Home Blog Page 77

foodpanda ​បានបង្ហាញកម្រោងសមាជិកថ្មី pandapro ដ៏ធំអស្ចារ្យកាលពីថ្មីៗនេះ

0

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន foodpanda បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ ដែលមានឈ្មោះថា “ពិធីសម្ពោធជាផ្លូវការ panda pro” ដើម្បីប្រកាសបង្ហាញគម្រោងសមាជិកថ្មីរបស់ខ្លួន ដោយធ្វើឡើងនៅក្នុងអគារ GIA កោះពេជ្រក្នុងវេលាម៉ោង ៩ ព្រឹកដល់ ១១ ព្រឹក។ ក្នុងបទបង្ហាញនេះផងដែរ ក៏មានវត្តមានរបស់ដៃគូសហការរបស់ foodpanda អ្នកជំនាញជាតារាកិត្តិយស និងអ្នកគ្រប់គ្រងកំពូលៗរបស់ foodpanda ផ្ទាល់។

pandapro គឺជាកម្មវិធីសមាជិកថ្មីរបស់ foodpanda ដែលផ្ដល់ភាពងាយស្រួល និងការតែចំណេញដល់គ្រប់អ្នកប្រើប្រាស់របស់ foodpanda។ ដោយគ្រាន់តែ subscribe កម្មវិធី pandapro ដើម្បីក្លាយជាសមាជិករបស់ foodpanda សមាជិកទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាប្រូម៉ូសិនពិសេស ការដឹកជញ្ជូនរហ័សទាន់ចិត្ត សេវាកម្មកាន់តែប្រសើរជាងមុន និងការផ្ដល់ជូនយ៉ាងច្រើនផ្សេងទៀត។

ក្នុងការបើកសម្ពោធនេះផងដែរ foodpanda បាន​បង្ហើបប្រាប់ជាសាធារណៈថា សម្រាប់អតិថិជនដែលភ្ជាប់ឥឡូវនេះ នឹងចំណេញបានច្រេីន ដោយសារមានការដឹកជញ្ជូន ដោយឥតគិតថ្លៃរហូតទៅដល់ 10ដង ក្នុងមួយខែ។ មិនតែប៉ុណ្ណោះ សមាជិក pandapro ក៏ទទួលបានការបញ្ចុះតម្លៃចាប់ពី 20% ឡេីងទៅ និងពិសេសជាងគេគឺ មានឱកាសឈ្នះរង្វាន់ iPhone 14 Pro ថ្មី ចាប់ពីថ្ងៃ ១៥ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃ ១៥ ខែកុម្ភៈ ឆ្នាំ ២០២៣។

អតិថិជនដែលចាប់អារម្មណ៍ នឹងកម្មវិធីថ្មីមួយនេះ អាចជ្រេីសរេីសក្នុងចំណោម 3 កញ្ចប់៖ 

  • $2.99 / ខែ
  • $14.99 / កន្លះឆ្នាំ
  • $24.99/ ពេញមួយឆ្នាំ

ភ្ជាប់កាន់តែយូរ លោកអ្នកកាន់តែចំណេញ! អ៉ីចឹងចាំអីទៀត!

ដេីម្បីភ្ជាប់គម្រោង pandapro អតិថិជនអាចចូលទៅកាន់ foodpanda app រួចជ្រេីសរេីសកញ្ចប់ដែលស័ក្ដិសមសម្រាប់អ្នក ហេីយបំពេញព័ត៍មានលម្អិត លោកអ្នកនឹងក្លាយជាសមាជិកភ្លាមៗ។ foodpanda app ទាញយកពី App Store (https://apps.apple.com/th/app/foodpanda-food-delivery/id758103884) ឬ Google Play (https://play.google.com/store/apps/details?id=com.global.foodpanda.android&hl=en&gl=US&pli=1) ។

យុទ្ធនាការ «បុគ្គលល្អឯក» របស់ ABC ត្រឡប់មកវិញដើម្បីអបអរ ដល់បុគ្គលល្អឯកកម្ពុជា ដែលកំណត់ភាពជោគជ័យដោយខ្លួនឯង

0

ភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២៖​ កម្មវិធីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ ABC គឺកម្មវិធី «បុគ្គលល្អឯក» បានត្រឡប់មកវិញហើយ ជាមួយបុគ្គលល្អឯកចំនួន ១០រូប នៅកម្ពុជាមកពីវិស័យ៥ផ្សេងៗគ្នា។ ដោយសារប្រទេសកម្ពុជាចេះតែវិវឌ្ឍន៍ទៅមុខ យុវជនជំនាន់ក្រោយ កាន់តែខ្មៀតខ្មីក្នុងការសម្រេចជោគជ័យ ហើយស្វែងរកឱកាសថ្មីជាច្រើន។ កម្មវិធីនេះបានបង្កើតឡើងក្នុងគោលបំណង ដើម្បីចែករំលែករឿរ៉ាវរបស់បុគ្គលដែលហ៊ានសុបិន្ដ ហើយសម្រេចជោគជ័យដែលខ្លួនប្រាថ្នា ដើម្បី បំផុសទឹកចិត្តដល់យុវជនកម្ពុជាជំនាន់ក្រោយ។

ក្នុងរដូវកាលទី១ តារាចម្រៀងពេញនិយមរបស់កម្ពុជាមួយរូបគឺលោក អ៊ួន បឋម ដែលគេឯង ស្គាល់ថា «សាយ» បានទទួលរង្វាន់ជាទឹកប្រាក់ចំនួន ២មុឺនដុល្លារ ដោយសារភាពអង់អាចដ៏អស្ចារ្យ និងវិភាគទានដ៏លេចធ្លោរបស់លោក ចំពោះសង្គម។ ដោយប្រកាន់វប្បធម៌ទ្រទ្រង់សង្គម ពេលខ្លួនបានរីកចម្រើន សាយបានវិភាគទានទឹកប្រាក់ ១មុឺនដុល្លារ ទៅក្នុងកម្មវិធី «Run with Sai – Virtual Run 2021»។ ហើយកម្មវិធីនេះរៃអង្គាសបាន ថវិកាច្រើនគួរសម សម្រាប់ការងារសប្បុរសធម៌ និងអង្គការនានា។ នៅឆ្នាំនេះ គាត់បានបន្តយុទ្ធនាការ “រត់ជាមួយសាយ” ហើយរត់ក្នុងចម្ងាយដ៏ពិសេស ៣០៣គីឡូម៉ែត្រ ពីភ្នំពេញទៅសៀមរាប ដោយបានរៃអង្គាសថវិកាបានជាង ១៣ម៉ឺនដុល្លារ គិតត្រឹមខែវិច្ឆិកា ឆ្នាំនេះ សម្រាប់អង្គការសប្បុរសធម៌ក្នុងស្រុកមួយ។

ក្នុងឆ្នាំនេះ កម្មវិធី «បុគ្គលល្អឯក» នឹងបង្ហាញជូនបុគ្គលល្អឯកថ្មី១០រូបតាមរយៈភាពយន្តខ្លី១នាទីរបស់ពួកគេ។ ក្នុងភាពយន្តទាំងនេះ ពួកគាត់នឹងរៀបរាប់ប្រាប់យើងពីគំនិតបំផុស កម្លាំងចិត្ត និងបញ្ហាប្រឈម ដែលពួកគាត់បានឆ្លងកាត់ ហើយថា តើពួកគាត់ជំនះឧបសគ្គទាំងអស់នោះ បានដោយរបៀបណា ដើម្បីក្លាយជាបុគ្គលលេចធ្លោក្នុងវិស័យរបស់ខ្លួន។ វិស័យទាំង៥នោះរួមមានផ្នែកសហគ្រិន ម្ហូបអាហារ រចនាម៉ូដ ភាពយន្ត និងតន្ត្រី។ ផលិតករដ៏ចំណាននៅពីក្រោយស្នាដៃដ៏ល្អឯកទាំងអស់នេះ គឺ កញ្ញា រិទ្ធី លំអរពេជ្រ ដែលគេស្គាល់ថា «យ៉ូគី» ជាផលិតករ ដែលទទួលបានរង្វាន់ជាច្រើន និងជាបុគ្គលល្អឯកមួយរូបផងដែរ។ ឆ្នាំនេះ ចក្ខុវិស័យរបស់កញ្ញា ជាមួយក្រុមហ៊ុនស្រាបៀរ ABC គឺបង្ហាញរឿងរ៉ាវរបស់បុគ្គលល្អឯកទាំង ១០រូបឱ្យមានលក្ខណៈកាន់តែផ្ទាល់ខ្លួន ពេលនោះ ហើយទស្សនិកជនពិតជាអាចទទួលបានបទពិសោធន៍ជីវិតរបស់បុគ្គលល្អឯកទាំងនោះ បានស៊ីជម្រៅ ប្រកបដោយភាពរីករាយជាងមុន។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖​ «ជាការពិតចំពោះក្នុងនាមជាម៉ាកយីហោដ៏ល្អឯក យើង​មាន​ការ​គោរព​ និងកោតសរសើរជា​ខ្លាំង​ចំពោះ​ បុគ្គលត្រួសត្រាយផ្លូវនៅកម្ពុជាទាំងនេះណាស់ ដោយពួកគាត់បង្ហាញនូវភាពខ្លាំង និងភាពជាអ្នកដឹកនាំដូចជា តោ អីចឹង។ យើងខ្ញុំមានមោទនភាព ដែលអាចចាប់ដៃគូជាមួយពួកគាត់ ក្នុងការរៀបរាប់រឿងរ៉ាវរបស់ពួកគាត់ ដោយសង្ឃឹមថា កម្មវិធីនេះ នឹងបំផុសទឹកចិត្តដល់អ្នកដឹកនាំនាអនាគតបន្ថែមទៀត។ ច្បាប់ជោគជ័យមានការវិវត្ត ហើយតាមរយៈកម្មវិធីនេះ យើងសង្ឃឹមបង្ហាញថា ជោគជ័យអាចកើតមានជាច្រើនទម្រង់ ហើយក្រុមហ៊ុនស្រាបៀរ ABC បន្តស្ថិតនៅដើម្បីអបអរដល់ពួកគាត់ ទាំងអស់គ្នា!» 

នៅខែធ្នូនេះ ក្រុមហ៊ុនស្រាបៀរ ABC នឹងបើកព្រឹត្តិការណ៍ដំណើរការ កម្មវិធីដ៏ល្អឯកមួយ ដើម្បីអបអរដល់បេក្ខជនដែលមានរឿងរ៉ាវរំជើបរំជួលជាច្រើន ដើម្បីធ្វើឱ្យរដូវកាលនេះ កាន់តែមិនអាចបំភ្លេចបាន។ ព័ត៌មានបន្ថែមនឹងផ្សាយជូនឆាប់ៗនេះ ដូច្នេះសូមតាមដានបណ្តាញសង្គម របស់ក្រុមហ៊ុនស្រាបៀរ ABC ដើម្បីទទួលបានព័ត៌មានមុនគេថាតើលោកអ្នកអាចយកបានលិខិតអញ្ជើញ ចូលរួមរាត្រីផ្តាច់មុខដ៏ពិសេសនេះ បានដោយរបៀបណា។

ជួបជាមួយបេក្ខភាពបុគ្គលល្អឯកប្រចាំឆ្នាំ២០២២

សហគ្រិន

លោក ជា ឡង់ដា

លោក ជា ឡង់ដា ជាអតីតអ្នកគ្រប់គ្រងខាងព័ត៌មានវិទ្យាមួយរូប ហើយមានភាពល្បីល្បាញដោយសារ   បដិវត្តកម្មរបស់លោកលើវិស័យដឹកជញ្ជូន ហើយលោក ជា ឡង់ដា ក៏ជាម្ចាស់គំនិតពីក្រោយ BookMeBus​ ផងដែរ។ កម្មវិធីកក់សំបុត្រធ្វើដំណើរមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ សម្រាប់ការកក់មធ្យោបាយធ្វើដំណើរជាច្រើនប្រភេទរួមមាន៖ រថយន្តក្រុង រថភ្លើង សាឡាង និងរថយន្តឈ្នួល ពេញផ្ទៃប្រទេសកម្ពុជា ហើយថែមទាំង ហួសព្រំដែនកម្ពុជាទៀតផង។ ប្រព័ន្ធគ្រប់គ្រងការលក់សំបុត្ររបស់ក្រុមហ៊ុនរបស់លោកធ្លាប់ទទួលបានរង្វាន់កន្លងមក ហើយកំពុងត្រូវបានប្រើប្រាស់ដោយប្រតិបត្តិករដឹកជញ្ជូននានា នៅក្នុងតំបន់ ដោយសម្រួលដល់អ្នកធ្វើដំណើរជាង ២លាន ក្នុងមួយឆ្នាំ។

ស៊ឹម ចាន់គិរីរ័​ត្ន

លោក គិរីរ័ត្ន មានបទពិសោធន៍ ជាង១៧ឆ្នាំ ខាងផ្នែកយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ ហើយក៏ជាពន្លកសហគ្រិនមួយរូបផងដែរ។ បច្ចុប្បន្នលោកជាអគ្គនាយកប្រតិបត្តិ និងស្ថាបនិកធុរកិច្ចបង្កើតថ្មី បែបបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech startup) ដែលធ្លាប់ទទួលបានរង្វាន់កន្លងមកគឺ BanhJi (បញ្ជី) ។ ជាអ្នកគាំទ្រប្តូរផ្តាច់មួយរូបដល់សហគ្រិនភាព លោកបម្រើការងារជាអនុប្រធាននៃ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាក្រុមប្រឹក្សាឧស្សាហកម្មផ្សេងទៀតផងដែរ។

ម្ហូបអាហារ

លោក លូ ម៉េង

លោក លូ ម៉េង ចាប់កំណើតមក ដោយមានជំនាញ និងឈាមជ័រខាងធ្វើម្ហូបអាហារ ដោយសារតែជីដូនរបស់លោកត្រូវបានដុះខាត់ជំនាញរបស់ខ្លួន នៅឯព្រះបរមរាជវាំង។ បន្ទាប់ពីអភិវឌ្ឍជំនាញផ្ទាល់របស់លោក ក្នុងផ្ទះបាយ នៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី លោក លូ ម៉េង បានត្រឡប់មកកម្ពុជា ដើម្បីបម្រើការតាមសណ្ឋាគារផ្កាយប្រាំមួយចំនួន មុននឹងចាប់ផ្តើមបើកភោជនីយដ្ឋាន «ម្លិះ» ដែលគេឯងឱ្យតម្លៃគ្រប់គ្នា និងប្រតិបត្តិការផ្នែកបដិសណ្ឋារកិច្ចជាច្រើនផ្សេងទៀត។

អ្នកនាង ប៉ុល គឹមសាន

អ្នកនាង ប៉ុន គឹមសាន បានវិវឌ្ឍន៍ខ្លួនក្លាយជានិមិត្តរូបក្នុងស្រុក ក្នុងវិស័យធ្វើម្ហូប ដែលគេឯងស្គាល់ថា «កូនភ្លោះ គីមសាន»។ អ្នកនាងជាបុគ្គលពីក្រោយការច្នៃប្រឌិតរបស់ភោជនីយដ្ឋាន Embassy ដែលគួរឱ្យកោតសសើរនៅខេត្តសៀមរាប។ គាត់ក៏ជាមេចុងភៅម្នាក់ដែលត្រួសត្រាយផ្លូវ ដោយបង្កើតនូវម្ហូបប្រភេទថ្មី សម្រាប់ម្ហូបខ្មែរដ៏ពិសេស ដែលអ្នកនាងបានបង្ហាញទូទាំងពិភពលោក។ អ្នកនាងក៏បានចប់ការសិក្សាពីសាលាបដិសណ្ឋារកិច្ច «ប៉ូល ឌូប្រ៊ុល» ដ៏ល្បីល្បាញផងដែរ។

រចនាម៉ូដ

អ្នកនាង វ៉ាន់ ណាតាសា

អ្នកនាង វ៉ាន់ ណាតាសា ជាអ្នកច្នៃម៉ូតខ្មែរហុងកុងវ័យក្មេងមួយរូប ដែលបានសាងកេរ្តិ៍ឈ្មោះដោយខ្លួនឯងលើឆាក អន្តរជាតិ តាំងពីអ្នកនាងចាប់ផ្តើមបើកយីហោសម្លៀកបំពាក់ដេរដោយដៃរបស់ខ្លួននៅកម្ពុជា។ អ្នកនាងបានកើតនៅទីក្រុងហុងកុង សិក្សានៅ ទីក្រុងឡុងដ៍ ហើយឥឡូវនេះ កំពុងរស់នៅប្រទេសកម្ពុជា។ អ្នកនាងបានវិវឌ្ឍន៍ខ្លួនក្លាយជាតារាដ៏ល្អឯក ដោយមិនត្រឹមតែជា អ្នកច្នៃម៉ូត ដ៏ចំណានមួយរូបនោះទេ តែក៏ជាអ្នកថតរូប អ្នកដឹកនាំការតុបតែង ធុរជន និងតារាទូរទស្សន៍ មួយរូបផងដែរ។ 

លោក ណាត សុខណាន

លោក ណាត សុខណាន បានបញ្ចប់ការសិក្សាជាមួយនឹងមុខជំនាញខាងកសិកម្ម តែបែរជាធ្វើឱ្យពិភពម៉ូតកក្រើកដោយសារការរចនាម៉ូដ ដ៏ល្អឯករបស់លោក។ នៅហាង Soknan’s Boutique លោកបានបង្វឹកសិស្សហាត់ការ និងនារីជាងដេរ ដោយផ្ទាល់ ក្នុងគោលបំណងជួយឱ្យអ្នកជំនាន់ក្រោយបានរីកចម្រើនដូចគ្នា។ ដើម្បីធានាថាលោកច្នៃបានសម្លៀកបំពាក់រាត្រី ស្បែសូត និងអាវកូនក្រមុំប្រណីតបំផុតនោះ លោក ណាត​ សុខណាន ធ្វើដំណើរទូទាំងពិភពលោក ដើម្បីស្វែករកឱ្យបានវត្ថុធាតុដ៏ល្អឯក។ ម៉ូតសម្លៀកបំពាក់របស់គាត់បានចូលរួមជាកិត្តិយសក្នុងកម្មវិធីរដើរម៉ូតជាច្រើន ដែលរួមមាន៖ «KL Fashion Week» និង«Malaysia Fashion Week»។

ភាពយន្ត

លោក ជុំ សុធា

លោក ជុំ សុធា បានបញ្ចប់ការសិក្សា ជាមួយបរិញាបត្រផ្នែកផលិតភាពយន្ត ពីប្រទេសកូរ៉េ នៅឆ្នាំ២០១៦ ហើយត្រឡប់ មកប្រទេសកម្ពុជាវិញ ដើម្បីចាប់អាជីពរបស់លោកជាផលិតករភាពយន្ត។ លោកបានផលិតមាតិកាយ៉ាងច្រើនអនេក រួមមានភាពយន្តឯកសារ ភាពយន្តខ្នាតខ្លី កម្មវិធីកម្សាន្តតាមទូរទស្សន៍ និងវីដេអូពាណិជ្ជកម្មផ្សេងៗជាច្រើនទៀត។ លោកក៏ជា អតីត សិស្សពីវគ្គសិក្សាភាពយន្តល្បីល្បាញដូចជា AFA (ឆ្នាំ២០១៧) និងFAJR (ឆ្នាំ២០១៩) ផងដែរ។

លោក នាង កាវិច

លោក នាង កាវិច បានកសាងកេរ្តិ៍ឈ្មោះ របស់ខ្លួនក្នុងនាមជាផលិតករភាពយន្តលេចធ្លោមួយរូប។ លោកធ្លាប់សិក្សា តន្រ្តី និងរបាំនៅអង្គការ «សិល្បៈខ្មែរអមតៈ» មុននឹងបញ្ចប់ការសិក្សាផ្នែករចនាបែបអាជីព ពីសាកលវិទ្យាល័យ លីមកុកវីង យ៉ូនីវឺស៊ីធី គ្រេអេទីវ តិចណូឡូជី ក្នុងឆ្នាំ២០១៣។ នៅឆ្នាំ២០១០ លោកបានចាប់ផ្តើមដឹកនាំរឿង តាមរយៈភាពយន្តខ្នាតខ្លី រឿង «A Scale Boy» ដែលជាផ្នែកមួយនៃសិក្ខាសាលាភាពយន្តឯកសារ ដឹកនាំដោយផលិតករភាពយន្ដកម្ពុជាលោក ប៉ាន់ រិទ្ធី។ ចាប់ពីនោះមក លោកបានដឹកនាំរឿង និងផលិតភាពយន្តជាច្រើន។ ភាពយន្តចុងក្រោយរបស់លោក គឺរឿង «ប៊ូឌីញស» ត្រូវបានចាក់បញ្ចាំង ក្នុងឆ្នាំ២០២១ ដោយមានការកោតសសើរមិនដាច់ពីឆាកអន្តរជាតិ។ 

តន្រ្តី

កញ្ញា រិទ្ធី លំអរកេសរ

គេឯងស្គាល់កញ្ញាថា «កេសរ» ដែលជាអ្នកនិពន្ធចម្រៀងដ៏ប៉ិនប្រសប់ ហើយដើរតួនាទីដ៏ធំក្នុងការជំរុញវិស័យតន្ត្រីសម័យដើមរបស់កម្ពុជា។ កញ្ញាធ្លាប់ជាអ្នកចម្រៀងគោល ប្រចាំក្រុមចម្រៀង «ក្រុមតូច» (SmallWorld SmallBand) ជាក្រុមដែលកែទម្រង់វិស័យតន្ត្រីនៅកម្ពុជា តាមរយៈបទចម្រៀង ដែលនិពន្ធដោយខ្លួនឯង។ ដោយសារសន្ទុះចិត្តដ៏ពិសេស កញ្ញាក៏បានរួមចំណែកជាសហស្ថាបនិក «ភ្លើងគប់» ដែលជាក្រុមច្នៃប្រឌិតដែលចង់ផ្សារភ្ជាប់សិល្បកររវាងគ្នា និងអភិវឌ្ឍតន្រ្តីទំនើបរបស់កម្ពុជា និង «បុណ្យភូមិ»ជាមហោស្ពប្រចាំឆ្នាំបែបសិល្បៈ និងវប្បធម៌។

កញ្ញា ឃុន វឌ្ឍានិត (DJ ម៉ៃលី)

DJ ម៉ៃលី បានបង្កភាពកក្រើកដ៏ធំ ក្នុងវិស័យតន្រ្ដីអេឡិចត្រនិច(EDM)  តាំងពីអ្នកនាងឈ្នះការប្រកួត First Pioneer Digital Battle ក្នុងឆ្នាំ២០១៤ មក។ ដោយសារចំណូលចិត្តលើតន្ត្រី និងការបង្កើតភាពកក្រើកលើឆាករាំរបស់ DJ នារីកំពូលមួយរូបនេះ អ្នកនាងបានសាងកេរ្តិ៍ឈ្មោះឱ្យខ្លួនឯង នៅលើរង្វង់តន្រ្តីប្រចាំតំបន់ ហើយវិវត្តខ្លួនជា DJ ស្រីដ៏ល្អលើសគេនៅប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានលម្អិតអំពី យុទ្ធនាការ «បុគ្គលល្អឯក» លោកអ្នកអាចតាមដានតាមរយៈ៖​
ABC’s website   : https://abcbeerkh.com
Facebook             : www.facebook.com/ABC.ExtraStoutCambodia
Instagram            : @abcbeer.cambodia

អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ចាប់ផ្តើមបើក ប្រតិបត្តិការ​ អាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៩៤។ យោងទៅតាមបំណងក្នុងការបង្កើតនូវក្តីរីករាយក្នុងការជួបជុំគ្នាពិតប្រាកដ ដើម្បីបំផុស ឱ្យពិភពលោកកាន់តែប្រសើរ ក្រុមហ៊ុន បង្កើតនូវបទពិសោធន៍អស្ចារ្យនានា សម្រាប់អ្នកពិសា និងអតិថិជន ជាមួយនឹងផលបត្រស្រាបៀរអន្ដរជាតិ ព្រមទាំង ស្រាបៀរក្នុងស្រុក ដូចជា ស្រាបៀរ Heineken®, Tiger, ABC, Anchor, និង Gold Crown ជាដើម។ តាមរយៈការបោះទីតាំង និងរោងចក្រ  ទំនើបសម្បូរបែបរបស់ខ្លួន ក្រុមហ៊ុន ផ្តល់ការងារឱ្យបុគ្គលិកសរុបប្រមាណ ៧០០នាក់ ហើយទ្រទ្រង់ដល់ការងារដោយប្រយោល ឱ្យមនុស្សជាង ១២០ ០០០នាក់ តាមរយៈសង្វាក់ផលិតកម្មរបស់ខ្លួន។ ដោយប្រកាន់គោលការណ៍អភិវឌ្ឍ ប្រទេសកម្ពុជាប្រកបដោយនិរន្តរភាព ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានគោលបំណង «កសាងកម្ពុជាឱ្យប្រសើរ» ដោយផ្តោតលើផ្នែកបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយទំនួលខុសត្រូវ ឆ្ពោះទៅរកពិភពលោក ដែលគ្មានការបំពុល មានតុល្យភាព និងសុខភាពល្អជាងមុន។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនចំណុះឱ្យ HEINEKEN Company ដែលជាសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរ កម្រិតអន្តរជាតិជាងគេលើពិភពលោក៕

ការប្រគុំតន្ត្រីថ្មីស្រឡាង Cambodia Top 50 Concert by Pleng នឹង​ធ្វើដំណើរ​ទៅកាន់​ខេត្តក្រុង​​ ដើម្បី​បំពេ​​អារម្មណ៍​​ប្រិយមិត្តអ្នកគាំទ្រ​​​​ទូ​ទាំង​ប្រទេស

0

ភ្នំពេញ៖ ការប្រគុំតន្ត្រីដ៏ថ្មីស្រឡាងនៅប្រទេសកម្ពុជាគឺ Cambodia Top 50 Concert by Pleng នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ខេត្តក្រុង​​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ជាមួយ​នឹង​វត្តមានកំពូលតារាចម្រៀង​ល្បីៗ​​ នៅ​កម្ពុជា​ចំនួន ៥០​រូប! ការប្រគុំតន្ត្រីថ្មីនេះគឺជាការផ្លាស់ប្តូររូបរាងនៃការប្រគុំតន្ត្រី Smart Mega ប្រចាំឆ្នាំពីមុនរបស់ក្រុមហ៊ុន Smart Axiata។

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេ នៅ​កម្ពុជា​​​បាន​ចេញ​ផ្សាយ​​​សេចក្តីប្រកាស​ពីការប្រគុំតន្រ្តីថ្មីស្រឡាង Cambodia Top 50 Concert by Pleng ពិសេសមួយ​នេះ​នៅក្នុងអំឡុងពេល នៃ​​ការ​ប្រគុំ​តន្ត្រី #iGoPleng2.0 នា​បានបញ្ចប់នាពេលថ្មីៗ​នេះ ដែលបានប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ ​ដល់​ការរចនាជាថ្មីនៃកម្មវិធីស្តាប់តន្ត្រី Pleng និង​ដើម្បី​ផ្សព្វផ្សាយលើកស្ទួយ​តន្ត្រី​ក្នុង​ស្រុក។

ថ្លែង​ក្នុង​កម្មវិធី​ប្រគុំតន្ត្រី #iGoPleng2.0 លោក រិន ពេជ្រមុន្នី ប្រធានស្តីទី​ផ្នែក​ទីផ្សារ​ បាន​និយាយ​ថា៖ «ជា​ការពិត អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​កម្មវិធីដ៏ធំមួយ​របស់​ក្រុមហ៊ុន Smart Axiata គឺការប្រគុំតន្ត្រី Smart Mega Concert បាន​បង្កើត​ឡើង​ដើម្បី​បម្រើ​អារម្មណ៏ ​របស់​ប្រិយមិត្តអ្នកគាំទ្រ​ទាំង​អស់ ពិសេស​គឺ​សម្រាប់ប្រិយមិត្ត ​ដែលចូល​ចិត្ត​តន្ត្រីនៅទូទាំង​ប្រទេស។ ឥឡូវនេះ ដើម្បីឆ្លើយតមតាមសន្ទុះនៃការគាំទ្រ លើតន្រ្តីក្នុងស្រុករបស់ប្រិយមិត្តអ្នកគាំទ្រ ក្រុមហ៊ុន Smart Axiata នឹង​ធ្វើការកែ​ប្រែ​បែបបទ និងឈ្មោះ​នៃ​ការ​ប្រគុំ​តន្ត្រី​ពី Smart Mega Concert ទៅជា​ការ​ប្រគំ​តន្ត្រី Cambodia Top 50 Tour Concert by Pleng។ ការប្រគុំ​តន្ត្រី Cambodia Top 50 Tour Concert by Pleng នេះ​ធ្វើឡើ​ង​ដោយសារ​តែ​ប្រិយមិត្ត​ទាំង​អស់​គ្នា ព្រោះ​រាល់បទ​ចម្រៀង រាល់​សិល្បករ សិល្បការិនី ដែល​នឹងត្រូវ​ មក​សម្តែង​លើ​ឆាក​តន្ត្រី​ថ្មី​នេះ គឺជា​​​​តារាង​​​​ចម្រៀង​ និង​បទ​ចម្រៀង​ល្បីៗ​​នៅ​ក្នុង បញ្ជី​តន្រ្តី 50 តំបូង  “Cambodia Top 50 by Pleng” ក្នុង​កម្មវិធី Pleng។ កាន់​តែ​ពិសេស​ទៀត ការ​ប្រគំតន្ត្រី​នឹង​ធ្វើឡើង​តាម​បណ្តា​ ខេត្ត​ក្រុងនានា​ក្នុង​ប្រទេស ដើម្បី​អនុញ្ញាតឱ្យ​ប្រិយមិត្តអ្នកគាំទ្ រ​​ដែល​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ក៏​អាច​ចូល​រួម​កម្សាន្ត​ដោយ​ផ្ទាល់​បាន​ផង​ដែរ»។

ការប្រគុំ​តន្ត្រី #iGoPleng 2.0 លើក​ដំបូង​របស់​ក្រុមហ៊ុន Smart Axiata កាល​ពី​ថ្ងៃទី២២ ខែតុលា នៅមជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយ​ចង្វារ (OCIC) បាន​បង្ហាញ​​នូវភាព​ជោគជ័យ​យ៉ាង​ធំធេងសម្រាប់​ការ​ប្រគុំតន្ត្រី​ក្នុង​ស្រុក​លើក​ដំបូង​ក្នុង​ឆ្នាំ២០២២។ អ្នក​​គាំទ្រ​​ដែលបានមក​ទស្សនា ​ការប្រគុំ​តន្រ្តី​ផ្ទាល់​មានចំនួនជាង ២​ពាន់​នាក់ និង​ជាង ១៣ ០០០​នាក់ទៀត​ទស្សនា​ការ​​​​ផ្សាយ​​បន្ត​ផ្ទាល់​​តា​ម​​​​ហ្វេសប៊ុក​ ហើយ​​មាន​​​​អ្នក​​​មើល​​ជាង ២​លាន​ដង ​​​​​តាម​​វីដេអូ​​​​​​ផ្សាយ​បន្ត​​ផ្ទាល់តាមអ៊ីនធឺណិត​ក្រោយ​បញ្ចប់​ការប្រគុំតន្រ្តី។

តារាល្បីៗ​មួយ​ចំនួន​របស់​កម្ពុជាដូចជា អ្នកនាង ឱក សុគន្ធកញ្ញា លោក G-Devith និង Suly Pheng ស្ថិត​ក្នុងចំណោម​តារាល្បីៗ​មួយ​ចំនួន​ដែល​បាន​សម្តែង​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី #iGoPleng2.0 កាលពី​ពេលថ្មីៗ​នេះ។ តារា​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ក្នុង​​ការប្រគុំ​តន្ត្រី #iGoPleng2.0 នេះ​រួមមាន 4T5, Picherith, Tey, HENG និង La Cima Cartel។ ឌីជេ 22Bullets ក៏បានចូលរួម​ក្នុង​ព្រឹត្តិការណ៍នេះ​ផងដែរ។ ក្រៅពីនេះ​ក៏មាន​វត្តមាន​របស់​តារា​ល្បីៗ អ្នក​បង្កើត​មាតិកា និង​តារាតាមបណ្តាញសង្គម​ជាច្រើន​​ទៀត​ ដែល​បាន​​​ចូលរួម​​ជា​ភ្ញៀវ​កិត្តិយ​ស​ផង​ដែរ​។

ក្រុមហ៊ុន Smart Axiata បានរៀបចំការប្រគុំតន្ត្រី #iGoPleng2.0 ដើម្បីអបអរការរចនាថ្មីរបស់ Pleng app    កម្មវិធីនេះផ្តល់នូវលក្ខណៈពិសេសថ្មីៗ និងគួរឱ្យរំភើប ដែលរួមមានវីដេអូតន្ត្រី ផតខាស ការស្វែងរកតាមប្រភេទ និងរឿងក្នុងកម្មវិធីផ្ទាល់តែម្តង។ កម្មវិធីនេះក៏មានចំណុចអ្នកប្រើប្រាស់ថ្មីផងដែរ ដែលបង្កើតឡើងដើម្បីបង្កើនបទពិសោធន៍ ឲ្យកាន់តែល្អប្រសើរសម្រាប់អ្នកប្រើប្រាស់។s

នាយកប្រតិបត្តិស្តីទីនៃ Smart Axiata លោក Feiruz Ikhwan មានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុន​ទូរគមនាគមន៍ឈានមុខគេ ដែលផ្តោតលើការផ្លាស់ប្តូរ បៀបរស់នៅបែបឌីជីថល ជាមួយនឹងការផ្តល់ជូន ប្រកបដោយ​ភាពច្នៃប្រឌិត និងការកម្សាន្តសម្រាប់អតិថិជនរបស់យើង ក្រុមហ៊ុន Smart បាន និងកំពុង គាំទ្រសិល្បករ​ក្នុងស្រុក​ដើម្បីបង្កើត តន្ត្រីទម្រង់ដើមតាមប្រភេទចង្វាក់ភ្លេងផ្សេងៗ និង ផ្តល់ឱ្យអ្នកគាំទ្រ អាចស្តាប់បទចម្រៀង តាម កម្មវិធី Pleng របស់យើងបាន។ យើងមានសេចក្តីសោមនស្សរីករាយ ដែលឃើញ សន្ទុះកើនឡើង​នៃការគាំទ្រ​ ស្នាដៃរបស់សិល្បករក្នុងស្រុក។ ពួកយើងបានដំឡើងកម្រិតកម្មវិធី Pleng ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ និងបង្កើនភាពជិតស្និទ្ធរវាង សិល្បករជាមួយ​អ្នកគាំទ្ររបស់ពួកគេ ។ ឥឡូវនេះអ្នកគាំទ្រ​ទូទាំង​ប្រទេស អាចស្តាប់តន្ត្រីរបស់កំពូលសិល្បករ និងតារាចម្រៀងដែលពួកគេចូលចិត្ត ហើយក៏មានឱកាស​ជួបពួគគាត់ ដោយផ្ទាល់ នៅពេលដែលបទចម្រៀង ឬតន្រ្តីរបស់ពួកគាត់ត្រូវបាន ជ្រើសរើសចូលទៅកាន់បញ្ជី​កំពូលទាំង 50 នៅក្នុងកម្មវិធី Pleng 2.0 (Top 50 list)។

លោក G-Devith ដែល​ជាតារាចម្រៀង​រ៉េប​ដ៏ល្បី​មួយ​រូប​ នៅ​កម្ពុជា​បាន​និយាយ​ថា៖ “ខ្ញុំពិតជា​រំភើប​ចំពោះ​កម្មវិធី Pleng ជំនាន់​ថ្មី​ ព្រោះ​វានឹង​ធ្វើឱ្យ​បទពិសោធ​ ស្តាប់​តន្រ្តី​នៅ​ក្នុង​កម្មវិធី Pleng កាន់​តែ​រលូន​សម្រាប់​អ្នក​គាំទ្រ​តន្ត្រី​ក្នុង​ស្រុក។ ឥឡូវនេះសិល្បករក្នុងស្រុកមានឱកាស ប្រាស្រ័យទាក់ទងជាមួយទស្សនិកជន ដោយផ្ទាល់កាន់តែច្រើន។ ខ្ញុំ​នឹង​ចូលរួមការ​ប្រគំ​តន្ត្រី Top 50 Concert by Pleng ដើម្បី​​ជួប​អ្នក​គាំទ្រ​របស់​ខ្ញុំ​ផ្ទាល់។ ខ្ញុំសូមចូលរួមអបអរសាទរ Pleng និងក្រុមហ៊ុន Smart Axiata ដែលតែងតែជាតំបូង និងឈានមុខគេជានិច្ច ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ និងគាំទ្រសិល្បករក្នុងស្រុកគ្រប់លំដាប់។” 

កម្មវិធី Pleng គឺជាកម្មវិធីស្តាប់​តន្ត្រីតាមអ៊ីនធឺណិត​ ដែលត្រូវបាន​ទាញយក​ច្រើន​បំផុត​​ក្នុង​​ប្រទេស​កម្ពុជា​​ ដោយ​​មាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំខែ​ជាង ៧សែន​​នាក់ និង​ផ្តល់​ជូន​អ្នក​ស្តាប់​នូវ​បទចម្រៀង​ជាង ១​លាន​បទពី​សិល្បករ​សិល្បការី​​ក្នុង​ស្រុក​និង​អន្តរជាតិ​ជាង ១ម៉ឺន​​នាក់។ កម្មវិធី​ស្តាប់​តន្ត្រីនេះ​ភ្ជាប់​សិល្បករ​សិល្បការនី​ខ្មែរ​ ជាមួយ​នឹង​អ្នកគាំទ្រ​ដែល កើន​ឡើង​ឥត​ឈប់ឈរ ដែល​ជួយ​ឱ្យ​មាន​ការ​កោត​សរសើរ ​កាន់តែ​ជ្រាល​ជ្រៅចំពោះ​​តន្ត្រី​ក្នុង​ស្រុក និង​អ្នក​ដែលមាន​ទេពកោសល្យ​នានា។

អ្នក​ស្តាប់​អាច​រីក​រាយ​នឹង​បណ្ណា​ល័យ​ តន្ត្រី​ទាំងមូល​របស់ក​ម្មវិធី Pleng នៃបញ្ជីចម្រៀង​ដែល​បាន​ជ្រើស​រើស​យ៉ាង​ពិសេស​​ដោយ​ឥតគិត​ថ្លៃ ឬអ្នក​ប្រើប្រាស់​អាច​ជាវ​សេវា​ Pleng Pro ដោយ​ចំណាយ​ត្រឹមតែ ៩៩​សេន        ​ប៉ុណ្ណោះ​​ក្នុង​មួយ​ខែ ហើយ​អាច​រីករាយ​នឹង​ការ​ស្តាប់​ចម្រៀង​ ដោយ​គ្មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ រួម​ជាមួយ​នឹង​សំឡេង​ច្បាស់​ល្អ និង​ការ​ទាញយកបទចម្រៀងទុកដោយ​គ្មាន ដែន​កំណត់​សម្រាប់​ការ​ស្តាប់អុហ្វឡាញ .

តាមដានទំព័រហ្វេសប៊ុករបស់កម្មវិធី Pleng តាមរយៈ www.facebook.com/PlengBySmart  ឬចូលទៅ​កាន់ www.smart.com.kh សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Pleng៕

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍ ​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់ ​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល ​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ ពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ ចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍ ​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​ នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច ​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក! 

ចំនួនភ្ញៀវទេសចរបន្តហក់ឡើងជិត៣លាននាក់ ក្នុងសប្តាហ៍ទី២ខែវិច្ឆិកា

ភ្នំពេញ៖ ​​ក្នុងសប្តាហ៍ទី២ ថ្ងៃទី៧-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្ញៀវទេសចរទូទាំងប្រទេសមានចំនួន២,៧២៤,៤៩១នាក់ ក្នុងនោះភ្ញៀវជាតិ២,៦៦៦,៦៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៧,៨០៧នាក់។

ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia បានឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

  • ខេត្តព្រះសីហនុ ៦៣២,៤៧៦នាក់
  • ខេត្តកំពត ៦១១,៩៩១នាក់
  • ខេត្តសៀមរាប ៣៤៥,១៥២នាក់
  • ខេត្តកំពង់ស្ពឺ ២៤១,៤៧០នាក់
  • ខេត្តត្បូងឃ្មុំ ២៣៤,៤៦៣នាក់
  • ខេត្តបាត់ដំបង ១០៨,៨៤៥នាក់
  • ខេត្តកែប ១០៧,៧៣១នាក់។

តួលេខខាងលើ រាប់បញ្ចូលផងដែរនូវចំនួនភ្ញៀវទេសចរប្រមាណ​២.៥៧លាននាក់ នាឱកាសឈប់សម្រាករយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ដើម្បីអបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្តារដ្ឋបាលខេត្តមួយចំនួនបានរៀបចំពិធីបុណ្យអុំទូកក្នុងអំឡុងខែតុលា និងខែវិច្ឆិកា រួមជាមួយការតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយនានាដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន៕

ក្រុមហ៊ុន Smart Axiata រៀបចំ​ព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិច​​អន្តរជាតិលើកដំបូង​នៅ​កម្ពុជា

0

ភ្នំពេញ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជា​​​​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ឈាន​​​មុខ​គេ​​នៅ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍ការប្រកួត​កីឡាអេឡិចត្រូនិច​អន្តរជាតិ​ជា​លើក​ដំបូង​​​ក្នុង​ប្រទេស​កម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ 2023 (SEA Game 2023) ដោយផ្តល់ឱ្យអ្នកគាំទ្រនូវ​ភាព​រំភើប​រីករាយ​ក្នុងការ​ទស្សនា​ព្រឹត្តិការណ៍កីឡា​ដ៏ពេញ​និយម​បំផុ​តមួយ​ក្នុង​ពិភពលោក​នា​ពេល​កន្លង​​មក។

កីឡា​អេឡិច​ត្រូនិចគឺ​ជា​ផ្នែក​មួយនៃ​​វិញ្ញា​សារ​​កីឡា​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ២០២៣ ដែល​កម្ពុជានឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ក្រុមហ៊ុន Smart Axiata មាន​មោទនភាព​ដែលបាន​ក្លាយ​ជាក្រុមហ៊ុន​ដំបូងគេ​​ក្នុង​ការ​​រៀបចំការប្រកួត​កីឡា​អេឡិចត្រូនិច​ដែលបាននិងកំពុងរីកលូតលាស់​ក្នុ​ងប្រទេស​កម្ពុជា​​ ដោយមាន​​ក្រុម​ម្ចាស់ផ្ទះរបស់កម្ពុជា​ចំនួនបី​គឺ SeeYouSoon, IMP និង BurnXFlash ​​ជាម្ចាស់ជើងឯកនៃ (Mobile Legend: Bang Bang Professional League – MPL) រដូវ​កាល​ទី១ ទី ២ និង ទី៣​ ហើយក៏ជា តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ដើម្បី​​​ចូលរួម​ប្រកួត​​ក្នុង​ប្រព្រឹត្តិការណ៍​កីឡាអន្តរជាតិមួយ​នេះ។

ក្រុមម្ចាស់ផ្ទះរបស់កម្ពុជា​ទាំងបី​នេះ នឹង​ប្រកួត​ជា​មួយ​ក្រុម​ផ្សេង​ទៀត​មក​ពី​ប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី។ គ្រប់​ក្រុមទាំង​អស់​នឹង​ប្រកួតដោយផ្ទាល់តទល់ គ្នា នៅ​ផ្សារ​ទំនើបអ៊ីអនសែនសុខស៊ីធី ក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចេញសមត្ថភាព និង​​ជំនាញ​របស់​ពួកគេ​ជា​មួយ​នឹងក្រុមផ្សេងទៀត នៅក្នុង​ហ្គេម Mobile Legends: Bang Bang (MLBB) ដ៏​ពេញនិយម។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «នេះ​ គឺជាការប្រកួត​កីឡា​អេឡិច​ត្រូនិចអន្តរជាតិដំបូងបង្អស់នៅក្នុងប្រទេស​កម្ពុជា និងសម្រាប់អ្នកដែលចូលចិត្តលេង​ហ្គេម​នៅកម្ពុជា​ផង​ដែរ។ យើងមានមោទនភាពជាក្រៃលែងដែលអាចជួយនាំ​យក​ប្រទេស​កម្ពុជា​ទៅ​កាន់​​​ឆាក​ឌីជីថល និង​កីឡាអេឡិចត្រូនិក​តាម​រយៈ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះសម្រាប់​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​លើកដំបូង ដែល​មិន​ធ្លាប់​មាន​នៅ​​ក្នុងប្រទេសកម្ពុជាពីមុនមក។ យើងទាំងអស់​គ្នា​នៅ​ក្រុមហ៊ុន Smart Axiata មាន​ទំនុក​ចិត្ត​ថា ក្រុម​កីឡាអេឡិច​ត្រូនិចរបស់កម្ពុជា ​​និង​អ្នកគាំទ្រ​របស់យើង​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាមាន​​មោទនភាព»។

ក្រុមហ៊ុន Smart Axiata គឺ​ជាអ្នកផ្តួចផ្តើម និងជា​អ្នក​គាំទ្រការប្រកួតអ្នកលេងហ្គេមអាជីព MPL ក្នុង​បីរដូវកាល​មុន ដែល​ផ្តល់​ឱកាស​ដល់​​ក្រុម​កីឡាអេឡិច​ត្រូនិច​ក្នុង​ស្រុក​​ឈាន​ទៅ​ប្រកួត​ជាមួយ​ក្រុម​ល្អបំផុត​នានា​នៅ​ក្នុងតំបន់​នៅ​ក្នុងការ​ប្រកួត​ពាន​រង្វាន់ និង​លីក​​អន្តរជាតិនានា។ ការប្រកួតនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 19 ខែវិច្ឆិកា រហូតដល់ថ្ងៃទី 18 ខៃធ្នូ ជាមួយនឹងការប្រកួតវគ្គផ្ដាច់ព្រាត់ដែលនឹងធ្វើឡើងនៅ នៅ​ផ្សារ​ទំនើបអ៊ីអនសែនសុខស៊ីធី។

Leexin ដែលជាប្រធានក្រុម BurnXFlash បាននិយាយថា “ពួកយើងពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបាន​​​​ចូលរួម​​ព្រឹត្តិការណកីឡា​អេឡិចត្រូនិក​អន្តរជាតិ​លើកដំបូង ហើយប្រកួតប្រជែងជាមួយនឹងក្រុមកំពូលៗមកពីបណ្តាប្រទេសអាស៊ានក្នុងប្រទេសរបស់យើង។ យើង​ប្ដេជ្ញា​ចិត្តថាយក​ឈ្នះ​ដណ្តើមពានយក ​ ជើង​ឯក​ជូន​អ្នក​គាំទ្រ​កម្ពុជាឲ្យបាន​»។

ហ្គេម MLBB បាន​ទាក់​ទាញ​​អ្នកលេងជាច្រើនក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន Smart Axiata នឹង​បន្តធ្វើជា​​ក្រុមហ៊ុន​​ដែល​ផ្តល់​​បណ្តាញ​ប្រកបដោយ​ស្ថិរភាព គួរឱ្យទុកចិត្ត ​ទទួលបាន ​បទពិសោធន៍ដ៏ល្អឯកសម្រាប់ការលេង​ហ្គេម​អនឡាញ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា។

្រកុម​ជើងឯកនៃកីឡាអេឡិច​ត្រូនិចនឹងទទួលបាន​រង្វាន់ជាសាច់ប្រាក់សរុបចំនួន 10,000 ដុល្លាសហរដ្ធ​           អាមេរិក។​ ប្រិយមិត្ត​កីឡាអេឡិច​ត្រូនិច​​ដែល​​ចង់​ស្វែង​យល់​បន្ថែម​​អំពី​​ព្រឹត្តិការណ៍នេះ សូម​ចូលទៅកាន់​ទំព័រ​ហ្វេសប៊ុក Leng By Smart ​របស់​ក្រុមហ៊ុន Smart Axiata តា​ម​រយៈនៅ www.facebook.com/lengby smart ឬ​ចូល​​ទៅ​​កាន់​គេហទំព័ររបស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.smart.com.kh

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!   

កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពី ការស្តារសេដ្ឋកិច្ចលើកដំបូង ជាមួយវិស័យឯកជន

ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនតំណាងវិស័យឯកជនមួយចំនួនបានចូលរួមជាលើកដំបូង ក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានស្តីពីការស្តារសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលក្រោយជំងឺរាតត្បាត COVID-19 ដែលធ្វើឡើងនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នាថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2022។

ការខូចខាតសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ-១៩ បាននាំឱ្យបណ្តាប្រទេសអាស៊ានធ្វើការកោះប្រជុំជាច្រើនដង ដែលមួយក្នុងចំណោមនោះ គឺជាកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីដែលជាផ្នែកមួយនៃការប្រជុំសមាជអាស៊ានលើកទី៤០ និងកិច្ចប្រជុំកំពូលលើកទី៤១ របស់អាស៊ាននៅប្រទេសកម្ពុជា។ កិច្ចសន្ទនាតុមូលដែលរៀបចំដោយ MISTI បង្ហាញពីការឆន្ទះយ៉ាងរឹងមាំនៃកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តពីវិស័យធំៗ រួមមានរដ្ឋាភិបាលនៃបណ្តាសមាជិកប្រទេសអាស៊ាន ស្ថាប័នស្រាវជ្រាវ ​​​​​​​​​​​  វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា ធនាគារពិភពលោក​ (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADBI) និងបណ្តាញសហគ្រិនសកលោក (GEN) ដែលបានចូលរួមគ្នាដើម្បីធ្វើការពិភាក្សាអំពីវិធីស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាត COVID-19។

ក្រោមកិច្ចសម្របសម្រួលដោយ​ លោកបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចសន្ទនានេះបានសង្កត់ធ្ងន់លើការដាក់បញ្ចូលឌីជីថលជាធាតុសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល ក្នុងការផ្តល់នូវលទ្ធភាពស្មើគ្នាដល់មនុស្សគ្រប់រូបនៅក្នុងសង្គម និងនៅទូទាំងប្រទេសលើផ្នែកហិរញ្ញវត្ថុឌីជីថល និងការអប់រំឌីជីថល និង ជំនាញឌីជីថល។

រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់លើ តួនាទីរបស់វិស័យឯកជនក្នុងការស្ថារសេដ្ឋកិច្ចឲ្យងើបឡើងវិញក្រោយជំងឺរាតត្បាត និងការចាប់ផ្តើមឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច-សង្គមនៅក្នុងតំបន់អាស៊ានផងដែរ។ ការចូលរួមរបស់វិស័យឯកជន ជំរុញឱ្យមានសេដ្ឋកិច្ចដែលមិនមានការរើសអើង រឹងមាំ មានការប្រកួតប្រជែងខ្ពស់ និរន្តរភាព និងសមធម៌ ខណៈពេលជម្រុញឱ្យសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ានកាន់តែមានស៊ីជម្រៅផងដែរ។

លោកស្រី Mila Kusheva ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Smart Axiata ដែលបានចូលរួមក្នុងការសន្ទនានេះបាននិយាយថា “វាជាកិត្តិយសមួយ ហើយនេះក៏ជាលើកទីមួយរបស់ក្រុមហ៊ុន Smart Axiata ដែលបានចូលរួមក្នុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ាន។ វាជាឱកាសពិសេសសម្រាប់វិស័យឯកជនក្នុងការស្វែងយល់ពីទស្សនៈវិស័យរបស់ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់លើគោលនយោបាយពាក់ព័ន្ធទាក់ទងនឹងការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការរួមចំណែកជាទស្សនៈវិស័យពីសំណាក់ក្រុមហ៊ុនឯកជន ក្នុងការកសាងក្របខ័ណ្ឌសម្រាប់សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងរឹងមាំ។ យើងសង្ឃឹមថានឹងចូលរួមក្នុងព្រឹត្តិការណ៍បែបនេះបន្ថែមទៀតនាពេលអនាគត។”

រដ្ឋជាសមាជិកអាស៊ានបានបង្ហាញឱ្យឃើញនូវគោលនយោបាយ និងក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ និងលើកទឹកចិត្តសម្រាប់វិស័យឯកជន ដើម្បីឲ្យមានការវិនិយោគ និងការអភិវឌ្ឍបន្ថែមទៀត លើហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងផលិតផលសម្រាប់អាជីវកម្ម និងអតិថិជន។

លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​បានមានប្រសាសន៍ថា “សមិទ្ធផលដែលកម្ពុជាសម្រេចបានមកដល់បច្ចុប្បន្ន គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការពី      វិស័យឯកជន វិទ្យាស្ថានស្រាវជ្រាវ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្តរបស់យើង និងជាពិសេសប្រជាជនកម្ពុជា។ ក្នុងន័យនេះ កម្ពុជាចង់ចូលរួមជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ដើម្បីគាំទ្រដល់ការពន្លឿនការសិក្សាដើម្បីទទួលបានកិច្ចព្រមព្រៀងរួមមួយលើក្របខណ្ឌសេដ្ឋកិច្ចឌីជីថល ពិនិត្យលើវិស័យដែលអាចដាក់បញ្ចូលក្នុងក្របខណ្ឌ ដើម្បីពន្លឿនសមាហរណកម្មឌីជីថលរបស់អាស៊ានឆ្ពោះទៅរកសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់។”

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!               

រីករាយជាមួយប្រូម៉ូសិនចុងឆ្នាំពីសាមសុង សម្រាប់រាល់ការទិញស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 និង Galaxy Z Flip4!

0

(ភ្នំពេញ) ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២៖ ហ្អេ៎..តោះ! ទៅផ្ដិតយកពេលវេលាដ៏រីករាយដែលមិនអាចបំភ្លេចបានរបស់អ្នកជាមួយមុខងារ FlexCam Mode ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ដែលជាស្មាតហ្វូនមានសមត្ថភាពខ្លាំង..គុណភាពក៏រឹតតែខ្លាំង..ដែលស្មាតហ្វូនធម្មតាច្បាស់ជាហក់មិនដល់នោះទេ!

នឹងរឹតតែពិសេស! រីករាយជាមួយប្រូម៉ូសិនចុងឆ្នាំពីក្រុមហ៊ុនសាមសុង ដែលមានការផ្ដល់ជូនបូ្រម៉ូសិនដ៏ពិសេសដែលចំណេញភ្លាមៗ រាល់ជាវទូរស័ព្ទអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2022 លោកអ្នកនឹងទទួលបានការផ្ដល់ជូនយ៉ាងពិសេសដូចខាងក្រោម៖

ទទួលបានប្រាក់មកវិញ $100 (Cash back)

បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)

– Battery Pack 10,000mAh ដែលមានកម្លាំងសាក 25W

ថាពិសេសគឺពិសេសហើយ..!! ទទួលបានទាំងប្រូម៉ូសិន រីឯគុណភាពវិញមិនបាច់និយាយទេ ស្រឡាញ់ប្លង់ណា…ទេសភាពបែបណា…ជាមួយមុខងារ FlexCam Mode ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 និង Galaxy Z Flip4 ពិតជាផ្ដល់នូវគុណភាពញាក់តែម្ដងធានាថាមិនឱ្យខកបំណងនោះទេ! ព្រោះមុខងារ FlexCam Mode ចង់ថតប្លង់ពីក្រោម ប្លង់ពីលើ ដឹងតែផលិតរូបភាពចេញមកបានច្បាស់ល្អ សាច់រូបភាពម៉ដ្ឋស្អាត ទាក់ទាញ និងទាក់ចិត្តអ្នកមើលជាក់ជាមិនខាន។

និយាយទៅស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ទាំង 2ដួងនេះគឺជាប្រភេទស្មាតហ្វូនដែលលេចធ្លោខ្លាំង និងទទួលបានការគាំទ្រច្រើនមែនទែនដោយវាត្រូវបានរចនាឡើងយ៉ាងល្អបំផុត…ខ្លាំងបំផុត…និងស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តម៉ាស៊ីនដែលដំណើរការលឿនកប់…ថ្មកាន់បានយូរ…អេក្រង់ធំភ្លឺច្បាស់…កាមេរ៉ាថតក៏ស្អាតគ្រប់ប្លង់ទៀត…ពិតជាកម្ររកបានណាស់…!

នាមជាស្មាតហ្វូនដ៏ល្អប្រណិតរបស់ក្រុមហ៊ុន សាមសុង ទៅហើយ..ខ្លាំងនៅតែខ្លាំងមែន…!! ធម្មតាទេស្មាតហ្វូនដែលមានគុណភាពល្អជាងគេ…ទំនើបទាន់សម័យ…ហើយតម្លៃសមរម្យជាងគេទៀតនោះលក់ដាច់ខ្លាំង និងមានការគាំទ្រយ៉ាងសម្បើមបែបនេះគឺពិតជាស័ក្តិសមណាស់…!!

ដូច្នេះកុំឡើយបង្អង់យូរទៀត…! ថាមិនត្រូវអាចនឹងអស់ពីស្តុកមុនកំណត់ក៏ថាបានដែរ…! មែនណា៎…អត់និយាយលេងទេ…! ឱ្យតែនៅអល់អែកច្រើន…ដឹងតែអត់ទាន់ប្រូម៉ូសិនដ៏ពិសេសនេះទៀតហើយ…!

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!  

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ក្រុមហ៊ុន Smart Axiata លើកទឹកចិត្តអតិថិជន ឱ្យចូលរួមជួយកុមារ ដែលមានជំងឺមហារីក

0

ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា កំពុងលើកទឹកចិត្តអតិថិជន របស់ខ្លួនឱ្យចូលរួមគាំទ្រ ក្នុងការឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈយុទ្ធនាការ “រត់ជាមួយសាយ៖ ៤០០.០០០ជំហាន” របស់សិល្បករដ៏ល្បីឈ្មោះលោក អួន បឋម ហៅ «សាយ» ដែលត្រូវបានគេមើលឃើញថា ជាការត់រៃអង្គាសថវិកា ដ៏ល្បីមួយពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកា សម្រាប់មន្ទីរពេទ្យកុមារអង្គរ។

កាលពីខែមុន ក្រុមហ៊ុន Smart Axiata បានសមការបរិច្ចាគថវិកា 10,000 ដុល្លារ ហើយទោះបីជា Sai បានបញ្ចប់រួចហើយក៏ដោយ ក៏យុទ្ធនាការនេះបើកសម្រាប់ការបរិច្ចាគរហូតដល់ពាក់កណ្តាលខែវិច្ឆិកានេះ។ ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Smart Axiata ក៏បានចូលរួមវិភាគទានចំនួន ១ម៉ឺនដុល្លារផងដែរដល់យុទ្ធនាការ “រត់ជាមួយសាយ” ដែលបានរៃអង្គាសប្រាក់ចំនួន ៥សែនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ក្នុងឱកាសនោះ លោក សាយ បានរត់ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ថ្ងៃ។

និយាយអំពី “រត់ជាមួយសាយ៖ ៤០០.០០០ជំហាន” លោក សាយ បានថ្លែងថា៖ «ជំងឺមហារីកគឺជាជំងឺដ៏គួរឱ្យភ័យខ្លាចដែលប៉ះពាល់ដល់កុមារកម្ពុជាជាច្រើន។ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកដែលមានលទ្ធភាព សូមជួយបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយយើងដោះស្រាយបញ្ហានេះក្នុងនាមកុមារទាំងអស់។ ការបរិច្ចាគទាំងអស់នឹងចូលទៅក្នុងគណនីធនាគាររបស់មន្ទីរពេទ្យដោយផ្ទាល់»។

សម្រាប់យុទ្ធនាការ “រត់ជាមួយសាយ” ឆ្នាំ២០២២ នេះ លោក សាយ មានគោលបំណងរៃអង្គាសប្រាក់ឱ្យបាន ១សែនដុល្លារដើម្បីជួយមន្ទីរពេទ្យនេះ។ យុទ្ធនាការនេះគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យសាធារណជនបន្តបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរ បើទោះបីជាគាត់បានបញ្ចប់ការរត់របស់គាត់ក៏ដោយ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ យើងជឿជាក់លើការបង្កើនការយល់ដឹងឲ្យកាន់តែរឹងមាំ ដើម្បីជួយគាំទ្រដល់កុមារកម្ពុជាដែលត្រូវការជំនួយ។ លោកSai គឺជាគំរូមួយរូបដែលសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីបុព្វហេតុដ៏ល្អ ហើយក្រុមហ៊ុន Smart Axiata មានកិត្តិយសក្នុងការចាប់ដៃគូជាមួយគាត់ និងមន្ទីរពេទ្យកុមារអង្គរ ក្នុងការបន្តគោលដៅដ៏គួរឱ្យកោតសរសើរនេះ។។ យើងនៅក្រុមហ៊ុន Smart Axiata មានសេចក្តីសោមនស្សរីករាយដែលអាចចូលរួមចំណែកក្នុងបុព្វហេតុដ៏មានតម្លៃនេះ ហើយយើងបានធ្វើឲ្យមានភាពងាយស្រួលសម្រាប់អតិថិជនរបស់យើង ក្នុងការចូលរូមបរិច្ឆាគតាមលទ្ធភាពដែលពួកគេមានដោយប្រើប្រាស់លេខកូដរបស់យើង»។

បន្ថែមពីលើការបរិច្ចាគរបស់ខ្លួន ក្រុមហ៊ុន Smart Axiata ក៏កំពុងលើកទឹកចិត្តដល់អតិថិជនរបស់ក្រុមហ៊ុនទាំងអស់ឱ្យចូលរួមបរិច្ចាគដោយប្រើលេខកូដដូចខាងក្រោម៖
បរិច្ចាគ ៥០សេន ចុច 174550#
បរិច្ចាគ ១ដុល្លារ ចុច 1745100#
បរិច្ចាគ ២ដុល្លារ ចុច 1745200#
បរិច្ចាគ ៥ដុល្លារ ចុច 1745500#

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរបានមានប្រសាសន៍ថា៖ «ពួកយើងនៅមន្ទីរពេទ្យកុមារអង្គរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ក្រុមហ៊ុន Smart Axiata ហើយក៏សូមថ្លែងអំណរគុណផងដែរដល់អតិថិជនរបស់ក្រុមហ៊ុន Smart Axiata។ ជំងឺមហារីកគឺជាជំងឺដ៏គួរឲ្យភ័យខ្លាចដែលប៉ះពាល់ដល់កុមារក៏ដូចជាមនុស្សពេញវ័យ។ ជំងឺនេះទាមទារនូវបច្ចេកទេសស្មុគស្មាញ រួមទាំងការវះកាត់ ការព្យាបាលដោយប្រើគីមី ការព្យាបាលដោយឡាស៊ែរ ការចាក់បង្កកជាលិកា និងការគ្រប់គ្រងការឈឺចាប់ ដែលទាំងអស់នេះអាចចំណាយប្រាក់ច្រើន។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការគាំទ្រ ដើម្បីធានាថាកុមារ កម្ពុជាទាំងអស់ដែលមានជំងឺមហារីក មិនថាអ្នកមាន ឬអ្នកក្រ អាចទទួលបានការព្យាបាលដែលពួកគេត្រូវការ»។

យុទ្ធនាការ “រត់ជាមួយសាយ”ក៏បានបំផុសគំនិតអ្នកបង្កើតមាតិការនិងបញ្ចេញមតិលើអ៊ីនធឺណិត(KOL)របស់ក្រុមហ៊ុន Smart Axiata ដូចជា– Lin Vee, Soy Senghour, Rainnie Dara, Reachny Kim, Sopheareach Vee, Jasmine Vee, Yaro, and Khmera មកចូលរួមរួមរត់ជាមួយគាត់ផងដែរ។

Sopheareach Vee បាននិយាយថា “សាយ មានភាពក្លាហានក្នុងការរត់ពីភ្នំពេញទៅសៀមរាប។ គាត់បំផុសគំនិតខ្ញុំឲ្យចេះជួយមនុស្សដែលខ្វះខាត។ គាត់បានរត់ទៅជួយសង្គ្រោះកុមារពីជំងឺមហារីក។ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ហើយខ្ញុំប្ដេជ្ញាថានឹងផ្តល់ឲ្យសង្គមវិញដូចដែល សាយ ធ្វើ»។

លោក សាយ ក៏ថ្លែងអំណរគុណដល់យុវជន និងអ្នករត់ផ្សេងទៀតផងដែរដែលបានចូលរូមរត់ជាមួយគាត់ ដើម្បីផ្សព្វផ្សាយបុព្វហេតុនៃការរៃអង្គាសថវិកានេះ។ ការរត់របស់លោក សាយ ពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបបានចំណាយពេល ៩ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២។

លោក សាយ បានបន្ថែមថា៖ «វាពិតជាល្អណាស់ដែលឃើញក្រុមហ៊ុនធំៗនៅកម្ពុជាដូចជាក្រុមហ៊ុន Smart Axiata គាំទ្រយ៉ាងខ្លាំងដល់គំនិតផ្តួចផ្តើមដូចជាយុទ្ធនាការរបស់ខ្ញុំ ដែលជួយឱ្យប្រជាជនកម្ពុជាមានឱកាសជួយដល់អ្នកដែលមិនសូវមានសំណាងដូចខ្លួន ជាពិសេសកុមារ»។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ
www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

-ចប់-

អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

CDC អនុម័តគម្រោងបង្កើតរោងចក្រ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ នៅស្រុកកៀនស្វាយ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន RUNSING KNITTING INTERNATIONAL CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ១១០ អគារលេខ ៥-៦-៧-៨ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៨៦កន្លែង។

កម្ពុជាទទួលបាន ភ្ញៀវទេសចរ ២លាន៥សែននាក់ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូក

ភ្នំពេញ៖ នាឱកាសថ្ងៃឈប់រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវនឹងថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប២,៥៧៨,៨៣៨នាក់ ក្នុងនោះភ្ញៀវជាតិ ២,៥៤៥,១៦១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៦៧៧នាក់។

ស្ថិតិប្រចាំថ្ងៃ រួមមាន៖

ថ្ងៃទី១ទទួលបានភ្ញៀវសរុប៧៥៦,១៩០នាក់។
ថ្ងៃទី២ទទួលបានភ្ញៀវសរុប១,០៦៦,១១៣នាក់។
ថ្ងៃទី៣ទទួលបានភ្ញៀវសរុប៧៥៦,៥៣៥នាក់។

ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
ខេត្តកំពត ៥៨៨,៥០៦នាក់ ,ខេត្តព្រះសីហនុ ៤៩៤,៩១៩នាក់ ,ខេត្តសៀមរាប ៣០៩,៥០៣នាក់ ,ខេត្តត្បូងឃ្មុំ ២៣៣,៩៩៥នាក់
ខេត្តកំពង់ស្ពឺ ២៣៣,១៥៧នាក់ ,រាជធានីភ្នំពេញ ១៦៦,០៨៦នាក់ ,ខេត្តបាត់ដំបង ៩៨,៦៥៥នាក់ ,ខេត្តកែប ៩១,៣០៤នាក់។

តួលេខខាងលើមានការកើនឡើង១៨៣.៣៤% បើធៀបនឹងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២១។
នាឱកាសថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តត្បូងឃ្មុំបានរៀបចំពិធីបុណ្យអុំទូកក្នុងមូលដ្ឋានរបស់ខ្លួនដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន ខណៈដែលបណ្តាខេត្តមួយចំនួនផ្សេងទៀតបានរៀបចំរួចហើយ។

ដោយឡែក បណ្តាខេត្តផ្សេងទៀតដែលមិនមានការរៀបចំពិធីបុណ្យអុំទូក រដ្ឋបាលខេត្តបានរៀបចំជាកម្មវិធីតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ថា ចរាចរណ៍នៅតាមដងផ្លូវជាតិសំខាន់ៗ រួមទាំងផ្លូវល្បឿនលឿនទៅកាន់ខេត្តព្រះសីហនុ មានការមមាញឹកខ្លាំង និងមានការកកស្ទះដោយអន្លើៗនៅតាមទីតាំងមួយចំនួន។

បើតាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅនានា ត្រូវបានភ្ញៀវស្នាក់នៅពេញស្ទើរ១០០% ស្របពេលដែលចរន្តភ្ញៀវទេសចរមានសភាពផុសផុលនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេស។
រដ្ឋបាលរាជធានី-ខេត្ត គណៈបញ្ជាការឯកភាព និងមន្ទីរជំនាញបានចាត់តាំងកម្លាំងសម្រួលចរាចរណ៍ និងថែរក្សាសន្តិសុខ សណ្តាប់ធា្នប់នៅតាមទីប្រជុំជន និងគោលដៅទេសចរណ៍សំខាន់ៗ បើទោះបីអាកាសធាតុមានភ្លៀងធ្លាក់ដោយកន្លែងក៏ដោយ៕