Home Blog Page 80

ជួបគ្នាឆាប់ៗនៅថ្ងៃអាទិត្យខាងមុខនេះ ជាមួយ BP Premium Coffee

0

Happy Sunday ចង់ដឹងទេថា តើមានអ្វីប្លែកពី BP Premium Coffee ?

ពិតជាពិសេសសម្រាប់បងប្អូនមិត្តយុវវ័យសិស្សានុសិស្ស ដែលកំពុងតែត្រូវការទីកន្លែងជួបជុំមិត្តភ័ក្តនិងមកបន្ថែមថាមពលដើម្បីឲ្យជីវិតស្រស់ស្រាយ បងប្អូនអាចជ្រើសរើស BP Premium Coffee បាន។

បើនិយាយពីទេសភាពក៏ស្អាត ភេសជ្ជៈច្រើនមុខ មានទាំងម្ហូបឆ្ងាញ់ៗទៀត ដែលកាន់តែពិសេសនោះគឺទទួលបានការបញ្ចុះតម្លៃដល់ទៅ 20% នៅរងចាំអីទៀតអាចនាំមនុស្សជាទីស្រឡាញ់មកបានណា។

👉លោក​អ្នក​​អាច​អញ្ជើញ​មក​ហាងផ្ទាល់​ ឬ​ក៏​អាច​កម្ម៉ង់​ភេសជ្ជៈ​ ឬ​អាហារ​បាន​តាម​រយៈ​តេឡេក្រាម ឬ​ទូរស័ព្ទលេខ
📲077322699
👉សូមចុចតណភ្ជាប់ដើម្បីចូលទៅកាន់តេឡេក្រាម
ហាងកាហ្វេប៊ីភីព្រីមៀម
https://t.me/+h2iFWB8BNAxjZWQ1
លេខទំនាក់ទំនង: 077 322 699
🕹️ទី​តាំង : បឹងកេង​កង​ ជាប់​ក្រសួង​ផែន​ការ
https://goo.gl/maps/bgc2jnYKMwKJsJmP8

ក្រុមហ៊ុន SMART AXIATA បញ្ជាក់ជាថ្មី​អំពី​ការប្តេជ្ញាចិត្តចំពោះនិរន្តរភាព តាម​រយៈ​ការ​ឧបត្ថម្ភ​​កិច្ចប្រជុំកំពូល​ ស្តីពី​ការប្រែ​ប្រួល​​អាកាសធាតុ​​ ឆ្នាំ២០២២ នៅកម្ពុជា

0

ភ្នំពេញ ថ្ងៃទី ខែ២១តុលា៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅ​កម្ពុជា  កំពុងបញ្ជាក់សារជាថ្មីនូវ​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​​ចំពោះ​និរន្តរភាព និង​ការ​ថែរក្សា​បរិស្ថាន​តាមរយៈ​​ការ​ឧបត្ថម្ភ​​កិច្ចប្រជុំ​កំពូល​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជាឆ្នាំ២០២២ (CCCS22)។

កិច្ចប្រជុំ​កំពូល​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​ឆ្នាំ២០២២ (CCCS22) ​​រយៈ​ពេល​បី​ថ្ងៃដែល​​រៀបចំឡើង​​ដោយ​ក្រសួង​បរិស្ថាន (MOE) ក្រោម​ការ​​សហការ​ជាមួយ​អង្គការ Mekong Future Initiative មាន​ការ​​ចូលរួម​ពី​​ក្រុម​អ្នក​ជំនាញ អ្នក​បម្រើ​ការងារ​ក្នុង​វិស័យ​ប្រែ​ប្រួល​អាកាសធាតុ អង្គការ​សង្គមស៊ីវិល និង​ក្រុមហ៊ុន​អាជីវកម្មជា​ច្រើន​ ដើម្បី​បង្ហាញ​​កិច្ចខិតខំ​ប្រឹងប្រែងរបស់​កម្ពុជា​ឆ្ពោះទៅ​រក​និរន្តរភាព និង​ការ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ ក្រុមហ៊ុន Smart Axiata គឺជា​អ្នក​ឧបត្ថម្ភ​ធំ​មួយ​​ក្នុង​​ព្រឹត្តិការណ៍នេះ។

បេសកកម្ម​នៃ​កិច្ចប្រជុំកំពូលនេះ​គឺ​ដើម្បី​ជំរុញ​កិច្ចពិភាក្សាថ្នាក់​ជាតិ​ស្តីពី​បញ្ហា​ទាក់ទង​នឹង​អាកាសធាតុ​នៅ​ក្នុងព្រះរាជា​ណាចក្រ​កម្ពុជា និង​ផ្តល់​ឱកាស​សម្រាប់​ការ​បង្កើនការ​សម្រប​សម្រួល​ក្នុង​ចំណោម​អ្នក​ជំនាញ​​ខាង​ការប្រែ​ប្រួល​​អាកាសធាតុ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​មានប្រសាសន៍​ថា៖ «យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​ដែលមិន​អាចប្រកែកបានថា សន្តិភាព​និង​ស្ថិរភាព​ទូទាំង​ប្រទេស​ ​​វិវឌ្ឍ​ចេញ​ពី​មនសិការ​នៃ​ការ​ឯកភាព និងសមាហរណកម្ម​កម្ពុជា​ក្រោម​ក្របខណ្ឌ​នៃ​គោលនយោបាយ ឈ្នះ-ឈ្នះ គឺជា​កាតាលីករ​សម្រាប់​កំណើន​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​ប្រទេស និង​ការ​លើក​កម្ពស់​​ជីវភាព​រស់នៅ។​ ជា​មួយនឹង​ការ​អភិវឌ្ឍ​នេះ បញ្ហា​ប្រឈម​ចំពោះ​បរិស្ថាន និង​និរន្តរភាព​ក៏កើតមានឡើង​ផងដែរ។​ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​រីករាយណាស់​ដែល​មាន​ការ​គាំទ្រ​ពីក្រុមហ៊ុន​នានា​ ដូចជាក្រុមហ៊ុនន Smart Axiata ដើម្បី​ជួយ​យើងក្នុងការ​​​​លើក​​កម្ពស់​​និរន្តរភាព និង​​ការ​ធ្វើ​សកម្មភាព​​​​​ដោយ​​ការ​ទទួល​ខុស​​ត្រូវ​​ក្នុង​​កិច្ច​ខិត​ខំ​ប្រឹង​​ប្រែង​​ប្រតិបត្តិការ​​របស់​​ពួក​គេ​​ដើម្បី​​បរិស្ថាន​​ល្អ»។

លោក Feiruz Ikhwan នាយក​ប្រតិបត្តិស្តីទី​នៃក្រុមហ៊ុន Smart Axiata បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ក្រុមហ៊ុន Smart Axiata និរន្តរភាព​គឺ​ជា​អាទិភាពដ៏​​សំខាន់​របស់​យើង។ និរន្តរភាពគឺជា​ចំណុច​ស្នូល​នៃ​គំរូ​អាជីវកម្ម​របស់​យើង ហើយ​តាម​រយៈ​ការធ្វើការ​រួមគ្នា​ជា​មួយ​ដៃគូ​ពីសំណាក់គ្រប់​វិស័យ​ផ្សេងៗ យើង​នឹង​អាចសម្រេចបានតាម​​​បេសកកម្ម​របស់​យើងដើម្បី​​​ភ្ជាប់​ទំនាក់​ទំនង​គ្នា និង​ធ្វើឱ្យ​ជីវិត​កាន់តែ​ប្រសើរ​ឡើង ខណៈ​ពេល​ដែល​បង្កើត​អនាគត​ប្រកប​ដោយនិរន្តរភាព​ផងដែរ»។

លោក Allen Dodgson Tan អគ្គនាយក​​អង្គការ Mekong Future Initiative មាន​ប្រសាសន៍ថា៖ «នេះ​គឺ​ជា​ឱកាស​ដំបូង​ចាប់​តាំង​ពីកើតមាន​ជំងឺកូវីដ-១៩ ក្នុង​ការប្រមូលផ្តុំ​ក្រុម​​អ្នក​​ជំនាញ​ចម្រុះ​ខាង​ផ្នែក​​​បម្រែបម្រួល ​អាកាស​ធាតុ។ CCCS22 ក៏ជា​ព្រឹត្តិការណ៍ប្រែប្រួល​អាកាសធាតុ​​ដ៏ធំបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ»។

ព្រឹត្តិការណ៍​ឆ្នាំនេះ​បាន​បង្ហាញ​ពី​វឌ្ឍនភាព​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​សម្រេចបាន​ឆ្ពោះ​ទៅ​រក​បញ្ហា​ទាក់​ទងនឹង​អាកាសធាតុ។ ក៏មាន​ការចូលរួម​ចំណែក​ពី​ភាគី​ពាក់ព័ន្ធ​ជា​ច្រើនទៀត​ផង​ដែរ រួមទាំង​វិស័យ​ឯកជន និងវិស័យ​សាធារណៈ។

ក្រុមហ៊ុនអាជីវកម្ម​និង​អង្គការនានា​ដែល​បាន​ចូល​រួម​ក្នុង CCCS22 រួម​មានអង្គការ USAID ក្រុមហ៊ុន Forte Insurance ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន HEINEKEN អង្គការ Oxfam Cambodia និងក្រុមហ៊ុនផ្សេងៗទៀត។

កិច្ចប្រជុំកំពូល​នេះ​រួមមាន​វគ្គ​ស្តីពី​ថាមពល​កកើត​ឡើង​វិញ ហិរញ្ញវត្ថុ​បៃតង/ហិរញ្ញវត្ថុ​អាកាសធាតុ គោលដៅអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs) និង​ការ​ច្នៃប្រឌិត​បច្ចេកវិជ្ជា​បរិស្ថាននៅ​ទូទាំង​ឧស្សាហកម្ម​ជា​ច្រើន​ដូចជា កសិកម្ម ការ​ដឹក​ជញ្ជូន ទេសចរណ៍ និង​ពាណិជ្ជកម្ម។

កាល​ពី​ដើម​ឆ្នាំនេះ ក្រុមហ៊ុន Smart Axiata គឺជា​អ្នក​ឧបត្ថម្ភធំ​មួយ​ដល់​ទិវា​មួយ​ម៉ោង​សម្រាប់​ភព​ផែនដី (Earth Hour) នៅកម្ពុជា​ដោយ​ធ្វើការងារ​រួមគ្នា​ជាមួយ​​ក្រសួង​និង​ស្ថាប័ននានា​របស់​​រាជ​រដ្ឋាភិបាល​កម្ពុជា សហគមន៍​មូលដ្ឋាន យុវជន ស្ថាប័ន​សាធារណៈ​និងឯកជន អង្គការ​មិន​មែន​រដ្ឋាភិបាល ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ ដើម្បី​បង្ហាញ​​​សកម្មភាព​របស់​ពួកគេ​ឆ្ពោះ​ទៅ​រក​អនាគត​ដែលកាន់តែ​មាននិរន្តរភាព​ និងភាពប្រសើរ​​សម្រាប់​ទាំង​អស់​គ្នា។ លើស​ពី​នេះ ក្រុមហ៊ុន Smart Axiata ក៏​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អាកាសធាតុ​​បន្ទាន់ តាម​រយៈ​ការ​​ពិនិត្យតាម​ដាន និង​ការ​គ្រប់គ្រងបរិមាណ​​កាបូន​ឌីអុកស៊ីត​របស់​ក្រុមហ៊ុន​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​​ប្រឹង​​ប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​លើក​កម្ពស់​និរន្តរភាពផងដែរ។

ក្រុមហ៊ុន Smart Axiata ក៏មាន​ភាព​សកម្ម​ផងដែរ​នៅ​កម្រិត​មូលដ្ឋាន​ដោយ​ចាប់ផ្តើម​ការ​ធ្វើ​​ដំណើរ​​​អប់រំ​អំពី​បរិស្ថានជា​មួយអង្គការ​ជឿជាក់​លើសិស្ស​ជនបទ​កម្ពុជា (CRST) ដើម្បីលើកកម្ពស់ការ​យល់​ដឹងអំពី​សារៈសំខាន់នៃការ​បដិសេធប្រើ​ប្រាស់ ការ​កាត់បន្ថយ ការ​ប្រើប្រាស់​ឡើង​វិញ និង​ការកែច្នៃ​សំរាម​ប្លាស្ទិក។ កម្មវិធី​ចុង​ក្រោយបំផុត​​​បាន​ធ្វើឡើង​នៅ​ដើម​ឆ្នាំ២០២២ ដែល​ជាផ្នែកមួយ​នៃ​គំនិតផ្តួច​ផ្តើម​គម្រោង “អ” (Project R)  ដែលមានគោល​បំណង​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ដែល​ប្រើប្រាស់​បាន​តែម្តង​នៅ​ក្នុង​​និង​ជុំវិញ​ខេត្ត​សៀមរាប​តាម​រយៈ​ការ​អប់រំ ការ​ធ្វើ​សកម្មភាព និង​ការ​បំផុស​គំនិត។

សម្រាប់ព័ត៌មានបន្ថែមអំពីកិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន Smart Axiata លើការងារ​បរិស្ថាន និងនិរន្តរភាព សូម​តាមដានទំព័រហ្វេសប៊ុក​ Smart for Cambodia តាមរយៈ www.facebook.com/smartforcambodia

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A,មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

ដើម្បី​អបអរ​ពិធី​បុណ្យអុំទូក ក្រុមហ៊ុន Smart ផ្តល់ជូន​រង្វាន់ជាង ១លាន​រង្វាន់​រួមទាំង​​​ទូរស័ព្ទ iPhone 14 Pro Max ដោយ​គ្រាន់តែ​លេង​ហ្គេមក្នុង​កម្មវិធី SmartNas

0

ភ្នំពេញ ថ្ងៃទី ២១ខែតុលា ឆ្នាំ​២០២២៖ ដើម្បី​អបអរសាទរ​ពិធី​បុណ្យអុំទូក​ បណ្តែត​ប្រទីប អកអំបុក​​ និង​សំពះ​ព្រះខែ​នៅ​ឆ្នាំនេះ ក្រុមហ៊ុន​ Smart Axiata ដែលជា​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័តឈាន​មុខគេ​នៅ​​កម្ពុជា កំពុង​ផ្តល់​ជូន​រង្វាន់​ជាង​មួយ​លានរង្វាន់​ក្នុង​ហ្គេម​ថ្មី​ដ៏សប្បាយ​រីករាយ​មួយ​នៅ​​ក្នុង​កម្មវិធី ស្មាត​ណាស់ (SmartNas) ដែល​រង្វាន់​ទាំងនោះ​រួមមាន​ទាំងទូរស័ព្ទ​​ស្មាតហ្វូន​ស៊េរីថ្មី iPhone 14 Pro Max មួយ​ចំនួន​ផង​ដែរ។

អតិថិជន​បង់ប្រាក់​ជាមុន​​អាច​​លេង​ហ្គេម​ ដាល់អំបុក​ជាមួយ​ស្មាត (Dal Ambok with Smart) បាន​នៅ​​ក្នុងកម្មវិធី ស្មាត​ណាស់ (SmartNas App) ហើយ​អ្នកលេង​នឹង​ឈ្នះ​រង្វាន់​រាល់​ពេល​ដែល​ពួកគេ​លេង។ អតិថិជន​អាច​មាន​សំណាង​​ឈ្នះ កង់អគ្គិសនី (៤រង្វាន់) ស្មាតហ្វូន Smart Hero II (១ ៥០០រង្វាន់) កញ្ចប់សេវា Smart @Home Premium (១០០​រង្វាន់) ម៉ាស៊ីនបំពងខ្យល់ (៥០​រង្វាន់) មីក្រូវ៉េវ (៥០​រង្វាន់) ឆ្នាំងអ៊ុត (៥០​រង្វាន់) សាកាដូ អាវ​យឺត មួក ថង់​ស្ពាយ សំបុត្រកុន ទឹកប្រាក់ចម្បង​ក្នុងគណនីទូរស័ព្ទ និង​ទិន្នន័យអ៊ីនធឺណិត។ អតិថិជនដែលលេងហ្គេមច្រើនដងជាងគេចំនួន១០០នាក់ នឹងមានឳកាសចូលរួមក្នុងកម្មវិធីចាប់រង្វាន់ធំយក iPhone 14 Pro Max​ ចំនួន៣ រង្វាន់  មុននឹងកម្មវិធីដាល់អំបុកជាមួយស្មាតត្រូវបានបញ្ចប់។​

ហ្គេម​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​អបអរ​ថ្ងៃ​ឈប់​សម្រាក ហើយ​ហ្គេម​នេះ​នឹង​មាន​​ឈុតឆាក​ប្រពៃណី​ខ្មែរ និងតួអង្គ​នានាជាច្រើន។ អតិថិជនដែលប្រើប្រាស់កម្មវិធីស្មាតណាស់ អាចលេងហ្គេមដាល់អំបុកជាមួស្មាតតាមរយៈតំណនេះ

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «ពិធីបុណ្យអុំទូក បណ្តែត​ប្រទីប អកអំបុក និងសំពះ​ព្រះខែ គឺ​ជា​ពេលវេលា​ដ៏ពិសេស​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​អស់។ នៅ​ក្រុមហ៊ុន Smart Axiata យើង​ចង់​ប្រារព្ធពិធី​​នេះ​ជាមួយ​នឹង​ហ្គេមសប្បាយៗ​ទាក់​ទង​នឹង​ប្រពៃណី​ខ្មែរ ដែល​អតិថិជន​របស់​យើង​និង​មនុស្សជា​ទី​ស្រលាញ់​របស់​ពួកគេ​​អាច​រីករាយ​ទាំង​អស់​គ្នាបាន។ យើង​បានផ្តល់ជូននូវ រង្វាន់ជាច្រើនដើម្បីឲ្យប្រាកដថា​ អ្នក​ប្រើប្រាស់កម្មវិធី SmartNas 3.0 សកម្ម​ទាំង​អស់​អាច​លេង​ហ្គេម​នេះ​នឹងមានឪកាសឈ្នះ​​រង្វាន់​»។

អតិថិជន​បង់ប្រាក់​ជាមុនរបស់​ក្រុមហ៊ុន Smart អាចលេង​ហ្គេម Dal Ambok with Smart ក្នុង​កម្មវិធី SmartNas បាន​ម្តង​ក្នុង​មួយ​ថ្ងៃ​ដោយ​ឥត​គិតថ្លៃ​រហូតដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ អ្នក​ប្រើប្រាស់កម្មវិធី SmartNas ក៏​អាច​បង្កើន​ឱកាស​របស់​ពួកគេ​ក្នុង​ការ​ឈ្នះរង្វាន់​ធំមួយ​​​ក្នុង​ចំណោម​រង្វាន់ធំ​ជាច្រើន​ផ្សេង​ទៀត​ផងដែរ​តាម​រយ​ៈ​ការ​បញ្ចូល​ទឹក​ប្រាក់តាម​អេឡិច​ត្រូនិច ឬ E-top Up ចាប់ពី ៥ ០០០ រៀល (១,២៥​ដុល្លារ) ឡើងទៅ​ ពួកគេ​នឹង​ទទួល​បាន​ការ​លេង​ហ្គេម​ចំនួន​បី​ដង​​បន្ថែម​ទៀត​។ អ្នក​ប្រើប្រាស់​​​អាច​​ទិញការ​លេង​​បន្ថែម​​ទៀត​បាន​​នៅ​​ក្នុង​​​ហ្គេម​ដាល់អំបុកនេះផ្ទាល់ផងដែរ។ អ្នក​ដែលលេង​ហ្គេម​រយៈ​ពេល ៥​ ថ្ងៃ​ជាប់​គ្នា នឹង​ទទួលបានការ​លេង​ហ្គេម ៥​ ដងបន្ថែម ខណៈ​​ដែល​អ្នកប្រើប្រាស់​ដែល​មិន​បាន​ចូល​ក្នុង​កម្មវិធី SmartNas ចាប់​តាំង​ពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ មក នឹង​ទទួល​បានការ​លេង​ហ្គេមចំនួន ១០​ដង នៅ​ពេល​ពួកគេ​ចូល​ទៅ​កាន់​ទំព័រ​ដើម ការ​ផ្តល់ជូននេះ​សម្រាប់​​​​ជា​អំណោយ​ស្វាគមន៍​នៃ​ការ​វិល​ត្រឡប់​ចូល​មក​ប្រើប្រាស់​កម្មវិធី​​ស្មាតណាស់វិញ។

អតិថិជន​អាច​លេងហ្គេម ដាល់អំបុកជាមួយស្មាត (Dal Ambok with Smart) ហើយក៏អាចលេងជាមួយនឹងកម្មវិធីថ្មីៗដូចជា ការអាប់ឡូតមុខខ្លួនដាក់ចូលក្នុងតួរបស់ហ្គេម និងសរសេរនូវបំណងប្រាថ្នាផ្សេងៗលើប្រទីប ហើយអាចស៊ែររូបភាព និងបំណងប្រាថ្នានៅលើទំព័រហ្វេសប៊ុក ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ហ្គេម សូម​តាម​ដាន​ទំព័រហ្វេសប៊ុក​របស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/SmartAxiata ឬចូល​ទៅ​កាន់​គេហទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!               


ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A,មហា​វិថី​ព្រះ​មុនីវង្ស, ទន្លេ​បាសាក់, ខណ្ឌ​ចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើកសមុទ្រមួយក្បាល ទៅព្រលែងក្នុងសមុទ្រវិញ ក្រោយទទួលបានពីប្រជាពលរដ្ឋ 

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានទទួលសត្វអណ្តើកសមុទ្រ(ក្រាស់)មួយក្បាល ពីប្រជាពលរដ្ឋ ដើម្បីយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិវិញ ខណៈដែលជាការព្រលែងលើកទី១៣៤។

គួរឲ្យដឹងថា គ្រប់ពេលដែលនាំយក ទៅព្រលែងម្តងៗ លោកឧកញ៉ា ទៀ វិចិត្រ តែងតែមានកឹបសៀល តាមបច្ចេកទេសសម្គាល់សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ ដែលជាសញ្ញាសម្គាល់ ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ហើយសៀលដែលកឹប លើសត្វអណ្តើកសមុទ្រ(ក្រាស់)មួយនេះ គឺ KH 0801។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលលោកឧកញ៉ា ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ា បានរៀបចំធ្វើការកឹបសៀលរាល់ពេល មុនព្រលែងចូលក្នុងសមុទ្រ រឺ ព្រែកទឹកប្រៃ ហើយការកឹបសៀលសម្គាល់បែបនេះមមានសារៈសំខាន់ណាស់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ដោយសារថាប្រសិនបើមានការនេសាទបានសត្វសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ ដែលឃើញមានកឹបសៀលសម្គាល់ អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ មិនសម្លាប់ឬលក់ដូរធ្វើអាជីវកម្មឡើយ។

សូមបញ្ជាក់ផងដែរថា មានអ្នកនេសាទភាគច្រើន ពេលនេសាទបានសត្វអណ្តើកសមុទ្រ ប្រភេទ ល្មិចឬក្រាស់ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ជាបន្តបន្ទាប់ ដើម្បីព្រលែងក្នុងសមុទ្រវិញ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ក៍បានថ្លែងអំណរគុណ ដល់ស្មារតីសហការរបស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្ស សត្វសមុទ្រកម្រជាសកល ៕

ក្រុមហ៊ុនស្មាត ច្នៃប្រឌិតបន្ថែមមុខងារ វីដេអូតន្ត្រី និង ផតខាសត៍ (PODCAST)​ ថ្មីក្នុងចំណោមមុខងារថ្មីជាច្រើនទៀតក្នុងកម្មវិធី Pleng និងធ្វើការប្រគុំតន្រ្តីអបអរ #iGoPleng2.0 ជាមួយតារាល្បីៗជាច្រើន

0

អ្នក​នាង ឱក សុគន្ធកញ្ញា លោក G-Devith និងលោក Suly Pheng ស្ថិត​ក្នុង​ចំណោម​តារាល្បីៗ​ជា​ច្រើន​នាក់​ទៀត​ដែល​នឹង​ចូល​រួម​សម្តែង​ក្នុង​កម្មវិ​ធីប្រគុំ​តន្ត្រី #iGoPleng2.0 នា​ពេល​ខាង​មុខ​នេះ ដើម្បី​អបអរសាទរ​​ការ​រចនាជាថ្មី​នៃ​​កម្មវិធី​ស្តាប់​​តន្ត្រី Pleng ​របស់​ក្រុមហ៊ុន Smart Axiata។

តារាផ្សេងទៀតដែល​នឹង​ចូលរួម​ក្នុង​ការប្រគុំតន្ត្រី #iGoPleng2.0 នេះ​រួម​មាន 4T5, Picherith, Tey, HENG និង La Cima Cartel។ ឌីជេ 22Bullets ដែលមាន​ឈ្មោះ​បោះ​សំឡេង​ជាលក្ខណៈ​អន្តរជាតិ​ ក៏នឹងចូល​រួម​សម្តែង​នៅ​ក្នុងព្រឹត្តិការណ៍​​នេះផង​ដែរ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២២ ខែតុលា នៅមជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍អន្តរជាតិ (OCIC) នៅ​ជ្រោយ​ចង្វា ចាប់​ពីម៉ោង ៤​រសៀលតទៅ។ ក្រៅពី​ការ​សម្តែង​សិល្បៈ តារា​ល្បីៗ អ្នក​បង្កើត​មាតិកា និង​តារាតាមបណ្តាញសង្គម​ជាច្រើន​​ទៀត​ ក៏នឹង​ចូលរួម​ជា​ភ្ញៀវ​កិត្តិយសពិសេស​ផង​ដែរ​​​ដើម្បី​អបអរការ​រចនាជា​​ថ្មី​នៃ​កម្មវិធី Pleng នេះ​។

សំបុត្រ​សម្រាប់​ចូលរួមទស្សនា​​ការ​ប្រគុំ​តន្ត្រី​នេះ​ អាចរកបាន​តែ​នៅក្នុង​កម្មវិធី Pleng ប៉ុណ្ណោះ​រហូត​ដល់​ថ្ងៃទី២២ ខែតុលា។ អ្នកប្រើ​ប្រាស់​កម្មវិធី Pleng អាច​ប្តូរ​យក​សំបុត្រ​ដោយ​ប្រើ Pleng Points របស់ពួកគេ​នៅ​ក្នុង​កម្មវិធី Pleng តាមរយៈ https://bit.ly/PlengPointspage

ជា​ផ្នែកមួយ​នៃ​ការផ្តល់ជូនពិសេស (Early Bird) របស់​កម្មវិធី Pleng ចាប់​ពី​ថ្ងៃទី៨ រហូត​ដល់ថ្ងៃទី១០ ខែ​តុលា អ្នកប្រើប្រាស់​កម្មវិធី Pleng អាច​ប្តូរ​យក​ប័ណ្ណ VIP មួយ​សន្លឹក​ពី​ការ​ប្តូរ​ជាមួយ​នឹង​ Pleng Points ចំនួន  ១០ ០០០ ពិន្ទុ ឬ​សំបុត្រ​ធម្មតា​​មួយសន្លឹក​ពី​ការ​ប្តូរ​ជាមួយ​នឹង Pleng Points ចំនួន ២ ០០០ពិន្ទុ។ ក្នុង​អំឡុង​ពេល​នៃ​ការ​លក់​សំបុត្រធម្មតា​​ចាប់​ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែតុលា ដែល​មិនមែនជាការ​ផ្តល់ជូនពិសេស អ្នក​ប្រើប្រាស់កម្មវិធី Pleng អាច​ទទួល​បាន​សំបុត្រ VIP មួយសន្លឹក​ពីការ​ប្តូរ​ជាមួយ​នឹង Pleng Points ចំនួន ២៥ ០០០ពិន្ទុ ឬ​សំបុត្រ​ធម្មតា​​មួយសន្លឹកពីការ​​ប្តូរ​ជាមួយ​នឹង Pleng Points ចំនួន ៥ ០០០ពិន្ទុ។

ក្រុមហ៊ុន Smart Axiata នឹង​រៀបចំការ​ប្រគុំតន្ត្រី​ដើម្បី​ដាក់​ដំណើរការ​​កម្មវិធី Pleng ដែល​ត្រូវ​បាន​រចនា​ជា​ថ្មីនេះ។ កម្មវិធី​ Pleng នឹង​ផ្តល់​ជូន​​លក្ខណៈ​ពិសេស​ថ្មីៗ​គួរ​ឱ្យ​រំភើប ដែល​រួមមាន​វីដេអូ​តន្ត្រី ផតខាសត៍ ការ​ស្វែងរកតាម​ប្រភេទ និង​រឿង​ក្នុង​កម្មវិធី (in-app stories) ជា​ដើម ហើយ​ក៏មាន​ការ​បង្កើតនូវការរចនាដំណើរការអេប ​ (user interface) ថ្មី​ដើម្បី​​បង្កើន​បទពិសោធ​របស់​អ្នក​ប្រើប្រាស់​ផងដែរ។

កម្មវិធី Pleng គឺជាកម្មវិធីស្តាប់​តន្ត្រីតាមអ៊ីនធឺណិត​ ដែលត្រូវបាន​ទាញយក​ច្រើន​បំផុត​​ក្នុង​​ប្រទេស​កម្ពុជា​​ ដោយ​​មាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំខែ​ជាង ៧សែន​​នាក់ និង​ផ្តល់​ជូន​អ្នក​ស្តាប់​នូវ​បទចម្រៀង​ជាង ១​លាន​បទពី​សិល្បករ​សិល្បការី​​ក្នុង​ស្រុក​និង​អន្តរជាតិ​ជាង ១ម៉ឺន​​នាក់។ កម្មវិធី​ស្តាប់​តន្ត្រីនេះ​ភ្ជាប់​សិល្បករ​សិល្បការនី​ខ្មែរ​ជាមួយ​នឹង​អ្នកគាំទ្រ​ដែលកើន​ឡើង​ឥត​ឈប់ឈរ ដែល​ជួយ​ឱ្យ​មាន​ការ​កោត​សរសើរ​កាន់តែ​ជ្រាល​ជ្រៅចំពោះ​​តន្ត្រី​ក្នុង​ស្រុក និង​អ្នក​ដែលមាន​ទេពកោសល្យ​នានា។

លោក Feiruz Ikhwan នាយក​ប្រតិបត្តិស្តីទី​របស់​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «ដោយ​ផ្តោត​​លើ​បទពិសោធ​​​អតិថិជន​របស់យើង​ជា​ចម្បង​ យើង​បាន​បណ្តាក់​ទុន​យ៉ាង​ច្រើន​ទៅលើ​កម្មវិធី Pleng ដើម្បីកែលម្អ​រចនាដំណើរការ user interface ទូទៅ និង​បទពិសោធ​អ្នក​ប្រើប្រាស់។ ជា​មួយ​នឹង​ការ​អាប់ហ្គ្រេដ​​​ចុង​​ក្រោយ​​បំផុត​ទាំងនេះ យើង​ពិតជា​មាន​ទំនុកចិត្ត​ថា​ យើង​មាន​កម្មវិធី​ដែល​ងាយ​ស្រួល​ប្រើ​និង​មាន​ប្រសិទ្ធភាព​បំផុត​​នៅ​ប្រទេសកម្ពុជា ជា​មួយ​នឹង​មាតិកា​តន្ត្រី​ដ៏ល្អបំផុត​ក្នុង​ប្រទេស»។

អ្នក​ស្តាប់​អាច​រីក​រាយ​នឹង​បណ្ណា​ល័យ​តន្ត្រី​ទាំងមូល​របស់ក​ម្មវិធី Pleng នៃបញ្ជីចម្រៀង​ដែល​បាន​ជ្រើស​រើស​យ៉ាង​ពិសេស​​ដោយ​ឥតគិត​ថ្លៃ ឬអ្នក​ប្រើប្រាស់​អាច​ជាវ​សេវា​ Pleng Pro ដោយ​ចំណាយ​ត្រឹមតែ ៩៩​សេន​ប៉ុុណ្ណោះ​​ក្នុង​មួយ​ខែ ហើយ​អាច​រីករាយ​នឹង​ការ​ស្តាប់​ចម្រៀង​ដោយ​គ្មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ រួម​ជាមួយ​នឹង​សំឡេង​ច្បាស់​ល្អ និង​ការ​ទាញយកបទចម្រៀងទុកដោយ​គ្មានដែន​កំណត់​សម្រាប់​ការ​ស្តាប់អុហ្វឡាញ។

សម្រាប់ព័ត៌មានបន្ថែមអំពីការប្រគុំតន្ត្រី #iGoPleng2.0 សូមចូលទៅកាន់ https://www.facebook.com/PlengBySmart/photos/a.236830577201413/1082136336004162/ ឬទស្សនាវីដេអូផ្លូវការតាមរយៈ https://www.facebook.com/PlengBySmart/videos/502415555227693.

តាមដានទំព័រហ្វេសប៊ុករបស់កម្មវិធី Pleng តាមរយៈ https://www.facebook.com/PlengBySmart  ឬចូលទៅ​កាន់ www.smart.com.kh សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Pleng៕

ធនាគារជាតិ ស្នើឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តអនុគ្រោះ ចំពោះអ្នកខ្ចីប្រាក់ដែលរងផលប៉ះពាល់ ដោយទឹកជំនន់

ភ្នំពេញ៖តាមរយៈសេចក្ដីប្រកាសរបស់ធនាគារនៃ កម្ពុជា បានស្នើឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់បន្តការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាមរយៈការរៀបចំឥណទានឡើងវិញ។

លំម្អិតមានដូចខាងក្រោម៖

ក្រសួងពាណិជ្ជកម្ម ត្រៀមបញ្ចេញស្បៀងបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយជាបន្ទាន់នូវបញ្ហារ និងផលប៉ះពាល់ដោយសារទឹកជំនន់

ភ្នំពេញ៖ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនហ្គ្រីនត្រេដជាសេនាធិការ បានត្រៀមរួចជាស្រេចក្នុងការរៀបចំ សន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមដោះស្រាយជាបន្ទាន់នូវរាល់បញ្ហារ និងផលប៉ះពាល់នានា ដែលបង្កឡើងដោយសារទឹកជំនន់។

ការលើកឡើងនេះ បានធ្វើឡើងនាឱកាសដែលលោករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ដើម្បីពិនិត្យ និងពិភាក្សាបូកសរុបការវាយតម្លៃផលប៉ះពាល់ ការខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ដោយសារទឹកជំនន់ និងដាក់ចេញវិធានការដោះស្រាយបន្ទាន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ និងមានការអញ្ជើញចូលរួមពី លោក ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងផែនការ, លោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម,លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី លើកឡើងថា ស្ថានភាពសន្និធិស្បៀងត្រៀមបម្រុងជារូបវ័ន្តរបស់រាជរដ្ឋាភិបាល ដែលក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានទទួលគ្រប់គ្រងផ្ទាល់លើស្តុកសន្និធិស្បៀងត្រៀមបម្រុងនេះ គឺបានអនុវត្តដោយយកចិត្តទុកដាក់ផ្អែកតាមអនុក្រឹត្យលេខ ១២៤ អនក្រ.បក ស្តីពីការបង្កើតប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។

លោករដ្ឋមន្រ្តី បន្តថា ក្នុងកំឡុងពេលមានគ្រោះមហន្តរាយ ដែលបង្កឡើងដោយសារទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួនកន្លងទៅ ដោយផ្អែកតាមលិខិតរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក៏ដូចជា តាមការណែនាំផ្ទាល់ពី ឯកឧត្តមបណ្ឌិត វង់ សណ្តាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានចាត់ចែងបញ្ចេញស្តុកស្បៀង រួមមាន ៖ អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និងត្រីខកំប៉ុង ជូនខេត្តគោលដៅ ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ បានទាន់ពេលវេលា ក្នុងនោះរួមមាន ៖
១- ខេត្តកំពង់ធំ ចំនួន ៧.៨២៥​គ្រួសារ
២- ខេត្តបន្ទាយមានជ័យ ចំនួន ២.៧៥០​គ្រួសារ
៣- ខេត្តបាត់ដំបង ចំនួន ១.០០០ គ្រួសារ
៤- ខេត្តព្រះវិហារ ចំនួន ២៤៧គ្រួសារ
៥- ខេត្តឧត្តរមានជ័យ ចំនួន ២៥០​គ្រួសារ
៦- ខេត្តសៀមរាប ចំនួន ៥.៩១៤​គ្រួសារ (បញ្ចេញ ២ លើក ក្នុងបរិមាណសរុប ១០.០៥០ គ្រួសារ)

សរុបរួម គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងជូនប្រជាពលរដ្ឋចំនួន ១៧.៩៨៦គ្រួសារ ស្មើនឹង ១៧.៩៨៦ កញ្ចប់ ដែលក្នុងមួយកញ្ចប់ មានអង្ករចំនួន ២៥ គ.ក្រ, មី ០១ កេស (២៤កញ្ចប់), ទឹកត្រី ០១ យួរ (០៦ ដប), ទឹកស៊ីអ៊ីវ ០១យួរ (០៦ ដប), ទឹកសុទ្ធ ១ កេស (១២ ដប ១ ដបចំណុះ ១,៥ លីត្រ) និងត្រីខកំប៉ុង ០១ យួរ (១០ កំប៉ុង)។

លោករដ្ឋមន្រ្តី បន្ថែមថា តាមកិច្ចប្រជុំថ្នាក់បច្ចេកទេសនាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុនហ្គ្រីនត្រេដ នៃក្រសួងពាណិជ្ជកម្ម នឹងបញ្ចេញសន្និធិស្បៀងត្រៀមបម្រុងនេះ ចែកជូនប្រជាពលរដ្ឋជាបន្តទៀត ក្នុងនោះគ្រោងនឹងបញ្ចេញជូនទៅខេត្តសៀមរាប ចំនួន ១០.០៥០ គ្រួសារ និងត្រៀមជាស្រេច ដើម្បីបញ្ចេញទៅបណ្តាខេត្តផ្សេងទៀត ដែលទទួលរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ។

លោករដ្ឋមន្រ្តី បញ្ជាក់ជូនថា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រសួងពាណិជ្ជកម្មបាន និងកំពុងធ្វើសកម្មភាពឆ្លើយតប ដោយប្រើប្រាស់ស្បៀងបម្រុងរដ្ឋចែកជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងត្រៀមខ្លួនចូលរួមដោះស្រាយ និងវាយតម្លៃលើផលប៉ះពាល់ដោយសារទឹកជំនន់នេះ៕

CDC អនុម័យគម្រោងវិនិយោគថ្មី២ទៀត ក្នុងទំហំទុនប្រមាណ១១លានដុល្លារ

ភ្នំពេញ៖តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-“J-STAR GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គរោង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៣៣៦កន្លែង។
២-“K5 INDUSTRIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧១៨កន្លែង។ប្រភព៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

២សប្ដាហ៍ខែតុលា កម្ពុជាទទួលបានភ្ញៀវទេសចរជិត១លាននាក់

ភ្នំពេញ៖ តួលេខភ្ញៀវទេសចរទូទៅក្នុងសប្តាហ៍ទី២ (ចាប់ពីថ្ងៃទី១០-១៦ ខែតុលា ២០២២) ឡើងដល់ចំនួន៩៣៨,៩២៨នាក់ ក្នុងនោះភ្ញៀវជាតិ៩១៤,៥៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៤,៣៨៥នាក់។

តាមរយៈក្រសួងទេសចរណ៍ Ministry of Tourism, Cambodia ឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តកំពង់ចាម ៤០១,៩២៩នាក់ ,ខេត្តព្រះសីហនុ ១៣៩,៥៩១នាក់ ,ខេត្តបាត់ដំបង ១៣៥,៨៩៩នាក់ ,ខេត្តព្រៃវែង ៦៨,៥២៥នាក់ ,ខេត្តពោធិ៍សាត់ ៥៩,៨៤៥នាក់, ខេត្តសៀមរាប ២៧,៨២២នាក់ ,ខេត្តកំពត ២៣,២៤៦នាក់។

តួលេខខាងលើ មានការកើនឡើងប្រមាណ១៥០.៤៥% ធៀបនឹងសប្តាហ៍កន្លងមក។ កំណើនភ្ញៀវផ្ទៃក្នុងច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តកំពង់ចាម ព្រៃវែង និងពោធិ៍សាត់បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនកុះកុរ។ ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុបន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើន ក្នុងរយៈពេល២សប្តាហ៍ជាប់គ្នា បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែ ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២។ បណ្តាខេត្តផ្សេងទៀតដែលនៅជាប់បណ្តោយដងទន្លេ បានកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន៕

ឧកញ៉ា ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យជួយសង្គ្រោះ ជនរងគ្រោះ ២ករណីផ្សេងគ្នា បញ្ជូនយកមកខេត្តព្រះសីហនុ

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ករណីផ្សេងគ្នា កាលពីយប់ថ្ងៃទី១៧ ខែតុលា និងព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណីទាំង២ផ្សេងគ្នានោះរួមមាន៖
– ករណីទី១ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ទទួលយកស្រ្តីមួយរូប មានជំងឺពោះវៀនដុះខ្នែង មានឈ្មោះ សំ ដាវី អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ ។
– ករណីទី២ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ទទួលយកប្អូនប្រុសមួយរូប មានឈ្មោះ ណាង ទក អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានជំងឺបេះដូង និងមួយទៀត មានភ្ញៀវទេសចរណ៍ ជាជនជាតិបរទេស មកពីភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម មិនស្រួលខ្លួន ក៏បានស្នើសុំទៅពេទ្យ​ ដើម្បីព្យាបាលជាមួយគ្នាផងដែរ ។

ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ របស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុ ដោយសុវត្ថិភាព និងបានបញ្ជូនតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យហើយ៕