Home Blog Page 87

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន២១គម្រោង

ភ្នំពេញ៖ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគថ្មីៗចំនួន២១ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១/ ក្រុមហ៊ុន HAO JIA LI (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧០០កន្លែង។

២/ ក្រុមហ៊ុន XIN MEI DA (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩៧កន្លែង។
៣/ ក្រុមហ៊ុន W.L WEI LIAN GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២២០កន្លែង។

៤/ ក្រុមហ៊ុន “L-Q New Energy CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល, ខេត្តក្រចេះ, មានទុនវិនិយោគចំនួន ៨៤,៥ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ១.០០០នាក់។
៥/ ក្រុមហ៊ុន “Eastcam Casting Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតនិងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង, ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៥,៨ លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២០០នាក់។
៦/ ក្រុមហ៊ុន“MEGA HARDWOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៣០០នាក់។
៧/ ក្រុមហ៊ុន “XIN JIN WEI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥៥០នាក់។

៨/ ក្រុមហ៊ុន MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។
៩/ ក្រុមហ៊ុន BEST BEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.២៣៦កន្លែង។

១០/ ក្រុមហ៊ុន FUKKI APPAREL AND LAUNDRY TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងបោកគក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ ៦ A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៤០៤កន្លែង។
១១/ ក្រុមហ៊ុន THE INHERITANCE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០១៨កន្លែង។

១២/ ក្រុមហ៊ុន “Solar Long PV-Tech (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ១២លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ៥០០នាក់។
១៣/ ក្រុមហ៊ុន “Cambodian Xihanouke Cabinet Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតទូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។
១៤/ ក្រុមហ៊ុន “Taica (Cambodia) Corporation” គម្រោងបង្កើតរោងចក្រផលិតគ្រាប់ជ័រ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ, មានទុនវិនិយោគចំនួន ៦២ម៉ឺនដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ ២០នាក់។

១៥/ ក្រុមហ៊ុន JADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៤កន្លែង។
១៦/ ក្រុមហ៊ុន HONG YU FANG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៩កន្លែង។
១៧/ ក្រុមហ៊ុន SHUN WEI FANG ZHI KE JI CO., LTD គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៦កន្លែង។

១៨/ ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង មានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៣២៨កន្លែង។
១៩/ ក្រុមហ៊ុន “Xing Gang Wood Industry (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ២៥០នាក់។
២០/ ក្រុមហ៊ុន “Zhejiang Jeni Furniture Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ, ខេត្តព្រះសីហនុ,ក្នុងទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៤០០នាក់។
២១/ ក្រុមហ៊ុន “FF.LL (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគចំនួន ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៨៣០នាក់។

ក្រសួងកសិកម្ម និងកិច្ចការជនបទចិន បង្ហាញគម្រោងចំនួន៦ ដើម្បីឲ្យផែនការមេអភិវធ្ឍន៍ កសិកម្មទំនើបនៅកម្ពុជា អាចអនុវត្តសម្រេចបានជោគជ័យ

ភ្នំពេញ៖មជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានបង្ហាញគម្រោងផែនការសកម្មភាពចំនួន៦សំខានៗ ដើម្បីឲ្យផែនការមេអភិវធ្ឍន៍ កសិកម្មទំនើបនៅកម្ពុជា អាចអនុវត្តសម្រេចបានជោគជ័យ។

ការបង្ហាញគម្រោងផែនការសកម្មភាពនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យគណៈប្រតិភូពីមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចក្រៅប្រទេសនៃក្រសួងកសិកម្ម និងកិច្ចការជនបទចិន ដែលដឹកនាំដោយលោកបណ្ឌិត Zhang Lubiao ជួបពិភាក្សា និងរាយការណ៍ពីលទ្ធផលនៃការសិក្សាបឋមលើការកសាងផែនមេអភិវឌ្ឍន៍ការកសិកម្មទំនើបនៅកម្ពុជា។

លោកបណ្ឌិត Zhang Lubiao ក៏បានជម្រាបជូនអំពីការជួបពិភាក្សាជាមួយក្រសួងស្ថាប័ននានា ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម CDC អង្គ្កការអន្តរជាតិពាក់ព័ន្ធ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដើម្បីស្វែងយល់ពីការតភ្ជាប់ទំនាក់ទំនងក្នុងវិស័យកសិកម្មនៅកម្ពុជា។

ជាការសន្និដ្ឋានបឋម លោកបណ្ឌិតបានលើកឡើងនូវគម្រោងផែនការសកម្មភាព ចំនួន៦សំខាន់ៗដែលត្រូវធ្វើការសិក្សាលំអិត ដើម្បីឲ្យផែនការមេអភិវធ្ឍន៍កសិកម្មទំនើបនៅកម្ពុជាអាចអនុវត្តសម្រេចបានជោគជ័យរួមមាន៖
១- ការរៀបចំបង្កើតជាតំបន់ដាំដុះ (Agricultural Zoning)
២- ការរៀបចំខ្សែរច្រវ៉ាក់តំលៃ និងខ្សែរច្រវ៉ាក់ផ្គត់ផ្គង់ (Value and Supply Chain)
៣- ការពង្រឹងសហគមន៍កសិករ (Farmer Cooperatives) និង ការបង្កើតបណ្តាញទំនាក់ទំនងជាមួយអង្គការអន្តរជាតិ (Local and International GNOs Linkages) និងទីផ្សារកសិផល
៤- ការកសាងហេដ្ឋារចនាសម្ព័នឆ្លើយតបទៅនឹងតំបន់ផលិតផលិតផលកសិកម្ម
៥- ការវិនិយោគលើកសិ-ពាណិជ្ជកម្ម
៦- ការបង្កើតអង្គភាពទំនាក់ទំនងសម្រាប់សម្របសម្រួលការងារកសិកម្មជាមួយក្រសួងពាក់ព័ន្ធ។

លោករដ្ឋមន្ត្រីបានឯកភាពចំពោះការលើកឡើងរបស់លោកបណ្ឌិត ជាពិសេសលើការរៀបចំផែនការមេ និងសារៈសំខាន់នៃការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងបានស្នើអោយក្រុមការងារនៃភាគីទាំង២សហការគ្នាអោយបានល្អបន្តទៀត ដើម្បីរៀបចំផែនការមេនេះឡើង ឲ្យបានចេញជាសកម្មភាពឲ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន និងមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការអនុវត្ត និងស្របតាមបរិបទនៃការរីកចម្រើននៃសេដ្ឋកិច្ចជាតិ៕

រដ្ឋមន្រ្តីកសិកម្ម៖ សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងរួមចំណែកសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។

រដ្ឋមន្រ្តីក្រសួងកសិកម្ម ថ្លែងបែបនេះធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យគណៈប្រតិភូសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាមដឹកនាំ ដោយ លោក Le Thanh Hung អគ្គនាយក VRG ចូលជួប សម្តែងការគួរសមនិងពិភាក្សាការងារនាថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជាគឺ៖១) រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា , ២) បានបង្កើតការងារដល់ប្រជាជននៅតំបន់ជនបទចំនួន ២០ ០០០ នាក់នៅក្នុងឆ្នាំ២០២២នេះ ពិសេលតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ, ៣) ដំណាំកៅស៊ូបានចូលរួមចំណែកបង្កើនគម្របដីប៉ៃតងយ៉ាងឆាប់រហ័សនៅកម្ពុជា ផងដែរ, ៤) បានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ។

ទន្ទឹមនឹងសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ លោករដ្ឋមន្រ្តី មានក្តីសង្ឃឹមថាសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម នឹងបន្តខិតខំសហការការងារលើការគ្រប់គ្រងដំណាំកៅស៊ូ និងខ្សែច្រវ៉ាក់ផលិតកម្ម ឲ្យកាន់តែបានល្អប្រសើរថែមទៀតជាមួយអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា នាពេលខាងមុខ ។

បើតាម លោក Le Thanh Hung ឲ្យដឹងថា ក្រុមហ៊ុនសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បានបោះទុនវិនិយោគលើការដាំដុះដំណាំកៅស៊ូ និងកសាងរោងចក្រនៅកម្ពុជាកន្លងមក ជាក់ស្តែងនៅក្នុងឆ្នាំ២០២១ សម្ព័ន្ធកៅស៊ូវៀតណាមបានសម្រេចផលិតជ័រកៅស៊ូចំនួន ១០៩ ៥២៦ តោន ហើយនៅបំណាច់ឆ្នាំ២០២២ មានក្តីសង្ឃឹមថានឹងសម្រេចបានចំនួន ១៤០ ០០០ តោន៕

ក្រុមហ៊ុន សាមសុង បានណែនាំកម្មវិធី “Samsung Innovation Campus” ដើម្បីផ្តល់ឱ្យយុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាព និងឱកាសការងារនាពេលអនាគត

0

(ភ្នំពេញ) ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២៖ ក្រុមហ៊ុន សាមសុង បានធ្វើការបើកដំណើរការជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើងនូវកម្មវិធី Samsung Innovation Campus ដែលជាកម្មវិធីមនុស្សធម៌របស់សាមសុងទូទាំងពិភពលោក ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) យុវជន។

ក្នុងកម្មវិធីនេះ ក្រុមហ៊ុន សាមសុង ក៏បានធ្វើការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រោមអធិបតីភាព លោក ឈួន ដារា រដ្ឋមន្រ្តីអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិត ជេត ជាលី សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ, លោក Hark Kyu Park ប្រធានគ្រប់គ្រងសាជីវកម្មសាមសុងពិភពលោក, អគ្គនាយកប្រតិបត្តិក្រុមហ៊ុនសាមសុងអេឡិចត្រូនិចប្រចាំទ្វីបអាស៊ីនិងអូសេអានី រួមជាមួយគណអធិបតី ភ្ញៀវកិត្តិយស សាស្ត្រាចារ្យ និងនិស្សិតជាង 300 នាក់ ចូលរួមក្នុងពិធីនេះ ។

សូមបញ្ចាក់ថា កម្មវិធី Samsung Innovation Campus ដែលមានដំណើរការនៅទូទាំងពិភពលោក គឺជាកម្មវិធី ផ្តល់នូវការអប់រំលើកកម្ពស់សមត្ថភាពបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន (ICT) ដល់និស្សិតនិងយុវជនដែលគ្មានការងារធ្វើជាច្រើន ។ ក្រៅពីជំនាញចម្បងៗដូចជា AI, IoT, Big Data, Coding និង programming, កម្មវិធី Samsung Innovation Campus ក៏បានបណ្តុះបណ្តាលជំនាញផ្នែកទន់ជាច្រើនដល់យុវជន ដើម្បីជម្រុញយុវជន ឱ្យកាន់តែមានទេពកោសល្យដែលនាំការរីចម្រើនដល់សង្គមនាពេលអនាគត ។

ថ្លែងក្នុងឱកាសពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយសកលវិទ្យាល័យភូមិន្ទ្រភ្នំពេញ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) លោក 조상호 (Sangho Jo) នាយកប្រតិបត្តិក្រុមហ៊ុន Samsung Electronics ប្រចាំនៅអាស៊ីអាគ្នេយ៍ និងអូសេអានីថាដោយមានចក្ខុវិស័យទទួលខុសត្រូវលើសង្គមសាជីវកម្ម “Together for Tomorrow! Enabling People” ក្រុមហ៊ុន Samsung Electronics នឹងខិតខំបន្តនាំយកបច្ចេកវិទ្យាថ្មីៗ និងទំនើបៗ ដែលឈានមុខគេ តាមរយៈសកម្មភាពសង្គមនានា ដោយផ្តោតសំខាន់លើការអប់រំសម្រាប់យុវជន។

លោក 조상호 (Sangho Jo)សង្ឃឹមថា សិស្សនិស្សិតទាំងអស់ដែលចូលរៀនវគ្គបណ្តុះបណ្តាល កម្មវិធីនវានុវត្តន៍របស់ក្រុមហ៊ុនសាមសុង (Samsung Innovation Campus) នឹងមានគុណភាពលើបច្ចេកទេស និង ទ្រឹស្តី (soft skills) ដែលបានមកពីកម្មវិធីនេះ និងដើម្បីក្លាយជាការជំរុញការកសាងអនាគតដ៏ល្អប្រសើរមួយផងដែរ។

ជាមួយគ្នានោះដែរលោកបណ្ឌិត ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានសម្ដែងការចូលរួមអបអរសាទរ និង ធ្វើជាសាក្សីចំពោះការចុះអនុស្សរណៈយោគយល់គ្នារវាងសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមហ៊ុនសាមសុង ក្នុងការដាក់ឱ្យដំណើរការនូវកម្មវិធីសិក្សានវានុវត្តន៍តាមបែបសម័យទំនើបនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជាថ្នាលបណ្តុះសិស្សនិស្សិតកម្ពុជា ឱ្យចាប់យកជំនាញពីវិស័យបច្ចេកវិទ្យាឌីជីថល និងទំនាក់ទំនង ព័ត៌មានវិទ្យា (ICT) ដើម្បីដើរឱ្យទាន់របត់នៃបដិវត្តឧស្សាហកម្ម ៤.០។

ក្រោយពីបញ្ចប់ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា លោក Hark Kyu Park ក៏បានធ្វើការទស្សនៈកិច្ចមជ្ឈមណ្ឌល Samsung Innovation Campus ដែលនឹងធ្វើការបើកដំណើរការចាប់ពីខែកញ្ញា ខាងមុខនេះតទៅ និងបានសំណេះសំណាលជាមួយ ឯកឧត្តម ឈួន ដារា អំពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់យុវជនកម្ពុជា លើវិស័យបច្ចេកវិទ្យា និង ជាអ្នកដឹងនាំនាពេលអនាគតផងដែរ។ បន្ថែមពីនេះ លោក Hark Kyu Park ក៏បានធ្វើការណែនាំពីគុណសម្បត្តិនៃទីក្រុង ប៊ូសាន ដែលត្រូវជាម្ចាស់ផ្ទះសម្រាប់ពិព័រណ៍ពិភពលោក World Expo 2030 ផងដែរ។

គួររំលឹកផងដែលថា ក្រុមហ៊ុន Samsung ជាសមាជិកសកម្មផ្នែកឯកជននៃគណៈកម្មាធិការប្រជែងធ្វើជាម្ចាស់ផ្ទះ World Expo 2030 បានធ្វើសកម្មភាពយ៉ាងផុសផុលនៅជុំវិញពិភពលោក ដើម្បីឱ្យទីក្រុងប៊ូសាន ក្លាយជាម្ចាស់ផ្ទះនៃពិព័រណ៍ពិភពលោក World Expo 2030 នេះ។

អំពី Samsung Electronics Co., Ltd.
Samsung ជំរុញលើកទឹកចិត្តដល់ពិភពលោក និងរៀបចំអនាគតថ្មីមួយ ជាមួយនឹងការផ្លាស់ប្តូរគំនិត និងបច្ចេកវិទ្យាថ្មី។ ក្រុមហ៊ុនកំពុងពង្រឹងនិងកែប្រែឲប្រសើរឡើងនូវពិភពទូរទស្សន៍ ទូរស័ព្ទឆ្លាតវៃ នាឡិការឆ្លាតវៃ ថេប្លេត បរិក្ខារឆ្លាតវៃ network systems, អង្គចងចាំ memory, ប្រព័ន្ធ LSI, foundry and LED Solution ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom តាមរយៈ http://news.samsung.com

ការបើកដំណើរការ នូវកម្មវិធីថវិកាជំនួយ អភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) វគ្គទី២

0

សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពក្រោមចំណុះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការជាផ្លូវការនូវ វគ្គទី២ នៃកម្មវិធីជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) នៅថ្ងៃនេះ។ វគ្គទី១ នៃកម្មវិធីជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ បានដំណើរការចាប់ពីខែមីនា ដល់រហូតដល់ខែកក្កដា ឆ្នាំ២០២២។

ក្នុងអំឡុងពេលនៃវគ្គទី១ កម្មវិធីនេះបានទទួលបានជិត ៩០ ពាក្យពីក្រុមហ៊ុនដែលមកពី វិស័យផ្សេងៗគ្នា ដែលក្នុងនោះពាក្យចំនួន ៥០ ទទួលបានមកពីក្រុមហ៊ុនក្នុងវិស័យកសិកម្ម ២៦ ទទួលបានមកពីក្រុមហ៊ុនក្នុងវិស័យផលិតកម្ម និង ៨ ទទួលបានមកពីក្រុមហ៊ុន ក្នុងវិស័យសេវាកម្ម។ កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយ សហគ្រិនខ្មែរ (Khmer Enterprise) និងសហការរៀបចំ និងគ្រប់គ្រងដោយ ក្រុមហ៊ុនអ៊ីមើជីងម៉ាឃីតខនសាល់ធីង (EMC)។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិ សហគ្រិនខ្មែរ បានមានប្រសាសន៍ថា “ប្រទេសកម្ពុជាបានបន្ថយការរឹតបន្តឹង ការធ្វើដំណើរក្នុងប៉ុន្មានខែចុងក្រោយនេះ រួមជាមួយនឹងប្រទេសដទៃទៀត នៅទូទាំងពិភពលោក កម្មវិធីនេះគឺបង្កើតឡើងយ៉ាងពិសេសសម្រាប់ សហគ្រាសធុនតូច និងមធ្យម ដើម្បីទទួលបានការលើកទឹកចិត្ត ក្នុងការអភិវឌ្ឍទីផ្សារនាំចេញថ្មី។ ការពង្រីកលទ្ធភាពទៅកាន់ទីផ្សារ អន្តរជាតិសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុក គឺជាគំនិតផ្តួចផ្តើមមួយរបស់ សហគ្រិនខ្មែរ ដើម្បីស្របតាមយុទ្ធសាស្ត្រ ស្តារសេដ្ឋកិច្ចក្រោយសម័យកាលកូវីដ-១៩ របស់ រាជរដ្ឋាភិបាលកម្ពុជា”។

សហគ្រាសធុនតូច និងមធ្យម នៅក្នុងវគ្គទី ១បានលើកឡើងថា៖ “កម្មវិធី EMDG គឺជាឱកាសដ៏ល្អសម្រាប់ សហគ្រាសធុនតូច និងមធ្យម ទាំងអស់ក្នុងការបង្កើនសក្តានុពលនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ និងអនុញ្ញាតឱ្យ សហគ្រាសធុនតូច និងមធ្យម អាចធ្វើការវិនិយោគក្នុងសកម្មភាព លើកកម្ពស់ការនាំចេញ កាន់តែច្រើនថែមទៀត”។

ជាមួយនឹងមតិកែលម្អពី សហគ្រាសធុនតូច និងមធ្យម នៅក្នុងវគ្គទី១ កម្មវិធី EMDG វគ្គទី២ នេះត្រូវបានរចនាឡើងដើម្បីផ្តល់ អត្ថប្រយោជន៍បន្ថែមទៀតដល់ សហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍ ទីផ្សារនាំចេញរបស់ពួកគេជាមួយ នឹងដំណើរការនៃកម្មវិធី និង ការដាក់ពាក្យដែលកាន់តែមាន ភាពងាយស្រួលជាងមុន។

កម្មវិធី EMDG វគ្គទី២ នឹងផ្តល់ជាការទូរទាត់ឱ្យវិញរហូតដល់ ៥០% នៃការចំណាយសរុបទាក់ទងនឹង ផែនការអភិវឌ្ឍន៍ទីផ្សារនាំចេញ។ ជាមួយនឹងវិធីសាស្រ្តទូរទាត់ការចំណាយ សហគ្រាសធុនតូច និងមធ្យម អាចរៀបចំផែនការសកម្មភាព ផ្សព្វផ្សាយនាពេលអនាគត និងកសាងទីផ្សារនាំចេញ ប្រកបដោយទំនុកចិត្ត និងភាពច្បាស់លាស់។

ការអភិវឌ្ឍទីផ្សារអន្តរជាតិ និងសកម្មភាពលើកកម្ពស់ ការនាំចេញមានសារៈសំខាន់ណាស់សម្រាប់ សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនការនាំចេញ ប៉ុន្តែសកម្មភាពទាំងនេះត្រូវបានរំខាន ដោយសារការរាតត្បាតនៃជំងឺ កូវីដ-១៩។ កម្មវិធី EMDG ត្រូវបានបង្កើតឡើងជាពិសេសដើម្បីគាំទ្រ សហគ្រាសនាំចេញ និង សហគ្រាស ដែលមានបំណងចង់នាំចេញ ឱ្យបោះជំហានទៅមុខ អភិវឌ្ឍ និងពង្រីកទីផ្សារនាំចេញជាសកល។

កម្មវិធីនេះបើកទទួលពាក្យពី ក្រុមហ៊ុនចុះបញ្ជីនៅប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី EMDG និងលក្ខន្តិកៈ ផ្សេងៗអាចស្វែងរកបាននៅក្នុងគេហទំព័រ https://emc-consulting.asia/2022/08/02/launch-of-kes-export-market-development-grant-emdg-cohort-2/
ដាក់ពាក្យមកកាន់កម្មវិធី EMDG តាមរយៈ៖ https://bit.ly/3AQquwS
ថ្ងៃផុតកំណត់៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២
សម្រាប់ចម្ងល់បន្ថែម សូមចុះឈ្មោះចូលវគ្គព័ត៌មាន របស់យើងតាមរយៈ៖ https://bit.ly/3Pygsoi

Royal Enfield ទទួលបានការកក់ជាច្រើន ក្នុងការតាំងបង្ហាញនៅផ្សារទំនើប AEOn1 ក្នុងខែសីហា

0

Royal Enfield ម៉ូឌែលដែលឈានមុខគេ ក្នុងពិភពលោកផ្នែកម៉ូតូខ្នាតមធ្យម បានធ្វើសកម្មភាពយ៉ាងស្វាហាប់ ដើម្បីឆ្ពោះទៅរកការបង្កើនភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ នៅក្នុងបរិបទនៃការជិះម៉ូតូ។

ជាមួយនឹងភាពមមារញឹក និងសកម្មក្នុងការតាំងបង្ហាញ ជារៀងរាល់ខែនៅផ្សារទំនើប ក្រុមហ៊ុនម៉ូតូ Royal Enfield ទទួលបានការកក់ដល់ចំនួន ១០គ្រឿង សម្រាប់ការតាំងបង្ហាញនៅផ្សារទំនើប AEON1 កាលពីខែសីហានេះ។ នេះពិតជាសញ្ញាបូកដ៏ល្អមួយ សម្រាប់ពាក់កណ្តាលខែសីហា ជាមួយនិងការលក់ ២៨គ្រឿងនិងការបញ្ចេញម៉ូតូចំនួន ១០គ្រឿងមកហើយ។

Royal Enfield បានក្លាយជាម៉ាកយីហោម៉ូតូពេញនិយម នៅក្នុងប្រទេសកម្ពុជាត្រឹមរយះពេល ២ឆ្នាំប៉ុន្នោះជាមួយនឹងប្រវត្តិសាស្រ្ត ដ៏សំបូរបែបនិងយូរអង្វែង ហើយម៉ូតូ នេះផងដែរនៅតែទទួលបាន ការពេញនិយមពីសំណាក់ អតិថិជននៅជុំវិញពិភពលោក។

ជាផ្នែកមួយនៃយុទ្ធសាស្ត្ររីកចម្រើន របស់ខ្លួននិងផ្តោតលើការជំរុញ របស់អន្តរជាតិក្នុងការឈានមុខគេ និងពង្រីកទីផ្សារម៉ូតូខ្នាតមធ្យម នៅទូទាំងពិភពលោក, ឥឡូវនេះម៉ូឌែលដែល ជាទីពេញនិយមនៅកម្ពុជាគឺ Royal Enfield Classic 350cc ម៉ូតូដែលមានការរចនាសម្បូរបែប និងបែបនិមិត្តរូប, និង Royal Enfield Himalayan ម៉ូតូដែលមានការរចនា បែបការដើរព្រៃសប្បាយៗ។

ម៉ូឌែលមួយទៀតដែលទទួលបាន ប្រជាប្រិយភាពយ៉ាងខ្លាំង តាំងពីខែឧសភា ឆ្នាំ២០២១ នោះគឺ Royal Enfield Meteor 350cc ប្រភេទម៉ូតូ cruiser បើកបរក្នុងក្រុងដែលពេញនិយមបំផុត សម្រាប់យុវវ័យនិងមនុស្ស វ័យកណ្តាលជាមួយនិងពណ័ស្រស់ៗ របស់វាដូចជា Fireball Yellow/Red. បន្ថែមមកជាមួយនិងប្រភេទ Stellar blue/black & Supernova brown/blue កាន់តែស្អាតថ្លៃថ្នូរជាមួយនិង ការបំពាក់ដោយគ្រឿងលេងម៉ូតូដូចជា windshield និង passenger back seat។ ទន្ទឹមនិងនេះផងដែរអតិថិជន អាចធ្វើការស្វែងយល់បន្ថែម ចំពោះម៉ូឌែលថ្មីមួយទៀតរបស់ Royal Enfield នោះគឺ Scram 411cc ប្រភេទ ADV Crossover ដំបូងបំផុតសម្រាប់ការបើកបរ ទាំងក្នុងក្រុងនិងប្រភេទ off-road.

យើងអាចនិយាយបានថា, អតិថិជនរបស់ Royal Enfield មិនមែនត្រឹមតែទិញម៉ូតូហើយចប់នោះទេ ប៉ុន្តែពួកគេនឹងមានឪកាសជាមួយនឹង ទំនុកចិត្តដូចគ្រួសារតែមួយ Royal Enfield Cambodia Family. អតិថិជនទិញម៉ូតូជាមួយ និងសេវាកម្មរោងជាងដែលមាន ស្រាប់សម្រាប់អោយលោកអ្នក ពិភាក្សាពិគ្រោះយោបល់អំពីបញ្ហា រឺចំនេះដឹងបច្ចេកទេសម៉ូតូ គ្រឿងបន្លាស់ គ្រឿងលេងម៉ូតូ និងសំភារះខោអាវ គ្រឿងការពារម៉ូតូផ្សេងៗទៀត។ ទាំងអស់នេះជាផ្នែកមួយដែលធ្វើអោយ អតិថិជនមានទំនុកចិត្តនៅពេលជ្រើសរើស ម៉ាកយីហោមួយនេះបើប្រៀបធៀប និងម៉ាកយីហោម៉ូតូផ្សេងទៀត ក្នុងប្រទេសកម្ពុជា។

មួយវិញទៀតដោយយល់ឃើញថា មនុស្សគ្រប់គ្នាមានរសនិយម និងការប្រើប្រាស់ជីវិតខុសៗគ្នា ក្រុមហ៊ុនម៉ូតូ Royal Enfield តែងតែយកចិត្តទុកដាក់យ៉ាងខ្ពស់ ហើយប្រើប្រាស់ចំនុចទាំងអស់នេះ មកធ្វើការកែច្នៃសម្រិតសម្រាំងម៉ូដែលនីមួយៗ របស់ខ្លួនអោយត្រូវតាមចំនូលចិត្ត របស់អតិថិជនពួកគេ ៕

ធនាគារ ស្ថាបនា ចាប់ដៃគូជាផ្លូវការ​ជាមួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​ប្រែ​ក្លាយ​ភ្នាក់ងារ​ទ្រូម៉ាន់នី​ ​​ក្នុងការផ្តល់សេវាដកប្រាក់ដូចជា​​ម៉ាស៊ីនអេធីអឹម

0

ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២៖ ធនាគារ​ ស្ថាបនា ដែល​​ជា​​ធនាគារ​ពាណិជ្ជ​ឈាន​​មុខគេ​មួយ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់ផ្តើមកិច្ចសហការ​ដៃគូ​ជា​ផ្លូវ​ការ ​ជា​មួយ​ក្រុមហ៊ុន ទ្រូម៉ាន់នី ដែល​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​​ហិរញ្ញវត្ថុ​ដ៏​​ល្បី​​ឈ្មោះ​​មួយ​​នៅ​កម្ពុជា។

តាមរយៈភាព​ជាដៃគូ​នេះ​ ​អតិថិជន​របស់​ធនាគារ ស្ថាបនា អាចដក​សាច់​ប្រាក់​ពី​ភ្នាក់ងារ ទ្រូម៉ាន់នី​ ណា​មួយ​ក្នុង​​ចំណោម​ភ្នាក់ងារ​ទ្រូម៉ាន់នី​ជាង ១ម៉ឺនទីតាំង​នៅ​ទូទាំង​ប្រទេស ដែលមានភាពងាយស្រួល​​ដូច​ទៅនឹង​ការ​ដក​ប្រាក់​ពី​ម៉ាស៊ីន អេធីអឹម (ATM) ដូច្នេះ​ដែរ។

លោក Jean Pierre Gagnon អនុប្រធាននាយកប្រតិបត្តិ​ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា៖ «នៅ​ធនាគារ ស្ថាបនា យើង​ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង​​លើ​ការច្នៃ​ប្រឌិត ដើម្បីបន្ត​បម្រើ​អតិថិជន​របស់​យើង​ឱ្យ​កាន់​តែល្អ​ប្រសើរ​ឡើង។ ការ​ប្រែ​ក្លាយ​​រាល់​ភ្នាក់ងារ ទ្រូម៉ាន់នី ក្នុងការផ្តល់សេវាដកប្រាក់ឱ្យដូចនឹង​​ម៉ាស៊ីន អេធីអឹម អាច​ឱ្យ​យើង​ផ្តល់​​សេវា​​ធនាគារ​ប្រចាំថ្ងៃកាន់តែងាយស្រួល​ដល់​អតិថិជន​របស់​យើង​មិន​ថា​ពួកគេ​រស់​នៅ​ទីណា​នោះ​ទេ។ ជាក់ស្តែងណាស់ សេវា​ធនាគារ​​​​ដ៏ទូលំទូលាយមួយនេះ ​ អនុញ្ញាត​ឱ្យ​ឪពុក​ម្តាយ​ផ្ញើ​ប្រាក់​ទៅ​កូនៗ​​នៅ​​ទីក្រុង ឬ ​ឪពុក​ដែល​ធ្វើការ​នៅទីក្រុងអាច​ផ្ញើ​ប្រាក់​ទៅ​ម្តាយ​របស់ពួក​គាត់​នៅ​ឯ​ខេត្តបានយ៉ាងងាយស្រួល។ លើសពីនេះទៅទៀត ខណៈពេលដែល យើងមាន​ម៉ាស៊ីនអេធីអឹម និង​បណ្តាញ​សាខាយ៉ាងទូលំទូលាយទូទាំងប្រទេស ភាព​ជា​ដៃគូ​ជា​មួយក្រុមហ៊ុន ទ្រូម៉ាន់នី នេះ​នឹង​ពង្រឹង​វិសាលភាព​ និង​ផ្តល់​ជម្រើស​កាន់តែ​​​ច្រើនបន្ថែមទៀត​​ដល់​អតិថិជន​របស់​យើង»។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកា​គ្រប់​គ្រង​ផ្នែក​យុទ្ធសាស្រ្ត​នៃ​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បានមាន​​ប្រសាសន៍​ថា៖ «សេវា​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ក្រុមហ៊ុន​នានា​ផ្តល់​​ជូនកំពុង​​មាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​កម្ពុជា។ តាម​រយៈ​​ភាព​ជាដៃគូ​នេះ យើង​នឹង​​អាច​​​រំពឹង​ថា​នឹង​ធ្វើ​ឱ្យ​កាន់តែ​ទំនើប​​​បន្ថែម​​ទៀត និង​ផ្តល់​ជូន​​សេវាកម្ម​​តម្លៃ​បន្ថែម​ផ្សេងៗ ដែល​នឹង​ផ្តល់​ឱ្យ​កម្ពុជា​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​និង​​ទូទាត់​ប្រកប​ដោយ​ប្រសិទ្ធភាព និងរលូន»។

ដើម្បី​ជំរុញ​កិច្ចសហប្រតិបតិ្តការនេះឱ្យកាន់តែល្អប្រសើរ ធនាគារ ស្ថាបនា និង​ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុង​ផ្តល់​ជូននូវ​ប្រូម៉ូសិន​ពិសេស “​ឥត​គិត​ថ្លៃ​សេវា​រយៈ​ពេល ៣​ខែ” ដល់​អតិថិជន​របស់​ធនាគារ ស្ថាបនា ដែល​ដក​ប្រាក់​នៅ​ភ្នាក់ងារ ទ្រូម៉ាន់នី ដោយ​ប្រើ​មុខងារ “Human ATM” នៅ​លើ​កម្មវិធី​ស្ថាបនា ម៉ូបាល (Sathapana Mobile) ដែល​​ជា​កម្មវិធី​​ទទួល​បាន​ពាន​​រង្វាន់ដ៏មាន​កិត្យានុភាព​។ ប្រាកដណាស់សេវាមួយនេះនឹងនាំមកនូវសេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនដល់អតិថិជន និងផ្តល់សេវាដកប្រាក់ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។  

ប្រូម៉ូសិន​នេះ​នឹង​ផ្តល់​ជូន​អតិថិជន​ចាប់​ពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០២២ នេះ​ត​ទៅ ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

កិច្ចសហ​ប្រតិបត្តិការ​រវាង​ធនាគារ ស្ថាបនា និងក្រុមហ៊ុន ទ្រូម៉ាន់នី នឹងកើតមាន​បន្ថែម​ទៀតក្នុងពេលឆាប់ៗនេះ៕

អំពី​ ធនាគារ​ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវាiBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  ក្រៅពីនេះ យើងក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាល រចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់យើងដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ។

អំពី​ក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈាន​មុខគេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុនផ្ដល់​សេវា​ហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន​Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។  

TrueMoney Group គឺជាភ្លែត​ហ្វម​ហិរញ្ញវត្ថុ​ដ៏ពេញ​និយម​បំផុត​មួយនៅ​អាស៊ីអាគ្នេយ៍​នា​ពេល​បច្ចុប្បន្ន។ 

ក្រុមហ៊ុន ទ្រូម៉ាន់នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់​ខ្លួន​ពី ១ប្រទេស ទៅជា ៦ប្រទេស​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​​ប្រតិបត្តិការ​យ៉ាង​រឹងមាំ នៅក្នុង​ប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​មាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោល​គឺ​ចំនួន​ ៨​​ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​ឆ្នាំ២០១៩។ លើស​ពី​នេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet  ឈរ​​នៅ​លំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំង​អស់​ក្នុង​ប្រទេស​ថៃ៕

ទីបំផុត…កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy Z Fold4 បានលេចរូបរាងពិត ហើយមកជាមួយ Pre-Order នឹងថែមជូនកាដូឡើងម៉ាអ៊ែមម៉ង…!!

(ភ្នំពេញ) ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២៖ ស្របពេលនៃព្រឹត្តិការបើកសម្ពោធកំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២ ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្យ សាមសុង ប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញអ្នកសារព័ត៌មានល្បីៗ និងអ្នកថតរូបអាជីពជាច្រើនឱ្យចូលរួមទស្សនានៃការផ្សាយផ្ទាល់ (Live) ឃើញផ្ទាល់ និងបានប៉ះផ្ទាល់ផង ដែលត្រូវបានធ្វើឡើងនៅ HighGround Skybar ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង 08:00 យប់ រហូតដល់ ម៉ោង 10:00 យប់ ផងដែរ។ 

លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖“ យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ នៅក្នុងប្រទេសកម្ពុជាដែលជាប្រទេសកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន ហើយយើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថាម៉ូឌែល Samsung Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២ នេះនឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ដែលកំពុងស្វែងរក និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូននេះ។

ហើយសម្រាប់សករាជថ្មីចុងឆ្នាំ 2022 នេះក្រុមហ៊ុន សាមសុង ពិតជាបានធ្វើឱ្យ កាន់តែអង្រួនបេះដូងអ្នកគាំទ្រកាន់តែខ្លាំងឡើងម្តងទៀតហើយចំពោះ Galaxy Z ស៊េរី នេះជាមួយនឹងការបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ល្អឯកពិសេសៗ ជាច្រើន ដូចជា៖ កាមេរ៉ាជំនាញ  ដែលអាចថតភ្លឺច្បាស់ខ្លាំង បញ្ចេញរូបភាពរស់រវើក,កំពូលថាមពលថ្មអាចប្រើបានយូរ និងអ្វីដែលកាន់តែពិសេសបំផុតនោះគឺ Galaxy Z Fold4 មកលើកនេះគឺត្រូវបានបំពាក់មកជាមួយដៃគូដ៏ពិសេសប៊ិក S-Pen ជំនាន់ចុងក្រោយបំផុតមកស្រាប់ផងដែរដែលធ្វើឱ្យកាន់តែអស្ចារ្យជាងស្មាតហ្វូនជំនាន់មុនទៅទៀត ”។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងដើម្បីឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទទួលបាននូវ បទពិសោធន៍ថ្មី…ភាពអស្ចារ្យថ្មីនៃកំពូលបច្ចេកវិទ្យាជំនាន់ចុងក្រោយ ក្រុមហ៊ុនក៏នឹងដាក់ឱ្យអតិថិជនទូទាំងប្រទេសធ្វើការកម្ម៉ង់ទុកមុន (Pre-order) ចាប់ពីថ្ងៃទី 11 ដល់ 24 ខែសីហា ឆ្នាំ 2022 នៅតាមហាង ឬដេប៉ូចែកចាយផលិតផល សាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖

* កម្ម៉ង់ទិញទុកមុន Galaxy Z Flip4 នឹងទទួលបាន  

– ស្រោមទូរស័ព្ទថ្លាដ៏ស្រស់ស្អាត

– Galaxy Bud2 pro

– ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល 12 ខែ!

– បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល1ឆ្នាំ(គិតចាប់ពីថ្ងៃទិញ)

ដែលសរុបទឹកប្រាក់រហូតដល់ទៅ 358 ដុល្លារ

*កម្ម៉ង់ទិញទុកមុន Galaxy Fold4 នឹងទទួលបាន   

– ស្រោមទូរស័ព្ទដ៏ស្រស់ស្អាតដែលអាចដាក់ប៊ិចបាន (standing cover with Pen) 

– Galaxy Bud2 pro

– ស៊ីមស្មាតលេខពិសេសជាមួយគម្រោងអ៊ីនធឺណេត 4GB រយៈពេល 12 ខែ!

– បញ្ចុះតម្លៃលើការប្តូរអេក្រង់ថ្មីរយៈពេល1ឆ្នាំ(គិតចាប់ពីថ្ងៃទិញ)

ដែលសរុបទឹកប្រាក់រហូតដល់ទៅ 468 ដុល្លារ

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

ក្នុងឱកាសសែនក្បាលទឹក ខាងមុខនេះ ហាងនំប៉័ងបាយ័ន បើកទទួលកុម្ម៉ង់ នំពងទា និងនំពាជាច្រើនរសជាតិ ចាប់ពីឥឡូវនេះ តទៅហើយ

0

ភ្នំពេញ៖ នៅក្នុងឱកាសពិធីសែនក្បាលទឹក ដែលត្រូវនឹងថ្ងៃសុក្រ ទី១២ ខែសីហាខាងមុខនេះ សម្រាប់លោកអ្នក ដែលត្រូវការនំពងទាទឹកឃ្មុំកូនកាត់ និងនំពាជាច្រើរសជាតិ (ដូចជានំពាកណ្ដាលពងទា១ នំពាតូចស្នូលទុរ៉េន នំពាតូចស្នូលត្រាវ) អាចធ្វើការកុម្ម៉ង់ជាមុន (Pre-Order) ពីហាងនំប៉័ងបាយ័ន គ្រប់សាខាទាំងអស់ ដែលនៅជិតលោកអ្នក ។

សែនក្បាលទឹក ឬភាសាចិន ហៅថា 中元节 (Zhong Yuan Jie) ដែលមានសេចក្តីជាខ្មែរ ស្រដៀងទៅនឹងបុណ្យភ្ជុំបិណ្ឌដូច្នោះដែរ ដែលត្រូវបានប្រជាជនចិន វៀតណាម និង ខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំ មិនដែលរំលងនោះទេ វាជាពិធីបុណ្យធំមួយផងដែរ បន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬ បុណ្យនិទាឃរដូវ ដែលគេយកចំណីអាហារ នំនែក មកសែនជាដើម ។ តួរយ៉ាង នឹកឃើញដល់ថ្ងៃសែន ត្រូវនឹកដល់ នំពងទាទឹកឃ្មុំកូនកាត់ និងនំពាជាច្រើនរសជាតិ របស់ហាងនំប៉័ងបាយ័ន ដែលត្រូវបានធ្វើឡើង ដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាព និងអនាម័យ ។ ប្រញ៉ាប់ឡើង ចំនួនមានកំណត់! ។

តើឆ្នាំនេះលោកអ្នកចង់សែននំពងទា ទំហំប៉ុណ្ណាដែរ? តើឆ្នាំនេះលោកអ្នកចង់សែននំពាររសជាតិណាដែរ? ហាងនំប៉័ងបាយ័ន មាននំពងទាច្រើនទំហំ និងនំពាជាច្រើនរសជាតិសម្រាប់ជ្រើសរើស។ កុំបង្អង់យូរអី លោកអ្នកអាចចាប់ផ្តើម ធ្វើការកុម្ម៉ង់ទុកមុន នៅតាមបណ្តាហាងនំបុ័ងបាយ័ន ទាំងអស់សាខា ដែលនៅជិតលោកអ្នកបំផុត និងតាមទូរស័ព្ទ Hotline 010 555 322 និង 011 87 57 97 លោកអ្នកក៏អាចរកទិញ តាមរយៈដៃគូសហការដឹកជញ្ជូនដូចជា Foodpanda និង Nham24៕

អីយ៉ាស៎! នេះពិតជាការថែមជូន ដ៏ពិសេសអស្ចារ្យ ពីកម្មវិធី Blind Order សម្រាប់អ្វីដែលថ្មី នឹងមកដល់ក្នុងពេលឆាប់ៗនេះ ពីសាមសុង..!

0

ភ្នំពេញ៖ ភាពរីកចម្រើនដ៏គួរឱ្យកត់សម្គាល់ នៃវិស័យស្មាតហ្វូនរបស់ក្រុមហ៊ុន បច្ចេកវិទ្យាខ្នាតយក្ស សាមសុង កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់របស់ខ្លួន ទទួលបានបទពិសោធន៍អស្ចារ្យ និងរីករាយជាមួយអ្វី ដែលពួកគេចង់បានលើស ពីការរំពឹងទុកផងដែរ។

យើងឃើញថាដោយសារតែការស្រឡាញ់ និងគាំទ្រខ្លាំងពីអតិថិជន ចំពោះគ្រប់ផលិតផលរបស់ក្រុមហ៊ុន សាមសុង ទើបធ្វើឱ្យក្រុមហ៊ុន បានបង្កើតនូវកម្មវិធីថ្មីមួយឡើង សម្រាប់អតិថិជនដើម្បីធ្វើការដាក់ Blind order នូវស្មាតហ្វូនស៊េរីថ្មីចុងក្រោយ ពី សាមសុង ដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខនេះ!

ដូចដែលបានឃើញអញ្ជឹង គ្រាន់តែលឺភ្លាម កត់ថ្ងៃ កត់ម៉ោងមកដល់ Samsung Experience store ទាំងបីសាខា K-Mall, Chip Mong Sen Sok និង Exchange Square ភ្លាតតែម្តង។ ដោយអតិថិជនទាំងអស់មិនទាន់ទាំងដឹងថាម៉ូដែលថ្មីនេះ មានរូបរាងយ៉ាងមិច ពណ៌អ្វីខ្លះផង តែដោយចិត្តស្រឡាញគាំទ្រយ៉ាងពេញទំហឹងរបស់អតិថិជនបានមកធ្វើការ Blind Order ដោយមិនបង្អង់ទុកយូនោះទេ!!!

សូមជំរាបផងដែលថាសម្រាប់រាល់ការចុះឈ្មោះរបស់អតិថិជននៅ Samsung Experience Store ទាំង 3 ទីតាំង នឹងទទួលបាន មួកដ៏ស្រស់ស្អាត១ ភ្លាមៗ ពីសាមសុង! ហើយរាល់ការដាក់ Blind Order ក៏មានការថែមជូនកាដូដ៏ពិសេសផងដែរនោះគឺ៖

  • ស្រោមទូរស័ព្ទដ៏ស្រស់ស្អាតមួយ!
  • ឆ្នាំងសាកឥតខ្សែដ៏ប្រណិត និងគុណភាពខ្ពស់ភ្លាមៗផងដែរ..!
    **បើសរុបទៅគឺមានតម្លៃដល់ទៅ $145…!!

អតិថិជនទាំងអស់ពិតជារង់ចាំ ចង់ដឹង ចង់ឃើញ ហើយមែនទេ..?? ថាតើរូបរាងពិតវាស្រស់ស្អាតយ៉ាងណា ហើយមានពណ៌អ្វីខ្លះ កុំភ្លេចរង់ចាំតាមដានទាំងអស់គ្នានាពេលចាប់ៗនេះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកសាកសួរនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ដោយផ្ទាល់ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!