Home Blog Page 78

មិត្តហ្វូន អភិវឌ្ឍផ្នែកឌីជីថល​យ៉ាងខ្លាំងក្លា និងជំរុញតួនាទីនាំមុខគេរបស់ខ្លួន ​នៅក្នុងការកសាង​សង្គម​ឌីជីថល នៅកម្ពុជា

0

ក្នុងនាមជាអ្នកត្រួយត្រាយផ្លូវមុនគេ ​នៅក្នុង​ការអភិវឌ្ឍវិស័យឌីជីថល​នៅកម្ពុជា មិត្តហ្វូន​បន្ត​វិនិយោគ​បន្ថែមទៀត ​លើ​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បណ្ដាញទូរគមនាគមន៍​ ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​បំផុត ដូចជា Narrowband, IoT, Big Data, AI, … និង​តំបន់គ្របដណ្ដប់​សេវាធំជាងគេបំផុត ។

ក្រុមហ៊ុនមិត្តហ្វូន ដែលជា​ម៉ាកយីហោ​មួយរបស់​ Viettel Group បច្ចុប្បន្ន គឺជា​ក្រុមហ៊ុនអាជីវកម្ម​មួយ ​ក្នុងចំណោមក្រុមហ៊ុននានា​ដែល​បានផ្ដល់វិភាគទាន ច្រើន​បំផុត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​សង្គម​កម្ពុជា ។ ក្រុមហ៊ុន​ស្ថិតក្នុងចំណោម​សហគ្រាស​កំពូលៗទាំង ៥ ដែល​បាន​រួមចំណែក​វិភាគទាន​ ច្រើន​បំផុត​ដល់​ថវិការដ្ឋ​របស់កម្ពុជា ក្នុងទឹកប្រាក់​ជាង ៨៤៤លានដុល្លារអាមេរិក ។

បន្ទាប់ពីមានវត្តមាន​អស់រយៈពេលជាង ១៦ឆ្នាំ​នៅកម្ពុជា មិត្តហ្វូន​បាន​ក្លាយជា​ម៉ាកយីហោ​លេខ​១ នៅក្នុង​វិស័យ​ទូរគមនាគមន៍ ដោយមាន​អ្នកប្រើប្រាស់​ជាង ៩លាននាក់ ដែលស្មើនឹង​ ៤៣% នៃ​ចំណែក​ទីផ្សារទូរគមនាគមន៍ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលមានចលនា​ កើនឡើង​យ៉ាងគំហុក​នៅក្នុង ​វិស័យឌីជីថល មិត្តហ្វូនកំពុងដើរតួនាទី​នាំមុខគេ​ នៅក្នុង​ការ​អភិវឌ្ឍ​វិស័យឌីជីថល ​នៅ​កម្ពុជា ។

ម៉ាកសញ្ញានាំមុខគេរបស់មិត្តហ្វូន

នៅកម្រិត​ផ្ទៃក្នុង ក្រុមហ៊ុន​បាន​កសាង ​និងអនុវត្ត​ប្រព័ន្ធ​អេកូឡូស៊ីឌីជីថល ដ៏ទូលំទូលាយមួយ​ជាមួយនឹង​ សកម្មភាព​ទីផ្សារ លក់ និង​អតិថិជន ។ បច្ចុប្បន្ន បុគ្គលិក​និយោជិត​របស់​មិត្តហ្វូន ​អាច​លក់​ទំនិញ​ពី​កម្មវិធី mBCCS App, គ្រប់គ្រង​និង​ធ្វើបច្ចុប្បន្នភាពរូបភាព​ពីកម្មវិធី mStation App ។ ទីតាំង​លក់​របស់ មិត្តហ្វូន ១០០% ឥឡូវនេះ បានប្រើប្រាស់​ mDealer App ដើម្បីអាប់ដែត​ព័ត៌មាន​និង​ស្កេន​ SIM ។ កម្មវិធី​ដែលមាន​សកម្មភាព​ទីផ្សារ លក់ និង​ថែទាំ​អតិថិជន។ ​មិត្តហ្វូន ទទួលបានចំនួនអ្នក​ subscribers និង អ្នកតាមដាន (followers) ជាង ១០លាននាក់ នៅលើ​បណ្ដាញ​សង្គម​ Facebook, YouTube, Tiktok, Telegram និង CamID ។

សម្រាប់សេវាកម្ម​ផ្ដល់ទៅ​ឱ្យអតិថិជន​ខាងក្រៅ មិត្តហ្វូន​អនុវត្ត​យុទ្ធសាស្ត្រ​ បរិវត្តកម្មឌីជីថលជាច្រើន នៅក្នុង​ចម្រុះ​វិស័យ ។ នៅកម្រិត​រដ្ឋាភិបាល មិត្តហ្វូន​បានចុះ​ហត្ថលេខា ​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ ​គ្រប់ជ្រុងជ្រោយ​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​បរិវត្តកម្មឌីជីថល​ ជាមួយ​ក្រសួង​ភាគច្រើន​បំផុត ក្នុង​នោះ​រាប់បញ្ចូលជាពិសេស ​ទាំង​គម្រោងសំខាន់ៗ ជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួង​សុខាភិបាល និង​ក្រសួង​ហិរញ្ញវត្ថុ ។

នៅក្នុងសហគមន៍ធុរកិច្ចវិញ មិត្តហ្វូន​គឺជា​អង្គភាពដំបូងគេបំផុត ​ដែល​បាន​បង្កើតនូវ​​បណ្ដាញ​កម្មវិធី បច្ចេកវិទ្យា​ព័ត៌មាន ដើម្បីជួយដល់​ក្រុមហ៊ុននានា ​តភ្ជាប់ជាមួយគ្នាទៅវិញទៅមក និងផ្ដល់​ឧបករណ៍គាំទ្រធុរកិច្ច ជាពិសេស ក្នុងអំឡុងពេល​នៃជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដោយ​ក្នុង​នោះ ដំណោះស្រាយ​ B2B ដំណោះស្រាយឌីជីថល និង​ដំណោះស្រាយ​បច្ចេកវិទ្យា​ព័ត៌មាន​ ហិរញ្ញវត្ថុ​ឌីជីថល រួមចំណែក​ដល់​ទៅជាង ១០% នៃ​ចំណូលសរុប ។

សម្រាប់អតិថិជន​ជាបុគ្គលវិញ មិត្តហ្វូន​សម្រេចបានអត្រា​អតិថិជន​ ប្រើប្រាស់ទិន្នន័យអ៊ីនធឺណិត ដល់ទៅ ៩១% ដោយក្នុងនេះ ៩៥% គឺជាអតិថិជន 4G ។ កម្មវិធី CamID របស់​មិត្តហ្វូន ដែលបាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពីខែមេសា ឆ្នាំ​២០២១ មានចំនួនទាញ​យក​និង​ដំឡើង​កម្មវិធីនេះសរុប ៥លានដង ក្នុងនោះ​មាន​អ្នកប្រើប្រាស់ជាប្រចាំ ១លាននាក់ ។ កម្មវិធីនេះ​មានបំណង​ផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​នូវ​ ID មួយ ហើយ​មិនមែន​តែអតិថិជន​មិត្តហ្វូន ​ប៉ុណ្ណោះនោះទេដែលអាច​ប្រើប្រាស់​កម្មវិធី CamID នេះ អតិថិជន​ដែលប្រើបណ្ដាញ របស់ក្រុមហ៊ុន​ដទៃទៀតក៏អាច ចុះ​ឈ្មោះ​ប្រើកម្មវិធីនេះបានដែរ ។ ប្រជាជន​អាច​ធ្វើ​កិច្ចការ រដ្ឋបាល​សាធារណៈ​នានា ដូចជា សំបុត្រ​កំណើត បណ្ណ​បើកបរ ។ល។ នៅក្នុង​កម្មវិធី CamID នេះបាន ។

eMoney របស់​មិត្តហ្វូន គឺជា​ e-wallet ដ៏ធំជាងគេបំផុត​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មានអតិថិជន​ ប្រើប្រាស់ជាប្រចាំជាង ៨០០.០០០នាក់ ។

ភាពខ្ទរខ្ទារដើម្បីបង្កើតការផ្លាស់ប្ដូរ

ជាមួយនឹងលទ្ធផល សម្រេចបានទាំងអស់នេះ មិត្តហ្វូន​ត្រៀមនូវ​ផែនការយុទ្ធសាស្ត្រ ​ដើម្បី​ប្រែក្លាយ​ខ្លួន​ពី​ក្រុមហ៊ុនទូរគមនាគមន៍សុទ្ធសាធទៅជា ក្រុមហ៊ុន​ទូរគមនាគមន៍​-បច្ចេកវិទ្យាឌីជីថល ជាមួយនឹង​ទស្សនវិស័យ «ភាពខ្ទរខ្ទារដើម្បី​បង្កើត​ការផ្លាស់ប្ដូរ» ដើម្បីអនុវត្ត​បេសកកម្ម​​ “កសាងសង្គមឌីជីថល”។

សារៈសំខាន់​នៃ​បរិវត្តកម្ម​ឌីជីថល ​ត្រូវបាន​បញ្ជាក់​នៅក្នុងអំឡុងពេល ​ជំងឺឆ្លងរាតត្បាតកូវីដ-១៩ ហើយ​មិត្តហ្វូន​ក៏បានដើរ​តួនាទីនាំមុខគេនៅក្នុងការផ្ដល់​ ដំណោះស្រាយឌីជីថល ​ដើម្បីដោះស្រាយ​នូវ​រាល់​បញ្ហាលំបាកៗ សម្រាប់សង្គមកម្ពុជា ផងដែរ ។

នៅឆ្នាំ២០២០ នៅពេល​ជំងឺរាតត្បាតកូវីដ-១៩​បាន​ផ្ទុះឡើង មិត្តហ្វូន​បានផ្ដល់ភ្លាមៗ​នូវ​ទិន្នន័យ​ អ៊ីនធឺណិតដោយ​ឥត​គិតថ្លៃ ដល់​សិស្សានុស្សិស​ទាំងអស់ ​ដែល​ចូល​ប្រើ​គេហ​ទំព័រ​រៀនតាមអនឡាញ។ ក្រុមហ៊ុន​ក៏បាន​ផ្ដល់​ការបញ្ចុះថ្លៃ​ ៥០% នូវ​ថ្លៃ​ដំឡើង​អ៊ីនធឺណិត​សម្រាប់ សិស្សនិងគ្រូផងដែរ និង​ផ្ដល់​ការគាំទ្រ​ដោយ​ឥតគិតថ្លៃ ​ដល់​ហេដ្ឋារចនា​សម្ព័ន្ធ​ទូរគមនាគមន៍​ ព្រមទាំង​កម្មវិធីរៀនតាម​អនឡាញ​នានា ​ដែលមាន​ទំហំ​អ្នកប្រើប្រាស់​ដល់ទៅ ៥០០.០០០នាក់ ។

នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ មិត្តហ្វូន​ផ្ដល់ការគាំទ្រ​ដល់​ ក្រសួង​សុខាភិបាល​កម្ពុជា​ ដើម្បី​ផ្ញើចេញ​នូវ​​សារ​ជាអក្សរ​ ដោយ​ឥតគិតថ្លៃ​ដើម្បី​ផ្ដល់​បច្ចុប្បន្នភាព​អំពី​ ស្ថានភាព​ជំងឺដល់ប្រជាជន និងផ្ដល់​កញ្ចប់​ពិសេស​ដោយ ​ឥតគិតថ្លៃ​សម្រាប់​បុគ្គលិក​ និង​វេជ្ជបណ្ឌិត និងអ្នកទាំងឡាយដែលស្ថិតនៅ​ជួរមុខ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺរាតត្បាត ។

ទន្ទឹមនឹងនេះ​ដែរ ប្រជាជន​កម្ពុជា​ក៏ត្រូវបានផ្ដល់​ឱ្យ នូវ​សេវាកម្មថ្មីៗជាច្រើនទៀត សម្រាប់​ការប្រើប្រាស់​នៅតាមផ្ទះ និង​រង្វាន់​លើកទឹកចិត្ត​នៅពេល​បញ្ចូល ​ទឹកប្រាក់​ដោយប្រើកម្មវិធី eMoney ប្រតិបត្តិការ​តាម​ប្រព័ន្ធ e-wallets ដើម្បីកាត់បន្ថយការធ្វើដំណើរ និង​ប្រតិបត្តិការ​សាច់ប្រាក់ ។

លោក កាវ ម៉ាញ ឌឹក (Cao Manh Duc) អគ្គនាយក​ក្រុមហ៊ុន មិត្តហ្វូន បាន​មានប្រសាសន៍​ដូច្នេះថា៖ «នៅបណ្ដាឆ្នាំខាងមុខ ក្រៅពីវិស័យនានាដែល​បានក្លាយជា ភាពខ្លាញ់របស់ក្រុមហ៊ុនរួចហើយ យើង​នឹង​ផ្លាស់ប្ដូរ​ការផ្ដល់​ សេវាកម្ម​ទៅរក​វិស័យ​ថ្មីៗ​បន្ថែមទៀត ដូចជា អាជីវកម្ម​អនឡាញ និង​ភ័ស្តុភារ, ចរាចរណ៍​ឆ្លាតវៃ, សុខាភិបាល, ការអប់រំ​ឆ្លាតវៃ, ការធ្វើដំណើរ​បែបឌីជីថល​ឆ្លាតវៃ, ហ្គេម/eSport, ឆ្នោត​អេឡិចត្រូនិក, ទូរទស្សន៍ Pay TV (OTT TV)…» ។

ដើម្បី​បំពេញ​កិច្ចការទាំងអស់​នេះ មិត្តហ្វូន​ពឹងផ្អែក​លើ​ភាពខ្លាំង​ នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថលរបស់ខ្លួន ហើយ​ក្នុងនាម​ជា​អ្នកត្រួសត្រាយ​ផ្លូវមួយនៅក្នុង ការធ្វើ​បរិវត្តកម្ម​ឌីជីថល​នៅកម្ពុជា មិត្តហ្វូន នឹង​បន្ត​វិនិយោគលើ​ការ ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ បណ្ដាញ​ទូរគមនាគមន៍​បន្ថែមទៀត ជាមួយនឹងបច្ចេកវិទ្យា​ទំនើបបំផុត ដូចជា 5G, Narrowban IoT, Big Data, AI និង​វិសាលភាពគ្របដណ្ដប់ ​សេវាធំទូលាយ​ជាង​គេបំផុត ។

«អាជីវកម្មផ្សារភ្ជាប់ជាមួយ នឹងទំនួលខុសត្រូវសង្គម»

សកម្មភាពអាជីវកម្ម​ប្រកបដោយ​ និរន្តរភាពនិងប្រសិទ្ធភាពរបស់​ក្រុមហ៊ុន​ មិត្តហ្វូន បាន​បង្កើត​នូវការងារ​ដែលមានស្ថិរភាព​សម្រាប់​មនុស្ស​ជាង ៣០០០នាក់ ជាមួយនឹងប្រាក់ចំណូលមធ្យមជាង ៨០០ដុល្លារ​ក្នុង​មួយខែ និង​ការងារ​ប្រយោល​សម្រាប់មនុស្ស​ជាង ៣០.០០០នាក់​ថែមទៀត ។

ក្រុមហ៊ុន មិត្តហ្វូន ក៏ចូលរួមចំណែក​យ៉ាងសកម្ម ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា​ផងដែរ នៅក្នុង​ការ​ជួយ​ឧបត្ថម្ភគាំទ្រ​និងសកម្មភាពមនុស្សធម៌នានា ។ ក្រុមហ៊ុន​បានរៀបចំ​សកម្មភាព​ឧបត្ថម្ភ​ និងអភិវឌ្ឍន៍​សហគមន៍ជាច្រើន ដូចជា កម្មវិធី​«បេះដូង​សម្រាប់កុមារ» ដើម្បីជួយកុមារក្រីក្រ​ទទួលបាន​ ការវះកាត់​ព្យាបាល​ ជំងឺបេះដូង​ដោយឥតគិតថ្លៃ, កាត់បន្ថយ​ថ្លៃ​និងជួយគាំទ្រ​ដល់​សិស្ស​រៀនតាមអនឡាញ, ផ្ដល់​សេវាអ៊ីនធឺណិត​ដោយ​ ឥតគិតថ្លៃ​ដល់​មន្ទីរពេទ្យ​ និង​វិស័យសុខាភិបាល, សហការជាមួយ​ស្ថានីយ​ទូរទស្សន៍​បាយ័ន ដើម្បីរៀបចំកម្មវិធី «នេះមិនមែនជាសុបិន» ដែលជាកម្មវិធីមួយ​សម្រាប់ប្រជាជន​កម្ពុជា ស្វែងរក​សាច់ញាតិ ​ដែលបាន​បែកគ្នា; ផ្ដល់​ការឧបត្ថម្ភគាំទ្រ​ដល់​​ការ ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​ លីគកំពូលកម្ពុជា (Cambodia Premier League) … ជាមួយនឹង​ការចូលរួម​វិភាគ​ទាន​ដល់ ​សង្គម​កម្ពុជា​ក្នុង​ទឹកប្រាក់សរុប ១១៧លានដុល្លារអាមេរិក ។

លោក កាវ ម៉ាញ ឌឹក (Cao Manh Duc) អគ្គនាយក មិត្តហ្វូន បានចែករំលែក​ដូច្នេះថា «ជាមួយ មិត្តហ្វូន ការស្ម័គ្រចិត្ត​គឺ​ផុសចេញពី​បេះ​ដូង​ដែល​បើកទូលាយ និងស្មោះត្រង់​ចំពោះសហគមន៍ ។ នេះគឺជា​ផ្នែក​មួយ​ដែល​មិន​អាច​ កាត់ថ្លៃបាន​នៃទិសដៅអាជីវកម្មរបស់​ក្រុមហ៊ុន ក្នុងការបង្កើត​ការអភិវឌ្ឍ​ប្រកប​ដោយ ចីរភាព​សម្រាប់​ក្រុមហ៊ុននានា​ នៅក្នុង​យុគសម័យថ្មីនេះ ។ ស្របពេលជាមួយគ្នានេះ​ដែរ វា​ក៏ជាភ័ស្តុតាង​បញ្ជាក់អំពី​អារម្មណ៍ល្អ ការយកចិត្តទុកដាក់ និងការចែករំលែក​របស់ប្រជាជនវៀតណាម​ចំពោះ​កម្ពុជា ដោយរួមចំណែក​រឹតបន្តឹង​នូវ​ ទំនាក់ទំនងមិត្តភាព ​រវាងប្រទេសទាំងពីរ ​វៀតណាម-កម្ពុជា៕

ដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម និងការពិនិត្យការងារជាមួយក្រុមហ៊ុន Viettel Cambodia

0

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) កាលពីថ្ងៃទី0៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានជួបពិភាក្សាការងារនៅក្រុមហ៊ុន Metfone ដែលជាម៉ាកយីហោរបស់ក្រុមហ៊ុនសមាជិក Viettel Group នៅកម្ពុជា។ ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននៃប្រទេសទាំងពីរផងដែរ។ នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុនមិត្តហ្វូន បានរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីលទ្ធផលនៃសកម្មភាពផលិតកម្ម និងអាជីវកម្ម ក៏ដូចជាការរួមចំណែក សេដ្ឋកិច្ចសង្គមដល់កម្ពុជា បន្ទាប់ពីអាជីវកម្មនេះមានវត្តមាន នៅកម្ពុជាអស់រយៈពេល ១៣ឆ្នាំ។

បច្ចុប្បន្ន មិត្តហ្វូន គឺជាប្រតិបត្តិករទូរគមនាគមន៍ដ៏ធំបំផុត នៅកម្ពុជាទាក់ទងនឹងអតិថិជន ប្រាក់ចំណូល និងបណ្តាញដែលមានចំណែកទីផ្សារ ៤៥% ដែលមានអតិថិជនជាង ៩ លាននាក់ និងចំណែកទីផ្សារ ៦០% នៅក្នុងចំនួនស្ថានីយ៍ទូរស័ព្ទចល័ត។ សូមជម្រាបថា ទោះបីជាឧស្សាហកម្មទូរគមនាគមន៍ ពិភពលោកមានការកើនឡើងក៏ដោយ មិត្តហ្វូន នៅតែបន្តរក្សាសន្ទុះនៃ កំណើនរបស់ខ្លួនទាក់ទងនឹងប្រាក់ចំណូល និងប្រាក់ចំណេញ ហើយមានតម្លៃរហូតដល់ ១ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ មិត្តហ្វូន គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមអ្នកបង់ពន្ធធំជាងគេទាំងប្រាំ សម្រាប់រដ្ឋាភិបាល ក្នុងប្រទេសកម្ពុជា។

ម្យ៉ាងវិញទៀត មិត្តហ្វូន បានធ្វើបទបង្ហាញអំពី ការរួមចំណែករបស់ខ្លួនចំពោះសង្គម និងប្រជាជនកម្ពុជាតាមរយៈសកម្មភាព សហគមន៍ដូចជាភាពជាសកលនៃ សេវាទូរគមនាគមន៍នៅកម្ពុជា ដែលរួមចំណែកធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយក្នុងចំណោមតំបន់ ដែលមានការរីកចម្រើនលឿនបំផុត ក្នុងពិភពលោកជម្រាបជូន លោកនាយករដ្ឋមន្ត្រីផងដែរ។ លើលពីនេះ សេវាគ្របដណ្តប់ និងល្បឿន 4G ល្អបំផុតនៅអាស៊ីអាគ្នេយ៍ អត្រាអតិថិជនប្រើប្រាស់ ទិន្នន័យឈានដល់ ៩១% ដែលក្នុងនោះ ៩៥% ជាអតិថិជន 4G ស្រដៀងទៅនឹងប្រទេសអភិវឌ្ឍន៍ដូចជា កាណាដា សហរដ្ឋអាមេរិក អាល្លឺម៉ង់ ជាដើម។ ពិសេសបានបង្កើតឱកាសការងារ ដល់ប្រជាជនកម្ពុជា ជាង៣ម៉ឺននាក់ ទទួលបានប្រាក់ចំណូល ជាមធ្យមខ្ពស់ជាងមធ្យមភាគជាតិ។ ក្រុមហ៊ុនក៏តែងតែអមដំណើរ ជាមួយរដ្ឋាភិបាល ក៏ដូចជាប្រជាជនវៀតណាម និងកម្ពុជាក្នុងសកម្មភាពស្ម័គ្រចិត្ត។

ជាមួយគ្នានេះ មិត្តហ្វូន ក៏បានត្រួសត្រាយឲ្យមានបំលាស់ប្តូរ ប្រព័ន្ធឌីជីថលសម្រាប់រដ្ឋាភិបាល និងក្រសួងនានា នៅប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ មិត្តហ្វូនបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយក្រសួងស្ទើរតែទាំងអស់ ជាមួយរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ ក្នុងនោះរួមទាំងគម្រោងសំខាន់ៗ ជាពិសេសជាមួយក្រសួងសុខាភិបាល ក្រសួងអប់រំ និងប្រព័ន្ធអេកូឡូស៊ីអប់រំរបស់ មិត្តហ្វូនបានគ្របដណ្តប់សាលារៀនជាង ៣០០ នៅទូទាំងប្រទេស ជាមួយសិស្សជាង ៤៥ម៉ឺននាក់ និងទទួលបានអត្ថប្រយោជន៍ជាច្រើនពីសិក្សាតាមប្រព័ន្ធឌីជីថល។ ចំណែកនៅក្នុង វិស័យហិរញ្ញវត្ថុឌីជីថល eMoney របស់ Metfone បច្ចុប្បន្ននេះគឺជា e-wallet ដែលបានដើរតួនាទីដ៏ធំបំផុតនៅប្រទេសកម្ពុជា ដែលមានអតិថិជនជាង៨សែននាក់។ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចឌីជីថលកម្ពុជា មិត្តហ្វូនបានកសាង ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលធានាថា ៩៥% នៃប្រជាជនគ្រប់ច្រកល្ហកនៅកម្ពុជា អាចប្រើប្រាស់សេវាទូរគមនាគមន៍ បានយ៉ាងងាយស្រួល។

នៅក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក លោក ផាម មិញជិញ (Pham Minh Chinh) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលមិត្តហ្វូនសម្រេចបាន រួមចំណែកលើកកម្ពស់ទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បានកាន់តែយូរអង្វែង និងនិរន្តរភាព។ ជាមួយគ្នានេះ វៀតណាមបានរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតការងារ ធានាសន្តិសុខសង្គមដល់កម្ពុជាផងដែរ។

លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់ថា មិត្តហ្វូនគួរតែបន្តលើកកម្ពស់តួនាទី របស់ខ្លួនជាស្ពានដ៏សំខាន់ រួមចំណែកក្នុងការជំរុញ ពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរឲ្យបានកាន់តែល្អប្រសើរ ហើយក្នុងកិច្ចសហប្រតិបត្តិការនេះ ក៏នឹងធ្វើឲ្យមិត្តហ្វូនមានកន្លែង កាន់តែល្អប្រសើរដើម្បី ធ្វើប្រតិបត្តិការបន្ថែមទៀត។ ក្នុងនោះការរួមចំណែកជំរុញបដិវត្តន៍ ឧស្សាហកម្មជំនាន់ទី៤ រវាង កម្ពុជា និងវៀតណាម បានធ្វើឲ្យសន្តិសុខសង្គម កាន់តែល្អប្រសើរឡើងក្នុងស្មារតី “ផលប្រយោជន៍រួម ហានិភ័យរួម”។

លោក Tao Duc Thang ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Viettel Group បានមានប្រសាសន៍ថា៖ “ខណៈពេលកំពុងតែមានការ វិនិយោគនៅបរទេស ទោះបីជាមានឧបសគ្គច្រើនក៏ដោយក៏ Viettel Group តែងតែបន្តដំណើរការ វិនិយោគនៅបរទេស” ហើយប្តេជ្ញាចិត្តជានិច្ច ក្នុងការត្រួសត្រាយផ្លូវនៃ ការផ្លាស់ប្តូរឌីជីថលនឹងបានត្រៀមខ្លួន ជាស្រេចក្នុងការពិគ្រោះយោបល់គាំទ្រ និងអមដំណើររដ្ឋាភិបាល និងប្រជាជនកម្ពុជាដើម្បីអនុវត្ត បច្ចេកវិទ្យាឌីជីថល និងដំណោះស្រាយវីស័យឌីជីថល ដើម្បីបម្រើរាល់សកម្មភាពក្នុងសង្គមកម្ពុជា” ៕

ក្រសួងប្រៃសណីយ៍ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន Viettel Cambodia

0

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍កម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការយុទ្ធសាស្ត្រ ជាមួយក្រុមហ៊ុន Viettel Cambodia ដែលផ្តោតទៅលើការអភិវឌ្ឍន៍ ឧស្សាហកម្មទូរគមនាគមន៍ សេវាមជ្ឈមណ្ឌលទិន្នន័យ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅរាជធានីភ្នំពេញ។

ក្នុងពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅចំពោះមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងប្រធានក្រុមហ៊ុន Viettel Group ព្រមទាំងក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនមិត្តហ្វូនផងដែរ។

យោងតាមឯកសារដែល បានចុះហត្ថលេខាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយនឹងក្រុមអ្នកជំនាញឈានមុខ និងមានបទពិសោធន៍ រួមជាមួយក្រុមហ៊ុនមិត្តហ្វូន ដែលមានបច្ចេកវិទ្យា ហិរញ្ញវត្ថុ, ធនធានមនុស្ស បានសហការនិងគាំទ្រគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍឧស្សាហកម្មទូរគមនាគមន៍ នៅកម្ពុជាឲ្យបានកាន់តែល្អប្រសើរ និងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ ព្រមទាំងផ្សព្វផ្សាយសកម្មភាព ឌីជីថលផ្សេងទៀត តាមការព្រមព្រៀងដោយភាគី ដែលបានចូលរួម។

ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយក្រុមហ៊ុនមិត្តហ្វូន មិនត្រឹមតែរួមចំណែកដល់ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញប្រកបដោយប្រសិទ្ធភាព និងគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សេវាកម្ម ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន ការទំនាក់ទំនងនៅ ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងតំបន់ និងពិភពលោកគឺអាចចូល ដំណើរការបានយ៉ាងងាយស្រួល។

កិច្ចសហប្រតិបត្តិការនេះ ក៏រួមចំណែកដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកម្ពស់ការលុបបំបាត់ ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ នៅកម្ពុជាបានទៀតផង។ ក្នុងនោះក៏ជួយរិតបន្តឹង ទំនាក់ទំនងចំណងមិត្តភាពដ៏ល្អ រវាងកម្ពុជានិងវៀតណាម ៕

កម្ពុជាចូលកាន់ដំណែងជាប្រធាន នៃក្រុមការងារម៉ាឌ្រីដ ស្ដីពី ការចុះបញ្ជីម៉ាកអន្តរជាតិ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាតំណាងដោយ អគ្គរាជទូត ឡុង កែមវិចិត្រ តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវបានទទួលការគាំទ្រពីសមាជិកជាប្រធាននៃកិច្ចប្រជុំលើកទី២០ នៃក្រុមការងារស្ដីពីការអភិវឌ្ឍច្បាប់នៃប្រព័ន្ធម៉ាឌ្រីដសម្រាប់ការចុះបញ្ជីម៉ាកអន្តរជាតិ (Working Group on the Legal Development of the Madrid System for the International Registration of Marks) នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលប្រារព្ធធ្វើពីថ្ងៃទី៧-១១ ខែវិច្ឆិកា ឆ្នាំ២០២២។

តាមរយៈក្រសួងពាណិជ្ជកម្ម Ministry of Commerce បានឲ្យដឹងថា នៅក្នុងមតិបើកកិច្ចប្រជុំ អគ្គរាជទូតកម្ពុជាបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងកិត្តិយសយ៉ាងក្រៃលែងដែលកម្ពុជាត្រូវបានទទួលការគាំទ្រពីសមាជិកទាំងមូល ដើម្បីដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ព្រមទាំងបានតាំងចិត្តខ្ពស់ក្នុងការដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំឲ្យទទួលបានលទ្ធផលដែលបានរំពឹងទុក។

អគ្គរាជទូតកម្ពុជាក៏បានបន្ថែមទៀតថា កិច្ចពិភាក្សាដែលនឹងធ្វើឡើងនៅក្នុងកិច្ចប្រជុំទី២០ នៃក្រុមការងារម៉ាឌ្រីដនេះនឹងនាំមកនូវការអភិវឌ្ឍ និងភាពប្រសើរឡើងបន្ថែមទៀតចំពោះប្រព័ន្ធម៉ាឌ្រីដ ធ្វើឲ្យប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិនេះរឹតតែមានភាពទាក់ទាញ ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ថែមទៀតដល់អ្នកប្រើប្រាស់ បម្រើដល់តម្រូវការនៃធុរកិច្ចទាំងឡាយ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានផលប្រយោជន៍ពីកម្មសិទ្ធិបញ្ញាដើម្បីជំរុញដល់គោលដៅធុរកិច្ចរបស់ខ្លួន។សូមបញ្ជាក់ថា ប្រព័ន្ធម៉ាឌ្រីដគឺជាប្រព័ន្ធចុះបញ្ជីម៉ាកអន្តរជាតិដោយប្រើប្រាស់បច្ចេកវិទ្យាដែលគ្រប់គ្រងដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដោយប្រព័ន្ធនេះបានផ្ដល់ភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ចំពោះការចុះបញ្ជីម៉ាកនៅក្នុងប្រទេសនានាជាសមាជិក។

នាពេលបច្ចុប្បន្នប្រព័ន្ធនេះមានសមាជិកចំនួន ១២៨ ដែលក្នុងនោះមានប្រទេសកម្ពុជាផងដែរ ដែលបានចូលរួមការប្រើប្រាស់ប្រព័ន្ធនេះតាមរយៈការចូលជាសមាជិកនៃពិធីសារទីក្រុងម៉ាឌ្រីដទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងម៉ាឌ្រីដទាក់ទងនឹងការចុះឈ្មោះអន្តរជាតិនៃម៉ាក(Madrid Protocol Relating to the Madrid Agreement Concerning the International Registration of Marks) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥។

នៅក្នុងកិច្ចប្រជុំលើកទី២០ នៃក្រុមការងារម៉ាឌ្រីដនេះ សមាជិកនឹងពិភាក្សាលើសេចក្ដីព្រាងវិសោធនកម្មច្បាប់ និងវិធានមួយចំនួនពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាក ព្រមទាំងប្រឹក្សាលើការអភិវឌ្ឍប្រព័ន្ធបន្ថែម សំដៅលើកកម្ពស់ការប្រើប្រាស់ ធ្វើឲ្យប្រព័ន្ធមានភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ និងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន៕

ក្រសួងពាណិជ្ជកម្ម កំពុងបោះជំហ៊ានមួយកម្រិតទៀត លើវិស័យបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ៖ បន្ទាប់ពីបានដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលទិន្ន័យជំនាន់ថ្មី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ កន្លងមក ក្រសួងពាណិជ្ជកម្ម នាពេលបច្ចុប្បន្ននេះ កំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៏ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានថ្មីៗបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងពង្រឹងគុណភាពសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ជូនបងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឍដ្ឋានឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងទំនុកចិត្តខ្ពស់។

ការលើកឡើងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បែបនេះធ្វើឡើងនាឱកាសដែល លោក អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី សមិទ្ធផលការងារបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

លោករដ្ឋមន្រ្តី បានជម្រាបជូនថា កម្មវិធីអនឡាញ (Online) ដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងដាក់ឱ្យដំណើរការសរុប មានចំនួន ២១សេវា ដែលធ្វើប្រតិបត្តិការចេញពីមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មផ្ទាល់តែម្ដង ហើយសេវាទាំងនេះ ស្ថិតក្រោមការថែទាំដោយយកចិត្តទុកដាក់ពីនាយកដ្ឋានទទួលបន្ទុក រួមមាន៖ នាយកដ្ឋានផែនការ ស្ថិតិ និងព័ត៌មានពាណិជ្ជកម្ម, នាយកដ្ឋាននីតិកម្ម, នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម, នាយកដ្ឋាននាំចេញនាំចូល, នាយកដ្ឋានកម្មសិទ្ធបញ្ញា, នាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និងនាយកដ្ឋានអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក។

លោករដ្ឋមន្រ្តី បញ្ជាក់ថា ក្រៅពីប្រព័ន្ធស្វ័យប្រវត្តកម្ម ដែលកំពុងតែដាក់ឱ្យប្រើប្រាស់សព្វថ្ងៃជូនសាធារណៈជន ក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានជំនាញបានអភិវឌ្ឍនូវប្រព័ន្ធស្វ័យប្រវត្តកម្មថ្មីចំនួនពីរបន្ថែមទៀតគឺ ប្រព័ន្ធស្វ័យប្រវត្តកម្មរដ្ឋបាល (Administration Automation System – AAS) និងប្រព័ន្ធវិភាគស្ថិតិ (Statistical Analysis System – SAS) ដែលក្នុងដំណាក់កាលទី១នេះ ប្រព័ន្ធស្វ័យប្រវត្តកម្មរដ្ឋបាល (AAS) នឹងជួយសម្រួលដល់ការគ្រប់គ្រងមន្រ្តីរបស់ក្រសួងពាណិជ្ជកម្មតាមរយៈការធ្វើបច្ចុប្បន្នភាពព័ត៌មានមន្ត្រី ការទាញយករបាយការណ៍ ក៏ដូចជាស្វែងរកមន្ត្រី តាមរយៈប្រព័ន្ធ Internet និងអាចអនុវត្តបានគ្រប់ទីកន្លែង។

លើសពីនេះ នៅដំណាក់កាលបន្ទាប់ ក្រសួងពាណិជ្ជកម្ម នឹងសិក្សាដាក់បញ្ចូលនូវមុខងារសំខាន់ៗផ្សេងទៀតដែលទាក់ទងនឹងការងាររដ្ឋបាលដូចជា Document Routing, Document Management ជាដើម។ ដោយឡែក ប្រព័ន្ធវិភាគស្ថិតិ (SAS) នឹងជួយសម្រួលដល់ថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធក្នុងការទាញយកនូវព័ត៌មានស្ថិតិពាណិជ្ជកម្មតាមប្រព័ន្ធ Internet ដើម្បីជាមូលដ្ឋានក្នុងការវិភាគ រៀបចំផែនការ និងការធ្វើ សេចក្តីសន្និដ្ឋានានាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ហើយនាពេលខាងមុខ ប្រព័ន្ធស្វ័យប្រវត្តកម្មនេះ នឹងអាចធ្វើបច្ចុប្បន្នភាពដោយបន្ថែមមុខងារផ្សេងៗទៅតាមតម្រូវការជាក់ស្តែង ដើម្បីឱ្យប្រព័ន្ធនេះអាចទាញយកទិន្នន័យ Real Time ជាមួយនឹងប្រព័ន្ធស្វ័យប្រវត្តកម្មផ្សេងៗទៀតឱ្យកាន់តែមានភាពឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់។

លោករដ្ឋមន្រ្តី បន្តថា រហូតមកទល់បច្ចុប្បន្ន តាមរបាយការណ៍បានបង្ហាញឱ្យឃើញថា គេហទំព័រផ្លូវការថ្មី (MoC Web Portal) របស់ក្រសួងពាណិជ្ជកម្ម មានអ្នកទស្សនាជាប្រចាំចំនួនជាង២០ម៉ឺននាក់ និងមានអ្នកទស្សនាសរុបចំនួនជិត៥០ម៉ឺននាក់។

ក្នុងន័យនេះក្រសួងពាណិជ្ជកម្មកំពុងសិក្សាអំពីលទ្ធភាពក្នុងដាក់បញ្ចូលនូវព័ត៌មានពាណិជ្ជកម្ម ក៏ដូចជាសេវាកម្មសំខាន់ៗផ្សេងទៀតនៅលើ Portal នេះ ដើម្បីឱ្យសាធារណៈជន និងធុរៈកិច្ចជន អាចទាញយកទៅប្រើប្រាស់តាមវិស័យរៀងខ្លួនក្នុងការជួយជំរុញដល់វិស័យពាណិជ្ជកម្មនៅកម្ពុជា។លោករដ្ឋមន្រ្តី បន្ថែមថា ក្នុងរយៈពេលកន្លងមក តាមរយៈការធ្វើទំនើបកម្មសេវាពាណិជ្ជកម្មឱ្យទៅជាការសេវាកម្មស្វ័យប្រវត្តកម្ម ការផ្ដល់សេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្មកាន់តែមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាពខ្ពស់ និងមានចំនួនកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងកំឡុងនៃការរីករាលដាលនៃជម្ងឺកូវីដ។

ជាមួយគ្នានេះដែរការពង្រឹង និងការជួយសម្រួលដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់មន្ត្រីក៏បានដើរតួនាទីសំខាន់ក្នុងការជំរុញការផ្តល់សេវាក្នុងវិស័យសាធារណៈ ឱ្យកាន់តែមានភាពរីកចម្រើន ឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់។ ហេតុនេះ ឯកឧត្តមរដ្ឋមន្រ្តី បង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា ប្រព័ន្ធស្វ័យប្រវត្តកម្មថ្មីទាំងពីរនេះ នឹងរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពការងាររបស់ក្រសួងពាណិជ្ជកម្មឱ្យកាន់តែមានភាពល្អប្រសើរថែមមួយកម្រិតទៀត៕

កម្ពុជា ទទួលបានទេសចរ៨០ម៉ឺននាក់ គិតពីចាប់ពីថ្ងៃ៣១ តុលា ដល់ ថ្ងៃ៦ វិច្ឆិកា

ភ្នំពេញ៖ តួលេខភ្ញៀវទេសចរផ្ទៃក្នុងចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានចំនួនសរុប៨០៣,៤១៣នាក់ ក្នុងនោះភ្ញៀវជាតិ៧៧២,៩៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣០,៤៧១នាក់។

យោងតាមក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តកំពត ២០៧,២៤៥នាក់

* ខេត្តព្រះសីហនុ ១៦០,៤៦០នាក់

* ខេត្តបន្ទាយមានជ័យ ១២៣,៨៥៦នាក់

* ខេត្តកំពង់ធំ ១០៧,៩០៤នាក់

* ខេត្តសៀមរាប ៤៣,៤៩២នាក់

* ខេត្តតាកែវ ២៩,១៥៥នាក់

* ខេត្តរាជធានីភ្នំពេញ ២២,៩៥៤នាក់។

តួលេខខាងលើ មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរសម្រាប់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនោះទេ។

នាសប្តាហ៍កន្លងមក បណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ បន្ទាយមានជ័យ និងកំពត បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត។

ប្រជាពលរដ្ឋបានចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត ក៏ដូចជាផ្តើមដំណើរកម្សាន្តតាំងពីថ្ងៃសៅរ៍មកម្ល៉េះ និងបន្តរហូតដល់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកផ្លូវការ និងអាចបន្តរហូតដល់ចុងសប្តាហ៍នេះផងដែរ៕

ស្នេហាដែលកើតឡើង តាំងពីចាប់ផ្តើមសាកល្បងញ៉ាំចំណិតដំបូង ជាមួយនិង The Golden Duck ផលិតផលអាហារសម្រន់រសជាតិឆ្ងាញ់បំផុតប្រចាំអាស៊ី

0

­ផលិតផល The Golden Duck គឺជាអាហារសម្រន់រសជាតិឆ្ងាញ់បំផុតប្រចាំអាស៊ី ដែលនាំចូលផ្តាច់មុខពីប្រទេស សិង្ហបុរី​​ មកកាន់​ប្រទេសកម្ពុជា​ ដោយក្រុមហ៊ុន សូម៉ា ពាណិជ្ជ វាជាប្រភេទ​ អាហារសម្រន់នៃរសជាតិពងទាប្រៃ ដែលមានការគាំទ្រច្រើន​ អស់រយៈពេល ៧ឆ្នាំ កន្លងមកហើយ ក្នុងការធ្វើចរាចរណ៌លក់ច្រើនជាង ២០ប្រទេស។​

មាន ៤ រសជាតិឲ្យជ្រើសរើស ដូចជា​៖

1. ស្បែកត្រីបំពងរសជាតិពងទាប្រៃ

2. ដំឡូងបំពងរសជាតិពងទាប្រៃ

3. សាច់ក្តាមនិងសារាយសមុទ្របំពង រសជាតិពងទាប្រៃ

4. សាច់ក្តាមនិងសារាយសមុទ្របំពង រសជាតិហិរ ។

The Golden Duck ជាអាហារសម្រន់ដែលមានរសជាតិឌិតឆ្ងាញ់សាកសមសម្រាប់ប្រជាជនកម្ពុជា និងពាសពេញពិភពលោក។​

ឆ្ពោះទៅពិភពលោកនៃអាហារសម្រន់ដែលស្មានមិនដល់ និងស្វែងយល់តើ​ហេតុ​អ្វី The Golden Duck      ក្លាយជាអាហារសម្រន់ដែលឈានមុខគេ     ជាប់ចិត្តខ្លាំង​    តាំងពីចំណិតដំបូង រហូតដល់ចំណិតចុង

ក្រោយ។​

សូមអញ្ជើញមកទស្សនាផ្ទាល់ ការដំណើរការផ្សព្វផ្សាយ     នៅតាមបណ្តាផ្សារទំនើបនានា ​   សម្រាប់

ពត៌មានលម្អិត សូមតាមដាននៅលើគេហទំព័រ ហ្វេសបុកផេក របស់យើង​ខ្ញុំតាមរយៈ

https://www.facebook.com/thegoldenduckcambodiabysomatrading, មិនត្រឹមតែអាចទិញប៉ុណ្ណោះនោះទេ​ ថែមទាំងទទូលបានការបញ្ចុះតម្លៃពិសេសពីអាហារសម្រន់ The Golden Duck ទៀតផង។ សូមតាមដាន ការផ្សព្វផ្សាយ The Golden Duck Cambodia Facebook page​ តាមទីកន្លែងដែលភ្នាក់ងារផ្សព្វផ្សាយទៅដល់ និងអាចភ្លក់រសជាតិផ្ទាល់ដោយឥតគិតថ្លៃថែមទាំង អាចចូលរួមលេងហ្គេមបង្វិលកង ដើម្បីឈ្នះរង្វាន់ភ្លាមៗ ។​

ចំពោះការចាប់អារម្មណ៍យកផលិតផលលក់និងចែកចាយបន្ត សូមធ្វើការទំនាក់ទំនងអំពីពត៌មានលម្អិតមកកាន់ សូម៉ា ពាណិជ្ជ តាមរយៈលេខទួរស័ព្ទ 086 555 984 (តេឡេក្រាម)៕

រដ្ឋមន្ត្រីទេសចរណ៍ CLMV បន្តយុទ្ធសាស្ត្រប្រទេសបួនគោលដៅតែមួយ ដើម្បីជំរុញកំណើនទេសចរក្នុងតំបន់


សៀមរាប៖ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ហៅកាត់ CLMV បានអនុម័តផែនការសកម្មភាពពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០២៣-២០២៥ ដោយបន្តផ្តោតលើយុទ្ធសាស្ត្រ «ប្រទេសបួន គោលដៅតែមួយ» ដើម្បីជំរុញកំណើនទេសចរក្នុងតំបន់ឱ្យកាន់តែច្រើនជាងមុន។

ការអនុម័តនេះធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ក្រោមការដឹកនាំរបស់លោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងដោយមានការចូលរួមពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក Htay Aung រដ្ឋមន្ត្រីក្រសួងសណ្ឋាគារមីយ៉ាន់ម៉ា និងឯកឧត្ដម Doan Van Viet អនុរដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី៦ បានរៀបចំឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលចូលរួមដោយរដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងអនុរដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ។នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

នាឱកាសនោះ កិច្ចប្រជុំបានកោតសរសើរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់សារស្វាគមន៍ដ៏មានអត្ថន័យ។ រដ្ឋមន្រ្តីកោតសរសើរយ៉ាងផុសផុលនូវទស្សនវិស័យស៊ីជម្រៅលើវិស័យទេសចរណ៍នៃប្រទេស CLMV និងបានប្តេជ្ញាអនុវត្តអនុសាសន៍ណែនាំដែលបានបញ្ចូលក្នុងផែនការសកម្មភាពទេសចរណ៍ CLMV ឆ្នាំ២០២៣-២០២៥។
រដ្ឋមន្ត្រីទេសចរណ៍ CLMV បានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ដោយយោងទៅតាមផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០១៩-២០២១ ដែលត្រូវបានអនុម័តនាកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ CLMV លើកទី៥ នៅខេត្តឈៀងរ៉ាយ ប្រទេសថៃ ដោយយោងតាមកិច្ចប្រជុំកំពូល CLMV លើកទី១០ ក្នុងឆ្នាំ២០២០។ កិច្ចប្រជុំបានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងផ្នែកនៃការសម្រួលការធ្វើដំណើរការកសាងសមត្ថភាព ការចូលរួមពីផ្នែកឯកជន និងសហគមន៍មូលដ្ឋាន ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃ ដែគូអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។

រដ្ឋមន្ត្រីទេសចរណ៍ CLMV បានកត់សម្គាល់ដោយពេញចិត្តពីការងើបឡើងវិញនៃការទទួលទេសចរអន្តរជាតិ ដោយក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ ប្រទេស CLMV បានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន៣,៩៣៣,៤៧៨នាក់។ ចំនួនទេសចរផ្ទៃក្នុងតំបន់មានចំនួន៦០៤,៨៦៨នាក់ ស្មើនឹង១៥.៧៧%នៃចំនួនភ្ញៀវទេសចរអន្តជាតិសរុប។

កិច្ចប្រជុំកោតសរសើរអាជ្ញាធរពាក់ព័ន្ធ និងភ្នាក់ងារទេសចរណ៍ និងក្រសួងទេសចរណ៍ CLMV សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតផែនការអភិវឌ្ឍន៍ទេសចរណ៍ CLV-DTA សម្រាប់ឆ្នាំ២០២០-២០២៥ និងចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៣០ ដែលត្រូវបានអនុម័តនាកិច្ចប្រជុំកំពូល CLV លើកទី១១ ស្តីពីការអភិវឌ្ឍន៍តំបន់ត្រីកោណ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីឌីអូ។

រដ្ឋមន្ត្រីទេសចរណ៍ CLMV បានអនុម័តផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ CLMV ឆ្នាំ២០២៣-២០២៥ ដោយបន្តផ្តោតលើការជំរុញ «ប្រទេសបួន គោលដៅតែមួយ» ដោយគ្របដណ្តប់លើ ១.ការសម្រួលការធ្វើដំណើរ ២.ការកសាងសមត្ថភាព ៣.ការចូលរួមពីផ្នែកឯកជន និងសហគមន៍មូលដ្ឋាន ៤.កិច្ចសហប្រតិបត្តិការជាមួយភាគីទី៣ និង៥.ការធានានូវទេសចរណ៍ប្រកបដោយនិរន្តភាព និងទទួលខុសត្រូវ។

កិច្ចប្រជុំក៏បានអនុម័តនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី៦។
រដ្ឋមន្ត្រីទេសចរណ៍ CLMV បានកោតសរសើរ និងថ្លែងអំណរគុណដល់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍ CLMV លើកទី៦ និងកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អេកម៉ិកលើកទី៥។

គួរជម្រាបថា កិច្ចប្រជុំឧត្តមមន្ត្រី និងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៧ នឹងប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ានៅឆ្នាំ២០២៤៕

ឆានលយូធូប (YouTube) របស់មិត្តហ្វូនទទួលបាន អ្នកគាំទ្រ ១លាននាក់ហើយ

0

មិត្តហ្វូន (Metfone) ដែលជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ឈានមុខគេនៅកម្ពុជា បានសម្រេចបាននូវ សមិទ្ធផលមួយទៀត នៅលើបណ្ដាញសង្គម ពោលគឺមានអ្នកគាំទ្រ (Subscribe) លើឆានលយូធូប (YouTube) របស់ខ្លួនបាន ១ លាននាក់ហើយ ដែលធ្វើឲ្យក្រុមហ៊ុនមិត្តហ្វូនមានទំព័រ យូធូប ដែលមានកំណើនលឿនជាងគេបំផុត បើធៀបជាមួយនឹងបណ្ដាក្រុមហ៊ុន ក្នុងឧស្សាហកម្មទូរគមនាគមន៍នៅកម្ពុជា។

មិត្តហ្វូន បានឲ្យដឹងថា សមិទ្ធផលដ៏អស្ចារ្យ នៅលើឆានលយូធូបនេះ ក៏ដោយសារតែកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការផលិតនូវវីដែអូកម្សាន្ត និងអប់រំ ដែលមានការពេញនិយមជាច្រើន ជាពិសេស វីដេអូភាគគំនូរជីវចល ដែលមានចំណងជើងថា “ក្រដាសស” ដែលជាវីដេអូកម្មវិធីអប់រំប្រចាំសប្ដាហ៍ ផលិតដោយក្រុមហ៊ុនមិត្តហ្វូនផ្ទាល់ ។

វីដេអូភាគដែលមាន ការពេញនិយមមួយទៀត នៅលើឆានលយូធូបរបស់មិត្តហ្វូនដែរនោះ គឺ “មាគ៌ាព្រះធម៌” ជាវីដេអូអប់រំបែបសាសនា ដែលទទួលបានការគាំទ្រ ហើយបានជួយរួមចំណែក ក្នុងការបង្កើនការ Subscribe ឆានលយូធូបរបស់ខ្លួនផងដែរ។

តាមរយៈសេវា និងមាតិកាបែបឌីជីថលរបស់ខ្លួន ធ្វើឲ្យមិត្តហ្វូន កាលពីឆ្នាំមុន បានឈ្នះពានរង្វាន់ជា “ផលិតផលអប់រំ និងបណ្ដុះបណ្ដាលល្អបំផុតប្រចាំឆ្នាំ” ពីកម្មវិធី Globee Awards ដែលផ្ដល់ជូនសម្រាប់វីដេអូភាគ “មាគ៌ាព្រះធម៌” នេះ ។
នៅឆ្នាំនេះ ក្រុមហ៊ុនមិត្តហ្វូនក៏បានឈ្នះពានរង្វាន់ពី Globee Awards ផងដែរ សម្រាប់កម្មវិធីទំនួលខុសត្រូវសង្គមប្រចាំឆ្នាំ ដែលបានផ្ដល់ចំពោះកម្មវិធីទូរទស្សន៍ “នេះមិនមែនជាសុបិន” របស់ខ្លួន។

មិត្តហ្វូន បាននិងកំពុងផលិតមាតិកាកម្សាន្ត កាន់តែច្រើនឡើងនៅលើ YouTube Shorts ជាកម្មវិធីសម្រាប់វីដេអូខ្នាតខ្លី ហើយនេះជាយុទ្ធសាស្ត្រមួយ ក្នុងចំណោមយុទ្ធសាស្ត្រនានា ដែលខ្លួនបានអនុវត្ត ដើម្បីពង្រីកមាតិការបស់ខ្លួន និងធ្វើឲ្យឆានលយូធូបរបស់ខ្លួន កាន់តែមានភាពទាក់ទាញខ្លាំងឡើង។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) មានប្រសាសន៍ថា៖ “ការដែលមានអ្នកគាំទ្រ ឬអ្នកជាវ (Subscribe) ១ លាននាក់ គឺជាសមិទ្ធផលដ៏ធំធេង ហើយមិត្តហ្វូនពិតជាមានមោទនភាព ចំពោះសមិទ្ធផលនេះយ៉ាងខ្លាំង។ សមិទ្ធផលនេះទៀតសោត គឺជាតឹកតាងដែលបង្ហាញឲ្យ ឃើញពីប្រជាប្រិយភាពរបស់ ឆានលយូធូបរបស់មិត្តហ្វូន ក៏ដូចជា ភាពលេចធ្លោនៃវីដេអូ ដែលយើងបានខិតខំប្រឹងប្រែង ក្នុងការផលិតទាំងអស់នោះ” ។

យោងតាមរបាយការណ៍ នៅលើឆានលយូធូបរបស់មិត្តហ្វូន បានបង្ហាញថា ចំនួនអ្នកទស្សនាសរុបមាន ១៥,១ លានដង ហើយពេលវេលាទស្សនាសរុបចំនួន ៣៦៩,៨ ពាន់ម៉ោង ។

លោក លោក ញ៉ុង ឌិនថន បានបន្តថា “តួលេខ និងរបាយការណ៍នេះ ពិតជាជួយផ្ដល់កម្លាំងចិត្ត ដល់យើងខ្ញុំខ្លាំងមែនទែន ហើយធ្វើឲ្យមិត្តហ្វូន កាន់តែមានការប្ដេជ្ញាចិត្តថែមទៀត ក្នុងការផលិតមាតិកាឌីជីថល ឲ្យបានច្រើនសម្រាប់ទស្សនិកជនទាំងអស់ ពោលគឺមាតិកា ដែលផ្ដល់ការកម្សាន្ត ព័ត៌មាន និងអប់រំ” ។

ក្រុមហ៊ុន មិត្តហ្វូន ជាប្រតិបត្តិករទូរគមនាគមន៍ ធំជាងគេបំផុតមួយនៅកម្ពុជា ដែលសេវារបស់ខ្លួនគ្របដណ្ដប់ លើប្រជាពលរដ្ឋ ៩៩% នៃប្រជាពលរដ្ឋសរុបរបស់កម្ពុជា។

មិត្តហ្វូនផ្ដល់នូវសេវាជាច្រើន សម្បូរបែបដល់អ្នកប្រើប្រាស់ រួមមានកម្មវិធីតន្ត្រី និងការកម្សាន្ត រហូតដល់សេវាផ្ទេរប្រាក់ផងដែរ។

នៅក្នុងប្រទេសកម្ពុជា មិត្តហ្វូនបានចូលរួមយ៉ាងសកម្ម នៅក្នុងដំណើរការបរិវត្តកម្មឌីជីថល តាមរយៈគម្រោងនានានៅក្នុងវិស័យអប់រំ កីឡា និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាគម្រោងសុខុមាលភាពសង្គមផងដែរ ។

ជាមួយនឹងអ្នកជាវ (Subscribe) លើឆានលទំព័រយូធូបរបស់ខ្លួនរហូតដល់ទៅ ១ លាននាក់បែបនេះ ដូច្នេះមិត្តហ្វូន នឹងដាក់ពាក្យស្នើសុំប៊ូតុងមាស (Gold Play Button) ពីយូធូប ដូច្នេះ មិត្តហ្វូនជា ក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលនឹងទទួលបានប៊ូតុងមាសនេះ៕

Forest Interactive Cambodia បានភ្ជាប់ភាពជាដៃគូថ្មីជាមួយ Pi Pay ដើម្បីផ្តល់ប័ណ្ណទូទាត់ឌីជីថល ដល់អ្នកប្រើប្រាស់ តាមរយៈកម្មវិធីទូរស័ព្ទរបស់ខ្លួន

0

ភ្នំពេញ ថ្ងៃទី ០១ ខែ  វិច្ឆិកា ឆ្នាំ ២០២២ ៖ ផាយ​ ផេ ដែលជាវេទិកាទូទាត់ប្រាក់ដោយមិនប្រើក្រដាស់ប្រាក់ឈានមុខគេនៅកម្ពុជាបានបង្ហាញអំពីភាពរីករីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួនចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយបានផ្សារ ភ្ជាប់ភាពជាដៃគូថ្មីជាមួយក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ នៅកម្ពុជា ដោយផ្តល់ជូននូវប័ណ្ណទូទាត់ឌីជីថល តាមរយៈកម្មវិធីទូរស័ព្ទរបស់​ផាយ ផេ ។

ផាយ​ ផេ រួមបញ្ចូលសេវាកម្មបង់ប្រាក់សម្រាប់ពាណិជ្ជករដែលមានចាប់ពីមុខងារសង្គម និងបរិបទរស់នៅទំនើបដូចជា កម្មវិធី ជជែកកំសាន្ត ផែនទី និង កម្មវិធី ស្វែងរកមិត្តភក្តិ (Chat, Maps, និង Friend Finder ( រួមទាំងបណ្តាញដៃគូ លក់រាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ ការភ្ជាប់អតិថិជន និងអាជីវកម្មនៅក្នុងបរិយាកាសសង្គម និង ឌីជីថលប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាសុវត្ថិភាព រួមជាមួយគ្នានេះដែរ អ្នកប្រើប្រាស់របស់ ផាយ ផេ ទាំងអស់ក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃលើទំនិញ និងសេវាកម្មផងដែរ។

ថ្ងៃនេះ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់របស់ ផាយ​ ផេ ទទួលបានប័ណ្ណឌីជីថលជាច្រើន នៅក្នុងវិស័យហ្គេម (Mobile Game) និងមតិការកម្សាន្ត ជាមួយនឹងការបញ្ចុះតម្លៃពិសេសលើ Mobile Legends Bang Bang , PUBG Mobile, Garena Free Fire, PlayStation, Nintendo, Xbox, Steam Wallet, Spotify, Netflix, Amazon, Marvel, LifeAfter , Onmyoji , Identity V, Valorant , Discord , Roblox, Google Play, iTunes, Razer Gold និងមាតិកាល្បីៗផ្សេងទៀតជាច្រើន។

លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា មានប្រសាសន៍ថា លោកពិតជារំភើបណាស់សម្រាប់កិច្ចសហការមួយផ្សេងទៀតជាមួយដៃគូ បច្ចេកវិទ្យាហិរញ្ញវត្ថុ ។

លោក សុខណាង ចែករំលែកថា “ភាពជាដៃគូនេះបញ្ជាក់ពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងជា បន្តបន្ទាប់របស់យើងក្នុងការពង្រីកអាណាចក្រទូទាត់តាមប្រព័ន្ធឌីជីថលនៅក្នុងប្រទេសកម្ពុជា” ។ “តាមរយៈការផ្តល់ជូននូវប័ណ្ណអេឡិចត្រូនិចដែលមានស្រាប់របស់ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ដល់អ្នកប្រើប្រាស់ ផាយ ផេ អ្នកប្រើប្រាស់អាចទទួលបាននូវការបញ្ចុះតម្លៃពិសេសលើហ្គេមអនឡាញដ៏គួរឱ្យទាក់ទាញជាច្រើន ដែល អនុញ្ញាតឱ្យ ពួកគេទទួលបានបទពិសោធន៍នៃពិភពហ្គេម និង ការកម្សាន្តផ្សេងៗដោយគ្រាន់តែប្រើចុងម្រាមដៃ របស់ពួកគេ និងដោយមិនមានការរំខានផងដែរ។”

កញ្ញា ប៊ុណ្ណា ថាវរី នាយកប្រតិបត្តិការពាណិជ្ជកម្ម និងទីផ្សារ នៃក្រុមហ៊ុន ផាយ ផេ បាននិយាយអំពី របៀបដែលអ្នកប្រើប្រាស់ អាចទទួលបាន និង រីករាយជាមួយការផ្តល់ជូនពីភាពជាដែគូ របស់ក្រុមហ៊ុនទាំងពីរនេះ។

កញ្ញា ថាវរី បានមានប្រសាសន៍ថា “នៅក្នុងពិភពពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងរីកចម្រើន វាមានសារៈសំខាន់ ណាស់សម្រាប់ក្រុមហ៊ុន បច្ចេកវិទ្យាហិរញ្ញវត្ថុ របស់យើង ដើម្បីចូលរួមប្រកបដោយប្រសិទ្ធភាព ជាមួយអតិថិជនរបស់ផាយ ផេ ក៌ដូចជា អតិថិជនដែលមានសក្តានុពលផ្សេងទៀត តាមរយៈការផ្តល់ជូន កិច្ចព្រមព្រៀង និងការបញ្ចុះតម្លៃដ៌ច្រើនផលិតផលឌីជីថលដែលមាននៅក្នុងហាង”។ “ខ្ញុំជឿថាភាពជាដៃគូនេះមានប្រយោជន៍សម្រាប់ ភាគីទាំងពីរ ក៏ដូចជា អ្នកប្រើប្រាស់ផាយ ផេ ព្រោះពួកគេអាចរីករាយជាមួយនឹងប័ណ្ណឌីជីថលជាច្រើនដែល ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានផ្តល់ជូន ដោយទទួលយកភាពងាយស្រួល គ្មានការទូរទាត់ជាសាច់ប្រាក់ ដែលជាការបោះជំហានថ្មីមួយបន្ថែមទៀតក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ។”

ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ មានបទពិសោធន៍ជាង ១៦ ឆ្នាំនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាចល័ត និងទំនាក់ទំនង។ វេទិកាប័ណ្ណទូទាត់ឌីជីថល ផ្តល់ជូនប្រតិបត្តិករ ទូរស័ព្ទចល័ត និង អាជីវកម្ម ដែលមានការចូលរួមកាន់តែប្រសើរ ជាមួយអ្នកប្រើប្រាស់ សម្រាប់ទំនិញឌីជីថល រួមទាំងប័ណ្ណអេឡិចត្រូនិកផងដែរ។

អ្នកប្រើប្រាស់​ផាយ ផេ អាចចូលប្រើប័ណ្ណឌីជីថលចាប់ពីពេលនេះតទៅ ហើយរីករាយជាមួយការបញ្ចុះតម្លៃពិសេសរហូតដល់ ៥០% ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

អំពី ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ

ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) បានបង្កើតឡើងក្នុងឆ្នាំ 2006 ដែលរៀបចំអោយមានវេទិកាចល័តមួយ ដើម្បីភ្ជាប់ប្រតិបត្តិករទូរស័ព្ទចល័ត អ្នកផ្តល់មាតិកា និងអ្នកផលិតផ្សព្វផ្សាយហ្គេមកម្សាន្តជាមួយអតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ជាង 16 ឆ្នាំនៅក្នុងឧស្សាហកម្មនេះ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានពង្រីកការិយាល័យប្រត្តិបត្តការរបស់ខ្លួន និង ប្រើធនធានមនុស្សជាង 20+ សញ្ជាតិនៅក្នុង តំបន់ចំនួន 16 ។

ការផ្តល់សេវាជាវមាតិកា ប័ណ្ណទូទាត់ឌីជីថល និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទសម្រាប់គ្រប់វ័យ Forest Interactive ដំណើរការនៅក្នុងប្រទេសជាង 30 ដោយបម្រើប្រតិបត្តិករទូរស័ព្ទចល័ត 90+ និងដៃគូមាតិកា 100+ ដែលមានសមត្ថភាពឈានដល់អតិថិជនជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក។ សូមចូលទៅកាន់ www.forest-interactive.com ដើម្បីស្វែងយល់បន្ថែម។

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖  

ការិយាល័យព័ត៌មាន ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ

newsroom@forest-interactive.com

+603 2162 2728

អំពី Pi Pay

ចាប់តាំងពីបើកដំណើរការនៅឆ្នាំ២០១៧​មក ផាយផេ បានបង្ហាញខ្លួនជាកម្មវិធីទូទាត់មិនប្រើក្រដាសប្រាក់ឈានមុខគេនៅកម្ពុជាជាមួយនឹងបណ្តាញដៃគូពាណិជ្ជកម្មនិងហិរញ្ញវត្ថុដែលពង្រីកឥតឈប់ឈរ ដែលក្នុងនោះក៏រាប់បញ្ចូលទាំងដៃគូសហការលំដាប់ពិភពលោក ដូចជា​ Alipay, WeChat Pay និង UnionPay ។ ឥឡូវនេះរួមមានទាំង Visa និង Master Card ផងដែរ។

ផាយផេ ជាកម្មវិធីទូទាត់ដែលរួមបញ្ចូលសេវាកម្មទូទាត់ប្រាក់និងផ្ទេរប្រាក់ជាមួយមុខងារសំខាន់ៗជួយសម្រួលដល់ការប្រើប្រាស់សំរាប់ជីវិតប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដែលមានដូចជា មុខងារជជែកកំសាន្ត និងមុខងារស្វែងរកមិត្តភក្តិរបស់ខ្លួនផងដែរ។ ផាយផេមានគោលបំណងផ្លាស់ប្តូររបត់នៃការចាយប្រាក់នៅកម្ពុជាជាមួយនឹងបច្ចេកវិទ្យានិង ហេដ្ឋារចនាសម្ព័ន្ធទូទាត់លំដាប់ពិភពលោក។

មកទល់បច្ចុប្បន្ននេះ កម្មវិធីផាយផេមានអ្នកប្រើប្រាស់ជិត ៤៥ ម៉ឺននាក់ដែលបានធ្វើប្រតិបត្តិការគិតជាទឹកប្រាក់ជាង ៩៥០ លានដុល្លារនិងមានហាងដៃគូរ ជាង ៤៥០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងការបោះជំហានកាន់តែខ្លាំងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ផាយ ផេ បានបង្ហាញថាបច្ចេកវិទ្យាទូទាត់ដោយមិនប្រើក្រដាសប្រាក់ អាចនាំមកនូវភាពងាយស្រួលនិងដំណោះស្រាយយ៉ាងពិតប្រាកដជូនដល់អ្នកនិងអាជីវកម្មរបស់អ្នក។​

ដោយមានទំនាក់ទំនងសហការល្អជាមួយនឹង ធនាគារជាតិនៃកម្ពុជា ស្ថាប័នហរិញ្ញវត្ថុឈានមុខ និង ក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត ផាយ ផេ កំពុងព្យាយាមបោះជំហានទៅរកការអភិវឌ្ឍន៏ផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្អឥតខ្ចោះ​ដល់ប្រទេសកម្ពុជា ដែលមានប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត ព្រមទាំងនាំមកនូវការអភិវឌ្ឍន៏ដល់កម្ពុជាផងដែរ៕