Home Blog Page 79

កម្មវិធីបព្ចាប់គ្រោងអគារ LOFT មជ្ឈមណ្ឌលព្រីន ហ័ន យូ មុនពេលកំណត់ ៦០ថ្ងៃ

0

ភ្នំពេញ៖ មជ្ឈមណ្ឌល ព្រីន ហ័ន យូ អគារខុនដូ និង Loft កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ បានបព្ចាប់គ្រោងអគារ LOFT ដោយជោគជ័យ មុនពេលកំណត់ ៦០ថ្ងៃ ។

សូរសំឡេងកាំជ្រួចអបអរសាទរ ជាមួយនឹងការចាក់បេតុងចុងក្រោយនេះ បព្ចាប់គ្រោងអគារ LOFT នៃមជ្ឈមណ្ឌល ព្រីន ហ័ន យូ ត្រូវបានបិទយ៉ាងជោគជ័យមុន 60 ថ្ងៃ បន្ទាប់ពីការខំប្រឹងប្រែង ទាំងយប់ទាំថ្ងៃឥតឈប់ឈរ, ការទន្ទឹងរង់ចាំត្រូវបានបព្ចាប់ “ខុនដូប្រណិត 2 ជាន់ ” ត្រូវបានលិចរូបរាងឡើង។

PART1 វគ្គទី 1
提前60天: 品牌力量逆市上行
បព្ចាប់មុន 60ថ្ងៃ:សមត្ថភាពក្រុមហ៊ុន ឈានមុខគេក្នុងទីផ្សារ

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ព្រីនស៌ ហូល ឌីង គ្រុប, ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ប្រកាន់ខ្ជាប់នូវគោលការកសាង ប្រទេសកម្ពុជាអោយកាន់តែ ស្រស់ស្អាត “ជាបេសកកម្មរបស់ខ្លួន ដែលមាននៅ រាជធានីភ្នំពេញ ក្រុងព្រះសីហនុ និងកន្លែងផ្សេងៗទៀត ដោយសំរេចការលក់ប្រចាំឆ្នាំលើសពី 100 លានដុល្លា ហើយបានក្លាយជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅ ឈានមុខគេក្នុងប្រទេសកម្ពុជា ។

ឆ្នាំ2022 គឺជាឆ្នាំដែលក្រុមហ៊ុនទទួលបាន សមិទ្ធផលច្រើនសរបញ្ជាក់ ពីភាពរឹងមាំយ៉ាងពេញលេញនៃក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប។ កន្លងមក ដោយមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងបទពិសោធពាណិជ្ជកម្មជាច្រើនឆ្នាំ ធើ្វអោយក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប បន្តអភិវឌ្ឈន៌សមិទ្ធផលថ្មីៗបន្តបន្ទាប់។ គម្រោងជាច្រើន ដែលអភិវឌ្ឈន៌ដោយក្រុមហ៊ុន បានចាប់ផើ្តមព្រឹត្តិការណ៍សំខាន់ៗជាច្រើន ជាបន្តបន្ទាប់ដូចជា ការចាប់ផ្តើមដាក់លក់ បព្ចាប់គ្រោងអគារ និងការប្រគល់គេហដ្ឋានជាដើម សូម្បីតែគម្រោង LOFT នៃមជ្ឈមណ្ឌល ព្រីន ហ័ន យូ បានចំណាយពេលត្រឹមតែ 10 ខែប៉ុណ្ណោះពីការចាប់ផ្តើម រហូតដល់ការបញ្ចប់ ដែលលឿនជាងការកំណត់ 60 ថ្ងៃ ដើម្បីសម្រេចបាននូវភាពល្បីល្បាញ នៅក្នុងទីផ្សារនិងឈានមុខគេ នៅក្នុងឧស្សាហកម្មនេះ។

នៅក្នុងបរិបទនៃការធ្លាក់ចុះ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីការ រីករាលដាលជំងឺកូវិត ១៩ និងសង្រ្គាម ធើ្វអោយទំនុកចិត្តរបស់អ្នកវិនិយោគ អចលនទ្រព្យត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមាន ផលប៉ះពាល់យ៉ាងខ្លាំងដល់ ទីផ្សារអចលនទ្រព្យកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប ក្នុងបរិបទពិបាកមួយនេះ នូវតែបន្តបង្កើនការវិនិយោគ ក្នុងគម្រោងផ្សេងៗរបស់ខ្លួន ដាក់ចេញនូវតម្រូវការសម្រាប់ដៃគូ សហការដើម្បីធានាគុណភាពខ្ពស់នៃសំណង់ និងល្បឿននៃកាសាងសង់ ធានានូវរាល់ការសន្យាសំរាប់អតិថិជន នឹងបង្រឹងម៉ាកយីហោរបស់ខ្លួន។

PART 2 វគ្គទី 2
金边CBD:寰宇打造城市封面
តំបន់ CBD ភំ្នពេញ: មជ្ឈមណ្ឌលព្រីន ហ័ន យូបានធើ្វអោយមុខមាត់ ទីក្រុងកាន់តែប្រសើរ
ទីតាំងគឺជាចំនុតសំខាន់នៃគម្រោង ក៏ដូចជាចំនុចចាប់ផ្តើមនៃការរៀបចំគម្រោង ក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អ៊ីស្ទេត គ្រុប បានយកចិត្តទុកដាក់បំផុតក្នុងការជ្រើសរើស “ទីតាំងកណ្តាលក្រុង” ដែលស្ថិតនៅជិតតំបន់បឹងកេងកង១ នៅខណ្ឌចំការមន ។មជ្ឈមណ្ឌលព្រីន ហ័ន យូស្ថិតក្នុងតំបន់ CBD ដែលហ៊ុំព័ទ្ធដោយស្ថានទូតប្រមាណ 31 ប្រទេស រួមមាន រុស្ស៊ី អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុនជាដើម ក៏ដូចជានៅជិតទីតាំងសំខាន់ៗ របស់រដ្ឋភិបាលដូចជា ក្រសួងកសិកម្ម ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ សភា និងក្រសួងការបរទេស ហើយស្ថិតនៅជិតទីប្រជុំជន និងហាងល្បីៗ អគារពាណិជ្ជកម្មដូចជា ហាងទំនិញគ្មានពន្ធ CDF ផ្សារទំនើប AEON ភ្នំពេញ និងទីក្រុងកោះពេជ្រ ដែលជាធនធានទេសចរណ៍កំពូល និងជាតំបន់ឥស្សរជនអន្តរជាតិ និងការវិនិយោគខ្ពស់។

គម្រោងមជ្ឈមណ្ឌលព្រីន ហ័ន យូ ស្ថិតនៅជាប់នឹង អគារ Naga World ដែលមជ្ឈមណ្ឌលកម្សាន្តចម្រុះ ដ៏ធំក្នុងទីក្រុងភំ្នពេញដែររួមមាន Naga1 និង Naga2 ដែលបាន កំពុងបើកដំណើរការ ហើយបានក្លាយជាទីតាំ ដ៏ល្អក្នុងរាជធានីភ្នំពេញ។ Naga3 បានចាប់ផើ្តមដំណើរការសាងសង់ ហើយរំពឹងថានឹងបញ្ចប់នៅឆ្នាំ 2025 ដែលជាតំបន់អភិវឌ្ឍន៍ ដ៏ទាក់ទាញបំផុត នៅក្នុងរាជធានីភ្នំពេញ នាពេលអនាគត ដែលនឹងជួយលើកតម្លៃ អចលនទ្រព្យនៃមជ្ឈមណ្ឌលព្រីន ហ័ន យូ។

PART 3 វគ្គទី 3
产品赋能:自持时尚潮流商业
ចំនុចពិសេសនៃផលិតផល: គម្រោងដែលមានផ្សារទំនើប
ដោយមានបទពិសោធន៍ ប្រតិបត្តិការដ៏ជោគជ័យរបស់ PRINCE MALL SHV នៅក្រុងព្រះសីហនុក្រុមហ៊ុន ព្រីន ហ័ន យូ រៀល អុីស្ទេត គ្រុប នឹងបន្តពង្រីកផ្សារទំនើប ក្នុងគម្រោងមជ្ឈមណ្ឌលព្រីន ហ័ន យូដែលមានទំហំ 17,500 ម៉ែត្រការ៉េ ដែលក្លាយជាផ្សារទំនើបព្រីនស៍ ម៉ល (ភ្នំពេញ) ដំបូងគេ។

ដោយពឹងផ្អែកលើធនធាន និងភាពរឹងមាំរបស់ក្រុមហ៊ុន ព្រីនស៍ ម៉ល (ភ្នំពេញ) នឹងដំណើរការទម្រង់អាជីវកម្ម ជាច្រើនប្រភេទដូចជា អាហារថ្ងៃត្រង់ អាហារអន្តរជាតិ ហាងទំនើប កន្លែងកម្សាន្តលំដាប់ខ្ពស់ ជាដើម ជាមួយនឹងការរៀបចំផែនការ ស្ថាបត្យកម្មដ៏ជំនាញ និង អាជីវកម្មជាច្រើន។ ដើម្បីបង្កើតបរិយាកាសស្តង់ដារអន្តរជាតិ បំពេញភាពទាន់សម័យ និងផ្ពល់នូវបទពិសោធន៍ថ្មីនិងអស្ចារ្យ ក្នុងទីក្រុងភ្នំពេញ ។

PART 4 វគ្គទី 4
躺赢投资:全能公寓轻松赚
ផលចំណេញពីការវិនិយោគ: ខុនដូដែលងាយស្រួលរកប្រាក់ចំណូល
ជាមួយនឹងផ្នត់គំនិតនៃ “របៀបរស់នៅប្រណីត” មជ្ឈមណ្ឌលព្រីន ហ័ន យូ បានសាងសង់យ៉ាងយកចិត្តទុកដាក់ នូវអគារជាច្រើនប្រភេទដែល មានទំហំចាប់ពី 40-82 ម៉ែត្រការ៉េ កម្ពស់ 5.4 ម៉ែត្រតែមួយគត់ក្នុងរាជធានីភ្នំពេញ ទិញមួយ បានពីរជាន់ សមរម្យសក្តិសមនឹងតម្លៃ។

ឥឡូវយើងបានបញ្ចប់គ្រោងអគារ មុនកាលកំណត់យ៉ាងជោគជ័យ ហើយយើងរំពឹងថានឹងប្រគល់ផ្ទះ ជូនអតិថិជននៅខែកក្កដា ឆ្នាំ 2023ខាងមុខនេះ។ទំហំ 31-105 ម៉ែត្រការ៉េនៃខុនដូប្រណិត ត្រូវបានជ្រើសរើសពីម៉ាកគម្រប រឹងលំដាប់ទីមួយរបស់ពិភពលោក ហើយគ្រឿងប្រើប្រាស់ក្នុងផ្ទះ ត្រូវបានបំពាក់គ្រឿងសង្ហារឹមម៉ាកល្បីៗ ដើម្បីបំពេញតម្រូវការផ្សេងៗ របស់ម្ចាស់ផ្ទះក៏ដូចជា ការធើ្វអាជីវកម្ម ការស្នាក់នៅ ការកាន់កាប់ដោយខ្លួនឯង និងការវិនិយោគ។ កន្លងមកការបព្ចាប់គ្រោងអគារខុនដូ គឺនៅខែធ្នូ ឆ្នាំ 2021 ហើយយើងនឹងរំពឹង ប្រគល់ផ្ទះជូនអតិថិជន នៅខែធ្នូ ឆ្នាំ 2022ខាងមុខនេះ។

តំបន់ស្នូលនេះខ្វះខាតនៅគេហដ្ឋានជាច្រើន, ជាមួយនឹងតម្រូវការគេហដ្ឋានប្រណិត ធ្វើអោយមជ្ឈមណ្ឌលព្រីន ហ័ន យូកំណត់បាននូវអត្រា ជួលត្រឡប់ខ្ពស់ចាប់ពី 8%-10% រួមជាមួយការឡើងថ្លៃប្រចាំឆ្នាំ ជាមធ្យមគឺប្រហែល 10%មួយម៉ែត្រការ៉េ ធើ្វអោយម្ចាស់រីករាយនឹងការ ចំណេញត្រឡប់មកវិញ នៃការវិនិយោគដ៏ល្អ សក្តានុពលខ្ពស់ហើយធើ្វអោយ ក្លាយជាជម្រើសដ៏ពេញនិយមបំផុត សម្រាប់អ្នកវិនិយោគ។

បព្ចាប់គ្រោងអគារគ្រាន់តែ ជាចំនុចចាប់ផ្តើមតែប៉ុណ្ណោះ នៅថ្ងៃខាងមុខនេះ បុគ្គលិកវិស្វករទាំងអស់ នឹងបន្តខិតខំប្រឹងប្រែងបំពេញការងារផ្សេងៗ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ “សុវត្ថិភាពទីមួយ គុណភាព លើសអ្វីៗទាំងអស់” ដើម្បីធានាការបញ្ចប់មជ្ឈមណ្ឌលព្រីន ហ័ន យូដោយរលូនជោគជ័យ និងធានានូវគុណភាពខុនដូ ដែលអតិថិជនរង់ចាំ យ៉ាងអន្ទះសារនៅចុងឆ្នាំ 2022នេះផងដែរ ៕

កាលពីថ្ងៃទី30 ខែតុលា ឆ្នាំ2022 ក្រុមហ៊ុនស្រាបៀរអ៊ិនធើ-ម៉ាទ្រីដ ប៊េវើរីច (ខេមបូឌា) បានរៀបចំព្រឹតិ្តការណ៍កីឡាលោតឆ័ត្រយោងលើអាកាសដ៏អស្ចារ្យ រួមទាំងការប្រគុំតន្ត្រីខ្នាតធំនៅទូទាំងប្រទេសទៀតផង..!

0

(ភ្នំពេញ) ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២៖ ស្រាបៀរ ម៉ាទ្រីដ ជាស្រាបៀរជាប់លំដាប់ថ្នាក់ពិភពលោកដែលត្រូវ​បាន​ផលិតឡើងពីគ្រឿងផ្សំដ៏មានគុណភាព​ខ្ពស់ រួមជាមួយនឹង​បច្ចេក​វិទ្យា​ទំនើបចុង​ក្រោយ​បង្អស់​ពីប្រទេសអ៊ឺរ៉ុប ផ្ដល់ឱ្យលោកអ្នកនូវរសជាតិដ៏អស្ចារ្យ និងភាពរីករាយលើសគេ!

គួរបញ្ជាក់ផងដែលថាកាលពីថ្ងៃទី30 ខែតុលា ឆ្នាំ2022 ក្រោមអធិបតីភាពលោកជំទាវ ឧកញ៉ា សុខ សុភាព ដែលជាអគ្គនាយកាក្រុមហ៊ុន អ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) បានរៀបចំព្រឹត្តិការណ៍កីឡាលោតឆ័ត្រយោងនឹងនាំយកស្រាបៀរ ម៉ាទ្រីដ ពីលើអាកាសដ៏មហស្ចារ្យ ដែលបានប្រព្រឹតិ្តទៅនៅលើដីឡូតិ៍ក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង 4ល្ងាច និងមានការប្រគុំតន្ត្រីទេសចរណ៍ខ្នាតធំរួមជាមួយកំពូលតារាងចម្រៀងល្បីៗជាច្រើនរូបប្រចាំប្រទេសកម្ពុជាទៀតផង។

ក្នុងព្រឹត្តិការណ៍ដ៏មហស្ចារ្យមួយនេះ ក្រោយពីការសម្ដែងកីឡាលោតឆ័ត្រយោងលើអាកាសរួចមកលោកជំទាវ ឧកញ៉ា សុខ សុភាព អគ្គនាយការបស់ក្រុមហ៊ុន អ៊ិនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) ក៏បានធ្វើការចុចប៊េតុងពណ៌ក្រហម ដើម្បីប្រកាសការប្រគុំតន្ត្រីទេសចរណ៍ខ្នាតធំជាងគេនៅកម្ពុជា នឹងធ្វើដំណើរទៅកាន់គ្រប់រាជធានីខេត្តក្រុងនៅទូទាំងប្រទេស! សូមបញ្ជាក់ថាក្នុងការសម្ដែងកីឡាលោតឆ័ត្រយោងលើអាកាស ព្រមទាំងមានការប្រគុំតន្ត្រីដ៏កក្រើកឆាកទៀតនោះ បានធ្វើឱ្យព្រឹតិ្តការណ៍ដ៏អស្ចារ្យមួយនេះបន្សល់ទុកនូវផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយយ៉ាងខ្លាំងបំផុតពីសំណាក់អ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ និងទិដ្ឋភាពហូកញ្ជ្រៀវ សើចសប្បាយដែលមិនធ្លាប់មាន។

ក្រុមហ៊ុនស្រាបៀរ ម៉ាទ្រីដ តែងតែនាំយកនូវព្រឹតិ្តការណ៍ដ៏កក្រើកលើសគេ ធំជាងគេ និងផ្ដល់លោកអ្នកនូវរសជាតិឆ្ងាញ់…គ្មានគូប្រៀប ជាពិសេសរីករាយស្រស់ស្រាយជាមួយកម្មវិធីឈ្នះៗជាច្រើនសន្ធឹកសន្ធាប់មានដូចជា៖ ឈ្នះម៉ូតូហុងដាឌ្រីម ស៊េរីថ្មី 2022, រង្វាន់លុយសុទ្ឌ, និងមានរង្វាន់ជាច្រើនទៀត!

ប្រញាប់ឡើង! ជាវកាន់តែច្រើន ទទួលបានពេលវេលារីករាយកាន់តែច្រើន រីឯឱកាសឈ្នះរង្វាន់រឹតតែច្រើន! ក្រុមហ៊ុនស្រាបៀរ ម៉ាទ្រីដ នឹងនាំយកកម្មវិធី ក៏ដូចជាព្រឹត្តិការណ៍សប្បាយៗ ប្លែកៗ រំភើបរីករាយជាច្រើនសម្រាប់អស់លោកអ្នក អ៊ីចឹងកុំភ្លេចត្រៀមខ្លួនទទួលយកភាពសប្បាយរីករាយពីស្រាបៀរម៉ាទ្រីដណា៎…!

ស្រាបៀរម៉ាទ្រី មានរសជាតិឈ្ងុយឆ្ងាញ់ ផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ជាមួយគុណភាពផលិតតាមស្ដង់ដាពិភពលោក…! ស្រាបៀរម៉ាទ្រីដ រីករាយគ្រប់ពេល គ្រប់ទីកន្លែង!

*ពិសារដោយការទទួលខុសត្រូវ

ស្អែកនេះ អង្គរ វ៉ាយដ៏ឡាយហ្វ៍-អឹឃ្វារៀម នឹងបើកដំណើរការ អាងពិពណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ នៅខេត្តសៀមរាប

0

ភ្នំពេញ៖ អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបើកដំណើរការអាងពិពណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២២។

គម្រោងយើងបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ហើយបានបញ្ចប់ជាស្ថាពរ ដំណាក់កាលទី១ នៅក្នុងខែតុលា ឆ្នាំ ២០២២។ អាងពិពណ៌ត្រីនេះមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប នឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប និងត្រីទឹកប្រៃដែលមាន ស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស។

សួនឧទ្យានយើងខ្ញុំ ក្នុងដំណាក់កាលទី១ ក៏មានតាំងពិពណ៌សត្វច្រើនប្រភេទដូចជា សត្វខ្លាមកពីប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្ដើកហ្លួង និងក្រពើភ្នំ…។ល។

គម្រោងនេះសង្កត់ធ្ងន់លើការអភិរក្ស និងអប់រំ ជាមួយនឹងកន្លែងកំសាន្តប្លែកៗ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ ពួកគេនឹងទទួលបាន ផលិតផលទេសចរណ៍ប្លែកមួយ ដែលមិនធ្លាប់មានពីមុនមក ជាមួយនឹងអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម។

សួនឧទ្យានយើងខ្ញុំ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យទេសចរណ៏ ក្នុងខេត្តសៀមរាបរួមមាន៖

-បង្កើនរយៈពេលស្នាក់នៅ សំរាប់ភ្ញៀវទេសចរណ៍ ដែលមកលេងខេត្តសៀមរាប
-បង្ហាញពីភាពអស្ចារ្យ អំពីធនធានធម្មជាតិក្នុងបឹងទន្លេសាប
-ជាសួនកំសាន្តលំដាប់ស្ដង់ដារ អន្តរជាតិ
-ចូលរួមចំណែកក្នុងវិស័យអប់រំ ផ្តោតលើបរិស្ថាន និងការអភិរក្ស
-អភិរក្សសត្វដែលរងការទន្ទ្រាន ប្រភេទសត្វកម្រ ឬប្រភេទសត្វជិតផុតពូជ
-ផ្តល់ការងារដោយប្រយោល ដល់សហគមន៍ក្នុងស្រុកសូទ្រនិគម ព្រមទាំងអ្នកបើកបរ តាក់ស៊ី, ផាសអែប (PassApp) និងមគ្គុទេសទេសចរជាដើម។
-ផ្ដល់ការងារ និងចំណូលដល់សហគមន៍ ដូចជា ការដាំបន្លែ, ដំណាំអំពៅ, ឬស្សី, ដូង, ចេក។ល។

អង្គរវ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម គឺជាគោលដៅទេសចរណ៍ដ៏ល្អប្រណិត ដែលយើងទាំងអស់គ្នាស្រមៃចង់ឃើញ។ សួនឧទ្យាននេះក៏មានសកម្មភាព ដ៏អស្ចារ្យជាច្រើនទៀតដើម្បី ជាចំណេះដឹងនិងទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនា។
ក្រៅពីការទស្សនាកំសាន្តនៅក្នុងឧទ្យាន យើងក៏មានសកម្មភាពជាច្រើនទៀត ដូចជា ផ្សារអណ្តែតទឹក ហាងលក់ទំនិញ ភោជ្ជនីយ៏ដ្ឋានសម្រាប់ទទួលទានអាហារ និងភេសជ្ជៈ និងហាងលក់វត្ថុអនុស្សាវរីយ៍ផងដែរ។ បន្ទាប់ពីបើកដំណើរការដំណាក់កាលទី១ យើងខ្ញុំនឹងបន្តសាងសង់ ដំណាក់កាលទី២ និងដំណាក់កាលបន្តបន្ទាប់ លើផ្ទៃដីសរុប ១០០ហិចតា។

អង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម មានអាសយដ្ឋាននៅតាមបណ្ដោយ ផ្លូវជាតិលេខ៦A,
ភូមិក្បូន, ឃុំខ្ចាស់, ស្រុកសូទ្រនិគម, ខេត្តសៀមរាប។

សម្រាប់ព័ត៌មានបន្ថែម ឬរូបភាព សូមទាក់ទង៖
លេខទូរស័ព្ទ៖ 081 502 555 | 012 444 568 អ៊ីម៉ែល៖ contact@awa-sr.com វិបសាយ http://www.awa-sr.com/

foodpanda មានវត្តមានក្នុងពិព័រណ៌ការងារ ដ៏ធំនៅសាលកោះពេជ្រឆ្នាំនេះ!

0

ក្រោយពីបានចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១១ ខែ តុលា ឆ្នាំ២០២២ រួចមក ក្រុមហ៊ុនបានចូលរួមតាំងពិពរណ៍ការងារ ក្នុងនាមជាម្ចាស់ឧបត្ថម្ភគាំទ្រដ៏សំខាន់មួយ ក្នុងពិព័រណ៌ការងារថ្នាក់ជាតិ ប្រចាំឆ្នាំមួយនេះ។ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ បានចាប់ធ្វើឡើងនៅថ្ងៃទី២៨និង២៩ខែ តុលា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ ដែលធ្វើឡើងក្នុងន័យចូលរួមចំណែកក្នុងការផ្តល់ឱកាសការងារដល់បងប្អូនខ្មែរយើង និងអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្រៅពីចូលរួមជាម្ចាស់ឧបត្ថម្ភ ក្រុមហ៊ុន foodpanda ក៏បានដាក់ស្ដង់ដ៏ធំមួយ ដើម្បីជួប និងស្វែងរកបុគ្គលិកពេញម៉ោងមានសមត្ថភាព និងដៃគូដឹកជញ្ជូនបន្ថែមចូលមកធ្វើការ ក៏ដូចជាសហការជាមួយ foodpanda ដែរ។ នៅស្ដង់នោះ អ្នកទាំងអស់គ្នាក៏អាចចូលមកសួរនាំនូវព័ត៌មានទូទៅទាក់ទងនឹងឱកាសការងារ និងអាចយក CV មកដាក់ ហើយចូលសម្ភាសន៍ការងារភ្លាមៗបានទៀត។ មិនតែប៉ុណ្ណោះពួកគេក៏មានជាការបង្វិលកងផ្សងសំណាង ល្បែងកំសាន្ដផ្សេងៗដើម្បីឈ្នះរង្វាន់យ៉ាងច្រើនពី foodpanda ថែមទាំងមានឱកាសទទួលបានគូប៉ុងបញ្ចុះតម្លៃ កាដូ និងវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរ។

បន្ថែមពីលើការផ្ដល់ព័ត៌មាន​ និង ការជ្រើសរើសបុគ្គលិក foodpanda ក៏បានចាប់យកឱកាសដ៏ល្អនេះ ដើម្បីផ្សព្វផ្សាយបន្ថែមពីសេវាកម្ម និងប្រ៊េនរបស់ខ្លួនឲ្យកាន់តែធំទូលាយជាងមុន ជាការជម្រុញឲ្យមានអតិថិជនប្រើប្រាស់សេវាកម្មដឹកជញ្ជូនអាហារ ក៏ដូចជាសេវាកម្មដឹកជញ្ជូនរបស់ប្រើប្រាស់ប្រចាំថ្ងៃ និងសេវាកម្ម pick-up (កុម្ម៉ង់តាម foodpanda តែទៅយកនៅហាងផ្ទាល់) កាន់តែច្រើនជាងមុន។

foodpanda ក៏មានកម្មវិធីពិសេសៗជារៀងរាល់សប្តាហ៍ជាមួយការទិញមួយថែមមួយ ការបញ្ចុះតម្លៃជាច្រើន ការដឹកជញ្ចូនដោយឥតគិតថ្លៃ និងប្រូម៉ូសិនជាច្រើនទៀត។ សូមកុម្មង់តាមfoodpandaទាំងអស់គ្នាដើម្បីទទួលបាន ការផ្តល់ជូនពិសេសៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់  foodpanda (KH)  តាមរយះតំណរនេះ https://www.facebook.com/foodpandaCambodiaKH ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/

កាន់តែទំនើប និងសុវត្ថិភាព! ក្រុមហ៊ុន GTVC របស់លោកឧកញ៉ា ទៀ វិចិត្រ ដាក់ដំណើរការអូប័រទំនើបប្រណីតភាពនិងលឿនរហ័ស ជាមួយឧបករណ៍ការពារសុវត្ថិភាព

ព្រះសីហនុ៖ ក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA របស់លោកឧកញ៉ា ទៀ វិចិត្រ បានដាក់ឲ្យដំណើរការបន្ថែម អូបរ័ប្រណីត ទំនើបៗ លឿនរហ័ស និងបំពាក់ឧបករណ៍ការពារសុវត្ថិភាព ដែលជាប្រភេទអូបរ័ល្បឿនលឿនបង្កលក្ខណៈងាយស្រួល និងផ្តល់ទំនុកចិត្តដល់អតិថិជន ដែលធ្វើដំណើរកម្សាន្តតាមកោះឬដំណើរកម្សាន្តផ្លូវសមុទ្រ។

បើតាមព័ត៌មានពីក្រុមហ៊ុន GTVC SPEEDBOAT CAMBODIA ឲ្យដឹងថា បច្ចុប្បន្ននេះ ការផ្តល់សេវាកម្មផ្សេងៗពីក្រុមហ៊ុនរួមមាន៖

-អូបរ័ជួលឯកជនទៅតាមបណ្តា កោះនៅក្នុងខេត្តព្រះសីហនុ ។

-ត្រឹមតែ ២ទៅ៣នាទីប៉ុណ្ណោះ  អតិថិជនអាចទិញសំបុត្រទៅលេងកោះនានា បានយ៉ាងងាយ ក្នុងនោះសំបុត្រអូបរ័ទៅមក កោះរ៉ុង ឆ្នេរឡុងសិត កោះរ៉ុងសន្លឹម ឆ្នេរ២៣ ជាដើម។

-ម៉ោងចេញដំណេីរ 09:00ព្រឹក,12:00ថ្ងៃត្រង់,03:00រសៀល ឬទំនាក់ទំនងលេខ +(855) 069 221 234,  +(855) 070 221 234, +(855) 017 338 821,​ +(855) 071 912 0888,+(855) 015 661 456, +(855) 010 271 234និងលេខ +(855) 076 713 1234៕

នៅក្នុងភោជនីយដ្ឋាន EL TAPAS៖ ជួបជាមួយមេចុងភៅនៅ សណ្ឋាគារ Hȏtel KVL ដែលជាភោជនីយដ្ឋានថ្មីនៅប្រទេសកម្ពុជា

0

“ខ្ញុំចង់បង្កើតភោជនីយដ្ឋានដែលល្អជាងគេនៅក្នុងទីក្រុង ហើយប្រសិនជាអាចនោះគឺល្អជាងគេនៅក្នុងប្រទេសកម្ពុជា និងជាប់នៅក្នុងបញ្ជីភោជនីយដ្ឋានដែលល្អជាងគេទាំង 50 នៅតំបន់អាស៊ីក្នុងរយៈពេលមួយទៅពីរឆ្នាំ” ។

អ្វីដែលបានលើកឡើងនេះគឺជាគោលដៅធំបំផុតរបស់លោក Mario Yufera ដែលជាមេចុងភៅនៅភោជនីយដ្ឋាន El Tapas ដែលជាភោជនីយដ្ឋានប្រចាំសណ្ឋាគារ Hôtel KVL ដែលជាការវិនិយោគថ្មីទៅលើផ្នែកបដិសណ្ឋារកិច្ចរបស់ Vattanac Group។

ភោជនីយដ្ឋាន El Tapas មានការតុបតែងយ៉ាងរស់រវើកដោយប្រើឥដ្ឋការ៉ូអេស្ប៉ាញ និងក្រូម៉េផ្នែកខាងក្រៅយ៉ាងរលើបរលោង ហើយអាចទទួលភ្ញៀវបានរហូតទៅដល់ 76 នាក់ ដោយជួរខាងមុខមានចំនួន 12 កៅអី នៅក្នុងផ្ទះបាយដែលស្ថិតនៅផ្នែកខាងក្រៅ ព្រមទាំងបំពាក់ដោយចង្រ្កានអាំងសាច់ Josper។ ភោជនីយដ្ឋាននេះត្រូវបានរចនាឡើងប្រកបដោយភាពទាក់ទាញ ទំនើប និងផ្ដល់នូវបរិយាកាសសប្បាយរីករាយ គួបផ្សំនឹងមុខម្ហូបយ៉ាងឆ្ងាញ់ពិសារផងដែរ។ មុខម្ហូបល្បីៗដូចជា paella គ្រឿងសមុទ្រដោយប្រើវិធីចម្អិនដែលមានប្រវត្តិជាយូរយាណាស់មកហើយ គឺ ម្ទេស padron ផ្សំជាមួយ
ឈីសទឹកដោះពពែ ទឹកឃ្មុំ និងនំស្រួយផ្សំពីឈីស manchego ឬសាច់មឹកស្រស់ ដោយទទួលទានជាមួយទឹកជ្រលក់ផ្សំពីក្រូច yuzu និងទឹកខ្មេះ ផ្លែស្វាយ និងជីអង្កាម។

ភោជនីយដ្ឋាន El Tapas ប្រើប្រាស់គ្រឿងផ្សំដែលមានប្រភដើមមកពីប្រទេសអេស្ប៉ាញ ដូចជា
​សាច់ជ្រូក Iberico  ប្រឡាក់ទុករយៈពេល 48 ខែ ដែលចិញ្ចឹមដោយប្រើចំណីផ្លែ acorn។ មុខម្ហូបអមដោយស្រាពិសេសមកពីប្រទេសអេស្ប៉ាញ និងនៅជុំវិញពិភពលោក និងស្រាក្រឡុករសជាតិបែបប្រទេសអេស្ប៉ាញ និងមានប្រវត្តិជាយូរណាស់មកហើយ។

កាលពីកុមារភាព មេចុងភៅ Mario រស់នៅក្នុងក្រុង Alicante ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញ ដែលជាតំបន់មានភាពល្បីល្បាញផ្នែកដំណាំស្រូវ ត្រី និងគ្រឿងសមុទ្រ។ ទោះបីមុខម្ហូបនៅភោជនីយដ្ឋាន El Tapas ត្រូវបានចម្អិនដោយប្រើវិធីដែលគាត់បានចេះតាំងពីកុមារភាពក្ដី ប៉ុន្តែបច្ចេកទេសចម្អិន និងសោភណ្ឌភាពគឺយកលំនាំតាមសម័យទំនើប។ លោក Mario ចាប់ផ្ដើមអាជីពផ្នែកចម្អិ​នអាហារជាលើកដំបូងនៅទីក្រុងអាំស្ទ៊ែរដាំដែលពីដំបូងគាត់ត្រឹមតែជាអ្នកលាងចាននៅតាមភោជនីយដ្ឋាន​មួយចំនួនរហូតដល់ក្លាយជាអ្នកចម្អិនអាហារនៅសណ្ឋាគារ Conservatorium Hotel ហើយបន្ទាប់មក​នៅភោជនីយដ្ឋាន Restaurant Breda ដែលជាប់ចំណាត់ថ្នាក់ជាសណ្ឋាគារ និងភោជនីយដ្ឋានល្អជាងគេទាំង 20 នៅក្នុងតំបន់អឺរ៉ុប។

គាត់បានរៀបរាប់ឱ្យដឹងថា “ចំពោះខ្ញុំ ប្រសិនបើលោកលោកស្រីអញ្ជើញមកទទួលទានអាហារនៅភោជនីយដ្ឋាន លោកលោកស្រីគួរតែទទួលបាននូវរសជាតិ និងបរិយាកាសដែលខុសប្លែកពីនៅផ្ទះខ្លួនឯង។ (នៅភោជនីយដ្ឋាន El Tapas) យើងប្រើប្រាស់បច្ចេកចម្អិនប្រើប្រាស់ពពុះដែលភាគច្រើនត្រូវបាន​ចម្អិនដោយប្រើវិធី sous-vide។ យើងកំពុងប្រើបច្ចេកទេសចម្អិនថ្មីដូចជា ការចាក់ជាចាហ៊ួយ (spherification) និងត្រងឱ្យថ្លា។ យើងបានកែច្នៃមុខម្ហូបបែបក្លាស៊ិកដូចជា croquetas រហូតអាចទៅដល់ចំណុចមួយខ្ញុំគិតថា មុខម្ហូបដែលចម្អិនដោយចុងភៅយើងមានរសជាតិពិសេសឆ្ងាញ់ជាងគេ និងមិនធ្លាប់មានពីមុនមក!”។

ភោជនីយដ្ឋាន El Tapas បើកបម្រើអតិថិជនជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 5 ល្ងាច ដល់ម៉ោង 11 យប់ នៅសណ្ឋាគារ Hôtel KVL នៅតាមបណ្ដោយមហាវិថីព្រះស៊ីសុវត្ថិ។ មុខម្ហូបទាំងអស់មានបង្ហាញជូននៅលើវេបសាយត៍របស់សណ្ឋាគារ ហើយនឹងមានបង្ហាញមុខម្ហូបពិសេសដែលធ្វើពីគ្រឿងផ្សំតាម
រដូវកាលដោយប្រើបច្ចេកទេសបែបច្នៃប្រឌិត។ យើងខ្ញុំទទួលការកក់តាមប្រព័ន្ធអនឡាញ ឬតាមរយៈទូរសព្ទលេខ +855 (0) 88 893 66 62។

https://www.hotelkvl.com/dining/el-tapas

 ‘The Closer’ ឧបករណ៍សម្រាប់គាស់ដបរបស់ស្រាបៀរ Heineken® អាចធ្វើឲ្យកុំព្យូទ័ររបស់អ្នក Sleep នៅពេលអ្នកគាស់ស្រាបៀរ!

0

ភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២៖ នៅខែតុលានេះ ស្រាបៀរ Heineken® សូមណែនាំយុទ្ធនាការជាសកលថ្មីបំផុតរបស់ខ្លួនគឺ ‘The Closer’ ដែលរំលឹកអតិថិជនឱ្យថ្លឹងថ្លែងពេលវេលា សម្រាប់ការងារ ក៏ដូចជាពេលវេលារីករាយក្នុងជីវិតផងដែរ។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាត ពួកយើង ភាគច្រើនស្គាល់អំពីបរិយាកាសការងារអនឡាញ និងចេះតែនៅមុខកុំព្យូទ័រជាប់យូរម៉ោង ដែលរឹតតែបង្កអោយមានអតុល្យភាពជីវិតការងារ។ ក្នុងនាមជាម៉ាកយីហោដែលតែងបង្កើតឱកាសទំនាក់ទំនងរួមជាមួយ គ្នាទៅវិញទៅមក ស្រាបៀរ Heineken® កំពុងកែខៃស្ថានភាពនេះ តាមរយៈយុទ្ធនាការ ‘The Closer’ ដែលរំលេចតាមខ្សែភាពយន្ត និងឧបករណ៍គាស់ដប ដែលមានន័យត្រង់ៗថា «បិទ» ការងារ។

ឧបករណ៍សម្រាប់គាស់ដប (The Closer) គឺជាឧបករណ៍គាស់ដបប្រកបដោយភាពច្នៃប្រឌិត ដែលដំណើរការដោយធ្វើឲ្យកុំព្យូទ័រយួរដៃ Sleep នៅពេលគាស់គម្របដប។ វាផ្តល់សញ្ញាដល់មនុស្សឱ្យដឹងពី អ្វីដែលគេមិនដឹងថាខ្លួនត្រូវការ ពោលគឺ៖ ស្រាបៀរដ៏ត្រជាក់ល្អ និងម៉ោងសម្រាកដ៏រីករាយ។ ខ្សែភាពយន្តអំពីយុទ្ធនាការ ​‘The Closer’ បង្ហាញពីអ្នកធ្វើការការិយាល័យជាច្រើនរូប ដែលនៅតែបន្តធ្វើការដាច់យប់ បន្ទាប់ពីម៉ោងការងារចប់។ បន្ទាប់មកអ្នកនៅក្បែរនោះប្រើឧបករណ៍សម្រាប់គាស់ដប (The Closer) ដោយបិទ Wi-Fi និងកម្មវិធីការងារយ៉ាងមានប្រសិទ្ធភាព ទៅលើឧបករណ៍ដែលនៅជុំវិញខ្លួនពួកគេ ហើយឱ្យពួកគេសម្រាកពីការងារ ដើម្បីមានពេលវេលារីករាយជាមួយមិត្តភក្តិរបស់ខ្លួន។ ឧបករណ៍សម្រាប់គាស់ដប (The Closer) ផ្ទាល់ ជានិមិត្ដសញ្ញាដ៏មានអំណាច អាចឱ្យអ្នកធ្វើការគ្រប់គ្នា បិទឧបករណ៍ ដើម្បីសម្រាកនៅពេលចប់ម៉ោងធ្វើការរបស់ខ្លួន។

លោក Loic De Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន​ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ដោយសារ ព្រំដែនរវាងការងារ និងពេលវេលាផ្ទាល់ខ្លួនកាន់តែតូចចង្អៀត បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ យើងចង់ជំរុញឱ្យមាន ការសន្ទនាចាំបាច់ឱ្យបានច្រើន អំពីសារៈសំខាន់នៃការទប់ទល់នឹងសម្ពាធសង្គម ដោយស្ថិតក្នុងស្ថានភាពមមាញឹករហូត និងលើកទឹកចិត្តឱ្យនិយោជិតដែលមមាញឹកទាំងអស់ ឱ្យផ្តល់អាទិភាពឡើងវិញដល់ពេលវេលាសង្គម និងលំហែជាមួយមនុស្សដែលសំខាន់បំផុតរបស់ខ្លួនផងដែរ។»

ឧបករណ៍សម្រាប់គាស់ដប (The Closer) មានចំនួនកំណត់  នៅទូទាំងពិភពលោក ហើយ Heineken® នឹងផ្តល់ជូនឧបករណ៍សម្រាប់គាស់ដបទាំងនេះដល់អតិថិជនកម្ពុជាចំនួន ៥រូប ដែលអាចប្រាប់យើងពីមូលហេតុ ដែលពួកគេត្រូវការឧបករណ៍នេះក្នុងជីវិតរបស់ខ្លួន។ ព័ត៌មានលម្អិតបន្ថែមនឹងផ្តល់ជូននៅលើទំព័រហ្វេសប៊ុក (Facebook) និងអិនស្តាក្រាម (Instagram) របស់ស្រាបៀរ Heineken®។

ដើម្បីបង្ហាញថាស្រាបៀរ Heineken® ម៉ឺងម៉ាត់យ៉ាងណា ក្នុងការបន្ដឡើងវិញឱ្យមានទំនាក់ទំនងសង្គម និងនាំមិត្តភ័ក្តិ មកជុំគ្នារីករាយនោះ ស្រាបៀរ Heineken® សូមអញ្ជើញអតិថិជនឱ្យចូលរួមជាមួយយើងនៅក្នុងកម្មវិធី ‘Heineken® presents EDM Afterlife’ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា ខាងមុខនេះ នៅ អូ ស៊ីអាយ ស៊ី (OCIC) ក៏ដូចជាដើម្បីអបអរពិធីបុណ្យ Halloween ឆ្នាំនេះផងដែរ។ នេះជាហេតុផលធំបំផុត ដើម្បីបិទកុំព្យូទ័រយួរដៃទាំងនោះ ទុកការងារពីរបីម៉ោងសិន បន្ទាប់មកចេញទៅចូលរួម រាត្រីដ៏អស្ចារ្យ តាមរយៈតន្ត្រីអេឡិចត្រូនិចញ័ររំញ្ជួយ ដែលផ្តល់ជូនអ្នកដោយ DJ duo ជនជាតិ ហូឡង់ Yellow Claw ដែលគាំទ្រដោយ DJ Snavs ដែលមកពីទីក្រុង Copenhagen និង Wukong ពីសិង្ហបុរី។ DJ Maily របស់កម្ពុជាយើង នឹងចូលរួម កំដរឆាកដែរ ទន្ទឹមនឹង DJ ក្នុងស្រុក «លោកអេឡិច» Alex Matt Electro ពិធីករ Christ Divah DJ Em និង Lo ។

លោក គីម សុភក្របុត្រ ជាអ្នករៀបចំកម្មវិធី EDM Afterlife និងសហស្ថាបនិករបស់ EDM Cambodia បានលើកឡងថា៖  «យើងពិតជារំភើបក្នុងការនាំយក Afterlife ត្រឡប់មកវិញនៅឆ្នាំនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល ៣ឆ្នាំកន្លងមក។ ដោយសារ Afterlife ក៏អបអរពិធីបុណ្យ Halloween ផងដែរ យើងទន្ទឹងនឹងឃើញថាមពលនៅលើឆាករាំដែលនាំមកជូនដោយក្រុម DJ ដ៏មានទេពកោសល្យ និងការឡើងរាំ ពីអ្នកគាំទ្ររបស់យើង។»

EDM Afterlife នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៥ ល្ងាចតទៅ នៅ អូ ស៊ីអាយ ស៊ី(OCIC) (ជ្រោយចង្វារ) អាគារ E, F និង G ។ សំបុត្រមានតម្លៃ ៣០ ដុល្លារ រហូតដល់ថ្ងៃទី ២៨ ខែតុលា ឬ ៤០ ដុល្លារនៅថ្ងៃកម្មវិធី។ អ្នកចូលរួមត្រូវមានអាយុចាប់ពី ១៨ឆ្នាំ ឬលើសពីនេះ ហើយបានចាក់វ៉ាក់សាំគ្រប់ដូស។

ដើម្បីសម្រាកពីការងារ និងជប់លៀងនៅក្នុងកម្មវិធី Heineken® presents EDM Afterlife សូមទិញសំបុត្ររបស់លោកអ្នកឱ្យហើយនៅថ្ងៃនេះ តាមរយៈកម្មវិធី LIVE. by Wonderpass ដោយចុចត្រង់នេះ៖ https://wonderpass.asia/widgets/Afterlife_22

សម្រាប់ព័ត៌មានបន្ថែមអំពី Afterlife សូមចូលទៅកាន់៖ https://www.facebook.com/CambodiaEDM

សម្រាប់ព័ត៌មានបន្ថែមអំពី Heineken® និងយុទ្ធនាការ​ ‘The Closer’ សូមចូលទៅកាន់៖ https://www.heineken.com/global/en/thecloser

CDC អនុម័តគម្រោងវិនិយោគថ្មី៣ទៀត ក្នុងទំហំទុនជាង១៤លានដុល្លារ

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“CHENG ZHEN YONG INDUSTRY CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង។

២-“XIN JIN HUA GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៤១កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន “SUCCESS METAL TECHNOLOGY CO., LTD.” ដែលជាគម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង។ ប្រភព៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា The Council for the Development of Cambodia

ក្រុមហ៊ុន អឺបេនលែន បង្កើតកម្មវិធី «សប្បុរសធម៌ចន្ទគីរី» ដើម្បីបរិច្ចាគសម្ភារសិក្សា ដល់កុមារនៅសហគមន៍ ស្ទឹងព្រែកត្នោត

0

ក្រុមហ៊ុន អឺបេនលែន បានបង្កើតកម្មវិធី«សប្បុរសធម៌ចន្ទគីរី»ដំបូងបង្អស់ ដើម្បីចូលរួមចំណែកលើកកម្ពស់ការអប់រំនៅក្នុងសហគមន៍៍នៅជុំវិញតំបន់បុរីចន្ទគីរី  ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ 2 និងត្រឹមតែ 5នាទីពីមហាវិថី សម្តេចហ៊ុន សែន​ (ឬផ្លូវ60ម៉ែត្រ)។

ទិដ្ឋភាពក្នុងការប្រគល់ជូនអំណោយដល់សិស្សានុសិស្សក្នុងបរិវេណបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស

គោលបំណងសំខាន់ក្នុងការបង្កើតកម្មវិធីសប្បុរសធម៌នេះ គឺដោយសារការមើលឃើញពីសារៈសំខាន់នៃការអប់រំ ជាពិសេសការជួយសម្រួលដល់ការលំបាកដល់់សិស្សានុសិស្សនៅក្នុងសហគមន៍នេះ ដែលកំពុងជួបប្រទះនូវបញ្ហាកង្វះសម្ភារសិក្សាប្រចាំថ្ងៃដោយការចែកជូននូវកង់ សៀវភៅ កាតាប និងសម្ភារៈសិក្សាផ្សេងៗ។

ការថតរូបអនុស្សាវរីយ៍ជុំគ្នារបស់ក្រុមការងារអឺបេនលែន​  លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស  និងឳពុកម្តាយសិស្សនៅ​ក្រោម​ដើម​ចន្ទគីរី​ ក្នុង​ទីធ្លាសាលា​រៀន
ទិដ្ឋភាពក្នុងការប្រគល់អំណោយជូនដល់សិស្សានុសិស្ស​ ដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌ចន្ទគីរី

ដោយឈរលើទស្សនៈជឿជាក់ទៅលើភាពប្រសើររឡើងជាងមុន ក្នុងនោះការចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងសហគមន៍ ក៏ជាគោលដៅអាទិភាពមួយរបស់ក្រុមហ៊ុន អឺបេនលែន។ ក្រោមកិច្ចផ្តួចផ្តើមរបស់ក្រុមហ៊ុន និងការចូលរួមចំណែកបរិច្ចាគថវិកាពីក្រុមការងារបុគ្គលិកអឺបេនលែន ព្រមទាំងម្ចាស់គេហដ្ឋាននៃបុរីចន្ទគីរីផ្ទាល់់ កម្មវិធីនេះបានប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី23 ខែតុលា ឆ្នាំ2022 នៅក្នុងបរិវេណបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ដែលមានទីតាំងនៅខាងក្រោយបុរីចន្ទគីរីផ្ទាល់។

សកម្មភាពលេងល្បែងកម្សាន្តរបស់ក្រុមការងារអឺបេនលែន និងសិស្សានុសិស្សក្នុងបរិវេណសាលា

ក្នុងឪកាសដ៏វិសេសសាលនេះ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់លោក វ៉ែន សុគន្ធ ប្រធានការិយាល័យអប់រំ ខណ្ឌដង្កោ ក្រុងភ្នំពេញ។ លោកបានធ្វើការថ្លែងអំណរគុណដល់ក្រុមហ៊ុន អឺបេនលែនដែលបានបង្កើតកម្មវិធីនេះឡើង ព្រោះវិស័យអប់រំក៏ត្រូវការចូលរួមចំណែកពីវិស័យឯកជនផងដែរ ហេតុនេះហើយការចូលរួមទាំងអស់គ្នាមានសារៈសំខាន់ណាស់ ដូចពាក្យស្លោករបស់ក្រសួងអប់រំដែលបានលើកឡើងថា «សាលារៀនដើម្បីទាំងអស់គ្នា ទាំំងអស់គ្នាដើម្បីសាលារៀន»។

ការបង្ហាញចំណាប់អារម្មណ៍របស់លោក វ៉ែន សុគន្ធ ចំពោះកម្មវិធីសប្បុសធម៌ចន្ទគីរី


ទន្ទឹមនឹងគ្នានេះដែរ លោកស្រី ឈាង វីយោទ្បា នាយិកាផ្នែកធនធានមនុស្ស និងរដ្ឋបាល តំណាងបុរីចន្ទគីរី នៃក្រុមហ៊ុន អឺបេនលែន បានលើកឡើងពីគុណតម្លៃនៃការចូលរួមចំណែកអភិវឌ្ឍន៍វិស័យអប់រំ ដោយការអប់រំជាធាតុផ្សំសំខាន់សម្រាប់យុវជនជំនាន់ក្រោយ ក្នុងនាមជាអនាគតនៃសសរទ្រូងរបស់គ្រួសារ សហគមន៍ និងសង្គមជាតិទាំំងមូលផងដែរ។

ក្នុងន័យនេះ លោកស្រីបានបន្ថែមទៀតថា« ចក្ខុវិស័យនៃកម្មវិធីទំនួលខុសត្រូវសង្គម គឺជាអ្វីដែលក្រុមហ៊ុនអឺបេនលែន និងក្រុមការងារទាំងអស់ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែកជួយដល់សហគមន៍។»
 

លោកស្រី ឈាង វីយោទ្បាតំណាងក្រុមហ៊ុនចន្ទគីរីធ្វើការថ្លែងអំណរគុណចំពោះកម្មវិធីនិងអ្នកចូលរួមទាំងអស់

មិនតែប៉ុណ្ណោះ កម្មវិធីសប្បុរសធម៌ចន្ទគីរីនេះ គឺជាឳកាសដ៏មានតម្លៃមួយក្នុងការបង្ហាញឱ្យកាន់​តែច្បាស់ពីការចូលរួមចំណែកយកចិត្តទុកដាក់យ៉ាងសកម្មពីដៃគូសហការ របស់អឺបេនលែន និងការពង្រឹងបន្ថែមនូវទំនាក់ទំនងឲ្យកាន់តែប្រសើរជាងមុន។ សាមគ្គីភាពក្នុងកម្មវិធីនេះ នឹងជួយរឹតបន្តឹងនូវចំណងមិត្តភាពជិតស្និទ្ធរបស់បុគ្គលិកទាំងអស់នៃក្រុមហ៊ុនអឺបេនលែនផងដែរ។

ជារៀងរាល់ឆ្នាំ អឺបេនលែន តែងតែចូលរួមកម្មវីធីទំនួលខុសត្រូវសង្គមជាមួយក្រុមហ៊ុន ISI GROUP  ក្នុងនាមជាសមាជិកនៃសហព័ន្ធក្រុមហ៊ុនក្នុងស្រុកខ្នាតធំមួយនេះ ដែលមានបទពិសោធជាង 22ឆ្នាំក្នុងវិស័យសំណង់ ដើម្បីចូលរួមចំណែកលើក​កម្ពស់ក្នុង​វិស័យ​អប់រំ សុខភាព​ កីឡា ក៏ដូចជាបញ្ហាប្រឈមផ្សេងៗដែលកើតមាននៅក្នុងសង្គម។

រូបភាពសម្ភារៈសិក្សាចែកជូនដល់សិស្សានុសិស្សក្នុងកម្មវិធីសប្បុរសធម៌ចន្ទគីរី

ក្រុមហ៊ុន អឺបេនលែន ជឿជាក់ថា ការចែករំលែក គឺជាមាគ៌ាមួយសំខាន់ដែលអាចចូលរួមចំណែកបង្កើតឲ្យមាននូវការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គមទាំងមូល ហើយយើងនឹងនៅតែបន្តសកម្មភាពសង្គមជាច្រើនទៀត នាពេលអនាគត៕

អំពីអឺបេនលែន

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយបានបង្កើតឡើងនៅឆ្នាំ 2013 ដោយលោកស្ថាបត្យករ កាំង ហុកដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដដោយការប្ដេជ្ញាលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។  លោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។

ក្រុមហ៊ុន អឺបេនលែន ត្រូវបាន ទទួលស្គាល់តាមរយៈការបង្កើតគម្រោងប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយប្រើប្រាស់ការ រចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង ដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមានអាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences and Embassy Central (ខុនដូបែបប្រណិត) និងសណ្ឋាគារ រចនាម៉ូដបែបប្រណិតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort និង គម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេង គឺ KMH Park ដែលជាផែនការធំថ្មីរួមមានអគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិរួមទាំងផ្សារទំនើប ខេ ម៉ល K Mall និងអគារ អាយ អេស អាយ ISI Tower។បុរីចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីដែលជាជោគជ័យធំមួយទៀតរបស់ក្រុមហ៊ុនអឺបេនលែន ហើយនិងចូលរួមចំណែកដល់ការលើកស្ទួយគុណភាពនៃវិស័យបុរីនៅក្នុងប្រទេសកម្ពុជា។

 អានបន្ថែម​ពីអឺបេនលែន៖ Phnom Penh Real Estate Developer – Urbanland Asia

សន្ទុះនៃការគាំទ្រ របស់ស្មាតហ្វូន Galaxy Z Fold4 និង Galaxy Flip4 កាន់តែមានកើនឡើងខ្លាំង បើគិតមកដល់ពេលនេះ!!

0

ភ្នំពេញ៖ លោកអ្នកដែលនិយមប្រើប្រាស់ ស្មាតហ្វូនទាំងអស់ប្រាកដជាចង់ដឹង និងមានចម្ងល់ថាតើ Galaxy Z Fold4 និង Galaxy Flip4 នេះមានមន្តស្នេហ៍ ឬចំណុចពិសេសអ្វីខ្លះទៅ ទើបអាចធ្វើឱ្យអ្នកប្រើប្រាស់ ដកចិត្តពុំរួចបែបនេះ? ដូចអ្វីដែលក្រុមហ៊ុន សាមសុង បានធ្វើការចុះផ្សាយម្តងរួចមកហើយ ពីលក្ខណៈទូទៅនៅពេល ចេញលក់ថ្ងៃដំបូង។

ប៉ុន្តែនៅពេលនេះក្រុមហ៊ុន នឹងបើកបង្ហាញជូនអ្នកគាំទ្របន្ថែមទៀត តើអ្វីដែលធ្វើឪ្យអតិថិជន ផ្ទុះការគាំទ្រយ៉ាងច្រើនមហិមា មកលើស្មាតហ្វូនអេក្រង់បត់ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold និង Galaxy Z Flip ដែលជាស្មាតហ្វូនដែលឡូយ ទំនើបទាន់សម័យ និងមានរូបរាងស្រស់ស្អាត គួរឱ្យទាក់ទាញបំផុត ពីមួយជំនាន់ទៅមួយជំនាន់ គឺកាន់តែបន្ថែមនូវភាពលេចធ្លោ… និងបទពិសោធន៍ដ៏អស្ចារ្យ ចេញមកមួយៗរឹតតែធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកគាំទ្រកាន់តែ ជាប់ចិត្តខ្លាំងជាងមុនទ្វេដង..!!

លក្ខណៈសម្បតិ្ដដ៏ទាក់ទាញពិសេស Galaxy Z Fold4 គឺអមជាមួយមុខងារ Taskbar ថ្មី៖ ងាយស្រួលក្នុងការធ្វើការ បានយ៉ាងរហ័សជាមួយ Multitasking…រាល់ពេលប្រើកម្មវិធីមួយ Taskbar នឹងបម្រួមជាកម្មវិធីតូចឡើង មកលើអេក្រង់ធ្វើឱ្យយើង កាន់តែងាយស្រួលប្រើប្រាស់… ដោយការបើកឱ្យប្រើកម្មវិធី ពុះចែកអេក្រង់ភ្លាមៗ អាចឱ្យយើងចែកឆ្លាស់កម្មវិធី និងទម្លាក់កម្មវិធីអណ្ដែតលើអេក្រង់ បានច្រើនមុខងារក្នុងពេលតែមួយ។

រីឯកម្មវិធីដែលបានប្រើ ហើយអាចធ្វើការរក្សាទុកនៅក្នុង Taskbar ដើម្បីទុកបើកប្រើនៅពេលក្រោយទៀត បានយ៉ាងងាយស្រួលទៀតផង។ ហើយក៏បានពង្រឹងតួខ្លួនខ្លាំងជាងមុន៖ ដោយការដុសខាត និងឆ្លងកាត់ការធ្វើតេស្តជាច្រើន ដំណាក់កាលធ្វើឱ្យវាចាប់ តឹងណែនដៃល្អគ្រប់កន្លែង ដោយការបំពាក់មកជាមួយ នឹងអេក្រង់ការពារកម្រិតខ្ពស់ Corning Gorilla Glass Victus+ អមដោយស៊ុម Armor Aluminum ទាំងមុខ…ទាំងក្រោយ…ស្ដើងជាងមុន និងការពារស្នាមឆ្កូតបានយ៉ាងល្អ ដែលផ្ដល់នូវភាពធន់រឹងមាំ ធានាដល់ការប្រើប្រាស់ប្រចាំថ្ងៃ..!

ចំណែក Galaxy Z Flip4 ដ៏តូចច្រឡឹងនេះក៏មិនធម្មតា ដែរជាមួយមុខងារ Flex Mode៖ ជាកម្មវិធីដ៏អស្ចារ្យដែលមានមុខងារថត Selfie ឬ វីដេអូ (គ្រាន់តែធ្វើការដាក់ទូរស័ព្ទ លើផ្ទៃរាបស្មើហើយតម្រឹមកាមេរ៉ា រួចបើកដំណើរការកម្មវិធីកំណត់ម៉ោង.. ធានាថារូបភាពចេញមកច្បាស់.. ស្អាត..រស់រវើក គ្រប់ជ្រុងគ្រប់ប្លង់តែម្ដង), អ្វីដែលកាន់តែពិសេស ជាងនេះអាចមើលមាតិកា ឬ វីដេអូខល (Video Call) បានយ៉ាងងាយស្រួល… ទោះខលយូរយ៉ាងណា ក៏គ្មានបញ្ហាដែរពេលនេះ។ ដែលបានពង្រឹងតួខ្លួនខ្លាំងជាងមុន៖ ការពារដោយ Corning Gorilla Glass Victus+ អមដោយស៊ុម Armor Aluminum ដ៏តឹងណែនបំផុតទាំងមុខ.. ទាំងក្រោយដែលផ្ដល់នូវភាពរឹងមំាជាប់ធន និងមានសមត្ថភាពការពារស្នាមឆ្កូត បានរហូតដល់ទៅ 4 ដង… ដែលធ្វើឱ្យវាមើលទៅឆើតឆាយជាងមុន… និងកាន់តែអស្ចារ្យជាងមុន.. ពិតជាធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកគាំទ្រ កាន់តែពេញចិត្ត និងរីករាយក្នុងការប្រើប្រាស់។

យ៉ាងម៉េចដែរ.. លក្ខណៈសម្បត្តិប៉ុណ្ណឹងស្កប់ចិត្តទេហ្វេនៗ…!! តែខ្ញុំហ៊ានធានាថាតារាទាំង 2 ដួងនេះមិនធ្វើឪ្យលោកអ្នកខកចិត្តនោះទេ។

ហូ…ក្រៅពីលក្ខណៈសម្បតិ្តល្អហើយ ក្រុមហ៊ុន សាមសុង ក៏នៅតែបន្តផ្ដល់ជូនយ៉ាងពិសេស ដែលចំណេញភ្លាមៗរហូតដល់ $358 សម្រាប់រាល់ការទិញ Galaxy Z Fold4 និង Galaxy Z Flip4 ដូចខាងក្រោម៖

  • ទទួលបានប្រាក់មកវិញ $60
  • បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល 1ឆ្នាំ (គិតចាប់ពីថ្ងៃទិញ)
  • Battery Pack 10,000mAh ដែលមានកម្លាំងសាក 25W ដែលមានតម្លៃ $49
  • Note package (ស្រោមទូរស័ព្ទអាចដាក់ប៊ិចបាន និងឆ្នាំងសាកកម្លាំង 25W) សម្រាប់ Galaxy Z Fold4 មានតម្លៃ $99
  • Flap leather Cover ស្រោមទូរស័ព្ទស្បែកសម្រាប់ Galaxy Z Flip4 មានតម្លៃ $89
  • ការបង់រំលស់ឥតការប្រាក់ជាមួយធនាគារ AEON (ផុតកំណត់ត្រឹមថ្ងៃទី 31 តុលា 2022)
  • បញ្ចុះតម្លៃ $150 ក្នុងការផ្លាស់ប្តូរអេក្រង់ Galaxy Z Fold4 និង បញ្ចុះតម្លៃ $100 ក្នុងការផ្លាស់ប្តូរអេក្រង់ Galaxy Z Flip4 ក្នុងរយៈពេល 1ឆ្នាំ ចាប់ពីថ្ងៃទិញទូរស័ព្ទ

លោកអ្នកអាចរកទិញបាន នៅតាមបណ្តាហាង លក់ទូរស័ព្ទទូទាំងប្រទេស!
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអញ្ជើញមកសាកសួរ នៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែល នៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!