាប់ពីការចូលរួមក្នុងវគ្គបណ្តុះបណ្តាលយ៉ាងសកម្ម សិស្សានុសិស្សក៏បានចូលរួមក្នុងការប្រកួតប្រជែងផលិតវីដេអូអប់រំស្តីពីអក្ខរកម្មឌីជីថល ក្រោមប្រធានបទ «ចំណេះដឹងឌីជីថល និងសុវត្ថិភាពអនឡាញ» ។ ជ័យលាភីលេខមួយបានទៅលើសិស្សានុសិស្សមកពីវិទ្យាល័យហ៊ុនសែនកំពង់ចាម ដែលផ្តោតសំខាន់ទៅលើ​ «ការចែករំលែកព័ត៌មានមិនច្បាស់លាស់» និងចំណាត់ថ្នាក់លេខពីរ ដែលផ្តោតសំខាន់ទៅលើ «ការបង្កើតពាក្យសម្ងាត់​ដែលរឹងមាំ​សម្រាប់គណនីនៃ​បណ្តាញសង្គម» បានទៅលើសិស្សានុសិស្សពីវិទ្យាល័យកំពង់ធំ ខណៈដែលចំណាត់ថ្នាក់លេខបី បានទៅសិស្សានុសិស្សមក​ពីវិទ្យាល័យហ៊ុនសែន រលាប្អៀរ ដែលផ្តោតសំខាន់ទៅលើ «ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត»។

ជាមួយនឹងបេសកកម្មក្នុងការក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍លេខ ១  និងជាទីស្រលាញ់ពេញចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata ព្យាយាមខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបាននូវបេសកកម្មរបស់ខ្លួនក្នុងការជំរុញរបៀបរស់នៅបែបឌីជីថលនៅកម្ពុជា និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយគម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក។

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

ក្រុមហ៊ុន Smart Axiata និង អ្នករចនាកម្មវិធីនៅក្នុងស្រុក រួមគ្នាដើម្បីបង្កើតហ្គេមថ្មី សម្រាប់អបអរបុណ្យណូអែល និងចូលឆ្នាំសកល  

0

ភ្នំពេញ ថ្ងៃពុធ ទី២១  ធ្នូ ២០២២៖ ដើម្បីចូលរួមអបអរពិធីបុណ្យណូអែល ឬគ្រឹស្តម៉ាស (Christmas) និងពិធីឆ្លងឆ្នាំសកល ២០២៣ ក្រុមហ៊ុន Smart Axiata បាននាំយកនូវហ្គេមកម្សាន្តបែបឌីជីថលមួយ ដែលមានឈ្មោះថា «SmartNas ចាប់កាដូ» សម្រាប់អតិថិជនរបស់ខ្លូន នៅលើកម្មវិធីទូរសព្ទដៃ ស្មាតណាស់ (SmartNas)។

ហ្គេមឌីជីថល SmartNas ចាប់កាដូ គឺជាសមិទ្ធិផលហ្គេមឌីជីថលថ្មីមួយរបស់ ក្រុមហ៊ុន Smart ដែលក៏ជាការផ្តល់ឱកាសថ្មីមួយដល់អ្នករចនាគំនូរឌីជីចល និងហ្គេមក្នុងស្រុក  ដើម្បីបង្កើនភាពរីករាយ​ក្នុងឱកាសពិធីបុណ្យណូអែល និងស្វាគមន៍ឆ្នាំ ២០២៣ តាមរយៈការរចនាតួអង្គ បែបបទនៃការលេង និងផ្ទាំងទស្សនីយភាពផ្សេងៗតាមបែបបទគំនូរឌីជីថល។ អតិថិជនដែលប្រើប្រាស់កម្មវិធី​ស្មាតណាស់​អាចលេងហ្គេមតាមរយៈ តំណនេះ

អតិថិជនបង់ប្រាក់ជាមុន (Prepaid Users) របស់ Smart Axiata អាចលេងហ្គេម «SmartNas ចាប់កាដូ» ក្នុងកម្មវិធីស្មាតណាស់ ហើយអ្នកលេងនឹងឈ្នះរង្វាន់ភ្លាមៗរៀងរាល់ពេលលេង។ អតិជន​​អាចមានសំណាងឈ្នះរង្វាន់ជាច្រើន រួមមាន ម៉ូតូ ទូរស័ព្ទស៊េរីទំនើបៗ ប័ណ្ណបញ្ចុះតម្លៃ​សម្រាប់​ការជាវទំនិញនៅ Smart Shop កញ្ចប់អ៊ីនធឺណែត Smart @Home និងរង្វាន់ផ្សេងៗ​ទៀត​សរុបច្រើនជាង​ ១ លានរង្វាន់។ 

អតិថិជន បង់ប្រាក់ជាមុនរបស់ ក្រុមហ៊ុន Smart អាចចូលរួមលេងហ្គេមមួយនេះ ក្នុងមួយថ្ងៃបានមួយដងដោយឥតគិតថ្លៃ ហើយអាចចូលរួមលេងបានជារៀងរាល់ថ្ងៃ ពីថ្ងៃនេះរហូតដល់ថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០២៣។ រាល់ពេលដែលអតិថិជន ធ្វើការបញ្ចូលទឹកប្រាក់យ៉ាងតិច ៥០០០ រៀល តាមរយៈឌីជីថល e-top up ក្នុងកម្មវិធី ស្មាតណាស់នឹងទទួលបាននូវឱកាសលេងបាន ៣ ដងទៀត ដោយឥតគិតថ្លៃ។  

អតិថិជនក៏អាចផ្ញើរង្វាន់ ឬកាដូ ដែលបានឈ្នះ ជាមួយពាក្យជូនពរទៅកាន់លេខទូរស័ព្ទ អតិថិជនបង់ប្រាក់ជាមុនរបស់ ក្រុមហ៊ុន Smart របស់មិត្តភក្តិ ឬ មនុស្សជាទីស្រលាញ់ ដែលមានសុពលភាពបានទៀតផង។

ជាពិសេស នៅដំណាច់ឆ្នាំ ២០២២ គឺនៅ ថ្ងៃទី ៣០ ធ្នូ ២០២២ នឹងមានការចាប់ឆ្នោតផ្សងសំណាងស្វែងរកអ្នកឈ្នះរង្វាន់ចំនួន ៥ នាក់ ដែលនឹងទទួលបានទូរស័ព្ទដៃស្មាតហ្វូន iPhone 14 Plus  ម្នាក់មួយគ្រឿង។ អតិថិជនចូលលេងចាប់កាដូ និងផ្ញើកាដូបានកាន់តែច្រើន អតិថិជននឹងមានឱកាសឈ្នះកាន់តែច្រើន។

ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata តែងតែមានទស្សនៈវិស័យក្នុងការក្លាយខ្លួនជាជើងឯកឌីជីលនៅកម្ពុជា។ ហ្គេម SmartNas ចាប់កាដូ គឺជាការផ្តល់ជូនពិសេសសម្រាប់អតិថិជន Smart ក្នុងការផ្តល់សេវាកម្ម និងផលិតផលទៅតាមតម្រូវការ និងប្រកបដោយការកម្សាន្តសប្បាយទៅតាមរដូវកាលផងដែរ។ ក្នុងឆ្នាំ ២០២២ ក្រុមហ៊ុន Smart នាំមកនូវហ្គេមកំសាន្តចំនួន៦ រួមមាន SmartNas លោតម៉ុងសាយ, Valentine’s by Smart, សង្រ្កាន្ត SmartNas,  ទៅភ្ជុំជាមួយ Smart, ដាល់អំបុកជាមួយ Smart និងចុងក្រោយគេ​គឺ SmartNas ចាប់កាដូ។

សម្រាប់ពត៌មានបន្ថែមពីការផ្តល់ជូនពិសេសមួយនេះ អាចចូលទៅក្នុងគេហទំព័រ https://www.smart.com.kh/get-smart/promotions/smartnas-chab-kado/

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា ប្រតិបត្ដិករ ទូរគមនាគមន៍ ចល័ត ឈាន មុន គេ ក្នុង ព្រះរាជា ណាចក្រ កម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន បាន និង កំពុង បម្រើ អតិថិជន ចំនួន ៨ លាននាក់ ស្ថិត ក្រោម ស្លាក សញ្ញា “Smart” ។ Smart Axiata គឺជា ក្រុមហ៊ុន បុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនមេ មាន ឈ្មោះ ថា  “Axiata Group Berhad” ដែល ជា ក្រុមហ៊ុន ផ្ដល់ សេវា ទូរគមនាគមន៍ ធំ ជាង គេ បង្អស់ មួយ ក្នុង ទ្វីប អាស៊ី។

ក្រុមហ៊ុន Smart គឺ ជា ប្រតិបត្តិករ ទូរគមនាគមន៍ ចល័ត ដែល មាន ភាព ឈាន មុខគេ បង្អស់ ផ្នែក សេវា បច្ចេកវិទ្យា ទំនើប ទាន់ សម័យ ក្នុង ព្រះរាជា ណាច ក្រ ក ម្ពុ ជា ។ ក្រុមហ៊ុន Smart គឺជា ប្រតិបត្ដិករ ដំបូង បង្អស់ ដែល បាន ដាក់ ឱ្យ ដំណើរការ សេវា បច្ចេកវិទ្យា ជំនាន់ ទី៤ “4G LTE” ក្នុង ឆ្នាំ ២០១៤ បច្ចេក វិទ្យា 4G+ ក្នុង ឆ្នាំ ២០១៦ បច្ចេកវិទ្យា 4G+ ជា មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ ពាក់ កណ្តាល ឆ្នាំ២០១៩ Smart បាន រៀបចំ កម្មវិធីប ង្ហាញ សាក ល្បង បច្ចេកវិទ្យា ជំនាន់ ទី៥ “5G” ដំបូង គេ បង្អស់ នៅ កម្ពុជា ដោយ បង្ហាញពី ភាព ជា អ្នក ដឹក នាំ ផ្នែក សេវា ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន ផ្ដល់ នូវ បច្ចេកវិទ្យា ទូរស័ព្ទចល័ត ដ៏ សម្បូរ បែប រួម មាន៖ សេវាបច្ចេក វិទ្យា 2G, 2.5G, 3G និង 3.75G ក៏ ដូច ជា សេវា កម្ម ទូរស័ព្ទ ក្រៅ ប្រទេស (Roaming) ដែល អាចប្រើ បាន ច្រើន ជាង ១៩០ប្រទេស។  Smart បាន និង កំពុង ផ្តល់ សេវា គ្រប ដណ្តប់ ក្នុង តំបន់ ប្រជាសាស្ត្រ ច្រើន ជាង ៩៩% (កៅ សិប ប្រាំ បួន) ភាគរយ នៅ ទូរ ទាំង ព្រះរាជា ណាចក្រ កម្ពុជា ។

ក្រុមហ៊ុន ក៏ កំពុង បម្លែង ខ្លួន យ៉ាង សកម្ម ទៅ ជា ប្រតិបត្តិករ បែប ឌីជីថល តាម រយៈ ការ ផ្ដល់ នូវ សេវាកម្ម និង កម្មវិធី កម្សាន្ត លក្ខណៈ ស៊ីវិល័យ ប្រកប ដោយ ភាព ច្នៃប្រឌិត ជា ច្រើន។ នេះរួម បញ្ចូល ភាពជា ដៃគូជា មួយ ភាគី អន្តរជាតិ នានា ដូច ជា៖ ក្រុម ហ៊ុន Universal Music ក្រុម ហ៊ុន Apple និង ក្រុម ហ៊ុន Facebook ក៏ដូច ជា សេវាកម្ម ឌីជីថល នានា រួម មាន៖ សេវា ធានារ៉ាប់រង ជីវិត ឆ្លា តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង សេវា SmartNas។ ក្រុមហ៊ុន Smart មាន ចក្ខុ វិស័យ ក្លាយ ជា ក្រុមហ៊ុន លេខ១ និង ជា ក្រុមហ៊ុន បច្ចេក វិទ្យា ទូរគម នាគមន៍ ដែល ទទួល បាន កី្ដ ស្រលាញ់ ពេញ ចិត្ត បំផុត នៅព្រះ រាជា ណា ចក្រ កម្ពុជានៅ ត្រឹម ឆ្នាំ ២០២២ តាម រយៈ កម្មវិធី ទំនួល ខុស ត្រូវ ខ្ពស់ លើ កិច្ចការងារ សង្គម និង កម្មវិ ធីនិរន្តរភាព នានា សម្រាប់ កំណើន សេដ្ឋកិច្ច និង សង្គម ជាតិ។

ក្រុមហ៊ុន Smart មាន បុគ្គលិក និយោជិត សរុប ប្រមាណ ជាង ១.០០០ (មួយ ពាន់) នាក់ ក្នុង នោះ រួម បញ្ចូល ទាំង និយោជិត ក្នុង ស្រុក និង និយោជិត បរទេស ដែល កំពុង ខិត ខំ ប្រឹង ប្រែង ឆ្ពោះ ទៅ សម្រេច បេសកកម្មរួម គ្នា ក្នុង ការផ្សារ ភ្ជាប់ និង ធ្វើ ឱ្យ ជីវិត កាន់ តែ ប្រសើរ ឡើង។ Smart ជីវិត រស់ រវើក!

ក្រុមហ៊ុនវិនិយោគថ្មី៤ទៀត បានអនុម័ត ក្នុងទំហំទុន ជិត២២លានលាដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“PHOENIX FASHION (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៣៥៨កន្លែង។

២-“AW CASHMERE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១១៧កន្លែង។

៣-“SUPERCAN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២៦៤កន្លែង។

៤-“XN FU INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង ថង់យួរដៃ ស្រោមដៃ និងកន្សែងពោះគោ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៤១កន្លែង៕

ក្រុមហ៊ុន សាមសុង រៀបចំកម្មវិធីជួបជុំ ជាមួយអាជីវករទូទាំងប្រទេស និងដាក់សម្ពោធនូវកំពូលទូរទស្សន៍សាមសុង OLED និងម៉ាស៊ីនត្រជាក់ AC Wind-Free Wifi ស៊េរីថ្មី

0

(ភ្នំពេញ) ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុនសាមសុង រៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអាធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ។

ស្របពេលនៃកម្មវីធីជួបជុំដ៏សប្បាយរីករាយដែលមានការសម្ដែងសៀក, លេងហ្គេមសប្បាយៗ និងថតរូបជាមួយតារាម៉ូឌែលជាច្រើនរូប ពិសេសជាមួយនឹងម្ហូបដ៏ឈ្ងុយឆ្ងាញ់ពីកម្មវិធីផងនោះ ក៏មានការ តាំងបង្ហាញនូវផលិតផលជាច្រើន និងការដាក់សម្ពោធនូវផលិតផលថ្មីរបស់សាមសុង ផងដែរ នោះគឺ កំពូលទូរទស្សន៍សាមសុង OLED និងម៉ាស៊ីនត្រជាក់ AC Wind-Free Wifi ស៊េរីថ្មីចុងក្រោយប្រចាំឆ្នាំ 2022។

សូមបញ្ជាក់ដែរថា កំពូលទូរទស្សន៍សាមសុង OLED ត្រូវបានរចនាឡើងជាមួយរូបរាងថ្មី…ស្ដើង…ស្រស់ស្អាត…មិនថាមានពន្លឺថ្ងៃចាំងពីបង្អួច ឬ អំពូលភ្លើងនៅក្នុងគេហដ្ឋានរបស់លោកអ្នកយ៉ាងណាក៏ដោយក៏ទូរទស្សន៍ សាមសុង OLED ផ្ដល់នូវគុណភាពខ្ពស់ក្នុងការបង្ហាញកម្រិតពណ៌យ៉ាងស្អាតត្រជាក់ភ្នែកដូចធម្មជាតិរស់រវើក។ ចំណែកបច្ចេកវិទ្យាប្រព័ន្ធសំឡេងកាន់តែទំនើបទាន់សម័យ ដែលសំឡេងចេញមកបានខ្លាំងគ្រប់គ្រាន់ ចែកសាច់ភ្លេង និងសាច់បាសលាន់ស្រឡះធ្ងន់យ៉ាងល្អឥតខ្ចោះ និយាយរួមទៅមានកំពូលទូរទស្សន៍សាមសុង OLED ដូចជាបានមើលផ្ទាល់អ៊ីចឹងដែរ។

រីឯម៉ាស៊ីនត្រជាក់ AC Wind-Free Wifi ជាជម្រើសម៉ាស៊ីនត្រជាក់ដ៏វៃឆ្លាតបំផុតរបស់ សាមសុង ជាមួយបច្ចេកវិទ្យាដ៏ទំនើប និងថ្មីបំផុត ដែលអាចកម្ចាត់មេរោគ បាក់តេរី ធូរលី និងអាឡែកហ្ស៊ីផ្សេងៗ រហូតដល់ (PM2.5)។ ម៉ាស៊ីនត្រជាក់ AC Wind-Free Wifi ផ្តល់ខ្យល់ត្រជាក់បែបធម្មជាតិ ជាមួយ AI Saving ជាមុខងារដ៏ឆ្លាតវៃសន្សំសំចៃរខ្ពស់បំផុតផ្តាច់គេហូតដល់ 20%…ផ្ដល់នូវទំនុកចិត្ត និងមានផាសុកភាពខ្ពស់បំផុតដល់អតិថិជននៅពេលប្រើប្រាស់ និងងាយស្រួលគ្រប់គ្រងការប្រើប្រាស់ថាមពល ជាមួយការបង្ហាញនូវព័ត៌មាននៃការប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព និងមានមុខងារ SmartThing ដែលអាចបញ្ជាម៉ាស៊ីនត្រជាក់ពីចម្ងាយបានគ្រប់ពេល គ្រប់ទីកន្លែង។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ស្យុង គឿន លី (Hyung Geun Lee) អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា “គោលបំណងចម្បងក្នុងការបង្កើតកម្មវិធីជួបជុំនេះឡើងគឺដើម្បីថ្លែងអំណរគុណដល់ ដៃគូពាណិជ្ជកម្ម ម្ចាស់អាជីវករ និងតំណាងចែកចាយលក់ដុំ លក់រាយទាំងអស់ដែលតែងតែគាំទ្រ និងជឿជាក់លើគ្រប់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចរបស់សាមសុង ក៏ដូចជាអបអរនូវភាពជោគជ័យរបស់យើងជាបន្តបន្ទាប់ទៀតក្នុងពេលអនាគត។ ពិតមែនតែយើងនៅមានចំណុចជាច្រើនត្រូវពង្រឹងបន្ថែមទៀតជាមួយគ្នា តែភាពជោគជ័យថ្ងៃនេះគឺជាជ័យលាភីរួមរបស់យើង ហើយយើងនឹងដើរលើផ្លូវដ៏ត្រឹមត្រូវនិងមានចីរភាពនេះជាបន្តទៀត។”

តំណាងចែកចាយម្នាក់ក្នុងចំណោមតំណាងចែកចាយទាំងអស់ដែលចូលរួមក្នុងកម្មវិធីនោះបានមានប្រសាសន៍ថា “ខ្ញុំហ៊ាននិយាយបានថាសន្ទុះនៃការគាំទ្រលើផលិតផលរបស់សាមសុង គឺកាន់តែមានការកើនឡើងខ្លាំង ហើយនេះក៏ដោយសារតែការប្រើប្រាស់មានគុណភាពខ្ពស់ និងភាពច្នៃប្រឌិតលើបច្ចេកវិទ្យាដ៏ទំនើបបំផុត ដែលក្រុមហ៊ុន សាមសុង ពិតជាស័ក្តិសមជាក្រុមហ៊ុនលំដាប់លេខ 1 លើបច្ចេកវិទ្យាដែលឈានមុខគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា និងពិភពលោកទាំងមូលបែបនេះ”។

ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថាអតិថិជន ព្រមទាំងអាជីវករទាំងអស់នឹងនៅតែជឿជាក់គាំទ្រគ្រប់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ សាមសុង បន្តទៀតដើម្បីភាពរីកចម្រើន និងភាពសុខដមរមនាទាំងអស់គ្នាជានិរន្តរ៍។

គួររំលើកផងដែរថា សកម្មភាពទាំងនេះ គឺធ្វើឡើងក៏ដើម្បីផ្សព្វផ្សាយពិព័រណ៍ពិភពលោក World Expo 2030 ក្នុងការដេញថ្លៃឱ្យទីក្រុង ប៊ូនសាន ធ្វើជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

  • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ពិធី​​ចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ រវាងក្រុមហ៊ុន Metfone និង ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក)

0

ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន និងទូរទស្សន៍ជាតិកម្ពុជាបានចុះកិច្ចព្រមព្រៀងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សេវាកម្មទូរគមនាគមន៍នៅកម្ពុជា។

ក្រុមហ៊ុនវៀតធេល ខេមបូឌា ដែលជាម្ចាស់ស្លាកសញ្ញារបស់មិត្តហ្វូន និងទូរទស្សន៍ជាតិកម្ពុជា (ទទក) បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងរវាងសហគ្រាសបច្ចេកវិទ្យាឈានមុខមួយ ជាមួយនឹងស្ថានីយទូរទស្សន៍ជាតិ។

នៅរសៀលថ្ងៃទី ១៦ ខែធ្នូ លោក ឃឹម វុទ្ធី អគ្គនាយកស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកក្រុមហ៊ុនមិត្តហ្វូន លោក កៅ ម៉ាញ ដឹក (Cao Manh Duc) បានជួបប្រជុំគ្នាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុមហ៊ុនមិត្តហ្វូនគាំទ្រទូរទស្សន៍ជាតិកម្ពុជា  ក្នុងការរួមចំណែកជួយដោះស្រាយបញ្ហាទាក់ទងនឹងការតភ្ជាប់ទូរគមនាគមន៍ អ៊ីនធឺណិត ទូរទស្សន៍ឌីជីថល និងបម្លាស់ប្តូរឌីជីថលឲ្យកាន់តែមានភាពប្រសើរឡើង។

លើសពីនេះទៅទៀត ទូរទស្សន៍ជាតិកម្ពុជា នឹងរួមចំណែកជួយសម្របសម្រួលក្រុមហ៊ុនមិត្តហ្វូន ដើម្បីផលិតមាតិកា និងកម្មវិធីនានា ដើម្បីចាក់ផ្សាយតាមរយៈបណ្តាញឌីជីថលរបស់ក្រុមហ៊ុនមិត្តហ្វូន  ក៏ដូចជាគាំទ្រការទំនាក់ទំនង និងការផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនមិត្តហ្វូន តាមរយៈ Channel របស់ខ្លួនផងដែរ។​

ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការមួយនេះ ក៏ជាការផ្តល់ឱកាសដើម្បីរឹតចំណងទំនាក់ទំនងរវាងសហគ្រាសបច្ចេកវិទ្យា និងស្ថានីយទូរទស្សន៍ជាតិកម្ពុជា ដោយនាំមកនូវផលប្រយោជន៍ជាច្រើនដល់ព្រះរាជាណាចក្រ និងប្រជាពលរដ្ឋ។

មិត្តហ្វូនមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៦ ហើយបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួននៅឆ្នាំ ២០០៩ ។ បន្ទាប់ពីការអភិវឌ្ឍន៍អស់រយៈពេល ១៦ ឆ្នាំ ក្រុមហ៊ុនមួយនេះ បានក្លាយទៅជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលដ៏ធំបំផុតនៅកម្ពុជា ដែលមានអតិថិជនប្រើប្រាស់ចំនួនជាង ៩ លាននាក់ ស្មើនឹង ៥០ ភាគរយ នៃចំណែកទីផ្សារទូរគមនាគមន៍នៅកម្ពុជា។

ហើយប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនមិត្តហ្វូន មានការរីកចម្រើនកាន់តែខ្លាំងក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលជាច្រើនដើម្បីលើកកម្ពស់ជីវិតឌីជីថលសម្រាប់ប្រជាជនកម្ពុជា និងជួយព្រះរាជាណាចក្រក្នុងដំណើរឆ្ពោះទៅរកសង្គមឌីជីថល។

សូមបញ្ជាក់ថា មិត្តហ្វូន ក៏បាន​រួម​ចំណែក​ក្នុងការបង់ពន្ធ និង​ថ្លៃ​សេវានានា​របស់​ក្រុមហ៊ុនទៅ​ក្នុង​ថវិកា​រដ្ឋ​មាន​ជិត ៨០០​ លាន​ដុល្លារសហរដ្ឋអាមេរិក។ លើសពីនេះ ក្រុមហ៊ុន មិត្តហ្វូន ក៏បានរួមចំណែកដល់សង្គមតាមរយៈសកម្មភាពឧបត្ថម្ភ និងការផ្តួចផ្តើមគំនិតដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សហគមន៍ ដែលមានទំហំទឹកប្រាក់ជាង ១១៧ លានដុល្លារសហរដ្ឋអាមេរិកផងដែរ៕

ក្រុមហ៊ុន សាមសុង បានធ្វើការ បើកសម្ពោធហាងសាខាថ្មីនៅ AEON3 និងមានការបញ្ចុះតម្លៃ ដ៏ពិសេសផងដែរ

0

ភ្នំពេញ ៖ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២ ក្រុមហ៊ុន សាមសុង តែងតែផ្តោតសំខាន់លើការ អភិវឌ្ឍន៍បច្ចេកវិទ្យា សម្រាប់មនុស្សជាតិ នៅពេលអនាគត ឱ្យមានភាពកាន់តែទំនើប… ទាន់សម័យ ដើម្បីជម្រុញគុណភាព ជីវិតឱ្យមានលក្ខណៈកាន់តែប្រសើរឡើង ដោយដាក់អតិថិជន និងអ្នកប្រើប្រាស់សេវា ឬផលិតផលរបស់ខ្លួន ទាំងអស់ទូទាំងពិភពលោក ជាចម្បងដោយការច្នៃប្រឌិត និងផ្តល់ នូវបទពិសោធន៍ ផ្នែកបច្ចេកវិទ្យាឈានមុខគេ ក្នុងពិភពលោករបស់ខ្លួន ដើម្បីធ្វើឱ្យការទំនាក់ទំងកាន់តែឆ្លាតវៃ និងមានភាព ងាយស្រួលបំផុត ។

ដូចជាពេលនេះចឹង ក្រុមហ៊ុន សាមសុង ក៏បានពង្រីកបន្ថែមនូវ សាខាហាងផលិតផលសាមសុង ថ្មីមួយទៀតដែលមានទីតាំង នៅផ្សារទំនើប AEON MALL Mean Chey (AEON3) ដែលបានធ្វើការបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី15 ធ្នូ ចុងឆ្នាំ 2022 នេះ ដែលមានការចូលរួមពី សំណាក់អ្នកគាំទ្រយ៉ាងកុះករ ក្នុងការចូលទស្សនា និងទិញនូវផលិតផលរងបស់សាមសុង ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការលើកទឹកចិត្ត ដោយផ្ដល់ជូនដល់គ្រប់អតិថិជន ទាំងអស់ដែលបានអញ្ចើញចូលទៅទស្សនា និងទិញនូវផលិតផលរបស់សាមសុង ខាងក្រុមហ៊ុន សាមសុង នឹងមានការបញ្ចុះតម្លៃ រហូតដល់ 20% រាល់ពេលទិញ នៅក្នុង Showroom ចាប់ពីថ្ងៃទី15 រហូតដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2022 !

ហើយក៏បានធ្វើការចែកមួយសុវត្ថិភាព ឥតគិតថ្លៃ! គ្រប់អតិថិជនទាំងអស់ ដែលបានអញ្ចើញចូលទៅទស្សនា (ស្តុកមានកំណត់ មកមុនបានទទួលមុន) ដើម្បីជាការអរគុណក្នុងការរួមចំណែករីករាយ ក្នុងឱកាសសម្ពោធហាងទំនើបថ្មីនេះផងដែរ ។ ក្រៅពីនេះនូវមានកម្មវិធីពិសេសៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង !

បើយោងតាម លោក ឌឺ គឹមហាវ ដែលជាអគ្គនាយកមកពី Mobile Delegation (Cambodia) បានមានប្រសាសន៍ថា “គោលបំណង នៃការបង្កើតសាខាថ្មីនេះឡើង គឺដើម្បីជួយសម្រួល និងផ្ដល់ភាពងាយស្រួលដល់អតិថិជន ទាំងអស់ក្នុងការចូលទស្សនា ក៏ដូចជាទិញ នូវផលិតផល សាមសុង ទំនើបៗ ស៊េរីថ្មីចុងក្រោយបង្អស់ ហើយក៏ដើម្បីបំពេញតម្រូវការ ការប្រើប្រាស់ប្រចាំថ្ងៃ របស់អតិថិជនផងដែរ”!

សូមបញ្ជាក់ផងដែរថា សាខាហាងលក់ផលិតផល សាមសុង ថ្មីនេះ មានលក់នូវផលិតផល សាមសុង យ៉ាងជាច្រើនដូចជា៖ ស្មាតហ្វូនទំនើបៗ ស៊េរីចុងក្រោយ ឆ្នាំ 2022 , ថេប៊្លេតស៊េរីចុងក្រោយឆ្នាំ 2022, កាសអេឡិចត្រូនិក, smart watch, និងគ្រឿង Accessory ដ៏ទំនើបទាន់សម័យយ៉ាងច្រើន សម្បូរបែបទៀតផង !

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ នៅតាមហាងទំនើប ចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃ តាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!

លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត