Home Blog Page 76

គណៈកម្មាធិការ សាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ប្រជុំពិភាក្សា ពីគោលការណ៍ ពង្រឹងសមាសភាពសាខាបក្ស ក្នុងអាណត្តិបោះឆ្នោត ២០២៣

0

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការ សាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី សេចក្តីព្រាងផែនការ សម្រាប់គោលការណ៍ ពង្រឹងសមាសភាពសាខាបក្សក្នុងអាណត្តិបោះឆ្នោត ឆ្នាំ២០២៣ ។ 

គួរឲ្យដឹងថា លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសទទួលស្គាល់ គណៈកម្មាធិការ សាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ដ៕

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា អំពាវ​នាវឱ្យ​​អ្នក​មាន​គំនិត​ច្នៃប្រឌិត ​​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ថ្មីមួយ​​ ដើម្បី​​​លើក​​កម្ពស់​ការ​ពិសា​​​ដោយការទទួលខុសត្រូវ

0

ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៖ ​កម្មវិធី​ប្រកួត​ប្រជែង​ថ្មីមួយ​ដែល​ផ្តោត​លើ​និរន្តរភាព​ ឆាប់ៗ​នេះ​នឹង​មើល​ឃើញ​មាន​ការ​ចូលរួម​ដ៏ច្រើន​កុះករ​ពី​អ្នកមានគំនិត​ច្នៃ​ប្រឌិត​ជាច្រើន​ដើម្បីបង្កើត​ឱ្យ​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​សង្គម​កម្ពុជា។ ដោយ​បើក​​ដំណើរ​​ការ​ក្រោម​​កិច្ចសហការ​​រវាង​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌានិង​ក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON អញ្ជើញ​បេក្ខជនបេក្ខនារី​ដែល​មាន​អាយុ​ចន្លោះពី១៨ ដល់ ២៥​ឆ្នាំ​ឱ្យ​ចូល​រួមក្នុង​បេសកកម្ម​​បង្កើត​អនាគត​ប្រកប​ដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា។

ការ​ប្រកួត​​ប្រជែង​​លើក​ទី​មួយ​នេះ​នឹង​​ផ្ដោត​លើ​​ប្រធានបទ “ការ​​ពិសា​ដោយ​​ការ​​ទទួល​​ខុស​​ត្រូវ”។ នៅក្នុងព្រឹត្តិការណ៍ SUSTAINATHON នេះ ក្រុម​ដែល​ចូលរួម​ប្រកួត​ប្រជែង​នឹង​មាន​ពេល ៤៨​ម៉ោង​ដើម្បី​ធ្វើកិច្ចការ​​​មួយ​ក្នុងគោល​បំណង​បង្កើត​​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ជួយជំរុញ​ការពិសាប្រកបរ​ដោយ​ការ​ទទួល​ខុសត្រូវ។ ក្រុមជាប់​ចំណាក់​ថ្នាក់​​កំពូល​ទាំង៣ នឹង​មាន​ឱកាស​នាំយក​គំនិត​របស់ពួកគេ​​ឱ្យ​លេច​ចេញជា​រូបរាង​ឡើង​ក្រោយ​ទទួល​បាន​ការណែនាំពី​អ្នក​ជំនាញ​​​ក្នុងដំណាក់​កាល​ហ្វឹក​ហាត់​​​​​រយៈ​ពេល ៣ខែ ដែល​​ដឹកនាំ​ដោយ​ក្រុមហ៊ុន Startup Factory។ បន្ទាប់មក ​ព្រឹត្តិការណ៍​​ចុងក្រោយ​នឹង​ត្រូវបាន​រៀបចំ​ធ្វើឡើង​​ដើម្បីជ្រើសរើសយកក្រុមចំនួន​១ដើម្បីប្រកាសជាជ័យលាភី។

លោកស្រី Jitka Markova នាយិកា​​ក្រុមហ៊ុន Startup Factory Cambodia មាន​ប្រសាសន៍ថា៖ «ចាប់​តាំង​ពី​បង្កើតក្រុមហ៊ុន​នៅ​​​កម្ពុជា​មក យើង​មាន​​ក្តី​​រីករាយ​ក្នុង​ការ​ធ្វើការងារជា​​ដៃ​គូ​ និង​ណែនាំ​អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត​និងសហគ្រិន​ជំនាន់​ក្រោយ​ជាច្រើន​នាក់​របស់​​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានបង្ហាញ​សក្តានុពល​មិនគួរ​ឱ្យ​ជឿ​ក្នុង​ការដឹក​នាំ​កំណើន​​ដែលជំរុញ​ដោយ​​នវានុវត្តន៍​ទៅ​កាន់​ដំណាក់​កាល​បន្ទាប់​របស់​កម្ពុជា។ កម្មវិធី HEINEKEN SUSTAINATHON យក​​សក្តានុពល​នេះ​ដើម្បី​ឈាន​​​​ទៅកាន់​កម្រិត​មួយ​ទៀត​ដោយ​ផ្តោតលើ​ការ​ច្នៃប្រឌិត​ ដែលក៏​​​មាន​​និរន្តរភាព​ដោយសារ​យើងបង្កើតឡើង​​​ផងដែរ។ យើង​ទន្ទឹងរង់ចាំ​ធ្វើការ​ជា​មួយ​និស្សិត និង​គាំទ្រពួក​គេជា​មួយ​នឹង​ឧបករណ៍​ ការ​បណ្តុះបណ្តាល និង​ធនធាន​ល្អបំផុត​ដែល​មាន​ដើម្បី​ជួយ​បង្ហាញ​សមត្ថភាព​របស់​ពួកគេ»។

ការ​ប្តេជ្ញា​ចិត្ត​រយៈ​ពេល​វែងក្រោម​កម្មវិធី “ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ (Brew A Better World)” របស់​ក្រុមហ៊ុន HEINEKEN Group គូស​បញ្ជាក់​ពី​អាទិភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​រួម​ចំណែក​ជា​វិជ្ជមាន​លើ​​ទិដ្ឋាភាព​សំខាន់ៗចំនួន​បី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសា​​ដោយ​ការ​ទទួល​ខុស​ត្រូវ។ ក្រុមហ៊ុន HEINEKEN Group បាននិង​កំពុង​បន្តគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ទូទាំងសាកលដើម្បី​លើក​កម្ពស់ការ​ពិសា​​ប្រកបដោយការ​ទទួល​​ខុស​ត្រូវ​​ រាប់​ចាប់​ពី​ការ​ផ្តល់​លទ្ធភាព​​​ឱ្យ​អ្នកប្រើប្រាស់​នូវ​​​ជម្រើស​ស្រាបៀរ​ដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង១​ពាន់​លាននាក់​ជា​រៀងរាល់​ឆ្នាំផងដែរ ដើម្បី​ជួយ​អ្នក​ប្រើប្រាស់ទាំងអស់​អាចបង្កើត​ជម្រើស​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

លោកស្រី Anne de Graaf នាយិការ​​ផ្នែកកិច្ចការសាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមាន​ប្រសាសន៍​ថា៖ «យើង​កំពុង​ស្វែងរក​អ្នកច្នៃ​ប្រឌិត​ដែល​មាន​បំណង​បង្កើតអ្វីដែលថ្មី ដើម្បីជំរុញ​ការពិសាប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​បង្កើត​ឱ្យ​មាន​ភាពខុសប្លែក​ជារួម ដូច​​ដែល​នៅ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើង​មាន​​​បំណង​​បង្កើត​ភាព​រីករាយ​រួម​គ្នា​​ពិតប្រាកដមួយ ដើម្បីជំរុញ​ពិភពលោក​ឱ្យកាន់​តែ​ប្រសើរ​ឡើង។ ជា​មួយ​នឹង​គំនិតផ្តួចផ្តើម​ថ្មីនេះ យើង​មាន​គោលបំណង​ស្វែង​រក​មធ្យោបាយ​កាន់​តែ​ច្រើន​ប្រកប​ដោយ​​ប្រសិទ្ធភាព​​ ដើម្បី​​​លើក​ទឹកចិត្ត​អ្នក​ប្រើប្រាស់ឱ្យ​ជ្រើស​រើស​ និង​បង្កើត​ជម្រើសពិសាគ្រឿង​ស្រវឹង​​ដោយការទទួលខុសត្រូវ។ យើង​​​​​ទន្ទឹង​រង់​ចាំ​​ធ្វើ​​ការងារ​ជាមួយ​ពួក​គេ​យ៉ាងអន្ទះសារ​​ដើម្បី​​លើក​កម្ពស់​បញ្ហា​​នេះ​»។

អ្នកមាន​គំនិត​​​ច្នៃប្រឌិត​អាយុចន្លោះពី ១៨ ទៅ ២៥​ឆ្នាំដែល​មាន​ចំណាប់​អារម្មណ៍ចង់​ចូល​រួម​ប្រកួត​ប្រជែង ត្រូវ​បង្កើត​ជា​ក្រុមដែល​មាន​សមាជិក​​ពី ២ ទៅ ៥ នាក់​ក្នុង​មួយ​ក្រុម។ បន្ទាប់​ពីឆ្លងកាត់​​​ការសម្ភាស​ជុំទីមួយ និង​ការ​វាយ​តម្លៃ​របស់​អ្នក​រៀបចំកម្មវិធី ក្រុម​ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ចូល​រួម​​ក្នុងព្រឹត្តិការណ៍ SUSTAINATHON ​រយៈ​ពេល ២ថ្ងៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុងភ្នំពេញ​ក្នុង​ខែមករា ឆ្នាំ២០២៣។ ប្រាក់​រង្វាន់​សរុប​ចំនួន ៤.០០០ ​ដុល្លារ​អាមេរិក​កំពុង​រង់ចាំ​ក្រុម​ឈ្នះកំពូល​ទាំង​បី​សម្រាប់​ជុំដំបូង ហើយ​​​នឹងមាន​​រង្វាន់បន្ថែមទៀត​នៅពេលដែល​ក្រុមកំពូលទាំង៣ បន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ចុងក្រោយ។ ដោយ​អាស្រ័យ​លើ​​គំនិតច្នៃ​ប្រឌិត​ដែល​​ត្រូវ​បាន​បង្កើតឡើង ក្រុម​ដែល​ឈ្នះក៏អាច​មាន​ឱកាស​អនុវត្ត​គំនិត​របស់​ខ្លួន​​ជា​មួយ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាផងដែរ។

អ្នកដែល​មាន​បំណង​ចូលរួម​ក្នុង​កម្មវិធី HEINEKEN SUSTAINATHON អាច​ដាក់​ពាក្យ​ចូលរួម​បាន​តាមរយៈ​តំណភ្ជាប់​នៅទីនេះឱ្យ​បាន​មុន​ថ្ងៃផុត​កំណត់​ទី៣ ខែធ្នូ ឆ្នាំ២០២២៖ https://bit.ly/SUSTAINATHON2022

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូម​តាម​ដានទំព័រ​បណ្តាញសង្គម​របស់​ក្រុមហ៊ុន HEINEKEN Cambodia និងក្រុមហ៊ុន Startup Factory Cambodia ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុង​ក្រោយបំផុត៖

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

អំពី Startup Factory

Startup Factory Cambodia គឺជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដែលផ្តោតលើការជួយដល់ការចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យា សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងមិនរកប្រាក់ចំណេញឆ្ពោះទៅរកឌីជីថលនីយកម្ម ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ផលប៉ះពាល់។

យើងចង់ឃើញប្រទេសកម្ពុជាប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលបន្ថែមទៀតនាពេលអនាគត៕

គម្រោងវិនិយោគថ្មីចំនួន៦ទៀត បានអនុម័ត ក្នុងទំហំទុនប្រមាណ ២៥០លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“HUAN HAI BO LAI INTERNATIONAL INVESTMENT CO., LTD” គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៩៥៧បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៦៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៥៥កន្លែង។

២-“GREEN VISION RISING CO., LTD” គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំគ្រប់ប្រភេទ (Veneer, Wood Pallet, Plywood…) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រឡៅនិងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ ៤៤,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។

៣-“TELEMOBILE (CAMBODIA) CORPORATION (T.C.C)” គម្រោងវិនិយោគសាងសង់ ដំឡើង និងប្រតិបត្តិការបង្គោលអង់តែនទូរគមនាគមន៍ ដែលមានទីតាំងវិនិយោគស្ថិតនៅរាជធានីភ្នំពេញ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កំពត កណ្តាល កោះកុង មណ្ឌលគិរី ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ សៀមរាប និងតាកែវ ក្នុងទុនវិនិយោគប្រមាណ ២៧,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១០៦កន្លែង។

៤-“ZHUO KANG SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.១៤៩កន្លែង។៥-“FANMAR AUTO PART (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២៧កន្លែង។

៦- “YANLING ACCESSORIES (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០៣កន្លែង។ ប្រភព៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

ក្រុមហ៊ុន Smart Axiata ចូលរួមក្នុងកិច្ចពិភាក្សា ដើម្បីលើកស្ទួយ ការផ្លាស់ប្តូរ ទៅកាន់ឌីជីថល នៅកម្ពុជា

0

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករឈានមុខគេរបស់កម្ពុជា បានចូលរួមក្នុងសិក្ខាសាលាអំពីបច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង ដែលរៀបចំដោយ Cambodia Network Operators Group – KHNOG ក្នុងនាមជាអ្នកឧបត្ថម្ភ និងជាតួអង្គសំខាន់មួយនៅក្នុងវិស័យសន្តិសុខឌីជីថល និងការផ្លាស់ប្តូរឆ្ពោះទៅកាន់ឌីជីថលនៅប្រទេសកម្ពុជា ។

សិក្ខាសាលា KHNOG គឺជាវេទិកាប្រចាំឆ្នាំមួយសម្រាប់បណ្តាញប្រតិបត្តិករនានា ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចូលរួមក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍បច្ចេកទេស និងប្រតិបត្តិការ ព័ត៌មានស្តីពីបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងប្រធានបទដែលទាក់ទងផ្សេងៗទៀតអំពីវិស័យឌីជីថល។

ការផ្លាស់ប្តូរទៅកាន់ឌីជីថលណាមួយក៏ដោយ តែងតែចាប់ផ្តើម និងបញ្ចប់ពី ប្រតិបត្តិការនៃសេវាបណ្តាញ នែតវ៉ើក (Network) ដោយសារវាជាឆ្អឹងខ្នងដែលផ្សារភ្ជាប់ឧបករណ៍ទំនើប ទៅនឹងកម្មវិធីផ្សេងៗ ក៏ដូចជាប្រព័ន្ធផ្ទុកពត៌មានផងដែរ។  សេវាបណ្តាញ    គឺជាប្រព័ន្ធសរសៃឈាមរបស់អាជីវកម្មនានា ដែល ជំរុញទិន្នន័យសំខាន់ៗពីអ្នកប្រើប្រាស់ទៅកាន់ដៃគូ ទៅកាន់អ្នកផ្គត់ផ្គង់ និងត្រឡប់មកវិញ។ វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់អាជីវកម្មប្រត្តិបត្តករក្នុងការប្រាស្រ័យទំនាក់ទំនង និងផ្លាស់ប្តូរជំនាញបន្ថែមទៀតទៅវិញទៅមកនៅក្នុងសហគមន៍អ្នកបច្ចេកវិទ្យាពត៌មាន និងទំនាក់ទំនង ដើម្បីធានាឲ្យបាននូវបណ្តាញដ៏សំខាន់មួយ ដែលប្រកបដោយស្ថេរភាព។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំកម្មវិធីក្នុងរយៈពេលបីឆ្នាំកន្លងមក សិក្ខាសាលា KHNOG ត្រូវបានប្រារព្ធ ឡើងជាលើកទី ៤ កាលពីថ្ងៃអាទិត្យ 20 វិច្ឆិកា 2022 នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ កម្មវិធីមួយនេះមានគោលបំណង ប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដើម្បីពិភាក្សាអំពីបញ្ហាដែលកំពុងកើតមានឡើងដូចជា សន្តិសុខអ៊ីនធឺណិត និងបណ្តាញ សុវត្ថិភាពការប្រើប្រាស់ និងកម្មវិធីផ្សេងៗនៅលើប្រព័ន្ធអ៊ីនធឺណិតជាដើម។

លោកស្រី វេង កញ្ញា សហប្រធានប្រតិបត្តិនៃស្ថាប័ន KHNOG បានមានប្រសាសន៍ថា «តំណាងឲ្យក្រុមការងារKHNOG  នាងខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានចូលរួមឲ្យព្រឹត្តិការណ៍នេះដំណើរការទៅបាន។ យើង​ខ្ញុំសង្ឃឹម​ថា អ្នក​ទាំង​អស់​គ្នា​អាច​ចូល​រួម​ និង​ចែក​រំលែក​បទ​ពិសោធ​ជាមួយ​គ្នា​ដើម្បី​កសាង​សហគមន៍បច្ចេកវិទ្យាពត៌មាន ឲ្យ​កាន់​តែ​ប្រសើរឡើង​សម្រាប់​ប្រទេស​កម្ពុជា»។

លោក Andrey Kuzin នាយកផ្នែកបច្ចេកទេសរបស់ក្រុមហ៊ុន Smart Axiata បានចូលរួមនៅក្នុងកិច្ចពិភាក្សាអំពី   ការវិវត្តិរបស់ប្រទេសកម្ពុជាក្នុងការឆ្ពោះទៅរកការផ្លាស់ប្តូរឌីជីថលផងដែរ។

លោកបាននិយាយថា «ការផ្លាស់ប្តូរទៅកាន់ឌីជីថល គឺពិតជាមានសារៈសំខាន់សម្រាប់អាជីវកម្ម សម្រាប់បន្ត ដំណើរការ ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងរក្សាការប្រកួតប្រជែងនៅលើទីផ្សារ។ ភាពជោគជ័យនៃការផ្លាស់ប្តូរទៅកាន់ឌីជីថល គឺអាស្រ័យទៅលើជំនាញរបស់បុគ្គលិករបស់ស្ថាប័ន។»

លោកក៏បានលើកឡើងពីសារៈសំខាន់នៃការសម្រេចចិត្តនៅក្នុងស្ថាប័ន ដោយផ្អែកទៅលើទិន្ន័យ និងតួនាទីដ៏សំខាន់របស់សេវាបណ្តាញក្នុងការចូលរួមកសាងសេដ្ឋកិច្ចឌីជីថលមួយនៅកម្ពុជា ដែលប្រកបដោយបរិយាបន្ន។

«ដោយសារពួកយើង [ក្រុមហ៊ុន Smart Axiata] នៅក្នុងវិស័យទូរគមនាគមន៍ ការផ្សារភ្ជាប់ទំនាក់ទំនង (Connectivity)គឺជាធាតុសំខាន់មួយក្នុងការរក្សានូវលំហូរព័ត៌មាន ព្រោះវាជះឥទ្ធិពលទៅលើអាជីវកម្មគ្រប់ប្រភេទ ក៏ដូចជាប្រទេសទាំងមូល ដោយសារតែ ការផ្សារភ្ជាប់ទំនាក់ទំនង គឺជាមធ្យោបាយក្នុងការរួមបញ្ចូលមនុស្សគ្រប់ប្រភេទ ទៅក្នុងសេដ្ឋកិច្ចទំនើប។»

បន្ថែមពីលើការពិភាក្សាខាងលើ ក្រុមការងាររបស់ Smart Axiata ក៏បានចូលរួមផ្តល់បទបង្ហាញ អំពីប្រធានបទសំខាន់ៗចំនួនពីរនៅក្នុងវិស័យឌីជីថល រួមមានវិញ្ញាបនប័ត្រសុវត្ថិភាពផ្នែកឌីជីថល (Digital Security Certification) និងការប្រើប្រាស់កម្មវិធី Open API (Application Program Interface)។

ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅកម្ពុជា Smart Axiata តែងតែផ្តោតសំខាន់ទៅលើការជំរុញការផ្លាស់ប្តូរទៅកាន់ឌីជីថលនៅក្នុងប្រទេស។ ដើម្បីផ្តល់នូវការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងលូន និងគួរឲ្យទុកចិត្តបានទូទាំងប្រទេស ក្រុមហ៊ុន Smart Axiata បាននិងកំពុងធ្វើឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់នូវបណ្តាញដែលមានល្បឿនលឿន ប្រកបដោយសុវត្ថិភាព និងមានភាពរហ័ស។ ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំថា ក្នុងការអភិវឌ្ឍបណ្តាញ និងដំណើរការឌីជីថលឲ្យកាន់តែល្អប្រសើរជាងមុន សម្រាប់ការជំរុញសេដ្ឋកិច្ច និងប្រសិទ្ធភាពប្រតិបត្តិការ ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ ជាច្រើនដល់អតិថិជននៅក្នុងប្រទេសកម្ពុជា។

ព័ត៌មានបន្ថែមអំពីសកម្មភាពក្រុមហ៊ុន Smart Axiata អាចចូលទៅក្នុងគេហទំព័រ https://www.smart.com.kh/ ឬទំព័រហ្វេសបុកផ្លូវការ https://www.facebook.com/SmartAxiata

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

កម្មវិធី Sister Talk ៖ ការថែរក្សាសុខភាពតំបន់ពិសេសដោយការយកចិត្តទុកដាក់

0

តំបន់ពិសេសត្រូវការការថែទាំពិសេស លើសពីសាប៊ូដុំ អំបិល និងក្រូចឆ្មារ។ យើង​បាន​គន្លឹះ​ពី​អ្នក​ជំនាញ​ដើម្បី​រក្សា​តំបន់​ពិសេសរបស់​អ្នកឲ្យ​ស្អាត និងមានអនាម័យ​ជា​រៀង​រាល់​ថ្ងៃ!

បរិភោគរបបអាហារល្អដើម្បីឲ្យមានសុខភាពល្អ

អ្វីគ្រប់យ៉ាងចាប់ផ្តើមដោយរបបអាហារល្អ! ដូចគ្នានឹងរាងកាយរបស់អ្នកដែរ តំបន់ពិសេសមានសុខភាពល្អដោយផ្អែកលើការទទួលទានអាហារ និងរបបអាហាររបស់អ្នក។ រៀបចំផែនការរបបអាហារដែលមានតុល្យភាពល្អ ហើយត្រូវប្រាកដថាអ្នកទទួលបានសារធាតុចិញ្ចឹមដែលចាំបាច់ប្រចាំថ្ងៃ។

ប្រើខោទ្រនាប់ដែលមានសាច់ក្រណាត់ទន់ មិនហប់

ក្រណាត់កប្បាស គឺជាសាច់ក្រណាត់ដ៏ល្អដើម្បីជ្រើសរើសសម្រាប់ខោទ្រនាប់របស់អ្នក។ សាច់ក្រណាត់ប្រភេទនេះអាចស្រូបយកសំណើម ញើស ឬការហូរចេញបានល្អប្រសើរ។ សមាសភាពនៃក្រណាត់ជួយឲ្យស្បែកដកដង្ហើមបានយ៉ាងងាយស្រួលពេញមួយថ្ងៃ។

ត្រូវប្រាកដថាជូតពីខាងមុខទៅខាងក្រោយ

ពេល​សម្អាត​កន្លែង​ពិសេស​របស់​អ្នក​ក្រោយ​ពេលបត់ជើងតូច ចូរ​ទម្លាប់​ជូត​ពី​មុខ​ទៅ​ក្រោយ! នេះជួយរារាំងបាក់តេរីពីតំបន់បន្ទោបង់របស់អ្នកជ្រាបចូលតំបន់ពិសេសរបស់អ្នក។

ជៀសវាងការបោកគក់ដោយប្រើដុំសាប៊ូដែលមានសារធាតុគីមីខ្លាំង អំបិល ឬកំបោរ!

សាប៊ូមួយចំនួន និងធាតុផ្សំដែលមានជាតិអាស៊ីតដូចជាកំបោរ អាចមានសភាពធ្ងន់ធ្ងរពេកសម្រាប់តំបន់ពិសេស ដោយសារតែតុល្យភាពកម្រិត pH ខ្ពស់របស់វាបណ្តាលឲ្យមានអតុល្យភាពកម្រិត pH និងក្លិនមិនល្អ។ ប្រដាប់បន្តពូជរបស់ស្ត្រីមានកម្រិត pH ធម្មជាតិ ៥ ហើយត្រូវការការថែទាំសុភាពនារីដែលមានកម្រិត pH ដូចគ្នាទៅនឹងរាងកាយ!

ប្រើ​ទឹក​លាង​សម្អាត​ស្ត្រី​ជាមួយ​តុល្យភាពកម្រិត PH ត្រឹមត្រូវ

pH Care ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​ដើម្បី​សម្អាត និង​ការពារ​តំបន់ពិសេសរបស់​ស្ត្រី​ពី​ក្លិន​មិនល្អ ហើយសាកសមនឹង​កម្រិត pH ធម្មជាតិ​នៃរាងកាយ។ វាមានបួនប្រភេទផ្សេងៗគ្នា៖

• pH Care Natural Protection មានសារធាតុចម្រាញ់ពីស្លឹកត្របែកដែលជួយការពារបែបធម្មជាតិពីបាក់តេរីដែលបណ្តាលឲ្យមានក្លិនមិនល្អ រមាស់ និងរលាក។

• pH Care Cooling Comfort ត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា ActiveCool សម្រាប់អារម្មណ៍ស្រស់ស្រាយក្នុងអាកាសធាតុស្ងួតក្តៅក្នុងប្រទេសកម្ពុជា។

• pH Care Delicate White ធ្វើឲ្យតំបន់ប៊ីគីនីមានពន្លឺជាមួយនឹងសារធាតុ Active Whitening Complex ដែលផលិតចេញពីគ្រឿងផ្សំធ្វើឲ្យស្បែកភ្លឺថ្លាតាមបែបធម្មជាតិ។

• pH Care Floral Clean សម្បូរទៅដោយ Dual Hydrating Moisturizers ដែលធ្វើឲ្យស្បែកទន់រលោង។

pH Care មានដាក់លក់នៅក្នុងផ្សារទំនើប ឱសថស្ថាន និងផ្សារនានា ដែលនៅជិតបំផុតរបស់អ្នកក្នុងជម្រើស ៥០ មីលីលីត្រ, ១៥០ មីលីលីត្រ និង ២៥០ មីលីលីត្រ។

សាកល្បងវាឥឡូវនេះ! 

Black Friday Mega Sale ឆ្នាំនេះ ក្រុមហ៊ុន Orkide Development ប្រកាសផ្តល់ជូនកាដូ ប័ណ្ណប្តូរទឹកប្រាក់ (voucher) រហូតទៅដល់ 4,000 ដុល្លារឯណោះ និង ទូរស័ព្ទ iPhone 14 ProMax ដល់អ្នកចុះឈ្មោះចូលរួមកម្មវិធីនេះ

0

ក្រុមហ៊ុន អ័រគីដេ នឹងរៀបចំកម្មវិធីជប់លៀង Black Friday Pool Party នៅថ្ងៃ សុក្រ សប្តាហ៍នេះ ត្រូវជាថ្ងៃទី 25 វិច្ឆិកា ចាប់ពីម៉ោង 5ល្ងាច នៅគម្រោងខុនដូ Orkide the Royal Condominium ស្ថិតនៅលើផ្លូវ 2004 ដើម្បីផ្តល់ជូននូវការជួបជុំដ៏សប្បាយរីករាយមួយអតិថិជនរបស់ខ្លួនជាលក្ខណៈឯកជន នៅជុំវិញបរិវេនអាងហែលទឹក និង សួនច្បារដ៏ស្រស់ស្អាតរបស់ខ្លួន។

លោកស្រី Kelly Cheng នាយិកាគ្រប់គ្រងទីផ្សារ និង ផ្នែកលក់ក្រុមហ៊ុន Orkide Development បានមានប្រសាសន៍ថា “ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្តល់នូវស្នាមញញឹម និង ពង្រឹងនូវទំនាក់ទំនងជិតស្និតរវាងក្រុមហ៊ុន និងអតិថិជនរបស់ខ្លួន ក៏ដូចជាបើកអោយអតិថិជន ដែលចាប់អារម្មណ៍ចង់ឃើញ ចង់ស្គាល់នូវទស្សនិយភាពដ៏ស្រស់ស្អាតរបស់ ខុនដូអ័រគីដេ ស្តង់ដាលំដាប់ថ្នាក់អន្តរជាតិ បានចូលរួមសប្បាយរីករាយផងដែរ។”

លោកស្រី បន្តទៀតថា “កម្មវិធី Black Friday Pool Party នេះ យើងបើកទទួលការចុះឈ្មោះភ្ញៀវចូលរួមចាប់ពីថ្ងៃនេះ រហូតដល់ត្រឹមថ្ងៃទី 24 វិច្ឆិកានេះ ឥតគិតថ្លៃ ដោយកំណត់នូវចំនួនត្រឹម 200 នាក់ តែប៉ុណ្ណោះ ហើយអ្នកដែលចូលរួមទាំងអស់នឹងទទួលបានប័ណ្ណប្តូរប្រាក់រហូតទៅដល់ 4,000 ដុល្លារ និង ទូរស័ព្ទ iPhone 14 ProMax គ្រប់ៗគ្នា ដើម្បីប្តូរយកកាដូ ឬការផ្តល់ជូនពីក្រុមហ៊ុន នៅក្នុងលក្ខខណ្ឌដែលត្រូវបានអនុវត្ត។”

រីឯម្ហូបអាហារវិញនោះគឺជាប្រភេទសាច់ BBQ និង ម្ហូប Buffet ដែលផ្គត់ផ្គង់ដោយហាងសាច់អាំងដ៏ល្បីឈ្មោះគឺ Whole Steak House រួមជាមួយភេសជ្ជះដ៏ច្រើនលើសលប់រង់ចាំទទួលលោក លោកស្រី ហើយតន្ត្រីករក៏ត្រៀមខ្លួនចូលមកកំដរបរិយាកាសដ៏រីករាយនេះផងដែរ។

ដូច្នេះលោក លោកស្រីដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ ឬសាកសួរពត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ក្រុមការងារសេវាកម្មអតិថិជន តាមរយះទូរស័ព្ទលេខ 098 733 333 ឬ ទំព័រហ្វេសប៊ុក Orkide Development!

ទិញ Pizza Hut ក្នុងតម្លៃពិសេសត្រឹមតែ ២ ម៉ឺនរៀលសម្រាប់អតិថិជន SmartVIP

0

ភ្នំពេញ ថ្ងៃទី 22 វិច្ឆិកា 2022៖ ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា Smart Axiata មានក្តីសោមនស្សរីករាយក្នុងការបើកដំណើរការប្រូម៉ូសិនថ្មីជាមួយ Pizza Hut ដែលជាភោជនីយដ្ឋានអាមេរិកដែលមានសាខានៅជាច្រើនប្រទេស ដោយសមាជិក SmartVIP អាចរីករាយជាមួយភីហ្សាដ៏ឈ្ងុយឆ្ងាញ់ក្នុងតម្លៃពិសេសត្រឹមតែ ២ ម៉ឺន រៀល (5 ដុល្លារអាមេរិក).

ឥឡូវនេះ អតិថិជន  SmartVIP អាចទិញភីស្សារសជាតិ  អ៊ិចស្ត្រាសាច់ក្រកឈីស សំបកក្រាស់ ឬសំបកស្រួយ រសជាតិ ញូអរលីនឌីឡាក់ស៍ ទំហំ M នៅ Pizza Hut ក្នុងតម្លៃដ៏ពិសេសនេះ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ​​២០២២ ចាប់ពីម៉ោង 1 រសៀលដល់ម៉ោង 5 ល្ងាច នៅទីតាំង Pizza Hut ទាំងប្រាំសាខាក្នុងរាជធានីភ្នំពេញ ដែលមានដូចជា Pizza Hut បឹងកេងកង ទួលទំពូង កម្ពុជាក្រោម កាល់មែត្រ និង គិរីរម្យ។

ការផ្តល់ជូននេះ គឺជាកិច្ចសហការមួយក្នុងចំណោមកិច្ចព្រមព្រៀង និងការផ្តល់ជូនពិសេសសម្រាប់អតិថិជន SmartVIP  ដែលមានដៃគូជាង 70 ក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្ម និងផលិតផលជាងដប់ប្រភេទ រួមមានបណ្តាញភោជនីយដ្ឋានល្បីល្បាញ សេវាថែទាំសុខភាព និងសម្លៀកបំពាក់។

ដើម្បីក្លាយជាសមាជិក SmartVIP  អតិថិជន Smart Axiata គ្រាន់តែបញ្ចូលទឹកប្រាក់យ៉ាងតិចប្រាំដុល្លារជារៀងរាល់ខែ។ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស អ្នកប្រើប្រាស់អាចអញ្ជើញទៅហាងដៃគូណាមួយ ហើយគ្រាន់តែបង្ហាញកម្មវិធីរបស់អ្នក ទៅកាន់បេឡានៅក្នុងហាង។ រឹតតែពិសេស អតិថិជន SmartVIP អាចសន្សំពិន្ទុ ដោយអតិថិជនអាចជាវគម្រោង និងសេវាកម្មនានារបស់ Smart Axiata ។ អ្នកប្រើប្រាស់អាចពិនិត្យមើលពិន្ទុរបស់ពួកគេ និងការផ្តល់ជូនផ្សេងៗគ្រប់ពេលវេលា នៅលើកម្មវិធីទូរស័ព្ទរបស់ Smart Axiata គឺ កម្មវិធី SmartNas  ពិន្ទុរង្វាន់អាចប្តូរជាទិន្នន័យអ៊ីនធើណែត ដបទឹក អាវ ឆ័ត្រ និងទំនិញពិសេសៗជាច្រើនប្រភេទ។

ប្រូម៉ូសិននេះមានសម្រាប់តែការទិញក្នុងហាងនៅសាខា Pizza Huts  ទាំងអស់ក្នុងរាជធានីភ្នំពេញ។ សេវាកម្មដឹកជញ្ជូន មិនមានផ្តល់ជូននៅក្នុងប្រូម៉ូសិននេះទេ។ អតិថិជន SmartVIP ម្នាក់អាចជាវ Pizza ចំនួនពីរ ហើយសាខានិមួយៗមានភីហ្សាចំនួន 50 ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលប្រូម៉ូសិននេះ។

ព័ត៌មានលម្អិតអំពីប្រូម៉ូសិននេះ អាចរកបាននៅទីនេះ https://www.smart.com.kh/get-smart/promotions/pizza-hut/\

សម្រាប់ព័ត៌មានបន្ថែមអំពី SmartVIP សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/get-smart/smartvip/ ឬចុច *212# ដើម្បីចាប់ផ្តើមទទួលសារ SMS អំពីប្រូម៉ូសិន SmartVIP ។

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!    

ក្រុមហ៊ុន Smart Axiata បន្តកិច្ចសហការ និងការផ្តល់ជូនផ្តាច់មុខ ជាមួយរោងភាពយន្ត Major Cineplex

0

ភ្នំពេញ ថ្ងៃទី 21 វិច្ឆិកា ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជា​​​​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ឈាន​​​មុខ​គេ​​នៅ​កម្ពុជា បានចុះហត្ថលេខាជាផ្លូវការជាមួយកិច្ចព្រមព្រៀងពង្រីកភាពជាដៃគូ ជាមួយរោងភាពយន្តនាំមុខគេនៅកម្ពុជា Major Cineplex បន្ទាប់កិច្ចសហការដំបូងដែលមានរយះពេលបីឆ្នាំ ទទួលបានការជោគជ័យជាខ្លាំង។ ក្នុងកិច្ចព្រមព្រៀងថ្មីនេះ កិច្ចសហការជាដៃគូរវាងក្រុមហ៊ុនទាំង ២ នឹងពង្រីកដល់សាខាថ្មីរបស់រោងភាពយន្ត Major Cineplex ដែលមានទីតាំងនៅក្រុងប៉ោយបែត ផ្សារទំនើប AEON3 និងផ្សារទំនើប Lucky Mall។

កិច្ចព្រមព្រៀងភាពជាដៃគូថ្មីមួយនេះ បានពង្រឹងនូវទំនាក់ទំនងសហការដ៏រឹងមាំមួយរវាងក្រុមហ៊ុន Smart Axiata និងរោងភាពយន្ត Major Cineplex ដែលនឹងបន្តមានវត្តមានហួសពីរាជធានីភ្នំពេញ។ 

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖  «ក្រុមហ៊ុន Smart  Axiata និងរោងភាពយន្ត Major Cineplex គឺសុទ្ធតែមានគោលបំណងដូចគ្នា។ ពួកយើងតែងតែព្យាយាមនាំមកនូវបទពិសោធន៍ជិវិតថ្មីៗសម្រាប់អតិថិជនរបស់យើង តាមរយះផលិតផល និងសេវាកម្មរបស់ពួកយើង។ ខ្ញុំយល់ឃើញថា កិច្ចសហការនេះពិតជាទទួលបានការជោគជ័យខ្ពស់ ដោយសារតែមានអតិថិជនរបស់យើង កំពុងតែប្រើប្រាស់ ក៏ដូចជាទទួលបាននូវការផ្តល់ជូនពិសេស។ ពួកយើងពិតជារំភើបក្នុងការបន្តនូវភាពជាដៃគូមួយនេះ និងបន្តក្លាយខ្លួនជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់ជូនបន្ថែម និងបទពិសោធន៍ភាពយន្តដ៏ពិសេស សម្រាប់អតិថិជនជាទីស្រលាញ់របស់យើង។

លោក ឈី សិលា នាយកក្រុមហ៊ុន Major Cineplex បានចាត់ទុកការបន្តភាពជាដៃគូនេះ គឺជា ការវិវត្តដ៏គួរឲ្យរំភើបមួយ ហើយលោកក៏បានបង្ហាញពីភាពរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Smart Axiata ដើម្បីពង្រឹងគុណភាពការរស់នៅដោយទាន់សម័យសម្រាប់ប្រជាជនកម្ពុជា តាមរយះបទពិសោធន៍ ភាពយន្ត និងការកម្សាន្តនានា ដែលប្រកបដោយគុណភាពខ្ពស់។

“Smart គឺជាក្រុមហ៊ុនសម្រាប់ការរស់នៅតាមប្រព័ន្ធឌីជីថល ដែលតែងតែបំផុសគំនិតច្នៃប្រឌិត ភាពច្នៃប្រឌិត បទពិសោធន៍កម្សាន្ត និងថាមពលដ៏រស់រវើកដល់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសម្រាប់យុវវ័យ។ ក្រុមហ៊ុន Smart Axiata គឺ​ជា​ដៃគូ​ពិតប្រាកដមួយ​ដែល​យើង​កំពុង​ស្វែងរក ​ដើម្បី​ចូលរួមជាមួយរោងភាពយន្ត Major Cineplex ក្នុងការ​នាំមក​នូវ​ និង​ចែករំលែក​ក្តី​សុបិន​កម្សាន្ត​ដ៏​ល្អ​បំផុត​លើ​ពិភពលោក​ជាមួយគ្នា​»​។

ទន្ទឹមនឹងការពង្រីកភាពជាដៃគូទៅកាន់សាខាថ្មី កិច្ចសហការនេះក៏នាំមកនូវកញ្ចប់ប្រូម៉ូស្សិនពិសេសចំនួនពីរបន្ថែមទៀត បន្ថែមពីលើអត្ថប្រយោជន៍ដែលមានស្រាប់សម្រាប់អតិថិជននៃក្រុមហ៊ុនទាំងពីរ។

លោកស្រី Mila Kushiva ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានណែនាំពីការផ្តល់ជូនបន្ថែមថ្មីតាមរយះកិច្ចព្រមព្រៀងថ្មីនេះផងដែរ «យើងពិតជាមានកិត្តិយស និងរីករាយក្នុងការបន្តគាំទ្រដល់វិស័យកម្សាន្ត និងឧសវិស័យភាពយន្តនៅកម្ពុជា។ តាមរយៈការសហការរបស់យើងជាមួយរោងភាពយន្ត Major Cineplex ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយអ្នកនូវកញ្ចប់ប្រូម៉ូសិនដ៏គួរឱ្យរំភើបរបស់យើង»។

  1. កម្មវិធី “Smart Movie Day” មានសម្រាប់សមាជិក SmartVIP ក្នុងការទិញសំបុត្រទស្សនាភាពយន្ត 2D ក្នុងតម្លៃពិសេសត្រឹមតែ 1 ដុល្លារ និងសំបុត្រភាពយន្ត 3D ត្រឹមតែ 2 ដុល្លារប៉ុណ្ណោះ នៅគ្រប់រោងភាពយន្ត Major Cineplex ទាំងអស់ នៅរៀងរាល់ថ្ងៃពុធ។
  2. ឥឡូវនេះ សមាជិក SmartVIP អាចរីករាយជាមួយការបញ្ចុះតម្លៃសំបុត្រពិសេសរហូតដល់ទៅ 20% សម្រាប់ការចាក់បញ្ចាំង VIP Hall នៅថ្ងៃណាទាំងអស់មួយនៅក្នុងសប្តាហ៍ នៅគ្រប់សាខារោងភាពយន្តMajor Cineplex។

ដើម្បីអបអរសាទរសមិទ្ធិផលដ៏អស្ចារ្យនេះ សម្រាប់រយៈពេលបីថ្ងៃពីថ្ងៃទី 18 ខែវិច្ឆិកា ដល់ថ្ងៃទី 20 ខែវិច្ឆិកា សមាជិក SmartVIP អាចទទួលយកពោតលីងទំហំធម្មតាមួយ ដោយឥតគិតថ្លៃនៅគ្រប់សាខារោងភាពយន្ត Major Cineplex ។ សាខានីមួយៗ និងមានការរៀបចំពោតលីងចំនួន 100 ប្រអប់ សម្រាប់អតិថិជនដោយឥតគិតថ្លៃ។

ផ្តើមនៅឆ្នាំ 2017 កិច្ចសហការជាមួយរោងភាពយន្ត Major Cineplex គឺជាការប្តេជ្ញាចិត្តមួយក្នុងចំណោមការប្តេជ្ញាចិត្តជាច្រើនរបស់ក្រុមហ៊ុន Smart Axiata ចំពោះវិស័យកម្សាន្ត និងវិស័យភាពយន្តកម្ពុជា។ ក្នុងពេលបច្ចុប្បន្ន ភាពជាដៃគូមួយនេះ កំពុងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនឲ្យអតិថិជនដូចដូចជា ជួរលក់សំបុត្រអាទិភាព ការបញ្ចុះតម្លៃសំបុត្រ ការផ្តល់ជូនសំបុត្រឥតគិតថ្លៃ ការអញ្ជើញឲ្យទស្សនាការបញ្ចាំងផ្តាច់មុខ និងការប្រើប្រាស់បន្ទប់សម្រាក VIP។ កិច្ចសហការមួយនេះ គឺស្ថិតក្នុងចំណោមកិច្ចព្រមព្រៀង និងការផ្តល់ជូនពិសេសផ្តាច់មុខជាច្រើននៅលើកម្មវិធី  SmartVIP ដែលមានកិច្ចសហការជាមួយដៃគូជាង 7០ ក្រុមហ៊ុន នៅក្នុងវិស័យផលិតផល និងសេវាកម្ម 10 ប្រភេទ នៅក្នុងប្រទេសកម្ពុជា។

សម្រាប់ពត៌មានបន្ថែមអំពីក្រុមហ៊ុន Smart Axiata និងកិច្ចសហការផ្សេងៗ ចូលក្នុងគេហទំព័រ https://www.smart.com.kh/ ឬទំព័រហ្វេសបុកផ្លូវការ https://www.facebook.com/SmartAxiata/

សម្រាប់ពត៌មានបន្ថែមពីការចូលជាសមាជិកកម្មវិធី SmartVIP ចូលក្នុងគេហទំព័រhttps://www.smart.com.kh/get-smart/smartvip/

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roamingដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!   

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី នាំយកថវិកាសប្បុរសធម៌ចំនួន ៤០.០០០.០០០រៀល និងសម្ភារមួយចំនួនទៀត ជូនមន្ទីរពេទ្យកុមារអង្គរ

ខេត្តសៀមរាប, នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ បាននាំយកថវិកាសប្បុរសធម៌ចំនួន ៤០.០០០.០០០ (សែសិបលាន) រៀល និងសម្ភារមួយចំនួនទៀតជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក”។

តាមការសិក្សាវេជ្ជសាស្រ្ត បានឲ្យដឹងថា៖ ជំងឺមហារីក គឺជាជំងឺមួយដែលអាចកើតឡើង លើមនុស្សគ្រប់រូបរួមទាំងកុមារផងដែរ។ជំងឺមហារីក បង្កឡើងនៅពេលដែលកោសិកានៅក្នុងរាងកាយបំលែងខ្លួន ដោយមិនអាចគ្រប់គ្រងបាន និងរីករាលដាលចូលទៅក្នុងសេរីរាង្គផ្សេងៗទៀត ក្នុងខ្លួនរបស់យើង។ ជំងឺមហារីក ជាជំងឺដែលមិនប្រកាន់លើអាយុ ឬស្ថានភាពសុខភាពនោះទេ មនុស្សគ្រប់រូបសុទ្ធតែអាច កើតមានជំងឺមហារីក។ 

ជំងឺមហារីកដែលកើតមានច្រើនជាងគេ គឺជំងឺមហារីកគ្រាប់ឈាម ខួរក្បាល ឆ្អឹងខ្នង និងភ្នែក។ អ្នកកើតជំងឺមហារីកត្រូវតែទទួលការព្យាបាល បើមិនដូច្នោះទេអ្នកជំងឺនឹងត្រូវប្រឈមនូវការបាត់បង់អាយុជីវិត។

ដោយមើលឃើញពីស្ថានភាព ដ៏កាចសាហាវនៃជំងឺមហារីក និងយោងតាមកំនើន ចំនួនកុមារកម្ពុជា ដែលកើតជំងឺមហារីកមកកាន់មន្ទីរពេទ្យកុមារអង្គរ កាន់តែច្រើនឡើង ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏បានផ្តួចផ្តើមនូវអំណោយសប្បុរសធម៌ ជាថវិកាចំនួន៤០.០០០.០០០ (សែសិបលាន) រៀល ជូនដល់មន្ទីរពេទ្យដើម្បីចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារ ពីជំងឺមហារីក” ដែលយុទ្ធនាការនេះ ចាប់ផ្តើមពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

គោលបំណង គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង អំពីជំងឺមហារីកកុមារ ដើម្បីឲ្យកុមារកម្ពុជាទាំងអស់ អាចទទួលបានការពិនិត្យនិងព្យាបាលឲ្យបានឆាប់រហ័ស និងជាការចូលរួមវិភាគទានដើម្បីឲ្យមន្ទីរពេទ្យ អាចបន្តសកម្មភាពព្យាបាលកុមារដែលកើតជំងឺមហារីកនដោយមិនគិតប្រាក់កម្រៃ។

សូមបញ្ជាក់ផងដែរថា ក្រៅពីថវិកាជូនដល់មន្ទីរពេទ្យ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ក៏មានជាមួកសុវត្ថិភាព ចំនួន ៥០មួក ជូនដល់បុគ្គលិក ដែលកំពុងបម្រើការងារ នៅក្នុងមន្ទីរពេទ្យ កន្សែងរុំខ្លួនចំនួន ២០០កន្សែង រួមជាមួយនឹងថវិកាចំនួន ២០.០០០ (ពីរម៉ឺន) រៀលក្នុងអ្នកជំងឺម្នាក់ ជូនដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យផងដែរ។

ក្នុងឱកាសនោះ ក្រុមហ៊ុន អឹមអិល មង្គល រៀលធី បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមចូលរួមក្នុង “យុទ្ធនាការជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីក” នេះទោះបីតិចក្តី ច្រើនក្តី ដើម្បីសង្គ្រោះកុមារកម្ពុជា យើងតាមរយៈគណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរ លេខគណនី ABA៖ ០០០ ៣២០ ៥៥៥ ឬទំនាក់ទំនងលេខ៖ ០១២ ៧២៥ ៧៤៥ / ០១៦ ៧២៥ ៧៣៥។

សូមរម្លឹកផងដែរថា ក្រុមហ៊ុន អឹមអិល មង្គល រៀលធី . | ML Mongkul Realty Co., Ltd. គឺជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលបានចុះបញ្ជីពាណិជ្ជកម្មក្នុងឆ្នាំ២០១៨ ហើយអាចទទួលយកព័ត៌មានផ្សេងៗ និងទំនាក់ទំនងតាមរយៈបណ្តាញសង្គមដូចជា គេហទំព័រ៖ http://MLmongkulRealty.com ទំព័រហ្វេសប៊ុក៖ ML Mongkul Realty  តេឡេក្រាម៖ ML Mongkul Realty។

ក្រុមហ៊ុន អឹមអិល មង្គល រៀលធី ឯ.ក មានការិយាល័យកណ្តាលរបស់ខ្លួនស្ថិតលើផ្លូវ ១១៥ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានគម្រោងធំៗចំនួន ៥ ដូចជា៖

១. គម្រោង អឹមអិល វិមាន មង្គល ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងលីងហៅស៍។

២. គម្រោង ដឹ អឹមអិល ផាក ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិទំនប់សាប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល   ផ្តល់ជូនជាប្រភេទផ្ទះល្វែងកូនកាត់ និងដីឡូត៍។

៣. គម្រោង ដឹ អឹមអិល វីឡា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់   ជូនជាប្រភេទផ្ទះប្រណិត វីឡាព្រីនស៍ វីឡាទោល វីឡាភ្លោះ និងហ្សបហៅស៍។

៤. គម្រោង អឹមអិល ធារ៉ា ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាឃ្វីន វីឡាព្រីនស៍ A វីឡាព្រីនស៍ B វីឡាទោល ហ្សបហៅស៍ និង    លីងហៅស៍។ 

៥. គម្រោង អឹមអិល ហ្រ្គីន លែន ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ផ្តល់ជូនជាប្រភេទផ្ទះប្រណិត វីឡាទោល និងហ្សបហៅស៍ ៕

អ្នកដឹកនាំឌីជីថលវ័យក្មេង ឈ្នះឱកាសហាត់ការជាមួយ Axiata Group នៅប្រទេសម៉ាឡេស៊ី នៅក្នុងកម្មវិធី SmartEdu USDP

0

ភ្នំពេញ ថ្ងៃទី 21 វិច្ឆិកា 2022៖ ក្រុមជ័យលាភីចំនួន 3 ដែលបង្កើតដំណោះស្រាយអាជីវកម្មឌីជីថល បានទទួលរង្វាន់ជាសាច់ប្រាក់នៅវគ្គផ្តាច់ព្រ័ត្រដ៏ធំនៃកម្មវិធី Bootcamp ​រយៈពេល 13 ថ្ងៃ របស់កម្មវិធី SmartEdu សម្រាប់និស្សិតសាកលវិទ្យាល័យ (SmartEdu USDP) កាលពីសប្តាហ៍មុន។

ចាប់ផ្តើមក្នុងឆ្នាំ 2018 កម្មវិធី ​SmartEdu USDP គឺជាកម្មវិធីអប់រំអាជីវកម្មដ៏ល្បីមួយ ដែលរៀបចំឡើងដោយក្រុមហ៊ុន Smart Axiata ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេក្នុងប្រទេស ដើម្បីផ្តល់ឱកាសឲ្យ និស្សិតកម្រិតបរិញ្ញាប័ត្រកម្ពុជាសិក្សាអំពីការអភិវឌ្ឍបុគ្គលខាងផ្នែកទ្រឹស្តី ការសាកល្បង និងបុគ្គល តាមរយៈវិធីសាស្រ្តសិក្សាដោយការអនុវត្ត។

និស្សិតចំនួន 48 នាក់ត្រូវបានជ្រើសរើសឱ្យចូលរួមសម្រាប់ឆ្នាំ 2022នេះ   ហើយកម្មវិធីបានចាប់ផ្តើមនៅថ្ងៃទី 5 ខែវិច្ឆិកា និងដំណើរការរហូតដល់ថ្ងៃទី 17 ខែវិច្ឆិកា។

អ្នកចូលរួមក្នុងកម្មវិធីនេះបានសិក្សាអំពីជំនាញ និងក៏ដូចជាប្រធានបទសំខាន់ៗក្នុងវិស័យអាជីវកម្ម តាមរយៈសិក្ខាសាលាលំអិត ការងារជាក្រុម និងការអនុវត្តដោះស្រាយបញ្ហាអាជីវកម្មផ្សេងៗ។ ពួកគេត្រូវបានបណ្តុះបណ្តាលដោយអ្នកជំនាញមកពីក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកដឹកនាំមកពីក្រុមហ៊ុនឈានមុខផ្សេងៗក្នុងប្រទេសកម្ពុជា។ អ្នកចូលរួមក៏បានរៀនជំនាញដែលមានប្រយោជន៍សម្រាប់ថ្ងៃអនាគតឌីជីថលដូចជា 3C’s (ការទំនាក់ទំនង ការច្នៃប្រឌិត និងការគិតបែបស៊ីជម្រៅ)។

ចំណុចលេចធ្លោពិសេសរបស់កម្មវិធីនេះគឺ ការប្រកួត CEO Challenge ដែលក្នុងនោះអ្នកចូលរួមត្រូវបានផ្តល់ពេល 48 ម៉ោងដើម្បីដោះស្រាយបញ្ហាប្រឈមដែលបានមកពី មុខជំនួញពិតប្រាកដ និងត្រូវធ្វើបទបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដល់គណៈកម្មការដាក់ពិន្ទុ។ គណៈកម្មាការនៅឆ្នាំនេះរួមមានលោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុនស្មាតអាស្យាតា (Smart Axiata) នាយកប្រតិបត្តិនៃធនាគារ មេយប៊ែង (Maybank Cambodia) លោក រ័ត្ន សោភ័ណ្ឌ និងប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា (Prudential Cambodia) លោក Freddie Wong ។

កម្មវិធីប្រកួត​វគ្គ​ផ្តាច់ព្រ័ត្ររបស់ SmartEdu USDP មានការចូលរួមពីភ្ញៀវកិត្តយសជាង 100 នាក់ រួម​មាន​មន្ត្រី​ក្រសួង គណកម្មការផ្តល់ពិន្តុ អ្នក​ណែនាំ (mentor) និង​អ្នក​ចូល​រួម​កម្មវិធី។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  និង ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan ផងដែរ។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា  ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា៖ «កម្មវិធី SmartEdu USDP ផ្តល់ឱកាសក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសាកលវិទ្យាល័យ និងវិស័យឯកជន ដែលជួយបង្កើតការងារ និងផ្តល់ដំណោះស្រាយបញ្ហាសង្គមនានាផងដែរ»។

លោកបានបន្ថែមថា «ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនដៃគូ ដែលបានរៀបចំឱកាសនេះសម្រាប់យុវជនដើម្បីឱ្យគេមានភាពក្លាហាន ឆ្លាតវៃ  ក្នុងការស្វែងយល់ និងសាកល្បងពីពិភពខាងក្រៅ»។

នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan បានលើកឡើងថា «ការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ គឺជាការប្តេជ្ញាចិត្តមួយរបស់យើង។ នៅក្រុមហ៊ុន Smart យើងមានគោលបំណងអភិវឌ្ឍទេពកោសល្យលំដាប់ពិភពលោក មិនត្រឹមតែនៅក្នុងក្រុមហ៊ុនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងប្រទេសកម្ពុជា។ យើងកំពុងរស់នៅក្នុងយុគសម័យឌីជីថល ដែលឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ដូច្នេះវាពិតជាមានសារៈសំខាន់ក្នុងការបំប៉នមនុស្សជំនាន់ក្រោយជាមួយនឹងជំនាញភាពជាអ្នកដឹកនាំឌីជីថល។ ក្នុងរយៈពេល 4 ឆ្នាំកន្លងមកនេះ កម្មវិធី SmartEdu USDP បានបណ្តុះបណ្តាលអ្នកដឹកនាំឌីជីថលចំនួន 192 រូប ហើយយើងកំពុងទន្ទឹងរង់ចាំការរបណ្តុះបណ្តាលអ្នកជំនាន់ក្រោយបន្ថែមទៀតនាពេលអនាគត សម្រាប់ប្រទេសកម្ពុជា»។

កម្មវិធី SmartEdu USDP បានទទួលការគាំទ្រពីមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍សមត្ថភាពនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលក្រុមហ៊ុន Smart Axiata បានចូលរួមចំណែកជារៀងរាល់ឆ្នាំ។ កម្មវិធីនេះដំណើររការឡើង ដោយមានការសហការជាមួយក្រុមហ៊ុនឯកជននានា រួមទាំងធនាគារ Maybank ដ៏ល្បីល្បាញ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាពឈានមុខគេ Prudential ។ ក្រុមហ៊ុនទាំងពីរ បានផ្តល់ករណីអាជីវកម្ម និងករណីសិក្សាដ៏សំខាន់ ដែលអនុញ្ញាតឱ្យនិស្សិតវាយតម្លៃ និងស្វែងយល់ពីបរិបទអាជីវកម្ម និងបញ្ហាប្រឈមផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីកម្មវិធី SmartEdu សូមតាមដានទំព័រ Facebook Smart for Cambodia នៅ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ https://www.smartedu.com.kh

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!