Home Blog Page 75

កម្ពុជា ទទួលបានទេសចរអន្តរជាតិ ជាង១លាន៥៧ម៉ឺននាក់ រយៈពេល១០ខែ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៍ ថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ (មករា-តុលា) កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១លាន៥៧ម៉ឺននាក់ កើនឡើងជិត១ម៉ឺនភាគរយ។

បើតាមរបាយការណ៍បានបញ្ជាក់ថា “ភ្ញៀវទេសចរអន្តរជាតិដែលបានមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប១,៥៧៥,៩៥៤នាក់ កើនឡើង៩៩១.១ភាគរយ បើធៀបនឹងរយៈពេល១០ខែដូចគ្នានៃឆ្នាំ២០២១”។

របាយការណ៍បានបន្តថា ក្នុងរយៈពេល១០ខែនេះ ភ្ញៀវទេសចរអន្តរជាតិមកតាម៖

ផ្លូវអាកាស ៥៥៩,៩១៨នាក់ កើនឡើង៧០៦.៦ភាគរយ

ផ្លូវគោក ១,០០៥,៥៤៩នាក់ កើនឡើង១២៤០.៤ភាគរយ

ផ្លូវទឹក ១០,៤៨៧នាក់ កើនឡើង៥២៤២៥០ភាគរយ ខណៈនៅឆ្នាំ២០២១មានតែ២នាក់ប៉ុណ្ណោះ។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបន្ថែមទៀតថា ទីផ្សារទេសចរកំពូលទាំង១០ដែលមានភ្ញៀវមកទស្សនាប្រទេសកម្ពុជាច្រើនជាងគេ រួមមាន៖
១. ថៃ ៥៩០,៩៨៤នាក់ ២. វៀតណាម ៣៤១,៩៥៣នាក់ ៣. ចិន ៧៥,៩១៥នាក់ ៤. សហរដ្ឋអាមេរិក ៦០,៩០៣នាក់
៥. ឡាវ ៥៩,៣៦៨នាក់ ៦. ឥណ្ឌូណេស៉ី ៥៩,១២២នាក់ ៧. កូរ៉េខាងត្បូង ៤៣,១៧៨នាក់ ៨. ម៉ាឡាស៉ី ៤០,១៨៤នាក់
៩. បារាំង ៣៧,១៥៣នាក់ ១០. ចក្រភពអង់គ្លេស ២៨,៥០៥នាក់។

ចំពោះភ្ញៀវទេសចរកម្ពុជាដែលបានធ្វើដំណើរចេញក្រៅប្រទេសមានចំនួន៦៦១,០៧៣នាក់ កើនឡើង៣២៧៦.៣ភាគរយ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២ដូចគ្នានេះ។

របាយការណ៍ដដែលបានបន្តទៀតថា ភ្ញៀវទេសចរជាតិមានចំនួន៩,៤៧១,០៣៤នាក់ កើនឡើង២០៩.៨ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន១,៣៨៤,៤៩៨នាក់ កើនឡើង៦១៦.៧ភាគរយ៕

សប្តាហ៍ទី៤ នៃខែវិច្ឆិកា ខេត្តព្រះសីហនុ មានភ្ញៀវទេសចរទៅលេងកម្សាន្តប្រមាណជិត ២០ម៉ឺននាក់

ភ្នំពេញ៖ ក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកា ភ្ញៀវទេសចរ កម្សាន្តក្នុងខេត្តព្រះសីហនុ មានចំនួន ១៨១.៥៣៩នាក់ នេះបើតាមការបញ្ជាក់ពីប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា ។

លោក តាំង សុចិត្តគ្រឹស្នា បានឲ្យដឹងនៅថ្ងៃទី២៧ នៃសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈហ្វេសប៊ុកក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ថា ភ្ញៀវទេសចរដែលចូលទៅលេងកម្សាន្ត ក្នុងខេត្តព្រះសីហនុ មានចំនួន ១៨១.៥៣៩នាក់ ដែលចំនួននេះកើនឡើង ៩,៧៧%។ ក្នុងនោះភ្ញៀវជាតិ ១៧៦.៤៨៣នាក់ កើនឡើង ១០,១៤% និងភ្ញៀវបរទេសសរុប ៥.០៥៦នាក់ ថយចុះ ១,៩៤%។

ចំណែកភ្ញៀវចូលតាមព្រលានយន្ត ហោះចំនួន ១៤ជើង ស្មើនឹងសប្តាហ៍មុន មានភ្ញៀវសរុប ៧១០នាក់ ថយចុះ ២,៣៤% ក្នុងនោះ ភ្ញៀវជាតិ ៣៦នាក់ថយចុះ ១៤,២៩% និងភ្ញៀវអន្តរជាតិ ៦៧៤នាក់ ថយចុះ ៧,៤១%។

ដោយឡែក ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា​សរុប ១.៩៧៦នាក់ ថយចុះ ០,៥៥% ក្នុងនោះភ្ញៀវជាតិ ៨៧៤នាក់ ថយចុះ ៩,០៥% និងភ្ញៀវបរទេស ១.១០២នាក់ កើនឡើង ៧,៤១%។ រីឯភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ១៧៨.៨៥៣នាក់ កើនឡើង ៩,៩៥% ក្នុងនោះភ្ញៀវជាតិ ១៧៥.៥៧៣នាក់ កើនឡើង ១០,២៦% និង ភ្ញៀវបរទេស ៣.២៨០នាក់ ថយចុះ ៤,៧៦%៕

តើអ្នកដឹងទេថា ម៉ូតូស្ទើរតែ១០០% ទៅហើយដែលអ្នកកំពុងតែប្រើប្រាស់សព្វថ្ងៃនេះ គឺសុទ្ធតែប្រើប្រព័ន្ធប៊ិចសាំង?

តើអ្វីទៅជាប្រព័ន្ធប៊ិចសាំង? ប្រព័ន្ធប៊ិចសាំងគឺជាប្រព័ន្ធផ្គត់ផ្គង់សាំង មានមុខងារដូចទៅនឹងប្រព័ន្ធបេនសាំងដែរ តែគ្រាន់តែថា ប្រព័ន្ធប៊ិចសាំង មានភាពទំនើបជាង ទាន់សម័យជាង ហើយជាប្រព័ន្ធផ្គត់ផ្គង់សាំងទំនើបចុងក្រោយបង្អស់ និងមានអត្ថប្រយោជន៌ច្រើនជាង ប្រសិនជាយើងធ្វើការប្រៀបធៀបគ្នា។

គិតទល់មកដល់ពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាយើង សឹងតែទាំងអស់ទៅហើយនៃម៉ូតូហុងដា និងរថយន្តហុងដាគឺប្រើប្រាស់ប្រព័ន្ធប៊ិចសាំង​ បូករួមទាំង ហុងដា DREAM ស៊េរីថ្មីដែលទើបតែដាក់លក់ក្តៅៗ ដោយបំពាក់មកជាមួយប្រព័ន្ធប៊ិចសាំងផងដែរ ដែលជាបច្ចេកវិទ្យាហុងដាពិភពលោកមកពីប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃប្រេងសាំងបានល្អ។  នេះបើយោងទៅលើ ការផ្សព្វផ្សាយលើទំព័រ FACEBOOK របស់ក្រុមហ៊ុន NCX Honda។

លម្អិតពីអត្ថប្រយោជន៌ប្រព័ន្ធប៊ិចសាំង៖

ម៉ាស៊ីនថ្មីបំពាក់ដោយបច្ចេកវិទ្យា PGM-FI មានសំទុះខ្លាំង
បរិមាណសាំងនឹងផ្គត់ផ្គង់តាមការបើកបរជាក់ស្ដែង ដូច្នេះហើយពេលដែលអ្នកបើកបរចង់បង្កើនល្បឿនភ្លាមៗ នោះនឹងមិនមានបញ្ហាឡើយ។ ប្រព័ន្ធប៊ិចសាំង (PGM-FI)គឺធ្វើការផ្គត់ផ្គង់សាំងដោយគណនាយ៉ាងជាក់លាក់តាមស្ថានភាពបើកបរជាក់ស្ដែងដោយ ECU។ ដូច្នេះវាជួយ សន្សំសំចៃប្រេងសាំងបានយ៉ាងល្អប្រសើរ។

ប្រព័ន្ធបញ្ជាការបាញ់ប្រេងអេឡិចត្រូនិច

គ្រឿងបង្គុំរបស់ប្រព័ន្ធប៊ិចសាំង (PGM-FI)ដែលបង្កើតឡើងដោយហុងដាគឺមានភាពធន់ក្នុងការប្រើប្រាស់រយៈពេលយូរ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏មានជាងជំនាញដែលបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់រង់ចាំបម្រើសេវាកម្មជូនអតិថិជន។

ប្រព័ន្ធបញ្ជាការបាញ់ប្រេងអេឡិចត្រូនិច

គ្រឿងបង្គុំរបស់ប្រព័ន្ធប៊ិចសាំង (PGM-FI)ដែលបង្កើតឡើងដោយហុងដាគឺមានភាពធន់ក្នុងការប្រើប្រាស់រយៈពេលយូរ ម្យ៉ាងវិញទៀតក្រុមហ៊ុនក៏មានជាងជំនាញដែលបានបណ្ដុះបណ្ដាលយ៉ាងច្បាស់លាស់រង់ចាំបម្រើសេវាកម្មជូនអតិថិជន។

មានប្រព័ន្ធចាប់សញ្ញាកំហូចដោយស្វ័យប្រវត្តិ
ប្រព័ន្ធប៊ិចសាំង (PGM-FI)នឹងធ្វើការចាប់សញ្ញាកំហូចតាមសេនស័រនីមួយៗនៅពេលកាច់សោកុងតាក់បញ្ឆេះបើក និងអំឡុងពេលបើកបរ ដែលបង្ហាញទៅកាន់អ្នកបើកបរឲ្យដឹងពីកំហូច និងធ្វើការជួសជុលបានទាន់ពេលវេលា។

ប្រព័ន្ធបញ្ឆេះថ្មី ប្រើម៉ូទ័របូមប្រេងដោយស្វ័យប្រវត្តិ
– បូមសាំង៖ ធ្វើការផ្គត់ផ្គង់បរិមាណសាំង និងសម្ពាធជាក់លាក់ទៅកាន់ប៊ិច
– សេនស័រកម្ដៅប្រេងម៉ាស៊ីន៖ បញ្ជូនទិន្នន័យសីតុណ្ហភាពប្រេងម៉ាស៊ីនទៅកាន់ ECU ដើម្បីធ្វើការគណនា និងផ្គត់ផ្គង់សាំងតាមតម្រូវការ
ដូច្នេះហើយម៉ូតូដែលបំពាក់ជាមួយប្រព័ន្ធប៊ិចសាំង (PGM-Fi) គឺងាយស្រួលក្នុងការ បញ្ឆេះទោះបីជាទុកម៉ូតូចោលក្នុងរយៈពេលយូរ ឬបញ្ឆេះនៅពេលព្រឹកដែលមានសីតុណ្ហភាពត្រជាក់ក៏ដោយ។

ស៊ីមុំាថ្មី បំពាក់ដោយប្រព័ន្ធបំលែងជាតិពុល ហើយធន់នឹងកម្តៅ
ដោយសារតែបរិមាណបាញ់សាំងគឺអាស្រ័យតាមស្ថានភាពបើកបរជាក់ស្ដែងដូច្នេះគឺមិនមានសាំងដែលនៅសល់ក្រោយការផ្ទុះឆេះឡើយ និងលើសពីនេះម៉ូតូដែលបំពាក់ជាមួយប្រព័ន្ធប៊ិចសាំង (PGM-FI) គឺតែងតែភ្ជាប់ជាមួយនឹងប្រព័ន្ធបំប្លែងឧស្ម័នពុល (three-way catalytic converter)ផងដែរ ដែលមានសមត្ថភាពក្នុងការបំប្លែងឧស្ម័នពុលដែលភាយចេញពីម៉ាស៊ីនក្រោយពេលផ្ទុះឆេះបានយ៉ាងល្អ។

វគ្គបណ្តុះបណ្តាលប្រព័ន្ធប៊ិចសាំងទៅកាន់បណ្តាហាងជួសជុលម៉ូតូទូទៅនៅទូទាំងប្រទេស់ក្រុមហ៊ុន អិន ស៊ី អិច

ក្រុមហ៊ុន អិន ស៊ី អិច មានតំណាងចែកចាយទូទាំងប្រទេស ត្រៀមរួចជាស្រេចដើម្បីផ្តល់នូវសេវាកម្ម ដោយជាងមានជំនាញច្បាស់លាស់ ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេសហុងដា។ លើសពីនេះក្រុមហ៊ុនបានបង្កើតវគ្គបណ្តុះបណ្តាលពីជំនាញជុសជុលប្រព័ន្ធប៊ិចសាំងទៅកាន់បណ្តាហាងជួសជុលម៉ូតូទូទៅដែលអាចបង្កើនសមត្ថភាពក្នុងការ ត្រួតពិនិត្យនិងជួសជុលលើម៉ូតូដែលប្រើប្រាស់ប្រព័ន្ធបិចសាំង។

*សម្គាល់: រាល់បណ្តាហាងដែលមានបដានេះ បញ្ជាក់ថាជាងបានចូលរួមវគ្គបណ្តុះបណ្តាលប្រព័ន្ធបិចសាំងពីក្រុមហ៊ុន អិន ស៊ី អិច។

គូសបញ្ជាក់ផងដែរ All New Honda DREAM មានការធានាជូន រហូតទៅដល់រយៈពេល ២ឆ្នាំ ឬ24,000គ.ម. ឯណោះ ទៅលើគុណភាពរាល់គ្រឿងបង្គុំ និងកំហូចនានាដែលកើតចេញពីរោងចក្រ។

បំពេញការងារដោយវៃឆ្លាត… និងការកម្សន្តគ្មានដែនកំណត់ជាមួយ Galaxy Z Fold4 និង Galaxy Z Flip4 ពិតជាជំនួយការដ៏ស័ក្កិសមបំផុត សម្រាប់លោកអ្នក!

0

(ភ្នំពេញ) ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៖ បច្ចុប្បន្ននេះគឺគេនិយមភាពទាន់សម័យ លេចធ្លោ ការបំពេញការងារដោយឆ្លាតវៃ (Work Smart) និងការកម្សាន្តដ៏រីករាយបំផុត (Play Smart) …! មិនថាលោកជាអ្នកជំនួញ…ជាអ្នកសិក្សា…អ្នកជាតារា…ជាអ្នកបង្ហាញម៉ូត ឬជាអ្នកធ្វើការ នោះទេក៏នៅតែទទួលបានអារម្មណ៍ និងបទពិសោធន៍ដ៏អស្ចារ្យនេះជាមួយនឹង Galaxy Z Fold4 និង Galaxy Z Flip4 ដែរ!

និយាយទៅមានកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 និង Galaxy Z Flip4 ដឹងតែស្កប់ស្កល់ និងកក់ក្តៅក្នុងចិត្តតែម្តង! ចង់ធ្វើការបណ្ដើរ លេងកម្សាន្តបណ្ដើរ ឬស្ដាប់បទចម្រៀងបណ្ដើរ ក្នុងពេលតែមួយបានឡើងម៉ាឆ្ងាញ់…ជាមួយមុខងារ Multitasking ដែលអាចធ្វើការពុះចែកអេក្រង់ និងទម្លាក់កម្មវិធីលើអេក្រង់បានយ៉ាងងាយស្រួល ពិសេសអាចធ្វើការកត់ត្រា កែឯកសារ ផ្ញើការងារ បញ្ជាថតរូប ឬវីដេអូ បានយ៉ាងលឿន និងរហ័សទាន់ចិត្តជាមួយប៊ិកដ៏វៃឆ្លាត S Pen។

រួមជាមួយមុខងារ Samsung Dex ដែលអាចតភ្ជាប់ទៅកាន់កុំព្យូទ័រ ឬទូរទស្សន៍ឆ្លាតវៃបានយ៉ាងងាយបំផុត…និងជួយសម្រួលដល់ការងាររបស់អ្នកឱ្យកាន់តែរលូន…សម័យនេះហើយអ្នកណាៗក៏ត្រូវការភាពទាន់សម័យ ភាពឆ្លាតវៃ និងសន្សំសំចៃពេលវេលាផងដែរ..!

បើការថតរូបវិញច្បាស់ជាលន់មាត់នឹកស្មានមិនដល់ ព្រោះ Galaxy Z Fold4 និង Galaxy Z Flip4 បំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយជាមួយមុខងារ Nightography អ្នកជំនាញថតរូបនៅពេលរាត្រី ដឹងតែផលិតរូបភាពចេញមកបានច្បាស់ស្អាត, រូបភាពស្រស់ម៉ដ្ឋល្អ…រស់រវើក, ស្ទើរតែគ្មានស្នាមអុចខ្មៅ, និងផ្ដល់នូវពន្លឺគ្រប់គ្រាន់ និងមានបន្ថែមនូវមុខងារ FlexCam ទៀត ទោះថតពីជ្រុងណាក៏មើលទៅស្អាត…គ្មានទាស់ដែរ!

Samsung Galaxy Z Fold4 និង Galaxy Z Flip4 ពិតជាកំពូលស្មាតហ្វូនអេក្រងបត់ដ៏ល្អប្រណិត ងាយស្រូលយកតាមខ្លួនគ្រប់ពេល មានទំហំផ្ទុកធំ…មិនបារម្ភពីការអស់កន្លែងដាក់រូបភាព វីដេអូ ឬឯកសារឡើយ, អេក្រង់ធំភ្លឺច្បាស់ រលូន អូសអត់ទាក់ និងថាមពលថ្មធំ ! សាមសុង…ផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាពិភពលោកពុំធ្លាប់មានសម្រាប់អនាគត (Change the shape of the future) ! សាមសុង…ជាទីទុកចិត្ត…!!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

CDC អនុម័តគម្រោងសាងសង់ សណ្ឋាគារផ្កាយ៥ , មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្ត ក្នុងទំហំទុន ប្រមាណ ១៦៤,៤លានដុល្លារ នៅក្រុងព្រះសីហនុ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន ៥៨២បន្ទប់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្តរបស់ក្រុមហ៊ុន MARITIME CITY CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១៦៤,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៥៥កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “ONEPLUS NEW MATERIAL TECHNOLOGY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតទុយោប្លាស្ទិក គ្រឿងតំណបំពង់ទីបជ័រគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧០កន្លែង។

២- “JINLAI TEXTILES CO., LTD.” គម្រោងបង្កើតរោងចក្រផលិតភួយ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ១០០កន្លែង។

៣- “XINJINCAI PLASTIC (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ធ្វើពីប្លាស្ទិក ស្កុត និងស្ទិកឃ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨០កន្លែង។ប្រភព៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

ជ័យលាភីនៃកម្មវិធី SmartStart Young Innovator ទទួលបានរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លាអាមេរិក

0

ភ្នំពេញ ថ្ងៃសៅរ៍ ទី២៨ វិច្ឆិកា ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេរបស់កម្ពុជា បានផ្តល់រង្វាន់ធំចំនួន 1ម៉ឺនដុល្លាអាមេរិក ទៅដល់ក្រុមធុរកិច្ច កវី (KAKVEI) ដែលជាជ័យលាភីក្នុងកម្មវិធី SmartStart Young Innovator ដែលជាកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យផ្នែកឌីជីថល ក្រោមការផ្តួចផ្តើមពីក្រុមហ៊ុន Smart Axiata និងសហការជាមួយមជ្ឍមណ្ឌល Impact Hub Phnom Penh ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

បង្កើតឡើងក្នុងឆ្នាំ 2017 កម្មវិធី SmartStart Young Innovator ជាកម្មវិធីសម្រាប់និស្សិតនៅកម្ពុជា ដើម្បីគាំទ្រពួកគេក្នុងការចាប់ផ្តើមអាជីវកម្មឌីជីថល តាមរយៈបទពិសោធន៍សិក្សាដ៏ពិសេស ការណែនាំពីអ្នកជំនាញ ការផ្សារភ្ជាប់ទំនាក់ទំនង និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទី​នៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ពួកយើងពិតជាមានមោទនភាពណាស់ ដែលបានឃើញកម្មវិធី SmartStart Young Innovator មានការរីកចម្រើនយ៉ាងលឿន តាំងពីការរៀបចំកម្មវិធីដំបូងក្នុងឆ្នាំ ២០១៧»។

លោកបានបន្ថែមថា៖ «ក្រុមហ៊ុន Smart ស្រមៃថាយើងនឹងក្លាយជាជើងឯកឌីជីថលរបស់កម្ពុជា ក្នុងពេលឆាប់ៗនេះ។ យើងជឿជាក់លើគំនិតដ៏ប៉ិនប្រសប់ដែលនឹងផុសចេញពីបេក្ខជនក្នុងកម្មវិធី SmartStart Young Innovator  ព្រោះពួកគេសុទ្ធតែប្រកបដោយសក្ដានុពលដ៏អស្ចារ្យ ក្នុងការក្លាយជាសហគ្រិនឌីជីថលវ័យក្មេងរបស់កម្ពុជា ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមនាពេលបច្ចុប្បន្ន និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គម។»

កញ្ញា Melanie Mossard នាយកប្រតិបត្តិនៃមជ្ឍមណ្ឌល Impact Hub Phnom Penh ក៏បានបង្ហាញពីទស្សនៈ ស្រដៀងគ្នាអំពីកម្មវិធី SmartStart Young Innovator ដែរ។

កញ្ញាបានលើកឡើងថា៖ «តាមរយៈបទពិសោធន៍ធ្វើការក្នុងវិស័យសហគ្រិនភាព និងការចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំពិតជាបានសង្កេតឃើញនូវភាពជោគជ័យរបស់កម្មវិធីនេះ។ អ្នកច្នៃប្រឌិតវ័យក្មេង ត្រូវបានលើកទឹកចិត្តឲ្យមានការបំផុសគំនិត និងមានសិទ្ធិពេញមួយកម្មវិធី ដើម្បីសម្រេចបាននូវគំនិតចាប់ផ្តើមអាជីវកម្មទាក់ទងនឹងបច្ចេកវិទ្យារបស់ពួកគេ។»

កម្មវិធី SmartStart Young Innovator សម្រាប់ឆ្នាំ 2022 បានចាប់ផ្តើមជាផ្លូវការនៅក្នុងខែមិថុនា ដោយមានវគ្គជម្រុះជាច្រើនជុំ ដើម្បីជំរុះ​ឲ្យអ្នកចូលរួមទទួលបានបទពិសោធន៍ចម្រុះពីសហគ្រិនភាព ការបំផុសគំនិត និងការបង្កើតក្រុម។ អ្នកចូលរួម បានសិក្សាអំពីការដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងជិវិតប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធើណែត Internet of Things (IoT) ហើយពួកគេក៏ត្រូវធ្វើបទបង្ហាញក្នុងការប្រកួត Technopreneurship Challenge ផងដែរ។

បន្ទាប់ពីការធ្វើបទបង្ហាញ  ធុរកិច្ចចំនួន ៥ ក្រុមត្រូវបានជ្រើសរើសដើម្បីឈានទៅវគ្គ Incubation និងចូលក្នុងវគ្គហាត់ការរយៈពេល៣ខែ នៅតាមក្រុមហ៊ុនបច្ចេកវិទ្យានានានៅក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ពីការគ្រប់គ្រងអាជីវកម្ម។ បន្ទាប់ពីបញ្ចប់វគ្គហាត់ការរបស់ពួកគេដោយជោគជ័យ ធុរកិច្ចទាំងប្រាំបានបន្តទៅកាន់វគ្គចុងក្រោយ គឺ​ការធ្វើបទបង្ហាញ Grand Pitching ប្រកួតប្រជែងយករង្វាន់ធំចំនួន ១ ម៉ឺនដុល្លាអាមេរិក និងទទួលបានការឧបត្ថម្ភ​ក្នុងការធ្វើដំណើរទៅចូលរួមសន្និសិទ្ធិអន្តរជាតិមួយ។

ធុរកិច្ចទាំង ៥ ក្រុមបានបង្កើតផែនការអាជីវកម្ម ដើម្បីជួយដោះស្រាយបញ្ហាណាមួយរបស់អតិថិជនគោលដៅរបស់ ពួកគេ។ KAKVEI (កវី) គឺជាបច្ចេកវិទ្យាសិប្បនិម្មិតមួយ ដែលជួយកែសម្រួលវេយ្យាករណ៍ និងអក្ខរាវិរុទ្ធភាសាខ្មែរ។ Movery មានគោលបំណងផ្តល់នូវសេវាដឹកជញ្ជូន និងផ្លាស់ប្តូរទីតាំង (Moving Service) សម្រាប់តាមផ្ទះ ក៏ដូចជាក្រុមហ៊ុននានា។ Hommatic គឺជាប្រព័ន្ធសុវត្ថិភាពផ្ទះឆ្លាតវៃដែលផ្តល់ការជូនដំណឹងដោយស្វ័យប្រវត្តិដល់អាជ្ញាធរក្នុងតំបន់ ខណៈដែល Dolfinn ផ្តល់ព័ត៌មានអំពីផលិតផលប្រាក់កម្ចីជាមួយនឹងការពិគ្រោះយោបល់។ ចំណែកឯ Berries  គឺជាកម្មវិធីទូរស័ព្ទអំពីទីផ្សារថែរក្សាស្បែកសម្រាប់យុវវ័យកម្ពុជា។

ជ័យលាភីបានទៅកាន់ក្រុមធុរកិច្ច KAKVEI ដែលពួកគេទទួលបានរង្វាន់ជាទឹកប្រាក់ ១ ម៉ឺនដុល្លារ។ ចំណែកឯក្រុម ធុរកិច្ច Berries ទទួលបានរង្វាន់ពិសេសជាការឧបត្ថម្ភទាំងស្រុង​សម្រាប់ការធ្វើដំណើរទៅចូលរួមសន្និសិទ្ធិកាសែតអន្តរជាតិមួយ។

កម្មវិធី SmartStart Young Innovator ស្ថិតនៅក្រោមការឧបត្ថម្ភពីមូលនិធិនៃការកសាងសមត្ថភាព ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (Capacity Building, Research and Development Fund) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលក្រុមហ៊ុន Smart Axiata បានរួមចំណែកជារៀងរាល់ឆ្នាំ។  Smart Axiata គឺជាក្រុមហ៊ុនឈានមុខគេផ្នែកឌីជីថលនៅកម្ពុជា។ ការរៀបចំកម្មវិធី SmartStart គឺជាការប្តេជ្ញាចិត្តមួយរបស់ក្រុមហ៊ុនក្នុងបំបិតគម្លាតអក្ខរកម្មឌីជីថលនៅកម្ពុជា តាមរយៈ​ការបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ឲ្យក្លាយជាអ្នកដឹកនាំឌីជីថលលំដាប់ពិភពលោក។ នៅឆ្នាំ 2022 សិស្សសរុបចំនួន 120 នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ តាមរយៈបទពិសោធន៍សហគ្រិនភាព និងការបង្ហាត់បង្រៀនផ្សេងៗ៕

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

ការបើក​សម្ពោធ​អគារ 313 QUAYSIDE របស់ក្រុមហ៊ុន HONGKONG LAND ផ្តល់ជីវិតថ្មី និងភាព​សុទិដ្ឋិ​និយម​ចំពោះ​វិស័យ​អចលនទ្រព្យ

0

ការ​បើកសម្ពោធ​ដាក់​ឱ្យដំណើរ​ការអគារ “313Quayside” ដែល​ជា​​គម្រោង​​អភិវឌ្ឍន៍​ចុង​ក្រោយ​បំផុត​របស់​ក្រុមហ៊ុន Hongkong Land នៅកម្ពុជា កំពុង​ផ្តល់​​​ជីវិត​ថ្មី​ដល់​​​តំបន់​មាត់​ទន្លេ​​នា​​ទីក្រុងភ្នំពេញ ដែល​បង្ហាញ​​ពីការ​​វិល​មកវិញនៃ​ភាព​​សុទិដ្ឋិនិយម​សម្រាប់​វិស័យអចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា ​ក្រោយ​ការ​រីករាល​ដាលជំងឺកូវីដ-១៩។

អគារ 313 Quayside ដែល​មានទីតាំង​នៅ​តាម​ដង​វិថី​ព្រះ​ស៊ីសុវត្ថិ​​តាមបណ្តោយ​​មាត់​​ទន្លេ​​​ក្នុង​រាជធានី​ភ្នំពេញ ​ត្រូវបានគេ​មើល​ឃើញ​ថាជា​ទី​​កន្លែង​ទទួលទាន​អាហារ និង​កន្លែង​កម្សាន្ត​​​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ថ្មី​មួយ​។ អគារ​​នេះ​មាន​អ្នក​ជួល​រួច​ហើយ​ដូចជាហាងកាហ្វេ Starbucks ភោជនីយដ្ឋាន Marugame Udon ភោជនីយដ្ឋាន The Waterside, Pizza 4Ps, Rukkha Skybar & Tapas, BBQ & Hot Pot Yakiniku Garden Tokyo, Eric Kayser និង​ម៉ាកយីហោ​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន Pizza Company, Krispy Kreme និង Dairy Queen។

ថ្វីត្បិតតែអគារ​នេះ​មានកម្ពស់​ទាប​ក៏ដោយ ក៏​ទីតាំង​នេះផ្តល់ជូន​​​ទេសភាពទន្លេសាប​ដ៏​ស្រស់​ស្អាត​បែ​ប​ប៉ាណូរ៉ាមិច និង​​វត្តឧណ្ណាលោមដែលជា​ទីតាំង​​វប្បធម៌មួយ​ក្នុងរាជធានីភ្នំពេញ។ អគារ 313 Quayside ក៏​​​មាន​ទីតាំង​នៅ​ជិត​​​ផ្លូវ​​ថ្មើរ​ជើង​​​​​កម្សាន្ត​ក្បែរ​​ព្រះ​បរមរាជវាំង និង​​សារមន្ទីរ​ជាតិ​ផងដែរ និង​ជា​​គោលដៅ​ទាក់ទាញ​​សម្រាប់​​ប្រជាជន​​កម្ពុជា និង​​ភ្ញៀវទេសចរ​ផ្សេងៗទៀត​។

លោក James Padden អ្នកគ្រប់គ្រងប្រចាំ​ប្រទេស​​​របស់ក្រុមហ៊ុន Hongkong Land បាន​មាន​ប្រសាសន៍ថា៖ «យើង​មាន​មោទនភាព​ដែល​អាច​រួមចំណែក​ដល់​ការ​ស្តារ​ឡើង​វិញ​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​របស់​ប្រទេសកម្ពុជា​បន្ទាប់​ពីវិបត្តិ​កូវីដ-១៩ តាម​រយៈ​ការ​ប្រកាស​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​អចលនទ្រព្យ​នៅ​មាត់​ទន្លេរបស់​យើង​គឺអគារ 313 Quayside។ យើង​មាន​សុទិដ្ឋិនិយមយ៉ាង​​ខ្លាំង​ចំពោះ​តំបន់​មាត់​ទន្លេ​នៃ​រាជធានី​ភ្នំពេញ ហើយ​យើង​រីករាយ​ដែល​មាន​ការគាំទ្រ​ពី​អ្នក​លក់​រាយល្បីៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ដែល​ចែក​រំលែក​ទស្សន​វិស័យនេះ​ជា​មួយយើង»។

ក្រុមហ៊ុន Hongkong Land បាន​បើក​សម្ពោធ​អគារ 313 Quayside នេះ​ជា​ផ្លូវការ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយដែល​មាន​ការ​ចូល​រួម​ពីសំណាក់​ដៃគូរបស់​ក្រុមហ៊ុន និង​អ្នក​តំណាង​របស់​អ្នក​ជួល​អគារ Quayside នេះ។

ម្ចាស់បារ និងភោជនីយដ្ឋាន The Waterside លោក Geert Leeman បានថ្លែង​ថា៖ «យើង​សូម​ចូល​រួមអបអរសាទរ​ដល់​ក្រុមហ៊ុន Hongkong Land ក្នុង​ការ​បើក​ដំណើរ​ការជា​ផ្លូវការ​​អគារ 313 Quayside។ ក្នុង​នាម​ជាអ្នក​ជួល យើង​មាន​ការរំពឹង​ទុកខ្ពស់​ចំពោះ​អគារ​​នេះ ដោយសារ​ទីតាំង​ល្អ​តែ​មួយគត់​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​ផ្តល់​​ទេសភាពទន្លេ​​ដ៏អស្ចារ្យ​​ដែល​ជានិមិត្ត​រូប​របស់​ប្រទេស​កម្ពុជា»។

ស្ថិត​នៅ​លើ​​ទីតាំង​ដ៏ល្អ​​តាម​ផ្លូវព្រះស៊ីសុវត្ថិ (មាត់ទន្លេ) អគារ 313 Quayside ត្រូវ​បាន​ពិពណ៌នាថា​ជា​ទិសដៅ​ទទួលទាន​អាហារ និង​ភេសជ្ជៈ​ដ៏ល្អ​ឥត​ខ្ចោះ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស និងប្រជាជន​ក្នុង​ស្រុក។ ដោយមាន​​ចម្ងាយ​​ជិត​ទីតាំង​សំខាន់ៗ​​ក្នុង​រាជធានីភ្នំពេញ អាគារ 313 Quayside ទទួល​បាន​អត្ថប្រយោជន៍​ពីលំហូរ​​ភ្ញៀវទេសចរ​ដែលធ្វើដំណើរ​ដោយថ្មើរជើងជាច្រើន​ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ពេលល្ងាច និង​នៅ​ចុងសប្តាហ៍។

មាត់​ទន្លេក្នុង​រាជធានី​ភ្នំពេញ មាន​ប្រជាប្រិយភាព​ជាយូរយារ​ណាស់​មក​ហើយ​ពី​សំណាក់​ប្រជាជន​កម្ពុជា និង​ភ្ញៀវ​ទេសចរ​ផ្សេងៗ​ ដែល​ត្រូវ​បាន​ទាក់​ទាញ​​ដោយសារ​ទេសភាព​ដ៏ស្រស់​បំព្រង​នៅ​​តាម​ដង​ទន្លេសាប ក៏ដូច​ជា​ខ្យល់​ត្រជាក់​នា​ពេល​រាត្រី។ ឥឡូវនេះ ជាមួយ​នឹង​ការបើកសម្ពោធ​ដាក់​ឱ្យ​​ដំណើរ​ការ​អគារនានា ដូចជា​អគារ 313 Quayside តំបន់មាត់​ទន្លេ​នៃ​រដ្ឋធានី​នេះ​ត្រូវបាន​រំពឹង​ថា​នឹង​វិល​ត្រលប់​មក​រក​ប្រជា​ប្រិយ​ភាព និង​ភាព​កុះ​ករ​​​ឡើង​វិញ​បន្ទាប់​ពី​វិបត្តិកូវីដ-១៩។

សម្រាប់​ព័ត៌មា​នបន្ថែម​អំពីអគារ 313 Quayside សូម​ចូល​ទៅ​កាន់​គេហទំព័រ៖

https://www.hkland.com/en/properties/phnom-penh/313-quayside

អំពីក្រុមហ៊ុន Hongkong Land

ក្រុមហ៊ុន Hongkong Land គឺ​ជាក្រុម​ហ៊ុន​វិនិយោគ គ្រប់គ្រង និង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ដ៏ធំ​មួយ។ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៨៨៩ អាជីវកម្ម​របស់​ក្រុមហ៊ុន Hongkong Land ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឈរ​លើ​ឧត្តមភាព សុចរិតភាព និង​ភាពជា​ដៃគូ។

ក្រុមហ៊ុន​​កាន់កាប់ និងគ្រប់គ្រង​ផ្ទៃក្រឡាការិយាល័យ​កម្រិត​ខ្ពស់​ និង​អាគារ​លក់រាយប្រណីត​ជាង ៨៥០.០០០ ម៉ែត្រការ៉េនៅ​ក្នុង​ទីក្រុង​សំខាន់ៗ​នៅ​តំបន់​អាស៊ី ជាពិសេស​ទី​ក្រុងហុងកុង សិង្ហបុរី ប៉េកាំង និងហ្សាការតា។ អចលនទ្រព្យ​របស់​ក្រុមហ៊ុន​ទាក់​ទាញ​ក្រុមហ៊ុន និង​ម៉ាកយីហោ​ល្បីៗ​លំដាប់​កំពូល​​ក្នុង​ពិភពលោក។

ផលប័ត្រវិនិយោគ Central Hong Kong របស់ក្រុមហ៊ុន​តំណាង​ឱ្យ​ប្រហែល ៤៥០.០០០ម៉ែត្រ​ការ៉េ​នៃអចលន​ទ្រព្យ​កម្រិត​ខ្ពស់។ ក្រុមហ៊ុន​​មានទីធ្លាការិយាល័យ​ដ៏មាន​កិត្យានុ​ភាព​ក្នុង​ប្រទេសសិង្ហបុរី​ដែលមានទំហំ ១៦៥.០០០​ម៉ែត្រការ៉េ​បន្ថែម​ទៀត ដែល​ត្រូវ​បានកាន់​កាប់ជាចម្បង​​តាម​រយៈ​ការ​បណ្តាក់ទុន​រួម​គ្នា​ មាន​មជ្ឈមណ្ឌល​លក់រាយ​ចំនួន​បួន​នៅ​ប្រទេស​ចិនដីគោក រួមទាំង​មជ្ឈមណ្ឌល​លក់រាយ​ប្រណីត​នៅ Wangfujing ក្នុង​ទីក្រុង​ប៉េកាំង និងកាន់​កាប់​ភាគហ៊ុន ៥០​% នៅ​​ក្នុ​ងអគារ​ការិយាល័យឈានមុខ​គេមួយ​​នៅ Central Jakarta ក្នុងទី​ក្រុងហ្សាកាតា។ ក្រុមហ៊ុន​ក៏មាន​គម្រោងអភិវឌ្ឍន៍​​លំនៅឋាន ពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍន៍អគារ​​​​ប្រើប្រាស់ចម្រុះ​ដែល​មាន​គុណភាព​ខ្ពស់​មួយ​ចំនួន​ទៀត​ងផង​ដែរ​ដែល​កំពុង​​​អភិវឌ្ឍន៍​​នៅក្នុងទីក្រុងនានា​ទូទាំង​ប្រទេស​ចិន និង​អាស៊ីអាគ្នេយ៍ រួមទាំង​ការ​កាន់​កាប់​ភាគហ៊ុន ៤៣​% ក្នុង​គម្រោងអភិវឌ្ឍន៍​អគារ​​ប្រើប្រាស់​ចម្រុះដែលមាន​ផ្ទៃក្រឡា ១,១​លាន​ម៉ែត្រការ៉េ​នៅ West Bund ទីក្រុងសៀងហៃ។ ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន​គឺក្រុមហ៊ុន MCL Land គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍លំនៅឋាន​ដែល​ត្រូវ​បានបង្កើត​ឡើង​នៅក្នុង​ប្រទេស​សិង្ហបុរី។

ក្រុមហ៊ុន Hongkong Land Holdings Limited ត្រូវ​បាន​បង្កើត​ឡើង​​ក្នុងដែនដី Bermuda របស់ចក្រភពអង់គ្លេស និង​ចុះ​បញ្ជី​​ក្នុង​ផ្សារហ៊ុនក្រុង​ឡុងដ៍ (London Stock Exchange) ហើយ​ក៏ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុននៅ​​​ដែនដី Bermuda និង​ប្រទេស​សិង្ហបុរីផងដែរ។ ទ្រព្យសកម្ម និងការ​វិនិយោគ​របស់​ក្រុមហ៊ុនត្រូវបាន​គ្រប់គ្រង​ពី​ទីក្រុង​ហុងកុង​ដោយ​ក្រុមហ៊ុន Hongkong Land Limited។ ក្រុមហ៊ុន Hongkong Land គឺជា​សមាជិក​របស់​ក្រុមហ៊ុន Jardine Matheson Group៕

សម្រាប់​ព័ត៌មា​នបន្ថែម​អំពីអគារ 313 Quayside សូម​ចូល​ទៅ​កាន់​គេហទំព័រ៖

https://www.hkland.com/en/properties/phnom-penh/313-quayside

ក្រុមហ៊ុន Smart Axiata បន្តគាំទ្រកីឡាជាតិលើកទី ៣ អមជាមួយការសម្តែងពីសិល្បៈករមកពីកម្មវិធី Pleng

0

ការប្រកួតកីឡាជាតិកម្ពុជាលើកទី៣ និងកីឡាប៉ារ៉ាឡាំពិកជាតិលើកទី១ បានចាប់ផ្តើមជាផ្លូវការហើយនៅថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់ប្រទេសគឺ Smart Axiata ជាអ្នកឧបត្ថម្ភធំនៃព្រឹត្តិការណ៍នេះ។ កម្មវិធី Pleng ដែលជាកម្មវិធីតន្រ្តីរបស់ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការសហការជាមួយសិល្បករល្បីល្បាញក្នុងស្រុក ដើម្បីនិពន្ធបទចម្រៀងពិសេសមួយ សម្រាប់សម្តែងផ្ទាល់ក្នុងអំឡុងពេល         ពិធីបើកកម្មវិធីផងដែរ។

ពិធីបើកការប្រកួតកីឡាជាតិ បានប្រព្រឹត្តឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការអញ្ជើញចូលរួមពីអ្នកទស្សនារាប់ពាន់នាក់​ ដែលបញ្ជាក់អំពីការកើនឡើងនៃការគាំទ្រវិស័យកីឡានៅកម្ពុជា។​

នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan បានមានប្រសាសន៍ថា “ក្រុមហ៊ុន Smart Axiata ដឹងពីតួនាទីរបស់យើង ក្នុងការចូលរួមគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា ដោយក្នុងនោះវិស័យកីឡាដើរតួយ៉ាងសំខាន់។ យើងពិតជា​មាន​មោទនភាព​យ៉ាង​ខ្លាំង ​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​                  វិស័យកីឡានៅ​​កម្ពុជា និង​ការ​បណ្តុះបណ្តាលទេពកោសល្យ​​យុវជន​កម្ពុជា»។

ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នឹងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពត កែប សៀមរាប និងព្រះសីហនុ។ កម្មវិធីនេះ ជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា រហូតដល់ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍  (SEA Games) និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ។ ការប្រកួត​ឆ្នាំ​នេះ ក៏មាននូវការដាក់បញ្ចូល​ការ​ប្រកួត​កីឡា​ជាតិ​ប៉ារ៉ាឡាំពិក​ថ្នាក់ជាតិ ជាលើក​ដំបូងនៅកម្ពុជា​ផង​ដែរ។ កីឡាជាតិលើកទី 3 នឹងមានការដាក់បញ្ចូល​កីឡា​សាមញ្ញ​ចំនួន ៣៨ និង​កីឡា​ប៉ារ៉ាឡាំពិក​ចំនួន ៧ ដោយ​មាន​វិញ្ញាសា​សរុប​ចំនួន ៤០៥។ ពិធីបិទកម្មវិធីជាផ្លូវការ នឹងប្រព្រឹត្តិនៅថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2022។

សិល្បករខ្មែរកំពូល រួមមាន លោក ម៉ម ពេជ្ររិទ្ធ  លោកស្រី មាស សុខសោភា លោក រីម ភារម្យ លោក ដួង វីរៈសិទ្ធ កញ្ញា តី និង ពូឃ្លាំង បានសម្តែងបន្តផ្ទាល់នូវបទចម្រៀងដែលទើបនិពន្ធថ្មី  ក្រោមចំណងជើង «វីរភាពកីឡា» ក្នុងពិធីបើកកម្មវិធី  អមជាមួយនឹងទស្សនីយភាពការសម្តែងដ៏អស្ចារ្យ ដែលប្រកបដោយទម្រង់សិល្បៈខ្មែរចម្រុះ មានតាំងពីរបាំព្រះរាជទ្រព្យ និងក្បាច់គុនបុរាណ ល្បុក្កតោ។

តារាខ្មែរល្បីៗផ្សេងទៀតពីកម្មវិធី Pleng – រួមមាន G-Devith ក្មេងខ្មែរ Klapyahandz Rethko និង វុទ្ធា ជាដើម ក៏បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងការសម្តែងពិសេសៗផងដែរ។

ពិធី​បើកកីឡាជាតិលើកទី ៣  ក៏មានការសម្តែងពី​ក្បាច់​គុន​ខ្មែរ​ផ្សេងៗ កីឡា​ជិះ​សេះ និង​ក្បួន​ដង្ហែ​របស់​អត្តពលិក ផងដែរ។ ការផ្សាយបន្តផ្ទាល់នៃព្រឹត្តិការណ៍នេះ ក៏ត្រូវបានចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុក Pleng និង Smart Axiata ដោយទទួលបានចំនួនអ្នកចូលមើលចំនួនជាង ១.៤ លានដង។

ក្រុមហ៊ុន Smart Axiata ពិតជាមានមោទនភាពក្នុងការគាំទ្រការរៀបចំកីឡាជាតិកម្ពុជា ចាប់តាំងពីការរៀបចំកីឡាជាតិលើកទី 1 នៅក្នុងឆ្នាំ ២០១៦ និងលើកទី ២ នៅឆ្នាំ ២០១៨។ ដោយមានការយល់ដឹងពីសារៈសំខាន់នៃកីឡាចំពោះរបៀបវារៈកសាងប្រទេស ក្រុមហ៊ុន Smart Axiata ប្តេជ្ញាចិត្តក្នុងការចូលរួមចំណែកបង្រួបបង្រួមសង្គម ក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមខ្មែរ និងបណ្តុះទេពកោសល្យជំនាន់ក្រោយ។

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក!

គណៈកម្មាធិការ សាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ប្រជុំពិភាក្សា ពីគោលការណ៍ ពង្រឹងសមាសភាពសាខាបក្ស ក្នុងអាណត្តិបោះឆ្នោត ២០២៣

0

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការ សាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី សេចក្តីព្រាងផែនការ សម្រាប់គោលការណ៍ ពង្រឹងសមាសភាពសាខាបក្សក្នុងអាណត្តិបោះឆ្នោត ឆ្នាំ២០២៣ ។ 

គួរឲ្យដឹងថា លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានប្រកាសទទួលស្គាល់ គណៈកម្មាធិការ សាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ដែលមានលោកឧកញ៉ា ទៀ វិចិត្រ ជាប្រធានសាខាគណបក្ស ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ ចំណុះគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ដ៕

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា អំពាវ​នាវឱ្យ​​អ្នក​មាន​គំនិត​ច្នៃប្រឌិត ​​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ថ្មីមួយ​​ ដើម្បី​​​លើក​​កម្ពស់​ការ​ពិសា​​​ដោយការទទួលខុសត្រូវ

0

ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៖ ​កម្មវិធី​ប្រកួត​ប្រជែង​ថ្មីមួយ​ដែល​ផ្តោត​លើ​និរន្តរភាព​ ឆាប់ៗ​នេះ​នឹង​មើល​ឃើញ​មាន​ការ​ចូលរួម​ដ៏ច្រើន​កុះករ​ពី​អ្នកមានគំនិត​ច្នៃ​ប្រឌិត​ជាច្រើន​ដើម្បីបង្កើត​ឱ្យ​មាន​ឥទ្ធិពល​វិជ្ជមាន​ដល់​សង្គម​កម្ពុជា។ ដោយ​បើក​​ដំណើរ​​ការ​ក្រោម​​កិច្ចសហការ​​រវាង​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌានិង​ក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON អញ្ជើញ​បេក្ខជនបេក្ខនារី​ដែល​មាន​អាយុ​ចន្លោះពី១៨ ដល់ ២៥​ឆ្នាំ​ឱ្យ​ចូល​រួមក្នុង​បេសកកម្ម​​បង្កើត​អនាគត​ប្រកប​ដោយ​ចីរភាព​សម្រាប់​ប្រទេស​កម្ពុជា។

ការ​ប្រកួត​​ប្រជែង​​លើក​ទី​មួយ​នេះ​នឹង​​ផ្ដោត​លើ​​ប្រធានបទ “ការ​​ពិសា​ដោយ​​ការ​​ទទួល​​ខុស​​ត្រូវ”។ នៅក្នុងព្រឹត្តិការណ៍ SUSTAINATHON នេះ ក្រុម​ដែល​ចូលរួម​ប្រកួត​ប្រជែង​នឹង​មាន​ពេល ៤៨​ម៉ោង​ដើម្បី​ធ្វើកិច្ចការ​​​មួយ​ក្នុងគោល​បំណង​បង្កើត​​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ជួយជំរុញ​ការពិសាប្រកបរ​ដោយ​ការ​ទទួល​ខុសត្រូវ។ ក្រុមជាប់​ចំណាក់​ថ្នាក់​​កំពូល​ទាំង៣ នឹង​មាន​ឱកាស​នាំយក​គំនិត​របស់ពួកគេ​​ឱ្យ​លេច​ចេញជា​រូបរាង​ឡើង​ក្រោយ​ទទួល​បាន​ការណែនាំពី​អ្នក​ជំនាញ​​​ក្នុងដំណាក់​កាល​ហ្វឹក​ហាត់​​​​​រយៈ​ពេល ៣ខែ ដែល​​ដឹកនាំ​ដោយ​ក្រុមហ៊ុន Startup Factory។ បន្ទាប់មក ​ព្រឹត្តិការណ៍​​ចុងក្រោយ​នឹង​ត្រូវបាន​រៀបចំ​ធ្វើឡើង​​ដើម្បីជ្រើសរើសយកក្រុមចំនួន​១ដើម្បីប្រកាសជាជ័យលាភី។

លោកស្រី Jitka Markova នាយិកា​​ក្រុមហ៊ុន Startup Factory Cambodia មាន​ប្រសាសន៍ថា៖ «ចាប់​តាំង​ពី​បង្កើតក្រុមហ៊ុន​នៅ​​​កម្ពុជា​មក យើង​មាន​​ក្តី​​រីករាយ​ក្នុង​ការ​ធ្វើការងារជា​​ដៃ​គូ​ និង​ណែនាំ​អ្នក​មាន​គំនិត​ច្នៃ​ប្រឌិត​និងសហគ្រិន​ជំនាន់​ក្រោយ​ជាច្រើន​នាក់​របស់​​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានបង្ហាញ​សក្តានុពល​មិនគួរ​ឱ្យ​ជឿ​ក្នុង​ការដឹក​នាំ​កំណើន​​ដែលជំរុញ​ដោយ​​នវានុវត្តន៍​ទៅ​កាន់​ដំណាក់​កាល​បន្ទាប់​របស់​កម្ពុជា។ កម្មវិធី HEINEKEN SUSTAINATHON យក​​សក្តានុពល​នេះ​ដើម្បី​ឈាន​​​​ទៅកាន់​កម្រិត​មួយ​ទៀត​ដោយ​ផ្តោតលើ​ការ​ច្នៃប្រឌិត​ ដែលក៏​​​មាន​​និរន្តរភាព​ដោយសារ​យើងបង្កើតឡើង​​​ផងដែរ។ យើង​ទន្ទឹងរង់ចាំ​ធ្វើការ​ជា​មួយ​និស្សិត និង​គាំទ្រពួក​គេជា​មួយ​នឹង​ឧបករណ៍​ ការ​បណ្តុះបណ្តាល និង​ធនធាន​ល្អបំផុត​ដែល​មាន​ដើម្បី​ជួយ​បង្ហាញ​សមត្ថភាព​របស់​ពួកគេ»។

ការ​ប្តេជ្ញា​ចិត្ត​រយៈ​ពេល​វែងក្រោម​កម្មវិធី “ធ្វើ​ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ (Brew A Better World)” របស់​ក្រុមហ៊ុន HEINEKEN Group គូស​បញ្ជាក់​ពី​អាទិភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​រួម​ចំណែក​ជា​វិជ្ជមាន​លើ​​ទិដ្ឋាភាព​សំខាន់ៗចំនួន​បី៖ បរិស្ថាន និរន្តរភាពសង្គម និងការពិសា​​ដោយ​ការ​ទទួល​ខុស​ត្រូវ។ ក្រុមហ៊ុន HEINEKEN Group បាននិង​កំពុង​បន្តគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ទូទាំងសាកលដើម្បី​លើក​កម្ពស់ការ​ពិសា​​ប្រកបដោយការ​ទទួល​​ខុស​ត្រូវ​​ រាប់​ចាប់​ពី​ការ​ផ្តល់​លទ្ធភាព​​​ឱ្យ​អ្នកប្រើប្រាស់​នូវ​​​ជម្រើស​ស្រាបៀរ​ដែលមានជាតិអាល់កុលកម្រិតទាប និងស្រាបៀរដែលគ្មានជាតិអាល់កុល បន្ថែមពីនោះយើងក៏មានយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាប្រកបដោយការទទួលខុសត្រូវទៅដល់អ្នកប្រើប្រាស់ជាង១​ពាន់​លាននាក់​ជា​រៀងរាល់​ឆ្នាំផងដែរ ដើម្បី​ជួយ​អ្នក​ប្រើប្រាស់ទាំងអស់​អាចបង្កើត​ជម្រើស​​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ។

លោកស្រី Anne de Graaf នាយិការ​​ផ្នែកកិច្ចការសាជីវកម្ម​នៃ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាមាន​ប្រសាសន៍​ថា៖ «យើង​កំពុង​ស្វែងរក​អ្នកច្នៃ​ប្រឌិត​ដែល​មាន​បំណង​បង្កើតអ្វីដែលថ្មី ដើម្បីជំរុញ​ការពិសាប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និង​បង្កើត​ឱ្យ​មាន​ភាពខុសប្លែក​ជារួម ដូច​​ដែល​នៅ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើង​មាន​​​បំណង​​បង្កើត​ភាព​រីករាយ​រួម​គ្នា​​ពិតប្រាកដមួយ ដើម្បីជំរុញ​ពិភពលោក​ឱ្យកាន់​តែ​ប្រសើរ​ឡើង។ ជា​មួយ​នឹង​គំនិតផ្តួចផ្តើម​ថ្មីនេះ យើង​មាន​គោលបំណង​ស្វែង​រក​មធ្យោបាយ​កាន់​តែ​ច្រើន​ប្រកប​ដោយ​​ប្រសិទ្ធភាព​​ ដើម្បី​​​លើក​ទឹកចិត្ត​អ្នក​ប្រើប្រាស់ឱ្យ​ជ្រើស​រើស​ និង​បង្កើត​ជម្រើសពិសាគ្រឿង​ស្រវឹង​​ដោយការទទួលខុសត្រូវ។ យើង​​​​​ទន្ទឹង​រង់​ចាំ​​ធ្វើ​​ការងារ​ជាមួយ​ពួក​គេ​យ៉ាងអន្ទះសារ​​ដើម្បី​​លើក​កម្ពស់​បញ្ហា​​នេះ​»។

អ្នកមាន​គំនិត​​​ច្នៃប្រឌិត​អាយុចន្លោះពី ១៨ ទៅ ២៥​ឆ្នាំដែល​មាន​ចំណាប់​អារម្មណ៍ចង់​ចូល​រួម​ប្រកួត​ប្រជែង ត្រូវ​បង្កើត​ជា​ក្រុមដែល​មាន​សមាជិក​​ពី ២ ទៅ ៥ នាក់​ក្នុង​មួយ​ក្រុម។ បន្ទាប់​ពីឆ្លងកាត់​​​ការសម្ភាស​ជុំទីមួយ និង​ការ​វាយ​តម្លៃ​របស់​អ្នក​រៀបចំកម្មវិធី ក្រុម​ដែល​ត្រូវ​បាន​ជ្រើសរើស​នឹង​ចូល​រួម​​ក្នុងព្រឹត្តិការណ៍ SUSTAINATHON ​រយៈ​ពេល ២ថ្ងៃ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុងភ្នំពេញ​ក្នុង​ខែមករា ឆ្នាំ២០២៣។ ប្រាក់​រង្វាន់​សរុប​ចំនួន ៤.០០០ ​ដុល្លារ​អាមេរិក​កំពុង​រង់ចាំ​ក្រុម​ឈ្នះកំពូល​ទាំង​បី​សម្រាប់​ជុំដំបូង ហើយ​​​នឹងមាន​​រង្វាន់បន្ថែមទៀត​នៅពេលដែល​ក្រុមកំពូលទាំង៣ បន្ត​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ចុងក្រោយ។ ដោយ​អាស្រ័យ​លើ​​គំនិតច្នៃ​ប្រឌិត​ដែល​​ត្រូវ​បាន​បង្កើតឡើង ក្រុម​ដែល​ឈ្នះក៏អាច​មាន​ឱកាស​អនុវត្ត​គំនិត​របស់​ខ្លួន​​ជា​មួយ​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាផងដែរ។

អ្នកដែល​មាន​បំណង​ចូលរួម​ក្នុង​កម្មវិធី HEINEKEN SUSTAINATHON អាច​ដាក់​ពាក្យ​ចូលរួម​បាន​តាមរយៈ​តំណភ្ជាប់​នៅទីនេះឱ្យ​បាន​មុន​ថ្ងៃផុត​កំណត់​ទី៣ ខែធ្នូ ឆ្នាំ២០២២៖ https://bit.ly/SUSTAINATHON2022

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី HEINEKEN SUSTAINATHON សូម​តាម​ដានទំព័រ​បណ្តាញសង្គម​របស់​ក្រុមហ៊ុន HEINEKEN Cambodia និងក្រុមហ៊ុន Startup Factory Cambodia ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ចុង​ក្រោយបំផុត៖

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង “ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ” ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

អំពី Startup Factory

Startup Factory Cambodia គឺជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ដែលផ្តោតលើការជួយដល់ការចាប់ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យា សហគ្រាសធុនតូច និងមធ្យម សាជីវកម្ម និងមិនរកប្រាក់ចំណេញឆ្ពោះទៅរកឌីជីថលនីយកម្ម ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ផលប៉ះពាល់។

យើងចង់ឃើញប្រទេសកម្ពុជាប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលបន្ថែមទៀតនាពេលអនាគត៕